ស៊ុន ចន្ធី គណបក្ស កម្លាំងជាតិ (NPP)
Roem Vichet 4 December 2024 ·
លោក រ៉ុង ឈុន ស្នើតុលាការឱ្យទម្លាក់ការចោទប្រកាន់ និងអនុញ្ញាតឱ្យលោកធ្វើនយោបាយពេញលេញឡើងវិញ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ ដើម្បីឱ្យលោកបានធ្វើនយោបាយ បម្រើសង្គមពេញលេញឡើងវិញ។ សំណើនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងរបស់លោកកាលពីពេលថ្មីៗនេះ។ មន្រ្តីសិទ្ធិមនុស្សមើលឃើញថាការរឹតត្បិតសិទ្ធិធ្វើនយោបាយលើលោក រ៉ុង ឈុន នោះ គឺមិនផ្តល់ផលចំណេញអ្វីដល់កម្ពុជាឡើយ។
ជំលោះផ្ទៃក្នុង គណបក្ស ភ្លើងទៀន
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ទិតសុទ្ធី បូរ៉ាឆាត បានជូនដំណឹងអំពីការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលនៅក្រៅឃុំ ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងឆ្នាំ២០២៤។ នេះបើតាមលិខិតជូនដំណឹងរបស់តុលាការចុះថ្ងៃទី១៩ ខែវិច្ឆិកា តែលោក រ៉ុង ឈុន ទើបទទួលបានពីមន្រ្តីនគរបាលយុត្តិធម៌នៅព្រឹកថ្ងៃទី២ ខែធ្នូ។
លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានអនុវត្តត្រឹមត្រូវ តាមការកំណត់ របស់តុលាការ។ ចំណែកសកម្មភាពដែលលោកចុះជួយប្រជាពលរដ្ឋរងគ្រោះដីធ្លី រួមទាំងសកម្មភាពចូលរួមការពារផលប្រយោជន៍ជាតិ និងបញ្ចេញមតិកន្លងមក គឺមិនខុសច្បាប់ ឬបំពានបម្រាមតុលាការនោះទេ។ លោក រ៉ុង ឈុន សង្ឃឹមថាលោកនឹងរួចផុតពីការចោទប្រកាន់ និងទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយជួយដល់សង្គម និងការពារពលរដ្ឋស្លូតត្រង់តទៅទៀត។
ជំលោះផ្ទៃក្នុង គណបក្ស ភ្លើងទៀន
លោក រ៉ុង ឈុន៖ «អ្នកដែលវាយតម្លៃថាខ្ញុំធ្វើកិច្ចការងារហ្នឹងខុស ឬត្រូវ គឺស្ថិតនៅលើការវិនិច្ឆយរបស់ពលរដ្ឋ។ ការវិនិច្ឆយរបស់តុលាការនោះ បើតុលាការអនុវត្តតាមវិជ្ជាជីវៈ មិនទទួលឥទ្ធិពលខាងណានោះ តុលាការនឹងផ្តល់យុត្តិធម៌ឱ្យខ្ញុំពីព្រោះខ្ញុំមិនបានប្រព្រឹត្តកំហុសណានោះទេ បាទ »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែធ្នូ។
លោក រ៉ុង ឈុន បានជាប់ពន្ធនាគាររយៈពេល ២០ខែ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់បង់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម។ សាលឧទ្ធរណ៍ភ្នំពេញបានសម្រេចដោះលែងលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន៣ឆ្នាំ។ ទោះយ៉ាងណានៅក្នុងសាលដីកានោះ តុលាការមិនបានដាក់បម្រាមហាមឃាត់លោក រ៉ុង ឈុន មិនឱ្យធ្វើនយោបាយ ឬបញ្ចេញមតិអំពីបញ្ហាសង្គម ឬការជួបជុំពលរដ្ឋរងគ្រោះដែលធានាដោយច្បាប់នោះទេ។
គណបក្ស កម្លាំងជាតិ (NPP)
ទោះបីជាបែបនេះក្តី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានយកសំណុំរឿងចាស់មកកោះហៅលោក រ៉ុង ឈុន ទៅបំភ្លឺ កាលពីថ្ងៃទី២០ ខែកញ្ញា គឺមុនពេលលោកត្រូវទទួលបាននីតិសម្បទាពេញលេញឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ តុលាការបានចោទប្រកាន់ លោកពាក់ព័ន្ធការបញ្ចេញមតិយោបល់ និងសកម្មភាពរបស់លោកកន្លងទៅ រួមមានការផ្តល់បទសម្ភសន៍ឱ្យសារព័ត៌មាន ជុំវិញបញ្ហាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះតាមព្រំដែន ករណីលោកចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោក និងការជួបពលរដ្ឋរងគ្រោះដីធ្លី ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ព្រមទាំងករណីលោកចូលរួមកម្មវិធីសម្ពាធទីស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ ខេត្តកណ្តាលជាដើម។
តុលាការដែលគេមើលឃើញថា ស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាចនេះ បានសម្រេចឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។ លក្ខខណ្ឌទាំងនោះមានដូចជា ហាមមិនឱ្យលោកធ្វើដំណើរចេញទៅក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ច រៀងរាល់ខែក្នុងសប្តាហ៍ទី៤ និងត្រូវសហការជាមួយតុលាការនៅពេលមានដីកាកោះហៅ។
ទាក់ទងបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍ថា លោក រ៉ុង ឈុន ជាមនុស្សម្នាក់លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបម្រើជាតិដោយស្មោះត្រង់ ចំណែកសកម្មភាពរបស់លោក រ៉ុន ឈុន នៅក្នុងសង្គមជាបន្តបន្ទាប់មកនេះ គឺជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។ លោកស្នើដល់តុលាការក្រុងភ្នំពេញលុបចោលបទចោទប្រកាន់លើលោក រ៉ុង ឈុន ដើម្បីឱ្យគាត់បន្តជួយបម្រើប្រយោជន៍ ដល់សង្គមជាតិបន្តទៀត។
លោក យី សុខសាន្ត៖ «ខ្ញុំយល់ថា តុលាការគួរផ្តល់យុត្តិធម៌ចុងក្រោយ ដើម្បីឱ្យគាត់បានធ្វើនយោបាយចូលរួមប្រកួត ស្របទៅនឹងប្រទេសយើង ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គួរតែផ្តល់ឱ្យគាត់។ ប្រជាពលរដ្ឋ ទាំងមតិជាតិនិងអន្តរជាតិ ក៏មើលឃើញថាការដាក់ទណ្ឌកម្ម ក៏ដូចការរឹតត្បិតលើលោក រ៉ុង ឈុន ហ្នឹងវាជារឿងមួយ បិទលំហសេរីភាពនយោបាយដែលធ្វើទុក្ខបុកម្នេញលើគាត់ មិនឱ្យមានសេរីភាពចូលរួមបម្រើការងារសង្គម បាទ»។
អ្នកឃ្លាំមើល និងអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍បង្ក្រាបសំឡេងប្រឆាំង និងសំឡេងរិះគន់ ដូចជំនាន់ឪពុករបស់លោក គឺលោក ហ៊ុន សែន តទៅទៀត ព្រោះវាមិនផ្តល់ផលចំណេញដល់ជាតិនោះទេ។ ផ្ទុយទៅវិញវាកាន់តែធ្វើឲ្យជាតិបែកបាក់ និងមានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ ហើយបាត់បង់ធនធានមនុស្សចូលរួមអភិវឌ្ឍជាតិជាដើម៕
តេីនរណាជាអ្នកនៅពីក្រោយខ្នងលោកស្រី យឹម ផល្លី ប្រធានគណបក្សភ្លេីងទៀន ខេត្តសៀមរាប ដែលបានប្តឹងសកម្មជនខ្លួនឯងដាក់គុក ? បើតាមព័ត៌មាន អាជ្ញាធរកំពុងតាមចាប់សកម្មជនគណបក្សភ្លេីងទៀនដែលទំនោរទៅ គណបក្សកម្លាំងជាតិបន្ថែមទៀត ។ សូមបញ្ជាក់ថា កាលកន្លងទៅ ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លេីងទៀនខេត្តសៀមរាបស្ទេីទាំងអស់ បានបោះឆ្នោតឲ្យគណបក្សកម្លាំងជាតិ ៕
គណបក្សកម្លាំងជាតិ អំពាវនាវឱ្យអង្គបោះឆ្នោតគណបក្សភ្លើងទៀន បោះឆ្នោតឱ្យខ្លួន ជាពិសេសនៅភូមិភាគ៧ និង៨ ដែលផ្ទុយទៅនឹងការណែនាំរបស់ លោក លី សុធារ៉ាយុទ្ធ អំពាវនាវបោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ។ (ភ្នំពេញ)៖ គណបក្សកម្លាំងជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការនាយករបស់ខ្លួន ដោយអំពាវនាវដល់អង្គបោះឆ្នោត ឱ្យបោះឆ្នោតជូនខ្លួនជាពិសេស នៅភូមិភាគ៧ និង៨ ដែលផ្ទុយទាំងស្រុងទៅនឹងការណែនាំរបស់ លោក លី សុធារ៉ាយុទ្ធ អំពាវនាវបោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ។
សេនារីយោទី៥: អ្នកកនយោបាយជាប់បម្រាមនៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀតត្រូវបានប្រាប់ឱ្យ នៅស្ងៀមរង់ចាំរហូតបញ្ចប់បម្រាមហាមធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្តវៃស្មៅបង្អើលពស់ដោយជំរុញឱ្យអ្នកនយោបាយជាប់បម្រាមកម្រិតធម្យមសាកល្បង ដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជុងងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធី ដើម្បីចង់ដឹងប្រតិកម្ម តប។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះត្រូវបានបដិសេធចំពោះសំណើសុំសិទ្ធិនយោបាយដោយហេតុផលរំលោភសាល ដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេនារីយោទី៦: បន្ទាប់ពីគណបក្សបេះដូងជាតិបានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗរួចហើយគណបក្សនេះនឹងត្រូវ ប្រកាសបញ្ចូលជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី)នៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីបូកផ្គួបនិងបង្កើនកម្លាំងគាំទ្រឱ្យគណបក្សភ្លើទៀនឱ្យក្លាយជាគណបក្សប្រកួតប្រជែងមួយដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនៅមុនពេលរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។
សេនារីយោទី៧: ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើមដើរតួនាទីជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធនិង កម្លាំងរបស់គណបក្សបេះដូងជាតិ និងត្រៀមបម្រុងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។ ភស្តុតាងអាចបញ្ជាក់ថាប្រាក់ជាង២០ម៉ឺនដុល្លារបានពីការលក់ប័ណ្ណ នាឡិកា ប្រាក់ជាង ៣០ម៉ឺនដុល្លារប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ គិតទាំងការទាំងដើមអាចនឹងត្រូវបានគេយកមកបណ្តាក់ទុនក្នុងគណបក្សភ្លើងទៀនដើម្បីបប្រកួតប្រជែងក្នុង ការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។
សេនារីយោទី៨: យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាងគឺស្វែងរកអំណាចនយោបាយជាថ្មីដើម្បីដាក់សម្ពាធលើគណបក្ស កាន់អំណាចឱ្យចរចាជាមួយលោកសម រង្ស៉ី អាចឱ្យគាត់និងគូកនវិលត្រឡប់ចូលប្រទេសវិញ។
លោក ចន្ថា បានលើកឡើងថា អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើងនៅពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជកែប្រែរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្សភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរបានច្របាច់កម្លាំងចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិរួចទៅហើយ។ការបង្កើតឡើងនូវ គណបក្សបេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេចចេញពីការចោទប្រកាន់ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយកម្លាំងបក្សភ្លើងទៀន។
លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ីនិងគូកននៅក្រៅប្រទេសបានក្បត់ ជាមួយលោកកឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅបង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស៕
១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer គិតមកដល់ពេលនេះ គណបក្សបេះដូងជាតិ របស់លោកសៀម ភ្លុក មិនទាន់ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាប្រកាសទទួលស្គាល់ និងចុះបញ្ជីជាបក្សផ្លូវការនៅឡើយទេ។ ប៉ុន្តែ ខុសពីបក្សទើបបង្កើតឡើងថ្មីៗ បក្សនយោបាយនេះរងនូវការសង្ស័យជាបន្តបន្ទាប់ថា ពាក់ព័ន្ធនឹងលោកសម រង្ស៊ី និងក្រុមរបស់លោក។ ថ្មីៗនេះទៀតសោត លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានចោទថា គណបក្សនេះត្រូវបានលោកសម រង្ស៊ី ផ្តល់លុយឱ្យបង្កើតឡើង។ ប៉ុន្តែ ស្ថាបនិកបក្សនេះបានបដិសេធ។ លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ? ភ្នំពេញ : លោកមុត ចន្ថា បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។



យោងតាមលិខិតមិនទាន់ចុះកាលបរិច្ឆេទពេញលេញ មានផ្ដិតស្នាមម្រាមដៃស្ដាំរបស់លោក ស៊ុន ចន្ធី ប្រធាន គណបក្ស កម្លាំងជាតិ (NPP) ធ្វើនៅមណ្ឌល់អប់រំកែប្រែទី៤ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័រ៌មានគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ឈ្មោះ Fresh News កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ គឺលោក ស៊ុន ចន្ធី បានសម្ដែងនូវការសោកស្ដាយចំពោះកំហុសឆ្គងរបស់ខ្លួន និងសូមទោសចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងមូល ។ លើសពីនេះ លោក ស៊ុន ចន្ធី ក៏បានជូនពរសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ពិសេសជោគជ័យក្នុងការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងឥតឈប់ឈរ ។
គួររំលឹកជូនថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ (NPP) ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ រហូតដល់បច្ចុប្បន្ន ក្រោមការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ។ មិនតែប៉ុណ្ណោះ លោក ស៊ុន ចន្ធី ក៏ទទួលរងនូវការចោទប្រកាន់ពីបទ ឆបោក ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកំពង់ធំ ហើយត្រូវបានបញ្ជូនសំណុំរឿងមកសាលាដំបូងរាជធានីភ្នំពេញ បន្ថែមផងដែរ ។ សំណុំរឿងក្ដីព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ស៊ុន ចន្ធី នេះ មិនទាន់ត្រូវបានតុលាការ ជំនុំជម្រះសម្រេចផ្ដន្ទាទោសនៅឡើយទេ ៕
ប្រធានគណបក្ស កម្លាំងជាតិ (NPP)
ភរិយាលោក ស៊ុន ចន្ធី និងអង្គការផ្នែកសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ ជារឿងនយោបាយ ជា សុខនី May 10, 2024 រូបភាពពីហ្វេសប៊ុករបស់អង្គការលីការដូ ភរិយាលោក ស៊ុន ចន្ធី និងអង្គការផ្នែកសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួនប្រធានគណបក្សរូបនេះ ថាជារឿងនយោបាយ ដើម្បីបំបាក់ស្មារតីលើគណបក្សប្រឆាំង។ ក៏ប៉ុន្តែ ក្រសួងយុត្តិធម៌ និងសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីដាច់ដោយឡែកបំភ្លឺថា ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ ជាការអនុវត្តច្បាប់ មាននីតិវិធីត្រឹមត្រូវ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។
អ្នកស្រី យាន ស្រីយ៉ាន ជាភរិយារបស់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា ការឃាត់ខ្លួនស្វាមីរបស់អ្នកស្រី គឺធ្វើឡើង ដោយមិនបានជូនដំណឹងជាមុន និងមិនមានដីការបស់សាលាដំបូង ពីសំណាក់ស្នងការនគរបាលរាធានីភ្នំពេញ។ អ្នកស្រីយាន ស្រីយ៉ាន បានសរសេរបញ្ជាក់ថា៖ «ការណ៍នេះ នាងខ្ញុំមើលឃើញថា ការឃាត់ខ្លួនស្វាមីរបស់នាងខ្ញុំ លោក ស៊ុន ចន្ធី គឺជារឿងនយោបាយសុទ្ធសាធ ជារូបភាពគំរាមកំហែង បំបាក់ស្មារតី ធ្វើទុកបុកម្នេញ ចំពោះអ្នកតស៊ូផ្នែកនយោបាយនៅកម្ពុជា»។ ដោយឡែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា មកដល់ពេលនេះ តាមព័ត៌មានបឋម គឺខាងសមត្ថកិច្ច បានបញ្ជូនលោក ស៊ុន ចន្ធី មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តលើករណីដែលប្រធានគណបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលក្ខណៈលម្អៀង និងរើសអើង។ លោកថ្លែងថា៖ «យើងគិតថាអ្វីដែលគាត់លើក គ្រាន់តែជាការបញ្ចេញមតិ ជាសិទ្ធិមូលដ្ឋាន ក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេ្យ ហើយរូបភាពនៃការនាំខ្លួន ចាប់ខ្លួននេះ វាជាការបំភិតបំភ័យ គំរាមកំហែងទៅដល់ដែលថាសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិក្នុងរបបប្រជាធិបតេយ្យ ក៏ដូចជាការបង្កបញ្ហាទាក់ទងទៅនឹងដំណើរការការបោះឆ្នោតនៅពេលខាងមុខនេះដែរ។ អញ្ចឹងយើងដឹងហើយថាពេលរដូវបោះឆ្នោត មុនបោះឆ្នោត ក្រោយបោះឆ្នោត ច្រើនតែមានព្រឹត្តិការណ៍ទាក់ទងនឹងការចាប់ខ្លួន អ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាសកម្មជនសង្គម»។ លោកបន្តទៀតថា ចំពោះការលើកឡើងរបស់លោក ស៊ុន ចន្ធីទាំងនោះដែរ ក៏មិនមែនជារឿងដែលខុសឆ្គងឡើយ ពីព្រោះជាការបញ្ចេញមតិ ក្នុងគោលដៅដើម្បីឱ្យសង្គមមានការអភិវឌ្ឍតែប៉ុណ្ណោះ។ ដោយឡែកការចាប់ខ្លួន ឫប្រសិនជាមានឃុំខ្លួនប្រធានគណបក្សរូបនេះ គឺមិនមែនជាអនុវត្តច្បាប់នោះទេ ប៉ុន្តែច្រើនតែពាក់ព័ន្ធទៅនឹងរឿងនយោបាយ។ លោក រ៉ុង ឈុន បញ្ជាក់ថា៖ «បើយើងមើលទៅនឹងអង្គហេតុ អង្គច្បាប់ ហើយបើតុលាការអនុវត្តទៅតាមដែលថាវិជ្ជាជីវៈ យើងគិតថាវាមិនត្រូវបានឃុំខ្លួននោះទេ គាត់នឹងទទួលបាននូវសេរីភាពត្រឡប់មកវិញ។ ប៉ុន្តែអ្វីៗកន្លងមកយើងឃើញថា វាលំបាកសម្រាប់អ្នកនយោបាយនៅប៉ូលប្រឆាំង»។ ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មើលឃើញថា ការចាប់ខ្លួន ឫក៏ឃុំខ្លួនលោក ស៊ុន ចន្ធីនេះ គឺចំពេលដែលការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ដែលជិតមកដល់នាពេលខាងមុខ។ លោកសំអាតបន្តទៀតថា ហើយក្នុងកាលៈទេសៈនេះ គឺធ្វើឱ្យស្ថានភាពនយោបាយកម្ពុជាមិនសូវមានភាពល្អប្រសើរ ស្របពេលកន្លងមកសហគមន៍អន្តរជាតិមានការព្រួយបារម្ភ និងមានការរិះគន់ច្រើនទាក់ទងនឹងលំហរសេរីភាពនយោបាយ ជាពិសេសការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សនយោបាយ ដែលមានការចាប់ខ្លួនជាបន្តបន្ទាប់។ លោកថ្លែងថា៖«អាហ្នឹងគឺយើងឃើញថា វាមិនមែនជាផលល្អសម្រាប់កម្ពុជាយើង ដែលនាំឱ្យមានការរិះគន់ច្រើនទាក់ទងនឹងបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស យើងចង់ឃើញអ្នកនយោបាយទាំងអស់ហ្នឹងតម្កល់នូវអត្ថវប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ឈរលើគោលការណ៍មួយដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនយោបាយហ្នឹងមានភាពល្អប្រសើរ ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាបានទទួលស្គាល់ ហើយនិងស្របតាមបទដ្ឋានអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់ផងដែរ»។
លោកបន្ថែមថា ក្នុងករណីប្រសិនជាលោក ស៊ុន ចន្ធី ត្រូវបានតុលាការសម្រេចថាឃុំខ្លួន នោះវាជានីតីវិធីរបស់តុលាការ ប៉ុន្តែអ្វីដែលជាការសម្គាល់ក្នុងនាមជាអង្កការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស គឺឃើញថាថ្មីៗនេះមានការរិះគន់កម្ពុជាឱ្យមានការស្ដារ និងកែលម្អលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីប្រកាសមួយ ដោយបានចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី ថាជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ជុំវិញការចាប់ខ្លួនប្រធានគណបក្សរូបនេះ ខាងក្រសួងយុត្តិធម៌ បានចេញប្រកាសព័ត៌មានមួយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលមេបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្រសួងយុត្តិធម៌ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ»។
ប្រភពដដែលបានបន្ថែមទៀតថា ហើយការអនុវត្តច្បាប់នេះ គឺត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តនោះទេ។ ជាមួយគ្នានេះតាមសេចក្ដីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា ដោយពិនិត្យឃើញថា សកម្មភាពរបស់លោក ស៊ុន ចន្ធី ស្ថិតក្នុងបទល្មើសជាក់ស្តែង និងតាមលទ្ធផល នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សេចក្ដីប្រកាសខាងលើបានឱ្យដឹងទៀតថា ការចាប់ខ្លួននេះ គឺសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។ ដោយឡែកលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានប្រាប់ថា លោកសុំច្បាប់សម្រាកពីការងារ ដូច្នេះមិនអាចឆ្លើយតបបាននោះទេ។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ក្នុងនាមជាភរិយារបស់អ្នកនយោបាយដែលកំពុងជាប់ឃុំរូបនេះ អ្នកស្រី យាន ស្រីយ៉ាន បានប្រកាសលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ និងអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យរបស់គណបក្សកម្លាំងជាតិសូមកុំភ័យខ្លាច ត្រូវរឹងមាំសាមគ្គីរួមគ្នាបន្តដំណើទៅមុខដោយភាពអង់អាចក្លាហាន ដើម្បីទាមទារសិទ្ធ សេរីភាព និងយុត្តិធម៌។ ចំណែកលោករ៉ុង ឈុន បង្ហាញការរំពឹងថា ប្រសិនជាការអនុវត្តច្បាប់របស់អាជ្ញាធរ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយ នោះលោក ស៊ុន ចន្ធី ច្បាស់ជាត្រូវដោះលែងឱ្យមានសេរីភាព ពីព្រោះបទចោទពីការញុះញង់នេះ គឺមិនបានឃើញថាធ្វើឱ្យប្រជាពលរដ្ឋណា មានភាពចលាចល និងមានស្ថានភាពវឹកវរដល់សង្គមដែលកើតមានឡើយ៕
គណបក្សកម្លាំងជាតិ ជាគណបក្សដែលបង្កើតឡើងកាលពីឆ្នាំ២០២៣ បានស្នើសុំបែងចែកមណ្ឌលភូមិភាគជាមួយគណបក្សភ្លើងទៀន ដើម្បីរក្សាចំនួនអាសនៈក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងលិខិតរបស់គណបក្សកម្លាំងជាតិ ផ្ញើជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃចន្ទ បញ្ជាក់ថា ដោយឈរលើឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិជាសំខាន់ ជាពិសេសដើម្បីរក្សាចំនួនអាសនៈព្រឹទ្ធសភាកុំឱ្យបាត់បង់ទៅគណបក្សនយោបាយផ្សេងៗ គឺស្នើសុំជួបពិភាក្សាបែងចែកមណ្ឌលភូមិភាគ។
លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ បានឱ្យដឹងថា ការស្នើសុំជួបពិភាក្សាការបែងចែកមណ្ឌលភូមិភាគខាងលើនេះ ធ្វើឡើងដើម្បីរក្សាចំនួនអាសនៈដោយផ្អែកតាមចំនួនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀន ទោះបីគណបក្សភ្លើងទៀន អវត្តមានចូលរួមប្រកួតការបោះឆ្នោតជាលើកទី២ ក៏ដោយ។ លោក ស៊ុន ចន្ទី បញ្ជាក់ថា៖ «ខ្ញុំស្នើសុំជួបឯកឧត្តមប្រធាន ដើម្បីពិភាក្សាការងារស្តីពីការបែងចែកមណ្ឌលភូមិភាគរវាងគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ដែលបានដាក់បញ្ជីបេក្ខជនតាមរយៈគណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ»។ លោកក៏បានស្នើលោក ទាវ វណ្ណុល ពិនិត្យលទ្ធភាពឱ្យមានការជួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ ដើម្បីជជែកគ្នាត្រង់ទៅត្រង់មក រកដំណោះស្រាយ ដោយតម្កល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិជាសំខាន់។ កាលពីថ្ងៃអង្គារ គណបក្សភ្លើងទៀន បានផ្ញើលិខិតទៅលោក ស៊ុន ចន្ទី ដោយអះអាងថា គណបក្សស្វាគមន៍កិច្ចជួបពិភាក្សាការងារជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ ក្នុងស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដែលនឹងក្លាយជាកម្លាំងនយោបាយថ្មីមួយសម្រាប់ការស្តារ និងកសាងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានឱ្យដឹងថា គណបក្សភ្លើងទៀន នឹងចាត់តាំងថ្នាក់ដឹកនាំរបស់គណបក្ស ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់លើកឡើងថា ទោះគណបក្សតូចៗនៅក្រៅរដ្ឋាភិបាលបានចងសម្ពន្ធភាព ឬបែងចែកមណ្ឌលភូមិភាគរវាងគ្នា នៅតែមិនអាចយកឈ្នះគណបក្សកាន់អំណាចបានឡើយ ព្រោះគណបក្សមានអ្នកគាំទ្រនៅទូទាំងប្រទេស។ លោកថា គណបក្សប្រជាជនកម្ពុជា តែងឈ្នះរាល់គ្រប់ដំណាក់កាលបោះឆ្នោត ប៉ុន្តែគណបក្សប្រឆាំងតែងចាញ់ជានិច្ច ដូច្នេះការបែងចែកមណ្ឌលភូមិភាគរវាងគ្នានេះ មិនអាចធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភឡើយ៕
បក្សភ្លើងទៀនចោទថា សកម្មជនបក្សកម្លាំងជាតិបានបំផ្លាញស្លាកសញ្ញាបក្សភ្លើងទៀន នៅខេត្តកំពង់ធំ គណបក្សភ្លើងទៀនចោទថា សកម្មជនគណបក្សកម្លាំងជាតិបានទៅបំផ្លាញស្លាកសញ្ញាគណបក្សរបស់ខ្លួនក្នុងភូមិសាស្ដ្រស្រុកកំពង់សា្វយ ខេត្តកំពង់ធំ។ តែទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថាមិនទាន់បានព័ត៌មានជាក់លាក់ទេក្នុងរឿងនេះ រង់ចាំលោកស្រាវជ្រាវជាមុនសិន។ ស្លាកសញ្ញាគណបក្សភ្លើងទៀន នៅចំណុចម្ដុំគីឡូម៉ែត្រលេខ១៩៣ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសកម្មជន នៃគណបក្សកម្លាំងជាតិ ធ្វើសកម្មភាពបំផ្លាញស្លាកសញ្ញាចោល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីគណបក្សភ្លើងទៀនលើបណ្ដាញសង្គមតេឡេក្រាម។
គណបក្សភ្លើងទៀន បានឱ្យដឹងថា អ្នកដែលបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន មានឈ្មោះថា លោក ឈឿង ធី ជាសកម្មជនរបស់គណបក្សកម្លាំងជាតិ នៅស្រុកកំពង់ស្វាយ។ តែលោក ឈឿង ធី បានឆ្លើយថា ឈ្មោះ ស៊ុន ចន្ធី ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាពនេះ។ ផ្អែកតាមគណបក្សភ្លើងទៀន លោក ឈឿង ធី និយាយថា “ខ្ញុំមិនដឹងទេ បើចង់ប្ដឹង ចង់រករឿង សូមសួរ ស៊ុន ចន្ធី ទៅ”។ សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី គឺជាប្រធានគណបក្សកម្លាំងជាតិ។
គណបក្សកម្លាំងជាតិប្រកាសថានឹងតែងតាំង លោក រ៉ុង ឈុន ដែលជាអតីតអនុប្រធានគណបក្សភ្លើងទៀនក្នុងជួរក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីថ្មោងមួយនេះ អំឡុងពេលសមាជជាលើកដំបូងរបស់ខ្លួននាថ្ងៃអាទិត្យនៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រសួងយុត្តិធម៌បានព្រមានជាថ្មីថា អតីតមន្រ្តីជាន់ខ្ពស់កូតាមកពីបក្សភ្លើងទៀនរូបនេះ មិនអាចឈរឈ្មោះឱ្យបោះឆ្នោតបានទេ។ ស្ថាបនិកគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ថាលោកស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ លោក រ៉ុង ឈុន ដែលប្តេជ្ញារួមគ្នាដៃគ្នា ជាមួយគណបក្សដែលទើបមានកំណើតក្មេងខ្ចីមួយនេះ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិក្នុងពេលខាងមុខ។
លោកបន្តថា៖ «បង្កើតក្បាលម៉ាស៊ីនដឹកនាំបក្ស […] មានទាំងលោកគ្រូ រ៉ុង ឈុន នៅក្នុងជារចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកម្លាំងជាតិដែរ ប៉ុន្តែមិនដឹងថាតួនាទីណាមួយ អាស្រ័យលើអង្គសមាជ»។ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានប្រកាសលាលែងពីគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ហើយនិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតថ្មីៗនេះ។ សម្រាប់ស្ថាបនិកគណបក្សកម្លាំងជាតិ អះអាងថាគណបក្សរបស់ខ្លួននឹងរៀបចំសមាជនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធគណបក្ស។ក្នុងពេលជាមួយគ្នានេះដែរ សមាសភាពលោក រ៉ុង ឈុន នឹងត្រូវស្នើនៅក្នុងអង្គសមាជ ដើម្បីជ្រើសរើសក្នុងតួនាទីជាក្បាលម៉ាស៊ីនដឹកនាំ នៅក្នុងគណបក្សមួយនេះដែរ។ យ៉ាងនេះក្តី ក្រសួងយុត្តិធម៌ បានព្រមានលោក រ៉ុង ឈុន ដោយប្រយោលតាមរយៈស្ថាប័នជាតិរៀបចំការបោះឆ្នោតភ្លាមៗ ថា អតីតមេសហជីពរូបនេះ នៅមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ដែលអាចមានសិទ្ធិឈរឱ្យគេបោះឆ្នោតឱ្យនៅឡើយទេ ដ៏រាបណាបម្រាមតាមផ្លូវតុលាការ មិនទាន់ចប់ជាស្ថាពរនៅឡើយនោះ។ សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោយបាយ ចាត់ទុកថា ការព្រមានដែលធ្វើឡើងភ្លាមៗបែបនេះ របស់ក្រសួងយុត្តិធម៌ មិនបានប៉ុន្មានថ្ងៃផង ក្រោយពីលោក រ៉ុង ឈុន ស្វែងរកទ្រនំថ្មីដើម្បីបន្តជីវិតនយោបាយទៀតនេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ វត្តមានរបស់លោក រ៉ុង ឈុន នៅក្នុងឆាកនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គណបក្សកាន់អំណាចស្វាគមន៍រាល់គណបក្សនយោបាយដែលទទួលបានការអនុញ្ញាតពីគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងពេលខាងមុខ។ទោះជាបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ចាត់ទុកការចាកចេញពីគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុន ជាសញ្ញាថា គណបក្សប្រឆាំងនេះកំពុងបែកបាក់ដោយដើរតាមគន្លងចាស់របស់មេដឹកនាំពួកគេ។ លោកបន្តថា៖«ភ្លើងទៀនកំពុងដើរតាមលំអានបុព្វការរីជនរបស់គាត់ បង្កើតហើយដើម្បីតែបែកបាក់គ្នា បង្កើតហើយដើម្បីតែរលំរលាយតែប៉ុណ្ណោះទេ»។
លោក ស៊ុន ចន្ធី បញ្ជាក់ថា សមាជដែលគណបក្សនឹងប្រារព្វឡើងនៅថ្ងៃអាទិត្យនេះផ្ដោតលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តនៅឆ្នាំ២០២៨។តាមផែនការសមាជនេះនឹងមានវត្តមានអ្នកគាំទ្រដែលជាសមាជិកគណបក្សប្រមាណ ៥០០នាក់ ទៅ ៦០០នាក់ មកពីទូទាំងប្រទេសកម្ពុជា។ក្រៅពីនេះ សមាជគណបក្សភ្លើងទៀន ត្រូវគេរាយការណ៍មកថាក៏បានប្រកាសចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សថ្មីថ្មោងរបស់លោកដែររាប់ចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនចំនួន ៣រូប ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សនេះ។ ក្នុងនោះមាន លោក ពៅ និក ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ, លោក ម៉ម ខេមរិន្ទ្រ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប និងលោក សុខ ណារៀន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះវិហារ។ បើតាមលោក ស៊ុន ចន្ធី សម្រាប់សមាជគណបក្សក្នុងពេលឆាប់ៗនេះ គណបក្សនយោបាយមួយចំនួនរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ក៏នឹងមានវត្តមាននៅថ្ងៃរៀបចំពិធីនេះដែរ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្សកម្លាំងជាតិអាចនឹងត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀតក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជន។លោកបន្តការបង្កើតគណបក្សនយោបាយថ្មីរបស់ក្រុមអ្នកប្រជាធិបតេយ្យក៏ជាផ្នែកមួយនៃការចង់បានរបស់គណបក្សកាន់អំណាចដើម្បីបំបែកសំឡេងប្រឆាំងដែរ។ លោកបន្តថា៖ «[គណបក្សកម្លាំងជាតិ] មិនជាខ្លាំងក្លាឱ្យគណបក្សកាន់អំណាចបារម្ភទេ ហើយក៏ជាការចង់ឱ្យគណបក្ស [អ្នកប្រជាធិបតេយ្យ] អស់ហ្នឹងកើតឡើងឱ្យច្រើនដើម្បីជួយបន្ថយសំឡេងកុំឱ្យវាប្រមូលផ្ដុំ»។ ចំណែក លោក រ៉ុង ឈុន បានប្រាប់ថា ការចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិនេះ គឺដើម្បីបន្តសកម្មភាពក្នុងការជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ។លើសពីនេះទៀតលោកយល់ឃើញថា គណបក្សថ្មីថ្មោងមួយនេះទើបជាបក្សដែលអាចដើរតាមលំអានគណបក្សភ្លើងទៀនដោយពិតប្រាកដ។
ក្រសួងមហាផ្ទៃបានទទួលចុះបញ្ជីគណបក្សកម្លាំងជាតិនេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ការទទួលស្គាល់គណបក្សនេះជាផ្លូវការ នៅក្នុងបញ្ជីគណបក្សនយោបាយ ស្របពេលគណបក្សដែលគេចាត់ទុកថា ក្រុមអ្នកប្រជាធិបតេយ្យបានរួមកម្លាំងគ្នាបង្កើតជាសម្ព័ន្ធគណបក្ស ក្នុងទិសដៅរកសំឡេងរួមគ្នាមួយ ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងពេលខាងមុខនេះ៕
លោក រ៉ុង ឈុន ប្រកាសដោះអាវបក្សភ្លើងទៀន ទៅពាក់អាវថ្មីគណបក្សកម្លាំងជាតិ នៅទីបំផុត លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន បានប្រកាសជាផ្លូវការ ថា អ្នកនយោបាយប្រឆាំងរូបនេះ នឹងចាកចេញពីគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។ ជីវិតនយោបាយជាបន្តរបស់លោក គឺលោក រ៉ុង ឈុន នឹងទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី នៅក្រោយពេលដែលគណបក្សភ្លើងទៀនបន្តជាប់គាំងបញ្ហា មិនអាចចូលរួមការបោះឆ្នោត។
ដោយឈរទៅលើមូលហេតុ ដែលគណបក្សភ្លើងទៀន បានបាត់បង់ឯកសារច្បាប់ដើម និងមិនត្រូវក្រសួងមហាផ្ទៃ ផ្តល់លិខិតទុតិយតា ដើម្បីចូលរួមការបោះឆ្នោត លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃព្រហស្បតិ៍ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ជំហរនយោបាយចុងក្រោយរបស់លោក ថា ចាកចេញពីគណបក្សភ្លើងទៀន និងបន្តជីវិតលើសង្វៀននយោបាយជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបតែបែកមែកធាង មានស្ថាបនិកចេញពីគណបក្សភ្លើងទៀន។ លោក រ៉ុង ឈុន បានបញ្ជាក់ថា ការចូលរួមជាមួយគណបក្សកម្លាំងជាតិ ពេលនេះ គឺ ដើម្បីបន្តចរន្តនយោបាយ និងគោលជំហរដើម របស់គណបក្សភ្លើងទៀន ព្រមទាំងបង្កើនកម្លាំងនយោបាយប្រជាធិបតេយ្យឲ្យកាន់តែធំធាត់ ឈានទៅដឹកនាំប្រទេស តាមការប្រកួតប្រជែងការបោះឆ្នោតខាងមុខ។ តាមលោក រ៉ុង ឈុន មានតែគណបក្សកម្លាំងជាតិ មួយគត់ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅ មានភាពច្បាស់លាស់ ជាអ្នកបន្ត និងរក្សាសា្មរតីដើមរបស់គណបក្សភ្លើងទៀន ពិតប្រាកដ និងឥតងាករេ។ លោក ស៊ុន ចន្ធី ស្ថាបនិករបស់គណបក្សកម្លាំងជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះដែរថា គណបក្សរបស់លោក ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក រ៉ុង ឈុន និងបណ្តាអ្នកប្រជាធិបតេយ្យផ្សេងទៀត ដែលបានចូលរួមជាមួយគណបក្សកម្លាំងជាតិ។ តែយ៉ាងនេះក្តី សម្រាប់គណបក្សកម្លាំងជាតិ គឺបញ្ហាធនធានមនុស្សនៅតែជាកត្តាចាំបាច់ ដែលគណបក្សត្រូវការអ្នកប្រជាធិបតេយ្យបន្ថែមទៀត សម្រាប់ជាកម្លាំងទៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតពេលខាងមុខ។ ស្ថាបនិករបស់គណបក្សកម្លាំងជាតិ រូបនេះ បន្ថែមថា បើទោះជាលោក រ៉ុង ឈុន ចូលរួមជាមួយគណបក្សកម្លាំងជាតិ ពិតមែន តែមិនមែនជាការបំបែកសំឡេងអ្នកប្រជាធិបតេយ្យចេញពីគណបក្សភ្លើងទៀន ឬគណបក្សណាមួយឡើយ។ ផ្ទុយមកវិញ បើតាមលោក ស៊ុន ចន្ធី ការធ្វើបែបនេះ គឺដើម្បីបន្តដំណើរនយោបាយរបស់អ្នកស្រលាញ់ប្រជាធិបតេយ្យ ទៅប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ គួរជម្រាបថា គណបក្សកម្លាំងជាតិ នឹងត្រៀមធ្វើសមាជលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២វិច្ឆិកាខាងមុខ។ តាមរបៀបវារៈ គឺសមាជ នឹងមានការបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរបស់គណបក្ស។
ជាការកត់សម្គាល់ថា ការចាកចេញរបស់លោក រ៉ុង ឈុន ពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ពេលនេះ ត្រូវគេមើលឃើញថា លោក រ៉ុង ឈុន ជាបេក្ខភាពមានសក្តានុពលមួយរូប ធ្វើជាប្រធានរបស់គណបក្សកម្លាំងជាតិ។ ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ស៊ុន ចន្ធី ស្ថាបនិករបស់គណបក្សកម្លាំងជាតិ ថា ករណីនេះ លោកគោរពការសម្រេចចិត្តរបស់អង្គសមាជ ថាត្រូវជ្រើសលោក រ៉ុង ឈុន ធ្វើជាប្រធាន ឬមួយយ៉ាងណា។ គួរបញ្ជាក់ផងដែរថា មុនពេលដែលលោក រ៉ុង ឈុន ប្រកាសចាកចេញពីគណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ដែលជាស្ថាបនិកគណបក្សកម្លាំងជាតិ បានបង្ហោះរូបភាពមួយចំនួនជាមួយលោក រ៉ុង ឈុន តាមបណ្តាញសង្គម ដោយភ្ជាប់ខ្លឹមសារថា «យើងលើកពែងតែឡើងលើទង្គិចគ្នា ឬហៅថា "ជល់ពែងតែ" គឺមានន័យថា យើងឯកភាពគ្នាផឹកតែក្នុងពែងនេះជាមួយគ្នា»៕
អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់ស្នើបង្កើតគណបក្សថ្មី ក្រោយចាកចេញពីគណបក្សជំទាស់
ភ្នំពេញ — មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយបាយថ្មី ក្រោយការចាកចេញពីគណបក្សជំទាស់ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ។ នេះបើយោងតាមពាក្យសុំបង្កើតគណបក្សនយោបាយ ចុះថ្ងៃទី១៩ ខែមិថុនា ដែលដាក់ទៅក្រសួងមហាផ្ទៃ ហើយវីអូអេទទួលបាន។ គណបក្សដែលលោក ស៊ុន ចន្ធី សុំបង្កើតនោះ មានឈ្មោះថា«គណបក្សកម្លាំងជាតិ»។ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយវិញកាលពីឆ្នាំ២០២១ លោក ស៊ុន ចន្ធី បានសម្រេចប្រឡូកចូលក្នុងវិស័យនយោបាយវិញជាមួយគណបក្សភ្លើងទៀនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែលោកក៏បានលាឈប់ពីគណបក្សភ្លើងទៀនវិញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
នេះបើតាមលិខិតសុំលាឈប់ដែលវីអូអេទទួលបាន។ លោក ស៊ុន ចន្ធី បានបង្ហោះព័ត៌មាននៅលើគេហទំព័រហ្វេសប៊ុករបស់លោកថាការលាឈប់របស់លោកនេះ គឺជាសិទ្ធិរបស់បុគ្គល ដែលមិនប៉ះពាល់ដល់ដំណើរការរបស់គណបក្សភ្លើងទៀនឡើយ។ លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំនៅតែបន្តសកម្មភាពជាអ្នកនយោបាយទៅមុខទៀតដដែល ដោយអាចនឹងចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬអាចនឹងដឹកនាំគណបក្សនយោបាយណាមួយដែលមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរួមចំណែកក្នុងការការពារសន្តិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចន្ទី បាននៅឡើយទេ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាក្រសួងបានទទួលលិខិតស្នើសុំបង្កើតគណបក្សនយោបាយថ្មីនោះរួចហើយ ប៉ុន្តែមិនទាន់ពិនិត្យនិងសម្រេចបែបណានោះទេ។ ជាបន្តបន្ទាប់ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខនេះ មន្ត្រីនិងសកម្មជនរបស់គណបក្សជំទាស់មួយនេះបាននាំគ្នាលាឈប់ពីគណបក្ស។ អ្នកខ្លះបានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេថាវាជាសិទ្ធិបុគ្គលសម្រាប់ការធ្វើនយោបាយ ដោយការចាកចេញទៅពីគណបក្សមួយទៅបង្កើតគណបក្សថ្មីឬក៏ចុះចូលជាមួយបក្សផ្សេងទៀត។
លោកថ្លែងថា៖ «អ៊ីចឹងគាត់អាចនឹងសម្រេចចិត្តទៅធ្វើអ្វីដែលគាត់ពេញចិត្តនឹងធ្វើ។ អាហ្នឹងជាសិទ្ធិនយោបាយ។ កុំថាតែគាត់ទៅបង្កើតគណបក្សថ្មី ចំពោះអ្នកដទៃដែលគេមិនទៅបង្កើតគណបក្សថ្មី គេទៅចូលរួមជាមួយគណបក្សណា គណបក្សណី អាហ្នឹងជាសិទ្ធិបុគ្គល»។ អ្នកនាំពាក្យរូបនេះអះអាងថាគណបក្សភ្លើងទៀននៅតែធ្វើដំណើរទៅមុខ ដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕
367 views Jan 11, 2024 #គណបក្សកម្លាំងជាតិ នៅតែបើកចំហទទួលស្វាគមន៍អ្នកលិទ្ធិប្រជាធិបតេយ្យគ្រប់រូប ជាពិសេសក្រុមប្រឹក្សាឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀនបច្ចុប្បន្ននេះ និងត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំបន្តតំណាងឲ្យគណបក្សកម្លាំងជាតិនៅក្នុងឆ្នាំ 2027ខាងមុខនេះផងដែរ
សមាគមក្រុមការងារ១០០រាត្រី អំពាវនាវដល់អង្គបោះឆ្នោតគណបក្សភ្លើងទៀន ពិចារណា កុំបោះឆ្នោតឲ្យ គណបក្សកម្លាំងជាតិ ឬគណបក្សឆន្ទៈខ្មែរ
2024-02-07 12:50pm
(ភ្នំពេញ)៖ សមាគមក្រុមការងារ១០០រាត្រី សូមអំពាវនាវដល់អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន មេត្តាកុំបោះជូន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី០៥ ខាងមុខនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សមាគមក្រុមការងារ១០០រាត្រី មើលឃើញមូលហេតុ ៣សំខាន់ៗ ដែលអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ពុំគួរចេញទៅបោះឆ្នោតដូចខាងក្រោម៖
ទី១៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលតាំងខ្លួនជាអ្នកស្នេហាជាតិហ៊ានលះបង់ជីវិតដើម្បីជាតិ បែរជាបង្កើតវប្បធម៌អាក្រក់ដល់សង្គមជាតិ គឺវប្បធម៌បែកបាក់។ យើងសង្កេតឃើញថាថ្នាក់ដឹកនាំគណបក្សនេះ មានការបែកបាក់ជាបំណែកៗ មិនមានគំនិតជាធ្លុងមួយ ដូចអ្វីដែលខ្លួនបានអះអាងថាធ្វើដើម្បីជាតិ។ ប្រទេសកម្ពុជាយើងនាសម័យមហានគរមានវប្បធម៌សាមគ្គី ឯកភាព និងរួបរួមជាតិ មិនគិតប្រយោជន៍ខ្លួន បានសាងសង់អង្គរវត្តជូនកូនចៅជំនាន់ក្រោយបាន។ សន្តិភាព និងការអភិវឌ្ឍដែលមានក្នុងពេលបច្ចុប្បន្នក៏កើតឡើងពីការខិតខំបង្រួបបង្រួមជាតិញើសឈាមប្រជាជនកម្ពុជា ដែលបានយកគម្រូតាមមហាបុរសខ្មែរគ្រប់ជំនាន់មកការពារ។
ទី២៖ ថ្នាក់ដឹកនាំគណបក្សកំលាំងជាតិ និងគណបក្សឆន្ទៈដែលកើតចេញពីគណបក្សភ្លើងទៀន អាចនិយាយបានថា ជាបងប្អូនគ្នា បានប្រើនយោបាយទាញយកកម្លាំងរៀងៗខ្លួន។ បន្ថែមពីនេះទៀត ពួកគេបានយកអង្គបោះឆ្នោតរបស់ខ្លួនជាចំណាប់ខ្មាំង ហេតុដូចនេះប្រសិនបើបងប្អូនជាអង្គបោះឆ្នោតទៅបោះជូនគណបក្សកម្លាំងជាតិ នឹងខុសចំពោះគណបក្សឆន្ទៈ បើបោះជូនគណបក្សឆន្ទៈនឹងខុសចំពោះគណក្សកម្លាំងជាតិ ដែលគណបក្សទាំង២ នេះកើតចេញពីគណបក្សភ្លើងទៀន។ បងប្អូនជាអង្គបោះឆ្នោត អាចនឹងត្រូវដកចេញពីគណបក្ស ឬដកចេញពីតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនកំពុងកាន់តំណែង។ ហេតុដូចនេះ កាលមិនចេញទៅបោះឆ្នោតច្បាស់ណាស់ថា មិនធ្វើខុសចំពោះគណបក្សណាមួយឡើយ បងប្អូនក៏មិនចាំបាច់បារម្ភចំពោះការបណ្តេញចេញពីគណបក្ស ឬតំណែងបងប្អូននោះទេ។
និងទី៣៖ ការប្រកួតប្រជែងដណ្តើមតំណែងជាសមាជិកព្រឹទ្ធសភាខាងមុខដែលមានគណបក្សចំនួន៤ ចូលរួមប្រកួត ប៉ុន្តែបែរជាមិនស្មើនឹងទីលានប្រកួតរបស់គណបក្សឆន្ទៈ គណបក្សកម្លាំងជាតិ ដែលកក្រើកតាំងពីចុងឆ្នាំ២០២៣មកម្ល៉េះ។ ដោយឡែកសកម្មភាពចោទប្រកាន់គ្នា វាយប្រហារទៅគណបក្សដោយសម្តី បណ្តឹងទៅតុលាការ គឺដើម្បីទាញយកសំឡេងអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនដែលជាគណបក្សដើមរបស់ខ្លួន។
សមាគមក្រុមការងារ១០០រាត្រី បានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កន្លងមកធ្វើឡើងដើម្បីតែអំណាច គ្មានឡើយពាក្យថាស្នេហាជាតិ និងសាមគ្គីដែលខ្លួនតែងតែនិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជំនឿអាត្មានិយម និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបានតំណែងជាសមាជិកព្រឹទ្ធសភា វាមិនសមគួរណាបងប្អូនដែលជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនទៅបោះឆ្នោតជូននោះឡើយ បងប្អូនគួរធ្វើពហិការមិនទៅបោះឆ្នោតជូនគណបក្សទាំង២ គឺដើម្បីបញ្ជាក់ថាបងប្អូនមិនពេញចិត្តចំពោះការបែកបាក់គ្នាដោយសារប្រយោជន៍ផ្ទាល់ខ្លួន។
សមាគមក្រុមការងារ១០០រាត្រី សូមសម្ដែងការសោកស្ដាយដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលពុំអាចធ្វើគំរូល្អដល់សង្គមជាតិ និងអ្នកគាំទ្ររបស់ខ្លួនបាន។ ដោយផ្អែកលើចំណុចទាំង៣ គឺពិតជាអាចបញ្ជាក់អំពីការអសមត្ថភាព និងការខ្វះភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ហើយបើទោះបីពួកគេអាចជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ក៏ដើម្បីតែបើកប្រាក់ខែរដ្ឋយកមកចាយ មិនអាចឡើយដែលថាពួកគេអាចជួយដល់ពលរដ្ឋខ្មែរក្នុងនាមសមាជិកព្រឹទ្ធសភា ហេតុដូចនេះការមិនចេញទៅបោះឆ្នោតរបស់បងប្អូន ពិតជាសាកសម និងមានតម្លៃណាស់៕
ស៊ុន ចន្ធី គណបក្ស កម្លាំងជាតិ (NPP)
បងប្អូនប្រាកដជាចាប់អារម្មណ៍ជាមួយនឹងអត្ថបទមួយនេះ ខ្ញុំនឹងសាកល្បងពន្យល់បងប្អូនអំពីម៉េចបានកើតបក្ស កម្លាំងជាតិ និងហេតុអ្វីបានមានជម្លោះកើតឡើង ,
ជាបឋម ដើម្បីដឹងថាមូលហេតុម៉េចមានការបង្កើតគណបក្ស កម្លាំងជាតិ ឡើង , យើងត្រូវយល់ដឹងពីដើមរឿងជាមុនសិន ។
- 1/. គណបក្ស កម្លាំងជាតិ កើតនៅពេលដែលគណបក្សមេគឺ គណបក្ស ភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោត ។
- 2/. នៅពេលនោះ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន មានសមាជិកអចិន្ត្រៃយ៍ទាំងអស់បានឯកភាពគ្នាជាឯកច្ឆន្ទថា ត្រូវតែបង្កើតបក្សថ្មី ដើម្បីចូលរួមបោះឆ្នោតទៀត ។
- 3/. គណបក្សនយោបាយដែលហៅថាជាគណបក្សមួយបានទាល់តែជាគណបក្សដែលចូលរួមបោះឆ្នោតបាន ; ផ្ទុយទៅវិញ , បើជាបក្សដែរ តែចូលរួមបោះឆ្នោតមិនបាន អ៊ីចឹងគឺដូចត្រូវគេរំលាយអ៊ីចឹង គ្រាន់តែត្រូវរំលាយតាមវិធីត្រជាក់ ។
- 4/. ពេលនោះ ថ្នាក់ដឹកនាំគណបក្សឯកភាពគ្នាថា ត្រូវបង្កើតបក្សឱ្យច្រើន គេអនុញ្ញាតឱ្យបក្សមួយណាដំណើរការ យកបក្សហ្នឹង ។
- 5/. អ៊ីចឹងហើយបានជាបន្ទាប់ពីគណបក្ស ភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យប្រកួត មានគណបក្សចំនួនពីរទៅបីបានសុំចុះឈ្មោះដើម្បីបង្កើត ក្នុងនោះមានគណបក្ស កម្លាំងជាតិ មួយដែរ ។
- 6/. ប៉ុន្តែដោយសារការរង់ចាំយូរពេក គិតថាគេមិនឱ្យ ថ្នាក់ដឹកនាំគណបក្សក៏គិតម្តងទៀតថា គួរមានដំណោះស្រាយថ្មី ។
- 7/. ពេលនោះ ក៏គេគិតថា គួរចងសម្ព័ន្ធភាពបក្សជាមួយអ្នកដែលមានជំហរប្រហាក់ប្រហែលគ្នា ។
- 8/. នៅថ្ងៃទី១១ ខែ១០ ឆ្នាំ២០២៣ ពេលសម្ព័ន្ធភាពប្រកាសបើក ពេលនោះស្រាប់តែថ្ងៃទី១២ ខែ១០ ក្រសួងមហាផ្ទៃឱ្យគណបក្ស កម្លាំងជាតិ ដែលជាគណបក្សបង្កើតឡើងដោយគណបក្សភ្លើងទៀន ដំណើរការ ។
- 9/. ពេលនោះ ថ្នាក់ដឹកនាំនិងសកម្មជនគ្រប់ជាន់ថ្នាក់ មានការសប្បាយរីករាយត្រេកអរជាខ្លាំង ( ម្នាក់ៗបានទៅខមមិនអបអរសាទរនេះ , អាចពិនិត្យមើលរឿងនេះឡើងវិញបាន សូមចូលទៅមើលការបង្ហោះនៅពេលនោះ )
- 10/. ប៉ុន្តែជំហរផ្ទុយគ្នាក៏បានកើតឡើងដែរ ។
- 11/. មនុស្សមួយក្រុមចង់ឱ្យលោក សុក ហាច ធ្វើជាប្រធាន ប៉ុន្តែលោក ស៊ុន ចន្ធី ដែលជាស្ថាបនិកចង់ឱ្យលោកគ្រូ រ៉ុង ឈុន ។
- 12/. រួចនៅក្នុងបទសម្ភាសមួយជាមួយអ្នកសារព័ត៌មាន លោក សុក ហាច បានបញ្ជាក់ដោយត្រង់ថា គណបក្សភ្លើងទៀន គឺជាអ្នកបង្កើតគណបក្ស កម្លាំងជាតិ ។
- 13/. ពេលនោះ ក៏មានសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរឆ្លើយតបវិញតែម្តង ។
- 14/. វិបត្តិគឺត្រង់ថា នរណាជាអ្នកដឹកនាំ ។
- 15/. ពេលនោះ ពួកគេក៏នាំមនុស្សមួយក្រុមទៅយកបក្សនៅក្នុងសម្ព័ន្ធភាពចូលរួមបោះឆ្នោតវិញទៅ ។
- 16/. ជម្លោះក៏កើតមានរហូតមកដល់ឥឡូវតែម្តង ។
ប៉ុន្តែ , បន្ទាប់ពីមួយរយៈពេលមក បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង និងសកម្មភាពកន្លងមក ខ្ញុំយល់ឃើញថា ការសម្រេចចិត្តចង់ឱ្យលោកគ្រូ រ៉ុង ឈុន ជាប្រធានគឺជារឿងត្រឹមត្រូវ ។ តាមរយៈសកម្មភាពគាត់ជាក់ស្តែង ទាំងសកម្មភាពសកម្មនៅមូលដ្ឋាន និងសកម្មភាពជាមួយពលរដ្ឋ គាត់ពិតជាសក្តិសមក្នុងការទទួលបាននាទីជាអ្នកដឹកនាំនេះ ។
ការសម្រេចចិត្តរបស់លោក ស៊ុន ចន្ធី ពេលនោះ គឺមើលទៅត្រឹមត្រូវណាស់ សាកតែការសម្រេចចិត្តពេលនោះងាកតែបន្តិច ឥឡូវទៅជាផ្សេងផងក៏មិនដឹង , អាចមិនមែនជាគណបក្ស កម្លាំងជាតិ ឥឡូវនេះទេ ( ដោយសារខ្ញុំជឿជាក់លើការដឹកនាំរបស់គណបក្ស កម្លាំងជាតិ ឥឡូវ ខ្ញុំមើលទៅគណបក្ស កម្លាំងជាតិ គឺអង់អាចណាស់ , ប្រហែលជាហេតុផលដែលមនុស្សផ្សេងទៀតក៏គិតដូចខ្ញុំដែរ។ )
ចប់ !!!
No comments:
Post a Comment