គណបក្សប្រជាធិប្បតេយ្យមូលដ្ឋាន

គណបក្សប្រជាធិប្បតេយ្យមូលដ្ឋាន (ប្រភព១, ប្រភព ២)

Chan Born រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យបក្សនយោបាយដ៍ទៃចូលរួមជាមួយ បក្សភ្លើងទៀន ត្រូវដកខ្លួនជាបន្ទាន់ ដោយសារ បក្សភ្លើងទៀនក្លាយជាបក្សក្បត់ជាតិ។ បក្សប្រឆាំងតូចៗមួយចំនួន ចុះចូលជាមួយបក្សភ្លើងទៀន ដើម្បី បានជំនួយថវិការពី បរទេស និង បានការគាំទ្រពី សមាជិកបក្សក្នុងស្រុក។ មូលហេតុដែលគេគាំទ្រ ដោយសារ  មេបក្សឃោសនាថា ដើម្បីតុល្យភាព The Balance of Power អំណាចជាមួយ បក្សប្រជាជនកម្ពុជា .តុល្យភាពអំណាច គឺជាសញ្ញានៃសន្តិភាព និងក៍ជាសញ្ញានៃសង្រ្គាមដែរ ឧ សព្វថ្ងៃមានសន្តិភាព បើសិនបក្សប្រឆាំងមានតុល្យភាព ដូច្នេះកម្ពុជានឹងធ្លាក់ក្នុងសង្រ្គាមភ្លាម។ ឆ្នាំ ១៩៩៧ តុល្យភាពរវាង ហ្វុនស៊ិនប៉ិចនិង CPP នាំឲ្យមានសង្រ្គាម។ អ៊ុយក្រែនមានតុល្យភាពជាមួយ រុស្សីនាំឲ្យមានសង្រ្គាម។ វៀតណាមជើង វៀតណាមត្បូង កូរ៉េខាងជើង កូរ៉េខាងត្បូង...គេអាចសួរបកវិញថា បក្សប្រឆាំងគ្មានអាវុធ គ្មានទ័ព  ធ្វើម៉េចបង្ករបង្រ្គាម? ខ្ញុំអាចជំរាបថា សង្រ្គាម ចាប់ផ្តើមចេញពី សង្រ្គាមប្រជាជនសិន...ទើបឈានដល់សង្រ្គាមប្រដាប់អាវុធ Armed conflict ..



គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (អង់គ្លេស៖ Grassroots Democratic Party ហៅកាត់: គបម) គឺជាគណបក្សមួយនៅប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥។ គណបក្សនេះគឺត្រូវបានដឹកនាំដោយ លោក យ៉េង វីរៈ ជាប្រធានគណបក្ស លោកបណ្ឌិត យ៉ង សាំងកុមារ ជាប្រធានគណៈកម្មាធិការនាយក និងលោកបណ្ឌិត សាម អ៊ីន ជាអគ្គលេខាធិការ។ គណបក្ស​នេះ​ក៏​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

តំណាង​គណបក្ស​៤​ថា ក្រសួងមហាផ្ទៃ​មិន​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ស្វែងរក​អ្នកប្រើហិង្សា​លើ​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល តំណាងអ្នកនយោបាយដែលជាភាគីមួយក្នុងចំណោមបក្សនយោបាយទាំង៤ បានលើកឡើងពី​​កា​​រ​​​ខកចិត្តចំពោះ​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ ដែលនៅមិនទាន់បង្ហាញឆន្ទៈពិតប្រាកដក្នុង​​ការ​​​ចា​​​ត់​​​​​​វិធាន​​ការ​ប្រឆាំង​អ្នក​ប្រព្រឹត្តបទល្មើសដែលធ្លាប់លបវាយប្រហារនិងធ្វើទុក្ខ​បុក​ម្នេញទៅ​លើ​​​អ្ន​​ក​​​​​គាំទ្រ​​​គណបក្ស​ក្រៅរដ្ឋាភិបាលក្នុងពេលកន្លងទៅ។

លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់​កូតាមក​ពីគណបក្សភ្លើងទៀន ក្នុងចំណោមបក្សន​​យោបាយ​ចំនួន​៤ ប្រាប់ ​វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា តំណាង​ក្រសួង​មហាផ្ទៃ ដែល​ទទួល​ជួប​ពិ​​​គ្រោះ​​យោ​​បល់ នៅ​តែ​មាន​ភាព​លាក់​លៀមអំពី​ជំហរ​ក្នុង​ការ​ទប់​ស្កាត់ និងវែកមុខអ្នកលបវាយប្រហារស​​ក​​​ម្ម​ជន​​​​គណ​បក្សប្រឆាំង ក្នុង​ពេល​កន្ល​ងទៅ បើទោះជាមានភស្តុតាង និងមានកិច្ចសហការ​​ពីជនរ​​ង​គ្រោះ​​ក្តី​។ លោក​បន្ត​ថា ឥរិយាបថនេះនឹងនៅតែជាមន្ទិលសង្ស័យ ចំពោះការបំពេញនីតិវិធី និងការ​​អ​នុ​​​វត្តច្បាប់របស់សមត្ថកិច្ចជំនាញ ក្នុងការកំណត់មុខសញ្ញាជនដៃដល់យកទៅផ្តន្ទាទោសតាម​​ច្បាប់ ​ដើម្បីផ្តល់យុត្តិ​ធម៌​​​ជូន​ជនរងគ្រោះ។

លោកបន្តថា៖ «ពាក់ព័ន្ធនឹងការស្រាវជ្រាវជនខិលខូច ឬអ្នកប្រព្រឹត្តបទល្មើស​ហ្នឹង​មកផ្តន្ទាទោស មក​​ដល់ថ្ងៃនេះ សូម្បីតែរបាយការណ៍ក៏យើងមិនទាន់បានទទួល។ ចំណុចនេះហាក់ដូចជានៅ​​ប្រ​​​ឈ​​មគ្នា ខាងក្រសួងនៅតែនិយាយថាត្រូវកា​​រកិច្ចសហការពីជនរងគ្រោះអី​​ៗជាដើម។ ប៉ុន្តែ​​ភស្តុ​តាង​​​នៃការវាយបែកក្បាល​ វាយអីហ្នឹង គឺមានតាំងពីកាមេរ៉ា មានតាំងពីលេខម៉ូតូ និងមាន​អី​ទាំង​អស់ ហើ​​យ​ជនរងគ្រោះតែងតែប្តឹងទៅសមត្ថកិច្ច ហើយផ្តល់កិច្ចសហការ ប៉ុន្តែយើងមិនដែល​​​ឃើញ​​​របាយការណ៍ និងការបង្ហាញពីការខិត​​ខំរបស់ក្រសួងក្នុងការស្រាវជ្រាវ​​រកឧក្រិដ្ឋជននេះនៅ​​ឡើយ​​​ទេ»។

បើទោះ​ជាបែប​ណា សម្រាប់​លោក សុន ឆ័យ ថ្វីបើមានចំណុចខ្លះនៅមិនទាន់ស្របគ្នា ក៏​​ជំនួប​​ជា​​​​មួយលោក សក់ សេដ្ឋា ដែលជារដ្ឋលេខា​​ធិ​​ការ និងជាតំណាងពីខាងក្រសួងមហាផ្ទៃ នៅថ្ងៃ​​​នេះ ក៏មាន​លទ្ធផលមួយវិជ្ជមានដែរ។ ជាងនេះទៀត លោកថា ​ជាការបើក​​ផ្លូវ​​មួយ សម្រាប់​​បក្សន​​យោ​​​​​​បា​​យ​នៅ​​ក្រៅ​រដ្ឋាភិបាលអាចមានឱកាសជួប​​ពិគ្រោះយោបល់គ្នាទៅថ្ងៃខាងមុខទៀត ដើម្បី​​ដោះ​​​ស្រាយបញ្ហារួមគ្នា។

បើតាមអ្នកនយោបាយចាស់វង្សារូបនេះ ក្នុងចំណោមបញ្ហាអាទិភាពទាំង៧ចំណុចដែលស្នើ​​ឡើង​ដោយគណបក្សនយោបាយទាំង៤ ដូចជា ស្នើឱ្យ​​មាន​​ការបើកទូលាយលំហសេរី​​ភាព​​ខាង​នយោ​បា​​យ ​​​​​ជា​​ដើម ភាគីតំណាងក្រសួងមហាផ្ទៃសន្យាដោះស្រាយ និងជួយសម្របសម្រួលករណីនេះ។

គណបក្សនយោបាយទាំង៤ ដែលបាន​​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​​នេះ រួម​​មាន ​​គ​ណ​​បក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្ស​​​ប្រជាធិ​ប​តេ​យ្យ​​​មូ​​​​ល​​ដ្ឋាន។

វីអូឌី បានព្យាយាមសុំការបំភ្លឺជុំវិញបញ្ហានេះជាមួយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង​​ម​​ហា​​ផ្ទៃ ប៉ុន្តែមិនមានការឆ្លើយតប នៅថ្ងៃទី១៥ ខែកញ្ញានេះ។ យ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះធ្លាប់អះ​​អា​​ង​​​​​​ជាមួយ វីអូឌី ថា សមត្ថកិច្ចជំនាញមិនដែលព្រងើយកន្តើយទេ ឱ្យតែមានពាក្យ​​បណ្តឹង​​ពី​ជន​​រង​​គ្រោះ​​។

ដោយឡែក លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​​បានព្រមាននៅក្នុងពិធី​មួយកាល​ពី​អំឡុង​ឆ្នាំ២០១៩ ដែលទំនងសំដៅ​លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការ​អំពាវនាវឱ្យ​​សហភាពអឺរ៉ុបផ្តាច់ជំនួយពី​​កម្ពុជា​​។​​ អំឡុងពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើផែនការនេះត្រូវលេចចេញជារូបរាងមែន នោះវាសនាក្រុម​​អ្នកប្រឆាំងនៅ​ក្នុង​​ប្រទេសកម្ពុជាក៏រស់នៅគ្មានសេចក្តីសុខដែរ។

លោកបន្តថា៖ ​«អ៊ីចឹងអាណាត្រៀមខ្លួនរត់ ត្រៀមទៅ! បើថាអាហ្នឹងមកដល់ [ទណ្ឌកម្មផ្តាច់ជំ​នួយ] អ្នកត្រៀមរត់ ត្រូវត្រៀមឱ្យហើយទៅ។ ប៉ុន្តែខ្ញុំមិនទៅតាមចាប់ត្រលប់ពីថៃមកវិញទេ ឯងត្រៀ​ម​រត់ទៅ​។ ពិតហើយ ខ្ញុំនិយាយត្រឹមប៉ុណ្ណឹង ល្មមយល់គ្រប់គ្នាហើយ។ បើចង់ឱ្យពួកប្រឆាំងងាប់ អាហ្នឹង​​​​កាត់ទៅ។ បើចង់ឱ្យពួកប្រឆាំងរស់ អាហ្នឹងធ្វើ ហើយមកជជែកគ្នា កែលម្អសភាព​​ការណ៍ជា​​មួយ​គ្នា បន្ត​​ទៅមុខជាមួយគ្នា ជាដៃគូស្មើភាពលើការគោរពឯករាជ្យ និងអធិបតេយ្យ»។

នេះមិនមែនជារឿងថ្មីទេដែលគណបក្សនយោបាយទាំង៤ ព្យាយាមសុំកិច្ចអន្តរាគមន៍​​ពីក្រសួង​​ម​​ហា​​​​ផ្ទៃ​។ ស្របពេ​ល​ដែលពិនិត្យឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​​​ក​​ន្ល​​​ង​​ទៅនេះ មានចំណុចដែលគួរមានការកែលម្អបន្ថែម បក្សនយោបាយទាំង៤ក៏​បាន​ព្យាយាម​​​សុំ​​ការ​​​ពិគ្រោះយោបល់ពីស្ថាប័នជាតិរៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័នរដ្ឋ​​សភាដែរ។

តំណាងសម្ពន្ធភាព​អ្នកប្រ​​ជា​​ធិ​​ប​​​​តេយ្យ លោក យ៉េង វីរៈ ធ្លាប់លើកឡើងថា មូលហេតុចម្បង​​ដែល​​ជំរុញ​ឱ្យគណបក្ស​ទាំង៤ទាមទារចង់ឱ្យមាន​​ការកែលម្អ​ចំ​ណុ​​​​ច​​ខ្វះខាតនេះ ដោយសារតែរក​​ឃើញ​ថា លំហ​សេ​​រីភាព​ខាង​​ន​​យោ​​បាយ ប្រព័ន្ធនៃការបោះឆ្នោត នៅតែមិន​​អាចជឿទុកចិត្តបាន និង​វិសោធន​កម្ម​មា​​​ត្រាច្បា​ប់​​មួយ​​​ចំនួននៃ​​រដ្ឋ​​ធម្ម​នុ​ញ្ញ​ផង ឆ្លុះបញ្ចាំង​​​ពី​​ភាព​​ប្រឈ​មកា​ន់តែខ្ពស់ទៅ​ដល់​លទ្ធផល​នៃ​​ការ​​បោះឆ្នោត​​ថ្នាក់ជាតិ នា​​ពេល​ខាងមុខនេះ។

គេសង្កេតឃើញថា មួយរយៈពេលកន្លងទៅនេះ ស្របពេលស្ថានភាពនយោបាយកាន់តែមាន​​ភា​​ព​​​​​​​​​តានតឹង មានសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងត្រូវទទួលរងការធ្វើទុក្ខ​បុកម្នេញ និងយាយី​​ខាង​​ន​​យោ​​បាយជាបន្តបន្ទាប់។ ក្នុងចំណោមអ្នករងអំ​ពើហិង្សា មានអ្នកខ្លះត្រូវជនមិនស្គាល់អត្ត​​សញ្ញា​​ណ​ល​​ប​វាយរហូតដល់ស្លាប់ និងពិការក៏មាន។

សម្រាប់លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ សង្កេត​​​ឃើ​​ញ​​​​​ថា ភាពយឺតយ៉ាវក្នុងការចាត់វិធានការ ប្រឆាំងការប្រើប្រាស់អំពើហិង្សានេះ បណ្តាលមកពីឆន្ទៈ​​ន​យោ​​​បា​យ​​​ច្រើនជាង។ លោកបន្តថា មានសំណុំរឿងច្រើនណាស់ដែលសមត្ថកិច្ចជំនាញអាចធ្វើ​​​អន្តរាគ​​ម​ន៍​បានភ្លាមៗ ខុសពីអ្វីដែលកើតឡើងចំពោះសកម្មជននយោបាយ និងអ្នកការពារ​​សិទ្ធិ​​មនុស្ស គឺអ្នកប្រព្រឹត្តបទល្មើស កម្រឃើញសមត្ថកិច្ចនាំខ្លួនទៅអនុវត្តទោសបានណាស់។

លោកបន្តថា៖ «ខ្ញុំយល់ថា អាជ្ញាធរកម្ពុជា​មិន​មែន​អសមត្ថ​ភាព​ទេ។ យើង​ឃើញ​ហើយ​រឿង​ធំៗ​ជា​ច្រើន ​​​អាជ្ញាធរ​បា​នធ្វើការស៊ើបអង្កេត បង្រ្កាប ទប់ស្កាត់ និង​ធ្វើការចាប់ខ្លួនបាន​​ភ្លាមៗ ​ប៉ុន្តែមាន​​ករ​ណី​​​មួយចំនួន​ដែលគេមើល​ឃើញថា ដែលពាក់ព័ន្ធនឹង​​និន្នាការនយោបាយ​​ហ្នឹង វាហាក់​​ដូចជា​​មិន​​មា​ន​​ការជឿនលឿនទៅមុខទេ ជាពិសេសទាក់ទង​​ការលបវាយដំទៅលើ​​អតីតសកម្មជន​​គណ​​បក្ស​​ប្រឆាំ​​ង ឬក៏ថ្មីៗទៅលើសកម្មជនគណបក្សភ្លើងទៀនអីជាដើមហ្នឹង»។

គណបក្សនយោបាយទាំង៤ លើកឡើងថា បើទោះជានៅចំពោះមុខនេះត្រូវជួបឧបសគ្គខ្លះក្តី ក្នុ​ង​​ដំណើរការស្វែង​​រក​​កិច្ច​​អន្តរាគមន៍ពីភាគីរដ្ឋាភិបាល ក្នុង​ការស្វែងរកយុត្តិធម៌សម្រាប់ជន​រង​គ្រោះ ការ​​​ជំ​​​រុញឱ្យ​មានយុត្តិធម៌សង្គម ការលើកកម្ពស់ឱ្យមានលំហសេរីភាពខាងនយោបាយ និងការ​កែ​លម្អ​​​ប្រព័ន្ធ​បោះឆ្នោតក្តី ក៏គណបក្សទាំងនេះនៅតែបន្តសកម្មភាព​​ដើម្បី​ទាម​ទារ​ឱ្យ​តម្លាភាព​សង្គម និង​​​ប​​ញ្ចៀស​​​​បានពីការខ្វែង​គំនិតគ្នាខាងនយោបាយ៕

No comments:

Post a Comment