ឯកសារពាក់ព័ន្ធរួមមាន៖
- ការបោះពុម្ពលុយថ្មី
- ល្បែងទីផ្សារបំណុល
- មាឃើធីងណែតវើក Network Marketing
- ទីផ្សារភាគហ៊ុន
- ប្រវត្តិប្រាក់ឌួង
- អាជីវកម្ម បាល់ទាត់ OL Football
ឯកសារទាក់ទង
- រមណីយដ្ឋាន រាជិនីលង្វែក
- សង្រ្គាមសម័យលង្វែក
- ប្រវត្តិ ប្រាក់ឌួង
ប្រវត្តិប្រាក់ឌួង៖ តាមការវិភាគប្រវត្តិសាស្រ្ត ប្រាក់នេះ គេចាយសម្រាប់ប្រទេស កាន់ពុទ្ធសាសនា ដូចជា ចិន ភូមារ សៀម ខ្មែរនៅ សម័យ ឆ្នាំ ១២០០ ជាង គឺជា ប្រាក់ដុំៗ ។ ភាសាបរទេស គេហៅប្រាក់គ្រាប់ bullet គឺ ១ ដុំៗ ឬ ១ ឌួង ៗ។ ជាការសង្ខេបក្រោយពី វិភាគលើ ប្រវត្តិ Literature Review ខ្ញុំអះអាងថា ប្រាក់ឌួង មានតាំងពី ឆ្នាំ ១២០០ ជាង មិនដួចការវិភាគមុខៗថា ប្រាក់ដួង កើតឆ្នាំ ១៨០០ ចំណែ សម័យលង្វែកមានតាំងពី ឆ្នាំ ១៥០០ ជាង ដូច្នេះ មិនអាចថា បន្ទាយលង្វែករលាយដោយសារប្រាក់ដួងទេ ។ តាមពិត ប្រាក់នេះ មានតាំងពីមុន សម័យឧត្តុង្គ នៃ អង្គឌួង ព្រោះជា ប្រាក់សម្រាប់ពាណិជ្ជកម្ម ប្រទេសកាន់ ពុទ្ធសាសនា នៅថា "ពុទ្ធ ឌួង" ចំណែក ប្រទេសកាន់ សាសនាឥស្លាម ដូចជា ស្តេចកន ជាដ់ើម គេចាយប្រាក់ ស្លឹង ។
ប្រវត្តិប្រាក់ឌួង និងប្រាក់ស្នូក ឬប្រាក់ណែន (เงินพดด้วง และเงินไซซี) កំណត់ចំណាំ: ដោយសារយើងមានប្រវត្តិសាស្ត្រខ្លះពាក់ព័ន្ធនឹងការបែកក្រុងលង្វែកជាមួយល្បិចបាចប្រាក់ដួង ទើបខ្ញុំបាទស្រាវជ្រាវរឿងនេះមុនបន្តទៅដល់ប្រធានបទ «មូលហេតុបែកក្រុងលង្វែក» ⁉️
ផែនទី យោធភូមិសាស្រ្ត សម័យ លង្វែក
ផែនទី ចំនួន ខេត្ត ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ)
ផែនទី ជាក់ស្តែងសម័យលង្វែក កម្ពុជា មាន ៣០ ខេត្ត ចែកជា ០៨ តំបន់់ ឬ ៨ ស្តេចត្រាញ់
ផែនទី ចំនួន ខេត្ត ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ)
តើប្រាក់ឌួងជាប្រាក់របស់ប្រទេសណា ហើយមានចាយតាំងពីសម័យណា? «ប្រាក់ឌួង ជារូបិយប័ណ្ណរបស់សៀម ដែលនិយមផលិតឡើងសំរាប់ដោះដូរទំនិញគ្នាតាំងចុង សម័យសុខោទ័យ ប្រហែលជាចុងគ.ស សតវត្សទី១៤ ដោយមានការប្រើប្រាស់ជាង ៦០០ ឆ្នាំមកហើយ ហើយប្រាក់ប្រភេទនេះពួកអុឺរ៉ុបហៅថា Bullet Coin ។» ✍️ គួររំលឹកឡើងវិញ ពួក សៀម លាវ និង យួន ជាអំបូរមនុស្សដែលនិយាយភាសាតៃ (សៀម និងលាវមានប្រភពមកពីខាងជើងចិនជាប់ព្រំប្រទល់ម៉ុងហ្គោល ឯចំណែកយួនជាអំបូរតៃដែលចេញពីខេត្តគួងសុីភាគខាងត្បូងចិន ហើយរស់នៅតាមជ្រលងភ្នំ និងដងទន្លេក្រហម គឺតំបន់ជុំវិញហាណូយ និងហាឡុងសព្វថ្ងៃ) មុននេះពួកតៃមារដ្ឋដែលជានគរតូចមួយនៅភាគខាងជើងខ្មែរហៅថា «អាណាចក្រណាន់ចៅ» ។ ពួកនេះបានសម្រុកចូលមកស្រុកខ្មែរយ៉ាងគំហុគក្នុងឆ្នាំគ.ស១២៥៣ ដល់ ១២៥៦ ក្រោយពីការវាតទីទឹកដីរបស់ ចក្រភពម៉ុងហ្គោលក្នុងរាជ្យ «ព្រះចៅអធិរាជ គូប្លៃ ខាន់» ហើយ អាណាចក្រណាន់ចៅ ត្រូវបានធ្វើសញ្ជ័យកម្មជា ចក្រភពម៉ុងហ្គោល ។ ពួកតៃ បានជញ្ជូនកូននាំចៅមកតាំងទីលំនៅតាមដងទន្លេនានាក្នុងចក្រភពខ្មែរភាគខាងជើង ។ មួយក្រុមដែលដឹកនាំដោយ ឃុនបាងក្លាងហាវ បានចុះមកនៅក្នុង ខេត្តសុខោទ័យ ស្រីសជ្ជនាល័យ និងដែលមានពួកនេះមករកសុីមុនស្រាប់ផងក្នុង ខេត្តស្រីអយុធ្យា ពួកនេះក៏បានក្លាយជារដ្ឋសៀមក្រោយមក ឯមួយក្រុមទៀតដឹកនាំដោយ សុវណ្ណខាំពង្ស បានមកតាំងទីលំនៅក្នុងដងទន្លេមេគង្គខាងលើក្នុងខេត្តមឿងសួគ៌ ឬក្រោយមកជា ហ្លួងព្រះបាង ដែលបានក្លាយជា អាណាចក្រលានដំរី និង នគរលាវ ក្រោយមកទៀត ។
ពួក តៃ ដើមឡើយជាទាហានសុីឈ្នួល និងជាជាងដែកផលិតអាវុធឲ្យរដ្ឋការខ្មែរ ។ ពួកនេះបាននាំយកការផលិតដុំលោហៈប្រាក់សំរាប់ដោះដូរទំនិញគ្នាពីប្រទេសចិន ដោយហៅថា ប្រាក់ឌួង (ស្រុកចិនជាប្រាក់ស្នូក ឬប្រាក់សៃសុី) មកប្រើប្រាស់ក្នុងតំបន់ដែលមានពួកគេរស់នៅ ។ ក្នុងសម័យអាណាចក្រសុខោទ័យប្រាក់ឌួង ត្រូវបានផលិតដោយសេរីជាឯកជន ដោយកំណត់ទំងន់ ១៥ក្រាម ក្នុងមួយឯកតា ។ លុះក្រោយមកក្នុង សម័យអាណាចក្រស្រីអយុធ្យា ដែលមានសេដ្ឋកិច្ចរីកចំរើន រដ្ឋការបានហាមមិនឲ្យផលិតប្រាក់ឌួងជាឯកជន រដ្ឋការជាអ្នកផលិតដោយកំណត់ បោះត្រា២ គឺត្រាប្រចាំនគរមួយ និងត្រាប្រចាំរជ្ជកាលមួយ ។ ប្រាក់ឌួង ត្រូវបាននិយមប្រើប្រាស់ក្នុងតំបន់យ៉ាងកុះករក្នុងសម័យពាក់កណ្តាលក្រុងស្រីអយុធ្យា សតវត្សទី១៦ ហើយបន្តប្រើប្រាស់រហូតមកដល់សម័យ រតនៈកោសិណក្នុងរជ្ជកាលរាមាទី៤ ។ ដោយការផលិតដោយដៃមិនបានច្រើន សមស្រមទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ រាមាទី៤ បានបញ្ជាឲ្យបោះពុម្ភប្រាក់កាក់ដូចពួកអុឺរ៉ុបបន្ថែមទៀត ។ ប្រាក់ឌួងត្រូវបានឈប់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ តុលា ១៩០៣ និងត្រូវបានជំនួសវិញដោយ «ប្រាក់កាក់» ។
តើប្រាក់ឌួងមានការប្រើប្រាស់ក្នុងស្រុកខ្មែរនៅសម័យណា? នៅស្រុកខ្មែរយើងមិនសូវមានឯកសារណាមួយបានបញ្ជាក់ថាការធ្វើពាណិជ្ជកម្ម និងការដោះដូរទំនិញនៅសម័យបុរាណបានប្រើប្រាស់រូបិយ ប័ណ្ណអ្វីទេ មានឯកសារជាច្រើនបានបញ្ជាក់ថាខ្មែរច្រើនតែដោះដូរផលិតក្នុងស្រុកជាមួយ និងផលិតផ្សេងរបស់ឈ្មួញពីក្រៅស្រុក ។ លុះដល់ជំនាន់ ស្តេចកន ក៏បានផលិត ប្រាក់ស្លឹង សំរាប់ធ្វើការដោះដូរទំនិញជាមួយពាណិជ្ជករក្រៅស្រុក ប៉ុន្តែលុះអស់រាជ្យស្តេចកនទៅក៏ឈប់ឲ្យចាយប្រាក់ស្លឹង ទៅយកការចាយវាយដោយប្រើ ប្រាក់ឌួង របស់សៀម វិញក្នុងរាជ្យព្រះបាទអង្គច័ន្ទរាជា ។ «មានន័យថាប្រាក់ឌួងសៀមបានមានឥទ្ធិពលលើពាណិជ្ជកម្មខ្មែរតាំងតែដើមសម័យលង្វែក ប្រហែលជាឆ្នាំគ.ស ១៥៣០» ក្រុងយសោធរៈ ថ្ងៃទី០៦ ធ្នូ ២០១៧ ស្រាវជ្រាវ និងរៀបរៀងដោយ អតីតអ្នកលក់នំក្រូច «បណ្ឌិតដំរីស»
ជាដំបូងខ្ញុំសូមអរគុណលោកបណ្ឌិតលាក់មុខ ! ក្នុងការស្រាវជ្រាវនេះ ដើម្បីខ្ញុំមាន ភស្តុតាង តឹកតាង ក្នុងការវិភាគ របស់ខ្ញុំដែលជា ម្ចាស់ប្លុកនេះ។ ការបែកបន្ទាយលង្វែក ខ្ញំបាទរកឃើញមានច្រើន មូលហេតុ ដែល ខ្ញុំយកមកធ្វើការវិភាគជា អាទិភាព Priority នោះ ឃើញថា មិនមែនរឿង ប្រាក់ឌួង, មិនមែនរឿងខ្មែរ បែកបាក់ផ្ទៃក្នុង, មិនមែនរឿង ពុករលួយក្នុងរាជការ...នោះគឺ រឿង ការបះបោររបស់ ចាម ក្នុងការគ្រប់គ្រងរដ្ឋ ពីព្រោះ ចម្ប៉ា គឺជា មហារដ្ឋដ៍ធំដែល គ្រប់គ្រង កម្ពុជា វៀតណាម ឡាវ ( ដូចមានបង្ហាញក្នុងផែនទីស្រាប់ខាងលើ) ។ ជនជាតិ សៀម ចងសម្ព័ន្ធមិត្តជាមួយ ចាម(ចម្ប៉ា ) និង ម៉ាឡេស៊ី។ សៀម វាយយក លង្វែក ដោយសារ គេយល់់ថា លង្វែក គ្រាន់តែជា បន្ទាយទ័ព មិនមែនជារដ្ឋទេ បើសិនជា រដ្ឋគឺត្រូវចំណុះឲ្យ សៀម ព្រោះ នគរស្រីល្វោ LVO KINGDOM គឺបានចុះចូលជាមួយសៀម ចំណែក នគរលង្វែក L VEK កឺជា ល្វាដែរ ហើយ នគរ L'LAOS ក៍ជា នគរស្រីល្វោដែរ សរុបរួម គឺសៀម ត្រូវតែ យកទាំងអស់ ទឹកដីនគរ ស្រីល្វោពីមុនមក។ ប្រទេសកាន់ពុទ្ធសាសនា ហិណ្ឌូសាសនា ចាយលុយ តាម ចិន ចិនតាម ហិណ្ឌ ដែលខ្មៅហៅថា ប្រាក់ដួង ព្រោះស្តេច អង្គឌួង យកប្រាក់នេះមកចាយ។ ចំណែក ស្តេច កន ដែលជា ជនជាតិចាម បំបែករដ្ឋ គេចាយប្រាក់ ស្លឹង គឺជា ប្រាក់ពួក ឥស្លាម។ ដូច្នេះ សង្រ្គាមសម័យលង្វែក គឺជាសង្រ្គាម ដែល សៀម និង ចាម បែងចែកទឹកដីខ្មែរ ដើម្បីចែក្នាកាន់កាប់ !
សម្រុកនាំគ្នាទៅគាស់ក្រវិលកំប៉ុងយករង្វាន់ឡើងដូចទឹកបាក់ទំនប់។ ឱអនិច្ចាស្រុកខ្មែរ! រាប់ចាប់តាំងពីប្រាក់ឌួងសម័យលង្វែកមក ជាង 400ឆ្នាំហើយ មិនទាន់មានអ្វីប្រែប្រួលទេ។
ត្រង់ចំណុចនេះខ្ញុំថាអញ្ចឹងដែល លង្វែកបែកដោយសៀមបាញ់ប្រាក់ដួងចូលគុម្ពឬស្សី ហើយខ្មែរកាប់យកប្រាប់ដួង ???? ចំណុចនេះឆ្ងល់មកយូរហើយ តាំងពីសម័យរៀន បើសិនខ្មែរដើមឬស្សីធ្វើកំពែងមែន ចុះហេតុអ្វីសៀមមិនដុតភ្លើងទៅ? ចាំបាច់បាញ់ប្រាក់ចូលធ្វើអី!!!
ក្មេងៗជំនាន់ក្រោយខ្លះអាចលែងស្គាល់ ហើយមួយចំនួនក៏នៅតែយល់ច្រឡំទាក់ទងការបាក់បែកទីក្រុងលង្វែក ឆ្នាំ១៥៩៣ ថាដោយសារប្រាក់ដួងនេះដែរ ។
ព្រះបាទចៅពញា ច័ន្ទរាជា ដែលប្រវត្តិសាស្ត្រខ្មែរថ្វាយ ព្រះនាមថា “ព្រះបាទឣង្គច័ន្ទទី១” បានឡើងគ្រងរាជ្យ សម្បត្តិពីឆ្នាំ ១៥២៥-១៥៦៧ ដោយតាំងរាជធានី នៅ ក្នុងបន្ទាយលង្វែក ដែលហ៊ុំព័ទ្ធទៅដោយព្រៃឬស្ស៊ីយ៉ាង ក្រាស់ បន្ទាប់ពីទទួលជ័យជម្នះលើសត្រូវក្នុងស្រុក គឺ ស្ដេចកន និងទទួលបានជ័យជម្នះលើពួកសៀម ដែល បានចូលលុកលុយប្រទេសខ្មែរ។ ព្រះបាទចៅពញាច័ន្ទរាជា មិនមានភាពវាងវ័យខាងសេដ្ឋកិច្ច ដូចជា ស្តេចកន ទេ ដែលបានបោះប្រាក់ស្លឹង ដើម្បីប្រើប្រាស់ ក្នុងស្រុក។ ផ្ទុយទៅវិញ ព្រះបាទចៅពញាច័ន្ទរាជា បានបញ្ឈប់ ឲ្យចាយប្រាក់ស្លឹងរបស់ ស្តេចកន ហើយបែរជាអនុញ្ញាតឲ្យប្រើ ប្រាស់ឌួង របស់សៀម ធ្វើឲ្យខឿនសេដ្ឋកិច្ចខ្មែរទាំងមូល ត្រូវ ពឹងផ្អែកលើ សៀម ទាំងស្រុង។
ប្រាក់ដួង របស់សៀម បានធ្វើ ចរាចរណ៍នៅក្នុងប្រទេសខ្មែរដោយសេរី។ សៀម បានរៀប គម្រោងវាយលុកចូលក្រុងលង្វែក ដោយបាចប្រាក់ដួងចូល ក្នុងព្រៃឫស្សី។ ដោយសារតែភាពក្រីក្រ លោភលន់ និងអវិជ្ជា ប្រជាជនខ្មែរប្រុសស្រី បាននាំគ្នាកាប់ឆ្ការសីមាការពារទឹកដី ទំរាំតែដឹងសេចក្តី បន្ទាយលង្វែកត្រូវបាន សៀម វាយបែក។ នេះគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលកូនខ្មែរគ្រប់រូប ត្រូវតែចាំ កុំអោយប្រវត្តិសាស្ត្រកើតឡើងច្រំដែល ព្រោះថា បច្ចុប្បន្ន ខ្មែរ នៅតាមជាយដែន កំពុងតែភ្លើតភ្លើនសប្បាយចាយលុយបាត បំភ្លេចលុយរៀល។ តើអ្វីជាប្រាក់ដួង? ហេតុអ្វីបានជាប្រាក់ដួងមានតម្លៃរហូតដល់ ខ្មែរយើងភ្លេចគិតពីហាយនៈភាពរបស់ប្រទេសជាតិ? ប្រាក់ដួងគឺជាដុំប្រាក់មូលៗធ្វើឡើងអំពីលោហៈធាតុប្រាក់ ហើយមានដំត្រា ជាក្បាច់កងចក្រ ឬ ជាស្លឹកពោធិ ប៉ុនមេដៃ ល្មមអាចយកធ្វើជាគ្រាប់ បាញ់ចំពាមកៅស៊ូ ឬដាក់ក្នុងកាណុង កាំភ្លើងធំបាញ់បាន។
ប្រាក់ដួងមានទំងន់ប្រមាណ ១៥ក្រាម ប្រហែល ៤ជី។ នៅក្នុងសម័យលង្វែកគេច្រើនប្រើដុំប្រាក់នេះ សម្រាប់ដោះដូរ នៅក្នុងជំនួញផ្សេងៗ ឆ្លងស្រុកឆ្លងទេស។ នៅក្នុងសម័យលង្វែក ជាពិសេសក្នុងរយៈពេលដែលនគរអយុធ្យា កំពុងក្រោកឡើងយ៉ាងឆាប់រហ័ស ប្រាក់ដួងរបស់ សៀម មាន ប្រជាប្រិយយ៉ាងខ្លាំងក្នុងតំបន់។ ព្រះបាទ នរេន្រ្ទសូរ្យ របស់ អយុធ្យា បានចងសម្ព័ន្ធភាពពាណិជ្ជកម្មជាមួយនឹងបណ្តា ប្រទេសអ៊ឺរ៉ុប ដូចជាអេស៉្បាញ ព័រទុយហ្គាល់ បារាំង ចិន ជប៉ុន ពួកអាណាចក្រពែរ្យ... ដោយប្រើប្រាស់ប្រាក់ដួងជាគោល នៅ ពេលដែលធ្វើពាណិជ្ជកម្មក្នុងតំបន់។ សៀម បានរៀបចំយុទ្ធសាស្រ្ត វាយបន្ទាយលង្វែក ដោយបានរៀបចំយុទ្ធវិធីសេដ្ឋកិច្ច ពាណិជ្ជកម្ម ដូចជាបង្កើនតម្លៃប្រាក់ដួង ដែលធ្វើឲ្យប្រជារាស្រ្តខ្មែររកស៊ីបាន ដោយសារប្រាក់ដួងនេះ។ ហើយម៉្យាងវិញទៀតគឺ សៀម បានបញ្ជុះ បញ្ចូលពួកសម្ព័ន្ធភាពពាណិជ្ជកម្មរបស់ខ្លួន ដែលមករកស៊ីក្នុង ប្រទេសកម្ពុជា ឲ្យទទួលយកតែប្រាក់ដួង។ ម៉្យាងវិញទៀត ប្រាក់ដួង ដែលពួកសៀមយកមកប្រើ គឺជាប្រភេទប្រាក់សុទ្ធមានទំងន់ ប្រមាណ ៤ជី ដែលក្រៅពីជួញដូរ គេអាចយកទៅស្លររំលាយធ្វើជា វត្ថុមានតម្លៃផ្សេងៗបាន។ ដូច្នេះហើយបានជាទាំងទាហានទាំង ប្រជារាស្រ្តនាំគ្នាកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ដួង៕៚
អ្វីទៅជាប្រាក់ដួង? នៅ ជំនាន់ បុរាណ, គេ សូន សាច់ លោកហធាតុ ប្រាក់ ជា ដុំ មូល ហើយ មាន ដំ ត្រា ជា ក្បាច់ កងចក្រ ឬ ជា ស្លឹកពោធិ ប៉ុន មេដៃ ល្មម អាច យក ធ្វើជា គ្រាប់ បាញ់ ចំពាម កៅស៊ូ បាន។ គេ ច្រើន ប្រើ ដុំ មាស ដុំ ប្រាក់ សម្រាប់ ដោះដូរ នៅ ក្នុង ជំនួញ ផ្សេងៗ ឆ្លង ស្រុក ឆ្លង ទេស។
នៅ សម័យ លង្វែក, ទ័ព សៀម បាន បាញ់ ប្រាក់ ឌូង នេះ ចូល ទៅ ក្នុង ព្រៃ ឬស្សី ដែល គេ ដាំ ខ្នាប់ ក្រាស់ ធ្វើជា របង ព័ទ្ធ ការពារ ដី ស្រុក ដី ភូមិ។ ដោយ ភាព ត្រេកត្រអាល នឹង ប្រាក់ដុំ, អ្នកស្រុក លង្វែក ក៏ តាំង នាំគ្នា កាប់ ព្រៃ ឬស្សី ដើម្បី រើស ប្រាក់ ទាំងឡាយ នោះ --អ្នកតូច ដោយ តូច - អ្នកធំ ដោយ ធំ --យ៉ាង អនាធិបតេយ្យ ធ្វើ អោយ ព្រៃឬស្សី ពាយ បង់ ពុំ មាន អ្វី ជា របង ការពារ ភូមិ ស្រុក របស់ ខ្លួន តទៅទៀត។ ដូច្នេះហើយ ទើប ពួកសៀម វាយលុក យក ទឹកដី បាន ហើយ បាន ចូល មក គ្រប់គ្រង ប្រទេសខ្មែរ អស់ រយៈកាល ជា យូរ ឆ្នាំ។ នៅ សម័យ បច្ចុប្បន្ន នេះ, គេ ដូរ ឈប់ ចាយ ប្រាក់ដួង ហើយ ប្រើ ប្រាក់ ដុល្លារ ជំនួស វិញ រួច គេ បាញ់ ប្រាក់ បញ្ចូល ធានាគារ តែ ម្តង ។ សម័យ នេះ ជា សម័យ វិទ្យាសាស្រ្ត បាញ់ ត្រង់ ត្រឹមត្រូវ ណាស់ មិន ងាយ ចេះ ខុសទេ គឺ បាញ់ ចំ ត្រង់ ណា - ព្រៃ រលំ តូងៗ ត្រង់ ហ្នឹង ហើយ មិន យូរ ទេ ប្រទេសខ្មែរ អាច ក្លាយ ជា លង្វែក សាជាថ្មី ដែរ ក៏ មិន ដឹង...!! គ្រាន់ តែ ពិចារណា លេងៗ កំដរ អផ្សុក! អ្នកស្រី កែវ ច័ន្ទបូរណ៍
ប្រាក់ដួង ថ្ងៃនេះ admin ចង់លើកយកបង្ហាញអំពីប្រវត្តិសាស្រ្តសម័យលង្វែកដែលខ្មែរភាគច្រើនយល់ច្រលំខុសទាំងក្នុងប្រព័ន្ធអប់រំ យើងអាចចោទសួរថា៖ (អានឱ្យចប់)១-តើកងទ័ពសៀម បាចប្រាក់ឌួងទាំងនោះចូលទៅក្នុងគុម្ពឫស្សីដោយរបៀបណា? តើពួកគេយកកាំភ្លើងអីដែលអាចបាញ់ប្រាក់ឌួងបាន? ចុះម៉េចក៏មិនផលិតកាំភ្លើងបាញ់មនុស្សឱ្យស្លាប់តែម្តងទៅ? ២-យើងតែងតែលើកឡើងថា កងទ័ពសៀមចូលក្នុងក្រុងលង្វែកមិនរួច ដោយសារជាប់គុម្ពឫស្សីក្រាស់ៗ ចុះព្រះមហាក្សត្រ,កងទ័ពនិងប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងក្រុងលង្វែកនោះ ចេញចូលតាមណា? ៣-តើទឹកដីខ្មែរទាំងមូល មានទំហំប៉ុនក្រុងលង្វែកនេះឬយ៉ាងណា? តើនៅខេត្តផ្សេងៗទៀត ពុំមានកងទ័ព និងប្រជាពលរដ្ឋទេឬយ៉ាងណា?
ចំពោះបញ្ហាបាក់បែកក្រុងលង្វែកនេះ បើយោងទៅលើអ្នកសរសេរប្រវត្តិសាស្ត្រខ្មែរខ្លះ ហាក់បីដូចជាមានចេតនាទម្លាក់កំហុសទាំងស្រុងទៅលើប្រជារាស្ត្រខ្មែរថា មានការលោភលន់នាំគ្នាទៅកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់ឌួង ទើបធ្វើឱ្យសៀមវាយបែកក្រុងលង្វែក។ការលើកឡើងទាំងនេះគឺផ្ទុយពីការណ៍ពិតទាំងស្រុង ព្រមទាំងបានទម្លាក់កំហុសមកលើប្រជាជនខ្មែរទាំងស្រុង ព្រោះបាក់បែកក្រុងលង្វែកគឺកើតចេញមកពីវិបត្តិផ្ទៃក្នុងរាជវង្ស ដែលដណ្តើមរាជគ្នាធ្វើឱ្យប្រទេសអាណាធិបតេយ្យ កើតកលិយុគ វឹកវរពេញផ្ទៃនគរទាំងមូល។
សៀមវាយបែកក្រុងលង្វែកនៅឆ្នាំ ១៥៩៣ គ.ស. ចំណែកប្រាក់ដូង “Pod Duang ត្រូវស្តេចរាមាទី១ ផលិតឱ្យចាយនៅក្នុងស្រុកសៀមនៅឆ្នាំ ១៧៨២ គ.ស. ដូច្នេះបើយើងធ្វើការប្រៀបធៀបទៅឃើញថា ប្រាក់ដូងទើបតែផលិតក្រោយបែកលង្វែក ១៨៩ ឆ្នាំ ដូច្នេះតើបានប្រាក់ដូងមកពីណាបាចក្នុងគុម្ពឫស្សី? ស្តេចសៀម នរេសូ បានបើកការវាយប្រហារជា ពីរ មុខព្រួញមកលើរាជាណាចក្រខ្មែរ គឺធ្វើការវាយប្រហារតាមផ្លូវគោកមានកងទ័ពចំនួនជាង១០ម៉ឺននាក់,ដំរី៨០០ក្បាល និងសេះ១.៥០០ក្បាល ចាប់ផ្តើមវាយលុកខេត្តខ្មែរនៅកូរ៉ាត “នគររាជ” រួចបានឈប់សម្រាក៣ថ្ងៃក៏កេណ្ឌកងទ័ពបានជាង១ម៉ឺននាក់បន្ថែមទៀត ហើយបន្តមកវាយលុកលើរាជាណាចក្រខ្មែរ ចូលតាមខេត្តបាត់ដំបងនិងឡោមព័ទ្ធបន្ទាយកងទ័ពរបស់ឧបយោរាជ នៅបរិបូរណ៍ក្នុងខេត្តពោធិ៍សាត់ និងក្រុមទី២បើកការវាយប្រហារតាមជើងទឹកចូលតាមខេត្តប្រាសាក់ “ស្រុកទ្រាំងនៅកូស័ងស៊ីន” នេះបើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា៖ “...មានកងទ័ពជើងទឹកចំនួន២០០សំពៅទៀត ដែលកេណ្ឌពីនគរស្រីធម្មរាជ,ពាធឆ្លោង,សាអាងខ្លានិងឆាយា ផ្ទុកទាហានចំនួន២ម៉ឺននាក់ មានកងទ័ពចាមចូលរួមចំនួន១ម៉ឺននាក់និងសំពៅចំនួន១៥០បន្ថែមទៀត។ ក្រោមមេបញ្ជាការកងទ័មសៀមឈ្មោះ ពញារាជវង្សា មកវាយខេត្តបន្ទាយមាស ហើយកងទ័ពគ្រប់ទិសធ្វើសកម្មភាពព្រមៗគ្នានៅខែធ្នូឆ្នាំ១៥៩៣គ.ស. ...”។
ស្ដេចសៀម នរេស្វរៈ ដែលពូកែខាងយុទ្ធសាស្ត្រសឹកសង្គ្រាម បានចេញច្បាំងដោយផ្ទាល់ និង បានបញ្ជារឱ្យកងទ័ពលើកដី ដាក់កាំភ្លើងធំបាញ់ប្រហារមកក្រុងលង្វែក ប៉ុន្តែគ្រាប់កាំភ្លើងបាញ់បានរយៈចម្ងាយជិតមិនអាចបាញ់មកដល់ក្រុងលង្វែកនោះទេ កងទ័ពសៀមត្រូវឆ្លងកាត់ការរារាំងដោយព្រៃឬស្សីដែលព័ទ្ធជុំវិញដែលមានកម្រាស ២សិន ដោយស្មើនិង ៨០ម៉ែត្រ ដើមឬស្សីធំៗដែលមានកម្ពស់ខ្ពស់ ប្រមាណជា ១៥ម៉ែត្រ ដើមឬស្សីធំៗទាំងនេះធន់និងការឆេះ ដូចនេះកាំភ្លើងធំរបស់សៀមមិនអាចធ្វើអ្វីមកលើក្រុងលង្វែកបាននោះទេ កងទ័ពសៀមជាង ១ សែននាក់បានឡោមព័ទ្ធក្រុងលង្វែកអស់រយៈពេល ៣ ខែ ក៏ខ្វះស្បៀងសម្រាប់ផ្គត់ផ្គង់កងទ័ព ដូចនេះស្ដេចសៀមនឹកឃើញល្បិចមួយ ដោយឱ្យកងកាំភ្លើងធំ ច្រកប្រាក់ពត់ដួង ចំនួន ៥០០០ កញ្ចប់បាញ់បាចពាសពេញព្រៃឬស្សី រយៈពេល ៣យប់ ដោយស្ដេចសៀមយល់ឃើញថា លង្វែកប្រើប្រាសរូបបិយវត្ថុជាប្រាក់ ដូចគ្នា ដូចនេះប្រជាជនដែលខ្វះខាត និង កាប់ព្រៃឬស្សីដើម្បីយកប្រាក់ដួងទាំងនេះ មុនសៀមដកទ័ពត្រឡប់ទៅវិញ ប្រាកដណាស់ថា របងព្រៃឬស្សីនិងធ្លុះធ្លាយ ។ (พดด้วง) ពត់ដួង ជាពាក្យខ្មែរដែលសៀមយកទៅប្រើ សំរាប់ហៅប្រាក់កាក់បុរាណ មានន័យថា ពត់ (พด) ដង្កូវដួង (ด้วง) គឺប្រហែលជាយកប្រាក់ពត់ជារាងដង្គូវដួង ។ ពាក្យនេះគេប្រើជាយូរមកហើយតាំងពីសម័យដើមអយុធ្យាមកម្លេះ ដោយពត់ដួងមានសណ្ឋានដូចគ្រាប់កាំភ្លើងដៃផងដែរ ដែលគេប្រើជាលុយសម័យនោះ ទើបពួកអឺរ៉ុប ហៅប្រាក់នោះថាជា ប្រាក់គ្រាប់កាំភ្លើង (Bullet coins) ខ្មែរបុរាណហៅប្រាក់សៀមនេះថាប្រាក់ដួង ។
គ.សករាជ ១៥៩៣ ដោយសៀមដឹងថារបងព្រៃឬស្សីដែលការពារក្រុងលង្វែកត្រូវបានធ្លុះធ្លាយដោយសារប្រជានុរាស្ត្រកាប់បំផ្លាញដើម្បីយកប្រាក់ដួង អំឡុងនគរកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច សៀមបានលើកទ័ពចំនួន ៣៤០,០០០ (ជាង៣សែននាក់) ស្ដេចសៀម នរេស្វរៈ ដែលមានព្រះនាមហៅក្រៅថា ព្រះចៅនរេ (Preah Chau Nares) បានចែកកងទ័ពជា ៣ កងពល៖
- កងពលទី១ មានចំនួន ២៤០,០០០ (២៤មុឺននាក់) ដំរីសឹក ១០០០ សេះចម្បាំង ១៤០០ ជាកងទ័ពធំរបស់ស្ដេចសៀម ចូលមកតាម ខេត្តបាត់ដំបង
- កងពលទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹក ចែកកងទ័ពជាពីរច្រក វាយច្រកសមុទ្រ កំពង់សោម និង ខេត្តកំពត
- កងពលទី៣ មានចំនួន ៥០,០០០ (៥មុឺននាក់) វាយចូល ខេត្តសៀមរាប ។ កងពលធំរបស់សៀមបានមកដល់ បាត់ដំបង ក៏ប្រមូលទ័ពបានចំនួន ៥០,០០០ (៥មុឺននាក់) បន្ថែមទៀត ដូចនេះកងទ័ពធំសៀមមានចំនួន ២៩០,០០០ (២៩មុឺននាក់) ដែលលើកមកវាយក្រុងលង្វែក ។
កងទ័ពសៀមបានបើកការវាយលុក មកដល់បន្ទាយ ខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា មិនអាចការពារបន្ទាយបាន ក៏រត់ចោលបន្ទាយ សៀមរំកិលទ័ព មកដល់បន្ទាយ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទើបព្រះស្រីសុរិយោពណ៌ ផ្ញើសំបុត្រមក ព្រះសត្ថា អំពីការសឹក ដោយមើលឃើញថា ទ័ពសៀមមកវាយក្រុងលង្វែកក្នុងចំនួនច្រើន ព្រះសត្ថា ក៏ចាត់ពលសេនា ឱ្យទៅសុំជំនួយទ័ព ពីព្រះរាមជើងព្រៃ ដែលត្រូវជាបងប្អូនជីដូនមួយ ជាមួយទ្រង់ ព្រះរាមជើងព្រៃសន្យាថា និង ប្រមូលទ័ព ឱ្យបាន ២សែននាក់ ទៅ ៣សែននាក់ ដើម្បីទប់ទល់និងទ័ពសៀម ក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែដល់ពេលកំណត់ ព្រះរាមជើងព្រៃ មិនបានប្រគល់ទ័ពមកនោះទេ ទើបព្រះសត្ថា ត្រាសឱ្យ ជ័យជេស្ឋាទី១ ទៅសួរនាំឪពុកមារ របស់ខ្លួន ប៉ុន្តែព្រះរាមជើងព្រៃមិនខ្វល់ និងជ័យជេស្ឋានោះទេ ត្បិតទ្រង់កាន់សិទ្ធទ័ពចំនួន ២០,០០០ (មុឺននាក់) នៅស្រុកស្គន់ ខេត្តកំពង់ចាម ។
អំឡុងពេលដែលសៀមលើកទ័ព វាយបន្ទាយស្រុកបរិបូរណ៍ សៀមប្រើពេល ១៣ ថ្ងៃទើបវាយបែកបន្ទាយស្រុកបរិបូរណ៍ រួចរំកិលទ័ពមកដលក្រុងលង្វែក ព្រះសត្ថា មានការភិតភ័យជាខ្លាំង ក៏នាំគ្រួសាររាជវង្សរត់ចោលរាជវាំង ភៀសខ្លួនមកដល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ប្រទះ និងព្រះរាមជើងព្រៃ ដែលបានលើកទ័ពមកដេញសម្លាប់ខ្លួន ព្រះសត្ថាក៏នាំគ្រួសាររាជវង្សរត់តាម ខេត្តក្រចេះ រហូតដល់ស្រុកវៀងច័ន្ទនគរឡាវ ។
សៀមរំកិលទ័ព មកដល់បន្ទាយក្រុងលង្វែក ក្នុងអំឡុងខែមេសា ដោយមើលឃើញថា ដើមឬស្សីដែលប្រជារាស្ត្របានកាប់បំផ្លាញបានស្ងួតងាប់អស់ ដោយមើលឃើញថាខែប្រាង អាកាសធាតុក្ដៅស្ងួតល្អ ស្ដេចសៀមបញ្ជារឱ្យពលសេនា យកជ័រទឹក ដាក់ជាមួយនិងចម្បើងដុតកំពែងក្រុងឬស្សី ឆេះម៉ត់ក្នុងរយៈពេល៣ថ្ងៃ រួចប្រកាសឱ្យកងទ័ពវាយចូលក្រុងលង្វែក ។ អំឡុងពេលដែលសៀមលើកទ័ពវាយចូលក្រុងលង្វែក ព្រះស្រីសុរិយោពណ៌ បានទៅត្រួតពិន្យកាំភ្លើងធំ ស្រាប់តែឃើញ ព្រះសង្ឃ តិប្បញ្ញោ និង សុបញ្ញោ ដែលជាចារកម្មនគរសៀម កំពុងបង្ខូចកាំភ្លើងធំ ស្រីសុរយោពណ៌ ក៏បញ្ជារឱ្យពលសេនាតាមសម្លាប់សង្ឃទាំងពីរឱ្យបាន រហូតដល់សម្លាប់សង្ឃទាំងពីរបាននៅស្រុក ស្រីស្លាកែត (បច្ចុប្បន្នហៅថា ខេត្តស្រះកែវ) ដោយកាំភ្លើងធំមួយចំនួនខូច ព្រះស្រីសុរិយោពណ៌ ក៏អង្គុយស្រក់ទឹកភ្នែក (យំ) ទើបប្រកាសថាខ្លួននិងច្បាំងស្លាប់រស់ចុងក្រោយក្នុងក្រុងលង្វែកនេះ ហើយក្រុមមន្ត្រីកងទ័ព ក៏ស្ម័គស្លាប់ក្នុងសង្គ្រាមនេះគ្រប់ៗគ្នា កងទ័ពសៀម ២៩មុឺននាក់ ចងជណ្ដើរឬស្សី ដាក់ឡើងវាយចូលបន្ទាយក្រុងលង្វែក ដែលមានទ័ពការពារបន្ទាយត្រឹមតែ ១២០,០០០ (១២មុឺននាក់) ប៉ុនណោះ កងទ័ពសៀមវាយសម្រុកក្រុងលង្វែកពេញមួយខែ ទីបំផុតក៏វាយបែកបន្ទាយលង្វែក ក្នុងខែឧសភា ឆ្នាំ ១៥៩៣ នៃគ.សករាជ ស្ដេចសៀមក៏ចាប់បាន ព្រះស្រីសុរិយោពណ៌ ជាឈ្លើយសឹក ហើយក៍រៀបចំបញ្ជូនទ្រង់យកទៅដែនអាយុធ្យា ស្ដេចសៀមបញ្ជារឱ្យពលសេនា យកជ័រទឹក ដុតផ្ទះប្រជារាស្ត្រក្នុងក្រុងលង្វែក ផ្ទះប្រមាណជា ៥០,០០០ (៥មុឺនខ្នង) ត្រូវបានដុតបំផ្លាញ ស្ដេចសៀម ស្នាក់នៅលង្វែកតែ២ខែប៉ុនណោះ ត្រូវដកទ័ពត្រឡប់ទៅវិញ ត្បិតសៀមមានដំណឹងថា ភូមាត្រៀមលើកទ័ព ១៥ មុឺននាក់ វាយចូលក្រុងអាយុធ្យា ស្ដេចសៀមបញ្ជារឱ្យរុះរើយករាជវាំងលង្វែកទៅជាមួយផង សូម្បីតែក្បឿងរាជវាំង សៀមប្រមូលយកទ្រព្យសម្បត្តិក្នុងក្រុងលង្វែក ព្រះគោសំរិទ្ធ ដែលរក្សាគម្ពីរក្បួនច្បាប់នគរកម្ពុជា បូករួមទាំងបដិមារ ព្រះកែវមរកត ដែលសាងឡើងក្នុងរាជ ព្រះលំពង្សរាជា និង បានគៀរយកប្រជានុរាស្ត្រក្នុងក្រុងលង្វែក ជាង ១សែននាក់ យកទៅដែនអាយុធ្យា ការដួលរលំក្រុងលង្វែក គឺជាការបាត់បង់ធនធានដ៏ធំក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិកម្ពុជាមកដល់បច្ចុប្បន្ននេះ ។
ប្រវត្តិប្រាក់ស្លឹង និងប្រាក់ប្រាសាទ របស់ខ្មែរ ប្រាក់ស្លឹង គឺជាបិយវត្ថុកម្ពុជាដំបូងបំផុត ដែលបានបោះពុម្ព និងដាក់ឲ្យចរាចរនៅក្នុងរាជ្យព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ហៅ ស្តេចកន ដេីម្បីដោះដូរទំនិញពាណិជ្ជកម្មជាមួយបរទេសនៅដេីមសតវត្សទី១៦។ ប្រាក់ស្លឹងពីមុនធ្វេីអំពីមាស ប្រាក់ ឬស្ពាន់ មានទំងន់ ១៥ ក្រាម វិជ្ឈមាត្រ ប្រហែល ១៥ ម.ម ដែលផ្ទៃខាងមុខមានត្រារូបនាគ។ បេីតាមឯកសារប្រវត្តិសាស្ត្រការប្រេីរូបនាគនេះ គឺឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្ថិសាស្រ្ត ក្នុងសម័យសង្រ្គាមរវាងស្តេចកន និងអង្គចន្ទ។ ពេលនោះស្តេចកន បានប្រេីទង់ជ័យកងទ័ព មានរូបនាគក្បាល ៧ សំរាប់ធ្វេីចម្បាំង។ ក្រោយមក វិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន (កម្ពុជា ឡាវ វៀតណាម) នៅក្នុងសម័យអាណានិគមបារាំង បានប្រេីរូបនាគក្បាល ៧នេះ សំរាប់រចនាដាក់ផ្ទៃខាងមុខនៃធនប័ត្រប្រភេទ ៥ រៀលដែរ។ ចំណែកឯប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤០-១៨៥៩) នាឆ្នាំ១៨៧៦ ព្រះបាទអង្គឌួងបានឲ្យបោះប្រាក់បីប្រភេទ គឺប្រាក់ស្លឹង (ទំងន់នៃប្រាក់នេះគឺ១ជី ដូច្នេះ ៤ស្លឹង), ប្រាក់ហួង (ទំងន់នៃប្រាក់នេះគឺ ៥ហ៊ុន) និងប្រាក់ប្រសាទ នៅគែមជុំវិញមានដាក់កាលបរិច្ឆេទនៃការបោះពុម្ពប្រាក់ជាបីសករាជគឺ ពុទ្ធសករាជ ចុល្លរាជ និងមហាសករាជ នៅត្រង់ផ្ទៃកណ្តាលមានរូបហង្សតំណាងឲ្យឈ្មោះលោក សំអាង ហង្ស ដែលព្រះបាទអង្គឌួងបានបញ្ជូនឲ្យសិក្សារៀនពីវិជ្ជាបោះប្រាក់នៅប្រទេសថៃ។ ដូច្នេះ បានជាយេីងឃេីញរូបហង្សនេះត្រូវបានយកជារូបសញ្ញាតំណាងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារជ្ជកាលព្រះបាទ នរោត្តម សីហនុ, សម័យសាធារណរដ្ឋខ្មែរ (លន់ ណុល) និងសម័យបច្ចុប្បន្នផងដែរ។ ផ្ទៃម្ខាងទៀតនៃប្រាក់នេះ មានរូបប្រាសាទអង្គវត្ត ហេីយនៅពីក្រោមរូបនេះមានអក្សរ ក្រុងកម្ពូជា។ ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួងមានទំងន់ ៤ជី និងវិជ្ឈមាត្រ ៣៥ ម.ម។ ប្រវត្តិប្រាក់ឌួង
ប្រវត្តិប្រាក់ឌួង និង សង្រ្គាម ខ្មែរ សៀម
(ភ្នំពេញ)៖ ក្រុងលង្វែកត្រូវបានកសាងឡើងដំបូងនៅគ្រិស្ដសករាជ ១៥២៥-១៥២៧ ត្រូវនឹងពុទ្ធសករាជ ២០៦៨-២០៧០ ក្រោមស្នាព្រះហស្ដរបស់ព្រះបាទច័ន្ទរាជា ដែលមានទីតាំងស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ប៉ុន្តែរាជធានីដ៏រឹងមាំរបស់ខ្មែរក្រោយសម័យអង្គរមួយនេះ បែរជារងនូវការលុកលុយឈ្លានពានពីសំណាកកងទ័ពសៀមចំនួន ២លើក ហើយត្រូវបានវាយបំបែកជាស្ថាពរនៅគ្រិស្ដសករាជ ១៥៩៤ (ព.ស ២១៣៧)។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងលើនេះ មានមហាជនជាច្រើនបានឆ្ងល់ថា តើក្សត្រសៀមអង្គណាដែលមានឫទ្ធានុភាពអាចបំបែកក្រុងលង្វែកដ៏រឹងមាំរបស់ខ្លួនមួយនេះបាន?
ដូច្នេះហើយបានជា Fresh News Plus សូមច្បិចយកចំណុចសង្ខេបអំពីព្រឹត្តិការណ៍សង្គ្រាម បី ប្រទេស គឺ លង្វែក ស្រីអយុធ្យា និងហង្សាវតី ភ្ជាប់ជាមួយព្រះរាជសាវតាសង្ខេបរបស់ស្ដេចសៀមដែលបំបែកក្រុងលង្វែករបស់ខ្មែរ មកបង្ហាញជូនប្រិយមិត្តគ្រាន់ជាចំណេះដឹងថ្មីមួយទៀត ដែលមានសេចក្ដីសង្ខេបដូចតទៅ៖
- នាសម័យនោះ ព្រះរាជាណាចក្រខ្មែរមានរាជធានីធំនៅក្រុងលង្វែក (Longvek) រីឯព្រះរាជាណាចក្រសៀម មានរាជធានីធំនៅក្រុងស្រីអយុធ្យា (Sri Ayutthaya) ចំណែកសម្ពន្ធមិត្តមន-ភូមារាមញ្ញ មានរាជធានីធំនៅក្រុងហង្សាវតី (Hongsawadee) ដែលបច្ចុប្បន្នស្ថិតនៅតំបន់ប្រវត្តិសាស្ត្របាហ្គូ (Bago) ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។
- បន្ទាប់ពីព្រះបាទ ច័ន្ទរាជា យាងសោយទិវង្គតនៅគ្រិស្ដសករាជ ១៥៦៦ (ព.ស ២១០៩) ព្រះរាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះបាទ បរមិន្ទរាជា ឬ ព្រះបាទបរមរាជា បានឡើងស្នងរាជ្យបន្តនៅក្រុងលង្វែក។ ព្រះបាទបរមរាជា ជាព្រះមហាក្សត្រអង់អាចខ្លាំងពូកែ ព្រះអង្គបានបន្តព្រះរាជ្យកិច្ចពីព្រះបិតាក្នុងការទាមទារទឹកដីខ្មែរភាគខាងលិចពីសៀមមកវិញ តាំងតែពីព្រះអង្គឡើងសោយរាជ្យរហូតដល់សោយទិវង្គត។
- នៅព្រះរាជាណាចក្រសៀមឯណោះ គឺកំពុងស្ថិតក្រោមការត្រួតត្រារបស់ ព្រះរាជាណាចក្រហង្សាវតីរបស់មន-ភូមារាមញ្ញ ដែលគ្រប់គ្រងដោយព្រះចៅបុរិន្ទណង ឬ ភាសាភូមាហៅថា ព្រះចៅបាយិនណោង (Bayinaung)។ ដោយកងទ័ពភូមាវាយពីភាគខាងលិចផង រីឯកងទ័ពខ្មែររបស់ព្រះបាទបរមរាជាវាយពីភាគខាងកើតផងនោះ ធ្វើឱ្យព្រះមហាក្សត្រសៀម ព្រះចៅមហាធម្មរាជាធិរាជ (Maha Thammarachathirat) បង្ខំចិត្តចុះសន្ធិសញ្ញាជាមួយព្រះបាទបរមរាជា ប្រគល់ខេត្តមួយចំនួនមកឱ្យខ្មែរវិញ។
- ក្រោយពេលស្ដេចភូមា ព្រះចៅបុរិន្ទណង សោយទិវង្គតនៅគ្រិស្ដសករាជ ១៥៨១ (ព.ស ២១២៤) ផុតទៅ ព្រះរាជាណាចក្រសៀម ក៏បានងើបឡើងរើបម្រាស់ពីអំណាចត្រួតត្រារបស់ភូមា ជាបន្តបន្ទាប់។ ព្រះវីរក្សត្រសៀមដែលដឹកនាំការបះបោររើបម្រាស់នេះ គឺព្រះអង្គម្ចាស់នរេសូរ (កាលមិនទាន់ក្លាយជាស្ដេចសោយរាជ្យ)។ ព្រះនរេសូរនេះហើយ ដែលក្រោយមកជាអ្នកដឹកនាំកងទ័ពសៀមចូលវាយបំបែកក្រុងលង្វែករបស់ព្រះរាជាណាចក្រខ្មែរ។
* ព្រះចៅនរេសូរ
ព្រះនរេសូរ ឬភាសាថៃហៅថា ព្រះណារេស៊ូន (Naresuan) ឬព្រះណារ៉េត ប្រសូត្រឡើងនាថ្ងៃទី២៥ ខែមេសា គ្រិស្តសករាជ ១៥៥៥ ត្រូវនឹងពុទ្ធសករាជ ២០៩៨ នៅក្រុងពិស្ណុលោក (Pitsanulok) ដែលមានព្រះបិតាព្រះនាម ព្រះមហាធម្មរាជាធិរាជ (កាលនោះត្រួតត្រានៅក្រុងពិស្ណុលោក) និងព្រះមាតាព្រះនាម ព្រះវិសុទ្ធក្សត្រ (Wisutkasat)។ កាលណោះ ក្រុងពិស្ណុលោក និង ក្រុងសុខោទ័យ មានឋានៈជាឧបធានីចំណុះឱ្យរាជធានីទេពមហានគរស្រីអយុធ្យា មានន័យថាជាក្រុងទី២។ ព្រះនរេសូរមានព្រះរៀមមួយព្រះអង្គគឺ ព្រះនាងសោភ័ណកល្យា (Suphankanlaya) និងព្រះអនុជមួយព្រះអង្គព្រះនាម ព្រះឯកាទសរដ្ឋ (Eka Thotsaroth)។
នៅគ្រិស្តសករាជ ១៥៦៤ (ព.ស ២១០៧) កងទ័ពភូមារាមញ្ញ-មនបានដណ្ដើមយកក្រុងសុខោទ័យបានសម្រេច ហើយក៏បន្តច្បាំងដណ្ដើមបានក្រុងពិស្ណុលោកពីព្រះចៅមហាធម្មរាជាធិរាជ ក្រោមការដឹកនាំរបស់ព្រះចៅបុរិន្ទណង នៃនគរហង្សាវតី ដែលនគរនេះគឺជានគររបស់ជនជាតិមននៅភាគខាងត្បូងប្រទេសភូមាហើយ ធ្លាប់ជាអ្នកជិតខាងរបស់ខ្មែរ ដូចដែរខ្មែរយើងតែងនិយាយថា ខ្មែរ-មន។ នៅពេលចូលត្រួតត្រាក្រុងពិស្ណុលោកបានជាស្ថាពរហើយ កងទ័ពភូមាបានយាងនាំព្រះញាតិវង្សសៀមមួយចំនួនបញ្ជូនទៅក្រុងហង្សាវតី (ទុកជាចំណាត់ខ្មាំង) ក្នុងនោះក៏មានព្រះរាជកុមារ នរេសូរ ដែលមានព្រះជន្ម ៩ ព្រះវស្សាផងដែរ។ ចំណែកឯព្រះចៅមហាធម្មរាជាធិរាជ ក៏បានចុះចូលជាមួយព្រះចៅបុរិន្ទណងភូមាទាំងបង្ខំ។
ក្រោយបំបែកក្រុងពិស្ណុលោកបានហើយ កងទ័ពហង្សាវតីបានបន្តច្បាំងដណ្ដើមយកខេត្តក្រុងនានារបស់សៀមជាបន្តបន្ទាប់ ព្រមទាំងវាយលុកដល់ក្រុងស្រីអយុធ្យាទៀតផង។ ក្នុងពេលកើតចម្បាំងភូមា-សៀមនៅក្រុងស្រីអយុធ្យា ព្រះចៅមហាចក្រព័ត្តិ (Maha Chakrapat) ដែលជាព្រះមហាក្សត្រសៀមសោយរាជ្យនៅនគរស្រីអយុធ្យាបានសោយទិង្គត ហើយព្រះរាជបុត្រទី២របស់ព្រះអង្គគឺ ព្រះចៅមហិន្ទ្រាធិរាជ (Mahinthrathirat) ដែលត្រូវជាព្រះអនុជបង្កើតរបស់ព្រះម្ចាស់ក្សត្រិយ៍ វិសុទ្ធក្សត្រ បានឡើងស្នងរាជ្យបន្តពីព្រះបិតា។
ប៉ុន្តែមិនបានមួយឆ្នាំផង ព្រះនគរស្រីអយុធ្យាក៏ត្រូវកងទ័ពភូមាវាយបំបែកបានសម្រេចនៅខែសីហា គ្រិស្តសករាជ ១៥៦៩ (ព.ស ២១១២)។ នៅពេលវាយបំបែកក្រុងស្រីអយុធ្យាបានសម្រេច ព្រះចៅភូមាបុរិន្ទណងបានបង្ខំឱ្យព្រះចៅមហិន្ទ្រាធិរាជផ្ទេររាជ្យសម្បត្តិថ្វាយព្រះចៅមហាធម្មរាជាធិរាជ ដែលជាក្សត្រចំណុះឱ្យខ្លួន ដើម្បីសោយរាជ្យនៅក្រុងស្រីអយុធ្យាជំនួស។
បន្ទាប់មក ព្រះចៅបុរិន្ទណងបានបញ្ជាឱ្យព្រះមហិន្ទ្រាធិរាជ ក្សត្រចាញ់សង្គ្រាមយាងទៅក្រុងហង្សាវតី ដើម្បីការពារគ្រោះកាចទៅថ្ងៃក្រោយ។ ក្នុងពេលគង់នៅក្រុងហង្សាវតីនោះ ព្រះមហិន្ទ្រាធិរាជកើតទុក្ខធ្លាក់ព្រះកាយប្រឈួនជាទម្ងន់ ដោយសារឈឺព្រះទ័យនឹងការឈ្លានពានរបស់ភូមាទៅលើប្រជាជាតិសៀមនាសម័យនោះ រហូតដល់គ្រិស្តសករាជ ១៥៦៩ (ព.ស ២១១២) ព្រះអង្គក៏បានចូលទិវង្គតនៅក្រុងហង្សាវតីក្នុងព្រះជន្មាយុ ៣០ព្រះវស្សា។
សូមជម្រាបថា នៅពេលព្រះចៅបុរិន្ទណងដកទ័ពទៅក្រុងហង្សាវតីជាមួយព្រះមហិន្ទ្រាធិរាជខាងលើនោះ ព្រះនាងសោភ័ណកល្យា ដែលជាព្រះរៀមរបស់ព្រះនរេសូរ ក៏ត្រូវបានយាងទៅក្រុងហង្សាវតីជាមួយព្រះញាតិវង្សសៀមដទៃទៀតដែរ ដោយព្រះនាងត្រូវបង្ខំឱ្យរៀបអភិសេកជាមួយព្រះចៅបុរិន្ទណង ដែលមានព្រះជន្មស្មើនឹងព្រះបិតារបស់ខ្លួន (ព្រះចៅបុរិន្ទណង និង ព្រះចៅមហាធម្មរាជាធិរាជ ប្រសូត្រនៅគ្រិស្តសករាជ ១៥០៩ ដូចគ្នា)។ តែទោះជាយ៉ាងណា ព្រះសោភ័ណកល្យាមិនពេញចិត្តនឹងព្រះរាជពិធីរាជាភិសេកនេះឡើយ។ ថ្វីដ្បិតតែព្រះចៅមហាធម្មរាជាធិរាជ ឡើងសោយរាជ្យសម្បត្តិនៅក្រុងស្រីអយុធ្យាក៏ពិតមែន ប៉ុន្តែព្រះអង្គនៅតែជាក្សត្រចំណុះឱ្យអំណាចក្រុងហង្សាវតីនៃសាសន៍ភូមារាមញ្ញដដែល។
អំពីព្រះនរេសូរវិញ ក្នុងពេលគង់នៅក្រុងហង្សាវតី ព្រះអង្គបានចូលសាងព្រះផ្នួសជាមួយព្រះគ្រូចៅអធិការវត្តស្វេដាហ្កន និងបានសិក្សារៀនសូត្រព្រះធម៌ព្រះពុទ្ធសាសនា ក្បាច់គុន មន្តវិជ្ជាការ យុទ្ធសាស្ត្រ វប្បធម៌ អរិយធម៌ និងរបៀបរបបនៃការរស់នៅរបស់ជនមន-ភូមារាមញ្ញនៅទីនោះផងដែរ។ លុះឈានដល់វ័យជំទង់ ព្រះអង្គបានលាចាកព្រះផ្នួស ហើយបានលួចរត់យាងមកក្រុងស្រីអយុធ្យាវិញ ហើយក៏បានជួបជុំជាមួយព្រះមាតាព្រះបិតាវិញ។ ក្នុងព្រះជន្ម១៦ព្រះវស្សា ព្រះអង្គម្ចាស់នរេសូរត្រូវបានព្រះបិតាត្រាស់បង្គាប់តែងតាំងជាព្រះមហាឧបរាជ និងគ្រប់គ្រងនៅក្រុងពិស្ណុលោក នាគ្រិស្តសករាជ ១៥៧១ (ព.ស ២១១៤) ប៉ុន្តែប្រហែលជាស្ថិតក្រោមចំណុះនគរហង្សាវតីដដែល។
នៅគ្រិស្តសករាជ ១៥៨១ (ព.ស ២១២៤) ព្រះចៅបុរិន្ទណងក៏បានសោយទិវង្គតនៅក្រុងហង្សាវតី ហើយព្រះរាជបុត្ររបស់ព្រះអង្គ ដែលជាព្រះមហាក្សត្រសោយរាជ្យនៅនគរអង្គវៈ (Ava) គឺព្រះចៅនិន្ទបុរិន្ទ ក្នុងភាសាភូមាហៅថា ណាន់ដាបាយិន (Nanda Bayin) ក៏បានក្លាយជាព្រះមហាក្សត្រថ្មីនៃប្រជានុរាស្ត្រមន-ភូមារាមញ្ញទាំងមូល ហើយបានត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ម័ង្គរាយ ឬក្នុងភាសាភូមាហៅថា មីងយិនវ៉ា (Mingyin Swa) ជាព្រះមហាឧបរាជ។ ព្រះអង្គម្ចាស់ម័ង្គរាយ ប្រសូត្រនាថ្ងៃទី២៧ ខែវិច្ឆិកាគ្រិស្តសករាជ ១៥៥៨ នៅក្រុងហង្សាវតី។
ត្រង់ចំណុចនេះក៏សូមបញ្ជាក់ដែរថា ផែនដីភូមានាសម័យនោះមាននគរច្រើនជាចំណុះ ដូចជា នគរហង្សាវតី (Hongsawadi) នគរអង្គវៈ (Ava) នគរតុងអ៊ូ (Taungoo) នគរឰរខ័ន (Arakan) នគរព្រហ្ម (Prome) ជាដើម ប៉ុន្តែថ្វីដ្បិតនគរទាំងនេះមានជនជាតិផ្សេងៗរស់នៅក៏ដោយ ក៏ពួកគេស្ថិតក្រោមការបង្រួបបង្រួមរបស់ព្រះមហាក្សត្រភូមាតែមួយ ហើយក៏មានការបញ្ជូនព្រះរាជវង្សភូមាទៅគ្រងរាជ្យនៅនគរទាំងនោះផងដែរ។
ងាកមកព្រឹត្តិការណ៍នៅក្រុងលង្វែកនៃព្រះរាជាណាចក្រខ្មែរឯណេះវិញ៖ នៅគ្រិស្តសករាជ ១៥៧០ (ព.ស ២១១៣) ព្រះបាទបរមរាជា បានយាងទៅគង់នៅខេត្តមហានគរ (សៀមរាប-អង្គរបច្ចុប្បន្ន) ដើម្បីកេណ្ឌកងទ័ពធ្វើសង្គ្រាមរំដោះយកអាណាខេត្តខ្មែរភាគខាងលិច ដែលសៀមបានច្បាំងដណ្ដើមយកពីខ្មែរកាលពីរាជ្យសម័យមុនៗ។
នៅគ្រិស្តសករាជ ១៥៧៤ (ព.ស ២១១៧) កងទ័ពភូមារបស់ព្រះចៅបុរិន្ទណងវាយពីភាគខាងលិច រីឯកងទ័ពខ្មែររបស់ព្រះបាទបរមរាជាវាយកៀបបពីភាគខាងកើត ធ្វើឱ្យព្រះមហាក្សត្រសៀមព្រះចៅមហាធម្មរាជាធិរាជ បង្ខំចិត្តចុះសន្ធិសញ្ញាជាមួយព្រះបាទបរមរាជា ប្រគល់ខេត្តមួយចំនួនមកឱ្យខ្មែរវិញ ក្នុងនោះរួមមានខេត្តនគររាជសីមា ខេត្តច័ន្ទបុរី ខេត្តបស្ចិមបុរី។
នៅគ្រិស្តសករាជ ១៥៧៦ (ព.ស ២១១៩) ព្រះបាទបរមរាជា ព្រះមហាក្សត្រខ្មែរដ៏អង់អាចក្លាហានបានយាងសោយទិវង្គនៅក្រុងលង្វែក ហើយព្រះរាជបុត្រច្បង ព្រះបាទសត្ថាទី១ ក៏បានឡើងសោយរាជ្យស្នងពីព្រះបិតានៅក្រុងលង្វែក ចំណែកព្រះរាជបុត្រទី២ ព្រះអង្គម្ចាស់ស្រីសុរិយោពណ៌ ជាព្រះមហាឧបរាជ។
ខណៈដែលសៀមកំពុងជាប់ដៃច្បាំងជាមួយភូមា ព្រះបាទសត្ថាទី១ បែរជាចេញព្រះរាជបញ្ជាឱ្យព្រះមហាឧបរាជស្រីសុរិយោពណ៌ លើកទ័ពទៅជួយសៀមវាយបណ្ដេញកងទ័ពភូមា ព្រោះតែអនុវត្តតាមសន្ធិសញ្ញាខ្មែរ-សៀម ដែលបានចុះកិច្ចព្រៀមព្រៀងកាលពីរជ្ជកាលព្រះបរមរាជា រហូតជួយឱ្យសៀមអាចរើបម្រាស់ខ្លួនពីអំណាចត្រួតត្រារបស់ភូមាបានសម្រេច ហើយបានប្រកាសឯករាជ្យសៀម ចាប់ពីខែឧសភា គ្រិស្តសករាជ ១៥៨៤ (ព.ស ២១២៧)។
ដោយទទួលបានជំនួយពីកងទ័ពខ្មែរ ពីក្រុងលង្វែក កងទ័ពលាវ ពីនគរដំរីមួយលាន (Lan Xang) កងទ័ពនគរស្រែមួយលាន (Lan Na – Chiang Mai) កងទ័ពព័រទុយកាល់ (Portuguese) កងទ័ពជប៉ុន (Japanese) ផងនោះ ព្រះអង្គម្ចាស់នរេសូរ បានងើបរើបម្រាស់ពីអំណាចត្រួតត្រារបស់ ភូមា ហើយបានប្រកាសឯករាជ្យសៀម ចាប់ពីខែឧសភា គ្រិស្តសករាជ ១៥៨៤ (ព.ស ២១២៧)។
ចំណែកឯព្រះចៅនិន្ទបុរិន្ទ បានបញ្ជាឱ្យព្រះមហាឧបរាជម័ង្គរាយដឹកនាំកងទ័ពមកកម្ចាត់ព្រះអង្គម្ចាស់នរេសូរនៅក្រុងអយុធ្យា នៅគ្រិស្តសករាជ ១៥៨៥ (ព.ស ២១២៨) ប៉ុន្តែកងទ័ពរបស់ព្រះអង្គម្ចាស់ម័ង្គរាយវាយបំបែកក្រុងអយុធ្យាមិនបានសម្រេចសោះ ព្រះអង្គក៏ត្រូវបង្ខំចិត្តដកទ័ពត្រលប់ទៅ ខេត្តកំពែងពេជ្រ (Kampaengphet) វិញ ប៉ុន្តែជាអកុសល ក្រុងកំពែងពេជ្រក៏កំពុងទទួលរងការវាយបំបែកពីសំណាក់កងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរយ៉ាងក្ដៅគគុកផងដែរ ពីព្រោះខេត្តកំពែងពេជ្រ ធ្លាប់ជាទឹកដីរបស់សៀម (ក្រោយដណ្ដើមបានពីខ្មែរ) ដូច្នេះព្រះអង្គម្ចាស់នរេសូរត្រូវតែដណ្ដើមយកមកវិញ។
ព្រះចៅនិន្ទបុរិន្ទ បានលើកទ័ពសំដៅទៅក្រុងអយុធ្យាតាមក្រោយ ដើម្បីជួយព្រះរាជបុត្ររបស់ព្រះអង្គ។ នៅពេលទៅដល់ក្រុងអយុធ្យា កងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទបានព្យាយាមវាយបំបែកក្រុងមួយនេះខ្លាំងណាស់ដែរ តែនៅតែមិនបានសម្រេច ទ្រង់ក៏បញ្ជាឱ្យកងទ័ពឡោមព័ទ្ធក្រុងអយុធ្យាអស់រយៈពេល៥ខែ។ រីឯកងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរឯណោះវិញ នៅពេលដណ្ដើមយកបានក្រុងកំពែងពេជ្របានហើយ ព្រះអង្គនិងព្រះឯកាទសរដ្ឋ បានដឹកនាំកងទ័ពជើងទឹកចូលទៅបំបែកក្បួនកងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទ ដែលកំពុងឡោមព័ទ្ធក្រុងអយុធ្យានោះ។
កងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទក៏ត្រូវកងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរវាយបកវិញ តាមចម្បាំងផ្លូវទឹកនៅទន្លេចៅព្រះពញា (Chao Praya)។
បរាជ័យដ៏ធ្ងន់ធ្ងរក្នុងសង្គ្រាមនេះ ព្រះចៅនិន្ទបុរិន្ទសឹងតែត្រូវក្ស័យព្រះជន្មដោយសារកាំភ្លើងធំរបស់ទ័ពព្រះអង្គម្ចាស់ នរេសូរផ្លោងចំប៉មខ្ពស់មួយរបស់ព្រះចៅនិន្ទបុរិន្ទ ដែលកំពុងឈរបញ្ជាទ័ពជាមួយព្រះអង្គម្ចាស់ម័ង្គរាយ ធ្វើឱ្យប៉មនោះឆេះបាក់ធ្លាក់លើព្រះចៅនិន្ទបុរិន្ទ បណ្ដាលឱ្យឆេះរោលរាលពេញព្រះភក្ត្រ និងព្រះកាយមួយកំណាត់លើ។ ក្នុងពេលព្រះចៅនិន្ទបុរិន្ទកំពុងរងរបួសធ្ងន់ ព្រះអង្គម្ចាស់ម័ង្គរាយជាអ្នកបញ្ជាកងទ័ពហង្សាវតីជំនួស ហើយព្រះអង្គក៏បង្ខំព្រះទ័យដកកងទ័ពត្រលប់ទៅក្រុងហង្សាវតីវិញ ជាបន្ទាន់នៅគ្រិស្តសករាជ ១៥៨៧ (ព.ស ២១៣០)។
នាអំលុងខែមិថុនា គ្រិស្តសករាជ ១៥៩០ (ព.ស ២១៣៣) ព្រះចៅមហាធម្មរាជាធិរាជ បានយាងសោយទិវង្គតក្នុងជន្មាយុ ៧៥ ព្រះវស្សានៅក្រុងស្រីអយុធ្យា។ ព្រះចៅនរេសូរ ក៏បានឡើងគ្រងរាជ្យបន្តពីព្រះបិតា ជាព្រះមហាក្សត្រនៃអាណាចក្រទាំងមូលក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សានៅក្រុងស្រីអយុធ្យា និងបានត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ឯកាទសរដ្ឋ ជាព្រះមហាឧបរាជ។ កន្លងទៅ៤ខែក្រោយមក ពោលគឺក្នុងគ្រិស្តសករាជ ១៥៩០ ដដែល ព្រះមហាឧបរាជម័ង្គរាយ បានលើកទ័ពមកវាយលុកក្រុងស្រីអយុធ្យាសាជាថ្មីទៀត ប៉ុន្តែបែរជាទទួលបរាជ័យក្នុងចម្បាំង ជាមួយកងទ័ពរបស់ព្រះចៅនរេសូរ ព្រះមហាក្សត្រថ្មីនៃក្រុងអយុធ្យា។
ដោយមិនអស់ព្រះទ័យនឹងការបរាជ័យនេះ នៅគ្រិស្តសករាជ ១៥៩២ (ព.ស ២១៣៥) ព្រះអង្គម្ចាស់ភូមាម័ង្គរាយ បានលើកទ័ពមកច្បាំងជាមួយអយុធ្យាម្ដងទៀត ហើយព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ ក៏បានលើកទ័ពទៅតទល់ជាមួយកងទ័ព ព្រះអង្គម្ចាស់ម័ង្គរាយ នៅខេត្តសោភ័ណបុរី (Suphanburi) ដើម្បីការពារបន្ទាយនៅទីនោះ។ ក្នុងសមរភូមិសង្គ្រាមនាពេលនោះ ដំរីចម្បាំងរបស់ព្រះចៅនរេសូរបានចុះប្រេង ហើយក៏ផ្អើលរត់ទៅចូលក្នុងចំណោមកងទ័ពភូមាដ៏ច្រើនមហិមា។
ជុំវិញព្រះកាយរបស់ព្រះអង្គពោរពេញទៅដោយកងទ័ពសត្រូវ ព្រះចៅនរេសូរ ក៏បានបបួលព្រះអង្គម្ចាស់ម័ង្គរាយច្បាំងដោយលំពែងលើខ្នងដំរីចម្បាំងមួយទល់មួយ ដើម្បីដោះទាល់មួយគ្រា ពីព្រោះប្រសិនបើច្បាំងដោយកម្លាំងទ័ពច្បាស់ណាស់ថា ភាគីព្រះចៅនរេសូរនឹងចាញ់ក្សិណក្ស័យព្រះជន្មមិនខាន ប៉ុន្តែប្រសិនបើច្បាំងមួយទល់មួយ ប្រហែលជាអាចឈ្នះ ឬអាចចាញ់។ ដោយសេចក្ដីប្រមាទ និងអំនួត ម្យ៉ាងដោយជឿជាក់ថាដំរីចម្បាំងរបស់ព្រះអង្គមានកម្លាំងខ្លាំងមហិមាផង ព្រះមហាឧបរាជម័ង្គរាយ ក៏បានយល់ព្រមជាមួយព្រះចៅនរេសូរ។
ក្នុងចម្បាំងលើខ្នងដំរីនាពេលនោះ ប្រវត្តិសាស្ត្រថៃប្រសិទ្ធនាមថា សង្គ្រាមយុទ្ធហត្ថី (Songkram Yutthahatthi)។ ជាអកុសល ក្នុងសង្គ្រាមយុទ្ធហត្ថីនេះ ព្រះមហាឧបរាជម័ង្គរាយជាអ្នកទទួលបរាជ័យ ដោយត្រូវព្រះចៅនរេសូរកាប់ចំនួន២លំពែងចំព្រះសុរង និងព្រះកច្ឆៈខាងស្ដាំ សុគតលើកដំរីចម្បាំងនាគ្រិស្តសករាជ ១៥៩៣ (ព.ស ២១៣៦)។ ជ័យជម្នះក្នុងសមរភូមិយុទ្ធហត្ថីនៅសោភ័ណបុរីទាំងមូលបានទៅលើកងទ័ពសៀមរបស់ព្រះចៅនរេសូរ និងព្រះមហាឧបរាជឯកាទសរដ្ឋ។
បន្ទាប់ពីទទួលបានជ័យជម្នះក្នុងសង្គ្រាមនៅខេត្តសោភ័ណបុរី ព្រះចៅនរេសូរ និងព្រះឯកាទសរដ្ឋ បានដឹកនាំកងទ័ពទៅកាន់ក្រុងកុម្ភៈ (Kumpa) និងបានបន្តទៅដល់នគរស្រីធម្មរាជ (Nakhon Sri Thammarat)។
បន្ទាប់ពីវាយយកនគរស្រីធម្មរាជនៅភាគខាងត្បូងបានសម្រេចហើយ ព្រះចៅនរេសូរបានបន្តលើកទ័ពមកវាយលុកក្រុងលង្វែករបស់ខ្មែរ នារជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទសត្ថាទី១។ ក្នុងយុទ្ធនាការលុកលុយក្រុងលង្វែក លើកទី១ នៅគ្រិស្ដសករាជ ១៥៨៨ (ព.ស ២១៣១) ព្រះអង្គបានបញ្ជាឱ្យចៅហ្លួងសេនា រាជមនោ (Rat Manu) ដែលជាមេទ័ពជំនិតរបស់នរេសូរ ដឹកនាំទ័ពសៀមចូលវាយយកលង្វែក ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារក្រុងលង្វែកមានកំពែងការពាររឹងមាំ។
លុះដល់គ្រិស្តសករាជ ១៥៩៣ (ព.ស ២១៣៦) ទើបសៀមលើកទ័ពមកជា លើកទី២ ព្រមទាំងវាយយកក្រុងលង្វែកបានសម្រេចជាស្ថាពរនៅគ្រិស្ដសករាជ ១៥៩៤ (ព.ស ២១៣៧)។
នៅខែធ្នូ គ្រិស្តសករាជ ១៥៩៥ (ព.ស ២១៣៨) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានលើកទ័ពចូលវាយលុកក្រុងហង្សាវតីវិញម្ដង ប៉ុន្តែមិនអាចវាយបែកក្រុងហង្សាវតីនោះឡើយ ដូច្នេះហើយព្រះអង្គក៏បានដកទ័ពត្រលប់មកក្រុងស្រីអយុធ្យាវិញ។
នៅគ្រិស្តសករាជ ១៥៩៩ (ព.ស ២១៤២) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានដឹកនាំកងទ័ពចូលលុកលុយក្រុងហង្សាវតីម្ដងទៀត ប៉ុន្តែរាជធានីរបស់មនមួយនេះ ត្រូវបានវាយកម្ទេចដោយកងទ័ពនគរ តុងអ៊ូ មុនបាត់ទៅហើយ។
នៅគ្រិស្តសករាជ ១៦០០ (ព.ស ២១៤៣) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានដឹកនាំទ័ពចូលទៅវាយលុកក្រុងតុងអ៊ូ ប៉ុន្តែច្បាំងបំបែកមិនបានសម្រេចនោះឡើយ ហើយព្រះអង្គក៏បានដកទ័ពមកក្រុងអយុធ្យាវិញ នាខែឧសភា ឆ្នាំដដែល។ លុះដល់ខែវិច្ឆិកា គ្រិស្តសករាជ ១៦០០ (ព.ស ២១៤៣) ព្រះចៅនិន្ទបុរិន្ទក៏បានចូលទិវង្គតនៅក្រុងហង្សាវតី ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា។
នៅគ្រិស្តសករាជ ១៦០៣ (ព.ស ២១៤៦) ព្រះចៅក្រុងអង្គវៈមួយព្រះអង្គទៀតបានក្លាយជាព្រះមហាក្សត្រ នៃប្រជានុរាស្ត្រ ភូមារាមញ្ញ ជំនួសព្រះចៅនិន្ទបុរិន្ទ ដោយមានព្រះបរមនាមថា ព្រះចៅស្រីសុធម្មរាជា ក្នុងភាសាភូមាហៅថា ព្រះចៅណេយ៉ោងយ៉ាន (Nyaungyan) ប្រសូត្រនៅគ្រិស្តសករាជ ១៥៥៥ និងសោយទិវង្គតនៅគ្រិស្តសករាជ ១៦០៥។
នៅគ្រិស្តសករាជ ១៦០៤ (ព.ស ២១៤៧) ព្រះចៅនរេសូរ និងព្រះមហាឧបរាជឯកាទសរដ្ឋ បានដឹកនាំកងទ័ពទៅច្បាំងជាមួយនគរអង្គវៈ ដោយឆ្លងកាត់តាមនគរស្រែមួយលាន-ឈៀងម័យ ប៉ុន្តែក្នុងពេលនោះព្រះអង្គក៏បានធ្លាក់ព្រះកាយប្រឈួនជាទម្ងន់។ ព្រះរោគរបស់ទ្រង់កាន់តែមានសភាពខ្លាំងឡើងៗ រហូតដល់សោយទិវង្គតនាគ្រិស្តសករាជ ១៦០៥ (ព.ស ២១៤៨) នៅនគរស្រែមួយលាន-ឡានណា-ឈៀងម័យ ក្នុងព្រះជន្មាយុ ៥០ព្រះវស្សា។ ក្រោយព្រះចៅនរេសូរយាងសោយទិវង្គត ព្រះចៅឯកាទសរដ្ឋ ក៏បានឡើងស្នងរាជ្យសម្បត្តិបន្តពីព្រះរៀម។
ព្រះចៅនរេសូរ មានព្រះមហេសីចំនួន៣ព្រះអង្គ រួមមាន៖ ព្រះមហេសីដើមជាជនជាតិមនគឺ ព្រះនាងចៅគ្រូមុនីច័ន្ទ (Chao Khrua Manichan) រៀបអភិសេកនៅឆ្នាំ១៥៩០ ព្រះមហេសីទី២ជាជន ជាតិ សៀមគឺ ព្រះនាងឯកក្សត្រិយ៍ (Ek-Kasattre) រៀបអភិសេកនៅឆ្នាំ១៥៩៥ និងព្រះមហេសីទី៣ជាជនជាតិភូមាគឺ ព្រះនាងចូឌាមីពញា (Yodia Me Praya) រៀបអភិសេកនៅឆ្នាំ១៦០០។
ព្រះចៅនរេសូរ ត្រូវបានប្រជានុរាស្ត្រសៀមថ្វាយព្រះគោរមងារថា សម្ដេចព្រះនរេសូរមហារាជ ឬ Prabath Samdeth Pra Naresuan Maharat ឬ King Naresuan the Great ជាព្រះមហាវីរក្សត្រដ៏អង់អាចក្លាហានមួយព្រះអង្គក្នុងចំណោមព្រះមហាវីរក្សត្រ៧ព្រះអង្គ ក្នុងប្រវត្តិសាស្ត្រជនជាតិនិយាយភាសាត័យ៕
ខ្ញុំបាទ ក៍មានបញ្ចូលផងដែរ អត្តន័យនៃពាក្យថា អាយុធ្យា ដោយសារ នេះជា គំនិតវែងឆ្ងាយក្នុងការ បង្កើត របស់ថ្មីៗ ដែលមាន វប្បធម៍រួមដូចគ្នា ដូចជា ពាក្យថា ASEAN អាស៊ាន គឺមានពាក្យ កាត់ មកពី ពាក្យដើម។ ដូចគ្នានេះដែរ អាយុធ្យា Ayuthaya គឺមកពី ពាក្យថា ប្រទេស អារញ្ញា Aranyaprathet, Yasothon, Ubon, Thais ( Sokhorn Thais) and Yala
No comments:
Post a Comment