ឯកសារអានបន្ថែមរួមមាន៖
កម្ពុជាមានរាជរដ្ឋាភិបាល ស្របច្បាប់ ព្រោះធ្វើតាមរដ្ឋធម្មនុញ្ញផង និងឆ្លងតាមការបោះឆ្នោតជាតិ ដែលមាន គ ជ ប មើលការខុសត្រូវផង ដូច្នេះ ការបង្កើតរដ្ឋាភិបាលស្រម៉ោល គឺជារឿង បេះបោរ នេះសម្រាប់ក្រសែភ្នែករដ្ឋាភិបាល តែគេថា ប្រជាធិប្បតេយ្យ នេះតាមក្រសែភ្នែក ក្រុមប្រឆាំង និងក្រុម ប្រឆាំងបែប moderate parties .សូមអានលំអិតអំពីរដ្ឋាភិបាលស្រម៉ោល !!
ឆ្នាំ ២០១៣
ឆ្នាំ ២០១៤
ឆ្នាំ ២០១៥
ជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សសង្រ្គោះជាតិ និងសកម្មជន នៅខេត្តសៀមរាប អាចនឹងចេញលទ្ធផល នៅថ្ងៃស្អែក
(ភ្នំពេញ)៖ ការសម្របសម្រួល រយៈពេល១ថ្ងៃ រវាងថ្នាក់ដឹកនាំកំពូលរបស់ គណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី - លោក កឹម សុខា ជាមួយសកម្មជននៅខេត្តសៀមរាប នៅតែមិនទាន់អាចបញ្ជាក់លទ្ធផល បាននៅឡើយទេ ជុំវិញការស្នើឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារ CNRP ខេត្តសៀមរាប ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅថ្ងៃនេះ មិនទាន់មានលទ្ធផលច្បាស់នៅឡើយ ដោយរង់ចាំការសម្របសម្រួលមួយព្រឹកទៀត នៅថ្ងៃស្អែកនេះ។ ចំណែកលោក យឹម សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារតែលោក មិនបានទៅចូលរួមក្នុងការសម្របសម្រួលការងារនេះ ។
សូមជំរាបថា លោក សម រង្ស៊ី និង លោក កឹម សុខា បានអញ្ជើញទៅដល់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមីនានេះ ដើម្បីស្តាប់យោបល់ និង សម្របសម្រួលសកម្មជន នៅទីនោះ ជុំវិញការស្នើឱ្យផ្លាស់ប្តូរលោកស្រីកែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារប្រចាំខេត្តសៀមរាប ។ មុននេះ៣ថ្ងៃ ក៏មានសកម្មជនគណបក្សសង្រ្គោះជាតិ ប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាចំពោះករណីនេះ ដល់ទីស្នាក់បក្ស នៅរាជធានីភ្នំពេញ ផងដែរ៕
សមាជិកបក្សសង្រ្គោះជាតិ ខេត្តសៀមរាប សុំប្តូរលោកស្រី កែ សុវណ្ណរតន៍ ព្រោះរឿងពុករលួយនិងបក្ខពួកនិយម
(ភ្នំពេញ)៖ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាបប្រមាណជា ១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារឲ្យផ្លាស់ប្តូរលោកជំទាវ កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ការតវ៉ានេះដោយពួកគេ អះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម មិនមានស្មារតីសាមគ្គីភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។
យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធាន ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា ពួកគេចង់បានការផ្លាស់ប្តូរសង្គមមួយពីភាពអយុត្តិធម៌ ដើម្បីឲ្យសង្គមមួយប្រកបដោយភាពយុត្តិធម៌ សម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញទីក្រុងសៀមរាប គឺចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំជាងមុន តាមរយៈគណបក្សសង្រ្គោះជាតិ ដូចនេះគណបក្សសង្រ្គោះជាតិ ត្រូវតែកែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌ និងស្អាតស្អំជាមុនសិន ទើបអាចផ្លាស់ប្តូរសង្គមបច្ចុប្បន្ននេះបាន»។
តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតវ៉ាបានបង្ហាញជំហរមុតមាំថា ប្រសិនបើគ្មានផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្រ្តីមានឥទ្ធិពលក្នុងគណបក្សសង្រ្គោះជាតិចេញទេ ពួកគេនឹងបន្តតវ៉ាប្រឆាំងនៅស្នាក់ការ គណបក្សសង្រ្គោះជាតិក្នុងខេត្តសៀមរាប និងនៅភ្នំពេញជារៀងរហូត។
លោក ថោង ធឿង អនុប្រធានគណបក្សសង្រ្គោះជាតិ ស្រុកស្រីស្នំ បានប្រាប់ FRESH NEWS នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះថា ការតវ៉ាសុំឲ្យដោះដូរលោកស្រី កែ សុវណ្ណរតន៍ គឺធ្វើដោយឆន្ទៈមិនមានគណបក្សនយោបាយណាមួយនៅពីក្រោយនោះទេ។ លោក ថោង ធឿង ដែលបានចូលបម្រើគណបក្សប្រឆាំងមួយនេះ តាំងពីឆ្នាំ២០០៨នោះ បានរៀបរាប់បន្តថា ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ ប្រមាណជា ៣អាណត្តិក្នុងខេត្តសៀមរាប បាននឹងកំពុងធ្វើឲ្យថ្នាក់ដឹក នាំបក្សក្នុងខេត្តអស់ជំនឿចិត្ត ហើយបានចាកចេញអស់ជាច្រើននាក់មកហើយ។
អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបន្តទៀតថា ក្នុងការដឹកនាំជាច្រើនឆ្នាំមកនេះ លោកស្រី កែ សុវណ្ណរតន៍ មិនសូវបានចុះដល់មូលដ្ឋាននោះទេ ហើយប្រសិនបើចុះដល់វិញ ក៏មិនសូវបានសំណេះសំណាលអ្វីច្រើននោះដែរ ព្រោះដំណើររបស់លោកស្រីតក់ក្រហល់ខ្លាំងពេក។ លោកបានបញ្ជាក់ទៀតថា ការតវ៉ារបស់ខ្លួន ក្នុងគោលបំណងឲ្យគណបក្សសង្រ្គោះជាតិ មានការរីកចម្រើនឡើងវិញ មិនមានចេតនាប្រឆាំងនឹងលោកស្រី កែ សុវណ្ណរតន៍ នោះទេ។
ពាក់ព័ន្ធការតវ៉ានេះ FRESH NEWS បានព្យាយាមទូរស័ព្ទសុំការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅឡើយនោះ៕
ឆ្នាំ ២០១៦
ឆ្នាំ ២០១៧
អ្នកប្រើហ្វេសប៊ុក មួយចំនួនកំពុងវាយប្រហារមន្ត្រីសំខាន់ៗរបស់បក្សប្រឆាំង មន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ កំពុងរងការវាយប្រហារពីអ្នកលេងហ្វេសប៊ុក (Facebook) ដោយបង្ហោះលាតត្រដាង និងចោទប្រកាន់ពីជីវិតពិតឯកជន ឬរឿងអាស្រូវស្នេហា។ យ៉ាងណាក៏ដោយ មន្ត្រីប្រឆាំងប្រកាន់ជំហរមិនឆ្លើយតបចំពោះការវាយប្រហារនោះទេ។
យ៉ាងហោចណាស់តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួន រួមមានលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក យឹម សុវណ្ណ លោក ឡុង រី លោក ចាន់ ចេង និងអ្នកស្រី ពត ពៅ ត្រូវបានអ្នកប្រើហ្វេសប៊ុក ឈ្មោះ សី ហា បង្ហោះរូបភាព និងសរសេរដោយចោទប្រកាន់ថា មានរឿងអាស្រូវផ្លូវភេទលួចលាក់មានស្នេហា ឬក៏លេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ ជាដើម។
អ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ សី ហា បានសរសេរចោទប្រកាន់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេង មានទំនាក់ទំនងស្នេហាជាមួយតំណាងគណបក្សនេះ គឺអ្នកស្រី ពត ពៅ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានស្នេហាលួចលាក់ជាមួយអ្នកស្រី លី ស្រីវីណា ដែលជាអ្នកតំណាងរាស្ត្រដូចគ្នា។ លោក ឡុង រី ទៅលួចលាក់ស្នេហាជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ មានស្នេហាលួចលាក់ជាមួយលេខាស្រី ក្បត់ចិត្តប្រពន្ធ និងចោទប្រកាន់ទៀតថា មនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង វក់នឹងល្បែងមិនលោះពេល រហូតមិនខ្វល់ពីការប្រជុំសភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបុគ្គលម្នាក់រងការចោទប្រកាន់ថា វក់នឹងល្បែង លក់ឧត្ដមគតិខ្លួនឯងនោះ មិនបង្ហាញការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នោះឡើយ។ លោកបដិសេធឆ្លើយតបដើម្បីបំភ្លឺករណីនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សរូបនេះថា លោកមិនប្ដឹងទៅសមត្ថកិច្ចនោះទេ ព្រោះលោកយល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅពេលនេះ មិនឯករាជ្យ៖ «មិនឆ្លើយទេ ខ្ញុំមិនឆ្លើយតបទេណា! ខ្ញុំមិនតបតទេ ហ្នឹងហើយដោយសារសង្គមអ៊ីចឹង ខ្ញុំតបតក៏អត់ប្រយោជន៍ដែរ»។
នេះមិនមែនជាលើកទីមួយទេ ដែលមានករណីលាតត្រដាង ឬការវាយប្រហារមកលើប្រមុខ ឬមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ប្រធានស្ដីទីគណបក្សនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុក បង្ហោះសំឡេងសន្ទនាស្នេហាដែលគេចោទប្រកាន់ថា ជាសំឡេងសាសងស្នេហាជាមួយស្រីកំណាន់។ ក្រៅពីនេះ ក៏មានការបង្ហោះសំឡេងដែលគេចោទប្រកាន់ថា ជាសំឡេងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ សន្ទនាស្នេហាជាមួយនារីម្នាក់ដែលបម្រើការងារនៅក្នុងផ្ទះរបស់លោក។
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ករណីថ្មីដែលកើតឡើងលើមន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ មិនមែនជារឿងចម្លែកទេ ខណៈការបោះឆ្នោតជិតមកដល់ បូករួមទាំងស្ថានភាពនយោបាយជាប់គាំងផងនោះ។ លោកបន្តថា សមត្ថកិច្ចគួរមានការសិក្សាស្រាវជ្រាវក្នុងករណីនេះ៖ «តាមផ្លូវច្បាប់ជាបទល្មើសប៉ះពាល់សង្គម ឬក៏សិទ្ធិបុគ្គលផងដែរ ប៉ុន្តែអាជ្ញាធរ ឬតុលាការខ្មែរគាត់សំអាងថា ទាល់តែមានពាក្យបណ្ដឹងទើបចាត់ការ»។
ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ហើយលោកក៏មិនទាន់បានទទួលពាក្យបណ្ដឹងពីអ្នកពាក់ព័ន្ធនៃរឿងនេះដែរ។ តែទោះយ៉ាងក្តី លោកយល់ថា បើគ្រាន់តែមានការបង្ហោះអ្វីមួយជាសិទ្ធិសេរីភាពរបស់បុគ្គល កុំឲ្យតែទង្វើនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកប្ដឹង ហើយបើប៉ះពាល់នោះនឹងមានបញ្ហា៖ «អ្នកបង្ហោះអាចមានបញ្ហានៅពេលការបង្ហោះហ្នឹងទៅជារឿងមួលបង្កាច់ បរិហាកេរ្តិ៍ ប្រសិនបើម្ចាស់រឿងគេប្ដឹង»។
ខណៈបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយជាកន្លែងចំរំលែកព័ត៌មាន និងជាកន្លែងបញ្ចេញមតិដ៏ធំសម្រាប់ពលរដ្ឋខ្មែរនៅពេលនេះ ប្រសិនមានអ្នកណាហ៊ានប្រមាថប្រមុខរដ្ឋាភិបាល ឬប្រកាសធ្វើបដិវត្តន៍ នឹងត្រូវសមត្ថកិច្ចតាមចាប់ខ្លួន។ ប៉ុន្តែករណីដូចគ្នាបើកើតចំពោះគណបក្សប្រឆាំង គេកម្រឃើញសមត្ថកិច្ចបង្ហាញខ្លួនជនប្រព្រឹត្តណាស់។ សង្គមស៊ីវិល និងអ្នកតាមព្រឹត្តិការណ៍សង្គមយល់ថា ការអនុវត្តច្បាប់បែបនេះ គឺមានស្តង់ដារពីរ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនត្រូវបានអនុវត្តលើបុគ្គលគ្រប់រូប៕
ឆ្នាំ ២០១៣
សមរង្ស៊ីនិងមេដឹកនាំវៀតណាមដេហ្គាម៉ុងតាញ៉ាបន្តកិច្ចសហការគ្នា ថ្ងៃ អង្គារ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨ លោកសម រង្ស៊ី បានបន្តការទទួលស្គាល់ក្រុមវៀតណាមដេហ្គាដែលមានមេខ្លោងឈ្មោះកុកស ថាជាផ្នែកមួយ នៃក្រុមជនជាតិភាគតិចខ្មែរ និងបានធ្វើដំណើរទៅជួបជាបន្ថែមទៀតជាមួយប្រធានចលនាក្រុមវៀតណាមដេហ្គា ឬក្រុមម៉ុងតាញ៉ានេះកាលពីថ្ងៃទី២កញ្ញានៅក្នុងរដ្ឋ North Carolina ។ នេះគឺជាការជួបថ្មីមួយទៀតក្រោយ ការជួប មួយកាលពីថ្ងៃ ទី ១៤មេសា នៅក្នុងក្រុង Greensboro រដ្ឋ North Carolina ដែលពេលនោះ លោក សម រង្ស៊ី បាន ចុះហត្ថលេខាប្រ គល់ដីខេត្ត៤ភាគឥសានកម្ពុជាទៅអោយក្រុមវៀតណាមដេហ្គានេះ បើសិនជាលោក សមរង្ស៊ី នោះ បានក្លាយជា មេដឹកនាំរបស់ប្រទេសកម្ពុជានាអនាគត។ ខេត្តទាំង៤ដែលលោកសមរង្ស៊ី បានចុះ ហត្ថលេខា កាត់ប្រគល់អោយ ក្រុមវៀតណាមដេហ្គារបស់លោកកុកស នាពេលនោះ គឺខេត្តមណ្ឌលគិរី…ខេត្ត រតនគីរី ស្ទឹង ត្រែងនិងក្រចេះ។ ជំនួបថ្មីរវាងលោកកុកស និងលោកសម រង្ស៊ី ថ្ងៃទី២កញ្ញានៅក្នុងរដ្ឋ North Carolina ត្រូវប្រ ភពរាយការណ៍អោយ ដឹងថា គឺលោកសម រង្ស៊ី បានគូសបញ្ជាក់សាជាថ្មីពីគោលជំហរថា លោក នឹងទទួល ស្គាល់ក្រុមម៉ុងតាញ៉ា និងផ្តល់ស្វ័យភាព កាត់ទឹកដីឱ្យពួកគេគ្រប់គ្រងក្នុងខេត្តរតនគិរីមណ្ឌលគិរី ស្ទឹង ត្រែង និងក្រចេះដូចការបានចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងសន្យាជួយ និងចូលរួម ផ្លាស់ ប្តូររបបដឹកនាំនៅវៀតណាមជាមួយក្រុមម៉ុងតាញ៉ា នាំយកលទ្ធិប្រជាធិបតេយ្យជូនដល់ប្រទេសវៀតណាម ផ្តល់ សិទ្ធិសេរីភាពដល់ក្រុមជនជាតិម៉ុងតាញ៉ាថែមទៀតផង។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ការសន្យារបស់ លោកសមរង្ស៊ីនេះ បានទទួលការគាំទ្រពីមេដឹកនាំចលនាម៉ុងតាញ៉ាលោកកុកស ដោយរំពឹងថាអនាគតគឺកម្ពុជា និងវៀតណាម នឹងក្លាយជាប្រទេសតែមួយនិងជាប្រជាជនតែមួយ។
ជនជាតិភាគតិចម៉ុងតាញ៉ា កំពុងលាក់ខ្លួនក្នុងខេត្តរតនគិរី តែនៅមានសង្ឃឹម
By Aun Pheap and George Wright -November 28, 2014
ស្រុកលំផាត់, ខេត្តរតនគិរី-ក្រោមស្បៃងងឹតក្នុងព្រៃជ្រៅនៃខេត្តភាគឦសាន លោក រ៉ាស់ លេនវ៉ាន បាននិយាយរៀបរាប់អំពីការធ្វើបាបគាបសង្កត់ រហូតដល់រូបគាត់និងជនជាតិម៉ុងតាញ៉ា៧នាក់ផ្សេងទៀតបង្ខំចិត្តរត់ភៀសខ្លួនពីប្រទេសវៀតណាម មកប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ខែតុលា។
លោក លេនវ៉ាន អាយុ២៨ឆ្នាំ បាននិយាយកាលពីយប់ថ្ងៃពុធ ដោយសំដៅលើមូលនិធិមានមូលដ្ឋាននៅអាមេរិក ដែលគាំទ្រសិទ្ធិក្រុមជនជាតិភាគតិចម៉ុងតាញ៉ាថា “ប៉ូលិសបានគំរាមចាប់ខ្លួនខ្ញុំនិងសម្លាប់ខ្ញុំ បើខ្ញុំចូលរួមជាមួយអ្នកដែលគាំទ្រមូលនិធិ ដេហ្គា Degar Foundation និងបន្តគោរពប្រតិបត្តិសាសនាគ្រិស្តទៀតនោះ ដូច្នេះ ខ្ញុំបានសម្រេចចិត្តរត់ភៀសខ្លួនពីប្រទេសវៀតណាមម្តងទៀត”។
លោកបាននិយាយថា ការព្យាយាមលើកដំបូងរបស់លោករត់ភៀសខ្លួនចេញពីប្រទេសកំណើត បាន ជួបនឹងបរាជ័យ បន្ទាប់ពីអាជ្ញាធរបានរកឃើញរូបលោកលាក់ខ្លួនក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០០៨ ហើយបាននាំលោកត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោក លេនវ៉ាន បាននិយាយថា គាត់បានជាប់ឃុំមួយរយៈពេលខ្លីនៅពន្ធនាគារខេត្ត ជី ឡាយ ប្រទេសវៀតណាម មុនពេលបញ្ចូលជាថ្មីទៅក្នុងសង្គមមួយដែលគ្រប់គ្រងយ៉ាងតឹងដោយគណបក្សកម្មុយនិស្ត ដែលបានធ្វើទុក្ខបុកម្នេញក្រុមម៉ុងតាញ៉ា ឬហៅថា ដេហ្គា (Degars) ជាយូរមកហើយ ជាក្រុមជនជាតិដើមភាគតិចកាន់គ្រិស្តសាសនាភាគច្រើន មកពីតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម។
រឿងរ៉ាវរបស់លោក លេនវ៉ាន គឺដូចគ្នានឹងរឿងរបស់ជនជាតិម៉ុងតាញ៉ា១៣នាក់ ដែលបានឆ្លងចូលប្រទេសកម្ពុជាកាលពីខែមុន ហើយសព្វថ្ងៃកំពុងលាក់ខ្លួនពួនសម្ងំនៅស្រុកលំផាត់។ ដោយចែកជា៣ក្រុម បុរស១២នាក់និងស្ត្រីម្នាក់ រហូតមកដល់ពេលនេះបានព្យាយាមគេចចេញពីការចាប់ខ្លួនពីសំណាក់ប៉ូលិសមូលដ្ឋាន។
ពេលឆ្លងព្រំដែន លោក លេនវ៉ាន បានជួបបងប្រុស រ៉ាស់ លេនផល និងបងប្អូនបង្កើត កូសាល យ៉ុនណា និង កូសាល លី ដែលទាំងអស់គ្នាបានចូលប្រទេសនេះតាមកន្លែងដោយឡែកពីគ្នា តាមព្រៃបណ្តោយព្រំដែនដែលងាយឆ្លងចូល នៅខេត្តរតនគិរី។ អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយបានជួបអ្នកទាំងបួន ហើយបាននាំពួកគេទៅកន្លែងមួយក្នុងព្រៃ និងបានផ្តល់កន្ទេល ទឹក និងអង្ករដល់ពួកគេ។
និយាយជាភាសាចារ៉ាយរបស់ខ្លួន ដោយមានការបកប្រែជាភាសាខ្មែរ លោក យ៉ុនណា អាយុ២០ឆ្នាំ បានរៀបរាប់អំពីការរស់នៅក្រោមការតាមឃ្លាំមើលជាប្រចាំរបស់វៀតណាម និងមានសេរីភាពតិច តួចចំពោះជនជាតិភាគតិចម៉ុងតាញ៉ា។
លោក យ៉ុនណា បាននិយាយថា “ប៉ូលិសបានចាប់ខ្លួនខ្ញុំ ពីព្រោះខ្ញុំកាន់សាសនាគ្រិស្ត ហើយពួកគេបានឃើញខ្ញុំមានទង់មូលនិធិ ដេហ្គា លើហ្វេសប៊ុករបស់ខ្ញុំ”។ លោកបានបន្ថែមថា លោកត្រូវប៉ូលិសវាយធ្វើបាបយ៉ាងដំណំ នៅពេលជាប់គុកកាលពីខែមិថុនា។
ធ្វើដំណើរតាមផ្លូវលំបត់បែនកាត់ដីព្រៃរបោះ អ្នករៀបចំការណាត់ជួបបាននាំអ្នកយកព័ត៌មានឆ្លងស្ទឹងមួយទៅជួបក្រុមម៉ុងតាញ៉ាមួយផ្សេងទៀតមានគ្នាបួននាក់ ដែលបានលេចមុខចេញពីខ្ទមឈើមួយ។
លោក ណាយ ក្លេញ ដែលបានចូលប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ខែតុលាដែរនោះ បានអះអាងថា គាត់ត្រូវអាជ្ញាធរវៀតណាមធ្វើទារុណកម្ម បន្ទាប់ពីជាប់គុកនៅឆ្នាំ២០០៨និងឆ្នាំ២០១១ ហើយបានភៀសខ្លួនមកប្រទេសកម្ពុជា ព្រោះខ្លាចថា គាត់នឹងត្រូវគេចាប់ម្តងទៀត។
លោក ក្លេញ បាននិយាយថា “លើកទីមួយដែលពួកគេចាប់រូបខ្ញុំ ពួកគេបានចងដៃរបស់ខ្ញុំក្រពាត់ទៅក្រោយ ហើយអាជ្ញាធរវាយខ្ញុំនឹងដំបងវែង និងយកដែកស្រួចចាក់ខ្នងខ្ញុំ បន្ទាប់ពីពួកគេបានដឹងថា ខ្ញុំបានជួបជាមួយគ្រិស្តសាសនិកផ្សេងទៀត”។
បន្ទាប់ពីជាប់គុកមួយខែ កសិករអាយុ៤០ឆ្នាំមកពីខេត្តចាឡាយរូបនេះបាននិយាយថា អាជ្ញាធរបានតាមដាននិងរំខានយាយីរូបគាត់ មុនពេលចាប់ខ្លួនម្តងទៀតកាលពីខែវិច្ឆិកាឆ្នាំ២០១១ ព្រោះតែមានការទាក់ទងសាច់ញាតិម្នាក់នៅអាមេរិកតាមអិុនធើណិត ជាហេតុនាំឲ្យមានការចោទប្រកាន់ថា គាត់”ទាក់ទងជាមួយចលនាតស៊ូប្រឆាំងវៀតណាម”។
ក្នុងក្រុមជាមួយលោក ក្លេញ នេះដែរ គឺ សាល យឿម ជាស្ត្រីតែម្នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលបាននិយាយថា អ្នកស្រីក៏ត្រូវគេចាប់ដាក់គុកពីបទចូលរួមក្នុងពិធីសាសនាគ្រិស្តសម្ងាត់ដែរ។
ជាយូរមកហើយ រដ្ឋាភិបាលក្រុងហាណូយមានអរិភាពជាមួយក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ព្រោះតែភាពស្មោះត្រង់របស់ពួកគេចំពោះកម្លាំងអាមេរិកក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ជំនឿសាសនារបស់ពួកគេ និងសេចក្តីសង្ឃឹមមានយូរមកហើយ គឺចង់បានមាតុភូមិស្វ័យយ័តមួយ។
កាលពីឆ្នាំ២០០១ ម៉ុងតាញ៉ាបានធ្វើការតវ៉ាមហាជនដែលត្រូវបានប៉ូលិសវៀតណាមបង្ក្រាបយ៉ាងហិង្សា។ ជាលទ្ធផល មនុស្សជាង១.០០០នាក់បានភៀសខ្លួនឆ្លងព្រំដែនដើម្បីស្វែងរកសិទ្ធិជ្រកកោននៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ព្រឹត្តិការណ៍បន្តបន្ទាប់ស្រដៀងគ្នាបានកើតឡើងនៅឆ្នាំ២០០៤ ដោយមានជនម៉ុងតាញ៉ារាប់រយនាក់ទៀតឆ្លងចូលប្រទេសកម្ពុជា។
ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានរៀបចំជំរំក្នុងខេត្តទាំងពីរនេះដើម្បីការពារជនស្វែងរកសិទ្ធិជ្រកកោន ហើយជនជាតិភាគតិចម៉ុងតាញ៉ាប្រហែល២.០០០នាក់បានទៅតាំងទីលំនៅជាថ្មីនៅសហរដ្ឋអាមេរិកនៅរវាងឆ្នាំ២០០១និងឆ្នាំ២០០៤។
ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនក្នុងខេត្តរតនគិរី មានសង្ឃឹមថា អង្គការសហប្រជាជាតិនឹងជួយអន្តរាគមន៍ជាថ្មី និងមានមន្ទិលអំពីការប្រព្រឹត្តឃោរឃៅដែលពួកគេនឹងទទួលរង បើត្រូវចាប់បញ្ជូនឆ្លងព្រំដែនត្រឡប់ទៅវិញនោះ។
លោក យ៉ុនណា បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់ UNHCR ឲ្យជួយយើងផង។ ខ្ញុំមិនខ្វល់ថាពួកគេបញ្ជូនយើងទៅទីណានោះទេ នោះជាសេចក្តីសម្រេចរបស់ពួកគេ”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងក្រុងបាងកក បាននិយាយកាលពីថ្ងៃសៅរ៍ថា អង្គការនេះបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធានាសុវត្ថិភាពក្រុមនេះ។
លោកស្រី តាន បាននិយាយថា “ការពិភាក្សាកំពុងធ្វើជាមួយរដ្ឋាភិបាលដើម្បីព្យាយាមបញ្ជូនក្រុមនេះចេញពីកន្លែងសព្វថ្ងៃរបស់ពួកគេ ទើបពួកគេអាចទទួលបានដំណើរការរៀបចំបែបបទសុំសិទ្ធិជ្រកកោន”។
ប៉ុន្តែក្រុមម៉ុងតាញ៉ាដែលគេសម្ភាសកាលពីថ្ងៃពុធ មានជំនឿទុកចិត្តតិចតួចដែលថាអាជ្ញាធរមូលដ្ឋាននឹងអាណិតអាសូរដល់បុព្វហេតុរបស់ពួកគេនោះ។
លោក យ៉ុនណា បាននិយាយថា “ខ្ញុំបារម្ភណាស់ថាយើងនឹងត្រូវគេចាប់ជាមិនខាន ព្រោះអី យើងដឹងថា ប៉ូលិសឃុំកំពុងស្វែងរកពួកយើង”។
កាលពីថ្ងៃច័ន្ទ ប៉ូលិសក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានព្រំប្រទល់ជាប់ស្រុកលំផាត់ បាននិយាយថា ពួកគេកំពុងស្វែងរកជនជាតិដើមភាគតិចម៉ុងតាញ៉ាមួយក្រុម បន្ទាប់ពីបានទទួលព័ត៌មានពីអ្នកភូមិមូលដ្ឋាន ដែលបានប្រទះឃើញពួកគេកំពុងលាក់ខ្លួនក្នុងព្រៃ។
លោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តបានប្តេជ្ញានឹងបញ្ជូន”ជនអន្តោប្រវេសន៍ខុសច្បាប់”ចេញ ប្រសិនបើចាប់បានពួកគេនោះ។
លោក យ៉ុនណា យល់ច្បាស់ណាស់អំពីគ្រោះថ្នាក់ដែលក្រុមនេះប្រឈម ប្រសិនបើត្រូវគេបញ្ជូនទៅប្រទេសវៀតណាមវិញនោះ។ លោកបាននិយាយទៀតថា “បើយើងត្រូវអាជ្ញាធរខ្មែរចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅវៀតណាមវិញមែននោះ ខ្ញុំគិតថា ពួកគេនឹងសម្លាប់យើងចោលហើយ”៕មានិត
ឆ្នាំ ២០១៥
ជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សសង្រ្គោះជាតិ និងសកម្មជន នៅខេត្តសៀមរាប អាចនឹងចេញលទ្ធផល នៅថ្ងៃស្អែក
(ភ្នំពេញ)៖ ការសម្របសម្រួល រយៈពេល១ថ្ងៃ រវាងថ្នាក់ដឹកនាំកំពូលរបស់ គណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី - លោក កឹម សុខា ជាមួយសកម្មជននៅខេត្តសៀមរាប នៅតែមិនទាន់អាចបញ្ជាក់លទ្ធផល បាននៅឡើយទេ ជុំវិញការស្នើឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារ CNRP ខេត្តសៀមរាប ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅថ្ងៃនេះ មិនទាន់មានលទ្ធផលច្បាស់នៅឡើយ ដោយរង់ចាំការសម្របសម្រួលមួយព្រឹកទៀត នៅថ្ងៃស្អែកនេះ។ ចំណែកលោក យឹម សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារតែលោក មិនបានទៅចូលរួមក្នុងការសម្របសម្រួលការងារនេះ ។
សូមជំរាបថា លោក សម រង្ស៊ី និង លោក កឹម សុខា បានអញ្ជើញទៅដល់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមីនានេះ ដើម្បីស្តាប់យោបល់ និង សម្របសម្រួលសកម្មជន នៅទីនោះ ជុំវិញការស្នើឱ្យផ្លាស់ប្តូរលោកស្រីកែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារប្រចាំខេត្តសៀមរាប ។ មុននេះ៣ថ្ងៃ ក៏មានសកម្មជនគណបក្សសង្រ្គោះជាតិ ប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាចំពោះករណីនេះ ដល់ទីស្នាក់បក្ស នៅរាជធានីភ្នំពេញ ផងដែរ៕
សមាជិកបក្សសង្រ្គោះជាតិ ខេត្តសៀមរាប សុំប្តូរលោកស្រី កែ សុវណ្ណរតន៍ ព្រោះរឿងពុករលួយនិងបក្ខពួកនិយម
(ភ្នំពេញ)៖ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាបប្រមាណជា ១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារឲ្យផ្លាស់ប្តូរលោកជំទាវ កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ការតវ៉ានេះដោយពួកគេ អះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម មិនមានស្មារតីសាមគ្គីភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។
យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធាន ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា ពួកគេចង់បានការផ្លាស់ប្តូរសង្គមមួយពីភាពអយុត្តិធម៌ ដើម្បីឲ្យសង្គមមួយប្រកបដោយភាពយុត្តិធម៌ សម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញទីក្រុងសៀមរាប គឺចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំជាងមុន តាមរយៈគណបក្សសង្រ្គោះជាតិ ដូចនេះគណបក្សសង្រ្គោះជាតិ ត្រូវតែកែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌ និងស្អាតស្អំជាមុនសិន ទើបអាចផ្លាស់ប្តូរសង្គមបច្ចុប្បន្ននេះបាន»។
តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតវ៉ាបានបង្ហាញជំហរមុតមាំថា ប្រសិនបើគ្មានផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្រ្តីមានឥទ្ធិពលក្នុងគណបក្សសង្រ្គោះជាតិចេញទេ ពួកគេនឹងបន្តតវ៉ាប្រឆាំងនៅស្នាក់ការ គណបក្សសង្រ្គោះជាតិក្នុងខេត្តសៀមរាប និងនៅភ្នំពេញជារៀងរហូត។
លោក ថោង ធឿង អនុប្រធានគណបក្សសង្រ្គោះជាតិ ស្រុកស្រីស្នំ បានប្រាប់ FRESH NEWS នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះថា ការតវ៉ាសុំឲ្យដោះដូរលោកស្រី កែ សុវណ្ណរតន៍ គឺធ្វើដោយឆន្ទៈមិនមានគណបក្សនយោបាយណាមួយនៅពីក្រោយនោះទេ។ លោក ថោង ធឿង ដែលបានចូលបម្រើគណបក្សប្រឆាំងមួយនេះ តាំងពីឆ្នាំ២០០៨នោះ បានរៀបរាប់បន្តថា ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ ប្រមាណជា ៣អាណត្តិក្នុងខេត្តសៀមរាប បាននឹងកំពុងធ្វើឲ្យថ្នាក់ដឹក នាំបក្សក្នុងខេត្តអស់ជំនឿចិត្ត ហើយបានចាកចេញអស់ជាច្រើននាក់មកហើយ។
អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបន្តទៀតថា ក្នុងការដឹកនាំជាច្រើនឆ្នាំមកនេះ លោកស្រី កែ សុវណ្ណរតន៍ មិនសូវបានចុះដល់មូលដ្ឋាននោះទេ ហើយប្រសិនបើចុះដល់វិញ ក៏មិនសូវបានសំណេះសំណាលអ្វីច្រើននោះដែរ ព្រោះដំណើររបស់លោកស្រីតក់ក្រហល់ខ្លាំងពេក។ លោកបានបញ្ជាក់ទៀតថា ការតវ៉ារបស់ខ្លួន ក្នុងគោលបំណងឲ្យគណបក្សសង្រ្គោះជាតិ មានការរីកចម្រើនឡើងវិញ មិនមានចេតនាប្រឆាំងនឹងលោកស្រី កែ សុវណ្ណរតន៍ នោះទេ។
ពាក់ព័ន្ធការតវ៉ានេះ FRESH NEWS បានព្យាយាមទូរស័ព្ទសុំការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅឡើយនោះ៕
CNRP បង្កើតគណៈកម្មការស្រមោល១០ ត្រៀមដឹកនាំរដ្ឋាភិបាល តែមន្ត្រីរដ្ឋាភិបាលចំអកឲ្យ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានប្រកាសបង្កើតគណៈកម្មការសភាស្រមោលជាផ្លូវការដើម្បីតាមដានការងាររបស់គណៈកម្មការជំនាញទាំង១០ ក្នុងរដ្ឋសភា។ លោក សុន ឆ័យ ជឿជាក់ថា គណៈកម្មការជំនាញស្រមោល CNRP ដែលដូចគ្នាបេះបិទនឹងគណៈកម្មការជំនាញសភានោះ នឹងជួយបម្រើការងារជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ទាំងមុន និងក្រោយពេល CNRP ដឹកនាំរដ្ឋាភិបាល។
លោកបាននិយាយក្នុងសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលគណបក្សខ្លួន នៅថ្ងៃទី៩ សីហា ពីតួនាទីកាតព្វកិច្ចធំៗ ចំនួន៣ របស់គណៈកម្មការស្រមោលសម្រាប់បម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតនេះថា គណៈកម្មការនឹងពិនិត្យការធ្វើច្បាប់ឲ្យបានសុក្រឹត ដើម្បីធានាយុត្តិធម៌ និងការពារផលប្រយោជន៍រួមក្នុងសង្គម។
លើសពីនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ បានមានប្រសាសន៍បន្តថា គណៈកម្មការស្រមោលរបស់សមាជិករដ្ឋសភា CNRP ដែលមានតួនាទីក្នុងគណៈកម្មការទាំង១០ នៃរដ្ឋសភានោះ នឹងពិនិត្យដោះស្រាយបញ្ហាពលរដ្ឋនានារួច រៀបចំត្រៀមខ្លួនឆ្ពោះទៅការគ្រប់គ្រងប្រទេស ប្រសិនបើគណបក្សឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។
លោកលើកឧទាហរណ៍ពីគណៈកម្មការសមាជិក CNRP យ៉ាងដូច្នេះថា៖« គណៈកម្មការមានជំនាញ តួនាទីរៀងៗខ្លួន មានការពិនិត្យតួនាទីសភា និងការអនុវត្តច្បាប់។ ឧទាហរណ៍គណៈកម្មការវិស័យអប់រំ សមាជិកនៅក្នុងជំនាញនោះគាត់យល់អំពីអប់រំ គាត់សរសេរពីគោលនយោបាយគណបក្សសង្គ្រោះជាតិ ថាគាត់ធ្វើអីដឹកអី និងកែទម្រង់អប់រំបែបណា ជាដើម»។
លោក សុន ឆ័យ បន្តបញ្ជាក់ពីការបង្កើនទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយថា ប្រធានគណៈកម្មការជំនាញទាំងអស់នោះ នឹងប្រកាសជាសាធារណៈ ពីលេខទូរស័ព្ទទំនាក់ទំនងជាមួយអ្នកសារព័ត៌មានសម្រាប់ទាក់ទងសួរនាំអំពី វិស័យនីមួយៗ ដែលពាក់ព័ន្ធនឹងក្រុមជំនាញនោះ ក្រោយពីពួកគេសាកល្បងសមត្ថភាព។ «យើងនឹងប្រកាសប្រធានតាមជំនាញនីមួយៗសម្រាប់ផ្តល់ព័ត៌មានជំនាញលម្អិតជូនអ្នកសារព័ត៌មាន។ យើងគិតថា យើងអ្នកជំនាញដឹងពីការងារតាមវិស័យច្បាស់ ហើយជួយសម្រួលការងារអ្នកនាំពាក្យគណបក្សផងដែរ»។ នេះជាការបន្ថែមរបស់លោក សុន ឆ័យ។
ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការជំនាញស្រមោល CNRPនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកជាសិទ្ធិសេរីភាពរបស់គណបក្សជាប់ឆ្នោតក្នុងរដ្ឋសភា ប៉ុន្តែលោកបានចំអកគណបក្សប្រឆាំងថា នេះជាសកម្មភាពមួយទើបភ្ញាក់ពីដំណេក CNRP រួច ព្យាយាមផ្សព្វផ្សាយទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ។ «បក្សប្រឆាំងហាក់កំពុងព្យាយាមផ្សព្វផ្សាយ ការចាប់អារម្មណ៍ពីពលរដ្ឋ ពួកគេមានចេតនា បង្កើតក្រុមប្រឆាំងរដ្ឋាភិបាល»។ នេះជាប្រសាសន៍លោក ផៃ ស៊ីផាន។
គណៈកម្មការជំនាញទាំង១០ ក្នុងនោះ រួមមាន
- ទី១.គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
- ទី២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
- ទី៣.គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- ទី៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
- ទី៥.គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
- ទី៦.គណៈកម្មការ នីតិកម្ម និងយុត្តិធម៌
- ទី៧.គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
- ទី៨. គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
- ទី៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧហស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង
- ទី១០.គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
គួរកត់សម្គាល់ដែរ លោក សុន ឆ័យ ប្រកាសបង្កើតគណៈកម្មការជំនាញនៃសមាជិកសភាស្រមោល ក្រោយពីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានបញ្ចប់សិក្ខាសាលា ដែលរៀបចំឡើងដោយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ អាល្លឺម៉ង់ (Konrad-Adenauer-Stiftung) រយៈពេល២ថ្ងៃ ស្តីពី នីតិវិធីនៃការតាក់តែងច្បាប់ ក្នុងទីស្នាក់ការកណ្ដាលគណបក្ស សង្គ្រោះជាតិ៕
ឆ្នាំ ២០១៧
តុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ភ្នំពេញ —
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ អនុប្រធានគណបក្សសង្រ្គោះជាតិលើកឡើងថា តុលាការធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន ព្រមទាំងបានបញ្ជាក់ជំហរថា គណបក្សនេះនឹងអាចចូលរួមការបោះឆ្នោតក្នុងពេលខាងមុខ។ ចំណែកអ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាការសម្លាប់ទស្សនៈនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងព្យួរសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ក្នុងម្នាក់ៗចំនួន៥ឆ្នាំ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងការរំពឹងទុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ក្នុងសវនាការរយៈពេល១ថ្ងៃពេញនេះ មានសមាសភាពក្រុមប្រឹក្សាអង្គជំនុំជម្រះចំនួន៩រូប តំណាងមកពីក្រសួងមហាផ្ទៃ២រូប និងមេធាវីតំណាងក្រសួងមហាផ្ទៃចំនួន ៤រូប ដោយមានភ្ជាប់ភស្តុតាងចំនួន២៦កញ្ចប់។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិមិនបានដាក់ឯកសារ ឬមេធាវីដើម្បីតតាំងក្តីនោះទេ ហើយក្នុងសវនាការនោះ ក៏មិនមានការចូលរួមពីមន្រ្តី ឬតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិណាម្នាក់ដែរ។
មេធាវីតំណាងក្រសួងមហាផ្ទៃចំនួន៤រូប ដែលដឹកនាំដោយលោក គី តិច បានបង្ហាញភស្តុតាងទាំង២៦កញ្ចប់ ដែលមានវីដេអូប្រមាណជាជាង១០ឃ្លីប ព្រមទាំងឯកសារ និងរូបថតមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាព ដែលក្រុមមេធាវីទាំងនោះអះអាងថា ជាការធ្វើបដិវត្តពណ៌។ វីដេអូទាំងនោះបានបង្ហាញពីសកម្មភាពនៃការធ្វើបាតុកម្មកាលពីដើមឆ្នាំ២០១៣ និងចុងឆ្នាំ២០១៤ វីដេអូរបស់មេបក្សប្រឆាំង លោក កឹម សុខា និងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការថ្លែងថា គណបក្សសង្គ្រោះជាតិបានទទួលជំនួយពីបរទេស ដែលមានសហរដ្ឋអាមេរិកក្នុងការរៀបចំផ្តួលរំលំរដ្ឋាភិបាល។
ក្រុមមេធាវីទាំងនោះបានថ្លែងការពារភស្តុតាងទាំងនោះម្តងម្នាក់ ព្រមទាំងបានលើកឡើងថា គណបក្សសង្គ្រោះជាតិបានត្រៀមរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៌ឲ្យបានសម្រេចក្នុងឆ្នាំ ២០១៨ ខាងមុខ ប៉ុន្តែពួកគេអះអាងថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្រ្កាបគម្រោងការនោះបានទាន់ពេល។
ក្រុមមេធាវីទាំងនោះក៏បានបន្ថែមថា ភស្តុតាងដ៏សំខាន់មួយទៀតដែលបង្ហាញថា សហរដ្ឋអាមេរិកពិតជាមានពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ គឺការថ្លែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលលោកទើបឡើងកាន់តំណែងដំបូង កាលពីចុងឆ្នាំ២០១៦។ មេធាវីទាំងនោះអះអាងថា លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្តួលរំលំរដ្ឋាភិបាលនៃប្រទេសណាមួយទៀតហើយ។
ក្រុមមេធាវីក្រសួងមហាផ្ទៃបានការពារភស្តុតាងចុងក្រោយ ដែលមានបញ្ជីរាយនាមឈ្មោះរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ថា មានជាប់ពាក់ព័ន្ធជាមួយផែនការនៃការផ្តួលរំលំរដ្ឋាភិបាលនោះ និងបានស្នើឲ្យតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់ពួកគេក្នុងម្នាក់ៗ៥ឆ្នាំ។ ក្រោយពីក្រុមប្រឹក្សាអង្គជំនុំជម្រះបានថយទៅពិភាក្សារយៈពេល២ម៉ោង លោក ឌិត មន្ទី ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ នៅម៉ោងប្រមាណជាជាង៥ល្ងាច ដោយលើកឡើងពីអំណះអំណាងក្នុងការរំលាយជាច្រើនចំណុច។ លោក ឌិត មន្ទី បញ្ជាក់ថា យោងលើការមិនដាក់ឯកសារ ការមិនចូលរួម ឬការមិនចាត់តំណាងចូលរួមសវនាការរបស់គណបក្សសង្គ្រោះជាតិ បង្ហាញថា គណបក្សសង្គ្រោះជាតិបានយល់ស្របជាមួយអង្គហេតុ និងថា ការស្ងៀមស្ងាត់របស់គណបក្សសង្គ្រោះជាតិ តុលាការចាត់ទុកថា គណបក្សនេះបានសារភាពទទួលស្គាល់រាល់ការអះអាងរបស់ក្រសួងមហាផ្ទៃ។
លោក ឌិត មន្ទី ក៏បានប្រកាសដែរថា តាមបណ្តឹង និងភស្តុតាងរបស់មេធាវីតំណាងក្រសួងមហាផ្ទៃបានបង្ហាញថា គណបក្សសង្គ្រោះជាតិពិតជាបានរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយពិតមែន។
លោក ឌិត មន្ទី ប្រកាសសាលដីកា ខណៈដែលព្រះអាទិត្យកំពុងរៀបអស្តង្គតក្នុងន័យដើមថា៖
«តុលាការកំពូលសម្រេចទទួលស្គាល់បណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយរំលាយគណបក្សសង្គ្រោះជាតិ។ ហាមឃាត់បុគ្គលក្នុងគណបក្សសង្គ្រោះជាតិដូចមានរាយនាមក្នុងបញ្ជី ភ្ជាប់ជាមួយសាលដីកា មិនឲ្យធ្វើនយោបាយ៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសសាលដីកានេះ ដោយបិទផ្លូវតវ៉ា»។
នៅមុនសវនាការ និងការប្រកាសរំលាយគណបក្សប្រឆាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាច្រើនដងពីការរំពឹងទុករបស់លោកយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយជាប្រាកដ។
ភ្លាមៗក្រោយការចេញសាលដីការំលាយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយថា ការរំលាយនេះនឹងជួយការពារសន្តិភាព ស្ថិរភាព និងអធិបតេយ្យ ប្រទេសកម្ពុជា ព្រមទាំងបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្រោយការរំលាយគណបក្សប្រឆាំង។ លោកក៏បានបន្តអំពាវនាវឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់របស់គណបក្សសង្គ្រោះជាតិ មកចុះចូលជាមួយគណបក្សកាន់អំណាចរបស់លោកដដែល។
ការប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងតែរយៈពេល៤០ថ្ងៃប៉ុណ្ណោះ ក្រោយពេលទទួលបានបណ្តឹងរបស់ក្រសួងមហាផ្ទៃស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងមានប្រជាពលរដ្ឋគាំទ្រជាង ៤០ភាគរយនៅទូទាំងប្រទេស។ ការរំលាយនេះធ្វើឡើងស្របពេលដែលប្រធានគណបក្សប្រឆាំង លោក កឹម សុខា កំពុងស្ថិតក្នុងពន្ធនាគារ ចំណែកក្រុមតំណាងរាស្រ្តគណបក្សនេះជិត ៤០នាក់ក្នុងចំណោមតំណាងរាស្រ្តជាង៥០នាក់ កំពុងស្ថិតនៅក្រៅប្រទេស។ អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីថ្ងៃពុធ ក៏បានប្រកាសចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួនទៅបរទេស ប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រី បន្ថែមថា គណបក្សសង្គ្រោះជាតិនឹងត្រឡប់ទៅចូលរួមនយោបាយវិញឲ្យបានមុនការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខ ហើយលោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទុកសន្លឹកឆ្នោតរបស់ពួកគេសម្រាប់គណបក្សសង្គ្រោះជាតិផងដែរ។
លោកស្រីបញ្ជាក់ថា៖
«នៅ២០១៨ យើងនឹងមានឱកាសជួបជុំគ្នា ហើយនឹងគ្មានគណបក្សណាមួយទៀតទេ យើងនឹងមិនបង្កើតគណបក្សណាមួយទៀតទេ។ យើងនឹងរក្សាគណបក្សសង្គ្រោះជាតិ ជាគណបក្សជានិច្ច។ ហើយប្រធាននៃគណបក្សសង្គ្រោះជាតិ គឺលោកប្រធាន កឹម សុខា នេះយើងអត់មានធ្វើការផ្លាស់ប្តូរទេ។ ហើយការវិលត្រឡប់នៃលោកប្រធាន សម រង្ស៊ី ក្នុងនាមលោកជាអ្នកស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យ លោកនឹងធ្វើដំណើរជាមួយយើង ឆ្ពោះទៅរកការបោះឆ្នោតដ៏ត្រឹមត្រូវ សេរី និងយុត្តិធម៌នៅក្នុងឆ្នាំ២០១៨»។ការប្រកាសរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ រដ្ឋាភិបាលនឹងបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទាំងនៅរដ្ឋសភា និងនៅតាមក្រុមប្រឹក្សាឃុំសង្កាត់ ទៅឲ្យគណបក្សផ្សេងៗទៀត ដែលបានចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ តែមិនទទួលបានអាសនៈ។ ការបែងចែកអាសនៈនេះនឹងធ្វើឡើងដោយយោងលើច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលគណបក្សកាន់អំណាចទើបតែស្នើធ្វើវិសោធនកម្ម ហើយព្រះមហាក្សត្របានឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាបន្ទាន់ កាលពីថ្ងៃទី២៥ ខែតុលា។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាគម្រោងសម្ងាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធានាជោគជ័យរបស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ លោកបញ្ជាក់ថា ការលើកឡើងអំពីបដិវត្តន៍ពណ៌ គឺជារឿងនិទានដែលសរសេរដោយគណបក្សប្រជាជនកម្ពុជា ហើយមានលក្ខណៈនយោបាយ។
លោកមានប្រសាសន៍ក្នុងន័យដើមថា៖
«នេះជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយវាជាការសម្លាប់បែបនយោបាយនៃទស្សនៈរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាគួរតែមានការគោរពសិទ្ធិ និងមានប្រជាធិបតេយ្យពហុបក្ស»។ លោក Phil Robertson បន្តថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប គួរតែប្រកាសជាបន្ទាន់ថា ពួកគេនឹងផ្អាកជំនួយការបោះឆ្នោតទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ និងពហិការកិច្ចប្រឹងប្រែងអង្កេតការបោះឆ្នោត ប្រសិនបើគណបក្សសង្រ្គោះជាតិមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយមិនមានឧបសគ្គ។ លោកបន្ថែមថា សហគមន៍អន្តរជាតិ គួរតែដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងមេទាហានកម្ពុជាផងដែរ។ក្នុងអំឡុងសវនាការមួយថ្ងៃពេញ នាថ្ងៃព្រហស្បតិ៍នេះ គេឃើញមានការដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចជាច្រើនរយនាក់ និងបានដាក់រនាំងបិទផ្លូវមួយជុំវិញបរិវេណតុលាការកំពូល ដោយហាមឃាត់មិនឲ្យប្រជាពលរដ្ឋធម្មតាណាម្នាក់ អាចឆ្លងកាត់ចូលទៅតុលាការកំពូលបាននោះទេ។ គេឃើញថា ក្នុងអំឡុងសវនាការនោះ ក៏មានការឃាត់ខ្លួនអ្នកសារព័ត៌មានស្រ្តីម្នាក់ ដែលជាអតីតអ្នកយកព័ត៌មានឱ្យកាសែត The Cambodia Daily គឺកញ្ញា ឡេង ឡែន ដោយសារកញ្ញាមិនមានប័ណ្ណព័ត៌មាន។ ទោះជាយ៉ាងណា សមត្ថកិច្ចបានដោះលែងអតីតអ្នកសារព័ត៌មានរូបនោះ បន្ទាប់ពីតុលាការកំពូលបានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិចប់៕
ឆ្នាំ ២០១៧
អ្នកប្រើហ្វេសប៊ុក មួយចំនួនកំពុងវាយប្រហារមន្ត្រីសំខាន់ៗរបស់បក្សប្រឆាំង មន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ កំពុងរងការវាយប្រហារពីអ្នកលេងហ្វេសប៊ុក (Facebook) ដោយបង្ហោះលាតត្រដាង និងចោទប្រកាន់ពីជីវិតពិតឯកជន ឬរឿងអាស្រូវស្នេហា។ យ៉ាងណាក៏ដោយ មន្ត្រីប្រឆាំងប្រកាន់ជំហរមិនឆ្លើយតបចំពោះការវាយប្រហារនោះទេ។
យ៉ាងហោចណាស់តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួន រួមមានលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក យឹម សុវណ្ណ លោក ឡុង រី លោក ចាន់ ចេង និងអ្នកស្រី ពត ពៅ ត្រូវបានអ្នកប្រើហ្វេសប៊ុក ឈ្មោះ សី ហា បង្ហោះរូបភាព និងសរសេរដោយចោទប្រកាន់ថា មានរឿងអាស្រូវផ្លូវភេទលួចលាក់មានស្នេហា ឬក៏លេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ ជាដើម។
អ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ សី ហា បានសរសេរចោទប្រកាន់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេង មានទំនាក់ទំនងស្នេហាជាមួយតំណាងគណបក្សនេះ គឺអ្នកស្រី ពត ពៅ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានស្នេហាលួចលាក់ជាមួយអ្នកស្រី លី ស្រីវីណា ដែលជាអ្នកតំណាងរាស្ត្រដូចគ្នា។ លោក ឡុង រី ទៅលួចលាក់ស្នេហាជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ មានស្នេហាលួចលាក់ជាមួយលេខាស្រី ក្បត់ចិត្តប្រពន្ធ និងចោទប្រកាន់ទៀតថា មនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង វក់នឹងល្បែងមិនលោះពេល រហូតមិនខ្វល់ពីការប្រជុំសភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបុគ្គលម្នាក់រងការចោទប្រកាន់ថា វក់នឹងល្បែង លក់ឧត្ដមគតិខ្លួនឯងនោះ មិនបង្ហាញការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នោះឡើយ។ លោកបដិសេធឆ្លើយតបដើម្បីបំភ្លឺករណីនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សរូបនេះថា លោកមិនប្ដឹងទៅសមត្ថកិច្ចនោះទេ ព្រោះលោកយល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅពេលនេះ មិនឯករាជ្យ៖ «មិនឆ្លើយទេ ខ្ញុំមិនឆ្លើយតបទេណា! ខ្ញុំមិនតបតទេ ហ្នឹងហើយដោយសារសង្គមអ៊ីចឹង ខ្ញុំតបតក៏អត់ប្រយោជន៍ដែរ»។
នេះមិនមែនជាលើកទីមួយទេ ដែលមានករណីលាតត្រដាង ឬការវាយប្រហារមកលើប្រមុខ ឬមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ប្រធានស្ដីទីគណបក្សនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុក បង្ហោះសំឡេងសន្ទនាស្នេហាដែលគេចោទប្រកាន់ថា ជាសំឡេងសាសងស្នេហាជាមួយស្រីកំណាន់។ ក្រៅពីនេះ ក៏មានការបង្ហោះសំឡេងដែលគេចោទប្រកាន់ថា ជាសំឡេងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ សន្ទនាស្នេហាជាមួយនារីម្នាក់ដែលបម្រើការងារនៅក្នុងផ្ទះរបស់លោក។
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ករណីថ្មីដែលកើតឡើងលើមន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ មិនមែនជារឿងចម្លែកទេ ខណៈការបោះឆ្នោតជិតមកដល់ បូករួមទាំងស្ថានភាពនយោបាយជាប់គាំងផងនោះ។ លោកបន្តថា សមត្ថកិច្ចគួរមានការសិក្សាស្រាវជ្រាវក្នុងករណីនេះ៖ «តាមផ្លូវច្បាប់ជាបទល្មើសប៉ះពាល់សង្គម ឬក៏សិទ្ធិបុគ្គលផងដែរ ប៉ុន្តែអាជ្ញាធរ ឬតុលាការខ្មែរគាត់សំអាងថា ទាល់តែមានពាក្យបណ្ដឹងទើបចាត់ការ»។
ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ហើយលោកក៏មិនទាន់បានទទួលពាក្យបណ្ដឹងពីអ្នកពាក់ព័ន្ធនៃរឿងនេះដែរ។ តែទោះយ៉ាងក្តី លោកយល់ថា បើគ្រាន់តែមានការបង្ហោះអ្វីមួយជាសិទ្ធិសេរីភាពរបស់បុគ្គល កុំឲ្យតែទង្វើនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកប្ដឹង ហើយបើប៉ះពាល់នោះនឹងមានបញ្ហា៖ «អ្នកបង្ហោះអាចមានបញ្ហានៅពេលការបង្ហោះហ្នឹងទៅជារឿងមួលបង្កាច់ បរិហាកេរ្តិ៍ ប្រសិនបើម្ចាស់រឿងគេប្ដឹង»។
ខណៈបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយជាកន្លែងចំរំលែកព័ត៌មាន និងជាកន្លែងបញ្ចេញមតិដ៏ធំសម្រាប់ពលរដ្ឋខ្មែរនៅពេលនេះ ប្រសិនមានអ្នកណាហ៊ានប្រមាថប្រមុខរដ្ឋាភិបាល ឬប្រកាសធ្វើបដិវត្តន៍ នឹងត្រូវសមត្ថកិច្ចតាមចាប់ខ្លួន។ ប៉ុន្តែករណីដូចគ្នាបើកើតចំពោះគណបក្សប្រឆាំង គេកម្រឃើញសមត្ថកិច្ចបង្ហាញខ្លួនជនប្រព្រឹត្តណាស់។ សង្គមស៊ីវិល និងអ្នកតាមព្រឹត្តិការណ៍សង្គមយល់ថា ការអនុវត្តច្បាប់បែបនេះ គឺមានស្តង់ដារពីរ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនត្រូវបានអនុវត្តលើបុគ្គលគ្រប់រូប៕
ឆ្នាំ ២០១៨
បក្សសង្គ្រោះជាតិឯនាយសមុទ្រព្យាយាមបង្រួបបង្រួម ដោយធ្វើសន្និបាតនៅរដ្ឋកាលីហ្វ័រញ៉ា
«អញ្ចឹងហើយបានជាគ្រប់សាខាទាំងអស់យល់ព្រមធ្វើការគាំទ្រ ហើយក៏យើងបង្កើត មហាសន្និបាតថ្ងៃទី១២ នេះ»។
វ៉ាស៊ីនតោន —
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ គ្រោងនឹងជួបប្រជុំគ្នាក្នុងមហា សន្និបាត១ថ្ងៃនៅថ្ងៃសៅរ៍នេះ ដើម្បីដាក់បញ្ចូលគ្នាជាផ្លូវការនិងបង្កើតជារចនាសម្ព័ន្ធមួយ មុនពេលបោះឆ្នោតជាតិខែកក្កដាខាងមុខ ទោះជាគេមើលឃើញពីក្តីសង្ឃឹមតិច តួចដែលថាគណបក្សនេះ អាចរស់ឡើងវិញនិងអាចចូលរួមក្នុងការបោះឆ្នោតខាងមុខ។
ក្រុមតំណាងមន្ត្រីគណបក្សសង្គ្រោះជាតិយ៉ាងតិច៤០០នាក់ មកពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ជាដើមគ្រោងនឹងជួប ប្រជុំគ្នាដើម្បីប្រារព្វធ្វើសន្និបាតនៅថ្ងៃសៅរ៍នេះក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ជាលើកដំបូង ដើម្បីបញ្ចូលគ្នាឲ្យទៅជាសាខាតែមួយនៃគណបក្ស ទោះជាគណបក្ស នេះត្រូវអាជ្ញាធរគណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន រំលាយកាលពីឆ្នាំទៅ ដែលធ្វើឲ្យមានប្រតិកម្មជាអន្តរជាតិក្តី។
តំណាងសាខានិងអ្នកគាំទ្រ មកពីតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិក និងប្រទេស នានាដែលជាមន្ត្រីមកពីគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង CNRP NA ហើយនឹងមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអាមេរិក CNRP USA ដែលបាន បង្កើតជាសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកតែមួយហៅថា CNRPA តាម គោលការណ៍នៃការដាក់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស គ្រោងនឹងចូលរួមក្នុងមហាសន្និបាតទី១ រយៈមួយថ្ងៃ ហើយនឹងប្រកាសពីការរួបរួម គ្នានេះជាផ្លូវការ។ ក្រុមមេដឹកនាំ មានអតីតមេដឹកនាំគណបក្ស និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើន ក៏គ្រោងនឹងចូលរួមដែរ។
លោក វាសនា ចាន់ ប្រធានសាខាមួយនៃគណបក្សសង្គ្រោះជាតិប្រចាំក្រុងឡុងប៊ិច បានប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា នេះជាពេលវេលាត្រឹមត្រូវ ដើម្បីប្រារព្វធ្វើមហាសន្និបាតដាក់បញ្ចូលគ្នាដើម្បីធ្វើកិច្ចការឲ្យមានភាពរលូនទៅតាមអ្វី ដែលថ្នាក់ដឹកនាំគណបក្សបានសម្រេចជាគោលការណ៍ដាក់បញ្ចូលគ្នាតាំងពីបង្កើត គណបក្សសង្គ្រោះជាតិដំបូង។
«អញ្ចឹងហើយបានជាគ្រប់សាខាទាំងអស់យល់ព្រមធ្វើការគាំទ្រ ហើយក៏យើងបង្កើត មហាសន្និបាតថ្ងៃទី១២ នេះ»។
លោកបានបន្ថែមថាសន្និបាតនេះក៏នឹងបង្ហាញពីកម្លាំងសាមគ្គីគ្នាផងដែរទោះបីជានៅ ក្នុងប្រទេសមានការរំលាយគណបក្សសង្គ្រោះជាតិក្តី។
«គឺបង្ហាញទៅមហាជនឬមួយប្រជាជនដែលគាត់ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ គាត់ គិតថា នេះគឺជាភាពរឹងមាំមួយដែលគណបក្សសង្គ្រោះជាតិនៅតែរស់រវើកធ្វើឲ្យកូន ខ្មែរយល់ថាគណបក្សសង្គ្រោះជាតិ អ្នកដឹកនាំក្តីគឺមិនមែនព្រងើយកន្តើយទេគឺ ថាគិតគូពីវាសនាប្រទេសជាតិយើងរហូតចង់ឲ្យមានការផ្លាស់ប្តូរ»។
អ្នកស្រី ចាណេត សេង (Janet Seng) គឺប្រធាន ចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ ស.រ.អា មកពីក្រុង ហ្វីឡាឌែលហ៊្វីយ៉ា រដ្ឋ ភេនស៊ីលវីនៀ (PA) បានថ្លែងថាមហា សន្និបាត នេះជារឿងសំខាន់សម្រាប់បង្ហាញឲ្យពលរដ្ឋ និងអ្នកគាំទ្របានដឹងថា គណបក្សសង្គ្រោះជាតិមានការរួបរួមគ្នានិង មានភាពរឹងមាំ។
«អញ្ចឹងមហាសន្និបាតនេះវាសំខាន់ណាស់ ជារូបភាពមួយបង្ហាញជាកម្លាំងឲ្យពួកគាត់មានក្តីសង្ឃឹម ឲ្យពួកគាត់ក្រោកឈរបើសិនជាលោកប្រធានសម រង្ស៊ីក្តី លោក ប្រធានកឹម សុខាក្តីដូចថាគាត់ផ្តល់សញ្ញាយ៉ាងម៉េច នេះជាផ្លូវមួយលើកទឹកចិត្តឲ្យគាត់ ធ្វើតាម»។
អ្នកស្រី ចាណេត បានលើកឧទាហរណ៍មួយបញ្ជាក់ទាក់ទងនឹង ការបោះឆ្នោតនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ពលរដ្ឋមិនត្រូវទៅបោះឆ្នោតទេ អញ្ចឹងពលរដ្ឋត្រូវ ធ្វើតាម ហើយដឹងថាមានមេដឹកនាំ។
ទោះជាយ៉ាងណាក៏មានក្រុមមួយ ដែលប្រកាសថាជាអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិប្រចាំសហរដ្ឋអាមេរិក ឬ CNRP USA បានប្រកាសជាសាធារណៈថាពួកគេមិន ដែលបានបញ្ចូលគ្នាជាមួយនឹងក្រុមគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែឧសភា បានបញ្ជាក់ថា៖
«ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USA មិនពាក់ព័ន្ធនឹង ក្រុម CNRP A និងកម្មវិធីសមាជទី១របស់ពួកគេនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នោះឡើយ។ CNRP A គ្រាន់តែបំប្លែងខ្លួនពីចលនា សង្គ្រោះជាតិ CNRM និងសមាជទី១ របស់ពួកគេនេះ គឺជាសកម្មភាពអាណាធិបតេយ្យមួយទៀតដើម្បីបំភ័ន្ធសាធារណជន ឲ្យវង្វេងនិងបំបែកបំបាក់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស តែប៉ុណ្ណោះ»។
ទោះជាយ៉ាងណា លោក អ៊ុង រិទ្ធី ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋ អាមេរិក CNRP-USA និងបច្ចុប្បន្នជាប្រធានសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិក បានថ្លែងបន្ទតាមមន្ត្រីរបស់គណបក្សឯទៀតថាមហាសន្និបាតនេះគឺជាការបង្ហាញអំពី ការរួមរួម ដែលលោកចាត់ទុកថា ជារឿងចាំបាច់ ដើម្បីពង្រឹងគោលជំហរគណបក្ស កុំឲ្យមានការភ័យខ្លាច កុំបែកបាក់ និងកុំឲ្យមានការទោរទន់ទៅតាមមនោគមន៍វិជ្ជា របស់ដៃគូប្រជែង ក្រៅពីអំពាវនាវបន្ថែមឲ្យមានការរួបរួមក្នុងចំណោមអ្នកប្រជាធិប តេយ្យ។
«បើសិនជាយើងដាក់ប្រទេសជាតិជាធំ យើងមានភក្តីភាពចំពោះជាតិ យើងគួរតែធ្វើការ រួបរួមគ្នា ហើយឈប់វាយប្រហារគ្នា ឈប់បង្អាប់គ្នាជាពិសេសអ្នកដែល សេ្នហាជាតិដូច គ្នា ហើយជាពិសេសអ្នកដែលស្រឡាញ់សង្គ្រោះជាតិដូចគ្នា។ ធ្វើការរួមគ្នាគឺយើងអាច នាំមកនូវភាពជោគជ័យចំពោះជាតិចំពោះមាតុប្រទេសរបស់យើង ហើយធ្វើការរួមគ្នា យើងអាចរុញច្រានយន្តការនយោបាយនៃការផ្លាស់ប្តូរទៅតាមការអភិវឌ្ឍន៍វិជ្ជមាន របស់យើង តាមទិសដៅអហិង្សា មិនយកខ្មែរណាជាសត្រូវ»។
ក្រុមអ្នកគាំទ្រនៅឯនាយសមុទ្រដែលគិតពីប្រទេសកំណើត ត្រូវគេដឹងថាជាប្រភព ហិរញ្ញវត្ថុ សំខាន់សម្រាប់គណបក្សជំទាស់ ដែលលោក អ៊ុង រិទ្ធី អះអាងថាមហា សន្និបាតនៅថ្ងៃសៅរ៍នេះ បានទទួលការជូនដំណឹងបន្តបន្ទាប់ពីប្រធានសាខាសឹង ទាំងអស់ថានឹងមកចូលរួមដើម្បីប្រកាសពីសាខាគណបក្សសង្គ្រោះជាតិតែមួយនៅ ឯនាយសមុទ្រដូចមានការគ្រោងទុករបស់គណបក្ស។
សហគមន៍អន្តរជាតិ បានដាក់ការកៀបសង្កត់ខ្លាំងទៅលើគណបក្សគ្រប់គ្រងប្រទេសក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ និង ចាប់ប្រធានគណបក្សនេះគឺលោក កឹម សុខា ដាក់គុកពីបទចោទប្រកាន់ ថាមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេស ហើយនឹងដកសិទ្ធិ នយោបាយដល់មន្ត្រីជាន់ខ្ពស់ និងចាប់ឃុំខ្លួនមន្ត្រីគណបក្សជំទាស់ជាច្រើននោះ។ សហគមន៍អន្តរជាតិដូចជាស.រ.អា សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចមួយ ចំនួនទៀត បានព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើការនាំចូលទំនិញដោយរួចពន្ធពីកម្ពុជា ការកាត់ជំនួយមួយចំនួន ការព្រមានពីការបង្កកទ្រព្យសម្បត្តិ និងការមិនផ្តល់ទិដ្ឋាការដល់បុគ្គលមួយចំនួនក្នុងរដ្ឋាភិបាលនិងគ្រួសារ ដែលគេរកឃើញថាជាអ្នកបំផ្លាញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment