Monday, September 23, 2024

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

បណ្តាឯកសារពាក់ព័ន្ធប្រទេស ឡាវ
  1. កងទ័ពជើងគោក ឡាវ 👉
  2. កងទ័ពជើងទឹក ឡាវ 👉
  3. កងទ័ពជើង អាកាស ឡាវ 👉
  4. ភូមិសាស្រ្តនយោបាយ ឡាវ 👉
  5. ជំលោះព្រះដែន កម្ពុជា ឡាវ 👉
ភូមិសាស្រ្តនយោបាយ លាវ -ឡាវ កំណត់ថានឹង វិភាគតាមព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​និង ស្ថានការណ៍បច្ចុប្បន្ន ដែល ឡាវ បាន​និង កំពុងអនុវត្តន៍ ពាក់ព៏ន្ធជាពិសេស ជាមួយ កម្ពុជា ដែមានព្រំដែនជាប់គ្នា មានប្រវត្តិសង្រ្គាម ប្រវត្តិសហប្រតិបត្តិការ...។ល។
តំបន់ជំលោះព្រំដែន ឡាវ វៀតណាម

  • ប្រទេសឡាវ ជាសមាជិក អាស៊ាន ដូចកម្ពុជាដែរ ដែលមាន សូចនាករអាស៊ានជាង ១០០ indicators បែបនេះ ព្រមទាំងមាន ប្រវត្តិជំលោះព្រំដែន ដូចនេះ
  • លាវ និង ឡាវ មិនដូចគ្នាទេ ! សូមអានពត៍មានប្រវត្តិសាស្រ្ត និង ពូជសាសន៍ នៅប្រទេសឡាវ សព្វថ្ងៃ។ ពីមុន ឡាវដើរតាមកម្មុនីយវៀតណាម សព្វថ្ងៃ ឡាវ ដើរតាម កុម្មុនីស ចិន ដូចគ្នា? មិនដូចទេ ចិន ក៍មិនមែនជាមិត្តសំលាញ់ ឡាវដែរ !!!
គំរូ ឡាវ និង ភូមិសាស្រ្តនយោបាយ អាល្លឺម៉ង់​ Germany

ផែនទី រដ្ឋបាលខេត្ត ប្រទេស លាវ

ប្រទេសឡាវ មាន ១២៥ ជនជាតិ ដែល ជនជាតិ ឡាវ មាន ០៣ អាណាចក្រធំៗ គឺ អាណាចក្រហ្លួងព្រះបង, អាណាចក្រ វៀងច័ន្ធ និង អាណាចក្រចំប៉ាសាក់ ( ចាម បាសាក់) ដែល ចាម បាសាក់ មានប្រវត្តិឈ្លានពានប្រទេសកម្ពូជា នៅភាគខាងជើងប្រទេសកម្ពូជា រួមទាំង ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ព្រះវិហារ។

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ
  • ជាមួយកម្ពុជា ប្រទេសលាវ មានជំលោះព្រំដែន តំបន់ត្រីកោណមរតត មុំបី រវាង កម្ពុជា លាវ និង ថៃ ដែល ភាគី ឡាវ ទាមទារ ច្បាមយកទន្លេល្ពៅ និង ឈានដល់ការតានតឹងផ្នែកយោធាតាមព្រំដែន ដែលកម្ពុជា បញ្ជូនកងកាំជ្រួចហ្វូង ថ្មើរជើង រថក្រោះ និង ព្រមានឲ្យឡាវដកទ័ពជាបន្ទាន់់ ពុំនោះទេនឹងមានការប្រយុទ្ធគ្នា។ កងទ័ពឡាវ សុខចិត្តដកថយ តែសច្ចារថានឹងប្តឹងទៅ តុលាការក្រុង ឡាអេជាបន្ត។ 
  • ជាមួយកម្ពុជា ប្រទេសឡាវ ធ្លាប់ទាមទារ អន្លង់ផ្សោតនៅ ព្រំដែនស្ទឹងត្រែងក្នុងទឹកដីកម្ពូជា អំឡុងឆ្នាំ ២០០០ ដែលឈានដល់ការតានតឹងផ្នែកយោធាជាមួយ កម្ពុជា។
ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ
ជាមួយកម្ពុជា
  ជំលោះការទូត កម្ពុជា ឡាវ លើបញ្ហាទំនប់វារីអគ្គីសនី ដន សាហុង Don Shahong 3 ដែលស្ថិតនៅ ប្រមាណ ២ គម ពី ព្រំដែនកម្ពជា​គឺជាជំលោះដ៍ជូរចត់ ដោយ ភាគី ឡាវ មិនស្តាប់តាមការទាមទាររបស់ គណកម្មាការទន្លេមេគង្គ ដែលមាន ឡាវ ថៃ កម្ពូជា វៀតណាម ដែរ។ ឡាវ ចាត់ទុកកិច្ចការនេះជា កិច្ចការផ្ទៃក្នុងដែន អធិប្បតេយ្យភាពប្រទេសឡាវ ចំណែក កម្ពជា ទាមទារការសិក្សាវិភាគ អំពីផលបេះពាល់ និងការកែលំអរ ផ្លូវត្រីឡើងចុះតាមដដងទន្លេ នឹង របបទឹក ព្រមទំាងការផ្លាស់ ប្តូរពត៍មាន។
  • ជាមួយកម្ពុជា  ឡាវ ប្តេជ្ញាប្រែក្លាយប្រទេសឡាវ ទៅជា អាគុយ សម្រាប់ អគ្គីនៅតំបន់អាស៊ានទាំងមូល ដែលជាការធ្វើ ឯកប៉ូលខាង ថាមពល ការនេះជិះឥទ្ធិពលដល់កម្ពុជា ព្រោះ កម្ពុជាត្រូវចំណុះ ទិញភ្លើងពី​ឡាវ ពី វៀតណាម និង ពីថៃ ខណៈដែល គម្រោងការស្ថាបនាគំនប់វារីអគ្គីសនីនៅកម្ពុជា ត្រូវបាន រារាំង ដោយសម្ព័ន្ធមិត្ត អាមេរិក ដូចជា ថៃ និង វៀតណាម ដោយចោទថានោះជា គម្រោងរបស់ ប្រទេស ចិន ។
  • ជាមួយកម្ពុជា ជនជាតិខ្មែរ កំពុងរស់នៅ ឬ ខ្មែរក្លាយជាជនជាតិ ឡាវ មានប្រមាណ ១,៦ លាននាក់
  • ជាមួយកម្ពុជា  ឡាវ មានកងទ័ពសរុប ៣៩,០០០ នាក់ ដែលជើងគោក ៣៥,០០០ នាក់ ជើងទឹក ៥០០ នាក់ និង​ជើងអាកាស ៣,៥០០ នាក់ ។
  • ចិន ក្នុងវិស័យថាមពល ត្រូវបានគេមើលឃើញថា កំពុងតែដើរតួរជះឥទ្ធិពលដល់ ប្រទេស ឡាវ និង កម្ពុជា ក្នុងតំបន់ទន្លេមេគង្គ ក្នុងបរិបទនៃ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ឬ BRI របស់ចិន ។ ប្រទេសឡាវ ក្រោមការគាំទ្ររបស់ ចិន ប្រែក្លាយ ឡាវ ទៅជា ធុងអាគុយសម្រាប់ អាស៊ី និង ចិន វិនិយោគយ៉ាងសម្បើមនៅកម្ពុជា ដើម្បីកម្ពុជាមានកំណើនសេដ្ឋកិច្ច ក្នុងការតម្រូវការថាមពល និង មានលទ្ធភាពផលិតថាមពល។
សហរដ្ឋអាមេរិក នៅបន្តមានការប្តេជ្ញាចិត្តក្នុងការផ្តល់ទុនសម្រាប់ អភិ. តំបន់ទន្លេមេគង្គ ហើយប្រទេស នានានៅតំបន់ នូវតែស្វាគមន៍ជានិច្ច តែចំនួននេះ ហាក់នូវតិចតួចបំផុត បើធៀបជាមួយ ទុន ប្រទេសចិន ដែលទំលាក់ចូលក្នុងតំបន់។ 

  • ក្នុងសង្រ្កាមប្រឆាំង កូវីដ ១៩ ប្រទេសឡាវ មានធនធានតិចតួចក្នុងការទទួលបាន វាក់សាំង និង សម្ភារៈពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ ១៩ តែ ប្រទេស កម្ពុជា ដើរតួរយ៉ាងសំខាន់ ក្នុងការជួយជំនួយសុខាភិបាល​ទៅ ប្រទេសឡាវ និង ភូមារ។
  • ក្នុងគម្រោងក្លាយជាធុងអាគុយអាស៊ាន “Battery of Southeast Asia” ប្រទេសឡាវ មានផែនការផលិតថាមពលអគ្គីសនី 26 GW ដើម្បីនាំចេញទៅ ប្រទេស ចិន ថៃ វៀតណាម និង កម្ពុជា បែបនេះ ឡាវ ជាប្រទេស ទី ៣ ដែលផលិតថាមពល បន្ទាប់ពី ចិន និង ប្រេស៊ីល។ 
  • សង្រ្គាមអ៊ុយក្រែន ប្រទេស អាស៊ាន បែងចែកជា ច្រើនប្លុក គឺ ចិន កម្ពុជា ឡាវ ក្រុមទី ១។ ចំណែកក្រុមទី ២ មាន ព្រុយណេ ថៃ ភូមារ ឯ ក្រុមទី ៣ មាន អាមេរិក ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន និង សាំងហ្គាពួ និង ប្រទេសគ្មានក្រុមក្សសម្ព័ន្ធ គឺ វៀតណាម នៅតែ ឯង ដោយសារ វៀតណាម មានទំនាស់ជូរចត់ជាមួយចិន​ ផ្នែកសន្តិសុខ តែផ្នែកជំនួញ និង វិនិយោគទុន បែរជា ត្រូវស៊ីសង្វាក់ជាមួយ ក្រុងបេកាំង ប្រទេសចិន ។
ប្រទេសឡាវ ធ្លាប់ត្រូវបានឈ្លានពានដោយ ប្រទេសវៀតណាមខាងត្បូង ឆ្នាំ ១៩៧៥ ដូច្នេះ ឡាវ មិនអាចមានទំនាក់ទំនងល្អជាមួយ ប្រទេសវៀតណាម។ ប្រទេស លាវ និង វៀតណាម មានទំនាស់ព្រំដែនជាមួយ គ្នា នៃផ្នែកខ្លះក្នុងចម្ងាយ ២,១៦១ គម។ ដូចគ្នាដែរជាមួយ ប្រទេស ចិន គឺមានទំនាស់ព្រំដែន ការឆ្លងដែន ការគាំទ្ររបស់ចិនទៅលើកម្លាំងបេះបោរនៅឡាវ ជាមួលហេតុដែល កងទ័ពឡាវ មានទំនាក់ទំនងជិតស្និតជាមួយ កងទ័ព រុស្សី ដូច្នេះ លាវ ប្រឈមជាមួយ វៀតណាមដែលមាន យោធាអាមេរិកគាំទ្រផង ប្រឈមជាមួយ ប្រទេសចិន ជាមហាអំណាចនៅខាងជើងផង។ ជាមួយប្រទេស ថៃ ផ្នែកព្រំដែននេះ មានប្រវែងវែងជាងគេលេខ ២ គឺ  ១,៨៤៥ គម...

  • ជនជាតិឡាវ ពូជសាសន៍ឡាវ ជាពួជសាសន៍ព្រហើន ហ៊ានបបួលខ្មែរប្រជល់ដំរី ដាក់នគរ ! ឡាវហ៊ានលើកទ័ពចូលកាន់កាប់ អន្លង់ត្រីផ្សោតខ្មែរ ឆ្នាំ ១៩៩៩?  ឡាវហ៊ានប្រកាសសង្រ្គាមជាមួយ វៀតណាមរឿងព្រំដែន ឡាវហ៊ាន មិនដើរតាមគោលនយោបាយ វៀតណាម ឡាវហ៊ានចូលឈ្លាន ពានព្រំដែនខ្មែរ ប្រកបអាជីវកម្ម ដាក់ទ័ពក្នុងទឹកដីខ្មែរ ហ៊ានគួសផែនទីរំលោភដីខ្មែរតំបន់ អូរអាឡៃ ឡាវហ៊ានពង្រាយទ័ព ព័ទ្ធទ័ពខ្មែរតាមបណ្តោយព្រំដែនរួច ឃាត់មិនឲ្យខ្មែរ ស្ថាបនាផ្លូវ..ទាំងអស់នេះ ដោយសារឡាវ គិត ប្រជាជនឡាវ មានជាង ៥០លាន ដែល ភាគច្រើនរស់នៅ វៀតណាម ថៃ និង កម្ពុជា ដូច្នេះករណីមានសង្រ្គាម ឡាវនឹងឈ្នះដោយការជួយរបស់ជនជាតិគេ
ប្រទេស​លាវ ឬ ប្រទេស​ឡាវ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (ສາທາລະນະລັດ​ປະຊາທິປະໄຕ​ປະຊາຊົນ​ລາວ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ)។​ ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​​លាវ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​លាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។ ប្រទេស​លាវ​មាន​ប្រវត្តិសាស្ត្រ​ត​មក​ពី​រាជាណាចក្រ​ឡាងសាង (រាជ​អាណាចក្រ​លាន​ជាង គឺ​រាជាណាចក្រ​ដំរី​ ១ លាន) ​ដែល​ចាប់​កំណើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដល់ គ្រិស្តសតវត្សរ៍​ទី ១៨។ បន្ទាប់​ពី​ឆ្លង​កាត់​របប​អាណាព្យាបាលបារាំង​រួច​មក ប្រទេស​លាវ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៩។ បន្ទាប់​មក សង្គ្រាម​ស៊ីវិល​បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៩៧៥ នៅ​ពេល​ចលនា​របស់​កុំម៉ុយនីសប៉ាថេតឡាវ​ឡើង​កាន់​កាប់​អំណាច។ សហគ្រាស​ឯកជន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ៩០។​ បច្ចុប្បន្ន ប្រទេស​លាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយ។ កំណើន​សេដ្ឋកិច្ច​លាវ​មាន ៧,២% នៅ​ឆ្នាំ ២០០៦។ សេដ្ចកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដោយ​ប្រជាជន​ប្រមាណ​ ៨០% ជា​កសិករ។ ប្រទេស​លាវ​មាន​ជន​ជាតិ​ភាគ​តិច​ចម្រុះ ដែល​ក្នុង​នោះ ៧០% ជា​ជនជាតិលាវ។

  • ប្រទេស​លាវ​បច្ចុប្បន្ន​មាន​ឫស​គល់​ពី​រាជាណាចក្រ​លានជាង (រាប់លានដំរី) ដែល​បាន​ក​កើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដោយ​ព្រះ​ចៅ​ ហ្វាងុម ដែល​មាន​ខ្សែ​ស្រឡាយ​​ត​ពី​ព្រះ​រាជា​លាវ​បុរាណ។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូត​មក​ទល់​គ្រិស្តសតវត្សរ៍​ទី ១៨ តែ​ក្រោយ​មក រាជាណាចក្រ​នេះ​ត្រូវ​បែក​បាក់​ជា ៣ ផ្នែក ដែល​ចុង​ក្រោយ​ត្រូវ​បាន​សៀម​ត្រួត​ត្រា។ នៅ​គ្រិស្តសតវត្សរ៍​ទី ១៩ ហ្លួង​ព្រះ​បាង​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ ក្រោយ​បន្តិច​មក តំបន់​ចំប៉ាសាក់​និង​វៀងច័ន្ទន៍​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​ដែរ។ បារាំងសែស​សំឡឹង​ឃើញ​ប្រទេស​លាវ​ជា​រដ្ឋ​នៅ​ចន្លោះ​ការ​ប្រទាញ​ប្រទង់​រវាង​ចក្រភព​អង់គ្លេស​និង​ចក្រភព​បារាំងសែស។ នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស វៀងច័ន្ទន៍​ ជា​ថ្មី​ម្ដង​ទៀត​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​លាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​មួយ​រយៈ​ខ្លី​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី ២ រួច​មក លាវ​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែស​បាន​ត្រឡប់​មក​កាន់​កាប់​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ពាក់​កណ្ដាល​ថា​ ជា​រដ្ឋ​ចំណុះ​ឲ្យ​សហព័ន្ឋ​បារាំងសែស។ លាវ​បាន​ទទួល​ឯករាជ្យ​បរិបូណ៌​នៅ​ឆ្នាំ ១៩៥៤ រួច​ក្លាយ​ជា​រដ្ឋ​កាន់​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ក្រោម​ល័ក្ខ​ខ័ណ្ឌ​លើក​លែង​មួយ​ក្នុងសន្ឋិសញ្ញាទី​ក្រុង​ហ្សឺណែវ បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​បារាំង​បាន​ដើរ​តួ​នាទី​គាំ​ទ្រ​កង​យោធពល​ភូមិន្ទ​លាវ។ នៅ​ឆ្នាំ ១៩៥៥ ក្រសូង​ការ​ពារ​ជាតិ​អាមេរិក​បាន​មក​ជំនួស​កង​ទ័ព​បារាំង​ក្នុង​ការ​គាំ​ទ្រ​​កង​យោធពល​ភូមិន្ទ​លាវ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្តប៉ៈថេត​ឡាវ។
ប្រទេស​លាវ​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ហើយ​តំបន់​ភាគ​ខាង​កើត​របស់​លាវ​ត្រូវ​បាន​លុក​លុយ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​ពួក​នេះ​បាន​ប្រើ​ប្រាស់​ដែន​ដី​ឡាវ​ជា​មូលដ្ឋាន​រៀប​ចំ​និង​ផ្លូវ​ដឹក​ជញ្ជូន​សព្វាវុធ​និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​ត​ទល់​នឹង​កងទ័ពវៀតណាម​ខាង​ត្បូង​។ ជា​ការ​ឆ្លើយ​តប អាមរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​គាំ​ទ្រ​កម្លាំង​ប្រឆាំង​កុម្មុយនិស្ត​ក្នុង​ប្រទេស​លាវ និង​គាំ​ទ្រ​វៀតណាម​ខាង​ត្បូង​ក្នុង​ការ​លុក​លុយ​ប្រទេស​លាវ។ សកម្មភាព​ទាំង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ជា​បន្ត​បន្ទាប់ ហើយ​ទីបំផុត​សង្គ្រាម​ស៊ីវិល​លាវ រវាង​រាជរដ្ឋាភិបាល​លាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។


  • នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​មាន​អាវុធ​ទំនើបៗ និង​រថ​ក្រោះ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង​បាន​បើក​ការ​វាយ​ប្រហារ​ច្រើន​ភូមិភាគ​មក​លើ​កង​យោធពល​​ភូមិន្ទ​លាវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់​ទ្រាយ​ធំ​មួយ។ បន្ត​មក មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង​ក្នុង​ប្រទេស​លាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវលំ​ហូជីមិញ។ គេ​និយាយ​ថា គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ប្រទេស​លាវ​ពី​ឆ្នាំ​ ១៩៧១ ដល់ ១៩៧៣ ច្រើន​ជាង​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​កំលុង​សង្គ្រាម​លោក​លើក​ទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជា​សរុប មាន​គ្រាប់​បែក​ជាង ២ លាន​តោន​ត្រូវ​បាន​ទម្លាក់។
នៅ​ឆ្នាំ ១៩៧៥ កង​កម្លាំង​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​រាជានិយម។ ការណ៍​នេះ​បង្ខំ​ឲ្យ​ព្រះ​ចៅ ស៊ីសៈវ៉ាង​វឌ្ឍនា (ស្រី​ស្វាង​វឌ្ឍនា) ដាក់​រាជ្យ រួច​ត្រូវ​បាន​គេ​​ធ្វើ​គត់​ក្រោយ​ពី​ចាប់​ព្រះ​អង្គ​បាន។ បន្ទាប់​ពី​កាន់​កាប់​ប្រទេស​ហើយ រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ប្រទេស​លាវថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ (សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ) និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឲ្យ​វៀតណាម​ដាក់​ទ័ព​ក្នុង​ ធ្វើ​ជា​ទី​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​​ប្រទេស។ នៅ​ទសវត្សរ៍ ១៩៧០ ឡាវ​ត្រូវ​បាន​វៀតណាម​បញ្ជា​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​កាត់​ផ្ដាច់​ពាណិជ្ជកម្ម​ឡាវ​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​ លើក​លែង​តែ​វៀតណាម។ ការ​គ្រប់​គ្រង​ដោយ​វៀតណាម​និង​ការ​ធ្វើ​ជា​សង្គមនិយម បន្តិច​ម្ដងៗ បាន​ត្រូវ​ជំនួស​ដោយ​ការ​បន្ឋូរ​បន្ថយ​ការ​ដាក់​កំហិត​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ១៩៨០ និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ ១៩៩៧។

  • បញ្ហាទំនប់វារីអគ្កីសនី តាមដងទន្លេមេគង្គ ដោយសារប្រទេសវៀតណាម ជំទាស់ ប្រឆាំង ក្រោមហេតុផលថា ប៉ពាល់បរិស្ថាន អេកូឡូស៊ីរបស់វៀតណាម ចំណែក ប្រជាជនឡាវមួយចំនួនត្រូវបានគេសម្ភាសន៍ គាត់ថា ប្រជាជនមិនត្រូវការទំនប់វារីអគ្គីសនីឡើយ គាត់ត្រូវការរស់នៅស្រួល ត្រូវការនេសាទដូចសព្វដង ត្រូវការសំណងសមរម្យ...តើអ្វីជា អាថ៍កំបាំងនៅខាងក្រោយ? នោះ គឺគម្រោងវារីអគ្គីសនីឡាវ ដើម្បី ក្តីស្រម៉ៃថា ក្លាយជាធុងអាគុយនៅ អាស៊ី និង អាស៊ាន ដែល ជាកម្ចីថវិកា ចិន តែជាក់ស្តែងជា កំម្ចីចិន ថៃ រុស្សី កូរ៉េត្បូង ជប៉ុន ធ្វើអ្នកម៉ៅការសាងសង់ គឺជា ប្រទេស ថៃ ប្រទេស ចិន កូរ៉េត្បូង អ៊ីតាលី ម៉ាឡេសី ឥណ្ឌូនេស៊ី...ព្រោះជាការដេញថ្លៃសាងសង់ ដូច្នេះ យើងអាចយល់បានថា ជាគៀបសង្តត់ នយោបាយ វៀតណាមខាងជើង ព្រោះ វៀតណាមខាងជើង កំពុងគ្រប់គ្រង វៀតណាមខាងត្បូង ក្រោយឆ្នាំ ១៩៧៥ បន្ទាប់ពី ជ័យជំនៈលើរបប វៀតណាមត្បូង ដឹកនាំបញ្ជាដោយអាមេរិកកាំង។ ស៉ូមមើលផែនទីខាងក្រោម
  • បញ្ហាដូចនៅកម្ពុជា៖ បើទោះបីជាគណបក្សប្រជាជន តាំងពីឆ្នាំ ១៩៩៣ ចូលរួមប្រកួតប្រជែងជាមួយ បក្សផ្សេងៗជាង ៦០​ បក្ស ក៍ បរទេសនូវតែមាន អារម្មណ័ ស្មានៗថា បក្សប្រជាជនកម្ពុជា គឺជា បក្សកំម្មុយនីស្ត ដែលត្រូវតែ កំចាត់ចោល បំបិទចោល ឬ ត្រូវតែ ចាញ់ការបោះឆ្មោត ព្រោះ វាដូចគ្នា ដែលគេមានការផ្សព្វផ្សាយថា ឡាវ រស់នៅក្រោមអំណាច វៀតណាម ដូច្នេះ បរទេស នាំគ្នាជួយ ឡាវ កសាងទំនប់វារីអគ្កីសនី ដែលជះឥទ្ធិពលអាក្រក់ដល់ វៀតណាមខាងជើង ដែលជា ល្បិចមួយ ទាញ វៀតណាម ឈានទៅរក ការបោះឆ្នោតជាប្រទេស សេរី ពេលនោះ របប វៀតណាមខាងជើងនឹងដួលរលំ កងទ័ពលោកសេរី និងបញ្ជូនចូល វៀតណាមខាងជើង ជាប់ព្រំដែន ចិន ជាអ្វី ដែលសេណារីយោ បរទេស មាន អឺរ៉ុប អាមេរិក ឥណ្ឌា កូរ៉េត្បូង ជប៉ុន ទទឹងរង់ចាំ ។
  • បញ្ហាផ្ទៃក្នង ឡាវ ៖ ប្រទេស ឡាវ ផ្សំដោយ រដ្ឋាភិបាល ៣ គឺ ឡាវខាងជើង ស្និត ចិន ដែលអាច ក្លាយជា រដ្ឋឯករាជ្យ ដូចដែល វៀតណាមខាងជើង ប្រកាសឯករាជ្យចេញពី វៀតណាមខាងត្បូងក្នុងសង្រ្គាម ជំនាន់បារាំង។ ឡាវកណ្តាល ស្និត ថៃ អាចប្រកាសឯករាជ្យ ចូលជាមួយ ប្រទេសឡើងវោញ និង ឡាវខាងត្បូង ស្និត វៀតណាមខាងត្បូង ក៍អាចធ្វើការបេះបោរ ដូចអតីតកលា គឺ អាណាចក្រ​ ចាម បាសាក់ ដែលជា ការនាំគ្រោះសម្រាប់កម្ពុជា ព្រោះ ពួកគេ ជាជនជាតិ ចម្ប៉ា ដែលឈានដល់សង្រ្គាម ទំនាស់តាមព្រំដែន លាវ កម្ពុជា ។ បរិបទនេះ មេដឹកនាំ លាវ មិនអាចសម្រេចចិត្តធ្វើការបោះឆ្នោតដូចនៅ កម្ពុជា។
  • ការប្រជែងឥទ្ធិពល ចិន ឥណ្ឌា ដែលមានប្រវត្តិជាយូរលង់ គឺសម្ព័ន្ធ ឥណ្ឌា មាន ភូមារ ថៃ កម្ពជា លាវ ពីបុរាណ ចំណែក សម្ព័ន្ធ ចិន មាន វៀតណាម ថៃ កម្ពុជា លាវ ភូមារ ដែរ ដូច្នេះ រាល់ការអភិឌ្ឈន៍ គឺ ឥណ្ឌា ដែលជាប៉ូលសេដ្ឋកិច្ច ជាមហាអំណាចសេដ្ឋកិច្ច ថ្មី ប្រជែងចិន ដែលជា មហាអំណាច សេដ្ឋកិច្ចចាស់វស្សា។ ចិន មានគម្រោង ផ្លូវ១ ខ្សែក្រវ៉ាត់ ១ One Belt One Road Initiative ដោយ ចិន ចែក ប៉ូលសេដ្ឋកិច្ចជា០២ គឺ ប៉ូល Kunming  សម្រាប់ទប់ទល់ មហាអំណាច ឥណ្ឌា និង​ ប៉៉ល ហ្គងជូរ សម្រាប់ទប់ទល់ កូរ៉េត្បូង តៃវ៉ាន់ ជប៉ុន។ ប្រទេស ឡាវ ស្ថិតនៅ ក្រោម ប៉ូល គុនមិញ ដូចកម្ពុជាដែរ ដូច្នេះ ឥណ្ឌា បានផ្ជាប់ផ្លូវ ចូលប្រទេស ថៃ  បុកកាត់ប្រទេស ឡាវ ឆ្លងទៅ សមុទ្រចិនខាងត្បូង ធ្វើបែបនេះ ទំនិញ​ជំនួញ របស់  ឥណ្ឌា អាចមកប្រកួតជាមួយ ចិន ព្រោះ ថៃ គឺជា មាត់ទ្វារ រវាង សម្ព័ន្ធ Bengale and ASEAN ។
លាវ ក្នុង ចលនា បក្សឥណ្ឌូចិន The Indo-China Bloc គឺជាសម្ព័ន្ធនៃ ប្រទេស ០៣ រួមគ្នា គឺ កម្ពុជា វៀតណាម ឡាវ ដើម្បី ប្រឆាំង បារាំង ប្រឆាំង អាមេរិក នេះជាហេតុផលដែលគេធ្វើការផ្សព្វផ្សាយកន្លងមក  ពេលសួរ ឬ វិភាគថា ហេតុអ្វី គេផ្សព្វផ្សាយបែបនេះ? បើតាមមើលផែនទី ភូមិសាស្រ្តនយោបាយ គឺមានការ ចងសម្ព័ន្ធ រវាង ថៃ កម្ពុជា លាវ ដឹកនាំដោយស្តេច ថៃ ឈ្មោះ ភូមិបុល អាប៉ឌុល តេជ្ជះ ដែលប្រឆាំង ជាមួយ បក្ស ឥណ្ឌូចិន ដឹកនាំដោយ ហូ ជីមិញ។ ត្រង់ចំណុច នេះ ប្រទេស លាវ ដូច កម្ពុជា ដែរ គឺ ជាជនរងគ្រោះ ការការដណ្តើមអំណាចតំបន់ រវាង ថៃ និង វៀតណាម។ បើទោះបីសង្រ្គាមត្រជាក់បាន ផុតទៅ តែសង្រ្គាមត្រជាក់ថ្មី The New Cold War បានចាប់ផ្តើមនឹងកំពុងធ្វើសកម្មភាព នោះ គឺ ចលនាប្រទេស Cambodia, Vietnam, Laos, Myanmar ហៅជា CVLM បំណង ប្រឆាំង ចិន គឺដូរពី ការប្រឆាំង អាមេរិក បារាំង មកជាការប្រឆាំងចិន និង ប្រឆាំង ថៃ ដដែល។

ផែនទី អំបូរភាសាប្រទេស លាវ
  • ឡាវ និងបញ្ហាសមុទ្រចិនខាងត្បង៖ ជាទូទៅ វៀតណាម គៀបសង្កត់ប្រទេស លាវ ដើម្បី ឡាវស្ថិតក្រោមអំណាច ប្លុកឥណ្ឌូចិន ពី សម័យសង្រ្គាមត្រជាក់ចាស់ និង ក្នុងប្លុក CVLM ក្នុងសម័យ សង្រ្គាមត្រជាក់ថ្មី The New Cold War ដោយ វៀតណាម រារាំង លាវ មិនអាចមានផ្លូវដឹកទំនីញចូលសមុទ្រចិនខាងត្បូង ក្នុង បរិបទ ផ្លូវ ១ ខ្សែក្រវ៉ាត់ ១ របស់ ចិនឡើយ។ ប្រទេស ចិន មានច្រក ដែល កូរ៉េខាងជើង បើកឲ្យ ដូចគ្នា ជាមួយ រុស្សី ដែលមាន ច្រកចូលសមុទ្រ ដែលកូរ៉េខាងជើង បើកឲ្យ ក្នុងន័យ រងការគាបសង្កត់លើ កូរ៉េខាងជើង តែសម្រាប់ ប្រទេស លាវ ក៍ដូចជា កម្ពុជា មិនអាច ប្រើអំណាចយោធា គៀបសង្កត់វៀតណាម ឲ្យ ទុកផ្លូវ សម្រាប់ដឹកជញ្ជូនទំនិញ ចូល ផែសមុទ្រ វៀតណាមឡើយ។ ដូច្នេះ ប្រទេស លាវ គ្មានហេតុផលដើម្បី គាំទ្រ វៀតណាម និង ប្រឆាំង ចិននោះដែរ គឺមានតែ គាំទ្រ ចិនតែ ១ គាំទ្រ ចិន ក្នុងនយោបាយ សមុទ្រចិនខាងត្បូង។
  • លាវ ក្នុងសង្រ្គាមត្រជាក់ចាស់៖ ក្រោយឆ្នាំ ១៩៩១ គ្រាដែល សហភាពសូវៀតដូលរលំ សូវៀតដកចេញពី ប្រទេស វៀតណាម កម្ពុជា លាវ នោះ ប្រទេស លាវ នៅរក្សាទំនាក់ទំនង ការទូត យោធាជាមួយ រុស្សី និង ចិន ដើម្បីការពារប្រទេស ពីការឈ្លានពាន គៀបសង្កត់ពី សំណាក់វៀតណាម លើកលែងតែប្រទេស វៀតណាម បានដូរគោលនយោបាយ ងាកទៅរក សហរដ្ឋអាមេរិក​ដ់ម្បីប្រឆាំង ចិន។
  • លាវ ក្នុងសង្រ្គាមត្រជាក់ថ្មី ៖ ប្រទេសលាវ អំឡុងឆ្នាំ ២០០២ បានជួបវិបត្តិគ្មានប្រធានាធិបតី ដោយសារ រងសម្ពាធពី វៀតណាមក្នុងការចាត់ចែងកិច្ចការរដ្ឋ ដូច្នេះ ប្រធានាធិបតីវៀតណាម បានលាលែងពីដំណែង ហើយ ប្រធានរដ្ឋសភាព បានចូលមកដឹកនាំប្រទេសជាបន្ត ដោយប្រធានាធិបតីចាស់ បានថ្លែងថា បើគ្រាន់តែធ្វើកិច្ចការតាម វៀតណាម ដូច្នេះ មិនបាច់ធ្វើប្រធានាធិបតីក៍បាដែរ ។
  • លាវ ក្នុងបរិបទ ប្រកួតប្រជែង ចិន ឥណ្ឌា សម្រាប់ មហាអំណាចតំបន់ ៖  ប្រទេសឡាវ ក័ដូច កម្ពុជាដែរ គឺ ងាកទៅរកការគាទ្រ ពីមហាអំណាច ចិន ដែលជា មហាអំណាចពិភពលោកផង និងជា មហាអំណាចតំបន់ផង។ លាវ មានព្រំដែន ជាប់ចិន ដែលចំណេញជាងការចងសម្ព័ន្ធជាមួយ ឥណ្ឌា ព្រោះថា ពឹងអ្នកជិត ប្រសើរជាងពឹងអ្នកឆ្ងាយ និង មាន ជនជាតិ សាសនា វប្បធម៍ស្រដៀងចិនផង ខុសពី ប្រជាជន ឥស្លាមនៅ Rohingya ប្រទេស ភូមារ ដែល ចងសម្ព៍ន្ធ ជាមួយ ឥណ្ឌាដើម្បី វាយប្រហារ ភូមារ និង ចងសម្ព៍ន្ធជាមួយ បាគីស្លាននៅឆ្ងាយ ព្រោះជា ឥស្លាមដូចគ្នា ដើម្បីប្រឆាំង ភូមារ ជាលទ្ធផល គឺត្រូវបាន ភូមារបង្រ្កាប តាំងពី បុរាណដល់បច្ចុប្បន្ន ់
  • លាវ និងសម្ព័ន្ធ ចិន៖ ការចងសម្ព័ន្ធជាមួយ ចិន ប្រទេសលាវ ចំណេញច្រើនដូចជា យកឥទ្ធិពលចិន ប្រឈមជាមួយ វៀតណាម និង មួយផ្នែក យកឥទ្ធិពល កងទ៏ពវៀតណាម ប្រឈម ប្រឆាំងកងទ័ព ថៃ ដែលរំលោភលើទឹកដីរបស់ខ្លួន ដូចករណី ឆ្នាំ ១៩៨៥ ដែល កងទ័ព ថៃ ២ កងពលធំ ត្រៀមវាយប្រហារ កងទ័ព លាវ ហើយ កងទ័ព វៀតណាម ១០ កងពលធំ បាន បញ្ជូនទៅ​តំបន់ប្រយុទ្ធ ដោយ បាំងជាមួយ ជួរភ្នំ លុះពេលកងទ័ព ថៃ ហោះចូលស៊ើបការណ៍ ជួបជាមួយ កងទ័ពដ័សម្បើម បានប្រកាសដកទ័ពថយទៅវិញ ចំណែក កងទ័ពឡាវ ដែលទន់ខ្សោយ បែរជាបរកាសជ័យជំន៖ តាមពិតនេះជា ការប្រើឥទ្ធិពលកងទ័ពវៀតណាម ។
  • ប្រទេសលាវ ក្នុងបរិបទសង្រ្គាមផ្លាយ៖ សង្រ្គាមផ្កាយគឺជាសង្រ្គាមដណ្តើមយក ឧត្តមភាពខាង បច្ចេកទេស ថាមពល ពាណិជ្ជកម្ម និង យោធា ដូច្នេះ ពេលឆ្លើយថា ឡាវ មានអ្វី បានជា ចិន វៀតណាម ឥណ្ឌា អាមេរិក ថៃ រុស្សី ចង់បាន ប្រទេសលាវ ដែលមានប្រជាជន តែ ០៧ លាននាក់? នោះគឺ ឡាវ មានថាមពល  គឺ មានធនធាន សម្រាប់សាងសង់ទំបន់ វារីអគ្គីសនី លាវ មានភ្នំ មានដី ស្ទឹងទន្លេ អាចស្ថាបនាសូម្បិ​មូលដ្ឋានទទ័ព ឬ សាលាហ្វឹកហ្វឺនយោធា ជាពិសេស ឡាវ អាច ក្លាយជាប្រទេស ដែល បច្ចឹមប្រទេស ចងបាន ដើម្បី ពង្រាយ ទ័ព រាដា​ ស៊ើបការណ៍ក្នុងប្រទេស ចិន ។
តួរលេខប្រជាជនកំពុងរស់នៅក្នុងប្រទេសឡាវ គិតាម ជនជាតិ ឬ ពូជសាស្រ្ត ឆ្នាំ ២០១៨



តួរលេខ ជនជាតិ ឬ ពួជសាសន៍ខ្មែរ ឆ្នាំ ២០១៨ មានជនជាតិខ្មែរ និយាយភាសាខ្មែរ មន មាន ១.៦ លាននាក់

ជនជាតិឡាវ មិនមែនមានតែ ជិត ៧លាននាក់គេ គឺមានប្រមាណជា ៥០លាននាក់

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ
ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ


ភូមិសាស្រ្តនយោបាយ លាវ -ឡាវ



ភូមិសាស្រ្តនយោបាយ លាវ -ឡាវផែន ស្ថិតិ ប្រជាសាស្រ្ត លាវ ឆ្នាំ ២០១៥

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ផែនទី ប្រទេស ឡាវ សម័យ បារាំង ( គោលនយោបាយ បង្រួមបង្រួមជាតិ ៣ អាណាចក្រ ក្លាយជាប្រទេស ឡាវ តែ ១

ផែនទីសង្រ្គាមស៊ីវិល នៅប្រទែស ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ផែនទី ជប៉ុន ឥណ្ឌូចិន នាសម័យ ចក្រពត្តិ ជប៉ុន ឆ្នាំ ១៩៤១

ផែនទី ជប៉ុន ឥណ្ឌូចិន នាសម័យ ចក្រពត្តិ ជប៉ុន ឆ្នាំ ១៩៤១
ភូមិសាស្រ្តនយោបាយ លាវ -ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ តំបន់ ត្រីកោណ CLV-DTA

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ ផែនទី តំបន់ជំលោះព្រំដែន កម្ពុជា វៀតណាម​ និង ឡាវ

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ ទឹកដីប្រទេសឡាវ ស្ថិតក្រោមការគ្រប់គ្រង របស់ ថៃ និង វៀតណាម

ភូមិសាស្រ្តនយោបាយ លាវ -ឡាវ 

ផែនទី សមរភូមិ ឡាវ ថៃ ឆ្នាំ ១៩៨៨_១៩៨៩ ជាសង្រ្គាមរវាង ទ័ព ណាតូ និង ទ័ព សូវៀត ( សង្រ្គាម ឥណ្ឌូចិនទី ៣)


No comments:

Post a Comment