Saturday, August 17, 2024

ហៃ វណ្ណា Vanna Hay

សេរីភាព/Freedom ដំណឹងបន្ទាន់
របបក្រុងភ្នំពេញបាន ចាប់ជំរិតប្អូនប្រុសលោក ហៃ វណ្ណា ឥលូវបាត់ដំណឹងហើយ ។
សូមអង្គការ សិទ្ធិមនុស្សជាតិ និង អន្តរជាតិ ជួយតាមដានផង ។

លោក ហៃ វណ្ណា មានប្អូនប្រុសឈ្មោះ ហៃ វណ្ណនិត ជាមន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ អតីតនិស្សិតអាហារូបករណ៍ Fulbright បញ្ចប់ការសិក្សាថ្នាក់ Master of Science Fulbright Scholar and Graduate Student at Food Science Institute, Kansas State University ។

RFA Khmer  ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV
---
ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយ​អះអាង​ថា គម្រោង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ និង​ធនធាន​ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា ក្ដី រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តែងតែ​បដិសេធ​ការ​ចោទ​ប្រកាន់ និង​ថែម​ទាំង​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​ក្រសួង​ស្ថាប័ន​រដ្ឋ រួម​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​ដើម ត្រូវ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​គម្រោង (CLV) នេះ។


ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ដែល​ដឹក​នាំ​ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី១៣ ខែ​សីហា បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ប្រឆាំង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព និង​ធនធាន​ធម្មជាតិ។



ចលនាខ្មែរ ដើម្បី​ប្រជាធិបតេយ្យ លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ទៀត​ថា ប្រសិន​បើ​គម្រោង​នេះ​អនុវត្ត​នឹង​មាន​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី និង​ការ​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ​ដោយ​ប្រទេស​វៀតណាម។ បន្ថែម​ពី​នេះ ​លំហូរ​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទៅ​ក្នុង​ខេត្ត​ទាំង​បួន​រួមមាន​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ដើម្បី​គ្រប់គ្រង​លើ​សេដ្ឋកិច្ច និង​កាន់​កាប់​តំបន់​នេះ​ពេញ​ទី។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​យក​របាយការណ៍​ស្រាវជ្រាវ​របស់​លោក ជើរេមី អាយរុនសាយ (Jeremy Ironside) លោក ហ្គ័រដុន ផាធើរសុន (Gordon Paterson) និង​លោក អាន ថូម៉ាស (Anne Thomas) ដែល​បាន​ រក​ឃើញ​ថា នៅ​ក្រោម​ផែន​ការ​មេ នៃ​កិច្ច​សហ​ប្រតិបត្តិការ​​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) ទំនង​ជា​នឹង​ក្លាយ​ទៅ​ជា​អ្នក​ផ្គត់ផ្គង់ វត្ថុធាតុ​ដើម​ទៅ​ប្រទេស​វៀតណាម និង​ចិន។
ការ​ស្រាវជ្រាវ​ចង្អុល​បង្ហាញ​ថា ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន កើត​មាន​ឡើង ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​ដែល​បាន​វាយ​តម្លៃ​ដោយ​តម្លាភាព​ទេ ហើយ​ជន​ជាតិ​ដើម​រស់នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​មិន​ដែល​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ផែនការ ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​នេះ​ដែរ។

ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​បន្ថែម​ទៀត​ថា ការ​មិន​បាន​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​របស់​រដ្ឋាភិបាល​លើ​ផល​ប៉ះពាល់​របស់ (CLV) នឹង​មាន​ការ​ទទួល​ស្គាល់​តិច​តួច នៃ​ការ​តាំង​ទីលំនៅ និង​ផែន​ការ​ប្រើប្រាស់​ដីធ្លី​ដែល​មាន​ស្រាប់ ឬ​សិទ្ធិ​ដី​ធ្លី របស់​សហគមន៍​ជនជាតិ​ដើម"។

ក្រៅ​ពី​នេះ​ ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​ខ្មែរ ៦រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​នេះ​ ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ 

ទោះ​ជា​យ៉ាងណា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តែង​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ និង​ប្រកាន់​ជំហរ​មិន​ដក​ថយ​នោះ​ទេ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថែម​ទាំង​គំរាម​បង្ក្រាប​បង្ហូរ​ឈាម និង​ចាប់​ដាក់​គុក ចំពោះ​អ្នក​រិះគន់​គម្រោង (CLV) នេះ​ទៀត​ផង។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​បង្ខំ​ឱ្យ​មន្ត្រី​រាជការ និង​ក្រសួង​ស្ថាប័ន ត្រូវ​ចេញ​ញត្តិ​គាំទ្រ​គម្រោង (CLV) និង​ត្រូវ​ប្រតិកម្ម​ឆ្លើយ​តប ចំពោះ​អ្នក​រិះគន់។

ជាក់​ស្ដែង ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី១៥ ខែសីហា បាន​សេចក្ដី​ថ្លែង​ការណ៍​ចាត់​ទុក​ថា មាន​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​បំភ្លៃ​ការ​ពិត​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ត្រីកោណ (CLV)។

ក្រសួង​អប់រំ ក៏​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ គ្រូ​បង្រៀន និង​សិស្ស-និស្សិត ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​បះបោរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ជឿជាក់​លើ​រដ្ឋាភិបាល។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថា រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​អាច​បញ្ចេញ​មតិ និង​ធ្វើ​ការ​ជួបជុំ និង​ការ​តវ៉ា​ដោយ​សន្តិវិធី។ អ្នកស្រី​សោក​ស្ដាយ​ដែល​ក្រសួង​អប់រំ​ដាក់​សម្ពាធ​លើ​គ្រូបង្រៀន និង​សិស្ស​និស្សិត​ឱ្យ​គាំទ្រ​ខ្លួន និង​បិទ​សិទ្ធិ​មិន​ឱ្យ​និយាយ​ផ្ទុយ​ពី​រដ្ឋាភិបាល។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «គឺ​ការ​កៀបសង្កត់ របប​ផ្ដាច់​ការ គឺ​គេ​ធ្វើ​បែប​នេះ។ សម័យ ប៉ុល ពត យើង​មើល​ឃើញ​ទេ​ថា ពីរ​យ៉ាង​មិន បី​យ៉ាង​រាយការណ៍។ អ៊ីចឹង ការ​រាយការណ៍​នេះ​ហើយ​បញ្ជាក់​ថា គ្មាន​សិទ្ធិ​សេរីភាព គ្មាន​អី​ក្នុង​ការ​និយាយ​ស្ដី​ទេ ហាម​ឃាត់ សូម្បី​តិច​ទៀត ផ្ដាច់​ខ្យល់​អុកស៊ីហ្សែន​មិន​ឱ្យ​ដក​ខ្យល់​ទៀត​ផង មើល​ទៅ»។

បើ​ទោះ​ជា​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​គំរាម​សម្លុត​ប្រើ​គុក​ច្រវាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា​យ៉ាង​ណា​ក្ដី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ចេញ​តវ៉ា​រាប់​ម៉ឺន​នាក់ ចំណែក​ឯ​ពលរដ្ឋ​ក្នុង​ប្រទេស នៅ​តែ​ពុះ​កញ្ជ្រោល​ដោយ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​គម្រោង (CLV) ដោយ​ពួកគាត់​ថា នេះ​ជា​រឿង​បូរណភាព​ទឹក​ដី និង​ជា​ជោគវាសនា នៃ​ប្រទេសជាតិ​ទាំង​មូល៕


ខាងក្រោយជា literature review ដែលខ្ញុំបានអាន វិភាគ ដើម្បីចេញជា សន្ធិដ្ឋាន Conclusion និងឈានទៅ វាយតម្លៃសភាពការណ៍ Implication ៖ ឈ្មោះ ហៃ វណ្ណា  (Vanna Hay at https://www.facebook.com/vannahay/) ជាក្រុមស្ថិតក្នុងក្រុម សម រង្សី ចំណែក យឹម ស៊ីណន ស្ថិតក្នុងក្រុមរបស់ បាតុដៃទី​៣ ។ CNRP ជាបក្សរួមរវាងបក្ស កឹមសុខា និង បក្ស សម រង្សី។ CNRM ជាចលនា របស់ សមរង្សី ដើម្បីកំទេចបក្ស CNRPចោល និងដើម្បីចូលមកចរចារមួយ រាជរដ្ឋាភិបាល។

សកម្មភាព ហៃ វណ្ណា ក្នុង បដិវត្តន៍ពណ៍ប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា ខែ សីហា ២០២៤



 រណសិរ្ស CNRP ក៍ដើម្បីបង្រួមបង្រួមអ្នកប្រឆាំង មានតែមខ្ពស់ ចូលមកចរចារជាមួយ រាជរដ្ឋាភិបាល។ CNRPA ជាក្រុមសម រង្សីដែរ មានមូលដ្ឋាននៅអាមេរិក ( CNRP America) ដូច្នេះពូក បាតដៃទី៣ ឃើញពីការបែកបាក់ក្រុមអាវ លឿង និង ក្រុមអាវ ស ពួកគេសម្រេចបង្កើតក្រុម CNRPO (ក្រៅប្រទេស/នាយសមុទ្រ Oversea) ដោយសភាពការណ៍វិវិត្តន៍បែបនេះ សម រង្សី កំណត់យកថា CNRPA និង CNRPO ជារបស់ សម រង្សីទាំងអស់ !។ ក៍ប៉ុន្តែ មិនអាចចូល មកចរចារជាមួយ រដ្ឋាភិបាលបានទេ ព្រោះជា ចលនា/រណសិរ្សប្រដាប់អាវុធ ជាបដិវត្តន៍ពណ៍ សម រង្សី សម្រេចជាចុងក្រោយថា គណបក្សសង្រ្គោះដដែល NCRP ! ចំណែក ក្រុម កឹម សុខា រក្សាភាពស្ងប់ស្ងាត់...។




 បន O កាច់បំផ្លិចបំផ្លាញលោកសម​ រង្ស៊ី -បនO​ ពិតជាពូកែបំផ្លាញលោកសម​ រង្ស៊ីមែន។
  1. ១.​ បនOនេះនិងអាមាត្យគំនិតខ្លីបានបង្កេីតចលនាសង្រ្គោះជាតិCNRMគឺបង្កឱ្យកាន់តែមានទំនាស់ជាក់ស្តែងជាមួយប៉ូលអាវលឿងផង​ បង្កឱ្យមានផលវិបាកសម្រាប់សមាជិកCNRPនៅតាមមូលដ្ឋានផង​ បង្កឱ្យមានបញ្ហាស្មុកស្មាញក្នុងកិច្ចខិតខំប្រឹងប្រែង​ការងារអន្តរជាតិផង​...បង្កេីតនូវភាពអាម៉ាសដល់លោក​ សម​ ង្ស៊ីដោយសារCNRM​ដ៏លីលា។
  2. ២.បនOនិងអាមាត្យកំសាកញីបានធ្វេីឱ្យខូចផែនការយក​លោកសម​ រង្ស៊ីមកដឹកនាំCNRP ដោយពេញលេញនិងមាន​កិចខិតខំប្រឹងប្រែងជាអន្តជាតិដេីម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា​ (តាមរយ:សន្និសិទអន្តរជាតិ)។ បនOយកតែបក្ខពួកមួយក្តាប់ដណ្តេីមយកស្នាដៃដាច់មុខ​ និង ដណ្តេីមអំណាចលីលា​ រួចទម្លាក់ឋាន:លោកសម​ រង្ស៊ីមកនៅត្រឹមប្រធានស្តីទីCNRPសមាសភាពមិនគ្រប់លក្ខណ:។
  3. ៣.​បនO​ យកឈ្មោះលោកសម​ រង្ស៊ី​ ប្រេីប្រាស់ប្រមូលថវិកាក្រោមរូបភាពថារៀបចំដំណេីរមាតុភូមិនិវត្តន៍លោកសម​ រង្ស៊ីដែលនឹងធ្វេីដំណេីរត្រឡប់ទៅកម្ពុជាវិញនៅខែ៩។ បេីខែ៩​ លោកសម​ រង្ស៊ី​ មិនទៅកម្ពុជាវិញ​ ច្បាស់មិនត្រឹមទម្និញដល់មានឈ្មោះកំសាកនិយាយបាតដៃខ្នងដៃប៉ុណ្ណោះទេ​ ថែមទាំងមានឈ្មោះបោកប្រាស់លុយកាក់ទៀតផង។
វិច្ឆិកា ០៣ ឆ្នាំ ២០១៩ មិន​បាច់​បារម្ភ​ក្នុង​ការ​ប្រកាស​ស្វែង​រក​អ្វី​នោះទេ​ ចាំ​ខ្ញុំ​ទៅ​ចូល​ខ្លួន​បង្ហាញ​មុខ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន​តែ​ម្ដង​ទៅ​ ។ យ៉ាង​ម៉េច​ដែរពូជោ​ ។

2019-05-25 យុវជន​នៅ​ជប៉ុន​គ្រោង​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​មន្ត្រី​គណៈប្រតិភូ​របប​ភ្នំពេញ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ជប៉ុន​លោក ហៃ វណ្ណា គ្រោង​នាំគ្នា​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​គណៈប្រតិភូ​របប​ក្រុងភ្នំពេញ នៅ​ប្រទេស​ជប៉ុន។ លោក ហៃ វណ្ណា ថា ការ​ជួបជុំ​តវ៉ា​នេះ នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា នៅ​ស្រប​ពេល​ដែល​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ​ជាច្រើន​រូប​ទៀត ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី នៅ​ទីក្រុង​តូក្យូ។

លោក ហៃ វណ្ណា ថា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន នឹង​គ្មាន​អនាគត​ល្អ និង​យូរអង្វែង​ទេ បើ​មាន​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក​បញ្ជាក់​បន្ថែម​ថា លោក ហ៊ុន សែន បន្ត​ក្រាញ​អំណាច ដោយ​មិន​ស្របច្បាប់ ដែល​របប​សព្វថ្ងៃ​កំពុង​រង​សម្ពាធ និង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ៖ «យើង​មិន​ស្វាគមន៍​លោក ហ៊ុន សែន ព្រោះ​គាត់​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​។ យើង​តវ៉ា​នេះ យើង​ចង់​ប្រាប់​ទៅ​មហាជន ជាពិសេស​ពលរដ្ឋ​ជប៉ុន និង​កាសែត​នីកេ​ជប៉ុន ឱ្យ​ដឹង​ថា ជន​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន មិន​គួរណា​កាសែត​ជប៉ុន អញ្ជើញ​មក​ជប៉ុន​ជា​លើក​ទី​ពីរ​ទៀត​ទេ។ យើង​នៅតែ​ប្រកាន់​ជំហរ​ថា យើង​ជា​ពលរដ្ឋ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន មិន​ទទួលស្គាល់​ដាច់ខាត ការបោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ជា​ការបោះឆ្នោត​ក្លែងក្លាយ»។

លោក ហៃ វណ្ណា បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ នៅ​ទីក្រុង​តូក្យូ ចូលរួម​លើក​បដា​តវ៉ា នៅ​ទីតាំង​ចំនួន​បី គឺ​នៅមុខ​សណ្ឋាគារ ដែល​រៀបចំ​សន្និសីទ​នោះ នៅមុខ​ក្រសួងការបរទេស​ជប៉ុន និង​មុខ​រដ្ឋសភា។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។

កន្លងមក​មន្ត្រី​នាំ​ពាក្យ​របប​នេះ បាន​គំរាម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ខាងត្បូង មិន​ឱ្យ​ចូលរួម​ក្នុង​បាតុកម្ម ឬ ការ​តវ៉ា​ណាមួយ ប្រឆាំង​របប​នេះ​នោះ​ទេ​។ បើ​ហ៊ាន​ធ្វើ គឺ​នឹង​ប្រឈម​នឹង​ការ​លែង​បន្ត​ទិដ្ឋាការ​ការងារ ឱ្យ​អ្នក​ទាំងនោះ នឹង​ព្រមាន​ចាប់ខ្លួន ពេល​អ្នក​ទាំងនោះ វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ថែម​ផង។

ប៉ុន្តែ ទោះជា​មាន​សារ​គំរាម​បែបនេះ ក៏​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស នៅតែ​ចូលរួម​តវ៉ា ដោយសារ​ពួកគេ អះអាង​ថា នៅ​ប្រទេស​សេរី ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​តវ៉ា ដោយ​សន្តិវិធី ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំងនោះ ជួយ​សម្រួល​ការ​តវ៉ា​នោះ​ថែម​ទៀត​ផង៕

លិខិត​ចំហ​ជូន​លោក​ ហ៊ុន​ សែន​ / My open letter to Hun Sen #vannahay
July 11, 2018

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតចំហជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព ។

ខ្ញុំបាទ ហៃ វណ្ណា ពលរដ្ឋខ្មែរកំពុងរស់នៅ និង ធ្វើការនៅប្រទេសជប៉ុន សូមគោរពជូនសម្ដេចនូវលិខិតចំហដែលមានអត្ថន័យដូចខាងក្រោមនេះ ៖

កម្មវត្ថុ ៖ ស្នើសុំឲ្យមានការចរចាដើម្បីការបង្រួបបង្រួម និង ផ្សះផ្សាជាតិ

យោងតាមព្រឹត្តិការណ៍នយោបាយចុងក្រោយនេះ ខ្ញុំយល់ឃើញថាសម្ដេចគ្មានលទ្ធភាព និង សម្ថភាពក្នុងការយកឈ្នះទឹកចិត្តប្រជាពលរដ្ឋខ្មែរបានតទៅទៀតទេ បើទោះបីជា សម្ដេចរំលាយគណបក្សសង្គ្រោះជាតិបានហើយក្ដី ហើយរំពឹងថានឹងទទួលបានជ័យជម្នះដោយមិនបាច់ប្រឹងក្ដី ការឈ្នះបែបនេះគឺនឹងមិនត្រូវបានទទួលស្គាល់ដោយមតិជាតិ(ពលរដ្ឋខ្មែរច្រើនលើសលប់) និង អន្តរជាតិ(បូករួមទាំងប្រទេសជប៉ុន)ទេ ។

ដូច្នេះខ្ញុំគិតថាសម្ដេចគ្មានលទ្ធភាព និង សម្ថភាពក្នុងការគ្រប់គ្រងប្រទេសកម្ពុជាតទៅទៀតបានទេ សម្ដេចមានតែជម្រើសពីរគត់ ហើយជម្រើសទាំងពីរសុទ្ធតែជាជម្រើសចាញ់ ៖

ជម្រើសទី១ ៖ ចុះចាញ់ដោយសន្តិវិធី ដោយបើកផ្លូវឲ្យមានការចរចាដើម្បីបង្រួបបង្រួម និង ផ្សះផ្សាជាតិតាមរយៈការពន្យារពេលការបោះឆ្នោត ធ្វើឲ្យការបោះឆ្នោតថ្មីមួយប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង លទ្ធផលដែលអាចទទួលយកបានដោយមតិជាតិ និង អន្តរជាតិ ។ ជម្រើសទី២៖ បើសម្ដេចនៅតែរឹងទទឹង មានះ មិនព្រមអនុវត្តតាមជម្រើសទី១ទេ សម្ដេចនឹងទទួលរងភាពអាម៉ាស់បំផុតដោយការបណ្ដេញចេញពីតំណែងដោយមហាជន(ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់) ហើយកេរ្តិ៍ឈ្មោះសម្ដេចនឹងត្រូវធ្លាក់នរកមុខពេលសម្ដេចស្លាប់ទៅទៀត ហើយក៏នឹងត្រូវប្រវត្តិសាស្ត្រចារឹកទុកក្នុងប្រវត្តិសាស្ត្រ ដោយគ្មានការបន្លំបានដោយបច្ចេកវិទ្យាទំនើបសម័យអ៊ីនធឺណិត និងសម័យបណ្ដាញសង្គម ។ លើសពីនេះទៅទៀត កូនៗចៅៗរបស់សម្ដេច និយាយរួមពាក្យថាត្រកូល ហ៊ុន នឹងត្រូវពលរដ្ឋខ្មែរស្អប់ខ្ពើមដោយគ្មានថ្ងៃអត់ឱនឲ្យបានឡើយ ។

ជាចុងបញ្ចប់ ខ្ញុំសូមស្នើសុំសម្ដេចគួរពិចារណាឡើងវិញពីអនាគតរបស់កូនៗចៅៗសម្ដេច និង ពលរដ្ឋខ្មែរផង បើទោះបីជាសម្ដេចមិនគិតពីខ្លួនឯងក្ដី ។
សូមសម្ដេចជ្រើសរើសយកជម្រើសទី១ គឺចុះចេញដោយសន្តិវិធី ៕

សេចក្ដីគួរពុំគួរ សូមមេត្តាអធ្យាស្រ័យ ។

សូមអរគុណ !
ខេត្តឈិបាក់, ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨

ហៃ វណ្ណាាសឹឹឹឹស

ចុះផ្សាយ​នៅ​ថ្ងៃ 07/10/2018 លោក​ ហៃ វណ្ណា៖ វត្តមាន​លោក​ហ៊ុន សែន នៅ​ជប៉ុន​មិន​បញ្ជាក់​ថា​ជប៉ុន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ!ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ គឺ​លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។នៅ​ថ្ងៃទី០៧ ខែ​តុលា​នេះ គឺ​ដូច​ការ​គ្រោង​ក្រុម​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​រៀប​ចំបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះ។ លោក វណ្ណា អះអាង​ថា​មាន​ពលរដ្ឋខ្មែរ​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជិត​១ពាន់​នាក់​ធ្វើ​បាតុកម្ម​នេះ។ លោក​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន ជា​តំណាង​កម្ពុជា​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​នេះ​ក្តី ប៉ុន្តែ​មិន​អាច​បញ្ជាក់​ថា​ជប៉ុន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​ទេ​។
November 1, 2019 ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូប នៃចលនាបាតុករយ៉ាងកក្រើក នៅទីក្រុងហុងកុង ដែលបានចំអកឡកឡឺយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការគាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។

បើតាមការផ្សព្វផ្សាយ របស់វិទ្យុបារាំង ជាខេមរភាសា លោក ចូសហ័រ វ៉ុង មេបាតុករវ័យក្មេងនៅហុងកុង បានគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី ហើយថែមទាំងបានស្នើ សហគមន៍អន្តរជាតិ ជួយឃ្លាំមើលព្រឹត្តិការណ៍នេះទៀតផង ។ សំដីរបស់មេបាតុករហុងកុងនេះ ធ្វើឡើងតាមរយៈទ្វីតធើផ្ទាល់ ដែលបានបង្ហាញពីសកម្មភាពគាំទ្រ លោក ហៃ វណ្ណា ជាមេយុវជនរបស់ អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូង ដែលជាអ្នកគាំទ្រ លោក សម រង្ស៊ី យ៉ាងសកម្ម។

លោក ផៃ ស៊ីផាន បានសរសេរក្នុងបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី១ វិច្ឆិកា ថា “ខ្ញុំមានសេចក្តីសោកស្ដាយ និងហួសចិត្តចំពោះការលើកឡើងរបស់មេបាតុករនៅទីក្រុងហុងកុង លោក ចូសហ័រ វ៉ុង ដែលតាំងខ្លួនជាបងធំនយោបាយនៅក្នុងតំបន់។ ការលើកឡើងនេះ គឺមិនត្រឹមតែបង្ហាញការយល់ដឹងមិនច្បាស់ ចំពោះបញ្ហានយោបាយនៅកម្ពុជានោះទេ ថែមទាំងការចំអកឡកឡឺយដ៏ធ្ងន់ធ្ងរមួយ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកម្ពុជា” ។

លោកបន្ដថា សម រង្ស៊ី មិនមែនជាមេបាតុកម្មនោះទេ ខុសគ្នាពីលោក ចូសហ័រ វ៉ុង ដែលជាមេបាតុករ នៅហុងកុង។ លោកថា សម រង្ស៊ី ជាមេដឹកនាំរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នាពេលកន្លងទៅ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា សម រង្ស៊ី ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារ ដែលមានគម្រោងថវិកា រៀបចំកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចបម្រើសកម្មភាព ក្បត់ជាតិរបស់ខ្លួន និងបក្ខពួក។ សម រង្ស៊ី រៀបចំសកម្មភាពញុះញុង យុវជន កម្មករ និងប្រជាពលរដ្ឋ ក្នុងចលនារដ្ឋប្រហារ និងភាពរងគ្រោះរបស់មហាជនជាចំណាប់ខ្មាំង ដើម្បីជោគជ័យ ក្នុងកិច្ចរដ្ឋប្រហាររបស់ខ្លួន ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម រង្ស៊ី ធ្វើវិទ្ធង្សនា និងវិច្ឆេទកម្ម ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ដែលមិនអាចអត់ឱនឲ្យបានឡើយ។ សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសជាច្រើនករណី និងជាឧក្រិដ្ឋជន។ សម រង្ស៊ី និងបក្ខពួកជាក្រុមបំផ្លាញ ជាតិ សាសនា ព្រះមហាក្សត្រ និងសន្តិភាពកម្ពុជា ៕ ដោយ អេង ប៊ូឆេង

2017-03-19 មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ប្រមាថ​សព​លោក សុខ អាន ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​ ១៩ មីនា គ្រោង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ម្នាក់​ដែល​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (facebook) ប្រមាថ​សព​លោក សុខ អាន។ ការ​ប្រមាថ​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិន​អាច​ទទួល​យក​បាន ដោយ​វា​បាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​សព ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​គោរព​ចំពោះ​សព​លោក សុខ អាន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ហៃ វណ្ណា ដែល​មាន​ហ្វេសប៊ុក​ឈ្មោះ Vanna Hay។

នៅ​ថ្ងៃ​ទី​១៩ មីនា ចំ​ថ្ងៃ​បូជា​សព​លោក សុខ អាន លោក ផៃ ស៊ីផាន បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​សម្ដែង​ការ​ស្រណោះ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន។ នៅ​ថ្ងៃ​ដដែល​នេះ លោក ហៃ វណ្ណា បាន​ចូល​ទៅ​បញ្ចេញ​យោបល់​លើ​សារ​ហ្វេសប៊ុក​នេះ ដោយ​តប​ជា​រូបភាព​ការ​កាន់​មរណទុក្ខ​លោក សុខ អាន ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើ​រូបភាព​នោះ ដោយ​អក្សរ​ពណ៌​ក្រហម​ជា​ភាសា​អង់គ្លេស​ថា «R.I.H.=Rest In Hell» ឬ​មាន​ន័យ​ថា «ធ្លាក់​នរក​ទៅ»។

លោក ផៃ ស៊ីផាន ហៅ​សារ​នេះ​ថា​ជា​ការ​ប្រមាថ​ទឹក​ភ្នែក​រាប់​លាន​នាក់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នៅ​ក្រៅ​គណបក្ស​ក្តី ព្រម​ទាំង​ឥស្សរជន​ជាន់​ខ្ពស់​បរទេស​មួយ​ចំនួន​ផង ដែល​បាន​សម្ដែង​ការ​ស្ដាយ​ស្រណោះ​លោក សុខ អាន ហើយ​នេះ​ជា​ការ​ប្រមាថ​ទៅ​លើ​វប្បធម៌​ថ្លៃថ្នូរ និង​ប្រពៃណី​ខ្មែរ៖ «យើង​មិន​ឃើញ​តម្លៃ​ជា​ប្រាក់កាស​នោះ​ទេ។ យើង​ចង់​បាន​តម្លៃ​ជា​ការ​គោរព​នៃ​វប្បធម៌​ខ្មែរ ដែល​មិន​អាច​ទទួល​យក​បាន​ការ​ប្រមាថ​លើ​សព។ យើង​ចង់​បាន​យុត្តិធម៌ ដែល​ការពារ​ដោយ​ច្បាប់​ប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហៃ វណ្ណា បាន​ឈ្លាន​ពាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ធ្វើ​ជា​ឧបករណ៍​ឈ្នានីស ញុះញង់​បំបែក​បំបាក់ បំភ័ន្ត​មតិ​សាធារណជន និង​មន្ត្រី​រាជការ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយតប​នឹង​គម្រោង​ប្ដឹង​នេះ លោក ហៃ វណ្ណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ការ​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន នេះ ដើម្បី​បង្ហាញ​ពី​ការ​វាយ​តម្លៃ និង​ការ​យល់​ឃើញ​ផ្ទាល់​របស់​លោក​ចំពោះ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សាធារណៈ៖ «ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា ទូទាំង​ពិភពលោក មិន​ចង់​គុំកួន​អី​ជាមួយ​សាកសព​នោះ​ទេ ប៉ុន្តែ​ចង់​បង្ហាញ​ការ​ខឹងសម្បា​នឹង​លុយ ៧៥​ម៉ឺន​ដុល្លារ ដែល​រដ្ឋាភិបាល​ចង់​យក​ទៅ​ធ្វើ​បុណ្យ​សព ទី​មួយ។ ហើយ​ទី​ពីរ ដូច​យើង​ដឹង​ហើយ​ថា មន្ត្រី​រាជការ​សាធារណៈ​ដែល​មាន​បុណ្យ​ស័ក្តិ​ធំៗ ភាគច្រើន​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​សង្គម​ជាតិ​ទៀត។ ភាគច្រើន​គាត់​យក​តំណែង​ទៅ​ប្រកប​របរ​ទុច្ចរិត​មួយ​ចំនួន។ យើង​ផ្ញើ​សារ​នេះ​ទៅ មិន​មែន​ចង់​ប្រមាថ​រូប​គាត់​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​អ្នក​នៅ​រស់​មាន​ជីវិត​សព្វថ្ងៃ កំពុង​មាន​ជីវិត​រស់ ឲ្យ​គិត​មើល​ថា គាត់​គួរ​តែ​គិត​មើល​ថា គាត់​កំពុង​តែ​ធ្វើ​អាក្រក់ គាត់​ស្លាប់​ទៅ​មាន​គេ​ប្រមាថ​គាត់។ នេះ​ជា​សារ​ទី​មួយ​ដែល​យើង​ចង់​បង្ហាញ។ ក្នុង​ករណី​គាត់​ចេះ​កែ​ខ្លួន ធ្វើ​អំពើ​ល្អ​ឡើង​វិញ ពេល​គាត់​ស្លាប់​ទៅ គាត់​គ្មាន​នរណា​គេ​សរសេរ Comments (មតិ​យោបល់) បែប​ហ្នឹង​ដែរ»។

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​សរសេរ​លើសលស់​លើ​សព​លោក សុខ អាន។

លោក ហៃ វណ្ណា វ័យ ៣០​ឆ្នាំ ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​តួនាទី ឬ​តំណែង​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ហៃ វណ្ណា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ពី​ថ្លៃ​ទំនិញ​ពេល​រដូវ​បុណ្យ​ទាន​នៅ​លើ​សារ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន។

ក្នុង​រឿង​មរណភាព​លោក សុខ អាន នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ហ្វេសប៊ុក​ឈ្មោះ សីហា ក៏​បាន​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​បាន​និយាយ​រិះគន់​សព​លោក សុខ អាន។ ក៏ប៉ុន្តែ​ពួក​គេ​បាន​សរសេរ​លិខិត​សុំ​ទោស​វិញ ក្រោយ​ពី​មាន​ប្រតិកម្ម​ថ្កោលទោស​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។

លោក ផៃ ស៊ីផាន សង្ស័យ​ថា ការ​ចេញ​រិះគន់​សព​លោក សុខ អាន ជា​បន្តបន្ទាប់​របស់​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា ដែល​លោក ផៃ ស៊ីផាន គ្រោង​ប្ដឹង​នោះ បដិសេធ​ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ណែនាំ​លោក​ឲ្យ​សរសេរ​សារ​រិះគន់​លើ​ហ្វេសប៊ុក​នោះ​ទេ៖ «បាទ! ខ្ញុំ​ធ្វើ​នេះ​ដោយ​ការ​យល់​ឃើញ​របស់​ខ្ញុំ​ផ្ទាល់ មិន​មាន​ពាក់ព័ន្ធ​អី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទេ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ច្រាន​ចោល​ការ​សង្ស័យ​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ៖ «សូម​កុំ​ឲ្យ​មក​លាប​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្រម​សីលធម៌ មាន​ការ​ត្រិះរិះ​ពិចារណា មុន​នឹង​និយាយ​ស្តី​ចេញ​ទៅ។ អត់​ចេញ​ជា​សេចក្តី​ថ្លែងការណ៍ ឬ​មួយ​ក៏​ធ្វើ​អី​បែប​ហ្នឹង​ទេ។ និយាយ​សង្ខេប​មក យើង​មិន​បាន​ដឹង​ទេ​រឿង​ហ្នឹង»។

លោក ហៃ វណ្ណា មើល​ឃើញ​ថា ការ​ព្រមាន​ប្ដឹង​រូប​លោក​នេះ ជា​យុទ្ធសាស្ត្រ​បង្ក្រាប​អ្នក​រិះគន់​រដ្ឋាភិបាល ខណៈ​ការ​បោះឆ្នោត​ខិត​ចូល​មក​ដល់។ ទន្ទឹម​នឹង​នេះ លោក ហៃ វណ្ណា ក៏​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​លោក​នៅ​ប្រទេស​កម្ពុជា។

ការ​ចាត់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់ ឬ​អ្នក​ប្រមាថ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កើត​មាន​ច្រើន​ករណី​រួច​មក​ហើយ។

យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ស្ដីពី «បដិវត្តន៍​ពណ៌»។ កាល​ពី​ចុង​ខែ​កុម្ភៈ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយសារ​បាន​បង្ហោះ​សារ​ប្រមាថ​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក៕

23/09/2019  លោក សម រង្ស៊ី ​និង​អ្នក​គាំទ្រ​មួយ​ចំនួន​នាំ​គ្នា​ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ តាម​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី និងVOA ក៏​ដូច​ជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គឺជំរុញ​ឲ្យ​ព្រះ​មហា​ក្សត្រ​របស់​ប្រទេស​កម្ពុជា​ដាក់​រាជ្យ​សម្បត្តិ​។ ការ​ទាម​ទារ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ដោយ​លោក​ចោទ​ថា​ ព្រះ​មហា​ក្សត្រ​បច្ចុប្បន្ន ធ្វើ​អ្វីៗ​តាម​តែ​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។​ ក៏​ប៉ុន្តែ​ទាំង​ខាង​ព្រះបរម​រាជ​វាំង និង​ទាំង​ខាង​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​សកម្ម​ភាព​របស់​លោក សម រង្ស៊ី ថា​កំពុងតែ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ ហើយ​តុលាការ​កំពុង​តែ​ចាត់​វិធាន​ការ​ច្បាប់​។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថ្ងៃទី២១​កញ្ញា លោក សម រង្ស៊ី បាន​សរសេរ​ចំៗ​ដោយ​ដាក់​សម្ពាធ​ឲ្យ​ព្រះ​មហាក្សត្រ​សព្វ​ថ្ងៃ គួរ​តែ​ដាក់​រាជ្យ​ចុះ ព្រោះ​មិន​អាច​ជួយ​រាស្ត្រ​បាន​ទេ គឺ​ធ្វើ​តាម​តែ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​អះ​អាង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា លោក ហ៊ុន សែន ត្រៀម​បញ្ជា​មហាក្សត្រ​ឲ្យ​ធ្វើ​សេចក្តី​អំពាវ​នាវ​មួយ​ទៀត ដែល​មាន​បំណង​ទប់​ស្កាត់​មិន​ឲ្យ​ប្រជា​រាស្ត្រ ទៅ​ទទួល​ស្វាគមន៍ លោក សម រង្ស៊ីនៅថ្ងៃ ០៩ វិច្ឆិកា ខាង​មុខ​នេះ គឺ​ដូច​អ្វី​ដែល​ព្រះ​មហា​ក្សត្រ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​កាល​ពីថ្ងៃទី២៩​កក្កដាឆ្នាំ២០១៨ ខណៈ​លោក សម រង្ស៊ី កាល​ណោះ អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ដែល​គ្មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​

មិន​មែន​តែ​លោក សម រង្ស៊ី ម្នាក់​ទេ ដែល​ដាក់​សម្ពាធ​ឲ្យ​ព្រះ​មហា​ក្សត្រ​ដាក់​រាជ្យ គឺ​អ្នក​គាំទ្រ​លោក​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ក៏​ចេញ​មុខ​ជំរុញ​ឲ្យ​ព្រះ​អង្គ​ដាក់​រាជ្យ​ដែរ​។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់ ​លោក ហៃ វណ្ណា សកម្ម​ជន​បក្សប្រឆាំង​ដែល​លេច​ធ្លោ​ម្នាក់​ប្រចាំប្រទេសជប៉ុន។ ​លើសពី​នេះទៀត បើគេ​ចូល​ទៅ​មើល​ការ​បញ្ចេញ​មតិ​នៅលើ​ទំព័រហ្វេស​ប៊ុក ​លោក សម រង្ស៊ី ក៏មានការ​ជំរុញឲ្យព្រះ​មហា​ក្សត្រ​ដាក់រាជ្យផងដែរ។

ក៏ប៉ុន្តែ​ទាំងខាង​ព្រះបរមរាជវាំង និង​ទាំងខាង​មន្រ្តី​រដ្ឋាភិបាលកម្ពុជា បានចាត់ទុក​សកម្ម​ភាព​របស់​លោក សម រង្ស៊ី ថា​កំពុងតែ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ។

​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ បាន​ចេញ​អធិ​បញ្ជាឲ្យ​ព្រះ​រាជអាជ្ញា​ ចាត់​ការ​ប្រឆាំង​នឹ​ង​លោក សម រង្ស៊ី មួយករណីថ្មីទៀត​ ទាក់ទង​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ។ រី​ឯ​មន្រ្តី​រដ្ឋាភិបាល​នៅតាម​ក្រសួង​នានា ជាពិសេសមេទ័ពជាច្រើន​នាក់ ​នាំគ្នាចេញ​សេចក្តី​ថ្លែងការណ៍ជា​បន្តបន្ទាប់ ​ដោយ​ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការនិយាយប៉ះពាល់​ដល់​ព្រះ​មហា​ក្សត្រ​ ដែល​ក្រុមមន្រ្តីរដ្ឋាភិបាល​ចាត់​ទុកថា លោក សម រង្ស៊ី បាន​ប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​ដល់​ព្រះមហាក្សត្រ៕

2019-09-18 តុលាការ​ចេញ​ដីកា​ឲ្យ​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​​លើក​ទី២សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​សមត្ថកិច្ច​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា ករណី​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ផ្ដន្ទាទោស​គុណ​នឹង ​២​ដង ព្រោះ​មិន​រាង​ចាល។ ឯ​មន្ត្រី​បក្ស​ប្រឆាំង និង​​អ្នក​វិភាគ​​យល់​ថា ដីកា​នេះ​ គ្មាន​ឥទ្ធិពល​​អ្វី​ឡើយ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ បាន​​បញ្ជា​ឲ្យ​កង​កម្លាំង​សាធារណៈ ​ស្រាវ​ជ្រាវ​ចាប់ និង​នាំ​ខ្លួន​លោក សម រង្ស៊ី មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់ និង​​បញ្ជា​ដល់​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​គ្រប់​ទទួល និង​ឃុំ​ខ្លួន​​លោក សម រង្ស៊ី ក្នុង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។

ចៅក្រម​​ចោទ​ថា ​លោក សម រង្ស៊ី ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ តាម​បញ្ញត្តិ​មាត្រា ៤៣៧ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

នេះ​ជា​បទ​ចោទ​ប្រមាថ​ព្រះ​មហាក្សត្រ​លើក​ទី២ គឺ​របប​ក្រុង​ភ្នំពេញ​ចោទ​ថា លោក សម រង្ស៊ី ប្រើ​ពាក្យ​អសុរ​ស ប្រមាថ​ព្រះ​មហាក្សត្រ។ របប​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ហើយ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ គឺ​មុន​ពេល​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ឆ្នាំ​២០១៨។ កាល​នោះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រើ​អំណាច​អធិបញ្ជា​ឲ្យ​តំណាង​អយ្យការ​ចោទ​លោក សម រង្ស៊ី ដោយសារ​លោក សម​ រង្ស៊ី រិះគន់​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​ព្រះ​រាជសារ​ក្លែងក្លាយ ឬ​បង្ខំ​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទៅ​បោះ​ឆ្នោត​ទាំង​គ្មាន​គណបក្ស​ប្រឆាំង។

បើ​​ជា​ទោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ​ មិន​បញ្ជាក់​ពី​ការ​សម្រេច​ទោស​លើ​លោក សម រង្ស៊ី តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​គុណ​នឹង ២ដង ព្រោះ​មិន​រាង​ចាល។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា លោក​មិន​ភ្ញាក់​ផ្អើល​​ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ។ ​លោក​ហៅ​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ​ថា ជា​តុលាការ​នៃ​របប​ខុស​ច្បាប់។ លោក ហៃ វណ្ណា អះអាង​ថា ដីកា​​ចាប់​ខ្លួន​ ចេញ​ដោយ​របប​ខុស​ច្បាប់ នឹង​គ្មាន​ឥទ្ធិពល​អ្វី ឲ្យ​អន្តរ​ជាតិ​សហការ​ជាមួយ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ឡើយ។ លោក​ថា ដីកា​នេះ មាន​តែ​ទទួល​បាន​ការ​ចំអក​បន្ថែម​ទៀត​ប៉ុណ្ណោះ។ លោក ហៃ វណ្ណា ​បន្ថែម​ទៀត​ថា លោក​​យល់​ស្រប​ នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដោយ​អះអាង​ថា ព្រះ​មហាក្សត្រ​​ស្ថិត​ក្នុង​ស្ថានភាព​ជា​ចំណាប់​ខ្មាំង​របស់ លោក ហ៊ុន សែន៖ «ខ្ញុំ​ក៏​និយាយ​ថា ព្រះ​មហាក្សត្រ​ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ការពារ​​អំណាច​​របស់​គាត់​ដែរ ព្រោះ​រាល់​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​មិន​មាន​​សិទ្ធិ អំណាច​អ្វី​ ​គ្រប់គ្រាន់​ទេ។ មិន​ដឹង​ជា​គាត់​ ព្រះអង្គ មិន​ប្រើ​សិទ្ធិ​របស់​គាត់​ ឬ​ស្ថិត​ក្នុង​ការ​គាប​សង្កត់​របប​ក្រុង​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ដីកា​ចាប់​ខ្លួន ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់ ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហ្នឹង​ វា​មិន​មែន​តែ​ម្ដង​ទេ វា​ច្រើន​ដង​ណាស់​មក​ហើយ។ អ៊ីចឹង​ទៅ​ ទោះ​បី​ចេញ​ម្ដង​ហ្នឹង​ទៀត ក៏​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ដែរ»។

ចំណែកអ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា ក៏​យល់​ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាំង​អស់ គ្មាន​ឥទ្ធិពល​លើ​មេ​បក្ស​ប្រឆាំង​ដែរ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​បន្លាច ​លោក សម រង្ស៊ី បន្ថែម​​ទៀត និង​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រើ​ហេតុផល​​ដីកា​ចាប់​ខ្លួន​នេះ លើក​ពេល​វិល​ចូល​កម្ពុជា។ លោក សង្កេត​ឃើញ​ថា អ្នក​​នយោបាយ​ប្រមាថ​ព្រះ​មហាក្សត្រ​កន្លង​​មក មិន​មែន​មាន​តែ​ លោក សម រង្ស៊ី ទេ។

លោក ឯម សុវណ្ណារ៉ា ជឿ​​ថា ទោះ​គ្មាន​ដីកា​ចាប់​ខ្លួន​ថ្មី​នេះ ក៏​លោក សម រង្ស៊ី មិន​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ដែរ។ លោក​ថា លោក សម រង្ស៊ី នឹង​ប្រើ​ប្រាស់​ហេតុផល​ផ្សេង​ទៀត ដើម្បី​លើក​ពេល​​វិល​ចូល​កម្ពុជា​ដូច​មុនៗ គឺ​​ដរាប​ណា មិន​ទាន់​មាន​​​សុវត្ថិភាព​ ១០០​ភាគ​រយ ​លោក​នឹង​មិន​វិល​ចូល​កម្ពុជា​ឡើយ៖ «ខ្ញុំ​គិត​ថា បើ​ទោះ​បី​អត់​មាន​ការ​ចោទ​ប្រកាន់ ក៏​លោក សម រង្ស៊ី មិន​ចូល​ដែរ ព្រោះ​លោក សម រង្ស៊ី ចូល​កម្ពុជា លុះ​ត្រា​តែ​លោក សម រង្ស៊ី អាច​កៀរគរ​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​នេះ បាន​​ច្រើន ដែល​អាច​ជឿជាក់​បាន​ និង​​ផ្ដល់​ជំនឿ​ជឿជាក់​ ១០០%​ ថា លោក​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។ បើ​ស្ថានភាព​បច្ចុប្បន្ន​​ លោក សម រង្ស៊ី អត់​មាន​សុវត្ថិភាព ខ្ញុំ​គិត​ថា លោក​អត់​ចូល​ទេ ទោះ​បី​ជា​អត់​មាន​ការ​ចោទ​ប្រកាន់ អត់​មាន​ដីកា​ហ្នឹង ក៏​លោក សម រង្ស៊ី អត់​ចូល​ដែរ»។

បើ​​ទោះ​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​លោក សម រង្ស៊ី ក៏​ដោយ ក៏​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​ អះអាង​ថា ពួក​គេ​នឹង​វិល​ចូល​កម្ពុជា​ នៅ​ដើម​ខែ​វិច្ឆិកា។ គិត​ត្រឹម​ថ្ងៃ​ទី១៧ កញ្ញា គឺ​សល់​រយៈ​ពេល ៥៣ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ ដែល​លោក សម រង្ស៊ី សន្យា​វិល​ចូល​កម្ពុជា​ហើយ៕

May 31, 2019 អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​​ជប៉ុន​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ពីតំណែង​
ឌឹ ខេមបូឌា ដេលី
ដូច​ការ​គ្រោង​ទុក​ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ជប៉ុន​បាន​នាំ​គ្នា​ជួប​ជុំ​ធ្វើ​បាតុកម្ម​លើក​បដារ​ និង​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។​ ក្រុម​បាតុករ​បាន​នាំ​គ្នា​ប្រកាស​មិន​ទទួល​ស្គាល់​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្រ្តី​ស្រប​ច្បាប់​ទេ​ ហើយ​ចាត់​ទុក​មេ​ដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ថា​ជា​ប៉ុលពត​ទី​២។​ សម្លេង​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ត្រូវ​ក្រុម​បាតុករ​ប្រមាណ​៣០​នាក់​ស្រែក​ព្រមៗ​គ្នា​នៅពី​មុខ​សណ្ឋាគារ​ទីក្រុង​តូក្យូ​ជាទី​ដែល​លោក​ហ៊ុន សែន​កំពុង​ចូល​រួម​សន្និសីទ​អន្តរ​ជាតិ​លើក​ទី​២៥​ស្ដីពី​អនាគត​របស់​អាស៊ី​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​នេះ។​

ក្រុម​បាតុករ​ក៏​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការ​បរទេស​ជប៉ុន​ និង​ទៅ​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក​ស៊ិនហ្សូ អាបេ​ថែម​ទៀត​ផង។​ អ្នក​ដឹកនាំ​បាតុកម្ម​លោក​ហៃ វណ្ណា​ដែល​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ និយាយ​ថា ​បាតុកម្ម​នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​លោក​ហ៊ុន សែន​ថា​ពួក​គេ​មិន​ត្រូវ​ការ​លោក​ហ៊ុន សែន​​ដឹក​នាំ​ប្រទេស​ទៀត​នោះ​ទេ។​

មេ​ដឹកនាំ​បាតុកម្ម​រូប​នេះ​ក៏​បាន​ស្នើទៅ​ប្រទេស​ប្រជា​ធិបតេយ្យ​នានា​ឈប់​អញ្ជើញ​លោក​ហ៊ុន សែន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ឬ​មក​ធ្វើ​ទស្សន​កិច្ច​ក្នុង​ប្រទេស​របស់​ខ្លួន​ថែម​ទៀត។​

ចំណែក​លោក​ហ៊ុន សែន​វិញ​ បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រឆាំង​លោក​ថា​ លោក​ត្រៀម​ចាត់​វិធាន​ការ​ច្បាប់​បន្ត​លើ​បុគ្គល​ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​កាត់ទោស។​ លោក​បន្ត​ថា​ លោក​កំពុង​រង់​ចាំ​ធ្វើ​សង្គ្រាម​ប្រឆាំង​បុគ្គល​ណា ​ដែល​បះបោរ​ពី​ក្រៅ​ប្រទេស​ចង់​ទម្លាក់​រូប​លោក។​

ប្រតិកម្ម​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​​ធ្វើ​ឡើង​ក្រោយ​ពេល​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​បង្ហើប​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាច្រើន​លើក​ច្រើន​សារ​ ហើយ​ប្រកាស​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​ដោយ​ថែម​ទាំង​បាន​ប្រកាស​ប្រមែ​ប្រមូល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​ចូល​រួម​អម​ដំណើរ​ជាមួយ​លោក​ដើម្បី​មក​កម្ចាត់​ក្រុម​លោក​ហ៊ុន សែន​ឱ្យ​ខាង​តែ​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ។​

លោក​សម រង្ស៊ី​ក៏​បាន​ប្រកាស​ឱ្យ​កង​កម្លាំង​គ្រប់​ប្រភេទ​ត្រូវ​ឈប់​ស្តាប់​បង្គាប់​លោក​ហ៊ុន សែន​ដោយ​ត្រូវ​បង្វិល​ចុង​កាណុង​កាំភ្លើង​របស់​ខ្លួន​ទៅ​រក​លោក​ហ៊ុន សែន​ដែល​លោក​ចាត់​ទុក​ថា​ ជា​មេ​ដឹកនាំ​ផ្តាច់​ការ​ ហើយ​យក​ប្រទេស​ជាតិ​ជូន​ពល​រដ្ឋ​ខ្មែរ​វិញ។​

យ៉ាង​ណាក៏ដោយ ​ក្រុម​អ្នក​វិភាគ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​កើត​ឡើង​ដោយ​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ឬ​ ដោយ​អំពើ​ហិង្សា​នោះ​ នឹង​នាំ​កម្ពុជា​ឱ្យ​វិល​ទៅ​រក​សម័យ​កាល​អភ័ព្វ​កាល​ពី​២០​ឆ្នាំ​មុន​ហើយ​នឹង​រុញ​ឱ្យ​កម្ពុជា​កើត​មាន​សង្គ្រាម​ស៊ីវិល​ផង​ដែរ៕​

១៩ ខែតុលា ឆ្នាំ ២០១៨ ចលនាសង្គ្រោះជាតិកំពុងរៀបចំធ្វើបក្សប្រហារ ដើម្បីបណ្តុប សម រង្ស៊ី ធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិជាផ្លូវការនៅខែធ្នូ(ភ្នំពេញ)៖ ខណៈរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះ កិត្យានុភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំថែមនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យជម្នះ មានប្រៀបលើគ្រប់សមរភូមិទាំងក្នុង និងក្រៅប្រទេស ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងតែបែកបាក់ និងចែកផ្លូវគ្នាដើរ។ កម្លាំងនយោបាយទាំងពីរដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ដែលមានកឹម មនោវិទ្យា ជាកូនស្រីចេញមុខដឹកនាំកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពល និងអាចគ្រប់គ្រងឥទ្ធិពលដាច់តែឯងលើខ្មោចគណបក្សសង្គ្រោះជាតិ។

ក្រុម សម រង្ស៊ី និយមបានព្យាយាមគ្រប់គ្រងលើសមរភូមិការទូត និងនាំមុខក្រុម កឹម មនោវិទ្យា ហើយប៉ុនប៉ងឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិបានស្លាប់ជាខ្មោចទៅហើយ ដែលខ្លួនធ្លាប់គ្រប់គ្រងធ្វើប្រធានឡើងវិញតាមរយៈការធ្វើសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិនៅខែធ្នូខាងមុខ។ ប៉ុន្តែត្រូវបានក្រុម កឹម សុខា និយមវាយបកយ៉ាងចាស់ដៃ ដោយចោទក្រុមសម រង្ស៊ីថា ជាក្រុមដង្កូវក្នុងសាច់ និងជាអ្នកដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិរលាយ ហើយចលនាសង្គ្រោះជាតិដឹកនាំដោយ សម រង្ស៊ី គឺជាចលនានយោបាយ គ្មានគោលការណ៍ច្បាស់លាស់ ហើយបាននិងកំពុងអនុវត្តផែនការធ្វើបក្សប្រហារ។

ការបែកបាក់ដ៏ធ្ងន់ធ្ងរ និងការចែកផ្លូវគ្នារបស់កម្លាំងនយោបាយ សម រង្ស៊ីនិយម និងកឹម សុខានិយម នេះត្រូវបានលេចឡើងកាន់តែច្បាស់នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងព្រឹត្តិការណ៍ ២ សំខាន់គឺ ទី១)នៅឯកិច្ចប្រជុំសហភាពអន្តរសភានៅប្រទេសស្វីស សម រង្ស៊ី ប្រធានចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដែលលែងមានតួនាទីអ្វីទាក់ទងនឹងគណបក្សសង្គ្រោះជាតិ បានយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅប្រើប្រាស់ និងព្យាយាមទាញផលប្រយោជន៍នយោបាយសម្រាប់ស្វែងរក ដំណោះស្រាយ លើសំណុំរឿងរបស់ខ្លួនដែលជាប់ជំពាក់ជាមួយច្បាប់ នៅប្រទេសកម្ពុជា។

សម រង្ស៊ី គ្មានឈ្មោះក្នុងកិច្ចប្រជុំបានត្រឹមតែទៅឈរ អើតមើលកិច្ចប្រជុំក្រៅផ្លូវតែប៉ុណ្ណោះ ដើម្បីបង្អួតសកម្មជនអ្នកគាំទ្ររបស់ខ្លួនក្នុងបំណងបង្ហាញថា ខ្លួនបានដើរតួនាទីសំខាន់ក្នុងការ ស្រោចស្រង់ និងប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ទី២) ក្រុមសម រង្ស៊ី និយមដែលកំពុងដឹកនាំចលនាសង្គ្រោះជាតិខុសច្បាប់ បានបន្លំប្រើប្រាស់ឈ្មោះថា ជាប្រធានសាខាគណបក្សនៅតាមប្រទេសនានា បានគ្រោងរៀបចំសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅរដ្ឋចរជៀ សហរដ្ឋអាមេរិក ដោយមានតំណាងពីប្រទេសនានាក្នុងពិភពលោក។ ការរៀបចំសន្និសីទនេះឡើងនេះ ទោះប្រើក្នុងលេសដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានប្រភពនានាបង្ហើបឱ្យដឹងថាគឺជាការ ធ្វើបក្សប្រហារពីសំណាក់ក្រុម សម រង្ស៊ី និយមយ៉ាងច្បាស់ដែលចេញមុខដោយឈ្មោះ អ៊ុង រិទ្ធី និងលី សុខា យឹម ស៊ីណន ហៃ វណ្ណា ជុំ សេរីសុខុម ជាដើមដោយមាន សម រង្ស៊ី អេង នៅពីក្រោយខ្នង ដើម្បីលើកបន្តុបទណ្ឌិត សម រង្ស៊ី ធ្វើជាប្រធានស្របច្បាប់ឡើងវិញដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។

ទំនងដោយសារតែមើលឃើញពីសកម្មភាពក្បត់ដៃគូរបស់ខ្លួន ដូច្នេះហើយបានជាក្រុមកឹម សុខា និយមបាននាំគ្នាប្រតិកម្មតបតាមរយៈសំឡេង របស់ ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនខ្មោចបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ កឹម សុខា និងកឹម មនោវិទ្យា បានបង្ហាញពីការមិនគាំទ្រលើយុទ្ធសាស្ត្រនយោបាយបែបអង្ករកំប៉ុង ឬនយោបាយកំប៉ុងជើងធូបរបស់ សម រង្ស៊ី។ លើហ្វេសប៊ុករបស់ ហ៊ីង សុខសាន្ត នៅថ្ងៃទី១៨ ខែតុលា នេះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិមិនមែនជាចលនានយោបាយបែបអាណាធិបតេយ្យ ធ្វើសកម្មភាពតាមអារម្មណ៍ និងនយោបាយច្រាសជើងឡើយ។ យើងមានផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រច្បាស់លាស់់។ ន័យនេះចង់បង្ហាញភាពខ្លាំងរបស់សង្គ្រោះជាតិ ហើយដើម្បីប្រាប់ទៅបុគ្គលក្នុងសង្គ្រោះជាតិខ្លះ កុំឱ្យធ្វើអ្វីគ្មានវិន័យ តាមអារម្មណ៍ និងអាណាធិបតេយ្យដែលនាំឱ្យប៉ះពាល់កិត្តិយសរបស់គណបក្សសង្គ្រោះជាតិ»។

ការលើកឡើងនេះប្រៀបបាននឹងការទះកំផ្លៀង សម រង្ស៊ី និងតំណាងចលនាសង្គ្រោះជាតិ តាមបណ្តាប្រទេសនានាដែលធ្វើសកម្មភាពតាមការនឹកឃើញ និងមានបំណងយកខ្មោច បក្សសង្គ្រោះជាតិទៅគ្រប់គ្រងតែឯង ខណៈ កឹម សុខា កំពុងស្ថិតស្ថានភាពដោះលែងក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការបែកបាក់គ្នារបស់ក្រុមប្រឆាំងនេះ មិនមែនត្រឹមតែ ពាក្យសម្តីទេ គឺរួមទាំងសកម្មភាពថែមទៀតផង។ ភស្តុតាងបង្ហាញយ៉ាងច្បាស់គឺ សម រង្ស៊ី និងកឹម មនោវិទ្យា ឈ្លោះគ្នាដណ្តើមឥទ្ធិពលគ្នាហើយជម្លោះនេះមានតាំង ពីដើម រៀងមក។ គេនៅចាំបានថា កឹម មនោវិទ្យា បានចោទធ្ងន់ៗលើសម រង្ស៊ី ថាមិនមែនជាមនុស្សទទួលខុសត្រូវ និងអាងអីអាងតែរត់គេចខ្លួន ព្រមទាំងចោទ សម រង្ស៊ី ថា ដឹកនាំបក្ស ដោយប្រើប្រាស់ឥទ្ធិពលបុគ្គលនិយម។ កឹម មនោវិទ្យា លើកឡើងថាពេលដែល សម រង្ស៊ី លាលែងពីតំណែងជាប្រធានបក្សសង្គ្រោះជាតិ នោះបក្សនេះនឹងមានឱកាសរៀបចំ យន្តការដឹកនាំច្បាស់លាស់ មិនស្ថិតនៅលើឥទ្ធិពលរបស់បុគ្គលដូចពីមុនឡើយ។

តាមពិតទៅ ក្រុម សម រង្ស៊ី និយម និងកឹម សុខា និយមនេះបានបែកបាក់គ្នាចាប់តាំងពីការរួបរួមគ្នា បង្កើតជាបក្សតែមួយ នៅខែកក្កដា ឆ្នាំ២០១២ មកម៉្លេះ ព្រោះពួកគេតែងតែដណ្តើម ឥទ្ធិពលគ្នាទៅវិញទៅមកនៅក្នុងបក្ស។ បច្ចុប្បន្ននេះពួកគេបែកបាក់ ចែកចានចែកឆ្នាំងគ្នាក្នុងផ្ទៃក្នុង ប៉ុន្តែជារូបភាពធ្វើជាថារួបរួមគ្នាព្រោះពួកគេមិនអាចបែកចេញពីគ្នាដាច់ ដូចពីមុនឡើយព្រោះចៅហ្វាយនាយបរទេសរបស់ពួកគេមិនអនុ ញ្ញាតឱ្យចែកក្រុមបក្សពួកទៀតឡើយ។ ការបង្ហាញពីការបែកគ្នាជាពីរកាន់តែខ្លាំងគឺនៅដើមឆ្នាំ ២០១៨ នេះ ពេលដែល សម រង្ស៊ី ប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ក្រោយពីទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិស្លាប់ ហើយមិនអាចជួយសង្គ្រោះបានទៀតឡើយ គឺត្រូវបង្កើតចលនាមួយ ដើម្បីសង្គ្រោះបក្ស និងជួយសង្គ្រោះ កឹម សុខា ពីគុក។ ឥឡូវនេះ សម រង្ស៊ី ហាក់ដូចជាបានឡើងគ្របដណ្តប់ឥទ្ធិពលកម្លាំងនយោបាយនៃ ខ្មោចបក្សសង្គ្រោះជាតិហើយពេលដែល​កឹម សុខា នៅក្នុងឃុំហើយ កឹម មនោវិទ្យា មិនមានសកម្មភាពខ្លាំង។ ក្រុមទាំងពីរនេះមិនត្រឹមតែដណ្តើមអំណាច និងឥទ្ធិពលបក្សនៅក្នុងប្រទេសទេ សូម្បីនៅក្រៅប្រទេសក៏បានប្រយុទ្ធគ្នា ដើម្បីក្តោបក្តាប់ឥទ្ធិពលនយោបាយលើគ្នាទៅវិញទៅមកដែរ។

កម្ពុជាពិតជាសំណាងណាស់ ដែលក្រុមអ្នកនយោបាយប្រឆាំងល្មោភអំណាចទាំងអស់នេះ ត្រូវបានខ្ចាត់ព្រាត់ និងបន្តការហែកហួរក្រុមគ្នាឯងនៅក្រៅប្រទេស។ កម្ពុជាពិតជាមិនត្រូវការក្រុម ជនក្បត់ជាតិទាំងនេះឡើយ។ ផែនការបំផ្លាញជាតិរបស់ពួកគេមិនទទួលបានជោគជ័យឡើយ ហើយការបំបែកបំបាក់ជាតិខ្មែរ ក៏មិនទទួលបានជ័យជម្នះទេ គឺពួកគេបានទទួលបរាជ័យនៅគ្រប់សមរភូមិទាំងនយោបាយ ការទូត និងកម្លាំងគាំទ្រពីប្រជាពលរដ្ឋ និងមានការបែកបាក់គ្នា វៃប្រហារគ្នាដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមកទៀត។ ចំណែករាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការគាំទ្រដ៏ ច្រើនលើសលុបពីពលរដ្ឋម្ចាស់ឆ្នោតទាំងក្នុងនិងក្រៅប្រទេស បានទទួលជោគជ័យសមិទ្ធិផលជាតិ ជាច្រើន និងបានលើកតម្កើងមុខមាត់ជាតិ ព្រមទាំងពង្រឹងតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោកក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨
ស្រុកកំចាយមារ ខេត្តព្រៃវែង


សកម្មភាព ហៃ វណ្ណា ក្នុង បដិវត្តន៍ពណ៍ប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា ខែ សីហា ២០២៤

No comments:

Post a Comment