អស្សាជយ ចិន: ផ្វានស៊ីយូន (范尋) ព្រះនាង នាគ សោមា👉 ព្រះថោងនាងនាគ
- សូមអ្នកអានមានការប្រុងប្រយ័ត្ន ដោយសារគេថា ពាក្យ ជ័យវរ័ន្ម គឺជាភាសាចាម ឬ ជាស្តេច ជាតិសាសនចាម។ តាមពិត ចាម មាន ០៨ រដ្ឋ កាន់សាសនាព្រាហ្ម ឬ ព្រហ្មមញ្ញ ដូចជា អាណាចក្រខ្មែរដែរ។ ទាល់តែសម័យ មហានគរបានខ្មែរប្រកាសយក សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ចំនែក ចាម្បា Champa ឬ ចាម និយាយដោយខ្លី គេដូរសាសនាទៅជា សាសនាឥស្លាម!
- ព្រះបាទកវលរាជកុមារ (ម.គ.ស ?-២៦២) រជ្ជកាល (ម.គ.ស ២៨២-២៦២) ជាស្ដេចចាមសោយរាជ្យទី២ ក្នុងរឿងព្រេង និងក្នុងពង្សាវតារខ្មែរ ព័ត៌មានទាក់ទងនឹងស្ដេចអង្គនេះបានពីរឿងនិទាន។ ទ្រង់បានសោយរាជ្យបាន ២០ វស្សា។ អ្នកស្នងរាជ្យបន្តព្រះអង្គគឺព្រះបាទសូរ្យវរ្ម័ន។ រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលៈរាជកុមារ បានសោយរាជ្យបន្តពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ ដែលមានន័យថា កើតមានឡើងដោយឯងៗ។ ព្រះរាជាអង្គនេះ សោយរាជ្យបាន២០ឆ្នាំ។
- ជ័យវរ្ម័ន (ចាម) ព្រះបាទជ័យវរ្ម័ន (ម.គ.ស ៣៥២-២៦២) រជ្ជកាល (ម.គ.ស ៣៣២-២៨២) ជាស្ដេចចាមសោយរាជ្យទី១ ក្នុងរឿងព្រេង និងក្នុងពង្សាវតារខ្មែរ ព័ត៌មានទាក់ទងនឹងស្ដេចអង្គនេះបានពីរឿងនិទាន។ រឿងរ៉ាវរៀបរាប់អំពីការលុកលុយរបស់ស្តេចហ៊ុនទៀន ដែលយាងមកពីទិសខាងត្បូង ដូចដែលបានកត់ត្រាដោយបេសកជនចិន។ ទោះជាយ៉ាងណាក៏ដោយ ពួកជ្វាព្រាហ្មណ៍ ឬព្រាហ្មណ៍ នៅកោះជ្វាទាំងនោះ ធ្វើដំណើរចេញមកពីប្រជុំកោះអាំងស៊ូឡាំង។ ពួកនោះប្រហែលជាបច្ឆាញាតិរបស់ពួកព្រាហ្មណ៍ ប្រមាណជា ២ ម៉ឺនគ្រួសារ ដែលបានធ្វើនិរប្រវេសន៍ចេញពីប្រទេសឥណ្ឌា នៅដើមមហាសករាជ មកតាំងទីលំនៅលើកោះជា្វ ហើយផ្សព្វផ្សាយ ព្រហ្មញ្ញសាសនាដល់ប្រជាជនដើមនៅទីនោះ។ រឿងនិទានរៀបរាប់ថា ក្រៅពីប្រជាជន ឬពួកពលទាហាន និងពួកសំពៅ ពួកព្រាហ្មណ៍ដែលជាមេគេទាំងនោះ មានសក់វែង មាន សម្បុរខ្មៅ ហើយបានអះអាងថា ពួកគេមកពីនគរពារាណសី។ រឿងនិទានក៏បានរៀបរាប់ផងដែរថា នគរដែលពួកជ្វាព្រាហ្មណ៍ទាំងនោះ បានបង្កើតឡើងគឺនគរគោកធ្លក គឺស្រុកខ្មែរនេះឯង និងថា មានព្រះមហាក្សត្រចាម ៦ ព្រះអង្គសោយរាជ្យបន្តបន្ទាប់គ្នា ព្រះមហាក្សត្រទាំងនោះ ជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន ដែលជាជ្វា ចំណុចនេះខុស ព្រោះថាហ៊ុនទៀន ឬ កៅណ្ឌិន្យ ( គឺជាជនជាតិឥណ្ឌាមក នគរវ្នំ តាមរយៈកោះជ្វា)។ ស្តេចជ័យវរ្ម័ន សោយរាជ្យ៥០ឆ្នាំ។ តាមរឿងនិទាន ព្រះអង្គគោរពបូជាព្រះវិស្ណុ ហើយទ្រង់សោយទិវង្គតទៅ ក្នុងព្រះជន្មាយុ ៧០ ឆ្នាំ។ រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលរាជកុមារ បានសោយរាជ្យបន្តពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ ដែលមានន័យថា កើតមានឡើងដោយឯងៗ។
- ព្រះបាទហ្វាន់ស៊ីយុន(ស៊ីហុង) រឺព្រះបាទអស្សាជ័យ(គស២៤៥-២៨៧)ក្រោយពីបានធ្វើគតបុត្រាទី២របស់ព្រះបាទហ្វាន់ម៉ាន់ មេទ័ពរបស់ហ្វាន់ចាន់ គឺហ្វាន់ស៊ីហុងក៏បានក្លាយទៅជាស្ដេចនៃនគរហ្វូណន នៅគ.ស.២៤៥ ព្រះអង្គបានទទួលរាជទូតចិនពីរនាក់។ នៅចន្លោះ ស.គ. ២៦៨ -២៨៧ ព្រះអង្គបានបញ្ជូនរាជទូតខ្មែរទៅស្រុកចិនវិញជាបន្ដបន្ទាប់។ ព្រះបាទហ្វាន់ស៊ីហុងគ្រងរាជនៅនគរភ្នំយ៉ាងហោចណាស់ក៏ដល់ គស២៨៧ដែរ គឺជាឆ្នាំទំនាក់ទំនងការទូតចុងក្រោយរបស់ព្រះអង្គជាមួយប្រទេសចិន។ បើតាមអែកសារចិននោះ រាជវង្សរបស់ព្រះថោងនិងនាងនាគ បានគ្រប់គ្រងនៅប្រទេសខ្មែររហូតពីរសតវត្ស ដូច្នេះស្ដេចទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជារាជវង្សរបស់ព្រះថោងនិងនាងនាគទាំងអស់។
- កុរុងអស្សាជយ (ចិន:范尋, ភិងអ៊ិង:Fàn Xún) (គ.ស ?-២៨៩) រជ្ជកាល (គ.ស ២៤៨-២៨៩) កាល នោះកុរុងឝ្រីមារវម៌្ម មានបុត្រមួយអង្គទៀតដែលនៅជាទារកនៅឡើយ។ អាយុបាន ២០ ឆ្នាំ ដឹងក្ដីកាលណា ព្រះរាជបុត្រអង្គនេះ ប្រមែប្រមូលបក្សពួក កកងទ័ពយោធា លើកមកធ្វើសង្គ្រាម ហើយក៏បានសម្រេចធ្វើឃាតកុរុងធរណីន្ទ្រវម៌្មទី១ ដើម្បីសងសឹកឪពុក។ ព្រះអង្គបានដណ្ដើមយករាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជសម្បត្តិដូចក្ដីបំណងទេ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះអស្សាជយ ធ្វើឃាត។ នេះ គឺជាព្រះនាមថ្មីរបស់មេទ័ពអស្សាជយ ជាភាសាចិនថា ផ្វានស៊ីយូន ដែលទើបតែបានឡើងសោយរាជ្យ។ មេទ័ពអស្សាជយបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសំអាងយកលេសថាមកសងសឹកជំនួសស្ដេច។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពអស្សាជយ ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរវ្នំ គឺប្រហែលជាក្នុងគ.ស ២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុង គ.ស២៥០)។
- ឯកសារ ប្រវត្តិសាស្ត្រចិនបានគូសបញ្ជាក់ថា ព្រះអង្គជាក្សត្រមួយអង្គនិយមសន្តិភាព មិនប្រើចម្បាំងអាវុធ ចូលចិត្តកសាង ហើយគោរពប្រកាន់នូវករណីយកិច្ចជាស្ដេច ឥតមានធ្វេសប្រហែស។ ជារៀងរាល់ថ្ងៃ ទាំងព្រលឹមទាំងថ្ងៃត្រង់ ព្រះអង្គតែងតែទទួលសាវនាការជាសាធារណៈ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
- ក្នុង គ.ស ២៤០ ព្រះអង្គបានទទួលអ្នកតំណាងពីរនាក់របស់ស្ដេចចិនព្រះនាម ស៊ុនឈាន (អ៊ូខាងកើត)។ គណៈប្រតិភូខ្មែរ ក៏ត្រូវព្រះអង្គបញ្ជូនទៅប្រទេសចិនជាញឹកញាប់ដែរ ពីគ.ស ២៦៨ ទៅ ២៨៧។ ការផែនដីក្នុងឆ្នាំ ព.ស ៧៨៨ កុរុងអស្សាជយទ្រង់ទទួលបដិសណ្ឋារៈរាជទូតចិនឈ្មោះ ខាងថាយ និងឈូយិង និងរាជទូតមុរុណ្ឌស ដែលមកដល់ព្រមក្នុងពេលជាមួយគ្នា ដើម្បីសូមចងជាសម្ពន្ធមិត្រនឹងប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសទាំងពីរនោះ ក្នុងរជ្ជកាលកុរុងធរណីន្ទ្រទី១មុននេះផង។ ចិននឹងមុរុណ្ឌសបានតែងរាជទូតឲ្យនាំរាជបណ្ណាការមកសូមចងសម្ពន្ធមិត្រនឹងប្រទេសខ្មែរក្នុងរជ្ជកាលនេះជាដំបូង។ តមក រាជទូតចិនក៏បានមកកាន់ប្រទេសខ្មែរជារឿយ ៗ មកទៀត ដូចមាននិយាយក្នុងពង្សាវតារចិនស្រាប់។
- ការវាតទឹកដីក្រោយពីពេលដែលទ្រង់ទទួលរាជទូតរបស់ប្រទេសទាំងពីរ បានស្ដេចលើកទ័ពហ្លួងទៅកម្រាបរដ្ឋទ្វារវត្តី បានសម្រេចហើយរួមបញ្ចូលមកក្នុងព្រះរាជអាណាខែត្ររបស់ព្រះអង្គ។
- ឯកសារប្រវត្តិសាស្ត្រចិន ដដែល សរសេរកត់ទុកមកទៀតថា ព្រះរាជវង្សកុរុងហ៊ុនធៀន ព្រះនាងលាវយ៉េក (យាយលីវ) គ្រប់គ្រងសោយរាជយសម្បត្តិនៅនគរវ្នំបានចំនួន ២ សតវត្ស។ ដូច្នេះ ក្សត្រដែលសោយរាជ្យទាំងប៉ុន្មាន សឹងសុទ្ធតែជាបងប្អូនក្នុងចង្កោមព្រះរាជវង្សតែមួយ។
- ក្នុងប្រវត្តិសាស្ត្រសកល (ភាគ ៩) ថា តាំងពីពុទ្ធសតវត្សទី ៨ ជាដើមមក ខ្មែររិតតែមានអំណាចរាជសក្ដិខ្លាំងឡើងៗ ផ្សាយឥទ្ធិពលទៅតាមជួរទន្លេចៅព្រះញា (ទន្លេវិស្ណុ) គ្រប់គ្រងប្រទេសនេះ អស់កាលជាច្រើនរយឆ្នាំ (៦០០ ឆ្នាំ)។ ព្រំប្រទល់ប្រទេសខ្មែរភាគខាងលើរាប់ពីក្នុងរជ្ជកាលនេះបានផ្សាយទៅទល់នឹងដែនមន។
- ការជួយសម្ព័ន្ធមិត្តក្នុងឆ្នាំ ព.ស. ៨១៣ ស្ដេចផ្វានស៊ីយុន នគរចាម្ប៉ា ទ្រង់គិតនឹងលើកទ័ពទៅកម្រាបស្រុកប៉ែកខាងជើង តែមិនអាចនឹងលើកទៅដោយទំនើង ទើបមានព្រះរាជសារមកក្រាបទូលអញ្ជើញកុរុងអស្សាជយលើកទ័ពទៅជួយ កុរុងអស្សាជយ ទ្រង់លើកទ័ពកងទ័ពហ្លួងទៅជួយដោយព្រះអង្គឯង កាលស្រេចព្រះរាជសង្គ្រាមហើយ ស្ដេចលើកទ័ពត្រឡប់ព្រះនគរដោយសុវត្ថិភាព។ ប្រមាណមកដល់ក្នុងឆ្នាំ ព.ស. ៨៤០ ស្ដេចសោយទិវង្គត។ ព្រះរាជាអង្គនេះ ជាវីរក្សត្រិយ៍ប្រាកដព្រះកិត្តិយសជា រាជាធិរាជ ១ អង្គក្នុងប្រវត្តិសាស្ត្រ។
- ប្រវត្តិសាស្ត្រតាំងពីផុតរជ្ជកាលកុរុងអស្សាជយ រវាង ព.ស. ៨៤០ ដល់ ៩០០ បានសូន្យទៅ សូម្បីក្នុងពង្សាវតារចិន ក៏មិនមានពោលដល់ការរៀបរៀងព្រះរាជពង្សាវតារគ្រានេះ ក៏ផុតវិស័យនឹងស្រាវជ្រាវឲ្យឃើញមកវិញ ទើបសូមផ្ញើអ្នកសិក្សាប្រវត្តិសាស្ត្រឲ្យជួយស្រាវជ្រាវតទៅ។
- ភ្លេងពិណពាទ្យ មានដើមកំណើតតាំងពីរជ្ឋកាលព្រះបាទ ហ្វាន់ស៊ីយុន នាសតវត្សរ៏ទី ៣ មកម្លេះវង់ភ្លេងពិណពាទ្យកើតឡើងតាំងពីមុនអំឡុងសតវត្សរ៏ទី ៣មកម៉្លេះ។ នៅក្នុងសតវត្សរ៏ទី ៣នោះ រវាង ឆ្នាំ ២៤០ ដល់ ១៤៣ ក្នុងរាជព្រះបាទហ្វាន់ ស៊ីយុន (ព្រះបាទអស្យាជ័យ) មានក្រុមសិល្បះរបាំខ្មែរមួយ ក្រុម បានទៅសំម្តែងការរាំច្រៀងនៅប្រទេសចិនភាគខាងត្បូងនារាជធានី វូ រជ្ឋកាលព្រះបាទ ស៊ុន ជាន់។ តាមការពិនិត្យឃើញថា វង់ភ្លេងអារក្ស មានសារសំខាន់ខាងជំនឿអរូបិយ ពុំមែនសម្រាប់ប្រគំជូនការរាំច្រៀងជាក្រុមៗទេ។ រីឯវង់ភ្លេងការមាន សារសំខាន់តែពិធីអាពាហ៏ពិពាហ៏ប៉ុណ្ណោះ ក៏មិនមែនសម្រាប់ប្រគំជូនការរាំច្រៀងក្រុមៗដែរ។ ថ្វីបើពុំមានឯកសារណាបញ្ជាក់អោយបានគ្រប់គ្រាន់ ឬយើងស្រាវជ្រាវរកពុំទាន់ឃើញក៏ដោយ ក៏យើង អាចសន្ឋិដា្ឋនថា គឺជាវង់ភ្លេងពិណពាទ្យនេះឯង ដែលបានប្រគំជូនការរាំច្រៀងសម្តែងនៅប្រទេសចិន នោះពីព្រោះឧបករណ៏ពិណពិតជាមានតូនាទីសំខាន់ជាងឧបករណ៏ភ្លេងដ៏ទៃក្នុងការប្រគំជូនការរាំច្រៀងនាសម័យនោះ។ ភស្តុតាងជាក់ស្តែងនៅលើជញ្ជាំងប្រាសាទបាយ័ន មានឆ្លាក់រូបអប្សរា និង រូបឧបករណ៏ តន្រ្តីជាច្រើនពិសេសឧបករណីពិណមានលក្ខណះដូចជាកំពុងតែប្រគំជូនការរាំច្រៀង។ ការយករូបរបាំ និងឧបករណ៏ភ្លេងមកឆ្លាក់លើជញ្ជាំងប្រាសាទបែបនេះសបញ្ជាក់អោយឃថា របាំ និងតន្ត្រីទាំងនេះពិតជាកើតមានមិនសង់ប្រាសាទទៅទៀត។ របាំទេវះ និងតន្ត្រីពិណពាទ្យបានរីក លូតលាស់ដល់កំពូល ហើយផ្សារភា្ជប់ជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុតធ្វើសកម្មភាពជាមួយគ្នាយ៉ាង រស់រវើកក្នុងសង្គមតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។
- ក្រោយមកនៅដើមសតវត្សរ៍ទី៣ ស្រីៗអ្នកស្រុកក៏ប្រកាន់យកសម្លៀកបំពាក់នេះរហូត ហើយស្តេចហ្វាន់ស៊ីយុន ជាព្រះរាជបុត្រាទី២របស់ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយីបានហាមប្រាមមិនឱ្យប្រុសៗស្រាតទៀតទេ ដោយឱ្យបិទបាំងកេរ្តិ៍ខ្មាស់នឹងប្រណាត់ប៉ឹង ដែលចិនហៅថា កេនម៉ាន ហើយពួកម៉ាឡេហៅថា កំបាន១៤។ ពួកអ្នកមានគេប្រើក្រណាត់ប៉ាក់ រីឯអ្នកក្រគេប្រើក្រណាត់ប៉ាឌិប។
- ព្រះបាទ ស្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម ”កម្ពុជាក្រោមសព្វថ្ងៃ” លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របឹងហ្គាល និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី។ ក្មួយរបស់ព្រះអង្គព្រះនាមហ្វានឆាន ប្រហែលជាមានព្រះនាមក្នុងរាជ្យថា ធរណិន្ទ្រវរ្ម័ន បានជ្រែករាជ្យដោយបានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រច្បងរបស់ព្រះបាទ ស្រីមារៈ ហើយឡើងសោយរាជ្យបានរយៈពេល២០ឆ្នាំ។នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌាមុរុណ្ឌ។ នៅឆ្នាំ២៤៣ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន ដើម្បីនាំដង្វាយជាអ្នកភ្លេង និងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។ នៅក្នុងរាជ្យព្រះអង្គ ហ្វានឆាន នេះហើយ ដែលគេបានសាងសិលាចារិកខ្មែរ ដែលចាស់ជាងគេជាភាសាសំស្ក្រឹត ក្នុងដែនសាមន្តរដ្ឋមួយរបស់អាណាចក្រនគរភ្នំ។ សិលាចារិកនេះ ត្រូវបានគេរកឃើញនៅរមណីយដ្ឋានវ៉ូកាញ់ ក្នុងតំបន់ញ៉ាត្រាង ប្រទេសវៀតណាមសព្វថ្ងៃនេះ។ប្រហែលនៅក្នុងឆ្នាំ២៥០ ព្រះអង្គ ហ្វានឆាន ត្រូវធ្វើគត់ដោយព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ដោយយកលេសថាសងសឹក។ មេទ័ពម្នាក់របស់ព្រះអង្គ ហ្វានឆាន មានឈ្មោះថា អាសុចៃ ដែលតាមឯកសារចិន ថាឈ្មោះហ្វាន់ស៊ីយុន បានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ វិញ ហើយប្រកាសខ្លួនឡើងសោយរាជ្យជាកុរុងវ្នំ។សូមជម្រាបថា ព្រះបាទ ហ្វាន់ស៊ីយុន ជាព្រះរាជាដែលស្រឡាញ់សន្តិភាព ទ្រង់យកព្រះទ័យទុកដាក់នឹងព្រះរាជភារកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំង។ ដើម្បីរក្សាកិត្យានុភាព ព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ព។ ព្រះអង្គទ្រង់រក្សាចំណងទាក់ទងជាប្រក្រតីជាមួយព្រះរាជវាំង មុរុណ្ឌ នៃប្រទេសឥណ្ឌា។ ពីឆ្នាំ២៦៨ ដល់ឆ្នាំ២៨៧ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន។ ក្រៅពីនោះ ជាមួយនឹងអាណាចក្រចាម្ប៉ា ដែលស្ថិតនៅភាគខាងកើតនគរភ្នំ ព្រះអង្គបានរឹតចំណងទាក់ទងយ៉ាងជិតស្និទ្ធបំផុត រហូតដល់គេអាចជឿបានថា ប្រហែលជាព្រះអង្គបានពង្រីកអធិរាជភាពរបស់ព្រះអង្គលើប្រទេសចាម្ប៉ានោះថែមទៀតផង៕
នេះជាបញ្ជីឈ្មោះសង្រ្គាម នៅប្រទេចចិនបុរាណ សម័យ សាមកុក Three Kingdoms period (220–280 AD) Year(s) Event Brief description
- 221–222 Battle of Xiaoting / Battle of Yiling Wu defeats Shu.
- 222–225 Cao Pi's invasions of Eastern Wu Wei attacks Wu three times.
- 224 Incident at Guangling
- 225 Zhuge Liang's Southern Campaign Shu pacifies its southern borders and compels the Nanman tribes into submission.
- 227–228 Xincheng Rebellion Wei general Sima Yi suppresses a revolt by Meng Da.
- 228–234 Zhuge Liang's Northern Expeditions Shu chancellor Zhuge Liang leads six campaigns to attack Wei but makes no significant territorial gains.
- 228 Battle of Shiting Wu defeats Wei.
- 228 Battle of Jieting Wei defeats Shu.
- 234 Battle of Wuzhang Plains Shu chancellor Zhuge Liang dies during a stalemate. Shu forces retreat.
- 238 Sima Yi's Liaodong campaign Wei general Sima Yi suppresses a revolt by Gongsun Yuan in Liaodong (northeastern China).
- 244 Battle of Xingshi Shu repels a Wei invasion.
- 244–245 Goguryeo–Wei War Wei defeats Goguryeo.
- 247–262 Jiang Wei's Northern Expeditions Shu general Jiang Wei leads nine campaigns to attack Wei but makes no significant territorial gains.
- 251–258 Three Rebellions in Shouchun Wei suppresses three consecutive revolts in Shouchun.
- 252 Battle of Dongxing Wu defeats Wei.
- 263 Conquest of Shu by Wei Wei conquers Shu.
No comments:
Post a Comment