ព្រះបាទ ហ៊ុនទៀន
ការវិភាគ ៖ ដោយសារកង្ខះឯកសារ អ្នកស្រាវជ្រាវខ្មែរ ពឹងលើ រឿងព្រេង ពុទ្ធទំនាយ ដែលជា ការស្រមើស្រមៃច្រើន ក្មានលក្ខណៈវិទ្យាសាស្រ្ត ដូច្នេះ ដើម្បី វិភាគរឿងព្រេងនេះ ចាំបាច់ត្រូវធ្វើការ វិភាគអំពី ការទេសនាផ្សាយនូវ ពុទ្ធសាសនា។ តាមការវិភាគលើ ការរីកសាយពុទ្ធសាសនា ឃើញថា សាសនា ថរេវាទ បានមកដល់មុនគេ គឺ ស្រីលង្កកា Srilangka . មានឯកសារមួយទៀត និយាយថា សង្រ្គាម រវាង កងទ័ព ឥណ្ឌា ដឹកនាំដោយព្រះថោង មកច្បាំង ឈ្លានពាន នគរ មួយភ្នំ ដឹកនាំដោយ ព្រះនាងនាគដែល សំពៅព្រះនាងត្រូវ បាញ់លិច នាងត្រូវចាប់ជាចំណាប់ខ្មាំង និង ចុងក្រោយក្លាយជា មហេសី ព្រះថោង។
ព្រះថោង រឺ ព្រះបាទ កុម៉ែរាជ រឺ អាទិច្ចវង្សា(អាទិត្យវម៌្ម) (ប្រសូត ម.គ.ស ៣១៣-១៩០) រជ្ជកាល (ម.គ.ស ២៦៧-១៩១) ជាស្ដេចខ្មែរទីមួយតាមរឿងព្រេងខ្មែរ ទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ ២៦៧ ម.គ.ស. ទទួលគោរម្យនាមថា ព្រះបាទសម្ដេចកុម៉ែរាជ សេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ជាក្សត្រទីមួយដែលបានសោយរាជ្យនៅនគរគោកធ្លក រឺ ក្រុងកម្ពុជាធិបតី។ ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន ៧៧ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម
Chan Born· នគរកើតដំបូងគឺគ្រប់គ្រងដោយព្រះនាងនាគ គឺចិនឡាទឹក (លីវយី/សោម៉ា) ក្រោយមកមានសង្រ្គាមឈ្លានដោយពួកបរទេស គឺស្តេចមកពីឥណ្ឌា គឺចិនឡាគោក (កៅឌិណ្ឌ/ ហ៊ុនទាន) ពេលសង្រ្គាមគឺមិនចាញ់មិនឈ្នះ ពួកគេក៍រៀបការជាមួយគ្នា ដោយស្តេចទាំងរៀបការជាមួយគ្នា គេហៅថា"នគរព្រះថោងនាងនាគ" ជាប្រពៃណីយើងរាល់ថ្ងៃ។🤣🤩🤔 ភាសាខ្មែរ ព្រះថោង នាងនាគ-ភាសាចាម កៅឌិណ្ឌ សោម៉ា ភាសាចិន ហ៊ុនទៀន លីវយី។ នាងនាគស្តេចខ្មែរ ព្រះថោងស្តេចឥណ្ឌា ចេញជា កម្ពជៈ
Chan Born ឆេង + ម៉េង= ឆេង ម៉េង ។ រាជវង្ស ឆេង បូក រាជវង្ស ម៉េង...ដូចជា ព្រះថោង បូក នាងនាគដែរ៕The Qingming or Ching Ming Festival, also known as Tomb-Sweeping Day in English,[1][2] is a traditional Chinese festival on thefirst day of the fifth solar term of the traditional Chinese lunisolar calendar. This makes it the 15th day after the Spring Equinox, either 4 or 5 April in a given year. Qingming Jie (清明节) Tomb Sweeping Day (扫坟节) Ching Ming Festival (清明节)
Kaundinya I (Khmer: កៅណ្ឌិន្យ, Odia: କୌଣ୍ଡିନ୍ୟ, Sanskrit: कौण्डिन्य), also known as Hùntián (混塡) and Preah Thong (Khmer: ព្រះថោង) was the second monarch of the Funan Kingdom (reigned c. 1st century) which comprises much of Cambodia located in mainland Southeast Asia centered on the Mekong Delta. He was the consort of the first monarch Queen Soma,[1] also known as Liǔyè (Chinese) and Neang Neak (Khmer) and together both were the co-founders of the Funan Kingdom with the capital located at Vyadhapura.
រូបសំណាកព្រះថោងនាងនាគ ជាទីតាំងអត្តសញ្ញាណមួយទៀតនៅខេត្តព្រះសីហនុ ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសាងសង់រូបសំណាកព្រះថោងនាងនាគ សព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ដើម្បីបង្ហាញទេសចរពី អត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ក្នុងខេត្តរបស់ខ្លួន។រូបសំណាកព្រះថោងនាងនាគ ដែលសង់អំពីស្ពាន់ កម្ពស់២១ម៉ែត្រនេះ នឹងត្រូវដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ។ រូបសំណាកនេះ នឹង ចូលរួមបង្ហាញអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិ សម្រាប់ខេត្តជាប់សមុទ្រមួយនេះ។ https://thmeythmey.com/?page=detail&id=99269
គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើក ដាក់គង់លើបល្ល័ង្ក ដោយជោគជ័យ ដែលនេះជាស្នាដៃដ៏គួរអោយស្ញប់ស្ញែង និងល្អឯករបស់កូនខ្មែរ។សូមគោរពជូនជ្រាបថា រូបបដិមាព្រះថោងនាងនាគ គឺជារូបបដិមាធ្វើឡើងពីស្ពាន់ មានទម្ងន់សរុបចំនួន ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ មានប្រវែង២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលអង្កត់ផ្ចិត ៩៩ម៉ែត្រ បែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ក្នុងដំណើរទ្រង់យាងទៅជួបព្រះមាតាបិតានៅឋាន ភុជង្គនាគ ដែល ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ។នេះជាសម្មិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ តាមរយះនៃកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយទទួលបានការចូលរួមពីគ្រប់មន្រ្តីជំនាញពាក់ព័ន្ធ និងដោយមានការសម្របសម្រួលអនុវត្តយ៉ាងសកម្មពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដើម្បីអោយការកសាងបដិមាដ៏មានអត្ថន័យនេះឡើងសំរាប់ជាប្រយោជន៍ដល់កូនខ្មែរថែរក្សាទុកតជំនាន់ក្រោយៗទៀត ៕ http://www.rathaaphiwatnews.com/?p=14734
រូបសំណាក «ព្រះថោងនាងនាគ» នឹងត្រូវរៀបចំធ្វើពិធីអភិសេក នាថ្ងៃទី ១៦ មេសា រូបសំណាក «ព្រះថោងនាងនាគ» នឹងត្រូវរៀបចំធ្វើពិធីអភិសេក នាថ្ងៃទី ១៦ ខែមេសា ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ រូបសំណាក «ព្រះថោងនាងនាគ» នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្កឱ្យរួចរាល់មុន ថ្ងៃទី១៤ ខែមេសា គឺមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ។ គួររំឭកថា រូបចម្លាក់ស្ពាន់ដែលនឹងត្រូវបានលើកដំឡើងនៅរង្វង់មូលព្រះឧមាមហេសូរ នេះមានកម្ពស់ ២១ ម៉ែត្រ និងទម្ងន់សរុប ៦០តោន ដែលជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា។ រូបនេះធ្វើពីស្ពាន់ រចនាដោយស្ថាបត្យករខ្មែរ និងបានផលិតនៅបរទេស [ប្រទេសចិន] ហើយបានដឹកមកដល់ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី ២៦ ខែមីនា កន្លងមកនេះ។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រូបសំណាក ព្រះថោងនាងនាគនេះជារូបសំណាកទី ៣ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមាមហេសូរ នៅរង្វង់មូលព្រះឧមាមហេសូរ និងរូបសំណាក សីហរាជមុខ ៣។ លោកថា រូបសំណាកនេះធ្វើឡើងដោយចំណាយថវិកាជាតិ ហើយជាផ្នែកមួយនៃគម្រោងផ្លូវទាំង ៣៤ ខ្សែ ដែលដឹកនាំស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕https://www.postkhmer.com/national/2022-04-08-1424-234657.html
- ព្រះបាទកៅឌិញ្ញ ព្រះនាងសោមាបើយោលទៅតាមសិលាចារិកនៅមីសុន និង ព្រះឥន្ទកោសី វិញគេអាចកត់សំគាល់បានថាព្រះមហាក្សត្រខ្មែរទី១ មានព្រះ នាម កៅឌិញ្ញ ។ព្រះអង្គជាជនជាតិឥណ្ឌា មកពីស្រុកឥណ្ឌា ក្នុងវណ្ណះ ព្រាហ្មណ៏។ ព្រះអង្គបានធ្វើដំណើរតាមសំពៅ ឆ្លងកាត់មហាសាគរ មកដល់ នគរគោកធ្លក។សំពៅព្រះអង្គត្រូវប្រជាជន នៅទីនោះ នាំគ្នាមកវាយ ប្រហារចង់ លួចប្លន់។ ព្រះកៅឌិញ្ញបានវាយតបតទៅលើកកងទ័ពព្រះនាង សោមា ដែល ត្រូវបរាជ័យ បាក់ទ័ពលិចលង់ទូកកណ្តាលសមុទ្រ រត់ចុះចាញ់អស់។ ក្រោយ បានជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោមាស្តេចស្រីន
- គរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជជាព្រះមហាក្សត្រ នៅនគរភ្នំ។ ព្រឹត្តិ ការណ៏ នេះ បើតាមអ្នកប្រវត្តិវិទូខ្លះបានកើតឡើង នៅក្នុងសតវត្ស ទី១ នៃ
- គ្រឹស្គសាសនា។ដោយឃើញស្រ្តី និង បុរសនៅនគរភ្នំ ជាពិសេសម្ចាស់ ក្សត្រី លីវយី មិនចេះស្លៀនពាក់បញ្ជេញខ្លួន អាក្រាត ឥតអៀនខ្មាស់ ព្រះបាទកៅ ឌិញ្ញក៏បានបង្ហាត់បង្រៀនអ្នកទាំងនោះ អោយចេះកាត់ដេរសម្លៀកបំពាក់បិទ
- បាំងកេរ្តិ៏ ខ្មាស់។ដំបូងព្រះអង្គ បានអោយយកក្រណាត់មកចោះធ្វើ ប្រហោង ល្មមសលក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង។ នេះ បើតាម ឯកសាចិនដដែល។ប៉ុន្តែ អ្វីដែលជាសំខាន់ ដែលព្រះអង្គ បាននាំមកផ្តល់ ដល់សង្គមខ្មែរនោះ គឺ វិជ្ជា ចំណេះចេះដឹង ដែលមាននៅក្នុងភាសាអក្សរ សំស្រ្កឹត ទ្រឹស្តី ឧត្តមគតិទស្សនះ ច្បាប់វិន័យក្បួនខ្នាត គម្ពីរ តម្រា និង របៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរ ដែលមាននៅក្នុងលទ្ធិព្រហ្មណ៏សាសនា។ របបរាជានិយមខ្មែរត្រូវបានរៀបចំ ចាត់ ចែងកំណត់ទៅតាមក្រិត្យក្រមវិន័យ ក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្មណ៏សាសនា។
- ឯសារគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្តូរ មករកព្រះសិវះ ឬ ព្រះឥសូរ ដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា។ លឹង្គជា ច្រើនត្រូវបានគេកសាងឡើង សម្រាប់តំណាងព្រះអាទិទេពអង្គនេះ។ដូច្នេះ នេះ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលនគរខ្មែរ ឬ នគរគោកធ្លក បានទទួល អរិយធម៏ វប្បធម៏ និង ឥទិ្ធពលឥណ្ឌា ។ព្រះរាជធានីដំបូង របស់នគរហ្វូណន់ ឬ នគរភ្នំ មានឈ្មោះថាវ័យធបុរះដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុក បាណាម និង បាភ្នំ។
- ពីអតីតជាតិស្តេចខ្មែរដំបូងបំផុតគឺសត្វត្រកួតដែលទទួលផលបុណ្យដោយប្រតិបត្តិចំពោះព្រះពុទ្ធនៅក្រោមធ្លកអតីតជាតិ
- ព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរមកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគមកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។
- នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះចន្ទ បានចាប់រះឡើងបន្ដវេន ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសម្រាក ក្រោមដើមធ្លក។ រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសម្រាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនាប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្ទ្រកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។
- បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអណ្ដាត ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្ដ្រ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិកា ទស្សន៍ទាយថា តទៅអនាគតកោះគោកធ្លកនេះនឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។
- សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ ឯព្រះឥន្ទ្រាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសម្ដីរបស់ខ្លួនទេ។ សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្តបន្តដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។(សូមរង់ចាំភាគបន្ត )
- ប្រវត្តិនិទានកំណើតនគរខ្មែរ(ភាគ២)៖សត្វត្រកួតក្រោយបង់ជីវិតក៏យោនកំណើតជាព្រះបុត្រាឥណ្ឌាតែត្រូវព្រះបិតាបណ្តេញ ហើយវិលប្រឡប់នគរគោកធ្លកវិញកាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអាទិច្ចវង្ស សោយរាជសម្បត្ដិ មានរាជបុត្រ ៥ ព្រះអង្គ បុត្រទី១ ត្រូវបានព្រះអង្គតម្រូវអោយកាន់កាប់ ខេត្ដ-ខណ្ឌផ្នែកទិសខាងកើត បុត្រទី២ ខេត្ដ-ខណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដ-ខណ្ឌខាងលិច ហើយបុត្រទី៤ ព្រះថោង ត្រូវទទួលបន្ទុកខេត្ដ-ខណ្ឌទិសខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនឹងព្រះអង្គក្នុងបរមរាជរាំង។
- ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈ ត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្ដេចនគរចំណុះ នាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី ព្រះអទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង ៣ អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទម្លាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជសម្បត្តិផ្ទេរអោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។
- ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រីដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសម្រេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំងអស់ នៅឯបរមរាជវាំង។
- ពេលនោះនាម៉ឺនមុខមន្ដ្រីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗគិតតែវ៉ៃអែបស៊ីអបលេមលើមឥតខ្មាសអៀនហើយយល់ស្របតាមគ្រប់ចំណុច។ ពីថ្ងៃនោះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។
- ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់គ្រប់ដំណើរដើមទងមក ព្រះថោងក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។
- ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុកស្មាញនេះបានដោយជោគជ័យ ក្នុងសន្ដិវិធី គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ នឹងប្រទេសជាតិដែរទោសនេះ គឺត្រូវតែប្រហារជីវិតបង់ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំណាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្ដ្រីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់និរទេសព្រះអង្គប៉ុណ្ណោះបានហើយ។
- ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ ៣១២ មុន គ.ស។ ព្រះជន្មបាន ១៦ ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ខេត្ដ-ខណ្ឌទិសខាងត្បូង។ ២០ ឆ្នាំក្រោយមក អាយុបាន ៣៥ ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់និរទេស ដេញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រី ពលសេនា និងប្រជារាស្ដ្រជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង ១ កោដិនាក់ (តែឯកសារខ្លះថាតែ ១ សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះថោង។ ពួកជននិរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់សក់ជើងកញ្ជើ អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះសំពៅ ទូក ក្បួនបណ្ដែតតាមទន្លេខ្សែទឹក។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំណើរឆ្លងកាត់តាមព្រៃព្រឹក្សាចុះមកតាមទិសខាងត្បូងរហូតមកដល់ភ្នំដងរែក ដែលជាតំបន់ភូមិភាគមួយរហោស្ថានគ្មានមនុស្សរស់នៅ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ កាលពុទ្ធសករាជកន្លងទៅបាន ៦១០ ឬ ៦២០ គស. ៦៦ ឬ ៧៦ គ.ស.កាលនោះ កោះគោកធ្លក មានផែនដីដុះឡើងធំទូលាយហើយ មានស្ដេចចាមមកតាំងទីកន្លែងជាដំបូងនៅលើកោះនោះ។ យូរបន្តិចមក មានស្ដេចមួយអង្គទៀត ឈ្មោះព្រះថោង នៅក្នុងប្រទេស "មន" ដោយមានអធិករណ៍ ក៏យាងមកដោយសំពៅមួយ ដែលមានពួកបម្រើជាង ១០០ នាក់ មកជាមួយ ចូលមកសុំស្ដេចចាមនៅជ្រកនឹងកោះនោះឯង។
- ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាលជាប់មកជា ស្រុកគ្រួខ័ណ្ឌ ឬ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែកសព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និងបរិវារអ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែលនៅទីនោះបានជាប់ឈ្មោះបឹងពុងពាយ រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
- ចម្បាំងជាមួយចាម បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេចព្រះថោង ហេតុតែឧបនិស្ស័យត្រូវបានធ្វើជាម្ចាស់កោះ និងដោយបាននមស្ការព្រះអង្គផង ក៏មានតម្រិះប្រាជ្ញាវាងវៃ, វេលាយប់ស្ងាត់ នាំមន្ត្រីចាស់ម្នាក់ ដែលជាទំនុកទុកចិត្ត យកដុំមាសប៉ុនផ្លែខ្វិតទៅកប់ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ហើយតាក់តែងជាសាវតារ សរសេរជាក់តាំងពីជីតាទួតរបស់លោកថា "បានមកចាប់កាប់គាស់រានទឹកដីកោះនេះ តាំងពីដុះឡើង បានទាំងកប់ដុំមាសប៉ុនផ្លែខ្វិតក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ទុកជាព័ស្តុតាង, ដីកោះព្រះកេរ្តិ៍នេះ ត្រូវបានជាចំណែក ចែកឲ្យស្ដេចព្រះថោងជាចៅ" ហើយយកសាវតារទៅរោលផ្សែងភ្លើងឲ្យក្រហមជាំ ល្មមគេមើលឃើញថាជារបស់ចាស់ចុះមកមែន ។ តែងសេចក្ដីដូច្នេះស្រេច ទើបព្រះថោង ប្រើសេនាទាហានឲ្យទៅបណ្ដេញស្ដេចចាម។
- ស្ដេចចាម មិនព្រមដើរចេញ ប្រុងលើកទ័ពច្បាំងគ្នា ដោយអះអាងថា ជាកេរ្តិ៍ដំណែលរៀងៗ ខ្លួន។ ព្រះថោង តវ៉ាថា "យើងអាងមានព័ស្តុតាងជាកេរ្តិ៍ដំណែលរបស់យើង បានជាហ៊ានបណ្ដេញអ្នកឯង"។ ស្ដេចចាមថា "អ្នកមានព័ស្តុតាងយ៉ាងណា ?” ។ ព្រះថោងថា "យើងអាងសាវតារពីជីតាយើងចែកដីកោះនេះឲ្យ លោកបានទាំងកប់ដុំមាសប៉ុនផ្លែខ្វិត ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ជាភស្តុតាងទុកឲ្យយើងៗ មិនទាន់ទាំងបានទៅគាស់មាសនោះផង, បើមិនជឿត្រូវតាំងភ្នាល់គ្នាយកឈ្នះចាញ់ ត្រង់បន្ទាល់នេះចុះ"។ ស្ដេចចាម ជាមនុស្សឆោត ព្រមចុះសន្យានឹងព្រះថោង ទទួលឈ្នះចាញ់ត្រង់មានភ័ស្តុតាងក្នុងសាវតារពីរខៈ គឺ ១- ត្រង់ថាជីតាចែកឲ្យ, ២- មានកប់ដុំមាសនៅគល់ធ្លក, ថាបើពិតជាមាន សុខចិត្តដើរចេញពីទីនេះ ទើបទ្រង់កំហែងទារសាវតារពីព្រះថោងមើល។ ព្រះថោងយកសាវតារមកឲ្យមើល រួចសង្ខើញឲ្យជីកដីក្រោមគល់ធ្លករកដុំមាសទៀត។ លុះឃើញពិតទាំងពីរខ ស្ដេចចាម ទាល់ប្រាជ្ញា តែក្រាញមិនព្រមដើរចេញ ក៏រករឿងនឹងលើកទ័ពមកប្រឆាំង។ ព្រះថោង ដឹងរឿងដូច្នោះ ក៏លើកទ័ពទៅសង្គ្រុបមុន មិនឲ្យដឹងខ្លួន ចាប់បានទាំងស្ដេចចាម និងសេនាទាហាន ។ ស្ដេចចាម អង្វរសុំជីវិត សុខចិត្តថ្វាយទឹកដី និងសេនាទាហាន។ ព្រះថោង ក៏លែងទោស ហើយដេញឲ្យទៅនៅភ្នំក្រោម។ ស្ដេចចាម ឈឺចិត្តចុកឈាមស្លាប់ទៅ។ ពួកបណ្ដារាស្ត្រចាមប្រុសស្រីប៉ុន្មាន ព្រះថោង ក៏រឹបដាក់បន្ថោកសាសន៍ដាក់ជាជាតិ កួយ ព័រ អស់ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.)
- បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអស្សាជ័យរាជ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយក៏កើតមានជាសង្គ្រាមចម្បាំងរាំងជល។ ព្រះថោងបានយកជ័យជម្នះ ឈ្នះកម្ចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសក្ដិ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ ឥឡូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្លក"។
- នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអស្សាជ័យរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្ដ្រីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសម្រុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។
- ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជម្នះវិញ។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្ដ្រ ពិជ័យសង្គ្រាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើអោយបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួសយ៉ាងទម្ងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចម្បាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបំរើព្រះថោងរៀងរហូតតទៅ។
- ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ង់កោ ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទអោយទៅត្រួតត្រាស្រុកស្ទោង។
- នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្ក្រង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
- ការរៀបចំក្បួនច្បាប់ បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរ ភាសាសំស្ក្រឹត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
- ព្រះថោងរៀបអភិសេកជាមួយនាងនាគ មានបុត្រចំនួន១១អង្គ ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កម្លាំង ព្រះអង្គចូលទៅសម្រាកក្រោមដើមធ្លកដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់វាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្តីបុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។
- ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន។
- ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ ១១ កើត ខែពិសាខ ពស.២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ ម.ស.។ កាលនោះព្រះថោងបានព្រះជន្ម ៤៦ វស្សា ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជាព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្ដ្រី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។
- បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ព្រះថោង មានសេចក្ដីត្រេកអរឡើងវិញ ហើយទ្រង់ប្រាប់មន្ត្រីទាំងអស់ តាមបង្គាប់អគ្គមហេសី។ លុះដល់វេលានឹងហែទៅ ព្រះថោង ក៏តោងជាយស្បៃនាងទាវដ្ដី, ពួកនាម៉ឺនមន្ត្រី ក៏តោងព្រះពស្ត្រស្ដេចតៗគ្នា គ្រប់ទាំងប្រុសទាំងស្រី ទៅរហូតដល់ឋានភុជង្គនាគ។
- ព្រះបាទភុជង្គនាគ រៀបអភិសេកកូននៅឋានភុជង្គនាគរួច ទ្រង់ក៏ថ្វាយនាមជាថ្មីទាំងអស់។ ព្រះថោង ជាព្រះបាទអាទិច្ចវង្សា, នាងទាវដ្ដី ជានាងទាវធីតា, កោះគោកធ្លក ជាក្រុងកម្ពុជាធិបតី ដែលឋិតនៅក្នុងការទំនុកបម្រុងនៃនគរភុជង្គនាគ។ ព្រះបាទភុជង្គនាគ ទ្រង់ចាត់នាគសេនាមានឫទ្ធិ ២ រូប ឲ្យមកគាល់បម្រើ និងការពារជានិច្ច បង្ការក្រែងបើមានភ័យសឹកសង្គ្រាមមកសង្កត់សង្កិន នឹងបានដឹងដំណឹងឆាប់ អាចឲ្យលើកពលសកលយោធាមកជួយការពារទាន់ ។
- ត្រង់នេះហើយ ដែលគេតែងតែធ្វើតមកដល់សព្វថ្ងៃ គឺកាលណាក្រោកឡើងពីអង្គុយផ្ទឹមសំពះការ គេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ដោយយកតម្រាប់តាមព្រះបាទអាទិច្ចវង្សា ដែលតោងស្បៃនាងនាគជាអគ្គមហេសីទៅឋានភុជង្គនាគនោះឯង ។
- ព្រះរាជវង្សព្រះថោង និងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារៈកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និងប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួតត្រាស្រុកនគរប្រទេសផ្សេងៗ
១- ព្រះវិរោរាជ, បុត្រច្បង ទទួលមុខងារ ជាមហាឧបរាជ
២- ព្រះហរិរាជ, ជាកែវហ្វា
៣- ព្រះបរមិន្ទរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបុរី
៤- ព្រះឧទ័យរាជា, ស្រុកធនបុរី
៥- ព្រះនរិន្ទរាជា, ស្រុកសាវាងបុរី
៦- ព្រះវិជៀនរាជ, ស្រុកគំដែងបុរី
៧- ព្រះសាហរាជ, ស្រុកបុរីរម្យ
៨- ព្រះភិរុណរាជ, ស្រុកបស្ចឹមបុរី
៩- ព្រះពិជិតរាជ, ស្រុកពិជិតបុរី
១០- ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
១១- ព្រះពិពិតរាជ ស្រុកពិស្ណុលោក។
ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ ព្រះវស្សា។ ជនជាតិជិតខាង មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រឡាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។
No comments:
Post a Comment