Saturday, September 28, 2019

សង្គ្រាមចិន-វៀតណាម ១៩៧៩

ថ្ងៃនេះខ្ញុំលើកអំពីសង្រ្គាមវៀតណាម ចិន ឆ្នាំ ១៩៧៩ មិនមែនជាការរៀបរាប់បែប លំៗ តែជាការវិភាគ បែប វិទ្យាសាស្រ្តយោធា

(១) មូលហេតុនៃសង្រ្គាម ចិន វៀតណាម ទី១ ចំណែកសង្រ្គាមធំជាងទី១ គឺ​សង្រ្គាមទី ២ ឆ្នាំ ១៩៨៦ ដែលមាន ពត័មានថា ទ័ពវៀតណាមស្លាប់ជាង ១ លាននាក់ក្នុងរយៈសង្រ្គាមតែជាង ៣ខែ៖ 
  • យោងតាមភាគីចិន គឺវៀតណាម លើកទ័ពចូលកាន់កាប់ប្រទេសកម្ពុជា ដែល​មានអាសនៈនៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ UN ដែលវៀតណាមមានទ័ពជាងប្រមាណ ១,២លាន ទៅ ២ លាននាក់ ។
  • យោងតាមភាគីអ្នកតស៊ូព្រំដែន ៖ សីហនុ សឺនសាន យល់ថា វៀតណាមចូលឈ្លានពានកម្ពុជា ព្រោះក្រោយរំដោះថ្ងៃទី ៧ មករា ១៩៧៩ ទ័ពវៀតណាមមិនបានផ្ទេរអំណាចឲ្យ ភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៍មិនបានសុំការអនុញ្ញាតិពី ក្រុមប្រឹក្សា UN ដែរ ។ វៀតណាម ថាបានសុំទៅ សូវៀត តែសូវៀត និង ចិន មិនត្រូវគ្នា ។ មានការប្រជុំគ្នារវាងក្រុមអ្នកតស៊ូ ដូចជា សឺនសាន សីហនុ...គេថា មិនដែលស្គាល់ទេ ឈ្មោះ ប៉ែន សុវណ្
  • យោងតាមគាគីវៀតណាម និង រុស្សី៖ វៀតណាមលើទ័ពស្ម័គ្រចិត្តចូលមករំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុលពត ដែលសម្លាប់ប្រជាជន កម្ពុជាអស់ជាង ៣ លាននាក់
  • យោងតាម UN ជាក្រុមប្រឹក្សាសន្តិសុខ៖ សូវៀត ជាភាគីនៅ UN មិនបានប្រាប់ទៅ ចិន ក៍មិនបានរាយការណ៍ទៅ បារាំង អាមេរិក អគ្លេស ដែលជា តំណាង ក្រុមប្រឹក្សាសន្តិសុខដែរ ដូច្នេះ ភាគីចិន វាយប្រទេសវៀតណាមពីខាងជើង ចំណែកភាគ ណាតូ NATO ពង្រាយទ័ពតាមព្រំដែនខាងលិចកម្ពុជា និង វាយប្រហារពីខាងប្រទេសថៃមកវិញ ក៍មិនមានការខុសឆ្គងដែរ
  • ភាគីក្រុងភ្នំពេញ ឬ សាធារណរដ្ឋប្រជាមានិតកម្ពុជា៖ ដឹងថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហមសម្លាប់ប្រជាជនខ្មែរ តែក៍ដឹងថា កងទ័ពវៀតណាម សំខាន់ណាស់ដែរក្នុងការទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ដូច្នេះ សង្រ្គាម ចិន វៀតណាមឆ្នាំ ១៩៧៩ គឺប្រជាជនកម្ពុជានៅ ប្រទេសកម្ពុជា មិនបានដឹងទេ  គ្រាន់តែឆ្ងល់ថា ម៉េចបានជា មានការដកទ័ពចាស់ៗ ចេញពីកម្ពុជា ហើយឃើញមានទ័ពក្មេងៗ សិស្សសាលា មកពីវៀតណាមទៅវិញ!! ភាគីក្រុងភ្នំេពេញ ប្រកាសថាមានមនុស្សសំខាន់ ២៧ នាក់ដឹកនាំទ័ពចូលមករំដោះក្រុងភ្នំពេញ ដែលគ្មានឈ្មោះ ប៉ែន សុវណ្ណ ទេ ក្នុងបញ្ជី

សរុបមកសង្រ្គាមចិន វៀតណាមឆ្នាំ ១៩៧៩ នេះគឺជាការសង់តង់គ្នាណាស់ ពិតជាចាំបាច់ណាស់ក្នុងការ ផ្ទុះសង្រ្គាម! ព្រោះគ្រប់ភាគី សុទ្ធតែ មិនស្គាល់ថា នណាជា ប៉ែន សុវណ្ណ ទេ !។ ម្យា៉ង ភាគីចិនថា សង្រ្គាមនេះជាការ ព្រមាន និងថា ការដកទ័ពចេញ ព្រោះសម្រេចតាមគោលបំណង !! សួរថា អ្វីជាគោលបំំនងកាលណោះ? គឺការដែលកងទ័ពវៀតណាម ដកចេញពីកម្ពុជា ក្រោយ១០ឆ្នាំ (១៩៧៩-១៩៨៩) ពីព្រោះវាទាមទារពេលវេលារៀបចំការបោះឆ្នោត ផ្ទេរអំណាច..ការនេះវាទាក់ទងថា ម៉េចបានជាមានសង្រ្គាម ចិន វៀតណាមឆ្នាំ ១៩៨៦? ម៉េចបានជាមានសង្រ្គាមព្រំដែនកម្ពុជា ថៃឆ្នាំ ១៩៨៥? ម៉េចបានជាមានសង្រ្គាម កម្ពុជា ថៃ ឆ្នាំ ១៩៨៦ដែរ? យើងប្រហែលជាធ្លាប់តែដឹងពីសង្រ្គាម ខ្មែរ និង ខ្មែរ តែមិនដឹងថា ថៃ ដឹកនាំទ័ពធ្វើសង្រ្គាមតាមព្រំដែនទេ !!!ម៉េចបានជាមានការដកទ័ពវៀតណាមឆ្នាំ ១៩៨៩? នេះគឺមកពីលទ្ធផលនៃសង្រ្គាម ចិន វៀតណាមឆ្នាំ ១៩៧៩ និង ឆ្នាំ ១៩៨៦ មិនដែលនៅសុខៗ វៀតណាមគេព្រម ដកទ័ពទេ !!

(២) តើភាគីចិន និង វៀតណាម ប្រើកងទ័ពប៉ុន្មាន?
  • យោងតាមភាគីចិន៖ ខាងទ័ពចិនថា ចិនប្រើទ័ព ២០០,០០០នាក់ រថក្រោះជាង ៤០០គ្រឿង ឯវៀតណាម មានទ័ព ១០០,០០០ នាក់ និង សេនាជន កងការពារព្រំដែនចំនួន ១៥០,០០០ នាក់
  • យោងតាមភាគីវៀតណាម៖ ខាងទ័ពវៀតណាម ថា ចិនប្រើទ័ព ៦០០,០០០ នាក់ រថក្រោះ ៥៥០ គ្រឿង។
តាមតួរលេខខាងលើនេះ តើក្នុងនាមជាអ្នកសង្កេតការណ៍យោធា ឬ អ្នកសិក្សាផ្នែកកល្បយុទ្ធ ឬ វិទ្យាសាស្រ្តយោធា..យល់ឃើញបែបណា? ប្រទេសចិនជាប្រទេស ដែលខ្លាំងផ្នែកសង្រ្គាម ព្រោះធ្លាប់ធ្វើសង្រ្គាមជាមួយ បារាំង អាមេរិក អគ្លេស វៀតណាម ឥណ្ឌា ជាពិសសេប្រើទ័ព ថ្មើរជើងឬ សេនាជនជាង ១,០០០,០០០ នាក់ពង្រាយតាមព្រំដែន ជាមួយ សូវៀត ដោយប្រើតែកាំភ្លើង អាកា ១ ដើម ! ចុងក្រោយ សូវៀត ព្រមចរចារជាមួយ ចិន រឿងព្រំដែន ព្រោះសូវៀត ពង្រាយអាវុធធុនទំនើបៗ គ្រឿងចក្រតាមព្រំដែន បែរជា ចិនពង្រាយសេនាជន ។ ក្នុងន័យនេះ សង្រ្គាមជាមួយ វៀតណាម ចិនប្រើ រូបមន្ត វាយលុយ ១​ទល់ ៥ បានន័យថា ទ័ពវៀតណាម ១នាក់ ចិនប្រើទ័ព ០៥នាក់ដើម្បីកំទេចទ័ពវៀតណាម ពោលគឺចិន ប្រកាស ផ្សព្វផ្សាយ ថា វៀតណាម ប្រើទ័ព ១០០,០០០ នាក់ ដូច្នេះប្រាកដណាស់ គឺចិន ប្រើទ័ព ៥០០,០០០ ទៅ ៦០០,០០០ នាក់។ ចុះភាគីវៀតណាម ប្រើទ័ពប៉ុន្មាន? វៀតណាមប្រើរូបមន្ត ០១ ទល់ ០៣ បានន័យថា ទ័ពចិន ៣នាក់ចូលមកវាយវៀតណាម វៀតណាមប្រើទ័ព តែ ០១នាក់ទេ គឺ ៣០ម៉ឺននាក់/០៣នាក់= ១០០,០០០ នាក់ នេះក៍ដោយសារចារកម្ម វៀតណាមខ្សោយ អត់ដឹងតួរលេខពិតប្រាកដនៃសាច់ទ័ពចិន ! ដូចបានឃើញស្រាប់ ការស្មាន មិនមែនជា តួរលេខចេញពីកងស៊ើបការណ៍ ឬ ចេញពី ចារកម្ម នាំឲ្យការវាយតម្លៃតួរលេខខុស ស្មានតែទ័ព ៣០ម៉ឺន ដឹងអី ៦០ ម៉ីននាក់សោះ តាមការរីកចម្រើននៃពត៍មានវិទ្យា សូម្បីតួរលេខ ៦០ ម៉ឺននាក់នេះក៍មិនសូវត្រូវដែរ ព្រោះ គេមានរូបមន្ត ទ័ពប្រយុទ្ធ combattant និង ទ័ពជំនួយការ Assistant ប្រទេសក្រីក្រ មានរូបមន្ត ១/៥ កឺទ័ពប្រយុទ្ធ ០១នាក់ ទ័ពបម្រើការ ០៥នាក់ មានដូចជា ពេទ្យ រដ្ឋបាល ភស្តុភារ ដាំបាយ ស្លរ ....បញ្ជូនសារ អប់រំចិត្តសាស្រ្ត...ដូច្នេះពេលយើង ស៊ើបការណ៍ឃើញមានកំលាំងខ្មាំង ០៥នាក់នៅចំណុច មួយ មិនមែន មាន ន័យថា ពួកខ្មាំំងមានទ័ព ០៥នាក់ទេ ត្រូវគិតថា ជារូបមន្ត ១/ ២ ឬ ១/ ៣ ឬ ១/៥? សព្វថ្ងៃនេះ ទ័ពអាមេរិក ប្រើរូបមន្ត ១/៣ 

(៣) អំពីការខូចខាត

  • ភាគីចិនថា ទ័ពវៀតណាមមាន ១០០,០០០នាក់ ស្លាប់អស់ ៣០,០០០នាក់ របួសអស់ ៣២,០០០នាក់ នៅសល់ ៤០,០០០ នាក់ទៅផ្ទុះវិញ។ ចិនថា វៀតណាមប្រើសេនាជន ១៥០,០០០ នាក់ ស្លាប់អស់ ១០០,០០០ នាក់។
  • ភាគីវៀតណាម ថា ទ័ពចិន ៣០០,០០០ នាក់ ស្លាប់អស់ ២៦,០០០នាក់។ វៀតណាមថា ទ័ពចិនសម្លាប់ប្រជាជនស៊ីវិលអស ១០០,០០០ នាក់។ 
(៤) អំពីទិដ្ឋភាពនយោបាយ

  • ភាគីចិនប្រកាសថា ជោគជ័យក្នុងសង្រ្គាម ព្រោះសម្រេចគោលបំណង
  • ភាគវៀតណាម ប្រកាសជោគជ័យ ក្នុងសង្រ្គាម ព្រោះទ័ពចិនដកថយអស់ទៅវិញ ប្រើទ័ពតិច ឈ្នះទ័ពច្រើន ! ស្លាប់តិច ខូចខាតតិច ! 
សង្គ្រាមចិន-វៀតណាម (Sino-Veitnam War) 中越戰爭 (zhong yue zhan Zheng)
(Third Indochina War)

សង្គ្រាមននេះគឺជាការប្រយុទ្ធតាមព្រំដែនរយៈពេលខ្លីរវាងប្រទេសចិននិងប្រទេសវៀតណាម នៅដើមទសវត្សរ៍ឆ្នាំ ១៩៧៩។ នេះជាការផ្តល់មេរៀនដល់​វៀតណាម ក្រោយពីប្រទេសនេះបានបញ្ជូនកងទ័ពចូលក្នុងប្រទេសកម្ពុជាដើម្បីបណ្ដេញពួកខ្មែរក្រហមដែលគ្រប់គ្រងប្រទេសដោយការកាប់សម្លាប់ និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ចិន។ សង្គ្រាមនេះកើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ-ថ្ងៃទី១៦ ខែមិនា ឆ្នាំ១៩៧៩ (៣សប្តាហ៍និង៦ថ្ងៃ) ដោយប្រទេសទាំងពីរសុទ្ធតែបាន អះអាងពីជ័យជំនះរៀងៗខ្លួន ដោយចិនបានដកទ័ពចេញ​ពីវៀតណាមហើយទ័ពវៀតណាមនៅតែបន្តមានវត្តមានក្នុងប្រទេកម្ពុជា ទោះបីជាសង្គ្រាមទ្រង់ទ្រាយធំត្រូវបានបញ្ចប់តែ ការប៉ះទង្គិចប្រដាប់អាវុធតូចៗនៅតាម បណ្តោយព្រំដែននៅតែមានរហូតដល់ឆ្នាំ១៩៩០។

ក្នុងការប្រយុទ្ធនេះចិនបានប្រើប្រាស់កម្លាំងទ័ពរបស់តំបន់សឹកគួនមិងនិង​កាងស៊ូ ចំនួន ២០០, ០០០នាក់ និងរថក្រោះចំនួន ៤០០-៥៥០គ្រឿង (ទិន្នន័យ PLA)តែវៀតណាមអះអាងថាមានកម្លាំងទ័ពរហូតដល់ ៦០០,០០០ នាក់ ដោយ​វៀតណាមមានកម្លាំងទ័ពត្រឹមតែ ៧០,០០០-១០០,០០០ នាក់​ និងកម្លាំងស្ម័គ្រចិត្ត(សេនាជន)១៥០, ០០០នាក់ ប៉ុណ្ណោះសម្រាប់ទប់ទល់ ។

ដោយការខូចខាតភាគីចិនស្លាប់ចន្លោះពី ៦,៩៥៤នាក់ -៨,៥៣១ នាក់ របួស ១៤,៨០០នាក់ -២១,០០០នាក់ ត្រូវចាប់ខ្លួន ២៣៨នាក់ រថក្រោះ៤២០គ្រឿង ត្រូវបានបំផ្លាញ និងកងកាំភ្លើងធំ ៦៦ កាណុងរងការខូចខាត។ តែតួលេខលោកខាងលិចមានរហូតដល់ ២៦, ០០០នាក់ ស្លាប់របួស ៣៧,០០០នាក់។ ទ័ព​វៀតណាមស្លាប់ចន្លោះពី ៣០, ០០-៥៧,០០០នាក់ សេនាជនស្លាប់​៧០,០០០នាក់ ចាប់ខ្លួនបាន ១,៦៣៦នាក់ រថក្រោះបំផ្លាញ ១៨៥គ្រឿង កាំភ្លើងធំ ២០០គ្រឿងត្រូវកម្ទេច ជើងទម្រកាំជ្រួចចំនួន០៦ត្រូវបំផ្លាញ។តួលេខ​លោក​ខាងលិចស្លាប់ចន្លោះពី ៣០,០០០-៣៥,០០០នាក់ របួស៣២,០០០នាក់។ កងទ័ព​ចិនរុលចូលភាគខាងជើងវៀតណាមហើយកាន់កាប់បានទីក្រុងជាច្រើននៅតាមបណ្តោយព្រំដែន។
នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ១៩៧៩ ចិនប្រកាសថាមាត់ទ្វារចូលក្រុង ហាណូយ ត្រូវបានបើកហើយ ប្រតិបត្តិការសឹកជោគជ័យ...ថ្ងៃដំបូងនៃការប្រយុទ្ធ កងទ័ពរំដោះប្រជាជនចិនប្រើយុទ្ធវិធីរលកមនុស្ស ក្នុងចំនួនមហាសាលលុកចូលទៅក្នុងទឹកដីវៀតណាម ឈ្លានពានយកក្រុងបានចំនួន០៣ គឺCao Bang, Lao Cai, Lang Son តែចិនក៏រងនូវការខូចខាតយ៉ាងដំណំផងដែរ ព្រោះការប្រើយុទ្ធវិធីរលកមនុស្សបែបបូរាណ និងមានអាវុធដែលចាស់មិនទំនើបដូចវៀតណាម ព្រោះវៀត​ណាមពេលនោះមានទាំងអាវុធរបស់សូវៀត និងរបស់អាមេរិកដែលបន្សល់ទូកក្រោយពេលចាញ់សង្រ្គាម គេអាចសង្កេតឃើញពីការក្រែងរអារបស់ចិន ចំពោះអាវុធយុទ្ធភ័ណ្ឌរបស់វៀតណាមក្នុងការធ្វើសង្រ្គាមរយៈពេល ១៦ ថ្ងៃនេះបានដោយ​សារចិនស្ទើរតែមិនបានប្រើប្រាស់ទ័ពជើងអាកាសក្នុងការប្រយុទ្ធ ព្រោះវៀតណាមមានកាំជ្រួចប្រឆាំងយន្តហោះ ប្រភេទ SAM រាប់មិនអស់ ដូច្នេះ​ចិន​ចចាំបាច់ត្រូវប្រើកកាំភ្លើងធំ រថក្រោះ និងថ្មើរជើងជំនួសវិញ។
ចំនែកវៀតណាម ប្រើយុទ្ធវិធីបាញ់កបាញ់កាំភ្លើងធំចេញពីទីខ្ពស់សំដៅហ្វូងមនុស្សនិងរថពាសដែក ការប្រយុទ្ធតាមប៉មនិងរូងក៏មានប្រសិទ្ធភាពដែរក្នុងការរុលទៅមុខរបស់កងទ័ពចិន ការបញ្ជូនកម្លាំងបម្រុងមានការយឺតយ៉ាវ ជាសាហេតុននាំឲ្យមានការផ្លាស់ប្ដូរមេទ័ពជាច្រើនរូប ក៏ជាមូលហេតុចេញពីការចល័តកម្លាំងននេះដែរ។ ក្រោយពីទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល០៣ថ្ងៃដំបូងកងទ័ពចិន បានផ្លាស់ប្ដូរផែនការប្រយុទ្ធភ្លាមដោយការប្រើកកាំភ្លើងធំក្នុងចំនួនមហាសាល ផ្លោងដាក់ខ្សែត្រៀមការពាររបស់វៀតណាម កៀបមិនឲ្យងើបក្បាលរួច រហូតអ្នកសង្កេតការណ៍សង្រ្គាមសរសេរថាមិនដែលធ្លាប់ឃើញ សង្រ្គាមណាដែលមានការបាញ់កាំភ្លើងធំធ្ងន់ធ្ងរនិងខ្លនិងខ្លាំងក្លាដូចសង្រ្គាមននេះទេ ពោលគឺចិនបាញ់ដាក់វៀតណាមក្នុង១វិនាទី១គ្រាប់ ទាំង​យប់ទាំងថ្ងៃ។
ចំណែកការប្រយុទ្ធក្នុងលេណដ្ឋាន និងក្នុងរូងដែលធ្លាប់តែមានប្រសិទ្ធភាពកាលពីប្រយុទ្ធជាមួយអាមេរិច ប្រើការក្នុងការបប្រយុទ្ធលើកនេះមិនបានផលនោះទែ ព្រោះចិនប្រើម៉ាស៊ីនបាញ់ភ្លើងចូលរូងដុតសម្លាប់ទាហានវៀតណាមតែម្តង។

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃសកម្មជន​វៀតណាម​នាំគ្នា​រំឭកខួប​៣៥ឆ្នាំ​នៃ​សង្រ្គាម​វៀតណាម-ចិន​ឆ្នាំ​១៩៧៩
ដោយ សេង ឌីណាចុះផ្សាយ​នៅ​ថ្ងៃ 16/02/2014
សកម្មជន​វៀតណាម​នាំគ្នា​រំឭកខួប​៣៥ឆ្នាំ​នៃ​សង្រ្គាម​វៀតណាម-ចិន​ឆ្នាំ​១៩៧៩ សកម្មជន​ប្រឆាំង​ចិន​នាំគ្នា​ធ្វើ​បាតុកម្ម​រឭក​ខួប ៣៥ឆ្នាំ នៃ​សង្រ្គាម​វៀតណាម-ចិន ឆ្នាំ​១៩៧៩ REUTERS/Kham
ថតកម្មវិធីនេះទុក

នៅថ្ងៃ​អាទិត្យ​នេះ ​សកម្មជន​វៀតណាម​ប្រមាណ​ជា ១០០នាក់ បាន​ប្រមូលផ្តុំគ្នា នៅក្នុង​ទីក្រុង​ហាណូយ ដើម្បី​រំឭកខួប ៣៥ឆ្នាំ នៃ​សង្រ្គាម រវាង​ចិន និង​វៀតណាម ដែល​បាន​ផ្ទុះឡើង កាល​ពី​ឆ្នាំ​១៩៧៩ ក្រោយ​ពី​វៀតណាម​បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​វាយ​បណ្តេញ​ពួកខ្មែរក្រហម​ចេញ​ពី​អំណាច។

ការជួបជុំគ្នា​​រំឭកខួប ៣៥ឆ្នាំ នៃ​សង្រ្គាម​ចិន-វៀតណាម នៅថ្ងៃ​អាទិត្យ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិនមាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នោះទេ។ ក៏ប៉ុន្តែ សកម្មជន​វៀតណាម​បាន​បង្ហាញ​នូវ​ការ​មិនសប្បាយចិត្ត ដែលរដ្ឋាភិបាល​វៀតណាម​មិនបាន​រៀបចំ​ពិធី​ផ្លូវការ​ណាមួយ ដើម្បី​រំឭក​ខួប​សង្រ្គាម​នេះ។

សង្រ្គាម​ចិន-វៀតណាម នៅ​ឆ្នាំ​១៩៧៩ គឺ​ជា​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ “សង្រ្គាម​ឥណ្ឌូចិន​លើកទី៣” (សង្រ្គាម​ឥណ្ឌូចិន​លើកទី១​ គឺ​សង្រ្គាម​ប្រឆាំង​នឹង​អាណានិគម​បារាំង នៅ​វៀតណាម ហើយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី២ គឺ​សង្រ្គាម​អាមេរិក​នៅ​វៀតណាម ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ហៅ​ដោយ​ខ្លី​ថា សង្រ្គាមវៀតណាម)។

ដើមហេតុ​សំខាន់បំផុត ដែល​នាំ​ឲ្យ​ផ្ទុះសង្រ្គាម​ រវាងចិន និង​វៀតណាម នៅ​ឆ្នាំ​១៩៧៩ គឺ​អន្តរាគមន៍​យោធា​របស់​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តួលរំលំ​របបខ្មែរក្រហម។ នៅ​ពេលនោះ ពិភពលោក​កំពុង​ស្ថិត​ក្នុង​​សង្រ្គាម​ត្រជាក់ ហើយ​ចិន និង​សហភាព​សូវៀត ក៏​​ជា​គូប្រជែងគ្នា​ដ៏ធំ​មួយដែរ។ ​វៀតណាម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សូវៀត។ ចំណែក​​ខ្មែរក្រហម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។

នៅ​ពេល​ដែល​វៀតណាម​បញ្ជូន​កងទ័ព​ចូល​ទៅ​​បណ្តេញ​ខ្មែរក្រហម​ពី​អំណាច ហើយ​កាន់កាប់​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ​១៩៧៩ មេដឹកនាំ​ចិន​នៅពេលនោះ គឺ​លោក​តេង ស៊ាវភីង គិត​ថា នេះ​គឺ​ជា​យុទ្ធសាស្រ្ត​របស់​សូវៀត ក្នុងគោលដៅ​វាតទី​​ពង្រីក​ឥទ្ធិពល នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រើ​វៀតណាម​ជា​កូនជឹង ដើម្បី​មក​ទប់ទល់​នឹង​ចិន។

នៅថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ជាងមួយខែ​ក្រោយ​ពី​កងទ័ព​វៀតណាមវាយចូលដល់​ភ្នំពេញ ហើយ​ផ្តួលរំលំ​របបខ្មែរក្រហម ចិន​ក៏​បាន​បញ្ជូន​ទ័ព​ប្រហែល​ជា ២ម៉ឺននាក់ អមដោយ​រថក្រោះ​ ២០០គ្រឿង ព្រមទាំង​កងកាំភ្លើងធំ​ផង ​បើក​ការវាយប្រហារ​ទៅលើ​ខេត្ត​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាម ដើម្បី​ជាការ​សងសឹក​ចំពោះ​អន្តរាគមន៍​យោធា​វៀតណាម​នៅ​កម្ពុជា។

ក៏ប៉ុន្តែ ប្រតិបត្តិការ​យោធា​ចិន នៅ​វៀតណាម មិនបាន​ប្រព្រឹត្ត​ទៅ​ដូច​ដែល​ចិន​រំពឹង​ទុក​នោះទេ ដោយសារ​តែ​ទាហាន​វៀតណាម​​មិនចេញ​មក​ប្រយុទ្ធ​តទល់​នឹង​ទាហាន​ចិន។ ផ្ទុយទៅវិញ វៀតណាម​បាន​ប្រើ​​យុទ្ធសាស្រ្ត​ឧទ្ទាម​ទ័ព​ព្រៃ​ ដូចដែល​វៀតណាម​ធ្លាប់ធ្វើ​ជាមួយ​អាមេរិក ក្នុង​សង្រ្គាម​វៀតណាម។

នៅថ្ងៃ​ទី៦ មីនា ក្រោយ​ពី​ការ​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ ១៧ថ្ងៃ ចិន​ក៏​បាន​​ចាប់ផ្តើម​ដក​ថយ​បន្តិចម្តងៗ រហូត​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម នៅថ្ងៃ​ទី១៦​ មីនា។ ការ​ដកថយ​របស់​ចិន​បាន​​​​ធ្វើ​ឲ្យ​វៀតណាម​ប្រកាស​ថា ខ្លួន​គឺ​ជា​អ្នក​ឈ្នះ​សង្រ្គាម ដោយ​អាច​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន ដូច​ជា​វៀតណាម​ធ្លាប់​ធ្វើ​ជាមួយ​អាមេរិក និង​បារាំង។

ចិនវិញ​​បាន​អះអាង​ថា ចិន​ដក​កងទ័ព​ចេញ​ពី​វៀតណាម​វិញ គឺ​ដោយសារ​តែ​​ចិន​បានសម្រេច​តាម​គោលដៅ​ពីដំបូង គឺ​ផ្តល់មេរៀន​មួយ​ដល់​វៀតណាម ដែល​ហ៊ាន​ចូល​ឈ្លានពាន​លើ​របប​ខ្មែរក្រហម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន។ ក៏ប៉ុន្តែ អ្នក​ប្រវត្តិសាស្រ្ត និង​អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព គេ​យល់ឃើញ​ថា មាន​ហេតុផល​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ចិន​ដក​ថយ​ចេញ​ពី​វៀតណាម គឺ ទីមួយ ចិន​ក៏​មិនមានចង់​ឲ្យ​សង្រ្គាម​ជាមួយ​វៀតណាម រាលដាល​កាន់តែ​ធំ​ដែរ ដោយសារ​តែ​ខ្លាច​ផ្ទុះ​សង្រ្គាម​ជាមួយ​នឹង​សហភាព​សូវៀត។ ម្យ៉ាងទៀត ទាហាន​ចិន​ក៏​​ត្រូវ​រងការ​ខូចខាត​ខ្លាំង​ផងដែរ ដោយសារ​តែ​យុទ្ធសាស្រ្ត​ទ័ព​ព្រៃ​របស់​វៀតណាម។

ដូច្នេះ​ហើយ​បាន​ជា​គេ​គិត​ថា នៅ​ក្នុង​សង្រ្គាម​ជាមួយ​វៀតណាម នៅ​ឆ្នាំ​១៩៧៩​នេះ ថ្វីដ្បិត​តែ​គេ​មិន​អាច​និយាយ​ថា ជាបរាជ័យ​របស់​ចិន ព្រោះ​ចិន​មិនមែន​ត្រូវ​កងទ័ព​វៀតណាម​វាយបង្រ្កាប​​ឲ្យ​ដកថយ ក៏ប៉ុន្តែ គេ​ក៏​មិន​អាច​និយាយ​ពី​ជ័យជម្នះ​របស់​ចិន​ដែរ ពីព្រោះ​ថា ចិន​ដែល​ជា​ប្រទេស​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង ជា​អ្នក​បើក​ការ​វាយប្រហារ​ទៅលើ​វៀតណាម​មុន ក្នុង​គោលដៅ​ថាចង់​ផ្តល់​មេរៀន​ដល់​វៀតណាម ក៏ប៉ុន្តែ នៅ​ទីចុងបំផុត​ទៅ កងទ័ព​ចិន​ខ្លួនឯង​ក៏​ទទួលរងនូវ​ការ​ខូចខាត​មិនតិច​ដែរ។

ទាហាន​ចិន ត្រូវ​ស្លាប់​​ជាង ៨ ៥០០នាក់ និង​របួស ជាង ២ម៉ឺននាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​ចិន។ ខាង​វៀតណាម​វិញ អះអាង​ថា ទាហាន​ចិន​ស្លាប់​រហូតដល់​ទៅ ៦ម៉ឺន ២ពាន់នាក់​ឯណោះ។ ខាងវៀតណាមវិញ រដ្ឋាភិបាល​វៀតណាម​មិនបាន​ផ្តល់​តួលេខ​អំពី​​ការខូចខាត​ខាង​កងទ័ព​ទេ ក៏ប៉ុន្តែ ចិន​អះអាង​ថា មាន​ទាហាន​វៀតណាម​ស្លាប់ ប្រមាណ​ជា ៤ម៉ឺន ២ពាន់នាក់​ ក្នុង​សង្រ្គាមនេះ៕

No comments:

Post a Comment