Monday, May 31, 2021

ស៊ីសុវត្ថិ យុត្តិវង្ស

ការសន្ធិដ្ឋាន និង វាយតម្លៃលើប្រវត្តិសាស្រ្ត៖ ស៊ីសុវត្ថិ យុត្តិវង្ស ជាស្តេចក្បត់ជាតិ ដោយបារាំង បើកឲ្យមាន ប្រជាមតិ ថា ត្រូវប្រគល់ ដែលដី កូសាំងស៊ីន ឲ្យទៅ វៀតទាមខាងជើង ហូ ជីមិញ ឬ យ៉ាងណា? បានន័យថា បារាំង មិនចង់ប្រគល់ កូសាំងស៊ីន ឲ្យទៅ វៀតណាមខាងជើងទេ។ ស៊ីសុវត្ថិ យុត្តិវង្ស ក្នុងមានជា មនុស្សមានប្រជាប្រិយភាពខ្លាំង បានសម្រេចបោះឆ្នោត អនុវាទ បានន័យថា ខាងវៀតណាមខាងត្បូង គេមានសម្លេង ៣/៣ ដើម្បី  រក្សាកូសាំងស៊ីន ជាទឹកដី វៀតណាមខាងត្បូង។ ចំណែកភាគី ខ្មែរ មានតែសម្លេង ២ លើ ៣ ដែលទាមទារ យក កម្ពុជាក្រោម មកស្ថិតនៅក្រោម អាណាព្យាបាលខ្មែរ។ តើសម្លេង ៣ នោះជាសម្លេងអ្វី? ៣ នោះគឺ នគរ ៣ គឺ នគរខ្មែរ​នគរ យួន និង នគរ ចាម។ ដោយសារទង្វើក្បត់ជាតិរបស់ ស៊ីសុវត្ថិ យុត្តិវង្ស បានជា ត្រូវ សុគត បែប ទានហន់ ទាំង វ័យក្មេង​! ​កម្ពុជាក្រោម​ត្រូវ​បាត់បង់​តាំងពី​ឆ្នាំណា​មក?
 ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ព្រះអង្គម្ចាស់សុីសុវត្ថិយុត្តិវង្ស  ក្រោយបានឡើងជានាយករដ្ឋមន្រ្ដី ជីវភាពរស់នៅរបស់គ្រួសារព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានស្ទុះឡើងខ្ពស់ត្រដែត។ ព្រះ​មហាក្សត្រនរោត្តម សីហនុ បានរម្លឹកថា បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី មិនបានប៉ុន្មាន​ខែផង ជីវភាពរស់នៅរបស់គ្រួសារព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានស្ទុះឡើងខ្ពស់ត្រដែត។ មិនតែប៉ុណ្ណោះ ទ្រង់បានស្នើសុំឲ្យព្រះមហាអង្គប្រគល់ព្រះរាជដំណាក់ព្រះអង្គមួយនៅក្រុងកែប និងព្រះរាជដំណាក់ព្រះអង្គមួយទៀតនៅទន្លេបាទី ខេត្តតាកែវ ដែលព្រះអង្គទុកសម្រាប់ព្រះមហាក្សត្រក្រោយៗទៀតនោះ ដើម្បីទ្រង់យកទុកធ្វើជាកន្លែងសម្រាប់សម្រាក លំហែកាយផ្ទាល់ខ្លួនទៀតផង។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស បានរៀបអភិសេកជាមួយ នាង Dominique Laverne ជាស្ត្រីបារាំង និងជាសកម្មជននៃគណបក្សសង្គមនិយមបារាំង និងមានបុត្រី២អង្គ គឺ ស៊ីសុវត្ថិ កន្ធារ៉ា (កើតឆ្នាំ១៩៤៥ ) និង ស៊ីសុវត្ថិ លីណានដា (កើតឆ្នាំ១៩៤៦ )។   ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅឆ្នាំ១៩១៣ នៅរាជធានីភ្នំពេញ ។ ព្រះបិតា នាម ចំរើន វង្ស ត្រូវជាចៅព្រះអង្គ ភឹម ព្រះមាតានាម យុភិផន ជាចៅព្រះមហាក្សត្រស៊ីសុវត្ថិ ។ ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅភ្នំពេញ និងព្រៃនគរ។ បន្ទាប់មក ព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គបានទទួលសញ្ញាបត្រ “បណ្ឌិតរដ្ឋគណិតវិទ្យា” នៅឆ្នាំ១៩៤១៕

   ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស សុគតដោយជំងឺរបេង មន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះថា ជាអំពើឃាតកម្មនយោបាយ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានតែជា ៦-៧ខែ ស្រាប់តែទ្រង់ធ្លាក់ខ្លួនមានជំងឺរបេងយ៉ាងធ្ងន់ធ្ងរ ហើយបើទោះបីគ្រូពេទ្យជំនាញៗព្យាយាមព្យាបាលអស់ពីសមត្ថភាពយ៉ាងណា នៅតែមិនអាចជួយសង្គ្រោះព្រះជន្មទ្រង់បានដែរ ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ក៏បានសុគតនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៧ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ក្នុងព្រះជន្មាយុ ៣៤ព្រះវស្សា ។ 

    ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅក្នុងឆ្នាំ១៩១៣ នៅអតីតវាំងចាស់នៅឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទ្រង់ជារាជបុត្រារបស់ព្រះអង្គម្ចាស់ចម្រើនវង្ស (១៨៧០-១៩១៦) និងម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ យប់ហ៊ីផាន (១៨៧៧-១៩៦៧) ។ ទ្រង់បានទៅរស់នៅប្រទេសបារាំង រយៈពេល១៥ឆ្នាំ និងបានប្រឡងជាប់សញ្ញាបត្រថ្នាក់បណ្ឌិតគណិតវិទ្យា នៅឆ្នាំ ១៩៤១ ។ ទោះបីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយសារជំងឺរបេង ក៍ពិតមែន តែមន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះ បានចាត់ទុកថា នេះជាអំពើឃាតកម្មនយោបាយដែរ ។ ពីរសប្ដាហ៍ក្រោយមក ដោយមានព្រះរាជតំរិះរបស់ព្រះមហាក្សត្រនរោត្ដម សីហនុ ផងដែរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ១៩៤៧ រាជរដ្ឋាភិបាលថ្មីមួយទៀត ក៏ត្រូវបង្កើតឡើងដោយមាន

  1. * ព្រះអង្គម្ចាស់ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ដែលមុននេះជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវតំឡើងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, 
  2. * លោកសឺន សាន ពីមុនជារដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រី 
  3. * លោកប៉ែន នុត ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកទីក្រុងភ្នំពេញដដែល 
  4. * លោកអូ ឈឺន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 
  5. * លោកហាក់ មុងសេង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ 
  6. * លោកសុន វ៉ឺនសៃ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ 
  7. * លោក ប៉ែន សំអែល ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ 
  8. * លោកប្រាក់ សារិន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណការ និងគមនាគមន៍ 
  9. * លោកអ៊ុក ធុច ជារដ្ឋមន្ត្រីធម្មការ និងវិចិត្រសិល្បៈ 
  10. * លោក ហ៊ុយ កន្ធុល ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសង្គមកិច្ច ។ 

រាជរដ្ឋាភិបាលថ្មីនេះ មានការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងធ្វើការ​កែសម្រួលក្រសួងមួយចំនួនផងដែរ ។ ដោយសារតែឃើញថាព្រះមហាក្សត្រនរោត្ដមសីហនុ ហាក់ដូចជាមានអំណាចគួរសមក្នុងការតែងតាំងរាជរដ្ឋាភិបាលថ្មីនេះ ក៏មានពួកមន្ត្រីធំៗមួយចំនួន និងភាគច្រើនជាជំទាវៗដែលខានឃើញចូលព្រះបរមរាជវាំង៦-៧ ខែមកហើយនោះ ចាប់ផ្ដើមនាំគ្នាចេញចូលព្រះបរមរាជវាំង ដើម្បីក្រាបថ្វាយបង្គំសម្ដែងការគួរសមចំពោះម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ កុសុមៈ ដែលជាព្រះមាតាព្រះមហាក្សត្រ ដើម្បីយកគាប់គួរជាហូរហែម្នាក់ម្ដង ដូចខ្យងបណ្ដាក់គ្នា ហើយរឹតតែឱនលំទោន និងនិយាយបញ្ជោរបូបាច់ចំពោះព្រះមាតាព្រះមហាក្សត្រ ផ្អែមល្ហែមជាងពេលមុនទៀត ៕

ខាងលើជាការវិភាគ ដោយប្រើអារម្មណ៍ ដើម្បីកំណត់ថា អ្នកណាជាមនុស្សស្រលាញ់ ប្រជាធិប្បតេយ្យដំបូងនៅកម្ពុជា ឬ វិភាគដើម្បីថា នណាជាស្តេច រៀនសូត្របានចេះដឹងលើសគេ ដំបូងគេ ប្រកាសឯករាជ្យមុនគេ នៅកម្ពុជា? ខុសពី ការវិភាគបែប Chronology ខាងក្រោមនេះ ដើម្បីកំណត់ថា កម្ពុជាក្រោម បាត់បង់បែបណា? ហេតុអ្វីបានជា ស៊ីសុវត្ថិ យុត្តិវង្ស ស្លាប់យ៉ាងទាន់ហន់? មកជា ទង្វើក្បត់ជាតិ ?

  1. ១៩១៣ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅឆ្នាំ ១៩១៣ នៅឧដុង្គ ដែលមានព្រះបិតាព្រះនាម ស៊ីសុវត្ថិ Chamraengvongs និងព្រះមាតាព្រះនាមស៊ីសុវត្ថិ Yubhiphan។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស កើតនៅឆ្នាំ១៩១៣ នៅក្រុងភ្នំពេញ។ ព្រះបិតានាម ចំរើន វង្ស ត្រូវជាចៅ ព្រះអង្គភឹម ព្រះមាតានាម យុភិផន ជាចៅ ព្រះបាទ ស៊ីសុវត្ថិ។
  2. ១៩១៣ ទ្រង់ ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅ អតីតរាជធានី ក្រុងឧត្តុង្គមានជ័យ ក្នុងឆ្នាំ១៩១៣។ ព្រះអង្គ ជាខ្មែរទី១ ដែលទទួលបាន សញ្ញាបត្រ បណ្ឌិតគណិតវិទ្យា។ ព្រះអង្គ ត្រូវបានគេ ចាត់ទុកថា ជា «បិតាប្រជាធិបតេយ្យកម្ពុជា» ដោយសារ ព្រះអង្គ ជាប្រធានទី១ របស់ គណបក្ស ប្រជាធិតេយ្យ ដែលទើបនឹង បង្កើតថ្មី ហើយឈ្នះឆ្នោត ព្រះអង្គក្លាយជា នាយករដ្ឋមន្ត្រីទី៤ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយព្រះអង្គ ជាស្ថាបនិក រដ្ឋធម្មនុញ្ញកម្ពុជា។
  3. ១៩៤០ បន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្សសោយទីវង្គត ហើយនិងមរណៈភាពនៃលោក អៀវ កើស បន្ថែមទៀតនោះ គណបក្សប្រជាធិបតេយ្យដែលធ្លាប់តែលេចធ្លោក្នុងឆាកនយោបាយខ្មែរក្នុងទសវត្សឆ្នាំ១៩៤០ ក៏ចាប់ផ្តើមបែកបាក់គ្នាបន្តិចម្តងៗស្ទើរតែរលាយបាត់រូបរាង្គទាំងស្រុងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០៕
  4. ១៩៤១ ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តមួយនៅក្នុងប្រទេសបារាំងនិងបានទទួលសញ្ញាបត្រផ្នែកគណិតវិទ្យាក្នុងឆ្នាំ ១៩៤១ ។ ពេលយាងត្រឡប់មកប្រទេសកម្ពុជាវិញ ព្រះអង្គបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ ជាមួយអតីតស្ថាបនិកមួយចំនួនទៀតនៃកាសែតនរគរវត្ត មានដូចជា លោក អៀវ កើស លោក សុឹម វ៉ា លោក ឈាន វ៉ម និងលោក ប៉ាច ឈឺន ជាដើម។ ព្រះអង្គម្ចាស់បានទទួលការគាំទ្រពីស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យទាំងនោះអោយព្រះអង្គគង់ធ្វើជាប្រធាននៃគណបក្សប្រជាធិបតេយ្យ ដែលមានរូបសំគាល់ គឺសញ្ញាក្បាលដំរី ទ្រផ្កាឈូក។
  5. ១៩៤៥ តំបន់​ឥណ្ឌូចិន ដែល​រួមមាន​ កម្ពុជា វៀតណាម ឡាវ និង​ដែនដី​កូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវ​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​សតវត្សរ៍​ទី​១៩​។ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ (១៩៣៩-១៩៤៥) បារាំង ដែល​ចាញ់​សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ក៏​ត្រូវ​បង្ខំចិត្ត​​បើក​ឲ្យ​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ចូល​មក​តាំង​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ដែនដី​ឥណ្ឌូចិន ជាពិសេស នៅ​វៀតណាម​ខាង​ជើង។ នៅ​ដើមឆ្នាំ​១៩៤៥ ទាហាន​ជប៉ុន​បាន​វាតទី​ពង្រីក​ទីតាំង​របស់​ខ្លួន នៅ​ស្ទើរតែ​ពាសពេញ​តំបន់​ឥណ្ឌូចិន​ទាំងមូល គឺ​ទាំង​នៅ​វៀតណាម កម្ពុជា និង​ឡាវ។ នៅ​ក្នុង​អំឡុង​ពេលនោះ ចលនា​ជាតិនិយម​​មួយ​បាន​រីកដុះដាល​ឡើង​នៅ​វៀតណាម គឺ​ “បក្ស​សម្ព័ន្ធ​ដើម្បី​ឯករាជ្យ​វៀតណាម” ដែល​គេ​ច្រើន​ហៅ​កាត់ជាទូទៅ​ថា “វៀតមិញ” ក្រោម​ការដឹកនាំ​របស់​មេចលនា​កុម្មុយនិស្ត ហូ ជីមិញ។
  6. ១៩៤៥ នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ជប៉ុន​បាន​ប្រកាស​ចុះចាញ់​សង្រ្គាម​លោកលើកទី២។ នៅថ្ងៃ​ដដែ​លនោះ ហូ ជីមិញ ក៏បាន​ឆ្លៀត​ឱ​កាស​ប្រកាសជា​ឯកតោ​ភាគី​បង្កើត​ឡើង​នូវ​រដ្ឋ​វៀតណាម​ឯករាជ្យ ដោយ​ដាក់​ឈ្មោះ​ថា “សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម”។ ក៏ប៉ុន្តែ បារាំង ដែល​ទើប​តែ​នឹង​ទទួល​ជ័យជម្នះ​​ក្នុង​សង្រ្គាម​លោកលើកទី២ មិនសុខចិត្ត​ទុក​​បណ្តោយ​ឲ្យ​​វៀត​ណាម​ ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​​ទេ។ បារាំង​ក៏​បាន​បញ្ជូន​ទាហាន​ឲ្យ​ចូល​មក​កាន់កាប់​ដែនដី​​អាណានិគម​នៅ​ឥណ្ឌូចិន​ឡើងវិញ។ ក៏ប៉ុន្តែ បារាំង​​កាន់កាប់​បាន​តែ​ប្រទេស​ឡាវ កម្ពុជា ដែនដី​កូសាំងស៊ីន និង​ប៉ែក​កណ្តាល​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​តំបន់​តុងកឹង (ប៉ែក​ខាងជើង​វៀតណាម) កងទ័ព​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​កងកម្លាំង​របស់​ពួក​វៀតមិញ។
  7. ១៩៤៥ ចិនជាតិនិយម (ចិនសេរី ជៀង កាជៀក) បានបញ្ជូនកងទ័ពខ្លួនប្រមាណ២០ម៉ឺននាក់ មកជួយបណ្ដេញកងទ័ពជប៉ុន ដែលនៅសេសសល់បន្តិចបន្តួច និងជួយការពារ មិនឲ្យកងទ័ពបារាំង វិលត្រឡប់មកត្រួតត្រានៅវៀតណាមភាគខាងជើង វិញនោះ ក៍មិនចង់ឲ្យពួកកុម្មុយនិស្ត ហូ ជីមិញ ឡើងកាន់អំណាចដែរ គឺចង់ឲ្យអ្នកជាតិនិយមវៀតណាម វិញ។
  8. ១៩៤៥ ព្រះអង្គម្ចាស់ យុត្តិវង្ស បានរៀបការជាមួយនឹងស្ត្រីជនជាតិបារាំង ឈ្មោះ Dominique Laverne និងមានបុត្រត្រីពីរព្រះអង្គគឺ ស៊ីសុវត្ថិ កន្តារ៉ា (Sisowath Kantara ) ប្រសូត្រនៅឆ្នាំ ១៩៤៥ និងស៊ីសុវត្ថិ លិនដា (Sisowath Lynda) ប្រសូត្រនៅឆ្នាំ១៩៤៦។
  9. ១៩៤៦ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ១៩៤៦ ចិនជាតិនិយមនេះ និងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដោយសុខចិត្តប្រគល់ទឹកដីវៀតណាមដែលនៅភាគខាងជើងខ្សែបន្ទាត់ស្របទី១៧ ទៅបារាំងត្រួតត្រាវិញចំណែកបារាំង ក៏សុខចិត្តប្រគល់ទីក្រុងសៀងហៃ , ទីក្រុងជិនសិក , ទីក្រុងហាន់កូវ និងទីក្រុងក្វាន់ទុងដែលខ្លួនកាន់កាប់នោះ ទៅឲ្យប្រទេសចិនវិញ ហើយយល់ព្រមលក់ផ្លូវរទេះភ្លើងដែលខ្លួនបានកសាងនៅក្នុងខេត្តយូណាន ទៅឲ្យបារាំងចិន វិញទៀតផង។ ជាមួយគ្នានោះបារាំង បានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការលើកស្ទួយសិទ្ធិសេរីភាពដល់ជនជាតិចិនទាំងឡាយដែលរស់នៅក្នុងតំបន់ឥណ្ឌូចិន ឲ្យមានសិទ្ធិស្មើគ្នាជាមួយនឹងជនជាតិដើមដែលជាម្ចាស់ប្រទេសនោះផងដែរ។​ ដោយសារតែចិន ប្រែក្រឡាស់កិច្ចសន្យារបស់ខ្លួនដោយអនុញ្ញាតឲ្យកងទ័ពបារាំងចូលមកកាន់កាប់វៀតណាមភាគខាងជើងវិញនោះ ហូ ជីមិញ មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) គ្មានជម្រើសអ្វីក្រៅពីសុំចរចាជាមួយបារាំង ជាមុនសិននោះឡើយ។
  10. ១៩៤៦ នៅក្នុងការចរចានោះ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) យល់ព្រមឲ្យកងទ័ពបារាំងចូលទៅបោះទីតាំងនៅទឹកដីរបស់ខ្លួន តែទាមទារឲ្យបារាំងប្រគល់ឯករាជ្យដល់ប្រទេសខ្លួនផងដែរ និងទាមទារឲ្យបារាំង ប្រគល់ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ឲ្យមកជាទឹកដីរបស់វៀតណាម តែបើបារាំង មិនយល់ព្រមតាមការទាមទាររបស់ខ្លួនទាំងពីរចំណុចនេះទេ ពួកហូ ជីមិញ ក៏មិនព្រមឲ្យបារាំង ចូលមកបោះទីតាំងនៅលើទឹកដីរបស់ខ្លួនវិញដែរ។ ចំណែកភាគីបារាំងវិញ បានបដិសេធមិនឱ្យពួកវៀតមិញប្រើពាក្យថាបារាំង យល់ព្រមប្រគល់ឯករាជ្យឲ្យវៀតណាមនោះទេ គឺបារាំង សុខចិត្តទទួលយកដោយប្រើពាក្យថា បារាំង យល់ព្រមប្រគល់ឱ្យសេរីភាពឲ្យវៀតណាម ជំនួសពាក្យឯករាជ្យវិញ។
  11. ១៩៤៦ ចំណែកបញ្ហាប្រគល់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) ទៅឲ្យវៀតណាម ឬយ៉ាងណានោះ បារាំង ប្រាប់ថា ត្រូវរង់ចាំនៅក្រោយ ពេលធ្វើប្រជាមតិសិន ។ ដោយសារភាគីពួកកុម្មុយនិស្ត ហូ ជីមិញ នៅតែរក្សាគោលជំហរចង់ កេងចំណេញច្រើនពេក ធ្វើឲ្យការចរចាកាន់តែមានសភាពប្រទាញប្រទង់ និងស្មុគស្មាញឡើងៗ ការចរចាបានឈានដល់ភាពទាល់ច្រក។
  12. ភាគីចិនជាតិនិយមក៏សម្រេចចូលធ្វើអន្តរាគមន៍ ដោយធ្វើការសង្កត់លើភាគីកុម្មុយនិស្ត ហូ ជីមិញ ឱ្យបន្ទន់ឥរិយាបថ និងធ្វើសម្បទានខ្លះចំពោះបារាំង។
  13. ១៩៤៦ នៅឯវៀតណាមឯណោះក្នុងរង្វង់ឆ្នាំ១៩៤៥ ១៩៤៧ គឺវៀតណាមបានរងឥទ្ធិពលនៃសង្គ្រាមត្រជាក់ ក្រោយបញ្ចប់សង្រ្គាមលោក តែមជ្ឍដ្ឋានខ្លះថាជាពុតត្បុតវៀតណាមដែលធ្វើជាបែកបាក់គ្នាដើម្បីបាន ទឹកដីកម្ពុជា។ បើតាមសៀវភៅប្រវត្តិសាស្រ្ដលោកឥន្ទ សុផល ដដែល គឺ ថ្ងៃទី១ មិថុនា ១៩៤៦ បារាំងបានចុះកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋាភិបាលវឿតណាមខាងជើង ដឹកនាំដោយហូជីមិញ។ ឯភាគខាងត្បូងនៃប្រទេសវៀតណាម បារាំងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋកូសាំងស៊ីន តែដើម្បីចង់ បានការគាំទ្រពីប្រជាពលរដ្ឋវៀតណាម បានដឹកនាំយូរអង្វែង បារាំងសម្រេចយាងព្រះចៅបាវដាយមក ពីក្រុងហុងកុង និង បង្កើតកិច្ចព្រមព្រៀងអាលីសេ មានន័យស្មើនឹងការប្រគល់ទឹកដីកូសាំងស៊ីនទៅ ឱ្យព្រះចៅបាវដាយគ្រប់គ្រង ដោយមិនមានការពិភាក្សាពីភាគីជម្លោះព្រំដែនកម្ពុជា ហើយពេលនោះ សម្ដេចព្រះសីហនុបដិសេធមិនយាងទៅចូលរួមក្នុងកិច្ចព្រមព្រៀងនោះ។
  14. ១៩៤៦ នៅទីបំផុត កិច្ចព្រមព្រៀងរវាងភាគីរដ្ឋាភិបាលបង្រួបបង្រួមជាតិវៀតណាម (មាន​ហូជីមិញ​តំណាងឱ្យពួកវៀតមិញ និងវូ ហុងខាញ់ តំណាងឱ្យអ្នកជាតិនិយមវៀតណាម) និងបារាំង ដែលគេឲ្យឈ្មោះថាកិច្ចព្រមព្រៀងទីក្រុងហាណូយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦ ក៏បានប្រព្រឹត្តឡើង។ កិច្ចព្រមព្រៀងនេះ មាន៣ចំណុចសំខាន់ គឺ៖ ទី១. រដ្ឋាភិបាលបារាំង ព្រមទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម មានរដ្ឋតុងកឹង និងអាណ្ណាម ជារដ្ឋសេរី ដែលមានរាជរដ្ឋាភិបាលតែមួយ , សភាតែមួយ , កងទ័ពតែមួយ និងមានហិរញ្ញវត្ថុតែមួយ ហើយរដ្ឋនេះត្រូវស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនរបស់សហភាពបារាំង។ ចំណែកការបញ្ចូលទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ឲ្យទៅជាទឹកដីរបស់វៀតណាម ឬយ៉ាងណានោះត្រូវធ្វើតាមរយៈការធ្វើប្រជាមតិមួយនៅពេលក្រោយ។ ទី២. រាជរដ្ឋាភិបាលវៀតណាម ប្រកាសយល់ព្រមឲ្យកងទ័ពបារាំង ក្នុងនាមជាសម្ព័ន្ធមិត្ត ចូលមកបោះទីតាំងនៅលើទឹកដីរបស់ខ្លួនជំនួសកងទ័ពរដ្ឋាភិបាលចិនជាតិនិយមជាងកៃជៀក។ ចំណុចទី២នេះ មានឧបសម្ព័ន្ធដោយឡែកមួយទៀត ចែងអំពីរបៀបរបបដែលកងទ័ពបារាំង ចូលទៅជំនួសកងទ័ពចិននោះ។ ទី៣. កិច្ចព្រមព្រៀងនេះនឹងត្រូវចាប់អនុវត្តភ្លាមៗ ក្រោយពីការចុះហត្ថលេខា ដើម្បីឈានទៅរកការចរចាកំពូលរវាងបារាំងនិងវៀតណាម ស្ដីអំពីឯករាជ្យរបស់វៀតណាម និងលក្ខន្តិកៈនៃអនាគតរបស់ឥណ្ឌូចិន បន្តទៀត។ អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីរដ្ឋាភិបាលបង្រួបបង្រួមជាតិវៀតណាម មានហូជីមិញតំណាងឱ្យពួកវៀតមិញ និងវូ ហុងខាញ់ តំណាងឱ្យអ្នកជាតិនិយមវៀតណាម ។ ចំណែកភាគីបារាំងមាន៖ លោកសាំងតូនី (Sainteny ) និងលោកអាហ្សង់ លីយើ(Argenlieu) ៕
  15.   ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។
  16. ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ​របស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) ស៊ីសុវត្ថិ-យុត្តិវង្ស បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យសភា។ អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំង​ដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន "នគរវត្ត" មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើម​ជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ ខ្មែរឥស្សរៈ។ គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម-នរិន្ទដេត (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។
  17. ១៩៤៦  អនុសញ្ញាថ្ងៃទី៤ ខែមករា ឆ្នាំ ១៩៤៦ នេះ ក៍បានអនុញ្ញាតឲ្យកម្ពុជា មានរដ្ឋធម្មនុញ្ញមួយតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឲ្យមានសិទ្ធិបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នាបោះឆ្នោតបង្កើតរដ្ឋាភិបាល ឡើងកាន់អំណាចដឹកនាំប្រទេស ផងដែរ។
  18. ១៩៤៦ ក្រោយ​ពី​ចរចា​​អស់រយៈពេល​ជាច្រើន​ខែ​តែ​មិនមាន​ដំណោះស្រាយ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៤៦ សង្រ្គាម​រវាង​កងទ័ព​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​ផ្ទុះឡើង។ ​សង្រ្គាម​​ដែល​នឹង​ត្រូវ​អូសបន្លាយ​ពេល​​រហូត​ដល់​ទៅ​ជិត ១០ឆ្នាំ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "សង្រ្គាម​ឥណ្ឌូចិន"។ នៅ​ក្នុង​ដំណាក់កាល​ដំបូង កងកម្លាំង​របស់​ពួកវៀតមិញ ដែល​មាន​កម្លាំង​ខ្សោយ​ជាង មិន​បាន​ចេញមុខ​ច្បាំង​​ដោយ​ចំហ​ទល់​នឹង​​ទាហាន​បារាំង​នោះទេ ក៏ប៉ុន្តែ​ បាន​​ប្រើ​វិធី​វាយឆ្មក់​តាម​យុទ្ធសាស្រ្ត​ទ័ពព្រៃ។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ពួក​ឧទ្ទាម​ទ័ពព្រៃ​នេះ​ក៏​បាន​ពង្រីក​ការ​កាន់កាប់​តំបន់មួយ​ផ្នែក​ធំ នៅ​វៀតណាម​ខាងជើង និង​តំបន់​មួយ​ចំនួន​ផ្សេងទៀត នៅ​វៀតណាម​ប៉ែក​កណ្តាល និង​កូសាំងស៊ីន។
  19. ១៩៤៦ គណបក្សប្រជាធិបតេយ្យដែលស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅខែកញ្ញាឆ្នាំ ១៩៤៦។ ការបោះឆ្នោតនេះ ត្រូវបានគេកត់សំគាល់ថាជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ព្រះអង្គម្ចាស់ យុត្តិវង្ស បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។
  20. ១៩៤៦ បារាំង បានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ​របស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) ស៊ីសុវត្ថិ-យុត្តិវង្ស បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យសភា។ អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំង​ដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន "នគរវត្ត" មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើម​ជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ខ្មែរឥស្សរៈ។ គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម-នរិន្ទដេត (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។
  21. ១៩៤៦ ព្រះអង្គ បានធ្វើការសិក្សា បឋមសិក្សា និង មធ្យមសិក្សា នៅភ្នំពេញ និង ក្រុងព្រៃនគរ។ បន្ទាប់មក ព្រះអង្គបានសិក្សា ឧត្តមសិក្សា នៅ មហាវិទ្យាល័យ វិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គ បានទទួល សញ្ញាបត្រ «បណ្ឌិតរដ្ឋ គណិតវិទ្យា» នៅឆ្នាំ១៩៤១។ ព្រះអង្គ មានមហេសី ជាស្ត្រីជាតិបារាំងសែស និង ចូលធ្វើជា សកម្មជន នៃគណបក្ស សង្គមនិយមបារាំង (SFIO)។ ទ្រង់ យុត្តិវង្ស បានវិលត្រឡប់ ចូលកម្ពុជា នៅខែមិថុនា ១៩៤៦ និង បានជាប់ឆ្នោត ជាប្រធាន «គណបក្ស ប្រជាធិបតេយ្យ» ដែលទើបនឹងបង្កើត នៅខែមេសា ១៩៤៦ ដោយ លោក ស៊ឹម វ៉ា, ឈាន វ៉ន, អៀវ កើស។
  22. ១៩៤៧ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស មិនមាន ព្រះជន្មវែងឡើយ។ ព្រះអង្គបានសោយទីវង្គត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ១៩៤៧ ក្នុងព្រះជន្មាយុ៣៤ (៣៥) ព្រះវស្សា នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយរោគាពាធ។
  23. ១៩៤៧ នៅក្នុងការបោះឆ្នោតសភាជាតិខែ ធ្នូ ឆ្នាំ ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង។ ទោះបីដូច្នេះក៏ដោយ ក៏មានការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សដែលពុំអាចគ្រប់គ្រងបានឡើយ។ ស្ថាបនិករបស់បក្ស ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្សបានសុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេ​ដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ កំឡុងសម័យឆ្នាំ ១៩៤៨ ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយ​នៅក្នុងការប្រឆាំងទៅនឹង​ការតែងច្បាប់ដែលបានគាំទ្រដោយព្រះមហាក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង។ បញ្ហាដ៏សំខាន់មួយគឺបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសុំសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ ១៩៤៨។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែ កញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាបានរំកិល​ទៅមុខតាមរយៈការដោះដូរចុតហ្មាយរវាងព្រះបាទសីហនុ និង រដ្ឋាភិបាលបារាំង។ វាមានប្រសិទ្ធិភាពនៅប៉ុន្មានពីរខែក្រោយមកទៀត ទោះបីជាសច្ចាប័នរបស់សភាជាតិអំពីសន្ធិសញ្ញាមួយនេះមិនមានភាពរឹងមាំម្ដងណាក៏ដោយ។
  24. ១៩៤៧ ប្រទេសកម្ពុជា បានប្រើពហុបក្ស រហូតដល់ ឆ្នាំ១៩៥៥ ជាឆ្នាំបង្កើត «សង្គមរាស្ត្រនិយម» ដោយ សម្ដេច សីហនុ។ នៅថ្ងៃទី១ កញ្ញា ១៩៤៦ មានការបោះឆ្នោត សភាធម្មនុញ្ញ ជាលើកទី១ នៅកម្ពុជា ដែល មិនដែលមានសោះ នៅប្រទេសនេះ។ ក្នុងចំនួន ៦៧ អាសនៈ នៅសភា គណបក្ស ប្រជាធិបតេយ្យ បានទទួល ៥០ អាសនៈ។ ទ្រង់ យុត្តិវង្ស ជាស្ថាបនិកម្នាក់ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យ មហាក្សត្រ សីហនុ ប្រកាសឲ្យប្រើ នៅថ្ងៃទី៦ ឧសភា ១៩៤៧ «ប្រទេសកម្ពុជា ជាប្រទេស រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ»។ ជា គណបក្ស ឈ្នះឆ្នោត ស៊ីសុវត្ថិ យុត្តិវង្ស ត្រូវបាន តែងតាំងជា នាយករដ្ឋមន្ត្រី ពីថ្ងៃទី១៥ ធ្នូ ១៩៤៦ ដល់ថ្ងៃទី២៤ *(ខុស?)* កក្កដា ១៩៤៧។ ទ្រង់ យុត្តិវង្ស បានចរចារជាមួយ បារាំង ជាច្រើនលើក ដែលអនុញ្ញាតិឲ្យបារាំង ផ្ដល់ដល់កម្ពុជា នូវ «លក្ខន្ដិកៈ រដ្ឋស្វ័យត នៅក្នុងសភាបារាំង»។
  25. ១៩៤៧ ទ្រង់ យុត្តិវង្ស បានចូលទីវង្គត នៅថ្ងៃទី១១ សីហា *(ខុស?)* ១៩៤៧ ដោយ «ជំងឺ» តែមតិខ្លះនិយាយថា «សុគតទាន់ហន់» របៀបនេះ បង្កើតឲ្យមានការសង្ស័យ។ ស៊ីសុវត្ថិ យុត្តិវង្ស ជាក្សត្រាខ្មែរម្នាក់ ជាវរជន ជាបញ្ញវន្ត មានប្រាជ្ញាវាងវៃ ដែលពិបាករក ក្សត្រា-ក្សត្រី ណា មកប្រៀបនឹងព្រះអង្គ បានឡើយ៕
  26. ១៩៤៧ ឯកសារដទៃ សរសេរថា ព្រះអង្គ កាន់តំណែង ជានាយករដ្ឋមន្ត្រី ពីថ្ងៃទី១៥ ធ្នូ ១៩៤៦ ដល់ថ្ងៃទី១៥ កក្កដា ១៩៤៧ ហើយ ព្រះអង្គ បានសោយទិវង្គត នៅមន្ទីរពេទ្យ កាល់ម៉ែត ភ្នំពេញ នាថ្ងៃទី១៧ កក្កដា ១៩៤៧ ពីរថ្ងៃក្រោយលាលែង ពីតំណែង នាយករដ្ឋមន្ត្រី ដែលត្រូវបានបន្តដោយ ស៊ីសុវត្ថិ វត្តឆាយាវង្ស។ ព្រះអង្គ មានព្រះយសជា «អ្នកអង្គម្ចាស់»។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់រៀបអភិសេកជាមួយ នាង Dominique Lavergne ជាស្ត្រីបារាំង និងមានបុត្រី២អង្គ គឺ ស៊ីសុវត្ថិ កន្ធារ៉ា (១៩៤៥ -) និង ស៊ីសុវត្ថិ លីណានដា (១៩៤៦ -)៕








No comments:

Post a Comment