Thursday, May 27, 2021

កែ ពក

Family members and followers paid their last respects on Saturday to former Khmer Rouge commander Brigadier General Ke Pauk, praising the "clean morals" of a man who led bloody purges against his compatriots in the 1970s.

Ke Pauk's defection from the Khmer Rouge in March 1998 led to the collapse of the regime whose reign of terror killed more than 1.7 (m) million people.

Ke Pauk died on Friday at the age of 68 from complications following a stroke on December 25, the family said. The funeral is scheduled for Sunday.

Cambodian Prime Minister Hun Sen refused to mourn him, saying he was a killer.

In 1998 Ke Pauk described Ta Mok as being worse than Pol Pot. Nicknamed The Butcher, Ta Mok succeeded Pol Pot as leader of the Khmer Rouge.

Ke Pauk's comments came at the defectors' camp in Obai Tap in Siem Reap in northern Cambodia. Many of the defectors were on crutches, victims of landmines that litter the area around the Khmer Rouge's former jungle base.

Ke Pauk was then involved in re-education programmes in the camps. The lessons were designed to win the hearts and souls of the defectors to discourage them from returning to the Khmer Rouge.

In June 1998 more than one-thousand Khmer Rouge fighters switched sides, trading in their guerrilla gear for official Cambodian army uniforms. It was a scene long thought unimaginable at Anlong Veng, the rebels' stronghold until its recent capture by the army with the help of Khmer Rouge defectors.

Ke Pauk, like dozens of Khmer Rouge military officers and thousands of soldiers, was allowed to live in freedom after pledging loyalty to Hun Sen's government.

The Khmer Rouge's purges in eastern Cambodia took place during the later part of its 1975-79 rule as it attempted to create an agrarian utopia. The now peaceful Cambodian countryside has a brutal history.

The killing fields - as they came to be known - witnessed the deaths of thousands forced to strip and kneel only to await a blow to their head that would kill them and that would turn the fields into graves.

Ke Pauk was tagged last year as one of seven Khmer Rouge leaders most likely to be indicted by a future tribunal to judge atrocities committed by the regime. Ta Mok, arrested in 1999, is one of only two likely tribunal defendants in government custody.

Early life In 1949, following a raid on his village by French forces, Pauk joined the Khmer Issarak independence movement. In 1954, following the Geneva Conference and Cambodia's independence from France, Pauk emerged from the forest and was soon arrested. Sentenced to six years in prison he served time in prisons in Phnom Penh and Kampong Thom. However, after spending only three years in prison, Pauk was released.

After his release in 1957, Pauk returned to Chhouk Ksach and married Soeun. Together they were to have six children. His biography states that he was contacted at this time by Party Secretary Siv Heng and asked to rejoin the movement. Pauk joined the nascent Cambodian Communist movement in Svay Teab, Chamkar Leu District, Kampong Cham.

April 23, 2015 អតីត​កម្មាភិបាល​និយាយ​អំពី​ការ​តាម​ចាប់​ជន​ក្បត់​ដែល​រត់​គេច​ខ្លួន​ពី ប៉ុល ពត

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ថា​គាត់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដែល​ក្នុង​កិច្ច​ប្រជុំ​នោះ ប៉ុល ពត បាន​ដាក់​បញ្ជា​ឲ្យ​ស្វែង​រក​ក្នុង​តំបន់​មជ្ឈិម ដើម្បី​រក​ពួក​ក្បត់ ដែល​បាន “រត់​គេច​ខ្លួន​ចូល​ព្រៃ”។

លោក ពេជ្រ ជឹម អាយុ​៧៣​ឆ្នាំ ត្រូវ​បាន​អូស​ទាញ​​ឲ្យ​ចូល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧១ ដោយ​កូន​ស្រី​របស់ តាម៉ុក ឈ្មោះ យាយ ខុម ពេល​នោះ​ជា​ប្រធាន​បក្ស​ស្រុក​ត្រាំកក់ ហើយ​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​តំបន់​មជ្ឈិម។

កាលពី​ថ្ងៃ​ពុធ លោក ជឹម បាន​រៀបរាប់​ប្រាប់​អំពី​កិច្ច​ប្រជុំ​មួយ​ដឹកនាំ​ដោយ ប៉ុល ពត នា​ខែ​កុម្ភៈ​១៩៧៧ ដែល​មេដឹកនាំ​រូប​នេះ​បាន​លើក​ឡើង​នូវ​កង្វល់​អំពី​មនុស្ស​ដែល​បាន “គេច​ខ្លួន​ចូល​ព្រៃ” ពី​តំបន់​មជ្ឈិម។

លោក​បាន​និយាយ​ថា “មាន​តែ ប៉ុល ពត ប៉ុណ្ណោះ​បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ គាត់​គ្រាន់តែ​បាន​និយាយ​ថា មាន​ពួក​ក្បត់​និង​សត្រូវ​ផ្សេង​ទៀត​រត់​ចូល​ព្រៃ ហើយ​យើង​ត្រូវ​តាម​ចាប់​ពួកគេ ហើយ​បក្ស​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​យើង​ហើយ ដូច្នេះ​យើង​ត្រូវ​បំពេញ​ភារកិច្ច​នេះ​តាម​ការ​ចាត់​តាំង”។

លោក ជឹម បាន​និយាយ​ថា លោក “មិន​អាច​ចាំ​បាន” ថា​តើ​មេដឹកនាំ​ទី​២​របស់​របប​នេះ គឺ​លោក នួន ជា ដែល​កំពុង​ត្រូវ​ជំនុំ​ជម្រះ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ រួម​ជាមួយ​អតីត​ប្រធាន​រដ្ឋ​សម័យ​ខ្មែរ​ក្រហម ខៀវ សំផន បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ឬ​យ៉ាង​ណា​ទេ បើ​ទោះ​ជា​កាលពី​មុន​នេះ​បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​ថា គាត់​មាន​​វត្តមាន​ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​ខ្ពស់​ក៏​ដោយ។

សាក្សី​រូប​នេះ​ក៏​បាន​ប្រាប់​របៀប​ដែល​អតីត​ប្រធាន​តំបន់​មជ្ឈិម គឺ​លោក កែ ពក ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​២០០២ មុន​ពេល​គាត់​អាច​ប្រឈម​នឹង​ការ​កាត់់​ក្តី បាន​ត្រឡប់​ទៅ​តំបន់​នោះ​ភ្លាម ដើម្បី “បញ្ជូន​សារ” អំពី​វត្តមាន​ជន​ក្បត់។ គាត់​បាន​ពន្យល់​ថា កែ ពក ជារឿយៗ​បញ្ជា​ឲ្យ​ដក​កម្មាភិបាល​ពី​តំណែង​របស់​ពួកគេ ក្នុង​ករណី​មួយ​យ៉ាង​តិច​ពាក់ព័ន្ធ​នឹង “ការ​ក្បត់”។

“អស់​មនុស្ស“

លោក ជឹម បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​បញ្ជូន​មនុស្ស​ទៅ​ធ្វើការ​ជាមួយ​គាត់ គាត់​ដក​ពួកគេ​ចេញ​សឹងតែ​គ្រប់​ពេល។ ខ្ញុំ​អស់​មនុស្ស​បញ្ជូន​ទៅ​ឲ្យ​គាត់ ពីព្រោះ ទោះជា​យ៉ាង​ក៏ដោយ ពួកគេ​មិន​អាច​ធ្វើការ​ជាមួយ​គាត់​បាន​ទេ”។

ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ លោក ជឹម ក៏​បាន​ផ្តល់​ភ័ស្តុតាង​ថា យាយ ខុម បាន​បញ្ជា​ឲ្យ​ផ្សឹក​ព្រះសង្ឃ​នៅ​វត្ត​អង្គ​រកា ក្នុង​ស្រុក​ត្រាំកក់ បន្ទាប់ពី​ខ្មែរ​ក្រហម​បាន​ចូល​កាន់​អំណាច ហើយ​គាត់ [យាយ ខុម] បាន​ចូលរួម​ពេល​ដែល​អ្នក​ជម្លៀស​មកពី​ក្រុង​ភ្នំពេញ ត្រូវ​គេ​បញ្ជូន​ទៅ​វត្ត ចម្បា៉ លើ នៅ​ក្នុង​ខេត្ត​តាកែវ​ដែរ កន្លែង​ដែល​កម្មាភិបាល​ម្នាក់​ទៀត​បាន​ផ្តល់​សក្ខី​កម្ម​មុន​នោះ​ថា ទាហាន លន់ នល់ ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ ហើយ​បាន​បាត់​ខ្លួន​អស់។

ដោយ​អះអាង​ថា គាត់​មិន​បាន​ឃើញ​ទាហាន លន់ នល់ ត្រូវ​គេ​ផ្តោត​ជា​គោលដៅ​នោះ លោក​បាន​និយាយ​ថា “ខ្ញុំ​សង្ស័យ​ថា វិធានការ​បែប​នេះ​ត្រូវ​បាន​គេ​ធ្វើ​លើ​ក្រុម​មនុស្ស​អាក្រក់ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​និយាយ​អ្វី​ទេ គ្រប់គ្នា​នៅ​ស្ងៀម ពីព្រោះ​យើង​ត្រូវ​ធ្វើ​តាម​បញ្ជា​នយោបាយ”។ លោក​បាន​បន្ថែម​ថា “ដូច​ពាក្យ​ខ្មែរ​និយាយ​ថា “សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង។ រឿង​វា​អ៊ីចឹង។ ខ្ញុំ​ស្ថិត​ក្នុង​របប​ដ៏​រន្ធត់​នេះ​ដូច​អ្នក​គ្រប់​គ្នា​ដែរ”។

លោក ជឹម ដែល​បាន​ផ្តល់​សក្ខីកម្ម​ក្នុង​ដំណាក់​កាល​ទី​១​​នៃ​ការ​ជំនុំជម្រះ​ក្តី នួន ជា និង ខៀវ សំផន ដែរ​នោះ គ្រោង​នឹង​បន្ត​ផ្តល់​ភ័ស្តុតាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕ និត

នៅក្នុង​ឆ្នាំ​១៩៧៦ កែ ពក ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​លេខា​ភូមិភាគ​ឧ​ត្ត​រ (៣០៣) បន្ទាប់ពី កុយ ធួន ត្រូវបាន​ចាប់ខ្លួន​។ នៅ​ឆ្នាំ​១៩៧៧ កែ ពក ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​លេខា​ភូមិភាគ​កណ្តាល ដែល​ទើប​បង្កើត​ថ្មី ហើយ​លេខា​ថ្មី​របស់​ភូមិភាគ​ឧ​ត្ត​រ​គឺ កង ចាប​។ ភូមិភាគ​ឧ​ត្ត​រ រួមមាន ខេត្តកំពង់ធំ​ទាំងមូល​, ផ្នែក​ខាងស្តាំ​ទន្លេមេគង្គ​នៃ​ខេត្តកំពង់ចាម និង​ស្រុក​មួយ​ក្នុង​ខេត្តក្រចេះ គឺ​ព្រែក​ប្រសព្វ​។ ភូមិភាគ​នេះ​ចែកចេញជា​បី​តំបន់​គឺ តំបន់​៤១, តំបន់​៤២ និង​តំបន់​៤៣​។​ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

ដោយៈ​សោម ប៊ុនថន​ ​អោម អាន ឬ អោម យឿ​ង គឺជា​ឈ្មោះ​ដែល​គាត់​បាន​ប្រាប់​ទៅដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពេលដែល​ចុះទៅ​សម្ភាសន៍​នៅ​ឆ្នាំ​២០១១ ប៉ុន្តែ​ឈ្មោះ ឱម យឿ​ង​, អោ យឿ​ង​, តា អាន គឺជា​ឈ្មោះ​ដែល​ប្រើ​នៅក្នុង​ឯកសារ​ផ្លូវការ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គាត់​ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​បទឧក្រិដ្ឋ​កម្ម​ជាច្រើន នៅក្នុង​សំណុំរឿង ០០៤/០២​។ ខាងក្រោម​គឺជា​ការរៀបរាប់​របស់ អោម អាន​៖

ខ្ញុំ​មានឈ្មោះ​ពី​កំណើត អោម យឿ​ង ដែល​បាន​ប្រើ​តាំងពី​អំឡុងពេល​ចូល​បួស​ជា​ព្រះសង្ឃ​។ នៅ​សម័យ​ក្រោយមក មានការ​សម្តែង​ល្ខោន​នៅ​វត្ត​ពោធិ៍​។ ល្ខោន​នោះ​មាន​ចំណងជើង​ថា គ្រូ​អាន ចេះ​វិជ្ជា​ស្តោះផ្លុំ ស្រប​ពេលដែល​ខ្ញុំ​ចេះ​វិជ្ជា​ស្តោះ ផ្លុំ និង​ចេះ​វិជ្ជា​ផ្សំ​ថ្នាំ​ពី​ឫស​ឈើ​ឲ្យ​ក្មេង​បាត់​យំ​ដែរនោះ ទើប​ប្រជាជន​នៅក្នុង​ភូមិ​ឃុំ​នាំគ្នា​ហៅ​ឈ្មោះ​ខ្ញុំ​តាម​រឿងល្ខោន​ថា «​គ្រូ​អានៗ​» ជាប់​រហូតមក​។ ចាប់តាំងពី​ពេលនោះ​មក មិនមាន​អ្នកណា​ហៅ​ឈ្មោះ​កំណើត​ខ្ញុំ យឿ​ង ទៀត​ទេ ចំណែក​ត្រកូល​របស់ខ្ញុំ​គឺ​យកតាម​ឈ្មោះ​ជីតា គឺ​តា អោម ដូច្នេះ ខ្ញុំ​មានឈ្មោះ អោម អាន​។

​ឪពុក​របស់ខ្ញុំ​ឈ្មោះ ឱ បាន​ស្លាប់​តាំងពី​ខ្ញុំ​នៅ​ក្មេង ហើយ​ម្តាយ​របស់ខ្ញុំ​ឈ្មោះ នុ​ន បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៩​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ស្លាប់​អស់ពីរ​នាក់ គឺ​បងប្រុស​ទី​១) ឈ្មោះ អោម យ៉ុង និង​ប្អូនស្រី​ទី​៣) ឈ្មោះ អោម ណាន​។ នៅសល់តែ​ខ្ញុំ​កូន​ទី​២ ប្អូនស្រី​ទី​៤​ឈ្មោះ អោម នឿន និង ប្អូនប្រុស​ទី​៥​ឈ្មោះ អោម សុ​វ៉ាត​។​

​នៅពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ជីតា​ខាង​ម្តាយ​របស់ខ្ញុំ បាន​ឲ្យ​ខ្ញុំ​ចូល​បួស​នៅ​វត្ត​តាំង​ខ្មៅ ស្ថិតនៅក្នុង​ឃុំ​ពាម ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ លោក តា​វ៉ា​ញ គឺជា​ព្រះ​មេគណៈ​សង្ឃ​នៅ​វត្ត​តាំង​ខ្មៅ​។ លោកតា វ៉ា​ញ បាន​បួស​តាំងពី​ព្រះអង្គ​នៅ​វ័យក្មេង និង​មាន​ព្រះជន្ម​១២០​ព្រះវស្សា​។

​ខ្ញុំ​បាន​ស្នាក់នៅ​វត្ត​តាំង​ខ្មៅ​រយៈពេល​២​ឆ្នាំ ក៏បាន​ចេញទៅ​រៀន​បាលី​នៅ​ថ្នាក់​ពុទ្ធិកបឋមសិក្សា នៅ​វត្ត​អង្គ​ជុំ ក្នុង​ឃុំ​គោក​រការ ស្រុក​ដង្កោ ក្រុងភ្នំពេញ​។ កាលនោះ​គ្រូ អ៊ូ គឺជា​អ្នក​បង្រៀន​ខ្ញុំ​។ ក្រៅពី​បង្រៀន​សិស្ស គ្រូ អ៊ូ បាន​ធ្វើជា​អាចារ្យ​។ មិត្តភក្តិ​ដែល​រៀន​ជាមួយ​ខ្ញុំ គឺមាន​ឈ្មោះ សុក​, សាន់​, សម និង ម៉េ​ត​។ មិត្តភក្តិ​ទាំងនោះ​គឺជា​កូនចៅ​របស់​ប្រជាជន​នៅក្នុង​ភូមិ​ព្រៃខ្លា​, ភូមិ​ព្រៃ​មូល​, ភូមិ​ពុទ្រា និង​ភូមិ​បែក​បក ដែល​ស្ថិត​នៅក្បែរ​វត្ត ចំណែក​ខ្ញុំ​គឺជា​អ្នក​ចម្ងាយ​។ ខ្ញុំ​បាន​រៀន​ធម៌​វិន័យ​រហូតដល់​ខ្ញុំ​បំពេញ​បានជា​ភិក្ខុ​។

​នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​មាន​ជំងឺ​ក្រញង់​ដៃជើង (​ឬ​ជំងឺឃ្លង់​) ដូច្នេះ​ម្តាយ​របស់ខ្ញុំ​ក៏​ឲ្យ​ខ្ញុំ​ទៅសុំ​ព្រះចៅអធិការ​វត្ត​សឹក​។ ម្តាយ​របស់ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​ឲ្យ​គ្រូខ្មែរ​ព្យាបាល ព្រោះ​នៅ​សម័យ​នោះ​មិនសូវមាន​ពេទ្យ​។ ម្តាយ​ខ្ញុំ​បាន​នៅ​មើលថែទាំ​ខ្ញុំ​រហូតដល់​ឆ្នាំ​១៩៦៣ ទើប​ខ្ញុំ​បានជា​ពី​ជំងឺ និង​នៅ​ជួយ​ធ្វើស្រែ​ឪពុកម្តាយ​វិញ​។​

​នៅ​រដូវវស្សា ឆ្នាំ​១៩៦៩ ពេល​ខ្ញុំ​ត្រឡប់​មកពី​ស្ទូង​នៅពេល​ល្ងាច និង​បន្ទាប់ពី​ដឹកគោ​យកទៅ​ចង ឈ្មោះ ប៉ក់ មាន​ឋានន្តរសក្តិ​ជា​សែ​ប​នៃ​រដ្ឋការ លន់ នល់ បាន​បញ្ជា​ឲ្យ​ខ្ញុំ​លើកដៃ​ឡើង​ដើម្បី​ចង​ខ្ញុំ ដោយបាន​ចោទប្រកាន់​ខ្ញុំ​ថា​បានធ្វើ​សមាគម​ខ្មែ​ក្រហម​។ ខ្ញុំ​បានប្រកែក​មិន​ឲ្យ​ចង ហើយ​បាន​សួររក​មេ​របស់ ប៉ក់ ដែល​បញ្ជា​មក​ដើម្បី​ទៅ​ជួប​និង​ដោះស្រាយ​។ ប៉ក់ បាន​នាំ​ខ្ញុំ​ទៅ​ជួប​ឈ្មោះ លឹម ហេង នៅ​បន្ទាយ​ត្រែង​។ ពេលទៅដល់​មាត់ទ្វារ​ចូល ទាហាន លន់ នល់ បាន​ភ្ជង់​ខ្ញុំ​។ មួយរយៈ​ក្រោយមក​ឈ្មោះ សម ដែល​ធ្លាប់​បួស​រៀន​ជាមួយ​ខ្ញុំ​បាន​ដើរ​ចូលមក និង​បាន​សួរ​មកកាន់​ខ្ញុំ​ថា តើ​ដូច​ម៉េច​បាន​អ្ហែង​មក​ទីនេះ​? ប៉ុន្តែ​ខ្ញុំ​មិនបាន​ឆ្លើយតប​ទៅវិញ​ទេ​។ សម បាន​និយាយ​បន្តថា «​អ្ហែង​បាន​ប្រព្រឹត្តល្មើស​នឹង​មេ​របស់​អញ​!»​។ ឮ​ដូ​ចេះ្ន ខ្ញុំ​បាន​តប​ទៅ សម វិញ ថា «​មេ​របស់​អ្ហែង​បាន​ប្រព្រឹត្តល្មើស​មកលើ​អញ​» ព្រោះ​បាន​យក​អញ​មក​បង្អត់​បាយទឹក ហើយ​ខ្ញុំ​បាន​ជេរ សម​។ ពេលឮ​ទៅដល់ លឹម ហេង ពាក់​សក្តិ​៣ លឹម ហឹ​ង បាន​និយាយប្រាប់​ទៅ សម មិន​ឲ្យ​និយាយ​ជាមួយ​ខ្ញុំ​ទៀត​។ នៅវេលា​ម៉ោង​៣​រសៀល លឹម ហេង បាន​ហៅ​ខ្ញុំ​ទៅ​សួរថា ប្អូនឯង​បាន​ចូលរួម​ជាមួយ​សមាគម​ខ្មែរក្រហម​មែន​ទេ​? អូន​ឯង​និយាយ​តាម​ត្រង់​មក​! ខ្ញុំ​បាន​ឆ្លើយតប​ទៅវិញ​ថា តេជគុណ​! ខ្ញុំ​មិនបាន​ធ្វើ​ទេ​។ លឹម ហេង បាន​បន្ត​សួរថា មាន​គេ​ថា​ប្អូន​ច្បាស់​ណាស់​! ដូច្នេះ​តើ​ប្រធាន​សមាគម​ខ្មែរក្រហម​ឈ្មោះ​អ្វី​? ខ្ញុំ​បានបញ្ជាក់​ទៅ​គាត់​ថា​ប្រធាន​សមាគម​ឈ្មោះ ម៉ែន សុះ បាន​ស្លាប់​ហើយ​។ សមាគម​នោះ​គឺ​ទិញ​ខ្នើយ កន្ទេល ចាន ឆ្នាំង ស្លាបព្រា ចង្កៀង​មុំ​ា​ង​សុង សម្រាប់​ធ្វើបុណ្យ​ប៉ុណ្ណោះ​។ បន្ទាប់មក លឹម ហេង បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅផ្ទះ​វិញ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ធ្វើ​សំបុត្រ​បញ្ជាក់​ពី​ការដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្មែរក្រហម ព្រោះ​ខ្លាច​ទាហាន លន់ នល់ ចាប់​ខ្ញុំ​ម្តងទៀត​។

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ពេលដែល​ព្រះអង្គ​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ទីក្រុង​ប៉េកាំង​។ ព្រះអង្គ​បានធ្វើ​សេចក្តីប្រកាស​ពី​ទីក្រុង​ប៉េកាំង​ឲ្យ​កូនចៅ​ចូល​ព្រៃ​ម៉ាក់​គី​ដើម្បី​តស៊ូ ដើម្បី​ព្រះអង្គ​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ​។ ខ្ញុំ​រួមទាំង​ប្រជាជន​បានរួម​គ្នា​ធ្វើបាតុកម្ម ដោយមាន​តា​១៥ ឬ តា​ម៉ុក គឺជា​អ្នកដឹកនាំ​។

​ដំបូង​ខ្ញុំ​ត្រូវ​រៀបចំ​ឲ្យ​ចូល​ខាង​ផ្នែក​ឃោសនា ឬ​ហៅថា លង្កា​វុ​ធ ដែល​ក្រុម​នេះ មាន​សមាជិក​១៥​នាក់ ត្រូវមាន​អាវុធ​កាន់ និង​ត្រូវ​ដើរ​ឃោសនា​ដើម្បី​ប្រមូល​កម្លាំង​។ ក្រុម​របស់ខ្ញុំ​បាន​ដើរ​ឃោសនា​ប្រាប់​ប្រជាជន​នៅ​វាល​ពង់ ត្រាច​ទង វាល​ពន់ ក្នុងស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ពី​ផែនការ គឺ ទី​១) វាយ លន់ នល់ និង​ទី​២) ការប្រកាស​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ឲ្យ​កូនចៅ​រួបរួមគ្នា​ដើម្បី​ធ្វើការ​តស៊ូ​។ ពេលនោះ​សមាជិក​នៅក្នុង​ក្រុម​របស់ខ្ញុំ​មួយចំនួន ដូចជា ម៉ូត​, ហ៊ុយ​, យ៉​ន បាន​ស្លាប់​នៅពេល​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព លន់ នល់ ដែលមាន​រថពាសដែក​អម​មកជា​មួយ នៅ​វាល​ពន់ ចំណែក​ខ្ញុំ​បានគេច​ខ្លួន​រួច​។

​នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវបាន តា​ម៉ុក ផ្លាស់​ឲ្យ​ទៅគ្រប់​គ្រង​ប្រជាជន​នៅ​ស្រុក​កណ្តាលស្ទឹង ក្នុង​ខេត្តកណ្តាល​វិញ ព្រោះ គុណ ដែលជា​ប្រធាន​គ្រប់គ្រង​នៅ​ទីនោះ​ត្រូវបាន​សមាជិក​ក្នុង​អង្គភាព​យោធា​ជាមួយ​ចាប់ខ្លួន​។ ពេល​ខ្ញុំ​ទៅដល់​ស្រុក​កណ្តាលស្ទឹង ខ្ញុំ​មិនឃើញ​ប្រជាជន​រស់នៅ​ទីនោះ​ឡើយ គឺ​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​កៀរ​ឲ្យ​ទៅ​រស់នៅ​ភ្នំ​ស្រង់ កាត់​ភ្លុក ក្នុងស្រុក​បសេដ្ឋ​អស់ហើយ​។ ដូច្នេះ​ខ្ញុំ​បាន​នៅ​ធ្វើជា​ប្រធាន​កងពល​លេខ​១១ ក្នុង​អង្គភាព​យោធា​។ នៅ​អំឡុង​ពេលដែល​ខ្ញុំ​ផ្លាស់​ទៅ​ស្រុក​កណ្តាលស្ទឹង ក៏មាន​ការផ្លាស់ប្តូរ​ភូមិភាគ​ដែរ គឺ​តំបន់​ដែល​ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៤ រួមមាន​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ដង្កោ ត្រូវបាន​កាត់​បញ្ចូល​ទៅក្នុង​ភូមិភាគ​ពិសេស​ទាំងអស់ ដែលមាន វន វ៉េ​ត គឺជា​លេខា​។ ក្រៅពី​កងពល​លេខ​១១​របស់ខ្ញុំ នៅ​ភូមិភាគ​ពិសេស​មាន​ពីរ​កងពល​ទៀត គឺ​កងពល​លេខ​១២ គ្រប់គ្រង​ដោយ តា​ណាត និង​កងពល​លេខ​៩២០ គ្រប់គ្រង​ដោយ សារឿន ហៅ ០៥​។

កងពល​របស់ខ្ញុំ​មាន​បី​កងវរសេនាធំ​បញ្ចូល​គ្នា ដែលមាន​សមាជិក​សរុប​២៧០០​នាក់ ប្រចាំការ​នៅ​ផ្សា​រក​ន្តួ​ច និង​នៅ​ទួល​កី​។ កងពល​របស់ខ្ញុំ​បាន​វាយ​ពី​ទួល​កី កាត់​មក​ផ្លូវជាតិ​លេខ​៣ ចោមចៅ និង​ពោធិចិនតុង រហូត​ទទួលបាន​ជ័យជម្នះ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ រយៈពេល​មួយខែ​ក្រោយមក សុន សេន បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​សាលាខេត្ត​កណ្តាល ក្នុង​ក្រុង​តាខ្មៅ​។ សុន សេន បាន​ប្រាប់​ខ្ញុំ​ថា «​មិត្ត​មិន​ទទួលខុសត្រូវ​ខាង​កងទ័ព​ទៀត​ទេ មិត្ត​ត្រូវ​ទៅ​ទទួលខុសត្រូវ​ខាង​មូលដ្ឋាន​វិញ​» គឺ​នៅ​តំបន់​២៥​។ នៅពេល​គណៈកម្មាធិការ​នៅ​តំបន់​២៥ មាន​មនុស្ស​៤​នាក់​គឺ ១) ឈ្មោះ ជា គឺជា​លេខា​តំបន់​, ២) ឈ្មោះ ប្រាក់ គឺជា​អនុ​លេខា​, ៣) ស៊ាន គឺជា​សមាជិក និង ៤) ខ្ញុំ​គឺជា​សមាជិក ដែល​ទទួល​លេខា​ស្រុក​ស្អាង​។

នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវបាន តា​ម៉ុក ដក​ឲ្យ​ទៅ​នៅ​តំបន់​៣៥ ក្នុង​ភូមិភាគ​និរតី​វិញ ដែលមាន កង ចាប គឺជា​លេខា​តំបន់​, រឿន អនុ​លេខា​តំបន់ ហើយ​ខ្ញុំ​គឺជា​សមាជិក​។ ពេលនោះ ខ្ញុំ​មាន​តួនាទី​គ្រប់គ្រង​ប្រជាជន​នៅ​ស្រុក​ឈូក​, កោះស្លា និង ស្រែ​ក្នុង​។ ខ្ញុំ​បាន​ដឹកនាំ​ប្រជាជន​លើក​ទំនប់​កោះស្លា ស្តុក​ឈូក ទំនប់​ក្បាល​រមាស ទំនប់​ព្រែ​កតន់​ហន់ និង​ទំនប់​រំលេច​។ នៅ​អំឡុង​ពេលនោះ ខ្ញុំ​ក៏បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ កាន គឺជា​ប្រធាន​កងចល័ត​នៅ​ស្រុក​ឈូក​ដែល​បាន​ដឹកនាំ​កម្លាំង​ប្រជាជន​ទៅ​លើក​ទំនប់​រំលេច​ដែរ​។

​នៅ​រដូវប្រាំង ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបាន តា​ម៉ុក ផ្លាស់​ឲ្យ​មក​ធ្វើជា​លេខា​តំបន់​៤១ ភូមិភាគ​កណ្តាល​វិញ ព្រោះ​គណៈ​គ្រប់គ្រង​នៅ​ភូមិភាគ​កណ្តាល​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន​នៅសល់តែ កែ ពក មួយ​ប៉ុណ្ណោះ​។ ចំណែក​ប្រពន្ធ​របស់ខ្ញុំ​ក៏​បានមក​ធ្វើការ​នៅ​មន្ទីរ​តំបន់​៤១​ជាមួយ​ខ្ញុំ​ដែរ​។ មន្ទីរ​តំបន់​៤១​មាន​ទីតាំង​ស្ថិតនៅ​ព្រៃទទឹង ចំណែក​គណៈកម្មាធិការ​គ្រប់​គ្រង់​តំបន់​៤១ មាន ខ្ញុំ​, ស៊ីម​, ជឹម និង កេ​ត​។ តំបន់​៤១ ពេលនោះ​រួមមាន ១) ស្រុក​បាធាយ គ្រប់គ្រង​ដោយ ភឹម ២) ស្រុក​ជើងព្រៃ គ្រប់គ្រង​ដោយ ម៉ុ​ន ៣) ស្រុក​កងមាស គ្រប់គ្រង​ដោយ កាន ៤) ស្រុក​ព្រៃឈរ និង ៥) ស្រុក​កំពង់សៀម​។ ខ្ញុំ​បាន​ដឹកនាំ​ប្រជាជន​កងចល័ត​ទៅលើ​ក​ទំនប់ ១​មករា នៅជាប់​ស្ទឹង​ជី​និ​ត ក្នុង​ខេត្តកំពង់ធំ​, ទំនប់ ៦ មករា ជាប់​ស្រុក​សន្ទុក ក្នុង​ខេត្តកំពង់ធំ​, ទំនប់​១៧ មេសា ជាប់​ស្រុក​ជើងព្រៃ និង​ព្រៃឈរ ក្នុង​ខេត្តកំពង់ចាម​, ទំនប់​ពាម​ជាំ​ង នៅ​ស្រុក​កងមាស និង​ភ្នំ​ព្នៅ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ស្ថិតនៅក្នុង​ភូមិភាគ​ឧ​ត្ត​រ​នៅពេលនោះ​។

ខ្ញុំ​បាន​ទៅ​ចូលរួម​សន្និបាត​ទូទាំងប្រទេស នៅ​ស្តា​ត​អូឡាំពិក ដែលមាន ប៉ុល ពត​, នួន ជា​, អៀង សារី​, តា​ម៉ុក និង សោ ភឹម គឺជា​គណៈអធិបតី​។ សន្និបាត​បាន​លើក​ពី​ផែនការ​សំខាន់​ពីរ​គឺ ការការពារ និង​កសាង​ប្រទេស ដែល​ក្នុងនោះ​មាន​ការកសាង​កម្លាំង ពង្រឹងកម្លាំង ពង្រីក​កម្លាំង វិធានការ​ផ្ទៃក្នុង លទ្ធផល​ការងារ​ដែល​សម្រេចបាន និង​លើក​ផែនការ​សម្រាប់​ឆ្នាំ​ខាងមុខ​។ នៅពេល​សន្និបាត​នោះ គណៈ​តំបន់​ត្រូវ​ឡើងរាយការណ៍​ប្រាប់​ទៅដល់​គណៈអធិបតី​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​។

នៅពេល​វៀតណាម​វាយ​ចូលមក​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ភៀសខ្លួន​មក​ទៅ​នៅ​អ​ន្សែ និង​បូស​ពក ជាប់​ស្ទឹង​ជី​និ​ត ក្នុង​ខេត្តកំពង់ធំ​។ ចំណែក​ប្រពន្ធ​របស់ខ្ញុំ បាន​ស្លាប់​នៅពេល​រត់គេចខ្លួន​នោះ ។​

នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​បន្ត​ភៀសខ្លួន​ទៅ​រស់នៅ​ភ្នំ​ដងរែក ជាមួយ សុន សេន ម្តុំ​តំបន់​មុំ​បី​។ នៅ​ទីនោះ ខ្ញុំ​បាន​គ្រប់គ្រង​កង​នារី​នៅ​មន្ទីរ​គ​-៧ របស់ សុន សេន​។ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ទី​២​ឈ្មោះ នាង និង​មាន​កូនស្រី​ម្នាក់​។ ក្រោយមក​ខ្ញុំ​ចុះមក​នៅ​ជំរំ​ស្ទឹង​ចាន់​(​ក្នុង​ទឹកដី​ថៃ​)​។ នៅពេល​វៀតណាម​ដក​ក​ង​ទ័ព​ចេញពី​ប្រទេស​កម្ពុជា ខ្ញុំ​បានមក​នៅ​អន្លង់វែង ហើយ​មួយឆ្នាំ​ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​មក​នៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។

​ប៉ុន្តែ​នៅក្នុង​ឯកសារ​សំណុំរឿង​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អោម អាន មាន​តួនាទី​ជាច្រើន​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩) ៖

  1. -​ ​លេខា​តំបន់ ៤១ (​ភូមិភាគ​កណ្តាល​)
  2. -​ ​សមាជិក​គណៈកម្មាធិកា​រ​ភូមិភាគ​កណ្តាល​
  3. -​ ​អនុ​លេខា​ភូមិភាគ​កណ្តាល (​នៅ​ចុងឆ្នាំ​១៩៧៧ ដល់​ខែមករា ឆ្នាំ​១៩៧៩)

​អោម អាន ត្រូវបាន​សហ​ចៅក្រម​អន្តរជាតិ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​ជាច្រើន​តាំងពី​ឆ្នាំ​២០១៥​មក ៖

  1. -​ ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម (​នៅក្នុង​ខេត្តកំពង់ចាម​)
  2. -​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្រោម​ទម្រង់​ជាការ​ធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការដាក់​ជា​ទាសករ ការដាក់​ពន្ធនាគារ អំពើ​ទារុណកម្ម អំពើ​អមនុស្សធម៌ ដទៃទៀត (​រួមមាន អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​) ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូល ហេតុ​នយោបាយ និង​សាសនា​
  3. -​ ​ការរំលោភបំពាន​លើ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ គឺ​អំពើ​មនុស្សឃាត​ដោយ​ចេតនា​។​
  4. ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​លើ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ គឺ ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​នៅតាម​តំបន់ និង​ទីតាំង​នានា​ដូចខាងក្រោម​៖

  • -​ ​ការដ្ឋាន​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ទំនប់​អន្លង់​ជ្រៃ​
  • -​ ​ទីតាំង​សម្លាប់​មនុស្ស​គោក​ព្រីង​
  • -​ ​មន្ទីរ​សន្តិសុខ​មិត្ត​សុ​ប​
  • -​ ​មន្ទីរ​សន្តិសុខ​ទួល​បេង និង​វត្ត​អ​ង្គួ​ញ​ដី​
  • -​ ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន​
  • -​ ​មន្ទីរ​សន្តិសុខ​វត្ត​បាធាយ​
  • -​ ​មន្ទីរ​សន្តិសុខ​វត្តភ្នំ​ប្រុស​
  • -​ ​មន្ទីរ​សន្តិសុខ​វត្ត​តាមៈ​

​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្រោម​ទម្រង់​ជា​អំពើ​អមនុស្សធម៌​ដទៃទៀត តាមរយៈ​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​នៅតាម​តំបន់ និង​ទីតាំង​នានា​ដូចខាងក្រោម​៖

  • -​ ​ស្រុក​កំពង់សៀម (​តំបន់ ៤១)
  • -​ ​ស្រុក​ព្រៃឈរ (​តំបន់ ៤១)

​អោម អាន បាន​ស្លាប់​នៅ​រសៀល ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​អាយុ​៨៧​ឆ្នាំ​។ អោម អាន គឺជា​ជនសង្ស័យ​មួយរូប នៅក្នុង​សំណុំរឿង ០០៤/០២​។ បើតាម​ច្បាប់​ជាតិ​ត្រង់​មាត្រា​៧​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​បាន​ចែងថា មរណភាព​នៃ​ជនជាប់ចោទ​នាំ​ដល់​ការ​រំលត់​បណ្តឹងអាជ្ញា​៕

​រូបៈ​អោម អាន បានផ្តល់​បទសម្ភាសន៍​ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១១ នៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ: VOA ភ្នំពេញ — ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម បង្ហាញ​ការសោកស្តាយ ដែល​ពួកគេ​មិន​បានឮ​ចម្លើយសារភាព​របស់លោក អោ អាន បើទោះបីជា​ពួកគេ​មិន​ស្គាល់​លោក ដូច​មេដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​នៃ​របប​ខ្មែរក្រហម​ក៏ដោយ​។​ ការសម្តែង​អារម្មណ៍​សោកស្តាយ​នេះ កើតឡើង ក្រោយពី​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន បាន​ស្លាប់ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ក្នុង​អាយុ​៨៧​ឆ្នាំ នៅ​ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម​។​

​រឿងក្តី​របស់លោក អោ អាន ក្នុង​សំណុំរឿង​០០៤​វគ្គ​២ ត្រូវបាន​ទម្លាក់ចោល​ទាំងស្រុង កាលពី​ខែសីហា ឆ្នាំ​២០២០ គឺ​ប្រមាណ​៣​ខែ មុនពេល​លោក​ស្លាប់​។​

​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងប្រាប់​VOA​ថា​តុលាការ​បានសម្រេច​ចុងក្រោយ គឺថា​លោក​មិនត្រូវ​នាំមក​កាត់ទោស​នោះទេ​។​

​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​សំណុំរឿង​របស់លោក អោ អាន បាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​តុលាការ​ហើយ​។ ហើយ​តុលាការ​ក៏​មិនមាន​យុត្តាធិការ​អ្វី​ទៅលើ​អតីតជន​សង្ស័យ លោក អោ អាន នេះ​ទៀត​ដែរ​»​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​VOA​កាលពី​ចុងឆ្នាំ​២០១៩ លោក អោ អាន ដែលជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ និយាយថា​លោក​មិនបាន​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ខ្មែរក្រហម​នោះទេ​។ ខណៈ​កំពុង​សម្អាត​ដីចម្ការ​របស់លោក​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​ក្នុងពេល​លោក​នៅរស់ លោក អោ អាន បាន​ថ្លែងថា​ការចោទប្រកាន់​លើ​រូបលោក​មិន​ត្រឹមត្រូវ ហើយ​លោក​ក៏​មិនមាន​តំណែង​ជា​«​ប្រធាន​»​អ្វី​ទេ​ក្នុងសម័យ​ក្រហម​។​

​លោក​បាន​ថ្លែង​កាល​គ្រានោះ​ថា​៖ «​គេ​ចោទ​ខ្ញុំ សុទ្ធតែ​ខ្ញុំ​ហ្នឹង ប្រធាន​តំបន់​អី​ណា​។ ខ្ញុំ​មិនមែន​ទេ​។ ខ្ញុំ​ខាង​សេដ្ឋកិច្ច គឺ​ដោះស្រាយ​ជីវភាព​ប្រជាជន​ហ្នឹង មានតែ​ស្រែ ភ្ជួរ​រាស់​ហ្នឹង​»​។​

​លោក​បាន​ប្រៀបធៀប​ការចូល​រួមជាមួយ​ខ្មែរក្រហម ដូចជា​ការ​«​លូក​ភ្លើង រលាក​រហូត​» អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដោយ​មិនដឹង​ខ្លួន​។ លោក​បន្ថែម​នៅពេលនោះ​ថា​៖ «​ខ្ញុំ​បានបញ្ជាក់​ហើយ​តើ​ថា​ក្នុង​សង្គ្រាម ខ្ញុំ​ប្រព្រឹត្ត បាញ់​ទៅ បាញ់​មក​។ ដល់​ក្រោយ​សង្គ្រាម ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អ្វី​ទេ មានតែ​ការធ្វើ​ស្រែ ដោះស្រាយ​ជីវភាព​ប្រជាជន​ហ្នឹង​។ ខ្ញុំ​មានបាន​ទៅ​ប្រព្រឹត្ត​អំពើ​វិនាសកម្ម​អ្វីៗ ឧក្រិដ្ឋកម្ម​អ្វីៗ​នោះ អត់​ទេ​»​។​

​ដោយមាន​ការខ្វែងគំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ ក្នុងការ​បញ្ជាក់ថា​លោក អោ អាន ជា​«​មេដឹកនាំ​ខ្ពស់បំផុត​» ឬ​«​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​»​សម្រាប់​នាំមក​កាត់ទោស តុលាការ​ក៏បាន​សម្រេច​ចុងក្រោយ​ថា​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​រូបលោក​។​

​បើតាម​ឯកសារ​របស់​សាលាក្តី​ខ្មែរក្រហម លោក អោ អាន មានឈ្មោះ​ហៅ​ក្រៅ​ផ្សេងទៀត ដូចជា​ឱម យឿ​ង អោ យឿ​ង ឬ​តា អាន​។ លោក​កើត​ក្នុងភូមិ​តាំង​ស្វាយ ឃុំ​ពាម ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុង​ឆ្នាំ​១៩៣៣​។ នៅ​ក្នុងសម័យ​ខ្មែរក្រហម លោក​មាន​តួនាទី​មួយចំនួន ដូចជា​លេខា​តំបន់​៤១ ផ្នែក​ភូមិភាគ​កណ្តាល សមាជិក​គណៈកម្មាធិកា​រ​ភូមិភាគ​កណ្តាល និង​អនុ​លេខា​ភូមិភាគ​កណ្តាល ចាប់ពី​ចុងឆ្នាំ​១៩៧៧ ដល់​ខែមករា ឆ្នាំ​១៩៧៩ មុនពេល​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម​។​

​បើតាម​សាលាក្តី​ខ្មែរក្រហម លោក អោ អាន ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្រោម​ទម្រង់​ជាការ​ធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការដាក់​ជា​ទាសករ ការដាក់​ពន្ធនាគារ អំពើ​ទារុណកម្ម អំពើ​អមនុស្សធម៌​ដទៃទៀត រួមមាន​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​ធ្វើទុក្ខបុកម្នេញ ដោយ​មូលហេតុ​នយោបាយ និង​សាសនា​។​

​ឯកសារ​របស់​សាលាក្តី​ខ្មែរក្រហម​ឱ្យដឹងទៀតថា លោក កែ ពក ដែល​កាលនោះ​ជា​លេខា​ភូមិភាគ​កណ្តាល​និង​ជា​គណៈកម្មាធិការ​មជ្ឈិម​បក្ស បានតែងតាំង​លោក អោ អាន ធ្វើជា​លេខា​តំបន់​៤១ ហើយ​ក្នុងតួនាទី​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លើកឡើងថា លោក អោ អាន «​បាន​អនុវត្ត​សិទ្ធិអំណាច​ផ្នែក​យោធា និង​ស៊ីវិល​ទាំងស្រុង​ទៅលើ​តំបន់​៤១»​។​

​ប៉ន្តែ​សហ​ចៅក្រម​ក្រម​ស៊ើបអង្កេត​ជាតិ លើកឡើងថា លោក អោ អាន មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់​ឡើយ ហើយ​ពុំមាន​ភស្តុតាង​បញ្ជាក់ថា​លោក អោ អាន ទទួលខុសត្រូវ​កិច្ចការ​យោធា សន្តិសុខ ឬ​សេដ្ឋកិច្ច​ភូមិភាគ ឬថា​បាន​ចូលរួម​ក្នុងការ​បង្កើត​គោលនយោបាយ​បក្ស​ឡើយ​។​

​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លើកឡើងថា​លោក អោ អាន បាន​ប្រព្រឹត្ត​តាម​បញ្ជា និង​ការណែនាំ​របស់លោក កែ ពក ដែលជា​លេខា​ភូមិភាគ​កណ្តាល ក្រោម​ហេតុផល​ថា​កម្មាភិបាល​ម្នាក់ ត្រូវតែ​អនុវត្ត​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​បោ​សម្អាត​។ ឯកសារ​បញ្ជាក់ថា​៖ «​អោ អាន ខ្លួនឯង​ក៏បាន​បញ្ជាក់ថា ខ្លួន​ត្រូវតែ​អនុវត្តតាម​បញ្ជា​ដាច់ខាត ហើយ​ភ័យខ្លាច​បាត់បង់​ជីវិត ប្រសិនបើ​ខ្លួន​មិន​អនុវត្តតាម​»​។ 

​ឯកសារ​បន្ថែមថា​៖ «​យោងតាម​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ការចូលរួម​របស់​អោ អាន គឺ​មិន​ស្វយ័ត មិន​សកម្ម មិនបង្កើត​ថ្មី និង​មិនផ្ទាល់ បើ​ប្រៀបធៀប​ទៅនឹង​តួនាទី​ដោយផ្ទាល់ និង​យ៉ាងសកម្ម​របស់​ឌុ​ច (​មេ​គុក​ស​២១ ឬ​ទួលស្លែង​)​ក្នុងការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​»​។​

​ការស្លាប់​របស់លោក អោ អាន នាំឱ្យ​ជនរងគ្រោះ​នៅក្នុង​សម័យ​ខ្មែរក្រហម​បង្ហាញ​ការសោកស្តាយ​ដែល​មិនបាន​ឃើញ​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូបនោះ សារភាព​ទោសកំហុស និង​រៀបរាប់​រឿងរ៉ាវ​ដែល​បានកើត​ឡើង ទុកជា​ឯកសារ​សម្រាប់​ក្មេងជំនាន់ក្រោយ​។​

​អ្នកស្រី អ៊ុក ផា​ឡី អាយុ​៧០​ឆ្នាំ បាន​បាត់បង់​ឪពុកម្តាយ និង​បងប្អូន​ពីរ​នាក់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយសារតែ​ឪពុក​របស់​អ្នកស្រី មាន​តួនាទី​ជា​ទាហាន​របស់​របប​សាធារណរដ្ឋ លន់ នល់​។ អ្នកស្រី​មានប្រសាសន៍ថា​អ្នកស្រី​ចង់ឃើញ​ការសារភាព​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម និង​ការកាត់ទោស​ពួកគេ បើទោះបីជា​អ្នកស្រី​មិន​ស្គាល់ឈ្មោះ​អោ អាន ក៏ដោយ​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ពួក​ហ្នឹង វា​អត់​ទទួលកំហុស​ផង​ហ្នឹង ដល់​ហើយ​ស្លាប់ទៅ​ក៏​ស្រួល​ដែរ​។ (​ពួកគេ​)​អត់​និយាយ​អី​ផង​។ ខៀវ សំផន ប្រកែក​តែ​រហូត​។ អត់​ដែល​ឮថា​សុំទោស​អី​ជនរងគ្រោះ​អី​ផង​។ គិតតែ​ថា​អត់​ដឹង អត់​ដឹង​អញ្ចឹង​»​។​

​អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​អស់ចិត្ត​ហើយ​ក្មួយ បាន​គេ​យកឈ្មោះ​អ្នកធំ​ជំនាន់​ហ្នឹង យកមក​ឱ្យ​យើង​ស្គាល់ យើង​ដឹង​ពី​គំនិតអាក្រក់ ចង់​(​តាមចិត្ត​)​ចង់ឱ្យ​កាត់ទោស​។ ឥឡូវ​ចប់​ហើយ អស់​អី​ហើយ​ក្មួយ​។ ត្រូវ​សារភាព​ហៅ​មក​កាត់ទោស​។ ប៉ុន​ឥឡូវ​វា​ស្លាប់​ហើយ ទៅរក​អី​ទៀត​ក្មួយ​។ មនុស្ស​ស្លាប់បាត់​ហើយ គេ​លែង​និយាយ​»​។​

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត គឺ លោក យន់ ប៊ី​ន អាយុ​៦៥​ឆ្នាំ រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជនរងគ្រោះ​ម្នាក់​ដែល​គេ​យកទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ តែ​លោក​អាច​រួច​ផុតពី​ការស្លាប់ មានប្រសាសន៍ថា បើទោះបីជា​លោក​មិនដែល​ស្គាល់ឈ្មោះ អោ អាន ប៉ុន្តែ​លោក​ថា​លោក​ក៏​អាចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយរូប ដែល​ត្រូវតែ​សារភាព​នូវ​ទោសកំហុស​ដែល​ធ្វើ​មក​ប្រជាជន​កម្ពុជា ក្នុងនោះ​មានការ​ស្លាប់​មនុស្ស​១​លាន​៧​សែន​នាក់ តាមរយៈ​ការសម្លាប់ ការធ្វើ​ទារុណកម្ម ការបង្ខំ​ឱ្យធ្វើ​ការ និង​ការ​បង្អត់អាហារ​ជាដើម​។​

​លោក​មានប្រសាសន៍ថា​៖ «​ដូច​ថា​ចង់ឱ្យ​ឡើង​ផ្ទាល់​និយាយ​ពី​រឿងរ៉ាវ​ដែល​ពួកវា ដែល​បានសម្លាប់​ប្រជាជន សម្លាប់​កម្មាភិបាល​អីហ្នឹង​។ ខ្ញុំ​ចង់​និយាយ​ថាឱ្យ​រៀបរាប់ ឱ្យទទួល​សារភាព​ដូច​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អី​អ៊ីចឹង​។ ខ្ញុំ​ថា​អញ្ចឹង​អាការ​ពិត​ហ្នឹង វា​ត្រូវ​កប់​លុប​បាត់​ហើយ បើ​វា​ស្លាប់បាត់​ទៅហើយ​អញ្ចឹង​»​។​

​លោក​បន្តថា​ពួកគេ​ជា​«​មេឃាតក​» មិនមែនជា​មនុស្ស​ល្អ​អ្វី​នោះទេ បើទោះបីជា​ប្រជាជន​រស់នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ កោតសរសើរ​លោក អោ អាន ក៏ដោយ​។​

​លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​គិត​មើលទៅ វា​អត់​សម​អ្នក​ល្អ អ្នក​អី​ទេ ព្រោះ​អ្នក​ហ្នឹង​សុទ្ធតែ​មេឃាតក​ទាំងអស់​»​។​

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ជំរុញ​កុំឱ្យ​បោះបង់​ការទាមទារ​រក​យុត្តិធម៌ ទោះ​ជនសង្ស័យ​ឬ​ឧក្រិដ្ឋជន​ដែល​ដឹកនាំ​សម័យ​ខ្មែរក្រហម ស្លាប់​ក៏ដោយ ដោយ​ត្រូវ​ទាមទារ​ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស និង​កុំឱ្យ​អំពើ​នេះ​កើតឡើង​ម្តងទៀត​។​

​លោក​មានប្រសាសន៍ថា​៖ «​ការស្លាប់​របស់គាត់​ហ្នឹង មិនគួរ​លះបង់​ឆន្ទៈ​ដែល​ទាមទារ​យុត្តិធម៌ ពីព្រោះ​វា​មាន​វិធី​ច្រើនយ៉ាង​ទៀត ដែល​យើង​អាច​បន្ត​ស្វែងរក​យុត្តិធម៌​ដែរ​»​។​

​លោក​បន្ថែមថា​៖ «​ទោះបី​គាត់​មិនបាន​និយាយ យើង​ដឹងថា​គាត់​ជាប់ជំពាក់​នៅក្នុង​របប​មួយ​ធ្វើឱ្យ​ក្រុមគ្រួសារ​យើង​បាត់បង់​ជីវិត​ដែរ​»​។​

​ទោះជា​យ៉ាងណា លោក ឆាំង យុ ដែលជា​ជនរងគ្រោះ​មួយរូប​ដែរ​ក្នុងសម័យ​ខ្មែរក្រហម លើកឡើងថា ប្រជាជន​ត្រូវតែ​គោរព​ការសម្រេច​របស់​តុលាការ​ខ្មែរក្រហម ព្រោះ​តុលាការ​ក៏បាន​កែប្រែ​ការចោទប្រកាន់​អ្នកដទៃ ដោយ​គ្មាន​ភស្តុតាង ដែលមាន​ការលើកឡើង​ជា​ហូរហែ មុនពេល​មាន​តុលាការ​ខ្មែរក្រហម ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៦​។​

​បើតាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា ក្រៅពី​លោក អោ អាន ដែល​បាន​ស្លាប់ តុលាការ​ខ្មែរក្រហម​បានសម្រេច​ទម្លាក់​បទចោទប្រកាន់​លើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ទៀត គឺ​អ្នកស្រី អ៊ឹម ចែម ដែល​កំពុង​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​បន្ថែមថា​នៅមាន​សំណុំរឿង​ពីរ​ទៀត​នៅ​តុលាការ គឺពាក់ព័ន្ធ​នឹង​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ខ្មែរក្រហម និង​លោក យឹម ទិ​ត្យ​។ លោក​ឱ្យដឹងថា​សាលដីកា​សម្រេច​ថា​តើ​លោក មាស មុត រស់នៅក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង នឹងត្រូវ​នាំមក​កាត់ទោស ឬ​យ៉ាងណា អាចធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ​។ ចំណែក​សាលដីកា​លើ​លោក យឹម ទិ​ត្យ អាចធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២១៕

សម្តេចតេជោ ៖ បញ្ហាស្វែងរកសន្តិភាពផ្តើមចេញពីតំបន់ឱរ៉ាល់ពីមេខ្មែរក្រហមម្នាក់ឈ្មោះ កែវ ពក កំពង់ស្ពឺ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បញ្ហាស្វែងរកសន្តិភាទូទាំងប្រទេសវា ផ្តើមចេញពីតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ដែលចាំបាច់ត្រូវមានការសម្រេចចិត្តខាងនយោបាយ ដើម្បីបញ្ចប់សង្រ្គាម។ វាផ្តើមចេញពីមេទ័ពខ្មែរក្រហមម្នាក់ ឈ្មោះ កែ ពក។ គាត់បានបញ្ជូនកូនរបស់គាត់មករៀននៅភ្នំពេញ ដោយគ្មានអ្នកដឹង។ ហើយគាត់បានធ្វើដំណើរមកភ្នំពេញដែរ។ យើងក៏បានចាប់ផ្តើមនៅក្នុងការធ្វើសមាហរណកម្មខ្មែរក្រហម។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។

ពាក់ព័ន្ធបញ្ហាស្វែងរកសន្តិភាពនេះដែរ សម្តេចតេជោបានបញ្ជាក់ថា ពេលនោះ មានសំណួរបានសួរមកខ្ញុំថា ចុះបើសិនជា កែ ពក មិនអនុវត្តតាមផែនការរបស់យើង តើយើងធ្វើម៉េច។ បើមិនអនុវត្តទេ យើងអត់មានបាត់បង់អ្វីទាំងអស់ គឺកម្លាំងនៅរក្សាដដែល ប៉ុន្តែបើយើងយក កែ ពក មកនៅភ្នំពេញ យើងបានតែ កែ ពក ម្នាក់ ហើយខ្មែរក្រហម ក៏បាត់តែមនុស្សម្នាក់ដែរ។ ប៉ុន្តែបើ កែ ពក អនុវត្តវិញ គឺយើងបានទឹកដីទាំងអស់។

សម្តេចបានបញ្ជាក់ទៀតថា ម្យ៉ាងទៀត ម្តាយខ្ញុំ និងធំរបស់ខ្ញុំ បានសួរខ្ញុំថា ឯងទៅតំបន់ខ្មែរក្រហម ឯងមិនខ្លាចខ្មែរក្រហមសម្លាប់ទេឬអី? ខ្ញុំបានឆ្លើយទៅកាន់ម្តាយខ្ញុំ និងធំរបស់ខ្ញុំថា ម៉ែ,ធំ បើខ្ញុំស្លាប់ ស្លាប់ខ្ញុំតែខ្ញុំម្នាក់ និងសហការីប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើបានវិញ គឺបានទឹកដីទាំងមូលតែម្តង។ ហើយការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺត្រូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្ត ជាពិសេស គឺការធានារហូតដល់អាយុជីវិត។ នេះហើយជាប្រវត្តិនៃការធ្វើឲ្យមានសន្តិភាពនៅកម្ពុជា ដែលផ្តើមចេញតំបន់ឱរ៉ាល់នេះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺថា យើងអាចធ្វើដំណើរបានទូទាំងប្រទេស ទាំងថ្ងៃទាំងយប់ដោយគ្មានការភ័យខ្លាចពីបញ្ហាសន្តិសុខ។ ប៉ុន្តែអ្វីដែលសំខាន់ គឺសូមឲ្យតែបងប្អូន ធ្វើដំណើរសូមគិតអំពីសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕

 អតីតកម្មាភិភាឝភូមិភាគកណ្តាល បានមករស់នៅអន្លង់វែង ដោយសាគេចពីកងទ័ពវៀតណាម

ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៍សឆ្នូតខ្មៅ និងបង់កក្រមាពណ៌ក្រហមឆ្នូតលឿង អង្គុយនៅក្នុងខ្ទមក្បែរអង្រឹងក្រោមដំបូលប្រក់ស្លឹកត្នោត អ៊ំប្រុសបានប្រាប់ខ្ញុំឲ្យដឹងថា គាត់មានឈ្មោះ កែ​ សោម អាយុ៧៧ឆ្នាំ កើតនៅភូមិទឹកឃ្លាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន សោម រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សោម បានរៀបរាប់បន្តថា គាត់បានឃ្លាតឆ្ងាយពីស្រុកកំណើត និងមករស់នៅក្នុងស្រុកអន្លង់វែងរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគាត់រត់ភៀសខ្លួនពីកងទ័ពវៀតណាម មកព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សោម បានចូលធ្វើយោធាខ្មែរក្រហមប្រចាំនៅតាមព្រំដែនភាគខាងលិច នឹងបានផ្លាស់មករស់នៅតំបន់១០០៣ (តំបន់អន្លង់វែង) ដែលគ្រប់គ្រងដោយតាម៉ុក រហូតដល់មានការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៨។

កាលពីក្មេង​ សោម បានបួសរៀននៅវត្តទឹកឃ្លាំងបានរយៈពេលបីវស្សា។ លុះដល់ឆ្នាំ១៩៧០  ក៏បានស្ម័គ្រចិត្ត​ចូលបម្រើក្នុងជួរបដិវត្តន៍តាមការដឹកនាំរបស់ឈ្មោះ រាជ ដែលជាមេភូមិ។ កាលណោះ ​ប្រជាជន​ភាគច្រើនមានការ​ស្រឡាញ់​ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ហើយមិនបានពេញចិត្តនឹងការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ​ លន់ នល់ ឡើយ។

នាពេលចូលបម្រើក្នុងជួរបដិវត្តន៍ សោម បានចូលទៅព្រៃម៉ាគីដែលមានទីតាំងនៅ ក្នុងស្រុកសណ្តាន់ (ខាងក្បាលដំរី ជិតភ្នំជី)។ នៅពេលដែលបំពេញការងារនៅទីនោះ សោម តែងបានឃើញវត្តមានរបស់មេដឹកនាំមួយចំនួនដូចជា ​ខៀវ សំផន អៀង សារី  ហ៊ូ​ នឹម​ និង​ ហ៊ូ​ យន់។

កែ សោម

ក្រោយពេលដែលខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ សោម ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅភូមិផ្សេង។  ចំណែក សោម ស្ថិតនៅក្នុងអង្គភាពពាណិជ្ជកម្ម ផ្នែកដឹកជញ្ជួនស្រូវ ដោយក្នុងមួយក្រុមមានសមាជិកចំនួន១២នាក់ និងមានរថយន្តចំនួន១២គ្រឿង។ រថយន្តដឹកស្រូវទាំងនោះ ជា រថយន្តនាំមកពីប្រទេសចិន។ សោម នៅចាំថា រថយន្តមួយៗ ដឹកស្រូវបានចំនួនតែ​១០បាវ យកទៅដាក់នៅរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម។ បន្ទាប់ពីកិនបានជាអង្កររួចរាល់ហើយ ត្រូវដឹកអង្ករទាំងនោះមកឲ្យអង្គភាពយោធា។

ក្នុងឆ្នាំ១៩៧៦ បន្ទាប់ពីធ្វើការនៅក្នុងអង្គភាពពាណិជ្ជកម្មផ្នែកខាងដឹកជញ្ជូនស្រូវបានមួយរយៈមក ដោយសារ សោម ពូកែហែលទឹក និងមានជំនាញខាងចែវទូកផងនោះ កែ ពក ដែលជាលេខាភូមិភាគកណ្តាលបានចាត់តាំង សោម ឲ្យមកធ្វើការខាងនេសាទត្រីនៅកំពង់ឆ្នាំងវិញ ក្រោមការដឹកនាំរបស់ឈ្មោះ នាង មកពីតំបន់៤១។ នៅពេលដែលអង្គភាពនេសាទផលិតបានជា ត្រីងៀត ប្រហុក សោម ក៏បានដឹកជញ្ជូន​ត្រីងៀត ប្រហុកទាំងអស់នោះ តាមកាណូតយកមកដាក់នៅតាមឃ្លាំងម្តុំជ្រោយចង្វារភ្នំពេញ។ មួយរយៈកាលក្រោយមកទៀត កែ ពក បានចាត់តាំង សោម ឲ្យទៅនៅខាងទន្លេសាបជាមួយ តាយ៉ាន នៅក្នុងអង្គភាពនេសាទត្រីដដែល។ ពេលនោះ សោម បានទទួលនាទីជាអនុ​ប្រធានមើលការ​ខុសត្រូវប្រជាជនធ្វើត្រីប្រហុក និងផ្អក។ សោម បានបន្តឲ្យដឹងថា គាត់ធ្លាប់បានចូលរួមប្រជុំជាមួយ កែ ពក និងសមាជិកមួយចំនួន ​មកពីគណៈតំបន់៤១ និងតំបន់៤២។​ នៅពេលប្រជុំ សោម បានរាយការណ៍ជូនថ្នាក់លើអំពីកិច្ចការនានាដែលអង្គភាពរបស់គាត់បានអនុវត្តកន្លងមក និងបន្ទាប់មកថ្នាក់លើក៏​បានដាក់ផែនការថ្មីៗទៀត ដើម្បីយកទៅអនុវត្តបន្ត។

ក្រោយមកទៀត សោម បានទទួលសំបុត្រពីពាណិជ្ជកម្មភូមិភាគ ដោយបានដាក់បទបញ្ជាឲ្យចាត់ចែងធ្វើត្រីប្រហុកឲ្យបានសម្រេចតាមផែនការរបស់អង្គការ ដើម្បីចែកចាយត្រីប្រហុកទៅតាមភូមិភាគនានា តាមរយៈនីរសារឈ្មោះ ហេង​​ និងឈ្មោះ ងួន។ លុះពេលអង្គភាពរបស់ សោម​ ធ្វើត្រីប្រហុកបានសម្រេចតាមផែនការដែលបានកំណត់រួចហើយ សោម បានចាត់ចែងដឹកតាមរថយន្ត និងកាណូតមកចែកជូនតាមភូមិភាគ និងតំបន់នានាតាមការស្នើសុំ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សោម បានសម្រេចចិត្តរត់គេចខ្លួនទៅប៉ៃលិនជាមួយយោធាខ្មែរក្រហមផ្សេងៗទៀត ហើយបានធ្វើដំណើររហូតទៅដល់ជំរំខាងអ៊ីដាវប្រទេសថៃ ដោយបានចំណាយពេលប្រហែលជាងកន្លះខែ​។ ឆ្នាំ១៩៨១-១៩៨២ សោម ត្រូវបានផ្លាស់ទៅនៅខាងយោធាការពារព្រំដែននៅបន្ទាយឆ្មារ និងនៅខេត្តបន្ទាយមានជ័យតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រោយមក សោម មាននាទីដឹកជញ្ជូនគ្រាប់កាំភ្លើងយកមកឲ្យ​អង្គភាពយោធារបស់តាម៉ុកនៅអន្លង់វែង ដោយបានធ្វើដំណើរកាត់តាមស្រុកវ៉ារិន​ សៀមរាប និងស្រែណូយ។​ លុះដល់ឆ្នាំ១៩៨៥ សោម បានសម្រេចចិត្តឈប់ធ្វើការ​ដឹកជញ្ជូនគ្រាប់ ហើយបានមករស់នៅជាមួយកងមីងៗ នៅតំបន់អន្លង់វែង។

មួយរយៈក្រោយមក សោម ក៏បានរៀបការប្រពន្ធនៅលើភ្នំ១០០៣ ដែលពិធីរៀបមង្គលការនេះថ្នាក់លើជាអ្នករៀបចំឲ្យ។ លុះក្រោយមកទៀតក្នុងឆ្នាំ១៩៩៨ នៅពេលដែលខ្មែរក្រហមបានធ្វើសមាហរកម្មចុះចូលជាមួយរាជរដ្ឋាភិបាល  សោម បានសម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងភូមិអូររុនជាមួយក្រុមគ្រួសារ កសាងជីវិតសារជាថ្មីរហូតមកដល់សព្វថ្ងៃនេះ។

ស៊ិន សុធីតា

No comments:

Post a Comment