ធម្មរាជាទី២ (អង់គ្លេស: Dhamma Reachea II) (ប្រ.ស|គ.ស ០០០០-១៤៨៦) រជ្ជកាលគ្រងរាជ (គ.ស ១៤៧៦-១៤៨៦) ព្រះអង្គជាព្រះរាជបុត្រទី៤ របស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិលើកទី២ក្នុងឆ្នាំជូត ត្រីស័ក ព.សករាជ ២០២០ ត្រូវនិង គ.សករាជ ១៤៧៦ ត្រូវនិង មហាសករាជ ១៣៩៩ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី" មុនពេលព្រះអង្គសោយរាជជាលើកទី២ ទ្រង់បានរត់គេចខ្លួនពីការតាមសម្លាប់របស់ ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ នៅពេលដែលទ្រង់បានផ្ញើសារលិខិតអំពីរាជប្រហារនេះទៅកាន់ ស្រីរាជា ទ្រង់ត្រូវបានពលសេនាប្រមាណជា ៥០០នាក់ វាយរំដោះខ្លួនចេញពីរាជវាំងចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) និង បាននាំយកគ្រឿងសោយរាជទាំង៥ រត់ទៅជាមួយផងដែរ ហើយទ្រង់បានទៅបង្កើតតំបន់អប្បគម៍ នៅសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) និងបានយកតំបន់នោះឈរជើង ជាមូលដ្ឋានទ័ពនៅទីនោះ ដើម្បីតតាំងក្នុងជម្លោះរាជវង្សនេះ ក្រោយមក ក្រុមគណៈរដ្ឋមន្ត្រីបានជម្រុញឱ្យព្រះអង្គ ប្រកាសសោយរាជ ក្នុងឆ្នាំ ១៤៦៩ នៃគ.សករាជ ក្រោយការឡើងសោយរាជរបស់ ស្រីសុរិយោទ័យ មួយឆ្នាំ ដែលធ្វើឡើងនៅរាជធានី ទួលបាសាន ក្នុងឆ្នាំ ១៤៦៨ នៃគ.សករាជ ។
ជីវិតចាប់ផ្ដើម
Early Life
ធម្មរាជាទី២ មានបិតាព្រះនាម ពញ្ញាយ៉ាត និង មានមាតាព្រះនាម បុទមកេសរ ហើយព្រះអង្គមានបុត្រ២អង្គ បុត្រទី១ ព្រះនាម "ស្រីសុគន្ធបទ" និង បុត្រទី២ ព្រះនាម "ចន្ទរាជា" ហើយទ្រង់បានឡើងសោយរាជជាលើកទី២ បន្តពី ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ក្រោយពេលជម្លោះរាជវង្សត្រីភាគីត្រូវបានបិទបញ្ចប់ផងដែរ ។ ដើម្បីរក្សាតុល្យភាពអំណាចរបស់ទ្រង់ ព្រះអង្គបានដាក់នគរកម្ពុជា ស្ថិតក្រោមចំនុះ នគរសៀម ដោយទ្រង់បានបញ្ជូននូវសួយសាអាករ ជាច្រើនសន្ធឹកថ្វាយទៅព្រះរាជាសៀម ដង្វាយរួមមាន៖ ព្រះមកុដមាស១ ព្រះសង្វារមាសពាក់ឆៀង ៣ខ្សែរ ព្រះសុពណ៌បាតមាស (ស្បែកជើងមាស) មួយសម្រាប់ ស្វេតច្ឆ័ត្រ១ ព្រះខ័នមាសដងខ្លី១ដើម ជាមួយនិងស្រោមដាវមាស ប្រាក់សុទ្ធ ៣ហាប ស្មើនិង ១៨០គីឡូ ដំរីមានភ្លុក ៦ក្បាល សេះចម្បាំង ២០០ក្បាល ក្រណាត់សូត្រ ១០ហឹប កប្បាស៥ហាប មានន័យថា គ្រឿងសំលី ស្មើនិង ៣០០គីឡូ សំពត់ហូល ៣០០កី ក្នុង១កី ស្មើ១៥ម៉ែត្រ គ្រែសូត្រ ១០០គ្រឿង (គ្រែសូត្រ មានន័យថា កន្លែងអង្គុយមានថ្នាក់សម្រាប់ពួកមន្ត្រី) គ្រឿងត្បូង ១០០ ថ្មកែវ ២០០ដុំ ។ ដូចនេះ ព្រះធម្មរាជាទី២ បានគ្រប់គ្រងទឹកដីរបស់ទ្រង់ ភាគខាងលិច ចាប់ពី បាត់ដំបង មង្គលបុរី (បច្ចុប្បន្ន: បន្ទាយមានជ័យ) មហានគរ ដល់ភាគខាងជើង សុរិន្ទ ម្លូព្រៃ ទន្លេរពៅ ប៉ាក់សេ ទៅទល់និងព្រំប្រទល់ នគរឡាវ ភាគឦសាន ចាប់ពី ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ទៅទល់និងព្រំប្រទល់ នគរអណ្ណាម ខាងកើតដល់ កំពង់ស្រកាត្រី ចុះមកផ្នែកខាងក្រោម ដល់ ស្រុកទឹកខ្មៅ ទៅទល់និង សមុទ្រចិនខាងត្បូង ។
បាតុភូតរញ្ជួយដី គ.សករាជ ១៤៧៨
Earthquake phenomenon AD 1478
ក្នុងឆ្នាំ ១៤៧៨ នៃគ.សករាជ អំឡុងពេលដែល ព្រះធម្មរាជាទី២ ធ្វើពិធីដំឡើងស័ក្ដិមន្ត្រីក្នុងព្រះបរមរាជវាំង នាទួលបាសាន (បច្ចុប្បន្ន: កំពង់ចាម) មានបាតុភូត រញ្ជួយដី បានកើតឡើងចំនួន ៥លើកស្រាលៗ ធ្វើឱ្យស្ដេច មន្ត្រី និង ប្រជារាស្ត្រក្នុងតំបន់ មានការភ្ញាក់ផ្អើលផងដែរ បាតុភូត រញ្ជួយដីនេះ មិនមានផលប៉ះពាល់អ្វីកើតឡើងក្នុងព្រះនគរនោះទេ គ្រាន់តែបាតុភូត ដ៏កម្រនេះ ត្រូវបានក្រុមមន្ត្រីក្នុងរាជវាំង ធ្វើកំណត់ត្រាទុកប៉ុនណោះ ។ ការធ្វើពិធីដំឡើងស័ក្ដិមន្ត្រីបានបន្តរហូតដល់ចប់ពិធី នៅក្មុងពិធីដំឡើងស័ក្ដិនេះ ទ្រង់ត្រាសបង្គាប់ ឱ្យដំឡើងស័ក្ដិដល់ចៅហ្វាយស្រុកចំនួន ៥នាក់ ដែលមានបណ្ដាស័ក្ដិ ១០ ហូពាន់ ដែលមានន័យថា មន្ត្រីដែលកាន់សិទ្ធកងទ័ព លើសពី ១០,០០០ (១មុឺននាក់) ។
ជំនឿលើពុទ្ធសាសនា និកាយ ហិនយាន
Belief in Hinayana Buddhism
ធម្មរាជាទី២ ទ្រង់មានជំនឿ ពុទ្ធសាសនា និកាយ ហិនយាន ទ្រង់ទំនុកបម្រុង ព្រះពុទ្ធសាសនាបានយ៉ាងល្អ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់អស់មុខមន្ត្រី ឱ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ សមណៈជីព្រាហ្មណ៍ ទាំងបណ្ដាប្រជានុរាស្ត្រ ឱ្យយបានសុខក្សេមក្សាន្ត ទ្រង់មានព្រះទ័យ ប្រកាន់នូវទសពិធរាជធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់សាលាឆាន់ សម្រាប់ព្រះសង្គសម្រាប់ព្រះសង្ឃ និង សាងសង់នូវកុដិស្នាក់អាស្រ័យដល់ព្រះសង្ឃក្នុងវត្តអារាមផងដែរ និង ជម្រុញឳ្យមានការសិក្សារៀនសូត្រស្រាវជ្រាវ ទៅលើផ្នែក បកប្រែភាសាបាលី ផងដែរ ។ ហើយព្រះអង្គបានលើកលែង យកពន្ធរាជការ និង ពន្ធព្រះរាជធានី រយៈពេល ៣ឆ្នាំ ក្នុងការគ្រងរាជរបស់ព្រះអង្គជាឆ្នាំ ដែលពលរដ្ឋ មានសុខសន្តិភាព និង មិនមានសង្គ្រាមបន្តទៀតនោះទេ ។ ព្រះធម្មរាជាទី២ ដែលព្រះរាជា យកចិត្តទុកដាក់ទៅលើសាសនា ព្រះពុទ្ធជាខ្លាំង ព្រះអង្គបានបួសរយៈពេល បីថ្ងៃ ក្នុងឆ្នាំ ១៤៨៥ នៃគ.សករាជ ក្នុងអំឡុងពេលដែលព្រះអង្គបួស ព្រះអង្គបានធ្វើពិធី ដង្ហែរ ព្រះបរមសារីរិកធាតុ (ឆ្អឹង) របស់ ស្រីរាជា និង ស្រីសុរិយោទ័យ ដែលសុំបានពីស្ដេចសៀមមកវិញ យកមកតម្កល់ក្នុងចេតិយមួយ និង ធ្វើពិធី សូត្រមន្តធម្មទាន ឆ្លងចេតិយនោះផងដែរ ទ្រង់បរិច្ចាគព្រះរាជទ្រព្យ ដោយព្រះរាជសទ្ធានូវ វេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ក្បាល ដំរី២១ក្បាល និងគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឱ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សម្រាប់បោសច្រាសសំអាតជាប្រចាំ ។ មួយឆ្នាំក្រោយមក ព្រះអង្គបានប្រឈួនឈឺធ្ងន់ ហើយក៏សោយព្រះទីវង្គត់ នូវក្នុងរាជធានីទួលបាសាន ក្នុងឆ្នាំ ១៤៨៦ នៃគ.សករាជ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេច ទើបអញ្ជើញ ព្រះស្រីសុគន្ធបទ ជាព្រះរាជបុត្រាច្បង ឱ្យឡើង
គ្រងរាជសម្បត្តិបន្តពីបិតារបស់ទ្រង់
ចំណារពន្យល់
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តាមរយៈឯកសារមហាបុរសខ្មែរ ឆ្នាំ 1991 និង 2001 មានការសរសេរបំភ្លៃថា ព្រះធម្មរាជាទី២ គឺជាបុត្ររបស់អ្នកម្នាងសុីសាង៉ាម ដែលជាជាតិសាសន៍សៀម ប៉ុន្តែទោះជាមានការសរសេរបំភ្លៃយ៉ាងណា អ្នកនិពន្ធបានធ្វេសប្រហេសរឿងមួយ គឺមិនអាចបំភ្លៃពេលវេលា នៃ ការបំលាសទីរបស់ ព្រះបរមរាជាទី១ ឬ ពញ្ញាយ៉ាត បាននោះទេ តាមរយៈទឡ្ហីករណ៍ នៃការសិក្សារបស់ក្រុមបុរាណាចារ្យ ដែលពណ៌នា អំពីព្រះពញ្ញាយ៉ាត បានលើកទ័ពទៅបណ្ដេញសៀមចេញពីទឹកដីអង្គរ និងបានយកសុីសាង៉ាម ធ្វើជាស្នំឯក ដែលជាឋានៈនៃលំដាប់រងទី២ បន្ទាប់ពីឋានៈព្រះមហេសី នៅក្នុងពេលដែលពញ្ញយ៉ាត មានទំនាក់ក្នុងពេលវេលា នៃព្រឹត្តិការណ៍ទី២ ហើយធម្មរាជា ប្រសូត្រនៅក្រុងចតុមុខ ក្នុងព្រឹត្តិការណ៍ទី៣ តើធម្មរាជាទី២ ក្លាយជាកូន សុីសាង៉ាម ដោយវិធីណា ? ឬ មួយអ្នកសរសេរបំភ្លៃចង់មានន័យថា សុីសាង៉ាម ប្រើពិធីពន្យាកំណើត ? នៅមានចំនុចមួយទៀត ដែលព្រះស្រីរាជា ជាបុត្រទី២ កើតក្នុងព្រឹត្តិការណ៍ទី២ ហេតុម្ដេច បានមានម្ដាយ បទុមកេសរ ក្នុងព្រឹត្តិការណ៍ទី៣ នៃទំនាក់ទំនង នៅចតុមុខ ? នេះជាព្រឹត្តិការណ៍បំលាសទីរបស់ ពញ្ញាយ៉ាត ក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ 1969 ពញ្ញាយ៉ាតរត់ភៀសខ្លួនពីក្រុងអង្គរ មកទួលបាសាន បន្ទាប់មកបង្ករទ័ពទៅបណ្ដេញសៀមរំដោះក្រុងអង្គរ ក្រោយមកចាកចោលក្រុងអង្គរ មកទួលបាសានម្ដងទៀត ទួលបាសានជួបទឹកជំនន់ធំនាឆ្នាំរោង ទើបរើរាជធានីមកចតុមុខ មានទំនាក់ទំនងជាមួយអ្នកម្នាងទី៣ នៃកំណើតធម្មរាជា ។
រឿងព្រះស្តេចកន៖ ជំលោះប្រវត្តិសាស្រ្តកើតមានតាំងឆ្នាំ ២០០២ ពេលចាប់ផ្តើមរៀបចំថតកុន និងរៀបចំធ្វើតំបន់ប្រវត្តិសាស្រ្ត...កាន់តែវែកញែក កាន់់តែឈ្លោះគ្នា បើមិនវែកញែក ថ្ងៃក្រោយកម្ពុជាដើរជាន់ចាស់។ បើថា ស្តេចកនស្នេហារជាតិ ចឹង់ខាងអ្នកតាឃ្លាំងមឿងក្បត់ជាតិវិញ...និយាយរួម ស្រុកខ្មែរចែកជា ៤ អាណាចក្រ ហើយខ្ញុំកាលជំនាន់ហ្នឹងទំនងធ្វើទ័ព នៅខាង រាជវាំងពោធិសាត់ ខិខិខិ ចឹងគាំទ្រខាង ស្តេចទិសលិចចឹងទៅ។ គ្រូៗសម័យរដ្ឋកម្ពុជា គាត់ថា ស្តេច កន ហ្នឹងបោះពុម្ពលុយចាយ មុនគេក្នុងប្ររត្តិសាស្រ្ត។ ស្តេចខាងលិចគេថា ស្តេច កន ជា ខ្សែរាជវង្ស ចាម ..ចឹងវាចេញជារឿង អាជ័យធ្លាក់ទឹកហៃអើ ៗៗៗ និងរឿងទុំទាវ ដែល ពួកបេះបោរនៅកំពង់ចាម ត្រូវស្តេច យកទៅ កប់ទាំងរស់រួច បររនាស់កិនក្បាលហូរឈាម ខួរ ចេញជាដីក្រហមនៅកំពង់ចាមសព្វថ្ងៃ...។ ស្តេច កន ជា ឈ្មោះ បុគ្គល ដើម្បីបន្លំរាស្រ្ត គាត់ប្រើឈ្មោះ សម្រាប់រាជ ដល់ចឹង មនុស្សវ៉ល់អស់...ដូចយើងមាន ឈ្មោះផ្លូវការ ឈ្មោះហៅក្រៅ ៕
រមណីយដ្ឋាននេះគឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ លុះក្រោយមកទីតាំងមួយនេះ ត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាល នៃហ្លួងព្រះសេ្តចកន (ក្សត្រដែលមានព្រះនាម ថា ព្រះបាទស្រីជេដ្ឋា) ។ បន្ទាប់មកទីតាំងប្រវត្តិសាស្ត្រខាងលើ ត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកប្រជាជនខ្មែរបានហៅទីតាំងនេះថា “បន្ទាយព្រៃនគរ” រហូតមកដល់បច្ចុប្បន្ន។
រមណីយដ្ឋានហ្លួងព្រះសេ្តចកន មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។
ក្នុងនោះដែរលោកប្រធានមន្ទីរទសចរណ៍ខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យបានច្រើនកុះករផងដែរ៕
អំពីហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
មានមតិជាច្រើនយល់ថា នាយកនបានក្បត់ស្ដេចផែនដី...ឯមតិមួយទៀតថា ព្រោះតែអំពីស្តេចទើបធ្វើឲ្យនាយកនងើបប៉ៈបោរ...!
ហ្លួងព្រះស្ដេចកន កើតនៅក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនាសម័យកាលនោះ(ក្នុងក្រុមពលព្រះមានភារៈ ថែរក្សា និងបោសសម្អាតវត្ត) ក្នុងឆ្នាំរោង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បិតានាមពិជ័យនាគ និងមាតានាមនាងបាន។ នាយកន មានបងស្រីម្នាក់ ឈ្មោះពៅ(ឯកសារខ្លះថាឈ្មោះ ស) ដែលមានរូបឆោមបវរ ល្អលើសស្រីទាំងពួង រហូតដល់ព្រះករុណាសុគន្ធបទ សព្វព្រះរាជហ្ឫទ័យយ៉ាងខ្លាំង ហើយទទួលនាងធ្វើជាស្នំឯក ទៅរស់នៅក្នុងព្រះបរមរាជវាំង។ បើតាមសំណេរលោក អាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា សរសេរថា ដោយសព្វព្រះរាជហ្ឫទ័យនឹងនាងសនេះជាខ្លាំង ព្រះបាទសុគន្ធបទ ក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងសនេះជាពិសេស ដោយបានលើកដម្កើងឪពុកនាងជាមន្ត្រី ម្ដាយនាងឲ្យទៅជា នាគម៉ែបាន និងនាយកនជាប្អូនប្រុសឲ្យទៅជាមហាតលិក លុះក្រោយមកឡើងជាឧកញ៉ាម្មឺនស្នេហាចមចិត្ត និងក្រោយមកក៏ឡើងជាឃុនហ្លួងព្រះស្ដេច កន រីឯនាងសខ្លួនឯង ជាអ្នកម្នាងកេសរ បុប្ផា ...គឺតាមរយៈបងស្រីដែលជាស្នំឯកស្ដេចផែនដីនេះហើយ ដែលនាយកនបានចូលបម្រើការក្នុងព្រះបរមរាជវាំង។...កាលបើបានឡើងបុណ្យស័ក្ដិតាំងពីក្មេងវត្ត រហូតដល់តំណែងខ្ពស់មួយនៅក្នុងវាំង តាមរយៈសាច់ញាត្ដិនេះ បានធ្វើឲ្យនាយកន កើតជម្ងឺរៀបឫក...។
លោក អាដេម៉ាឡឺក្លែរសរសេរទៀតថា មិនយូរប៉ុន្មាននាយកនភ្លេចដើមកំណើតខ្លួនថាជាក្មេងវត្ត នៃក្រុមពលព្រះ ហើយចាប់ផ្ដើមមាក់ងាយដល់មន្ត្រីៗឯទៀត ដែលជាហេតុធ្វើឲ្យមន្ត្រីចាស់ៗ ក្នុងវាំងទាំងហ្លាយស្អប់នឹងគុំគួននាយកនជាខ្លាំង តែឯកសារខ្លះថា មកពីមន្ត្រីៗទាំងនោះច្រណែននឹងនាយកន...ក៏រៀបផែនការប្រឆាំងនឹងនាយកន ហើយពួកមន្ត្រីក៏បានទូលស្ដេចផែនដីថា នាយកនមានចិត្តគំនិតក្បត់ចង់ដណ្ដើមរាជ្យ ហើយត្រូវតែកម្ចាច់នាយកនចោល។ បើមើលពង្សារតាខ្មែរ ក៏បានរៀបរាប់ស្រដៀងគ្នានេះដែរ តែមានបញ្ចូលភាពអច្ឆរិយខ្លះទៅក្នុងនោះ ដោយសរសេរថាស្ដេចសោយរាជ្យព្រះបាទសុគន្ធបទ ទ្រង់យល់សុបន្តិឃើញនាគរាជដេញខាំព្រះអង្គ ហើយពាំទាំងស្វេតឆ័ត្រព្រះអង្គយកទៅបាត់ផង។...ពួកហោរាបានទាយពីសុបិន្តនេះថា និងមានកោលាហលកើតឡើង បង្កដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺចំនឹងឆ្នាំនាគនេះឯង ហើយថាត្រូវតែកម្ចាច់ព្រះស្ដេចកនចោល។ ផែនការនេះត្រូវបងស្រីរបស់នាយកនលបលួចស្តាប់ឮ ហើយបានប្រាប់នាយកនឲ្យដឹងខ្លួនជាមុន រួចនាយកនរត់គេចខ្លួនទៅបង្កទ័ពមកវាយស្ដេចផែនដីវិញ៕
No comments:
Post a Comment