Tuesday, February 13, 2024

សម័យ លង្វែក ១៥២៥-១៥៩៤

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉

ឯកសារទាក់ទង

  1.  រមណីយដ្ឋាន រាជិនីលង្វែក
  2. សង្រ្គាមសម័យលង្វែក
  3. ប្រវត្តិ ប្រាក់ឌួង

1. បរមរាជាទី៣(១៥១៦-១៥៦៦)
2. បរមរាជាទី៤(១៥៦៦-១៥៧៦)
3. បរមរាជាទី៥(១៥៧៦-១៥៨៦)
4. ជ័យជេដ្ឋាទី១(១៥៨៦-១៥៩៣)
5. ការឈ្លានពានរបស់សៀម៖ ១៥៩៣ (៣ខែ)
6. រាមាជើងព្រៃ(១៥៩៤-១៥៩៦)
7. បរមរាជាទី៦(១៥៩៦-១៥៩៩)
8. បរមរាជាទី៧(១៥៩៩-១៦០០)
9. កែវហ្វ៊ាទី១(១៦០០-១៦០៣)
10. បរមរាជាទី៨(១៦០៣-១៦១៨) ប្រវត្តិការបញ្ចប់សម័យ លង្វែក ត្រឹម ព្រះ​ស្រីសុរិយោពណ៌ (១៦០០-១៦១៨)

រាជវង្សខ្មែរសម័យ លង្វែក


ហេតុអ្វី បានជាសៀម លើកទ័ពវាយ រដ្ឋាភិបាល លង្វែក ? បើមើលឯកសារខ្មែរ ឃើញតែ គេសរសេរថា ខ្មែរពុករលួយ ខ្មែរ បែកបាក់គ្នា.បើ មើលឯកសារ សៀម គេថា " លង្វែក" គឺជា ល្វោ The L'VO KINGDOM ដែល នគរស្រី ល្វោរនេះ ចូលជាមួយ សៀម ( មន សៀម) ដូច្នេះ លង្វែក ជារដ្ឋបះបោរ មិនចំណុះសៀម វាគ្រាន់តែជា បន្ទាយទ័ព Military Bases មិនមែនជា រដ្ឋាភិបាល Government Office . ជារួម គេថា​ លង្វែកជារដ្ឋបៈបោរ ដូច្នេះ បានជា សៀម គេត្រូវតែកំទេចចោល។ បើតាម ឯកសារ សៀម វាយលង្វែក ព្រោះ សៀម ចង់ដូរ សាសនាខ្មែរ ទៅជា​ ឥស្លាមដូច សៀម ដែរ ព្រោះ សៀម គេដូរទៅជា សៀមឥស្លាម ដើម្បីរួមជាមួយ ចម្ប៉ា ។


ផែនទី ចំនួន ខេត្ត​ ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ) 

ផែនទី ជាក់ស្តែងសម័យលង្វែក កម្ពុជា​ មាន ៣០ ខេត្ត ចែកជា ០៨ តំបន់់ ឬ ៨ ស្តេចត្រាញ់

ផែនទី ចំនួន ខេត្ត​ ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ) 



ស្តេច កន អាយុ ២៦ ឆ្នាំ ឡើងស់ោយរាជ្យឆ្នាំ ១៥០៤ ហែរព្រះធាតុ ព្រះមាតា ពីខេត្ត អាសន្ទុក (កំពង់ធំ ) មក​បញ្ចុះនៅ ចតុមុខវិញ។ ស្រាប់តែឆ្នាំ ១៥១២ ដល់ ឆ្នាំ ១៥២៥ ចេញពត៍មានថា មានសង្រ្គាមផ្ទៃក្នុង ដឹកនាំដោយស្តេច កន ហៅថា ស្តេច។ ពត៍មានផ្សេងៗ ថាស្តេច កន ជាជនជាតិ ចាម មកពី នគរចម្ប៉ា ចុះហេតុអ្វី អ្នកនយោបាយខ្មែរ គោរពស្រលាញ់ស្តេចកន កោតសរសើរស្តេចកន ជាស្តេចដឹកនាំប្រទេស រីកចម្រើនសម័យលង្វែក រហូតមានបោះជា ប្រាក់ស្លឹក ចាយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរ? គេថា កាលណាកម្ពុជា រកស៊ីធ្វើជំនួយ ជាមួយ ប្រទេស ម៉ាឡេ ចាម ពួកអឺរ៉ុប បើសេរដ្ឋកិច្ចរីកចម្រើន ប្រជាជនស្រលាញ់រាប់អាន ហេតុអ្វីសោយរាជ្យបានតែ ប៉ុន្មានឆ្នាំ ត្រូវគេធ្វើឃាដ? ចំណុចនេះ ដែលខ្ញុំជា Blogger យល់ឃើញថា ស្តេចកន ពិតជាស្តេចចាមមែន ជាស្តេចបោក យកឈ្មោះស្តេច ស្រីសុគន្ធបទ មកធ្វើជាឈ្មោះខ្លួនឯងបំណងបោករាស្រ្តខ្មែរ។


 ឆ្នាំ ១៦០០ នៃ គ.ស ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១,២ លាននាក់ដូច្នេះ ឆ្នាំ ១៥៩១ ដែល សៀមវាយលុក នគរលង្វែក គឺកម្ពុជា ទំនងមានប្រជាជន ១ ,១ លាននាក់ ធៀបជាមួយ ប្រជាជន សៀម Siam មាន ២,៤ លាននាក់។ ប្រទេស សៀម ជានិច្ចកាលមាន សង្រ្គាម ត្រូវ ភូមារ ឈ្លានពាន ហេតុអ្វី សៀម មានទ័ព មកវាយកម្ពុជា? បើយោងតាមការវិភាគប្រវត្តិសាស្រ្ត​ដូចមាន ផែនទី ភ្ជាប់ខាងក្រោម គឺ អាណាចក្រ ប៉ាតានី Patani Kingdom គ្រប់គ្រងទាំង ប្រទេសសៀម ទាំង ភូមារ និង តំបន់ អាស៊ានសព្វថ្ងៃ ASEAN មានន័យថា កម្ពុជា ទាក់ទង ជំនួញជាមួយ ពួក អឺរ៉ុបនៅ វៀតណាម និង ហ្វីលីពីន​ ចង់នាំសាសនាគ្រឹស្តចូលកម្ពុជា ជាហេតុនាំឲ្យ ម៉ាឡេនៅ សៀម លើកទ័ពមកវាយកម្ពុជាផង ទ័ព ភូមារដែលកាន់ពុទ្ធសាសនា ក៍វាយប្រហារសៀមផងដែរ គឺ សៀម ចែកទ័ពជា ០២ ផ្លូវ ទ័ព សៀមឥស្លាម សម្រាប់វាយ លង្វែក និង ទ័ពសៀមឥស្លាម វាយ ភូមារ ។
ផែនទី ស្ថានភាពកម្ពុជា ឆ្នាំ ១៥៩៦ ស​ម័យសង្រ្គាម លង្វែក

ផែនទី ស្ថានភាពកម្ពុជា ឆ្នាំ ១៥៨៤ ស​ម័យសង្រ្គាម លង្វែក

ផែនទី ស្ថានភាពកម្ពុជា ឆ្នាំ ១៥២៦

 វិភាគបែបនេះ ព្រោះស្តេច សុរិយោពណ៍ ទ្រង់ដកទ័ពពី ខេត្តបាត់ដំបង ពោធិសាត់់ និង បរិបូរណ៍ដោយវាយ បើកផ្លូវឈាមរត់ចេញពីការឡោមព័ទ្ធ​ចូលមកជួយ ក្រុងលង្វែក ពេលមកដល់ ក្រុងលង្វែក គ្មានមន្រ្តី គ្មានស្តេចគ្រប់គ្រងទេ ព្រោះរត់ចោលសមរភូមិ ចំណែកទ័ពជើងទឹក ត្រូវសៀម ព័ទ្ធនៅ សមរភូមិ បន្ទាយមាស និង មាត់ជ្រូក ស្តេច សុរិយោពណ៍ ក្រោយពីការតស៊ូទឹកចុងក្រោយ ជាមួយកាំភ្លើងធំសៀមផ្លោងពីចម្ងាយមិនបាន ក៍ដកទ័ពរត់ទៅ ពឹង វៀតណាម និង ហ្វីលីពីន ហេតុអ្វីមិនពឹង ចាម? ដូច្នេះ ប្រាកដណាស់ គឺ​ពួកទ័ពចាម មិនបានច្បាំង ជួយខ្មែរទេ មានតែរង់ចាំឪកាស គ្រប់គ្រងខ្មែរ ។

ផែនទី កម្ពុជា សម័យលង្វែក ចែកជា ០៣ រដ្ឋ នៅឆ្នាំ ១៥២៥ ស្តេច កន

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពី ៖ 
  1. ក្រុងអង្គរ សៀមរាប
  2. ទួលបាសាន្ត (កំពង់ចាម
  3. ភ្នំពេញ (ចតុមុខ
  4. លង្វែក (កំពង់ឆ្នាំង)
  5. ក្រុងមានជ័យ ខេត្តពោធិ៍សាត់  ក្នុងរាជ្យព្រះអង្គចន្ទទី១ និង ក្រុងលង្វែកវិញ។ 
ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅ បន្ទាយស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទ នៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។​ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់ បានកសាងវត្តអារាមជាច្រើននៅ ខែត្រពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែង​កែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។

ព្រះរាជាសោយរាជ្យនៅសម័លង្វែក(១៥២៥-១៥៩៣)


លេខរៀងព្រះនាមសម្រាប់រាជ្យព្រះនាមផ្ទាល់រជ្ជកាល

  1. ១៤៨៣ ព្រះស្តេចកន គ.ស ១៤៨៣-១៥២៥
  2. ១៥០៨ ស្រីជេដ្ឋា កន រឺ កៅ ១៥០៨-១៥?? ព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី (ស្ដេច​កន) (ឆ្នាំ​១៥០៨-ឆ្នាំ​១៥២៥)
  3. ១៥០៩ សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក បានផ្ដើមឡើងនៅឆ្នាំនៅ គ.ស.​១៥០៩​-១៥២៦ ដែលចាប់ផ្ដើមនៅក្នុងរជ្ជកាលព្រះបាទ ស្រីសុគន្ធបទ ព្រះស្រីជេដ្ឋា និង ព្រះបាទចន្ទរាជាទី១
  4. ១៥១២ សង្គ្រាមគ្នាឯងនេះផ្ដើមឡើង ដោយសារតែការមានអបិយជំនឿខ្លាំងពេកទើបបណ្ដាលអោយកើតមានសង្គ្រាមដូច្នេះ ។
  5. ១៥១៦ បរមរាជាទី២, អង្គចន្ទទី១ ចន្ទរាជា ១៥១៦-១៥៦៦
  6. ១៥១៦ ចម្បាំងព្រះបាទស្រីជេដ្ឋានិងព្រះចន្ទរាជា (១៥១៦-១៥២៥)
  7. ១៥១៦ បរមរាជាទី៣,
  8. ១៥២៥ ស្តេច កន សុគត ក្នុងសង្រ្គាម
  9. ១៥៦៦ បរមិន្ទរាជា បរមិន្ទរាជា ១៥៦៦-១៥៧៦
  10. ១៥៧៦ បរមរាជាទី៤ រឺ ជ័យជេដ្ឋាទី១ សត្ថាទី១ ១៥៧៦-១៥៩៤
  11. ១៥៨៤ បរមរាជាទី៥រាជ្យទី១ ពញាតន់ ១៥៨៤-១៥៩៤
  12. ១៥៨៦ ជ័យជេដ្ឋាទី១ (បរមរាជាទី៥) រាជ្យទី១ ១៥៨៦ - ១៥៩៤
  13. ១៥៩៤ ព្រះបាទរាមាជើងព្រៃ ( ១៥៩៤,៩៥គ.ស )
  14. ១៥៩៦ ព្រះបាទពញាតន់ ( ១៥៩៦,៩៩គ.ស )
  15. ១៥៩៩ ព្រះបាទពញាអន ( ១៥៩៩,១៦០០គ.ស )
ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦) ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ ១៥១២ នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦។ រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គ បានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។

ព្រះបាទបរមរាជា (១៥៦៦ - ១៥៧៦) ព្រះបាទបរមរាជា ជាបុត្រច្បងរបស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ ១៥៧០ ព្រះអង្គបានយាងទៅគង់នៅ រាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយកខែត្រនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខែត្រនគររាជសីមា ខេត្តចន្ទបុរី និងខេត្តបស្ចឹមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅ គ.ស ១៥៧៦។ នៅឆ្នាំ១៥៧១ស្ដេច នគរលានជាង បញ្ជូនមន្ត្រី​ ២​នាក់​និងពល១ ០០០នាក់មកបបួលស្ដេចខ្មែរប្រជល់ដំរីភ្នាល់ដាក់នគរ

ព្រះបាទសត្ថាទី១ (១៥៧៦ - ១៥៨៦) ព្រះបាទសត្ថាទី១ ជាបុត្រាទី២របស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេស​កម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១

ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម ៦ ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ ១៥៩៣។

ចម្បាំងខ្មែរ-លាវ ឆ្នាំ១៥៦៦-៧៦ ចម្បាំងខ្មែរ-លាវ កើតពីការភ្នាល់ប្រជល់ដំរីដាក់នគរក្នុងរាជព្រះបាទបរមិន្ទ្ររាជា ឆ្នាំ១៥៦៦-៧៦ នាពាក់កណ្តាលសម័យលង្វែក គឺក្រោយពីព្រះអង្គច័ន្ទរាជា សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលជាមហាឧបរាជ បានឡើងសោយរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមិន្ទ្ររាជាធិរាជ។ ព្រះបរមិន្ទ្ររាជាធិរាជ មិនខុសពីព្រះបិតាព្រះអង្គ គឺព្រះច័ន្ទរាជា ឡើយ ទ្រង់ជាក្សត្រសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គទ្រង់បានបន្តស្នាព្រះហស្តពីព្រះបិតាព្រះអង្គ ដោយបានវាយទាមទារយកមកវិញនូវខេត្តខ្មែរមួយចំនួនភាគខាងលិច ដែលសៀម បានឆក់ប្លន់យកទៅកាលពីជាង ៨០ឆ្នាំកន្លងទៅនោះជាច្រើនលើក។ គឺម្តងនៅឆ្នាំ១៥៦៨ ខ្មែរលើកទ័ពប្រមាណពីរម៉ឺននាក់ ទៅវាយក្រុងស្រីអយុធ្យា តែវាយមិនបាន។ មួយលើកនៅឆ្នាំ ១៥៧០ គឺឆ្លៀតពេលដែលស្ដេចភូមា បានលើកទ័ពមកលុកលុយប្រទេសសៀម ដាក់ជាចំណុះភូមា ទ័ពខ្មែរក៏ចូលវាយ ហើយយកបានខេត្តនគររាជសីមា មកវិញ ហើយដាក់មន្ត្រីខ្មែរអោយកាន់កាប់នៅទីនោះបានជាង ២០ឆ្នាំ រហូតដល់បែកក្រុងលង្វែក។ មួយលើកទៀតនៅឆ្នាំ ១៥៧៤ ឆ្លៀតពេលដែលសៀមស្ថិតជាចំណុះភូមា ហើយសៀមលើកទ័ពទៅជួយភូមា “ដោយបង្ខំ” ដើម្បីវាយយកប្រទេសលាវ ទ័ពខ្មែរ ក៏បានចូលវាយក្រុងអយុធ្យា ប្រទេសសៀម ម្តងទៀត។ ពេលនោះ ខ្មែរវាយរំដោះយកបានខេត្តភាគខាងលិចរបស់ខ្លួនមកវិញមួយចំនួន។

ចាប់ពីពេលនោះមក ដោយមានការគាបសង្កត់ពីប្រទេសភូមា ផង និងពីប្រទេសខ្មែរយ៉ាងខ្លាំងក្លាពេកផង ព្រះមហាធម្មរាជាស្ដេចសៀម ត្រូវបង្ខំចិត្ត ទទួលធ្វើសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរនៅក្នុងឆ្នាំ១៥៧៤ នោះ ដោយព្រមប្រគល់ថ្វាយព្រះមហាក្សត្រខ្មែរនូវខេត្តនគររាជសីមា បស្ចឹមបុរី ច័ន្ទបុរី ហើយធ្វើព្រះរាជពិធីសត្យសញ្ញាព្រះរាជមេត្រី និងបោះគោលសីមាត្រង់តំបន់រអាងសិលា “ខេត្តស្រះកែវ” ជាព្រំប្រទល់ប្រទេសទាំងពីរផង។ គឺដោយហេតុ​នេះហើយ បានជាវិសាលភាពនៃប្រទេសកម្ពុជា ក្នុងសតវត្សទី១៦ នោះ មានភាពធំទូលាយបង្គួរ គឺខាងត្បូងទល់សមុទ្រ ខាងកើតទល់នឹងប្រទេសចំប៉ា ឯខាងលិចខេត្តនគររាជសីមា សង្គាស គោកខ័ណ្ឌ ស៊ីសាកេត បស្ចឹមបុរី ច័ន្ទបុរី ត្រាត រយ៉ង ។ល។ នៅជារបស់ខ្មែរទាំងអស់។

ការចាប់អារម្មណ៍មួយ ដែលយើងធ្លាប់តែឮនៅក្នុងរឿងព្រេងបុរាណ ថាមានការភ្នាល់ដាក់នគរដែលមានកន្លងមក ស្រាប់តែនៅក្នុងរាជ្យរបស់ព្រះបាទបរមមិន្ទ្ររាជា នេះ ប្រទេសខ្មែរក៏បានធ្វើសង្គ្រាមជាមួយនឹងប្រទេសលាវ ផងដែរ។ នៅឆ្នាំ ១៥៧២ ស្ដេចលាវ បើតាមឯកសារខ្មែរថា ព្រះនាមព្រះចៅស៊ីសត្តនាគណៈហុក បានបបួល ស្ដេចខ្មែរភ្នាល់ប្រជល់ដំរី ដោយដាក់នគរជា “ក្រយ៉ាតំណាង”។ គឺបើដំរីនគរណាចាញ់ នគរនោះនឹងក្លាយជាចំណុះ។

ក្នុងការភ្នាល់ប្រជល់ដំរីនេះ ថ្វីត្បិតតែដំរីរបស់ប្រទេសលាវ“ឡានឆាង” ធំជាងដំរីខ្មែរ តែទីបំផុត ដំរីខ្មែរទទួលបានជោគជ័យលើដំរីលាវ។ ព្រះចៅស៊ីសត្តនាគណៈហុក ស្ដេចនៃនគរលាវ ជ្រាបដូច្នោះ ទ្រង់ខ្ញាល់ជាខ្លាំង ហើយក៏លើកទ័ពយ៉ាងធំតាមផ្លូវគោកផង តាមផ្លូវទឹកផង ចុះមកវាយនគរកម្ពុជា។ ទ័ពជើងគោក ដែលជាទ័ពដ៏ធំរបស់លាវ មកជួបប្រយុទ្ធជាមួយទ័ពខ្មែរនៅ ខេត្តអាសន្ទុក ។ ឯទ័ពជើងទឹកច្បាំងគ្នានៅចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រ ពីខាងជើងភ្នំពេញនោះ ត្រូវទទួលបរាជ័យ បែកទ័ពរត់ខ្ចាត់ខ្ចាយ ដកថយទៅវិញអស់។

ក្នុងសង្គ្រាមនេះ ខ្មែរចាប់បានលាវ យកធ្វើជាឈ្លើយជាច្រើន ហើយចាត់អោយទៅនៅខេត្តខាងត្បូងខ្លះ ខេត្តខាងលិចខ្លះ ហើយខ្លះទៀតនៅខេត្តគោកសេះ ត្រង់តំបន់ដែលព្រះបរមិន្ធរបរមរាជា ទ្រង់ប្រទានឈ្មោះថា “បានឡាវឆៀងរ៉ាយ” ប្រែថា “ស្រុកលាវឆៀងរ៉ាយ” ដែលបានក្លាយមកជា ស្រុកបារាយណ៍ សព្វថ្ងៃនេះ។ ខ្លះទៀតអោយទៅនៅបាភ្នំ និងមួយចំនួនសម្រាប់អោយថែរក្សាវត្តភ្នំដូនពេញ ដែលខ្មែរនិយមហៅថា ពួកលាវ បាក់ទូក ជារៀងរហូតមក។

នៅ ឆ្នាំ១៥៧៤ ក្នុងបំណងសងសឹក លាវ បានលើកទ័ពចូលមកកម្ពុជា ម្តងទៀត តែដោយពេលនោះមានភ្លៀងធ្លាក់ខ្លាំងផង ហើយពួកភូមា បាននាំទ័ពសៀម ចូលមកវាយប្រទេសលាវ ផង កងទ័ពលាវ ក៏ដកថយពីកម្ពុជា ទៅវិញអស់ទៅ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទ័ពលាវទាំង​នេះ ដកទៅនគរវិញ គាប់ជួនជាមួយនឹង ភូមាបង្កើនការវាយប្រហារទៅលើលាវបន្តទៀត គឺនៅឆ្នាំ ១៥៧៥ ក្រោមការដឹកនាំរបស់មហា​ក្សត្រ បាយិនណោងរបស់ភូមា បានវាយដំណ្តើមយកនគរលាវទាំងមូល បន្ថែមពីលើ នគរសៀម ហើយប្រកាសខ្លួនឯងថាជា អធិរាជាណាចក្រតង់អ៊ូ ដែលមានអាយុកាលប្រមាណជា ២០ឆ្នាំផងដែរ ដូចមានផែនទីភ្ជាប់នៅខាងក្រោម៕ ដោយ៖ Ny Watthanak សម្រង់ចាក៖ RFA

សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពទំព័ររឿងបូរាណ គឺបន្ទាយលង្វែក (រូបគំនូរដែលជនជាតិបរទេសបានគូរក្រោយពេលបន្ទាយបានបែក) ។ សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតមកដល់លង្វែក (កំពង់ឆ្នាំង)។ រាជធានីលង្វែកត្រូវបានកសាងឡើងរយៈពេល៣ឆ្នាំ គឺពីឆ្នាំ១៥២៧ ដល់ ១៥២៩ ក្នុងរាជព្រះបាទចន្ទរាជា។ បន្ទាយនេះមានបរិមាត្រ ទទឹងប្រវែង២សហាតិមាត្រ និងបណ្ដោយប្រវែង៣សហាតិមាត្រ (៣គ.ម×២គ.ម) ដែលមានរបងបីជាន់គឺ៖

១.របងដី : ការពារទឹកចូលរាជធានី
២.របងទឹក : សម្រាប់យកទឹកប្រើប្រាស់ក្នុងរាជធានី
៣. របងឬស្សី : មានកម្រាស់២សិន (៨០ម៉ែត្រ) ក្រាស់ខ្មឹក សម្រាប់ការពារខ្មាំងសត្រូវ។

នៅកណ្តាលរាជធានីលង្វែក ព្រះបាទចន្ទរាជាបានសាងវត្តមួយឈ្មោះវត្តត្រឡែងកែង ដែលនៅសល់រហូតមកដល់សព្វថ្ងៃ។ ក្រៅពីបន្ទាយលង្វែក ព្រះបាទចន្ទរាជាបានបញ្ជាឱ្យកសាងវត្តអារាមជាច្រើននៅ ខេត្តពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន)។
ទីតាំងភូមិសាស្ត្រ រាជធានីលង្វែក ជាទីតាំងប្រវិត្តសាស្រ្តខ្មែរមួយដែលសព្វថ្ងៃស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាកន្លែងយុទ្ធសាស្រ្តមួយដោយមានទន្លេ បឹង ជាពិសេសព្រែក។ បន្ទាយ​លង្វែកត្រូវបានកសាងឡើងនៅក្នុងរាជធានី ដោយជីកបុកគ្រឹះរៀបថ្ម ៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ (១ហត្ថ=កន្លះម៉ែត្រ)។

 ព្រះចន្ទរាជាបញ្ជាឱ្យមន្រ្តីឧកញ៉ាសេនាបតីកេណ្ឌរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសង់បន្ទាយ និងរាជវាំង។ ទ្រង់បញ្ជាឱ្យគេធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់ និងមាន ៥ កំពែង/ខ្សែក្រវ៉ាត់ការពារក្រុង៖
  1. កំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ 
  2. កំពែងទី២ ដាក់ទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និងសាលាឧទ្ធរណ៍។
  3. កំពែងទី៣ ដាក់ទាហានអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។
  4. កំពែងទី៤ ដាក់ទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ 
  5. កំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរឹទ្ធ វិមានកម្សាន្ត រោងភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំងកំពូលប្រាំបិទមាស និងលាបម្រ័ក្សណ៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុស័ក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃ​លើសលប់។ តាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនឹងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ។ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ ប្រជាជនសម័យនោះមានជំនឿថា នេះជាបន្ទាយមួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិផងបន្ទាប់ពីសម័យអង្គរ។
បន្ទាយលង្វែកត្រូវបានបែកបាក់នៅ ឆ្នាំ១៥៩៣ ដោយហេតុ ព្រះបាទសត្ថាទី១ ដែលជាចៅរបស់ព្រះចន្ទរាជា (អង្គចន្ទ) បានផ្ទេររាជសម្បត្តិឱ្យបុត្រាច្បង គឺព្រះបាទជ័យជេដ្ឋាទី១ ដែលទើបមានព្រះជន្ម១១វស្សា និងដកតួនាទីឧបរាជពីអនុជរបស់ទ្រង់គឺ ព្រះស្រីសុរិយោទ័យ ឱ្យបុត្រាទី២ ដែលទើបមានព្រះជន្ម​ ៦ វស្សា។ បញ្ហានេះធ្វើឱ្យប្រជារាស្ត្រលែងគាំទ្រ ហើយបះបោរគ្រប់កន្លែង។ ឮដំណឹងនេះ សៀម បានលើក​ទ័ពមកវាយខ្មែរតែមិនបានសម្រេច។ ក្រោយមក សៀមបានប្រើល្បិចបាចប្រាក់ឌួងចូលក្នុងព្រៃឬស្សី ឱ្យប្រជារាស្ត្រខ្មែរកាប់ឆ្ការ ទីបំផុតសៀមក៏វាយកម្ទេចបន្ទាយលង្វែកបាននៅឆ្នាំ១៥៩៣។

ផលវិបាកនៃការបាត់បង់បន្ទាយលង្វែក ក្រោយបន្ទាយលង្វែកបាក់បែកទៅ កម្ពុជាបានជួបនូវផលវិបាកជាច្រើនដូចជា៖

•ប្រទេសកម្ពុជាធ្លាក់ជាប្រទេសតូច ទន់ខ្សោយក្រោមចំណុះសៀម
•ប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតយ៉ាងច្រើន
•សៀមប្រមូលយកគម្ពីរ ក្បូនខ្នាត វត្ថុមានតម្លៃ ហើយចាប់ និងសម្លាប់អ្នកប្រាជ្ញខ្មែរគ្មានសល់។
តាមរយៈហេតុការណ៍នេះ ប្រជាជនខ្មែរបានប្រឌិតឡើងព្រេងកថាមួយ គឺរឿង ព្រះគោ ព្រះកែវ​ ដើម្បីពន្យល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះ។ រឿងនេះប្រឌិតឡើងដើម្បីពន្យល់ពីមូលហេតុនៃការបាត់បង់ និង​ផលវិបាកពីការបាត់បង់បន្ទាយលង្វែកនេះឯង។ តួអង្គព្រះគោតំណាងឱ្យគម្ពីរ ក្បួនខ្នាតរបស់ខ្មែរ ឯព្រះកែវតំណាងឱ្យអ្នកប្រាជ្ញខ្មែរដែលសៀមចាប់យកទៅ។

ការកសាងបន្ទាយលង្វែក ក្រោយពីព្រះបាទចន្ទរាជា វាយឈ្នះស្រីជេដ្ឋា (ស្តេចកន) នៅ ឆ្នាំ១៥២៥ រួចមក ព្រះអង្គក៏បញ្ជាឱយគេសាងសង់បន្ទាយលង្វែកចាប់ពីឆ្នាំ ១៥២៧ ដល់ឆ្នាំ ១៥២៩ ដោយប្រើរយៈពេល ៣ ឆ្នាំ។ ស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមួយដែលមានទន្លេ បឹងបួរ និងព្រៃឈើជារបាំង។ បន្ទាយនេះមានរាងបួនជ្រុង បណ្តោយ៣គីឡូម៉ែត ទទឹង២គីឡូម៉ែត កំពែងដីកម្ពស់ ១៥ហត្ថ (៧.៥ម៉ែត) ហ៊ុមពទ្ធ័ដោយគូទឹក និងដាំដើមប្ញស្សីកំរាស់២សិន (១សិន = ៤០ម) ពទ្ធ័ជុំវិញ។ ក្នុងបន្ទាយលង្វែកមានវាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះធំ៤ គ្រប់ទិស ហើយចិញ្ចឹមត្រីព្រួល រ៉ស់ ឆ្តោ ព្រោះនៅជាប់មាត់ទន្លេសាប សង់ឃ្លាំង១៥ខ្នងសម្រាប់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក….។

បន្ទាយលង្វែកមានទ្វារធំ៤ នៅទិសទាំង៤ និងទ្វារតូច៤នៅចំជ្រុងនៃទិសតូចទាំងបួន។ មានសួនច្បារធំ មានភូមិអ្នកស្រុក៤ មានវត្ត៥…។ ព្រះអង្គកសាងព្រះត្រឡែងកែង (ព្រះបែរភ័ក្ត្រទិសទាំង៤ ទល់ប្រឹស្ឋ = ខ្នងគ្នា) ព្រះកែវ និងព្រះគោ១២។ ក្នុងពោះគោដាក់គម្ពីរ ក្បួនខ្នាតជាច្រើន មានឯកសារមួយចំនួនដែលនៅសេសសល់តាំងពីសម័យអង្គរមកម្ល៉េះ ហើយព្រះអង្គបានប្រមូលផ្តុំអ្នកប្រាជ្ញបណ្ឌិតដើម្បីចងក្រងគម្ពីរឯកសារ និងបណ្តុះចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ។ បន្ទាយ លង្វែកជាស្ថាបត្យកម្មដ៏ធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង បើតាមសម្តីលោកអ៊ុក អ៊ូ អតីតមេឃុំលង្វែកនាឆ្នាំ ១៩៧០ គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ៕



ផែនទី ប្រទេស កម្ពុជា ចរន្តទំនាក់ទំនង អឺរ៉ុប ផ្លាស់ប្តូរសាសនាដើម្បី រំដោះជាតិចេញពី ចាម ជ្វា
ផែនទី ប្រជុំកម្រងកោះឥណ្ឌាភាគខាងកើត

No comments:

Post a Comment