Friday, November 22, 2019

សម សារី ឪពុក សម រង្សី

មនុស្សខ្លះថាសម​ សារីក្បត់ជាតិ មនុស្សខ្លះថា សម សារី ស្នេហាជាតិ មនុស្សខ្លះ មិនហ៊ានសន្ធិដ្ឋាន។ ជាការវិភាគរបស់ខ្ញុំ គឺ សម សារី ជាជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ៖ កម្ពុជា ពីដើម ស្ថិតនៅក្រោមបារាំង  ចំណែក សៀម គេនៅក្រោមអាមេរិក/អគ្លេស។ វៀតណាមកំម្មុយនីស្ត នៅក្រោម ចិន សូវៀត វៀតណាមសេរី នៅក្រោម អាមេរិក និង បារាំងដែរ។ ប្រទេសសៀម គេបង្កើត សៀមឥស្សរៈ ខ្មែរឥស្សរៈ យួនឥស្សរៈ ឡាវឥស្សរៈ នៅស្រុកខ្មែរ ក៍មានខ្មែរឥស្សរៈដែរ ដែលដឹកនាំដោយ មេចលនាខ្មែរសេរី គឺ សឹង ង៉ុក ថាញ់ ក្នុងនោះ មាន សម សារី ដែលបំបែកកំលាំងចេញពី ស្តេចនរោត្តមសីហនុ សឺន សាន និង សឹង ង៉ុកថាញ់ Overlay strategic ។ កាលណោះ ដាប ឈួន សម សារី គឺជា ភ្នាក់ងារប្រទេសសៀម ប្រឆាំងស្តេច នរោត្តមសីហនុ- ប្រឆាំងសឺនសាន ប្រឆាំងពួកខ្មែរក្រហម/ខ្មែរកំម្មុយនីស្ត និងប្រឆាំងជាមួយ សឹង ង៉ុកថាញ់  ត្រង់ហ្នឹងដែលគេហៅថា សម សារីក្បត់ ក្បត់ជាតិ ក្បត់ក្នុងបក្ស ក្បត់បារាំងដោយសហការណ៍ជាមួយ អាមេរិក ជាមួយជប៉ុន គ្រាដែល ជប៉ុន អាមេរិក បារាំង ចិន សូវៀត ថៃ យួន លាវ មិនសូវជាត្រូវរ៉ូវគ្នា..៕
  • ឆ្នាំ ១៩១៧ ទន្ទឹមនឹងនេះបើយោងតាមសៀវភៅប្រវត្តិរូបសង្ខេប នៃសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសង្គមរាស្រ្តនិយម លោកសម សារី កើតនៅ ថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩១៧ នាខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំណោមកូន ទាំងអស់ចំនួន៧នាក់។ លោក សម សារី បានទទួលសញ្ញាបត្រ ផ្នែកសេវាសាធារណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីស និងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ នាក្រុងប៉ារីស។
  • ឆ្នាំ ១៩៣៩ ពេល​រៀន​ចប់​បឋមសិក្សា​លោក សម សារី បានមក​សិក្សា​នៅ​អនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុង​ឆ្នាំ ១៩៣៥-១៩៣៦ ដែល​មិត្ត​ភក​ត្តិ​របស់គាត់​រួមមាន លោក អៀង សារី និង​លោក រ័ត្ន សាមឿន ជា​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ដំបូង ហើយ​នៅ​ឆ្នាំ​១៩៣៩ លោក សម សារី បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ប​ត្រ ផ្នែក​ទស្សនវិជ្ជា​។
  • ឆ្នាំ ១៩៤៤ ក្នុង​អាយុ​២២​ឆ្នាំ គឺ​អំឡុង​ឆ្នាំ​១៩៣៩ លោក សម សារី បាន​ចូល​ក្នុងចំណោម​ខ្មែរ​ទី​១ ដែល​បានទទួល អាហារូបករណ៍​បារាំង ត្រូវ​មក​សិក្សា​នៅ​ស្រុក​បារាំង តែ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៤៦ ទើបបាន​ទៅ​បន្ត​ការសិក្សា​ដែល​នៅ​ចន្លោះ​រយៈពេល​នោះ លោក សម សារី បាន​ចូល​បម្រើ​ការងារ​ក្នុង​ខេត្តបាត់ដំបង ជា​មន្ត្រី​តុលាការ​ជា​សុភា​ចា​រ្យ​បុរស កម្មសិក្សាការី​នៅ​ឆ្នាំ ១៩៤០ រហូតដល់​ឆ្នាំ​១៩៤៤ លោក សម សារី បាន​ផ្លាស់​មក​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ​។
  • ឆ្នាំ ១៩៤៦ នៅ​ឆ្នាំ ១៩៤៥ ពេល​ជប៉ុន ចូលកាន់​កាប់​ស្រុក​ខ្មែរ លោក សម សារី បាន​ធ្វើជា​មេ​នគរបាល​នយោបាយរ​ហូត​ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៤៦ បារាំង​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្រុះស្រួល​គ្នា​បណ្តោះអាសន្ន ដោយ​លោក​សម សារី បាន​ឡើង​ធ្វើជា​ស្នង ការ​ប៉ូលិស​នៅ​ភ្នំពេញ ។​ប៉ុន្តែ​នៅ​ឆ្នាំ ១៩៤៦ លោក សម សារី បានដាក់​ពាក្យសុំ​ឈប់​មួយរយៈ ដើម្បី​ទៅ​រៀន​យក​ឯកទេស​ហិរញ្ញវត្ថុ​នៅ​ស្រុក​បារាំង ដែល​នៅ​ទីនោះ​លោក សម  សារី មាន​ចំណូលចិត្ត​ទាក់ទង​បារាំង​ជា​អភិជន​ដើម្បី​ស្គាល់​ទំនៀមទម្លាប់​ប្រពៃណី​រហូតដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​១៩៤៩ លោក សម សារី បានទទួល​សញ្ញាបត្រ​ផ្នែក​សេវា​សា​ធា រណៈ នៅ​វិទ្យាស្ថាន​នយោបាយ​ក្រុងប៉ារីស​និង​បរិញ្ញាបត្រ​ច្បាប់ នៃ​មហាវិទ្យាល័យ​ច្បាប់​ក្រុងប៉ារីស ដែល​ក្រោយមក​លោក សម សារី បាន​ធ្វើជា​កម្មសិក្សាការី នៅ​ធនាគារជាតិ​នៃ​ប្រទេស​បារាំង​។
  • ឆ្នាំ ១៩៤៩  ក្រោយមក​លោក សម សារី បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិ​ុ​ន អេ​ម ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល ទទួលបាន​សញ្ញាបត្រ មធ្យមសិក្សា​ប​ត្រ​នៅ​ឥណ្ឌូចិន​បារាំង​សេស នា​ក្រុង ព្រៃនគរ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៣៩ ហើយ​ក្រោយមក មានកូន​ចំនួន​៥​នាក់ គឺ​ប្រុស​៤​នាក់ និង​ស្រី​ម្នាក់​រួមមាន អេ​ម្ម៉ា​រ៉ា កើត​នៅ​ឆ្នាំ ១៩៤០, អេ​ម្ម៉ា​រ៉ា​ន កើត​នៅ​ឆ្នាំ ១៩៤១,​អេ​ម្ម៉ា​ប្ញ​ទ្ធិ កើត​នៅ​ឆ្នាំ​១៩៤៥, មិ​ទ្ធា រី កើត​នៅ​ឆ្នាំ​១៩៤៦, និង​លោក​ប្រធាន សម រង្ស៊ី កើត​នៅ​ឆ្នាំ​១៩៤៩​។​ 
  • ឆ្នាំ ១៩៥០ "លោក សម រង្ស៊ី បានពន្យល់ថា ជាពិសេសជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត និងសម្តេចចក្រី ញឹក ជូឡុង ឯកឧត្តម សម សារី បានចូលរួមយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងព្រះរាជបូជនីយកិច្ច ដឹកនាំដោយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដណ្តើមយកឯករាជ្យពីអាណានិគមនិយមបារាំង ប្រកបដោយជោគជ័យ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៥០។
  • ឆ្នាំ ១៩៥០ ក្រោយមកទៀត លោក សម​សារី បាន​វិល​ត្រឡប់មក​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៥០ ដោយ​ត្រូវបាន​លោក ប៉ែន នុត ណែនាំ​បង្ហាញ​សម្តេចព្រះ​នរោត្តម សីហនុ​ដែល​ពេលនោះ​ព្រះអង្គ​កំពុង​ស្វែងរក ”​អ្នក​ស្នេហា​មាតុភូមិ​ម្នាក់​មានចំណេះ​វិជ្ជា ធ្វើការ​ងារ​មាន​ប្រសិទ្ធភាព និង​ជា​អ្នក ខ្នះខ្នែង​ក្នុង​ការងារ ដើម្បី​ជួយ​ព្រះ អង្គ​ក្នុង​រាជ​បូជនីយកិច្ច​ទាមទារ ឯក រាជ្យ​”​។ លោក សម សារី គឺជា​បញ្ញវន្ត ម្នាក់​ដែល​អាចធ្វើ​ការងារ​អស់ទាំង​នេះ​បាន គឺ​លោក សម សារី មិន​ត្រឹមតែ​ជួយ​ព្រះរាជ​បូជនីយកិច្ច​នេះ​ទេ​គឺ លោក​បាន​សរសេរ​រឿងរ៉ាវ​កម្ពុជា​ក្រោម តវ៉ា​ទៅ​អាណានិគម​បារាំង ដែល​បាន​បញ្ចូល​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ស្ថិតក្រោម​រដ្ឋការ​របស់​រដ្ឋ​សមាគម​យួន នៅ​ថ្ងៃទី​៤ មិថុនា ឆ្នាំ​១៩៤៩ ដោយ​លោក សម សារី ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌ ត្រូវ​តវ៉ា​ចរចា​យក​កម្ពុជា​ក្រោម​វិញ នៅពេល​ខាងមុខ​។
  • ឆ្នាំ ១៩៥៣៖ លោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អ៊ិន អេម ជាស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រមធ្យមសិក្សានៅឥណ្ឌូចិន បារាំងសេស នាក្រុងព្រៃនគរមានកូន៥នាក់ ក្នុងនោះមាន លោក សម រង្ស៊ីម្នាក់ដែរ។ លោកសម សារី និងលោក ប៉ែន នុត ជាមនុស្សដ៏សំខាន់ក្នុងការ ចរចាជាមួយបារំាង ដើម្បីឲ្យប្រទេសបារំាងប្រគល់ឯករាជ្យភាព មកកម្ពុជារហូតទទួលបានជ័យជំនះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
  • ឆ្នាំ ១៩៥៣ លោកសម សារី និងលោកប៉ែន នុត ជាមនុស្សដ៏សំខាន់ក្នុងការ ចរចាជាមួយបារំាង ដើម្បីឲ្យប្រទេសបារំាងប្រគល់ឯករាជ្យភាព មកកម្ពុជា រហូតទទួលបានជ័យជំនះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
  • ឆ្នាំ ១៩៥៤ នៅ​ឆ្នាំ ១៩៥៤ គណ​:​ប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីការបរទេស​ទេព ផន លោក នង គី​មុនី លោក សម សារី លោក សឺ​ន សាន លោក ញ៉ឹក ជូ​ឡុង លោក ស៊ុត សា​ខន … ក្រៅពី​ប្រតិភូ​នេះ មាន​តំណាង​ខ្មែរ​ឥស្សរ​:​សំខាន់ៗ ៤ នាក់​ទៀត គឺ ដាប ឈួន ព្រះអង្គម្ចាស់ ច័ន្ទ​រង្សី លោក ពុត ឆាយ និង លោក សា​វ៉ាង​វង្ស ដែល​នាំទៅ​បង្ហាញ អន្តរជាតិ​ក្នុងឋាន​:​ជា​អ្នកតស៊ូ​ប្រដាប់​ដោយ​អាវុធ​ដើម្បី​ដណ្តើម​ឯករាជ្យ​ពី​បារាំង និង បាន ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​រួចហើយ ។ ក្នុង​រយ​:​ពេល ១០ តាំងពី​លោក ដាប ឈួន សុំ​ចុះ​ចូលមក ត្រូវបាន សម្តេច ព្រះ​នរោត្តម សីហនុ តែងតាំង​ឲ្យ​កាន់​មុខតំណែង​សំខាន់ៗ​មួយចំនួន​មានដូចជា ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​… ចុងក្រោយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​តំបន់​សៀមរាប និង កំពង់ធំ ។ ពេលនោះ​អំណាច​របស់គាត់ នៅ​សៀមរាប និង កំពង់ធំ ពិតជា​ខ្លាំងក្លា​ណាស់ ។ ដាប ឈួន គ្រប់គ្រង​តំបន់​នោះ​ល្បីឈ្មោះ ថា​មាន​ភាពព្រៃផ្សៃ​ខ្លាំងណាស់ ។ ម្យ៉ាងវិញទៀត​ដោយសារ​គាត់​មានអំណាច​ខ្លាំងក្លា​នៅក្នុង តំបន់​នោះគេ​តែង​ប្រៀប​លោក ដាប ឈួន ទៅនឹង ស្តេចត្រាញ់ ដូច្នេះ​ឯង ។
  • ឆ្នាំ ១៩៥៣ លោក សម សារី គឺជា​អ្នក​ប្រ កាន់​គោលជំហរ​ដើម្បី​ឯករាជ្យ​របស់​កម្ពុជា​ពិតប្រាកដ ពោលគឺ​ពីថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​១៩៥៣ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ លោក សម សារី បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​សន្និសីទ​រដ្ឋាភិបាល​នៃ​សង្គមរាស្ត្រនិយម ដែល​រយៈ​ពេលនេះ បា រាំង​កំពុងតែ​ផ្ទេរ​បន្តិច​ម្តងៗ​នូវ​សមត្ថ កិច្ច​រដ្ឋបាល​ឥណ្ឌូចិន​មក​ឲ្យ​កម្ពុជា ដោយ​ចង់​រក្សាទុក​កម្ពុជា​ក្នុង​សហភាព​បារាំង​។ លោក សម សារី ពេលនោះ​ជា​លេខាធិការ​នៃ​គណៈកម្មការ​ទទួល​ភារកិច្ច​ទទួល​រៀបចំ​ឯករាជ្យ មានបំណង​ឲ្យ​មាន​ស្វយ័តភាព​ភ្លាមៗ រហូតដល់​បារាំង​យល់ព្រម​ប្រគល់ ឯករាជ្យ​មក​ឲ្យ​កម្ពុជា​ទាំងស្រុង ហើយ បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ រហូតដល់​ឆ្នាំ​១៩៥៤ លោក សម សារី ត្រូវបាន​សម្តេចព្រះ​នរោត្តម សីហនុ តែងតាំង​ជា​ព្រះរាជតំណាង​ពិសេស​នៅក្នុង​គណៈប្រតិភូ​ខ្មែរ​ចូលរួម​សន្និសីទ ហ្សឺ​ណែវ ដើម្បី​បញ្ចប់សង្គ្រាម​ឥណ្ឌូចិន ដែល​ពេលនោះ​លោក សម សារី បាន​បញ្ចេញ​គុណសម្បត្តិ ជា​អ្នកចរចា​ដ៏​បុ​ិ​ន​ប្រសប់​ដើម្បី​រក្សា​បូរណភាព​ទឹកដី​ខ្មែរ គ្មាន​ការបែងចែក​សូម្បីតែ​មួយផ្នែក​ណាមួយ ទៅ​ឲ្យ​ពួក​កុ​ម្មុយ​និ​ស្ត សឺ​ង ង៉ុ​ក​មិញ​។​
  • ឆ្នាំ ១៩៥៥ បើ​ពិនិត្យ​លើ​កិត្តិយស កិត្តិគុណ បម្រើ​រាជបល្ល័ង្ក​របស់លោក សម សារី គឺ​អ្នក​កត់ត្រា​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​លើកឡើងថា លោក សម សារី បាន​វិល​ត្រឡប់មក​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥៥ នាំមក​នូវ​ជ័យជំនះ​ធំធេង​នៃ​ការចរចា​មក​ថ្វាយ​សម្តេចព្រះ​នរោត្តម សីហនុ រហូតដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​១៩៥៥ លោក សម សារី លោក ប៉ែន នុត និង​លោក ឃឹម ទិ​ត ត្រូវបានតែងតាំង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សារាជបល្ល័ង្ក ហើយ​លោក សម សារី ក៏ត្រូវ​បាន​បន្ថែម​តួនាទី​មួយទៀត ជា​អ្នកនិពន្ធ​ជីវប្រវត្តិ​ថ្វាយ​សម្តេចព្រះ​នរោត្តម សីហនុ​។
  • ឆ្នាំ ១៩៥៥ ពេលនោះ សម សារី ជារដ្ឋមន្ត្រីក្រសួងសិក្សាធិការ។ ទីប្រឹក្សា ស្ថានទូតអាមេរិកម្នាក់ឈ្មោះ ម៉ាទីន ហេត្ស ច្រើនមកទាក់ទងជាមួយ ហួត សម្បតិ សួរនាំអំពីស្ថានការណ៍នយោបាយក្នុងស្រុកខ្មែរ។ ប៉ុន្តែក្រោយពីទីប្រឹក្សាស្ថានទូតអាមេរិកចាកចេញពីភ្នំពេញទៅ លោក ម៉ាទីន ហេត្ស បានសរសេរសៀវភៅមួយរិះគន់អំពីសម្តេច សីហនុ ធ្វើឱ្យទ្រង់មានព្រះពិរោធយ៉ាងខ្លាំង។ ពីឆ្នាំ១៩៥៥-៥៦ នៅភ្នំពេញមានភាពច្របូលច្របល់។ ភ្នាក់ងារសម្ងាត់ប្រចាំស្ថានទូតបរទេសកើតមានច្រើន ភ្នាក់ងារបារាំង និងអាមេរិកក៏មានច្រើន។ ក្នុងពេលនោះ ហួត សម្បត្តិ មិនបានចូលជាភ្នាក់ងារក្រសួងសម្ងាត់ណាមួយទេ។ នៅឆ្នាំ១៩៥៦ ហួត សម្បត្តិ បានត្រឡប់មកស្រុកខ្មែរវិញ ហើយក៏ជាពេលដែលលមានការបាក់បែកគ្នារវាង ហួត សម្បត្តិ និង សម សារី និង ម៉ៅ សាយ ដែរ ពីព្រោះអ្នកទាំងពីរនេះត្រូវ ហួត សម្បត្តិ ចាត់ទុកថាជាជនពុករលួយ។
  • ឆ្នាំ ១៩៥៩  នៅ​ដើមឆ្នាំ ១៩៥៩ លោក ដាប ឈួន ត្រូវបាន​ជាប់​សង្ស័យ​ក្នុងការ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​យោធា មួយ​នៅ​ខេត្តសៀមរាប​ដើម្បី​ផ្តួលរំលំ សម្តេច ព្រះ​រោ​ត្ត​ម សីហនុ ផែនការ​នោះ​ត្រូវបាន​គេ​លើក ថា រៀបចំ​លើកដំបូង​ដោយ​មេដឹកនាំ​វៀតណាម​ខាងត្បូង​និង​បន្តទៅ​ទីក្រុង​បាងកក ដើម្បី​ជួយ ដល់​គំនិត​រដ្ឋប្រហារ​នេះ ។ ដូច្នេះ លោក ដាប ឈួន ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ក្បត់ សម្តេច ព្រះ​ន​រោ​ត្ត សីហនុ ។
  • នៅ​ខែមីនា ឆ្នាំ ១៩៥៩ កងយោធពល​ខេមរភូមិន្ទ ក្រោម​បញ្ជាការ លោក​ឧ​ត្ត​ម​សេនីយ៍ លន់់ នល់ បាន​ដឹកនាំ​ធ្វើ​ប្រតិបត្តិការ​ហ៊ុមព័ទ្ធ​ចាប់​ខ្លួន​លោក ដាប ឈួន យកមក​កាត់ទោស ។ លោក ដាប ឈួន ដឹងខ្លួន​មុន​ក៏​រត់គេចខ្លួន​យ៉ាង​រហ័ស​នៅក្នុង​ព្រៃ ។​មាន​ពាក្យ​តំណាល​ថា កាល​នៅរស់ លោក ដាប ឈួន ងប់​ង​ល់​នឹង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ។
  • ឆ្នាំ ១៩៥៩ នៅដើមឆ្នំា១៩៥៩ លោកសម សារី បានបំបែកខ្លួនពីសម្តេចព្រះ នរោត្តម សីហនុ ដោយបានរៀនចំផែនការបង្កើតគណបក្សប្រឆំាង មួយ ហើយលោកក៏បានបង្កើតកាសែតមួយដែរគឺឈ្មោះ "រាស្រ្តាធិបតេយ្យ" ។ លោកសម សារី បានទាមទារសិទ្ធិបង្កើតគណបក្សប្រឆំាង ប៉ុន្តែរដ្ឋាភិបាលរបស់សម្តេចព្រះនរោត្តម សីហនុ មិនឆ្លើយតប។ នៅថ្ងៃទី ១៣ មករា ១៩៥៩ សម្តេចព្រះនរោត្តម សីហនុ បានបដិសេធការ បង្កើតគណបក្សប្រឆំាង ដោយយក (លេស) ហេតុផលថាស្ថានទូត ចិន និង បារំាង បានផ្តល់ព័ត៌មានថា លោកសម សារី និង លោក ដាប ឈួន រៀបចំគម្រោងធ្វើរដ្ឋប្រហារ ផ្តួលរំលំព្រះអង្គ។ លោកសម សារី ក៏បានគេចខ្លួនទៅប្រទេសវៀតណាមខាងត្បូង ហើយមនុស្សជាច្រើនទៀតដែលរដ្ឋាភិបាលសម្តេចព្រះនរោត្តម សីហនុ បានចោទប្រកាន់ថាបានចូលរួមក្នុងរដ្ឋប្រហារនោះត្រូវគេចាប់ដាក់គុក អ្នកខ្លះត្រូវបានសម្លាប់ចោល។
  • លោក ហ៊ុយ វណ្ណៈ បន្តថា «​ការបែកបាក់​សម័យ​ល​ង្វែ​ក ក៏ដោយ​សារ​មាន​ខ្មែរ​ជឿ​បរទេសជិតខាង​។ ខ្មែរ​បាត់​សុរិន្ទ បាត់​ខេត្ត​ខ្លះ ខាងជើង​ខាងត្បូង ក៏ដោយ​សារ​ខ្មែរ​ជឿ​បរទេស ក្បត់ជាតិ​ឯង រាប់ទាំង​ពួកក្បត់​ជាតិ​ជំនាន់​ក្រោយ​មាន ដាប ឈួន​, សម សារី​, លន់ ណុល ជាដើម​ផង​។ ពួកនេះ ឈាម​ដដែល មាយា​ទ​ដដែល​។ វា​ស្រែកថា ស្រឡាញ់​ខ្មែរ តែ​វា​ស្តាប់​បរទេស​។ យើង​ត្រូវមាន​ការឈឺចាប់​។ អ្នកណា​ហើយ បើ​ធ្វើតាម​បរទេស លើកតម្កើង​បរទេស ប្រែ​ថា ធ្វើ​ឲ្យ «​ជាតិ​រលាយ​»​។ មិនទាន់​ហួសពេល​ទេ យើង​ត្រូវខិតខំ​បណ្តុះ​មនសិការ​ជាតិ ដល់​កូន​ខ្មែរ ចាប់តាំងពី​ថ្នាក់​មតេយ្យ​ឡើងទៅ ឲ្យ​ចេះ​សំពះ​ខ្មែរ ឲ្យ​ចេះ​ការពារ​ខ្មែរ​តាំងពី​តូចៗ​ទៅ​។ ២០​ឆ្នាំក្រោយ គេ​នឹង​ក្លាយជា​យុវជន ដែល​រួមចំណែក បន្ត​ជួយ​ការពារ​ឧ​ត្ត​ម​គតិ និង​ផលប្រយោជន៍​ខ្មែរ​ពិតប្រាកដ​»​។​
  • ឆ្នាំ ១៩៥២ បន្ទាប់ពីត្រឡប់មកដល់ភ្នំពេញ សឺង ង៉ុកថាញ់ បានចូលរួមធ្វើសកម្មភាពជាមួយគណបក្សប្រជាធិបតេយ្យ ហើយបានបង្កើតកាសែតមួយដែលមានឈ្មោះថា “ខ្មែរក្រោក”។ ទិសដៅរបស់កាសែត”ខ្មែរក្រោក” គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្ល៉ោះហើយ ទើបកាសែតនេះត្រូវបានរដ្ឋាភិបាលសម្ដេចសីហនុ បិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ១៩៥២។
  • ឆ្នាំ ១៩៥២ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៥២ ដែលជាទិវាខួបលើកទី៧ នៃពលប្រហាររបស់កងទ័ពជប៉ុននៅឥណ្ឌូចិន សឺង ង៉ុកថាញ់ បានភៀសខ្លួនចេញពីរាជធានីភ្នំពេញ ស្ងាត់ៗ ដោយបានយកទៅជាមួយនូវវិទ្យុទាក់ទងមួយគ្រឿង ទៅជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុងនោះមានបញ្ញវ័ន្តឆ្វេងនិយមល្បីឈ្មោះម្នាក់ គឺលោក អៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ លោក សឺង ង៉ុកថាញ់ បានតាំងទីបញ្ជាការនៅតាមព្រំដែនខ្មែរ-សៀម នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ហើយបានចូលរួមជាមួយកម្លាំងតស៊ូខ្មែរឥស្សរៈ មួយក្រុម ដែលដឹកនាំដោយ កៅ តក់។
  • ពីឆ្នាំ១៩៥២ មក សឺង ង៉ុកថាញ់ និងបក្សពួក បានទទួលជំនួយឧបត្ថម្ភពីមន្រ្តីរចារបុរសសៀម។ កិច្ចប្រឹងប្រែងរបស់ សឺង ង៉ុកថាញ់ ក្នុងការបញ្ចុះបញ្ចូលពួកឥស្សរៈគាំទ្រកុម្មុយនិស្ត ពុំបានលទ្ធផលគួរជាទីពេញចិត្តឡើយ។ មានតែមនុស្សពីរបីរយនាក់ប៉ុណ្ណោះ បានរត់តាមគាត់ចូលពួនក្នុងព្រៃ ហើយហេតុផលដែលបានធ្វើឲ្យគាត់រត់ចូលព្រៃនៅក្នុងឆ្នាំ១៩៥២នោះ ពិបាកនឹងយល់ណាស់។ ប្រហែលគាត់មានសង្ឈឹមគាត់នឹងបានការគាំទ្រពីអន្តរជាតិ។ ចលនាតស៊ូរបស់សឺង ង៉ុកថាញ់ ពុំមែនជាកម្លាំងមួយដែលធ្វើឲ្យសម្តេចសីហនុ និងបារាំង ខ្លាចនោះទេ ។ ផ្ទុយទៅវិញ គាត់ត្រូវបានលាបពណ៌ឆ្លាស់គ្នាថា ជាខ្ញុំបម្រើយួនខាងត្បូងផង ជាខ្ញុំបម្រើសៀមផង និងជាភ្នាក់ងារសំងាត់សេអ៊ីអា( C.I.A)របស់សហរដ្ឋអាមេរិចផង ។
  • ឆ្នាំ ១៩៥៣ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមចលនាតស៊ូរបស់ សឺង ង៉ុកថាញ់ បានបាត់បង់ការគាំទ្រជាលំដាប់។ នៅចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្ស១៩៦០ សឺង ង៉ុកថាញ់ បានរស់នៅក្នុងភាពកំបាំងមុខ ដោយធ្វើការបម្រើឲ្យសៀម និងវៀតណាមខាងត្បូង ដែលកំពុងប្រឹងប្រែងបង្កឲ្យមានអស្ថិរភាពដល់របបសង្គមរាស្រ្តនិយមរបស់សម្តេចសីហនុ។
  • ឆ្នាំ ១៩៦៣ នៅពេលសម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យកងទ័ពយៀកកុងយកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងវៀតណាមខាងត្បូង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៦៣ សឺង ង៉ុក ថាញ់ បានបង្កើតកងទ័ពខ្មែរសេរីនៅមណ្ឌលឡុកនិញ ។ បន្ទាប់មក កងទ័ពនេះត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជានិងវៀតណាមខាងត្បូង។ សហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀងកុងចូលទឹកដីកម្ពុជា ។ កងទ័ពខ្មែរសេរី ទទួលជំនួយគ្រប់បែបយ៉ាងពីសហរដ្ឋអាមេរិក និងមានមន្ត្រីយោធាអាមេរិកជាទីប្រឹក្សា។ សឺង ង៉ុកថាញ់ បញ្ជាក់ថា កងទ័ពខ្មែរសេរី មិនមែនជាទាហានកំណែននៃរបបរដ្ឋការសាធារណរដ្ឋវៀតណាម(យួនខាងត្បូង)ឡើយ ។ គោលជំហររបស់ចលនាតស៊ូខ្មែរសេរី គឺប្រឆាំងនឹងយួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាកណ្តាល មិនមែនប្រឆាំងសម្តេច នរោត្តមសីហនុ ឡើយ ។ តែយ៉ាងណា សម្ដេចសីហនុ បានប្រកាសថា មេដឹកនាំខ្មែរសេរីទាំង៣នាក់ គឺ សឺង ង៉ុកថាញ់ , សម សារី និង ឡឹក សំអឿន ហៅ ផ្កាយព្រឹក ថាជាជនក្បត់ជាតិ។
  • ឆ្នាំ ១៩៦៣ ចាប់ពីចុងឆ្នាំ១៩៦៣មក អ្នកតស៊ូខ្មែរសេរី មួយចំនួនត្រូវបានអាជ្ញាធរសម្ដេចសីហនុ ចាប់បាននិងយកទៅបាញ់សម្លាប់នៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ មានដូចជា៖ ព្រាប អិន , សៅ ង៉ុយ , ចៅ បូរី ,ថាច់ ញើង និងមធុរា ជាដើម។
  • ឆ្នាំ ២០១៧ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយពី​មានការ​បែក​ធ្លាយ​វីដេអូ​មួយ​បង្ហាញ​ថា លោក​សារភាព​អំពី​ការ​ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​ស្របច្បាប់​នៅ​កម្ពុជា​។ លោក​ថ្លែង​ថា ទី​១- ស៊ឺង ង៉ុ​កថា​ញ់ ខ្មែរ​សេរី​មកពី​កម្ពុជា​ក្រោម ទី​២- ឈួន ម្ជុល​ពេជ្រ ហៅ​ដាប ឈួន ស្លាប់​តៃហោង​នៅ​សៀមរាប ទី​៣- សំ អឿន ផ្កាយព្រឹក ស្លាប់​នៅ​ទល់ដែន ខ្មែរ​-​ថៃ ទី​៤- ពុត ឆាយ ស្លាប់​ជំនាន់​ឥស្សរៈ ទី​៥- ស័ក្តិ បី​ស៊ា​ប ស្លាប់​ជំនាន់​ឥស្សរៈ ទី​៦- សម សារី ស្លាប់​នៅ​វៀតណាម ទី​៧- ព្រាប អ៊ិន ស្លាប់​ដោយ​ត្រូវ​បាញ់​ចោល​នៅ​ត្រពាំង​ក្រឡឹង កំពង់ស្ពឺ ទី​៨- លន់ នល់ ស្លាប់​នៅ​កោះ​ហា​វៃ សហរដ្ឋអាមេរិក ក្រោយ​រត់ចោលស្រុក​ឆ្នាំ​១៩៧៥ ទី​៩- សម រង្សី រត់​ទៅ​នៅក្រៅ​ប្រទេស​ដោយ​ខ្លាច​ជាប់គុក ទី​១០- កឹម សុខា ត្រូវ​ចាប់ខ្លួន​ថ្ងៃ ០៣ កញ្ញា ២០១៧ ដោយ​អំពើ​ក្បត់ជាតិ​។
  • ឆ្នាំ ២០១៧ ជនក្បត់ខ្លះចង់បានអំណាច ក៏ធ្វើសកម្មភាពដណ្តើមអំណាច ឬទាមទារសិទ្ធិសេរីភាព ជាលក្ខណៈ “ឧទ្ទាមកម្ម” ឬបង្កចលនាតស៊ូក្នុងព្រៃ ដូចចលនាអាចារ្យស្វា ពោធិ៍កំបោរ ស៊ីវត្ថា ក្រឡាហោមគង់ ពិស្ណុលោកឈូក អាចារ្យហែម ចៀវ ជាដើម។ រីឯលោកសឺង ង៉ុកថាញ់, ដាប ឈួន, សម សារី, ព្រាប អ៊ិន, សៅ ង៉ុយ ដែលបង្កចលនាខ្មែរសេរី ពឹងបរទេសឱ្យជួយ នោះ អាចចាត់ទុកថា “ក្បត់ជាតិ” បាន ប៉ុន្តែ ការចោទប្រកាន់មិនគ្រប់គ្នាទេ គឺចោទទៅតាមនិន្នាការ លុះក្រោយមក “ជនក្បត់ជាតិ” ក៏ត្រូវគេលើកតម្កើងថា “ស្នេហាជាតិ” វិញ ក៏សឹងមាន ដូចករណីលោកសឺង ង៉ុកថាញ់ ត្រូវបានលោកសេនាប្រមុខ លន់ នល់ ចាត់ទុកជាវីរបុរសស្នេហាជាតិ រហូតតែងតាំងជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ។
  • គេជឿថា សម សារី ត្រូវបានកាត់ទោសប្រហារជីវិត (លោក សម សារី ត្រូវ​​បាន​សម្តេច សីហនុ ប្រកាស​ថា​ជា​បុគ្គល​ដែល​គេ​មិន​ត្រូវការ ជុំវិញ​ការ​ចោទប្រកាន់​ថា​លោក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ។ គេ​ជឿ​ថា លោក សម សារី ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត។ ​)
  • សម សារី ឡើងធ្វើជា មេនគរបាលក្នុងក្រុងភ្នំពេញ/និងជាស្នងការនគរបាលភ្នំពេញ
  • សម សារី ទាមទារយកទឹកដីកម្ពុជាក្រោមមកវិញ
  • ឆ្នាំ ១៩៥៥ សម សារី ជាសមាជិកក្រុុមប្រឹក្សារាជបង្លល
  • សម សារី ជាសមាជិកនៃ ចលនាសង្គមមរាស្រ្តនិយមរបស់ ព្រះបាទនរោត្តមសីហនុ
  • សម សារី ជា ឧបនយករដ្ឋមន្រ្តី ខណះ ស្តេចនរោត្តមសីហនុជា នាយករដ្ឋមន្រ្តី
  • ឆ្នាំ ១៩៧០ គឺ ១៨ មិនា មានរដ្ឋប្រហារ ដែលមនុស្ស ០៧ នាក់ ដឹកនាំធ្វើរដ្ឋប្រហារនរោត្តមសីហនុ
  • ឆ្នាំ ១៩៧០ តាមរយៈប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានគណបក្សកម្ពុជា បានលើកឡើងថា «ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃចាប់ផ្តើម នៃសោកដកម្ម និងវិនាសកម្ម ខ្មែររាប់ទាំងការបំផ្លាញជីវិត និងធនធានកម្ពុជា ជាប់ជាមួយ​និងបំណុលឈាម ជីវិតដែលសហរដ្ឋអាមេរិក ជ្រៀតជ្រែកបញ្ហានយោបាយ និងអព្យាក្រឹត្យរបស់កម្ពុជា»រួមគ្នាជាសម្ងាត់​ធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្តមសីហុន។ នោះមិនទាន់គិតពីការបង្កើតចលនាឧទ្ទាមខ្មែរសេរី វិទ្យុឧទ្ទាមខ្មែរសេរី និងចលនា ដាប ឈួន សឺន ង៉ុកថាញ់ សម សារី ពីទិសខាងលិចជាប់ជាមួយ និងប្រទេសថៃ និងខាងកើតជាប់ជាមួយប្រទេសវៀតណាមខាងត្បូង។ 
  • ឆ្នាំ ១៩៤៩ ប្រវត្តិសង្ខេបមុនរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅឆ្នាំ១៩៤៩ ហួត សម្បត្តិ បានចេញទៅរៀននៅប្រទេសបារាំង បន្ទាប់ពីបងប្រុសរបស់ខ្លួនឈ្មោះ ហួត សុវណ្ណ ស្លាប់ដោយស្នាដៃអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៤៥។ នៅខែវិច្ឆិកា ហួត សម្បត្តិ បានទៅដល់ប្រទេសបារាំង ហើយបានទៅរក ឌុក រ៉ាស៊ី ដែលធ្លាប់រៀនសូត្រជាមួយបងប្រុសរបស់ខ្លួន។ បន្ទាប់មក ឌុក រ៉ាស៊ី ក៏បាននាំ ហួត សម្បត្តិ ទៅជួប សម សារី និង ម៉ៅ សាយ(ដែលពីមុនមកពុំធ្លាប់ស្គាល់គ្នាសោះ)។ គោលបំណងរបស់ ហួត សម្បត្តិ ដែលទៅស្រុកបារាំងនោះ គឺចង់ធ្វើចលនាបណ្តេញអាណានិគមនិយមបារាំងចេញឱ្យអស់ពីកម្ពុជា ដើម្បីបន្តបេសកកម្មបងប្រុសរបស់ខ្លួនដែលបានស្លាប់ដោយសារស្នាដៃអាណានិគមបារាំង។ ហួត សម្បត្តិ បានទៅជួប ហើយទាក់ទងជាមួយ សាក់ដុយក្លូ និងអង់ដ្រេ ម៉ាទី ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តបារាំង (កាលឆ្នាំ១៩៥០ អង់ដ្រេ ម៉ាទី មិនទាន់ត្រូវបានគណៈកម្មាធិការមជ្ឈិមបណ្តេញចេញពីបក្សនៅ ឡើយទេ)។ ជនជាតិបារាំងទាំងពីររូបនេះបានឱ្យ ហួត សម្បត្តិ ទៅជួបនឹងបក្សកុម្មុយនីស្តឥណ្ឌូចិន (ដែលមានវៀតណាមជាអ្នកដឹកនាំ)។ បារាំងចង់ឱ្យកម្ពុជា ធ្វើជារណបវៀតណាម ហើយពេលនោះ សម សារី និង ម៉ៅ សាយ បានប្រាប់ ហួត សម្បត្តិ ថា «មានតែផ្លូវមួយគត់ គឺចូលដៃជាមួយចក្រពត្តិអាមេរិក ពីព្រោះមានតែចក្រពត្តិអាមេរិកទេដែលអាចបង្ខំឱ្យបារាំងផ្តល់ឯករាជ្យដល់កម្ពុជា។ ចំណែកពួកកុម្មុយនីស្តគ្មានលទ្ធភាពនឹងបណ្តេញបារាំងបានទេ»។ សម សារី ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាអ្នកប្រឆាំងមិនឱ្យពួកកុម្មុយនីស្តចូលស្រុកខ្មែរ។ ហួត សម្បត្តិ បានដឹងថា សម សារី ជាភ្នាក់ងារសេ.អ៊ី.អានៅឆ្នាំ១៩៥៨ (ពេលក្បត់ជាមួយ ដាប ឈួន)។ រីឯ ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាភ្នាក់ងារសេ.អ៊ី. អាក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ 
  • ឆ្នាំ ១៩៧០៖ តាមអត្ថន័យ នៃសារនយោបាយរបស់សម្តេចតេជោ លោកបានលើកឡើងពីអព្យាក្រឹត្យ ឯករាជ្យ និងអធិបតេយ្យភាពជាតិ ជាគោលសសរស្តម្ភ របស់ប្រជាជាតិកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាជម្រើសតែមួយគត់របស់កម្ពុជា នៅក្នុងបរិបទភូមិសាស្រ្តនយោបាយ។ កំហុសឆ្គងនយោបាយកម្ពុជា គឺមិនត្រឹមតែ ការចូលរួម ជាមួយនិងមហិច្ឆតារបស់បរទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែសណ្តាប់ធ្នាប់ នយោបាយផ្ទៃក្នុង កម្ពុជាក៏មានភាពស្មុគស្មាញ ដែលមិនឆ្លើយតបទៅនិងបាវចនានយោបាយបរទេស របស់កម្ពុជានោះឡើយ ដែលបានបង្កើតអោយមាន «ខ្មែរខៀវ ខ្មែរក្រហម ខ្មែរស៊ីជម្ពូ»ជាដើម។ បច្ចុប្បន្ននេះ គឺផលដែលកើតចេញពីជោគជ័យ ថ្ងៃ៧មករា ១៩៧៩ នៃការរំដោះជីវិតខ្មែរ ការពារជីវិតខ្មែរ ជាមួយនិងកិច្ចបង្កើត និងពង្រឹងរដ្ឋអំណាច នៃប្រជាជាតិ ដែលខ្ទេចខ្ទាំ ទើបតែចេញពីសង្រ្គាម គឺដើម្បីប្រយោជន៍ខ្មែរតែមួយ ក្នុងការផ្សះផ្សាជាតិ រក្សាសន្តិភាព និងសក្តានុពល នៃកិច្ចអភិវឌ្ឍជាក់ស្តែងរបស់ខ្មែរ។
  • ឆ្នាំ ១៩៧០ ដំបូងឡើយមាន សម សារី (ឪពុកលោក សម រង្ស៊ី), ដាប ឈួន និងគូកន តែត្រូវបរាជ័យ។ ក្រោយមកទាញបានក្រុមលន់ ណុល-ស៊ីសុវត្ថិ សិរិមតៈ បំបែកចេញពីសង្គមរាស្ត្រនិយម ឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ និងផ្តួលរំលំរបបរាជានិយម បានសម្រេចនៅថ្ងៃ១៨ មិនា ១៩៧០។
  • ឆ្នាំ ១៩៦៣ បាតដំណឹង សម សារី មិនដឹង ស្លាប់ ឬ រស់?
  • ឆ្នាំ ១៩៧០ សម្តេច ចក្រី ញឹក ជូឡុងបង្កើតចលនាប្រឆាំង លន់ នល់
  • ឆ្នាំ ១៩៧០ សម្តេច ហ៊ុន សែន កាលណោះជាយុវជន អាយុស្របាល សម រង្សីដែរ បានរត់ចូលព្រៃ តស៊ូការពារ សម្តេច នរោត្តម សីហនុ
  • ឆ្នាំ ១៩៨១ និង ១៩៨២ សម្តេច នរោត្តមសីហនុ​បង្កើតចលនា ហ្វុនស៊ិនប៉ិច FUNCINPEC ដែលមាន ចក្រី ញឹកជូឡូង និងមនុស្ស ជាង ១០០ នាក់នៅប្រទេសបារាំង ដើម្បីប្រឆាំង សឺន សាន ប៉ុល ពត អៀងសារី ខៀវសំផន និង របប ហេង សំរិន ជា ស៊ីម ហ៊ុន សែន ប៉ែន សុវណ្ណ ចាន់ ស៊ី..
  • ឆ្នាំ ២០១៣ ព្រះបាទ សីហមុនី អំពាវនាវ សុំ សម សារី កឹម សុខា និង សម្តេច ហ៊ុន សែន ចរចារគ្នា បញ្ចប់ជំលោះ តែ សម រង្សី និង កឹម សុខា នៃ គណបក្សសង្រ្គោះជាតិ មិនយល់ស្រប បែរជា បង្ករបាតុកម្ម បដិវត្តិពណ៍ខ្លាំងលើសដើម
  • ថ្ងៃទី ១១ កុម្ពៈ ឆ្នាំ​២០១៧ សម រង្សី បានសម្រេចចិត្ត លាលែង ពីគណបក្ស សង្រ្គោះជាតិ
  • សម សារី និង សឺង ង៉ុកចាញ់ ជាមេចលនាខ្មែរក្រោម ត្រូវបានស្តេច នរោត្តម សីហនុ ហៅថាជាជនក្បត់ជាតិ 
  • ឆ្នាំ ១៩៥៨ សម សារី បង្កើតកាសែត ឈ្មោះ " រាស្រ្តធិបតី"សម្រាប់់ជេរ រិះគន់ នរោត្តមសីហនុ
  • ឆ្នាំ ១៩៥៩ សម សារី បង្កើត គណបក្សប្រជុំខ្មែរប្រជាធិប្បតេយ្យ
  • ឆ្នាំ ១៩៥៩ កាលពីឆ្នាំ ១៩៥៩ សម សារី ដោយសារមិនអាចបំពេញបេសកកម្មឱ្យចៅហ្វាយបាន ក្នុងការអូសទាញសម្តេច ព្រះនរោត្តម សីហនុ គឺ សម សារី ហ៊ានប្រេីមធ្យោបាយបំផ្ទុះគ្រាប់បែកក្នុងព្រះបរមរាជវាំងប៉ុនប៉ងសម្លាប់ព្រះមហាក្សត្រីយ៏កុសុមៈ(ព្រះមាតាសម្តេតតា កាលណោះស្លាប់ព្រះអង្គម្ចាស់ ម៉ាក្រវ៉ាន់ ពិធីការបេីកដង្វាយ)។ ដោយឧបាយកលនេះ ត្រូវបរាជ័យ ហេីយខ្លាច ក៏រត់ភៀសខ្លួនទៅនៅក្រុងព្រៃនគរដូរឈ្មោះ ជា ង្វៀង យុាំង សាម ចូលសញ្ជាតិជា វៀតណាម រស់់នៅជាសញ្ជាតិវៀតណាមរហូតដល់ស្លាប់ ។
  • ឆ្នាំ ១៩៦០ រដ្ឋសភាពខ្មែរសម្រេចច្បាប់់ ចាប់ខ្លួន សម សារី ជនក្បត់ជាតិ នាំឲ្យ សម សារី រត់ភៀសខ្លួនទៅ វៀតណាមខាងត្បូង ចំណែកក្រុមគ្រួសារមានទាំង សម រង្សីផង ត្រូវឃុំខ្លួនក្នុង ផ្ទះ ឬ ដោយមានការឃ្លាំមើលពី នគរបាល
  • ឆ្នាំ ១៩៦៥ ភរិយា សម សារី ឈ្មោះ អ៊ិន អែម និង សម រង្សី ចាកចេញទៅប្រទេសបារាំង
  • ឆ្នាំ ១៩៧៥ ប្រពន្ធ សម រង្សី ឈ្មោះ ជូ ឡុង ស៊ូ ម៉ារ៉ា ត្រូវជាប់គុក ព្រៃស (គុកសម្រាប់ដាក់ ពួក ខ្មែរ ស/ ពួក សាធារណរដ្ឋ) តែត្រូវបាន សម្តេច នរោត្តមសីហនុ សុំធានាដោះលែងចេញពី កម្ពុជាឡើងវិញ​!
  • ឆ្នាំ ១៩៨៥ សម រង្សី ចូលរួមជាមួយ គណបក្សហ៊ុនស៊ិនប៉ិច នៅប្រទេសថៃ ដឹកនាំផ្នែក សេដ្ឋកិច្ច
  • ឆ្នាំ ១៩៩៣ សម រង្សី គាំទ្រ ចលនាប្រដាប់អាវុធខ្មែរក្រហម គ្រាដែល ហ្វុនស៊ិនប៉ុច ដឹកនាំរដ្ឋាភីបាលជាមួយ គណបក្សប្រជាជនកម្ពុជា និង គណបក្ស សឺន សាន
  • ឆ្នាំ ១៩៩៤ សម រង្សី ត្រូវបានបណ្តេញចេញពីគណបក្ស ហ្វុនស៊ិនប៉ិច FUNCINPEC
  • ឆ្នាំ ១៩៩៥ សម រង្សី បង្កើតគណបក្សផ្ទាល់ខ្លួនឈ្មោះ គណបក្សជាតិខ្មែរ រួចដូរជា គណបក្ស សម រង្សី បន្ទាប់ដូរជា គណបក្សភ្លើងទាន និងចូលរួមបង្កើតគណបក្ស សង្រ្គោះជាតិ (បក្សពួកខ្មែរសេរី បក្សកឹម សុខា និង បក្ស សម រង្សី)
  • ឆ្នាំ ២០០៥ សម រង្សី រត់ចោលស្រុកខ្មែរ
  • នាំ ២០០៩ សម រង្សី រត់ចោលស្រុកខ្មែរ
  • នាំ ២០១៥ សម រង្សី រត់ចោលស្រុកខ្មែរ
  • នាំ ២០១៩ សម រង្សី មានផែនការចូលស្រុកវិញ តាមរយៈចលនាហូបនំបញ្ចុកថ្ងៃទី ៩ មិថុនា និង ចុងក្រោម តាមរយៈចលនារំដោះជាតិថ្ងៃទី ០៩ វិច្ឆិកា ២០១៩ ។ ផែនការរដ្ឋប្រហាររងបរ៉ាជ័យ ដោយកងកំលាំងប្រដាប់អាវុធ ទូទាំងប្រទេស ព្យាយាមរារាំង បំបែកកំលាំងប្រជាជន និង ត្រៀមកំទេច មេដឹកនាំសំខាន់ៗរបស់ បក្សសង្រ្គោះជាតិដែលហែរចូលពី ប្រទេសថៃ ដើម្បី កាន់កាប់ទីតាំងសំខាន់ៗនានា ឈានទៅធ្វើ បដិវត្តន៍ពណ៍។
  • សម្តេច នរោត្តម សីហនុ ធ្លាប់បានជួយរៀបចំ ផ្សំផ្គុំ កូនញឹក ជូឡុង ជាមួយ សម រង្សី ជាកូន សម រង្សី ដែលគេវិភាគថា សម សារី មិនមែន ស្តេច នរោត្តម សីហនុសម្លាប់ទេ
  • សម រង្សី មិនដែល ហ៊ាន រិះគន់ សម្តេច នរោត្តម សីហនុ ដែលគេវិភាគថា សម សារី មិនមែន ស្តេច នរោត្តម សីហនុសម្លាប់ទេ
  • មានសេចក្តីរាយការណ៍ថា សម សារី លួចផ្ញើរសំបុត្រមួយច្បាប់ប្រាប់ទៅ ស្តេច នរោត្តម សីហនុ ឲ្យចាំចាប់ បក្សពួក និងសម្លាប់ លោក សឹង ង៉ុកថាញ់ មេចលនាខ្មែរក្រោម នៅប្រទេសថៃ ដែលកំពុងចង់ចូលមកកម្ពុជា ឆ្លងទៅវៀតណាមខាងត្បូង/កម្ពុជាក្រោម ក្រោយមក អង្គរក្ស សឹង ង៉ុកថាញ់ចាប់បាន សំបុត្រ រូចក៍បាញ់សម្លាប់ សម រង្សី នៅព្រំដែន ខ្មែរ សៀម ទៅ ដែលគេវិភាគថា សម សារី មិនមែន ស្តេច នរោត្តម សីហនុសម្លាប់ទេ
  • ឆ្នាំ ១៩៥៨ មានសេចក្តីវិភាគថា ទំនាស់ សម សារី ជាមួយ នរោត្តមសីហនុ នៅទូតអគ្លេស គឺរឿងស្រី រឿងកំប៉ិកបំប៉ុក រឿងការយល់ប្រឡំ មិនមែនជារឿងនយោបាយ ឬ រឿងគំនុំជាតិឡើយ ដែលគេវិភាគថា សម សារី មិនមែន ស្តេច នរោត្តម សីហនុសម្លាប់ទេ
  • ឆ្នាំ ១៩៥៨ សម សារី ធ្លាប់រៀនផ្នែក ហិរញ្ញវត្ថុនៅប្រទេសបារាំង ពេលចូលមកធ្វើការវិញ មានទំនាស់ស្រួចស្រាល ជាមួយ ក្រុម លោក សឺន សាន ដូច្នេះ បានជា ស្តេចនរោត្តមសីហនុ បញ្ជូន សម សារី ទៅធ្វើទូតនៅប្រទេសអគ្លេស
  • ឆ្នាំ ១៩៥៨ សម សារី មានទំនាស់ស្រួចស្រាលជាមួយ កាសែត អគ្លេស ដោយ សម សារី អះអាងថា ការវាយស្រីបែបនេះជារឿងធម្មតានៅប្រទេសកម្ពុជា ខណះកម្ពុជាមានអព្យាក្រិតភាព។ លោក សឹម វ៉ា ជារដ្ឋមន្រ្តីការបរទេស ប្រកាសដក សម សារី មកកម្ពុជាវិញ។
  • ឆ្នាំ ២០១៨៖ នយោបាយប្រកបដោយកំហឹងនិងគំនុំសងសិករបស់ទណ្ឌិត សម រង្សី  ការជាក់ស្តែង សម សារី ឳពុកបង្កេីតរបស់សម រង្សីគឺជាជនក្បត់ជាតិ នៅក្នុងសម័យសង្គម រាស្ត្រនិយមនៃសម្តេចព្រះនរោត្តម សីហនុ ព្រះបីតាជាតិកម្ពុជា ។នៅពេលសម សារី រត់ចោលស្រុក ដូរឈ្មោះជា ង្វៀង យុាំងសម រស់នៅនីរទេសខ្លួននៅទីក្រុងព្រៃនគរ រហូតដល់ស្លាប់នៅទីនោះទៅ ។ ពេលនោះ សម រង្សី ទេីបមានអាយុ ១០ ឆ្នាំ ទៅរស់នៅនិងរៀននៅបារាំងរហូតដល់ឆ្នាំ១៩៩១ ទេីបចូលមកក្នុងស្រុកខ្មែរធ្វេីនយោបាតក្នុងគណបក្សហ្វ៊ុន សុីនបុិច ។ ការចូលមកធ្វេីនយោបាយគឺក្នុងកំហឹងពុះពោរជាមួយសម្តេចព្រះនរោត្តម សីហនុ និងដេីម្បីរង់ចាំមានឱកាសផ្តួលរំលំរបបរាជានិយម ដាក់ជំនួសដោយរបបសាធារណរដ្ឋនិយម ដែលជារបបផ្តាច់ការដូចមេក្លោងរបស់ខ្លួន ។ ដូច្នេះហេីយ តាំងពីចូលប្រឡូកក្នុងឆាកនយោបាយមក សម រង្សី តែងតែប្រកាន់ជំហរបង្កររឿងជាមួយប្រទេសជាតិ និងប្រជាជនកម្ពុជាជារហូត រារាំងការរីកចម្រេីនរបស់ប្រទេសជាតិជាប់ជាប្រចាំ ។ ឥឡូវនេះ ដោយសារបរាជ័យផ្ទួនៗ និងភ័យខ្លាចជាប់គុកពីរឿងមួលបង្កាច់នាំឲ្យមានការរេីសអេីង នោះទេីបទណ្ឌិតរូបនេះរត់ទៅក្រៅប្រទេស ហេីយមិនទាន់អស់ចិត្តក៏មកបង្កេីតចលនាឧទ្ទាមនិយម តាមព្យាបាទការរស់នៅរីកចម្រេីននិងប្រកបដោយសុខសន្តិភាពរបស់ប្រជាជនកម្ពុជា តទៅទៀត ។ សម រង្សី និងកឹម សុខា ព្រមទាំងក្រុមមនុស្សដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ បានឃុបឃិតនឹងចៅហ្វាយនាយបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ផ្តួលរំលំរបបរាជានិយមបច្ចុប្បន្ន ។ ដេីម្បីចង់សម្រេចបំណងរបស់ខ្លួន ប្រកបដោយកំហឹង និងគំនុំសងសិកនឹងរបបរាជានិយម សម រង្សី មិនញញេីតធ្វេីអ្វីគ្រប់បែបយ៉ាងរហូតដល់ធ្លាក់ខ្លួនទៅជាភេរវករដ៏សាហាវយង់ឃ្នង ចង់បំផ្លិចបំផ្លាញប្រទេសជាតិខ្លនមិនប្រណីឡេីយ ។ ក៏ប៉ុន្តែ ភេរវករ សម រង្សី និងបក្សពួក សង្ឃឹមថាគ្មានវាសនាបានសម្រេចមហិ ច្ឆតារបស់ខ្លួនឡេីយ ហេីយប្រាកដជាជួបនឹងជោគវាសនាអាក្រក់នៅថ្ងៃណាមួយនាពេលអនាគតដ៏ខ្លីខាងមុខជាមិនខាន៕
  • ២០១៦៖ សម្តេចព្រះនរោត្តមសីហនុសម្តេចឪសម្តេចតាសម្តេចតាទួត
  • របស់យេីងបានហៅឪពុកសម រង្សី គឺសម សារី ថាៈ ជាជនក្បត់ជាតិហេីយថែមទាំងនិពន្ធបទកំណាព្យ មួយវគ្គសំរាប់ឱ្យយុវជនសម័យនោះ និងជំនាន់ក្រោយ ចងចាំទៀតផង ÷ (អាសារីឆ្កែខ្ញុំ មិនតូចមិនធំ រាងទ្រេីសជាងឆ្មា ត្រចៀកកញ្ច្រឺប កន្ទុយដូចស្វា ស៊ីឆ្អែតកាលណា បែរខាំម្ចាស់វិញ)។ គេនៅចាំមិនភ្លេចទេ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ កាលពីឆ្នាំ ១៩៥៩ សម សារី ដោយសារមិនអាចបំពេញបេសកកម្មឱ្យចៅហ្វាយបាន ក្នុងការអូសទាញសម្តេច ព្រះនរោត្តម សីហនុ គឺ សម សារី ហ៊ានប្រេីមធ្យោបាយបំផ្ទុះគ្រាប់បែកក្នុងព្រះបរមរាជវាំងប៉ុនប៉ងសម្លាប់ព្រះមហាក្សត្រីយ៏កុសុមៈ(ព្រះមាតាសម្តេតតា កាលណោះស្លាប់ព្រះអង្គម្ចាស់ ម៉ាក្រវ៉ាន់ ពិធីការបេីកដង្វាយ)។ ដោយឧបាយកលនេះ ត្រូវបរាជ័យ ហេីយខ្លាច ក៏រត់ភៀសខ្លួនទៅនៅក្រុងព្រៃនគរដូរឈ្មោះ ជា ង្វៀង យុាំង សាម ចូលសញ្ជាតិជាវៀតណាម រស់់នៅជាសញ្ជាតិវៀតណាមរហូតដល់ស្លាប់ ។ សម រង្សីុ គឺជាបុគ្គល ប្រៀបនឹងស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់។ ឥទ្បូវដានជេីង សម សារី ត្រូវបាន សម រង្សី ដេីរតាម ឪពុករបស់ខ្លួន ល្អឥតខ្ចោះ (ស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់)។ សម រង្សី ធ្វេីនយោបាយប្រកាន់យកកាច្រលួកពណ៌ខ្មែរ ដែលមិនគាំទ្របក្សខ្លួនថា:ជា(យួន)ជាសត្រូវប្រវត្តិសាស្ត្រ ដុតកំហឹងជាតិសាសន៍ មានទម្រង់ដូចលន់ នល់​ និងប៉ុល ពត ដែរ ដែលធ្លាប់នាំប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងភ្លេីងសង្គ្រាមស្ទេីររលាយពូជសាសន៍។ ដូច្នេះ សម រង្សី មិនសក្តិសម នឹងវិលត្រឡប់មកធ្វេីនយោបាយនៅកម្ពុជាវិញទៀតទេ។

ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី
Posted on August 20, 2014
លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ

លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។

ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។

ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។

លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។

បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕


ភ្នំពេញ៖ នរណាក៏ដឹងដែរថា លោក សម សារី គឺជាឪពុកបង្កើតរបស់លោក សម រង្ស៊ី ។ ក្នុងសម័យ សង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ បរមរតនៈកោដ្ឋ ព្រះអង្គបានតែងតាំងលោក សម សារី ក្នុងតួនាទីខ្ពង់ខ្ពស់ ដោយព្រះអង្គ សង្ឃឹមថា លោកសម សារី នឹងប្រើប្រាស់តួនាទីនេះដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ប៉ុន្តែ ក្ដីសង្ឃឹមរបស់ព្រះបាទ នរោត្តម សីហនុ នាពេលនោះត្រូវបានលោកសម សារី ធ្វើឲ្យ រលាយសូន្យ ។ មិនតែ ប៉ុណ្ណោះ សម សារី ថែមទាំងក្បត់ដោយងាកមកធ្វើចលនាប្រឆាំងនិង ព្រះអង្គទៀតផង។

ពាក្យចាស់បូរាណលោកពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយពីគល់ឡើយ ។ ឯអ្នកកវីដ៏ល្បី ល្បាញគឺអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ក្នុងការអប់រំនានាលោកតែងបានពោលថា ឆ្កែកន្ទុយ ខ្វៀន គេមិនអាចពន្លាវាឲ្យត្រង់បានឡើយ ។ ឃ្លានេះលោកចង់សំដៅលើអ្នកដែលមានពូជពង្ស ជាមនុស្សមិនស្មោះត្រង់ លុះតំណពូជមកដល់កូនចៅគឺមិនស្មោះត្រង់ដដែល។ យ៉ាងណាម៉ិញ លោក សម រង្ស៊ី ដែលជាកូនបង្កើតរបស់លោក សម សារី ប្រាកដជាមិនខុស អីពីឪពុកខ្លួននោះដែរ។

កាលពីឆ្នាំ១៩៧០ សម្ដេច ព្រះ នរោត្តម សីហនុ ត្រូវបាន ក្រុមលោក លន់ នល់, សិរិមតៈ, ចេង ហេង, សឺង ង៉ុកថាញ់ ធ្វើរដ្ឋប្រហារទំលាក់ព្រះអង្គពីតំណែង។កាល ណោះ សម្ដេច ចក្រី ញឹក ជូឡុង ដែលជាឪពុកក្មេកលោកសម រង្ស៊ី បានបន្តនយោបាយរបស់ សម្ដេច ព្រះ នរោត្តម សីហនុ ដោយបង្កើតចលនាប្រឆាំងរបបសាធារណៈរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយ ចក្រពត្តិ អាមេរិក។ សម្ដេច តេជោ ហ៊ុន សែន ដែលកាលណោះស្ថិតក្នុងវ័យស្របាលនិងលោកសម រង្សី ដែរនោះ បានបន្តនយោបាយសម្ដេច ព្រះ នរោត្តម សីហនុ ដោយបានរត់ចូលព្រៃម៉ាគីតាមការអំពាវនាវ របស់សម្ដេច ព្រះ នរោត្តម សីហនុ ដើម្បីតស៊ូ ប្រយុទ្ធប្រឆាំងនិងរបបលន់ នល់ និងចក្រពត្តិ អាមេរិក។ផ្ទុយទៅវិញ សមរង្ស៊ី ពេលនោះមិនចូលរួមក្នុងចលនាតស៊ូរបស់សម្ដេចព្រះនរោត្តម សីហនុ ទេដោយចលនាតស៊ូរបស់សម្ដេច ព្រះនរោត្តម សីហនុ ពេលនោះមិនទាន់ត្រូវបាន អង្គការសហប្រជាជាតិទទួលស្គាល់ ។

រហូតដល់ពេលដែលសម្ដេច ព្រះនរោត្តម សីហនុ បង្កើតរណៈសិរ្ស សាមគ្គីជាតិ កម្ពុជា ឯក រាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ឬ ហៅថា រណៈសិរ្សហ៊្វុនស៊ិនប៉ិច (FUNCIN PEC)ហើយព្រះអង្គបានក្លាយជាប្រមុខនៃរដ្ឋាភិបាលចម្រុះនាឆ្នាំ១៩៨២និងត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់។ពេលនោះ ដោយមើលឃើញថា នេះជាឱកាសល្អសម្រាប់ខ្លួន ទើបលោកសម រង្ស៊ី ធ្វើជាស្ទុះស្ទារព្រមចូលរួមព្រោះមើលឃើញថាសម្ដេចព្រះនរោត្តមសីហនុ មុខជាឈ្នះ ក្នុងការបោះឆ្នោត ព្រោះប្រជាពលរដ្ឋខ្មែរទូទៅគោរព និងស្រឡាញ់ព្រះអង្គ។

តែទន្ទឹមគ្នានេះ សម រង្ស៊ី នៅតែដក់ជាប់គំនុំឪពុករបស់ខ្លួន ដោយរិះរកឱកាសដើម្បី សងសឹក ជាមួយសម្ដេច ព្រះនរោត្តម សីហនុ នៅពេលណាមួយ។

ក្រោយការបោះឆ្នោតនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ពោះអាសន្ន អង្គការ សហ ប្រជាជាតិ ប្រចាំកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ (UNTAC) គណបក្សហ៊្វុនស៊ីនប៉ិចបាន ទទួល ជោគជ័យ។ សម រង្ស៊ី ក៏បានឈានពីមួយជំហានទៅមួយជំហានឆ្ពោះទៅកាន់គោលបំណង របស់ខ្លួន ដោយទទួលបានតួនាទីខ្ពង់ខ្ពស់ និងសំខាន់ក្នុងរដ្ឋសភា និងក្នុងរាជរដ្ឋាភិបាល ៖ ជាសមាជិករដ្ឋសភា និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតឱកាសដែល សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បាត់បង់ការគាំទ្រពីប្រជាជនដែលធ្លាប់ គាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច ដោយសារជំហរដឹកនាំមិនច្បាស់លាស់នោះ សម រង្ស៊ី ក៏បាន បំបែកបំបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ីនប៉ិចធ្វើឲ្យគណបក្សនេះទន់ខ្សោយ និងរលំរលាយ។ បន្ទាប់ពីនោះ សម រង្ស៊ីបានបង្កើតគណបក្សដាក់ឈ្មោះខ្លួនឯង និងចុងក្រោយនេះគឺ គណបក្សសង្គ្រោះជាតិនោះ ក៏មានការទាក់ទង និងរឿងបោកបញ្ឆោតសមាជិកនិងអ្នកគាំទ្រ គណបក្សហ៊្វុនស៊ីនប៉ិចដើម្បី បោះឆ្នោតឲ្យខ្លួនផងដែរ។

ថ្វីត្បិតតែក្នុងជម្រៅចិត្តប្រឆាំងនិងសម្ដេច ព្រះនរោត្តម សីហនុ ប្រឆាំងនឹងរាជបល្ល័ង្គត្រូវបាន លោក សម រង្ស៊ី លាក់ទុកគត់មុតយ៉ាងណាក៏ដោយ តែវាត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលដែល ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ចេញសេចក្ដីអំពាវនាវឲ្យគណបក្ស ជាប់ឆ្នោតទាំង២ ក្នុងអាណត្តិទី៥នេះ ឲ្យរក្សាភាពនឹងនរ អង្គុយតុចរចាគ្នាការដោះស្រាយ បញ្ហាជម្លោះដោយសន្តិវិធី ។តែ សម រង្ស៊ី និង កឹម សុខា បែរជាធ្វើផ្ទុយទៅនឹងការអំពាវនាវ របស់ព្រះមហាក្សត្រ ដោយបានទៅញុះញង់ប្រជាពលរដ្ឋធ្វើបាតុកម្មមួយលើកជាពីរលើកបង្ក ឲ្យមានអំពើហឹង្សា និងអសន្តិសុខស្ទើរពេញទាំងផ្ទៃប្រទេស។

ជាបន្តបន្ទាប់ សម រង្ស៊ី បានប្រឆាំងមិនគោរពតាម ការអញ្ជើញរបស់អង្គព្រះមហាក្សត្រឲ្យ សមាជិកសភាជាប់ឆ្នោតថ្មីរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រជុំក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រ កាលពីថ្ងៃ២៣ កញ្ញា ២០១៣ ថែមទៀត ។ សាធារណៈមតិជាទូទៅ យល់ប្រហាក់ប្រហែលគ្នាថា ប្រសិនបើមានថ្ងៃណាមួយលោកសម រង្ស៊ី ឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាលនោះ លោក សម រង្ស៊ី ប្រាកដជារំលាយចោលរបបរាជា និយមនៅកម្ពុជា ដើម្បីជាការសងសឹកគំនុំឲ្យឪពុកខ្លួនជាពុំខាន។

សម សារី និង សម រង្ស៊ី គឺពិតដូចពាក្យចាស់លោក ពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយ ពីគល់ មែន ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់ប្រជាជនខ្មែរ និងពិភពលោកដែរដោយកាលពីថ្ងៃ ១១ ខែ កុម្ភះ ឆ្នាំ២០១៧ កន្លងទៅ លោក សម រង្ស៊ីបានលាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ និងពីសមាជិកគណបក្សនេះ។

ប្រជាជនកម្ពុជាយើង ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងទៀត នឹងបានរស់នៅក្នុងក្ដីសុខ សន្តិភាព និងស្ថេរភាពសង្គមពេលដែលគ្មានស្រមោលរបស់សម រង្សី លើឆាកនយោបាយ កម្ពុជាតទៅទៀតនោះ៕ ហេង សូរិយា

សម្តេចតេជោ ហ៊ុន សែន៖ បើឱ្យអ្នកដទៃឈ្នះ «សម សារី, សឺង ង៉ុកថាញ់ នឹងក្លាយជាវីរបុរសជាតិ ចំណែកសម្តេច សីហនុ នឹងក្លាយទៅជាជនក្បត់ជាតិជាថ្មី»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានសម្តែងការព្រួយបារម្ភចំពោះការប៉ុនប៉ងបំភ្លៃប្រវត្តិសាស្រ្តរបស់កម្ពុជា។ សម្តេចបានថ្លែងថា បើសិនជាឱ្យអ្នកដទៃដែលសម្តៅដល់ លោក សម រង្ស៊ី ឈ្នះនោះ គេនឹងសរសេរបំភ្លៃប្រវត្តិសាស្រ្តថា សម សារី និង សឺង ង៉ុកថាញ់ គឺជាវីរបុរសស្នេហាជាតិ ហើយចារក្នុងប្រវត្តិសាស្រ្តទុកថា សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិ ជាថ្មីម្តងទៀត។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

ថ្លែងក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងទៅអ្នកដែលឈ្នះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ដូច្នេះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តយកជ័យជំនះ ដើម្បីថែរក្សាប្រវត្តិសាស្រ្តនេះ កុំឱ្យអ្នកដទៃមកបំភ្លៃបានឱ្យសោះ។ សម្តេចថ្លែងថា បើសិនជាឱ្យអ្នកដទៃដែលសម្តៅលើ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងឈ្នះនោះ គេនឹងបំភ្លៃថា សម សារី និង សឺង ង៉ុកថាញ់ គឺជាវីរបុរសរបស់ជាតិ ហើយចារក្នុងប្រវត្តិសាស្រ្តថា សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិជាថ្មីម្តងទៀតដូចជំនាន់ លន់ នល់ ដូច្នោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកទាំងអស់គ្នាត្រូវចងចាំថា ក្នុងរយៈពេលឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្រ្តគឺ សង្គមរាស្រ្តនិយម។ ពេលនោះ សម្តេចនរោត្តម សីហនុ ព្រះអង្គគឺជាព្រះបិតាជាតិ ប៉ុន្តែខុសត្រូវតែ១ថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារបានសម្រេច គេបានក្លាយទៅជាអ្នកឈ្នះ ហើយគេក៏ចាប់ផ្តើមសរសេរប្រវត្តិសាស្រ្តភ្លាមថា “សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិ ហើយ លន់ នល់ គឺជាអ្នកស្នេហាជាតិ”»។

សម្តេចតេជោ បានបន្ថែមទៀតថា «ចំណុចទាំងនេះ ចង្អុលបង្ហាញឱ្យឃើញថា បើសិនជាទុកឱ្យអ្នកដទៃទទួលជោគជ័យ ច្បាស់ជាជនក្បត់ជាតិ សម សារី, សឺង ងុកថាញ់, ស៊ីម វ៉ា នឹងក្លាយជារដ្ឋបុរសជាតិ ហើយសម្តេចនរោត្តម សីហនុ ដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិ សារជាថ្មីម្តងទៀត»។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនីរទេសខ្លួនឯងទៅក្រៅប្រទេស គេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជានោះ គឺជាកូនប្រុសរបស់ លោក សម សារី អ្នកនយោបាយប្រឆាំង សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម។ ក្នុងឯកសារ «នយោបាយទូទៅ» ដែលព្រះរាជនិពន្ធដោយ សម្តេចនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរនោះ ព្រះអង្គបានហៅ លោក សម សារី ថាជាជនក្បត់ជាតិ ដែលចាប់ដៃគ្នាជាមួយ លោក សឺង ង៉ុកថាញ់ មេចលនាខ្មែរក្រោម រៀបគម្រោងផ្តួលរំលំការដឹកនាំរបស់ព្រះអង្គ ដើម្បីបម្រើនយោបាយបរទេស។

កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Facebook ដោយវាយប្រហារ និងលាបពណ៌យ៉ាងធ្ងន់ធ្ងរ ទៅលើគណបក្សប្រជាជនកម្ពុជាជាថ្មីម្តងទៀតផងដែរ។ តាមរយៈវីដេអូនោះ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋខ្មែរឱ្យរួមផុតពីរបបប៉ុលពតថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាម ហើយធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់ វៀតណាម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងថា សកម្មភាពបំភ្លៃប្រវត្តិសាស្រ្តនេះ បានធ្វើឱ្យ ទណ្ឌិត សម រង្ស៊ី ក្លាយទៅជាអ្នកនិយាយព័ត៌មានបែបឧទ្ទាម នៅឯនាយសមុទ្រ៕

ទស្សនៈពលរដ្ឋខ្មែរ៖ លោក សម រង្ស៊ី និង សម សារី ជាអ្នកនយោបាយកំសាកខ្លាចគុក និង រត់ចោលស្រុកដូចគ្នា
(ភ្នំពេញ)៖ ពាក្យចាស់របស់ខ្មែរបានពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ ពាក្យមួយទៀតថា «ដំណក់ឈាមឪបន្តទៅកូន» នោះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលជាកូនប្រុសពៅ របស់លោក សម សារី បានទទួលមរតកអត្តចរិត និងចិត្តគំនិតមិនខុសពីឪពុកឡើយ ជាពិសេសគឺពុតត្បុត និងល្បិចកិច្ចកលទុច្ចរិតប្រកប ដោយភាពពិសពុលក្នុងការនាំភាពវឹកវរចំពោះជាតិ។

លោក សម សារី គឺជាបុគ្គលនយោបាយមួយរូបក្នុងសម័យសង្គមរាស្រ្តនិយម ដែលត្រូវបានចារថា ជាជនក្បត់ជាតិ ព្រោះតែការរៀបចំគម្រោងផ្តួលរំលំ របបសង្គមរាស្រ្តនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ។ លោក សម សារី ក៏ត្រូវបានប្រវត្តិសាស្រ្តចារដែរថា ជាបុគ្គលនិងជាអ្នកនយោបាយ ដែលសម្បូរណ៍ល្បិចកិច្ចកលដ៏ពិសពុលមួយរូប។

យោងតាមឯកសាររបស់ «សមាគមឯកសារវិទូខ្មែរ» បានរៀបរាប់ថា លោក សម សារី ក្នុងអំឡុងឆ្នាំ១៩៥៦ បានលួចឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងចេតនាផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំបានផ្តល់គុណូបការៈគុណជាច្រើនសម្រាប់រូបលោក។ ល្បិចកិច្ចកលរបស់លោក សម សារី ក្នុងការដណ្តើមអំណាចនេះ ធ្វើឲ្យព្រះប្រមុខរដ្ឋ សម្ត្តេច នរោត្តម សីហនុ ដឹងជាមុន ហើយបានប្រកាសដកតំណែង និងឋានន្តរស័ក្តិសព្វបែបយ៉ាង។

ព្រោះតែខឹងការបាត់បង់តំណែង និងបុណ្យស័ក្តិនេះលោក សម សារី បានបង្កើតកាសែតមួយឈ្មោះថា «រាស្ត្រធិបតី» ជាភាសាខ្មែរ-បារាំង ធ្វើការតិះទៀនយ៉ាងចាស់ដៃលើការដឹកនាំរបស់សម្ដេច នរោត្តម សីហនុ។ កាសែតនេះចេញផ្សាយលើកទី១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៨។

លុះដល់ឆ្នាំ១៩៥៩ លោក សម សារី បានបង្កើតគណបក្សមួយឈ្មោះថា «ប្រជុំខ្មែរប្រជាធិបតេយ្យ» ដោយបង្ហាញជំហរស្ដាំនិយម និងធ្វើការប្រឆាំងយ៉ាងងុបងុលជាមួយរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ ហើយបានលួចឃុបឃិតជាមួយក្រុមចលនាបះបោរតាមទល់ដែនខ្មែរ-ថៃ ដើម្បីរំលំរបបសង្គមរាស្រ្តនិយម។ ផែនការក្បត់របស់លោក សម សារី បានធ្វើឲ្យសភាបោះឆ្នោតឲ្យចាប់ខ្លួន ហើយលោកក៏បានភៀសខ្លួនទៅប្រទេសវៀតណាមខាងត្បូងជារៀងរហូត។

អំពើក្បត់របស់លោក សម សារី ធ្វើឲ្យគ្រួសាររបស់លោករួមមាន ភរិយា, ឪពុក និងកូន ត្រូវបានដកតំណែង និងបង្ខំឲ្យឈប់ពីការងាររដ្ឋ។ លោកស្រី អ៉ិន អេម បន្ទាប់ពីចាប់ដាក់គុកមួយរយៈ ក៏បានដោះលែងវិញ តែត្រូវកម្លាំងសមត្ថកិច្ចឃ្លាំមើលមិនឲ្យចេញពីផ្ទះ ទើបដល់ឆ្នាំ១៩៦៥ ទើបគ្រួសារគាត់បានទទួលការអនុញ្ញាតឲ្យចេញពីកម្ពុជា។

ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជាពលរដ្ឋបានរិះគន់ និងតិះដៀលយ៉ាងខ្លាំងចំពោះអំពើក្បត់របស់លោក សម សារី។ ផ្ទាំងរូបគំនូររបស់ សម សារី ជាឆ្កែ និងសរសេររំលេចថា «សម សារី ឆ្កែខ្ញុំ មិនតូចមិនធំ ទ្រង់ទ្រើសជាងខ្លា ត្រចៀកកញ្ច្រើប មុខច្បូញដូចស្វាស៊ីឆ្អែតកាលណា បែរខាំម្ចាស់វិញ» មានបិទនៅ តាមសាលាឃុំ ឬ កន្លែងសាធារណៈ។ នៅឆ្នាំ១៩៦០ លោក សម សារី បានទៅប្រទេសលាវ ដើម្បីសុំសិទ្ធជ្រកកោននយោបាយនៅទូតបារាំង តែបារាំងមិនឲ្យ។

លោក សម សារី បានបាត់ខ្លួន និងបាត់ដំណឹងសូន្យឈឹងនៅឆ្នាំ១៩៦៣ ដោយគ្មាននរណាដឹងពីមូលនោះឡើយ សូម្បីតែក្រុមគ្រួសារ។

លោក សម រង្ស៊ី ដែលជាកូនប្រុសពៅរបស់លោក សម សារី ក៏បានទទួលមរតកឈាមកំហូច និងពិសពុលពីឪពុកផងដែរ។ លោក សម រង្ស៊ី ត្រូវបានគេដឹងថា ចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏បានកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចក្រោយការ បោះឆ្នោតឆ្នាំ១៩៩៣។ តែព្រោះភាពរឹងទទឹង និងល្បិចកិច្ចកលក្នុងការគាំទ្រក្រុមខ្មែរក្រហម ដែលធ្វើសកម្មភាពបះបោរតាមទល់ដែននោះ លោក សម រង្ស៊ី ក៏ត្រូវបានដកហូតតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ព្រមទាំងបណ្តេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៩៤។

ក្នុងជីវិតជាអ្នកនយោបាយក្រោយពេលបង្កើតគណបក្សនយោបាយឈ្មោះ «ជាតិខ្មែរ​» បន្ទាប់មកដាក់ឈ្មោះគណបក្សខ្លួនឯងផ្ទាល់តែម្តង គណបក្ស សម រង្ស៊ី។ លោក សម រង្ស៊ី មិនដែលបានធ្វើសកម្មភាពដើម្បីជាប្រយោជន៍សម្រាប់ជាតិទាំងមូលនោះឡើយ។ ផ្ទុយទៅវិញលោកតែងបានដឹកនាំសកម្មភាពបះបោរ បង្កចលនាចលនៅក្នុងប្រទេស និងបានអូសទាញប្រជាពលរដ្ឋខ្មែរមួយចំនួនស្លាប់បាត់បង់ជីវិត ព្រោះពុតត្បុតរបស់ខ្លួនថែមទៀតផង។

ការនាំគ្រោះកាចចង្រៃសម្រាប់ជាតិ ក្រោមលេសស្នេហាជាតិ គឺជាចំណុចដូចគ្នាមួយទៅហើយរវាងលោក សម រង្ស៊ី និងឪពុករបស់លោក តែចំណុចមួយទៀត ដែលដូចគ្នាកាន់តែខ្លាំងនោះ គឺការរត់ចោលប្រទេសគេចចេញពីបញ្ហាចំពោះមុខ។ ក្នុងជីវិតជាអ្នកនយោបាយ លោក សម រង្ស៊ី មកដល់បច្ចុប្បន្ននេះ បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាចំនួន ៣លើកមកហើយ គឺនៅក្នុងឆ្នាំ២០០៥, ២០០៩ និង២០១៥។

នៅប៉ុន្មានថ្ងៃមុននៅពេលឃើញលោក សម រង្ស៊ី ប្រកាសក្តែងៗថា នឹងវិលចូលស្រុកបើទោះបីប្រឈមនិងបញ្ហាគុកច្រវ៉ាក់យ៉ាងណាក្តី ធ្វើឲ្យមហាជនស្ងើចសរសើរថា លោក សម រង្ស៊ី អាចនឹងមានភាពក្លាហានផ្ទុយពីឪពុករបស់ខ្លួន។ តែមិនដល់មួយថ្ងៃផង លោក សម រង្ស៊ី ក៏ក្រឡាស់សម្តីវិញ ដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង។ គេមើលឃើញថា ប្រសិនបើលោក សម រង្ស៊ី នៅតែបន្តប្រកាន់ចរិតជាអ្នកនយោបាយកំសាកខ្លាចគុកបែបនេះទៀត ប្រាកដណាស់ថា លោកនឹងមានជោគវាសនាមិនខុសពីឪពុក ចោលឆ្អឹងលើដីគេជាមិនខាន។

* បើត្រឹមតែការស្លាប់ ក៏មិនបានស្លាប់លើដីខ្មែរផងនោះ ឯណាទៅតម្លៃដែលអួតក្តែងៗថា ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីនោះ៕
សម សារី
ការបកស្រាយបំភ្លឺ ករណីឆ្លើយតបចំពោះការវាយប្រហារបំផ្លាញវប្បធម៌សន្ទនា ដោយមេបក្សប្រឆាំង
ថ្ងៃ ១២ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្រាយបំភ្លឺ ករណីតបចំពោះ​ការ​វាយប្រ​ហារ​បំផ្លាញវប្បធម៌សន្ទនា ដោយមេបក្សប្រ​ឆាំង។ ព្រឹត្តិប័ត្រ កម្ពុជាទស្សនថ្មី សូមដកស្រង់ និងចុះផ្សាយ​ដូចតទៅ៖ សូមក្រាបថ្វាយបង្គំព្រះករុណា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រ​ឡាញ់!
ការប្រមាថឥស្សរជនបីនាក់(នៃគណបក្សប្រជាជន) ជាសុជីវធម៌នៃអ្នកនយោបាយឬទេ?
ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃ និងបងប្អូនជនរួមជាតិបានជ្រាបហើយ យប់មិញនេះ ខ្ញុំព្រះករុណា​ខ្ញុំ បានបង្ខំចិត្តឆ្លើយតបភ្លាមៗ ទៅកាន់មេបក្សប្រឆាំងដែលប្រមាថចំពោះគណបក្សកាន់អំណាច រាជ​រដ្ឋា​ភិ​បាល និងខ្លួនខ្ញុំព្រះករុណាខ្ញុំ។ វាប្រៀបដូចទឹកមួយតំណក់ដែលធ្វើឲ្យ(ទឹកក្នុង)កែវកំពប់ ហើយអាចនិ យាយ​បានថា ទឹកមួយតំណក់នេះបំផ្លាញនូវភាពស្ងប់ស្ងាត់នៃទឹកទាំងអស់នៅក្នុងកែវតែម្តង។ បន្ទាប់​ពី​ការ​ដែលខ្ញុំព្រះករុណាខ្ញុំ បានបញ្ជូនចេញតាមទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះយើង បានទទួល​នូវ​ប្រតិ​កម្មពី​ប្រធានបក្សប្រឆាំងគឺឯកឧត្តម សម រង្ស៊ី តែម្តង ក្នុងឋានៈគាត់ជាកូនជនក្បត់ជាតិ សម សារី។ គាត់បាននិយាយថា “សូមអភ័យទោស ប្រសិនជាធ្វើឲ្យអ្នកណាមួយឈឺចាប់” ប៉ុន្តែគាត់ ក៏បាននិយាយ​មក​ជាមួយនឹងពាក្យថា “អ្នកនយោបាយត្រូវមានសុជីវធម៌”។ បន្ថែមលើហ្នឹង កូនចៅ របស់គាត់ បានធ្វើនូវ​ការ​ផ្សព្វផ្សាយមួយចំនួនតាមទំព័រហ្វេសប៊ុក។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះទាញនូវ​ចំណាប់​អា​​រម្មណ៍របស់ប្រជាពលរដ្ឋឲ្យងាកត្រឡប់មើលទៅគ្រាដើមឡើងវិញ។ នៅឆ្នាំ ២០០៨ ក្នុងពេលយុទ្ធនា​ការ​បោះ​ឆ្នោត សម រង្ស៊ី ខ្លួនឯងបានធ្វើដំណើរទៅឯមូលដ្ឋាន។ ពេលនោះ សម រង្ស៊ី បានចង្អុលទៅកាន់រូប​ឥស្សរ​ជន ៣ នាក់ ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងខ្ញុំព្រះករុណាខ្ញុំ ដោយលើកឡើងថា “អា ៣ នាក់ គឺជាអាចោរលក់ជាតិ អាកណ្តាលគឺខូចជាងគេ”។ គឺខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ចង់សួរ​ឯក​ឧត្តម សម រង្ស៊ី ចង់សួរទៅអ្នកដែលធ្វើការវាយតម្លៃថា ខ្ញុំព្រះករុណាខ្ញុំ  ប្រើពាក្យអសុរោះ តើសំដីជេរ​ប្រ​មាថ​អាចោរលក់ជាតិ ដែលរួមមានទាំង សម្តេច ហេង សំរិន សម្តេច ជា ស៊ីម ដែលអាចបង្កើតក្បាល សម រង្ស៊ី បាននោះ ជាសំដីសុជីវធម៌របស់អ្នកនយោបាយឬទេ?

សារលិខិតសុំអភ័យទោសពី ឯកឧត្តម សម រង្ស៊ី

ក្រៅពីនោះ តើសម រង្ស៊ី បានធ្វើអ្វីខ្លះសម្រាប់ខ្ញុំព្រះករុណាខ្ញុំ? មិនមែនជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំចង់ទេ ក៏​ប៉ុន្តែវាជារឿងពិតដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវតែនិយាយ ទូលប្រគេន ចំពោះព្រះសង្ឃគ្រប់ព្រះ​អង្គ​​ជាទី​គោ​រពសក្ការៈ ដើម្បីបានជ្រាបថា រឿងនេះ ដល់ចំណុចរបត់មួយ ដែលខ្ញុំព្រះករុណាខ្ញុំ ពិបាកនឹងយល់អធ្យា​ស្រ័យ​​ចំពោះ សម រង្ស៊ី។ នេះជាលិខិតដែល សម រង្ស៊ី បានផ្ញើឲ្យខ្ញុំព្រះករុណាខ្ញុំ នៅឆ្នាំ ២០០៦។ ពេលនោះ សម រង្ស៊ី បានធ្វើការសូមអភ័យទោសជាមួយនឹងកំហុសឆ្គងទាំងឡាយ ដែល គាត់បានប្រព្រឹត្ត​ចំពោះ​ខ្ញុំព្រះករុណាខ្ញុំ។ … ខ្ញុំសូមអានលិខិតរបស់គាត់​ត្រង់ចំណុចនេះ “ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចនាយករដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរជន ៥ នាក់ និងការចោទប្រកាន់ មួយចំនួនទៀត មកលើសម្តេចនាយករដ្ឋមន្ត្រី។ល។ ចាប់ពីពេលនេះ តទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបថរបស់ ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយជៀសវាងមិនឲ្យបញ្ហាបែបនេះកើតមានឡើងទៀត។ ជាទូទៅ ខ្ញុំ សម្រេចចិត្តថា មិនត្រូវយកបញ្ហាបុគ្គលជាធំទេ តែត្រូវផ្តោតអារម្មណ៍ទៅលើបញ្ហាជាតិឯណោះវិញ ដែល ត្រូវ​រកដំណោះស្រាយដោយសន្តិវិធី និងគោរពគ្នាទៅវិញទៅមក”។ នេះជាលិខិតដែលសម រង្ស៊ី បានធ្វើ សូម​អភ័យទោសចំពោះខ្ញុំព្រះករុណាខ្ញុំ កាលពីឆ្នាំ ១៩៩៦។ សម រង្ស៊ី បានធ្វើលិខិតសុំទោសជាបន្ត​បន្ទាប់ រហូតដល់ថ្ងៃក្រោយមកនេះ ដែលមានលើទំព័រហ្វេសប៊ុកស្រាប់ ហើយដែលខ្ញុំព្រះករុណាខ្ញុំ បាន​ផ្សព្វផ្សាយ​អំពី សម រង្ស៊ី បានសុំទោសខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី ២៩ ខែតុលាកន្លងទៅ។ … យប់មិញនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាន post ជូនចំពោះព្រះសង្ឃ និង ប្រជាពលរដ្ឋបានជ្រាបហើយដែរ ហើយក្នុងថ្ងៃ​តែ​មួយ ក្នុងពេល ២ ម៉ោងក្រោយ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតបអរគុណចំពោះគាត់។ ថ្ងៃ ២៩ ខែតុលា ឆ្នាំ ២០១៥ រហូតមកដល់ថ្ងៃ ១០ និង ១១ ខែ វិច្ឆិកានេះ វា(ជារយៈពេលមួយ)តិចណាស់ (ពីការ)ដែល សម រង្ស៊ី សុំអភ័យទោសពីខ្ញុំព្រះករុណាខ្ញុំ បើសិនជា(ខ្លួន)មានកំហុស (មកជាការ)​បើកការវាយប្រហារ​សា​ជា​ថ្មី​ម្តងទៀតមកលើខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា នេះជាទឹកមួយតំណក់​ដែលធ្វើឲ្យ​កែវ​ទាំងមូលកំពប់តែម្តង។

សម រង្ស៊ី ជាកូនរបស់ ជនក្បត់ជាតិ សម សារី

ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែលាតត្រដាង ហើយហៅ សម រង្ស៊ី ច្បាស់ៗ ថាជាកូនរបស់ចោរក្បត់ជាតិ។ សូមអ្នក ទាំងឡាយ ទាំង សម រង្ស៊ី ទាំងអ្នកគាំទ្រ សម រង្ស៊ី កុំចោទប្រកាន់ខ្ញុំថាជាមនុស្សនិយាយភាសាអសុរោះ។ បើចង់ចោទប្រកាន់ សូមចោទប្រកាន់សម្តេច ព្រះនរោត្តម សីហនុ ឯណោះទៅវិញទេ ព្រោះរឿងរ៉ាវវាបាន កើតឡើងនៅក្នុងអតីតកាល។ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនថា ប្រហែលជា fresh news នឹងមានការ​ផ្សព្វ​ផ្សាយអំពីការនិពន្ធសៀវភៅរបស់ សម្តេចព្រះនរោត្តម សីហនុ នាយករដ្ឋមន្ត្រី ក្នុងសារពត៌មាន​ អ្នក​ជាតិ​​និយមលេខ ១ លេខ ២ និងលេខ ៣ ដែលព្រះអង្គបានរៀបរាប់យ៉ាងច្រើនអំពីអំពើក្បត់របស់ សម សារី។ ក្រៅពីនោះ ក៏នឹងមានលិខិតផងដែរ ទាក់ទិនជាមួយនឹងការឆ្លើយឆ្លង ដែលមានទាំងសម្តេចព្រះ​មហា​ក្សត្រ​យានី ពាក់ព័ន្ធនឹងអំពើមិនធម្មតារបស់ សម សារី ដែលមានប្រពន្ធចុង និងវាយប្រពន្ធចុង នៅឯ​ប្រ​ទេសអង់គ្លេស ហើយក៏ត្រូវទទួលការប្តឹងថាមើលងាយស្ត្រី …។

កាលពីសម័យដើម នៅក្នុងក្រសួងការបរទេសកម្ពុជា មាន​ផ្នែកមួយហៅថា សម សារី Affair គឺ ការងារ​ទាក់​ទងនឹង សម សារី តែម្តង។ ខ្ញុំព្រះករុណាខ្ញុំ អត់ទាន់ហ៊ានហៅលោក សម សារី ថាជាឯកឧត្តម​ក្បត់​ជាតិ​ ឬក៏លោក សម សារី ជាអ្នកស្នេហាជាតិទេ។ ឯកឧត្តម សម រង្ស៊ី​ ត្រូវឲ្យច្បាស់ខ្លួនឯង បើគ្មានការ​ធ្វើ​នីតិ​សម្បទាណាមួយ ពីសំណាក់អង្គការកំពូលណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអ្នកក្បត់​ជាតិ​ដដែល។ ឯកឧត្តមហៅខ្ញុំថាជាជនក្បត់ជាតិ ប្រមាថខ្ញុំ ប្រមាថមេដឹកនាំគណបក្សប្រជាជនថាជាជន​ក្បត់​​ជាតិលក់ដីឲ្យបរទេស ឬធ្វើអាយ៉ងឲ្យបរទេស ក៏ប៉ុន្តែ ខ្ញុំសូមជម្រាបថា ខ្លួនខ្ញុំក្តី អ្នកដឹកនាំគណបក្ស​ប្រជា​ជន​ក្តី គ្មានប្រវត្តិថោកទាបដូចជាឪពុករបស់ឯកឧត្តមទេ។ … សម្រាប់ខ្ញុំភាសាអស់ទាំងនេះ គឺជាភា​សា​ដែលពិបាកស្តាប់នៅក្នុងសម័យកាលនៃប្រទេសទំនើបរបស់យើង។ ប៉ុន្តែ ខ្ញុំក៏អត់មានសិទ្ធិកែប្រែប្រវត្តិ​សាស្ត្រ​បានទេ។

មិនអាចដាក់កំហុស សម្តេចព្រះនរោត្តម ស៊ីហនុ បានទេ

ខ្ញុំសូមឯកឧត្តម សម រង្ស៊ី អ្នកគាំទ្រទាំងឡាយមេត្តាផ្តល់យុត្តិធម៌ឲ្យពួកខ្ញុំ។ កុំនិយាយឲ្យខ្ញុំធ្វើសុជីវ​ធម៌​ដាក់​ខ្លួន តែខ្លួនបែរជាបំពានលើរូបខ្ញុំ​ និងអ្នកដឹកនាំរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែនិយាយតាមសម្តេច​ ព្រះនរោត្តម សីហនុ តាមព្រះរាជនិពន្ធពេលនោះតែប៉ុណ្ណោះ។ ខ្ញុំមិនបានបង្កើតពាក្យ សម សារី ក្បត់ជាតិទេ …។  សង្ឃឹមថាឯកឧត្តមនឹងជាស្លឹកឈើអាចខ្យល់បក់ប៉ើងឆ្ងាយពីគល់បន្តិច។ កុំធ្វើដូចជាឪពុករបស់ឯកឧត្តម។ ដោយសារចរិករបស់ឯកឧត្តម ឈាមជ័ររបស់ឯកឧត្តម ដូចឪពុកឯកឧត្តមហ្នឹងហើយ បានជាឯកឧត្តម មិន​ញញើតនៅក្នុងការប្រើពាក្យអសុរោះ អសីលធម៌ គ្មានសុជីវធម៌នេះ ចំពោះរូបខ្ញុំ និងថ្នាក់ដឹកនាំគណ បក្ស​ប្រជាជនកម្ពុជា។ ឯកឧត្តមត្រូវចាំ ពីពេលនេះតទៅ បើមិនទាន់មាននីតិសម្បទាទេ សម្រាប់ជូនឪពុក ឯកឧត្តម ឪពុករបស់ឯកឧត្តមនៅតែមានឈ្មោះថា សម សារី ក្បត់ជាតិ ដែលជាឪរបស់សម រង្ស៊ី ខ្លួនឯង។

… បើចង់ផ្តល់តម្លៃឲ្យឪរបស់ឯកឧត្តមរួចចាកផុតពីអំពើក្បត់ជាតិ វាទាល់តែខ្ញុំដាក់កំហុស​ទៅលើ​សម្តេច​ព្រះ​នរោត្តម សីហនុ។ ខ្ញុំមិនអាចធ្វើបានទេ។ ដូច្នេះ​ ប្រវត្តិរូបនៃមេដឹកនាំក្បត់ជាតិមួយនេះ គឺជាប្រវត្តិរូប​ពិត។ ឯឯកឧត្តមហៅខ្ញុំថាជាជនក្បត់ជាតិ ហៅសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងខ្លួនខ្ញុំ ថាជា​ចោរ​លក់​ជាតិ។ … តើនេះឬ ជាសុជីវធម៌របស់ឯកឧត្តម …។ … នេះជាចំ​ណុចទី ១ ដែលខ្ញុំចង់បញ្ជាក់បន្ថែម។ … និយាយហើយ ឯកឧត្តមបែរជាសុំទោស។ ឯកឧត្តមប្រៀបធៀបខ្ញុំទៅនឹងកាដាហ្វី។ ឯកឧត្តមបាន​និ​​យាយ​អំពីវប្បធម៌សន្ទនាថា បើចង់ចាប់ចោរ ត្រូវទៅនៅកៀកចោរ។ តើនេះជាសុជីវធម៌នៃអ្នកនយោបាយ​ឬ​ទេ? សូមឯកឧត្តមផ្តល់ចម្លើយជាក់លាក់ និងធ្វើការបកស្រាយឲ្យបានសមរម្យ។ … យើងទាំងអស់គ្នា ចាស់ៗ អស់ហើយ។ ល្មមចេះនិយាយភាសាត្រឹមត្រូវ ហើយគោរពគ្នាទៅវិញទៅមក។

សម រង្ស៊ី ថា “គណបក្សប្រជាជនខ្លាចចាញ់ឆ្នោត មិនហ៊ានធ្វើការបោះឆ្នោត”

… ក្នុងមួយរយៈកាលចុងក្រោយនេះ ឯកឧត្តមបែរជានិយាយថា គណបក្សប្រជាជនខ្លាចចាញ់ឆ្នោត មិន​ហ៊ាន​ធ្វើ​ការ​បោះឆ្នោត ចង់បំផ្លាញចោលការបោះឆ្នោត។ ខ្ញុំគួរតែជម្រាបជូនឯកឧត្តមទៅវិញថា ឯកឧត្តម​នៅ​ចាំ​បានទេ នៅមុនបោះឆ្នោតឆ្នាំ ២០១៣ គណៈប្រតិភូ ICAPP ដឹកនាំដោយអនុប្រធានាធិបតី ឥណ្ឌូ​នេ​ស៊ីបច្ចុប្បន្ន និងអតីតប្រធានរដ្ឋសភាហ្វីលីពីនបានជួបឯកឧត្តមដល់ទីស្នាក់ការ។ ឯកឧត្តមបាន​និ​យាយ​ថា “ចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត”។ មិនទាន់ទាំងបោះឆ្នោតផង ឯកឧត្តម​មិន​ទទួលស្គាល់លទ្ធផលបោះឆ្នោត។ ពេលនោះ ICAPP គេផ្តល់ជាសំណួរមួយថា ចុះបើខាងឯកឧត្តមឈ្នះ វិញ តើធ្វើយ៉ាងម៉េច? មិនមែនជាលើកទី ១ ទេ ឯកឧត្តមបាននិយាយភាសានេះ។ ឥឡូវមិនទាន់ដល់​ពេលវេលាបោះឆ្នោត ឯកឧត្តមដើរទៅបំផុស ប្រាប់គេប្រាប់ឯង​ ប្រាប់បរទេសថា គណបក្សប្រជាជនដឹង​ថា​ខ្លួនចាញ់ មិនចង់ធ្វើការបោះឆ្នោត។ ឯកឧត្តមត្រូវមានភស្តុតាងឲ្យច្បាស់ ប្រយ័ត្នជាប់បទល្មើស​ព្រហ្ម​ទណ្ឌ(ពី)ការចោទប្រកាន់ដោយគ្មានភស្តុតាង។ អំពើនេះវាជាការបរិហារកេរ្តិ៍ ឬក៏យ៉ាងណា យើងខ្ញុំត្រូវ​ពិនិត្យ​អំពីផ្លូវច្បាប់ ហើយសូមកុំបន្ទោស បើសិនជាផ្លូវច្បាប់ត្រូវចាត់ការចំពោះឯកឧត្តម។

ខ្លួនខ្ញុំផ្ទាល់ បាន​ស្វះ​ស្វែង ដើម្បីសុំជប៉ុន សុំអូស្ត្រាលី សុំសហភាពអឺរ៉ុប ដើម្បីសុំឲ្យជួយកំណែ​ទម្រង់​ការ​បោះ​ឆ្នោត។ យើងបានធ្វើការរួមគ្នា រៀបចំនូវច្បាប់ទាក់ទងនឹងការបោះឆ្នោត យន្តការនៃការបោះឆ្នោត រហូត​​ដល់យើងកែរដ្ឋធម្មនុញ្ញ។ ឥឡូវកំពុងតែដំណើរការចុះឈ្មោះសាកល្បងតាមរយៈអត្តសញ្ញាណ​ប័ណ្ណ​ថ្មី។ តើហេតុផលអ្វីបានជាត្រូវធ្វើ? នោះគឺតម្រូវឲ្យមានការបោះឆ្នោតឃុំនៅឆ្នាំ ២០១៧ និងការបោះ​ឆ្នោត​ថ្នាក់​​ជាតិនៅឆ្នាំ ២០១៨។ សូមឯកឧត្តមប្រយ័ត្នប្រយែងនឹងការធ្វើសេចក្តីថ្លែងការណ៍ បំពានលើបក្សកាន់​អំណាច និងលើរាជរដ្ឋាភិបាល។ យើងអាចចាត់ចំណាត់ការផ្លូវច្បាប់ ប្រសិនបើឯកឧត្តមនៅតែបន្ត​ម្តង​ហើយ​ម្តងទៀត។ លើកមុន ឯកឧត្តមតែងរត់ចេញពីប្រទេស។ ពេលឯកឧត្តមសុំ​លើកលែងទោស ខ្ញុំ​បា​ន​លើកលែងទោសឲ្យឯកឧត្តម ២ ដងរួចហើយ។ តែលើកនេះ សង្ឃឹមថា ឯកឧត្តមមិនអាចរត់រួច​តទៅ​ទៀត​ទេ។ បើសិនជាមានការចាំ​បាច់ និងប្រសិនបើឯកឧត្តមនៅតែមិនរាង(ចាល) យន្តការច្បាប់មិនអាចផ្តល់​ជូន​ឯកឧត្តមបានតទៅទៀតទេ។

ការបោះឆ្នោត ធ្វើតាមការកំណត់ គ្មានការលើកពេល

ខ្ញុំសុំឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ ចងចាំឲ្យច្បាស់ ការបោះឆ្នោតត្រូវ​ធ្វើ​ទៅ​តាមការកំណត់​​។ (បោះឆ្នោត)ឃុំ/សង្កាត់ ត្រូវធ្វើនៅពាក់កណ្តាលឆ្នាំ ២០១៧ គឺមានរយៈពេល ៥​ ឆ្នាំពេញអាណត្តិ ដូចជាក្នុងខែ មិថុនា … យើងកំពុងប្រើថវិកា​យ៉ាងច្រើន ដើម្បធ្វើអត្តសញ្ញាណ​ប័ណ្ណ​សម្រាប់​ប្រជាពលរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ជប៉ុន សភាពអឺរ៉ុប កំពុងជួយទៅលើការចុះឈ្មោះ។ នេះ​ឯង តើយើងធ្វើដើម្បីអ្វី? គឺដើម្បីបោះឆ្នោត។ ហេតុអ្វីបានជាឯកឧត្តមមក​ចោទថា គណបក្សប្រជាជន​មិន​​ចង់បោះឆ្នោត។ តើឯកឧត្តមមានភស្តុតាងអី? យើងខ្ញុំនឹងពិនិត្យខាងផ្លូវច្បាប់​ចំពោះបញ្ហានេះ។

ការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវធ្វើនៅក្នុងថ្ងៃអាទិត្យនៃសប្តាហ៍ទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ ដដែល។ ហេតុ​អ្វីបានជាត្រូវធ្វើយ៉ាងដូច្នេះ? ខ្ញុំបានចរចាជាមួយឯកឧត្តមតាមរយៈទូរស័ព្ទ។ ពេល​នោះ យើងគិតថា យើងប្រហែលជាអាចបោះឆ្នោតខែ កុម្ភៈ ឆ្នាំ ២០១៨ រីឯការបោះឆ្នោតឃុំ/សង្កាត់ ខែកុម្ភៈ ឆ្នាំ ២០១៧។ យើងបានព្រៀងហើយទៅទៀត។ ប៉ុន្តែ អនុប្រធានរបស់បក្ស​ឯកឧត្តម គឺឯកឧត្តម កឹម សុខា មិនយល់​ស្រប។ ក្រោយមក ការចរចានៅក្នុងវិមានរដ្ឋសភា ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ ខ្ញុំបានស្នើ​ដាក់ថា ការ​បោះឆ្នោតត្រូវប្រព្រឹត្តទៅនៅសប្តាហ៍ទី ៤ ខែ កុម្ភៈ។ តែខាងឯកឧត្តមវិញទេ ដែលបាននិយាយថា ចាំ​ដាក់​នៅពេលក្រោយ។ … ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តមថា ​មាត្រាទី ៧៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា «នីតិ​​កាល​របស់រដ្ឋសភា មានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋ​​សភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល​ត្រូវ​បាន​​​ទម្លាក់ ២ ដង ក្នុងរយៈពេល ១២ ខែ»។ … យើងអត់មានសិទ្ធិទៅដក​តំ​ណែង​​សភា មុនចប់​អាណត្តិ​បាន​ទេ។ ពេលដែលយើងកែរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតនូវជំពូកមួយទាក់ទងទៅនឹងគណ​កម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត យើងអត់បាននិយាយទៅដល់បញ្ហាទាំងនេះទេ។ ដូច្នេះ ការបោះឆ្នោតមាន​តែបន្តទៅតាម​ច្បាប់​បោះឆ្នោត ដែលធ្លាប់ធ្វើពីមុន ហើយនាយករដ្ឋមន្រ្តីនឹងប្រកាសទៅតាមច្បាប់ដែលបាន​អនុញ្ញាត។

កេងចំណេញពីជ័យជំនះបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ធ្វើជាជ័យជំនះរបស់ខ្លួននៅកម្ពុជា

ខ្ញុំមានការសោកស្តាយជាខ្លាំង ដែលឯកឧត្តមបានប្រមាថមើលងាយចំពោះរាជរដ្ឋាភិបាល ចំពោះគណ​បក្ស​​ប្រជាជន និងចំពោះខ្លួនខ្ញុំ​។ … ជោគជ័យរបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា គួរ​ឲ្យកោតសរសើរ​ខ្លាំង​ណាស់។ យើងអបអរសាទរដំណើរការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយរលូន ទោះបីមាន​ហឹង្សាបន្តិច​បន្តួចកើតឡើង ក្នុងដំណាក់កាលនៃយុទ្ធនាការបោះឆ្នោត។ … ប៉ុន្តែ ឯកឧត្តមត្រូវចាំឲ្យច្បាស់ នៅមីយ៉ាន់​ម៉ា​ ពុំមានការបោះឆ្នោត ២៥ ឆ្នាំ រួចមកហើយ។ នេះជាការបោះឆ្នោតលើកដំបូងដែលមានការប្រកួត​ប្រជែងដោយមានបក្សជាច្រើន ខុសពីឆ្នាំ ២០១០ ដែលមានការបោះឆ្នោតដោយមិនមានបក្ស​ប្រឆាំង​ចូល​រួម។ ឆ្នាំ ២០១២ មានការបោះបំពេញបន្ថែមអាសនៈ​ក្នុងសភាចំនួនប្រមាណជា ៤០ អាសនៈប៉ុណ្ណោះ។ ប៉ុន្តែ កម្ពុជាបានបោះឆ្នោត ៥ លើករួចមកហើយ។ ដោយសារតែរឿងនេះហើយ ​បានជាឯកឧត្តមត្រូវ​យល់​ថា នៅកម្ពុជាខុសពីសភាពការណ៍នៃមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា និងកម្ពុជា មិនដូចគ្នាទេ។ នៅ​មីយ៉ាន់ម៉ា សូម្បី​តែរចនាសម្ព័ន្ធអំណាចក៏មិនដូចគ្នាដែរ។ រដ្ឋធម្មនុញ្ញនៅមីយ៉ាន់ម៉ា រក្សាទុក ២៥% កៅអី​ក្នុងសភា សម្រាប់​ពួកទាហាន។ សម្រាប់នៅប្រទេសយើងអត់មានកូតាសម្រាប់អ្នកណាទេ ត្រូវបោះឆ្នោតតាម​ប្រជា​ធិប​តេយ្យ​ទាំងអស់។

តើឯកឧត្តមយល់នូវអ្វីដែលមាននៅមីយ៉ាន់ម៉ា និងមាននៅកម្ពុជាទេ? ហេតុអ្វីបាន​ជាឯកឧត្តមប្លន់ជោគ​ជ័យ​​របស់លោកជំទាវ អោង សានស៊ូជី មកធ្វើជាជោគជ័យខ្លួនឯងនៅកម្ពុជា។ ខ្ញុំមិនយល់ទាល់តែសោះ។ មុន​នេះ ​ដែលខ្ញុំចាំបាន ឯកឧត្តមបានប្លន់ជោគជ័យរបស់អ្នកធ្វើបដិវត្តន៍ពណ៌នៅទុយនេស៊ី លីប៊ី អេហ្ស៊ីប និងចុង​ក្រោយ​នៅ​​អ៊ុយក្រែន … ដែលឯកឧត្តមថា អំណាច​ប្រជាជននៅអ៊ុយក្រែន នឹងជិតមកដល់កម្ពុជា​ហើយ។ ឯកឧត្តមតែងតែប្រើព្រឹត្តិការណ៍​ ដែលមានការផ្តួលរំលំ​របបនៅប្រទេសនានា នៅមជ្ឈឹមបូព៌ា និង​នៅ​អឺរ៉ុប មកធ្វើជាបដិវត្តន៍នយោបាយនៅកម្ពុជា។ ​ដល់ពេលដែលឃើញថា ទាំងអ៊ីរ៉ាក់ ទាំងលីប៊ី ទាំងស៊ីរី ទាំង​យេមែន ទាំងអេហ្ស៊ីប និងទាំងអ៊ុយក្រែន​ សុទ្ធតែ​មានបញ្ហាសង្គ្រាមបង្ហូរឈាម ឯកឧត្តម​ហាក់បី​ដូច​ជា​​ស្ងាត់ស្ងៀមចំពោះមុខសភាពការណ៍នេះទៅវិញ។ ប៉ុន្តែ ​ឯកឧត្តមបានឆក់យកឱកាសជោគជ័យ​របស់​លោក​ជំទាវ អោង សានស៊ូជី មកធ្វើជាជោគជ័យរបស់ខ្លួន ថែម​ទាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយផ្ទេរអំណាចនៅឆ្នាំ ២០១៨។ ​ឯកឧត្តមសង្ឃឹមថាឈ្នះឬ? ជាការស្រមើស្រមៃទាំងថ្ងៃត្រង់ …។

មិនទាន់រួចខ្លួនពីរឿងបំផុសកម្មករធ្វើបាតុកម្ម

… ពីនេះដល់ឆ្នាំ ២០១៨ (ឥឡូវ ខែ វិច្ឆិកា ឆ្នាំ ២០១៥) យើងនៅសល់ជិត ៣ ឆ្នាំ ទៀត ទើបដល់​សភាព​ការណ៍នៅកម្ពុជា។ ហេតុអ្វីបានជាឯកឧត្តមទាញយកចំណេញអំពីបញ្ហានេះ? តើសភាពការណ៍​នៅ​​មីយ៉ាន់ម៉ា មានអ្វីនឹងកើតឡើង? តើឯកឧត្តមនឹងលើកយកមកទេ។ ឧទាហរណ៍ ខ្ញុំលើកពីចំណុចមួយ ដើម្បីឲ្យ​ឯកឧត្តមចាំឲ្យច្បាស់។ នៅមីយ៉ាន់ម៉ា នៅមានប្រយុទ្ធរវាងកងទ័ព និងកងប្រដាប់​អាវុធ​ខុសៗ​គ្នា និង​ត្រួត​ត្រា​តំបន់ខុសៗគ្នានៅឡើយ។ ប្រសិនបើរដ្ឋាភិបាលថ្មីមិនអាចគ្រប់គ្រងបានបទឈប់បាញ់ ដែល​ទើប​ចុះ​ហត្ថលេខា … តើឯកឧត្តមយល់ថា ទាញយកសភាពការណ៍នៅ​មី​យ៉ាន់​ម៉ា​​មកដាក់នៅកម្ពុជា​បាន​ទេ? ឯកឧត្តមកុំយកតែអាល្អ សូមយកទាំងអាក្រក់មកជាមួយផង ប្រសិនជាឯកឧត្តម​ចង់ធ្វើការប្រៀប​ធៀប។ យ៉ាងណាក៏ដោយ ក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ ដែលបានបូជាជីវិតនៅទីនេះ ស្លាប់ រស់ ស៊ីអត់ ស៊ី​​ឃ្លាន ជាមួយប្រជាពលរដ្ឋ មិនដែលរត់ចោលប្រជាពលរដ្ឋ ខ្ញុំមិនចង់ឲ្យមាន​សភាពការណ៍អ្វីកើតឡើង នៅក្នុងប្រទេសរបស់យើងនោះទេ។ ​​… ខ្ញុំសូមបញ្ជាក់ សំណុំរឿងរបស់ឯកឧត្តមមិនទាន់ចប់ទេ។ ឯកឧត្តម​បាន​បំផុសឲ្យកម្មករចេញមកធ្វើបាតុកម្ម បង្កើតនូវហឹង្សាគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពល​រដ្ឋ ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ។ … កុំភ្លេចថាទាំងឯកឧត្តម(សម រង្ស៊ី) ទាំងឯកឧត្តម កឹម សុខា និងអ្នកដទៃទៀតមិនទាន់រួចខ្លួនទេ។ កុំថាខ្ញុំគម្រាម។ ប៉ុន្តែផ្លូវច្បាប់វាយ៉ាងដូច្នេះឯង។ ឯកឧត្តម​និ​យាយ​ពី​និទណ្ឌភាព ប៉ុន្តែខ្លួនឯកឧត្តមកំពុងតែបំពាន ហើយធ្វើនិទណ្ឌភាព។

កុំស្រមៃពីការសុំទោសតទៅទៀត

សង្ឃឹមថា អ្នកនៅជាមួយឯកឧត្តម​កំពុងមើលការផ្សាយបន្តផ្ទាល់ ហើយឯក​ឧត្តមនឹងអាចបើកមើល​អត្ថាធិ​ប្បាយ​របស់ខ្ញុំ។ មិនមែនជាការព្រមានចំពោះឯកឧត្តមទេ … ទី ១ អំពីសុជីវធម៌ តើឯកឧត្តម​មាន​សុជីវ​ធម៌​គ្រប់​គ្រាន់ដើម្បីនឹងប្រដៅខ្ញុំហើយឬនៅ? ខ្ញុំគ្រាន់តែនិយាយតាមសម្តេច ព្រះនរោត្តម សីហនុ អំពី សម សារី ក្បត់ជាតិ។ បើឪក្បត់ជាតិ វាត្រូវកូនមាន​ឈ្មោះថា កូនអាក្បត់ជាតិ ហើយ។ គេមិនដែលហៅ ឯក​ឧត្តម​ក្បត់ជាតិទេ គេហៅ អាក្បត់ជាតិ។ នេះជាសម្តី​ដើមទេតើ។ សម្តីដែលឯកឧត្តមហៅថា “អាចោរលក់​ជាតិ ៣ នាក់” ទើបជាសម្តីដែលចេញពីមាត់ឯកឧត្តម។ សម្តីកូនអាក្បត់ជាតិ​ គឺជាសម្តីដែលខ្ញុំនិយាយតាម​ឯកសារ ដែលមានកាលពីជាង ៥០ ឆ្នាំមុនឯណោះ។ តើឯកឧត្តមគ្រប់គ្រាន់ដើម្បីនឹងប្រដៅខ្ញុំ លើ​បញ្ហា​សុជីវ​ធម៌ហើយឬនៅ? (សម្រាប់)អ្វីដែលឯកឧត្តម​បានធ្វើ ឯកឧត្តមបានសុំទោសខ្ញុំជាញឹកញាប់ ​ប៉ុន្តែ សម្រាប់​ខ្ញុំ សូម​ឯកឧត្តមកុំស្រមៃនូវការសុំទោសតទៅទៀត។

ខ្ញុំក៏សូមផ្តាំឯកឧត្តមទៅលើបញ្ហាទាក់ទងនឹងការបោះឆ្នោត។ យើងដាច់ខាតបោះឆ្នោតនៅក្នុងខែ មិថុនា ឆ្នាំ ២០១៧ សម្រាប់ការបោះឆ្នោតឃុំ ឬក៏អាចថា ខែ ឧសភា ក៏ថាបាន សំខាន់លើរដ្ឋមន្រ្តី​មហា​ផ្ទៃ​ចាត់​ចែងលើ​បញ្ហានេះ។ ប៉ុន្តែ ​សម្រាប់ខ្ញុំមានគោលបំណងចង់បញ្ជាក់ឲ្យច្បាស់ថា ​ចង់ឲ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បញ្ចប់​​អាណត្តិ។ ពេលដែលគេចាប់ផ្តើមចូលកាន់អំណាច(ថ្មី) គឺបោះឆ្នោតទៅតាមការកំណត់នៃ​អា​ណត្តិ​របស់គេ។ ឯការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវទៅធ្វើក្នុងអាទិត្យទី ៤ នាខែ កក្កដា ឆ្នាំ​ ២០១៨ ជាការ​កំ​ណត់។ សូម​ឯកឧត្តមកុំដើរបំភាន់ កុំដើរបោកប្រាស់ប្រជាពលរដ្ឋ និងត្រៀមចូលស្រុកដើម្បីប្រឈមមុខ​ចំ​ពោះ​សភាពការណ៍ថ្មីនេះ។

សិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធ​ទល់នឹងអំពើមានចរិត​ជាការផ្តួល​រំលំ

… ដែលខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីនឹងនិយាយយ៉ាងដូច្នេះ មិនមែន​ជាការចង់បានរបស់​ខ្ញុំព្រះ​ករុណា​ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទេ។ ជា​នាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ ចង់​បានសេចក្តីសុខ ចង់ឲ្យមានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែលជាមូលដ្ឋានធំ​បំ​ផុត ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រ។ បក្សប្រឆាំងទៅ​វិញទេ ដែលជានិច្ចជា​កាល កេងយកចំណេញអំពីអស្ថេរភាពនយោបាយ គេចង់បង្កើតឲ្យមានអស្ថេរភាព​នយោបាយជាប់ជានិច្ច តាម​រយៈការញុះញង់ឲ្យខ្ញុំព្រះករុណាខ្ញុំខឹង ឲ្យមានបញ្ហានេះបញ្ហានោះកើតឡើង ដូច​ជាបាតុកម្មនៅញូវ​យ៉ក និងបាតុកម្មនៅប៉ារីស ដែលខ្ញុំព្រះករុណាខ្ញុំ និយាយដោយ​ត្រង់ៗថា បើគ្មានបាតុកម្មនៅញូវយ៉ក និង​គ្មាន​បាតុកម្មនៅប៉ារីសដែលរៀបចំដោយបក្សប្រឆាំងទេ​ វាក៏គ្មាន​បាតុកម្មនៅទីក្រុងភ្នំពេញដែរ។ នេះជា​សិទ្ធិ​នយោ​បាយ​ដូចគ្នា។ សូមអ្នកគាំទ្រគណបក្សប្រជាជន អ្នកគាំ​ទ្ររាជរដ្ឋាភិបាល ត្រៀមខ្លួន​ដើម្បី​ឆ្លើយ​តប​ចំពោះទង្វើអាក្រក់របស់បក្សប្រឆាំង និងអ្នកគាំទ្ររបស់គេ។ មិនមែន​ជាការក្តិចសង្អារប្រជល់គ្នាទេ ក៏​ប៉ុន្តែ យើងឆ្លើយតបសិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធ​ទល់នឹងអំពើដែលមាន​ចរិតជា​ការ​ផ្តួលរំលំ។ នេះហើយជារបៀបគ្រប់គ្រងអំណាច។

មិនចូលសភា ជារឿងចង់បានដំណែងប្រធាន​សភា

វាច្បាស់ណាស់ បក្សកាន់រដ្ឋាភិបាល មានអ្នកគាំទ្រច្រើនជាងបក្ស​ប្រឆាំង។ ទោះបីបក្សប្រឆាំងខំ​អួត​ក្អេង​ក្អាង​យ៉ាង​ណាក៏ដោយ ចាញ់​ម្តងហើយម្តងទៀត ប៉ុន្តែខ្លួនឯងគឺមិនព្រម​ទទួលយកលទ្ធផលបោះឆ្នោត។ ជា​និច្ចជាកាល ១៩៩៨, ២០០៣, ២០០៨ និង ២០១៣ គឺដូចគ្នា។ បន្ទាប់ពី​បោះឆ្នោតរួចហើយ តែង​តែ​ដើរ​មួយជុំសិន ទើបបានចាប់ផ្តើមចូល។ តើរឿងនេះវាយ៉ាងម៉េច? បើសិនជាមិន​ចូល មិនចូលរហូតទៅ ទើប​​វាសឿង។ ដំណែងប្រធានសភា តម្រូវឲ្យ​គេត្រូវធ្វើពហិកា។ បងប្អូនអ្នកបោះឆ្នោត​ឲ្យបក្សប្រឆាំង​ទាំង​ឡាយ មិនមែនបញ្ហាមិនប្រក្រតីនៃការបោះឆ្នោតទេ តែគឺជាដំណែងប្រធានសភា។ នៅថ្ងៃទី ១៦ ខែ កញ្ញា ​ឆ្នាំ ២០១៣ គេទាមទារគ្រប់គ្រងសភា។ រឿងនេះវាជាប់គាំង គេធ្វើបាតុកម្ម ដើម្បីចាប់បង្ខំយើង។ ក៏ប៉ុន្តែ គេក៏ដឹងថា យើងមានបន្ទាត់ក្រហមនៅត្រឹមណា។ … យើង​បានកំណត់បន្ទាត់ក្រហមនៅ​ពេលដែល​អ្នក​ឯង​បញ្ចេញសិទ្ធិខុសជាមួយនឹងច្បាប់ ឈានដល់ដំណាក់កាល​​នៃការផ្តួលរំលំ យើងអស់ជម្រើសហើយៗ អ្នកនឹងទទួលបាបកម្ម តាមអ្វីដែលអ្នកបានសាងតែ​ប៉ុណ្ណោះ។

ខ្ញុំព្រះករុណាខ្ញុំ សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមបងប្អូនជនរួមជាតិមេត្តាអភ័យ​ទោស​ចំពោះ​ការអត្ថាធិប្បាយបែបនេះ ​ដែលខ្ញុំព្រះករុណាខ្ញុំចាំបាច់ត្រូវនិយាយ បន្ថែមទៅលើដែលខ្ញុំព្រះករុណា​ខ្ញុំ​​បានបង្ហោះជា​លាយ​លក្ខណ៍​អក្សរ​កាលពីយប់មិញ៕​

ចៅចាក់ស្មុក៖ អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី ត្រូវតែលាលែងពីសញ្ជាតិខ្មែរ 
POSTED ON ថ្ងៃ ចន្ទ, 16 កញ្ញា, 2019 អត្ថបទដោយ KIMAU MET
«ខ្ញុំធ្លាប់បានធ្វើដំណើរ ហើយនឹងធ្វើដំណើរជាមួយលិខិតឆ្លងដែនបារាំងរបស់ខ្ញុំមកកាន់កម្ពុជា និងនៅប្រទេសផ្សេងទៀត»។ នេះជាការថ្លែង ប្រកបដោយមោទនភាពបែបជនក្បត់ជាតិនិងដោយគ្មានការអៀនខ្មាសរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសថាជានយោបាយដែលស្រឡាញ់ខ្មែរ ការពារផលប្រយោជន៍ខ្មែរ តែតាមពិតជាអ្នកបំផ្លាញខ្មែរសោះ ព្រោះសម រង្ស៊ីតែងតែបង្អាប់កម្ពុជា បំផ្លាញកម្ពុជ ហើយសរសើរបរទេស។ ការប្រកាសថាខ្លួនប្រើប្រាស់តែលិខិតឆ្លងដែនបារាំងក្នុងការធ្វើដំណើររបស់ទណ្ឌិត សម រង្ស៊ី កាន់តែ បង្ហាញយ៉ាងច្បាស់ថាសម រង្ស៊ី ពិតជាជនក្បត់ជាតិ ពេញលក្ខណៈ ហើយសម រង្ស៊ី គ្មានបេះដូងជាខ្មែរឡើយ។ អ្វីទាំងអស់ដែល សម រង្ស៊ី បានធ្វើមិនបម្រើផលប្រយោជន៍ជាតិនិងប្រជាជនខ្មែហើយធ្វើអ្វីៗក៏មិនក្នុងនាមជាជនជាតិខ្មែរឡើយ។ ដូច្នេះហើយបានគ្រប់សកម្មភពទាំងអស់របស់ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើចាប់ពីឈានជើងចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានប្រើប្រាស់នយោបាយប្រឆាំងនឹងកម្ពុជា ប្រឆាំងនឹងប្រជាជនខ្មែរជានិច្ច។

ចាប់តាំងពីមុនឈានជើងចូលមកក្នុងឆាកនយោបាយកម្ពុជានៅឆ្នាំ ១៩៩៣ សម រង្ស៊ី គឺជាជនសកម្មនិយមប្រឆាំងនឹងការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។ សាក្សីជាជនបរទេស និងជាមន្ត្រីអង្គការសហប្រជាជាតិ បានលើកឡើងថា នៅឆ្នាំ ១៩៩១ សម រង្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអង្គការមនុស្សធម៌នានា ដែលចូលមកជួយកម្ពុជា និងប្រជាជនខ្មែរ។ អង្គការមនុស្សធម៌ទាំងនោះបានចូលមកតាំងពីឆ្នាំ១៩៧៩ ដើម្បីជួយសម្រាលនូវការលំបាករបស់ពលរដ្ឋខ្មែរដែលទើបតែងើបពីរបបវាលពិឃាតខ្មែរក្រហម និងកាត់បន្ថយការរងគ្រោះដោយអយុត្តិធម៌ពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងនយោបាយពីបស្ទឹមប្រទេស បន្ថែមពីការរងទុក្ខខ្លោចផ្សាក្នុងរបបខ្មែរក្រហម ក្រោយពីខ្លួនងើបឡើងវាយផ្តួលរំលំរបបខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ ១៩៩៤ សម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយប្រើប្រាស់នយោបាយបំផ្លាញជាតិអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។

សម រង្ស៊ី ជាប់ឈ្មោះថាជាអ្នករើសអើងប្រកាន់ពូជសាសន៍ហើយត្រូវបានអ៊ុនតាក់ធ្វើការព្រមានជាផ្លូវការ។ ឥរិយាបថក្រអឺតក្រទមប្រកបដោយការសងសឹករបស់ សម រង្ស៊ី នេះទៀតសោតក៏ដោយសារតែ សម រង្ស៊ី ជាកូនរបស់ សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ សម រង្ស៊ី មានគំនុំនយោបាយដ៏ជ្រៀលជ្រៅបំផុត ហើយអ្វីដែលសម រង្ស៊ី ធ្វើការសងសឹកគឺបំផ្លាញកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលចៅហ្វាយនាយបរទេសពួកគេបំពាក់បំប៉ន និងផ្គត់ផ្គង់ទាំងថវិកា និងមនោគមវិទ្យា។

សម រង្ស៊ី ដើរបំផ្លាញឆ្នាំងបាយពលដ្ឋខ្មែរដោយញុះញង់ឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA) អនុវត្តផែនការដិវត្តន៍ពណ៌ប៉ុងប៉ងឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ បង្កចលាចលញុះញង់ាល់ពេលខ្លួនមានវត្តមាននៅកម្ពុជា ប្រឆាំងសន្តិភពនិងការអភិវឌ្ឍ ហើយចុងក្រោយនេះ សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ឥឡូវនេះ ការពិតត្រូវបានបង្ហាញហើយថា តើសម រង្ស៊ី ជានរណាពិតប្រាកដ? សម រង្ស៊ី ជាជនក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រ។ សម រង្ស៊ី បានធ្វើសកម្មភាពល្មើសច្បាប់ បំពានរដ្ឋធម្មនុញ្ញរហូតដល់ប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាអង្គព្រះមហាក្សត្រដែលយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា «អង្គព្រះមហាក្សត្រមិនអាច មាននរណារំលោភបំពានបានឡើយ»។ ការប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរគឺមិនអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ ខ្មែរគ្រប់មជ្ឈដ្ឋាន ហើយសម រង្ស៊ី ពិតជាភ័យស្លន់ស្លោរចលាចលក្នុងចិត្ត្ត និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារបរាជ័យសព្វបែបយ៉ាងបាត់បង់តម្លៃជាមនុស្ស និងរួតរឹតដោយការថ្កោលទោសពីគ្រប់ទិសទីចំពោះការប្រមាថដ៏គឃ្លើនរបស់ខ្លួនចំពោះអង្គព្រះមហាក្សត្រ។ រហូតមកទល់ពេលនេះ ទង្វើរបស់ សម រង្ស៊ី ជាសត្រូវរបស់ជាតិ ជាកាប្រឆាំងនឹងព្រះរាជបល្ល័ង្គ និងជាសត្រូវរបស់ប្រជាជនកម្ពុជាទាំងមូល។ មិនតែធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រនោះទេ តែសម រង្ស៊ី ដែលកំពុងមានមោទនភាពកាន់លិខិតឆ្លងដែនបារាំង មកបំផ្លាញខ្មែរ បាននិងកំពុង ប្រមាថជាតិខ្មែរ និងប្រជាជនកម្ពុជាទាំងមូលព្រោះព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទស្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ បំផុតក្នុងនាមជានិមិត្តរូបជាតិ។ មាត្រា៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

ហេតុអ្វីបានជា សម រង្ស៊ី ភ្លេចនូវអ្វីដែលខ្លួនបានចូលរួមតាក់តែង និងក៏ភ្លេចពាក្យសម្បថនៅមុខព្រះស្វេតឆ័ត្រ មុខប្រាង្គប្រាសាទអង្គរវត្ត ហើយបែរជាយកស្ថាប័នព្រះមហាក្សត្រ និងអង្គព្រះមហាក្សត្រមកជាន់ឈ្លី ប្រមាថ និងបំពាន់រដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយនិងមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនយ៉ាងដូច្នេះ? ទង្វើដ៏ស្មោគគ្រោករបស់ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ត្រូវតែប្រឈមនឹងមុខច្បាប់ជា ដាច់ខាត។ កម្ពុជាមិនអនុញ្ញាតឱ្យជនក្បត់ជាតិ សម រង្ស៊ី ធ្វើទង្វើស្មោគគ្រោកបំផ្លាញខ្មែរ និងប្រមាថព្រះចាស្តារព្រះមហាក្សត្រស្រេចតែចិត្តចង់ឡើយ។ សំណួរអាចចោទសួរថា ហេតុអ្វីបានជាសម រង្ស៊ី ចូលចិត្តប្រមាថជាតិខ្មែរ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ? ចម្លើយយ៉ាងខ្លីមកពី សម រង្ស៊ី គ្មានបេះដូងជាខ្មែរ។ សម រង្ស៊ី បានយកប្រជាជនខ្មែរធ្វើជាសត្រូវ និងធ្វើជាសត្រូវនៃសន្តិភាព និងការអភិវឌ្ឍ។ ដើម្បីដោះស្រាយគំនុំសងសឹកគ្រួសារជាជនក្បត់ជាតិរបស់ខ្លួន សម រង្ស៊ី ហ៊ានប្រមាថព្រះមហាក្សត្រដោយគ្មានញញើតដៃ និងគ្មានកោតក្រែងចិត្តរបស់ប្រជារាស្ត្រខ្មែរឡើយ។ អ្វីដែលពលរដ្ឋខ្មែរទាំងអស់ត្រូវដឹង សម រង្ស៊ី មិនដែលប្រើប្រាស់លិខិតឆ្លងដែនជាពលរដ្ឋខ្មែរ ដើម្បីធ្វើដំណើរឡើយ គឺប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងដែលខ្លួនមានមិនដែលឱ្យតម្លៃសញ្ញាបត្រនៅក្នុងស្រុកឡើយ ហើយក៏មិនឱ្យតម្លៃនៃការលះបង់របស់ប្រជាពលរដ្ឋខ្មែរដើម្បីជាតិ សាសនា និងព្រះមហាក្សត្រឡើយ។ នេះគឺជាភាពធូរថ្លៃរបស់អ្នកនយោបាយបំផ្លាញ ជាតិ និងក្បត់ព្រះរាជបល្ល័ង្គ។

ឥឡូវនេះ ដល់ពេល ហើយ សម រង្ស៊ី ត្រូវតែលាលែងសញ្ជាតិមួយចេញ ហើយត្រូវជ្រើសរើសយកសញ្ជាតិមួយក្នុងចំណោមសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង។ តើសម រង្ស៊ី ក្លាហានហ៊ានលះបង់សញ្ជាតិមួយចោលទេ? សម រង្ស៊ី គួរតែក្លាហាន កុំធ្វើជាជនកំសាកញីប្រើប្រាស់សញ្ជាតិផ្សេងមកបំផ្លាញខ្មែរ ខ្មែរពិតជាមិនត្រូវការជនជាតិខ្មែរ ដូច សម រង្ស៊ី ឡើយ។ ដូច្នេះ សមរង្ស៊ីគួរតែក្លាហាន និងប្រកាសប្រកបដោយមោទនភាពថាខ្លួននឹងប្រកាន់យកតែសញ្ជាតិបារាំងតែមួយដូចដែលខ្លួនកំពុងប្រកាសដោយគ្មានអៀនខ្មាសថា រាល់ការធ្វើដំណើរទាំងឡយរាប់ទាំងមកកាន់ប្រទេសកម្ពុជាខ្លួនប្រើប្រាស់ឯកសារនិងលិខិតឆ្លងដែនបារាំង។ នេះហើយជាអ្នកនយោបាយសញ្ជាតិពីរ ជើងមិនជាប់ដី ក្បាលមិនទល់មេឃនោះ!
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩

ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី
លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ
លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។
ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។
ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។
នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។
លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។
បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕
+++++++++++++++++++++++++++++++++++++++++

តើនណាជាអ្នកសម្លាប់ សម សារី? ហើយ សម សារី ស្លាប់ទីកន្លែងណា ? ដោយសារមូល ហេតុអ្វី?
-------------------------------------------
ការស្លាប់របស់ សម សារី ដែលឪពុករបស់ សម រង្ស៊ី នោះត្រូវបានមជ្ឈដ្ឋាន មួយចំនួនធ្វើការ បកស្រាយផ្សេងៗគ្នា ដោយគ្មានឯកសារពិតប្រាកដណា មួយលើកយកមកនិយាយអោយ បានត្រឹមត្រូវច្បាស់លាស់ទេ ។ សូម្បីតែ សម រង្ស៊ី ខ្លួនឯងក៏មិនហ៊ានសរសេរឬបកស្រាយពី មូលហេតុនៃការស្លាប់ របស់ឪពុកខ្លួនផង ។ ចំណែកឯអ្នកដែលអាងខ្លួនមានអាយុច្រើនមួយ ចំនួន ដែលតាមពិតគ្រាន់តែមានអាយុច្រើន តែមិនដែលបានដឹងរឿងរ៉ាវអ្វីទេនោះ ក៏ចេះតែ ប្រដិតរឿងនិយាយពីការស្លាប់របស់ សម សារី ធ្វើដូចជាខ្លួនបានដឹង តែតាមពិតខ្លួនមិនបាន ដឹងអ្វីទាំងអស់គ្រាន់តែមានអាយុច្រើនប៉ុណ្ណោះ ។

សឺង ង៉ុកថាន់ ប្រធាន ចលនាខ្មែរសេរី ដែលមាន កៅ តត់ ជាគូរកន់នោះ បានកើត មានវិបត្តិជាបន្តបន្ទាប់ក្រោយពី សម សារី ចូលមកដល់ ។ នោះ គឺនៅក្នុងដំណាក់កាល មួយដែលលែងបញ្ជាកូនចៅបាន ជាពិសេសកូនចៅ ដែល ជាក្រុមអ្នកស្រុកនៅភូមិភាគខាង លិច មិនមែនមកពីកម្ពុជាក្រោមនោះ គេលែងស្តាប់លោក សឺង ង៉ុកថាន់ ទេព្រោះមុខរបរ របស់ពួកគេភាគច្រើនជា ចោរប្លន់គោរក្របីរបស់អ្នកស្រុក ។ សម សារី បានប្រមូលយកនូវ ព័ត៌មាន ទាំងនេះបញ្ជូនទៅអោយសម្តេច នរោត្តម សីហនុ ហើយបានរាយការណ៍ ជូនយ៉ាង មានសុទិដ្ឋិនិយមថានឹងមិនដល់មួយឆ្នាំទេ ខ្លួនគឺអាចបំបែករំលាយ ចលនាខ្មែរសេរី របស់ លោក សឺង ង៉ុកថាន់ បាន ។

ក្រោយ​ពេលសម្តេច សីហនុ បញ្ជូន សម សារី មកធ្វើជាចារកម្មក្នុងក្រុមខ្មែរ សេរី ពេលនោះលោក​ សម សារី បានចាប់ផ្តើមចង​សម្ព័ន​ជាមួយ​ពួក កុម្មុយនិស្តយៀកមិញតាម រយៈការភ្ជាប់ទំនាក់ទំនងពីខាងក្រោយរបស់ នាង ម៉ូនិក ពេលនោះហើយដែលពួក សៀម យល់ច្រឡំថាលោក សឺង ង៉ុកថាញ់ ចូលកុម្មុយនីស្ត​ក៏រក​ចាប់ខ្លួនលោក និងថ្នាក់ក្រោម របស់លោកដែរ ។ លោក សឺង ង៉ុកថាន់ អត់មានកន្លែងនៅ ព្រំប្រទល់​ដែន​សៀមទៀតទេ ​លោក​ត្រូវ​តែ​ភៀស​​ខ្លួនត្រឡប់មកកាន់កម្ពុជាក្រោមវិញ ។ ប៉ុន្តែ​ដើម្បីទៅ​កម្ពុជាក្រោម លោក​​ត្រូវដើរ​កាត់​ស្រុក​ខ្មែរ ។

យៀកមិញហើយនឹងប៉ូលីសគេញរបស់សម្តេច ស៊ីហនុ ទាំងអស់នេះសុទ្ធជា​សត្រូវ​របស់លោក​ សឺង ង៉ុកថាន់ ។ លោក សឺង ង៉ុកថាន់ នឹងមានគ្រោះថ្នាក់ កាលណា​ឆ្លងកាត់ស្រុកខ្មែរ ។ ​កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាន់ អត់ ស្គាល់ផ្លូវ ដែលអាចដឹកនាំ លោកឆ្លងកាត់ទៅ​កម្ពុជាក្រោមដោយសុវត្តិភាពទេ ។ ពេលនោះ សម សារី ចាប់ផ្តើម ដំឡើងធ្មុងដោយគិតថាខ្លួនអាចបំបែក ចលនាខ្មែរសេរីបានហើយ ព្រោះចលនាដែលគ្មាន ក្បាលដឹកនាំគឺត្រូវតែចប់ ។ ដូច្នោះក្នុងចន្លោះពេលនេះ សម សារី បានលួចជូន ដំណឹងមក សម្តច សីហនុ ជាសំង៉ាត់ ដើម្បីអោយក្រុមគិញរបស់សម្តេច សីហនុ ត្រៀមរៀបចំផែនការ ពួនស្ទាក់សម្លាប់លោក សឺង ង៉ុកថាន់ នៅក្នុងដីខ្មែរកណ្តាលអោយបាន មុន ពេលឆ្លងដល់ដី កម្ពុជាក្រោម ។ ជាសំណាងល្អរបស់អ្នកស្នេហាជាតិ សំបុត្រ របស់ សម សារី ដែល រាយការណ៍អោយសម្តេច សីហនុ ត្រូវបានធ្លាក់ចូលទៅ ក្នុងដៃរបស់ លោក ថាច់ ត្រឹង ដែលជាអង្គរ័ក្សផ្ទាល់របស់លោក សឺង ង៉ុកថាន់ ។

លោក ថាច់ ត្រឹង អង្គរ័ក្សរបស់លោក សឺង ង៉ុកថាន់ គឺជាអ្នកបាញ់​សម្លាប់​លោក សម សារី ពីព្រោះតែពេលនេះដឹងច្បាស់ហើយថា​លោក សម សារី គឺជា ចារកម្មរបស់សម្តេច សីហនុ ដែលចូលក្នុងចលនាខ្មេរសេរី គឺដើម្បី បំផ្លាញ ចលនាខ្មែរសេរី និងលាបពណ៌ ចលនាខ្មែរសរីទៅជាកុម្មុយនីស្ត អោយប្រទេសសៀមលែង អោយដីជ្រក និងមិនតែ ប៉ុណ្ណោះ សម សារី ដែលជាចារកម្មរបស់សម្តេច សីហនុ ក៏បានរៀបចំផែនការសម្លាប់លោក សឺង ង៉ុកថាន់ ថែមទៀត ។  ដូច្នោះលោក ថាច់ ត្រឹង សម្លាប់លោក សម សារី អត់មានបញ្ជា ពីលោក សឺង ង៉ុកថាន់ ទេ ពោលគឹ សម្លាប់មុនហើយបាន រាយការណ៌បង្ហាញឯកសារ តឹកតាងតាមក្រោយ ។ មុនពេល ស្លាប់ ​សម សារី លោកនិយាយប្រកែកខ្លាំងមាត់ឡើង​សរសៃករ​ជាមួយ​ ថាច់ ត្រឹង  តែវាសនា ចារកិច្ចជនរូបនេះ មិនអាចគេចផុតពីចុង កាំភ្លើង របស់អ្នកខ្មែរក្រោមអ្នក ស្នេហាជាតិ ថាច់ ត្រឹង ​បានទេ ។  សម សារី ​ស្លាប់នៅព្រំដែនសៀម​ទៅ ។

បញ្ជាក់៖ សម សារី មិនមែនជាមនុស្សក្បត់សម្តេច សីហនុ ដូចដែលឯកសារ មួយចំនួនបានសរសេរនៅទេ ។ តាមពិតទំនាស់រវាង សម សារី ជាមួយ នឹងសម្តេច សីហនុ គឺជាទំនាស់សិប្បនិម្មិត ដែលបានរៀបចំឡើងដើម្បី បញ្ចូលខ្លួន សម សារី ទៅ ក្នុងចលនាខ្មែរសេរី ជាពិសេសចូលអោយបានជិត ខ្លួន របស់លោក សឺង ង៉ុកថាន់ ។ ការដែល សម សារី វ៉ៃស្រីកំណាន់នៅ ទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍ អេលីហ្សាបែត គឹជាបញ្ជាពីវាំងនៅភ្នំពេញ ដើម្បីយកធ្វើជា លេសធំ និង ធ្វើជាទំនាស់ធំរវាង សម សារី និង សម្តេច សីហនុ តែតាមពិត សម សារី គឹនៅតែជាចារកម្មរបស់សម្តេច សីហនុ ដដែលដែលមានបេសកកម្ម ចូល ទៅបំបែក ចលនាខ្មែរសេរី ដូចដែល សម សេរី ធ្លាប់បានបំបែក គណបក្ស ប្រជាធិបតេយ្យរបស់ លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិវង្ស និងលោក កេង វ៉ាន់សាក់ ជាដើម ។ តែ សម សារី ក៏ត្រូវអស់លក្ខណ៍ ជាមួយខ្មែរកម្ពុជាក្រោមជាអ្នកស្នេហាជាតិពិតនៅ ជាមួយលោក សឺង ង៉ុកថាន់ ស្លាប់នៅក្រោមដៃរបស់លោក ថាច់ ត្រឹង នៅជាយដែន សៀម ។ ដូច្នោះហើយបានជាសម្តេច សីហនុ មាននាទីចញ្ចឹមកូនប្រពន្ធរបស់ សម សារី អោយរស់នៅរៀនសូត្រនៅស្រុកបារាំង ហើយក៏រៀបការកូនស្រីរបស់ ញ៉ឹក ជូឡុង អោយ សម រង្ស៊ី ដើម្បីបន្តមរត្តកនយោបាយរបស់សពុករហូតមក នឹងក៏វាជា ហេតុផលដែល សម រង្ស៊ី មិនហ៊ានសរសេរពីមូលហេតុ ដែល ឪពុកខ្លួនស្លាប់ដែរ ព្រោះឪពុកខ្លួនមិនមែនសម្តេច សីហនុ ជាអ្នកសម្លាប់ តែជាខាងខ្មែរសេរីអ្នកសម្លាប់ ទៅវិញ ។

ចលនាខ្មែរសេរី បែកបាក់ពីព្រំដែនសៀម រហូតដល់លោក សឺង ង៉ុកថាន់ គ្មាន ទីតាំងឈរ សម្រាប់ឈរជើងកងទ័ពត្រូវបង្ខំចិត្តទៅករទ័ពនៅ កម្ពុជាក្រោមវិញ នោះ គឺដោយសារតែ សម សារី ដែលបន្លំខ្លួនចូលមកបំបែក ។ ដូចគ្នាដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិយុទ្ធវង្ស រលាយក៏ដោយសារស្នារដៃរបស់ សម សារី ដែល ជាមេចារកម្មរបស់សម្តេច សីហនុ នេះដែរ ។

១៤ មេសា ១៩៧៥ លោករដ្ឋមន្ត្រី ឃី តាំងលឺម ហើយនឹង កឺក គីលឹម នាំគ្នា​ទៅ ​​​​ជួប​​លោក សឺង ង៉ុកថាន់ នៅកម្ពុជាក្រោមដើម្បី សូមលោកប្រមូលពួក ម៉ៃហ្វ័ស ៥០០០ នាក់ យកទៅជួយវាយក្រឡុកឆាឆៅ ពីក្រោយខ្នង ទ័ពយួន ដែល​កំពង់​ឡោម​ព័ទ្ធ​ទីក្រុងភ្នំពេញ ។  លោក សឺង ង៉ុកថាន់ ប្រមូលអត់បានទេ ។ ​ទោះបី​ប្រមូល​បាន ក៏គ្មានយន្ត​ហោះឯណាសំរាប់ដឹកជញ្ជូនម៉ៃហ្វ័ស ៥០០០ នាក់នេះ ព្រម​ទាំង​គ្រឿង​អាវុធ្ធ​សម្ភារៈសឹក មកស្រុកខ្មែរបាន​​ដែរ ។  ស្ថានការ​នៅ​​កម្ពុជាក្រោម ដុន​ដាប​កាន់​តែខ្លាំងណាស់ទៅហើយ ។ មានតែ​កង​ទ័ព​អាមេរិ​កាំង​ទេ​​ដែល​​អាច​ដឹក​អោយ​បាន ។ ប៉ុន្តែអាមេរិកាំងមិនត្រឡប់មក វិញ ទេ ។

ថ្ងៃ ៣០ ​មេសា ១៩៧៥ ព្រៃនរគរ ធ្លាក់ទៅក្នុងកណ្តាប់ដៃ កុម្មុយ​និស្តយួន ។ ពួក យួន ​ចាប់​​លោក សឺង ង៉ុកថាន់ យកទៅដាក់គុក ។
លោក សឺង​ ង៉ុក​ថាន់ ទទួលមរណៈនៅ ថ្ងៃ ៨ កក្កដា​១៩៧៧ ។

ប្រវត្តិសង្ខេប និង អាថ៌កំបាំងនៃការស្លាប់របស់លោក សម សារី
ដោយសារតែការយល់ពីបញ្ហានយោបាយអតីតកាល នៅមានកំរិត (និយាយតាមគ្នា) នោះធ្វើអោយមហាជនមួយចំនួនធំមានទស្សនៈនិងយល់ដឹងខុសៗគ្នា ជាពិសេសគឺកាលប្បវត្តិនៃអ្នកនយោបាយនានាក្នុងប្រទេសយើង។
ថ្ងៃនេះ ខ្ញុំសូមបង្ហាញមហាជនពីរឿងមរណភាពពិតប្រាកដរបស់លោក សម សារី(បង បឹង) ត្រូវជាឳពុកលោក សម រង្សី មកនិយាយគ្នាក្នុងទីនេះវិញវាទូលាយបន្តិចដើម្បីអោយមហាជនបានស្តាប់ផង កុំនិយាយគ្នាតែពីរនាក់ក្នុងបន្ទប់គេមិនដឹងឡើយ។

ប្រវត្តិសង្ខេបលោក សម សារី

យោងតាមសៀវភៅប្រវត្តិរូបសង្ខេបនៃសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសង្គមរាស្រ្តនិយម លោកសម សារី កើតនៅ ថ្ងៃទី៦ មីនា ១៩១៧ នាខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាណ ធ្លាប់បម្រើ ការងារ ជាមន្ត្រីរាជវាំង និង ជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្ស ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជា កូនទី២ក្នុង ចំណោមកូន ទាំងអស់ចំនួន៧នាក់។
លោក សម សារី បានទទួលសញ្ញាបត្រ ផ្នែកសេវាសាធារណៈនៅ វិទ្យាស្ថាននយោបាយក្រុងប៉ារីសនិង បរិញ្ញាបត្រច្បាប់នៃមហាវិទ្យាល័យច្បាប់ នាក្រុងប៉ារីស។ លោកសម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អ៊ិន អេម ជា ស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រមធ្យមសិក្សានៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ។ មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់ រួមមាន សម អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០ សម អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១ សម អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥ សម មិទ្ធារី កើតនៅឆ្នាំ១៩៤៦ និងសម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។
ក្រៅពីភាពជិតដិតនៃក្រុមគ្រួសាររបស់គាត់ជាមួយព្រះមាតាបិតារបស់សម្តេចព្រះនរោត្តម សីហនុ លោក សម សារី ក៏មានភាពជិតដិតស្និទស្នាលណាស់ដែរ ជាមួយសម្តេចព្រះនរោត្តម សីហនុ។ រួមផ្សំនឹងសមត្ថភាពផ្ទាល់ខ្លួនផង លោក សម សារី បានលេចធ្លោយ៉ាងឆាប់រហ័សនៅក្នុងរាជរដ្ឋាភិបាល ក្រោយសម័យឯករាជ្យ។ សម្តេចព្រះនរោត្តម សីហនុ ធ្លាប់ប្រគល់តំណែងសំខាន់ៗជាច្រើនអោយលោក សម សារី កាន់កាប់ដូចជា តំណែងជាអគ្គលេខាធិការសង្គមរាស្រ្តនិយម ជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ ហើយធ្លាប់ទទួលតំណែងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើនាយករដ្ឋមន្រ្តី។ល។ នៅពេលគាត់កាន់តំណែងជារដ្ឋមន្រ្តីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ គាត់មានរឿងអាស្រូវពុករលួយមួយដ៏ល្បីល្បាញនាសម័យនោះ គឺរឿងគ្រាប់ម្រេច និងគ្រាប់គរ។ ក្រៅពីនោះគាត់ក៏មានទំនាស់គ្នាយ៉ាងស្រួចស្រាវផងដែរជាមួយ លោក សឺន សាន ទេសាភិបាលធនាគារជាតិ អំពីរឿងដូរក្រដាសប្រាក់រៀល។ ជាបន្តបន្ទាប់មកទៀត ដើម្បីបញ្ជៀសនូវទំនាស់នានាក្នុងស្រុករវាងលោកសម សារី ជាមួយអ្នកនយោបាយផ្សេងៗទៀតដែលតែងកើតមានជាប្រចាំនោះ សម្តេចព្រះនរោត្តម សីហនុ ក៏សម្រេចបញ្ជៀសមួយរយះដោយតែងតាំង លោក សម សារី អោយទៅធ្វើជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅចក្រភពអង់គ្លេស នៅដើមឆ្នាំ១៩៥៨។
នៅឯចក្រភពអង់គ្លេសមិនបានប៉ុន្មានខែផង លោក សម សារី ក៏បានបង្កើតរឿងរំជើបរំជួលមួយទៀត គឺទំនាស់ជាមួយអ្នកសារព័ត៍មានអង់គ្លេស អំពីករណីដែល លោក សម សារី វ៉ៃស្រីកំណាន់នៅទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍អេលីហ្សាបែត រហូតដល់ស្រ្តី នោះរត់ទៅប្តឹងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស និងសុំសិទ្ធិជ្រកកោននៅអង់គ្លេស (ស្ត្រីនោះឈ្មោះ អ៊ីវ អេងសេង)។ នៅពេលបណ្តាញសារព័ត៍មានអង់គ្លេសចោទសួរទៅលោក សម សារី គាត់បានឆ្លើយថា នេះជារឿងទូទៅនៅប្រទេសកម្ពុជាដែលបុរសតែងវាយដំប្រដៅស្រី្ត។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ស៊ឹម វ៉ា ជានាយករដ្ឋមន្រ្តី បានកោះហៅ លោក សម សារី អោយវិលចូលប្រទេសវិញ ហើយបានតែងតាំងឯកអគ្គរាជទូតថ្មីម្នាក់ទៀតដាក់ជំនួសលោក សម សារី ។

អាថ៌កំបាំងនៃការស្លាប់របស់លោក សម សារី

ចំពោះការស្លាប់របស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ីនោះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនធ្វើការបកស្រាយផ្សេងៗគ្នា ដោយគ្មានឯកសារពិតប្រាកដណាមួយ លើកយកមកនិយាយអោយបានត្រឹមត្រូវច្បាស់លាស់ទេ ។ សូម្បីតែលោក សម រង្ស៊ី ខ្លួនឯងក៏មិនហ៊ានសរសេរ ឬបកស្រាយពីមូលហេតុនៃការស្លាប់ របស់ឪពុកខ្លួនផង។
នៅក្នុងសៀវភៅ “ឫសចាក់ក្នុងថ្ម” របស់លោកសម រង្សី បានសរសេរថា លោកចាំមិនច្បាស់ទេ លើអ្វីដែលបានកើតឡើងនៅពេលនោះ ប៉ុន្តែអ្វីដែលលោកចងចាំនោះ គឺនៅពេលឪពុករបស់លោកចុះពីកាំជណ្តើរផ្ទះដោយគ្មានបាននិយាយអ្វីមួយម៉ាត់ និងពុំបានប្រាប់ក្រុមគ្រួសារថា មានរឿងហេតុអ្វីកើតឡើងនោះទេ។ លោកសម សារី ក៏មិនបានប្រាប់អ្នកផ្ទះរបស់គាត់ថាគាត់ត្រូវទៅណា? ពេលណាត្រឡប់មកវិញ?។ លោកសម រង្សី បានបញ្ជាក់នៅក្នុងអត្ថបទរបស់លោកថា រហូតមកដល់ពេលនេះលោក និងក្រុមគ្រួសារបស់លោកមិនទាន់ដឹងថាតើឪពុករបស់លោកស្លាប់ឬរស់នោះទេ។ ពេលខ្លះលោកគិតថា ឪពុករបស់លោកបានស្លាប់ទៅហើយ ហើយពេលខ្លះទៀតលោកគិតថាឪពុករបស់លោកនៅមានជីវិតនៅឡើយទេ។
ចំណែកឯ អ្នកដែលអាងខ្លួនមានអាយុច្រើនមួយចំនួន ដែលតាមពិតគ្រាន់តែមានអាយុច្រើន តែមិនដែលបានដឹងរឿងរ៉ាវអ្វីទេនោះ ក៏ចេះតែប្រតិដ្ឋរឿងនិយាយពីការស្លាប់របស់ សម សារី ធ្វើដូចជាខ្លួនបានដឹង តែតាមពិតខ្លួនមិនបានដឹងអ្វីទាំងអស់។

ក្រោយពេលសម្តេច សីហនុ បញ្ជូន សម សារី មកធ្វើជាចារកម្មក្នុងក្រុមខ្មែរសេរី ពេលនោះលោក សម សារី បានចាប់ផ្តើមចងសម្ព័នជាមួយពួកកុម្មុយនិស្តយៀកមិញតាមរយៈការភ្ជាប់ទំនាក់ទំនងពីខាងក្រោយរបស់ នាង ម៉ូនិក ពេលនោះហើយដែលពួក សៀម យល់ច្រឡំថាលោក ស៊ឺង ង៉ុកថាញ់ ចូល កុម្មុយនីស្តក៏រកចាប់ខ្លួនលោក និងថ្នាក់ក្រោមរបស់លោកដែរ។ លោក ស៊ឺង ង៉ុកថាញ់ អត់មានកន្លែង នៅ ព្រំប្រទល់ដែនសៀមទៀតទេ លោកត្រូវតែភៀសខ្លួនត្រឡប់មកកាន់កម្ពុជាក្រោមវិញ។ ប៉ុន្តែដើម្បី ទៅកម្ពុជាក្រោម លោកត្រូវដើរកាត់ស្រុកខ្មែរ។

យៀកមិញហើយនឹងប៉ូលីសគេញរបស់សម្តេច សីហនុ ទាំងអស់នេះសុទ្ធជាសត្រូវរបស់លោក ស៊ឺង ង៉ុកថាញ់ ។ លោក សឺង ង៉ុកថាញ់ នឹងមានគ្រោះថ្នាក់ កាលណាឆ្លងកាត់ស្រុកខ្មែរ។ កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាញ់ អត់ ស្គាល់ផ្លូវ ដែលអាចដឹកនាំ លោកឆ្លងកាត់ទៅកម្ពុជាក្រោម ដោយសុវត្ថិភាពទេ ។
ស៊ឺង ង៉ុកថាញ់ ប្រធានចលនាខ្មែរសេរី ដែលមាន កៅ តត់ ជាគូកននោះ បានកើត មានវិបត្តិជាបន្ត បន្ទាប់ ក្រោយពី សម សារី ចូលមកដល់។ នោះ គឺនៅក្នុងដំណាក់កាលមួយដែលលែងបញ្ជាកូនចៅបាន ជាពិសេស កូនចៅ ដែលជាក្រុមអ្នកស្រុកនៅភូមិភាគខាងលិច មិនមែនមកពីកម្ពុជាក្រោមនោះ គេលែងស្តាប់លោក
ស៊ឺង ង៉ុកថាញ់ ហើយ ព្រោះមុខរបររបស់ពួកគេភាគច្រើនជាចោរប្លន់គោរក្របីរបស់អ្នកស្រុក។ សម សារី បានប្រមូលយកនូវព័ត៌មានទាំងនេះ បញ្ជូនទៅអោយសម្តេច នរោត្តម សីហនុ ហើយបានរាយការណ៍ ជូនយ៉ាង មានសុទិដ្ឋិនិយមថានឹងមិនដល់មួយឆ្នាំទេ ខ្លួនគឺអាចបំបែករំលាយ ចលនាខ្មែរសេរីរបស់
លោក ស៊ឺង ង៉ុកថាញ់ បាន។ ពេលនោះ សម សារី ចាប់ផ្តើម ដំឡើងធ្មុងដោយគិតថាខ្លួនអាចបំបែកចលនាខ្មែរសេរីបានហើយ ព្រោះចលនាដែលគ្មាន ក្បាលដឹកនាំគឺត្រូវតែចប់។ ដូច្នោះក្នុងចន្លោះពេលនេះ សម សារី បានលួចជូនដំណឹងមក សម្តច សីហនុ ជាសំងាត់ ដើម្បីអោយក្រុមគិញរបស់សម្តេច សីហនុ ត្រៀមរៀបចំផែនការ ពួនស្ទាក់សម្លាប់លោក សឺង ង៉ុកថាញ់ នៅក្នុងដីខ្មែរកណ្តាលអោយបាន មុនពេលឆ្លងដល់ដីកម្ពុជាក្រោម ។ ជាសំណាងល្អរបស់កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាញ់ ដែលសំបុត្ររបស់លោក សម សារី ដែល រាយការណ៍អោយសម្តេច សីហនុ ត្រូវបានធ្លាក់ចូលទៅក្នុងដៃរបស់ លោក ថាច់ ត្រឹង ដែលជា អង្គរក្សផ្ទាល់របស់លោក ស៊ឺង ង៉ុកថាញ់ ។

លោក ថាច់ ត្រឹង អង្គរក្សរបស់លោក ស៊ឺង ង៉ុកថាញ់ គឺជាអ្នកបាញ់សម្លាប់លោក សម សារី ពីព្រោះតែ ពេលនេះដឹងច្បាស់ហើយថាលោក សម សារី គឺជាចារកម្មរបស់សម្តេច សីហនុ ដែលចូលក្នុងចលនា ខ្មែរសេរីដើម្បីបំផ្លាញចលនាខ្មែរសេរី និងលាបពណ៌ចលនាខ្មែរសរីទៅជាកុម្មុយនីស្ត ធ្វើអោយ ប្រទេសសៀមលែងអោយដីជ្រក និងមិនតែប៉ុណ្ណោះ សម សារី ដែលជាចារកម្មរបស់សម្តេច សីហនុ ក៏បានរៀបចំផែនការសម្លាប់លោក ស៊ឺង ង៉ុកថាញ់ ថែមទៀត។ ដូច្នោះលោក ថាច់ ត្រឹង សម្លាប់លោក សម សារី អត់មានបញ្ជាពីលោក ស៊ឺង ង៉ុកថាញ់ទេ ពោលគឹសម្លាប់មុនហើយ បានរាយការណ៍បង្ហាញឯកសារ តឹកតាងតាមក្រោយ។ មុនពេលស្លាប់ សម សារី លោកនិយាយប្រកែកខ្លាំងមាត់ឡើងសរសៃកជាមួយ ថាច់ ត្រឹងដែរ តែវាសនាចារកិច្ចជនរូបនេះ មិនអាចគេចផុតពីចុងកាំភ្លើងរបស់អ្នកស្នេហាជាតិខ្មែរក្រោម ថាច់ ត្រឹង បានទេ។ សម សារី ស្លាប់នៅព្រំដែនសៀមទៅ។

បញ្ជាក់៖
សម សារី មិនមែនជាមនុស្សក្បត់សម្តេច សីហនុ ដូចដែលឯកសារមួយចំនួនបានសរសេរនោះទេ។ តាមពិតទំនាស់រវាង សម សារី ជាមួយនឹងសម្តេច សីហនុ គឺជាទំនាស់សិប្បនិម្មិត ដែលបានរៀបចំឡើងដើម្បី បញ្ចូលខ្លួន សម សារី ទៅ ក្នុងចលនាខ្មែរសេរី ជាពិសេសចូលអោយបានជិតខ្លួនលោក ស៊ឺង ង៉ុកថាញ់។ ការដែលលោក សម សារី វ៉ៃស្រីកំណាន់ឈ្មោះ អ៊ីវ អេងសេង នៅទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍អេលីហ្សាបែត គឹជាបញ្ជាពីវាំងនៅភ្នំពេញ ដើម្បីយកធ្វើជាលេសធំ និង ធ្វើជាទំនាស់ធំរវាងលោក សម សារី និង សម្តេច សីហនុ តែតាមពិតលោក សម សារី គឹនៅតែជាចារកម្មរបស់សម្តេច សីហនុ ដដែល ដែលមានបេសកកម្មចូលទៅបំបែក ចលនាខ្មែរសេរី ដូចដែល សម សេរី ធ្លាប់បានបំបែក គណបក្ស ប្រជាធិបតេយ្យរបស់ លោក អៀវ កើស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងលោក កេង វ៉ាន់សាក់ ជាដើម។ តែ សម សារី ក៏ត្រូវអស់លក្ខណ៍ជាមួយខ្មែកម្ពុជាក្រោម ដោយស្លាប់នៅក្រោមដៃរបស់លោក ថាច់ ត្រឹង នៅជាយដែនសៀម ។ ដូច្នោះហើយ បានជាសម្តេច សីហនុ មាននាទីចញ្ចឹមកូនប្រពន្ធរបស់លោក សម សារី អោយរស់នៅរៀនសូត្រនៅស្រុកបារាំង ហើយក៏រៀបការកូនស្រីរបស់ចៅហ្វា ញ៉ឹក ជូឡុង អោយលោក សម រង្ស៊ី ដើម្បីបន្តមត៌កនយោបាយរបស់ឪពុក រហូតមក នឹងក៏វាជាហេតុផលដែលលោក សម រង្ស៊ី មិនហ៊ានសរសេរពីមូលហេតុដែលឪពុកខ្លួនស្លាប់ដែរ។ ព្រោះឪពុកខ្លួនមិនមែនសម្តេចសីហនុ ជាអ្នក
សម្លាប់ តែជាខាងខ្មែរសេរីអ្នកសម្លាប់ ទៅវិញ ។

ចលនាខ្មែរសេរី បែកបាក់ពីព្រំដែនសៀម រហូតដល់លោក ស៊ឺង ង៉ុកថាញ់ គ្មានទីតាំងឈរ និងសម្រាប់ឈរ ជើងកងទ័ព ត្រូវបង្ខំចិត្តទៅករទ័ពនៅកម្ពុជាក្រោមវិញ នោះគឺដោយសារតែលោក សម សារី ដែលបន្លំខ្លួន ចូលមកបំបែក។ ដូចគ្នាដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អៀវ កើស ព្រះអង្គម្ចាស់ ស៊ីសុវត្តិយុទ្ធវង្ស រលាយក៏ដោយសារស្នារដៃរបស់លោក សម សារី ដែលជាមេចារកម្មរបស់សម្តេច សីហនុ នេះដែរ។

ហេតុអ្វីបានជាសម្តេចព្រះនរោត្តម សីហនុ មិនព្រមឲ្យលោក សម សារីបង្កើតគណបក្សប្រឆំាង?
ព្រោះលោកសម សារី ជាមនុស្សម្នាក់ មានប្រជាប្រិយភាពក្នុង ស្រទាប់បញ្ញវន្តនិងប្រជារាស្រ្ត។ បើសម្តេច ព្រះនរោត្តម សីហនុ យល់ព្រមឲ្យបង្កើតគណបក្សប្រឆំាងអំណាចរបស់ព្រះអង្គ នឹងត្រូវរង្គោះរង្គើដោយសារ
ពេលនោះគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆំាងប្រៀបដូចបាត់ដង្ហើមទៅហើយដូច្នេះហើយ
បានជាសីហនុឲ្យលោក សម សារី ទៅសហការនិងលោក សឺង ង៉ុកថាញ់។ លេសជាច្រើនក្នុងការសម្លាប់អ្នកដែលប្រឆំាងនឹងខ្លួន មានច្រើនស្ទើររាប់មិនអស់នៅពេលព្រះអង្គកាន់អំណាច។ ហ៊ូ នឹម/ហ៊ូ យន់/ខៀវ សំផន ត្រូវបានប្រមាថកាតទានដល់ជីវិត។

នៅឆ្នំា១៩៥៥ ព្រះអង្គបានបញ្ជាឲ្យគេបាញ់សម្លាប់លោក ទោ លឹមត្រគន់ ជាចំហ ដោយសារតែលោកឈ្នះការបោះឆ្នោតនៅខេត្ត សៀមរាប លោកទោ លឹមត្រគន់ លោកជាបក្ខជនគណបក្សប្រជាធិបតេយ្យ។
នៅខែឧសភា ១៩៦៨ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានអនុញ្ញតឲ្យអ្នកសារព័ត៌មានខ្មែរ AKP ចុះផ្សាយ
នៃជ័យជំនះរបស់ព្រះអង្គដែល បានសម្លាប់អ្នកដែលប្រឆំាងចំនួន២០០នាក់។

ព្រះសីហនុ បានចេញបញ្ជា ឲ្យគេសម្លាប់គ្រូបង្រៀន៤០នាក់ ដោយបោះទម្លាក់ពីលើភ្នំបូកគោ។ នៅខែមិថុនា ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានគំរាមលោក ស៊ឹម វ៉ា និងលោក ឌុក រាស៊ី ថានឹងបញ្ជូន ជនទំាងពីរនេះទៅភពថ្មីដោយមិនចំាបាច់ដកអភ័យឯកសិទ្ធសភា ជាមុនឡើយ។
សម្តេចព្រះនរោត្តមសីហនុក៏ជាអ្នកបញ្ជាសម្លាប់កសិករនៅសំឡូតរាប់ម៉ឺននាក់ដែលធ្វើការតវ៉ាប្រឆំាងនៅ
ចុងទសវត្ស ឆ្នាំ១៩៦០។ តាមរបាយការណ៍របស់លោក សម សារី ទូលថ្វាយ ដែលជា(សន្តិសុខសម្ងាត់)។

និយាយអំពីលោក ស៊ឺង ង៉ុកថាញ់ វិញ ក្រោយពីការស្លាប់របស់លោក សម សារី ហើយទំនាក់ទំនងចារកម្មជាមួយសម្តេច សីហនុត្រូវបានដាច់ខ្សែរយៈ។ លោក ស៊ឺង ង៉ុកថាញ់ ក៏បានទៅដល់កម្ពុជាក្រោម ក្រមការទ្រទ្រង់របស់ ទ័ពអាមេរិក។
១៤ មេសា ១៩៧៥ លោករដ្ឋមន្ត្រី ឃី តាំងលឺម ហើយនឹង កឺក គីលឹម នាំគ្នាទៅ ជួបលោក ស៊ឺង ង៉ុកថាញ់ នៅកម្ពុជាក្រោម ដើម្បីសូមលោកប្រមូលពួក ម៉ៃហ្វ័ស ៥០០០ នាក់ យកទៅជួយវាយក្រឡុកឆាឆៅពីក្រោយ ខ្នងទ័ពយួន ដែលកំពុងឡោមព័ទ្ធទីក្រុងភ្នំពេញ។ លោក ស៊ឺង ង៉ុកថាញ់ ប្រមូលអត់បានទេ។ ទោះបីប្រមូលបានក៏គ្មានយន្តហោះឯណាសំរាប់ដឹកជញ្ជូនម៉ៃហ្វ័ស៥០០០នាក់នេះព្រមទាំងគ្រឿងអាវុធ សម្ភារៈសឹក មកស្រុកខ្មែរបានដែរ។ ស្ថានការនៅកម្ពុជាក្រោមដុនដាបកាន់តែខ្លាំងណាស់ទៅហើយ។ មានតែកងទ័ពអាមេរិកាំងទេដែលអាចដឹកអោយបាន។ ប៉ុន្តែអាមេរិកាំងមិនត្រឡប់មកវិញទេ។
ថ្ងៃ ៣០ មេសា ១៩៧៥ ព្រៃនរគរបានធ្លាក់ទៅក្នុងកណ្តាប់ដៃកុម្មុយនិស្តយួន។ ពួកយួន បានចាប់លោក ស៊ឺង ង៉ុកថាញ់ យកទៅដាក់គុក។ លោក ស៊ឺង ង៉ុកថាញ់ ទទួលមរណភាពនៅ ថ្ងៃទី៨ កក្កដា ១៩៧៧៕

1 comment:

  1. It's the Fraud Documents. The real event is different from this.

    ReplyDelete