កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration
- សម័យកាល មុន នគរភ្នំ 👉 👉 👉
- សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
- សម័យកាល ចេនឡា 👉 👉 👉
- សម័យកាល មហាអង្គរ 👉 👉 👉
- សម័យកាល ចតុមុខ 👉 👉 👉
- សម័យកាល លង្វែក 👉 👉 👉
- សម័យកាល ឧត្តុង 👉 👉 👉
- សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉
ខ្ញុំសូមចាប់ផ្តើមចេញពីការ វិភាគប្រវត្តិសាស្រ្ត ជាបន្ថែមពីលើផែនទី ប្រវត្តិសាស្រ្ត នេះជា ឯកសារស្រាវជ្រាវចំនួន ២ ដែលទាក់ទងជាមួយ នគរដំបូង គឺ នគរនាគ ( អង្គរបុរី)៖
ប្រភព Wikipedia នគរភ្នំ(នគរវ្នំ) ឬអាណាចក្រភ្នំ
ថៃ: នរគភ្នំ; ចិន: 扶南;
ភិងអ៊ិង: Fúnán;
ទំព័រគំរូ:វៀតណាម -Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ភាសាចិនអានត្រាប់តាមសូរស័ព្ទខ្មែរក្លាយជាភ្វូណាន ឬ ហ្វូណាន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីរបស់នគរភ្នំមានឈ្មោះថា
វ្យាធបុរ៖កាលនោះប្រហែលមានទីតាំងស្ថិតនៅ
ស្រុកបាភ្នំ នៃ
ខេត្តព្រៃវែងសព្វថ្ងៃ។ ភ្វូណាន ( 扶南 ) ឬ ហ្វូណាន គឺជាឈ្មោះជា
ភាសាចិននៃនគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឲ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យនគរអ៊ូ នៅណានជិងដែលបានស្នាក់នៅបណ្ដោះអាសន្ននៅភ្វូណាននៅពាក់កណ្ដាលសតវត្សទី៣ នៃគ្រិស្តសករាជ យ៉ាងណាក៏ដោយ ឈ្មោះ ភ្វូណាន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនភ្វូណានហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។
[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសាគឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថាអ្នកនគរភ្នំភាគច្រើនជាអំបូរមនុស្សមន-ខ្មែរ ឬទក្សិណាស៊ី(អូស្ត្រូណេស៊ីយាង)។ មានមតិខ្លះចាត់ទុកថា ភ្វូណានត្រូវនឹងពាក្យថា ព្នង ដោយសំអាងថាកុលសម្ព័ន្ធព្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចំលាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកព្នងដែរ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងព្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម (អេម៉ូក្លូប៊ីន)។
ប្រវត្តិ អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន តាមប្រវត្តិវិទូចិន
ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរភ្នំ ដែលច្រើនស្មានថា ពាក្យភ្វូណាននេះគឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល ឬ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ ។ ចំពោះទំលាប់ខាងលើនេះ លោកអឺ-អៃម៉ូនីញ៉េ បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឲ្យដាច់ពីប្រទេសទេ។
អាណាចក្រភ្នំ ភ្វូណាន
ឬ ហ្វូណានអាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន តំបន់ អរិយធម៍អូរកែវ ( វៀតណាម ប្រកាសយក អរិយធម៍ អូរកែវ) មិនទទួលយក អរិយធម៍ ខ្មែរ មន Khmer Mon Civilization .
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
ផែនទីរដ្ឋបាលខេត្ត ក្រមួន ស ឆ្នាំ ១៨៣២
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន ផែនទី ព្រះបុត្រា ព្រះថោងនាងនាគការគ្រប់គ្រង រដ្ឋចំណុះ ០៧
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
អាណាចក្រភ្នំ ភ្វូណាន ឬ ហ្វូណាន
No comments:
Post a Comment