សង្រ្គាម កូវីដ ១៩/ កូរូណា នៅកម្ពុជា ជាប្រធានបទ សម្រាប់ ប្រមូល ចងក្រង វិភាគ និង ផ្សព្វផ្សាយ ប្រៀបដូចជាការចងក្រងប្រវត្តិសាស្រ្តយោធាដែរ គឺជាការប្រមូលផ្តុំទស្សនៈ ឯកសារផ្សេងៗ មកដាក់នៅទីនេះតែ ១ Page ងាយក្នុងការស្វែងរកឡើងវិញ (រូបភាពឆ្នាំ ២០២០) ឯកសារ បន្ត មករា កុម្ភៈ -មិនា ២០២១ 👉 មេសា ឧសភា មិថុនា 👉 កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
- ៣១ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣១ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦នាក់ (ឆ្លងសហគមន៌: ២ នាំចូល: ៤នាក់) និងមានជាសះស្បេីយ #១០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤៩៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៩១៧ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០១២នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ៣១ ធ្នូ ២០២១ Fresh News TV ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «Srey Aun Naga» បានទម្លាយសារសំឡេងសម្ងាត់របស់កញ្ញា ឈឹម ស៊ីថរ ដោយបញ្ជាឱ្យអ្នកចូលរួមធ្វើបាតុកម្ម នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់ភ្ញៀវ និងបុគ្គលិក ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។ហ្វេសបុកនេះបានរៀបរាប់ថា៖ «បងប្អូនដែលធ្វើបាតុកម្មតវ៉ា និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមិនបានចូលរួមប្រជុំតាម Zoom កាលពីថ្ងៃទី២៩ ធ្នូ ២០២១ សូមពិចារណាគិតគូឱ្យបានល្អិតល្អន់នូវការណែនាំ រៀបចំធ្វើផែនការរបស់នាង ឈឹម ស៊ីថរ ក្នុងការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់បុគ្គលិក ដែលមិនបានចូលរួមតវ៉ា ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។ សកម្មភាពទាំងនេះ គឺសុទ្ធសឹងជាការបង្កហេតុដោយខុសច្បាប់ហើយខាងអាជ្ញាធរគេពិតជាមានហេតុផលត្រឹមត្រូវក្នុងការប្រើវិធានការច្បាប់មកលើពួកយើងបាន»។ខាងក្រោមនេះជាវីដេអូដែលទម្លាយដោយ Facebook មួយឈ្មោះ «Srey Aun Naga» អំពីការបញ្ជារបស់នាង ឈឹម ស៊ីថរ ទៅកាន់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ឱ្យធ្វើបាតុកម្មខុសច្បាប់៖ https://grandnewsasia.com/detail/247754/
- ៣១ ធ្នូ ២០២១ ប្រធានសហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ស្ត្រីវ័យក្មេងកញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រុមហ៊ុនព្យួរការងារជិត ១ខែមកហើយ ទាក់ទងនឹងការទាមទារអត្ថប្រយោជន៍សម្រាប់បុគ្គលិក ដែលជាសមាជិករបស់សហជីពនេះ។ បុគ្គលិកជាង ១ពាន់នាក់ បានរួមគ្នាទាមទារឱ្យស្ត្រីជាមេដឹកនាំសហជីពរូបនេះបានចូលធ្វើការងារវិញ ដើម្បីបន្តការពារសិទ្ធិបុគ្គលិក ដូចដែលនាងធ្លាប់ធ្វើកន្លងមក។ តើកញ្ញា ឈឹម ស៊ីថរ បានធ្វើអ្វីខ្លះ ដើម្បីការពារអត្ថប្រយោជន៍បុគ្គលិក និងហេតុអ្វីស្ត្រីវ័យក្មេងរូបនេះជ្រើសរើសតួនាទីជាប្រធានសហជីព ដែលត្រូវប្រឈមមុខជាមួយភាគីថៅកែក្រុមហ៊ុនណាហ្គា វើលដ៍ ក្នុងវ័យ២៦ឆ្នាំ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ កំពុងជាប់ផុងក្នុងសំណុំរឿងវិវាទជាមួយក្រុមហ៊ុនណាហ្គា វើលដ៍ ដែលគេស្គាល់ថាជាក្រុមហ៊ុនរកចំណូលបានខ្ពស់ និងមានឥទ្ធិពលមួយ បន្ទាប់ពីនាងចាប់ផ្ដើមចេញមុខដឹកនាំក្រុមបុគ្គលិកទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ។កញ្ញា ស៊ីថរ ឱ្យដឹងថា បើទោះជាយ៉ាងណានាងនឹងមិនបោះបង់ការតស៊ូ ដើម្បីអត្ថប្រយោជន៍បុគ្គលិកជាសមាជិករបស់នាង ពោលគឺមិនបោះបង់គោលដៅនេះឡើយ៖ «ចេតនាដែលគេធ្វើមើលថ្នាក់ដឹកនាំសហជីព ដើម្បីកុំឱ្យមនុស្សហ៊ានងើបតវ៉ាហ៊ាននិយាយ ទាមទារអត្ថប្រយោជន៍រស់នៅសមរម្យ ដើម្បីកុំឱ្យថៅកែកេងប្រវ័ញ្ចកម្លាំងរបស់កម្មករ។ គេធ្វើអ៊ីចឹង ដើម្បីកុំឱ្យគេហ៊ានងើបតវ៉ានឹងរឿងអស់ហ្នឹង អ៊ីចឹងបើសិនជាយើងខ្លាចជាមួយរឿងអស់ហ្នឹង ធ្វើតាមនូវអ្វីដែលគេចង់បាន គឺនៅស្ងៀមអត់ហ៊ានធ្វើអ្វីទាំងអស់»។ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ណាហ្គា វើលដ៍ បានសម្រេចព្យួរការងារកញ្ញា ឈឹម ស៊ីថរ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា។ ស្ត្រីជាមេដឹកនាំសហជីពវ័យក្មេងរូបនេះរៀបរាប់ថា កាលណោះនាងបានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុនឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងបានដកហូតអាវយឺត ដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើនបុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទថា កញ្ញាជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។កាលពីដើមខែតុលាកន្លងទៅ ក្រសួងការងារបានហៅតំណាងក្រុមហ៊ុន និងតំណាងសហជីពទៅផ្សះផ្សា ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ដោយក្រុមហ៊ុននៅតែបដិសេធទទួលយក កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ។ លើសពីនេះមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានចាត់ទុកករណីព្យួរការងារនេះថា ពុំមែនជាវិវាទរួម ឬវិវាទដែលកើតចេញពីការទាមទារប្រយោជន៍រួមរបស់បុគ្គលិកឡើយ គឺចាត់ទុកថាជាវិវាទបុគ្គលទៅវិញ។បុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៍ ជាង ១ពាន់នាក់កាលពីថ្ងៃទី១៥ តុលា ជួបជុំគ្នាពិភាក្សាពីវិធីសាស្ត្រ និងបែបបទផ្លូវច្បាប់ផ្សេងៗ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកញ្ញា ស៊ីថរ ចូលធ្វើការវិញ។សមាជិកសហជីពម្នាក់ កញ្ញា ប៉ិច សាលាង ជាបុគ្គលិកផ្នែកសណ្ឋាគារ លើកឡើងថា ក្រុមបុគ្គលិកមិនចង់បាត់បង់ប្រធានសហជីព ដែលប្រឹងប្រែងបំពេញការងារ ដើម្បីបុគ្គលិកដទៃទៀតដូចកញ្ញា ស៊ីថរ ឡើយ ហេតុនេះពួកគេនឹងតស៊ូដើម្បីឱ្យនាងបានចូលធ្វើការវិញ។ សហជីពនៅក្រុមហ៊ុនណាហ្គា វើលដ៍ នៅអាណត្តិចុងក្រោយនេះគឺមានសមាសភាពសុទ្ធតែជាស្ត្រីទាំងអស់ ទាំងប្រធាន អនុប្រធាន និងអគ្គលេខាធិការ។ ប្រធានសហជីពគឺកញ្ញា ឈឹម ស៊ីថរ បានចូលរួមការងារសហជីពដោយចាប់ផ្ដើមពីសមាជិកធម្មតានៅក្នុងឆ្នាំ២០០៧ គឺនៅមួយឆ្នាំក្រោយពេលនាងបានចូលធ្វើការនៅក្រុមហ៊ុនណាហ្គា វើលដ៍។កញ្ញា ឈឹម ស៊ីថរ រម្លឹកថា នាងឈឺចាប់នៅពេលដែលនាងឃើញសហជីពជំនាន់មុននាងនៅក្រុមហ៊ុនណាហ្គា វើលដ៍ ត្រូវបញ្ឈប់ពីការងារទាំងគ្មានកំហុស នៅពេលពួកគេទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ សម្រាប់បុគ្គលិកដូច ដែលនាងកំពុងធ្វើនៅពេលនេះ។ នាងថាគឺចិត្តចង់ជួយបុគ្គលិកគ្នាឯង និងសង្កេតឃើញភាពអយុត្តិធម៌នេះ ហើយដែលជំរុញទឹកចិត្តឱ្យនាងប្រឹងប្រែងក្នុងតួនាទីសហជីពនេះរហូតមក។ក្រុមសមាជិកសហជីពឱ្យដឹងថា តំណាងសហជីពរបស់ពួកគេជាក្រុមស្ត្រីនោះបានបំពេញការងារដោយស្ម័គ្រចិត្ត និងប្រឹងប្រែងអស់ពីចិត្ត។បុគ្គលិកផ្នែកសណ្ឋាគារម្នាក់ទៀតកញ្ញា សៀក ច័ន្ទណាគ្រី លើកឡើងថា ប្រធានសហជីពរបស់ពួកគេធ្វើការដោយយកប្រយោជន៍បុគ្គលិកជាធំ ហើយទទួលបានការគោរពស្រឡាញ់ពីបុគ្គលិកជាសមាជិក។ កញ្ញាបន្តថា សមាជិកទាំងអស់ត្រូវការប្រធានសហជីពឱ្យត្រឡប់ចូលធ្វើការវិញ ដ្បិតនៅក្នុងកន្លែងការងាររបស់ពួកគេត្រូវការសហជីព ដើម្បីជួយពួកទាមទារឱ្យនិយោជកកែប្រែលក្ខខណ្ឌការងារ និងដោះស្រាយរាល់ការទាមទាររបស់បុគ្គលិក។ ណាគ្រីបញ្ជាក់ថា កញ្ញាធ្វើការងារជាច្រើនឆ្នាំហើយនៅតែមិនទាន់បានប្រាក់ខែសមរម្យនៅឡើយ ហើយនាងក៏សង្កេតឃើញថា ស្ត្រីជាច្រើន ដែលបម្រើការនៅផ្នែកសណ្ឋាគារដូចនាងដែរនោះក៏មានប្រាក់ខែទាប បើទោះបីជាពួកគេបានធ្វើការងារនៅទីនេះខ្លះជាង២០ឆ្នាំហើយក្ដី។ ណាគ្រីបន្តថា មានតែបុគ្គលិកដែលមានតួនាទីតំណែងខ្ពស់ៗ ប៉ុណ្ណោះដែលអាចបានប្រាក់ខែល្អ៖ «ពួកខ្ញុំរស់នៅសព្វថ្ងៃនេះខ្វះមុខខ្វះក្រោយណាស់បង ខ្ញុំមិនអាចទទួលយកបានពាក្យថាពួកខ្ញុំរស់នៅសមរម្យទទួលបានប្រាក់ខែខ្ពស់ខ្ញុំមិនអាចទទួលយកទេ»
- កញ្ញា ស៊ីថរ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ហើយបានមកធំធាត់ក្នុងក្រុងភ្នំពេញ នៅពេលឪពុកម្ដាយ ដែលជាអ្នករកស៊ីបានផ្លាស់ទីលំនៅចេញពីខេត្តព្រៃវែង។ ស៊ីថរធ្លាប់ជាសិស្សក្នុងថ្នាក់សិស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ នាងបានអាហារូបករណ៍ផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ ស៊ីថរ ថា នាងប្រាថ្នាក្លាយជាវិស្វករម្នាក់ ប៉ុន្តែដោយសារជីវភាពគ្រួសារនាងមិនបានសម្រេចតាមក្ដីប្រាថ្នានោះទេ។ បើទោះជាយ៉ាងណានាងស្រឡាញ់ការងារ និងអាជីពរបស់នាង។ នៅពេលនេះ ស៊ីថរ មានតួនាទីជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសក្នុងកាស៊ីណូពោលគឺជាជំនាញ ដែលទាក់ទងទៅនឹងអ្វី ដែលនាងបានរៀននៅមហាវិទ្យាល័យ។ តាមតួនាទីនាងឋិតក្នុងចំណោមអ្នកដែលមានប្រាក់ខែល្អរួចទៅហើយ ប៉ុន្តែនាងថា នាងជ្រើសរើសយកការជួយឈឺឆ្អាល និងជួយសម្រួលការលំបាករបស់មិត្តរួមការងារទាំងអស់ ជាជាងសន្សំសុខតែម្នាក់ឯង។ ស៊ីថរ ថា នាងប្រកាន់យកគោលការណ៍មួយ គឺជម្នះរាល់ការលំបាក និងកត្តារាំងស្ទះ ចំពោះអ្វីដែលនាងគិតថា ជារឿងត្រឹមត្រូវ និងយុត្តិធម៌៖ «បើនិយាយឱ្យធំទៅ គឺជនជាតិខ្មែរយើងទាំងមូល ត្រូវនៅធ្វើការក្រោមការកេងប្រវ័ញ្ចក្រោមថៅកែបរទេសរបស់ជនបរទេស ដែលគេមករកស៊ី ហើយគេកើបផលប្រយោជន៍យ៉ាងច្រើនស្រុកយើងទៅវិញ។ ឯយើងជាម្ចាស់ស្រុក ម្ចាស់ប្រទេស ក្លាយជាទាសករឱ្យគេកេងប្រវ័ញ្ចកម្លាំងពលកម្មទៅវិញ»។ណាហ្គា វើលដ៍ ជាក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះមានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា។ ណាហ្គា វើលដ៍ ក៏មានអាជ្ញាប័ណ្ណផ្ដាច់មុខក្នុងរយៈពេល ៤១ឆ្នាំ ដែលធានាថា មានតែកាស៊ីណូប្រភេទនេះតែមួយគត់នៅនៅក្នុងរង្វង់ចម្ងាយ ២០០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះកើនឡើងយ៉ាងខ្លាំង គឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូតដល់ជិត ៤០០លានដុល្លារ (៣៩០,៦លាន) កាលពីឆ្នាំ២០១៨ កើនឡើង ៥៣ភាគរយ។ ប្រាក់ចំណេញនេះ ស្ទើរតែប្រហាក់ប្រហែលនឹងប្រាក់ចំណេញ ១ឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា។នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយកាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គា មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤នាក់ ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែ ណាហ្គា រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។នៅក្នុងប្រវត្តិនៃការទាមទាររបស់សហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៏ មានឥទ្ធិពលនេះ ថ្នាក់ដឹកនាំសហជីពតែងត្រូវធ្វើទុក្ខបុកម្នេញដោយការព្យួរការងារ និងចុងក្រោយគឺបណ្ដេញចេញពីការងារ។អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅថា សង់ត្រាល់លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ពិតមែនថា សហជីពនៅណាហ្គា វើលដ៏ ដ៏ធ្លាប់ជួបបទពិសោធន៍អាក្រក់ ដោយការធ្វើទុក្ខបុកម្នេញពីភាគីនិយោជក ប៉ុន្តែពេលនេះលោករំពឹងថា និយោជកនឹងងាកមកដោះស្រាយបញ្ហាដោយយុត្តិធម៌ ក្រោមការសម្របសម្រួលដ៏ត្រឹមត្រូវរបស់មន្ត្រីក្រសួង។ លោកថា ចំណុចចម្បង ដែលលោកគិតថា អាចនឹងជំរុញឱ្យមានដំណោះស្រាយគឺសាមគ្គីភាពនៅក្នុងចំណោមបុគ្គលិកជាសមាជិកសហជីព ដែលមានចំនួនច្រើនគឺជាង ៤.០០០នាក់នោះ៖ «កំឡុងពេលកម្មករគាត់ទាមទារទៅទៀត សមាជិកមានចូលរួមបន្ថែមទៀត។ អ៊ីចឹងទំហំ ដែលគាត់ចូលរួមសហជីពហ្នឹង វាធំធេង ដែលក្រុមហ៊ុនអាបារម្ភពីឥទ្ធិពលរបស់សហជីព»។អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកតំណាងឱ្យក្រុមហ៊ុន ណាហ្គា វើលដ៏ អ្នកស្រី ឌី សីហា បាននៅឡើយទេ។សហជីពរបស់បានចាប់ផ្ដើមយុទ្ធនាការទាមទារលក្ខខណ្ឌការងារមួយចំនួន ជាពិសេស គឺទាមទារដំឡើងប្រាក់ឈ្នួល ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ និង ៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារនៅក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍។នៅក្នុងការទាមទារប្រយោជន៍របស់ក្រុមកម្មករនេះដែរ កញ្ញា ឈឹម ស៊ីថរ កំពុងជាប់បណ្ដឹងរដ្ឋប្បវេណីមួយនៅតុលាការ ដែរគឺនាងត្រូវក្រុមហ៊ុនប្ដឹងទាមទារសំណងចំនួន ១លាន ៧សែនដុល្លារ ដោយសារតែការដឹកនាំធ្វើកូដកម្មនៅក្នុងឆ្នាំ២០១៣។ ពេលនេះតុលាការក៏កំពុងដំណើរការរឿងក្ដីនេះ ចូលទៅដល់អង្គសេចក្ដី។ករណីនេះ ស៊ីថរ អះអាងថា នាងបានត្រៀមខ្លួនទុកជាមុនរួចហើយថា នាងនឹងជួបរឿងរ៉ាវទាំងនេះ នៅពេលដែលសេរីភាពសហជីពនៅកម្ពុជាមិនត្រូវបានធានាឱ្យបានពេញលេញនៅឡើយនេះ។ កញ្ញាបន្តថា ក្នុងនាមសហជីព ដែលការពារប្រយោជន៍បុគ្គលិកនាងមិនរាថយឡើយ គឺថែមទាំងចង់បង្ហាញថា ទៅយុវតីផ្សេងទៀតថា ត្រូវរឹងមាំប្រឈមមុខនឹងបញ្ហា ដែលកើតឡើងនៅក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីការពារយុត្តិធម៌។នៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ មកដល់ពេលនេះ មានបណ្ដឹងប្រឆាំងសហជីពចំនួនជាង ១៣០ករណីហើយ ក្នុងនោះមានទាំងករណីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ សង្គមស៊ីវិលមើលឃើញថា ក្រៅពីការធ្វើទុក្ខបុកម្នេញដោយផ្ទាល់ទៅលើសហជីព បទដ្ឋានច្បាប់មួយចំនួនក៏កំពុងរឹតត្បិតសិទ្ធិសេរីភាពសហជីព និងការចងក្រងសហជីព។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារមើលឃើញថា ក្នុងពេលដែលសេរីភាពសហជីពត្រូវគណៈកម្មការសហភាពអឺរ៉ុបចាត់ចូលថា ជាចំណុចទាមទារមួយ ដើម្បីឱ្យរដ្ឋាភិបាលកែប្រែឱ្យប្រសើរជាថ្នូរនឹងការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ ឬEBA ក៏ដោយ ក៏រដ្ឋាភិបាលនៅមិនទាន់ធ្វើឱ្យមានការប្រែពិតប្រាកដនៅឡើយ៕
- ៣១ ធ្នូ ២០២១ ថៃ៖ ក្រសួងការពារជាតិថៃផ្សាយថា ចង់ទិញយន្តហោះ F-35 ចំនួន ០៨ គ្រឿងពី អាមេរិក ។ តម្លៃ ប្រមាណ ៨៥ លាន/គ្រឿង។ តាមបច្ចេកទេស យន្តហោះនេះ យកមកសម្រាប់ វាយប្រហារ ភូមារ ដោយសារ F-5 ជាង ៤០ គ្រឿង ដែលធ្លាប់ធ្វើសង្រ្គាមជាមួយកម្ពុជាឆ្នាំ ១៩៨៦ ត្រូវរងការខូចខាតភាគច្រើន ហើយខែមុន ធ្លាក់មួយគ្រឿង ឆ័ត្រមិនរលាស់។ ថៃ មានផែនការសឹកធ្វើសង្រ្គាមឈ្លានពានភូមារ គាំទ្រ ទ័ពអ៊ុង សានស៊ូជី ក្រោយពីមានការ រិះគន់ភាព កំសោយទ័ពអាកាសថៃ គេបានផ្អាកផែនការសឹកទៅវិញ ៕
- ៣០ ធ្នូ ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ១៤នាក់ (PCR-អូមីក្រុង) សុទ្ធតែជាករណីឆ្លងនាំចូល, ជាសះស្បើយចំនួន១៣នាក់ និងករណីស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង )នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២០.៤៨៧នាក់ ជាសះស្បើយសរុបចំនួន ១១៦.៩០៧នាក់ និងករណីស្លាប់សរុបចំនួន៣.០១២នាក់។
- ៣០ ធ្នូ ២០២១ KhmerTomorrow រកឃើញអ្នកឆ្លងថ្មី 14 (អូមីក្រុង) នាក់ទៀត ជាសះស្បើយ 13 នាក់ និងស្លាប់ 01 នាក់ (01 នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ គ្មាន - អ្នកដំណើរពីបរទេស 14 នាក់ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ - អ្នកឆ្លងសរុប= 120,487 នាក់- អ្នកជាសះស្បើយ= 116,907 នាក់ - អ្នកស្លាប់= 3,012 នាក់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ១៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)-ករណីជាសះស្បើយ ១៣នាក់-ករណីស្លាប់ ១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់)
- ៣០ ធ្នូ ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ ដែលនឹងចូលមកដល់នៅអំឡុង២ថ្ងៃខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT សេចក្ដីជូនដំណឹង ស្តីពីការកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វេីអាជីវកម្ម។
- ៣០ ធ្នូ ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឡេីយក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វេីអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡេីយ
- ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖១.ក្រុមហ៊ុន Fuji Form Co., Ltd២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd៤.ក្រុមហ៊ុន Seconimex Co., Ltd៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)៦.ប៉ាស្ទ័រមានជ័យ៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក ៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង
- ៣០ ធ្នូ ២០២១ Chaksmok Chao ចៅចាក់ស្មុកឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមសារថ្មីមួយទៀតទៅទណ្ឌិត សម រង្ស៊ីភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមសារថ្មីមួយទៀតទៅទណ្ឌិតសម រង្ស៊ី បន្ទាប់ពីសំងំស្ងៀមមិនហ៊ានតបតចំសារទី១របស់លោកដែលបបួលសម រង្ស៊ី ភ្នាល់ដាក់តំណែងបេក្ខភាពនាយករដ្ឋមន្រ្តី។លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ខែធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ាណែតបានសរសេរថា សូមផ្ញើសំណួរមួយទៀតជូនទៅលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ជាមួយក្មេង៖ តើលោកមានភាពក្លាហាននិងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនបានធ្វើដែរឬទេ?សារបន្តថា កាលពីឆ្នាំ២០១៩ ក្រោយពីខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់ដើម្បីឱ្យគាត់ការពារអំណះអំណាងរបស់គាត់ដែលបានលើកឡើងមកវាយប្រហារ ក្នុងគោលបំណងមាក់ងាយដល់សញ្ញាបត្ររបស់ខ្ញុំ ដែលបានទទួលពីសាលានាយទាហានសហរដ្ឋអាមេរិក (West Point)។ ពេលនោះលោក សម រង្ស៊ី ធ្វើការឆ្លើយតបជាបន្ទាន់ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ក្រសួងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលឋិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដើម្បីភាពងាយស្រួលដល់ការគ្រប់គ្រងជួសជុលថែទាំ និងធានាការប្រើប្រាស់បានយូរអង្វែងថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ទីស្តីការក្រសួង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើសេចក្តីព្រាងចុងក្រោយផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តផងដែរ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងស្នើសុំទិន្នន័យពាក់ព័ន្ធ និងមតិយោបល់ជាបន្ថែមពីថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទក្រសួង និងមន្ទីររាជធានី-ខេត្ត សំដៅរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលឋិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ដើម្បីងាយស្រួលដល់ការគ្រប់គ្រងជួសជុលថែទាំ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ និងដើម្បីកែសម្រួលខ្សែផ្លូវ លេខផ្លូវ ផ្លាស់ប្តូរ និងលើកកម្រិតឋានៈរបស់ផ្លូវថ្នល់មួយចំនួនចាំបាច់ឱ្យស្របតាមការកើនឡើងបរិមាណចរាចរណ៍ លក្ខណៈបច្ចេកទេស និងការអភិវឌ្ឍរីកចម្រើនរបស់សង្គម សេដ្ឋកិច្ចជាតិ និងធានារក្សាឱ្យបានគង់វង្ស និងការរប្រើប្រាស់យូរអង្វែង ជាពិសេសចៀសវាងបាននូវការមើលរំលង ខ្វះចន្លោះ ឬបំភ្លេចចោលការងារថែទាំធ្វើឱ្យផ្លូវខូចខាត។ អង្គប្រជុំបានផ្តោតការពិភាក្សាទៅលើការដាក់លេខផ្លូវមួយលេខ(ឬផ្លូវកម្រិត១) ផ្លូវពីរលេខ(ឬផ្លូវកម្រិត២) ចំនុចចាប់ផ្តើមដែលត្រូវកំណត់លេខផ្លូវ ឈ្មោះផ្លូវ ការសិក្សា និងពិភាក្សាបន្ថែមលើចំនុចដែលមិនទាន់មានការឯកភាពក្នុងចំណោមសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធលើការកំណត់ដែនសមត្ថកិច្ចគ្រប់គ្រងផ្លូវ ការកែសម្រួល និងការដាក់លេខផ្លូវ ឈ្មោះផ្លូវកុំឱ្យត្រួតគ្នា ការចាត់ចំណាត់ថ្នាក់ផ្លូវ និងឈ្មោះផ្លូវដែលបង្ហាញពីប្រវត្តិសាស្ត្រផងដែរ។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធដាក់លេខផ្លូវ និងឈ្មោះផ្លូវកុំឱ្យមានការត្រួតគ្នា ដែលធ្វើឱ្យពិបាក និងស្មុគស្មាញក្នុងការស្វែងរកក្នុងផែនទី និងត្រូវមានការពិភាក្សាលម្អិតជាមួយគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើការផ្លាស់ប្តូរ ក៏ដូចជាកែសម្រួលបង្គោលគីឡូម៉ែត្រ ដោយឈរលើគោលការណ៍ឯកភាពរួម និងបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បន្តធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមទៀតក្នុងការកំណត់ខ្សែផ្លូវខេត្ត ឬផ្លូវកម្រិត៣ដែលមានការពាក់ព័ន្ធ ឬត្រួតជាន់គ្នា ដើម្បីដាក់បញ្ចូលក្នុងផែនទីឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច៕
- ៣០ ធ្នូ ២០២១ COMFREL អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រគល់ប្រាក់ ប្រមាណ ៧៤ ម៉ឺនដុល្លារ ជូនបេក្ខជនដែលជ្រើសរើសឱ្យចូលក្របខ័ណ្ឌក្នុងចំណោម ១២៩ នាក់ ក្រោយពីបានដកហូតយកមកវិញពីមន្ត្រីមន្ទីរសុខាភិបាលខេត្តក្រចេះ ២ រូប ដែលទារពីបេក្ខជនក្នុងចំណោមទាំងនោះ។
- ៣០ ធ្នូ ២០២១ បណ្ឌិតក្រៅស្រុក គេមានរៀនផង ចំណាយលុយ ចុះមកស្រាវជ្រាវក្នុងប្រទេសកំណើតខ្លួន ផង ទើបសរសេរ Research Paper ហើយឯកសារគេរក្សាការសម្ងាត់ ព្រោះជា ឯកសាររបស់ជាតិ ។ ចំណែក បណ្ឌិតក្នុងស្រុក ទិញឯកសារគ្រូ ព្រោះគ្រូគាត់បង្រៀនច្រើន សាលា ចឹងចង់បាន ប្រភេទណា? ដូរតែឈ្មោះ រូបថត....បណ្ឌិតក្នុងស្រុកច្រើនសុរាប កម្រហ៊ានសរសេរអីតាម facebook ណាស់ ហាសហស
- ៣០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន មន្រ្តីខ្លះចេញពីបន្ទប់ធ្វើការអត់បិទភ្លើង បិទម៉ាស៊ីនត្រជាក់ ខ្លះដេកស៊ីនៅកន្លែងធ្វើការមានទាំងទូរទឹកកក..អីចឹងៗអី..បើរដ្ឋមិនចំណាយច្រើនទើបចម្លែក...ហ៊ឺ អាណិតតែសម្តេច សូម្បីតែគេប្រើភ្លើង ក៍ស្នើសម្តេចជួយ ៕
- ៣០ ធ្នូ ២០២១ Chanborn ប្រទេសជួបរឿង បដិវត្តន៍ពណ៍ បាតុកម្ម កុប្បកម្ម ដែលត្រូវការ ប្រមូលកម្លាំង ដេក ស្នាក់នៅកន្លែងធ្វើការ បានជា ភ្លើងឡើងខ្លាំង...
- ៣០ ធ្នូ ២០២១ Khmer press ក្រសួងសាធារណការ៖ រថយន្តកែចង្កូតពីស្តាំទៅឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាត មិនចុះបញ្ជីផ្តល់បណ្ណសម្គាល់ឱ្យឡើយ
- ៣០ ធ្នូ ២០២១ COMFREL បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរដាច់ខាតបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូតមានដំណោះស្រាយលើវិវាទការងារ បើទោះបីជាកិច្ចចរចាជាមួយភាគីក្រុមហ៊ុនជាលើកទី៥ ត្រូវបានបរាជ័យក៏ដោយតាំង គីមឡេង មេត្តាផ្ញេីលុយបង់រំលស់ផងផុតថ្ងៃនេះខ្ញុំអត់ផុសទេតែទូរស័ព្ទគឺប្រេីលែងបានបងៗកុំសួរបញ្ហាមកពីអ្វីKhmer press សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តម្លៃជាង ១០០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។សេចក្តីប្រកាសព័ត៌មានរបស់ EDCF បញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ភូមិអូរជ្រៅ) ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះជាកំណាត់ផ្លូវអាស៊ានលេខ១២៣ (ASEAN Highway No.123) ដែលលាតសន្ធឹងពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ចប់ នៅព្រះរាជាណាចក្រថៃ។ តម្លៃគម្រោងសរុបដែលគ្រោងទុកសម្រាប់លើកកម្រិតផ្លូវជាតិលេខ៤៨នេះ គឺមានចំនួន ១០០.៦៨៦.០០០ ដុល្លារអាមេរិក ដែលកម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) មានទឹកប្រាក់សរុបចំនួន ៨៧.៤៣៤.០០០ ដុល្លារអាមេរិកនៃគម្រោងសរុប។ ធនាគារនិហរ័ណ-អាហរ័ណកូរ៉េ ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការ កម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) តំណាងឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉ ហើយធនាគារនិហរ័ណ-អាហរ័ណកូរ៉េ នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ការសិក្សា ការត្រួតពិនិត្យគម្រោង និងសម្រាប់ការសាងសង់ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើបដិភាគថវិកាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ ការដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ
- ១៧-១២-២០២១ [ក្រសួងព័ត៌មាន] - ក្រសួងសាធារណការត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែធ្នូ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នា ទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេស ត្រូវអនុវត្តតាមតួនាទីនិងភារកិច្ច ដែលថ្នាក់ ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាម ផែនការ ដែលបានគ្រោងទុក។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធីដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង បរិស្ថានល្អសម្រាប់អ្នកចូលរួម ផងដែរ។ គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និង អនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និង អនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ខ្លួន។ សូមជម្រាបថា ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
- San Prum សេណារីយ៉ូថ្មីរបស់តេជោសែនជូនលោកសមរង្ស៊ីយកទៅគិតនិងពិចារណា!ប្រសិនណាជាលោកសមរង្ស៊ីមិនយល់ព្រមនឹងអ្វីដែលលោកបានស្នើឡើងនូវច្បាប់កំណត់អាយុ70ឆ្នាំចូលនិវត្តន៏សម្រាប់នាយករដ្ឋមន្ត្រីទេ ដោយហេតុថាលោកនៅចង់លេងនយោបាយបន្តទៀតនោះ,,,តេជោសែនអាចពិចារណាថានឹងមិនធ្វើច្បាប់នោះទេ ដោយផ្តល់ឱកាសដល់លោកសមរង្ស៊ីអាចបន្តជីវិតនយោបាយដើម្បីបានប្រជែងជាមួយនឹងសម្តេចតេជោនាឆ្នាំ2028ទៀតបាន។ចំណែករឿងលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីនាឆ្នាំ2023នោះគឺចាត់ទុកជាការហ្វឹកហាត់ សមដៃជាអ្នកដឹកនាំមួយអាណត្តិទៅចុះ។ដល់ឆ្នាំ2028 តេជោសែននឹងហក់មកធ្វើនាយករដ្ឋមន្ត្រីសារជាថ្មីម្តងទៀតបាន ដើម្បីកំដរជីវិតនយោបាយរបស់លោកសមរង្ស៊ីដែលនៅមិនទាន់អស់ចិត្តនៅឡើយនោះ ទុកជាការសម្រាកកាយាមួយអាណត្តិ ហើយផ្តល់ពេលវេលាឲ្យក្របីកញ្ចាស់សម រង្ស៊ី អាចសាកល្បងជល់ជាមួយនឹងកូនក្របីមួយរយៈពេលសិនទៅ។
- Fresh News TV រដ្ឋបាលរាជធានីភ្នំពេញ បើកចរាចរបណ្ដោះអាសន្នស្ពានអាកាសមួយខ្សែទៀត នៅស្ពានអាកាសចោមចៅ ដើម្បីសម្រួលការកកស្ទះ, ស្ពាននេះភ្ជាប់ពីផ្លូវវេងស្រេង ទៅផ្លូវជាតិលេខ៣ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT សេចក្តីជូនដំណឹង ស្តីពី " ការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ(ចោមចៅ) ដល់ ទីរួមខេត្តកំពត "
- ២៩ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)-ករណីជាសះស្បើយ ០៩នាក់-ករណីស្លាប់ ១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់)
- ២៩ ធ្នូ ២០២១ Khmer press ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ០៤នាក់បន្ថែមទៀត (ករណីប្រភេទអូមីក្រុង០១នាក់) ខណៈអ្នកជាសះស្បើយ ០៩នាក់
- ២៩ ធ្នូ ២០២១ BAYON Radio សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ៕
- ២៩ ធ្នូ ២០២១ COMFREL លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងនឹងបន្តសម្របសម្រួលវិវាទរបស់បុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍បន្តទៀត ប៉ុន្តែបើក្នុងករណីមិនមានការចុះសម្រុងគ្នាភាគីទាំង ២ អាចបន្តដោះស្រាយតាមផ្លូវតុលាការ។
- ២៩ ធ្នូ ២០២១ Hout Songhakព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ !(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន
- ២៩ ធ្នូ ២០២១ Fresh News។អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ
- ២៩ ធ្នូ ២០២១ PNN News គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្នុងសកម្មភាពការចុះដាំគ្រាប់ត្នោតនេះ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ លោកចៅសង្កាត់ និងប្រជាការពារផងដែរ។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ដោយមានការចូលរួមពីប្រជាការពារមកពីភូមិទាំង៧ ក្នុងសង្កាត់ជ្រាវ បានចុះដាំគ្រាប់ត្នោតប្រមាណជាង ២ពាន់គ្រាប់ នៅតាមព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាប ។ លោកថា ការដាំនេះ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប នៃក្រុងសៀមរាប។ លោកចៅសង្កាត់ បានឲ្យដឹងទៀតថា ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច ។ សូមបញ្ជាក់ថា ខេត្ដសៀមរាប មានដីព្រៃលិចទឹកជាង១២ម៉ឺនហិកតា គ្របដណ្តប់ក្រុង ស្រុកចំនួន៦ មានស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។ បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ នៅរដូវវស្សា និងទីជម្រកសត្វស្លាបគ្រប់ប្រភេទផងដែរ ៕
- ២៩ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យយកថ្ងៃទី២៩ ធ្នូ ដែលជាថ្ងៃបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេច ដាក់បញ្ចូលក្នុងប្រតិទិន តែមិនអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ៕
- ២៩ ធ្នូ ២០២១ BAYON Radio សម្តេចតេជោ ហ៊ុន សែន៖ វិធីយកឈ្នះបដិវត្តពណ៌ គឺត្រូវកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១) នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។Hout Songhak សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ សម្ដេចតេជោ បានថ្លែងថា ទោះបក្សប្រឆាំង ឬបក្សកាន់អំណាច បើអ្នកឯងធ្វើខុសច្បាប់គឺខ្ញុំមានសិទ្ធិចាប់ខ្លួនដើម្បីកាត់ទោសតាមច្បាប់។
- ២៩ ធ្នូ ២០២១ DAP News សម្ដេច ទៀ បាញ់ ស្នើសម្ដេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនី របស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល
- ២៩ ធ្នូ ២០២១ Khmer press សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ
- ២៩ ធ្នូ ២០២១ Ouk Marady សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានផ្តាំទៅនាយទាហាន ពលទាហាន ទាំងអស់ត្រូវការពារព្រះមហាក្សត្រ រាជបល័ង្គឲ្យខានតែបាន ដោយមិនត្រូវប្រមាថមើលងាយនោះឡើយ មិនថាកាលៈទេសៈណានោះឡើយ។
- ២៩ ធ្នូ ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល* ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)
- ២៩ ធ្នូ ២០២១ Hout Songhak សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន៣ គឺជាតិ សាសនា ព្រះមហាក្សត្រ ដូចច្នេះខ្ញុំសូមផ្តាំទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឲ្យខាងតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។
- ២៩ ធ្នូ ២០២១ BTV Cambodia សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បានបញ្ជាក់ថា ដរាបណាសម្តេចមិនទាន់ចេញពីតំណែងទេ គឺសម្តេចមានសិទ្ធិបញ្ជាទាំងអស់ហើយមេទ័ព និងមេនគរណាមិនស្តាប់នឹងត្រូវដកចោលទាំងអស់។
- ២៩ ធ្នូ ២០២១ Property Area Asia អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈតម្លៃ៨១លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២
- ២៩ ធ្នូ ២០២១ Thmey Thmey ការកំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្ត្រី នឹងត្រូវរៀបចំឡើងក្រោយពីសម្ដេច ហ៊ុន សែន ចេញពីតំណែង
- ២៩ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនពេលសម្តេចចាកចេញពីតំណែង សម្តេចនឹងធ្វើច្បាប់ដើម្បីកំណត់អាយុនាយករដ្ឋមន្រ្តីត្រឹម៧០ឆ្នាំ ៕
- ២៩ ធ្នូ ២០២១ PNN News សម្តេចតេជោប្រកាសថាបច្ចុប្បន្នសម្តេចជានាយករដ្ឋមន្ត្រី សម្តេចនឹងក្លាយជាឪនាយករដ្ឋមន្ត្រី ហើយក៏នឹងជាជីតានាយករដ្ឋមន្ត្រីនាពេលខាងមុខនៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១) សម្តេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នសម្តេចតេជោជានាយករដ្ឋមន្ត្រី ហើយនៅក្រោយឆ្នាំ២០២៣សម្តេចតេជោជាឪ នាយករដ្ឋមន្ត្រី និង៣០ឆ្នាំក្រោយសម្តេចជាជីតានាយករដ្ឋមន្ត្រី ៕
- ២៩ ធ្នូ ២០២១ PNN News មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈសម្រេចការសាងសង់បានប្រមាណ៩០% ជាមន្ទីរពេទ្យមានកន្លែងចុះចតយន្តហោះសង្គ្រោះបន្ទាន់(Air Ambulance) នៅលើដំបូលអគារមន្ទីរពេទ្យលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមកាងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ។មន្ទីរពេទ្យនេះមានទំហំ ២៨.៩០០ម៉ែត្រការ៉េ ត្រូវសាងសង់លើទំហំផ្ទៃដីសរុប ១៣.៧៤០ម៉ែត្រការ៉េ ដែលសម្រេចបានប្រមាណ៩០%គិតត្រឹមថ្ងៃទី២៨ ធ្នូ ២០២១នេះ នឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងនាចុងខែមករា ឆ្នាំ២០២២ ខាងមុខ។ មន្ទីរពេទ្យនេះ ត្រូវបានសាងសង់ក្នុងបទដ្ឋានបច្ចេកទេសខ្ពស់ ទាំងគុណភាព សុវត្ថិភាព និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើប សម្ភារបរិក្ខារផ្សេងៗ ព្រមទាំងមានកន្លែងចុះចតយន្តហោះសង្គ្រោះបន្ទាន់(Air Ambulance) នៅលើដំបូលអគារមន្ទីរពេទ្យ៕ រូបភាព៖ក្រសួងសុខាភិបាល
- ២៩ ធ្នូ ២០២១ Chan Born នយោបាយជាតិនិយម Nationalism មិនត្រូវមានឈ្មោះ សម សារុំ កឹម មនោវិជ្ជា អីទេ ព្រោះពួកគេជនជាតិ បរទេស
- ២៩ ធ្នូ ២០២១ Koh Santepheap Daily នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា សម្តេចប្រាប់ចៅម្នាក់ កំពុងសិក្សានៅក្រៅប្រទេសឱ្យប្រឹងរៀនសូត្រយកបណ្ឌិត និងត្រូវប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីអនាគលោក ហ៊ុន សែន៖ កងកម្លាំង និងរដ្ឋបាលស៊ីវិលមិនអាចអព្យាក្រឹតចំពោះរដ្ឋាភិបាលបានទេ RFI ខេមរភាសា / RFI Khmer លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបដិវត្តន៍ពណ៌នៅលើលោកនេះ មិនទាន់ចប់ទេ និងកំពុងតែមានការជម្រុញកាន់តែខ្លាំង ដែលចំណុចនេះលោកបានលើកឡើងលម្អិតនៅចំពោះមុខកងទ័ព ដើម្បីត្រៀមទប់ទល់ និងកំទេចចោលនូវរាល់ទំរង់បដិវត្តន៍ពណ៌ ដែលមានចរិកចង់ឲ្យមានអព្យាក្រឹតភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី នាព្រឹកថ្ងៃពុធនេះ។
- ២៩ ធ្នូ ២០២១ BM 21 ថ្ងៃនេះ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិធីសម្ពោធនាថ្ងៃនេះ បានប្រព្រឹត្តទៅស្របពេលជាមួយខួបលេីកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងបានពាំនាំនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ ក៏ដូចជាប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ។ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមប្តេជ្ញាការពារថែរក្សានូវឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី សមិទ្ធផលសង្គមជាតិ និងសុខសន្តិភាពជូនប្រជាជនកម្ពុជាឲ្យខាងតែបាន។
- ២៩ ធ្នូ ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP រដ្ឋាភិបាលជប៉ុន បញ្ជាក់ពីការជួយជំរុញកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ ស្នូល របស់ព្រះរាជាណាចក្រកម្ពុជា...
- ២៩ ធ្នូ ២០២១ Kampuchea Thmey Daily នាយឧត្ដមសេនីយ៍ផ្កាយមាស៥ ៖ «ឥឡូវនេះ នាយទាហានរបស់យើងគ្រាន់តែដុះក្បាលពោះ ប្រហែលជាង ៥០% ហើយ»
- ២៩ ធ្នូ ២០២១ The Prey Nokor News សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្តីពីករណី លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guangសមាគមនខ្មែរកម្ពុជាក្រោម បដិសេធថា " អើ សាប៉ុង " អត់កើតនៅ អើ កាំជៀក្រោម។ ខ្លះថា សាប៊ុង កើតនៅ សា អូ សី (ផ្សារអូរឬស្សី) ខ្លះថា កើតនៅខេត្ត កាពុងស្នាំង (កំពង់ឆ្នាំង) តែ សាប់ុង វាថា អត់កើតនៅ ខេត្ត បាត់ សើ ( បាត់ឈើ/ បាត់ដំបង )...The Prey Nokor News សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្តីពីករណី លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang។ បក្សខ្មែរក្រោមសព្វថ្ងៃ ទាំងនៅទឹកដីកម្ពុជា និង អាមេរិក បារាំង ឃើញមានប្រមាណ ជា ៥០ បក្ស/សមាគម ដូច្នេះ ពួកគេស្គាល់គ្នាមិនអស់ទេ !!
- ២៨ ធ្នូ ២០២១ ដើម្បីប្រជាជន រាជធានីTOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥ នាក់ (២ករណីនាំចូល ប្រភេទអូមីក្រុង), ជាសះស្បើយ១១នាក់, ស្លាប់ចំនួន ១ នាក់ ( ១នាក់អត់បានចាក់វ៉ាក់សាំង) (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់ (២ករណីនាំចូល ប្រភេទអូមីក្រុង), អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ១នាក់អត់បានចាក់វ៉ាក់សាំង)។
- ២៨ ធ្នូ ២០២១ RFA Khmer ក្រុម#ជនភៀសខ្លួននយោបាយខ្មែរដែលស្នាក់នៅប្រទេស#ថៃ កំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពជាខ្លាំង ក្រោយពេលរដ្ឋាភិបាលកម្ពុជា និងថៃ បានសហការគ្នាចាប់បញ្ជូនសកម្មជនមួយចំនួន យកទៅដាក់ពន្ធនាគារនៅ#កម្ពុជាដោយបង្ខំ។ #អ្នកការពារសិទ្ធិមនុស្សពិនិត្យឃើញថា អាជ្ញាធរថៃ និងកម្ពុជាកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិជនភៀសខ្លួន។
- ២៨ ធ្នូ ២០២១ Angkor Post បន្ទប់ស្នាក់នៅតាមបណ្តាខេត្តទេសចរណ៍ជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេច សម្រាប់ការ ពិធីឆ្លងឆ្នាំ
- ២៨ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៉ឹង ឌីប៉ូឡា ៖ ការបូមខ្សាច់បានជួយដល់ការអភិវឌ្ឍ វិស័យសំណង់ ការស្តារទន្លេ និងជាប្រភពចំំណូលជាតិ ៕
- ២៨ ធ្នូ ២០២១ Koh Santepheap Daily សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះមានជនជាតិភាគតិចវៀតណាម ៣ម៉ឺន នាក់កំពុងរស់នៅរាជធានីភ្នំពេញ
- ២៨ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ក្រសួងជំនាញថាឡានធុនធ្ងន់ដឹកលើសទម្ងន់ជាង២០០ គ្រឿង ដែលចាប់រក្សាទុក១ឆ្នាំ ក្រោយមកសម្តេចតេជោ ហ៊ុន សែន បន្ធូរបន្ថយនោះ ឥឡូវមួយចំនួនដឹកលើសទៀត ហើយក្រសូងថានឹងចាប់ទុក១ឆ្នាំទៀត
- ២៨ ធ្នូ ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង និងជានាយក នាយកដ្ឋានយន្តយុទ្ធ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស.២០២២។
- ២៨ ធ្នូ ២០២១ Soy Sopheap Official អ្នកកាសែតខ្មែរ អំពាវនាវស្ថាប័នពាក់ព័ន្ធ ជួយឃ្លាំមើលពីសុវត្ថិភាព អ្នកសារព័ត៌មាន នៅពេលចុះយកព័ត៌មាន កូដកម្មឬបាតុកម្ម ការអំពាវរបស់លោកនេះ បន្ទាប់ពីរូបលោកចុះបានចុះធ្វើព័ត៌មានស្តីពីកូដកម្ម ទាមទាររបស់បុគ្គលិក ណាហ្គាវើលដ៍ ហើយត្រូវបាន ជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចថតរូបលោក ក្នុងចេតនាអាក្រក់ណាមួយ។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកតូម៉ាតូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ប៉េង សុភា (តូម៉ាតូ) លេខអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (០១០៣៦៩៦៩២)មានមុខរបរចឹញ្ចឹមជីវិតក្នុងអាជីពជាអ្នកវិទ្យ និងជាអ្នកសារព័ត៌មាន ជាង ២០ឆ្នាំ និងជាទីភ្នាក់ងាររាយការព័ត៌មានភាសាថៃ ទៅប្រទេស ថៃ ប្រមាណជាង ១០ឆ្នាំ ធ្លាប់បានជួបហេតុការណ៍ជាច្រើននៅពេលចុះធ្វើព័ត៌មាន ដូចជា ជម្លោះព្រំដែន តំបន់ការពារតឹងរឹង និងតំបន់ហាមឃាតផ្សេងៗ មិនមានអារម្មណ៍ភ័យខ្លាច ដូចការចុះធ្វើព័ត៌មានស្តីពីកូដកម្ម ទាមទាររបស់បុគ្គលិក ណាហ្គាវើលដ៍ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦ល្ងាច »។ លោកបន្តថា នៅពេលកំពុងបំពេញការងារមានបុគ្គលម្នាក់(មិនស្គាល់ឈ្មោះ) ដើរតួនាទីជាសន្តិសុខការពារក្រុមកូដករនៃបុគ្គលិកណាហ្គាវើលដ៍ កំពុងធ្វើកូដកម្ម បានលួចថតរូបខ្ញុំ ព្រមទាំងខ្ញុំមានពាក់កាតសម្គាល់ខ្លួន (ប័ណ្ណសារព័ត៌មានទទួលស្គាល់ពីក្រសួងព័ត៌មាន) ត្រឹមត្រូវ។ នៅពេលខ្ញុំដើរទៅសួរនាំគាត់ និងឱ្យគាត់ថតកាតសម្គាល់ព័ត៌មានរបស់ខ្ញុំដើម្បីកុំឱ្យមានការសង្ស័យណាមួយកើតឡើងសម្រាប់រូបខ្ញុំ បែជាគាត់មិនស្តាប់មិនថត រួចដើរគេចខ្លួនចូលទៅក្នុងហ្វូងកូដករបាត់ ដោយគាត់បានហៅវិទ្យុទាក់ទងឱ្យក្រុមការងារគាត់មកឈរជើងជំនួសទីតាំងគាត់ទៅវិញ។
- ២៨ ធ្នូ ២០២១ Hout Songhak ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែធ្នូថា ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន៣៨ទីតាំង មានទំហំជិត១០០០ ហិកតា (៩៥២,០២ហិកតា (ឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ហិកតា)។ ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន៨លើក បានលុយជាង៥១ម៉ឺនដុល្លារ។ករណីវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានគរបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដែលជាប់បទល្មើស (១) បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (២) ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃលិចទឹក (៣) បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំណែកឯឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់។
- ២៨ ធ្នូ ២០២១ BAYON Radio ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងទាំងស្រុងនៅក្នុងទំព៏រហ្វេសប៊ុកឯកឧត្តមថាកាលពីថ្ងៃទី ២៨ កញ្ញា ២០១៩នៅទីក្រុងឡុងប៊ិចលោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា "មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ"។ sic. អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ "ប្រភេទ២" ឬ "សញ្ញាប័ត្រយោគយល់" ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ អោយនិស្សិតទាំងនោះ។ ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។ ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស(និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។ លក្ខណ្ឌនៃការភ្នាល់÷ ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។ ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,...,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។ តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។ ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។ លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។ ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ។
- ២៨ ធ្នូ ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក យ៉ិល សុធី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស.២០២២។
- ២៨ ធ្នូ ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត សូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២
- ២៨ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់រឿងសញ្ញាបត្រ បើលោកចាញ់ លោកនឹងលាឈប់ពីបេក្ខភាពនាយករដ្ឋមន្រ្តី តែបើលោក សម រង្ស៊ីចាញ់ ត្រូវលាឈប់ពីឆាកនយោបាយ ៕
- ២៨ ធ្នូ ២០២១ Chan Born ម្ងៃ៉ៗឃើញតែចាប់ឃាត់ លួចឆ្លងដែន ពលករខ្មែរទៅធ្វើការស្រុកថៃ។ ថៃ មានគោលនយោបាយមួយ គឺ មនុស្សអត់ការងារធ្វើរដ្ឋចិញ្ចឹម ២៥ ដុល្លា/ថ្ងៃ បើមាន ការងារធ្វើវិញ ទទួលបានតែ ១៥ ដុល្លា/ខែ ចឹង ថៅកែក្រុមហ៊ុន ថៃ ត្រូវធ្វិម៉េច? គឺ ទូរស័ព្ទ ហៅជនជាតិខ្មែរទៅធ្វើការនៅស្រុកថៃ គេឲ្យ ១០ ដុល្លា/ថ្ងៃ...នេះជាមូលហេតុដែល មានការរត់ពន្ធមនុស្ស ឬ លួចឆ្លងដែន..រាល់ថ្ងៃ ៕
- ២៨ ធ្នូ ២០២១ Kampuchea Thmey Daily រកឃើញប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តក្រចេះ យកលុយពីបេក្ខជនជាង ៧០ ម៉ឺនដុល្លារអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញប្រាក់ដែលឈ្មោះលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យ រដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារនិងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការជ្រើសរើសឱ្យចូលក្របខ័ណ្ឌមន្ត្រីសុខាភិបាលខេត្តក្រចេះ ដោយក្នុងចំណោមបេក្ខជន ១២៩ នាក់ ចំនួន ៧៤ ម៉ឺនដុល្លារអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ។ សូមជម្រាបថា មន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុងខេត្តក្រចេះ បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ បានប្តឹងទៅរដ្ឋមន្តីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ សុំឱ្យមានការស៊ើបអង្កេត និងដាក់ទោសទណ្ឌជនពុករលួយនេះឱ្យទាល់តែបាន។នៅក្នុងសារលិខិតរបស់មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកនៅទូទាំង ខេត្តក្រចេះ បានសរសេររៀបរាប់ពី ចរិតលោក ទឺ ប៊ុនឡេង ចេះតែដើរតែសម្លុតគំរាមកំហែង គាបសង្កត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសបានហៅមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារប្រឆាំងកូវីដ១៩ យកទៅគាបសង្វាតរួចទារលុយក្នុងម្នាក់ៗចាប់ពីមួយម៉ឺនដុល្លារ ទៅ ១៣.០០០ ដុល្លារ ដើម្បីឱ្យបានជាប់ ក្របខ័ណ្ឌពេញសិទ្ធិមន្ដ្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា៕
- ២៨ ធ្នូ ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP សម្តេចតេជោ៖ «ស្តាប់ក្មេងប្រដៅចាស់ពាល។ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើរសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។ កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិចលោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។
- ២៨ ធ្នូ ២០២១ Fresh News ក្រុមហ៊ុនថ្មីជាង៧ពាន់ បានចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល១១ខែឆ្នាំនេះ ខណៈស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មជិត៦០០ក្រុមហ៊ុន
- ២៨ ធ្នូ ២០២១ COMFREL អាជ្ញាធររាជធានីភ្នំពេញ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីរាំងខ្ទប់សកម្មភាពរបស់ក្រុមកម្មករណាហ្គាវើលដ៍ (Naga World) មិនឱ្យចេញពីទីតាំងធ្វើកូដកម្មនៅម្ដុំសួនច្បារទៅតវ៉ាខាងមុខក្រុមហ៊ុនបានឡើយ។ ហេតុការណ៍នេះ នាំឱ្យមានការរុញច្រានគ្នា កើតឡើងក្រោយពេលក្រុមកូដករជាង ១ ពាន់នាក់នាំគ្នាប្ដូរទីតាំងឈរធ្វើបាតុកម្ម ពីទីធ្លានៅកណ្ដាលសួនច្បារ ទៅឈរក្បែរអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ដើម្បីបង្ខំឲ្យថៅកែពន្លឿនដំណោះស្រាយបញ្ចប់វិវាទការងារមួយនេះ។
- ២៨ ធ្នូ ២០២១ Khmernote ថៃទាញសញ្ញាអាសន្នកម្រិត៣ ចំពោះការរាតត្បាតអូមីក្រុង ខណៈអ្នកជំនាញព្រមានថាតួលេខអ្នកឆ្លងកូវីដអាចកើនដល់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយ
- ២៨ ធ្នូ ២០២១ Koh Santepheap Daily នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅនារីមួយរូប ដែលបានចូលខមមិនក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចថា អ្វីៗគ្រប់យ៉ាងដែលសម្តេចបានធ្វើកន្លងមក គឺដើម្បីប្រយោជន៍ប្រទេសជាតិមាតុភូមិ មិនមែនដើម្បីកូនរបស់សម្តេចនោះទេ
- ២៨ ធ្នូ ២០២១ DAP News សម្ដេច សាយ ឈុំ ណែនាំទូតកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះ ការធ្វើនយោបាយការទូត ខណៈពិភពលោក កំពុងប្រែប្រួល យ៉ាងស្មុគស្មាញ
- ២៨ ធ្នូ ២០២១ Koh Santepheap Daily តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកផ្កាយ១ ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាល
- ២៧ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៧ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥នាក់ (ឆ្លងសហគមន៌: ០ នាំចូល: ១៥នាក់) និងមានជាសះស្បេីយ #១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤៦៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៨៧៤ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #៣០០៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ២៧ ធ្នូ ២០២១ Fresh News ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី
- ២៧ ធ្នូ ២០២១ Fresh News BREAKING: ទីបំផុតតុលាការសម្រេចឃុំខ្លួនមេចោរប្លន់ William Guang និងបក្ខពួក ពាក់ព័ន្ធករណីប្លន់នៅផ្ទះ អ៊ាន សៀវម៉ី
- ២៧ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មា ហ៉ឺ យូរណាស់ហើយ "អង្រុត"ទើបដឹងថាអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាប្រធានសមាគមឧកញ៉ានៅកម្ពុជា ៕
- ២៧ ធ្នូ ២០២១ Amapapa News ក្រោយលោក វិល្លាម និងបក្ខពួក បញ្ជូនទៅព.ន្ធនា.គារព្រៃស ស្រាប់តែឯកឧត្តម សុខ លីម លើកឡើងរៀបរាប់រឿងលោក និង លោកវិល្លាមបែបនេះឲ្យដឹងតែម្ដង ភ្នំពេញ៖ ករណីប្ល.ន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឧកញ៉ា អ៊ាន សៀវម៉ី កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានចៅ.ក្រមស៊ើ.បសួរ នៃសា.លា.ដំ.បូងរាជធានីភ្នំពេញ បានប.ង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោ.ទ ចំនួន៤នាក់ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ ។ជ.នត្រូ.វចោ.ទទាំង៤នាក់ខាងលើនេះរួមមាន ទី ១-ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខសុវណ្ណ វឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរ ប្រធាន គណបក្សខ្មែរក្រោក និងជាមេ.ខ្លោ.ងចោ.រប្ល.ន់។ ទី ២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើករថយន្ត។ទី ៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ឆ្នាំ ។ និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាមគ័ង) មុខរបរ លក់ដូរ។ពួកគេទាំង៤នាក់ ត្រូវបានជា.ប់ចោ.ទពីប.ទ លួ.ចមានស្ថា.នទម្ង.ន់ទោ.ស ប.ទស.មគំ.និតក្នុងអំ.ពើលួ.ចមានស្ថានទម្ង.ន់ទោ.ស ប្រើប្រាស់អា.វុ.ធ ដោយគ្មា.ន.ការអ.នុញ្ញាត និងប.ទក្លែ.ងឯ.កសារសាធារណៈ ។ នៅយប់ថ្ងៃទី ២៦ ខែធ្នូនេះ តាមរយៈអាខោនហ្វេបុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ១៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)-ករណីជាសះស្បើយ ១៣នាក់-ករណីស្លាប់ ១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់)
- ២៧ ធ្នូ ២០២១ ឯកឧត្តម សុខ លីម បាន សរសេររៀបរាប់ឲ្យដឹងទាំងស្រុងដូចតទៅ៖ សូមផ្ញេីពាក្យ”នឹក” ទៅកាន់បង បងមេីលឃេីញទេ នៅពេលយេីងនៅជាមួយគ្នា គឺសេីចជានិច្ច យេីងសេីចពីមនុស្សធម្មតាមិនយល់ពីម.ហិច្ឆ.តា មន.សិកា ឧត្តមគតិ ឆន្ទៈរបស់យេីង ព្រោះយេីងមានការជឿជាក់លេីអនាគតយេីងត្រូវតែភ្លឺស្វាងដា.ច់ខា.ត យេីងសេីចព្រោះយេីងយល់ពីតម្លៃ នៃមិត្តភាព និងភាតរភាពរបស់យេីងតែពេលនេះក្នុងចិត្តរយពាន់ក.ង្វល់ និងខ្វ.ល់ខ្វាយ រយពាន់សញ្ញាសួរ ហេតុអ្វីបងជ្រេីសរេីសផ្លូវនេះ? ដេីម្បីអ្វី? ហេតុអ្វីបងមានបញ្ហាមិនពិគ្រោះជាមួយខ្ញុំ? ហេតុអ្វីយកអនាគតដ៏វែងឆ្ងាយនៅលេងសេីចជាមួយប.ទល្មេី.ស? ចុងក្រោយនេះសូមឲ្យបងមានសុខភាពល្អ គិតពិចារណាកែខ្លួនឡេីងវិញដេីម្បីអនាគត។
- ២៧ ធ្នូ ២០២១ DAP News វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ដ៏ធំបំផុតរបស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា
- ២៧ ធ្នូ ២០២១ ពូការ៉េ បួន លឺថាលោកស្រី ជូឡុង សូមួរ៉ា ខលសុំជួបលោក ហ៊ុន ម៉ាណែត អង្វរសុំសម្របសម្រួលនយោបាយ នៅពេលដឹងថា ក្រុមគាត់គ្មាននៅក្នុងកញ្ចប់ដំណោះស្រាយនយោបាយ ដើមឆ្នាំ២០២២?
- ២៧ ធ្នូ ២០២១ BAYON Radio លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ វិល្លាម គ័ង និងបក្ខពួក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ជាផ្លូវការរួចមក ។
- ២៧ ធ្នូ ២០២១ COMFREL មន្រ្តីបក្សប្រឆាំង និងអ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត កំពុងផ្ញើសារពង្រឹងកងទ័ព ដើម្បីធានាឱ្យសម្រេចបាននូវផែនការផ្ទេរអំណាចពីឪពុកដោយគ្មានការរារាំងនិងជោគជ័យនាពេលខាងមុខ ហើយមិនមែនដោយសារក្រោមហេតុផលដើម្បីសង្គមជាតិនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានផ្ញើសារដាស់តឿនដល់កងទ័ពឱ្យប្តូរផ្តាច់ការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតរបស់ថ្នាក់ដឹកនាំប្រទេសជាចាំបាច់។
- ២៧ ធ្នូ ២០២១ RFA Khmer អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់ដែលបានឆ្លងដែនទៅប្រទេសថៃខុសច្បាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្របពេលដែលកំពុងរាតត្បាតមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង(Omigron)។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មូលហេតុដែលពលករខ្មែរឆ្លងដែនទាំងប្រថុយប្រថានក្នុងពេលនេះ ដោយសារពួកគាត់ក្រីក្រនិងអត់ការងារធ្វើនៅក្នុងស្រុក ប៉ុន្តែការឆ្លងដែននេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន....
- ២៧ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវកុំឲ្យសិស្សានុសិស្សបាក់ទឹកចិត្តចំពោះអ្វីដែលជាការលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំនេះមិនសូវមានតម្លៃ គឺគ្រាន់តែធ្វើបង្គ្រប់កិច្ច ឬជាសញ្ញាបត្រកូវីដ។ ការអំពាវនាវយ៉ាងដូច្នេះគឺធ្វើឡើងនៅពេល លោក ហង់ជួន ណារ៉ុន ធ្វើការបើកកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡងបាក់ឌុប។
- ២៧ ធ្នូ ២០២១ ភូមិសមរខ្មែរ TV បេក្ខជនចំនួន ៤,១៩៨(ស្រី ១,៧៩២ នាក់) ត្រូវបានបោះបង់ចោលការប្រឡង ។ មូលហេតុអាចមកពីរៀបការរួច, មានមុខរបរ និងជួយគ្រួសារ...
- ២៧ ធ្នូ ២០២១ Fresh News TV ព្រឹកនេះ បន្ទប់ប្រឡង ៤,៦១៦បន្ទប់ទូទាំងប្រទេស បើកទ្វារស្វាគមន៍បេក្ខជនប្រឡងបាក់ឌុបជាង១១ម៉ឺននាក់
- ២៧ ធ្នូ ២០២១ CNC TV បេក្ខជនប្រឡងបាក់ឌុបជិត ៥ពាន់នាក់ នៅខេត្តកំពង់ធំ បាននាំគ្នាទៅពិនិត្យឈ្មោះ លេខរៀង លេខបន្ទប់ និងពិនិត្យសុខភាព សម្រាប់ត្រៀមប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
- ២៧ ធ្នូ ២០២១ Fresh News អនុប្រធាន ACU: ទោះក្នុងបរិបទកូវីដ-១៩ ACU នៅតែបន្ដអនុវត្ដដូចការប្រឡងបាក់ឌុប នាពេលកន្លងមក និងសង្កេតឃើញថា មានដំណើរការល្អ (Video inside)(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃទី១ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានបេក្ខជនប្រឡងជាង១១ម៉ឺននាក់ និងបន្ទប់ប្រឡង ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្ត ទូទាំងប្រទេស។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងបរិវេណវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ទោះបីជាដំណើរការ ប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្នុងបរិបទកូវីដ-១៩យ៉ាងណាក្ដី ACU នៅតែបន្ដអនុវត្ដ ដូចការប្រឡងបាក់ឌុប នាពេលកន្លងមក។លោក ឃាង សេង អនុប្រធាន ACU បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា យើងគោរពគោលការណ៍ ដូចការប្រឡងក្នុងក្របខណ្ឌ នាពេលកន្លងមក។ ទាំងការងារ ទាំងអ្នកអនុវត្ដច្បាប់ ជាពិសេសក្រសួងអប់រំ ជាតួអង្គកណ្ដាល និងអ្នកចូលរួមទាំងអស់ ត្រូវតែទទួលបន្ទុកអនុវត្ដ ក្នុងបរិបទនេះ ត្រូវតែធ្វើដូចពីមុនៗដែរ»។
- ២៧ ធ្នូ ២០២១ អនុប្រធាន ACU រូបនេះ បានឲ្យដឹងផងដែរថា តាមការសង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីដឹកវិញ្ញាសាចេញ តាំងពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឃើញថា មានដំណើរការល្អ។ លោក ឃាង សេង បានឲ្យដឹងទៀតថា មណ្ឌលនីមួយៗ និងតាមខេត្តនីមួយៗ មានរបាយការណ៍ប្រចាំថ្ងៃ ដែលបញ្ជាក់អំពីការរក្សាទុក នូវហិបវិញ្ញាសានៅតាម ខេត្ដ-រាជធានី។ លោកថា «មកដល់ម៉ោងនេះ យើងមិនទាន់មានបាតុភាពណាមួយ មិនប្រក្រតីនោះទេ»។ជាមួយគ្នានេះ លោក ឃាង សេង បានបញ្ជាក់ថា អ្នកសង្កេតការណ៍អង្គភាពក្នុងមួយខេត្ដ ACU បញ្ជូនតែ៣រូបនោះទេ ដោយសរុបទាំងអស់ជាង៧៥នាក់ ប៉ុន្ដែ អង្គភាពប្រឆាំងអំពើពុករលួយមានកម្លាំងសម្ងាត់ ដែលជួយគាំទ្រកម្លាំងជំហរ ដើម្បីប្រមូលព៌ត៌មានបន្ថែមទៀត។
- ២៧ ធ្នូ ២០២១ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ស.ស.យ.ក បានចូលរួមផ្ដល់កម្មវិធីបំប៉ន់ ដល់សិស្សានុសិស្ស និងចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងនេះ។លោក សាយ សំអាល់ បានបន្ថែមទៀតថា ចំពោះដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ លោកជឿជាក់លើសិស្សានុសិស្ស និងជឿជាក់លើការរៀបចំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់។ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ការកំណត់និទ្ទេសមាន៥ កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម៖* និទ្ទេស A ល្អប្រសើរ = ពិន្ទុសរុប គុណនឹង ០.៩* និទ្ទេស B ល្អណាស់ = ពិន្ទុសរុប គុណនឹង ០.៨* និទ្ទេស C ល្អ = ពិន្ទុសរុប គុណនឹង ០.៧* និទ្ទេស D ល្អបង្គួរ = ពិន្ទុសរុប គុណនឹង ០.៦* និទ្ទេស E មធ្យម = ពិន្ទុសរុប គុណនឹង ០.៥។ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ។
- ២៦ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៦ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤នាក់ (ឆ្លងសហគមន៌: ១ នាំចូល: ៣នាក់) និងមានជាសះស្បេីយ #៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤៤៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៨៦១ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០០៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ២៦ ធ្នូ ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ តាក់ សុភាព នាយករង នាយកដ្ឋានយន្តយុទ្អ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង និងជានាយក នាយកដ្ឋានយន្តយុទ្ធ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស.២០២២។
- ២៦ ធ្នូ ២០២១ 6/18/2018 11:20:00 AM ឧកញ៉ា សុខ លីម ចាប់អារម្មណ៍គណបក្សខ្មែរក្រោក ក្នុងចំណោម ២០បក្សនយោបាយ លោក ឧកញ៉ា សុខ លីម , អគ្គនាយកក្រុមហ៊ុន ថៃ ឃុន គ្រុប និងជាម្ចាស់សំណង់ផ្ទះល្វែង ហេង ហួត ជាពិសេសជាអ្នកជំនួញផ្នែកដីធ្លីតំបន់វិនិយោគឆ្នេរក្រុងព្រះសីហនុ ដែលក្នុងនាមជាពាណិជ្ជករ មិនមែនជាអ្នកនយោបាយ ប៉ុន្តែស្រលាញ់នយោបាយ ដោយក្នុងនោះលោកមានការចាប់អារម្មណ៍ទៅលើ គណបក្សខ្មែរក្រោក ដែលជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយ ទាំង២០ ក្នុងនីតិកាលទី៦ខាងមុខនេះ ។
- ២៦ ធ្នូ ២០២១ Jan 12, 2019 អ្នកព័ត៌មានខឹងសម្បា «គណបក្សខ្មែរក្រោក» ដែលប្រមាថអ្នកកាសែតពេញស្រុកខ្មែរ ហើយដៀលកាសែតក្រដាសខ្ចប់ចេកចៀន អ្នកព័ត៌មាននៅកម្ពុជាបានខឹងសម្បាយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក ដែលបានប្រើសម្តីប្រមាថមើលងាយអ្នកព័ត៌មាននៅកម្ពុជា រហូតហៅកាសែតនៅស្រុកខ្មែរថាជាកាសែត «ខ្ចប់ចេកចៀន»។ ជាមួយការខឹងសម្បាក្រុមអ្នកព័ត៌មានគ្រោងធ្វើសកម្មភាពផ្សេងៗឲ្យថ្នាក់ដឹកនាំបក្សនេះចេញមកកែតម្រូវពាក្យសម្តី និងសុំទោសជាសាធារណៈជាដើមចំពោះការប្រមាថមួយនេះ។ ការខឹងសម្បាបានកើតមានឡើងបន្ទាប់គណនី Facebook របស់ថ្នាក់ដឹកនាំខ្មែរក្រោកមួយឈ្មោះថា «គណបក្សខ្មែរក្រោក ភូមិភាគពិសស» មានរូបលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោកភ្ជាប់នៅលើ Profile នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «សម្ដច ខឹងពួកអ្ននកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង អោយវ៉ៃបកយ៉ាងម៉េច? កាសែត ខ្ចប់ចេកចៀននឹង! Funny»។ តាមពិតទៅសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយអ្នកព័ត៌មានក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មិនបានសម្តែងកាយវិការខឹងសម្បាណាមួយចំពោះអ្នកព័ត៌មានដូចការលើកឡើងរបស់ថ្នាក់ដឹកនាំបក្សខ្មែរក្រោកនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន មានតែការថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកព័ត៌មានក្នុងបេសកកម្មការងារផ្សព្វផ្សាយដំណឹង និងធ្វើជាស្ពានចម្លងដំណឹងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ឬពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល។ បន្ថែមពីលើនោះសម្តេចនាយករដ្ឋមន្ត្រីចង់ឲ្យអ្នកព័ត៌មាននៅកម្ពុជាហ៊ានសរសេរវិភាគចំពោះស្ថានការណ៍វិវឌ្ឍន៍របស់អន្តរជាតិ ដូចជាបញ្ហានៅសហរដ្ឋអាមេរិកជាដើម។ អ្វីដែលសម្តេចតេជោលើកឡើងនោះ គ្រាន់តែជាសំណូមពរតែប៉ុណ្ណោះ មិនមែនជាការបង្គាប់បញ្ជាអ្វីនោះឡើយ ព្រោះសម្តេចបានយល់ច្បាស់ណាស់ពីរបបសារព័ត៌មានរបស់កម្ពុជា ជាព័ត៌មានឯករាជ្យមិនមាននរណាម្នាក់ទៅបង្គាប់បញ្ជាស្ថាប័នព័ត៌មាន ឬអ្នកព័ត៌មានណាមួយនោះឡើយ។ លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញការសោកស្តាយចំពោះការលើកឡើងនេះ។ លោកបានចាត់ទុកការប្រើសម្តីនេះវាធ្ងន់បន្តិចហើយ និងចង់ឲ្យប្រធានកិត្តិយសបក្សនេះប្រើសម្តីឲ្យបានសមរម្យជាងនេះ។លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្តាំទៅថ្នាក់ដឹកនាំបក្សនេះថា ប្រយ័ត្នជាន់បន្ទាត់ក្រហម ហើយគួរតែលុបសារពី Facebook របស់ខ្លួនរបស់ខ្លួន។«ខណៈនេះ អ្នកសារព័ត៌មានកំពុងប្រតិកម្ម ចំពោះការប្រមាថ និងការបំភ្លៃខុសពីប្រសាសន៍ដើមរបស់ សម្តេចនាយករដ្ឋមន្ត្រី។ បើមិនត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ផ្ទាល់ គួរចូលមើលខ្លឹមសារដើមក្នុង Page សម្តេចនាយក។ ធ្វើនយោបាយ បើមិនស្គាល់តួនាទីសារព័ត៌មាន គឺមិនខុសពីចូលសមរភូមិ មិនស្គាល់គ្រាប់មីននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុយ វណ្ណៈ។លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ក៏បានសម្តែងការសោកស្តាយផងដែរចំពោះសម្តីប្រមាថមើលអ្នកព័ត៌មានកម្ពុជា រហូតប្រដូចកាសែតស្រុកខ្មែរទៅនឹងក្រដាសខ្ចប់ចេកចៀននេះ។លោកបានលើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យដូចនៅកម្ពុជាព័ត៌មានកំពុងដើរតួនាទីរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមជាតិ ដោយបានធ្វើជាស្ពានចម្លងនូវដំណឹងគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល និងពីស្ថាប័ននានាជូនទៅប្រជាពលរដ្ឋ ហើយក៏បានពាំនាំនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជូនដល់រាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធស្វែងរកដំណោះស្រាយបានឆាប់រហ័ស ហើយក៏មានប្រសិទ្ធភាពផងដែរ។ អ្នកព័ត៌មានរូបនេះបានបន្ថែមថា អ្នកព័ត៌មាននៅកម្ពុជាភាគច្រើនបំផុតបម្រើការកើតចេញពីឆន្ទៈ មនសិការរបស់ខ្លួន ព្រោះថាការបំពេញការងារនេះមិនមានការឧបត្ថម្ភថវិកាពីស្ថាប័នរដ្ឋ ឬប្រជាពលរដ្ឋណាមួយនោះឡើយ។ ថវិកាដែលបានគឺបានពីស្ថាប័នព័ត៌មានដែលពួកគេយកកម្លាំងកាយ បញ្ញាញាណរបស់គេទៅប្តូរយកមក។អ្នកព័ត៌មានរូបនេះបានឆ្លៀតចោទសួរទៅថ្នាក់ដឹកនាំបក្សខ្មែរក្រោកថា អ្នកព័ត៌មានទោះមិនរស់ដោយលុយជាតិ និងប្រជាជន តែបានធ្វើការងារជាច្រើនសម្រាប់ជាតិ និងប្រជាជន ចុះគណបក្សខ្មែរក្រោកក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចាយលុយជាតិ និងប្រជាជនអស់ជាច្រើនខែមកហើយនោះ បានធ្វើការជាប្រយោជន៍ជាតិ និងប្រជាជនបានអ្វីខ្លះហើយ? បេសកកម្មយកកោះត្រល់ដល់ណាហើយ ឬបានត្រឹមតែស្រែកកោក វាយធុង វាយប៉ោតយកតែមុខទេ? វ៉ាន់ សារាយ បានទាមទារឲ្យគណបក្សខ្មែរក្រោកធ្វើការកែតម្រូវ និងសុំទោសចំពោះសម្តីប្រមាថរបស់ខ្លួនផងដែរ។ លោក បាន ចក់ អ្នកព័ត៌មានមកពីទូរទស្សន៍ BTV បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងរហូតបានប្រើពាក្យធ្ងន់ទៅលើបក្សនេះថែមទៀតផង។ លោក បាន ចក់ បានសរសេរលើ Facebook ថា «អាមេបក្សដុំអាចម៍ឈ្មោះមិនចំខ្មែរផងហើយដើរបោកតែស្រីឆ្កួតមកចង់ដៀលគេហា... ចាប់ពីពេលនេះតទៅអញធ្វើសង្គ្រាមហ្វេសបុកជាមួយហែងហើយអាយេន»។ លោក បាន ចក់ ថែមទាំងបានបន្ថែមថា លោកបានដឹងរឿងពីអតីតកាលរបស់មេបក្សរូបនេះយ៉ាងច្រើនថែមទៀតផង តែលោកមិនចង់ទម្លាយ។ សូមបញ្ជាក់ថា គណបក្សខ្មែរក្រោកមានមេបក្សឈ្មោះថា លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ឬហៅថា William Guang ដែលជាបុគ្គលរុំស្រោបដោយរឿងអាស្រូវមិនសូវល្អមួយចំនួន មានទាំងការដើរបោកនារីៗជាដើម។ បក្សនេះត្រូវបានបង្កើតឡើងនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តែមិនទទួលបានអាសនៈនោះឡើយក្នុងព្រឹត្តិការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨នោះ។ បក្សមួយនេះត្រូវបានគេមើលឃើញថា មិនបានធ្វើសកម្មភាពដុំកំភួនណាមួយជាប្រយោជន៍សម្រាប់សង្គមជាតិនោះឡើយ។ គេនៅមើលឃើញទៀតថា គណបក្សដែលមានឧកញ៉ា សុខ លីម ជាប្រភពទ្រទ្រង់ថវិកាមួយនេះ កំពុងយកគណបក្សមួយនេះធ្វើជាខែលដើម្បីវាយប្រហារអ្នករកស៊ីនៅក្នុងស្រុកខ្មែរ ដែលប៉ះពារជាមួយជំនួញរបស់ខ្លួន។ជោគវាសនារបស់គណបក្សខ្មែរក្រោកស្ថិតក្នុងមិនច្បាស់លាស់ក្រោយប្រធានបក្សត្រូវបានចាប់ខ្លួនបែន សុខហ៊ាន / ខ្មែរថាមស៍
- ២៦ ធ្នូ ២០២១ កម្លាំងអាវុធហត្ថចាប់ខ្លួនលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកពីករណីប្លន់។ ហ្វេសប៊ុក ចុចនៅទីនេះ ដើម្បីទទួលបានព័ត៌មានភាសាខ្មែរថ្មីៗ តាមរយៈកម្មវិធី Telegram ក្រោយការចាប់ខ្លួនរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធលើអ្នកលក់ឡេអនឡាញវ័យក្មេងដ៏ល្បីឈ្មោះម្នាក់ ជោគវាសនារបស់គណបក្សពេលនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិល នៅមុនការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។កាលពីម្សិលមិញ អ្នកនយោបាយមួយចំនួនបានសម្តែងនូវភាពទុទិដ្ឋិនិយមចំពោះការចូលរួមរបស់ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់គណបក្សនេះ ដោយអះអាងថា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយប្រធានបក្ស កំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់គណបក្សដែលបានកសាងឡើងរយៈពេលបួនឆ្នាំនេះ។លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (CYP) បាននិយាយកាលពីម្សិលមិញថា ជោគវាសនារបស់ KPR គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីការចាប់ខ្លួនប្រធានគណបក្សនេះ។ លោកមិនជឿថាការចាប់ខ្លួននេះ មានទាក់ទងនឹងហេតុផលនយោបាយទេ។លោកថា៖ «លោកបានទទួលសារភាពហើយ គឺគាត់ពិតជាបានប្រព្រឹត្តតែម្ដង។ វាមិនពាក់ព័ន្ធនឹងរឿងនយោបាយ ពីព្រោះការធ្វើសកម្មភាពប្លន់គឺកើតចេញពីឆន្ទៈរបស់គាត់តែម្ដង។ គាត់គឺជាអ្នករៀបចំអំពើប្លន់ និងបានចូលរូមដោយផ្ទាល់»។លោក វឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានចាប់ខ្លួននៅកាលពីយប់ថ្ងៃច័ន្ទ រួមជាមួយជនសង្ស័យចំនួន ១១នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីប្លន់អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃអាទិត្យ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។លោក វឌ្ឍនាសាប៊ុង និងជនសង្ស័យផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ក្រោមមាត្រា ៣៥៦, ៣៥៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើត្រូវបានកាត់ទោស ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំរៀងៗខ្លួន។លោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាននិយាយថា KPR ទំនងជានឹងត្រូវរលាយដោយខ្លួនឯង ប្រសិនបើប្រធានរបស់ខ្លួនត្រូវបានតុលាការកាត់ទោសពីបទចោទប្រកាន់នេះ។លោកលើកឡើងថា៖ «គណបក្សនេះនឹងមិនមានប្រធានបក្សទៀតទេ ឬអាចនិយាយបានថានឹងរលាយដោយខ្លួនឯងតែម្ដងព្រោះគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់។ សម្រាប់ការចូលរួមការបោះឆ្នោតនាពេលខាងមុខ ខ្ញុំអាចនិយាយបានថា គណបក្សនេះអាចនឹងមិនឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខទៀតទេ ដោយសារប្រធានគណបក្សបានប្រព្រឹត្តបទឧក្រឹត្ត ហើយប្រឈមនឹងការកាត់ទោស»។លោក វឌ្ឍនាសាប៊ុង ធ្លាប់បានប្រាប់ខ្មែរថាមស៍ថាគណបក្សរបស់លោកបានពង្រឹងគណៈកម្មាធិការ ថ្នាក់ក្រោមជាតិជាបណ្តើរៗហើយ ដើម្បីត្រៀមរៀបចូលរួមការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ យ៉ាងណាក៏ដោយ សំណួរត្រូវបានចោទសួរថា តើនរណាជាប្រធានថ្មីរបស់គណបក្ស ហើយជោគវាសនារបស់បក្សនឹងទៅជាយ៉ាងណា?លោក សុខ លីម អនុប្រធាន គណបក្សខ្មែរក្រោក មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ កាលពីម្សិលមិញ។មាត្រា ១៨ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយចែងថាប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។អ្នកប្រើបណ្ដាញសង្គមមួយចំនួនបានចោទជាសំណួរថាតើការចាប់ខ្លួនលោក វឌ្ឍនាសាប៊ុង អាចពាក់ព័ន្ធនឹងហេតុផលនយោបាយដោយសារសកម្មភាពនយោបាយរបស់លោកដែរឬទេ។លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ (KWP) បាននិយាយកាលពីម្សិលមិញថា លោកមានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួនលោក វឌ្ឍនាសាប៊ុង ប៉ុន្តែវាជារឿងឯកជនរបស់លោក។លោកបន្តថា៖ «មានការលើកឡើងថាករណីចាប់ខ្លួនគាត់ អាចពាក់ព័ន្ធករណីនយោបាយ។ សម្រាប់ខ្ញុំពុំយល់ដូច្នោះទេ ព្រោះលោក William ជាមនុស្សស្និទស្នាលនឹងមន្ត្រីកាន់អំណាច ហើយធ្លាប់ឃើញគាត់ស្និទស្នាលជាមួយគ្រួសារលោកនាយករដ្ឋមន្ត្រីផងនាពេលកន្លងមក។ ចំពោះជោគវាសនានៃគណបក្សរបស់គាត់ ខ្ញុំពុំមានយោបល់ឡើយ»។សកម្មភាពកន្លងមករបស់លោក វឌ្ឍនាសាប៊ុង ប្រឈមនឹងភាពចម្រូងចម្រាស។ កាលពីដើមខែឧសភា ឆ្នាំ២០២០ កន្លងទៅ លោកត្រូវបានបញ្ចប់សមាជិកភាពពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បន្ទាប់ពីមានសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
- ២៦ ធ្នូ ២០២១ PNN News ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក ខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលើកប៉ាណូ បានចំនួន ៦៧៤ លើ៨០២បង្គោល ស្មើនឹង ៨៤%នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សហការណ៍ជាមួយអាជ្ញធរមូលដ្ឋានសម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលេីកប៉ាណូ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម ៖១.បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៦៧៤ លេី ៨០២បង្គោល (យោងអនុក្រឹត្យលេខ១៩៧) ស្មេីនឹង ៨៤% ។ ២.ក្រុមការងារបានលាបថ្នាំលេីក្បាលបង្គោល លេីកតម្រង់បង្គោល និងដាំបង្គោលថ្មី បានចំនួន ៣៧៣ ស្មេីនឹង ៤៦,៥%នៃបង្គោលសរុប ។ ៣.ចំនួនបង្គោលបានចុះពិនិត្យដល់ទីតាំង ដែលបានបាត់ និងលិចក្នុងទឹកមាន ៣០១បង្គោល ស្មេីនឹង ៣៧,៥% នៃបង្គោលសរុប ។ បង្គោលទាំងនេះ កំពុងដាំជាបណ្តេីរៗ ឯបង្គោលមួយចំនួនទៀតនឹងបន្តដាំនៅពេលទឹកស្រក ។ 4.រីឯបង្គោលកំពុងបន្តចុះពិនិត្យមាន ១២៨បង្គោល ស្មេីនឹង ១៦,០% នៃបង្គោលសរុប ។ ៥.ការងារលេីប៉ាណូសម្រេចបានចំនួន ២៨កន្លែង លើផែនការ ៥២កន្លែង ៕ រូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម
- ២៦ ធ្នូ ២០២១ The Cambodia Daily Khmer អាជ្ញាធរខ្មែរ និងអាជ្ញាធរនៃប្រទេសថៃ បានចាប់ឃាត់ពលរដ្ឋខ្មែរមានទាំងមនុស្សចាស់ និងក្មេងៗផងប្រមាណជិត ១០០នាក់នៅកន្លែងផ្សេងៗគ្នាតាមព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ដោយសារតែពួកគេបានព្យាយាមលួចឆ្លងដែនដោយមិនមានឯកសារគ្រប់គ្រាន់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ស្ដាប់ហើយរ.ន្ធត់ជំនួស ក្រោយម្ចាស់បុរីម៉ន ដានី និយាយរឿងហេតុក្រុមលោក វិល្លាម ប្ល.ន់ (មានវីដេអូតាមច.ម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេ.ក្លោ.ង និងជាអ្នក រៀបចំផែ.នការ បានបញ្ជាក់ថា សកម្មភាពចូលប្ល-ន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តងមុនធ្វើសកម្មភាពនេះ កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្ល-ន់នៅដើមខែធ្នូនេះបានធ្វើស.ក.ម្មភាពប្ល-ន់ ម្ចា.ស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជ.ន.រ.ងគ្រោ-ះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកា.ក់ប្ល-ន់ ក៏ក្លែ.ងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ប៉ុណ្ណោះ។យ៉ាងណានៅថ្ងៃទី ២៥ ខែធ្នូនេះ ម្ចាស់បុរី KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និង ភរិយា បានចេញវីដេអូបកស្រាយបំភ្លឺទាក់ទងនឹងករណីនេះ ដោយបញ្ជាក់ថា ពិតជាមានករណីនេះកើតឡើងមែន នៅចំណុចផ្លូវជាតិលេខ៣ តែដោយសារតែមិនចង់ធ្វើឲ្យឆោ.ឡោ ចង់ទុកឲ្យច្បា.ប់ជាអ្នកដោ-ះស្រាយ លោកស្រីបញ្ជាក់ថា រថយន្តរបស់លោកស្រីនិងស្វាមី បើកមុខក្រោយគ្នាជាមួយរថយន្តផ្សេងទៀតដែលសុទ្ធតែជាអ្នកវិនិយោគ ស្រាប់តែក្រុមចោ.រមកឃា..ត់ ដោយបំ.បុ.ករថយន្តអ្នកវិនិយោគដោយបង្ហាញដី.កាមួយ រួចប្រាប់សន្តិ.សុខមិនឲ្យចូលមកទេ បើចូលមកនឹងបា..ញ់ហើយ ធ្វើឲ្យអ្នកវិនិយោគ ភ័.យគាំ.ងគ្រប់គ្នា។ស្រាប់តែឧកញ៉ាឃុនថាវង្ស ផងផាន់ ដែលជាសា្វមីលោកស្រីគ្រាន់តែឮទូរស័ព្ទភ្លាម ដោយគិតថាជារឿងគ្រោ-ះថ្នា.ក់ចរា.ចរណ៍ ក៏បករថយន្តមកក្រោយវិញ ខុសគ្នាត្រឹមតែ៣នាទីប៉ុណ្ណោះ។លោកស្រីថាលោកស្រីមិនខ្លាចស្លា..ប់ឡើយ តែលោកស្រីបញ្ជាក់ថា បើសិនជាស្វាមីលោកស្រីមានប.ញ្ហា គឺមានបន្ទុកច្រើនណាស់ ជាពិសេសគឺជិវីត១ម៉ឺនាក់ដែលនៅក្នុងដៃស្វាមីលោកស្រី ដែលគាត់ជួយឲ្យមានការងារធ្វើ ដោយលោកស្រីឲ្យគិតម្ដងទៀត ថាការច្រ.ណែន អត់មានបានអ្វីទេ ដោយលោកស្រីថាខំណាស់ទើបបាន គឺប្រឹងដោយកម្លាំងខ្លួនឯងសុទ្ធសាធ។លោកស្រីបញ្ជាក់ឆ្លើយតបនឹងលោក វិល្លាមដែលថា ជ្រិ.ញពួកអ្នកមាន ឡាយតាម F.a.c.e.b.o.o.k ប.ង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រ-មា.នដល់អ្នកមាន មួយចំនួនដែលមានច.រិ.តបែបនេះ ថា នេះមិនមែនជាការអួតនោះឡើយ គឺជាការលើកទឹកចិត្តឲ្យខ្លួនឯងវិញទេ ដោយអាចតស៊ូមានលទ្ធភាពក្នុងការទិញរបស់ដែលខ្លួនស្រលាញ់បាន លើកលែងតែការបានដោយ មិនមែនជាការតស៊ូទើបគេហៅថាសំញែង។ សូមស្ដាប់ការបកស្រាយរបស់លោកស្រីទាំងស្រុងខាងក្រោមនេះ៖
- ២៦ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក ៕
- ២៥ ធ្នូ ២០២១ ធី អិន អិន បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥នាក់, ជាសះស្បើយ៨នាក់, ស្លាប់ចំនួន១នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)
- ២៥ ធ្នូ ២០២១ KhmerTomorrow រកឃើញអ្នកឆ្លងថ្មី 05 (PCR) នាក់ទៀត ជាសះស្បើយ 08 នាក់ និងស្លាប់ 01 នាក់ (01 នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ 02 នាក់-អ្នកដំណើរពីបរទេស 03 នាក់គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ - អ្នកឆ្លងសរុប= 120,445 នាក់- អ្នកជាសះស្បើយ= 116,853 នាក់- អ្នកស្លាប់= 3,008 នាក់
- ២៥ ធ្នូ ២០២១ Khmerpress William Guang ចេញសកម្មភាពប្លន់ម្ចាស់បុរី ម៉ន ដានី ម្តងរួចមកហើយ នៅខេត្តកំពង់ស្ពឺ តែមិនបានសម្រេច នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយក្នុងនោះដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ហាញវិដេអូសារភាពរបស់មេខ្លោងធំនៅពីក្រោយការប្លន់មួយនេះដែលគេស្គាល់ថាជាលោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង និងជាប្រធានគណៈបក្សខ្មែរក្រោក ដោយលោកបានសារភាពថា៖កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។ទី២ គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង៕ ប្រភព៖ #PhnomPenhGRK
- ២៥ ធ្នូ ២០២១ Fresh News ក្រោយទទួលបានតួនាទីថ្មី សម្តេច ទៀ បាញ់ ប្តេជ្ញាធ្វើពលីកម្មគ្រប់បែបយ៉ាង បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យរឹងមាំ ឋិតថេរ ដើម្បីឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោត
- ២៥ ធ្នូ ២០២១ Fresh News TV ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៥៩,៨៤៤នាក់, លើកទី២ចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញចំនួន ១,២៧៤,៧៨២នាក់
- ២៥ ធ្នូ ២០២១ Khmernote Social មកស្តាប់ចម្លើយសារភាពរបស់ William Guang ថាខ្លួនក្តាប់បានចិត្តសាស្ត្ររបស់មនុស្សទាំងអស់ ហើយថាឈុតខ្សែ ក ពេជ្ររបស់ឧកញ៉ា អ៊ាន សៀវម៉ី មិនថ្លៃប៉ុន្មានទេ សុទ្ធតែជាការអួតសម្ញែងប៉ុណ្ណោះ
- ២៥ ធ្នូ ២០២១ NEWPOSTER.SITE ចប់បាត់!! ចែ មុី ទម្លា.យមុខមាត់ពិតប្រពន្ធ លោក វិល្លាម ដោយនិយាយថាប្តីចោ.រលួ.ច ប្រពន្ធអ្នកទុក
- ២៥ ធ្នូ ២០២១ Media News ប្ល.ន់ហើយស្តាយក្រោយ!! អភិជនចោ.រ វិល្លាម និយាយទាំងអស់សំណើច រឿងមាសពេជ្យ ឧកញ្ញា សៀវមុី យកទៅលក់គេមិនទិញផង អ.ន់ៗ ថោ.កៗ ស្តាប់ហេីយចត់បាយ...(មានវីដេអូ)
- ២៥ ធ្នូ ២០២១ Media News លែងហ៊ានទៀតហើយ!! ទីបំផុត អធិរាជ មហាសាច់ ធ្វើការសុំទោ.ស អ្នក ឧកញ្ញា អ៊ានសៀវមុី ជាសាធារណះ ក្រោយបាន ថាអោយចែមុី ជាស្រី.កំណា.ន់.លោកវិល្លាម រួចបំរុងរ.ត់ទៅថៃ...(មានវីដេអូ)
- ២៥ ធ្នូ ២០២១ Media News ចប់បាត់!! អធិរាជ មហាសាច់ ត្រៀមខ្លួនរួចហើយ ក្នុងការភៀ.សខ្លួនទៅ នៅក្រៅស្រុក ក្រោយមានជ.ម្លោះជាមួយ អ្នកឧកញ្ញា អ៊ាន សៀវមុី...(មានវីដេអូ)
- ២៥ ធ្នូ ២០២១ Media News មិនចាំយូរ!! ក្រោយ ឧកញ្ញា អ៊ានសៀវមុី បានបដិសេ.ធរឿង ស្រីកំណាញ់ចិត្តលោក វិល្លាម ស្រាប់តែ អថិរាជមហាសាច់ ទម្លា.យអារម្មណ៍ពិត និង ធ្វើការឈប់ដឹងលឺទៀតហើយ...(មានវីដេអូ)
- ២៥ ធ្នូ ២០២១ Fresh News តំណាងអយ្យការកំពុងបន្តសួរនាំ William Guang និងបក្ខពួក ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ីអតីត មេដឹកនាំកូរ៉េខាងត្បូង រួចទោស ពីបទពុករលួយកាលនៅកាន់ដំណែងប្រធានាធិបតីកូរ៉េខាងត្បូង។ តើពុករលួចរបៀបម៉េច? ក្រសួងការពារជាតិកូរ៉េ ត្រូវការខែលការពារកាំជ្រួច THAAD system ដែលមានតម្លៃ ១០០០ លានដុល្លា បន្ទាប់អ្នកស្រីថា បើចង់ឲ្យលុយមកខ្ញុំ ចាំខ្ញុំនិយាយជាមួយ អាមេរិក។ ក្រោយការចរចារបានសម្រេច កាំជ្រួចដឹកចូលកូរ៉េខាងត្បូង ដល់ពេលតម្លើងសាកល្បង ប្រើអត់កើត ខុសពី ការបញ្ជាទិញរបស់ក្រសួងការពារជាតិ គេសួរដេញដោលទៅ ឃើញថា អ្នកស្រី ចំណាយលុយតែ ៨០០ លានដុល្លា ដូច្នេះកាំភ្លើងមិនគ្រប់គ្រឿង បែបនេះ អ្នកស្រី ពុករលួយអស់ ២០០ លានដុល្លា បូកលុយទិញ ៨០០ លានដែល មិនអាចដូររបស់ វិញបានផង នាំឲ្យខាតអស់ ១០០០ លានដុល្លា ៕
- ២៥ ធ្នូ ២០២១ BTV Cambodia នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ កម្លាំងអាវុធហត្ថបានបញ្ជូនជនប្លន់ប្រដាប់អាវុធ ដឹកនាំដោយលោក វីលៀម ហ្គ័ង មកកាន់សាលាដំបូងរាជធានៅពេញ ដើម្បីបន្តនីតិវិធី ពាក់ករណីប្លន់ផ្ទះអ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី។
- ២៥ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន មេបក្សខ្មែរក្រោក លោក វីលៀម ហ្កាំង មានប្រសាសន៍ ដ៍ជ្រាលជ្រៅជាងស្រាផែនដី ថាលោកដឹកនាំប្លន់ ឧកញ៉ាឡេ ដោយសារស្អប់ឬក អ៊ាន សៀវម៉ី សម្ញែងទ្រព្យ និងណាមួយលោកចង់ឲ្យខ្មែរចេះជួយគ្នា ព្រោះខ្មែរឥឡូវអត់ចេះជួយគ្នា ម្នាក់ៗយកសុខរៀងៗខ្លួន ៕
- ២៥ ធ្នូ ២០២១ Hout Songhak កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២៩២១ បានបញ្ជូនជនសង្ស័យជាមេបក្ស និងជាមេខ្លោងចោរប្លន់ប្រដាប់អាវុធប្លន់អ្នកលក់ឡេតាមឡាញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ និងដាក់ជូនចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសតាមច្បាប់ជាធរមាន ។ ជនសង្ស័យទាំង៤ នាក់ មាន ៖ ១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរប្រធានគណៈបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ អ៊ាន សៀវម៉ី មានស្រុកកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មានអាស័យដ្ឋានស្នាក់នៅ បុរីប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៣.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញាច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើ
- ២៥ ធ្នូ ២០២១ Hun Manet ខេត្តកំពង់ស្ពឺ, ថ្ងៃសៅរ៍ ទី២៥ ធ្នូ ២០២១ ពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ។កងពលតូចលេខ៧០ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
- ២៤ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៤ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦នាក់ (ឆ្លងសហគមន៌: ២ នាំចូល: ៤នាក់) និងមានជាសះស្បេីយ #៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤៤០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៨៤៥ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #៣០០៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- Hout Songhak កម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ០៦ (PCR) នាក់ទៀត ជាសះស្បើយ ១១ នាក់ និងស្លាប់ ០១ នាក់ (០១ នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ ០២ នាក់- អ្នកដំណើរពីបរទេស ០៤ នាក់- អ្នកឆ្លងសរុប= ១២០,៤៤០ នាក់- អ្នកជាសះស្បើយ= ១១៦,៨៤៥ នាក់- អ្នកស្លាប់= ៣,០០៧ នាក់។
- Chan Born តំណាងវៀតណាម គាត់ថ្លៃងថា គ្មានសហគមន៍ណាវេទនាដូចសហគមន៍វៀតណាមនៅកម្ពុជា-- បញ្ហានេះកើតមានតាំងពីជាង ១០ ឆ្នាំមុន ពេលដែលកម្ពុជា បើកនយោបាយជើងមុង ទាក់ទាញទេសចរបរទេស ហើយ ទេសចរច្រើនជាងគេ គឺ ជនជាតិ វៀតណាម អាមេរិកកាំង ចុះទៅកំសាន្តនៅ បឹងទន្លេសាប ឃើញទិដ្ឋភាព សហគមន៍វៀតណាម រស់នៅក្រីក្រ មានអ្នកសុំទានជា កុមារ មិនបានចូលរៀន ពត័មាននេះត្រូវបានផ្សាយនៅ អាមេរិក បន្ទាប់ក្រុមស្រាវជ្រាវធំរបស់ BBC ចុះមកសិក្សាលំអិត..ហើយជំនួយ រាប់រយលានដុល្លា តាមរយៈ NGOs, UNs ជួយទៅសហកមន៍វៀតណាមនៅកម្ពុជា តែភាគីកម្ពុជា យល់ថា សហគមន៍ ចាម សហគមន៍ខ្មែរក្រោម សហគមន៍ ខ្មែរសុទ្ធ ក៍ក្រីក្រដែរ ម៉េចមិនជួយផង? ពេលនោះក្លាយទំនាស់រឿង ក្រុមហ៊ុននាំទេចរចូលកម្ពុជា...
- Thmey Thmey សម្តេច ទៀ បាញ់ និង អ្នកស្រី ម៉ែន សំអន ឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែរ
- Sorn Sopheak-ស៊ន សុភក្រ្ត TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា
- BTV Cambodia ការធ្វើកូដកម្មដោយសន្តិវិធី នៅមុខក្រុមហ៊ុនណាហ្គាវើល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង០៧:០៥នាទី នៅមុខក្រុមហ៊ុនណាហ្គាវើល១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានបុគ្គលិកណាហ្គាវើលបានបន្តប្រមូលគ្នាធ្វើកូដកម្មដើរ នៅមុខក្រុមហ៊ុនណាហ្គាវើល ដើម្បីទាមទាររកដំណោះស្រាយចំនួន ០៩ចំណុច (បាតុកម្មនេះមានរយ:ពេល០៧ថ្ងៃហើយ)។
- Angrut អង្រុត ព័ត៌មាន លោក ហ៊ុន ម៉ាណែតត្រូវបានមហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ៕
- Chan Born គាំទ្រ សេចក្អីសម្រេច អង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន ីសែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
- ENN Hot newsទាហានថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែន ២គោលដៅ បានចំនួន៧០នាក់ទាហានថៃបានឃាត់ខ្លួនបុរសជនជាតិកម្ពុជាម្នាក់ឈ្មោះ កើម ឡើន អាយុ៣៨ឆ្នាំ និងបក្ខពួកម្នាក់ទៀត រួមទាំងពលករ៤០នាក់ និងក្មេង១៨នាក់ទៀតក្នុងគោលដៅ១និងបន្តទៅគោលដៅនៅស្រុកតាប្រាយ៉ាខេត្តស្រះកែវដែរមួយទៀត នាំអោយចាប់ឃាត់បានពលករសរុប៧០នាក់ នៅ//បរិវេណភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ដើម្បីយកមកសួរចម្លើយ។ សមត្ថកិច្ចថៃនៅព្រំដែនស្រង់សំដីដោយសារព័ត័មានថៃថា៖តាមការសាកសួរ ពលរដ្ឋខ្មែរទាំងអស់ខាងលើ បានប្រាប់ថា ពួកគាត់លួចចូលមកប្រទេសថៃតាមច្រករបៀង ដោយដើរថ្មើជើងពីប្រទេសកម្ពុជា ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅ នៅស្រុកវ៉ាំងសំបូរ ខេត្តស្រះកែវ ចំនួន៤០នាក់ ព្រមទាំងក្មេង១៨នាក់ទៀត ដោយចំណាយប្រាក់ក្នុងការចូលមកធ្វើការក្នុងម្នាក់១,០០០បាតប្រាក់ថៃ ។Soy Sopheap Official តុលាការកំពូល សម្រេចតម្កល់ទោស លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធការ
- សង្ស័យថា សម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នៅខេត្តតាកែវ
- Chhoeun Bunchhorn ពួកយើងប្រឹងប្រែងណាស់ ពួកយើងមានឆន្ទៈតែមួយ នៅពេលការបញ្ចូលលេខជូននរគបាលរាជធានីភ្នំពេញចប់សព្វគ្រប់ ជនស៉ីវិលប្រើវិទ្យុនគរបាលជាតិ ត្រូវតែបង្ក្រាប គ្មានពាក្យ សម្រួល ។ អ្នកកំពុងលួចលេខនគរបាលជាតិប្រើ អ្នកលួចបង្កើតស្ថានីយខុសច្បាប់ អ្នកលួចចម្លងលេខនគរបាលជាតិលក់អស់លោកលោកស្រីនៅមានឱកាសកែខ្លួនមុនពេលការបញ្ចូលលេខនគរបាលរាជធានីភ្នំពេញបានបញ្ចប់ ។ មនុស្សដឹងខុសចេះកែខ្លួនគឺជាមនុស្សទេព
- ខេមរភាសា / RFI Khmer គណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជ្រើសតាំង លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្សថ្មី ដែលធ្វើឲ្យអនុប្រធានគណបក្សកាន់អំណាចមួយនេះ កើនដល់៤រូប។ ការកំណត់បេក្ខភាពលោក ហ៊ុន ម៉ាណែត និងការបង្កើនចំនួនអនុប្រធានគណបក្ស២នាក់បន្ថែមទៀតនេះ ត្រូវបានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
- Angrut អង្រុត ព័ត៌មាន គណបក្សប្រជាជនកម្ពុជាអំពាវនាវឲ្យជនរួមជាតិ បន្តរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ ដើម្បីរក្សាសន្តិភាព ឯករាជ្យ អធិប តេយ្យ និងបូរណភាពទឹកដីឲ្យបានរឹង មាំ និងស្ថិតស្ថេរគង់វង្សជាដរាប ៕
- Khmer press នៅរសៀលនេះ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូន William Guang ប្រធានគណបក្សខ្មែរក្រោក និងអ្នកពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ (ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខៃធ្នូ ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងនោះមានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ប្រមាណជាង១០នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួតាមនីតិវិធី។
- ២២ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៤នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១០នាក់- ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)
- ២២ ធ្នូ ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ ផាម វ៉ាន់ហ្ស៊ាង ( Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ នៅក្នុងជំនួបពិភាក្សានាឱកាសនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសម្តែងការអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍៧៧ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម “២២ ធ្នូ ១៩៤៤- ២២ ធ្នូ ២០២១”។ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរ បានបន្តជួយគាំទ្រគ្នាទៅវិញទៅមកជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះថ្ម ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើក៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២”នៅតំបន់កោះថ្ម “X-16”។
- ២២ ធ្នូ ២០២១ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្របត្តិការ តាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ជម្រុញលើកកម្ពស់ការងារអប់រំ បណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងអំពើភេវរកម្មឧក្រិដ្ឋកម្មឆ្លងដែនបង្ក្រាបការផលិត និងជួញដូរគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម។ជម្រុញការកសាង និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្រ្តយោធាថែមទៀត ក្នុងនោះបំពេញបន្ថែមខ្លឹមសារមួយចំនួននៅក្នុងប្រទេសវៀតណាម ដោយផ្តោតសំខាន់លើសមិទ្ធផល និងការលះបង់របស់កម្ពុជាដែលបានជួយរំដោះជាតិ និងបញ្ច្រប់សង្គ្រាមទាំងស្រុងនៅប្រទេវៀតណាម នៅខែមេសា ឆ្នាំ១៩៧៥នៅក្នងជំនួបនោះដែរ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានប្តេជ្ញាជួយសម្រួលដល់គណៈប្រតិភូគ្រូ បង្វឹក ក្រុមកីឡករ កីឡាការិនី សិល្បៈ នៃគណៈកម្មាធិការជាតិ ខេមសុក (CAMSOC)ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា ស៊ី ហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាមនៅអំឡុងខែឧសភា ឆ្នាំ២០២២ ដើម្បីកម្ពុជាមានលទ្ធភាពដកបទពិសោធន៍ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ី ហ្គេម (SEA Games) - អាស៊ាន ប៉ារ៉ា ហ្គេម (ASEAN Para Games)លើកទី៣២ ឲ្យទទួលបានជោគជ័យ។ .ថ្នាក់ដឹកនាំការពារជាតិប្រទេសទាំងពីរ បានឯកភាពគ្នាជម្រុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការល្អគ្រប់កាលៈទេសៈ ទប់ស្កាត់មិនឲ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់ចំណងមិត្តភាពដ៏រឹងមាំបានឡើយ និងប្តេជ្ញារួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនឲ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាជនទាំងពីរ។ឯកឧត្តម ផាម វ៉ាន់ហ្ស៊ាង Phan Van Giang បានប្រកាសគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ភាគីវៀតណាម ត្រៀមលក្ខណៈគ្រប់បែបយ៉ាងត្រៀមគាំទ្រចូលរួមក្នុងកិច្ចប្រជុំទាំងកម្រិតក្រុមការងារមន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តីតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ប្រធានកិច្ចប្រជុំ នៅឆ្នាំ២០២២ខាងមុខនេះ។
- ២២ ធ្នូ ២០២១ Thmey Thmey អាជ្ញាធរ ហៅបុគ្គលិកណាហ្កាវើលដ៍៣៦០នាក់ ដែលមិនសុខចិត្តនឹងការបញ្ឈប់ពីការងារ ចូលទៅពិភាក្សាគ្នា
- ២២ ធ្នូ ២០២១ BTV Cambodia ·រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចអភិបាលស្រុកចំនួន ៣ នៅក្នុងខេត្តកំពង់ឆ្នាំង រួមមានស្រុកបរិបូណ៌ ស្រុកជលគិរី និងស្រុកកំពង់លែងANGKORPOSTS.COMថ្មីបំផុតពីណាសា! របកគំហើញថ្មី បញ្ជាក់ពីការរកឃើញភពផែនដីទី២ហើយវិទ្យាស្ថានស្រាវជ្រាវអវកាស NASA របស់អាមេរិក ទើបតែបានបញ្ចេញតួលេខថ្មី នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី ២៣ កក្កដា ដោយបានបង្ហាញប្រាប់ ពីរបកគំហើញ នូវភពថ្មីមួយទៀត ដែលមានទ្រង់ទ្រាយ នឹងលក្ខណៈសម្បត្តិប្រហាក់ប្រហែល នឹងភពផែនដីយើងដែរ។ ភពដែល ត្រូវបានគេដាក់ឈ្មោះថា Kepler-452b គឺស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មួយផ្សេងទៀតពី ប្រព័ន្ធព្រះអាទិត្យរបស់ភពផែនដី។ ទោះបីជារបកគំហើញនេះ បានធ្វើឲ្យមានការត្រេកអរ ទូទាំងពិភពវិទ្យាសាស្ត្រ ក៏គេនៅមិនទាន់អាចស្មានបានទេ ថាវាអាចមានជីវិតរស់នៅ នៅលើភពនោះ។
- ២២ ធ្នូ ២០២១ Cam News Center ថាមែនៗ!!! ក្រោយ វិល្លាម សារភាពថាជាមេក្លោ-ង ស្រាប់តែ បែ-ក ធ្លាយរឿងវិល្លាមធ្លាប់មានទំនាក់ទំនងជាមួយ អុឹម សុវណ្ណរិទ្ធ ទៀតផង ខណៈដែល….ថាមែនៗ!!! ក្រោយ វិល្លាម សារភាពថាជាមេក្លោ-ង ស្រាប់តែ បែ-ក ធ្លាយរឿងវិល្លាមធ្លាប់មានទំនាក់ទំនងជាមួយ អុឹម សុវណ្ណរិទ្ធ ទៀតផងខណៈដែល….ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបច្បាស់រួចមកហើយថាលោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រា ប់ម ន្រ្តីក ង រា ជ អា វុ ធ ហ ត្ថ រា ជ ធា នីភ្នំពេញនៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១នេះថា ៖ខ្លួន គឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងប ញ្ជាផ្ទាល់ពីក្នុងរថយន្តឱ្យប្ល ន់ ឧ ក ញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះ…ដែលចូលចិត្តអួតពីមា ស ពេជ្រ ដុល្លារប្រិយមិត្តនៅចំារឿងរ៉ាវ ឧក្រិដ្ឋក ម្មប្លន់ ដ៏កក្រើកក្នុងក្រុងភ្នំពេញកាលពីកំឡុងខែមីនាកន្លងទៅជាក់ជាមិនខាន។ដោយឡែក ប្រការដែលគួរឲ្យកត់សម្គាល់នៅក្នុងពេល នោះគឺថា ក្រោយផ្ទុះក រណីប្លន់នោះ លោកWilliam Guang យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារឮដោយ បានលើកឡើងទាក់ទងនឹងមេ ក្លោ- ងចោរដែលមានឈ្មោះថា អុឹម សុវណ្ណរិទ្ធ យ៉ាងដូច្នេះថា៖ចេះតែឆ្ងល់ថា មេឧក្រិដ្ឋ ជន ចា-ប់ជំ-រិតដូចប្រហែលៗមុខ ការពិ -តទាល់ឆែកមេីលបានដឹងថាធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិ-សេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នាដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?សូមរំលឹកផងដែលថា រំលងបានត្រឹមតែប្រមាណជាងប្រាំបួនខែតែប៉ុណ្ណោះ រឿងរ៉ាវនៃក រណីប្ល-ន់នេះ៕
- ២២ ធ្នូ ២០២១ Kompuchea News នោះ! ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ប្រកាសប្តឹ ងក្រុមអ្នកចោទថាខ្លួនជាស្រីកំណាន់របស់ William Guang
- ២២ ធ្នូ ២០២១ The Cambodia Daily Khmer ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ប្លន់ប្រដាប់អាវុធដែលបានកើតលើមនុស្សដែលល្បីៗក្នុងសង្គម ដូចជាឧកញ៉ា អ៊ាន សៀវម៉ី និងប្រធានគណបក្សខ្មែរក្រោក លោក William Guang ជាដើម គឺជាព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលពិតមែន ប៉ុន្តែកិច្ចការដែលសំខាន់ជាងនេះ គឺពលរដ្ឋខ្មែរគួរតែនាំគ្នាឃ្លាំមើលការស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលវិញល្អជាង ព្រោះថាវាជាកិច្ចការដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូលak Sorn and Lim Cheavutha shared a live video.
- ២២ ធ្នូ ២០២១ Fresh News is live now.ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២ស្មោះត្រង់ ការពារ បម្រើថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជេីញចុះត្រួតពិនិត្យសិក្ខកាមត្រៀមបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងបេីកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់) ស្ថិតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
- ២២ ធ្នូ ២០២១ Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទម្លាយសំបុត្រសម្ងាត់២៨ឆ្នាំមុនរបស់លោក ហ៊ុន ម៉ាណែត សុំរៀនសាលាទាហាន សេដ្ឋកិច្ច នយោបាយ និងប្រវត្តិធ្លាប់ជាអ្នកបេះផ្លែប៉ោម (ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានទម្លាយនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនិងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឲ្យបាន។លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់អានលិខិតនេះ និងយល់ពី ម៉ាណែត កាន់តែច្បាស់ហើយ អ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្រ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រ័ជាន់ខ្ពស់នៅសកលវិទ្យាល័យញូវយ៉ក។ម៉ាណែត ធ្លាប់ បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំង ដោយស៉ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារនេះ ដើម្បីរៀនភាសារបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិទ្យា សម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ»៕
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហ៊ុន ម៉ាណែត រៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ។ សម្តេចបានឲ្យដឹងដែរថា ម៉ាណែតធ្លាប់ស៊ីឈ្នួលបេះផ្លែប៉ោម អំឡុងពេលរស់នៅជាមួយគ្រួសារបារាំងមួយនៅទីនោះ ៕
- ២២ ធ្នូ ២០២១ Chan Born ប្រវត្តិមហាសេដ្ឋីចោរ នយោបាយៈ នៅកម្ពុជាឃើញមានមហាចោរធំៗ ៣ នាក់ គឺ ២ ប្លន់ដី ៤ខេត្តឲ្យ ពួក ចាម យួន ម៉ុងតាញ៉ា និង ម្នាក់នេះ ប្លន់លុយជិត ១០ លានដុល្លា. ។ ឈ្មោះ ដើម គី វណ្ណា កើតម្តុំ យឿ ត្រី ផ្សារអូរឬស្សី..នៅឆ្នាំ ២០១២-២០១៣ ស្រុកខ្មែរមានចលាចល បដិវត្តន៍ពណ៍ បានបាតុកម្មយ៉ាងវឹកវរ មានបក្សច្រើនជាង ៦០ បក្ស ពេលនោះ វីល្លៀម ហ្គ័ង ទាក់ទាញបាន ជំនួយគ្រប់ទិសទី ពីអូស្រ្តាលី បារាំង អាមេរិក..ក្នុងការដឹកនាំ រៀបចំបាតុកម្ម ចុះមើលព្រំដែន កោះត្រល់ តំបន់ត្រីកោណ..តារារូបនេះនៅបាន ប្រើសម្រស និង ជំនាញគ្រូជោគជ័យ ទាក់ទាញ នារីៗ ឬ មេម៉ាយ ឲ្យជួយចិញ្ចឹម និស្សិតស្នេហារជាតិ ឬ និស្សិតមានជំងឺមហារីកដែលត្រូវការវៈកាត់ ព្យាបាល..បែបនេះហើយ នាំឲ្យគេមានចំណួល ក្លាយជា មហាសេដ្ឋី មានអំណាច មានកិត្តិយស មានដល់ កាំភ្លើង មានកងកម្លាំង..ដឹកនាំការប្លន់។ ពេលសាកសួរចម្លើយ គេឆ្លើយថា គេពិតជាមេដឹកនាំការប្លន់មែន គោលបំណងគឺ សង្ឈឹមថា ជាប់គុក ៥ ឆ្នាំ ចេញមកវិញ ធ្វើនយោបាយបន្ត យកលំនាំ ប៉ែន សុវណ្ណ ( នេះជា សុខ សុវណ្ណ !! ) សម្រាប់ឆ្នាំ ២០២៨ ខាងមុខ ។ ប្រវត្តិទាំងនេះ បែកធ្លាយ ដោយសារ មន្រ្តីគណបក្សប្រឆាំងជាច្រើនទំលាយចេញមក តាម Social Media ព្រោះពួកក៍ចាញ់បោក គ្រូជោគជ័យនេះដែរ
- ២២ ធ្នូ ២០២១ BTV Cambodia សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើអោយអាស៊ានពី៩ មកគ្រប់ចំនួន១០វិញ។
- ២២ ធ្នូ ២០២១ San Prum អ្នកស្រុកព្រះនេត្រព្រះប្រហែលមិនរំលង លោក លី សំអាង ទេ មើលទៅ ? លោកធ្វើ ការងារអី បានមានដីព្រៃលិចទឹកដល់ទៅជិត ១០០០ហិតា ដោយ មានអ្នកសុីញ៉េ បោះត្រា អោយទៀត ខ្ញុំ ទុកចាំអ៑ុតមើលតើ លោកសារភាពទេ? បើមិនសារភាព ក៏គេដឹងអស់ហើយ.....
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ប្រកាសនៅមុននេះបន្តិចថា ទោះសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ក៍លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕
- ២២ ធ្នូ ២០២១ Thmey Thmey សម្តេច ហ៊ុន សែន៖ អ្នកចង់រត់ការធ្វើមេគយ មិនបាច់រត់ទេ លោក គុណ ញឹម បន្តកាន់ដល់ឆ្នាំ២០២៥
- ២២ ធ្នូ ២០២១ Soy Sopheap Official និសិត្សភូមាត្រូវស្វែងយល់ប្រវត្តិសាស្ត្រ យើងទាំងទ្វេ!១-ត្រូវអរគុណមេដឹកនាំខ្មែរ និង ជនជាតិខ្មែរ ដែលខិតខំជួយស្វែងរកសន្តិភាពជូនប្រជាជនភូមា និង ប្រទេសភូមា។២-ភូមិសាស្រ្តនយោបាយប្រទេសយើងទាំង២គឺដូចគ្នា ត្រូវបានប្រទេសប្រឆាំង ប្រ៊ីដុតបញ្ឆេះ។៣- យើងទាំងទ្វេរួមគ្នាកសាងសន្តិភាពតំបន់ដើម្បីប្រយោជន៏រួមគ្នា និង តំបន់ទាំងមូល។៤- មានតែម្តងគត់ មុនសៀម វាយបែកលង្វែក ស្តេចរបស់ខ្មែរបញ្ជូនទ័ពជួយសៀមវាយភូមា។ក្រោយមកដល់បច្ចុប្បន្នយើងមិនដែលមានអរិភាពនិងគ្នាទេព្រោះភូមិសាស្ត្រនយោបាយន៏យើងមានគូបក្សដិបក្ខរួមដែលត្រូវទប់ទល់រួម។យើងយល់ពីសុខទុក្ខរបស់អ្នកព្រោះកម្ពុជាធ្លាប់ឆ្លងកាត់រួចមកហើយ។
- ២២ ធ្នូ ២០២១ PNN News សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។ អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។ នៅព្រឹកនេះ ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មានមេគយម៉ាស្រុកខ្មែរ លោកបណ្ឌិត គុណ ញឹម ត្រូវបានសម្តេចតេជោ ហ៊ុន សែន ពន្យារពេលការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥ ដើម្បីឲ្យលោក គុណ ញឹម ចូលរួមធ្វើទំនើបកម្មស្ថាប័នគយ ៕
- ២២ ធ្នូ ២០២១ RFA Khmer ពលរដ្ឋ#ភូមាចាប់ផ្ដើមផ្ទុះកំហឹងចំពោះលោក ហ៊ុន សែន រហូតឈានដល់ការជាន់ឈ្លី និងដុតរូបថតរបស់លោក ដើម្បីប្រឆាំងនឹងគម្រោងទស្សនកិច្ចទៅជួបជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)។ មន្ត្រីបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយថា លោក #ហ៊ុនសែន កំពុងតែធ្វើឱ្យ#កម្ពុជាអាម៉ាស់នៅក្នុងសមាគម#អាស៊ាន និងឆាកអន្តរជាតិដោយសារតែលោកទៅទាក់ទងមេដឹកនាំដែលរងការរិះគន់ និងដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលោភ#សិទ្ធិមនុស្ស និង#ប្រជាធិបតេយ្យ... #RFAKhmer #Politics #HunSen សារព័ត៌មានភូមា ឈ្មោះ Khit Thit Media បានចុះផ្សាយអំពីរូបភាពនៃយុទ្ធនាការទាំងនេះ ដោយសរសេរថា បើលោក ហ៊ុន សែន នៅតែបន្តទំនាក់ទំនងជាមួយលោក មីន អ៊ុងលាំង នោះនឹងបំផ្លាញកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អាស៊ានទាំងមូល។ ប្រភពដដែលនេះរិះគន់ថា ការប្រកាសអំពីការប្ដេជ្ញាចិត្តធ្វើទស្សនកិច្ចនៅពេលខាងមុខរបស់លោក ហ៊ុន សែន ដោយគ្មានវត្តមានអ្នកស្រី អ៊ុង សានស៊ូជី
- ២២ ធ្នូ ២០២១ (Aung San Suu Kyi) មេបក្សប្រឆាំងនៅភូមា ពុំមែនជាការដោះស្រាយជម្លោះពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការលើកទឹកចិត្តរបបសឹកភូមាកាន់កាប់អំណាចដោយខុសច្បាប់ឡើង និងជាការគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិនៅភូមាផងដែរ។ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឆ្លើយតបថា យុទ្ធនាការរបស់ពលរដ្ឋភូមានៅពេលនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេប៉ុណ្ណោះ ដែលមិនអាចហាមប្រាមបាន ហើយក៏គ្មានឥទ្ធិពលអ្វីមកលើកិត្តិយស និងការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកអះអាងថា គោលបំណងទស្សនកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមចង់ជួបមេដឹកនាំរបបសឹកភូមា គឺដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅភូមាតែប៉ុណ្ណោះ៖ «ក្នុងនាមជាអ្នកនយោបាយគឺ វាមានពីរក្រុម មានអ្នកគាំទ្រ ហើយនិងអ្នកមិនគាំទ្រ។ ការធ្វើអ៊ីចឹង គ្រាន់តែជាការបញ្ចេញកំហឹងមួយតែប៉ុណ្ណឹង។ វាអត់មានផលប្រយោជន៍ធំសម្រាប់ដោះស្រាយបញ្ហាភូមានោះទេ»។
- ២២ ធ្នូ ២០២១ ភូមារ ក្រុម អ៊ុង សាន ស៊ូជី ធ្វើបាតុកម្មប្រឆាំងកម្ពុជា ដែលប្តេជ្ញាជួយ នាំភូមារចូលសមាគមន៍ អាស៊ានឡើងវិញ។ សារបាន នៃជំលោះ ពួកអ៊ុង សានស៊ូជី គ្រប់គ្រងរដ្ឋតាំងពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០២០ តែមិនអាចគ្រប់គ្រង វិស័យយោធាសន្តិសុខ ដូច្នេះគ្រោងធ្វើរដ្ឋប្រហារ តែត្រូវពួកយោធាដឹងមុន ក៍ធ្វើរដ្ឋប្រហារតបវិញ រួចព្យាយាមរៀបចំការបោះឆ្នោតតាមរដ្ខធម្មនុញ្ញដែល ចែកអាសនៈកៅអី ២៥% ឲ្យទៅយោធាដោយស្វ័យប្រវត្តិ បែបនេះ ធ្វើឲ្យក្រុមអ៊ុង សានស៊ូជី ប្រឆាំងការបោះឆ្នោត ប្រឆាំងការផ្សះផ្សារ។ ជនជាតិ អ៊ុង សានស៊ូជី និង ជនជាតិ ពួកយោធា ស្រដៀង ជនជាតិខ្មែរ និង ជនជាតិកម្ពុជា ជនជាតិថៃ និង ជនជាតិ សៀម.. គឺមិនអាចអត់គ្នាបានទេ ហើយកុំភ្លេចថា ការធ្វើបាតុកម្មប្រឆាំងមេដឹកនាំកម្ពុជា បើពួកយោធាភូមារ រារាំង គឺមិនអាចធ្វើបានទេ តែនេះជា នយោបាយ ដែលគេ លួចជួយ បាតុករជាសម្ងាត់ពីក្រោយ (ល្បិចជាតិនិយម)។
- ២២ ធ្នូ ២០២១ Troryorng TV ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង ក្រសួងមហាផ្ទៃ ចាប់អារម្មណ៍ខ្លាំងលើ វិទ្យុទាក់ទងដែលមេបក្សខ្មែរក្រោកប្រើប្រាស់! ប៉ុន្មានថ្ងៃនេះតាមដានព័ត៌មានលោកប្រធានបក្សជាប់ជានិច្ច ប៉ុន្តែអ្វីខ្ញុំចាប់អារម្មណ៍ ជាងគេ គឺវិទ្យុទាក់ទងរបស់ពួកគាត់តែម្តង ។ តើគាត់នៅស្ថាប័នណាបានអាចប្រើវិទ្យុនេះបាន? ទាំងនេះហើយទើបបានខ្ញុំប្រឹងប្រែងធ្វើបញ្ជីគ្រប់គ្រង ដោយឱ្យប្រធានអង្គភាពមួយៗ ទទួលស្គាល់ឈ្មោះដែលបានបញ្ជូនមក ។នេះជាការលើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង ក្រសួងមហាផ្ទៃតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក។បើតាមលោកប្រធាននាយកដ្ឋានដដែល នៅពេលវិធានការក្តៅចាប់ផ្តើម នរណា ដែលប្រើប្រាស់ខុសពីនគរបាលជាតិ ពួកគេនឹងស្គាល់ច្បាប់ជាអ្វី! នៅពេលនាយកដ្ឋាន បញ្ចប់ការបញ្ចូលលេខជូននគរបាលរាជធានីភ្នំពេញ អស់លោកដែលជំនាញខាងលួច លេខនគរបាលប្រើ ឬជំនាញបុកលេខនគរបាលលក់នឹងស្គាល់ទ្វារនាយកដ្ឋានវិទ្យុហើយ ។
- ២២ ធ្នូ ២០២១ PNN News កងទ័ពកម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតសម្តេចពិជ័យសេនា ទៀ បាញ់ ជំនួបពិភាក្សា ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានទទួលលទ្ធផលផ្លែផ្កា។ កងទ័ពប្រទេសទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កសាងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ សម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរកម្ពុជា-វៀតណាម៕ រូបភាព៖ ផេក្វេសប៊ុកសម្តេចពិជ័យសេនាទៀ បាញ់
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន មុនទៅកាន់ប្រទេសភូមា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ពលរដ្ឋភូមាដែលដុតរូបសម្តេចថា ពួកគេនឹងទទួលបានសន្តិភាពនៅពេលខាងមុខ ៕
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ៖ "អូមីក្រុង" មានវត្តមាននៅកម្ពុជា ៨ករណីហើយ តែកុំស្លន់ស្លោរពេក ៕
- ២២ ធ្នូ ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន តម្រូវឲ្យពន្ធដារ, គយ និងរតនាគារជាតិ រាយការណ៍ជូនជាប្រចាំថ្ងៃ ពីស្ថានភាពចំណូលថវិកាជាតិ (Video inside) ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា សម្តេចបានកំណត់ឲ្យអង្គភាពប្រមូលចំណូល និងគ្រប់គ្រងចំណូលចំនួន៣ រួមមានអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវរាយការណ៍ពីស្ថានភាពចំណូលថវិកាជាតិ ជាប្រចាំថ្ងៃជូនសម្តេច ដើម្បីងាយស្រួយគ្រប់គ្រប ចំណូលរបស់ជាតិ។ ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។ សម្តេចេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តាមធម្មតាត្រូវវាយ [ផ្ញើ] ឲ្យខ្ញុំ ចំណូលពន្ធដារ ចំណូលគយ លុយនៅក្នុងរតនាគារជាតិ និងអត្រាប្តូរប្រាក់ យូរបំផុតម៉ោង៧យប់ ខ្ញុំបើកមើល។ ប៉ុន្តែក្នុងរង្វង់ម៉ោង៥ល្ងាច ទៅម៉ោង៦៖៣០ល្ងាច គឺ គុណ ញឹម, គង់ វិបុល ត្រូវវាយឲ្យខ្ញុំ ហើយនឹងផ្នែករតនាគារជាតិ។ ខ្ញុំត្រូវគ្រប់គ្រងឲ្យដឹង ពីចំណូលឡើងចុះ»។ សម្តេចតេជោបានថ្លែងថា រយៈពេល១១ ខែឆ្នាំ២០២១ ចំណូលគយរកបាន២ ០៥៥លានដុល្លារអាមេរិក ស្មើនឹង៨៧ភាគរយ ហើយបើគិតពេញមួយឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ អាចនឹងរកប្រាក់ចំណូលបានជាង២ ២០០លានដុល្លារ។ ចំណែកអគ្គនាយកដ្ឋានពន្ធដារវិញ នៅរយៈពេល១១ខែ ឆ្នាំ២០២១ រកចំណូលបាន ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣ភាគរយនៃផែនការ។ បើគិតចំណូលទាំងគយ និងពន្ធដារ កម្ពុជាទទួលចំណូលបានជាង៤ពាន់លានដុល្លារ។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំណូលដែលរកបាន ដោយស្ថាប័នប្រមូលចំណូលទាំងពីរនេះ គឺអាចឲ្យកម្ពុជាទ្រងទ្រង់ការចំណាយ របស់ប្រទេសកម្ពុជាបានសម្តេចបញ្ជាក់ថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ គឺមានការគិតគូរយ៉ាងម៉ត់ចត់ ទាំងការប្រមូលចំណូល និងការចំណាយ។ សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតបានបង្ហាញ នូវការសោកស្តាយដែលពិភពលោក ក៏ដូចជាកម្ពុជាទទួលនូវការប៉ះពាល់ដោយសារកូវីដ១៩ ប្រសិនបើមិនមានកូវីដ១៩ទេ ចំណូលរបស់កម្ពុជាទទួលបានកំណើនខ្ពស់ជាប្រចាំ ហើយសម្តេចនឹងងាយស្រួល ប្រើប្រាស់ចំណូលទាំងនោះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ជាតិ ដោយមិនពឹងផ្អែកតែជំនួយ ឬប្រាក់កម្ចីពីបរទេសនោះឡើយ៕
- ២២ ធ្នូ ២០២១ Fresh News GOOD NEWS ! ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មីរកឃើញ៤នាក់, ជាសះស្បើយ១០នាក់(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៤នាក់, អ្នកជំងឺចំនួន១០នាក់ជាសះស្បើយ។ ព័ត៌មានសង្គម នុះ ឧកញ៉ាអ៊ាន សៀវមុី ប្រកាសប្តឹងអ្នកកាសែតដែលផ្សាយថា ខ្លួនជាស្រីស្នេហ៍មេចោរប្លន់វីល្លាមគ័ង (មានវិដេអូ)
- ២២ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer គណបក្សប្រជាជនកម្ពុជានឹងរៀបចំសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្ស នៅព្រឹកថ្ងៃស្អែកនេះ ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីនាពេលអនាគត។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា សន្និបាតនៅថ្ងៃស្អែកនេះ នឹងលើកឡើងនូវរបៀបវារៈចំនួន៤។ ក្នុងនោះទី១ ស្តីអំពីការជ្រើសតាំងអនុប្រធានគណបក្សចំនួន២រូបបន្ថែម ទី២ការសម្រេចបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី ទី៣គឺការរៀបចំទិសដៅការងារសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាឆ្នាំក្រោយ និងទី៤ គឺជាការណែនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន។ ការសម្រេចបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី ត្រូវបានលោកសុខ ឥសាន បញ្ជាក់ថា មានបេក្ខភាពតែមួយរូបប៉ុណ្ណោះដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះ តែលោកមិនបញ្ជាក់ថា ជានរណានោះទេ។
- ២២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន គណបក្សប្រជាជនកម្ពុជានឹងប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន និងជ្រើសតាំងអនុប្រធានគណបក្ស២រូបបន្ថែមទៀតនៅថ្ងៃស្អែក ៕
- ២២ ធ្នូ ២០២១ News Fast គណបក្សប្រជាជនកម្ពុជានឹងរៀបចំសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្ស នៅព្រឹកថ្ងៃស្អែកនេះ ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីនាពេលនាគត។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា សន្និបាតនៅថ្ងៃស្អែកនេះ នឹងលើកឡើងនូវរបៀបវារៈចំនួន៤។ ក្នុងនោះទី១ ស្តីអំពីការជ្រើសតាំងអនុប្រធានគណបក្សចំនួន២រូបបន្ថែម ទី២ការសម្រេចបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី ទី៣គឺការរៀបចំទិសដៅការងារសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាឆ្នាំក្រោយ និងទី៤ គឺជាការណែនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន។ ការសម្រេចបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី ត្រូវបានលោកសុខ ឥសាន បញ្ជាក់ថា មានបេក្ខភាពតែមួយរូបប៉ុណ្ណោះដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះ តែលោកមិនបញ្ជាក់ថា ជានរណានោះទេ។
- ២១ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២២ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន # ៣នាក់ (ឆ្លងសហគមន៌: ២ នាំចូល: ១នាក់) និងមានជាសះស្បេីយ #៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤៣០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៨២៤ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #៣០០៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩📢 ស្ថានភាពជំងឺ #កូវីដ១៩ នៅ #ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១៖🟡 អ្នកឆ្លងថ្មី ចំនួន ០៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)🟢 ជាសះស្បើយ ចំនួន ០៩ នាក់🔴 អ្នកស្លាប់ ចំនួន ០១ នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់)
- ENN Hot news ចាងហ្វាងសារព័ត៌មានកងមាសនិងចាងហ្វាងសារព័ត៌មានក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជំរិតទារប្រាក
- Hout Songhak ភ្នំពេញ៖ចាងហ្វាងសារព័ត៌មាន២នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធការគំរាមកំហែងជំរិតទារប្រាក់ចំនួន៦០០ដុល្លារ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានពីអ្នកគ្រប់គ្រងហាងកាហ្វេ V88 ។សមត្ថកិច្ចបានឃាត់ខ្លួនចាងហ្វាងសារព័ត៌មានទាំង២នាក់នេះ នៅចំណុចក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នាក់ គន្ធី ភេទប្រុស ជាអ្នកគ្រប់គ្រងហាងកាហ្វេ V88 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ចំណែកចាងហ្វាងសារព័ត៌មានទាំង២នាក់ មានឈ្មោះ ដុំ ដានី ជាចាងហ្វាងគេហទំព័រកងមាស និង អ៊ុន ច័ន្ទថា ជាចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ ។ភស្តុតាងដែលសមត្ថកិច្ចចាប់យកបាន គឺ ប្រាក់ដុល្លារចំនួន៦០០ដុល្លារដែលបច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទាំង២នាក់ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។មជ្ឈដ្ឋានមួយចំនួនមើលឃើញថា តើហេតុអ្វីបានជាចាងហ្វាងសារព័ត៌មានទាំង២នាក់ នេះ ទៅគំរាមកំហែងជំរិតទារប្រាក់ពីអ្នកគ្រប់គ្រងហាងកាហ្វេ V88 តើនៅក្នុងហាងកាហ្វេ V88នេះ មានបទល្មើសអ្វីកើតឡើង បានជាអ្នកសារព័ត៌មានទៅពាក់ព័ន្ធហើយទៅជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានបែបនេះ ។បញ្ហានេះសង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវផង «តើក្នុងហាងកាហ្វេ V88 នេះ មានលាក់បង្កប់នូវល្បែងស៊ីសងដែរឬទេ ? តែកន្លងមក សមត្ថកិច្ច បានចុះទៅផ្ទាល់ ហើយចេញរបាយការណ៍ ទីតាំងនេះ មិនមានបង្កប់ល្បែងស៊ីសង ឡើយ ៕
- BTV Cambodia ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ នគរបាលបានឱ្យដឹងថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់នេះ មានស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងអគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការខុសច្បាប់។
- ២០ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៤នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១២នាក់-ករណីស្លាប់ ០ នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)
- ២០ ធ្នូ ២០២១ Vann Saray BREAKING (Update): កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី camnews ២០ ធ្នូ ២០២១ / 20 December 2021 ប្រជាពលរដ្ឋភូមានាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុនសែន ដែលនឹងទៅជាន់ទឹកដីប្រទេសភូមានៅដើមខែក្រោយនេះ ។
- ២០ ធ្នូ ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងចូលរួមដាំដើមឈើក្នុងតំបន់ព្រៃលិចទឹក(បន្ទាយមានជ័យ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធ ភូមិភាគទី៥ ព្រមទាំងការដឹកនាំបញ្ជានិងណែនាំផ្ទាល់របស់ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំងចូលរួមដាំដើមឬស្សី ដើមត្នោត និងដើមឈើព្រៃលិចទឹក សម្រាប់ការពារ ជម្រកត្រីពងកូននៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចូលរួមជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី បន្តសកម្មភាពក្នុងការដាំព្រៃ លិចទឹកឡើងវិញនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីទុកជាជម្រកត្រីពងកូន ក្នុងការរក្សាមច្ឆជាតិទុកសម្រាប់អ្នកជំនាន់ក្រោយមហាជនទូទៅមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ ដកហូតយកព្រៃលិចទឹកក្នុងតំបន់៣ ពី ជនខិលខូច ដែល ទន្រ្ទាន កាន់កាប់ ដោយ ខុសច្បាប់ ទុកជាសម្បត្តិរដ្ឋ ដើម្បីរក្សាជាជម្រកត្រីពងកូន បម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាជនរាប់លាននាក់ នៅពេលបច្ចុប្បន្ននិងទៅអនាគត៕
- ២០ ធ្នូ ២០២១ Vann Saray អីយ៉ាស់! ចោរចាប់បានហើយ។ ចាំមើលការពិតទៅជាយ៉ាងណា? ឆ្ងាញ់ត្រង់គ្នាត្រូវចោរប្លន់ហើយ ត្រូវគេយកលេបខាយលេងទៀត។ គិតទៅសង្គមខ្ញុំកំពូលសេរីមែន។
- ២០ ធ្នូ ២០២១ BREAKING: ទីបំផុតក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនហើយ
- ២០ ធ្នូ ២០២១ Phnom Penh Gendarmerie ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ។ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។
- ២០ ធ្នូ ២០២១ Prak Vanda Update : ករណីចូលប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កងរាជអាវុធហត្ថបានឃាត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក នៅយប់ថ្ងៃទី២០ ធ្នូ ២០២១នេះផងដែរ ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេនេះ ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ទៀតបន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ធ្វើសកម្មភាពប្លន់ផងដែរ។
- ២០ ធ្នូ ២០២១ Hout Songhakព័ត៌មានដែលទទួលបានពីកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្ររាជធានីភ្នំពេញ៕យប់ថ្ងៃ 20 ធ្នូ 2021
- ២០ ធ្នូ ២០២១ COMFREL បណ្តាញព័ត៌មានក្នុងស្រុក នៅថ្ងៃទី 20នេះថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី
- ២០ ធ្នូ ២០២១ CNews LiveBREAKING (Update): សមត្ថកិច្ចចំរុះ និងកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្ល ន់ផ្ទះ អ៊ាន សៀវម៉ី(ភ្នំពេញ)៖ តាមព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕
- ២០ ធ្នូ ២០២១ BTV Cambodia Update ៖ករណីចូលប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កងរាជអាវុធហត្ថបានឃាត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក នៅយប់ថ្ងៃទី២០ ធ្នូ ២០២១នេះដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេនេះ ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ទៀតបន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ធ្វើសកម្មភាពប្លន់ផងដែរ។
- ២០ ធ្នូ ២០២១ អធិរាជ មហាសាច់ សៀវម៉ី គឺជាស្រីកំណាន់គ្មានទីបញ្ចប់របស់ វីល្លាម ដែលជារឿយៗពួកគេតែងណាត់ជួបគ្នាដើម្បីធ្វើដំណើរទេសចរណ៍នៅឋានសួគ៌លោកកិយ។ បន្ទាប់ពីមានពត៌មានប្លន់ សៀវម៉ី សមត្ថកិច្ចបានចាប់ក្រុមចោរប្លន់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ហើយក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។តែអ្វីដែលចម្លែកគឺមេចោរនោះជា វីល្លាម ដែលធ្លាប់ឡើងទៅលេងឋានសួគ៌ជាមួយ សៀវម៉ី ទៅវិញ តើរឿងនេះមានអ្វីដែលជាអាថ៌កំបាំង ?៕
- ២០ ធ្នូ ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត BREAKING (Update): ក្រុមចោរប្លន់ផ្ទះ អ៊ាន សៀវម៉ី បានយករថយន្តទៅប្លុងចោលនៅខណ្ឌដង្កោ, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធក្រុមជនសង្ស័យ(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យលោកបន្តថា ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។
- ២០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ប្រធានគណបក្សខ្មែរក្រោក លោក វីលៀម ហ្កាំង (William Guang ) និង ជាអ្នកដែលគេស្គាល់ថាមេគំនិតចលនាឲ្យពលរដ្ឋខ្មែរផ្តិតមេដៃ ដើម្បីទាមទារយកកោះត្រល់ពីវៀតណាមវិញនោះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី ។ ក្រៅពីលោក វីលៀម ហ្កាំង មនុស្ស១១នាក់ទៀត ក៍ត្រូវបានចាប់ខ្លួនពាក់ពន្ធ័ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ ។ គួររំឮកថា ករណីប្លន់ដ៍កកក្រើករញ្ជួយមេឃនេះ បានកើត ឡើងកាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០២១ នៅសង្កាត់ចោម ចៅ១ ខណ្ឌពោធិសែនជ័យ ដោយក្រុមចោរយកបានខ្សែ កចំនួន៣ខ្សែ ហើយដែលគេអះអាងថា ខ្សែ.កទាំង៣ខ្សែនោះមានតម្លៃសរុបជាង២លានដុល្លារ ៕
- ២០ ធ្នូ ២០២១ Kampuchea Thmey Daily Breaking News: នៅមុននេះបន្តិចរថយន្តសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ទាំង១២នាក់ ចេញពីបុរីប៉េង ហួត ៦០ម៉ែត្រ ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណៈក្បួនរថយន្តបានការពារយ៉ាងតឹងរឹង។កាមទេព លីម ហុងមានផ្ទះវិឡា រកសុីលក់ដី នឹងផ្ទះល្វែង ជាមេបក្សមួយទាំងមូល ទៅធ្វើចោរប្ល=ន់?ឆ្កួតមែន ទាស្ងោរហើយ ចេះហោះ🙄
- ២០ ធ្នូ ២០២១ Vann Saray ជនទុច្ចរិតយកឆាកនយោបាយជាឈ្នាន់រកស៊ី និងបិទបាំងទង្វេីលាមករបស់ខ្លួនពិតជាគួរឱ្យខ្លាច។ ច្បាប់គួរពិនិត្យលក្ខណ:សម្បត្តិ គុណវុឌ្ឍិទាំងឡាយ ព្រមទាំងសាវតារបស់បុគ្គលដែលជាប្រធាន និងជាមេដឹកនាំបក្ស មុនឱ្យបង្កេីតបក្សដែរទេ?បងប្អូនប្រជាពលរដ្ឋក៏គួរចេះថ្លឹងថ្លែង វាយតម្លៃចំពោះសម្តីរបស់បុគ្គលនយោបាយ កុំឱ្យឮគេស្រែកសុទ្ធតែត្រូវ សុទ្ធតែល្អ។ បុគ្គលនេះ ធ្លាប់ស្រែកថា បេីគេឈ្នះឆ្នោតគេនឹងវាយយកកោះត្រល់។ ខ្មែរមិនតិចទេស្ញប់ស្ញែងនឹងសម្តីរបស់គេ។
- ២០ ធ្នូ ២០២១ Tep Monyrot_ ព្រះអើយ! ខ្ញុំតាមមិនទាន់ទេ ! 😂 _ អ្នកលក់ឡេក្លាយជាឧកញ៉ា _ មេបក្សនយោបាយក្លាយ ជាចោរប្លន់ _ ធារី - តុលា ក្លាយជាអ្នកដ៍ទៃ_ គ្រូជោគជ័យ ក្លាយជាជនទី៣ _ អាក្រក់ ទៅជាល្អ_ ស ទៅជាខ្មៅ _ ខ្លៅ ទៅជាបណ្ឌិត ពិភពមួយនេះ ក្រឡាប់ចាក់ខ្លាំងណាស់ ខ្ញុំចង់នៅស្ងៀមស្ងាត់មួយរយៈ !លោក William Guangមេបក្សខ្មែរក្រោក បញ្ចេញសារដែលខ្មោច ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ឆាតសុំការងារធ្វើ05-December-2021 / សន្តិសុខសង្គម
- ២០ ធ្នូ ២០២១ BTV Cambodia នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានមានប្រសាសន៍ថា ក្រុមចោរប្លន់ប្រដាប់អាវុធចូលប្លន់ក្នុងផ្ទះអ្នកលក់ឡេកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានចំនួន ១២នាក់ (ស្រី ៣នាក់ និងប្រុស ៩នាក់) ដោយក្នុងនោះមានប្រធានគណបក្សខ្មែរក្រោកផងដែរ និងដកហូតវត្ថុតាងដែលប្លន់បានមួយចំនួន រួមទាំងកាំភ្លើង៥ដើមព័ត៌មានរាល់ថ្ងៃ ចម្លើយមេក្លោង សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ដែលជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ បញ្ជាផ្ទាល់ពីក្នុងរថយន្ត ប្លន់ឩកញ៉ា អ៊ានសៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះ...ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ...ដូចផ្គើន...នេះជាសារមួយដល់អ្នកដែលចូលចិត្តបង្អួត បង្ហាញ តាមបណ្តាញសង្គម
- ២០ ធ្នូ ២០២១ CTV9 HDUpdate ៖ ករណីប្លន់អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ៖ William Guang ជាមេដឹកនាំចោប្លន់ ហើយប្រាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តប្លន់ថា...(ភ្នំពេញ)៖ នៅមុនពេលប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ខ្ទង់លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ ម្សិលមិញនេះ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកបានគ្រឿងអលង្កា ខ្សែរកពេជ្រ ចំនួន 3ខ្សែរ និងទូរស័ព្ទចំនួន 2គ្រឿង គិតជាទឹកប្រាក់ប្រហែលខ្ទង់លានដុល្លារ។បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការ ដែលមានខ្សែរកពេជ្រ ចំនួន ៣ខ្សែរ និងទូរស័ព្ទ 2គ្រឿង ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែលខ្ទង់លានដុល្លារ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ សមត្ថកិច្ច បានចាប់ខ្លួនមេក្លោងបានហើយ ដែលគេស្គាល់ថាជា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងជា ប្រធានគណបក្សខ្មែរក្រោក ។ តាមចម្លើយសារភាពរបស់មេក្លោងរូបនោះ បានអោយដឹងថា មូលហេតុដែលខ្លួនសម្រេចចិត្ត នាំក្រុមរបស់ខ្លួន ចូលទៅប្លន់នោះ ព្រោះតែខ្លួនមិនពេញចិត្តទៅនិងភាពអំនួត និងការបង្អួតទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ។ ហើយក្នុងការធ្វើសកម្មភាពប្លន់នោះ គឺខ្លួនជាមេក្លោង មិនបានបញ្ចេញសកម្មភាពប្លន់ដោយផ្ទាល់នោះទេ គឺនៅអង្គុយក្នុងឡាន និងបញ្ជាពីចម្ងាយ ។
- ២០ ធ្នូ ២០២១ អេង ហ៊ី ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។ ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។ សូមអរគុណ។
- ២០ ធ្នូ ២០២១ Fresh News ប្រធានាធិបតីវៀតណាម ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង (Photo Inside)(ភ្នំពេញ)៖ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម អញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅវេលាម៉ោង៩៖៤៣នាទី ព្រឹកថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន សួនហ៊្វុក មានកម្មវិធីចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏មានចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលោកប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរព្រឹកនេះ
- ២០ ធ្នូ ២០២១ Khmernote សន្តិសុខសង្គម ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ២នាក់បន្ថែមទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកនេះកម្លាំងប្រដាប់អាវុធឡោមព័ទ្ធឆែកឆរ ទីតាំងមួយកន្លែង ...http://camnews.com.kh › news › detail· Translate this page
- Dec 4, 2014 — កម្លាំងប្រដាប់អាវុធឡោមព័ទ្ធឆែកឆរ ទីតាំងមួយកន្លែងរបស់ឧកញ៉ា ថោង សារ៉ាត់ (ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ បានឱ្យដឹងថា នៅវេលាម៉ោងជិត ៩៖០០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចចម្រុះ ប្រដាប់ដោយអាវុធគ្រប់ដៃ បានបន្តចុះទៅឆែកឆេរ នៅទីតាំងថ្មីមួយកន្លែងទៀត ស្ថិតនៅម្តុំ បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងក្នុងករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កំពុងសម្ងំលាក់ខ្លួនទីនោះ។ ការចុះឆែកឆេរនៅទីតាំងថ្មីនេះ បានធ្វើឡើងបន្ទាប់ពី កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ចុះទៅឡោមព័ទ្ធទីតាំងមួយ របស់ឧកញ៉ា ថោង សារ៉ាត់ នៅគេហដ្ឋានរបស់ លោក ក្នុងសង្កាត់ចាក់អង្រែក្រោម ប៉ុន្តែរកមិនឃើញជនសង្ស័យ៕
- Nov 7, 2019 — សំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានបក្ខពួកចំនួន៥នាក់ រួមមាន ឧកញ៉ា ថោង តុលាការជាន់ខ្ពស់សម្រេចដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ដែលពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៤ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសំអាងថា ពួកគេមានបញ្ហាសុខភាពទ្រុឌទ្រោម និងសំណុំរឿងមានភាពស្មុគស្មាញ។ សំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានបក្ខពួកចំនួន៥នាក់ រួមមាន ឧកញ៉ា ថោង សារ៉ាត់, ទី២៖ ហួយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និង ទី៤៖ ឈ្មោះ ឃុន ចិត្រា ទី៥៖ ឈ្មោះ សៀង វាសនា ។ ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាឧទ្ធរណ៍ ចុះផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញនេះថា ជនជាប់ចោទចំនួន៥នាក់នោះ មានតែ៤នាក់ប៉ុណ្ណោះដែលសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា នៅតែបន្តឃុំខ្លួនដដែល ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេនៅចាំបានអត់! រំលងបាន១០ខែ មុនជាប់ឈ្មោះជាមេចោរប្លន់ លោក វិល្លាម ធ្លាប់បានថាឲ្យមេក្លោងវ័យក្មេង អុឹម សុវណ្ណរិទ្ធ បែបនេះថា…ជឿថា ប្រិយមិត្តជាច្រើននៅចាំបាននៅឡើយ ពីករណីប្លន់ជំរិតមិនបានសម្រេចដ៏កក្រើករាជធានីភ្នំពេញ និងត្រូវបានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបទាន់ពេលវេលាបាញ់សម្លាប់នៅនឹងកន្លែងទាំង៤នាក់ បន្ទាប់ពីពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ច ស្ថិតនៅចំណុចភូមិគ្រឹះលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ប៉ុន្តែ អ្វីដែលមហាជនចាប់ខ្លាំងបំផុតនោះ គឺមេក្លោងរៀបគម្រោងប្លន់ក្នុងករណីកន្លងផុតខាងលើ គឺជាយុវជនវ័យក្មេងមានឈ្មោះ អុឹម សុវណ្ណរិទ្ធ អាយុ ២២ ឆ្នាំ ដែលត្រូវបានគេទម្លាយឲ្យដឹងថា ជាមន្ត្រីយោធាមានឋានន្តរស័ក្កថ្នាក់វរសេនីយ៍ត្រី ដែលធ្វើឲ្យរឿងនេះផ្ទុះកក្រើកខ្លាំងតែម្តង។ ពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងពេលនោះ គឺថាក្រោយផ្ទុះករណីប្លន់នោះឡើងកក្រើកប្រទេសកម្ពុជា គេក៏ស្រាប់តែឃើញលោក William Guang បានបង្ហោះសារដោយបានលើកឡើងទាក់ទងនឹងមេក្លោងចោរវ័យក្មេងឈ្មោះ អុឹម សុវណ្ណរិទ្ធ យ៉ាងដូច្នេះថា៖ «ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន?»។ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ និងពិតជាមិននឹកស្មានដល់នោះ គឺក្រោយរឿងរ៉ាវនៃករណីនេះ បានកើតឡើងរំលងផុត១០ខែ ស្រាប់តែពេលនេះ រឿងនេះបានធ្លាក់មកលើលោក វិល្លាម ទាល់តែបាន និងសូម្បីមានឈ្មោះជាមេក្លោងចោរប្លន់ទៀតផង។សូមបញ្ជាក់ថា លោក វិល្លាម និងបក្ខពួកសរុបចំនួន ១២ នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ត្រូវបានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះវិឡារបស់លោក វិល្លាម ផ្ទាល់ ក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
- ២០ ធ្នូ ២០២១ Koh Santepheap Daily ចម្លើយសារភាពខ្លះៗពាក់ព័ន្ធការប្លន់ផ្ទះស្រីស្អាត អ៊ាន សៀវម៉ី ហើយក្រោយពេលគ្រឿងអលង្ការប្លន់បានហើយ ក៏ប្រើល្បិចយកទៅរំលាយនៅផ្សារកណ្តាល រួចយកទៅលក់នៅផ្សារមួយកន្លែងទៀត ។ រាជធានីភ្នំពេញ ៖ ការបង្ក្រាបក៏ក្តៅគគុករបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេខ្លោង ។ ជនសង្ស័យ២រូប ដែលត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនបាននៅចំណុចភូមិវាលថ្លាន់ សង្កាត់កងណយ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខណៈពេលបើករថយន្តប្រុងយកទៅដុតកំទេចចោលនោះ ត្រូវបានប្រគល់ទាំងមនុស្ស និងរថយន្តទៅឱ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ ទីតាំងកន្លែងកើតហេតុប្លន់ផ្ទះអ្នកលក់ឡេសាច់សខ្ចី អ៊ាន សៀវម៉ី។ ជនសង្ស័យទាំង២រូប ដែលជាបក្សពួកចោរប្លន់ ម្នាក់ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោក មានទីលំនៅក្នុងភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ និងម្នាក់ទៀតឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ និងទិញលក់រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើបានបញ្ជាក់ថា រថយន្តឡិចស៊ីស GS300 ដែលជិះទៅប្លន់ស្រីស្រស់ អ៊ាន សៀវម៉ី គឺជារថយន្តរបស់លោក William Guang ។ ហើយជនសង្ស័យបានយកគ្រឿងអលង្ការប្លាទីននោះទៅរំលាយលក់បានជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានកោះសន្តិភាព ។សមត្ថកិច្ចបានបន្តថា រថយន្តឡិចស៊ីស GS-300 នេះ កំពុងត្រូវបានរក្សាទុកនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនសង្ស័យប្រុសម្នាក់ និងស្រីម្នាក់ ដែលត្រូវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នោះ កំពុងត្រូវបានសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នោះដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ មន្ត្រីនគរបាលរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា តាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នេះ រួមជាមួយនឹងបក្សពួក១២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះផង គឺជាបក្សពួកតែមួយ ក្នុងនោះមានឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក គឺជាមេខ្លោង និងជាអ្នករៀបចំផែនការប្លន់ថែមទៀតផង។ ជនសង្ស័យទាំង២ បានប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីប្លន់បាន មេខ្លោងបានដឹងទាំងអស់ថា គ្រឿងពេជ្រមានចំនួនប៉ុន្មានខ្សែ និងប្លាទីនប៉ុន្មាន គឺដឹងទាំងអស់ មិនតែប៉ុណ្ណោះ ឈ្មោះ William Guang បានប្រើឲ្យស្ត្រីឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី យកគ្រឿងប្លាទីនទៅរំលាយនៅផ្សារកណ្ដាល រួចយកទៅលក់នៅឯផ្សារចាស់ បានជាង៥ពាន់ដុល្លារអាមេរិកថែមទៀតផង។ ប្រភពដដែលបានបន្តទៀត នៅយប់ថ្ងៃទី១០ ខែធ្នូ ជនសង្ស័យទាំង២នាក់បានបើករថយន្តដើម្បីយកទៅដុតចោល ប៉ុន្តែត្រូវបានកម្លាំងតាមជាប់រហូតពីកន្លែងមួយទៅកន្លែងមួយទៀត រហូតដល់ផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបឃាត់បាន។ បន្ទាប់មកបាននាំមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយបើទោះបីជាពេលនេះទាំងនគរបាល និងកងរាជអាវុធហត្ថឃាត់បានដល់ទៅ១៤នាក់ហើយក្ដី ក៏ការស៊ើបអង្កេតនៅតែបន្តទៀតនៅឡើយ ព្រោះសង្ស័យថា អាចនឹងនៅសេសសល់បក្សពួកខ្លះទៀត៕
- ២០ ធ្នូ ២០២១ Fresh News GOOD NEWS ! ក្រសួងសុខាភិបាល៖ ថ្ងៃនេះជាលើកទី១ហើយ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មីរកឃើញ ៧នាក់, ជាសះស្បើយ១១នាក់(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្ងៃនេះជាករណីលើកទី១ហើយ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។
- ២០ ធ្នូ ២០២១ Thmey Thmey ឫស្សីផ្អែម ត្នោត និងរាំងទឹកជាង៤ពាន់ដើម ត្រូវបានដាំលើតំបន់ព្រៃលិចទឹក ដែលត្រូវទន្ទ្រាន ក្នុងខេត្តបន្ទាយមានជ័យ
- ២០ ធ្នូ ២០២១ PNN News វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់ជប៉ុនបានបញ្ជូនមកដល់កម្ពុជាហេីយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩នៅលើសកលលោក កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានប្រកាសថានឹងផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវ វ៉ាក់សាំងAstraZeneca ដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក(WHO EUL) និងបានផលិតនៅក្នុងប្រទេសជប៉ុនចំនួនប្រមាណ៣០ម៉ឺនដូស។ វ៉ាក់សាំងទាំងនេះបានមកដល់ប្រទេស កម្ពុជានៅថ្ងៃទី១៩ខែធ្នូ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ព្រមទាំងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក ជាពិសេសការលេចចេញនូវវីរុសកូវីដ-១៩បម្លែងថ្មី។ ការបរិច្ចាកនេះ គឺពីរដ្ឋាភិបាលជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ COVAX Facility និងគាំទ្រដោយយូនីសេហ្វ(UNICEF) និងអង្គការសុខភាពពិភពលោក(WHO)។ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។ ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុនបានសន្យាថានឹងបរិច្ចាកវ៉ាក់សាំងទ្វេដងពីប្រមាណ៣០លានដូសដល់ប្រមាណ៦០លានដូស។ បន្ថែមពីនេះ ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាចំនួន ១ ពាន់លានដុល្លារដល់ COVAX Facility ផងដែរ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ ជាមួយនិងការគាំទ្រពីដៃគូរបស់យើងគឺ យូនីសេហ្វ (UNICEF) និងចៃកា (JICA) រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាច្រើមរួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន និងការផ្គត់ផ្គង់ឧបករណ៍ប្រព័ន្ធត្រជាក់ជាដើម។
- ២០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សមត្ថកិច្ចកំណត់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធដែលប្លន់ស្រ្តីលក់ឡេ អ៊ាន សៀវម៉ី បានហើយ ។ ចំណែកខ្សែ.ក ៣ខ្សែ ដែលចោរប្លន់សម័យទំនើបយកទៅបាត់នោះមានតម្លៃជាង ២លានដុល្លារ ៕
- ២០ ធ្នូ ២០២១ COMFREL កម្ពុជា នឹងទទួលបានជំនួយឥតសំណងពីសហរដ្ឋអាម៉េរិកប្រមាណ៣០០លានដុល្លារ ពីកិច្ចព្រមព្រៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១-២០២៥។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដោយបានបញ្ជាក់ថា ថវិកាដែលជំនួយរបស់អាម៉េរិកនេះ គឺសម្រាប់គាំទ្រដល់វិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។
- ២០ ធ្នូ ២០២១ Prak Vanda ថ្ងៃនេះ សម្តេចតេជោ ប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈហ៊ាសុខ បេះដូងខ្មែរ រដ្ឋាភិបាលប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ចាប់ពីថ្ងៃនេះតទៅ! (២០ ធ្នូ ២០២១)
- ២០ ធ្នូ ២០២១ Chan Born កម្ពុជាប្រកាសបិទព្រឹត្តិការណ៍ឆ្លងកូវីដ ថ្ងៃទី ២០ កុម្ភៈ ២០២១-ត្រឹម ២០ ធ្នូ ២០២១ នេះ
- ២០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺត្រូវជាក្មួយស្រី លោកផ្កាយ៤ ហ៊ីង ប៊ុនហៀង មេអង្គរក្សសម្តេចតេជោ ហ៊ុន សែន ៕ ប្រភព ៖ FN
- ២០ ធ្នូ ២០២១ ឈឿន ដារ៉ាវី ស្រ្ដីមានផ្ទៃពោះ របស់បុគ្កលិកណាហ្គាវើល ត្រូវបានគេចោទប្រកាន់ថា ជាការបង្កេីតរូបភាពតវ៉ាដោយមានការរៀបចំពីចលនាបដិវត្តពណ៌ទៅវិញ។ សូមបញ្ជាក់ថា ការធ្វេីកូដកម្មនេះគឺមិនមានអ្នកដទៃណាដែលអាចចូលរួមបានទេក្រៅពីបុគ្គលិករបស់ណាហ្គាវេីល(គឺទាល់តែមានកាតបញ្ចាក់ថា ជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវេីលទេីបអាចចូលរួមធ្វេីកូដកម្មនោះ)។
- ២០ ធ្នូ ២០២១ Chan Born បដិវត្តន៍ពណ៍៍ Colored Revolution កម្ពុជា និង រុស្សី ទើបតែបានចុះហត្ថលេខារួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៍ ឥលូវមានសញ្ញាបដិវត្តន៍ពណ៍។ ការធ្វើរដ្ឋប្រហារដោយ ស៊ីវិល គេហៅ បដិវត្តន៍ពណ៍ បើធ្វើដោយ យោធាគេហៅ រដ្ឋប្រហារយោធា។ មហាត្មេះគន្ធី របស់ ឥណ្ឌា ផ្តលរំលំ របបអគ្លេសចេញ ជំនួសដោយ របបអាមេរិកវិញ ដូច្នេះ បដិវត្តន៍ពណ៍ គេរៀបចឡើងយ អាមេរិក ៕
- ២០ ធ្នូ ២០២១ Da Vann Btv បច្ចុប្បន្នអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ នៅទូទាំងប្រទេសមានប្រមាណ ៣៨,០០០នាក់ ក្នុងនោះមាន ៥១ភាគរយ ជាអ្នកទោសគ្រឿងញៀន
- ២០ ធ្នូ ២០២១ DAP News រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ព្រមានថា អង់គ្លេសទំនងជា មិនបញ្ជូនទ័ពទេ បើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន
- ២០ ធ្នូ ២០២១ Prak Vanda អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួន ៣៨០០០នាក់ ក្នុងនោះ ៥១ភាគរយ គឺជាអ្នកទោសគ្រឿងញៀន។ ប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។
- ២០ ធ្នូ ២០២១ Heng Ly is with Heng Heng LY and · មេឃុំម្នាក់និងអ្នកកាសែតម្នាក់ត្រូវកម្លាំងជំនាញចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកក្នុងតំបន់៣ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនមេឃុំម្នាក់និងអ្នកកាសែតម្នាក់ដែលជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់៣នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ។ ជនសង្ស័យដែលកម្លាំងជំនាញបញ្ជូនទៅតុលាការនោះមាន ១-ឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រ និង២-ឈ្មោះ ឈួម ធូ ភេទប្រុស អាយុ៥៧ឆ្នាំ អ្នកយកព័ត៌មាន ឱ្យកាសែតនិសិ្សតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធនឹងដីព្រៃលិចទឹកនៅចំណុចតំបន់៣ ក្នុងស្រុកព្រះនេត្រព្រះ ។សមត្ថកិច្ចប្រាប់ថា ដោយមានការដឹកនាំពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការស្រាវជ្រាវ សាកសួររហូតដល់ឃាត់ខ្លួនមុខសញ្ញាឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីកាប់កាន់ ទន្ទ្រាន និងលក់ដីរដ្ឋដោយខុសច្បាប់។ ជននេះបានលក់ដីនៅចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតាឱ្យទៅប្រជាពលរដ្ឋ០៦នាក់កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាមអ្វីឡើយ សរុបទឹកប្រាក់ចំនួនបីម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ , មួយសែនមួយម៉ឺនបាត ។លុះមកដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈួម ធូ ភេទប្រុស អាយុ ៥៧ឆ្នាំ ពាក់ព័ន្ធនឹងករណីឈូសឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹកនៅឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ ចំណុចអាងលីសំអាន ទំហំ១២០ហិកតា និងដីកូនរបស់គាត់ សរុប២០០ហិកតា ក្នុងភូមិក្របៅ ឃុំភ្នំលៀប ។សមត្ថកិច្ចបញ្ជាក់ថា ករណីទាំង២នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានបញ្ជូនទៅកាន់ស្ថាប័នតុលាការដើម្បីចាត់ការតាមនីតិវិធី ហើយ៕
- ១៩ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦នាក់ (ឆ្លងសហគមន៌: ៤ នាំចូល: ២នាក់) និងមានជាសះស្បេីយ #១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤១៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧៩២ នាក់ និង ស្លាប់ថ្មី ២នាក់ មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #៣០០៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៩ ធ្នូ ២០២១ ប្រយុទ្ធ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បាន យាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជារចនាសម្ព័ន្ធ ខេត្ត/ស្រុក ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។អមព្រះដំណើរនាឱកាសនោះ ក៏មានការអញ្ជើញពីឯកឧត្តមអនុប្រធានគណបក្ស ឯកឧត្តមអគ្គលេខាធិការប្រតិបត្តិគណបក្ស និងឯកឧត្តមថ្នាក់ដឹកនាំជាច្រើនរូបផងដែរ ។នាឱកាសនោះដែរ ក្រុមការងារបោះឆ្នោត និងគណកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកណ្តាល និងសមាជិកសមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត ប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ ព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខ។
- ១៩ ធ្នូ ២០២១ CHN Channel News រាជរដ្ឋាភិបាល សម្រេចបន្តផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរសក្ដិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២
- ១៩ ធ្នូ ២០២១ Khmernote ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រយុទ្ធនាការផ្សព្វផ្សាហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាគាំទ្រយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានការគាំទ្រនិងប្រកបដោយជោគជ័យ។ថ្លែងក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Gamesនិង ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា សម្តេចសូមដាក់ចេញនូវចក្ខុវិស័យតម្រង់ទិស ដើម្បីប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយក្រសួងស្ថាប័នរាជធានីខេត្ត មន្ទីរអង្គភាពនិងកងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាព នូវព្រឹតិការណ៍នេះ តាមគ្រប់រូបភាពនិងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យបានផុលផុសនៅគ្រប់ទីកន្លែង ។
- ១៩ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន គ្រាប់ត្នោតជិត៤ម៉ឺនគ្រាប់ ត្រូវបានរដ្ឋមន្រ្តីក្រសួងដែនដី ផ្តល់ឲ្យអាជ្ញាខេត្តបាត់ដំបង ដើម្បីយកទៅដាំនៅលើផ្ទៃដីព្រៃលិចទឹកដែលត្រូវគេកាប់បំផ្លាញទន្រ្ទានយកដី ៕Angrut អង្រុត ព័ត៌មានស្រ្តីខ្មែរ២នាក់ទៀតហើយផ្ទុកមេរោគ"អូមីក្រុង" ។ បើតាមក្រសួងជំនាញស្រ្តីទាំង២នាក់នោះ ម្នាក់នៅបូរីប៉េងហួតបឹងស្នោរ ទើបមកពី USA និងម្នាក់ទៀតនៅប្ញស្សីកែវ មកពីបារាំង ៕
- ១៩ ធ្នូ ២០២១ Khmer press BREAKING: កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ២ករណីថែមទៀត លើអ្នកដំណើរមកពីក្រៅប្រទេស, សរុបចំនួន៤នាក់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រកឃេីញជំងឺកូវីដ-១៩ បំលែងថ្មី អូមីក្រុង ២នាក់ទៀត ដែលធ្វេីដំណេីរពី សហរដ្ឋអាមេរិក និង ប្រទេសបារាំង ។
- ១៩ ធ្នូ ២០២១ Fresh News BREAKING: កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ២ករណីថែមទៀត លើអ្នកដំណើរមកពីក្រៅប្រទេស, សរុបចំនួន៤នាក់ (ភ្នំពេញ)៖ កម្ពុជាបានបន្តរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ចំនួន២ករណីថែមទៀត លើអ្នកដំណើរមកពីក្រៅប្រទេស ធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» សរុបមានចំនួន៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។អ្នកជំងឺទាំង២នាក់ ដែលទើបរកឃើញឆ្លងវីរុសបំប្លែងថ្មី «អូមីក្រុង» រួមមាន៖ ជនជាតិខ្មែរអាយុ៣៣ឆ្នាំ បានត្រឡប់មកពីប្រទេសបារាំង ធ្វើដំណើរតាមជើងហោះហើរ ឆ្លងកាត់ប្រទេសសិង្ហបុរី មកដល់កម្ពុជា និងជនជាតិខ្មែរ អាយុ៤៧ឆ្នាំ បានត្រឡប់មកពីទីក្រុងតិចសាស់ សហរដ្ឋអាមេរិក ធ្វើដំណើរតាមជើងហោះហើរ ឆ្លងកាត់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា។
- ១៩ ធ្នូ ២០២១ Fresh News TV លោក ហេង សួរ៖ ការប្រើប្រាស់អនីតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌
- ១៩ ធ្នូ ២០២១ Sok Touch - សុខ ទូច សូមអរគុណអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អនត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង, ដើមរាំងទឹក,ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ ការផ្តល់អាទិភាពដាំ ដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំដើម្បីទប់ដី កុំឱ្យបាក់ច្រាំង នៅតាមព្រែក ប្រឡាយ អូរជាដើម រីឯដើមត្នោតក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន។រឿងដាំ ដើមអ្វី លើដីដែលដកហូតបានមកវិញ នៅជុំវិញបឹងទន្លេសាប? ខាងរដ្ឋាភិបាល យល់ថា ដើមត្នោត និង ដើមឬស្សី ចំណែកខាង និស្សិតបញ្ញវន្ត ថា កុំដាំដើមឬស្សី កុំដាំដើមត្នោត ឯមនុស្ស ១ ក្រុមផ្សេង គេថា ដាំដើមឈើចាសឡើងវិញ បើពីមុនដុះដើមអ្វី ដាំដើមហ្នឹង-- ខ្ញុំអ្នកស្រុក ពោធិសាត់ ទំនងស្គាល់ជាង អូនៗរៀនបាន បណ្ឌិត តែនៅក្នុងវត្តមិនដែនស្គាល់ បឹងទន្លេសាប ! បើដាំដើមឆ្នោត ៣០ ទៅ ៥០ ឆ្នាំបានឡើងខ្ពស់លែងងាប់។ បើត្នោតនៅតូចងាយមនុស្សបំផ្លាញដោយកាប់យក គមត្នោតស្លរ ឬ កាប់លេង។ ដើមឈើមានតម្លៃដូចជា ដើមរាំង ដើមត្អួរ ដើមដៃខ្លា..សុទ្ធតែដើមឈើមានតម្លៃខ្ពស់ដូច បេង ក្រញូង ចឹង។ បើដាំដើមព្រីង មនុស្សកាប់រំលំងាយ យកផ្លែ...សរុបទៅ ដាំស្រួល តែការពារគឺជាការពិបាកណាស់ ដូច្នេះ មានតែដើមឬស្សីព្រៃ ដែលផ្តល់ម្លប់ ទំពាំង ធន់ទឹកផង ធនខែប្រាំងផង..ជារបងយុទ្ធសាស្រ្ត ពីបង្គោលមួយ ទៅ មួយ...
- ១៩ ធ្នូ ២០២១ Sorn Sopheak-ស៊ន សុភក្រ្តBREAKING: ក្រុមចោរប្រដាប់អាវុធប្លន់ អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី យកគ្រឿងអលង្ការ និងលុយសរុបច្រើនលានដុល្លារ (ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធចំនួន៤ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។ នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ជំហានបឋម នៅមុននេះ។សកម្មភាពប្លន់ ហាក់កំរើកឡើងវិញ ហើយរូបភាពធំទៀត! សង្ឃឹមថា សមត្ថកិច្ច នឹងតាមបង្ក្រាបបានភ្លាមៗ!
- ១៩ ធ្នូ ២០២១ Heng Yinព័ត៌មានលម្អិត! !នៅមុនពេលប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង៩ លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ ប្រភព គីរី
- ១៩ ធ្នូ ២០២១ TV News ប្លន់ទាំងព្រឹក ជិត១០លានដុល្លារ ក្តៅៗ !! ក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅស្រុកខ្មែរ អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត១០លានដុល្លារ។
- ១៩ ធ្នូ ២០២១ Kampuchea Thmey Daily Breaking News: ឧកញ៉ាម្នាក់ ត្រូវជនសង្ស័យមួយក្រុមពាក់ឈុតខ្មៅ ប្លន់យក លុយខ្ទង់លានដុល្លារ
- ១៩ ធ្នូ ២០២១ Angkor Post ក្តៅៗ ឧកញ៉ា អ៊ាន សៀវមុី អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា ត្រូវក្រុមច....ប្រដាប់អា...វុ....ធ...ចំនួន៤នាក់ ..ប្ល...ន់ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ យកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត១០លានដុល្លារ.
- ១៩ ធ្នូ ២០២១ Vannak Pheng ដរាបណាសមត្ថកិច្ចមិនទាន់ស្រាវជ្រាវចប់ ខ្ញុំអត់ទាន់ជឿរឿងប្លន់អ្នកលក់ឡេទេ ព្រោះថ្ងៃមុននាងលក់ឡេម្នាក់ប្រកាសថាចោរលួចទូរដែកដែរតែចុងក្រោយ
- ១៩ ធ្នូ ២០២១ Chan Born ចោរប្លន់អ្នកលក់ ឡេ មានចំណុចសង្ស័យមួយចំនួនដូចជា៖ (១) សមត្ថកិច្ចណាចុះមកអនុវត្តន៍សាលដីកា ថ្ងៃអាទិត្យ? កន្លងមក អ្នកលកើឡេ មានរឿងអ្វីខ្លះជាមួយ មុខរបរនេះ បានជាមានរឿងគេចុះមកអនុវត្តន៍សាលដីការ? (២) តើពាក់សក្តិ ៤ហ្នឹងជា ប៉ូលីស ឬ អី? (៣) ហេតុអ្វីយើងច្បាស់ថា ពាក់សក្តិ ៤? សេវាសន្តិសុខក្នុងបុរី តើមុនចូលដល់ផ្ទះជនរងគ្រោះ តើមានសន្តិសុខសួរនាំនៅខ្លោងទ្វារចូលទេ? Chan Born ចោរប្លន់់ផ្ទះថៅកែឡេនៅ ចោមចៅ២ ភ្នំពេញ អស់លុយ មាស ពេជ្រ តម្លៃជិត ១០ លានដុល្លា។ ម្ចាស់ផ្ទះស្មានតែ ភ្នាក់ងារមានសមត្ថកិច្ច ចុះមកអនុវត្តសាលដីការ ព្រោះមាន ពាក់សក្តិ៤ !! តែម្ចាស់ផ្ទះ អត់ដឹងថា កាំភ្លើង អិមសី M-16 ជាកំាភ្លើងខុសច្បាប់ ព្រោះរាដ្ឋាភិបាលកំពុង ប្រមូលអាវុធ អាមេរិក ចូលឃ្លាំង..ដើម្បីកំទេចចោល..រឿងចោរប្លន់អ្នកលក់ឡេ ហ្នឹង មានអ្នកជឿ ៥០% អ្នកមិនជឿ ៥០%ដែរ គេថានេះជាការសម្តែង មិនហ៊ានថា គ្រូជោគជ័យប្រាប់ដូច ខាងខ្ញុងទេ..ដោយសារ មានសមត្ថកិច្ចណាចុះអនុវត្តន៍សាលដីការថ្ងៃអាទិត្យ? មាន អ្នកណាហ៊ានស្ពាយកាំភ្លើងអាមេរិកកាំង ម៉ាក អិម សី? មានចោរណា ចូលប្លន់អត់ជួប បងសន្តិសុខយាម មុខបុរី ?... អ្នកលក់ឡេ មិនអាចមានលុយ ១០ ឬ ២០ លានដុល្លាទេ មានតែរកស៊ី លក់តំណាងចែកចាយ ចឹងទៅជា ជំលោះ Conflict of Interest ក្នុងជំនួញ.
- ១៩ ធ្នូ ២០២១ សាមម៉ឺឌី គូ added 5 new photos — with Samedy Kou. ឯកឧត្តម វង្ស ពិសេន ជួបសំណេះសំណាលជាមួយបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទាំងចាស់និងថ្មី របស់ស្រុកពារាំង(ព្រៃវែង)៖ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលត្រូវឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ទាំងចាស់និងថ្មី របស់គណបក្សប្រជាជនស្រុកពារាំង។ ក្រោយពីមតិសំណេះសំណាល និងប្រគល់ភារកិច្ចដែលត្រូវធ្វើពីពេលនេះរហូតដល់ពេលបោះឆ្នោតឆ្នោត ឯកឧត្តម វង្ស ពិសេន ក៏បានឧបត្ថម្ភសម្ភារ ថវិកា សម្រាប់បម្រើដល់ការងារសន្និបាតគណបក្សឃុំទាំងអស់នៅក្នុងស្រុកពារាំង នាខែមករាខាងមុខនេះ ដើម្បីបូកសរុបការអភិវឌ្ឍឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ និងផ្សព្វផ្សាយទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់អាណត្តិទី៥ ព្រមទាំងប្រកាសសមាសភាពដែលត្រូវឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៥ ដោយបានឧបត្ថក្នុងមួយឃុំ ថវិកា ៥,០០០,០០០ រៀល, សរុប ៤៥,០០០,០០០ រៀល, ឧបត្ថម្ភបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងម្នាក់ៗ ១,០០០,០០០ រៀល សរុប ១៤,០០០,០០០ រៀល, ឧបត្ថម្ភសុខាភិបាលស្រុក ថវិកា ១០,០០០,០០០ រៀល, ឧបត្ថម្ភអចិន្ដ្រៃយ៍គណបក្សស្រុក ១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០ រៀល, សរុប ៦៥០,០០០ រៀល។ ឧបត្ថម្ភអាល់កុល ចំនួន ១០០ លីត្រ, នាឡិកាព្យួរជញ្ជាំង ចំនួន ១០ គ្រឿង, ឧបត្ថម្ភកាតាបយួរដៃដល់ឃុំទាំង៩ សម្រាប់សន្និបាតឃុំ ចំនួន១,៣១៦ កាតាប។សរុបការចំណាយថវិកា ៧០,៦៥០,០០០ រៀល និងកាតាប ១,៣១៦ កាតាប៕
- ១៩ ធ្នូ ២០២១ Evil Hunter N E W S ថាមែនៗ!! លោក ផែងវណ្ណះ ដាក់ចំៗរឿងប្ល.ន់ព្រឹកមិញ ដូចជាការសម្តែង ដូចកាលឆ្នាំមុន រឿ.ងគា.ស់ទូរដែក តែចុងក្រោ.យសូន្យ...(មានវីដេអូ)
- ១៩ ធ្នូ ២០២១ Sovath Luon ក្រុមស្ត្រីមានផ្ទៃពោះជាបុគ្គលិកក្រុមហ៊ុន Naga World ក្នុងក្រុងភ្នំពេញ អង្គុយធ្វើកូដកម្មទាមទារសិទ្ធិការងារនិងយុត្តិធម៌ការងារនៅមុខក្រុមហ៊ុន ត្រូវបានមន្ត្រីដេកស៊ីប្រាក់ខែរដ្ឋនិងរាស្ត្រ លោក ហេង សួ ចោទប្រកាន់ពួកគាត់ថា ជាការ ធ្វើតាក់តិច ដើម្បីធ្វើចលនាបដិវត្តពណ៌ ដែលមានអ្នករៀបចំផែនការប្រឆាំងនិងរដ្ឋាភិបាល...??? ។ ចង់សួរទៅមន្ត្រីដេកស៊ីប្រាក់ខែរាស្ត្រទាំងនោះថា តើអស់លោកធ្វើការបម្រើរាស្ត្រ បម្រើរដ្ឋ ឬបម្រើបក្សពួកក្រុមហ៊ុននាយទុន...???? បើបម្រើរាស្ត្រជាធំ រដ្ឋជាធំ ត្រូវជួយការពាររាស្ត្រ ជួយដោះស្រាយជូនប្រជាពលរដ្ឋ មិនមែនទៅចោទប្រជាពលរដ្ឋបែបនោះទេ..??? ការធ្វើកូដកម្មនេះ មិនមែនទាមទារចង់ធ្វើជារដ្ឋមន្ត្រី...ជានាយករដ្ឋមន្ត្រី...ជាការប្រឆាំងនិងរដ្ឋអំណាច ប្រឆាំងនិងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់ការងារអ្វីនោះទេ គឺជាការធ្វើកូដកម្មដើម្បីក្រពះ...ដើម្បីអាយុជីវិត..ដើម្បីឲ្យក្រុមហ៊ុនគោរពសិទ្ធិការងារដែលមានធានានិងការពារដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ ពោលគឺឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលបម្រើការងារជាច្រើនឆ្នាំរាប់ពាន់នាក់ដែលក្រុមហ៊ុនបញ្ឈប់ពីការងារដោយគ្មានមូលហេតុឲ្យចូលធ្វើការងារដូចដើមវិញ និង ឲ្យសហជីពដែលបម្រើការងារការពារសិទ្ធិកម្មករក្នុងក្រុមហ៊ុននេះ ឲ្យដំណើរការងារឡើងវិញក្នុងក្រុមហ៊ុនណាហ្គាវើល...។ តើមានស្ត្រីមានផ្ទៃពោះរូបណា ធ្វើកូដកម្មទាមទារចង់បានអំណាច ពីអ្នកមានអំណាចណាម្នាក់ ឬ ស្រែកទាមទារតវ៉ាអំពីចលនាបដិវត្តពណ៌ដូចការចោទប្រកាន់របស់មន្ត្រីបដិវត្តចិត្តខ្មៅ រូបនោះដែរឬទេ...???រឿងបាតុកម្មណាហ្គាវើល៖ សុទ្ធតែជាឈុតឆាកសម្តែង រៀបចំដោយតារាល្បីមកពីជប៉ុនអាមេរិកកាំង និងនៅក្នុងស្រុកខ្មែរ គេយកមនុស្សស្រីមានផ្ទៃពោះ កុមារតូច មកហាត់សម្តែង សម ជាមុនបន្ទាប់ទោើបទៅសម្តែងផ្ទាល់-- រឿងគឺវា អីចែស NAGA WORLD ជារបស់ សិង្ហបុរី កំពូលអ្នកប្រជាធិបតេយ្យ គាត់បើក កាស៊ីណូ ឲ្យប្រាក់ខែ ចាប់ពី ៧០០ ដុល្លា ដល់់ ៣០០០ ដុល្លាក៍មាន ក្រោយមក កម្ពុជាជួប រឿង កូវីដ ១៩ ដូច្នេះ ក្រុមហ៊ុន បញ្ឈប់ បុគ្គលិក ជាសមាជិកបក្សប្រឆាំង ដើម្បីធានាជីវិតក្រុមផង និង កុំឲ្យ រញ៉េរញ៉ៃ ប្រឆាំងមិនចាក់វាក់សាំងផង...ក្រោយមកទៅជាជំលោះ ឈានដល់ ឆាកបាតុកម្មក្លែងក្លាយចឹងទៅ !
- ១៩ ធ្នូ ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវមុី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។ សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វេីការចុះផ្សាយ ចៀសវាងធ្វេីឱ្យមានភាពច្របូលច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ជាដេីម ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ៕
- ១៩ ធ្នូ ២០២១ Vannak Pheng ធ្លាក់ថ្លៃពី ៩ លានដុល្លារ មកនៅត្រឹមប្រហែលចន្លោះពី ៣០ ម៉ឺនដុល្លារ ទៅ ១លានដុល្លារ ( បាត់បង់ខ្សែស្វារ៉េ ៣ខ្សែ ) បន្តិចទៀត ជួបគ្នាតាម Live show
- ១៩ ធ្នូ ២០២១ Fresh News TV វ៉ាក់សាំងបង្ការជំនួយកូវីដ១៩ ជាង ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរដ្ឋាភិបាលជប៉ុន ត្រូវបានដឹកមកដល់កម្ពុជាហើយ
- ១៨ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៥នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១១នាក់-ករណីស្លាប់ ០២នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
- ១៨ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៨ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥នាក់ (ឆ្លងសហគមន៌: ៤ នាំចូល: ១នាក់) និងមានជាសះស្បេីយ #១១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤១០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧៨២ នាក់ និង ស្លាប់ថ្មី ២នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #៣០០៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៨ ធ្នូ ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់, ជាសះស្បើយ១១នាក់, ស្លាប់ចំនួន២នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។
- ១៨ ធ្នូ ២០២១ Khmer press ការដកហូតដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅតាមបឹងទន្លេសាប បានកើនដល់ ៤.៧ម៉ឺនហិកតា ការដកហូតដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅតាមបឹងទន្លេសាប បានកើនដល់ ៤.៧ម៉ឺនហិកតា (ភ្នំពេញ)៖ ការដកហូតដីព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានដោយប្រជាពលរដ្ឋនៅខេត្តចំនួន៦ ជុំវិញតំបន់បឹងទន្លេសាប បានកើនដល់ ៤៧,០៦៩ហិកតាហើយ គិតមកត្រឹមយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ។ នេះបើតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤.៧ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។ របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ១១,៤៩៧គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤៧,០៦៩.៩០ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ទឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- ១៨ ធ្នូ ២០២១ Hen Phearak កំពង់ធំបំផ្លាញបីម៉ឺនហិចតាតែឆ្លើយតែបីពាន់ហិចតាទេ!បណ្ឌិត សុខទូច
- ១៨ ធ្នូ ២០២១ Khmer press ពលរដ្ឋឃុំភ្នំលៀប ប្ដឹងចោទមេឃុំរៀបចំគម្រោងយកដីព្រៃលិចទឹកតំបន់៣ លក់ឲ្យពួកគាត់ដោយចេតនាទុច្ចរិត និងទាមទារយកលុយវិញ (បន្ទាយមានជ័យ)៖ ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានហត្ថលេខា និងលេខទូរស័ព្ទពលរដ្ឋចំនួន៥នាក់ បានសរសេរថា យើងខ្ញុំ ប្រជាពលរដ្ឋរងគ្រោះដោយលោកអែម ណុយ មេឃុំ, លោក សិត ឆូវ មេភូមិ ទ្រលោកលិច និងលោក នួន ឈាន មេភូមិទ្រលោកត្បូង ដែលបានយកដីស្រែនៅតំបន់៣ មកលក់ឲ្យ ហើយនិយាយមិនប៉ះពាល់អ្វីឡើយ។ ទិញហើយធ្វើយូរទៅគេឈ្វៀលអោយហើយ ម្យ៉ាងវិញកុំថា ទិញពីខ្ញុំ (អែម ណុយ) បើមានគេសួរ ឆ្លើយឲ្យថ្លៃអេស្កាដែលឈូសឆាយព្រៃទៅបានហើយ។ លិខិតដដែលបានឲ្យដឹងថា “ពួកខ្ញុំដែលជាពលរដ្ឋឆោតល្ងង់ និងអត់ដីធ្វើស្រែផង ក៏នាំគ្នាទិញទៅ។ នៅពេលនេះយើងសំណូមពរសូមសម្តេចតេជោ ជួយឲ្យលោកអែម ណុយ ផ្តល់ប្រាក់សងមកយើងខ្ញុំផង ព្រោះជំពាក់ធនាគាទាំងអស់គ្នា។របាយការណ៍នេះ បានបញ្ជាក់មានពលរដ្ឋចំនួនប្រាំ៥នាក់បានចេញមុខទាមទារលុយថ្លៃទិញដីពីមេឃុំភ្នំលៀប មកវិញរួមមាន៖ ១. លោក ម៉ាន ឡាត់ ភេទប្រុសនៅភូមិត្រយោង បានទិញដីចំនួន២០ ហិកតា អស់ប្រាក់ ៨០០០ ដុល្លារ ។ ២. ឈ្មោះ ប៉ិ សៀត ជាមេភូមិ អន្លង់សារ បានទិញដីចំនួន២០ ហិកតាអស់ប្រាក់ ១១០០០០ បាត ។ ៣. ឈ្មោះ អ៊ិត អេន ភេទប្រុស នៅភូមិទ្រយោង បានទិញដី៣០ ហិកតា អស់ប្រាក់១៥០០០ ដុល្លា ។ ៤. ឈ្មោះចក់ គង់ ភេទប្រុស នៅភូមិទ្រលោកត្បូង ទិញដីចំនួន ២០ ហិកតា អស់ប្រាក់ ៨០០០ដុល្លា ។ ៥. ឈ្មោះផាត គឿង ភេទប្រុស នៅភូមិទ្រលោកត្បូង ស្ថិតក្នុងភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ។លោក ចក់ គង់ ពលរដ្ឋនៅភូមិទ្រលោកត្បូង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានទិញដីរួមគ្នាជាមួយកូនចំនួន៣០ហិកតា ក្នុងភូមិសាស្រ្ត ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពីលោកអែម ណុយ មេឃុំភ្នំលៀប នៅចន្លោះឆ្នាំ២០១៨ ដោយលោកអែម ណុយ បានអះអាងថា ដីនេះជាដីកម្មសិទ្ធិរបស់គាត់ដែលគ្មានពាក់ព័ន្ធ ឬមានទំនាស់ជាមួយអ្នកណាទោះទេ។ លោក ចក់ គង់ បញ្ជាក់ថា ដោយសារលោកចង់បានដីស្រែ ស្របពេលលោកអែម ណុយ ជាមេឃុំ ដែលលោកចាត់ទុកជាអាណាព្យាបាល ប្រកាសលក់ដីស្រែ លោកក៏បានខ្ចីលុយធនាគា និងបង្វិលលុយពីញាតិមិត្តទិញដីស្រែពីលោក អែម ណុយ ចំនួន ៧ពាន់ដុល្លារ។ ការប្រគល់លុយ ធ្វើឡើងជាពីរដំណាក់កាល គឺលើកទីមួយចំនួន ៤០០០ ដុល្លារ និងក្រោយមកទៀត ៣០០០ដុល្លារ ។ លោក ចក់ គង់ បន្តថា ការទិញលក់នេះមិនមានឯកសារត្រឹមត្រូវនោះទេ ដោយសារ លោកអែម ណុយ អះអាងធានាថាមិនមានបញ្ហា ហើយក្រោយធ្វើស្រែបានមួយរយៈ លោកនឹងកាត់ឈ្វៀលអោយហើយ។ ដោយឡែកឈ្មោះ ហាន សំអេន និងឈ្មោះ អ៊ិត អៀត ឬ(អ៊ិត អេន) ពលរដ្ឋនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រួសាររបស់លោក បានទិញដីស្រែទំហំ៣០ហិកតា នាភូមិសាស្ត្រភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ក្នុងតម្លៃ១៥០០០ដុល្លារ ពីលោកអែម ណុយ មេឃុំ ភ្នំលៀបកាលពីចន្លោះឆ្នាំ២០១៧ ជាពេលដែលលោកអែម ណុយ ទើបឡើងធ្វើជាមេឃុំថ្មីៗ។ លោកអ៊ិត អៀត បញ្ជាក់ថា លោកទទួលទិញ គឺដោយសាលោក អែម ណុយ បានអះអាងថា ដីនេះជាដីចំណែករបស់លោក សល់ពីការកាត់លក់ឲ្យទៅថៅកែធំៗ។ លោកអ៊ិត អៀត ប្រាប់បន្តថា លោកអែមណុយ និយាយថា ដីគាត់សល់ជាង១០០ហិតតា គឺសល់ពីរដ្ឋ ព្រោះកន្លងមករដ្ឋាភិបាលបានវាស់ដី លក់ឲ្យឈ្មួញធំៗនៅទីតាំងនេះ ក្រោយវាស់វែងគ្រប់ចំនួន ដីដែលនៅសល់នេះគ្មានម្ចាស់ ម្លោះហើយទើបរដ្ឋបានប្រគល់ដីនេះឲ្យមកលោកដែលជាមេឃុំ។ តាមលោក អ៊ិត អៀត ការលក់ទិញនេះ លោកបានប្រគល់លុយឲ្យលោក អែម ណុយ ម្តង២០០០ដុល្លារ ម្តង៣០០០ដុល្លារ រហូតគ្រប់ចំនួន ១៥០០០ដុល្លារ ដែលការទិញលក់នេះមិនមានលិខិតបញ្ជាក់នោះទេ មូលហេតុដោយសារ លោកអែម ណុយ សន្យាការពារសិទ្ធិកាន់កាប់ និងធ្វើលិខិតស្នាមនៅពេលក្រោយ។ពលរដ្ឋដែលរងគ្រោះដោយការទិញដីពីលោកមេឃុំ នៅក្នុងភូមិសាស្រ្តដីព្រៃលិចទឹក តំបន់បី នាភូមិសាស្រ្ត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្នើសុំថវិការដែលបានចំណាយអោយលោកមេឃុំ អែម ណុយ មកវិញ ស្របពេលដែលដីស្រែរបស់ពួកគាត់ ត្រូវបានហាមឃាត់មិនឲ្យចូលទៅអាស្រ័យផល។ ចំណែកលោក អែម ណុយ មេឃុំ ភ្នំលៀប បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកបានដឹងលឺរឿងធ្វើស្រែស្រូវនៅលើទីតាំងនេះមែន តែរឿងធ្វើឯកសារ រឿងលក់ទិញដីស្រែលោកមិនដឹងទេ ដោយឡែកទាក់ទងគ្រឿងចក្ររបស់លោកចូលទៅឈូសឆាយដី គឺមានពិតមែន តាមការជួលរបស់ប្រជាពលរដ្ឋ ។សូមបញ្ជាក់ថា ដីព្រៃលិចទឹកបឹងទន្លេសាប ត្រូវបានរកឃើញថា មានការទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ក្រោយលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចុះធ្វើការស្រាវជ្រាវ។ បន្ទាប់មកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ វែកមុខជនល្មើស និងនាំយកមកផ្តន្ទាទោសតាមច្បាប់។ ក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវវិធានការចំពោះមុខចំនួន១០ ចំណុច ឲ្យរដ្ឋបាលខេត្ត អនុវត្តការពារដីព្រៃលិចទឹកជាប់បឹងទន្លេសាប។ចំណុចទី៤ ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតណែនាំដល់ អាជ្ញាធរ ស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់កាប់ដី ផ្ទេរសិទ្ធិកាន់កាប់ដី ឬជួលដីរដ្ឋក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។ចំណុចទី៥ បានណែនាំឲ្យ រដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឍប់ការចូលទន្រ្ទានដីក្នុងដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្រ្ទាន និងដំឡើងផែនទី ដើម្បីធ្វើការដកហូតដី នឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅតុលាការ។ និងចំណុចទី ១០ បានជំរុញឲ្យ រដ្ឋបាលខេត្តបន្ទាយមានជ័យ រកមុខសញ្ញា និងជូនដំណឹងដល់អ្នកដែលមានធនធានជួលប្រជាពលរដ្ឋចូលកាប់រានដីក្នុងដែនព្រៃលិចទឹក និងមន្ត្រីរាជការស៊ីវិល ក៏ដូចជាកងកម្លាំងដែលបានប្រព្រឹត្តល្មើសចូលទន្ទ្រានដីព្រៃលិចទឹក ឲ្យចេញមុខសារភាព និងប្រគល់ដីជូនរដ្ឋវិញ ដើម្បីទទួលបានការសម្រាលទោសទណ្ឌ។ ចំពោះបុគ្គល ឬអង្គភាពមានសមត្ថកិច្ចដែលដឹងអំពីមុខសញ្ញាប្រព្រឹត្តបទល្មើសហើយមិនរាយការណ៍ ត្រូទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។ក្រោយការណែនាំត្រូវបានដាក់ចេញ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ រកឃើញមានការចូលរុករានទន្ទ្រានដីព្រៃលិចទឹកចំនួន ៧ ទីតាំង ដែលមានផ្ទៃដីសរុប ស្មើ៤.៧០០ហិកតា នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ។
- សូមរំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ មេឃុំភ្នំលៀប បានយកគ្រឿងចក្រ ទៅឈូសឆាយដីអភិរក្ស ដែននេសាទ តំបន់២ ចំណុចរហាលសន្ទូង ស្ថិតនៅក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ដីនោះបានចុះបញ្ជីសហគមន៍នេសាទកំបោរ តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយមានអាជ្ញាធរដែនដី មានឃុំ ស្រុក ខេត្តទទួលស្គាល់ដែនអភិរក្សនេះ ដែលមានលេខយាមការត្រឹមត្រូវ ។ក្នុងផែនទីសហគមន៍ ក៍មានលោក អែម ណុយ មេឃុំភ្នំលៀប និង លោក អភិបាលស្រុកព្រះនេត្រព្រះ បានចុះហត្ថលេខាទទួលស្គាល់ ផែនទីសហគមន៍ ដែលមានលេខយាមការកំណត់ដី សហគន៍នេសាទកំបោរនេះផងដែរ ។ ទើបតែនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ បានយកគ្រឿងចក្រ ឈូសឆាយដីអភិរក្ស ដែននេសាទតំបន់២ អស់ទំហំ ១២០ ហិកតា ហើយលក់ឲ្យឈ្មួញ ដែលក្នុងលិខិត ចុះវាស់វែង និងកំណត់ហេតុ និងលិខិតបញ្ជាក់ ពាក្យសុំកាន់កាប់ដីធ្លី ត្រូវបានចុះហត្ថលេខា ដោយលោក មេឃុំភ្នំលៀប អែម ណុយ និង លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះទៀតផង ។នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជាង ១០០នាក់ មកពីច្រើនភូមិ ដូចជា មកពីភូមិស្រែព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី ភូមិកំបោរ ភូមិទ្រលោកលិច ទ្រលោកត្បូង ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅមើលទីកន្លែងដី ដែលលោកមេឃុំ បានឈូសឆាយ តាំងពីឆ្នាំ២០១៩ ហើយលក់ឲ្យឈ្មួញនោះ។ នៅលើដីនោះ មានព្រៃស្បាត ទើបលាស់ឡើងវិញ ហើយមានកកាយក្រវ៉ាត់ព្រំដីថ្មីៗទៀតផង ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- ១៨ ធ្នូ ២០២១ Asean-Properties 东盟房地产网 អ្នកឧកញ៉ា លី យ៉ុងផាត់ ស្នើសុំសាងសង់កំពង់ផែទឹកជ្រៅលើផ្ទៃដីចំនួន 492,64 ហិកតា នៅខេត្តកោះកុង កោះកុង ៖ ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធី ដែលជាក្រុមហ៊ុនរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ បានស្នើសុំបោះទុនវិនិយោគសាងសង់កំពង់ផែទឹកជ្រៅមួយនៅលើផ្ទៃដីចំនួន 492,64 ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។ នេះ បើយោងតាម លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី15 ខែធ្នូ បានបើកកិច្ចប្រជុំមួយ សិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម ពាក់ព័ន្ធនឹងគម្រោងសាងសង់ ជាកំពង់ផែទឹកជ្រៅមួយមួយនេះ សម្រាប់ បម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លើការដឹកជញ្ចូនទំនិញតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធិភាព ។ប្រយុទ្ធ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបំភ្លឺថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ឯកឧត្តមមានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័រ ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះឯកឧត្តម ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធាព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ ។ ឯកឧត្តម ហូ សិទ្ធី បានបញ្ជាក់ថា ឯកឧត្តម មិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹង ថាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។
- ១៨ ធ្នូ ២០២១ Hok Kea ក្បាលអាដែងផ្កាយចោរ ភ្លន់ តារា មេបញ្ជាររងភូមិភាគទី៥ បំផ្លាញព្រៃលិចទឹក៦០០ហិចតា!! យោងតាមរបាយការណ៏របស់គណៈកម្មការអន្តរក្រសួងចុះបង្រ្កាបតំបន់ព្រៃលិចទឹកបឹងទន្លរសាបបានឱ្យដឹងថា មេបញ្ជាការងភូមិភាគ៥បានកាប់បំផ្លាញព្រៃលិចទឹកទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិចតានៅតំបន់៣។ពួកអាដែងពាក់ផ្កាយ ដើរធ្វើចោរប្លន់យកដីរដ្ឋនិងកាប់ទន្ទ្រានព្រៃលិចទឹក រាជការប្រញាប់អូសក្បាលពួកវាមកដាក់គុកជាបន្ទាន់ផង។ ផ្កាយចោរ ភ្លន់ តារា ជ្រកក្រោមពាក្យថា"អរគុណសន្តិភាព"តែលួចកាប់ទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ភាគច្រើនជាមន្ត្រីពុករលួយនិងពួកផ្កាយចោរលួចជាតិ ពួកដែលជាន់ពន្លិចរាជការបុរសខ្លាំងកម្ពុជាគឺសុទ្ធតែពួកចោរពាក់របាំងមុខ"អរគុណសន្តិភាព"នៅពីក្រោយធ្វើចោរលួចបំផ្លាញទ្រព្យសម្បត្តិជាតិឯង៕
- ១៨ ធ្នូ ២០២១ អាជ្ញាធរទន្លេសាប Tonle Sap Authorityសកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ៦ជុំវិញបឹងទន្លេសាប គិតមកដល់ល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ សម្រេចបាន ៖1.បានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់ ៣ បានចំនួន ៦៥៩បង្គោល លេីបង្គោលសរុបចំនួន ៨០២ ស្មេីនឹង ៨២,២%។ 2.ក្នុងចំណោមបង្គោល ដែលបានពិនិត្យជាក់ស្តែងចំនួន ៦៥៩ មានស្ថានភាពដូចខាងក្រោម ៖-បង្គោលឈរត្រង់ចំនួន ២០៨ បង្គោល ដោយបានលាបថ្នាំពណ៌លេីក្បាលបង្គោល -លេីកតម្រង់បង្គោលទ្រេត ឬដួលចំនួន ២០២បង្គោល -ដាំបង្គោលថ្មីចំនួន ៤១ -និងបង្គោលចំនួន ២០៨ ទៀតស្ថិតនៅក្នុងទឹក ។ ចំពោះបង្គោលទាំងនេះ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រក។ 3.ចំពោះប៉ាណូបានតម្លេីងបានចំនួន ១០ លេីផែនការចំនួន ៥២ ប៉ាណូ
- ១៨ ធ្នូ ២០២១ Thmey Thmey អនុវត្តតាមបញ្ជានាយករដ្ឋមន្រ្តី គ្រប់អង្គភាពកម្លាំងប្រដាប់អាវុធ នាំគ្នាប្រមូលអាវុធអាម៉េរិក ទៅទុកក្នុងឃ្លាំង ឬកម្ទេចចោលតំបន់រ៉ាមសារព្រែកទាល់តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ទន្លេសាបតំបន់រ៉ាមសារ បឹង ឆ្មា ប្រតំបន់ការពារទេសភាពបឹងព្រែកល្ពៅភូមារ៖ ទ័ពភូមារកំពុងវាយប្រហារគ្នាជាមួយ ទ័ព អ៊ុងសានស៊ូជី នៅរដ្ឋការែន ជាប់ព្រំដែនថៃ បណ្តាលឲ្យមានជនភៀសសឹកជាច្រើន។ កងទ័ព ស៊ូជី ជាកងទ័ពព្រៃ មិនទានអាចក្លាយជាកងទ័ព ស្រុក ឬ ទ័ពខេត្ត ឬ ទ័ពរដ្ឋនៅឡើយទេ ដោយសារកង្វះគ្រឿងបំពាក់ គ្មានសកលវិទ្យាល័យការពារជាតិ គ្មានមូលដ្ឋាន គ្មានអ្នកនាំពាក្យ ទ័ពនេះជាទ័ពព្រៃ ឬ ទ័ពសាសនាគ្រឹស្ត ដែលប្រឆាំងជាមួយ ទ័ពពុទ្ធសាសនារបស់ យោធាភូមារ។
- ១៨ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន កម្ពុជារកឃើញបុរសជនជាតិអៀរ៉ង់ ទើបមកពីប្រទេសខេនយ៉ា(Kenya) ស្ថិតនៅទ្វីបអាហ្វ្រិក ផ្ទុកកូវីដ១៩ "អូមីក្រុង" ។ នេះជាករណីទី២ហើយ បន្ទាប់ពីរកឃើញ"អូមីក្រុង"លើស្រ្តីខ្មែរមកពីប្រទេសហ្កាណា ៕
- ១៨ ធ្នូ ២០២១ Yang Saing Koma គ្នាច្រេីនអន្សមខ្លោច? មានស្ថាប័នសំខាន់ៗ៣ដែលគ្រប់គ្រងបឹងទន្លេសាប១.រដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង២.រដ្ឋបាលជលផលជាអ្នកត្រួតពិនិត្យ៣.អាជ្ញាធរទន្លេសាបជាអធិការកិច្ចមានស្ថាប័ន៣ធំៗហេីយនៅមិនគ្រប់ទៀតឬក៏គ្នាច្រេីនអន្សមខ្លោច? ប្រព័ន្ធការងារពីលេីមកក្រោមដូចជាកំពុងតែបាត់បង់ប្រសិទ្ធភាពដែលត្រូវការឲ្យមានការកែទម្រង់សុីជម្រៅពិតប្រាកដហេីយយេីងត្រូវការប្រព័ន្ធដឹកនាំមួយដែលគាំទ្រឲ្យស្ថាប័នពាក់ព័ន្ធមាន#ស៣ ក្នុងការធ្វេីការរួមគ្នាដេីម្បីផលប្រយោជន៍សង្គមជាតិ។
- ១៨ ធ្នូ ២០២១ Khmer press សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ PNN News ក្រុមការងារអាជ្ញាធរទន្លេសាប ខេត្តទាំង០៦បានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់ ៣ បានចំនួន ៦៥៩បង្គោល លើបង្គោលសរុបចំនួន ៨០២ ស្នើនឹង ៨២,២%សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ០៦ជុំវិញបឹងទន្លេសាប គិតមកដល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន ៖១.បានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់ ៣ បានចំនួន ៦៥៩បង្គោល លេីបង្គោលសរុបចំនួន ៨០២ ស្មេីនឹង ៨២,២%។ ២.ក្នុងចំណោមបង្គោល ដែលបានពិនិត្យជាក់ស្តែងចំនួន ៦៥៩ មានស្ថានភាពដូចខាងក្រោម ៖-បង្គោលឈរត្រង់ចំនូន ២០៨ បង្គោល ដោយបានលាភថ្នាំពណ៌លេីក្បាលបង្គោល -លើកតម្រង់បង្គោលទ្រេត ឬដួលចំនួន ២០២បង្គោល -ដាំបង្គោលថ្មីចំនួន ៤១ -និងបង្គោលចំនូន ២០៨ ទៀតស្ថិតនៅក្នុងទឹក ។ ចំពោះបង្គោលទាំងនេះ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រក។ ៣.ចំពោះប៉ាណូបានតម្លេីងបានចំនួន ១០លេីផែនការចំនួន ៥២ ប៉ាណូ ៕ រូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម
- ១៨ ធ្នូ ២០២១ DTN7.com កាដូជូនរដ្ឋមន្ត្រីថ្មីលើផ្ទៃដីបឹងតាមោក ! ក្រសួងយុត្តិធម៌ទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ១៤០ហិកតាជាកម្មសិទ្ធិ
- ១៧ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៧ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨នាក់ (ឆ្លងសហគមន៌: ៨ នាំចូល: ០នាក់) និងមានជាសះស្បេីយ #១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៤០៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧៧១ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #៣០០១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៧ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៨នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១២នាក់-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
- ១៧ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ACU បញ្ជាឲ្យឃាត់ខ្លួនលោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោកស័ក្តិ៥ កែវ ណារុន ប្រធានការិ.អន្តរាគមន៍នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការទន្រ្ទានព្រៃលិចទឹក ៕
- ១៧ ធ្នូ ២០២១ Hout Songhak រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារបឹងទន្លេសាប ឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ នៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់ នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន÷ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
- ១៧ ធ្នូ ២០២១ Sethakeck News កុំ គិត ថា ប្រគល់ ដីជូន រដ្ឋវិញ រួចខ្លួន ពេលនេះ(ACU) បានឃាត់ ខ្លួន លោក ស្នងការរង និង មន្ត្រី អន្តរាគមន៍ ទៅសួរនាំ ហើយ ខេត្តកំពង់ឆ្នាំង ៖ អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU) នៅ វេលា ម៉ោង ប្រមាណ ១០ ព្រឹក ថ្ងៃ ទី ១៦ ខែធ្នូ ឆ្នាំ ២០២១ បាន ឃាត់ខ្លួន លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុ ជាតិ ( ផ្កាយ ១) ស្នងការ រង នគរបាល ខេត្តកំពង់ឆ្នាំង និង លោក វរសេនីយ៍ឯក កែវ ណា រុន ( ស័ក្តិ ៥) ប្រធាន ការិយាល័យ អន្តរាគមន៍ នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង នាំ មក សាកសួរ និង ស្ដាប់ ចម្លើយ ពាក់ព័ន្ធ ករណី រំលោភ យក ដី ព្រៃ លិច ទឹក បឹង ទន្លេសាប ក្នុង ខេត្តកំពង់ឆ្នាំង ។ប្រភព ព័ត៌មាន គួរ អោយ ទុកចិត្ត បាន រាយការណ៍ ឲ្យ ដឹង ថា លំនៅ ដ្ឋា ន អតីត អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ រ ចាន់ ខឿន ចំនួន ២ ទីតាំង នៅ ឯ ខេត្តកំពង់ឆ្នាំង ក៏ ត្រូវ សមត្ថកិច្ច ឡោម ព័ទ្ធ ដែរ ។
- Hok Kea អង្គភាពឪកូន ឱម យ៉ិនទៀង នាំខ្លួនស្នងការរង និងមន្ត្រីម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួររឿងរំលោភដីព្រៃលិចទឹកមកគោះយកលុយ !!!អង្គភាពប្រឆាំងអំពើពុករលួយរបស់ឪកូន ឱម យ៉ិនទៀងបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរពាក់ព័ន្ធនឹងករណីរំលោភដីព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ចំណែកនៅខេត្តកំពង់ធំ អង្គភាពឪកូនឱម យ៉ិនទៀងមិនទាន់ហៅមកគោះយកលុយនៅឡើយទេ។របៀបធ្វើការស៉ើបអង្កេតរបស់អង្គភាពឪកូន ឱម យ៉ិនទៀងគ្មានអ្វីក្រៅពីហៅគេមកគោះយកលុយ ពីជនពុករលួយនោះទេ ឧទាហរណ៍ករណីឪកូន ឱម យ៉ិនទៀងស៉ើបក្តីមេPMខេត្តមណ្ឌលគីរី ចុងក្រោយឪកូនឱម យ៉ិនទៀង សរសេររបាយការណ៍"ភ"ប្រាប់ទៅនាយករដ្ឋមន្ត្រីថាមេPMនោះអត់ពុករលួយទៅវិញ។ តើបងប្អូនជនរួមជាតិជឿលើអង្គភាពឪកូន ឱម យ៉ិនទៀង ប្រឆាំងអំពើពុករលួយបានដែរទេ?។យ៉ាងណាមិញគណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើសកាប់រុករានបំផ្លាញព្រៃលិចទឹក បែបចាប់តែដុល្លារច្រកហោប៉ៅរបស់ជនពុករលួយលួចឯងវិញតែប៉ុណ្ណោះ ពីព្រោះគោលដៅច្បាស់ៗមន្ត្រីដែលឃុបឃិតពាក់គ្នាជាប្រព័ន្ធមាន មន្ត្រីសូរិយោដី,អាធរបឹងទន្លេសាប,មេភូមិ,មេស្រុក,មេខេត្ត...។ជនដែលបំផ្លាញរាជការរបស់បុរសខ្លាំងកម្ពុជា គឹជាជនពុករលួយលួចជាតិនៅក្បែរខ្លួនរបស់បុរសខ្លាំងតែម្ដង៕
- ១៧ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាចិត្តការពារបឹងទន្លេសាបឲ្យបានជាដាច់ខាត ៕
- Soy Sopheap Official ភ្លុនតារា មេបញ្ជាររងភូមិភាគ៥បំផ្លាញព្រៃលិចទឹក៦០០ហត យោងតាមរបាយការណ៏របស់គណៈកម្មការអន្តរក្រសួងចុះបង្រ្កាបតំបន់ព្រៃលិចទឹកបឹងទន្លរសាបបានឱ្យដឹងថា មេបញ្ជាការងភូមិភាគ៥បានកាប់បំផ្លាញព្រៃលិចទឹកទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ ៦០០ហតនៅតំបន់៣ ខេត្តបន្ទាយ។
- ១៧ ធ្នូ ២០២១ Em Sambo Oudam ដូចតុំយ៉ាំកំពិស! ឧកញ្ញ៉ាៗដែលនៅពីក្រោយក្នុងការផ្គត់ផ្គង់លុយឲ្យឈ្មួញដើម្បីទន្ទ្រានដីរដ្ឋក៏នឹងមិនរួចខ្លួនដែរ
- Angrut អង្រុត ព័ត៌មាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ៖ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីត CNRP អាចមកកម្ពុជាវិញបាន ប្រសិនបើលាលែងសញ្ជាតិបារាំង និងអាមេរិក ៕
- ១៧ ធ្នូ ២០២១ Komsan ផ្អើលទៀតហើយ ! លោកផ្កាយ១ ស៊ុ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្តិ៥ កែវ ណារុន ត្រូវបានចាប់ឃាត់ខ្លួនហើយ ហើយផ្ទះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ
- ១៧ ធ្នូ ២០២១ PNN News ឯកឧត្តម ហ៊ុន ម៉ាណែតបានជួបប្រជុំពិភាក្សាការងារជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដ៏កក់ក្តៅរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
- ១៧ ធ្នូ ២០២១ OMFREL កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាចែករំលែកបទពិសោធដល់រុស្ស៊ីលើវិធានការទប់ស្កាត់បដិវត្តន៍ពណ៌ដែលភាគីកម្ពុជាអះអាងថា កន្លងមកត្រូវបានរៀបចំឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
- ១៧ ធ្នូ ២០២១ OMFREL កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាចែករំលែកបទពិសោធដល់រុស្ស៊ីលើវិធានការទប់ស្កាត់បដិវត្តន៍ពណ៌ដែលភាគីកម្ពុជាអះអាងថា កន្លងមកត្រូវបានរៀបចំឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
- ១៧ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ បាញ់ បានថ្លែងក្រោយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រនេះថា គ្រប់អង្គភាពយោធាទាំងអស់ត្រូវបានប្រាប់ឲ្យប្រមូលអាវុធអាមេរិកយកមកទុកនៅក្នុងឃ្លាំង ឬកំទេចចោល។ ការលើកឡើងរបស់លោក ទៀ បាញ់ ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
- ១៧ ធ្នូ ២០២១ DAP News លោក សុខ ទូច ៖ គ្រាន់តែខេត្តកំពង់ធំ អ្នកទន្រ្ទានដីព្រៃលិចទឹក ជាង១០ម៉ឺនហិកតា , ត្រូវចេញសារភាព ដោយស្មោះត្រង់ ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលជាអ្នកចុះតាមដានករណី រំលោភបំពានតំបន់ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប បានថ្លែងអះអាង ពីការរកឃើញនូវបទល្មើស ការបំពានដីព្រៃលិចទឹកថា គ្រាន់តែ ខេត្តកំពង់ធំ មួយប៉ុណ្ណោះ មានអ្នកកាន់កាប់ទន្ទ្រាន ដីព្រៃលិចទឹកជាង១០ ម៉ឺនហិកតា មិនមែនខ្ទង់ពាន់ហិកតា នោះទេ ដូច្នេះអ្នកទាំងនោះ ត្រូវចេញមុខមកសារភាព ដោយស្មោះត្រង់ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា « ខ្ញុំយកឱកាសនេះនិយាយ គ្រាន់តែខេត្តកំពង់ធំមួយអស់ ១០ម៉ឺនជាងហិកតា តែឆ្លើយតែ៣ពាន់ទេ ខ្ញុំទប់អត់បាន ផ្តាំទៅថា មិនមែន៣ ពាន់ទេ ជាង១០ម៉ឺនហិកតា ។ សូមឲ្យអ្នកទាំងអស់នោះ មានភាពស្មោះត្រង់ ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាល» ។ លោកបន្ដថា «ខ្ញុំទប់ អត់បាន អីចឹងខ្ញុំ យកវេទិកានេះប្រាប់ហើយ សូមឲ្យអ្នកទាំងអស់នោះសម្តែងភាពស្មោះត្រង់ ខ្ញុំស្គាល់ម្ចាស់ភាគច្រើន ហើយ តែសូមឲ្យអ្នកទាំង អស់នោះ សម្តែងការពិត ជូនរដ្ឋាភិបាល ។ ខ្ញុំដឹងថា មានគ្រោះថ្នាក់ ប៉ុន្តែខ្ញុំធ្វើដើម្បីបុព្វហេតុជាតិ យុវជន ហើយយុវជនត្រូវត្រៀមខ្លួន»។ ក្រោយចុះស៊ើបអង្កេត ចំពោះអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់ទន្លេសាប អង្គភាពប្រឆាំង អំពើពុករលួយ (ACU) នៅថ្ងៃ១៦ ធ្នូ បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង ខេត្តកំពង់ឆ្នាំង និងលោកវរ សេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំពាក់ព័ន្ធការ កាន់កាប់ព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិចទឹក ៕
- ១៧ ធ្នូ ២០២១ Fresh News TOP NEWS: របាយការណ៍៖ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ជាង៤ម៉ឺនហិកតា ត្រូវបានដកហូតត្រឡប់មកវិញ
- ១៦ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៦ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៧នាក់ (ឆ្លងសហគមន៌: ៦ ង នាំចូល: ១នាក់) និងមានជាសះស្បេីយ #១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣៩៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧៥៩ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #២៩៩៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៦ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៧នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១៣នាក់-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០១នាក់)
- ១៦ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹកនៃការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥
- ១៦ ធ្នូ ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ BREAKING: កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរ ដែលត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណាភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។ ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕
- ១៦ ធ្នូ ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត BREAKING: អង្គភាព ACU អញ្ជើញស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំង មកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង (កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញមកសាកសួរ និងស្ដាប់ចម្លើយរបស់ពួកគាត់ទាំងពីរនាក់ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងប្រាប់អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា «អង្គភាពរបស់យើងខ្ញុំ បានអញ្ជើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ មានតួនាទីជាស្នងការរងនគរបាលខេត្ត និងឈ្មោះ កែវ ណារុន មានតួនាទីជានាយការិយាល័យអន្ដរាគមន៍ និងតម្រួត ខេត្តកំពង់ឆ្នាំង ដើម្បីមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធទៅនឹងការកាន់កាប់ព្រៃលិច នៅតំបន់៣ គឺតំបន់ហាមឃាត់ ក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង»។ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា ក្នុងករណីក្រោយការសួរនាំ និងស្តាប់ចម្លើយ ហើយរកឃើញថា ពួកគេទាំងពីរនាក់ពិតជាបានរំលោភបំពានខុសច្បាប់ នៅក្នុងតំបន់៣នោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើការជូនដំណឹងបន្តទៀត៕
- ១៦ ធ្នូ ២០២១ People News Media អង្គភាពប្រឆាំងអំពើពុករលួយ ACUនាំខ្លួនស្នងការរង និងមន្ត្រីម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទៅសាកសួរ ករណីរំលោភដីព្រៃលិចទឹកតំបន់៣ ភ្នំពេញ ៖លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធនឹងករណីរំលោភដីព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។លោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ មុននេះបន្តិចថា មន្ត្រីនគរបាលចំនួនពីររូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសាកសួរពិតប្រាកដមែន។ មន្ត្រីទាំងពីររូបមានដូចជា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង និងវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ។ ចំពោះការហៅមកសាកសួរនេះ លោកមិនដឹងរឿងអីទេ ទាល់តែសួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយ។យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប មានដូចជា៖ ១. លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា។ មន្ត្រីបានបញ្ជាក់ថា មនុស្សទាំង១៣ខាងលើ បានស្ម័គ្រចិត្តប្រគល់ដីដោយគ្មានលក្ខខណ្ឌ និងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕សហការី
- ១៥ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៥ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨នាក់ (ឆ្លងសហគមន៌: ៨ និង នាំចូល: ០នាក់) និងមានជាសះស្បេីយ #១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣៩០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧៤៦ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៩៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៥ ធ្នូ ២០២១ Soy Sopheap Official ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២! សម្ដេចតេជោ ព្រមានថាកុំបោះដុំថ្មក្ដៅ មកឱ្យកម្ពុជា ដូចករណីឆ្នាំ២០១២ សម្ដេចតេជោ ហ៊ុន សែន៖ «សូមកុំបោះដុំថ្មក្ដៅ មកឱ្យហ៊ុន សែន កាន់ សូមមេត្តាបោះដំឡូងក្ដៅឱ្យខ្ញុំវិញ! ដំឡូងក្ដៅវាក្ដៅតែទុកមួយភ្លេតទៅយើងអាចទទួលទានវាបាន ប៉ុន្តែដុំថ្មក្ដៅគឺដូចករណីឆ្នាំ២០២១ចឹង»
- ១៥ ធ្នូ ២០២១ DAP News សម្ដេចតេជោ ជំរុញឲ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាតមិនឲ្យមានឡានចង្កូតស្ដាំចរាចរលើផ្លូវ
- ១៥ ធ្នូ ២០២១ Khmer press សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសម្តេចទើបអនុម័តឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ ដោយចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២
- ១៥ ធ្នូ ២០២១ អស់សំណើចគ្រោះថ្នាក់ចរាចរ៖ កញ្ញា ប៊ុយ ជិះឡាន Range Rover ទៅបុក ឡានគេ ម៉ាក ព្រុស គេ ថាពេលបុកហ្នឹង កញ្ញាស្រវឹងទៀត ដល់ពេល វិក័យប័ត្រ អស់ ២២៥ ដុល្លា ថ្លៃជួសជុលឡាន អាព្រុស កញ្ញាប៊ុយ ស្វាងស្រវឹងចែស ចង់យំបន្តិច ចង់បញ្ជោរតិច ចង់ខ្វាចគេតិច..គាត់ថា តម្លៃនេះថ្លៃជាងឡានគាត ត្រឹមត្រូវណាស់ អាគុយវាពៅមុន ១០ ០០០ ដុល្លា អាលូវចុះត្រឹម ៨៥០ ដុល្លា ថ្លៃជាងឡាន ចង្កួតចង្អួតស្តាំ ផង ហាសហ
- ១៥ ធ្នូ ២០២១ BTV Cambodia សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអាកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ ហើយសូមភាគីពាក់ព័ន្ធទាំងអស់សូមកុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើករណីនេះ ខណៈសម្តេចលើកទឹកចិត្ត និងអំពាវនាវចំពោះប្រទេសដែលពាក់ព័ន្ធទាំងអស់គប្បីរកដំណោះស្រាយគ្នាដោយសន្តិវិធី។
- ១៥ ធ្នូ ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT បន្តកិច្ចការងារជួសជុល ថែទាំផ្លូវថ្នល់ជាតិតាមបណ្តាខេត្ត ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនឆ្លងកាត់ប្រកបដោយភាពរលូ នៅថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង តាកែវ កោះកុង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ ត្បូងឃ្មុំ រតនគីរី កែប និងខេត្តបាត់ដំបង បានខិតខំយកចិត្តទុកដាក់ចុះអនុវត្តកិច្ចការងារថែទាំលើកំណាត់ផ្លូវជាតិលេខ៥ លេខ៧ លេខ៨ លេខ៣៣ លេខ៥៧ លេខ៥៩ លេខ៣៣ លេខ៥៣ លេខ៦៤ លេខ៦២ លេខ៧២ លេខ៧៣ លេខ៧៨ លេខ៤៨ លេខ៧៨-៥ លេខ៤៨-៥ លេខ៣៣A និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំ ជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ចំណេញនូវពេលវេលា ប្រកបដោយភាពរលូន និងបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
- ១៤ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ១២នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១៤នាក់-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)
- ១៤ ធ្នូ ២០២១ Thmey Thmey តុលាការ ចាប់ផ្តើមបើកសវនាការលើលោក កឹម សុខា ឡើងវិញ ក្រោយផ្អាកជិត២ឆ្នាំ
- ១៤ ធ្នូ ២០២១ Chan Born វិភាគការបង្រ្កាបគ្រឿងញៀន ខេ តាមីន KETAMINE/ K-Tamine នៅកម្ពជាសប្តាហ៏នេះ បង្រ្កាបបានគ្រឿងជាងប្រមាណ ៨០ តោន។ នៅប្រទេសថៃកាលពីកន្លងទៅថ្មី មានការចាប់រឹមអូស បាន ១១១ តោន តែត្រូវផ្នែកជំនាញប្រាប់តែមិនមែនគ្រឿងញៀនទេ។ អ្វីជាម្ស៉ៅ ខេ? នោះគឺជា ម្ស៉ៅវីតាមីនខេ K-Vitamine ដែលចម្រាញ់ចេញពី បន្លែ ផ្លែឈើនានា សម្រាប់ប្រើក្នុង ឧស្សាហ័កម្មចំណីអាហារ។ ក្នុងវ៏ស័យវេជ្ជសាស្រ្ត ថ្នាំចាក់ ខេតាមីន ត្រូវបានគេប្រើសម្រាប់ព្យាបាលមនុស្ស ពិបាកចិត្ត ធុញថប់ តែត្រូវមាន វេជ្ជបញ្ជា។ បើសិនចាត់ទុក ម្ស៉ៅខេតាមីន ឬ ម្ស៉ៅ ស ជាគ្រឿងញៀន នោះកម្ពជា ថៃ នឹងត្រូវគេចាត់ទុកជាកន្លែងផលិតគ្រឿងញៀន?
- ១៤ ធ្នូ ២០២១ Chan Born ជំលោះនយោបាយការទូត កម្ពុជា អាមេរិក៖ ពីដើមឡើយ កម្ពុជារណប វៀតណាម និង ថៃ ហើយ ប្រទេសទាំងពីរ តែងតែឈ្លានពានកម្ពុជាជាដរាប។ ប្រទេស ថៃ និង វៀតណាម គេក្លាយជាសមាជិកនៃប្រទេសសេរី តាំងពីឆ្នាំ ១៩៥៣ ចំណែក កម្ពុជា មិនអាចចូលខាង សេរីឡើយ ព្រោះ ពួកសេរី វៀតណាម ថៃ តែងតែឃ្លានពានកម្ពុជា ដូច្នេះកម្ពុជាចូល កម្មុនីស្តបារាំង-- កម្មុនីស្ត បារាំង ចិន សូវៀត គឺជាបង្អែករបស់កម្ពុជា។ លទ្ធិកុម្មុនីស្តការពារជនជាតិដើម ខុសពី លទ្ធិសេរី គឺគាំទ្រ ពួកអន្តោប្រវេស៍ ជនចំណាកស្រុក ។ កម្ពុជា និង ឡាវ Cambodge et Laos គឺជាប្រទេសកម្មុនីស្ត ព្រោះខ្លាច សៀម និង ឃ្លានពាន ចំណែក អាមេរិក គាំទ្រ វៀតណាម និង ថៃ ដែលជា មរតកប្រវត្តិសាស្រ្ត ៕
- ១៤ ធ្នូ ២០២១ គណបក្ស FUNCIOEC សមាជិកគណបក្សនេះ កំពុងឈ្លោះគ្នាក្នុងសង្រ្គាម បក្សប្រហារ-- គណបក្ស ហ្វុនស៊ិនប៉ិច បង្កើតឆ្នាំ ១៩៨២ ដោយការធ្វើ បក្សប្រហារ/យោធាប្រហារ ទៅលើ បក្ស (១ ) មូលីណាកា និង បញ្ចូលជាមួយ (២) បក្សខ្មែរក្រហម (៣) បក្សលន់ លន់ (៤) បក្សញឹកជូរឡុង/សម រង្សី និ(៥) បក្សខ្សែ នរោត្តម (៦) បក្ស ខ្សែស៊ីសុវត្ថិ និង បក្សនគរចម្បាររបស់ ឡេះ កាសឹម--ដោយសារ បក្សនេះ បង្កើតដោយមនុស្សជាង ១០០ នាក់ កាលឆ្នាំ ១៩៨២ នាំឲ្យគណបក្ស បែកខ្ញែក បាក់បែកគ្នា ទៅជាជាង ៣០ បក្ស ហើយ កំពុង បន្តបែកថែមទៀត ដោយ..... ម្នាក់ថាឡើងធ្វើប្រធាន ម្នាក់ជំទាស់ ម្នាក់កាន់ត្រា....ម្នាក់ជាខ្មែរ ម្នាក់ជា ចាម.....Khmer press ABA ទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ ពីក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ
- ១៤ ធ្នូ ២០២១ Um Sam An Page អ៊ុំ សំអាន ចាំមើលឆាកល្ខោននៃសវនាការលើលោក កឹម សុខា ហ៊ានចោទសហរដ្ឋអាមេរិកនៅពីក្រោយខ្នងឬទេ? សូម្បីតែលើកឈ្មោះអាមេរិក មិនហ៊ាននិយាយចំផងណឹង ក្នុងសវនាការកន្លងមក។ តាមពិតលោក កឹម សុខា គ្មានទោសស្អីទេ។ រឿងនេះ លោក ហ៊ុន សែន គ្រាន់តែយកលេសដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ព្រោះដឹងថាគណបក្សប្រជាជនកម្ពុជាត្រូវចាញ់ក្នុងការបោះឆ្នោតឆ្នាំ២០១៨។ តុលាការតេឡេត្រូវតែដោះលែងលោក កឹម សុខា និងប្រគល់គណបក្សសង្រ្គោះជាតិមកវិញ
- Chan Born គួរតែញែជា ៣៖ កឹម សុខា មូលដ្ឋាននៅអាមេរិក, សមរង្សី មូលដ្ឋាននៅបារាំង, រ៉ុងឈុន កែមឡី មូលដ្ឋានៅ អូស្រ្តាលី។ ចំណែកសង្រ្គោះជាតិ CNRP គឺ បូករួម ៤ បក្ស ចូលគ្នា ដូច្នេះ VOA¿RFA នៅម្តុំ វិទ្យុបារាំង RFI នៅម្តុំ និង វិទ្យុ អូស្រ្តាលីនៅម្តុំ ។ ប៉ុលទាំង ៣ ចេញជា សម្ព័ន្ធយោធា..ចេញជាជំលោះ អាមេរិក បារាំង...
- ១៤ ធ្នូ ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួត ពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ស្ថិតក្នុងសង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
- ១៤ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន លោក សម រង្ស៊ី ស្នើឲ្យកំណត់អាយុអ្នកនយោបាយមិនឲ្យលើស ៧០ឆ្នាំ (អាយុ៧០ឆ្នាំត្រូវចូលនិវត្តន៍) តែលោក សុខ ឥសាន ថាសំណើលោក សម រង្ស៊ី គ្រាន់តែជាសារនយោបាយប៉ុណ្ណោះ ៕
- ១៤ ធ្នូ ២០២១ Chan Born កម្ពុជា បន្តកាត់ទោស កឹមសុខា ខណៈ នៅឯភូមារ គេកំពុងកាត់ទោស អ៊ុង សានស៊ូជី-- អ្នកនយោបាយដែលធ្លាប់ជាប់គុក ត្រូវបានគេរារាំង ទូរទាំងសកលោកមិនឲ្យ ឈ ឈ្មោះ បោះឆ្នោតជាដាច់ខាត-- ណែន សុន ម៉ានដាឡា nelson mandela ធ្លាប់ជាប់គុក ចេញមកវិញ ជាប់ឆ្នោតប្រធានាធិបតី អ៊ុងសានស៊ូជី ធ្លាប់ជាប់គុកឆ្នាំ ១៩៨៩ លុះឆ្នាះ ១៩៩០ ជាប់ឆ្នោត លោក មហាត្មះគន្ធី ធ្លាប់ជាប់គុក ក្រោយមកជាប់ឆ្នោត...នៅកម្ពុជាមនុស្សជាច្រើនដណ្តើមគ្នាជាបគុក ព្រោះចង់ជាប់ឆ្នោត តែប្រវត្តិទំនងជា បង្ខឲ្យ អ្នកទោសជាប់ដល់ ស្លាប់ខ្លួន !
- ១៤ ធ្នូ ២០២១ Hout Songhak កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់(១៩៣៩-១៩៤៥)។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
- ១៤ ធ្នូ ២០២១ Mao Monyvann តុលាការចេញដីកាបង្គាប់ឱ្យលោកប្រធាន កឹម សុខា ចូលសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឱ្យលោកប្រធាន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨និង ៣០នាទី។14/12/21
- ១៣ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៣ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥នាក់ (ឆ្លងសហគមន៌: ១៤ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ #១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣៧០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧២០ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៨៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៣ ធ្នូ ២០២១ Fresh News TV បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១៤០០ គីឡូក្រាម (កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះបានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០ គីឡូក្រាម។ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូនេះក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀននៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី ស្ថាប័ន អយ្យការ ។
- ១៣ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សមត្ថកិច្ចនិងឧក្រិដ្ឋជនបាញ់តដៃគ្នាក្នុងការបង្រ្កាបគ្រឿងញៀនក្នុងរោងចក្រផលិតដំណាប់ស្វាយ នៅស្រុកឱរ៉ាល់ បណ្តាលឲ្យស្លាប់ចិនតៃវ៉ាន់ម្នាក់ ចាប់ខ្លួន២នាក់ និងរឹបអូសគ្រឿងញៀនជាង១តោន ៕
- ១៣ ធ្នូ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕
- ១៣ ធ្នូ ២០២១ SEATV News 24 Hours បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ប្រមាណ១.៤០០ គីឡូក្រាម ស្លាប់ជនជាតិចិនម្នាក់ តាមសេចក្តីរាយការណ៍ឲ្យដឹងថា យប់ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យ ការ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកង់ និងរាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការបង្ក្រាបនេះ បង្កឲ្យមានការប៉ះទង្គិចគ្នារហូតឈានដល់ផ្ទុះអាវុធនៅ ផ្លូវជាតិលេខ៤ បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ ខណៈក្រុមឈ្មួញកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ។ ប្រភពព័ត៌មានមិនទាន់ផ្លូវការមុននេះបន្តិចបានឲ្យដឹងថា ជនជាតិចិនដែលបានស្លាប់នោះ គឺជាក្រុមឧក្រិដ្ឋជនដែលបានបាញ់ប្រហារ មកលើសមត្ថកិច្ចនៅត្រង់ចំណុចលើផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចបាញ់ទប់ទល់វិញបណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង។ ក្នុងករណីបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន ប្រមាណ ១.៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិតនៅក្នុងរោងចក្រផលិត ដំណាប់ស្វាយនោះ ៕
- ១៣ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃម្សិលមិញ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា អ្នកនយោបាយខ្មែរ ដែលមានអាយុចាប់ពី៧០ឆ្នាំទៅ គួរតែចូលនិវត្តន៍។ ការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឡើងទំនងជាការស្ម័គ្រចិត្តរបស់លោក និងសំដៅទៅលើមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ សុទ្ធសឹងជាបុគ្គល ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ។
- ១៣ ធ្នូ ២០២១ Vann Sarayមានព័ត៌មានថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សបង្កើតឡើងដោយផ្ទាល់ព្រះហស្ថរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកំពុងផ្ទុះការដណ្តើមគ្នាក្នុងចំណោមរាជវង្ស ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលទិវង្គត។នេះជាវិបត្តិ និងជាកំហុសមួយរបស់សម្តេចក្រុមព្រះដែលមិនបានចាត់ចែងឱ្យរួចរាល់មុនយាងចាកឆ្ងាយ។ឱ!ព្រះញាតិវង្សអើយ! តើអត់ចេះខ្មាសគេទេអី? តើត្រូវនាំគ្នាហែកបក្សនេះ ឬត្រូវរកវិធីស្តារកិត្តិនាមបក្សឡើងវិញ? «ដើមសណ្ដែកដុតគ្រាប់សណ្ដែក សណ្ដែកស្រក់ទឹកភ្នែកក្នុងឆ្នាំង ដុះចេញពីឬសតែមួយ តើប្រឹងដុតគ្នាដើម្បីអ្វីទៅ?»៖ ឆាវ ជឺ
- ១៣ ធ្នូ ២០២១ Rasmei Kampuchea Daily អង្គប្រជុំវិសាមញ្ញៈ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី នឹងត្រូវជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកអង្គប្រជុំវិសាមញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សា រកមធ្យោបាយ សម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាព ដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត។ បើតាមបញ្ជីឈ្មោះ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច គឺលំដាប់លេខរៀង បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងត្រូវជ្រើសតាំង ជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើត ជាមួយសម្តេចក្រុមព្រះ ម្តាយទីទៃពីគ្នា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ស្តីពីលទ្ធផល នៃអង្គប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាៈ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយ ព្រះទិវង្គត គណបក្សហ្វ៊ុនស៊ិនប៉ិច ជួបវិបត្តិគ្មានអ្នកដឹកនាំ ពីព្រោះក្នុងលក្ខន្តិកៈ បានតម្រូវ ឲ្យគ្រប់សកម្មភាពការងារ និងការប្រជុំផ្សេងៗ ស្ថិតនៅក្រោមអធិបតីភាព របស់ប្រធាន គណបក្ស។ ក្នុងស្ថានភាពនេះ គណៈកម្មាធិការនាយក បានបើកអង្គប្រជុំវិសាមញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សា រកមធ្យោបាយសម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង ដោយអនុវត្ត តាមស្មារតីលិខិតលេខ ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងត្រៀមបេក្ខភាព ដែលមានលក្ខណៈ សម្បត្តិ ស្របតាមប្រការ២៦ នៃលក្ខន្តិកៈ ដើម្បីជ្រើសតាំង ជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
- ១៣ ធ្នូ ២០២១ Koh Santepheap Daily ទិដ្ឋភាពចុះឆែកឆេរទីតាំងផលិតគ្រឿង.ញៀនជ្រកក្រោមស្លាករោងចក្រផលិតដំណាប់ស្វាយ ដែលបន្តរកឃើញប្រមាណ៨០តោន រាជធានីភ្នំពេញ ៖ ករណីបង្ក្រាបគ្រឿង.ញៀនក៏ក្តៅគគុកមិនធ្លាប់មាន រហូតផ្ទុះអាវុធស្លា.ប់ឧក្រិដ្ឋជនមួយរូបនោះ និងរឹបអូសគ្រឿង.ញៀនជាង ១៤០០ គីឡូក្រាម ស្រាប់តែសមត្ថកិច្ចបានបន្តចុះឆែកឆេរទីតាំងផលិតគ្រឿង.ញៀន ជ្រកក្រោមស្លាករោងចក្រផលិតដំណាប់ស្វាយ ហើយរកឃើញសារធាតុគីមីសម្រាប់ផ្សំកែទៅជាគ្រឿង.ញៀនប្រមាណ៨០តោន រួមជាមួយឧបករណ៍ផលិត កែច្នៃមួយចំនួន និងឃាត់បានមនុស្សប្រមាណជាង ១០ នាក់ផងដែរ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ២នាក់ក៏បានសារភាពនូវទីតាំងដែលពួកគេដឹកចេញនេះ គឺជាកន្លែងផលិត និងកែច្នៃគ្រឿង.ញៀននៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិន (ហ្វាមអេស៊ាង.ក) ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏សហការអមដោយស្ថាប័នអយ្យការ បានចុះទៅឆែកឆេរនៅទីតាំងនោះ ក៏បានរកឃើញ និងរឹបអូសគ្រឿង.ញៀនដូចមាន ៖ ១- ម្សៅសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ដោយក្នុង១ការ៉ុងមានចំនួន២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០ គីឡូក្រាម ទាំងសំបក, ២- អាវុធខ្លីម៉ាក K៥៤ ១ដើម និង៣- រថយន្ត២គ្រឿង សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿង.ញៀនមួយចំនួនធំ ។
- ១២ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១២ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១២នាក់ (ឆ្លងសហគមន៌: ១១ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ #១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣៥៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៧០៨ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៨៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ១២ ធ្នូ ២០២១ Fresh News TV BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៦,១៤១ករណី» និងស្លាប់២០៩នាក់ទៀតក្នុងរយៈពេលតែ១ថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន
- ១២ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer ចំណាត់ការស្រាវជ្រាវនិងបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប នៅតែបន្តធ្វើឡើង គិតចាប់តាំងពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨វិច្ឆិកាមក។ ទោះយ៉ាងណា អាជ្ញាធរតាមបណ្តាខេត្តមួយចំនួន បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ទិន្នន័យដែលបានរកឃើញមកហើយនោះ នៅជាតួលេខបឋមនៅឡើយ ព្រោះថានៅពេលនេះទឹកនៅមិនទាន់ស្រក ដែលធ្វើឲ្យអាជ្ញាធរពិបាកវាស់វែង។
- ១១ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១១ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៦នាក់ (ឆ្លងសហគមន៌: ១៥ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ #១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣៤៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៦៩៥ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៩៨២នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១១ ធ្នូ ២០២១ Hout Songhak ប្រជាជនខ្មែរធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការទម្លាក់គ្រាប់ពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយនៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ គ្រាប់បែកចង្កោមរបស់អាមេរិកជាង២៦លានកូនគ្រាប់ ត្រូវបានទម្លាក់លើប្រជាជនស្លូតត្រង់ប្រមាណ៧លាននាក់។បើចែកចំនួនគ្រាប់បែកចង្កោម ដែលទម្លាក់លើប្រជាជនខ្មែរ ទទួលរងនូវកូនគ្រាប់បែកចង្កោម របស់អាមេរិកពី៣-៤គ្រាប់ ក្នុងម្នាក់ៗ។យោងតាមឯកសាររបស់ក្រសួងការបរទេសអាមេរិក ដែលផ្តល់ជូនព្រឹទ្ធសភាអាមេរិក ហើយត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) ផ្សព្វផ្សាយជាហូរហែ បានបញ្ជាក់ពីការទទួលស្គាល់របស់អាមេរិកថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានា ក្នុងពិភពលោក ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនបំផុត ក្នុងនោះរួមមាន៖ គ្រាប់បែកចង្កោម, គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ឯកសារដដែលនោះបានបញ្ជាក់ទៀតថា «នៅក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅប្រទេសកម្ពុជាក្នុងអំឡុងពេលសង្គ្រាមវៀតណាម,...នៅក្នុងឆ្នាំ១៩៦៩សហរដ្ឋអាមេរិកបានចាប់ផ្តើមបើកយុទ្ធនាការ ទម្លាក់គ្រាប់បែករយ:ពេល៤ឆ្នាំ ជាកម្រាលព្រំមកលើកម្ពុជា ដោយបានទម្លាក់គ្រាប់ចំនួន២.៧លានតោន ក្នុងនោះរួមមានមេគ្រាប់ធំៗមានផ្ទុកកូនគ្រាប់បែកចង្កោមនោះ មានចំនួនរហូតជាង ៨០,០០០គ្រាប់ ដែលមានចំនួនកូនគ្រាប់បែកចង្កោមប្រមាណជាង២៦លានគ្រាប់ ហើយមួយភាគបួននៃគ្រាប់ទាំងនោះមិនបានផ្ទុះនោះទេ»។ជាមួយតួលេខទម្លាក់គ្រាប់បែកដែលអះអាងដោយរដ្ឋបាលអាមេរិកដូចខាងលេីនេះ អង្គភាពសុីម៉ាក់តែងតែច្រានចោលតួលេខនេះ និងលេីកឡេីងថាជាតួលេខមិនពេញលេញនៅឡេីយទេ ដែលការពិតការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជាមានបរិមាណច្រេីននិងធំធេងជាងនេះទៅទៀត។ ទន្ទឹងនឹងនេះ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិក្រុងអូស្លូប្រទេសណរ័វេស្ស។ការឈឺចាប់ ទុក្ខវេទនា និងអាយុជីវិតរបស់បងប្អូនខ្មែរ ដែលបានស្លាប់និងរងរបួសដោយសារគ្រាប់បែកអាមេរិកជាងកន្លះលាននាក់ បានបន្សល់ទុកនូវមេរៀនដ៍ជូរជត់ សម្រាប់ប្រជាជនខ្មែរ ខណៈគ្រាប់មិនទាន់ផ្ទុះរបស់អាមេរិក ជាច្រើនលានគ្រាប់ទៀត កំពុងកប់ក្រោមដីកម្ពុជា ហើយបាននឹងកំពុងគំរាមកំហែង ដល់អាយុជីវិតរបស់ប្រជាជនផងដែរ។សូមជម្រាបថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវ បានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត ២លាន៨សែនតោន ដោយមិនទាន់គិតពីចំនួនគ្រាប់បែកគីមីផងនោះទេ គឺគិតរយ:ពេលតែពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែង៕
- ១១ ធ្នូ ២០២១ The Cambodia Daily Khmer មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចេញបញ្ជាឱ្យអង្គភាពប្រដាប់អាវុធរបស់កម្ពុជា យកអាវុធ និងសម្ភារៈយោធាដែលជាផលិតផលរបស់អាមេរិក យកទៅកម្ទេចចោលទាំងអស់។ លោក ហ៊ុន សែន ក៏បានព្រមានអ្នកជំនាន់ក្រោយថា បើចង់មានឯករាជភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិកឱ្យសោះ។
- PNN News នាពេលឆាប់ៗ ពលរដ្ឋនឹងអាចវាស់ស្ទង់ល្បឿនសេវាទូរស័ព្ទ និង អ៊ីនធេីណេតដោយខ្លួនឯង ។ ក្រសួងប្រៃសណីយ៍ នឹងបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ដោយប្រេីបច្ចេកវិទ្យាចុងក្រោយកូរ៉េ អាល្លឺម៉ង និងអង់គ្លេស។ ក្រសួងប្រៃសណីយ៍លេីកឡេីងថា ការបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍តាមApp នេះនឹងអាចឱ្យពលរដ្ឋចូលរួមជាមួយក្រសួងក្នុងការវាស់ស្ទង់គុណភាពសេវាទូរស័ព្ទដោយស្វ័យប្រវត្ត ដោយខ្លួនឯងនូវល្បឿនអ៊ីនធេីណេត។
- ១០ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១០ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥នាក់ (ឆ្លងសហគមន៌: ១៤ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ #១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣២៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៦៨០ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៩៧៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១០ ធ្នូ ២០២១ Thmey Thmey សម្តេច ហ៊ុន សែន បញ្ជាឲ្យប្រមូលអាវុធដែលទិញពីអាម៉េរិក យកទៅទុកក្នុងឃ្លាំង ឬកម្ទេចចោល តាមរយៈសារលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដូច្នេះថា៖«ខ្ញុំ សូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឲ្យត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល តាមការជាក់ស្តែង»។ បញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីអាម៉េរិក ចេញសេចក្តីសម្រេច កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា។ ហេតុផលធំៗ ដែលនាំឲ្យអាម៉េរិក សម្រេចរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា គឺដោយសារអាម៉េរិក យល់ថា អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយមន្រ្តីក្នុងជួររដ្ឋាភិបាលកម្ពុជា នៅតែបន្តកើតមាន ហើយរដ្ឋាភិបាលកម្ពុជា ថែមទាំងបណ្តោយឲ្យកងទ័ពចិន ជះឥទ្ធិពលលើទឹកដីកម្ពុជាទៀតផង។ ក្នុងនាមជាប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន មិនត្រឹមតែមិនសៅហ្មងទេ តែបែរជាអរគុណអាម៉េរិកថែមទាំងទៀត ដែលសម្រេចរឹតបន្តឹងការលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជានា។ អរគុណ ពីព្រោះការសម្រេចរបស់អាម៉េរិក គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់សម្តេច កាលពីឆ្នាំ១៩៩៤ ដោយសម្តេច មិនទិញប្រព័ន្ធអាវុធអាម៉េរិក យកមកជំនួសប្រព័ន្ធអាវុធកម្ពុជានាពេលនោះ។ U.S. imposes arms embargo on Cambodia over Chinese military influence U.S. imposes arms embargo on Cambodia over Chinese military influence U.S. imposes arms embargo on Cambodia over Chinese military influence
- ១០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យត្រួតពិនិត្យមន្រ្តីនគរបាល១ឆ្នាំឡើងស័ក្តិម្តង និងមន្រ្តីនគរបាលខ្លះ៤.៥ឆ្នាំហើយ មិនទាន់ឡើងម្តង ។ ថ្លែងចេញពីខេត្តបាត់ដំបងនៅព្រឹកមិញ សម្តេចបានហៅទង្វើនេះថាអយុត្តិធម៌ណាស់៕
- ១០ ធ្នូ ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត ពលរដ្ឋខេត្តកំពង់ឆ្នាំង ជិត៣០០នាក់ ស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ដែលខ្លួនកាន់កាប់ជូនរដ្ឋវិញ សរុបជិត៣ពាន់ហិកតា
- ១០ ធ្នូ ២០២១ Vong Sopheapពន្ធនាគារខេត្តស្ទឹងត្រែង បានធ្វើការបំភ្លឺ និង បដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារ ផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់។ ពន្ធនាគារខេត្ត សូមអះអាងថា រាល់ខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យ ប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ ្នាប់ពន្ធនាគារ។
- ១០ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ឆ្លើយតបអាមេរិកដែលសម្រេចរឹតត្បិតការលក់ដូរអាវុធសម្ភារដល់កម្ពុជា នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យពិនិត្យបើមានអាវុធ ឬសម្ភារអាមេរិកត្រូវយក ទុកក្នុងឃ្លាំង ឬ កម្ទេចចោល ៕
- Re-IDEA ប្រឆាំង ព្រោះស្អប់ !បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសរសេរសារតាមហ្វេសបុកអំពី ការឆ្លេីយតបទៅកាន់សហរដ្ឋអាមេរិកនៃការរឹតបន្តឹងការលក់សព្វាវុធយោធារបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា ហេីយបានឱ្យមន្ត្រីពិនិត្យមេីលឡេីងវិញដេីម្បីយកទៅរក្សាទុកក្នុងឃាំង និង ដុតចោល។ សូមបញ្ជាក់ត្រង់នេះបន្តិចថា ចាប់តាំងពីទ.វទី៩០មក កម្ពុជាមិនបានប្រេីប្រាស់ប្រព័ន្ធយោធារបស់សហរដ្ឋអាមេរិក ហេីយក៏មិនដែលបានសុំអាមេរិកទិញសព្វាវុធផងដែរ ។ វាក៏សំណាងសម្រាប់កម្ពុជាផងដែរ ប្រសិនកាលនោះរដ្ឋាភិបាលជ្រេីសរេីសប្រព័ន្ធយោធារបស់សហរដ្ឋអាមេរិក ប្រហែលប្រព័ន្ធយោធាយេីងច្បាស់ជាមានបញ្ហានៅថ្ងៃនេះជាមិនខាន ។ កម្ពុជាក៏មិនដែលទិញ ហេីយសហរដ្ឋអាមេរិកក៏មិនបានលក់ តែហេតុអ្វីសហរដ្ឋអាមេរិកប្រកាសដោយចេតនាបែបនេះមកលេីកម្ពុជា ហាក់ជាការការមេីលងាយ តែរដ្ឋាភិបាលកម្ពុជាដែលជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រេីន បានឆ្លេីយតបទៅវិញយ៉ាងខ្លី ហេីយមានន័យចំ ចាត់ដោតត្រឡប់ទៅវិញផងដែរ។ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនដែលប្រឆាំងបែបស្អប់ មិនមែនរិះគន់ បែរជាវាយបកទៅកាន់រាជរដ្ឋាភិបាល និង ប្រទេសរបស់ខ្លួនឯង ខណ:ខ្លួនឯងដែលជាពលរដ្ឋនៃម្ចាស់ប្រទេសមិនបានដឹងថា ស្រុកខ្លួនឯងប្រេីប្រាស់ប្រព័ន្ធយោធារបស់ប្រទេសណា ទិញសព្វាវុធរបស់ប្រទេសណា និង ប្រវត្តិនៃការវិវត្តន៍នៃវិស័យយោធាជាតិ។ មុនរិះគន់ប្រឆាំង សុំរិះគន់ដោយមានហេតុ និង ផល ច្បាស់លាស់ ដេីម្បីអត្ថប្រយោជន៍រួមរបស់ជាតិ មិនមែនបែបឌឺដង មេីលងាយ លាបពណ៌ទៅលេីប្រទេសរបស់ខ្លួនទៅតាមបរទេស។ មិននិយាយវែងឆ្ងាយទេ សូម្បីតែអត្ថបទរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏អ្នកប្រឆាំងទាំងអស់នេះក៏មិនបានអានចប់ផង មិនស្រួលអានតែក្បាលចំណងជេីងរបស់ក្រុមផេកព័ត៌មានមួយចំនួន មុនពួកគាត់វាយប្រហារ។
- ១០ ធ្នូ ២០២១ Re-IDEA ប្រឆាំង ព្រោះស្អប់ !បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសរសេរសារតាមហ្វេសបុកអំពី ការឆ្លេីយតបទៅកាន់សហរដ្ឋអាមេរិកនៃការរឹតបន្តឹងការលក់សព្វាវុធយោធារបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា ហេីយបានឱ្យមន្ត្រីពិនិត្យមេីលឡេីងវិញដេីម្បីយកទៅរក្សាទុកក្នុងឃាំង និង ដុតចោល។ សូមបញ្ជាក់ត្រង់នេះបន្តិចថា ចាប់តាំងពីទ.វទី៩០មក កម្ពុជាមិនបានប្រេីប្រាស់ប្រព័ន្ធយោធារបស់សហរដ្ឋអាមេរិក ហេីយក៏មិនដែលបានសុំអាមេរិកទិញសព្វាវុធផងដែរ ។ វាក៏សំណាងសម្រាប់កម្ពុជាផងដែរ ប្រសិនកាលនោះរដ្ឋាភិបាលជ្រេីសរេីសប្រព័ន្ធយោធារបស់សហរដ្ឋអាមេរិក ប្រហែលប្រព័ន្ធយោធាយេីងច្បាស់ជាមានបញ្ហានៅថ្ងៃនេះជាមិនខាន ។ កម្ពុជាក៏មិនដែលទិញ ហេីយសហរដ្ឋអាមេរិកក៏មិនបានលក់ តែហេតុអ្វីសហរដ្ឋអាមេរិកប្រកាសដោយចេតនាបែបនេះមកលេីកម្ពុជា ហាក់ជាការការមេីលងាយ តែរដ្ឋាភិបាលកម្ពុជាដែលជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រេីន បានឆ្លេីយតបទៅវិញយ៉ាងខ្លី ហេីយមានន័យចំ ចាត់ដោតត្រឡប់ទៅវិញផងដែរ។ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនដែលប្រឆាំងបែបស្អប់ មិនមែនរិះគន់ បែរជាវាយបកទៅកាន់រាជរដ្ឋាភិបាល និង ប្រទេសរបស់ខ្លួនឯង ខណ:ខ្លួនឯងដែលជាពលរដ្ឋនៃម្ចាស់ប្រទេសមិនបានដឹងថា ស្រុកខ្លួនឯងប្រេីប្រាស់ប្រព័ន្ធយោធារបស់ប្រទេសណា ទិញសព្វាវុធរបស់ប្រទេសណា និង ប្រវត្តិនៃការវិវត្តន៍នៃវិស័យយោធាជាតិ។ មុនរិះគន់ប្រឆាំង សុំរិះគន់ដោយមានហេតុ និង ផល ច្បាស់លាស់ ដេីម្បីអត្ថប្រយោជន៍រួមរបស់ជាតិ មិនមែនបែបឌឺដង មេីលងាយ លាបពណ៌ទៅលេីប្រទេសរបស់ខ្លួនទៅតាមបរទេស។ មិននិយាយវែងឆ្ងាយទេ សូម្បីតែអត្ថបទរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏អ្នកប្រឆាំងទាំងអស់នេះក៏មិនបានអានចប់ផង មិនស្រួលអានតែក្បាលចំណងជេីងរបស់ក្រុមផេកព័ត៌មានមួយចំនួន មុនពួកគាត់វាយប្រហារ។
- ១០ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer ទណ្ឌកម្មអាមេរិកដែលដាក់ចេញកាលពីថ្ងៃទី០៨ខែធ្នូ អំពីការរឹតត្បិតការលក់ដូរអាវុធនិងសម្ភារៈយោធាដល់កម្ពុជា មិនបានបង្កផលរមាស់អ្វីដល់កម្ពុជាទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងបានថ្លែងអំណរគុណអាមេរិកទៅទៀត ចំពោះការសម្រេចរបស់អាមេរិកដូច្នេះ។ បន្ថែមពីលើនេះ លោកបានបញ្ជាឱ្យមន្ដ្រីក្រោមបង្គាប់ ពិនិត្យជាបន្ទាន់ទៅលើអាវុធនិងសម្ភារៈយោធារបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយក្នុងករណីដែលមានអាវុធនិងសម្ភារៈយោធាអាមេរិក ត្រូវយកទៅទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតែម្ដង។
- ០៩ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១៖ -ករណីឆ្លងថ្មី ១២នាក់ (លទ្ធផលបញ្ចាក់ដោយ PCR) -ករណីជាសះស្បើយ ១៣នាក់ -ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)
- ០៩ ធ្នូ ២០២១ Vann Saray TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគតបានរៀបចំរួចហើយ
- ០៩ ធ្នូ ២០២១ Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគត បានរៀបចំរួចហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា
- ០៩ ធ្នូ ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន ប្រកាសថាលោក និងប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង ។ ការប្រកាសឡេីងនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ។
- ០៩ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចហ៊ុន សែន ៖ ពាក្យ"តេជោ"ដែលដាក់នៅព្រលានយន្តហោះថ្មី មិនសំដៅដល់សម្តេចតែម្នាក់ទេ គឺសំដៅដល់តេជោជាច្រើនរូប ពិសេសតេជោមាស ,យ៉ត ហើយ"តេជោ"ក៍បញ្ជាក់ពីរបបរាជានិយមដែរ ៕
- ០៩ ធ្នូ ២០២១ DAP News សម្តេចតេជោ៖ ២៤ធ្នូ នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាល បក្សប្រជាជន ដើម្បីសម្រេចបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន ក្រុមហ៊ុន OCIC បោះលក់មូលបត្របំណុល៣០០លាន$ ដើម្បីសង់ព្រលានយន្តហោះភ្នំពេញថ្មី
- ០៩ ធ្នូ ២០២១ The Cambodia Daily Khmer មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ទាមទារឲ្យអ្នកដែលចូលរួមឈូសឆាយដីគម្របព្រៃឈើជាង ៧០០ហិកតារ នៅស្រុកទឹកផុស បង្ហាញខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយគិតចាប់ពីថ្ងៃចេញជូនដំណឹងនេះតទៅ។
- ០៩ ធ្នូ ២០២១ Soy Sopheap Official រាជរដ្ឋាភិបាល៖ ដែនព្រៃលិចទឹក ក្នុងតំបន់៣ នៅបាត់ដំបង ត្រូវយកតាមបង្គោល ព្រំដែនបានបោះរួច ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកំណត់ដែន ព្រៃលិចទឹកក្នុងតំបន់៣ នៅខេត្តបាត់ដំបង ត្រូវយកតាមបង្គោល ព្រំដែលបានបោះរួច និងចំពោះបង្គោលមិនទាន់បោះ ឬខូច ត្រូវបោះបំពេញបន្ថែមឲ្យគ្រប់ឡើងវិញ។ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ធ្នូ រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ដាក់ចេញនូវវិធានការចំពោះមុខ ដូចជា ៖ ដែនព្រៃលិចទឹកក្នុងតំបន់៣ ក្នុងខេត្តបាត់ដំបង ត្រូវយកតាមបង្គោលព្រំដែលបានបោះរួច និងតាម និយាមកាដែលបានកំណត់ក្នុងអនុក្រឹត្យ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។ ចំពោះបង្គោលដែលមិនទាន់បានបោះ និងខូច ត្រូវបោះបំពេញបន្ថែម ឲ្យបានគ្រប់ឡើងវិញ ដោយប្រគល់ភារកិច្ច ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម»។ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូន ក្រសួងធនធានទឹក រៀបចំប៉ាណូបង្ហាញទីតាំង ដែនព្រៃលិចដែលបានកំណត់។ រដ្ឋបាលខេត្តបាត់ដំបងចេញ លិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់។ ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។ រាជរដ្ឋាភិបាល ក៏ណែនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។ ក្រសួងធនធានទឹក ទទួលបន្ទុកដាំបង្គោលព្រំដែន ព្រៃលិចទឹកដែលខ្វះ និងបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវ ដីព្រៃលិចទឹកតំបន់ទន្លេសាប ៕
- ០៩ ធ្នូ ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយប្រធានអគ្គសេនាធិការស្ដីទីកងទ័ពប្រជាជនឡាវ (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ទោ ចាន់ថន សនតាអាត ប្រធានអគ្គសេនាធិការស្ដីទីកងទ័ពប្រជាជនឡាវ តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងប្រធានអគ្គសេនាធិការស្ដីទីកងទ័ពប្រជាជនឡាវ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។មេបញ្ជាការកងទ័ពកម្ពុជា និង ឡាវក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមកនិងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ទោ ប្រធានអគ្គសេនាធិការស្ដីទីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕
- ០៨ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៨ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៤នាក់ (ឆ្លងសហគមន៌: ១២ និង នាំចូល: ២នាក់) និងមានជាសះស្បេីយ #១៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៣០០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៦៥៥ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៧១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៨ ធ្នូ ២០២១ KCTV Cambodia មេបញ្ជាការវរសេនាតូចលេខ២៤១សុំដីរដ្ឋពីអភិបាលខែត្រសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកបែរជាចេញ« បឹងហ្គាឡូ » ភ្នំពេញ៖ សុភាសិតខ្មែរមួយពោលថា «ត្រីងៀតឆ្លៀតពង ត្រីក្នុងស៊ងឆ្លៀតបណ្ដើរកូន ឫស្សីក្នុងក្បូនឆ្លៀតដុះទំពាំង» វាមិនខុសអ្វីនឹងការឆក់ឪកាសនិយម ដោយមើលឃើញដីឡើងថ្លៃខ្ពស់ខ្លាំងនាតំបន់មាត់សមុទ្រ លោកមេបញ្ជាការវរសេនាតូចលេខ២៤១ បានយកតួនាទីជាប្រធានទៅស្នើសុំដីពី អភិបាល ខែត្រកំពត មួយកន្លែងសម្រាប់សាងសង់ ប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកកំពង់ត្រៀក ដែលស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត។ ប៉ុន្តែបន្ទាប់ពីបានដីចំណីឆ្នេរជាប់មាត់សមុទ្រទំហំជិត១ហិកតាគាត់បែរជាចេញ «បឹងហ្គាឡូ» បម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនដោយឥតអៀនខ្មាសទៅវិញ។
- ០៨ ធ្នូ ២០២១ Fresh News TV BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,៨៤០ករណី»និងស្លាប់ ២១៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
- ០៨ ធ្នូ ២០២១ Soy Sopheap Official សិទ្ធត្រឹមមេធាវីកុំព្រហើនពេក។ អ្នកជាមេធាវីជម្លើយ។ សំដីរបស់ជនជម្លើយឯង ធ្វើបាបកូនក្តីទៅវិញទេ។ ខ្មែរជារដ្ឋអធិបតេយ្យ។ ឧបមាថាប្រសិនបើកូនក្តីអ្នកឯងជាប់ពិរុទ្ធ យើង សួរអ្នកឯងវិញ តើធ្វើអ្វីលើកម្ពុជា។ ពួកអ្នកឯងយកគ្រាប់បែក គីមីមកទម្លាក់សម្លាប់ប្រជាជនខ្មែរ ក្នុង សង្រ្គាមវៀតណាម មិនទាន់គិតគូរសងផង។ ចុះអ្នកឯង ត្រឹមមេធាវី អី ក៏ព្រហើនម៉េះ ។ ហ៊ាន មើលងាយមេដឹកនាំខ្មែរផង? ល្មមៗបានហើយ កុំឈ្លើយពេក មិនមែនអ្នកឯងត្រួតផែនដីម្នាក់ឯងទៀតទេ។អាមេធាវី ជម្លើយ កុំឈ្លើយពេក។
- ប្រយុទ្ធ ព្រះបុត្រានៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក្នុងព្រះរាជពិធីប្រទានភ្លើងព្រះសព 🙏១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ២. ព្រះអង្គម្ចាស់ នរោត្តម សីហឬទ្ធិ៣. ព្រះអង្គម្ចាស់ នរោត្តម សុធាឬទ្ធិ ៤. ព្រះអង្គម្ចាស់ នរោត្តម រណវង្ស
- ០៨ ធ្នូ ២០២១ Fresh News TV អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាពចំណុះអគ្គស្នងការ ប្រមូលវិទ្យុទាក់ទងកាន់ដៃមកភ្ជាប់លេខថ្មី ក្រោមការគ្រប់គ្រងរបស់នគរបាលជាតិផ្ទាល់ឱ្យបានមុនថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១
- ០៨ ធ្នូ ២០២១ វ៉ាន់ សារាយ Vann Sarayនេះជាព្រះឆាយាល័ក្ខណ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគ្រឿងឥស្សរិយយស ដែលព្រះអង្គទទួលបានពេលនៅមានព្រះជន្ម។ទីបំផុតនៃព្រះជន្ម និងជីវិតទាំងរាជវង្ស រាស្ត្រសាមញ្ញមិនអាចយកអ្វីទៅជាមួយបានឡើយ។អ្វីៗនឹងត្រូវបញ្ចប់តាមព្រះសង្ខារ មានតែព្រះកិត្តិយស ព្រះកិត្តិនាមប៉ុណ្ណោះអាចបន្សល់នៅ។តួអង្គសំខាន់ៗក្នុងឆាកនយោបាយកម្ពុជា បានយាង និងធ្វើដំណើរចាកឆ្ងាយពីកម្ពុជាជាបន្តបន្ទាប់។សង្ឃឹមថាព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធតួអង្គនយោបាយ ដែលយាង និងអញ្ជើញចាកឆ្ងាយពីដែនដីកម្ពុជរដ្ឋ តាមអភិបាលប្រោសព្រំ សព្វសាធុកាពរដល់ជាតិកម្ពុជាជួបតែវិបុលសុខ ចាកឆ្ងាយពីភយន្តរាយទាំងឡាយដែលកើតមានក្នុងអតីតកាល។
- ០៨ ធ្នូ ២០២១ SEREYPHEABNEWS.COM មន្ត្រីខេត្តបាត់ដំបងចុះត្រួតពិនិត្យមើលបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងភូមិសាស្ត្រអ្នក ក្រុមមន្ត្រីខេត្តបាត់ដំបងដឹកនាំដោយលោកសុខលូ អភិបាលខេត្តបានចុះទៅពិនិត្យមើលបទល្មើសឈូសឆាយដីនិងព្រៃលិចទឹក.....ក្រុមមន្ត្រីខេត្តបាត់ដំបងដឹកនាំដោយលោកសុខលូ អភិបាលខេត្តបានចុះទៅពិនិត្យមើលបទល្មើសឈូសឆាយដីនិងព្រៃលិចទឹកនៅភូមិសាស្ត្រចំនុចទន្លេទ្វារ ឃុំឬស្សីក្រាំង ក្នុងទឹកដីស្រុកមោងឬស្សី ខេត្តបាត់ដំបង ។អ្នកតាទ្វារជាភូមិបុរាណមួយ នៅបឹងទន្លេសាបដែលល្បីថាសម្បូរត្រី ហើយដីក៏មានជីរជាតិដែរសម្រាប់ស្រូវឡើងទឹកឬស្រូវវា ។ ពុំទាន់មានរបាយការណ៍ ជាផ្លូវការណ៍ណាបញ្ជាក់ពីទំហំខូចខាតដីព្រៃលិចទឹកនិងឈ្មោះជនល្មើសនៅឡើយទេ តែសម្រាប់ប្រជាជនឃុំឬស្សីក្រាំងបានបង្ហើបបណ្តើរៗប្រាប់អ្នកសារព័ត៌មានយើងខ្លះៗហើយ ។
- ០៨ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer លោក ស ខេង តាមរយៈសារផ្ញើជូនជនរួមជាតិ នៅថ្ងៃអង្គារទី០៧ខែធ្នូម្សិលមិញ សង្កត់ធ្ងន់ថា លោកតែងតែគោរព និងគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ដ្រី នាពេលអនាគត អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ថា លោកក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ដូចគ្នាដែរ។
- ០៧ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ១៤នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១៥នាក់-ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
- ០៧ ធ្នូ ២០២១ ហួត សុងហាក់ នយោបាយព្រឹកនេះ តុលាការបើកសវនាការក្នុងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈផែនការ ៩ វិច្ឆិកានៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ បានបើកសវនាការជំនុំជម្រះកាត់ទោសលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២ នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលតាមរយៈផែនការវិលចូលស្រុក ៩ វិច្ឆិកា ។ នាព្រឹកនេះដែរ គេមិនសូវឃើញមានសកម្មជន និងអ្នកគាំទ្រជនជាប់ចោទមកឈរនៅមុខតុលាការប៉ុន្មានទេ។ ចំណែក កញ្ញា សេង ធារី ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះដែរ បានមកតុលាការក្នុងសម្លៀកបំពាក់ជាអប្សរា ដោយដើរក្នុងជំហានមួយៗ នៅខាងមុខតុលាការ ហើយបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានប្រមាណ១៥ នាទី រួចទើបចូលនៅក្នុងតុលាការ។
- ០៧ ធ្នូ ២០២១ COMFREL នៅព្រឹកមិញ កញ្ញា សេង ធារី អ្នកច្បាប់និងអ្នកធ្វើការខាងការពារសិទ្ធិមនុស្ស បានពោលពាក្យចោទប្រកាន់ តុលាការការក្រុងភ្នំពេញ ថា ជា«តុលាការល្ខោននយោបាយ»! នៅពេលដែលកញ្ញាធ្វើដំណើរ ចូលខ្លួនទៅបំភ្លឺនៅតុលាការ។ តុលាការក្រុង បានចោទប្រកាន់រូបនាង ក្នុងបទល្មើស«រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត ជុំវិញគម្រោងធ្វើដំណើរចូលស្រុកខ្មែរ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា២០១៩។
- ០៧ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន ព្រលានយន្តហោះថ្មីតម្លៃ១៥០០លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ស្ថិតនៅឃុំព្រែកស្លែងនិងបឹងខ្យាង ស្រុកកណ្តាលស្ទឹង នឹងត្រូវប្រសិទ្ធនាមថា "អាកាសយានដ្ឋានអន្តរជាតិតេជោ" ៕
- ០៧ ធ្នូ ២០២១ Fresh News លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅកម្ពុជា រយៈពេល២ថ្ងៃ(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅប្រទេសកម្ពុជា នាថ្ងៃទី ០៦-០៧ ខែធ្នូ ឆ្នាំ២០២១។ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការ អញ្ជើញទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា នៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ ២០២២ ។
- ០៧ ធ្នូ ២០២១ ប្រយុទ្ធ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ០៧ ធ្នូ ២០២១ Fresh News TOP NEWS: មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច
- ០៧ ធ្នូ ២០២១ Vann Saray TOP NEWS: សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
- ០៧ ធ្នូ ២០២១ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister សារផ្ញើជូនជនរួមជាតិ ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖១- ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។ ២- ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ៕
- ០៧ ធ្នូ ២០២១ VOA Khmer លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះឲ្យដឹងថា«មានលទ្ធភាពជាច្រើន»ដែលលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានិងជជែកជាមួយលោក Min
- ០៧ ធ្នូ ២០២១ Aung Hlaing មេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រជាធិបតេយ្យកាលពីដើមខែកុម្ភៈឆ្នាំ២០២១។
- ០៧ ធ្នូ ២០២១ Chan Born បញ្ហាភូមារ៖ បញ្ហាភូមារ គឺនៅ កៅអី UN ត្រូវបានអាមេរិក ឃាត់ទុកមិនឲ្យ តំណាងរដ្ឋាភិបាលអង្គុយ។ នៅ កៅអី ASEAN ត្រូវបាន បានព្រុយណេ ឃាត់ទុកដូចគ្នា យើងបរទេសកំពុង រារាំង កម្ពុជា ឃាត់ទុកកៅអី អាស៊ានជាបន្ត-- តើគេត្រូវដោះបែបម៉េច រឿង រដ្ឋាប្រហារយោធា? នៅឆ្នាំ ១៩៧០ លន់ លន់ ធ្វើរដ្ឋប្រហារយោធាដូចគ្នា មានរថក្រោះ មានទ័ពរាប់សែននាក់ ហើយត្រូវបាន អាមេរិក ប្រឆាំងដូចគ្នា តើលន់ នល់ដោះបែបណា? គឺ លន់ លន់ សុំអញ្ជើញអាមេរិកជួយ អាមេរិកបញ្ជូន សឺង ញ៉ុកថាញ់ ចូលមកជួយរៀបចំច្បាប់ រចនាសម្ព័ន្ធដឹកនាំ ថាថ្នូរឲ្យសឺងញ៉ុកថាញ់ កាន់តំណែងនាយករដ្ឋមន្រ្តី. នៅកម្រិត UN កៅអីត្រូវបានគេរារាំងដូចគ្នា នល់ នល់ បញ្ជូនមនុស្សម្នាក់ អាបឌុល ពាង ជាជនជាតិ ចាម ទៅកាន់កាប់កៅអី អង្ការសហប្រជាជាតិ រហូតលន់ នល់ ក្លាយជារដ្ឋាភិបាលស្របច្បាប់-- បើដោះបែបនេះ ទំនងមិនល្អទេ ក្លាយជាជនក្បត់ជាតិដូច លន់ នល់ ព្រោះសុទ្ធតែជនជាតិ បរទេស តំណាងផលប្រយោជន៍ខ្មែរ នាំឲ្យខ្មែរងើបឡើង ប្រឆាំងពេញផ្ទៃប្រទេស ៕
- ០៦ ធ្នូ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៖ -ករណីឆ្លងថ្មី ១៦នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ១៨នាក់-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០១នាក់)
- ០៦ ធ្នូ ២០២១ Khmer press អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ នៅឆ្នាំក្រោយប្រជាពលរដ្ឋខ្មែរ នឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេស ខណៈពេលនេះភាគីទាំងពីរកំពុងសិក្សាបើករោងចក្រ
- ០៦ ធ្នូ ២០២១ BTV Cambodia សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ។
- ០៦ ធ្នូ ២០២១ Fresh News TV ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត ១០០លានដុល្លារ
- ០៦ ធ្នូ ២០២១ Khmer press ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT សុភាសិតបុរាណខ្មែរ៖ “មានផ្លូវ មានក្តីសង្ឃឹម” និងសុភាសិតចិន៖ “ចង់មាន ត្រូវធ្វើផ្លូវមុន” ត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ប្រវែង សរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតក្នុងភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែង មានប្រវែង៦៥,៥៥គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានប្រវែង២១,១៣គីឡូម៉ែត្រ រួមទាំងផ្លូវក្នុងក្រុងព្រៃវែងចំនួន២កន្លែង មានប្រវែង៩,៨០គីឡូម៉ែត្រ។ ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោម កម្រាស់ ៦០សង់ទី ម៉ែត្រ។ ទទឹងតួផ្លូវ មានប្រវែង ១១ម៉ែត្រ ក្នុងនោះ ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ចែកជា ២គន្លង (១ទៅ ១មក) និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) សាងសង់ស្ពានចំនួន ២កន្លែង ប្រវែងសរុប ២១០ម៉ែត្រ ដាក់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង រួមទាំងការងាររៀបចំផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ ២០២២ លឿនជាងផែនការគ្រោងទុក១៤ខែ) ចំណាយថវិកាសាងសង់សរុប ៩៨,៣៨ លានដុល្លារអាមេរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះ ស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
- ០៦ ធ្នូ ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទទួលយកមិនបានចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ១៩ទៅវៀតណាម..!!! ។
- ០៦ ធ្នូ ២០២១ Fresh News TV TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»
- ០៦ ធ្នូ ២០២១ KH Empire 8 កាន់តែក្តៅដូចបាយពុះអញ្ចឹង! ក្រោយ ប៊ុន ផាក អះអាងថា ស្គាល់អ្នកខាងលើនៅសាលាក្រុង ពេលនេះឯកឧត្តមអភិបាលបានបញ្ជាក់ថា មិនដែលស្គាល់បុគ្គលនេះទេ
- ០៦ ធ្នូ ២០២១ Chan Born វគ្គជោគជ័យ ឬ គ្រូជោគជ័យ ជាក្រុមមនុស្សជំនាញបោកប្រាស់ ពង្វក់មនុស្ស បង្កើតគំនិតស្អប់រាជការ ដោយសារ៖ (១) ការដឹកនាំប្រទេសជាតិ មានតែ ០២ គឺ ផែនការពីលើ
- ០៦ ធ្នូ ២០២១ Top Down Planning និង ផែនការពី ថ្នាក់ក្រោមទៅលើ Bottom Up planning- របបកម្មុនីស្ត គឺរង់ចាំទទួលផែនការពី មជ្ឈិមបក្ស ចំណែករបបសេរី គេភូមិ ឃុំ ស្រុកខេត្តធ្វើផែនការឡើងទៅលើ។ (២) នៅក្នុងវគ្គ ភាពជាអ្នកដឹកនាំ Leadership របស់ UNDP របស់ស្ថាបនអង្គការសហប្រជាជាតិ គេបង្រៀនមនុស្សឲ្យចេះធ្វើ ផែនការ Planning Development ដូច្នេះ សព្វថ្ងៃនៅកម្ពុជា មានគ្រូៗមួយចំនួនធ្លាប់ឆ្លងកាត់វគ្គ ភាពជាអ្នកដឹកនាំកាលធ្វើការជាមួយ UN or NGOs គេយក មេរៀននោះ ទៅបំលែងជា វគ្គជោគជ័យ Sucess Course/ Victory Training Academy គេបង្រៀនមនុស្ស ឲ្យចេះធ្វើផែនការ។ ក្រោយពីរៀន ២ ឬ ៣ ថ្ងៃ សិក្ខាកាម យល់ដឹង ភ្លឺភ្នែករឿងការធ្វើការ តែ អត់ចេះធ្វើផែនការថវិការ Budget Plan ដូច្នេះ គ្រូជោគជ័យ ណែនាំឲ្យជួប ជាមួយ គ្រូហិរញ្ញវត្ថុជាបន្ត គ្រូលុយនេះ ប្រាប់ថា កុំភ័យ លុយមិនសំខាន់ទេ ឲ្យតែមាន ដី ប្លង់ផ្ទះ មាស ពេជ្ជ អចលនទ្រព្យ និង ហ៊ាន គឺហ៊ានខ្ចីធនាគារ ហ៊ានក្បត់ក្រុមគ្រួសារ មិត្តភ័ក្រ...ដើម្បីប្រមូលលុយ ឈានទៅសម្រេចតាមផែនការ ដូច្នេះ នេះហៅថា វគ្គបោកប្រាស់ ឬ គ្រូជោគជ័យ --លោកគ្រូ អ្នកគ្រូ តែងតែ បញ្ជូលពាក្យ ពីមុនខ្ញុំជាអ្នកធ្វើការឲ្យគេ បំរើរាជការដែរ តែមិនមាន មិនធូរធារ ពួកធួរធារសុទ្ធតែពួកពុករលួយ លួចជាតិ..សំដីនេះ កូនសិស្សស្តាប់ពេញចិត្ត ស្រលាញ់គ្រូណាស់៕
- ០៦ ធ្នូ ២០២១ Fresh News TV TOP NEWS: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រតិកម្មខ្លាំង និងទទួលយកមិនបាន ចំពោះសម្តីអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលថាកម្ពុជា ជាប្រភពចម្លងមេរោគកូវីដ១៩ ទៅវៀតណាម ដូចជំនន់ទន្លេមេគង្គ
- ០៦ ធ្នូ ២០២១ វណ្ណៈ ធរណិន្ទ II សម្តេចតេជោ : សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ,សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ! ខេត្តព្រៃវែង ; សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះង៉ូវ ស៊ុនជាន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។
- ០៦ ធ្នូ ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងអាសិប ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ
- ០៦ ធ្នូ ២០២១ Rasmei Kampuchea Daily ខេត្តបាត់ដំបង៖ ពលរដ្ឋជាង ពីរពាន់គ្រួសារ ជាប់ពាក់ព័ន្ធការទន្រា្ទនកាន់កាប់ដី ព្រៃរបស់រដ្ឋ ដោយ: ពៅនិមល / ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រុមការងារអន្តរក្រសួង បានឲ្យដឹងថាៈ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង តំបន់ដែលជាប់ពាក់ព័ន្ធនឹងដីព្រៃ របស់រដ្ឋ មានចំនួន៣តំបន់ នៃផ្ទៃដីសរុបទំហំ ២០៦ ៩៥៣ ហិកតា ស្មើនឹង ៣១,៩៦% សរុបមានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ ហិកតា និងមានប្រជា ពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ ចំនួន ២ ៥១៤ គ្រួសារ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រោយចប់កិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃរួម និងដាក់ចេញនូវ យន្តការដោះស្រាយ របស់ក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើក ឡើង ក្នុងបណ្តាញសង្គមថា បន្ទាប់ពីក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះទៅ ពិនិត្យ ទីតាំងជាក់ស្តែងរួចមក បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យវាយតម្លៃជារួម និងដាក់ចេញនូវ យន្តការដោះស្រាយ ចំពោះមុខ និងវិធានការការពារ ដីព្រៃលិចទឹក របស់រដ្ឋ នៅសាលាខេត្តបាត់ដំបង។លោកបានបញ្ជាក់ថាៈ ប្រជាពលរដ្ឋ ដែលចូលទន្ទ្រាន កាន់កាប់ដីព្រៃរដ្ឋ ចំនួន ២ ៥១៤ គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន ១៧ ក្នុងស្រុកចំនួន៤ មានដូចជា ១.ស្រុកសង្កែ មានឃុំចំនួន ១០ ក្នុងនោះ មានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រាន កាន់កាប់ ៦កន្លែង ស្មើនឹង ១១៤,៥ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ១ ៩៤៤ គ្រួសារ។ ២.ស្រុកថ្មគោល៖ មានឃុំចំនួន ១០ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រាន កាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ ហិកតា និងមាន ប្រជាពលរដ្ឋ ចំនួន ៦៩ គ្រួសារ។ ៣.ស្រុកមោងឫស្សី៖ មានឃុំចំនួន៩ ក្នុងនោះមានឃុំ៥ ស្ថិតនៅជាប់នឹងតំបន់ដី ព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១ កន្លែង ស្នើផ្ទៃដី ២១៤,៧ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ១៩២ គ្រួសារ។ និង៤.ស្រុកឯកភ្នំ៖ មានឃុំចំនួន៧ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ ទន្ទ្រានកាន់កាប់ ៤កន្លែង ស្មើនឹងផ្ទៃដី ៣ ០៥៣,២ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ៣០៩ គ្រួសារ។លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថាៈ កិច្ចប្រជុំខាងលើនេះ ក្រុមការងារ បានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ និងស៊ីជម្រៅ ទាក់ទងបញ្ហាខាងលើ ចុងបញ្ចប់ កិច្ចប្រជុំបានសម្រេច ឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនា ធិការ និងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹក ឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិន ទាន់បោះ ក្នុងចំណោមបង្គោល សរុបទូទាំងខេត្តចំនួន ១១២ បង្គោល។ ដោយឡែក យន្តការដោះស្រាយ បញ្ហា ជារួម គឺយកលទ្ធផលទាំង ៧ ចំណុច នៃកិច្ចប្រជុំនៅ ខេត្តពោធិ៍សាត់៕/V-PC
- ០៦ ធ្នូ ២០២១ ពូការ៉េ បួន រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូន ACU ចាត់វិធានការច្បាប់ចំពោះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកប្រមាណ២ពាន់ហិកត
- ០៦ ធ្នូ ២០២១ ម៉ៅ រ៉ាណារិទ្ធ is with Ranarith Mao បើសិនជាលោក ស ខេង ឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីមែននោះ លោក ហ៊ុន ម៉ាណែត កូនរបស់បុរសខ្លាំង គឺឈរលេខរៀងទី២ ប៉ុណ្ណោះ ។សំខាន់លោក ស ខេង ក្លាហានហ៊ានប្រជែងតំណែងនេះឬក៏អត់ ?
- ០៦ ធ្នូ ២០២១ DAP News សម្ដេចតេជោ ប្រាប់សម្ដេច ស ខេង ឲ្យចេញបកស្រាយ លើការវិភាគ របស់ក្រុមប្រឆាំង ជុំវិញបេក្ខភាពនាយករដ្ឋមន្រ្តី
- ០៦ ធ្នូ ២០២១ Chan Born កនប្រឆាំងកំពុង ប្រឹង ដាក់ឈ្មោះប្រកួតតំណែងនាយករដ្ឋមន្រ្តីអាណត្តិក្រោយ ដើម្បីបំបែកបំបាក់បក្សប្រជាជន-- អ៊ុងសានស៊ូជី ឆ្នាំ ១៩៨៧ ដល់ ១៩៩០ ធ្វើជាភ្នាក់ងារសម្ងាត់របស់ យោធាភូមារ ដែល ក្រុមយោធាបើកឲ្យ ស៊ូជី ឈ ឈ្មោះជាប្រធានាធិបតី ប្រកួតជាមួយ មេដឹកនាំយោធា រហូតឈ្លោះគ្នា គឺមេដឹកនាំយោធាធំៗត្រូវបាន ចាប់ដាក់គុក និងសម្លាប់....
- ០៦ ធ្នូ ២០២១ Sopheak Sorn TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ ការដាក់បេក្ខភាពនាយករដ្ឋមន្រ្តីនឹងធ្វើក្រោយឆ្នាំ២០២៨ ខណៈលោក ហ៊ុន ម៉ាណែត និងបេក្ខជន៣នាក់ទៀត ត្រូវបានបម្រុងទុក
- ០៦ ធ្នូ ២០២១ People News Media រាជរដ្ឋាភិបាល បញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណរដ្ឋមន្រ្តី បានសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ហើយការបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដកហូតដីរដ្ឋទំហំ២.១០០,៦៦ ហិកតា ស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង នេះបើយោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបាននៅមុននេះបន្តិច។សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៣ ខែធ្នូ ក៏បានប្រគល់ភារកិច្ចទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១១។ដោយឡែក នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹក និងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រ ដែលមានការប៉ះពាល់ ។រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ ស.ជ.ណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល៕
- ០៦ ធ្នូ ២០២១ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ក្នុងនាមមេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបញ្ជាការដ្ឋាន វិស្វកម្ម កងទ័ពជេីងគោក សូមគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពឈរឈ្មោះធ្វើជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
- Vannak Pheng សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអះអាងថា កូនប្រុសទាំង៣នាក់ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត, ឯកឧត្ដម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី គឺជាសេនាធិការផ្នែកយុទ្ធសាស្ដ្រដ៏សំខាន់របស់សម្ដេច ក្នុងចំណោមបញ្ញវន្ដសរុប១០នាក់ ដែលនៅជាប់សម្ដេចរៀងរាល់ថ្ងៃ។ នាយករដ្ឋមន្ដ្រីរបស់កម្ពុជា ដែលតែងតែមានភាពម្ចាស់ការ មុនសភាពការណ៍ដែលកើតមានឡើងលើគ្រប់បញ្ហាទាំងអស់នោះ បានអះអាងទៀតថា ក្នុងចំណោមបញ្ញវន្ដទាំង១០នាក់នោះ មានកូនប្រុសរបស់សម្ដេចទាំង៣ ដែលឧស្សាហ៍ហៅមកជំនុំដើម្បីផ្ដល់មតិយោបល់។
- ០៦ ធ្នូ ២០២១ Fresh News នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវពលរដ្ឋខ្មែរងើបឡើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីកុំឱ្យបរទេសប្រមាថមើលងាយ
- ០៦ ធ្នូ ២០២១ PNN News រដ្ឋបាលខេត្តសៀមរាបបន្តស្រាវជ្រាវកំណត់និយមការ និងស្វែងរកជនល្មើសដែលកាប់បំផ្លាញព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកពួក លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប បានដឹកនាំ ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹកដែល បានកាប់ទន្ទ្រានខុសច្បាប់ទាំងចាស់ទាំងថ្មី ដើម្បីដកហូតមកជាសម្បត្តិរដ្ឋវិញ និង វែកមុខជន ខិលខូចយកមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងបានកំណត់បង្គោលក្នុងតំបន់បីអោយបានច្បាស់លាស់ឡើងវិញកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមការងារចម្រុះបានផ្ទៀងផ្ទាត់បង្គោលតំបន់បី ក្នុងឃុំចំនួនពីរដូចខាងក្រោម ៖ ១-ឃុំល្វាផ្ទៀងផ្ទាត់បាន ១១ បង្គោល ក្នុងនោះបាត់ ៣ បង្គោល ទ្រេត ៧បង្គោល និងចំណុចខុសទីតាំង១បង្គោល ២-ឃុំមុខប៉ែនផ្ទៀងផ្ទាត់បាន ៦បង្គោល ក្នុងនោះបាត់៣បង្គោល ទ្រេត៣បង្គោល។ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹករួចមក លោកង៉ាន់ ភិរុណ ក៏បានដឹកនាំកិច្ចប្រជុំបន្តនៅសាលាស្រុកពួក ដើម្បីពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកពួកក្នុងការទប់ស្កាត់ ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ដោយក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមពី អភិបាលស្រុក, អភិបាលរងស្រុក, នាយរដ្ឋបាលជលផល, ស្នងការ នគរបាលស្រុក ,មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី, មន្ទីរធនធានទឹកនិងឧតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ, មន្ទីរបរិស្ថាន, ខ័ណ្ឌរដ្ឋបាលជលផល, និង មេឃុំជាប់បឹងទន្លេសាបទាំងអស់ក្នុងភូមិសាស្ត្រស្រុកពួកផងដែល។ លោក ង៉ាន់ ភិរុណ បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះកំណត់ចំណុចនិយាមការទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីរៀបចំទិន្នន័យដាក់ជូនថ្នាក់ដឹកនាំសម្រេចបន្ថែម។ ម្យ៉ាងទៀតក៏ត្រូវតែពិនិត្យឡើងវិញចំពោះស្រុកពួកដែលបានកាត់ឆ្វៀលដីកន្លងមកដែលមានចំនួន ១១៥១ហិចតា ស្មើរនឹង ៩២បង្គោល ប៉ុន្តែចុះពិនិត្យជាក់ស្តែងឃើញតែ ៨៧បង្គោល នៅសល់៥បង្គោល ដូចនេះសូមក្រុមការងារបន្តរកចំណុចនិយាមការដែលបានបាត់នេះ ថាមកពីមូលហេតុអ្វី ឬបង្គោលទាំងនោះត្រូវដួលហើយលិចទឹក៕ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
- ០៦ ធ្នូ ២០២១ Hout Songhak សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ០៦ ធ្នូ ២០២១ Rasmei Kampuchea Daily អភិបាលខេត្តព្រះសីហនុ៖តាមឆ្នេរសមុទ្រក្រុងព្រះសីហនុជាកន្លែងសាធារណៈ គ្មានឯកជនកាន់កាប់ ,ភ្ញៀវទេសចរ អាចយកកន្ទេលក្រាលបានដោយមិនយកប្រាក់
- ០៦ ធ្នូ ២០២១ San Prum តុលាការបើកសវនាការកាត់ទោសមេឧទ្ទាមក្រៅច្បាប់និងបក្ខ៤២នាក់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី០៧ ខែធ្ន ភ្នំពេញ ៖តុលាការក្រុងភ្នំពេញនឹងបើកសវនាការជំនុំជម្រះកាត់ទោសមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២នាក់ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមរយៈផែនការ ៩វិច្ឆិកា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។ លោកប្លង់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា សវនាការជំនុំជម្រះលើសំណុំរឿង អតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤២នាក់នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តទៅ។
- ០៦ ធ្នូ ២០២១ Thmey Thmey របាយការណ៍៖ ដីព្រៃលិចទឹកជាង ៨ពាន់ហិកតា នៅបាត់ដំបង និងពោធិ៍សាត់ ត្រូវបានទន្រ្ទាន បើតាមហ្វេសប៊ុកផេកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រៃលិចទឹកតំបន់៣ ស្ថិតនៅស្រុកចំនួន៤ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប ចំនួន ៣៧៦៨,៤ហិកតា ត្រូវបានកាប់ទន្រ្ទាន។ រដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា ក្នុងស្រុកសង្កែ មាន៤ឃុំ ដែលបានកាប់ទន្ទ្រាន លើទីតាំង៦កន្លែង ស្មើនឹង១១៤,៥ហិកតា និងមានពលរដ្ឋរស់នៅ ១៩៤៤គ្រួសារ។ ដោយឡែក ស្រុកថ្មគោល មាន៤ឃុំ ដែលមាន៨កន្លែង ស្មើនឹងផ្ទៃដី ៣៨៦ហិកតា និងមានពលរដ្ឋ ៦៩គ្រួសារ។ ចំណែក ស្រុកមោងឫស្សីវិញ មាន៥ឃុំ ដែលបានទន្ទ្រានកាន់កាប់លើទីតាំងចំនួន ១១កន្លែង ស្មើនឹង ២១៤,៧ហិកតា និងមានពលរដ្ឋចំនួន១៩២គ្រួសារ។ រីឯ ស្រុកឯកភ្នំ មាន៤ឃុំ បានទន្ទ្រានកាន់កាប់ ដោយមាន៤កន្លែង ស្មើនឹង ៣០៥៣,២ហិកតា និងមានពលរដ្ឋ ៣០៩គ្រួសារ។ ទំព័រហ្វេសប៊ុកផេកលោក វេង សាខុន កាលពីថ្ងៃទី៥ ធ្នូ បង្ហាញថា ក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរបានរកឃើញការទន្ទ្រានដីព្រៃលិចទឹកចំនួន ៤,៤៣៤.០៧ហិកតា ដែលមានពលរដ្ឋរស់នៅចំនួន ១៩២១គ្រួសារ ស្ថិតនៅស្រុកបាកាន កណ្ដៀង និងក្រគរ។ ក្នុងនោះ ស្រុកបាកាន មាន៤ឃុំ ដែលបានទន្ទ្រានដីព្រៃលិចទឹកប្រមាណ ១០២២,៦៨ហិកតា និងមានពលរដ្ឋរស់នៅ ៣៤៩គ្រួសារ។សម្រាប់ស្រុកកណ្តៀង មាន៦ឃុំ ដែលបានទន្រ្ទានដីចំនួន ១៨៦៣,៧៩ហិកតា និងមានពលរដ្ឋរស់នៅ ៦៦២គ្រួសារ និងស្រុកក្រគរ មាន៧ឃុំ មានការទន្រ្ទានចំនួន ១ ៥៤៧,៦ហិកតា និងមានពលរដ្ឋរស់នៅ ៩១០គ្រួសារ។ទាក់ទងនឹងការទន្រ្ទានដីព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបងនេះ ក្រុមការងារអន្តរក្រសួង តម្រូវឱ្យជនល្មើសដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន ជាពិសេសដើមឫស្សី។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ក្រុមការងារអន្តរក្រសួង ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។សូមបញ្ជាក់ថា តាមរយៈសារសំឡេងពិសេស ពាក់ព័ន្ធនឹងបញ្ហាបឹងទន្លេសាប នៅថ្ងៃទី២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់។ សម្ដេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យមន្ត្រីណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើលោភលន់ខុសច្បាប់ ខណៈរដ្ឋាភិបាល កំពុងរវល់ប្រឹងប្រែងប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះទេ៕
- ០៥ ធ្នូ ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៤នាក់(PCR) ក្នុងនោះករណីឆ្លងនាំចូលកម្ពុជាចំនួន២នាក់, ជាសះស្បើយចំនួន២១នាក់ និង ករណីស្លាប់ថ្មីចំនួន៤នាក់ (៣នាក់មិនបានចាក់វ៉ាក់សាំង) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២០.២៥៦នាក់ ជាសះស្បើយសរុបចំនួន ១១៦. ៦០៩ នាក់ និងករណីស្លាប់សរុបចំនួន២.៩៦០ នាក់។
- ០៥ ធ្នូ ២០២១ Monovithya Kem ចម្ងល់-តាំងពីឆ្នាំ ២០០៧ មកលោក សម រង្សី និងក្រុមគាត់តែងលើកឡើងថា លោក កឹម សុខា ជាអាយ៉ងបក្សកាន់អំណាច ឬជាគិញយួនតែម្តង។ -ក្រោយការបោះឆ្នោតឆ្នាំ ២០០៨ ពួកគេបន្តការចោទប្រកាន់ទាំងនេះ និងបន្ថែមថា បក្សសិទ្ធិមនុស្សប្រៀបដូចជា “កូនដើមឈើតូចមួយសម្រាប់ឆ្កែនោមដាក់” នេះជាសំដីថ្នាក់ដឹកនាំកំពូលដ៍ខ្ពង់ខ្ពស់គឺលោក សម រង្សី។ -ក្នុងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២ បក្ស សម រង្សី ត្រូវបានបាត់បង់កៅអី មេឃុំ ៦ និង ក្រុមប្រឹក្សាឃុំចំនួន ៥០៥ រូប។-ក្រេាយមក ក្នងឆ្នាំ២០១២ដដែល បក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតគណបក្សសង្គ្រេាះជាតិ។-ឆ្នាំ២០១៣ គណបក្សសង្គ្រេាះជាតិ បានធ្វើមហាយុទ្ធនាការឃោសនាទូទាំងប្រទេស ដែលទទួលការគាំទ្រលើសលប់ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្រុមប្រឆាំងពីមុន។ ពេលនេាះលោក សម រង្សី បានកំពុងរស់នៅដោយក្តីអស់សង្ឃឹមនៅក្រុងប៉ារីស។ ប្រហែល១អាទិត្យមុនពេលបោះឆ្នោត លោក សម រង្សី បានអង្វរសំុទោសមេបក្សកាន់អំណាច គេក៍អេាយចូលស្រុកវិញ។ សន្ទុះដ៍មហិមានៃមហាយុទ្ធនាការឃោសនាគណបក្សសង្គ្រេាះជាតិដែលបាននឹងកំពុងរីករាលដែល១ខែមកហើយ បានផ្សំផ្សាយរៀបចំផ្តល់មហាកិត្តិយសក្នុងការទទួលលោក សម រង្សី ដែលយុវជនភាគច្រើនមិនដែលស្គាល់ពីមុនមក។ -ថ្ងៃ ២៧ វិច្ឆិកា ២០២១ ភាគីលោក សម រង្សី ធ្វើសមាជបក្ស 🕯 ជាផ្លូវការនៃយុទ្ធនាការដ៍មោទនភាពមួយដែលគេហៅថា “តេាះយើងត្រឡបទៅផ្ទះចាស់វិញ”។ -ថ្ងៃ ២៨ វិច្ឆិកា ២០២១ គេចោទផង គំរាមផង ថាលោក កឹម សុខាបែកពីសង្រ្គេាះជាតិ និង ប្រើឃោសនាការដដែលៗដែលគេប្រើតាំងពីឆ្នាំ២០០៧ ដូចជាថា គាត់បម្រើបក្សកាន់អំណាច គាត់ខ្លាចបក្សកាន់អំណាច (ទេាះជាគាត់ហ៊ានជាប់ពន្ធនាគាពីរដងហើយក៍ដេាយ) គាត់គ្មានប្រជាប្រិយភាពទេ សរុបគឺគាត់មិនមានតំលៃទេ។
- ០៥ ធ្នូ ២០២១ Sabay News Technology ក្រសួងប្រៃសណីយ៍ ត្រៀមថវិកា ១០ មុឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ Creator ផលិត Content អប់រំ មាតិកា ឬខ្លឹមសារឌីជីថល (Digital Contents) ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់រួមចំណែកដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល មានជាអាទិ៍ ការចូលរួមបង្កើននូវតម្លៃបន្ថែមលើសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ទេសចរណ៍ជាដើម ព្រមទាំងការបង្កើននូវអន្តរសកម្ម តាមប្រព័ន្ធឌីជីថលក្នុងសង្គម តាមរយៈការផ្តល់នូវការកម្សាន្ត និងព័ត៌មាន លើប្រភេទប្រភេទ មាតិកាកំសាន្ត (Entertainment) បច្ចេកវិទ្យា (Technology) ការបង្ហាត់បង្ហាញ (Tutorial & How to) ការផ្សងព្រេង និងដំណើរកំសាន្ត (Adventure & Travel) វីដេអូឯកសារ (Documentary) ពិពណ៌នា សង្ខេបភាពយន្ត (Film Review), ចំណេះដឹងទូទៅ, ការសំដែងសិល្បៈ និងចម្រៀង, និងការអប់រំជាដើម។ More detail https://www.zazzlemedia.co.uk/blog/digital-content-types/#gref
- ០៥ ធ្នូ ២០២១ ក្រសួងសុខាភិបាល កម្ពុជា ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ២៤ (PCR) នាក់ទៀត ជាសះស្បើយ ២១ នាក់ និងស្លាប់ ០៤ នាក់ (០៣ នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ ២២ នាក់- អ្នកដំណើរពីបរទេស ០២ នាក់ បើទោះជាការរកឃើញ បានថមថយក៏ពិតមែន តែបងប្អូន កម្ពុជា សូមនៅតែបន្តប្រុងប្រយ័ត្ន និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕
- ០៥ ធ្នូ ២០២១ TV News មិនទាន់ចប់ទេ ក្តៅៗ លោក Pheng Vannak លេងលោកគ្រូជោគជ័យ..."យប់នេះមានរឿងល្អមេីលហេីយ ! អាណិតក្មួយប្រុសណាស់ គេឆក់យកមនុស្សជាទីស្រលាញ់ទៅបាត់ហើយ គេបង្គាប់ខាងស្រីអោយយកលុយ យកផ្ទះដែលជាកម្លាំងញេីសឈាមរកស៉ីរួមគ្នា៤-៥ ឆ្នាំ ទៅអស់ទៀត ហេីយគេគំរាមថា កុំចង់លេងជាមួយគេ ( គ្រូជោគជ័យ) គេមានខ្សែខាងលេី នៅ សាលាក្រុង នៅក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធនាគារ សុទ្ធតែគ្នាគេ ។ ក្មួយ ភ័យពេក មិនដឹងទៅណាទីបំផុត រត់មករកពូ ផែង វណ្ណៈ អោយជួយបង្ហាញផ្លូវ ។ សូមរង់ចាំតាមស្ដាប់នៅវេលាម៉ោង ៧:៣០ នាទី យប់នេះ " ប្រភព : Pheng Vannak
- ០៥ ធ្នូ ២០២១ Fresh News TV យន្តហោះពិសេសដឹកព្រះសពសម្តេចក្រុមព្រះ ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាហើយ(ភ្នំពេញ)៖ យន្តហោះពិសេសដឹកព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ពិធីទទួលព្រះសពមាននិមន្តបង្សុកូលដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះសង្ឃ និងព្រះសង្ឃប្រមាណ ៥អង្គ ហើយក៏មានការយាងទទួលដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង សម្តេចចៅហ្វាវាំង គង់ សំអុល ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងព្រមទាំងព្រះបុត្រា ព្រះបុត្រីព្រះញាតិវង្សានុវង្សជាច្រើនអង្គផ្សេងទៀត។សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕
- ០៥ ធ្នូ ២០២១ Samdech Hun Sen, Cambodian Prime Minister សារាចរណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាលេខ: ០៦ សរណន ស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ទព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៕
- ០៥ ធ្នូ ២០២១ TV News ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ៊ុនស៊ីនប៉ិច បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាថ្ងៃត្រង់នេះ។ យាង និងទទួលព្រះសព រួមមាន សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងបុត្រាបុត្រីព្រះសព ព្រះរាជវង្សានុវង្ស ជាច្រើនរូបផងដែរ។
- ០៥ ធ្នូ ២០២១ Chandara So អ្នកដែលជ្រើសរើសដ៏ត្រឹមត្រូវ គឺប្រជាពលរដ្ឋទូរទាំងប្រទេស រីឯអ្នកដែលជ្រើសរើសផ្លូវខុស គឺអ្នកនយោបាយ៥៥នាក់ របស់ គណបក្សសង្រ្គោះជាតិតែម្តងហ្នឹង សូមកុំឆ្លើយដាក់គ្នាអោយសោះ
- ០៥ ធ្នូ ២០២១ Vann Saray ព្រះរាជបុត្រាពៅ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះនាម នរោត្តម រ៉ាណាវង្ស រាជានុញ្ញាតថតរូបក្នុងឱកាសយាងទទួលព្រះសព្វព្រះបិតា។ព្រះអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស មានព្រះជន្ម ៩ព្រះវស្សា។ ព្រះអង្គជាបុត្រសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា។ទោះបីបិតា និងមាតាយាងចាកឆ្ងាយតែព្រះអង្គ និងព្រះរាម ព្រះនាម នរោត្តម សុធាឫទ្ធិ ទទួលបានការទំនុកបម្រុងបីបាច់យ៉ាងល្អពីព្រះញាតិវង្ស។
- RFI ខេមរភាសា / RFI Khmer នៅទន្លេសាប យុទ្ធនាការបង្ក្រាបបទល្មើសនៅតំបន់ព្រៃលិចទឹក កំពុងតែធ្វើឡើងយ៉ាងក្តៅគគុក។ នៅខេត្តមួយចំនួន អាជ្ញាធរប្រើធម៌ក្តៅ ចាប់ឃាត់ខ្លួនមនុស្ស និងបញ្ចូនទៅតុលាការ ព្រោះតែបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្នុងការកាប់ទន្ទ្រានដីព្រៃលិចទឹក។ នៅខេត្តខ្លះទៀត អាជ្ញាធរនិងអ្នកតំណាងរាស្ត្រ ប្រើធម៌ត្រជាក់ ចុះសម្របសម្រួល ស្តាប់សំណូមពរ និងធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ។ចំពោះខេត្តសៀមរាប មន្ត្រីជំនាញខេត្តបានក្តាប់កិច្ចការបទល្មើសនេះ តាំងពីយូរយារ គឺតាំងពីមុនពេលចង្អុរបង្ហាញរបស់ប្រមុខរដ្ឋាភិបាលទៅទៀត។ ជាសរុប ចាប់ពីឆ្នាំ ២០១៤ រហូតដល់២០២១នេះ ខេត្តសៀមរាប រកឃើញបទល្មើសទន្ទ្រានដីព្រៃលិចទឹក ចំនួនជាង១៣០ករណី ហើយជាង៤០ករណី គឺជនល្មើសត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារ និងអ្នកខ្លះក៏រួចចេញពីមន្ទីរឃុំខ្លួនខ្លះទៅហើយ។ នេះបើតាមការបំភ្លឺរបស់លោកចៅហ្វាយខេត្ត ទៀ សីហា ដែលបន្តបញ្ជាក់ថា ពេលនេះក្រុមការងារជំនាញ នៅជួបការលំបាកក្នុងការវាស់វែងខ្លះៗ ព្រោះតែទឹកទន្លេនៅមិនទាន់ស្រកស្រួលបួលនៅឡើយ។ គេត្រូវរង់ចាំទឹកស្រកសិន ទើបងាយស្រួលវាយតម្លៃជាថ្មី។ចំពោះខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រម្នាក់របស់ខេត្តកំពង់ឆ្នាំង បានជួបពលរដ្ឋ៥០គ្រួសារ ក្នុងស្រុកកំពង់លែង ដើម្បីស្តាប់សំណុំពរ និងរកផ្លូវដោះស្រាយ។ តំណាងពលរដ្ឋ ៤ភូមិ នៅស្រុកកំពង់លែង ស្នើសុំបន្តអាស្រ័យផលមួយរយៈទៀត លើផ្ទៃដីស្រែក្នុងតំបន់៣ ដែលបានសាបព្រោះស្រូវដំណាំរួចហើយ។ ដើម្បីជួយបន្ធូរភាពលំបាករបស់អ្នកស្រែក្រីក្រ អាជ្ញាធរខេត្តកំពង់ឆ្នាំ អនុញ្ញាតឲ្យពួកគេ មើលថែទាំដំណាំស្រូវរហូតដល់ច្រូតកាត់រួច ហើយធ្វើកិច្ចសន្យាបញ្ឈប់ការចូលទៅអាស្រ័យផលក្នុងទីតាំងនោះទៀត។នេះបើតាមការឲ្យដឹងពីអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ កាលពីថ្ងៃសៅរ៍ ទី៤ធ្នូ។
- ០៥ ធ្នូ ២០២១ Hun Kosal លោក សម រង្ស៊ី និងក្រុម ប្រាកដជាបរាជ័យយ៉ាងអាម៉ាស់ដែលប្រើល្បិចកលស្វាស៊ីបាយលាបមាត់ពពែ ឬខ្លួនក្បត់សង្រ្គោះជាតិ បែរជាទម្លាក់ដាក់លោក កឹម សុខា។
- ០៥ ធ្នូ ២០២១ Vannak Pheng រឿងមួយដែលពូប្រាប់ក្មួយចាប់ពីម៉ោងនេះតទៅ ក្មួយកុំទៅជួបនាងតែ ២នាក់ នៅកន្លែងស្ងាត់ ។ បេីចង់ជួបដោះស្រាយបញ្ហាគ្នា ក្មួយត្រូវរកទីកន្លែងសាធារណៈ ឬ មានមេធាវីទៅជាមួយ ។ បេីក្មួយភ្លេចខ្លួនហ៊ានទៅជួបនាងស្ងាត់ៗតាមការលួងលោមណាមួយក្មួយនឹងចូលអន្ទាក់គេ គេអាចរៀបចំគម្រោងឬអន្ទាក់ចាប់ក្មួយបាន ដោយចោទថាក្មួយរំលោភនាង ។ ( ការពារប្រសើរជាងព្យាបាល ) បំណងល្អពីពូ ផែង វណ្ណៈ 🙏
- ០៥ ធ្នូ ២០២១ VAYO FM Radio បន្ទាប់ពីមានការសាកសួរទៅលើជនសង្ស័យលោកប៊ុន រស្មី ហៅប៊ុន ផាក ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីមួយរូបនៅលើបណ្តាញសង្គម ពេលនេះលោកគឹម ហុងសាន ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យជនសង្ស័យរូបនេះត្រឡប់ទៅផ្ទះវិញហើយ ក្រោយរកពុំឃើញមានបទល្មើស។ មិនធ្លាប់បានឃើញ ព្រះភ័ក្រ្តទ្រង់ឡើយ ព្រះបុត្រាពៅ នៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ពិតណាស់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត កាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះនៅប្រទេសបារាំង ចំណែកព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ តាមយន្តហោះពិសេស ជាមួយគ្នានេះ កម្ពុជាក៏បានកំណត់ថ្ងៃទី ៨ធ្នូ ជាថ្ងៃកាន់មរណទុក្ខរបស់ទ្រង់ផងដែរ។យ៉ាងណាមិញ សម្តេចក្រុមព្រះ ក៏នៅមានបុត្រាពៅ ដែល ជឿជាក់ថា KH
- ០៥ ធ្នូ ២០២១ Empire 2 បងប្អូនខ្មែរភាគច្រើន មិនសូវបានឃើញព្រះភ័ក្រ្តទ្រង់ឡើយមើលទៅព្រះជន្មនៅតិចនៅឡើយ រីឯព្រះភ័ក្រ្តវិញ ស្រស់ប្រិមប្រិយ ដែលត្រូវមហាជនខ្មែរ រំពឹងថា កាត់តាមព្រះមាតាខ្លាំង។ពិតណាស់ បុត្រាពៅជាបុត្រ របស់សម្តេចក្រុមព្រះ និងអ្នកម្ខាង អ៊ុក ផល្លា ដែលបានសោយទិវង្គត ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរដង្ហែសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងទៅសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយប្រជានុរាស្ត្រក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨។គួរបញ្ជាក់ផងដែរថា សម្តេចក្រុមព្រះ និង អ្នកម្ខាង អ៊ុក ផល្លា មានបុត្រា២អង្គ ដោយបុត្រច្បងគឺព្រះនរោត្តមសុធារិទ្ធ ប្រសូតក្នុងឆ្នាំ២០០៣ និងបុត្រាពៅ ព្រះនាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។នេះបើយោង តាមការបង្ហាញរូបភាព និងសំណេរ ក្នុងទំព័រផ្លូវការរបស់ «ក្រុមព្រះសុរិយា» ដែលរូបថតនោះ ថតកាលពីឆ្នាំ២០២១រវាង លោកប្រធានក្រុមព្រះសុរិយា និងព្រះអង្គម្ចាស់ក្សត្រា នរោត្តម រណវង្ស ក្នុងព្រះពិធីចម្រើនព្រះជន្ម សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ នាភូមិគ្រឹះ ឧកញ៉ា លឹម លាង ៕
- ០៥ ធ្នូ ២០២១ ប៉ាង សុខឿន - Khmer Sovannaphumi លោកស្រី អ៊ុង សានស៊ូជី ជាប់គុកពិតប្រាកដ ហើយ គាត់បន្តជំហរប្រឆាំងទោះនៅក្នុងគុកអត់សេរីភាព១០០%ក៌ដោយ ទោះគេគំរាមយ៉ាងណាក៏ដោយដោយមិនទៅស្និទ្ធស្នាល ល្អូកល្អឺនជាមួយជនផ្តាច់ការជាដាច់ខាត។ គាត់គាំទ្រពលរដ្ឋភូមាអោយងើបឡើងតវ៉ា មិនថាអហិង្សា ឬហិង្សាឡើយ គាត់គាំទ្រមេដឹកនាំប្រឆាំងដែលរត់មកនៅក្រៅប្រទេសគ្រប់សកម្មភាព។ ជាពិសេសពលរដ្ឋភូមានៅក្នុងប្រទេសគេក្លាហាន គេមិនដេកចំតិតចាំលោកស្រី អ៊ុង សានស៊ូជី ឬមេដឹកនាំប្រឆាំងរងគ្រោះរត់មកនៅក្រៅប្រទេសមកដឹកនាំសកម្មភាពពួកគេទេ ហើយក៏មិនដេករង់ចាំអ្នកក្រៅប្រទេសជួយដែរ។ តែគេតែងគាំទ្រ និងអរគុណអ្នកក្រៅប្រទេសអោយជួយតស៊ូផ្នែកការទូតលើឆាកអន្តរជាតិ។ ជាពិសេសតាមរយៈការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមាក្រៅប្រទេស និងផ្សព្វផ្សាយព័ត៌មានដើម្បីជួយដល់បុព្វហេតុពួកគេ។
- ០៤ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៤ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៥នាក់ (ឆ្លងសហគមន៌: ២១ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ #១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០២៣២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៥៨៨ នាក់ និង ស្លាប់ថ្មី ៣នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ #២៩៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ០៤ ធ្នូ ២០២១ Rasmei Kampuchea Daily រដ្ឋបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនឲ្យអាស្រ័យផល ក្នុងតំបន់៣ ដកហូតដី រដ្ឋមកវិញ និងមិនឲ្យប្រើអាងទឹក ៣១ សូមរំលឹកថា នៅខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រាន ឈូសឆាយដី ព្រៃលិចទឹក និងកាន់កាប់ដី ខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣.៥៦៦,៥៦១ ហិកតា។ គិតចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ដែលស្ថិតនៅក្នុងស្រុកចំនួន ៤ ដែលមាន ភូមិសាស្ត្រ ជាប់ទំនាបព្រៃលិចទឹក និងជាប់បឹងទន្លេសាប គឺនៅភូមិសាស្ត្រ ក្រុងស្ទឹង សែន មាន ៣ ករណី, ស្រុកបារាយណ៍ មានចំនួន ២ ករណី, ស្រុកស្ទោងមាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន ១៩ ករណី ។ នៅក្នុងនោះ នាឆ្នាំ២០១៩ មាន ១៤ ករណី ស្មើនឹង ៩៤៣.១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។ ឆ្នាំ ២០២០ មានចំនួន ១២ ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ និងឆ្នាំ២០២១ មានចំនួន ១៤ ករណី ស្មើនឹង ១.២១៣.៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ៕/V-PC
- ០៤ ធ្នូ ២០២១ ប្រន សំបូរ ជនជាតិថៃ ចំនួន១៤៣នាក់/ស្រី៥៦នាក់ ត្រូវបាន សមត្ថកិច្ចកម្ពុជាយើង ចាប់បញ្ជូនត្រឡប់ ទៅប្រទេសកំណើតវិញ កាលពីសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ តាមច្រកអន្តរ ជាតិប៉ោយប៉ែត ក្រោយពីបាន រកឃើញថា ពួកគេលួចឆ្លងដែន ចូលមកស្នាក់នៅ និងធ្វើការ ដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ៕
- ០៤ ធ្នូ ២០២១ Post Khmer កម្ពុជាកំពុងពិនិត្យលទ្ធភាពបើកច្រកព្រំដែនអន្តរជាតិ ថ្មដា នៃខេត្តពោធិ៍សាត់ ជាប់ព្រំដែនថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២
- ០៣ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៤នាក់ (ឆ្លងសហគមន៌: ២០ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ #21នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០២០៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៥៦៩ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៩៥៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៣ ធ្នូ ២០២១ Peou Sari មុនថ្ងៃរំដោះ ៧ មករា គេហៅ ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ! ដល់ពេលរំដោះបានហើយគេហៅថា រណសិរ្សកសាងការពារមាតុភូមិកម្ពុជា ! កាលពីជំនាន់សម្តេចឪ កែនកម្លាំងប្រឆាំង លន់ នល់ ឪបង្កើត " រណសិរ្សរួបរួមជាតិកម្ពុជា " តែមកសម័យតស៊ូជាយដែន ឪបង្កើតរណសិរ្សថ្មីមួយទៀត មានឈ្មោះថា រណសិរ្សរួបរួមជាតិដើម្បីឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (Funcinpec) តែមកដល់ជំនានសម្តេចក្រុមព្រះ ទ្រង់បង្កើតរណសិរ្សគណបក្សនយោបាយមួយ ឈ្មោះថា រណសិរ្សរួបរួមជាតិ ! ហើយប្រសិនបើចង់ស្គាល់ " រណសិរ្ស " ច្បាស់ ទៅមើលនៅមុខវាំង អ្នកនឹងឃើញ " សណ្ឋាគាររណសិរ្ស " ។
- ០៣ ធ្នូ ២០២១ VOD Khmer លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការត្រៀមខ្លួនជាស្រេច ដើម្បីធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា ដោយមិនដាក់លក្ខខណ្ឌទុកជាមុន ដើម្បីស្វែងរកប្រក្រតីភាពមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាក្នុងនាមសមាជិកអាស៊ានឡើងវិញ។
- ០៣ ធ្នូ ២០២១ BAYON Radio នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
- ០៣ ធ្នូ ២០២១ Fresh News TV ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើតួកគីជួយអភិវឌ្ឍទីតាំងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម
- ០៣ ធ្នូ ២០២១ Em Sambo Oudam កម្ពុជាទទួលបានសិទ្ធផលិតវ៉ាក់សាំងកូវីដហើយ គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន
- ០៣ ធ្នូ ២០២១ San Prum សម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១២មុឺនដុល្លារ សម្រាប់រៀនចំកម្មវិធីបុណ្យព្រះសព សម្តេចក្រុមព្រះ ភ្នំពេញៈ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ១២មុឺនដុល្លារ (ព្រះករុណាជាម្ចាស់ជីវិត ចំនួន ២មុឺនដុល្លារ សម្តេចម៉ែ ចំនួន ១០មុឺនដុល្លារ) ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំកម្មពិធីបុណ្យព្រះសពរបស់ព្រះអង្គ ។
- ០៣ ធ្នូ ២០២១ Hen Phearak ដីតំបន់៣ជួល/ឆ្នាំបាន៦០ម៉ឺនទៅ១លានរៀលក្នុងមួយហិចតា!ចុះអ៊ុំនោះមាន២ពាន់ហិចតាបានប៉ុន្មានលុយ?
- ០៣ ធ្នូ ២០២១ RFI ខេមរភាសា / RFI Khmer ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក តែត្រូវឆ្លងកាត់ការបោះឆ្នោត ស្ថាប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សកម្មជនដែលស្រលាញ់គណបក្សកាន់អំណាចបានបង្ហោះសារព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់លោក ហ៊ុន សែន។ អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទទួលស្គាល់ថា វាជារឿងធម្មតា និងជាគោលការណ៍ផ្ទៃក្នុងគណបក្ស ដែលមេដឹកនាំកាន់ ត្រូវតែត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយ ខណៈការសម្រេចចុងក្រោយស្ថិតនៅលើការជ្រើសរើសរបស់ប្រជាពលរដ្ឋ។
- ០៣ ធ្នូ ២០២១ Hout Songhak វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចហើយ។ ពិធីប្រគល់ និងទទួល បានប្រារព្ធធ្វើឡើងនៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ។សូមរំលឹកថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លាន ដុល្លារ ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕
- ០៣ ធ្នូ ២០២១ COMFREL រដ្ឋាភិបាលកម្ពុជា នឹងមិនចំណាយពេល ដើម្បីបកស្រាយអ្វីទៀតនោះទេ ចំពោះការចោទប្រកាន់របស់បរទេសថា កម្ពុជា បើកដៃឲ្យមហាអំណាចចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លើសពីនេះ បើមានគណៈប្រតិភូបរទេស ស្នើសុំទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាមដូចលើកមុន ក៏រដ្ឋាភិបាលកម្ពុជាលែងអនុញ្ញាតដែរ។
- ០៣ ធ្នូ ២០២១ CAMBODIANESS.COM The U.S. Embassy Asks the Cambodian Government to Reveal its Plans for the Ream Naval Base
- ០៣ ធ្នូ ២០២១ CHN Channel News តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនពលរដ្ឋ៧នាក់ពាក់ព័ន្ធរុករានដីព្រៃលិចទឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ម៉ោង ១៥:១៨:៥៦ បាត់ដំបង៖តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនជនសង្ស័យ៧នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី ០២ខែធ្នូ ពាក់ព័ន្ធ នឹងការទន្រ្ទានដីព្រៃលិចទឹក ប្រមាណ៥០ហិកតា ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។ប្រជាពលរដ្ឋទាំង៧នាក់ ខាងលើនេះ ត្រូវបានលោក ឆែ វីរៈ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យ ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ ដីព្រៃលិចទឹក និង ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ដាក់ទោសតាមបទប្បញ្ញតិមាត្រា៩៨ ចំណុច១នៃ ច្បាប់ជលផល។ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាល ពីម៉ោង៦កន្លះព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោង ក្បែរដីព្រៃដែលរុករានប្រមាណ៥០ហិកតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ទីតាំងដែលឃាត់ខ្លួនស្ថិតនៅតំបន់បី ដោយជនសង្ស័យទាំង នោះបានសារភាពថា ពួកគេបាន រុករាន ធ្វើស្រែ ចំនួនបីលើកមកហើយ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងមន្រ្តីជលផលឃាត់ខ្លួន។មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានត្រាក់ទ័រ មួយគ្រឿង គោយន្ត១គ្រឿង កាណូតស្មាច់ ២គ្រឿង និង ម៉ាស៊ីនកាណូតមួយគ្រឿង ។របាយការណ៍របស់គណកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទានដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន១២២២៥.៨ហិកតា ចំនួន២៩ទីតាំង ។ ក្នុងនោះ ស្រុកមោងឫស្សី មាន៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន១១ទីតាំង , ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន៣០៥៣ហិកតា, ស្រុកថ្មគោល រុករាន៤ឃុំ ៨៣៥ហិកតា មាន៨ទីតាំង និង ស្រុកសង្កែ រុករាន៤ឃុំ អស់ ៦១១៤ហិកតា មាន៦ទីតាំង ៕
- ០៣ ធ្នូ ២០២១ People News Mediaកម្ពុជាបញ្ជាទិញឱសថព្យាបាលអ្នកជំងឺកូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក ចំនួន៤.០០០.០០០ គ្រាប់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) របស់ក្រុមហ៊ុនមើក (MERCK) ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ចំនួន៤.០០០.០០០ គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។ពិធីចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងវីរុស (Antiviral) នេះ បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះ រវាងក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី (តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់) ជាមួយតំណាងក្រុមហ៊ុន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់ថា ការបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ពីក្រុមហ៊ុនមើក (MERCK) របស់សហរដ្ឋអាមេរិកនេះ ដើម្បីប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញចំនួន៤.០០០.០០០ គ្រាប់ សម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕
- ០៣ ធ្នូ ២០២១ Chan Born កោះតៃវ៉ាន់តានតឹងជាថ្មី៖ យោធាចិន អាមេរិកកំពុងរៀបចំជួបគ្នារឿងកោះតៃវ៉ាន់។ ទូតអាមេរិក សួរមកខ្មែររឿង មូលដ្ឋានរាម ខាងខ្មែរ ថា លែងតប លែងឆ្លើយ ។ ឆ្នាំ ១៩៤៦ កងទ័ពសាធារណរដ្ឋតៃវ៉ាន់ ចំនួន ៣៣,០០០ នាក់ ត្រូវបាន រដ្ឋាភិបាលវៀតណាមត្បូង បើកមូលដ្ឋានសម្ងាត់លាក់ទុកនៅ កោះហ្វូកុក/កោះត្រល់ ជាច្រើនឆ្នាំមុនចាកចេញទៅតៃវ៉ាន់។ អាមេរិកព្រួយបារម្ភកាលណាកើតសង្រ្គាមនៅតៃវ៉ាន់ តើគេអាច លាក់ទ័ពបានទៀតទេ ?
- ០៣ ធ្នូ ២០២១ បណ្តាញព័ត៌មានថ្មី ខេត្តកំពង់ធំ ÷ ថ្ងៃទី《02/12/2021》បញ្ជីឈ្មោះពួកមេឈ្មួញ និងមន្ត្រីខិលខូច បានរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរំលោភ រុករាន ទន្រ្ទានឈូសឆាយ កាន់កាប់យកដីព្រៃលិចទឹករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ម្នាក់ៗ រាប់រយ រាប់ពាន់ហិកតា នៅក្នុងភូមិសាស្ដ្រ ស្រុកស្ទោង ។១/-ហង់ ទ្រី រស់នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើននៅឃុំសំប្រូច២/-សោម កន នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើន នៅឃុំសំប្រូច៣/-តា យី រស់នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើន នៅឃុំម្សាក្រង៤/-គាំ សារឿន ជានប-ផ្កាយ៣ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់៣ ត្រង់ចំណុចសោមវង្វេង ជាបនឹងសហគមន៍ ពាក់ថែប ស្ថិតនៅក្នុងឃុំ ចំណាក្រោម ស្រុកស្ទោង៥/-ថាវ ទុំ នៅស្រុកស្ទោង មានដីព្រៃលិចទឹកច្រើននៅឃុំចំណាក្រោម៦/-ញ៉ឹក សារិទ្ធ-ហៅ ពៅ មានដីព្រៃលិចទឹកច្រើន នៅឃុំចំណាក្រោម៧/-អុឹង ប៉ោហ៊ី មានដីព្រៃលិចទឹកច្រើន នៅតំបន់៣ឃុំសំប្រូច រាប់រយហិកតា ស្ថិតនៅត្រង់ចំណុច ភូមិសាស្ដ្រ ឃុំ ម្សាក្រង ស្រុកស្ទោង
- ០៣ ធ្នូ ២០២១ Fresh News TV ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនិយ័តករមូលបត្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត
- ០៣ ធ្នូ ២០២១ ធី អិន អិន ស្នងការខេត្តកំពត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ របស់សម្តេច តេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត!
- ០៣ ធ្នូ ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ញត្តិគាំទ្រ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ព ជើងគោក នៃកងយោពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធ ផលនានាក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងពេលអនាគត តាមរយៈការបោះឆ្នោត ។
- ០៣ ធ្នូ ២០២១ VOD Khmer មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តីសម្រាប់គណបក្សកាន់អំណាច មិនមែនមានតែកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទេដែលនឹងត្រូវប្រកួតប្រជែងសម្រាប់តំណែងជាប្រមុខរដ្ឋដ៏សំខាន់មួយនេះខណៈក្នុងជួរបក្សកាន់អំណាចមានធនធានមនុស្សដែលមានសក្ដានុពលជាច្រើនរូបទៀតដែលនឹងត្រូវដាក់ឱ្យជ្រើសរើស។
- ០២ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៣នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៣នាក់) និងមានជាសះស្បេីយ #១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០១៨៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៥៤៨ នាក់ និង ស្លាប់ថ្មី ៥នាក់ (មិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៩៤៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ០២ ធ្នូ ២០២១ ដោយ: ឡាយ សុភាវតី ភ្នំពេញ៖ អាជ្ញាធរនៅតាមបណ្ដាលខេត្តជាប់បឹងទន្លេសាប បានបង្ហាញតួលេខបឋម នៃបទល្មើសទន្ទ្រានព្រៃលិចទឹកខុសច្បាប់ ដែលមានទំហំជាង២ម៉ឺនហិកតា នៅជុំវិញបឹងទន្លេសាប។ អាជ្ញាធរតាមបណ្ដាលខេត្តជុំវិញបឹងទន្លេសាប សុទ្ធតែអះអាងថា តួលេខទន្ទ្រានដីព្រៃលិចទឹកនេះ អាចមានទំហំលើសនេះទៀត ។មន្រី្តនៅតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានខ្នះខ្នែងចុះស្រាវជ្រាវរកឯកសារ និងពិនិត្យបទល្មើសទន្ទ្រានដីព្រៃលិចទឹក ទាំងថ្ងៃយប់ទាំងថ្ងៃ អស់រយៈពេល៣ថ្ងៃហើយ ក្រោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យដកហូតដីព្រៃលិចទឹកត្រឡប់មកវិញ កាលពីថ្ងៃទី២៨ វិច្ឆិកា។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក មូល ធន នាយករដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អាជ្ញាធរបានរកឃើញការទន្ទ្រានដីខុសច្បាប់ នៅតាមតំបន់ព្រៃលិចទឹកបឹងទន្លេសាបមាន ១២,២២១ ហិកតា។ បទល្មើសទាំងនេះ កើតមាននៅក្នុងស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោលជាដើម។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ធ្នូនេះយ៉ាងដូច្នេះ៖ «ថ្មីៗនេះរកឃើញ(ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់)១២២២១ហិកតា ទាំងអស់គឺមាន២៩ទីតាំង»។ចំណែកក្នុងខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរង បានបញ្ជាក់ថា ការទន្ទ្រានដីព្រៃលិចទឹក ដែលអាជ្ញាធររកឃើញមានជាង២,០០០ហិកតា ។ បើតាមលោក សំរិទ្ធ តួលេខនេះ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ។ «បទល្មើសដែលរកឃើញនេះ មិនទាន់បានបញ្ជូនទៅតុលាការទេ កំពុងតែចុះស្រាវជ្រាវបន្ថែម។ ព្រោះអត់ឃើញមានបទល្មើសជាក់ស្ដែង ចុះទៅឃើញតែការបោះបង្គោលកំណត់ព្រំដី»។ នេះបើតាមលោក សំរិទ្ធ ហើយបញ្ជាក់ថា អាជ្ញាធរខេត្តនឹងបន្តរកឲ្យឃើញអ្នកទន្ទ្រាន ឬអ្នកនៅពីក្រោយ ដីព្រៃលិចទឹកនេះ។ រីឯ ខេត្តពោធិ៍សាត់ លោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី បានប្រាប់សារព័ត៌មានថ្មីៗថា ការទន្ត្រានដីខុសច្បាប់ ដែលត្រូវបានរកឃើញនោះ មានជាង១០០០ហិកតា។ «យើងប្រមូលរបាយការណ៍តាមស្រុកមក ឃើញជាង១០០០ហិកតា បានចុះពិនិត្យមើលខ្លះហើយគឺសុទ្ធតែពលរដ្ឋក្រខ្សត់»។ នេះបើតាមប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ដោយបន្ថែមថា តួលេខអាចនឹងលើស ឬយ៉ាងណា គឺផ្អែកលើការចុះស្រាវជ្រាវបន្ថែមពីក្រុមការងារបន្តទៀត។ ដោយឡែក ខេត្តកំពង់ធំវិញ ត្រូវបានបញ្ជាក់ដោយលោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍តួលេខលើទំព័រហ្វេសប៊ុកថា ចាប់តាំងពីឆ្នាំ២០១៩ ដល់២០២១ មានដីព្រៃលិចទឹកជាង៣៥៦០ហិកតា រងការទន្ទ្រាន់។ ការទន្ទ្រាននេះ មាន៤០ករណី ហើយសំណុំរឿងទាំងនោះ បានបញ្ជូនទៅតុលាការហើយ។។ជុំវិញព័ត៌មានបន្ថែមពីការទន្ទ្រានដីព្រៃលិចទឹកក្នងខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ សារព័ត៌មានថ្មីៗ មិនអាចសាកសួរព័ត៌មានបន្ថែមពីខាងអភិបាលរង និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តទាំងពីរនេះឡើយ។តែយ៉ាងណាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត បានលើកឡើងនៅថ្ងៃទី២៨វិច្ឆិកានេះថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃលិចទឹក ២,០០០ហិកតា មុនពេលអភិបាលខេត្តរូបនេះ ត្រូវបានផ្លាស់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីខែមិថុនា ឆ្នាំ២០២១កន្លងមក។ ប៉ុន្តែទំហំដីលិចទឹកខាងលើនេះ ជាតួលេខបឋមប៉ុណ្ណោះ។ បើតាមលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ដីព្រៃលិចទឹកនៅជុំវិញទន្លេសាប ដែលរងការកាប់ទន្ទ្រាននោះ មានរហូតដល់រាប់ម៉ឺនហិកតា ដែលពុំទាន់រកមុនអ្នកទន្ទ្រានឃើញ។ គួរបញ្ជាក់ថា ការចាប់ផ្ដើមពិនិត្យករណីរំលោភដីព្រៃលិចទឹក ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានរបាយការណ៍ស្រាវជ្រាវពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ សម្ដេចក៏បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់។ ក្រោយទទួលបានបទបញ្ជានេះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបើកកិច្ចប្រជុំបន្ទាន់ និងបានបង្កើតក្រុមការងារក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន ដើម្បីចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប៕
- ០២ ធ្នូ ២០២១ ហួត សុងហាក់ ក្នុងខេត្តបាត់ដំបង មានស្រុកចំនួន៤ រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ក្នុងនោះរួមមាន ៖- ស្រុកមោងឫស្សី ២,២១៤ ហ.ត-ស្រុកសង្កែ ៦,១១៤ ហ.ត-ស្រុកឯកភ្នំ ៣,០៥៣ ហ.ត-ស្រុកថ្មគោល ៨៣៨ ហ.តសរុបទាំងអស់មានចំនួន ២៩ទីតាំង ស្មើនឹង១២,២២១ ហ.ត ដោយមានការខូចខាតដោយភ្លើងឆេះព្រៃ សរុប ២០,៩៤៧ហ.ត
- ០២ ធ្នូ ២០២១ Samdech Hun Sen, Cambodian Prime Minister អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចាប់ បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ៕ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕
- ០២ ធ្នូ ២០២១ Vann Saray ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ៣៧ខ្សែ និងអាងចម្រោះទឹកកខ្វក់ចំនួន៣ (ធ្វើរួចរាល់២) តម្លៃប្រមាណ ៣០០លានដុល្លារ ជាថវិកាជាតិផ្ទាល់។ហេដ្ឋារចនាសម្ព័ន្ធថ្មីលើដែនដីព្រះសីហនុ បានកំពុងលើកមុខលើកមាត់ខេត្តភាគនិរតីមួយនេះឱ្យខ្ពស់ត្រដែតឡើង គួរជាទីទស្សនាចរ និងលំហែកាយ។ខ្មែរធ្វើបាននូវការចម្រើនដល់ជាតិ និងប្រជាជន ដរាបណាខ្មែរអាចរក្សាបាននូវសុខសន្តិភាព។ជាការគាប់ជួនណាស់ សមិទ្ធផលថ្មី ដែលប្រជាជាតិកម្ពុជារួមគ្នាទទួលថ្ងៃនេះ ចំថ្ងៃខួប៤៣ឆ្នាំ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ដែលជាចលនាមួយបង្កើតឡើងតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍។
- ០២ ធ្នូ ២០២១ ប្រន សំបូរ អបអរសាទរ ខួបលើកទី៤៣ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។រណសិរ្ស២ធ្នូ ជាកម្លាំងមហាជន អ្នកស្នេហា ជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម ប៉ុល ពត ប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។ មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទើបយើងមានថ្ងៃនេះ ៕
- ០២ ធ្នូ ២០២១ Vann Saray ការរៀបចំទុកដាក់អ្នកបន្តវេន ជាកិច្ចការដ៏សំខាន់ផងដែរ ដើម្បីធានាដល់សេចក្តីសុខរបស់ជាតិ។ TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីជំនាន់ក្រោយ
- ០២ ធ្នូ ២០២១ Khmer press TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោតAngrut អង្រុត ព័ត៌មាន នៅមុននេះបន្តិច ពីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា " វាមិនដែលម៉ែអាណា
- ០២ ធ្នូ ២០២១ កាន់អំណាចហើយ មិនពង្រឹងអំណាចនោះទេ " ៕ប្រសាសន៍សម្តេចតេជោ(ពង្រឹងអំណាច ?)ឧ/-អ្នកព្រមសារភាពប្រគល់ដីរដ្ឋវិញអាចរួចខ្លួន បើមានអ្នកមិនព្រមប្រគល់ឲ្យរដ្ឋវិញទេនោះ... តាមវ៉ៃខ្នោះ...អ្វីទៅជាអំណាច ?
- ០២ ធ្នូ ២០២១ Thmey Thmey សម្ដេច ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញ លើការហាមអ្នកដំណើរពីប្រទេស១០ ក្នុងអាហ្វ្រិកខាងត្បូង ចូលកម្ពុជា
- ០២ ធ្នូ ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន ប្រកាសច្បាស់ៗថា " សម្តេចគាំទ្រកូនរបស់សម្តេច ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេចតាមរយៈការបោះឆ្នោត " ។
- Hout Songhak ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុមនុញ្ញផលកើតចេញពីសុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីបន្ថែមទៀតហើយ ក្នុងក្រុងព្រះសីហនុ នោះគឺផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះការសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ហើយប្រើប្រាស់ថវិកាជាតិសម្រាប់ការវិនិយោគជាលើកដំបូង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនយកការសម្រេចចិត្តមួយបណ្តាក់ទុនឱ្យសាងសង់ផ្លូវជាប់មាំនៅក្នុងខេត្តនេះទេ គឺត្រូវតែធ្វើជាប់រហូត ព្រោះមានតម្រូវការប្រើប្រាស់មមាញឹក។ * សម្តេចតេជោ ហ៊ុន សែន ព្រះនាមរបស់សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់ជាមួយទឹកដីខេត្តព្រះសីហនុជានិច្ច បើទោះបីព្រះអង្គបានយាងចូលទិវង្គតក្តី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ បានប្រែប្រួលមុខយ៉ាងខ្លាំង ជាមួយអគារកម្ពស់រាប់ជាន់ បានផុសឡើងយ៉ាងច្រើន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីបច្ចេកវិទ្យានៃអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានចម្រោះទឹកកខ្វក់បានយ៉ាងស្អាត។ សម្តេចេជោ ហ៊ុន សែន ប្រកាសជាថ្មីឱ្យប្រជាពលរដ្ឋយកទឺកដែលចម្រោះរួចនោះទៅស្រោចដំណាំ និងការចិញ្ចឹមត្រីជាដើម ដោយគ្មានការយកលុយកាក់នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងគម្រោងអភិវឌ្ឍរបស់ជាតិមួយចំនួនត្រូវបានខកខាន ព្រោះតែការរាតត្បាតជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានជំងឺកូវីដ១៩ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល អាចកើនដល់ ៥ពាន់លានដុល្លារ។ * សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមានប្រសាសន៍លេងជាមួយប្រជាពលរដ្ឋថា ធ្វើអ្នកធំលំបាកណាស់មិនអាចទៅទីណាបានស្រេចតែចិត្តទេ។ សម្តេចតេជោ ក៏បានលើកឡើងថា ជាតិនេះអភ័ព្វមិនដែលស្គាល់កន្លែងកម្សាន្តខារ៉ាអូខេ។* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងក្រុងព្រះសីហនុ ដែលប្រើកម្លាំងខ្មែរទាំងអស់ ទាំងកម្លាំងពលកម្ម មន្ត្រីជំណាញ វិស្វករ និងស្ថាបត្យករ។ សម្តេចេជោ បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគម្រោង កម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ដែលបានចូលរួមសហការឱ្យសម្រេចបាននូវសមិទ្ធផលនៅក្នុងក្រុងនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះសីហនុ ជាគម្រោងពោរពេញដោយមិច្ឆតា និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីអត្ថន័យនៃពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានសម្រេចឱ្យតាំងបង្ហាញលើមហាវិថីជំទាវម៉ៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពាក្យនេះ សម្តេចសំដៅដល់សមត្ថភាពខ្មែរគ្រប់ជំនាន់អាចសាងនូវសមិទ្ធផលទាំងឡាយសម្រាប់ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយបរទេសខ្លះបានតែតួលេខ ដោយឡែកថវិកាបានទៅលើមន្ត្រីបច្ចេកទេសរបស់ប្រទេសម្ចាស់ជំនួយនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តើមចេញពីបញ្ហានេះហើយ ទើបសម្តេចប្រឹងប្រែងសន្សំប្រាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយជំនួយរបស់បរទេស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយយោងតាមទិន្នន័យពីរដ្ឋមន្ត្រីទេសចរណ៍ថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរឈានមុខគេ ហើយលេខ២ នៅខេត្តសៀមរាប។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តមកលេងខេត្តព្រះសីហនុ ជាពិសេសមកមើលហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលទើបសាងសង់រួចរាល់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវកុំឱ្យភ័យស្លន់ស្លោខ្លាំងចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» រហូតបាត់ម្ចាស់ការ។ តែក៏មិនត្រូវបោះបង់ការប្រុងប្រយ័ត្ននោះដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមានភ្ជាប់ជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះមិនមានភាពចាំបាច់ក្នុងការបិទជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្តចំពោះអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរដែលប្រកាន់ខ្ជាប់នូវស្មារតីការពារជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់ជាប់ជាប្រចាំ។ * សម្តេចតេជោ ហ៊ុន សែន បានសន្យាផ្តល់រថយន្តដឹកវ៉ាក់សាំង១០គ្រឿងទៀត ជូនប្រទេសឡាវ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសដឹងគុណគេ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាលំបាកណាស់នៅឆ្នាំ១៩៧៩ ហើយឡាវ និងវៀតណាម នាពេលនោះ ទោះកំពុងជួបការលំបាក តែបានចែករំលែកដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានរស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តរបស់ឡាវនោះ ត្រូវកត់ត្រាទុក ហើយសម្តេចមិនមែនជាមនុស្សអគុណធម៌នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់នឹងតិះទៀនរបស់ជនមួយចំនួនរឿងជួយដល់ឡាវនេះឡើយ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាមានទឹកចិត្តមិនត្រឹមផ្តល់ជំនួយប៉ុណ្ណេះទេ កម្ពុជាបានបញ្ជូនកងកម្លាំងជាច្រើនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាពនៅប្រទេសនានា។ * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីអត្ថន័យ «ឈើចាំស្នេហ៍, សិលាចាំស្នេហ៍» ថាជានិមិត្តរូបនៃការស្ថិតស្ថេរជាអមតៈ ចំពោះសុខសន្តិភាព ចំពោះទឹកដី ចំពោះរបបរាជានិយម និងរដ្ឋធម្មនុញ្ញ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅខេត្តព្រះសីហនុ បានរៀបចំសិលាបណ្តាសា ក្នុងគោលបំណងការពារសមិទ្ធផលក្នុងក្រុងកុំឱ្យមានកបំផ្លិចបំផ្លាញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២ ធ្នូ មានព្រឹត្តិការណ៍សំខាន់ចំនួន៣ សម្រាប់សម្តេច។ ព្រឹត្តិការណ៍ទាំង៣នោះ រួមមាន៖ ខួប៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ខួប៣៤ឆ្នាំ នៃជំនួបចរចារកសន្តិភាពរវាងសម្តេច និងសម្តេច នរោត្តម សីហនុ ដែលគេហៅថា «វេទិកាសីហនុ-ហ៊ុនសែន ហ្វែអង់ទីន័រ» និងទី៣ គឺខួប២៣ឆ្នាំ នៃការដាក់យុទ្ធសាស្ត្រត្រីកោណ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខែធ្នូ នេះ មានព្រឹត្តិការណ៍ជាច្រើនជាប់ពាក់ព័ន្ធជាមួយសម្តេចក្នុងព្រឹត្តិការណ៍ជាតិ មានដូចជាព្រឹត្តិការណ៍បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងការកោះហៅសម្តេចទៅរៀបអាពាហ៍ពិពាហ៍ជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចមិនបានសម្រានមួយយប់ ដើម្បីរៀបចំសុន្ទរកថាជូនសម្តេច ជា ស៊ីម។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ២ធ្នូ ឆ្នាំ១៩៨៧ មុនជំនួបសម្តេច នរោត្តម សីហនុ និង២ធ្នូ ឆ្នាំ៩៨ នៃការបង្កើតយុទ្ធត្រីកោណ ក៏សម្តេចសម្រាន្តមិនលក់ផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មុំសំខាន់នៃយុទ្ធសាស្ត្រត្រីកោណដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ រួមមាន៖ ការធ្វើឱ្យមានសន្តិភាព, ការធ្វើសមាហរណកម្មប្រទេសទៅក្នុងឆាកអន្តរជាតិ, ប្រមូលផ្តុំនូវការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីយុទ្ធសាស្ត្រនោះហើយ ធ្វើឱ្យកម្ពុជាបានងើបលើកស្មើមុខស្មើមាត់ជាមួយប្រទេសនានា។ * សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ដែលកងការពារដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងនៅកម្ពុជាហើយ ដែលជាការចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន គាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីបម្រើការងារនៅតាមខារ៉ាអូខេ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០២២ សម្តេចនឹងមានដំណើរទៅក្រៅប្រទេសច្រើន ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស និងពិព័រណ៍ពិភពលោកជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក មានបំណងចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអាមេរិក។ បើមានកិច្ចប្រជុំនោះមែន សម្តេច និងអាមេរិក នឹងធ្វើជាសហប្រធានកិច្ចប្រជុំនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីថា តើគួរទុកស្ថានភាពអាស៊ាន៩ ឬយ៉ាងណា? តើគួរផ្គាប់ចិត្តប្រទេសដទៃ ហើយបំផ្លាញផ្ទះខ្លួនឯងឬយ៉ាងណា? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៧ ខែធ្នូ កម្ពុជា អញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏ត្រៀមខ្លួន ធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានហៅព័ត៌មានខាងលើនេះ ជាការបង្ហើបនូវការគិតគូរមួយចំនួនរបស់សម្តេចពេលធ្វើជាប្រធានអាស៊ាន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអាស៊ានមិនអាចរៀបចំផ្ទះខ្លួនឯងបាន តើអ្វីទៅជាសាមគ្គីភាពរបស់អាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន? * សម្តេចតេជោ ហ៊ុន សែន បានទម្លាយកិច្ចពិភាក្សារបស់សម្តេច និងនាយករដ្ឋមន្ត្រីជប៉ុនថា មួយជីវិតរបស់សម្តេចហើយកិច្ចចរចាទាំងឡាយ មិនដែលសម្រេចលទ្ធផលតាមការជជែកផ្លូវការ (លើតុ) នោះទេ ភាគច្រើនលទ្ធផលសម្រេចបានដោយការចរចាក្រៅផ្លូវការ (ក្រោមតុ)។ * រំលឹកដល់ការចរចានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការប្រើយុទ្ធសាស្ត្រក្នុងការចរចាជាមួយត្រីភាគីលើការដកទ័ពកាលពីទសវត្សរ៍ឆ្នាំ៨០ផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំមិនពង្រឹងអំណាច ទៅធ្វើមេដឹកនាំធ្វើអ្វី? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនមានសមត្ថភាព ទៅដឹកនាំក៏មិនខុសទាស់នោះដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលគេព្យាយាមបំបែកតាំងពីឆ្នាំ១៩៧៩ និងទសវត្សរ៍ឆ្នាំ៨០ តែមិនបែក។ * ការចេញមកបញ្ជាក់របស់សម្តេចតេជោ គឺតបការលើកឡើងរបស់មនុស្សចំនួនថា សម្តេចជាអ្នកបំបែកសម្ព័ន្ធភាព សម រង្ស៉ី-កឹម សុខា។ * សម្តេចតេជោ បានបញ្ជាក់ថា បើសម្ព័ន្ធភាពនេះរឹងមាំ គ្មាននរណាបំបែកបំបាក់បាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រុមប្រឆាំងទទួលស្គាល់ថា ការបែកបាក់នេះដោយសារសម្តេច គឺត្រូវទទួលស្គាល់ថាក្រុមខ្លួនខ្សោយ ហើយសម្តេចខ្លាំងណាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រី មិនពង្រឹងអំណាច មិនមែនជានាយករដ្ឋមន្ត្រីទេ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនរបស់សម្តេចឱ្យធ្វើនាយករដ្ឋមន្ត្រីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត។ * សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើកុំឱ្យប្រព្រឹត្តទង្វើអាណាចារ្យនៅទីសាធារណៈ ឬឆក់ប្លន់នៅព្រះសីហនុ ព្រោះមានកាមេរាសុវត្ថិភាពជាង៥០០ទីតាំង។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៥ ខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធសណ្ឋាគារហៃយ៉ាត់ របស់ក្រុមហ៊ុនជីពម៉ុង។ * សម្តេចតេជោ ហ៊ុន សែន ប្រាប់សម្តេច ស ខេង ពេលនេះជាពេលដាក់ក្មេងចូលហើយ បើចាស់ៗចេញ គឺចេញទាំងអស់តែម្តង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែកបាក់សម្ព័ន្ធភាពរបស់សម រង្ស៉ី-កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងសម្តេចនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យធ្វើអំពើល្អ ដើម្បីឈានទៅរកការគាំទ្រធ្វើជានាយករដ្ឋមន្ត្រី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះទៅឈប់និយាយរឿងកំពង់ផែរាម ចង់នរណានិយាយអ្វី ក៏និយាយទៅ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៩៖៤០នាទី៕
- ០២ ធ្នូ ២០២១ Kampuchea Thmey Daily អាជ្ញាធរកំពង់ធំ ចុះត្រួតពិនិត្យការទន្ទ្រានដីព្រៃលិចទឹក ខណៈខេត្តផ្សេងទៀត ដកហូតដីមកវិញបន្តបន្ទាប់ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ធំ ប្រាប់កម្ពុជាថ្មីថា ក្រុមការងារខេត្តបែងចែកជាច្រើនក្រុម កំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិចទឹកនៅជាប់បឹងទន្លេសាប។ លោកមិនទាន់មានទិន្ន័យជាក់លាក់ ពីការលួចកាន់កាប់ខុសច្បាប់នោះទេ ខណៈដែលខេត្តកំពង់ធំមានផ្ទៃដីជាប់បឹងទន្លេសាបប្រមាណ ២០ ម៉ឺនហិកតា។ នៅខេត្តកំពង់ឆ្នាំង អាជ្ញាធរបានដកហូតដីជាង ២ ពាន់ហិកតា ស្ថិតនៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកគ្រប់គ្រងវិញ។ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបចំនួន ២៩ទីតាំង សរុបផ្ទៃដី ស្មើជាង ១ ម៉ឺនហិកតា (១២.២២១) ក្នុងស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ ទិន្ន័យបឋមពីអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ផ្ទៃដីកាប់ទន្ទ្រានព្រៃលិចទឹក ប្រមាណ ១៥.០០០ ម៉ឺនហិកតា ដែលរងការទន្ទ្រាន និងដកហូតយកមកគ្រប់គ្រងវិញ៕
- ០២ ធ្នូ ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ប្រាប់សម្តេចក្រឡាហោម ស ខេង ថា ពេលនេះ ជាពេលដាក់ក្មេងចូលហើយ បើចាស់ៗចេញ គឺចេញទាំងអស់តែម្តង ៕
- ០២ ធ្នូ ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នាយកដ្ឋានយន្តយុទ្ធ ខ្ញុំបាទ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និង ជានាយក នាយកដ្ឋានយន្តយុទ្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារ ឯកឧត្តម ហ៊ុន ម៉ាណែត មានបុគ្គលិកលក្ខណៈជាច្រើនសក្តិសមក្នុងការដឹកនាំប្រទេសជាតិអោយរីកចំរើនគ្រប់វិស័យ និង អាចរក្សាសន្តិភាពបានយ៉ាងពេញលេញបរិបូរណ៍ ។ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ជួបប្រទះតែសិរីសួស្តី គ្រប់ប្រការ និងឈ្នះអស់មារសត្រូវទាំងឡាយ🙏❤️🙏
- ០២ ធ្នូ ២០២១ សាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ “ខ្មែរធ្វើបាន”៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរក្នុងខេត្តព្រះសីហនុថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១ ព្រះសីហនុ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋ។ថ្លែងក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនសម្តេចនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) បានកត់សម្គាល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ស្របពេលដែលប្រជាជន កម្ពុជាកំពុងអបអរសាទរខួបលើកទី៤៣ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ១៩៧៨ ២ធ្នូ ២០២១ ដែលបច្ចុប្បន្នមានឈ្មោះថា៖ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានសង្គ្រោះ អាយុជីវិតប្រជាជនខ្មែរឱ្យចាកផុតពីមហន្តរាយនៃរបបអាវខ្មៅ និងបានស្ដារកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពរបស់ខេត្តនេះផងដែរបន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព មជ្ឈមណ្ឌលកម្សាន្តជាតិ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលកំណើនជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សមិទ្ធផលនេះកើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ គ្មានប្រើអ្នកបច្ចេកទេសបរទេស គ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ និងបានរំលឹកថា៖ ដូនតាយើងអាចសាងសង់អង្គរវត្តបាន រឿងអីដែលខ្មែរយើងធ្វើប៉ុណ្ណឹងមិនបាន។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានថ្លែងអំណរគុណ និងការ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) និងសមាជិកជាសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ។ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពជាតិខ្មែរដែលសម្រេចបានសមិទ្ធ ផលដ៏ធំធេងនេះ និងបានអញ្ជើញប្រជាពលរដ្ឋខ្មែរមកទស្សនាខេត្តព្រះសីហនុ ដើម្បីរីករាយនឹងសមិទ្ធផល ដែលខ្មែរអាចធ្វើបាន និងបានថ្លែងអំណរគុណ និងកោតសរសើរផងដែរចំពោះរដ្ឋបាលខេត្ត អាជ្ញាធរពាក់ ព័ន្ធ មន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្ដល់កិច្ចសហការដ៏ល្អ ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន។សូមជម្រាបជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ម៉ែត្រការ៉េ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន៨ ចែកចេញជាបីប្រភេទរួមមាន៖ មហាវិថីចំនួនបីខ្សែប្រវែង ២០,៨គីឡូម៉ែត្រ វិថីចំនួន១៥ខ្សែប្រវែង៥០,៣គីឡូម៉ែត្រ និងអនុវិថីចំនួន១៩ខ្សែប្រវែង១២,៨គីឡូម៉ែត្រ ខ្សែផ្លូវនីមួយៗធ្វើពីបេតុងសរសៃដែក ក្រាលដោយកម្រាលកៅស៊ូបេទីម មានបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះ កង់ក្រាលថ្មក្រានីតដោយបានគិតគូរតាមប្លង់នគរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុង ដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព។លើសពីនេះទៀត គម្រោងបានសាងសង់ស្ពានចំនួន៩កន្លែងប្រវែងសរុប២៩៦ម៉ែត្រ ដើម្បីតភ្ជាប់ខ្សែផ្លូវ ទាំងអស់ បានរៀបចំទីលានតេជោដែលមានទំហំ ២៣ ៥៩៣ ម៉ែត្រការ៉េ សម្រាប់ជូនប្រជាពលរដ្ឋធ្វើពិធី ជួបជុំ ហាត់ប្រាណ និងដើរកំសាន្ត បានរៀបចំចំណតរថយន្តទេសចរណ៍ចំនួន១០ចំណត និងរថយន្ត គ្រួសារចំនួន១១៤ចំណត បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៥៣៣គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៤៥៩២បង្គោលបំពាក់អំពូលភ្លើងឆ្លាតបំភ្លឺផ្លូវសាធារណៈចំនួន៥៣០០អំពូល ដាំផ្កា ដាំដើមឈើ នៅអមសងខាងផ្លូវ ដាំស្មៅ ស្ថាបនាចម្លាក់បដិមាចំនួន៥ទីតាំង ចាក់បំពេញខ្សាច់ស រៀបចំផ្លូវថ្មើរជើងតាមបណ្ដោយឆ្នេរប្រវែង៩,៣២ គីឡូម៉ែត្រ សាងសង់បន្ទប់ទឹកសាធារណៈចំនួន១១កន្លែង រៀបចំកន្លែងអង្គុយកំសាន្តសាធារណៈ និងស្ដារអូរប្រឡាយផងដែរ។ ដោយឡែក គម្រោងបានសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ និងទី២ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹក កខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកមានសុវត្ថិភាពស្របតាមស្តង់ដាបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR មកពីប្រទេសអ៊ីស្រាអែល ដែលត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ដោយក្នុងនោះ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹក កខ្វក់ក្នុងបរិមាណ៧.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើបានចំណាយថវិកាសរុបប្រមាណ ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារអាមេរិក រួមជាមួយនឹងថវិកាពីសប្បុរជនក្នុងស្រុកមួយចំនួនផ្សេងទៀតផងដែរ។ សមិទ្ធផលទាំងនេះនឹងចូលរួម សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល ដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម៕
- ០២ ធ្នូ ២០២១ Vann Saray សម្តេចតេជោ ហ៊ុន សែន ធ្លាប់សរសេីរនូវព្រះបញ្ញាញាណរបស់សម្តេច នរោត្តម សីហនុ ក្នុងការរៀបចំព្រះរាជបុត្រស្នងរាជបន្ត ដែលនាំឱ្យមានភាពសុខដុមក្នុងព្រះបរមរាជវាំង។ ការបញ្ជាក់របស់សម្តេចតេជោ ដែលគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងជាបេក្ខភាពនាយករដ្ឋមន្ត្រី ក៏ជាភាពឆ្លាតវៃ និងការគិតគូរជាមុន ដេីម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់ ស្ថេរភាព និងសុខសន្តិភាពរបស់ជាតិ។ សួរថាទាស់ខុសទេ សម្រាប់ការប្រកាសនេះ តេីអាចរាប់ជារបបផ្តាច់ការបន្តសន្តិវង្សដូចកូរ៉េខាងជេីងទេ? ចម្លេីយគឺអត់ទេ។ ហេតុអ្វី? ការប្រកាសរបស់សម្តេចតេជោ គឺក្នុងនាមប្រធានបក្សនយោបាយមួយ។ បក្សនយោបាយ គឺគេមានសិទ្ធិជ្រេីសតាំងបេក្ខភាពនាយករដ្ឋមន្ត្រី ដែលជាសមាជិកបក្ស និងមានគុណវុឌ្ឍិស័ក្តិសម។ ដោយឡែកជោគវាសនាអាចឈានទៅធ្វេីនាយករដ្ឋមន្ត្រី ឬអត់អាស្រ័យលេីសំឡេងឆ្នោតរបស់ប្រជារាស្ត្រ ហេីយអាស្រ័យធំបំផុតការគាំទ្រពីសមាជិកសភា ដែលជារបបនយោបាយរបស់កម្ពុជា។ អាស្រ័យហេតុនេះហេីយ ទេីបសម្តេចតេជោ រំលឹកឱ្យលោក ហ៊ុន ម៉ាណែត ប្រឹងកសាងស្នាដៃ កសាងអំពេីល្អ ដេីម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងជាអ្នកកំណត់ជោគវាសនាធំរបស់នាយករដ្ឋមន្ត្រី។ទាន់ទេម្នាល់ប្រឆាំងទាំងឡាយ!
- ០២ ធ្នូ ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាង៥០០នាក់នៅខេត្តកំពង់ឆ្នាំង ចូលរួមដាំដើមឈើព្រៃលិចទឹកចំនួន២ពាន់ដើម ខណៈដីព្រៃលិចជាង២ពាន់ហិកតា ត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋវិញ (កំពង់ឆ្នាំង)៖ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តជាង៥០០នាក់ ដាំកូនឈើព្រៃលិចទឹក មានដើមរាំង និងដើមរំដេញចំនួន២០០០ដើម នៅលើដីលិចទឹកចំនួន២ពាន់ហិកតា នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ដែលបានដកហូតពីជនខិលខូចទុកជាសម្បត្តិរដ្ឋវិញ តាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
- ០២ ធ្នូ ២០២១ Fresh News TV នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតទិញ លក់ អចលនទ្រព្យ is with Heng Rattana and ខ្ញុំបាទ និងក្រុមគ្រួសារ ជាមួយនឹងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅ Louisiana, រដ្ឋ Texas សហរដ្ឋអាមេរិក រួមទាំងថ្នាក់ដឹកនាំ និងសមាជិកផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា!
- ០២ ធ្នូ ២០២១ គួចចំរើន/KuochChamroeun ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត។ ប្រសាសន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ គឺពិតជាបានគិតគូរយ៉ាងវែងឆ្ងាយ សម្រាប់ប្រទេសកម្ពុជា ក្នុងការរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូល រដ្ឋធម្មនុញ្ញ និង ច្បាប់ ។
- ០២ ធ្នូ ២០២១ Vann Saray នាមជាម្ខាស់ឆ្នោត យេីងមានសិទ្ធិបង្ហាញការពេញចិត្ត ការគាំទ្រ និងជ្រេីសមេដឹកនាំប្រទេស។ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត
- ០២ ធ្នូ ២០២១ San Prum ខ្ញុំបាទ ព្រំសាន និង ក្រុមគ្រួសារ ព្រមទាំងសហការី សូមប្រកាស គាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ដែលប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តនាពេលខាងមុខ។
- ០២ ធ្នូ ២០២១ Um Sam An Page អ៊ុំ សំអាន លោក ហ៊ុន សែន ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។ កម្ពុជានឹងក្លាយជារបបផ្តាច់ការ តវង្សត្រកូលដូចកូរ៉េខាងជើងហើយ
- ០២ ធ្នូ ២០២១ Fresh News TV ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគ
- ០២ ធ្នូ ២០២១ បញ្ជាការដ្ឋាន យោធភូមិភាគទី៣ យេីងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហានទូួទាំងយោធភូមិភាគទី៣ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត។ ប្រសាសន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ គឺពិតជាបានគិតគូរយ៉ាងវែងឆ្ងាយ សម្រាប់ប្រទេសកម្ពុជា ក្នុងការរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូល រដ្ឋធម្មនុញ្ញ និង ច្បាប់ ។
- ០២ ធ្នូ ២០២១ San Prum នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចុះត្រួតពិនិត្យទីតាំងកន្លែងតម្កល់សព នឹងប្រារព្ធព្រះពិធីបុណ្យ សាសនា នៅផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមគម្រោងព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នឹងយាងដង្ហែមកដល់កម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមយន្តហោះពិសេស ពីប្រទេសបារាំង។
- ០១ ធ្នូ ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១ ធ្នូ ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៦នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ #២២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០១៦០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៥២៩ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៤៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ០១ ធ្នូ ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦នាក់, ជាសះស្បើយ២២នាក់, ស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង) (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦នាក់, អ្នកជំងឺចំនួន២២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។
- ០១ ធ្នូ ២០២១ San Prum លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកដែលបានកាប់បំផ្លាញយកធ្វើកម្មសិទ្ធិជាង៦០០ហិកតា ប្រគល់ជូនរដ្ឋវិញ ដើម្បីទទួលបាន ការបន្ធូរបន្ថយទោស????..។
- ០១ ធ្នូ ២០២១ ពូការ៉េ បួន ស្នងការរង ខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តប្រគល់ដល់ដីព្រៃលិចទឹក ចំនួន ៦៧៥ ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ
- ០១ ធ្នូ ២០២១ Hout Songhak អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងទប់ស្កាត់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប -ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងចម្រុះចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ក្នុងចុះបេសកម្មពិនិត្យមើលស្ថានភាពជាក់ស្តែង មានថ្នាក់ដឹកនាំលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកម្លាំងប្រដាប់អាវុធចម្រុះ មន្ត្រីជំនាញ ដើម្បីកសាងឯកសារបណ្ណកម្មសិទ្ធិចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប៕
- ០១ ធ្នូ ២០២១ Kosal Chum នយោបាយបន្លំភ្នែកគ្រាន់តែដឹកដៃគ្នាដើរផ្សងព្រេងឆ្លងកាត់វេលាមួយគ្រា ក្រោយពេលជួបបរាជ័យក៏បែរខ្នងដាក់គ្នាគឺជាសត្យានុម័ត ។ ដូច្នេះពាក្យ« ឯងនិងអញគឺតែមួយ » គ្រាន់តែជាពាក្យប្រើបណ្តោះអាសន្នក្នុងអន្តរកាលតែប៉ុណ្ណោះ ។ កាលដែលឯងនិងអញឯកភាពគ្នាសង់ផ្ទះថ្មីមួយដើម្បីនៅជាមួយគ្នាមួយគ្រាក៏ឯងនិងអញនៅរក្សាផ្ទះចាស់រៀងៗខ្លួនដែរទេ ព្រោះផ្ទះថ្មីគ្រាន់តែជាផ្ទះបណ្តោះអាសន្នតើ ! ឥឡូវទាំងឯងទាំងអញចង់វិលទៅជ្រកក្រោមផ្ទះចាស់ដូចពីមុនវិញក៏ទៅមិនបានទៀតព្រោះជាកម្មពៀរយើងទាំងពីរទេ ទាន់? ។
- ០១ ធ្នូ ២០២១ Thmey Thmey ខេត្តព្រះសីហនុ នឹងមានផែទឹកជ្រៅ សម្រាប់នាវាធំៗចូលចត នៅឆ្នាំ២០២៥ ព្រះសីហនុ៖ ចំណតកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ ម៉ែត្រ នឹងត្រូវសាងសង់ឡើងក្នុងឆ្នាំ២០២២ ហើយនឹងដាក់ដំណើរការ រយៈពេល៣ឆ្នាំបន្ទាប់។ លោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ បានអះអាងថា ក្រោយកំពង់ផែទឹកជ្រៅនេះ ដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនទំនិញនឹងចុះថ្លៃ បាន២០០ដុល្លារក្នុងមួយកុងតឺន័រ។ បើតាមលោក គួច ចំរើន កម្ចីពីរដ្ឋាភិបាលជប៉ុននេះ នឹងប្រែក្លាយកំពង់ផែព្រះសីហនុឱ្យមានសមត្ថភាពទទួលនាវា ចូលចតដែលមាន ជម្រៅទឹករហូតដល់១៤,៥ម៉ែត្រ។ កំពង់ផែថ្មីនេះ មានសមត្ថភាពផ្ទុកកុងតឺន័រចំនួន ៦ម៉ឺន DWT (៥០០០ TEUs) ចូលចត និងអាចអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រឆ្លងកាត់តំបន់អាស៊ី ចំនួន៩៣ភាគរយ ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ។«ចំណុចនេះ គឺធ្វើឱ្យសក្កានុពលកំពង់ផែយើង បានផ្តល់ឱកាសឱ្យនាវានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងប្រមាណ៩០ភាគរយអាចចូលចតបាន និងធ្វើឱ្យតម្លៃទំនិញតាមផ្លូវទឹករបស់យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន»។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ ដោយបានបញ្ជាក់ថា កំពង់ផែដែលកំពុងដំណើរនាបច្ចុប្បន្ន មានសមត្ថភាពអាចឱ្យនាវាចូលចត់បានត្រឹមជម្រៅទឹកតែ៩,៥ម៉ែត្រប៉ុណ្ណោះ ។ សូមជម្រាបថា ស្វយ័តក្រុងព្រះសីហនុ សព្វថ្ងៃ អាចស្រូបយកនូវចំណែកទីផ្សារបានជាង៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា ដែលបានបម្រើនូវសេវាកម្មចំនួនបួនប្រភេទ។ ក្នុងនោះ មានកំពង់ផែជាទីកន្លែងប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍, សម្រាប់ដឹកជញ្ជូនទំនិញរាយ, សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។
- ០១ ធ្នូ ២០២១ Koh Santepheap Daily អាជ្ញាធរខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យ ៤៧នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ករណីកាប់ទន្ទ្រានដីព្រៃលិចទឹក ប្រមាណ១០០ហិកតា លោក ទៀ សីហា បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានក្រុង-ស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់នៅបឹងទន្លេសាប ក្នុងនោះរួមមាន ៖ ស្រុកក្រឡាញ់ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង និងក្រុងសៀមរាប ដែលមានផ្ទៃដីជាង ១២៦ពាន់ហិកតា ។ លោក ទៀ សីហា បានបន្តថា សម្រាប់តែនៅក្នុងភូមិសាស្ត្រក្រុងសៀមរាបមួយ មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន យកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនមានចំនួន ១០០ហិកតា ហើយជនសង្ស័យ ៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ។ ដោយឡែក នៅក្នុងភូមិសាស្ត្រស្រុកផ្សេងៗទៀត ក្រុមការងារ បាននិងកំពុងតែចុះពិនិត្យមើលជាក់ស្តែង ។បន្ទាប់ពីសេចក្តីរាយការណ៍របស់មន្ទីរជំនាញ និង អាជ្ញាធរក្រុងស្រុកទាំង៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ដោយផ្តោតទៅលើតំបន់គោលដៅដែលមានបញ្ហាប្រឈមទៅនឹងការរុករាន កាប់ឆ្កាទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប កន្លងមក អាជ្ញាធរបឹងទន្លេសាប បានកំណត់តំបន់១ តំបន់២ និងតំបន់៣ ព្រមទាំងបោះបង្គោលព្រំប្រទល់រួចមកហើយ ដែលមានប្រវែង ១៨៤គីឡូម៉ែត្រ ។ តែទោះជាយ៉ាងណាក៏ដោយ នៅមានជនខិលខូចមួយចំនួន នៅតែចូល ទៅកាប់ឆ្កាទន្ទ្រានរុករានព្រៃលិចទឹកបឹងទន្លេសាប ដោយមានការដុតបំផ្លាញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ៕
- ០១ ធ្នូ ២០២១ Vann Saray TOP NEWS: លោក កឹម សុខា ជម្រាបក្រុមទណ្ឌិត សម រង្ស៊ី និងក្រុមសិទ្ធិមនុស្សមួយចំនួនថា អ្វីដែលលោកបង្ហោះ មិនមែនធ្វើតាមការគំរាមណាមួយនោះឡើយ។
- ០១ ធ្នូ ២០២១ CPC Watch ខ្លាចជាប់ខ្នោះដែរតើ លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកដែលបានកាប់បំផ្លាញយកធ្វើកម្មសិទ្ធិជាង៦០០ហិកតា ប្រគល់ជូនរដ្ឋវិ ពូការ៉េ បួន លោកធំដែលរំលោភយកដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកសង្កែមេត្តាចេញមុខមកកុំរុញប្រជាពលរដ្ឋឲ្យទទួលទោសជំនួសព្រោះគេដឹងមុខអស់ហើយ
- ០១ ធ្នូ ២០២១ San Prum ដីព្រៃលិចទឹកជាង 3,500ហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានអ្នកខ្លាំង ឈូស ទន្ទ្រានយក តែ៣ឆ្នាំ 2019 ដល់ 2021 ។
- ០១ ធ្នូ ២០២១ Sethakeck News រដ្ឋាភិបាលបំពាក់ស័ក្ដិ មុខតំណែងឲ្យដេីម្បីទៅប.ង្ក្រាបប.ទល្មើ.សបែរជាទៅប្រព្រឹត្តប.ទល្មើ.សខ្លួនឯងទៅវិញ កំពង់ឆ្នាំង៖ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋ នៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹ.ងចា.ប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុ.កនោះ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឲ្យរដ្ឋវិញ។នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តបានឲ្យដឹងទៀតថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុំ សុជាតិ បានប្រគល់ឲ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះគឺបានមកដោយទិញពីប្រជាពលរដ្ឋ sនិងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បា.ប់ពាក់ព័ន្ធនឹងការទ.ន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ ? សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងប.ង្រ្កាបជាបន្ទាន់ចំពោះការលួ.ចកា.ប់ព្រៃលិចទឹក និងវា.ទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិ.លខូចទ.ន្ទ្រានយកដីរដ្ឋដោយខុសច្បា.ប់
- ០១ ធ្នូ ២០២១ Vannak Pheng រដ្ឋាភិបាលបំពាក់ស័ក្ដិអោយដេីម្បីទៅបង្ក្រាបបទល្មើសបែជាទៅប្រព្រឹត្តបទល្មើសខ្លួនឯង លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញទាំងញ័រដៃតតាត់ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ។ មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ? មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ ។
- Sophal Battambang លោក សុខ ទូច បញ្ជាក់ថា នៅសល់ដីព្រៃលិចទឹកទន្លេសាបរាប់ម៉ឺនហិកតាទៀត ដែលពុំទាន់រកមុខអ្នកទន្ទ្រានឃើញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឱ្យរដ្ឋវិញ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ។លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុំ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះគឺបានមកដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។
- ០១ ធ្នូ ២០២១ Apsara TV11 កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 1 ខែធ្នូឆ្នាំ 2021 នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចម្រុះ ចុះដកបង្គោលរបងតាមព្រំដីព្រៃលិច ក្នុងតំបន់ 2.តំបន់ 3 និងរុះរើខ្ទមតាមក្បាលដីស្រែ នៅចំណុចទួលគោកព្រះស្ថិតក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សុខ គឹមសៀន កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារចម្រុះក្នុងខេត្តបានចុះទៅពិនិត្យកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញប្រតិបត្តិការស្រាវជ្រាវនិងដកហូតដីព្រៃលិចទឹកដែលត្រូវបានរំលោភបំពានយកធ្វើកម្មសិទ្ធិ នៅក្នុងតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង តាមបទបញ្ជារប ស់សម្ដេចតេជោ ហ៊ុនសែន។ ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិ បានឲ្យ ដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តន៏បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន២០០ នាក់ បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹ កបានចំនួន ២០០ ដើម និងរុះរើរោ ងចាំស្រែបានចំនួន៥៥ ខ្នង ។ ដោ យឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា អ្នក កាន់កាប់ដីព្រៃលិចទឹកខាងលើនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ ដីព្រៃលិច ចំនួន២.០៥៨,៥០ ហិកតា បានចេញមុខមកសារភាពជាមួ យស្នងការដ្ឋាននគរបាលខេត្តកំព ង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោហុនសែន ដោយយ ល់ព្រមប្រគល់ដីដែលខ្លួនបានកាន់ កាប់ខាងលើនេះ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។ឯកឧត្តមអភិបាលខេត្តបានបន្តថាជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើង វិញ ចំនួន២០ម៉ឺនដើម នៅតំបន់ដីលិចទឹក ដែលបានដកហូតខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ។ជាមួយគ្នានេះដែរក្រោយពេលបញ្ចប់ការងារ នៅចំណុចខាងលើនេះ រដ្ឋបា លខេត្តនិងដាក់កម្លាំងសមត្ថកិច្ចការពារ មិនឱ្យជនខិ លខូចចូលមកកាន់កាប់ ឬអាស្រ័យ ផលទៀតឡើយ ។
- ០១ ធ្នូ ២០២១ ទាក់ទងនឹងប្រតិបត្តិការខាងលើនេះដែរ លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីព្រៃលិច ទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះសរុបមានចំនួនជាង៥ពាន់ហិកតា ។ ដោយឡែកតាមការចុះស្រាវ ជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថាដីជាង២ពាន់ហិកតារ ត្រូវបានជនខិលខូចលួចឈូសឆាយយកជាកម្មសិទ្ធិ និងមកដល់ពេល នេះក្រុមការងារចម្រុះកំពុងចុះស្រា វជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់ ។ ទាក់ទងនឹងជនសារភាពចំនួន១៣ នាក់ខាងលើនេះ លោកឧត្តមសេ នីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោ យបានសារភាព និងធ្វើលិខិតសុំ ទោសទៅសម្ដេចតេជោហ៊ុនសែន ជនទាំង១៣នាក់ បានទៅលំនៅ ឋានវិញជាធម្មតា ។ ប៉ុន្តែបើមានប ញ្ជាពីថ្នាក់លើយ៉ាងណានោះសម ត្ថកិច្ច នឹងបន្តនីតិវិធីទៀត។
- ៣០ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣០ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២២នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៣នាក់) និងមានជាសះស្បេីយ #១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០១៣៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៥០៧ នាក់ និង ស្លាប់ថ្មី ៥នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៩៤០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ៣០ វិច្ឆិកា ២០២១ Vannak Pheng ប្រតិកម្មបងប្អូនខ្មែរនៅអាមេរិក ដេញសម រង្សី រត់ឡេីងយន្តហោះទៅបារាំងវិញស្ទើរតែមិនទាន់ 🏃🏃🏃ពិតជាមានជំនាញខាងរត់មែន 😜កុំចេះតែហ៊ាន
- ៣០ វិច្ឆិកា ២០២១ Khan Sovan សមរង្ស៊ីសុំអង្វរដល់ខ្មែរនៅអាមេរិកថាឈប់វាយគាត់ទៅ គាត់ឈប់រាងចាលហើយ,,,អុញ?
- ៣០ វិច្ឆិកា ២០២១ Vann Saray នយោបាយបេះដូងទាញបេះដូង។ លោកនាយករដ្ឋមន្ត្រីឡាវ សន្យាជួយកម្ពុជាឱ្យជោគជ័យលើការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ BREAKING: កម្ពុជា ផ្ដល់ជំនួយ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដល់មិត្តឡាវ ក្នុងនោះថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន
- ៣០ វិច្ឆិកា ២០២១ Lim Cheavutha BREAKING: រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រទេសចំនួន១០ នោះរួមមាន 1) Botswana 2) Eswatini 3) Lesotho 4) Mozambique 5) Namibia 6) South Africa 7) Zimbabwe 😎 Malawi 9) Angola និង 10) Zambia
- ៣០ វិច្ឆិកា ២០២១ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក សូមជំរាបថា ពិធីជប់លៀងជូននាយករដ្ឋមន្រ្តីឡាវ ធ្វើឡើងក្រោយពីបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ។បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស គឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស ការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានជំរុញឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា សម្រេចការងារព្រំដែនដូចដែលបានកំណត់។ លោក ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេចតេជោ បានបង្ហាញការគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោ គ គឺជាជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕
- ៣០ វិច្ឆិកា ២០២១ Lim Cheavutha BREAKING: ពលរដ្ឋខ្មែរអាមេរិកាំង នៅក្រុងឡូវែល នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP
- ៣០ វិច្ឆិកា ២០២១ CHN Channel News ឥណ្ឌូណេស៊ី ជំរុញឱ្យមានជើងហោះហើរត្រង់និងទេសចរណ៍វ៉ាក់សាំងជាមួយកម្ពុជា និងកម្មវិធី Famtrip ភ្នំពេញ៖ ស្ថានទូតឥណ្ឌូណេស៊ីបានបង្ហាញការគាំទ្រ និងជំរុញឱ្យមានជើងហោះហើរត្រង់ ឥណ្ឌូណេស៊ី-កម្ពុជា និងការជំរុញឱ្យមានចលនាទេសចរណ៍វ៉ាក់សាំងទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខនេះ។ នេះតាមការបញ្ជាក់របស់លោក សុខ សង្វារ អនុរដ្ឋលេខាធិការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី Famtrip នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានាពេលថ្មីៗនេះ ក្រោមប្រធានបទ “Exploring the Land of Sunda”។ ក្នុងសុន្ទរកថាបើកម្មវិធី លោក Sudirman Haseng អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស គឺភាពជោគជ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលកំពុងរស់នៅកម្ពុជាផងដែរ។
- ៣០ វិច្ឆិកា ២០២១ Troryorng TV នាវេលាព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានបំពេញមហាកុសឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុមធម្មយុត្តិ រាជធានីភ្នំពេញ។
- ៣០ វិច្ឆិកា ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ): ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្ររទេស និងយោងស្មារតីអង្គប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត ស្ដីពីការអនុវត្តន៍វិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំកម្លាំងចំនួន២១៩នាក់ដើម្បីត្រៀមអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំដល់កម្លាំងចុះប្រតិបត្តិការទាំងអស់ត្រូវអនុវត្តន៍វិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ៕
- ៣០ វិច្ឆិកា ២០២១ Hout Songhak ធម្មជាតិពិតៗ ផ្លូវទឹកនិងផ្លូវគោក ក្នុងយុទ្ធនាការចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ
- ៣០ វិច្ឆិកា ២០២១ RFA Khmer ប្រជាពលរដ្ឋ និង#សកម្មជនបក្សប្រឆាំងមួយចំនួន ខកចិត្តចំពោះសាររបស់លោក #កឹមសុខា ប្រធាន#គណបក្សសង្គ្រោះជាតិ ដោយពួកគេចាត់ទុកសារនោះថាបំបាក់ទឹកចិត្តសកម្មជន និងអ្នកគាំទ្រនៅមូលដ្ឋាន និងក្រៅប្រទេសដែលកំពុងទាមទារឱ្យគោរពសិទ្ធិមនុស្ស ជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ពួកគេ បញ្ជាក់ថា ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រ នៅតែចាត់ទុកលោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយដដែល ដរាបណាលោកជាប្រធានគណបក្សតទៅទៀត
- ៣០ វិច្ឆិកា ២០២១ Chan Born គណបក្ស NGOs/ VOA/FRA សម្តែងការខកចិត្តជាខ្លាំង ក្រោយមេបក្សអាវ លឿង ប្រកាសថា បក្សអាវ ស និង បក្សអាវ លឿង មិនមែនជាបក្សតែ១ទៀតឡើយ។ បក្ស NGos ព្យាយាមជាង ១០ ឆ្នាំដើម្បីគ្រប់គ្រង ដឹកនាំបញ្ជាលើ បក្សប្រឆាំងធំទាំង ២។
- ៣០ វិច្ឆិកា ២០២១ ធី អិន អិន ចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។
- ៣០ វិច្ឆិកា ២០២១ Pursat Provincial Hall ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកឹលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតមធ្យមទៅបង្គួរ ដែលធ្វើឲ្យខ្ពង់រាបភាគឦសាន្ត នៃប្រទេសកម្ពុជាចុះត្រជាក់ដល់១៦អង្សាសេ និងតំបន់ទំនាបកណ្តាលចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី១-៧ ខែធ្នូ ឆ្នាំ២០២១។
- ៣០ វិច្ឆិកា ២០២១ Hout Songhak រាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បីឈ្មោះរបស់កម្ពុជា ចំនួន៦រូប បានរួមគ្នាបរិច្ចាគថវិកាសរុបចំនួន ១៣លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ។ ក្នុងរាជរដ្ឋាភិបាលចំនួន៣លានដុល្លារនិងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដល់មិត្តឡាវ ក្រុមហ៊ុនឯកជនល្បីៗចំនួន១០លានដុល្លារ។ ការបរិច្ចាគថវិកានេះ បានធ្វើឡើងនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បីឈ្មោះទាំង៦រូបនោះមាន៖១៖ រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ៣លានដុល្លារ២៖ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ៣៖ ក្រុមហ៊ុនជីបម៉ុងគ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ៤៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បុរីឡេង ណាវ៉ាត្រា ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ៥៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ៦៖ ក្រុមហ៊ុន ប៉េងហួត ចូលរួមបរិច្ចាគថវិកា ១លានដុល្លារ ៧៖ ក្រុមហ៊ុន ING Holdings Co., Ltd ចូលរួមបរិច្ចាគថវិកា ១លានដុល្លារ
- ៣០ វិច្ឆិកា ២០២១ Komsan សុំអស់យោបល់ ! កោះហៅអ្នករំលោភយកដីនៅបឹងទន្លេសាប ឃើញមានឪពុករបស់ព្រះរាជអាជ្ញារងម្នាក់, ស្នងការរង, អតីតមេប៉េអឹមស្រុកកំពង់លែង, មន្ត្រីសាលាស្រុកកំពង់លែង, និងអ្នកមានបុណ្យស័ក្តិសម្បូរលុយច្រើននាក់។ សូមបញ្ជាក់ថា នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ដូចជានៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុស ក៏ខ្ញុំសុំអធ្យាស្រ័យ ឮថា អតីតអភិបាលខេត្ត ដែលទើបចាកចេញពីដំណែងកាលពីប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង២ពាន់ហិចតាឯណោះ ដូច្នេះខ្ញុំមិនគិតថា មិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកដីទាំងនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែ ជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ”។
- ៣០ វិច្ឆិកា ២០២១ Fresh News សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិឡាវ ជួបពិភាក្សាទ្វេភាគី
- ៣០ វិច្ឆិកា ២០២១ ពូការ៉េ បួន ដីព្រៃលិចទឹកតំបន់៣ ជាង១ម៉ឺនហិកតាក្នុងស្រុកមោង សង្កែ ឯកភ្នំថ្មគោល ក្នុងខេត្តបាត់ដំបងត្រូវបានរំលោភបំពានពីសំណាក់មន្ត្រីខិលខូច-- TOP NEWS : ៣០ វិច្ឆិកា-២០២១ មន្រ្តីជាន់ខ្ពស់និងអតីតមន្រ្តីជាន់ខ្ពស់នៅខេត្តកំពង់ឆ្នាំងសរុបចំនួន១៣នាក់ ត្រូវបានកោះហៅសាកសួរព័ត៌មានទាក់ទងនិងការបំពានដីព្រៃលិចទឹកតាមបឹងទន្លេសាប!
- ៣០ វិច្ឆិកា ២០២១ Kampuchea Thmey Daily Breaking News: កងកម្លាំងចម្រុះ បានចេញប្រតិបត្តិការចុះរុះរើ ដកបង្គោល រុះរោង តាមគោលដៅទីតាំងដីព្រៃលិចទឹក ដែលរងការកាប់បំផ្លាញ ដោយជនខិលខូច យកមកធ្វើជាកម្មសិ្ថតក្នុងតំបន់បី នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមរដ្ឋបាលស្រុកកំពង់លែង បានអោយដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
- ៣០ វិច្ឆិកា ២០២១ Khmer press BREAKING: រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក
- ៣០ វិច្ឆិកា ២០២១ Thmey Thmey 25 តើអនាគតភូមិនេសាទ និង «រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ កំពង់ភ្លុក» នឹងទៅជាយ៉ាងណា បើអស់ព្រៃលិចទឹក?
- ៣០ វិច្ឆិកា ២០២១ Freshnews អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចំរុះចុះប្រតិបត្តិការបង្ក្រាបការកាប់ទន្រ្ទានយកដី ក្នុងតំបន់ព្រៃលិចទឹកក្នុងស្រុកចំនួន២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ថា ក្រុមការងារបានចុះពិនិត្យការឈូសឆាយរបស់ជនខិលខូច លួចឈូលឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ នៅក្នុង២ស្រុក គឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយសម្រេចដកហូតដីក្នុង២ស្រុកនេះ យកមករក្សាទុកជាសម្បត្តិរដ្ឋវិញ។
- ៣០ វិច្ឆិកា ២០២១ រដ្ឋបាល ខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់ ៣ (អាង ៨០០) ក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
- ៣០ វិច្ឆិកា ២០២១ ខ្មែរ សុវណ្ណភូមិ= គាត់លំបាកដើម្បីអ្នកណា? = គាត់ប្រើសំដីដោះស្រាយ គាត់មិនប្រើហិង្សា តើផ្តាច់ការត្រង់ណា?= គាត់ធ្វើដំណើរគ្រប់ប្រទេស តើគាត់ជាទណ្ឌិតម្តេចកើត?=គាត់មិនដែលកាន់អំណាចផង តើចាត់ទុកគាត់ជាជនផ្តាច់ការយ៉ាងម៉េច? = គាត់ដែលជាតិ និងកាត់ទឹកដីអោយបរទេសពីកាលណា បានជាហៅគាត់ថាជាជនក្បត់ជាតិ? = គាត់ដែលធ្វើបាប និងសំលាប់អ្នកណា បានហៅគាត់ថាជាជនផ្តាច់ការឃោរឃៅ?
- ៣០ វិច្ឆិកា ២០២១ ប៉ាង សុខឿន - Khmer Sovannaphumi ហើយរត់មកអាមេរិកហ្នឹងដោយសារ សម រង្ស៊ី ធ្វើបាបកាលនៅខ្មែរឬ? ហើយគាត់ធ្វើបាបអីខ្លះនៅអាមេរិកហ្នឹង? បើគាត់អាចមកធ្វើបាបខ្មែរសញ្ជាតិអាមេរិកបានមានន័យថាគាត់ជា អ្នកមានអំណាចធំជាងប្រធានាធិបតីអាមេរិកហើយ។ ប្រើខួខ្លះទៅបានទេ មុនហាមាត់ រស់ដល់ស្រុកគេហើយ ទាន់!
- ៣០ វិច្ឆិកា ២០២១ Fresh News TV រសៀលនេះរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
- ៣០ វិច្ឆិកា ២០២១ Kampuchea Thmey Daily ទោះបីផុតកំណត់នៅថ្ងៃទី ៣០ វិច្ឆិកា ក៏ម្ចាស់យានយន្តនៅតែអាចបង់ពន្ធបានដដែល ប៉ុន្តែត្រូវចំណាយប្រាក់ពន្ធគុណនឹងពីរ
- ៣០ វិច្ឆិកា ២០២១ INFORMATION.GOV.KH កងរាជអាវុធហត្ថខេត្ត បាត់ដំបងបញ្ជូនជនសង្ស័យកាប់រុករានដីព្រៃលិចទឹក ៧នាក់ទៅកាន់តុលាការ បន្ទាប់ពីធ្វើការសាកសួរ មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ ដំបង បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃ លិចទឹកប្រមាណ៥០ហិកតា ទៅកាន់តុលាការ ខេត្តបាត់ ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាម៉ោង១១ថ្ងៃត្រង់ទី៣០ខែវិច្ឆិកា ។ ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្ត បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជា មួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាលពីម៉ោង៦កន្លះព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោងក្បែរដីព្រៃដែលរុករានប្រមាណ ៥០ហិចតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំបង ។ សូមបញ្ជាក់ថា បើតាមរបាយ ការណ៍របស់គណ:កម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន ១២ ២២៥.៨ហិកតា ចំនួន២៩ ទីតាំង ។ ក្នុងនោះ ស្រុកមោងឫស្សី មាន៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន ១១ទីតាំង , ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន៣០៥៣ហិកតា, ស្រុកថ្មគោល រុករាន ៤ ឃុំ ៨៣៥ហិចតា ៨ទីតាំង និង ស្រុកសង្កែ រុករាន៤ឃុំ អស់ ៦១១៤ហិកតា មាន៦ ទីតាំង ៕
- ៣០ វិច្ឆិកា ២០២១ Kampuchea Thmey Daily ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
- ៣០ វិច្ឆិកា ២០២១ Chandara So តាំងតែពីលោក ចេញពីគុកព្រៃសមក មានក្រុមជនតាមដាន លោក រ៉ុង ឈុន គ្រប់ពេលវេលា ដូច្នេះបងប្អូនដែល ត្រូវបានលែងពីពន្ធនាគារ ត្រូវប្រុងប្រយ័ត្ន អោយខ្ពស់បំផុត និងគ្រប់កាលៈទេសៈទាំងអស់ ។៣០-១១-២០២១។
- ៣០ វិច្ឆិកា ២០២១ Chantha Muth សាររបស់កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ ឯកឧត្តម កឹម សុខា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) នៅមុននេះបន្តិច ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៉ី ៖ ប្រែសម្រួលជាខេមរភាសាៈ ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»។ “My father #KemSokha is entitled to his opinion to call his deceitful partner to stop exploiting him & deceiving the public. The partnership was effectively over when his partner called on the party/people in #Cambodia to abandon him when he’s imprisoned & led a deceitful campaign”
- ៣០ វិច្ឆិកា ២០២១ យុវជន៧មករា ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត) ១- គ្រាន់តែ កឹម សុខា ប្រកាសមិនឲ្យទណ្ឌិមេឧទ្ទាមក្រៅច្បាប់ប្រើឈ្មោះនិងរូបខ្លួនសោះ = បែរជាត្រូវទទួលរងការប្រមាថមើលងាយពីសកម្មជនខ្លួនថាកំសាកទៅវិញ? ២- ក្នុងក្រុមឧទ្ទាមក្រៅច្បាប់ = កូនដឹកនាំមេនិងប្រដៅមេទៅវិញ មិនមែនមេដឹកនាំកូនទេ? ២- កូនសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់តាំងខ្លួនឯងជាមេឧទ្ទាមក្រៅច្បាប់ម្តងហើយ = យកគំរូតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដែលតែងតាំងខ្លួនឯងជាប្រធានស្តីទី? ៣- បើនៅចាត់ទុក កឹម សុខា ជាប្រធាន = ហេតុម៉េចបានជាទៅប្រកាសខ្លួនឯងជាប្រធានស្តីទីដោយគ្មានការយល់ព្រមនិងឯកភាពពី កឹម សុខា? ៤- ហេតុម៉េចបានជាយកឈ្មោះនិងរូប កឹម សុខា ទៅប្រើដោយគ្មានការយល់ព្រមពី កឹម សុខា? = នេះហើយជាអំពើអនាធិបតេយ្យនៅក្នុងក្រុមឧទ្ទាមក្រៅច្បាប់ធ្វើអ្វីតាមអំពើចិត្ត ? ៥- បើសាម៉ីខ្លួនគេមិនឲ្យយកឈ្មោះនិងរូបគេទៅប្រើហើយតើមានន័យអីយកទៅប្រើ? = គឺអត់ន័យទាល់តែសោះ? ៦- សកម្មជន គា. វិសាល ចង់ជាប់គុកទើបបានធ្វើឲ្យបានជាប់គុក = ដើម្បីឲ្យលោកប៉ាធានជឿទុកចិត្តខ្លួន? ៧- បើជនណាប្រព្រឹត្តល្មើសច្បាប់ = នឹងត្រូវចាប់ខ្លួនយ៉ាងពិតប្រាកដ អត់និយាយគំរាមទេ? ៨- ជាពលករល្អគឺខិតខំធ្វើការដើម្បីរកលុយមកចិញ្ចឹមក្រុមគ្រួសារ = មិនមែនជាពលករដែលវក់នឹងជេរគេឯងទេ? ៩- នៅប្រទេសប្រជាធិបតេយ្យប្រជាជនមិនចាយប្រជាធិបតេយ្យទេគឺចាយលុយ = ទុកឲ្យអ្នកប្រជាធិបតេយ្យចាយប្រជាធិបតេយ្យទៅចុះ? ១០- សាលដីកាតុលាការកំពូលជាសាលដីការស្ថាពរនិងបិទផ្លូវតវ៉ា = មិនអាកែប្រែ បានជាដាច់ខាត?
- ៣០ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន របាយការណ៍ព្រៃលិចទឹកជុំវិញបឹងទន្លេសាបដែលត្រូវកាប់បំផ្លាញទន្រ្ទានយកដី ៖ បាត់ដំបងជាង១ម៉ឺនហិកតា កំពង់ធំជាង៣៥០០ហិកតា និងអតីតអភិបាលខេត្តកំពង់ឆ្នាំងប្រមាណ២ពាន់ហិកតា...៕
- ៣០ វិច្ឆិកា ២០២១ Chantha Muth កូនស្រីពៅលោក កឹម សុខាៈ សម រង្ស៉ី នៃបក្សភ្លើងទៀន ប្រាប់មិនឱ្យយកឈ្មោះនិងរូបថតទៅប្រើប្រាស់! សាររបស់កញ្ញា កឹម សុមាធីតា កូនស្រីពៅរបស់ ឯកឧត្តម កឹម សុខា គឺកញ្ញា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ដើម្បីឆ្លើយតបចំពោះយុទ្ធនាការលាបពណ៌ និងមួលបង្កាច់របស់លោក សម រង្ស៉ី និងគូកន។ សូមអានសេចក្តីប្រែសម្រួលជាខេមរភាសា ដូចខាងក្រោម ៖ ១/៤. ចាប់តាំងពីការចាប់ខ្លួនឪពុកខ្ញុំមក សម្ព័ន្ធមិត្តជិតដិតបំផុតរបស់លោក សម រង្ស៊ី បានចាប់ផ្តើមបើកយុទ្ធនាការលាបពណ៌ដោយមិនឈប់ឈរប្រឆាំងនឹងគាត់ (ឪពុកខ្ញុំ) និងក្រុមគ្រួសាររបស់យើង នៅលើបណ្តាញសង្គមខ្មែរ។ យើងមិន ដែលត្រូវបានអនុញ្ញាតឱ្យការពារខ្លួន សម្រាប់អ្វីដែលហៅ ថា « ឯកភាព» នោះទេ។២/៤. ប្រសិនជាបុព្វហេតុរបស់អ្នកជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដៃគូរបស់អ្នក និងបំបិទមាត់អ្នកទាំងឡាយដែលការពារខ្លួន នោះអ្នកមិនតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ទេ។ អ្នកកំពុងប្រយុទ្ធសម្រាប់ការផ្តាច់ការដែលអ្នកពេញចិត្តប៉ុណ្ណោះ។ ខ្ញុំនឹងឈប់ទទួលយកព័ត៌មានមិនពិតណាមួយដែលត្រូវបានផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសម្លេង និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយនិងលម្អៀង ទៀតហើយ។៣/៤. គ្រួសាររបស់ខ្ញុំត្រូវបានចងភ្ជាប់ជាមួយនឹងការលាបពណ៌របស់ សម រង្ស៊ី អស់ជាច្រើនទស្សវត្សមកហើយ ដោយចាប់ផ្តពីការអះអាងប្រកាន់ពូជសាសន៍ក្លែងក្លាយ ដែលចោទថាយើងជាជនជាតិវៀតណាម រហូតដល់ការវាយប្រហារអាសអាភាសភេទមកលើបងស្រីរបស់ខ្ញុំ បន្ទាប់ពីការចាប់ខ្លួននៃលោកឪពុកខ្ញុំ។ ជនណាប្រកាសតាំងខ្លួនឯងជាអ្នកប្រឆាំងការប្រកាន់ជាតិសាសន៍ និងអ្នកលើកតម្កើងស្ត្រីភេទដែលការពារ សម រង្ស៊ី គួរត្រូវបានគេស្គាល់ថាជាមនុស្សល្ងង់លាក់ពុត៤/៤. ចំពោះអ្នកកាសែតដែលគ្មានក្រមសីលធម៌ដែលបានសរសេរថា ឪពុកខ្ញុំបានប្រាប់គណបក្សគាត់កុំប្រើឈ្មោះគាត់ គឺមិនពិត ព្រោះគណបក្សភ្លើងទៀន មិនមែនជាបក្សរបស់គាត់ទេ។ ផ្ទុយទៅវិញគណបក្សភ្លើងទៀននេះ គឺជារបស់ សម រង្ស៉ី។ សម រង្ស៊ី គឺជាមនុស្សម្នាក់នោះ។
- ២៩ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៩ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៥នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៦នាក់) និងមានជាសះស្បេីយ #២២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០១១២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៤៨៨ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៣៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ២៩ វិច្ឆិកា ២០២១ Rithy Hangmeas បេសសកម្មនេះគេឲ្យឈ្មោះថា (យុទ្ធាការរួមគ្នាជួយបឹងទន្លេសាប ) ចាំមើលតើមានបុគ្គលក្លាហានប៉ុន្មាននាក់ចេញមុខសារភាព និងប៉ុន្មាននាក់បន្តលាក់ខ្លួន..
- Chan Born ខ្ញុំមើលផែនទីបឹងទន្លេសាប ឃើញអ្នកផលិតផែនទីខុស គ្មានវិជ្ជាជីវៈបរិស្ថាន ឬ ភូមិសាស្រ្ត និងភាសាបរទេស ដូច្នេះមន្រ្តីមូលដ្ឋានមានឪកាស បន្លំ ឧ ភាសាអគ្លេសគេចែកតាមលំដាប់ គឺ Forest, shrub, meadow, dense emergent, Sparse emergent, submergent, ចុងក្រោយ គឺ Lak or Pond or River ដូច្នេះពេលសួរថាកន្លែងណាវាលស្រែពង្រោះ? វាលស្រែសន្ទូង? វាលស្មៅ? ដីសើម? គឺចង្អុលអត់ចេញ
- ២៩ វិច្ឆិកា ២០២១ Sek Socheat ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ យោងតាមរយៈការផ្ដល់លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាទៅសម្ដេចតេជោ បានបង្ហាញឲ្យឃើញថា ព្រៃផ្ទៃដីនៅជុំវិញបឹងទន្លេសាប ក្នុងតំបន់១ តំបន់២ និងតំបន់៣ ត្រូវបានកាប់ឆ្ការ និងកាន់កាប់ស្ទើរទាំងស្រុងដោយមន្ត្រីខិលខូចមួយចំនួន អ្នកមានទ្រព្យធនខ្លះ និងប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។ វិធានការតឹងរឹងរបស់សម្ដេច ពិតជាអាចស្រោចស្រង់ផ្ទៃដីជុំវិញបឹងទន្លេសាបបាន ហើយខ្ញុំក៏សង្ឃឹមដែរថា ការដាំដើមឈើ ឬព្រៃកោងកាងនៅក្នុងតំបន់ទាំងនោះ ពិតជាមិនបរាជ័យឡើយ៕
- ២៩ វិច្ឆិកា ២០២១ Khmer press ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប
- ២៩ វិច្ឆិកា ២០២១ Khmer press ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញកសិកម្ម និងជលផលស បានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ពាន់ហិកតា ត្រូវបានជនខិលខូចមានទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិជារៀងរាល់ឆ្នាំ។ ពាក់ព័ន្ធនឹងបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំងខាងលើនេះ គឺភាគច្រើនកើតមាននៅក្នុងឃុំច្រណូក និងឃុំផ្លូវទូក ស្រុកកំពង់លែង, ឃុំពាមឆ្កោក ស្រុកជលគីរី, ឃុំខុនរង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅក្នុងក្រុងកំពង់ ឆ្នាំងក៏មានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- ២៩ វិច្ឆិកា ២០២១ CHN Channel News អាជ្ញាធររកឃើញករណីកាប់ទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់៤០ករណីក្នុងខេត្តកំពង់ធំ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកំពង់ធំ៖ នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយណ៍ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី។បើតាមរបាយការណ៍ ករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ នៅឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។ ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ។សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕ដកស្រង់ប្រភព៖ សុីសុីថាមស៍
- ២៩ វិច្ឆិកា ២០២១ Khmer press សម្តេចតេជោ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោ-ភដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់
- ២៩ វិច្ឆិកា ២០២១ Sok Touch - សុខ ទូច ក្រោយពីវិលត្រលប់ពីបឹងទន្លេសាបវិញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ២០២១ នេះ ខ្ញុំបានចូលរួមក្នុងពិធី ប្រគល់ ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយដោយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន១០ ចំណងជើង ស្មើនឹង ៤ ០០០ ក្បាល តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីប្រធានឃោសនាការលេខាបក្សខេត្តជាំងស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។ នេះជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងកម្ពុជា ជាពិសេសក្នុងវិស័យសិក្សានិងស្រាវជ្រាវ ដែលអ្នកសិក្សារបស់ប្រទេសយើងទាំង២ អាចសិក្សាស្វែងយល់ពីគ្នាបន្ថែមទៀតទាំង ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។
- ២៩ វិច្ឆិកា ២០២១ Khan Sovan អពប អ្នករុករានដីទន្លេសាបខ្លះបានលុយខ្លះនៅក្តាប់ដី។អ្នកនៅកាន់ដីគឺរលាយខ្សុរតែម្តង។ឯអ្នកលក់កាន់លុយទៅហើយកំពុងតែដេកភ័យខ្លាចរដ្ឋរករឿងបន្ត។
- ២៩ វិច្ឆិកា ២០២១ San Prum អនុវត្តន៍តាមបទញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដឹកនាំការប្រជុំបន្ទាន់1 ជាមួយស្ថាប័នពាក់ព័ន្ធ ដេីម្បីចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ។កាន់តែក្ដៅ! ករណីទន្រ្ទានដីព្រៃលិចទឹក រកឃើញល្មើសជាង៣លានហិចតា ក្នុងនោះពាក់ព័ន្ធព្រះរាជអាជ្ញារងខេត្តម្នាក់ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា បានបន្ដដំណើរទៅជួបពិភាក្សាការងារ ជាមួយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។ ក្នុងនោះដែរ ខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ។ នេះបើតាមការបញ្ចាក់លើកទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា ករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់នោះ ប្រមាណ៤០ករណីនោះ ក្រុងស្ទឹងសែន មាន ៣ ករណី ស្រុកបារាយ មានចំនួន ២ ករណី ស្រុកស្ទោង មាន៦ ករណី និងស្រុកកំពង់ស្វាយ មាន១៩ ករណី ក្នុងនោះ ៖នៅឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។ នៅឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៏ ។ នៅឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ ។ សូមបញ្ជាក់ថា៖ ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ ៕
- ២៩ វិច្ឆិកា ២០២១ Fresh News TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។ការសេចក្ដីសម្រេចនេះ គឺដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
- ២៩ វិច្ឆិកា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំអាគា A ជាន់ទី ៤ នៃអាគារដ្ឋបាលនឹងសាលប្រជុំធំនៃទីស្ដីការក្រសួងការពារជាតិថ្មី មានបើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំធំថ្មីក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ នឹងពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំធំ ទីស្ដីការក្រសួងការពារជាតិថ្មី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ ក្នុងក្រសួងការ ពារជាតិ និងបណ្ដាលស្ថាប័នពាក់ព័ន្ធចំណុះឲ្យក្រសួងការពារជាតិជាច្រើនរូប ។ អគាររដ្ឋបាល និងសាលប្រជុំធំ ទីស្ដីការក្រសួងការពារជាតិថ្មីនេះ កសាងឡើងដោយមានដំឡើងដងទង់ជាតិ ២ដើម ដែល១ដើមៗ មានកំពស់ ២០ ម៉ែត្រ នៅចំពីមុខអគានៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ហើយគិតមកដល់ពេលនេះ អគារនៃទីស្ដីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់សម្រេចបានលទ្ធផល ១០០ភាគរយហើយ ។ សូមបញ្ជាក់ថា: អាគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី ដែលមានរៀបចំកសាងសាលប្រជុំធំមួយកន្លែងផងនោះ មានទទឹងប្រវែង ២៨ ម៉ែត្រ បណ្ដោយប្រវែង ១៩១ ម៉ែត្រ មានកម្ពស់ ៣២ ម៉ែត្រ និងមានចំណត រថយន្ត នៅក្រោមដី ដែលអាចចតរថយន្តបានរហូតដល់ទៅ ១៥០ គ្រឿង ។ អគាររដ្ឋបាល និងសាលប្រជុំធំ នៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ក៏មានរៀបចំកន្លែងទទួលបដិសណ្ឋារកិច្ចគ្រប់បណ្ដាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពលកងកិត្តិយស ត្រែទ័ព នៅក្នុងអគារតែម្ដង បើទោះបីជាមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ អាគារថ្មីនេះ ក៏មានរៀបចំបន្ទប់ប្រជុំតូច ធំ បន្ទប់សវនា ការតូច ធំ ទីវាលសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលអាចទទួលអ្នក ចូលរួមប្រជុំបានរហូតដល់ ១ ពាន់នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ ។ គួររំលឹកដែរថា អគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីនេះ បានបើកការ ដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ អគានេះ បើតាមគម្រោងផែនការសាងសង់មានរយៈ ពេល៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ។
- ២៨ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៨ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៣នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ #២០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០០៨៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៤៦៦ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩៣១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ២៨ វិច្ឆិកា ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ២៣នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ២០នាក់-ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
- ២៨ វិច្ឆិកា ២០២១ Hout Songhak កម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ២៣ (PCR) នាក់ទៀត ជាសះស្បើយ ២០ នាក់ និងស្លាប់ ០៤ នាក់ (០២ នាក់ មិនបានចាក់វ៉ាក់សាំង)- អ្នកឆ្លងសរុប= ១២០,០៨៧ នាក់- អ្នកជាសះស្បើយ= ១១៦,៤៦៦ នាក់- អ្នកស្លាប់= ២,៩៣១ នាក់។
- ២៨ វិច្ឆិកា ២០២១ Samphors Moun កូវីដប្រភេទថ្មីបានកំពុងឆ្លងរាលដាលនៅ៖ អាហ្រ្កិកខាងត្បូង(៥៩នាក់)ហុងកុង(១នាក់)អាល្លឺម៉ង់(១នាក់)អង់គ្លេស(២នាក់)បែលហ្ស៊ិក(១នាក់)អីស្រាអែល(១នាក់)បូតស្វាណា(៦នាក់)
- ២៨ វិច្ឆិកា ២០២១ DAP News រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី៣០ វិច្ឆិកា ដល់ ថ្ងៃទី១ ធ្នូ
- ២៨ វិច្ឆិកា ២០២១ BAYON Radio រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា- ណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
- ២៨ វិច្ឆិកា ២០២១ Yang Saing Koma វប្បធម៌ប្រជាធិបតេយ្យពហុប្សនិងវប្បធម៌បក្សនិងរដ្ឋតែមួយរបៀបកម្មុយនិស្តផ្តាច់ការ គោលការណ៍និងគោលនយោបាយរបស់ គបមគឺមន្រ្តីរដ្ឋមិនចាំបាច់ចុះមូលដ្ឋានធ្វេីការបម្រេីបក្សនៅចុងសប្តាហ៍ទេ។នៅពេលយេីងដឹកនាំរដ្ឋាភិបាលមន្រ្តីរដ្ឋត្រូវមានពេលនិងធនធានគ្រប់គ្រាន់ធ្វេីការបម្រេីរាស្រ្តនៅគ្រប់វិស័យនិងគ្រប់ភូមិឃុំហេីយមិនឲ្យមានរចនាសម្ព័ន្ធបក្សតាមស្ថាប័នរដ្ឋ។យេីងយល់ថានៅពេលរដ្ឋាភិបាលធ្វេីការបម្រេីប្រជាពលរដ្ឋបានល្អនៅគ្រប់វិស័យនិងគ្រប់ទីកន្លែងគណបក្សដែលដឹកនាំរដ្ឋាភិបាលនឹងទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋឲ្យដឹកនាំបន្តនៅអាណត្តិថ្មី។យើងកសាងវប្បធម៌ប្រជាធិបតេយ្យដេីម្បីជំនួសវប្បធម៌បក្សនិងរដ្ឋរបៀបកុម្មុយនិស្តផ្តាច់ការ។
- ២៨ វិច្ឆិកា ២០២១ Chan Born កើតមានចលនា/បដិវត្តន៍ក្នុងគំនិត ២ គឺ (១) មន្រ្តីរាជការមិនចាំបាច់ចុះឃោសនាតាមមូលដ្ឋាន ខណៈច្បាប់ហាម យកម៉ោងធ្វើការរដ្ឋ មធ្យោបាយរដ្ឋចុះឃោសនាបក្ស,(២) មន្រ្តីរាជការមិនចាំបាច់ចុះឃោសនាបំរើសបក្សតាមមូលដ្ឋានថ្ងៃចុងសប្តាហ៍--ដើម្បីឡើងដឹកនាំជាតិ មនុស្សត្រូវការ បង្កើតបក្សជាមុនសិន បន្ទាប់ឡើងទៅប្រកួតរវាង បក្សនានា
- ២៨ វិច្ឆិកា ២០២១ Khmer press រសៀលនេះកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Moderna» ជិត ២០ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់
- ២៨ វិច្ឆិកា ២០២១ Kem Sokha ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ។អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ៕
- ២៨ វិច្ឆិកា ២០២១ Hun Kosal យុទ្ធសាស្រ្តចាញ់ៗៗៗ យើងបានទទួលព័ត៌មានថា លោក សម រង្ស៉ី ប្រធានចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់ (outlawed guerrillas movement) បានដាក់ចេញយុទ្ធសាស្រ្តចំនួនបី ដើម្បីធ្វើឱ្យខ្លួនគាត់មានទម្ងន់និងឥទ្ធិពលនយោបាយឡើងវិញសំដៅឱ្យសហគមន៍អន្តរជាតិទាញគាត់ចូលទៅក្នុងកញ្ចប់ដំណោះនយោបាយតាមផ្លូវការទូត ប្រសិនជាមានជាយកថាហេតុ ឬមានបំណងទាញចំណាប់អារម្មណ៍អំពីសារសំខាន់របស់គាត់។ ប្រសិនជាយើងពិនិត្យមើលយុទ្ធសាស្រ្តចំនួនបី របស់លោក សម រង្ស៉ី គឺជា «យុទ្ធសាស្រ្តចាញ់ៗៗៗ» រួចទៅហើយ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តទាំងបីរបស់គាត់ ៖ យុទ្ធសាស្រ្តីទី១៖ លោក សម រង្ស៉ី កំណត់ទិសដៅច្បាមយកគណបក្សទាំងពីរ គឺគណបក្សសង្រ្គោះជាតិ» និង «គណបក្សភ្លើងទៀន» ដើម្បីយកមកត្រួតត្រា ព្រោះគាត់ចាត់ទុកថាគណបក្សទាំងពីរ គឺជាស្ថាប័នផ្សេងគ្នា ដូច្នេះត្រូវមានទិដៅ និងបេសកកម្មផ្សេងគ្នា។ យុទ្ធសាស្រ្តទី២៖ លោក សម រង្ស៉ី បានកំណត់ទិសដៅ និងបេសកកម្មសម្រាប់គណបក្សភ្លើងទៀន ជាចលនានយោបាយស្របច្បាប់មួយ ដើម្បីវាយដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីត្រួសត្រាយបើកផ្លូវនយោបាយឱ្យគាត់ មានទម្ងន់ និងអំណាចនយោបាយឡើង ក្នុងគោលបំណងស្វែងរកការចរចាទ្វេភាគី ឬពហុភាគីដោយមានសហគមន៍អន្តរជាតិចូលរួមសម្របសម្រួល។យុទ្ធសាស្រ្តទី៣៖ លោក សម រង្ស៉ី បន្តឱបគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយនៅក្រៅប្រទេស ក្រោមឆត្រពីរ គឺជា «ប្រធានស្តីទីលើកបន្តុបខ្លួនគាត់ដោយរំលោភលក្ខន្តិកៈ» និងជា «ប្រធានចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ជាក្រុមឧទ្ទាមក្រៅច្បាប់» ដើម្បីបន្តធ្វើសកម្មភាព នូវអ្វីដែលគាត់អះអាងថាបន្តធ្វើកិច្ចការទូតជាមួយអន្តរជាតិ។ ហេតុអ្វីត្រូវចាត់ទុកជាយុទ្ធសាស្រ្តចាញ់ៗៗៗ ?ចាញ់ទី១៖ ការណ៍ដែលលោក សម រង្ស៉ី កំណត់គណបក្សភ្លើងទៀន និងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ជាស្ថាប័នពីរដាច់ពីគ្នា គឺជាបង្ហាញពីការបែកបាក់យ៉ាងច្បាស់ក្រឡែត ព្រោះគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៉ី ធ្លាប់ត្រូវបានច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបានជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ តាមពិតបន្ទាប់ពីការច្របាច់បញ្ចូលគ្នារួច ទាំងគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានប្រកាសមិនធ្វើសកម្មភាពនយោបាយ ឬចូលរួមការបោះឆ្នោត ដោយគណបក្សទាំងពីរត្រូវរួមកម្លាំងគ្នាធ្វើសកម្មភាពនយោបាយសម្រាប់គណបក្សសង្រ្គោះជាតិ តែមួយ។ ឥឡូវលោក សម រង្ស៉ី បានរៀបចំឱ្យគណបក្សភ្លើងទៀន ចេញធ្វើសកម្មភាពនយោបាយ និងចូលរួមក្នុងការបោះឆ្នោត ក្នុងគោលបំណងដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ គឺស្មើនឹងការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយរួចទៅហើយ។ ផ្តាច់ខ្លួនចេញ គឺបែកបាក់ ដូច្នេះសម្ព័ន្ធភាពទ្វេភាគីកន្លងមកត្រូវបានបញ្ចប់។ ចាញ់ទី២៖ ការណ៍ដែលលោក សម រង្ស៉ី កំណត់យុទ្ធសាស្រ្ត និងបេសកកម្មឱ្យគណបក្សភ្លើងទៀង ធ្វើសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោត ដើម្បីដណ្តើមយកសមរភូមិនយោបាយឡើងវិញ គឺរិតតែចាញ់យ៉ាងគ្រោះថ្នាក់ថែមទៀត។ ពាក្យថា «ដណ្តើមយកសមរភូមិនយោបាយ» អាចមានន័យនិងគោលបំណងពីរៈ (១)ធ្វើសង្រ្គាម ឬ (២)ធ្វើការបះបោរ ដែលលោក សម រង្ស៉ី ធ្លាប់បានប្រកាសចេញជាផែនការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែល«គាត់បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បែរចុងកាណុងសំដៅទៅ សម្តេចតេជោ ហ៊ុន សែន វិញ ប្រសិនជា សម្តេច ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលគាត់អះអាងថានឹងមកទទួលគាត់ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩»។ ចាញ់ទី២៖ លោក សម រង្ស៉ី បានកំណត់យុទ្ធសាស្រ្តចូលរួមការបោះឆ្នោត។ ការដណ្តើមសមរភូមិនយោបាយឡើងវិញនេះគ្រាន់តែចំណុចចាប់ផ្តើមមួយ ដើម្បីឈានទៅអនុវត្តផែនការហិង្សាផ្សេងៗ ដូចជាៈ «បង្កសង្រ្គាម» ឬ «ធ្វើការបះបោរ» នៅក្រោមរូបភាពបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដូចដែលលោក សម រង្ស៉ី ធ្លាប់បានធ្វើនៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៨, ឆ្នាំ២០០៣, ឆ្នាំ២០០៨ និងឆ្នាំ២០១៣-២០១៤។ គេនៅចាំបានថា ផែនការមាតុភូមិនិវត្តន៍ លើកទី១ «៩វិច្ឆិកាឆ្នាំ២០១៩» លោក សម រង្ស៉ី បានប្រកាសចូលមកចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក សម រង្ស៉ី និងអ្នកនយោបាយជំនិតរបស់គាត់នៅក្រៅប្រទេស អាចរៀបចំផែនការយុទ្ធសាស្រ្តទម្លាក់មកឱ្យអ្នកនៅក្នុងប្រទេសអនុវត្តផែនការបះបោរ។ គេអាចសួរថាផែនការបះបោរក្នុងគោលណងផ្តួលរំលំរាជរដ្ឋាភិបាលនេះទៅរួចទេ ចម្លើយគឺមិនអាចទៅរួចជាដាច់ខាត ព្រោះរាជរដ្ឋាភិបាលប្រាកដជាបង្រ្កាបយ៉ាងដាច់ខាត ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញផែនការបង្រ្កាបចំពោះផែនការ «៩វិច្ឆិកា២០១៩» ដូច្នេះដែរ។ ចាញ់ទី៣៖ គណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ដែលត្រូវគេដឹងពីលទ្ធផលជាមុន គឺ «ចាញ់» ព្រោះលទ្ធផលបោះឆ្នោតនៅមុនការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២ គណបក្សសមរង្ស៉ីកើនបានតែ ២អាសនៈសភា ក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨ ដែលខុសពីការរំពឹងទុករបស់លោក សម រង្ស៉ី នៅពេលគាត់ផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសម្លេងពីរភាគបី (២/៣) មកត្រឹមហាសិបភាគរយបូកមួយ (៥០% + ១) នៃសមាជិកសភាទាំងមូល ក្នុងការបង្កើតរដ្ឋាភិបាល គឺគាត់រំពឹងឈ្នះសម្លេង ៥០%។ ឥឡូវទម្រាំ គាត់បានក្បត់ឆន្ទៈរបស់អ្នកគាំទ្រ ឬម្ចាស់ឆ្នោតខ្លួន សម្លេងឆ្នោតអាចនឹងដាំក្បាលចុះក្រោមថែមទៀត។ ទោះបីគណបក្សភ្លើងទៀនបានខិតខំរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មីដែលមានចេតនាបង្ហាញពីការមិនជាប់ពាក់ពន្ធជាមួយលោក សម រង្ស៉ី ក៏ដោយ ក៏មិនអាចលាងជ្រះពីការសង្ស័យ ព្រោះគណបក្សភ្លើងទៀនមិនអាចចៀសផុតពីការប្រើប្រាស់បារមីរបស់លោក សម រង្ស៉ី បានឡើយ។ ប្រសិនជាគណបក្សភ្លើងទៀនងើបសន្ទុះកម្លាំងនយោបាយ គណបក្សនេះស្ថិតក្នុងដង្កាប់ស្រាប់ដែលងាយខ្យល់បក់ឱ្យរលត់ទៅវិញ ព្រោះមូលដ្ឋានច្បាប់មានគ្រប់គ្រាន់ ដើម្បីភ្ជាប់ដាក់បន្ទុក ជាងគណបក្សថ្មីស្រឡាងមួយ ចាញ់ទី៤៖ សហគមន៍អន្តរជាតិពុំដែលទទួលស្គាល់លោក សម រង្ស៉ី ក្នុងនាមជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិក្រៅប្រទេសឡើយ។ ម្យ៉ាងទៀតសហគមន៍អន្តរជាតិពុំភ្ជាប់ខ្លួន ឬសហការជាមួយមេដឹកនាំចលនាខុសច្បាប់ដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យឡើយ។ លោក ឈុន យ៉ាសិដ្ឋ មេចលនាអ្នកប្រយុទ្ធកម្ពុជាដើម្បីសេរីភាពដែលបានដឹកនាំកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែចិច្ឆិកា ឆ្នាំ២០០០ ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត បៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអាចមានកិច្ចសហប្រតិបត្តិការជាមួយអ្នកនយោបាយណាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលដែលមានសន្តិភាពជាមួយខ្លួនឡើយ ដោយសារមូលហេតុនេះហើយទើបកន្លងមកក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ពុំមានមន្រ្តី ឬថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូ ណាល់ត្រាំ និងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជួបលោក សម រង្ស៉ី។ លោក សម រង្ស៉ី បានជួបត្រឹមមន្រ្តី ឬសមសជិកសភា ២-៣រូប ប៉ុណ្ណោះ ដែលមិនតំណាងឱ្យរដ្ឋបាលអាមេរិក។ បើសិនជាសហគមន៍អន្តរជាតិចង់សហការ ឬជួបពិភាក្សាកាេងារ គឺពួកគេតែងតែជួបតំណាងអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសលោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ គេនៅចាំបានថា លោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបចាំកម្ពុជា ធ្លាប់បានថ្កោលទោសលោក សម រង្ស៉ី នៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចំពោះអំពើនិងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ទាំងនេះជាយុទ្ធសាស្រ្តមិនដែលឈ្នះ គឺចាញ់ ចាញ់ ចាញ់ ជារៀងរហូត!
- ២៨ វិច្ឆិកា ២០២១ Chan Born : សេនារីយូរបស់ បក្សសង្រ្គាះជាតិ មុនបោះឆ្នោត ២០២៣ គឺ ព្យាយាមចូលវៃកៀក (វ៉ៃខ្លី) ជំនួសឲ្យការប្រឆាំងពីក្រៅប្រទេស ដោយផ្តល់ជម្រើស ៣ សម្រាប់ គណបក្សប្រជាជនកម្ពុជា គឺ (១) ធ្វើការជាមួយបក្ស ភ្លើងទៀនរបស់ សម រង្សី, (២) ធ្វើការជាមួយបក្ស សិទ្ធិមនុស្សរបស់ កឹម សុខា, និងទី (៣) ធ្វើការជាមួយ បក្សអង្គការសង្គមសីវិលរបស់ រ៉ិង ឈុន/កែម ឡី។ អង្គហេតុនាំឲ្យមានបក្ស សង្រ្គោះជាតិ ដោយសារ បក្ស ៣ ចូលគ្នា ត្រូវការ មេបក្ស ១ នាក់ ពេលនោះ បក្ស សម រង្សីមាន ២៦ កៅអី បានធ្វើប្រធានស្តីទី បក្សសិទ្ធិមនុស្សមាន ៤ កៅអី បានឡើងធ្វើជា ប្រធានបក្សសង្រ្គោះជាតិ ចំណែក អង្កការសង្គមសីវិល ងាកទៅចូលជាមួយ បក្សកឹមសុខា ដូចជាការចែកកូតានៅ រដ្ឋភា រដ្ឋាបាល គជប.សុទ្ធតែចែក២ ឬ ៣ ចំណែក ដោយមិនគិតអំពី អាសនៈ/កៅអីមុនចូលរួមបក្សសង្រ្គោះជាតិ ដោយសារមានទំនាស់ផ្ទៃក្នុងបែបនេះ បក្សសង្រ្គោះជាតិចេញយុទ្ធសាស្រ្តថ្មី គឺ ធ្វើបក្សប្រហារ ដោយបណ្តេញ សម រង្សី កឹមសុខាចេញពី បក្សសង្រ្គោះតាមរយៈការ ផ្តល់ឯកសារស្តីពីទង្វិរក្បត់ជាតិរបស់ កឹម សុខា សមរង្សីជាមួយ ចលនាចាម យួន ម៉ុងតាញ៉ា កាត់ដី ៤ ខេត្តឲ្យទៅ យួន ម៉ុងតាញ៉ា។ ពេលមានឯកសារនេះ បក្សសង្រ្គោះជាតិត្រូវបានរំលាយមែន តែ (១) សម រង្សី និង (២) កឹម សុខា នៅតែក្រាញននៀលគ្រប់គ្រងបក្សសង្រ្គោះជាតិផង គ្រប់គ្រងបក្សផ្ទាល់ខ្លួនផង ពោកគឺមិនបណ្តោយឲ្យ (៣) សហជីព អង្គការសង្គមស៊ីវិល គ្រប់គ្រងលើ ពួកគេឡើយ។ ដើម្បីយកឈ្នះលើ បក្ស NGOs/UNION/Civil Society សម រង្សី និង កឹម សុខា តែងតែប្រកាសថា សម រង្សី និង កឹម សុខា គឺជាមនុស្សតែ ១ ដឹកនាំសង្រ្គោះជាតិ តែស្ថានការណ៍ប្រែប្រួល នៅពេល មានការដោះលែង រ៉ុង ឈុន ចេញពីគុក ដែលជាមេបក្សសង្រ្គោះជាតិថ្មី នាំឲ្យ កឹម សុខា ថ្លែងថា សម រង្សី កឹម សុខា លែងជាមនុស្ស តែ ១ គោលបំណង គឺដើម្បី ដណ្តើមគ្នា ចូល អែប ជាមួយ រ៉ុង ឈុន ដើម្បីបាន ជំនួយ ហិរញ្ញវត្ថុនិងការគាំពារនយោបាយឈានទៅរកការបោះឆ្នោត ៕
- ២៨ វិច្ឆិកា ២០២១ Vann Saray ទេីបបង្ហោះនិយាយលេងម្សិលមិញ ថ្ងៃនេះលោក កឹម សុខា ចេញមកប្រកាសថា រូបលោក និង លោក សម រង្ស៊ី លែងមានចំណងស្នេហ៍ទៀតហេីយ។ លោក សម រង្ស៊ី រាំខុសចង្វាក់ទៀតហេីយ ការដំណេីរការបក្សភ្លេីងទៀនឡេីងវិញ ជាការបង្កេីតលេសមួយគ្រប់គ្រាន់ជូនលោក កឹម សុខា ដែលរង់ចាំឱកាសយូរណាស់មកហេីយនោះ។ TOP NEWS: លោក កឹម សុខា ចេញប្រកាសថា ខ្លួនលោកនិង សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រមទាំងព្រមានលោក សម រង្ស៉ី និងបក្ខពួក ឱ្យឈប់យករូប និងឈ្មោះរបស់លោក ធ្វើសកម្មភាពបម្រើមហិច្ឆិតារបស់ខ្លួនតទៅទៀត
- ២៨ វិច្ឆិកា ២០២១ BTV Cambodia លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសថា កឹម សុខា និង សម រង្ស៊ី លែងជាមនុស្សតែមួយ ហើយលោកបានប្រតិកម្មនឹងទណ្ឌិត សម រង្ស៊ី ដែលយកឈ្មោះលោកទៅភ្ជាប់នឹងសកម្មភាពផ្សេងៗ រួមទាំងនៅពីក្រោយនៃការធ្វើសមាជគណបក្សភ្លើងទៀង
- ២៨ វិច្ឆិកា ២០២១ Vann Saray សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់ការតាមច្បាប់គ្មានការលេីកលែងលេីជនទន្ទ្រានយកដីព្រៃលិចទឹកបឹងទន្លេសាប។ TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង
- ២៨ វិច្ឆិកា ២០២១ VOD Khmer គណបក្សភ្លើងទៀនប្រកាសរៀបចំរចនាសម្ព័ន្ធ ដើម្បីត្រៀមចេញដំណើរទៅរកការប្រកួតការបោះឆ្នោតលើទីលានប្រកួតចាស់ បើទោះបីមន្ត្រីគណបក្សមួយនេះនៅមិនទាន់ ប្រកាសសម្រេចចិត្តចូលរួមការបោះឆ្នោតក៏ដោយ។
- ២៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រៀបការបានប្រមាណ៥ឆ្នាំ ឥឡូវចំណងស្នេហ៍រវាង លោក សម រង្ស៊ី និង កឹម សុខា ឈានដល់ការលែងលះ ក្រោយថ្ងៃនេះលោក កឹម សុខា ប្រកាសថា លោកនិងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទេ...ទាន់ ៕
- ២៨ វិច្ឆិកា ២០២១ VAYO FM Radio លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរចុះបង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចដែលបានលួចកាប់រានដីព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ ជាពិសេសគឺនៅក្នុងខេត្តកំពង់ឆ្នាំងតែម្ដង...
- ២៨ វិច្ឆិកា ២០២១ Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
- ២៨ វិច្ឆិកា ២០២១ ប៉ាង សុខឿន - Khmer Sovannaphumi បើគ្មាម សម រង្ស៊ី សង្រ្គោះជាតិ និងអ្នកគាំទ្រស្លាប់១០០%! ដោយសារគាត់៖ ១. សាខាសង្រ្គោះជាតិក្រៅប្រទេសរស់រវើក និងរឹងមាំ ទាំងអាមេរិក អឺរ៉ុប អូស៊ីអាណេ និងអាស៊ី។ ជាពិសេសបានធ្វើសកម្មភាពនយោបាយ បាតុកម្ម តស៊ូនមតិក្រៅប្រទេសរៀងរហូតមកមិនឈប់ឈរដែលជាកត្តាអន្តរជាតិយកចិត្តទុកដាក់ ព្រោះខ្មែរក្នុងស្រុក និងលោក កឹម សុខា មិនហ៊ានធ្វើសកម្មភាពអ្វីឡើយ។ ២. ការខឹតខំជួយសកម្មជនរងគ្រោះក្នុងប្រទេស អ្នកជាប់ឃុំ និងរត់ទៅថៃ ទៅម៉ាឡេស៊ី និងហ្វ៊ីលីពីន ដោយគាត់បានស្វែងរកថវិការគ្រប់ច្រកល្ហកដើម្បីជួយពួកគេ ទាំងអ្នកនៅក្នុងគុក រត់មកក្រៅប្រទេស រួមទាំងគ្រួសារផង ទោះតិចឬច្រើនគឺមិនដែលបំភ្លេច។ ដោយឡែកលោកប្រធាន កឹម សុខា គាត់់អត់ធ្វើទេការងារនេះ ព្រោះគាត់ជាប់បម្រាមនយោបាយ ហើយគាត់អាចធ្វើបានតែការចែកអំណោយ ដើរកម្សាន្ត និងធ្វើបុណ្យកឋិនប៉ុណ្ណោះ។ ៣. ការខឹតខំស្វែងរកការអន្តរាគមន៍នានាទាំងផ្នែកជាតិ និងអន្តរជាតិដើម្បីការពារ និងជួយសកម្មជននយោបាយបក្សសង្រ្គោះជាតិទាំងអស់មិនដែលរំលងនិងដេកសម្ងំបានសុខម្តងណាឡើយ។ មានទាំងការជួលមេធាវីដើម្បីជួយលើកទឹកចិត្ត និងការពារក្តីជនរងគ្រោះក្នុងប្រទេស និងរត់មកក្រៅប្រទេសថែមទៀត។ គាត់មិនដែលបានសម្រាកទេ។ ៤. ខឹតខំគ្រប់វិធីដើម្បីរកមធ្យោបាយប្រមូលកម្លាំងពលរដ្ឋ សកម្មជន និងមន្រ្តីខ្លួនក្នុងប្រទេសអោយមានឧ៌កាសធ្វើសកម្មភាពគ្រប់វិធីសាស្រ្ត រួមទាំងការផ្តល់ការបណ្តុះបណ្តាលតាមអនឡាញ និងចុះផ្ទាល់គ្រប់រូបភាពដើម្បីពង្រឹងស្មារតីសកម្មជន និងពលរដ្ឋតាមមូលដ្ឋាន។ គាត់នៅឆ្ងាយ តែគាត់មិនធ្វើសម្មាធិ និងដេករង់ចាំទឹកភ្លៀងឡើយ។ ៥. រឿងបក្សភ្លើងទាន ធ្វើសមាជ មិនមានអ្វីខុសទេ ព្រោះថាសកម្មជនទាំងអស់ដែលមិនអាចធ្វើសកម្មភាពក្នុងបក្សសង្រ្គោះជាតិបាន អាចទៅធ្វើសកម្មភាពក្នុងបក្សភ្លើងទានបាន ឬក៏បក្សសិទ្ធិមនុស្សបាននាពេលនេះ។ បើមិនធ្វើអីសោះ នោះយើងនឹងស្លាប់ ដោយយើងមិនអាចចងកម្លាំងបាន មិនអាចពង្រឹងស្មារតីសាមគ្គីភាពគ្នាបាន និងមិនអាចទប់សកម្មភាពបក្សកាន់អំណាចបានទេ។ យើងអាចធ្វើសកម្មភាពនៅបក្សផ្សេងឬបក្សដើមបាន តាមចិត្តបងប្អូន តែដល់ពេលយើងបានសង្រ្គោះជាតិមកវិញ យើងវិលមករួមគ្នាវិញទៅគឺចប់ហើយ។ យើងធ្វើនយោបាយមិនអាចដេកសម្មាធិរង់ចាំជ័យជំនះធ្លាក់ពីលើមេឃនោះទេ។ ៦. គ្រប់បណ្តាញផ្សព្វផ្សាយទូរទស្សន៍អនឡាញរបស់សង្រ្គោះជាតិ គឺលោកប្រធានសមរង្ស៊ីជាអ្នកលើកទឹកចិត្ត និងបង្កើតឡើង។ ជារួមមានតែមនុស្សខាងគាត់មិនថានៅទីណា រត់ទៅដល់ណា គឺនៅសកម្មរឿងជាតិជានិច្ចដោយមិនបានដេកសម្ងំសុខរង់ចាំស៊ីបុង និងស៊ីពែឡើយ។ ៧. អ្វីដែលសំខាន់បំផុតគឺគាត់តែងណែនាំថ្នាក់ដឹកនាំ និងអ្នកគាំទ្របក្សអោយសាមគ្គីគ្នា ពង្រឹងស្មារតី កឹម សុខា សម រង្ស៊ី តែមួយ និងហាមមិនអោយតបតជាមួយមនុស្សលោក កឹម សុខា មួយចំនួនដែលតែងតែវាយប្រហាររូបគាត់ថែមទៀត ហើយលើកទឹកចិត្តអ្នកគាំទ្រអោយបន្តគោរពស្រលាញ់លោក កឹម សុខា ទៅទៀតដើម្បីជាតិ។ នេះជារឿងដែលយើងត្រូវគិត និងថ្លឹងថ្លែង។ ដោយ៖ ខ្មែរ សុវណ្ណភូមិ
- ២៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ៖ អតីតអភិបាលខេត្តកំពង់ឆ្នាំងដែលទើបចាកចេញ កាប់ព្រៃលិចទឹកទន្រ្ទានយកដីប្រមាណ ២ពាន់ហិកតា ។ យោងតាមរបាយការណ៍របស់រាជបណ្ឌិតសភា សម្តេចក៍បានបញ្ជាឲ្យដកហូតវិញ ៕
- ២៨ វិច្ឆិកា ២០២១ Khmernote សម្តេចតេជោ បញ្ជាអោយលោក ឱម យ៉ិនទៀង ស៊ើបអង្កេតអោយបានច្បាស់ រកមន្ត្រីខិលខូចដែលរំលោភយកដីបឹងទន្លេសាប ដោយរឹបអូសយកទ្រព្យសម្បត្តិទាំងនោះមកវិញ ហើយបញ្ជូនសំណុំរឿងទៅតុលាការទាំងអស់
- ២៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ក្រៅពីចេញបញ្ជាឲ្យចៅហ្វាយខេត្តជុំវិញបឹងទន្លេសាបទប់ស្កាត់ការកាប់ព្រៃលិចទឹកទន្ទ្រានយកដីរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមន្រ្តីខិលខូចដែលទន្រ្ទានយកដី គួរដេកគុក ប្រសើរជាងធ្វើមន្រ្តី ៕
- ២៨ វិច្ឆិកា ២០២១ Khmernote សម្តេចតេជោ ទទួលបានរបាយការណ៍ថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានកាប់បំផ្លាញទន្ទ្រានយកដីបឹងទន្លេសាបជាង ២ពាន់ហិចតា
- ២៨ វិច្ឆិកា ២០២១ Vann Saray BREAKING: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង
- ២៨ វិច្ឆិកា ២០២១ Hout Songhak ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថាសម្តេចក្រុមព្រះបានចូលវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣ និង ៤០ នាទី ម៉ោងនៅភ្នំពេញ ) នៅក្នុងប្រទេសបារាំង ។ កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត ។ ប្រភព ឯ,ឧ ខៀវ កាញ្ញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
- ២៨ វិច្ឆិកា ២០២១ Chan Born សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង។ មេដឹកនាំគណបក្សហ្វិនស៊ិនប៉ិចបាន លាចាកលោកអស់-- គណបក្សហ្វុនស៊ិនប៉ិច FUNCENPEC បង្កើតដោយ មនុស្ស ៣ ក្រុមនៅស្នងការនយោបាយ គឺ សម្តេចសីហនុ, សម្តេចចក្រី ញឹកជូឡុង និង អ៊ិន តាំ។ ចំណែកមនុស្ស ៣ ក្រុមទៀត នៅស្នងការប្រយុទ្ធ គឺ ជនជាតិចាមឈ្មោះ គង់ ស៊ីឡោះ, ទន់ចាយ និង ស្វី ធឿន ។ មនុស្សចាស់ ៣ នាក់នេះ ឈ្លោះគ្នា ដល់ កូនៗតមក ឈ្លោះគ្នាទៀត អាលូវ ជិតអស់ អីឈ្លោះ។
- ២៧ វិច្ឆិកា ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ២៦នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ២៩នាក់-ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៤នាក់)
- ២៧ វិច្ឆិកា ២០២១ Hout Songhak កម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ២៦ (PCR) នាក់ទៀត ជាសះស្បើយ ២៩ នាក់ និងស្លាប់ ០៥ នាក់ (០៤ នាក់ មិនបានចាក់វ៉ាក់សាំង- ករណីឆ្លងសហគមន៍ ២២ នាក់ - អ្នកដំណើរពីបរទេស ០៤ នាក់- អ្នកឆ្លងសរុប= ១២០,០៦៤ នាក់- អ្នកជាសះស្បើយ= ១១៦,៤៤៦ នាក់- អ្នកស្លាប់= ២,៩២៧ នាក់ ។ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញ និងការពារការចម្លងវីរុសកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី ឈ្មោះអូមីក្រុង
- ២៧ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន មុននេះបន្តិច លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋកុំឲ្យភ័យពេក តែក៏កុំហ៊ានពេក ត្រូវបន្តអនុវត្តវិធានការ "៣កុំនិង៣ការពារ" ហើយថាក្រសួង សុខាភិបាលកំពុងតាមដានមេរោគកូវីដ១៩ បំប្លែងថ្មីចេញពីអាហ្វ្រិក៕
- ២៧ វិច្ឆិកា ២០២១ Kampuchea Thmey Daily អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីជាក្តីព្រួយបារម្ភ ហើយដាក់ឈ្មោះឲ្យថា Omicron
- ២៧ វិច្ឆិកា ២០២១ Vann Saray ទេសរដ្ឋមន្ត្រី គន់ គីម អបអរសាទរ នាយឧត្តមសេនីយ៍ ជា តារា អតីតសហការីលើសមរភូមិជាយដែន ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី
- ២៧ វិច្ឆិកា ២០២១ Fresh News TV ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៧ វិច្ឆិកា ២០២១ VOD Khmer ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) អំពាវនាវដល់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្ររបស់លោក ឱ្យបញ្ឈប់ការយកឈ្មោះ និងរូបភាពរបស់លោក កឹម សុខា ទៅប្រើប្រាស់ ដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ខ្លួនតទៅទៀត។
- ២៧ វិច្ឆិកា ២០២១ Prak Vanda ឧត្ដមសេនីយ៍ទោ Chhoeun Bunchhorn ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។ លេខ ១១៧ ហៅចូលដោយឥតបង់ប្រាក់ និងរង់ចាំទទួលព័ត៌មានពិតពីជនរួមជាតិកម្ពុជា ២៤ម៉ោងលើ២៤ម៉ោង ទូទាំងប្រទេស និងដោះស្រាយជូនឱ្យអស់លទ្ធភាព ។
- ២៦ វិច្ឆិកា ២០២១ PNN News ក្រសួងសុខាភិបាល៖ ករណីឆ្លងកូវិដ១៩ថ្មី ២៩នាក់ (លទ្ធផបញ្ចាក់ដោយ PCR) ករណីជាសះស្បើយ ៣០នាក់ និងអ្នកស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ២៩នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ៣០នាក់-ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
- ២៦ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី ២៦ វិច្ឆកា ២០២១: អង្គការសុខភាពមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។ ប្រភពរកឃេីញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ មេរោគបំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Proteinទី32នេះបានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។ សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូសនិងដូសជំរុញ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
- ២៦ វិច្ឆិកា ២០២១ Khmer press រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំចំនួន១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល១៧.៣លានដុល្លារ
- ២៦ វិច្ឆិកា ២០២១ Daily KH ពិតជាអស្ចារ្យណាស់ លោក ស៊ុន ចាន់ថុល ប្រកាសថា កម្ពុជាសម្រេចធ្វើបណ្ណបើកបរអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋកម្ពុជា អាចបើកបរគ្រប់ប្រទេសលើពិភពលោក
- ២៦ វិច្ឆិកា ២០២១ (យុវជន៧មករាឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត) ១- ចង់កាត់បន្ថយនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ =មុននឹងជឿនិងមុននឹងផ្សាយបន្តគប្បីត្រូវពិនិត្យរកប្រភពថាព័ត៌មាននោះពិតឬទេ? ២- ពាក្យចាស់ពោលថាមាន់ណាខ្តតមាន់នោះពង = មានន័យថានរណាស្រែកប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងអំណាចផ្តាច់ការគឺអ្នកនោះផ្តាច់ការនិងពុករលួយជាងគេ? ៣- ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់ឲ្យអាមេរិកដកសញ្ជាតិអាមេរិកាំងចេញដោយមូលហេតុមិនគ្រាំទ្រខ្លួន = បញ្ជាក់ច្បាស់ថាបុគ្គលរូបនេះមិនមែនអ្នកប្រជាធិបតេយ្យទេហើយក៏មិនមែនជាចៅហ្វាយនាយរបស់អាមេរិកដែរ? ៤- ការចង់ឲ្យដកសញ្ជាតិបរទេសពីអ្នកមិនគាំទ្រខ្លួន = បញ្ជាក់ពីចរិតអាត្មានិយមរបស់អ្នកប្រជាធិបតេយ្យក្លែងក្លាយ បើនៅតែជឿវាទៀតឆ្កែសុទ្ធ? ៥- កុម្មុយនីស្តក៏ដោយលោកសេរីក៏ដោយសុទ្ធតែជាមនុស្សដូចគ្នា = មានសិទ្ធិដូចគ្នានិងមានប្រាជ្ញាដូចគ្នាឲ្យតែខិតខំរៀនសូត្រដកពិសោធន៍? ៦- មានសន្តិភាពនិងអរគុណសន្តិភាព = ទើបមានឱកាសប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតនិងដោះបំណុលគេបើមាន? ៧- បើឈ្លក់វង្វេងតែនឹងដើរតាមការបោកប្រាស់គ្មានឱកាសរកស៊ីទេ = មានតែពេលរត់គេចខ្លួនចោលប្រពន្ធកូន? ៨- ការបោះបង់ចោលរបប លន់ ណុល និងរបបអាហ្គានីស្ថាន = គឺជាការពិតអត់ក្លែងក្លាយនិងមិនអាចប្រកែកបាន? ៩- មិនបាច់ឆ្ងល់ទេប្រទេសណានិងក្រុមណាដែលដាក់ខ្លួនជាអាយ៉ងចក្រព័ត្តិនិយមគេហៅថាជាប្រទេសនិងក្រុមប្រជាធិបតេយ្យ = ប្រទេសកុំមុយនីស្តនិងប្រទេសដែលមានទំនាក់ទំនងជាមួយប្រទេសកុម្មុយនីស្តត្រូវគេដាក់ឈ្មោះថាជាកុំមុយនីស្តផ្តាច់ការ? ១០- នៅប្រទេសសេរីទោះបីមានការបាញ់សម្លាប់ឬសង្កត់កសម្លាប់នៅតែជាប្រទេសប្រជាធិបតេយ្យដែរ = ឯនៅប្រទេសកុម្មុយនីស្តទោះមានការគោរពសិទ្ធិមនុស្សយ៉ាងណាក៏នៅតែត្រូវគេឲ្យឈ្មោះថាផ្តាច់ការដែរ?
- ២៦ វិច្ឆិកា ២០២១ Kampuchea Thmey Daily Breaking News: ធនាគារជាតិ ប្រកាសរកប្រភពបញ្ហានាំឱ្យ ធនាគារ ABA ជាប់គាំងប្រតិបត្តិការជាច្រើនម៉ោង
- ២៦ វិច្ឆិកា ២០២១ COMFREL លោក សម រង្ស៊ី ប្រមុខដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បានបញ្ចេញសារនយោបាយថ្មីមួយទៀតថា ពលរដ្ឋខ្មែរ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ជាតិអាម៉េរិក ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ជាតិអាម៉េរិក កំពុងរស់នៅលើទឹកដីអាម៉េរិក អាចនឹងត្រូវរដ្ឋាភិបាលអាម៉េរិក ដកហូតសញ្ជាតិអាម៉េរិកចេញវិញ។
- ២៦ វិច្ឆិកា ២០២១ Chan Born បក្សខ្មែរសេរីនៅបារាំង ចោទបក្សសាធារណរដ្ឋនៅអាមេរិកថា គាំទ្ររដ្ឋាភិបាលកម្ពុជា។ ឆ្នាំ ៦០ ខ្មែរសេរីទៅបារាំង ឆ្នាំ៧០ ខ្មែរសាធារណរដ្ឋលន់់នល់ទៅអាមេរិក ដូច តៃវ៉ាន់?
- ២៦ វិច្ឆិកា ២០២១ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជារយៈពេលពីថ្ងៃភ្នំពេញ: បើតាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខនេះក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយ:ពេលពីរថ្ងៃនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
- ២៦ វិច្ឆិកា ២០២១ Khmernote សន្តិសុខសង្គម អគ្គស្នងការនគរបាលជាតិ បញ្ជាអោយចាប់ខ្លួនបុរសដែលឈ្លោះជេរប្រមាថសមត្ថកិច្ចនៅគោលដៅស្ពានស្ទឹងមានជ័យ បញ្ជូនទៅតុលាការជាបន្ទាន់
- ២៦ វិច្ឆិកា ២០២១ Chan Born ពីម្សិល ថ្ងៃនេះ ល្បីអាប៉ិ នេះព្រមានដកសក្តិនគរបាល តាមពិត ប៉ិនេះជិះបញ្ច្រាស, អត់ពាក់ម៉ាស់ ស្រែកជេរនគរបាល..គំរាមដកសក្តិគេទៀត..នគរបាលនោះខ្លាចដែរ ព្រោះសក្តិតិចផង បើសិនវាដក អស់ហ្មង ខិខិ តាមមើល ខោអាវ និង សក់ ដូចជាអ្នកលក់ ម៉ាល្ហុងតាមមូតូ ដែលមានចាក់ធុងប៉ាស ??
- ២៦ វិច្ឆិកា ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
- ២៦ វិច្ឆិកា ២០២១ Fresh News TV អគ្គនាយកគយថា នឹងមិនបន្តសុពលភាពផ្តល់ការអនុគ្រោះពន្ធដល់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗទៀតឡើយ (Video inside) (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានគោលការណ៍ ក្នុងការបន្ថែមសុពលភាពផ្តល់ការអនុគ្រោះ ដល់រថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗនោះទេ ខណៈថ្ងៃកំណត់នៃការផ្តល់អនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% សល់តែជាង១ខែទៀតតែប៉ុណ្ណោះ ពោលគឺផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ។
- ២៦ វិច្ឆិកា ២០២១ Khmer press សិង្ហបុរីបានប្រកាសជាបន្ទាន់ មិនឱ្យមានការចូលពីអ្នកដំណើរមកពីតំបន់អាហ្វ្រិក ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី
- ២៦ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន គិតត្រឹមម៉ោង៥និង៥៥នាទីល្ងាចថ្ងៃសុក្រនេះ គេនៅមិនទាន់ឃើញកម្ពុជាហាមអ្នកដំណើរពីអាហ្រ្វិកចូលទឹកដីកម្ពុជានៅឡើយទេ ខណៈប្រទេសជាច្រើនរាប់ទាំងសិង្ហបុរីបានចេញបម្រាមរួចហើយ ៕
- ២៦ វិច្ឆិកា ២០២១ Fresh News TV អាហ្រ្វិកខាងត្បូងចេញមុខប្រតិកម្ម ក្រោយអង់គ្លេសចេញបម្រាមលើអ្នកដំណើរ ជុំវិញការលេចមុខវីរុសកូវីដ១៩ បំប្លែងថ្មី
- ២៥ វិច្ឆិកា ២០២១ CHN Channel News រកឃើញអ្នកឆ្លងថ្មី 32 (PCR) នាក់ទៀត ជាសះស្បើយ 30 នាក់ និងស្លាប់ 04 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ 25 នាក់- អ្នកដំណើរពីបរទេស 07 នាក់ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១- អ្នកឆ្លងសរុប= 120,009 នាក់- អ្នកជាសះស្បើយ= 116,387 នាក់- អ្នកស្លាប់= 2,918 នាក់
- ២៥ វិច្ឆិកា ២០២១ Thmey Thmey បក្សរបស់លោក យ៉ែម បុញ្ញឫទ្ធិ អាចធ្វើសកម្មភាពនយោបាយពេញលេញបានហើយ
- ២៥ វិច្ឆិកា ២០២១ Chan Born អាមេរិកកំពុង បង្ករហេតុដកសញ្ជាតិ អនុប្រធានាធិបតី ដោយសារ នាងជា ជនជាតិឥណ្ឌានៅស្រលាញ់ឥណ្ឌា មិនកាន់សាសនាគ្រឹស្ត-- រឿងខ្មែរអាមេរិកវិញ គេនិយាយរឿង ខ្មែរទាក់ទង បក្សកុម្មុនីស្ត បើពួកខ្មែរក្រហមដឹកនាំ គេថាអាហ្នឹងប្រជាធិប្បតេយ្យ ដោយសារមាន ពាក្យ កម្ពុជា ដេម៉ូក្រាទិកឹះ Kampuchea Democratique ដល់តែ ព្រះរាជាណាចក្រកម្ពុជា The Kingdom of Cambodia វាអត់មានពាក្យ ប្រជាធិប្បតេយ្យ !
- ២៥ វិច្ឆិកា ២០២១ Post Khmer រាជរដ្ឋាភិបាលគ្រោងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលលំដាប់អន្តរជាតិ នៅតំបន់កប់ស្រូវ
- ២៥ វិច្ឆិកា ២០២១ Chan Born តុលាការរដ្ឋបាល Administrative court ជាធម្មតា ស្តេច ឬ ប្រធានាធិបតី គេបង្កើតឡើងដើម្បី កាត់ទោស អន្តរក្រសួងរបស់ នាយករដ្ឋមន្រ្តី ដូច្នេះកម្ពុជា ១០០ ឆ្នាំ ទើបអាចបង្លើតបាន ព្រោះនាំបញ្ហាច្រើនជាង ផល។ តុលាការកុមារ, យោធា, ការងារ, ពាណិជ្ជកម្ម, សាសនា,..សុទ្ធតែត្រូវការតុលាការរៀងខ្លួន ចំំណែកតុលាការរដ្ឋបាល គឺ អន្តរ--ក្រសួង Inter Miistral Court
- ២៥ វិច្ឆិកា ២០២១ Sek Socheat តើកម្ពុជា គួរបង្កើតតុលាការរដ្ឋបាលដែរឬទេ? ចម្លើយ មិនមែនគួរទេ គឺត្រូវតែបង្កើត។ តុលាការរដ្ឋបាល អាចជួយរដ្ឋាភិបាលដឹកនាំ និងបម្រើសង្គមកាន់តែមានប្រសិទ្ធភាព និងអភិវឌ្ឍន៍ខ្លាំងជាងមុន។
- ២៥ វិច្ឆិកា ២០២១ Hout Songhak ឃាត់ខ្លួនបានមុខសញ្ញាសង្ស័យបានចំនួនប្រាំពីរនាក់ពាក់ព័ន្ធការេជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបងក្នុងនេះមាន ១.លៀង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មន្ត្រីការិយាល័យពលករខ្មែរក្រៅប្រទេស នាយកដ្ឋានវិនិយោគឯកជននៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ ២.ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំយោធានៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ។ ៣.ព្រិន្ទបាលឯក វី វិនហាយ ភេទប្រុស អាយុ៣៦ឆ្នាំ យោធានៅសឹករងស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ ៤. ប៉ុល នី ភេទប្រុស អាយុ៥១ឆ្នាំ អតីតយោធានៅតំបន់ប្រតិបត្តិការសឹងរកបាត់ដំបង ក៥ កងទ័ពជើងគោក។ ៥. ឧត្តមសេនីយ៍ទោ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ នាយករងឃ្លាំងសម្ភារបច្ចេកទស (K4) អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ។ ៦. វរសេនីយ៍ឯក យូ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មន្ត្រីបម្រើការងារនៅអគ្គនាយក ដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ។ ៧. វរសេនីយទោ ព្រហ្ម សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំមន្ត្រីបំរើការងារនៅ អគ្គនាយកដ្ឋានសំភារ:បច្ចេកទេសក្រសួងការពារជាតិ ។
- អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា (កម្ពុជា) ជួបពិភាក្សាជាមួយភាគីតម្រួតល្បាតព្រំដែនថៃ ខេត្តបាត់ដំបង ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប្រាក់ សាយមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧បានចាត់កម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ុន-ខែត មេបញ្ជាការរងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ និងលោកអនុសេនីយ៍ឯក កៅ-បញ្ញាមេបញ្ជាការរងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ដឹកនាំនាយផ្នែកសេនាធិការ,នាយ នាយរងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក,ប៉ុស្តិ៍ព្រំដែនចំការស្រូវ,ប៉ុស្តិ៍ព្រំដែនកូនភ្នំសរុបចំនួន១៧នាក់ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន-វណ្នី មេបញ្ជាការកងអនុសេនាធំទី បានជួបពិភាក្សាជាមួយភាគីតម្រួតល្បាតព្រំដែនថៃកងអនុសេនាធំលេខ១២៧ ដែលទើបផ្លាស់មកប្រចាំការទល់មុខD៨១៧ ចំនួន១៧នាក់,អាវុធខ្លីចំនួន០២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោ ខាត់នីត-ភីវខាវ មេបញ្ជាការកងអនុសេនាធំលេខ១២៧ របៀបវារៈពិភាក្សា៖ ១-សហការទប់ស្កាត់ការនាំអាវុធចេញទៅប្រទេសថៃខុសច្បាប់។ ២-សហកាទប់ស្កាត់ការជួញមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ ។ បង្កើនកិច្ចសហការបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បើសិនជាមានបទល្មើសកើតឡើង ។ ក្នុងកិច្ចពិភាក្សានេះភាគីតម្រួតល្បាតព្រំដែនថៃបានសំណូមពរមកភាគីកម្ពុជា ៖ ១-ទំនាក់ទំនងគ្នាល្អ ២-ជួយទប់ស្កាត់ពលករខ្មែរដែលចូលទៅប្រទេសថៃដោយខុសច្បាប់។ ៣-សុំឲ្យមានការជួបពិភាក្សារួមគ្នាក្នុងមួយខែម្តង តាមកងអនុសេនាធំនីមួយៗ។ ៤ -ស្នើឲ្យភាគីកម្ពុជាជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុចខ១៣ +ភាគីទាំង២បានឯកភាពគ្នា លើរបៀបវារៈ និងសំណូមពរខាងលើ។ +ជំនួបពិភាក្សានេះធ្វើនៅចំណុច ប៉មលេខ០៤ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីនិយាមកា0213368- 1481138 និងបានបញ្ចប់នៅវេលាម៉ោង១១:៣៨នាទី នាថ្ងៃខែឆ្នាំដ៏ដែលក្រោមបរិយ៉ាកាសរីករាយស្និតស្នាលក្រៃលែង ៕
- ២៥ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រាជរដ្ឋាភិបាលចំណាយថវិ៊កាប្រមាណ ៤០០លានដុល្លារទិញម៉ាស៊ីនភ្លើងទំហំ ៤០០មេហ្កាវ៉ាត់ ពីប្រទេសអាឡឺ ម៉ង់ និងហ្វាំងឡង់ ដើម្បីទុកការពារពេលខ្វះខាតភ្លើងនៅរាជធានីភ្នំពេញ ៕
- ២៥ វិច្ឆិកា ២០២១ Chan Born យោធាភូមារចាប់ខ្លួនគ្រូពេទ្យ ១៨ នាក់ព្យាបាលឲ្យសមាជិកភេរកម្មនៅព្រះវិហារគ្រឹស្ត Myanmar Troops Arrest 18 Medics for Treating 'Terrorists' in Church សួរថា ត្រូវ ឬ ខុស ? នៅភូមារ ទ័ពដែលមានអំណាចខ្លាំងជាគេគឺ កងទ័ពព្រះ God Forces ដែលកងទ័ពនេះធ្លាប់សម្លាប់ជនជាតិ រូហិនយ៉ា ១៥,០០០ នាក់រយៈពេល ៣០ ថ្ងៃ ព្រោះកាលណោះ ពួក ពួករូហិនសម្លាប់ ពុទ្ធសាសនិកជន ដែលជា ឪពុក ម្តាយ យាយ តា របស់ទាហានភូមារកាន់សាសនាព្រះពុទ្ធ។ តើកងទ័ពព្រះជាក្រុមណា? គឺជា ពុទ្ធសាសនិកជន រួមទាំង យាយជី តាជី ព្រះសង្ឈ នោះឯង ដូច្នេះ ជំលោះជាមួយ គ្រឹស្តសាសនា និង ពុទ្ធសាសនានៅភូមារ មិនគួរពត៍មានខ្មែរ សរសេរថា របបយោធាភូមារឆ្កួតទេ ហេតុផល ឥស្លាម គ្រឹស្តផ្សេង ខុសពីហេតុផល ពុទ្ធ.
- ២៥ វិច្ឆិកា ២០២១ Chan Born អាមេរិក ចិន៖ អាមេរិកអញ្ជើញ តៃវ៉ាន់ទៅចូលរួមប្រជុំកំពូលវេទិការប្រជាធិប្បតេយ្យ Biden invites Taiwan to democracy summit ដែលមានជាង ១០០ ប្រទេស នាំឲ្យចិនខឹង ដោយសារ អាមេរិក កំណត់តៃវ៉ាន់ជាប្រទេស បែបនេះគឺ ចិន ខាត។ ចំណែកអាមេរិកចំណេញ ព្រោះកិច្ចប្រជុំដើម្បីប្រមូលថិវការគាំទ្រ ចលនាប្រជាធិប្បតេយ្យដឹកនាំឲ្យអាមេរិក--អ្នកណាឧបត្ថម្ភប្រជាធិប្បេតេយ្យ នៅគឺ សហគមន៍គ្រឹស្តសាសនា Christianity ។
- ២៥ វិច្ឆិកា ២០២១ Chan Born ប្រវត្តិពីមិត្តក្លាយជាសត្រូវ ចិន អាមេរិក from friend to enemy- the US china : សតវត្សទី ១៩ ប្រទេសចិនដ៍សែនក្រីក្រ ត្រូវបរទេសឈ្លានពាន គ្រប់គ្រង ផ្តាច់ទឹកដី ចិនជាចំណែកៗ ជាពិសស ក្រោមនឹមត្រួតតាពួក អឺរ៉ុប និង ជប៉ុន ដែលនាំឲ្យ ប្រជាជន ងាកទៅជឿលើ គ្រឹស្តសាសនា។ តាមរយៈព្រះវិហារគ្រឹស្ត ប្រជាជនអាមេរិកស្គាល់ប្រជាជនចិនយ៉ាងទូលំទូលាយ មានចំណងការទូត នយោបាយ ស្រលាញ់គ្នាដូច ទឹកនឹងត្រី ជាពិសេស ក្រោយពីព្រឹត្តិការណ៍ ១៩៤៤ ដែលកងទ័ពជប៉ុន វាយប្រហារកំពង់ផែ នាំឲ្ ប្រជាជនអាមេរិក ប្រជាជនចិន យំអោបគ្នា សច្ចារួមគ្នាកំចាត់សត្រូវរួម គឺ ជប៉ុន រំដោះតៃវ៉ាន់ មកវិញឲ្ទទាល់តែ បាន។ លុះក្រោយមក មានសង្រ្គាមស៊ីវិល គឺ ជៀងកៃជៀក មានប្រពន្ធជនជាតិចិនកាត់អាមេរិក កាន់សាសនាគ្រឹស្ត ដូច្នេះប្រជាជនអាមេរិក អស់ជំនឿ លើ ម៉ៅសេទុង រហូតក្លាយជាសត្រូវដល់សព្វថ្ងៃ ឆ្នាំ ២០២១
- ២៥ វិច្ឆិកា ២០២១ Thmey Thmey 25 ដើម្បីលើកកម្ពស់គុណភាពផលិតផលត្រីក្នុងស្រុក CAST បានបង្កើតប្រព័ន្ធតាមដានប្រភពត្រី ដែលអាចឲ្យអតិថិជនដឹងអំពីព័ត៌មានចិញ្ចឹមត្រីរបស់កសិករ តាមរយៈការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនស្គែន QR Code នៅលើកញ្ចប់ត្រី។ បច្ចុប្បន្ន CAST បានធ្វើការជាមួយកសិករ ចិញ្ចឹមត្រី និងកែច្នៃផលិតផលត្រីទូទាំងប្រទេសជាង១៥០០ទីតាំង ហើយការបង្កើតប្រព័ន្ធតាមដាននេះ តម្រូវឲ្យកសិករទាំងនោះ ចិញ្ចឹមត្រីតាមស្តង់ដារសុវត្ថិភាព និងអនាម័យ។ ចំណែក លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់ បានលើកឡើងថា ការបង្កើតប្រព័ន្ធតាមដានផលិតត្រីនេះ គឺដាក់សម្ពាធមួយទៅអ្នកផលិត ដើម្បីឲ្យពួកគេមានទំនួលខុសត្រូវលើបញ្ហាសុវត្ថិភាព និងអនាម័យ។ ប្រសិនបើ កសិករមិនអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព និងអនាម័យទេនោះ កសិករទាំងនោះ នឹងត្រូវដកចេញពីបណ្តាញរបស់កម្មវិធីតាមដានផលិតផលត្រី។
- ២៥ វិច្ឆិកា ២០២១ Cam News Center សម្តេចតេជោ ហ៊ុន សែន៖ នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូអាស៊ី-អឺរ៉ុបសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាន នូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន "ការចែករំលែក” ផងដែរ ។ នេះជាការថ្លែងសុន្ទរកថាបើករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ក្រោមមូលបទ ៖ " ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម " តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។
- ២៤ វិច្ឆិកា ២០២១ ហួត សុងហាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់, អ្នកជំងឺចំនួន៣៧នាក់ជាសះស្បើយ និង អ្នកស្លាប់ថ្មីចំនួន ៥នាក់ (ក្នុងនោះ៣ នាក់អត់បានចាក់វ៉ាក់សាំង)។
- ២៤ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យខ្មែរដែលជាសមាជិកគណបក្ស ប្រជាជនកម្ពុជា ងើបឈរឡើងធ្វើ បាតុកម្មប្រឆាំងនឹងលោក សម រង្ស៊ី ដែលអំពាវនាវឲ្យអាមេរិកដកសញ្ជាតិពីសមាជិកគណបក្សប្រជាជនកម្ពុជា ៕
- ២៤ វិច្ឆិកា ២០២១ Hun Hoeuy is with Chhun Rong and សន្និសីទកាសែតរបស់សមាគមគ្រូបង្រៀនឯករាជ្យ (លោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន) ស្ដីពី "ជំហរបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស"នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២១ នេះនៅភោជនីយដ្ឋាន/ ហាងកាហ្វេខាលឆឺ ត្រូវបានបង្វែរមករៀបចំនៅបរិវេណខាងក្រៅវិញ ដោយសារម្ចាស់ហាងលុបចោលការកក់របស់ពួកគាត់វិញ ។
- ២៤ វិច្ឆិកា ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន ចង់បង្កើតកិច្ចព្រមព្រៀង ស្តីពីការធ្វើកសិកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម
- ២៤ វិច្ឆិកា ២០២១ Chan Born ខ្មែរអាមេរិក៖ ជាធម្មតា ខ្មែរ បារាំង តែងតែទៅរៃលុយ ថវិការនៅអាមេរិក តែថ្មីៗនេះទៅ រ៉ៃលុយលែងបានផង ឈ្លោះគ្នា ក្លាយជាការ បំភ័យរឿង ដកសញ្ជាតិអាមេរិកកាំង។ ហេតុអ្វីខ្មែរអាមេរិកកាំងភ័យខ្លាចបាត់សញ្ជាតិ? គោលបំណងទៅអាមេរិកដើម្បីបានសញ្ជាតិ ខ្លះទៅ ២០ ឆ្នាំនៅតែមិនទាន់បានសញ្ជាតិផង ដោយសារ រៀបការក្លែងក្លាយ បួសក្លែងក្លាយ.ឬ អត់សញ្ជាតិ រៀបការជាមួយអ្នកអត់សញ្ជាតិដូចគ្នា !! ដូច្នេះ ពួកគាត់ភ័យណាស់ ខ្កាចមានអ្នកណាប្តឹង !! រឿងហេតុមកពី រៃលុយលែងបាន រឿង ខ្មែរអាមេរិក បង្កើតបក្សខ្លួនឯង លែងត្រូវការខ្មែរបារាំង !!
- ២៤ វិច្ឆិកា ២០២១ Vanna Hay - ហៃ វណ្ណា នៅសហរដ្ឋអាមេរិកចេញច្បាប់សញ្ជាតិហេីយ នរណាសុំសិទ្ធិជ្រកកោននយោបាយ ឬ ដូរសញ្ញាតិហើយ បែជាទៅគាំទ្ររបប ផ្ដាច់ការ ហ៊ុន សែន អាមេរិកនឹងដកសញ្ជាតិវិញ ។ អ្នកនៅជប៉ុនក៏ដូចគ្នា ប្រយ័ត្នជប៉ុនធ្វើដូចសហរដ្ឋអាមេរិក ។
- ២៤ វិច្ឆិកា ២០២១ Rasmei Kampuchea Daily សំណុំរឿងជួញដូរអាវុធនៅខេត្តបាត់ដំបងមានជនជាប់សង្ស័យចំនួនប្រាំពីរនាក់៖ ដាក់ពន្ធនាគារចំនួន៤នាក់ និង៣នាក់ទៀតកំពុងសាកសួរបន្ត
- ២៤ វិច្ឆិកា ២០២១ Meas Saborn យី អាសម្បេីម ..!!! វាអាងស្អីវាដែលខ្លួនវាសញ្ជាតិបារាំងសោះ បែរជាវាចង់ទៅដេញបងប្អូនខ្មែរនៅអាមេរិកណាដែលមិនបង់លុយឱ្យវា ឱ្យមកមាតុភូមិខ្មែរវិញនោះ ? សួរដូចឆ្ងល់...!!! ទាន់? បេីអាឈាមថោក អាអត់កំណេីត រង្សុី នៅតែបន្តប្រេីភាសាបែបហ្នឹងទៀត បងប្អូនខ្មែរដែលស្រឡាញ់មាតុភូមិ អាចនឹងចេញមុខប្រឆាំង រង្សុី ឯងហេីយ ពីបទញុះញង់ឱ្យខ្មែរក្នុង និងក្រៅប្រទេសស្អប់គ្នា ហេីយអាចឈានដល់កម្រិតដែល រង្សុី ទៅជាន់ទឹកដីអាមេរិកលែងបានទៀតផង។ ខ្លួនឯងជាជនជាតិបារាំង បែរជាមកដេញពលរដ្ឋអាមេរិក ដែលគេរស់នៅស្របច្បាប់យ៉ាងមេចទៅ?….!!!!!! ៕
- Full Oath of Allegiance to the United States “I hereby declare, on oath, that I absolutely and entirely renounce and abjure all allegiance and fidelity to any foreign prince, potentate, state, or sovereignty, of whom or which I have heretofore been a subject or citizen; that I will support and defend the Constitution and laws of the United States of America against all enemies, foreign and domestic; that I will bear true faith and allegiance to the same; that I will bear arms on behalf of the United States when required by the law; that I will perform noncombatant service in the Armed Forces of the United States when required by the law; that I will perform work of national importance under civilian direction when required by the law; and that I take this obligation freely, without any mental reservation or purpose of evasion; so help me God.”
- ២៤ វិច្ឆិកា ២០២១ Chan Born ពីថ្ងៃនេះទៅ មេដឹកនាំខ្មែរកាន់គ្រឹស្តសាសនា ឬ ប្រូតេស្តង់ មិនអាចឈ្នះឆ្នោតនៅកម្ពុជា ដោយសារ បារាំង ឬ អាមេរិក គាំទ្របក្សនោះ លុះណាបក្សនោះកាន់សាសនាគ្រឹស្ត ឬ ប្រូតេស្តង់ ដូចជា លន់ លន អ៊ុង សានស៊ូជី មេដឹកនាំតៃវ៉ាន់ (ប្រពន្ធជៀងកៃជៀង...)...នេះជាពាក្យសម្បថ មុនចូលសញ្ជាតិគេ ! នៅបារាំង មុនចូលសញ្ជាតិ គេតម្រូវឲ្យ រកឈ្មោះ បារាំង-- ពូម្នាក់ គេដាក់ឈ្មោះ Jance បារាំងហៅឈ្មោះ ធ្វ់ើងើយ ទាល់អ្នកបកប្រែថា អាសាញ់ ឈ្មោះអហ្នែង ...គេសើចគឹល ..
- ២៤ វិច្ឆិកា ២០២១ Meatophoum News ជនសង្សយ័ដែលធ្វើឃាតសកម្មជនអតីតគណបក្សសង្គ្រោះឈ្មោះ ស៊ិន ខុន ត្រូវបានសមត្តកិច្ចអាវុធហត្ថចាប់ខ្លួនបានហើយបន្ទាប់ធ្វើសកម្មភាពបាន២ថ្ងៃ។ជនល្មើសរូបនេះបានយកកាំបិតផ្គាក់កាប់ប្រហែល៧កាំបិត ត្រូវកញ្ចឹងក ខ្នង និងជើង ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុស្ថិតនៅមុំវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
- ២៤ វិច្ឆិកា ២០២១ Lim Cheavutha BREAKING: ព្រឹកថ្ងៃនេះតុលាការសម្រេចឃុំខ្លួន មន្រ្តីយោធាបន្ថែមចំនួន៣នាក់ទៀត សរុប៧នាក់ហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង
- ២៤ វិច្ឆិកា ២០២១ The Cambodia Daily Khmer បុរសខ្លាំងនៅកម្ពុជាលោក ហ៊ុន សែន ប្តេជ្ញាថា លោកនឹងនៅតែបន្តកាន់តំណែងជាអ្នក ការពារសន្តិភាព រហូតក្រុមអ្នកប្រឆាំងនឹងលោក រលាយរលត់ពីផែនដីសិន ទើបលោកត្រួសត្រាសបើកផ្លូវសម្រាប់ក្មេងជំនាន់ក្រោយឱ្យបន្តតំណែងនេះ។
- ២៤ វិច្ឆិកា ២០២១ Fresh News TV មោទនភាពសម្រាប់ជាតិកម្ពុជា! ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតអន្តរជាតិក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចអោយយើងកំណត់ពីអាយុកាលនៃវត្ថុនេះអោយបានច្បាស់លាស់នៅឡើយទេ។
- ២៤ វិច្ឆិកា ២០២១ ប្រយុទ្ធ សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកឃឹម ឡាគី បង្កើតគណបក្សអនាគតជាតិ ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានអនុញ្ញាតឲ្យលោក ឃឹម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សអនាគតជាតិ។ ការអនុញ្ញាតឲ្យបង្កើតគណបក្សអនាគតជាតិ នេះ បានធ្វើឡើងបន្ទាប់ពីលោកឃឹម ឡាគី ដាក់ពាក្យសុំបង្កើតគណបក្សទៅសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
- Chan Born អាមេរិកកំពុង បង្ករហេតុដកសញ្ជាតិ អនុប្រធានាធិបតី ដោយសារ នាងជា ជនជាតិឥណ្ឌានៅស្រលាញ់ឥណ្ឌា មិនកាន់សាសនាគ្រឹស្ត-- រឿងខ្មែរអាមេរិកវិញ គេនិយាយរឿង ខ្មែរទាក់ទង បក្សកុម្មុនីស្ត បើពួកខ្មែរក្រហមដឹកនាំ គេថាអាហ្នឹងប្រជាធិប្បតេយ្យ ដោយសារមាន ពាក្យ កម្ពុជា ដេម៉ូក្រាទិកឹះ Kampuchea Democratique ដល់តែ ព្រះរាជាណាចក្រកម្ពុជា The Kingdom of Cambodia វាអត់មានពាក្យ ប្រជាធិប្បតេយ្យ !
- ២៣ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៣ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៩នាក់ (ឆ្លងសហគមន៌: ៣៣ និង នាំចូល: ៦នាក់) និងមានជាសះស្បេីយ #៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៩៤៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦៣២០ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ២នាក់) សរុបស្លាប់ #២៩០៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ២៣ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តធ្វើជានាយករដ្ឋមន្រ្តីដោយមិនកំណត់ពេល ដើម្បីការពារសន្តិភាព រហូតពួកប្រឆាំងជ្រុលនិយមរលត់អស់ពីផែនដី ទើបសម្តេចត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ ៕Fresh News សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យខ្មែរនៅអាមេរិក ងើបប្រឆាំងទណ្ឌិត សម រង្ស៉ី ដែលព្រមាន
- ២៣ វិច្ឆិកា ២០២១ ដកសញ្ជាតិអាមេរិក (Video inside)(កំពង់ចាម)៖ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យខ្មែរនៅអាមេរិកទាំងអស់ពិសេសអ្នកដែលស្រលាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជា ងើបឡើងដើម្បីតវ៉ាប្រឆាំងជាមួយទណ្ឌិត សម រង្ស៉ី ដែលជាទណ្ឌិតរត់ចោលស្រុក រឿងព្រមានដកសញ្ជាតិអាមេរិកពីពួកដែលស្រលាញ់ និងគាំទ្រសម្ដេច។
- ២៣ វិច្ឆិកា ២០២១ Soy Sopheap Official នាយករដ្ឋមន្រ្តី ជំរុញឱ្យសមាជិក CPP ងើបឡើងប្រឆាំង ការប្រកាសដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា
- ២៣ វិច្ឆិកា ២០២១ RFA Khmer #សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំធ្វើសន្និសីទកាសែតស្ដីពី ''ជំហររបស់#សកម្មជនបរិស្ថាន និង#សិទ្ធិមនុស្ស'' ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨កន្លះព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ នៅហាងកាហ្វេខាល់ឆ័រ (Coffee Culture) ស្ថិតនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ២៣ វិច្ឆិកា ២០២១ BAYON Radioនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។តួស្ពានសុទ្ធសាធមានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក។
- ២៣ វិច្ឆិកា ២០២១ Chan Born រឿងសារពត៍មាន៖ តាមច្បាប់រដ្ឋ ច្បាប់ ប្រទេសនីមួយៗ សុទ្ធតែមានការិយាល័យ United Nations Office for the Coordination of Humanitarian Affairs (UNOCHA) អូឆា ដែល ជាកន្លែងបែងចែកពត៍មាន គ្រប់ផ្នែករួមទាំងសន្តិសុខ អភិ. អង្គការស៊ីវិល សហជីព ការបេៈបោរ ដែលគេប្រជុំ ប្រចាំសប្តាហ៍ យើងចង់ទៅចុះទៅ គោលដៅណាមួយ ត្រូវចូលទៅក្នុងក្រុម ឬ បណ្តាញ អូឆានេះសិន សឹមគេប្រាប់មកវិញថា ទៅបាន ឬ មិនបាន ? ចំណែកសារពត៍មាននៅស្រុកខ្មែរ ភាគច្រើន លោកមិនស្គាល់ OCHA ជាអ្វីទេ ដូច្នេះគាត់ចុះ កន្លែងណាដែលគាត់ទៅ ថតកន្លែងណាដែលគាត់ចង់ថត-- អង្គភាពខ្លះគិតថា OCHA ជាបណ្តាញរដ្ឋាភិបាល ដូច្នេះគេមិនធ្វើការតាម បណ្តាញ OCHA ទេ ដូចជា VOA/ RFA គាត់ធ្វើការ តាមបណ្តាញចារកម្មរបស់ពួកគេសកម្មជន ឬអង្គការប្រចាំមូលដ្ឋាន។ ដូចជាករណីនេះ ខាងតំណាងខេត្តថា អ្នកសារពត៍មាន ត្រូវឆ្លងកាត់ OCHA ចំណែកអ្នកកាសែតថា មិនទេ ជាសេរីភាព-។ ចុះដំណោះស្រាយត្រូវធ្វើម៉េច? ចុះទៅណាក័បានស្រេចចិត្ត តែពេលមានគ្រោះថ្នាក់ ដូចជាចោរប្លន់ ឃាតកម្ម គេចាប់រំលោភ កុំចោទ អាជ្ញាធម៍ដែនដីថា មិនរក្សាសន្តិសុខ !!
- ២៣ វិច្ឆិកា ២០២១ Soy Sopheap Official លោក សុខ ឥសាន ៖ ថៃ លែងជាទីសុវត្ថិភាព សម្រាប់អតីតសកម្មជន អតីតបក្សប្រឆាំង , អស់ទីជម្រកប្រឆាំង រាជរដ្ឋាភិបាលហើយ
- ២៣ វិច្ឆិកា ២០២១ Hout Songhakកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិ ចាប់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងគ្នា។ ដោយឧត្តមសេនីយ៍យោធាចាប់ខ្លួននៅមុខភោជនីយដ្ឋានស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មនុស្សចំនួនបីនាក់ ដែលចាប់ខ្លួន គឺជាមន្ត្រីយោធានៅខេត្តបាត់ដំបងពីរនាក់ និងម្នាក់ជាឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ដែលមន្ត្រីយោធាចំនួនបីនាក់ ដែលត្រូវបានចាប់ខ្លួននោះ មានដូចជា ១ . ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ ភេទប្រុស អនុប្រធានរោងជាងជួសជុលចម្រុះ (k4) អគ្គនាយកដ្ឋានបច្ចេកទេសម្ភារនៃ ក្រសួងការពារជាតិ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅទីរួមខេត្តសៀមរាប)។ ២. វរ:សេនីយទោ ប៉ុល នី ភេទប្រុស មន្ត្រីយោធានៅអង្គភាពសឹករងស្រុកកំរៀងខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកានៅស្រុកកំរៀងខេត្តបាត់ដំបងនិង ៣. ព្រិន្ទបាលឯក វី វិនហាយ យោធាសឹករងស្រុកភ្នំព្រឹកខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកានៅស្រុកកំរៀងខេត្តបាត់ដំបង។លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ដែលពាក់ព័ន្ធទៅនឹងអាវុធដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ គឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ គឺបានធ្វើការឃាត់ខ្លួនបុគ្គលយោធិន ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ តាមចម្លើយរបស់ជនល្មើសដែលខាងនគរបាលបានចាប់ខ្លួនបាន ក្រោយធ្វើការឃាត់ខ្លួនសាកសួរ គឺមានការពាក់ព័ន្ធនឹងការជួញដូរ អាវុធដូចដែលខាងនគរបាលបានស៊ើបអង្កេតឃើញមែន ហើយក៏បានធ្វើការឃាត់ខ្លួននិងបានបញ្ជូនខ្លួនមនុស្សទាំងពីរនាក់ មានឧត្តមសេនីយ៍ត្រីម្នាក់ និងព្រិន្ទបាលឯកម្នាក់ទៅតុលាការហើយតុលាការបានឃុំខ្លួនហើយ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា “ពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ដែលពាក់ព័ន្ធទៅនិងអាវុធដែលបានរកឃើញក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ កិច្ចការងារនេះ គឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ ដោយសារខាងនគរបាលជាតិបានស្រាវជ្រាវរកឃើញអ្នកដែលសង្ស័យជួញដូរអាវុធហត្ថឃាត់ខ្លួន។ ក្រោយពេលដែលខាងនគរបាលជាតិបានធ្វើការសួរនាំអំពីការជួញដូរអាវុធនេះ ក៏បានឆ្លយថា មានការពាក់ព័ន្ធជាមួយនឹងជនល្មើសដែលជាយោធិននៅក្នុងកងយោធពលខេមរភូមិន្ទដែលបានចូលរួម (ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ) តាមរយៈនឹងគឺខាងនគរបាលជាតិក៏បានសុំការស៊ើបអង្កេតទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏បានអនុញ្ញាតឲ្យធ្វើការនាំខ្លួនចំពោះអ្នកដែលពាក់ព័ន្ធទៅនិងបទល្មើស។អ៊ីចឹងកងរាជអាវុធហត្ថដោយសហការជាមួយនគរបាលជាតិ គឺបានឃាត់ខ្លួនបុគ្គលយោធិនដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍តាមចម្លើយរបស់ជនល្មើសដែលខាងនគរបាលបានចាប់ខ្លួនបាននោះ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា ចំពោះបក្ខពួកមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងក្រុមជួញដូរអាវុធនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងបន្តដើម្បីធ្វើការបង្ក្រាបករណីជួញដូរអាវុធនេះ។ទាក់ទងករណីជួញដូរអាវុធនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់អាវុធដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកាកន្លង ទៅ។នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ផងដែរថា សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់ដើម្បីនាំខ្លួនទៅផ្តន្ទាទោសតាមច្បាប់ស្តីពីការប្រើប្រាស់ ឬក៏ចរាចរណ៍អាវុធគ្មានច្បាប់។ លោកបានបញ្ជាក់ថា “អ្វីដែលយើងគិតរូបភាពទី១. អាចជាការរត់ពន្ធអាវុធពីយើងទៅភូមា ពីព្រោះសព្វថ្ងៃនេះ ភូមាត្រូវការអាវុធដើម្បីធ្វើសឹកសង្គ្រាម។ ទី២. អាចពាក់ព័ន្ធទៅនិងចលនាពួកឧទ្ទាមនៅក្នុងស្រុកយើងយកអាវុធលាក់ទុកដើម្បីរង់ចាំផ្ទុះអាវុធ ប៉ុន្តែលទ្ធភាពនឹងដូចជាតិចទេ និងទី៣. យើងអាចគិតថា ចោរប្លន់ប្រដាប់អាវុធ។ ប៉ុន្តែរូបភាពទាំងអស់នេះ យើងគិតថា រូបភាពទី១ ច្រើនជាង (អាចជាការរត់ពន្ធអាវុធពីយើងទៅភូមា) ”។សូមជម្រាបថា កាំភ្លើងជាច្រើនដើមទៀតត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕
- ២៣ វិច្ឆិកា ២០២១ Sek Vandy ខ្ញុំឃើញសារព័ត៌មានក្នុងស្រុក ផ្សព្វផ្សាយពីការចាប់ខ្លួនឃាតករដែលសម្លាប់លោក ស៊ិន ខុន សកម្មជនសង្គម និងនយោបាយបាន។ ជនដៃដល់ឈ្មោះ សៀង ឆរ័ត្ន ហៅធំ ភេទប្រុស អាយុ ២៩ ឆ្នាំ។ ក្នុងអត្ថបទព័ត៌មានសរសេរថា ជនដៃដល់បានគេចខ្លួនមួយយប់ រួចក៏ចូលទៅសារភាព។ មូលហេតុដែល សៀង ឆរ័ត្ន សម្លាប់ លោក ស៊ិន ខុន គឺបណ្តាលមកពី គំនុំខឹងជនរងគ្រោះផឹកស្រវឹងទៅស្រែកឡូឡាកន្លែងប្អូនរបស់ខ្លួនជួលជុលម៉ូតូ ក៏បានទៅយកកាំបិតកាប់តែម្តង។ ចប់! សូមបង្ហាញការយល់...
- ២៣ វិច្ឆិកា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត តុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។
- ២៣ វិច្ឆិកា ២០២១ Kampuchea Thmey Daily សម្ដេច ហ៊ុន សែន ជំរុញអ្នកគាំទ្របក្សប្រជាជននៅអាមេរិក ធ្វើបាតុកម្មសួរនាំរឿងចង់ឲ្យមានការដកសញ្ជាតិ
- ២៣ វិច្ឆិកា ២០២១ Khmer press សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ ធ្វើឲ្យកម្ពុជាចំណាយថវិកាជាតិ ២៣០០លានដុល្លារ ស្មើនឹងការសាងសង់ស្ពានជាង២០ខ្សែ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រសិទ្ធនាមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១.១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ ថាជាស្ពានភ្ជាប់និស្ស័យ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពាននេះ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កំពង់ចាម៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានសាង សង់ផ្លូវជាតិលេខ៧១C ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
- ២៣ វិច្ឆិកា ២០២១ Sek Vandy ហាងកាហ្វេខាលឆឺ (Culture Café) ទាត់ចោលការកក់ទីតាំងធ្វើសន្និសីទកាសែតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយពុំដឹងមូលហេតុ មុនដល់ពេលវេលាកំណត់តែបន្តិច។ កំណត់ ពាក្យថា ពុំដឹងមូលហេតុហ្នឹង គឺមានការគម្រាមហើយ កុំឆ្ងល់។
- ២៣ វិច្ឆិកា ២០២១ Fresh News TV កម្ពុជា ប្រកាសអំពីការរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន
- ២២ វិច្ឆិកា ២០២១ Hout Songhak កម្ពុជា គិតត្រឹមថ្ងៃទី២២ វិច្ឆិកា ២០២១នេះ បានរកឃើញករណីឆ្លងថ្មី ៣៧នាក់ ជាសះស្បើយ ៤០នាក់ - ស្លាប់ ៥នាក់ (៣នាក់មិនបានចាក់វ៉ាក់សាំង) - ចំនួនអ្នកឆ្លងសរុប៖ ១១៩.៩០៤នាក់- ចំនួនអ្នកជាសះស្បើយ៖ ១១៦.២៨៦នាក់- ចំនួនអ្នកស្លាប់សរុប៖ ២.៩០៥នាក់។
- ២២ វិច្ឆិកា ២០២១ BTV Cambodia ប៉េអឹមចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ពាក់ករណីជួញដូរអាវុធ ភ្នំពេញ : ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។
- ២២ វិច្ឆិកា ២០២១ ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព is with នូរ ច័ន្ទដា ស្រលាញ់សន្តិភាព and រកមុខឃើញហើយចាប់ខ្លួនបានទៀត កម្លាំងអាវុធហត្ថចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ពាក់ករណីជួញដូរអាវុធ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។
- ២២ វិច្ឆិកា ២០២១ Vann Saray ចំណុចស្លាប់រស់របស់ជាតិ គឺស្ថិតលើយោធានេះហើយ! បើគ្រប់គ្រងបាន គឺសុខសាន្ត គ្រប់គ្រងមិនបាន គឺក្រឡាប់ចាក់។អ៊ីចឹងហើយ បានរាជរដ្ឋាភិបាលតែងតែប្រតិកម្មខ្លាំង រាល់ពេលក្រុមឧទ្ទាមអំពាវនាវឱ្យយោធាបះបោរ។ (សៀមរាប)៖ មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ដ្រីយោធាទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង)។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង ទី៣៖ ជាមន្ត្រីយោធាធម្មតា។ អ្នកទាំង៣ បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។
- ២២ វិច្ឆិកា ២០២១ Khmer press ត្រៀមអាវក្រាស់ៗ! កម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៥អង្សាសេ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ---កម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៥អង្សារ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់ ១៨អង្សារ..
- ២២ វិច្ឆិកា ២០២១ Sethakeck News(Update) ពិតជាឈាមស្រែកស្បែកហៅមែនទីបំផុតចាប់បានម្នាក់ហើយក្នុងចំណោមជនសង្ស័យផ្សេងទៀតកំពុងរត់គេចខ្លួនកម្លាំងសមត្ថកិច្ចក្រុមការងារ សហការ ជាមួយបងប្អូន ប្រជាការពារភូមិ សហគ្រាន់ ភូមិប៉ាង បុសថ្លាន់ និង ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោបសម្លាប់ ក្មេងស្រី (ឌីម អេងជូ)
- ២២ វិច្ឆិកា ២០២១ ប្រយុទ្ធ លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាននៃកិច្ចប្រជុំនេះ។កិច្ចប្រជុំកំពូលពិសេសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៅក្នុងគ្រប់វិស័យនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាង៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៩១ មក។ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកប ដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក នឹងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។
- ២២ វិច្ឆិកា ២០២១ វ៉ាន់ សារាយ Vann Saray ជយោសមិទ្ធផលថ្មីនៃចំណងមិត្តភាពកម្ពុជា-ចិន! ព្រឹកស្អែកសម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១
- ២២ វិច្ឆិកា ២០២១ គណបក្សប្រជាជនកម្ពុជា Cambodian People's Party នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យផែនការការរៀបចំ នៃប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
- ២១ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២១ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤១នាក់ (ឆ្លងសហគមន៌: ៣៥ និង នាំចូល: ៦នាក់) និងមានជាសះស្បេីយ #៣៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៨៦៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦២៤៦ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៩០០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ២១ វិច្ឆិកា ២០២១ Hout Songhak កម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤១ (PCR) នាក់ទៀត ជាសះស្បើយ ៣៩ នាក់ និងស្លាប់ ០៤ នាក់ (០៣ នាក់ មិនបានចាក់វ៉ាក់សាំង) - ករណីឆ្លងសហគមន៍ ៣៥ នាក់- អ្នកដំណើរពីបរទេស ០៦ នាក់- អ្នកឆ្លងសរុប= ១១៩,៨៦៧ នាក់- អ្នកជាសះស្បើយ= ១១៦,២៤៦ នាក់- អ្នកស្លាប់= ២,៩០០ នាក់។
- ២១ វិច្ឆិកា ២០២១ The Cambodia Daily Khmer តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជិត ៥០រូបចូលសវនាការនៅដើមខែធ្នូ
- ២១ វិច្ឆិកា ២០២១ ប្រយុទ្ធ ក្រុមខ្មាន់កាំភ្លើងជនជាតិថៃ បានបាញ់ប្រហារលើកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ របួស៣នាក់ ភ្នំពេញ ៖ ក្រុមខ្មាន់កាំភ្លើងជនជាតិថៃ បានបាញ់ប្រហារលើកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ កាលពីវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅហាងទូកុងទឺន័រ ក្រុងប៉ោយប៉ែត។មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ករករណីផ្ទុះអាវុធនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងម្នាក់ត្រូវគ្រាប់កាំភ្លើង ដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាង រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួកក្រុមបង្ក បញ្ហាបន្តបន្ទាប់ទៀត
- ២១ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ សមត្ថកិច្ចប៉ោយប៉ែត និងក្រុមជនជាតិថៃ បានបាញ់តដៃគ្នា ខណៈដែលសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់បណ្តាលឲ្យមន្រ្តី PMម្នាក់របួស និងជនជាតិថៃជាង១០នាក់ ត្រូវចាប់ខ្លួន ៕
- ២១ វិច្ឆិកា ២០២១ Chhun Vean CV តើភាសាជីកស្មៅ ជីកទាំងឬស គេប្រើក្នុងរបបណា? លោកស៊ិន ខុន ជាសកម្មជនជនគណបក្សសង្គ្រោះជាតិ ដ៏សកម្មក្នុងសង្គម ត្រូវបានឃា+តករ សម្លា+ប់ កាលពីយប់មិញ ពិតជាសោកស្តាយខ្លាំងណាស់។
- ២១ វិច្ឆិកា ២០២១ CNRP Democracy Movement លោក សុិនខុន ដែលជាសកម្មជន គណបក្សសង្រ្គោះជាតិ ហេីយជាយុវជន ដែលតែងតែចូលរួម ឈឺឆ្អាលរឿងសង្គមជាតិ ត្រូវបានគេព្រួតគ្នា វាយសម្លាប់ យ៉ាងព្រៃផ្សៃបំផុត កាលពីយប់ថ្ងៃទី ២១ខែវិច្ឆិការ ឆ្នាំ២០២១ នៅម្ដុំ វត្តចាស់ សង្កាត់ជ្រោយ ចង្វា នាវេលាម៉ោងប្រហែល ១យប់ ។ ខ្ញុំពិតជា មានការសោកស្ដាយ និងអាណិតអាសូរដល់ រូបគាត់ខ្លាំងណាស់ សូមបងប្អូន ទាំងក្នុងនិងក្រៅប្រទេសជ្រាបជាដំណឹង និងសូមអោយ សម្ថកិច្ចស្រាវជ្រាវ វែកមុខរកឃាតករ យកមកផ្ដន្ទាទោស អោយខានតែបាន សូមដួងវិញ្ញានខណ្ឌ លោកសុិខុន ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡេីយ ។
- ២១ វិច្ឆិកា ២០២១ The Cambodia Daily Khmer អាស៊ានទាត់ចោលសំណើចិន សុំឱ្យមេរដ្ឋប្រហារភូមាចូលរួមប្រជុំកំពូលចិន-អាស៊ាន រឿងខ្មែរ របស់ខ្មែរ ពាក្យថា "ប៉ោយប៉ែត" ត្រូវបានឃើញ អាន និងឮ ញយៗ ពីភាសាដទៃតាមរយៈសំឡេងថា "ប៉យប៉ែត, ប៉យប៉េត, ប៉យប៉ិត, Poipet, ปอยเปต" រហូតមាត់ និងវិញ្ញាណរបស់យើង បែរទៅជា ปอยเปต និងPoipet តាមគេដែរហើយ។
- ២០ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២០ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤០នាក់ (ឆ្លងសហគមន៌: ៣៤ និង នាំចូល: ៦នាក់) និងមានជាសះស្បេីយ #៣៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៨២៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦២០៦ នាក់ និង ស្លាប់ថ្មី ៥នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៨៩១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- Hout Songhak ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤០ នាក់, អ្នកជំងឺចំនួន៣៧ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។
- Khmer press រដ្ឋមន្ត្រី ថោង ខុន៖ ថ្ងៃទី២នៃបុណ្យអុំទូក ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុប២ថ្ងៃមានចំនួនជាង៤៦ម៉ឺននាក់
- ១៩ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤៥នាក់ (ឆ្លងសហគមន៌: ៤០ និង នាំចូល: ៥នាក់) និងមានជាសះស្បេីយ #៤៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៧៨៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៦១៧០ នាក់ និង ស្លាប់ថ្មី ៤នាក់ (មិនបានចាក់វ៉ាក់សាំងទាំង ៤នាក់) សរុបស្លាប់ #២៨៩១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៩ វិច្ឆិកា ២០២១ COMFREL ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២១ គឺជាគម្រប់ខួប៤ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ពួកគាត់ និងមេធាវី នៅតែបន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ ដើម្បីផ្តល់យុត្តិធម៌ និងសេរីភាពពេញលេញជូនពួកគាត់ឡើងវិញ។ការទាមទារបែបនេះ ដោយសារតែរយៈពេល៤ឆ្នាំមកនេះ តុលាការ គ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញពីទោសកំហុសរបស់អ្នកទាំងពីរឡើយ ប៉ុន្តែតុលាការ នៅតែបន្តរក្សាបទចោទប្រកាន់លើអ្នកទាំងពីរដដែល។
- ១៩ វិច្ឆិកា ២០២១ ទីលានវិភាគ មនុស្សជំនិតរបស់ កឹម សុខា បានបកស្បែកជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា «គណបក្សសមរង្ស៊ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះ នៅតែជារបស់ សម រង្ស៊ី និងសម រង្ស៊ី នៅឈរពីក្រោយដដែល។
- ១៩ វិច្ឆិកា ២០២១ PNN News មន្ត្រីក្រសួងសុខាភិបាលពិនិត្យមើលការរៀបចំទីតាំងព្យាបាលជំងឺកូដ-១៩ សម្រាប់ត្រៀមលក្ខណ:ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតមធ្យម និងធ្ងន់ធ្ងរ ដែលអាចកើនឡើងច្រើនជាយថាហេតុលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអមដំណើរជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះពិនិត្យមើលការរៀបចំទីតាំងព្យាបាលជំងឺកូដ-១៩ថ្នាក់តំបន់នៅក្រុងសៀរាបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
- ១៩ វិច្ឆិកា ២០២១ កម្ពុជា - Cambodia ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ ភ្នំពេញៈប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។ ការសំណូមពររបស់ប្រមុខការពារជាតិបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២០- ២០២១ តាមវីដឺអូ ZOOM នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។ ចំណែកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញជូនកិច្ចប្រជុំស្ដីពីសមិទ្ធផលការងារឆ្នាំ២០២០-២០២១ របស់គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលក្នុងនោះរួមមាន ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះ ដែលបានបញ្ចប់ទាំងស្រុង ដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលនៃគណៈអភិបាលខេត្តទាំង៤ ជាមួយនឹងប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ការងារជំនាញផ្នែកមុជទឹក ការហ្វឹកហ្វឺន ការជួយសង្គ្រោះ ការរួមចំណែកក្នុងការស្រាវជ្រាវ និងគាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ។
- ១៨ វិច្ឆិកា ២០២១ Fresh News ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៤នាក់, ជាសះស្បើយ៥០នាក់, ស្លាប់ចំនួន ៦នាក់ ( ៥នាក់អត់បានចាក់វ៉ាក់សាំង)(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៤នាក់, អ្នកជំងឺចំនួន ៥០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។
- ១៨ វិច្ឆិកា ២០២១ VOA Khmer ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បាន«ពិភាក្សាគ្នាយ៉ាងទូលំទូលាយ» កាលពីយប់ថ្ងៃចន្ទអំពីបញ្ហាកោះតៃវ៉ាន់ ដែលជាបញ្ហាដែលសហរដ្ឋអាមេរិកនិងចិន មានការខ្វែងគំនិតគ្នាជាយូរមកហើយ។
- ១៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺជាំងជំរុញឲ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ៕
- ១៨ វិច្ឆិកា ២០២១ DAP News លោក ស៊ុន ចាន់ថុល ប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ៤៨ពាន់លានដុល្លារ អនុវត្តគម្រោង៣៣០
- ១៨ វិច្ឆិកា ២០២១ Hout Songhak ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៅនឹងសំណួរពាក់ព័ន្ធថា 《មូលហេតុអ្វីបានជាគេនិយាយរាប់ឆ្នាំជុំវិញរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតនៅតែមិនបានប្រសើរ ?》 ឯកឧត្តមលើកឡើងថា នោះដោយសារតែ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់» ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា «និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី១៦ ឆាំវនិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ? នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់» ។
- ១៨ វិច្ឆិកា ២០២១ វ៉ាន់ សារាយ Vann Saray: សម្តេចតេជោ ហ៊ុន សែន អំពាវនាវរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់
- ១៨ វិច្ឆិកា ២០២១ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក maritime police department ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានចាត់តាំងកម្លាំងនៅតាមអង្គភាព និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩-២៤០-២៤១ និង៤៣០ ប្រចាំខេត្តកោះកុង-ខេត្តព្រះសីហនុ-ខេត្តកំពត និងខេត្តកែប ចូលរួមសហការល្បាតការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលអញ្ជើញមកកម្សាន្ត នៅតាមតំបន់កោះ-ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។
- ១៨ វិច្ឆិកា ២០២១ Post Khmer អង្គការ ១០ សាទរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី
- ១៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន នៅក្នុងដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាក្នុងរង្វង់៥០០លានដុល្លារ ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជិត៣លាននាក់នៅទូទាំងប្រទេស ៕
- ១៨ វិច្ឆិកា ២០២១ ប្រយុទ្ធ ស្ទឹងព្រែកត្នោតនិងក្រុងតាខ្មៅទទួលរងការគំរាមកំហែងពីជំនន់ទឹកស្ទឹងនេះជាថ្មីម្តងទៀតនៅពេលមួយថ្ងៃឬពីរថ្ងៃខាងមុខនិងអាចខ្លាំងជាងមុន ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យ ស្ថានភាពទឹកស្ទឹងព្រែកត្នោតទាំងព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយពីមានភ្លៀងធ្លាក់កម្រិតពីតិចទៅ ច្រើនជាប់គ្នាជាច្រើនថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលជាផ្ទៃរងរបស់ស្ទឹងព្រែកត្នោត ជាពិសេលការធ្លាក់ភ្លៀងកាលពីយប់ថ្ងៃទី១៧និង១៨ ខែវិច្ឆិកាប៉ះចំលើផ្ទៃរងសងខាងស្ទឹងព្រែកត្នោតចាប់តាំងពីខេត្តកណ្តាលរហូតដល់ភាគខាងលើបង្អស់នៃស្ទឹងព្រែកត្នោត អាចបង្កឱ្យស្ទឹងព្រែក ត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅទទួលរងការគំរាមកំហែងពីជំនន់ទឹកស្ទឹងនេះជាថ្មីម្តងទៀតនៅពេលមួយថ្ងៃឬពីរថ្ងៃខាងមុខនិងអាចខ្លាំងជាងមុនផង។
- ១៨ វិច្ឆិកា ២០២១ EPOST WATCH ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន។ កម្រិតកម្ពស់ទឹកនៅម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានភាពនៅទំនប់៧មករា ៖ ទឹកមានកម្ពស់ ៥,០៥ម៉ែត្រ , ទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ ។ រីឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ៕
- ១៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន លោក សុខ ឥសាន ៖ ប្រកាសលក់ឡៃឡុង អតីតស្នាក់ការ អតីតបក្សសង្រ្គោះជាតិ គឺជាការផ្តាច់ប្ញសគល់តែម្តង ៕
- ១៨ វិច្ឆិកា ២០២១ Thmey Thmey International វៀតណាមទទួលបានយន្តហោះចម្បាំងធុនស្រាល និងសម្រាប់ហ្វឹកហ្វឺន ប្រភេទ Yak-130 ចំនួនប្រាំមួយគ្រឿង ក្នុងចំណោមយន្តហោះសរុបចំនួន ១២ គ្រឿងដែលខ្លួនបញ្ជាទិញពីរុស្ស៊ី ។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik យន្តហោះទាំប្រាំមួយគ្រឿងនេះមកដល់មូលដ្ឋានទ័ពអាកាសវៀតណាម Phu Cat ស្ថិតក្នុងខេត្ត Binh Dinh កាលពីដើមសប្តាហ៍នេះ។ គេរំពឹងថាយន្តហោះនៅសល់ប្រាំមួយគ្រឿងទៀតនឹងមកដល់វៀតណាមប៉ុន្មានខែខាងមុខ។
- ១៨ វិច្ឆិកា ២០២១ Chan Born តៃវ៉ាន់ ទទួលបានយន្តហោះថ្មីៗធុន F-16 ពី អាមេរិកកាំង-- កាលពីពេលកន្លងទៅ ប្រធានសភាអាមេរិក និង មេដឹកនាំតៃវ៉ាន់ សុទ្ធតែអៈអាងដូចគ្នាថា អាមេរិកនឹងបោះបង់ចោលតៃវ៉ាន់ ដោយរង់ចាំតែពេលវេលា ព្រោះឃើញ គំរូ នៅ Afganistan. តៃវ៉ាន់ធ្លាប់ធ្វើសង្រ្គាមជាមួយ ចិន ដោយចិន វាយយក កោះហៃណាម កាលណោះ សហគមន៍ ចង់ចូលជួយ តែចិនគំរាម ប្រើ Nuclear ដូច្នេះ ទ័ពអ៉ឺរ៉ុបដកថយទៅវិញ។ គេព្រួយបារម្ភ អាមេរិក និង ចិន អាចឈានដល់សង្រ្គាមនុយក្លេអ៊ែ ហេតុនេះ គេថា អាមេរិកនឹងបោះបង់ តៃវ៉ាន់ ចោល !! ដោយមិនធ្វើសង្រ្គាម ៕
- ១៨ វិច្ឆិកា ២០២១ VOA Khmer ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលជនជាតិអាហ្វហ្គានីស្ថានឲ្យមកស្នាក់នៅបណ្តោះអាសន្ន មុននឹងចាកចេញទៅប្រទេសទីបី។ នេះ បើតាមមន្រ្តីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការនេះ។
- ១៧ វិច្ឆិកា ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៖-ករណីឆ្លងថ្មី ៥១នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)-ករណីជាសះស្បើយ ៤៨នាក់ -ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៤នាក់)
- ១៧ វិច្ឆិកា ២០២១ CHN Channel News ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥១នាក់ ខណៈអ្នកជំងឺ ៤៨នាក់ជាសះស្បើយ និងស្លាប់ ០៥នាក់ រកឃើញអ្នកឆ្លងថ្មី 51 (PCR) នាក់ទៀត ជាសះស្បើយ 48 នាក់ និងស្លាប់ 05 នាក់ (04 នាក់ មិនបានចាក់វ៉ាក់សាំង) ករណីឆ្លងសហគមន៍ 46 នាក់ អ្នកដំណើរពីបរទេស 05 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 119,687 នាក់ អ្នកជាសះស្បើយ= 116,072 នាក់ អ្នកស្លាប់= 2,881 នាក់
- ១៧ វិច្ឆិកា ២០២១ Veng Sambo កងទ័ពមួកខៀវកម្ពុជា ៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង(ភ្នំពេញ)៖ កងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ គឺជាកងទី៩ ដែលមានកម្លាំងសរុប ៧៣នាក់ ក្នុងនោះមាននារីចំនួន ២៨នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ ជាកងទី១០ ដែលមានកម្លាំងសរុប ៧៣នាក់ (នារី៣៤នាក់)។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាច ក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៃតំបន់ដែលខ្លួនបានចូលរួម ពិសេសការអនុវត្តនូវវិធាននៃការការពារមេរោគកូវីដ១៩។
- ១៧ វិច្ឆិកា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ដំណឹងល្អចំពោះបងប្អូនដែលប្រើប្រាស់រថយន្តចង្កូតស្តាំក្នុង ខ.ភ.ម បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អង្គភាពកងទ័ពក្រោមឱវាទ អំពីការបញ្ចុះតម្លៃសម្រាប់ការកែចង្កូតរថយន្តពាក់ផ្លាកលេខ ខ.ម. ពីស្តាំទៅឆ្វេង ដើម្បីឱ្យមានភាពស្រប ច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវនៅកម្ពុជា។តាមសេចក្ដីជូនដំណឹងដដែលបានបន្តថា អង្គភាពកងទ័ពក្រោមឱវាទបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវផ្ដល់ព័ត៌មានលម្អិតអំពីរថយន្តចង្កូតស្ដាំដែលពាក់ស្លាកលេខ ខ.ម. ទាំងអស់ ដែលត្រូវកែចង្កូតពីស្តាំទៅឆ្វេង ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ប្រការនេះជាការជួយសម្រាលបន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខ ខ.ម.។
- ១៧ វិច្ឆិកា ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា
- ១៧ វិច្ឆិកា ២០២១ Khmer press ជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ខណៈរាជរដ្ឋាភិបាលត្រៀមទីតាំងដើម្បីឱ្យពួកគេស្នាក់នៅបណ្តោះអាសន្ន
- ១៧ វិច្ឆិកា ២០២១ People News Media ក្រុមហ៊ុនមួយ ធានាកែរថយន្តខ.ម ពីចង្កូតស្តាំមកចង្កូតឆ្វេងដែលមានការបញ្ចុះតម្លៃពិសេស ភ្នំពេញ ៖ លោក ឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA)
- ១៧ វិច្ឆិកា ២០២១ PUBLIC CO.,LTD បាន យល់ព្រម ធានាបញ្ចុះតម្លៃរថយន្ត ខ.ម ពីចង្កូតស្តាំមកចង្កូតឆ្វេង ដោយធានានូវគុណភាពសម្ភារៈ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត នេះបើតាមសេចក្តីជូនដំណឹងរបស់ កងទ័ពជើងគោក ។ សេចក្តីជូនដំណឹង បានឲ្យដឹងថា ខុទ្ទកាល័យកងទ័ពជើងគោក មានកិត្តិយស សូមជម្រាបជូនដល់លោក មេបព្ជាការ គ្រប់កង ឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាជ្រាប និងជ្រាបថា៖ ដើម្បីជួយសម្រាល បន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលត្រូវធ្វើការប្តូរចង្កូតពីស្ដាំមកឆ្វេង និងបង់ពន្ធ អាករនាំចូល តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យ រថយន្តទាំងនោះទទួលបាននូវភាពស្របច្បាប់ក្នុងការធ្វើចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រជុំពិភាក្សាជាមួយលោកឧកញ៉ា ត តាំងប៉ោ អគ្គនាយក ក្រុមហ៊ុនS.T.PINTERNATIONAL
- ១៧ វិច្ឆិកា ២០២១ COMFREL នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) ប្រកាសថា ចិនសន្យាបន្តផ្តល់វ៉ាក់សាំងកូវីដ ១៩ ក៏ដូចជាជំនួយផ្នែកសុខាភិបាល និងគ្រូពេទ្យព្យាបាលជំងឺកូវីដ ១៩ ដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ហើយនឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៥៥០ កន្លែងផងដែរ ខណៈការបើកឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅប្រទេសចិនវិញកំពុងស្ថិតក្នុងការពិចារណា។
- ១៧ វិច្ឆិកា ២០២១ Khmer7news សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស
- ១៧ វិច្ឆិកា ២០២១ Khmer7news អភិបាលរាជធានីភ្នំពេញ ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត
- ១៧ វិច្ឆិកា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា ៖ «ដរាបណាកម្ពុជាមិនទាន់អស់វីរុសកូវីដ-១៩ ចិនក៏នឹងមិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ»(ប្រសាសន៍ ឯកឧត្តម វ៉ាង វិនធៀន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១)
- ១៧ វិច្ឆិកា ២០២១ Fresh News TOP NEWS: រដ្ឋាភិបាលចិនរីករាយធ្វើជាបង្អែកវ៉ាក់សាំងដល់កម្ពុជា ទោះកន្លងទៅចិនមានការខ្វះខាតវ៉ាក់សាំង ប៉ុន្តែមិនដែលលេបសម្តីឡើយ
- ១៧ វិច្ឆិកា ២០២១ Chan Born ប្រទេសចិន បង្ហាញជំហរនយោបាយគាំទ្រ កម្ពុជា២ ថ្ងៃជាប់ៗគ្នា ៈ ពីម្សិល ប្រទេសចិន គាំទ្រកម្ពុជាដឹកនាំកិច្ចប្រជុំកំពូល រវាង អាស៊ី អឺរ៉ុប ដោយសារ អាមេរិក អូស្រ្តាលី ថៃ និង វៀតណាម រារាំង គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់ ១ ( BRI One Belt One Road Initiative ) គឺរារាំងគ្រោង កសាងព្រែកជីក ក្រា Kra Canal របស់ថៃ និង រារាំងគម្រោង កំពង់ផែសមុទ្រ Hon Khoai របស់វៀតណាម ចំណែកកម្ពុជា ទទួលបានគម្រោង តារាសាគរ។ ថ្ងៃនេះដែរ ចិន គាំទ្រ កម្ពុជា ផ្នែកប្រឆាំងកូវីដជាបន្តទៀត
- ១៧ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army កងការពារព្រំដែនគោកលេខ៤០៣ បានទទួលអាវរងា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អន្លង់វែង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ បានប្រារព្ធពិធីបើកចែក អាវរងា ជូនដល់បណ្ដាអង្គភាពចំណុះ ក្រោមវត្តមាន លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងទាំងអស់ទូទាំងកងការពារព្រំដែនគោកលេខ៤០៣ ប្រើប្រាសប្រចាំថ្ងៃនារដូវរងា។
- ១៧ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយលោកអនុសេនីយ៍ទោ ពៅ កុសល មេបញ្ជាការរងកងល្បាតទី៣ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ241 (មាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ 86 (មាត់ព្រែកបឹងតូច) ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល៕
- ១៧ វិច្ឆិកា ២០២១ BTV Cambodia អនីតិជនល្មើសច្បាប់ ដែលមានអាយុក្រោម១៨ ឆ្នាំ នឹងត្រូវផ្ទេរចេញពីពន្ធនាគារ មកស្នាក់នៅទទួលការអប់រំ បណ្ដុះបណ្ដាល នៅទីតាំងមណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូឆ្នាំ ២០២១ខាងមុខនេះ។
- ១៧ វិច្ឆិកា ២០២១ DAP News Full Story ៖ សម្តេចតេជោ ស្នើចិនឲ្យផ្តល់វត្ថុធាតុដើម និងបច្ចេកទេសផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាប្រជាជន ខេត្តស្ទឹងត្រែង កងកម្លាំងចម្រុះសម្រេចផែនការតាមចាប់អ្នកទោសហែកគុកបានមកវិញអស់ហើយគិតត្រឹមថ្ងៃទី១៧វិច្ឆិកានេះ
- ១៧ វិច្ឆិកា ២០២១ Nokorwat News ឃាតកសម្លាប់រំលោភសេពសន្ថវៈក្មេងប្រុសអាយុ១០ឆ្នាំនៅក្នុងព្រៃត្រែង ត្រូវផ្តន្ទាទោសដាក់គុកអស់មួយជីវិត
- ១៧ វិច្ឆិកា ២០២១ VAYO FM Radio លោក ចូ បាយដិនបានសង្កត់ធ្ងន់ថា នៅក្រោមច្បាប់តៃវ៉ាន់ សហរដ្ឋអាមេរិកមិនទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងប្តេជ្ញាជួយកោះនេះដើម្បីការពារខ្លួន...
- ១៦ វិច្ឆិកា ២០២១ Hout Songhak ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៨នាក់, អ្នកជំងឺចំនួន៤៥នាក់ជាសះស្បើយ និងអ្នក ស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
- ១៦ វិច្ឆិកា ២០២១ News Fast បើតាមប្រភពច្បាស់ការពីគ៨៥មកថា៖ ទីស្នាក់ការគណបក្សសង្រ្គោះជាតិសង្កាត់ចាក់អង្រែលើ ត្រូវបានតុលាការកាត់ឱ្យទៅកូនស្រី ហ៊ុន សែន គឺ ហ៊ុន ម៉ាណា ជាអ្នកយក មិនមែនទិញនោះទេ (ប្លន់យក) ពាក្យថាទិញគ្រាន់តែបន្លំភ្នែកមហាជនតែប៉ុណ្ណោះ។
- ១៦ វិច្ឆិកា ២០២១ DAP News សម្ដេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ
- ១៦ វិច្ឆិកា ២០២១ DAP News លោក សុខ ឥសាន ៖ ប្រកាសលក់ឡៃឡុង អតីតស្នាក់ការ អតីតបក្សសង្រ្គោះជាតិ គឺជាការផ្តាច់ ឬសគល់តែម្តង
- ១៦ វិច្ឆិកា ២០២១ MALIS POST ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារ ព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់កម្ពុជា ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជេីញបេីកសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។ សិក្ខាសាលានេះ រៀបចំឡើងរយៈពេល១ថ្ងៃពេញ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មាន ប្រមាណជាង២០០នាក់។
- ១៦ វិច្ឆិកា ២០២១ Moeun Dyna កម្ពុជា ទទួលបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ ពីវិស័យសំណង់រយៈពេល ១០ខែកន្លងមកនេះមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច
- ១៦ វិច្ឆិកា ២០២១ (រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងឱកាសបិទវេទិកាទំនាក់ទំនងអន្តរជាតិ ស្ដីពី «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងការទូតនៃប្រទេសតូចៗ» ប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
- ១៦ វិច្ឆិកា ២០២១ Vann Saray នេះហើយជាលទ្ធផលនៃការចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងច្រកអ៊ីនធើណេត ដែលរាជរដ្ឋាភិបាលបានចេញកាលពីពេលថ្មីៗនេះ។ ខ្ញុំចាំថា អង្គការសង្គមស៊ីវិលគេបារម្ភខ្លាំងណាស់ ពេលរាជរដ្ឋាភិបាលចេញអនុក្រឹត្យនេះ។ សូមផ្តល់តម្លៃវិជ្ជមានខ្លះផង កុំឃើញតែអវិជ្ជមានរហូតនោះ។ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទគេហទំព័រល្បែងស៊ីសងអនឡាញខុសច្បាប់ចំនួន៧៩
- ១៦ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ឥឡុវអ៊ំប្រាប់ឯង លោក ជាម យៀប នឹងក្លាយជាអនុប្រធានទី១រដ្ឋសភាជំនួសលោក ងួន ញ៉ិល ឯលោក ឈាង វុន មកជំនួសកន្លែងលោក ជាម យៀប ឯតំណែងលោក ឈាង វុន ជំនួសដោយលោក សួស យ៉ារ៉ា....ទាន់៕
- ១៦ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយ ព្រិន្ទបាលឯក សុច សុផារ៉ា មេបញ្ជាការរងកងល្បាតទី១ ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រក្រុង សំរោង និងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ៕
- ១៦ វិច្ឆិកា ២០២១ COMFREL រដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា ពាក្យ ឯករាជ្យក្នុងសារព័ត៌មាន សំដៅដល់សេរីភាពក្នុងការ គិត មិនមែនជាការប្រឆាំងដាច់ខាត ឬការគាំទ្រដាច់ខាតឡើយ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៅកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះក៏អះអាងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ។
- ១៦ វិច្ឆិកា ២០២១ Fresh News TV សម្តេចតេជោ ហ៊ុន សែន ប្រាប់សភាអាស៊ី-អឺរ៉ុបថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
- ១៦ វិច្ឆិកា ២០២១ Khmer press BREAKING :ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន៖ «ចិនព្រមានចលនាទាមទារឯករាជ្យតៃវ៉ាន់ មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម ខណៈអាមេរិកថា មិនគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ»
- ១៦ វិច្ឆិកា ២០២១ Chan Born ចិន អាមេរិក៖ មេដឹកនាំចិន ជួបមេដឹកនាំអាមេរិកតាមទូរស័ព្ទ-- តើមានប្រយោជន៍អ្វីសម្រាប់់កម្ពុជា? យើងបានត្រឹមដឹងថា ជំនាន់ លោកត្រាំ សហការណ៍ជាមួយ រុស្សី ប្រឆាំងចិន ពេលនេះ លោក បៃដិន សហការណ៍ជាមួយ ចិន ប្រឆាំង រុស្សី។ សន្ធិសញ្ញាយោធា សៀង ហៃ មាន ចិន រុស្សី ចូលរួម ដើម្បីប្រឆាំងអាមេរិក និង អឺរ៉ុប ដូច្នេះ ល្បិច អាមេរិក ត្រូវ បានចិន រុស្សី និង ខ្មែរ ដឹងអស់ហើយ !!!
- ១៦ វិច្ឆិកា ២០២១ The Cambodia Daily Khmer អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ចាត់ទុកការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ថាគណបក្សបេះដូងជាតិ ជាគណបក្សកើតចេញពីគណបក្សសង្គ្រោះជាតិ ហើយបានក្លែងបន្លំ ស្នាមមេដៃសមាជិកបក្សរបស់ខ្លួន គឺជាការចោទប្រកាន់ដែលមិនសមហេតុផល ខណៈអ្នកវិភាគបង្ហាញទស្សនៈអវិជ្ជមានថា អ្នកនយោបាយទាំងនោះមិនគួរខ្វល់ខ្វាយពីរឿងបើកបក្សថ្មីនោះទេក្នុងកាលៈទេសៈនេះ។
- ១៦ វិច្ឆិកា ២០២១ Khan Sovan អពប បក្សភ្លើងទៀន ដែលជាកម្មសិទ្ធផ្តាច់មុខរបស់សម រង្ស៊ីបានងើបឡើងហើយ។ ក្រោយពីបក្សបេះដូងជាតិងាប់ក្នុងស៊ុតរួចមក បក្សភ្លើងទៀនឆេះឡើងភ្លាមផងដែរ។ តើសម រង្ស៊ីនៅទាមទារឲ្យcnrpរស់ឡើងវិញទៀតដែរទេ? តើប្រទេសកម្ពុជានៅតែត្រូវគេចោទថាគ្មានប្រជាធិបតេយ្យទៀតដែរអត់? យើងនឹងតាមដានរឿងមួយនេះបន្តទៀតទាំងអស់គ្នា៕
- ១៦ វិច្ឆិកា ២០២១ Fresh News TV អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៦៦១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
- ១៦ វិច្ឆិកា ២០២១ BTV Cambodia សម្តេចតេជោ៖សា្ថប័ន សភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត
- ១៦ វិច្ឆិកា ២០២១ China supports Cambodia to host the Asia-Europe Meeting (ASEM) summit later this month, Chinese Premier Li Keqiang said on Monday, expressing hope that the summit will further promote practical cooperation between Asia and Europe.Li made the remarks during a meeting with Cambodian Prime Minister Samdech Techo Hun Sen via video link. Hun Sen said the two sides should enhance coordination and collaboration over the summit. Cambodia will host the 13th ASEM summit via videoconference on November 25 and 26. The summit, originally scheduled for November last year, was postponed to mid-2021; dates were moved again to the last quarter of 2021 due to the COVID-19 pandemic.
- ១៦ វិច្ឆិកា ២០២១ មួយរៀល កម្ពុជាប្រកាសបិទ គេហទំព័រ ចំនួន ៧៩ ដែលផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ភ្នំពេញ៖ ដោយមានកិច្ចសហការ ជាមួយអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្តីពីការចាត់វិធានការបិទខ្ទប់ គេហទំព័រ ចំនួន៧៩ដែលបានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សូមអំពាវនាវ ដល់សាធារណជន ឲ្យចូលរួមរាយការណ៍ជូន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ៕
- ១៦ វិច្ឆិកា ២០២១ Lim Cheavutha កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំក្រោយ, នាយករដ្ឋមន្ត្រីចិន ចង់ឃើញរាល់កសិផលកម្ពុជា អាចនាំទៅចិនផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសដទៃ
- ១៥ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៥ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥២នាក់ (ឆ្លងសហគមន៌: ៤៨ និង នាំចូល: ៤នាក់) និងមានជាសះស្បេីយ #៥៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៥៨៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៩៧៩ នាក់ និង ស្លាប់ថ្មី ៥នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨៧២នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ ឮ
- ១៥ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer នៅទីបំផុត លោក សម រង្ស៊ី បានចេញមុខមកបដិសេធ លើការចោទប្រកាន់ថា លោកនៅពីក្រោយការចង់បង្កើតគណបក្ស«បេះដូងជាតិ»ដែលមានលោក សៀម ភ្លុក ជាអ្នកចេញមុខ។ ការបដិសេធរបស់លោក សម រង្ស៊ី គឺនៅក្រោយពេលដែលក្រសួងមហាផ្ទៃ មិនចុះបញ្ជីឲ្យគណបក្សថ្មីនេះ និងព្រមានប្តឹងទៅតុលាការដោយចោទថា មានការលួចបន្លំស្នាមមេដៃដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះគណបក្សនេះ។
- ១៥ វិច្ឆិកា ២០២១ KhmerTomorrow សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់មាតុភូមិវិញ អានអត្ថបទ៖
- ១៥ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ទីបំផុតទៅតុលាការសម្រេចដាក់លក់ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ដើម្បីយកទៅសងសម្តេច ហ៊ុន សែន ,សម្តេច ហេង សំរិន ,សម្តេច ស ខេង និងរាជរដ្ឋាភិបាលជាម្ចាស់បំណុល ដែលលោក សម រង្ស៊ី ជំពាក់ ៕
- ១៥ វិច្ឆិកា ២០២១ VOD សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រចលក់ស្នាក់ការកណ្ដាលរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាផ្ទះរបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។
- ១៥ វិច្ឆិកា ២០២១ តុលាការអនុវត្តដីកាលក់ស្នាក់ការកណ្ដាលអតីតគណបក្សសង្គ្រោះជាតិនៅភ្នំពេញ តាមដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែលត្រូវសមត្ថកិច្ចយកទៅបិទនៅមុខស្នាក់ការកណ្ដាលអតីតគណបក្សសង្គ្រោះជាតិ ដែលមានម្ចាស់បំណុលចំនួន៤ផ្សេងៗគ្នា បានលើកឡើងថា ការប្រកាសនេះយោងទៅលើនីតិវិធីមួយចំនួន រួមទាំងបានឃើញសំណុំរឿងអនុត្តវត្តដោយបង្ខំរបស់សាលាដំបូងរាធានីភ្នំពេញ រវាងម្ចាស់បំណុលនៃការអនុវត្តរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន, ម្ចាស់បំណុលនៃការអនុវត្តរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, ម្ចាស់បំណុលនៃការអនុវត្តរបស់រាជរដ្ឋាភិបាល, ម្ចាស់បំណុលនៃការអនុវត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងកូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងសហកូនបំណុល លោកស្រី ជូឡុង សូមូរ៉ា។បើតាមកម្មវត្ថុក្នុងដីកាដដែល សុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមានបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។ ក្នុងដីកានីមួយៗបានបញ្ជាក់នូវទឹកប្រាក់ដែលម្ចាស់បំណុលនីមួយៗទាមទារពីកូនបំណុល ក្នុងនោះ លោក ហេង សំរិន បានទាមទារនូវទឹកប្រាក់ចំនួន២៥០លានរៀល ឬស្មើប្រមាណ៦២ ៥០០ដុល្លារអាមេរិក, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៤ ០០០លានរៀល ឬស្មើប្រមាណ១លានដុល្លារ, រដ្ឋាភិបាលចំនួន១ ៨០០លានរៀល ឬស្មើប្រមាណ៤៥ម៉ឺនដុល្លារ និងលោក ស ខេង ចំនួន២ ០០០លានរៀល ឬស្មើប្រមាណ៥០ម៉ឺនដុល្លារ។ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្ដឹងនោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស។សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកំបាំងមុខដាក់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ហាមមិនឱ្យបោះឆ្នោតនិងឈរឈ្មោះ ក្រោមបទ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។ ក្រៅពីលោក សម រង្ស៊ី សាលក្រមនៅពេលនោះក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមូរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។
- ១៥ វិច្ឆិកា ២០២១ កាលពីខែកក្កដាឆ្នាំ ២០១៦ សាលាដំបូងរាជធានីបានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន និងតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០ លានរៀល និងបង់ពិន័យជូនរដ្ឋ ១០ លានរៀលចំពោះការសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយចោទថា របបរបស់លោក ហេង សំរិន បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ពីបទ «ក្បត់ជាតិ» និងបានភ្ជាប់វីដេអូជាសំឡេងដើមរបស់ព្រះរាជបន្ទូលសម្តេច សីហនុ ដែលព្រះអង្គរិះគន់វៀតណាមថា បានបន្តបញ្ច្រាបកម្លាំងពិសេសចូលក្នុងជួរបក្សកាន់អំណាចបច្ចុប្បន្នជាដើម ទាំងមេធាវីលោក ហេង សំរិន និងមេធាវីលោក សម រង្ស៊ី បានប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចនេះ ប៉ុន្តែក្រោយមកសាលាឧទ្ធរណ៍បានបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់ចំនួន ២៥០ លានរៀល ខណៈតុលាការកំពូលកាលពីខែវិចិ្ឆកាឆ្នាំ ២០១៧ បានតម្កល់សាលដីកាសាលាឧទ្ធរណ៍។ សំណុំរឿងទី ២ លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីកាលពីខែធ្នូ ឆ្នាំ ២០១៧ សម្រេចឲ្យលោកចាញ់ក្ដីលើបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈដែលប្ដឹងដោយមេធាវីលោក ហ៊ុន សែន នឹងបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តលោក ហ៊ុន សែន ចំនួន ១ លានដុល្លារ ចំពោះការចោទថាលោក ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន ១ លានដុល្លារជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។
- ១៥ វិច្ឆិកា ២០២១ សាច់គោ Steak 🥩 ខ្មែរដំបូងគេ រស់ជាតិឆ្ងាញ់ប្លែកខុសពីសាច់គោធម្មតា របស់ កសិដ្ធានខ្មែរនៅបាត់ដំបង តម្លៃ 0,5kg =24000 រៀល 1kg =48000 រៀល មាន អនាម័យ រស់ជាតិឆ្ងាញ់ព្រមទាំងការវេចខ្ចប់យ៉ាងត្រឹមត្រូវ (12 USD/Kg !)
- ១៥ វិច្ឆិកា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ប្រមុខដឹកនាំកម្ពុជា-ចិន ឯកភាពគ្នាដាក់ឱ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករាខាងមុខ..
- ១៤ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៤ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥៥នាក់ (ឆ្លងសហគមន៌: ៤៩ និង នាំចូល: ៦នាក់) និងមានជាសះស្បេីយ #៦២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៥៣៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៩២៤ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨៦៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៤ វិច្ឆិកា ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥នាក់, ជាសះស្បើយ៦២នាក់, ស្លាប់ចំនួន៦នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង) (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥នាក់, អ្នកជំងឺចំនួន៦២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។
- ១៤ វិច្ឆិកា ២០២១ Mono Tep សហរដ្ឋអាមេរិកជួបហានីភ័យធំ ! កម្ពុជព្រមានផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ព្រោះតែ សហរដ្ឋអាមេរិក ហ៊ានដាក់ទណ្ឌកម្មនម្រ្តីរបបហ៊ុបសែន !
- ១៤ វិច្ឆិកា ២០២១ អេង ពន្លក មុននឹងផ្តាច់ទំនាក់ទំនងនឹងអាមេរិក គួរតែបញ្ឈប់ការចាយប្រាក់ដុល្លារអាមេរិកនៅស្រុកខ្មែរជាមុនសិន។ បេីឈប់ចាយលុយដុល្លារបានក៏ល្អម្យ៉ាងដែរកុំអោយអាមេរិកចោទថាស្រុកខ្មែរជាស្រុកលាងលុយទៀត។
- ១៤ វិច្ឆិកា ២០២១ Chansophea Ung Breaking news ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើភ្ញៀវ មកពីក្រៅប្រទេស ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងពីរដូសរួច
- ១៤ វិច្ឆិកា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត សម្តេចតេជោ ហ៊ុន សែន: សម្រាប់អ្នកធ្វើដំណើរមកកម្ពុជា ចាប់ពីពេលនេះ មិនតម្រូវអោយធ្វើចត្តាឡីស័កទៀតឡើយ គ្រាន់តែតម្រូវអោយយកសំណាក ហើយរង់ចាំលទ្ធផលតេស្តនៅផ្ទះរបស់ខ្លួន ឫទីកន្លែងស្នាក់នៅរបស់ខ្លួន!
- ១៤ វិច្ឆិកា ២០២១ ប្រន សំបូរ អាន ខ្លឹមសារលិខិត របស់ ក្រសួងការបទេស សារចុះ សារឡើង ៥ដងហើយ ដូចគ្មានពាក្យណាមួយ ដែលសរសររថា កម្ពុជា ព្រមានផ្តាច់ទំនាក់ទំនង ជាមួយអាមេរិក ដូចអង្គភាពសារព័ត៌មាន ខេមបូឌាលី និងក្រុមសកម្មជន ផ្សពផ្សាយឡើយ ៕
- ១៤ វិច្ឆិកា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ដែលបានធ្វើដំណើរតាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយម៉ាស៊ីន PCR ។
- ១៤ វិច្ឆិកា ២០២១ Thmey Thmey ត្រឹម១០ខែ កម្ពុជាប្រមូលពន្ធដារ បានជាង ២ ៣០០លានដុល្លារ ដែលលើសផែនការជាង៣ភាគរយ
- ១៤ វិច្ឆិកា ២០២១ Khmer press ស្អែកនេះ វ៉ាក់សាំង Astrazeneca ចំនួន ៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងមកដល់កម្ពុជា
- ១៤ វិច្ឆិកា ២០២១ Cam News Center ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកស្រី AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រភព៖ Page Royal du Cambodge
- ១៣ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៣ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦០នាក់ (ឆ្លងសហគមន៌: ៥៣ និង នាំចូល: ៧) និងមានជាសះស្បេីយ #៦៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៤៨១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៨៦២ នាក់ និង ស្លាប់ថ្មី ៥នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៨៦១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១៣ វិច្ឆិកា ២០២១ Khmer press រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»
- ១៣ វិច្ឆិកា ២០២១ Cam-News ពិតជាត្រឹមត្រូវណាស់ របៀបដាក់ចំណងជើងរបស់កាសែតអនឡាញ ឌឹខេមបូឌា ដេលី ដោយប្រើពាក្យថា«ព្រមានផ្តាច់ទំនាក់ទំនង..» ពាក្យនេះធ្ងន់ណាស់! មិនងាយប្រទេសមួយប្រើពាក្យនេះទៅកាន់ប្រទេសមួយទៀតនោះទេ លើកលែងតែជម្លោះនៃប្រទេសទាំងពីរឈានដល់កម្រិតក្បែរផ្តាច់ទូត ឬបែរចុងកាណុងដាក់គ្នា ហើយវារឹតតែមិនងាយទៅទៀតដែលប្រទេសតូចនិយាយបែបនេះទៅកាន់ប្រទេសធំ។ ដោយឡែក បើយើងមើលទៅសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយកាលពីម្សិលមិញ មិនមានចំណុចណាមួយនិយាយអំពីការព្រមានផ្តាច់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-អាមេរិក ផង! ត្រង់នេះវាបង្ហាញពីភាពខូចរបស់កាសែត ឌឹខេមបូឌា ដេលី នេះ។
- ១៣ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃសុក្រ ទី១២ វិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២២ (22nd ACAMM) តាមរយៈប្រព័ន្ទ Virtual Conference៕
- ១៣ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ពលករខ្មែរមកពីថៃ កំពុងធ្វើចត្តាឡីស័កនៅប៉ោយប៉ែត យកអាល់កុលលាយទឹកក្រូច និងទឹក អូអ៊ិឈិផឹក បណ្តាលឲ្យពុលស្លាប់ ៧នាក់ និងកំពុងសង្រ្គោះជាង១០នាក់ទៀត ៕
- ១៣ វិច្ឆិកា ២០២១ Hen Phearak កុំយកអាល់កុលលាយទឹកឬទឹកក្រូចផឹកអោយសោះប្រយ័ត្នពុលងាប់...ផឹកច្រើនពេទ្យជួយមិនទាន់ទេ!
- ១៣ វិច្ឆិកា ២០២១ KhmerTomorrow សមិទ្ធផលថ្មីឆ្នាំ ២០២១ !! ស្ពានឆ្លងកាត់ទន្លេ ស្ទឹងត្រង់-ក្រូចឆ្មារ រួមនឹងសមិទ្ធផលផ្សេងៗទៀត គ្រោងនឹងសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។
- ១៣ វិច្ឆិកា ២០២១ DAP News អតីតប្រធានគណបក្សខ្មែរឈ្នះ សួង សុភ័ណ្ឌ នឹងត្រូវដោះលែងពី ពន្ធនាគារព្រៃស នៅថ្ងៃសុក្រនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស ពាក់ព័ន្ធបទល្មើស «ញុះញង់បង្កភាពវឹកវរក្នុងសង្គម»
- ១៣ វិច្ឆិកា ២០២១ Sin Sophea-អាស្រឡេវ រ៉ុង ឈុន ត្រូវបានតុលាការដោះលែងហើយ ល្មមកែខ្លួន«គុកមិនមែនសណ្ឋាគារទេ»កុកអាចភ្លេចជុង តែជុងមិនភ្លេចកុកឡើយ -ប្រយ័ត្នជាប់គុកម្តងទៀត ចេញមិនទាន់ផុតពីរបងគុកផង ឡូឡា ក្អេងក្អាង អនាធិបតេយ្យពេញផ្លូវ
- ១៣ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ហាមដាច់ខាតមិនអនុញ្ញាតឲ្យអ្នកគេចវេសមិនចាក់វ៉ាក់សាំងចូលរួមក្នុងមង្គលការ ឯមង្គលការអាចមានអ្នកចូលរួមពី៥០០ទៅ១០០០នាក់ដោយរក្សា គម្កាត និងអាស្រ័យទីតាំង ៕
- ១៣ វិច្ឆិកា ២០២១ VOD Khmer #សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្លួនឱ្យពិចារណាឱ្យបានម៉ត់ចត់ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា #បញ្ហាពុករលួយ និង #សិទ្ធិមនុស្ស នៅកម្ពុជាដែលខ្លួនបានលើកឡើងជាហូរហែ មិនត្រូវបានធ្វើឱ្យប្រសើរឡើង។
- ១៣ វិច្ឆិកា ២០២១ Kley Kley សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសអនុញ្ញាតឱ្យមានភ្ញៀវចូលរួមពិធីមង្គលការ បានពី ៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ និងតាមទំហំទីតាំង ដោយស្របតាមវិធានសុខាភិបាល។
- ១៣ វិច្ឆិកា ២០២១ Vann Saray អាវុធនេះមើលទៅនៅថ្មីៗណាស់។ តើអាវុធទាំងនេះមកពីណា? នរណានាំមក? ក្នុងចេតនាអ្វី? ទោះមិនកើតទាន់សម័យសង្គ្រាម ការឃើញរូបភាពលួចលាក់អាវុធបែបនេះ គួរបារម្ភណាស់។ សង្ឃឹមថា គ្មានចេតនាអាក្រក់ពីក្រុមទុច្ចរិតលើដីកម្ពុជា។ BREAKING: សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
- ១៣ វិច្ឆិកា ២០២១ (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វ័យបត់៣០ដើម បង់៤០បង់ និង អាវុធ M79 ចំនួន០៣ដើម។នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវរុករកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា។ពេលនេះសមត្ថកិច្ច បានយកអាវុធទាំងអស់មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។
- ១៣ វិច្ឆិកា ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមដឹកនាំក្រុមការងារគណៈកម្មការ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
- ១៣ វិច្ឆិកា ២០២១ RFA Khmer ក្រសួងការបរទេស#កម្ពុជាចេញមុខបដិសេធចំពោះការដាក់#ទណ្ឌកម្មរបស់#សហរដ្ឋអាមេរិកមកលើ#មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដែលក្រសួងនេះហៅថា ជាអំណាចយុត្តាធិការហួសព្រំដែន។ អ្នកនាំពាក្យក្រសួងការបរទេសលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកាថា ការដាក់ទណ្ឌកម្មនេះ ជាការបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងមាក់ងាយឯករាជ្យភាព និង#ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
- ១៣ វិច្ឆិកា ២០២១ Chan Born រឿងកាំភ្លើង៖ ប្រមាណ ២ ខែមកនេះ កងកម្លាំងកម្ពុជាតាមព្រំដែន ចាប់បានកាំភ្លើងជាច្រើនដើម រួមទាំងក្រាប់ផង-- ដោយសារតែរកតម្រុយមិនឃើញ បានជាមានការផ្សព្វផ្សាយជាសាធារណៈ ? យោងតាម ឯកសារ ការត់ពន្ធកាំភ្លើងជាទូទៅ គឺ សម្រាបផ្គត់ផ្គង កងកម្លាំងរដ្ឋាភិបាល អ៊ុងសានស៊ូជី ដែលបង្កើតនៅក្រៅប្រទេស។ នៅថៃ ឥណ្ឌា ចិន សុទ្ធតែមានរបាយការណ៍ រត់ពន្ធអាវុធចូលភូមារ ដោយទូទាត់ជា គ្រឿងញៀន ។ កាលខែមុន កងកម្លាំងស្ម័គ្រចិត្តរបស់ ស៊ូជី ជាជនជាតិ អឺរ៉ុប ចូលតស៊ូដែរ តែគ្មានកាភ្លើងល្អប្រើទេ !!
- ១៣ វិច្ឆិកា ២០២១ Vann Saray TOP NEWS: ក្រសួងការពារជាតិកម្ពុជា ប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក
- ១៣ វិច្ឆិកា ២០២១ ENN Hot news ប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង ៣០ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់វិទ្យុបាយ័នមុននេះបន្តិចថា តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ សមត្ថកិច្ចបានទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធM79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់ ។ បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវជ្រាវប្រភពអាវុធ៕
- ១៣ វិច្ឆិកា ២០២១ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 នាថ្ងៃទី១០ខែវិច្ឆិកា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិន ត្រូវបានបញ្ចប់រួចរាល់។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធស្ពានខាងលើនាថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។ នេះគឺជាស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ 11月10日,柬磅湛省政府发布通告称,由中国政府援建的磅湛省成东县至特本克蒙省哥士马县跨河大桥目前已竣工,洪森首相将于本月22日出 席开通仪式。这是中方援柬的第8座大桥。
- ១៣ វិច្ឆិកា ២០២១ Rasmei Kampuchea Daily អ្នកទោសទម្លុះគុករត់នៅសល់ពីរនាក់ទៀត៖សមត្ថកិច្ចប្រកាសផ្ដល់រង្វាន់ពីការរកឃើញទណ្ឌិតកំពុងលាក់ខ្លួន
- ១៣ វិច្ឆិកា ២០២១ DAP News លោក សយ សុភាព៖ មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធ៌ម ព្រោះកត្តា ភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរ និងកំពង់ផែរាម
- ១៣ វិច្ឆិកា ២០២១ Rasmei Kampuchea Daily កូវីដ១៩៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញ អ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៦០ នាក់, ជាសះស្បើយ ៦៥ នាក់, ស្លាប់ ៥ នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង)
- ១៣ វិច្ឆិកា ២០២១ Soy Sopheap Official សុី អាយ អេ(CIA) អន់ មិនអាចទិញ ទឹកចិត្ត មេទ័ពខ្មែរបាន រករឿង ដាក់ទណ្ឌកម្ម និង មិនឱ្យទិដ្ឋាការចូលទឹកដីអ្នកឯង។ បន្តិចទៀត ខ្ញុំ នឹងមាន អត្ថាធិប្បាយលើបញ្ហានេះ។ សូម រង់ចាំ ទស្សនា។ សូម អរគុណ
- ១៣ វិច្ឆិកា ២០២១ Grand News - ព័ត៌មានគ្មានព្រំដែន (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»។សៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» មានកំរាស់៣៦ទំព័រ ដែលមានគោលបំណង គ្រប់គ្រងហានិភ័យក្នុងសុខភាពសាធារណៈ ឲ្យនៅទាបបំផុត ជាពិសេសការធ្លាក់ខ្លួនឈឺ និងការបាត់បង់ជីវិត ខណៈដែលសកម្មភាពសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេស គ្រប់ផ្នែក-គ្រប់វិស័យត្រូវបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញជាបណ្ដើរៗ។
- ១៣ វិច្ឆិកា ២០២១ Sethakeck News សម្តេច ក្រឡាហោម ស ខេ ង ឧ បក នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ជួយ រាយការណ៍ ប្រាប់ សមត្ថកិច្ច ចំពោះ ទណ្ឌិត ២ នាក់ ក្នុង ចំណោម ៧ នាក់ ដែល ហែក គុក រត់ ចេញ ដើម្បី ចាប់ ដាក់ ពន្ធនាគារ វិញ ស្ទឹងត្រែងៈ ទន្ទឹមនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានបញ្ជាឱ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើងដោយធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារផងដែរ។
- ១២ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១២ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៣នាក់ (ឆ្លងសហគមន៌: ៥៥ និង នាំចូល: ៨) និងមានជាសះស្បេីយ #៦៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩៤២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៧៩៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ១២ វិច្ឆិកា ២០២១ COMFREL អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធថា លោកមិនបានប្រព្រឹត្តអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ដូចតាមការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលទើបនឹងដាក់ទណ្ឌកម្មមកលើរូបលោកនោះទេ។ លោកអះអាងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ វិច្ឆិកាថា លោកមិនបានទៅឃុបឃិតជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជានោះទេ។ យ៉ាងនេះក្ដី លោកថា លោកព្រួយបារម្ភដែលសហរដ្ឋអាមេរិកពង្រីកទណ្ឌកម្មនេះមកលើកូនៗ បង្កើតរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ប្រភពRFA
- ១២ វិច្ឆិកា ២០២១ Hout Songhak ពលករខ្មែរពុលអាល់កុល លាយភេសជ្ជៈ ចំនួន ២១ នាក់ស្លាប់កើនដល់ ៧ នាក់ រហូតដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានកើតឡើងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ដែលយកអាល់កុលលាងដៃលាយភេជ្ជៈផឹកពុលស្លាប់កើនឡើង ៧នាក់ មានស្រីម្នាក់។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យអ្នកសារព័ត៍មានដឹងថា កាលវេលាម៉ោង២រសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១នៅមណ្ឌលចត្តាឡីស័កកូបធំស្ថិតភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានករណីពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័កមានអាការៈក្អួតចង្អោចំនួន ២១ នាក់ស្រី២នាក់ បន្ទាប់ពីនាំគ្នាយកអាល់កុលលាងដៃលាយជាមួយភេសជ្ជៈ ស្ទីង និងតែអូអ៊ីឈីក និងទឹកក្រូចទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រា បណ្តាលពុលអាចផឹកជាច្រើនក្រុមក្នុង១ក្រុមមាន៤ទៅ៥នាក់។
- ១២ វិច្ឆិកា ២០២១ Chan Born ចូលរួមសោកស្តាយ បងប្អូនពលករធ្វើ ចត្តាឡឺស័ក្តិនៅ ប៉ោយប៉ែត អប់សុខពេល នាំគ្នា យក អាល់កុល លាយភេសជ្ជៈ បណ្តាលពុលស្លាប់ ៧ នាក់។ ហេតុអ្វីកន្លងមក គេយកអាល់កុលតាម មន្ទីរពេទ្យ ឬ មណ្ទលសុខភាព មកលាយទឹកផង ម៉េចមិនពុលស្លាប់?--ខ្ញុំសូមបកស្រាយថា អាលកុល Alcohol ប្រែថា ស្រា តែខុសគ្នា អាល់កុលពុល ផលិតចេញពី ជ័រកៅស៊ូដែលគេចាក់ធ្វើថ្នល់ Rubbing Alcohol គេយកធុងកស៊ូ ដុតបិទចេញដូចជាស្រា ឬ អាលកុល តែពុល! ខុសពី Alcohol ផលិតចេញពី អង្ករ ពោត ដំឡូងមី ឬ ល្ពៅ ។ ដូច្នេះ ទទួលទាន សួរនាំគ្នាថា ស្រាអង្ករ? ឬ ស្រាកៅស៊ូ? ឬ ស្រាអង់ទ្រីន?
- ១២ វិច្ឆិកា ២០២១ Chantha Muth លោក រ៉ុង ឈុន ត្រូវបានដោះលែង! នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សាលាឧទ្ធរណ៍ បានសម្រេចបន្ថយទោសលោក រ៉ុង ឈុន ដែលត្រូវជាប់ពន្ធនាគារ ២៤ខែ (២ឆ្នាំ) មកនៅត្រឹម ១៥ខែ ១១ថ្ងៃវិញ។ ទោស ៨ខែ ១៩ថ្ងៃទៀតរបស់លោកត្រូវព្យួរ (មិនជាប់ពន្ធនាគារ)។ លោកត្រូវបានតុលាការចេញដីកាឃុំខ្លួន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ គិតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺគ្រប់រយៈពេល ១៥ខែ ១១ថ្ងៃត្រឹម ដែលលោកនឹងត្រូវដោះលែង។ សូមចូលរួមអបអរសាទរលោកគ្រូ ដែលទទួលបានសេរីភាពវិញ!
- ១២ វិច្ឆិកា ២០២១ Rasmei Kampuchea Daily ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការថវិកា ប្រមាណ ៤៨ ពាន់លានដុល្លារ អាមេរិក ដើម្បី អនុវត្តគម្រោងចំនួន ៣៣០ ក្នុងផែនការមេ ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ
- ១២ វិច្ឆិកា ២០២១ Koh Santepheap Daily សម្តេចតេជោ បានប្រកាសជាសាធារណៈថា សម្តេចពេលនេះ គឺមានអនាគតចៅប្រសាម្នាក់ហើយសាលាឧទ្ធរណ៍រាជធានីភ្នំពេញ សាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ១៥ ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ ។ កញ្ញា កន្និកា ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៥ ខែ និង ៥ថ្ងៃ នៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។ រីឯលោក និមល ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៤ ខែ និង ២៤ ថ្ងៃនៃទោសសរុបចំនួន ២០ ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។ លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បានជាប់ពន្ធនាគារអស់រយៈពេលជាង ១៥ខែ មកហើយ រីឯលោក តុន និមល បានជាប់ពន្ធនាគារអស់រយៈពេលជាង ១២ខែ ។ ក្រៅពីនេះ អ្នកទាំងបីក៏ត្រូវបានសាលាឧទ្ធរណ៍ បានសម្រេចព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង ដោយតម្រូវឱ្យអ្នកទាំងបី គោរពនូវវិធានការដ៏តឹងរ៉ឹងជាច្រើន ដូចជាមិនអាចទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូនព្រះរាជអាជ្ញានៅពេលអ្នកទាំងបីផ្លាស់ប្តូរទីលំនៅ ឬការងារ យោងតាមមាត្រា ១១៩ និង ១២០ នៃក្រមព្រហ្មទណ្ឌ ។
- ១២ វិច្ឆិកា ២០២១ VOD Khmer មនុស្ស៧នាក់បានស្លាប់ និងជាង១០នាក់ទៀតកំពុងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យ ក្រោយពួកគេយកអាល់កុលលាយជាមួយទឹកភេសជ្ជៈផឹក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យបក្សបេះដូងជាតិ និងប្តឹងស្ថាបនិកទៅតុលាការថែមទៀតរឿងបន្លំស្នាមមេដៃ ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចមិនចុះបញ្ជីជាគណបក្សនយោបាយផ្លូវការដល់គណបក្សបេះដូងជាតិឡើយ។ នេះបើតាមរបាយការណ៍របស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយនឹងការមិនចុះបញ្ជីឱ្យ ក្រសួងមហាផ្ទៃក៏គ្រោងនឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅកាន់តុលាការថែមទៀត ដោយសារតែបានក្លែងបន្លំស្នាមមេដៃ។ ប៉ុន្តែ ស្ថាបនិកបក្សនេះថា របាយការណ៍នេះមិនសមទំនងទាល់តែសោះ។ ក្រសួងមហាផ្ទៃកម្ពុជាបានអះអាងថា អគ្គស្នងការនគរបាលជាតិបានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន៤.៧៨១ស្នាមមេដៃ ប្រុសមាន២.៤៥២ស្នាមមេដៃ និងស្រីចំនួន២.៣២៩ស្នាមមេដៃ។ ប៉ុន្តែ អគ្គស្នងការនគរបាលជាតិ បានរកឃើញថា ស្នាមមេដៃ២០នាក់ខុសពីស្នាមមេដៃក្នុងអត្តសញ្ញាណបណ្ណ ខណៈស្នាមមេដៃចំនួន២០នាក់ផ្តិតលើឈ្មោះបុគ្គល៥៤នាក់ និងស្នាមមេដៃ៧៤នាក់ជាការក្លែងស្នាមមេដៃ។ បន្ថែមលើនេះ ស្នាមមេដៃ២៨៧នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គល៥នាក់ផ្តិតលើឈ្មោះបុគ្គល២១នាក់។
- ១១ វិច្ឆិកា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩📢 ស្ថានភាពជំងឺ #កូវីដ១៩ នៅ #ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៖🟡 អ្នកឆ្លងថ្មី ចំនួន ៦៦ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)🟢 ជាសះស្បើយ ចំនួន ៧១ នាក់🔴 អ្នកស្លាប់ ចំនួន ០៥ នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់)🙏✅នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ #ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
- ១១ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នាយសេនាធិការកងទ័ពជើងគោក អញ្ជើញជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ របស់កងទ័ពជើងគោក ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ។
- ១១ វិច្ឆិកា ២០២១ Theary C. Seng វឿង សំណាង និង វឿន វាសនា (ក្រញូង ព្រៃឡង់) ត្រូវបាន អាជ្ញាធរថៃ ចាប់ខ្លួន កាលពីយប់ ថ្ងៃច័ន្ទ ៨ វិច្ឆិកា ២០២១ (៧យប់) និងបញ្ជូនទៅ ឲ្យរបបក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ៍ ៩ វិច្ឆិកា ចេញពីទីក្រុង បាងកក ប្រទេស ថៃ។ Over the past years, I’ve befriended political exiles in Thailand who have been refugee status by the United Nations. These two young men—Veurn Veasna and Veurn Samnang—friends and colleagues of my exiled friends, were detained on Nov. 8 at 7 pm by the Thai government even though they have UN refugee status and sent back to the Hun Sen regime yesterday, Nov. 9. My exiled friends in Bangkok with UN refugee status have similar charges as me—treason and incitement. As well as praying for protection for these two young political refugees, now repatriated by Thailand into Hun Sen’s grip, please mobilize your networks and power of influence to help these two brave political activists now in grave danger.
- ១១ វិច្ឆិកា ២០២១ Sin Sophea -អាគុក នាង សុឃុន មិនយូរទេអាជ្ញាធរថៃនឹងចាប់វាយខ្នោះដូចអា វឿង សំណាង និងអាក្រញូង ព្រៃឡង់ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាដើម្បីញាត់គុក ព្រោះអា នាង សុឃុន វារស់នៅលើទឹកដីគេហើយ វាថ្កោលទោសគេទៀត ពិតជាល្ងង់មែន -អានាង សុឃុន ធ្លាប់ជាប់នៅកម្ពុជាម្តងហើយ ពីបទប្លន់រំលោភសម្លាប់ក្មេងយកក្រវិល២ហ៊ុន\សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អញ្ជើញដឹកនាំ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន(ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អូស្រ្តាលី តាមរយៈវិដេអូពីចម្ងាយខណៈកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅប្រទេសប្រុយណេដែលជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
- ១១ វិច្ឆិកា ២០២១ COMFREL លោក ហ៊ុន សែន បានប្រកាសតាមចាប់ខ្លួនអតីតព្រះសង្ឃមួយរូបនេះ។ លោក ហ៊ុន សែន ចាត់ទុកកំណាព្យរបស់សកម្មជនរូបនេះពោរពេញដោយហិង្សា ហើយត្រូវតែផ្ដាច់ប្ដូរបំបាត់ចោលទ្រឹស្ដី និងសកម្មភាពជ្រុលនិយមនេះឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ លោកបញ្ជាឲ្យនគរបាលស្វែងរកលោក វឿន វាសនា នៅប្រទេសថៃ។មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ វិច្ឆិកាថា លោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាវិញ។ប្រភពRFAលោក វឿន វាសនា អតីតសកម្មជនព្រះសង្ឃការពារព្រៃឡង់ ខេត្តស្ទឹងត្រែង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្វែងរកតាមចាប់ខ្លួន។ អតីតព្រះសង្ឃដែលជាសកម្មជនការពារព្រៃឡង់ និងជាសកម្មជននយោបាយម្នាក់ គឺលោក វឿន វាសនា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ រក្សាជំហរថា នឹងបន្តសកម្មភាពសង្គម និងការពារព្រៃឈើ ដើម្បីផលប្រយោជន៍ជាតិ បើទោះបីជាលោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនលោកក្តី។ លោក វឿន វាសនា បានលាចាកសិក្ខាបទ (សឹក) ក្នុងពេលកំពុងភៀសខ្លួននៅប្រទេសថៃ ដោយសារព្រះសង្ឃនៅប្រទេសនេះ ពុំអនុញ្ញាតឱ្យគង់ស្នាក់នៅក្នុងវត្តឡើយ ព្រោះខ្លាចឆ្លង រាលដាលជំងឺកូវីដ-១៩ ។ តើអតីតសង្ឃជាសកម្មជនព្រៃឡង់រូបនះ មានប្រវត្តិតស៊ូបែបណាដើម្បីការពារព្រៃឈើ?ជាកូនកំព្រាឪពុកម្ដាយតាំងពីកុមារភាព មានស្រុកកំណើតក្នុងខេត្តស្ទឹងត្រែង គឺលោក វឿន វាសនា រស់នៅជាមួយម្តាយអ៊ុំ និងឪពុកអ៊ុំបង្កើត នៅតំបន់ដាច់ស្រយាលមួយ ជាប់ដែនជម្រកសត្វព្រៃឡង់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកកើតបាន ៧ថ្ងៃ ម្តាយស្លាប់ចោល ទាំងគ្មានទឹកដោះឱ្យបៅ ហើយម្តាយធំរបស់លោក បានបំបៅផ្លែចេកទុំជំនួសទឹកដោះ រហូតដល់វ័យ ១៥ឆ្នាំ ទើបលោកដុះធ្មេញ ដូចកុមារធម្មតា ដោយសារបៀមជញ្ជក់តែផ្លែចេក។ បុរសសម្បុរខ្មៅស្រអែម ជាម្ចាស់ហ្វេសបុកក្រញូងព្រៃឡង់ បានបួសជាសង្ឃរយៈពេល២ដងមកហើយ ដោយលើកទីមួយបួសនៅវត្តចម្ការលើ ក្នុងស្រុកថាឡាបរិវ៉ាត់នៅឆ្នាំ ២០០០ រហូតដល់ឆ្នាំ២០០៨ លោកបានលាចាកសិក្ខាបទ។ លោក វឿន វាសនា មានវ័យ ៤១ឆ្នាំ មានបងប្អូន ៤នាក់ ហើយលោកជាកូនពៅ រស់នៅខេត្តស្ទឹងត្រែង។ ឪពុកបង្កើតរបស់លោកបានស្លាប់ ដោយជាន់មីននៅស្រុកថាឡាបរិវ៉ាត់ កាលពីឆ្នាំ១៩៩៥ ក្នុងពេលធ្វើទាហានរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ https://www.rfa.org/khmer/news/human-rights/the-profile-of-one-forest-activist-vouen-veasna-who-was-threaten-to-arrest-by-hun-sen-10192021164603.html
- ១១ វិច្ឆិកា ២០២១ រឿងធំហើយ! សម្តេចហ៊ុន សែន បញ្ជាឱ្យនគរបាលស្រាវជ្រាវម្ចាស់គណនីហ្វេសប៊ុក «ព្រៃឡង់ ក្រញូង» រាជធានីភ្នំពេញ៖ គណនីហ្វេកសបុកមួយឈ្មោះ «ព្រៃឡង់ ក្រញូង» បានចូលផុសកំណាព្យប្រកបដោយពាក្យហិង្សា នៅលើអត្ថបទមួយក្នុងផេកសម្តេចតេជោ ហ៊ុន សែន ដែលផុសអំពីរូបថតចៅប្រុស សម្តេច។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ពាក្យពេចន៍ដែលជននេះបានសរសេរ គឺជាសំណេរដែលពោរពេញដោយហិង្សា និងជាសកម្មភាពក្រុមជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យនគរបាលស្រាវជ្រាវម្ចាស់គណនីហ្វេកសបុកឈ្មោះ «ព្រៃឡង់ ក្រញូង» ផងដែរ។តបនឹងការផុសប្រមាថរបស់ជននេះ សម្តេចតេជោ ហ៊ុន បានសរសេរឆ្លើយតបយ៉ាងថា៖ «សូមបងប្អូនជនរួមជាតិអាននូវសំណេរនេះដែលពោពេញដោយហិង្សា។ នេះជាមូលហេតុដែលខ្ញុំត្រូវតែប្តូផ្តាច់បំបាត់ចោលទ្រឹស្តី និងសកម្មភាពក្រុមជ្រុលនិយម ឱ្យខានតែបានទោះដោយតម្លៃណាក៏ដោយ។ ខ្ញុំបានរំលាយចោលអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហមមួយរួចទៅហើយ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាព និងអភិវឌ្ឍដូចសពថ្ងៃនេះ។ ពេលនេះមាននៅសល់ក្រុមឧទ្ទាមជ្រុលនិយម ដែលចាំបាច់ត្រូវកំចាត់ចោលទើបសន្តិភាពត្រូវបានការពារ។ សង្ឃឹមថា ខាងនគរបាលស្វែងរកមនុស្សនេះ តើគេនៅឯណា ក្នុងឬក្រៅប្រទេស?»។ យោងតាមឯកសារដែលសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចូល ហ្វេកសបុកឈ្មោះ «ព្រៃឡង់ ក្រញូង» មានម្ចាស់ពិតឈ្មោះ វឿន វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ឈ្មោះ វឿន វាសនា នេះធ្លាប់ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បង្គាប់ឱ្យអាជ្ញាធរតាមចាប់ខ្លួន ក្រោមបទចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ និងបទញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បច្ចុប្បន្ន ជនឈ្មោះ វឿន វាសនា កំពុងរស់នៅប្រទេសថៃ ហើយបុគ្គលនេះគឺជាម្ចាស់គណនីហ្វេសបុកឈ្មោះ «ព្រៃឡង់ ក្រញូង» និងគណនីពីរផ្សេងទៀតដូចជា «ក្រញូង ព្រៃឡង់» និង«ផាន ស៊ី» ហើយជននេះ គឺជាសមាជិកក្រុមទូរទស្សន៍គណបក្សសង្គ្រោះជាតិ អូស្ត្រាលី ញ៉ូស៊ីឡែន ប្រចាំប្រទេសថៃ ៕កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ម្ចាស់ហ្វេសប៊ុកគ្រញូងព្រៃឡង់ លោក វឿន វាសនា បានចូលទៅបញ្ចេញមតិជាអត្ថបទកំណាព្យ (Comment) លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយសរសេរកំណាព្យរិះគន់ថា លោក ហ៊ុន សែន កែច្បាប់បំផ្លាញជាតិនិងដឹកនាំប្រទេសធ្វើឲ្យរលាយទឹកដីព្រៃឈើ៖ «សំណូមពរទៅលោក ហ៊ុន សែន ការកាន់អំណាច រស់ក្នុងភាពមានបាន ស្ដុកស្ដម្ភស្កឹមស្កៃ ប្រសើរជាងរាស្ត្រ ដើរសុំទានតាមចិញ្ចើមថ្នល់វាលើសលុបទៅហើយ។ អ៊ីចឹង គួរណាស់តែលោក ហ៊ុន សែន ហ្នឹងយកអំណាច និងមាសប្រាក់ ទ្រព្យរបស់ខ្លួន ចែករំលែកឱ្យពលរដ្ឋរស់ផង។ លោកត្រូវចេះទទួលភាពរិះគន់ របស់ប្រជារាស្ត្រ»។
- ១១ វិច្ឆិកា ២០២១ Fresh News ព្រះមហាក្ សត្របានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេសបារាំង (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
- ១១ វិច្ឆិកា ២០២១ COMFREL សាលាឧទ្ធរណ៍ បានបន្ថយទោសជាប់ពន្ធនាគារឲ្យលោក ប៉ែន ច័ន្ទសង្គ្រាម សមាជិកក្រុមប្រឹក្សាសង្កាត់ដូនពេញរបស់អតីតគណបក្សសង្គ្រោះជាតិ ពី១៨ខែ មកនៅត្រឹម១០ខែ២០ថ្ងៃវិញ។ ទោស៧ខែ១០ទៀត ត្រូវព្យួរ (មិនស្ថិតក្នុងពន្ធនាគារ)។ ការសម្រេចរបស់សាលាឧទ្ធរណ៍ ត្រូវបានប្រកាសក្នុងសវនាការ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
- ១១ វិច្ឆិកា ២០២១ DAP Newsព្រះមហាក្សត្រ យាងដល់ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាពភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។នេះបើយោង លោក កេត សុផាន់ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ។លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
- ១១ វិច្ឆិកា ២០២១ sabay លោកសេនាប្រមុខ Kim Jong-un ផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រកម្ពុជា នាឱកាសអបអរសាទរទិវាឯករាជ្យជាតិ
- ១១ វិច្ឆិកា ២០២១ THMEYTHMEY.COM លោក ផៃ ស៊ីផាន៖ គ្មានភាពចាំបាច់ស៊ើបលើមន្ត្រីខ្មែរ២រូបដែលអាម៉េរិកដាក់ទណ្ឌកម្ម ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើមន្ត្រីជាន់ខ្ពស់យោធា ពីររូប គឺជារឿងអយុត្តិធម៌ ដែលសម្រេចឡើងដោយឯកតោភាគី ដូច្នេះគ្មានឡើយការស៊ើបអង្កេត និងការបកស្រាយត្រឡប់ទៅវិញពីភាគីកម្ពុជា។ ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហាញឈ្មោះ មន្រី្តយោធាកម្ពុជា ពីររូប គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលត្រូវបានសម្រេចដាក់បញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើរពុករលួយ។ អាម៉េរិកបានចោទថា មន្រី្តទាំងពីររូបនេះ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើគម្រោងសាងសង់អគារមូលដ្ឋានយោធាជើងទឹករាម។
- ១១ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា២រូបបន្ថែមទៀត គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា។ អាមេរិកបានសម្រេចមិនអនុញ្ញាតឱ្យពួកគេទាំង២ចូលក្នុងទឹកដីអាមេរិកឡើយ។ មូលហេតុ គឺអាមេរិកចោទប្រកាន់ពួកគេថា បានប្រព្រឹត្តអំពើពុករលួយនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
- ១១ វិច្ឆិកា ២០២១ Um Sam An វគ្គក្រោយដល់វេនលោក ហ៊ុន សែន និងក្រុមគ្រួសារហើយ។ សូមស្នើអោយសហរដ្ឋអាមេរិកបណ្តេញកូនអ្នកធំដែលកំពុងរៀននៅសហរដ្ឋអាមេរិកនិងសាច់ញាតិអ្នកធំកំពុងរស់នៅអាមេរិកអោយត្រលប់ទៅស្រុកខ្មែរវិញ នៅពេលទណ្ឌកម្មបន្ថែមទៀតរបស់អាមេរិកលើមន្រ្តីនៃរបបលោក ហ៊ុន សែន ហើយត្រូវរឹបអូសផ្ទះនិងទ្រព្យសម្បត្តិក្រុមគ្រួសារអ្នកធំនៅអាមេរិក យកទៅជួយអ្នកក្រនៅស្រុកខ្មែរ ព្រោះទ្រព្យទាំងនោះបានមកពីអំពើពុករលួយ។ ម្សិលមិញនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូបគឺ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក។
- ១១ វិច្ឆិកា ២០២១ Chan Born : ថ្ងៃនេះគេផ្សាយច្រើនរឿងអាមេរិក អុកឡុក ដាក់ទណ្ឌកម្មទាក់ទង ការចង់បានមូលដ្ឋានយោធាកម្ពុជា។ កន្លងមកធ្លាប់មាន ការវិភាគ វែកញែកថា ម៉េចកម្ពូជាមិនកសាងទំនាក់ទំនងល្អ ៩០%ជាមួយ អាមេរិកទៅ? ចាំបាច់ ល្អក់កករជាមួយ អាមេរិកធ្វើអី?-- ផ្នែកជំនាញយោធា សន្តិសុខ សង្រ្គាម គេប្រាប់ថា អាមេរិកចង់ធ្លាប់ ធ្វើរឿងចឹងៗ នៅ ហ្វីលីពីន វៀតណាម.ថៃ កូរ៉េត្បូង តៃវ៉ាន់... គឺចង់បាន មូលដ្ឋានយោធា ដំបូងអាមេរិក សុំមូលដ្ឋានជើងទឹក បន្ទាប់គាត់ថា នាវាគាត់ថ្លៃណាស់ ដូច្នេះត្រូវការ មូលដ្ឋានជើងគោកដើម្បីការពារជើងទឹក ៥ ឆ្នាំក្រោយមក អាមេរិកថា ត្រូវការមូលដ្ឋានទ័ពអាកាស ដើម្បីការពារជើងគោក..សរុបទៅ គឺប្រទេសនោះ ក្លាយជាមួលដ្ឋានជើងគោក ជើងទឹក ជើងអាកាស។ បើសិន ទ័ពអាមេរិកចូល គឺមិនងាយចេញទេ ដូចជា កូរ៉េ ជប៉ុន ១០០ ឆ្នាំក៍មិនចេញដែរ !!!--ដោយដឹងថា អាមេរិកក្បាលខូចចឹង បានជា កម្ពុជាតម្រូវឲ្យ មានសភា យល់ព្រមជាមុន មុនសម្រេចចិត្ត ជួល ឬ ធ្វើសម្បទាន ផែនទី សង្រ្គាម ដែលកម្ពុជា ជាទីតាំងល្អណាស់ សម្រាប់ កងទ័ពជើងទឹក អាមេរិក ឬ ជប៉ុន អគ្លេស ចូលទៅដី ថៃ និង ភូមារ ទៅ ព្រំដែន ចិន !
- ១១ វិច្ឆិកា ២០២១ Khmer press មិនបាច់ពិបាកដើរចែកធៀបដូចមុនទៀតឡើយ! ក្រសួងវប្បធម៌ ស្នើឲ្យម្ចាស់ដើមការអញ្ជើញភ្ញៀវតាមទូរស័ព្ទ ឬបណ្ដាញសង្គម និងចងដៃតាមប្រព័ន្ធធនាគា News Fast បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដោយឡែកពីគ្នានៅថ្ងៃពុធនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះឧត្តមសេនីយ៍កំពូលពីររូបទៀតគឺ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ។
- ១១ វិច្ឆិកា ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ១១ វិច្ឆិកា ២០២១ DAP News អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ ដែលចំណាយ៦០លានដុល្លារ ចាប់ផ្ដើមសាងសង់ហើយ
- ១១ វិច្ឆិកា ២០២១ VOA Khmer ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកមកលើនាយឧត្តមសេនីយ៍កំពូលៗ២រូបរបស់កម្ពុជា មានទំនាក់ទំនងនឹងការវិវឌ្ឍថ្មីៗរបស់កម្ពុជា ដែលមិនអាចធ្វើឲ្យប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា។ នេះ ជាការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
- ១០ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១០ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៥នាក់ (ឆ្លងសហគមន៌: ៥៨ និង នាំចូល: ៧) និងមានជាសះស្បេីយ #៦៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩២៩២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៦៥៩ នាក់ និង ស្លាប់ថ្មី ៥នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨៤៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ១០ វិច្ឆិកា ២០២១ KhmerTomorrow ចាប់បាន ៣នាក់មកវិញហើយ ក្នុងចំណោមអ្នកទោស ៧នាក់ ដែលបានហែកគុកខេត្តស្ទឹងត្រែង និងនៅសល់ ៤នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
- Chan Born កំពូលវីរបណ្ឌិតវិទូ៖ កំពុងល្បីម្នាក់នេះ ឈ្មោះ ស្រុន ស្រ៊ន - ក្នុងខួរក្បាលគាត់ គឺ ពេញចិត្តចំពៅះ ២៣ តុលា ១៩៩១ ជាកិច្ជព្រមព្រៀងក្រុង ប៉ារីស ដែលខ្លឹមសារនិយាយថា " បរទេសត្រូវប្រគល់ដីខ្មែរមកឲ្យខ្មែរវិញ" ចំណុចនេះ គាត់ថា ដីខ្មែរពី ពីដើម ដល់ភូមារ ចិន ម៉ាឡេ/នគរស្រីវីរៈ..។ ចំណុច នេះក្រុមគាត់តែងតែ ដៀល ជេរ កងកម្លាំងថា មិនព្រមវ៉ៃ ធ្វើសង្រ្គាម យកដីខ្មែរមកវិញ!។ មនុស្សរបស់បក្ស Moderate តែងតែង ប្រឆាំងបក្សប្រឆាំងផង Opposition ប្រឆាំងរដ្ឋាភិបាលផង ដើម្បីទទួលបាន ថវិការជំនួយ ព្រោះបក្សប្រឆាំងមានភារៈ សហការ ជាមួយ រដ្ឋាភិបាល ដែលនាំឲ្ ម្ចាស់ជំនួយគិតថា ប្រឆាំងមិនសូវលៈ...
- ១០ វិច្ឆិកា ២០២១ VOA Khmer លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ បានព្រមានចាប់ខ្លួនអ្នកហ៊ានអត្ថាធិប្បាយទាក់ទងនឹងការកែប្រែរដ្ឋធម្មនុញ្ញស្តីពីការបង្កើតរដ្ឋាភិបាលពីសំឡេងពីរភាគបីទៅសំឡេង៥០បូក១ ថា មិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩១នៃការបញ្ចប់សង្រ្គាមក្នុងប្រទេស និងរៀបចំដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ។
- ១០ វិច្ឆិកា ២០២១ Hout Songhak ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានណែនាំឲ្យអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍បុណ្យ និងពិធីនានាត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានណែនាំឲ្យអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍បុណ្យ និងពិធីនានាត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code ហើយកាត់នំ បោះផ្កា និងពិធីបន្ទាប់បន្សំផ្សេងៗ គប្បីត្រូវកាត់បន្ថយ ។ការណែនាំរបស់ក្រសួងវប្បធម៌ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែនកាលពីថ្ងៃទី៨ វិច្ឆិកា បានអនុញ្ញាតឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍តែមានភ្ញៀវចូលរួមចំនួនប្រមាណ២០០នាក់ មិនបូកអ្នកសេវានានា ។
- ១០ វិច្ឆិកា ២០២១ Yuthkun Hun ព្រះករុណា តម្កល់ជីវិតលើត្បូង សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដោយមានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង នាម៉ឺនមន្ត្រី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកោះករ យាងនិងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណខន្ធ បុព្វបុរស ដែលបានពលីដើម្បីបុព្វហេតុជាតិ និងប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យជាតិ លើកទី ៦៨ (០៩វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២១ ) នៅវិមានឯករាជ្យ រាជធានីភ្នពេញ នាព្រឹកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២១។
- ១០ វិច្ឆិកា ២០២១ Hout Songhak កម្លាំងសមត្ថកិច្ចបានបន្តចាប់បានអ្នកទោស២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង និងកំពុងបន្ដស្រាវជ្រាវតាមប្រមាញ់៤នាក់បន្ថែមទៀត។ អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញមានឈ្មោះទី១៖ ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ ជាប់ពីបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី២៖ ឈ្មោះ កិត ងិន ជាប់៤ឆ្នាំ ជាប់បទល្មើសគ្រឿងញៀន ។
- ១០ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer កម្ពុជាក៏ដូចជាសិង្ហបុរី និងបណ្តាប្រទេសក្នុងតំបន់ដែរ បានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកានេះ ដើម្បីធ្វើឲ្យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយកូវីដ-១៩ បានដំណើរការឡើងវិញ។ ជាការកត់សម្គាល់ ការឆ្លងជំងឺកូវីដ-១៩ នៅសិង្ហបុរី បានរើបឡើងវិញរហូតដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ក្រោយប្រទេសនេះ បានបន្ធូរបន្ថយលក្ខខណ្ឌនៃការធ្វើដំណើរមកពីប្រទេសជាច្រើនកាលពីខែតុលាកន្លងទៅ។ បទពិសោធន៍របស់សិង្ហបុរីពេលនេះ អាចជាមេរៀនមួយសម្រាប់កម្ពុជាផងដែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានប្រាប់វិទ្យុបារាំងRFI ពីសិង្ហបុរីមកថា ការបើកសេដ្ឋកិច្ចឡើងវិញនៅក្នុងតំបន់ គឺជាការបើកដោយប្រយ័ត្នប្រយែង ខុសពីអឺរ៉ុប ពោលគឺទាំងកម្ពុជា និងសិង្ហបុរី ត្រូវតែមានការបន្ធូរបន្ថយការឆ្លងដែន ខណៈជំងឺកូវីដ-១៩ បានស្ថិតនៅក្នុងសហគមន៍រួចទៅហើយ។
- ១០ វិច្ឆិកា ២០២១ DAP News កាសែត Wall Street Journal ផ្សាយថាយោធាអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រភេទ Iron Dome ទៅកាន់កោះ Guam ដើម្បីប្រឆាំងនឹងការគំរាមកំហែង មីស៊ីលរបស់ចិនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមបង្គោលបំពេញបន្ថែម ចាប់ពីបង្គោលបំពេញបន្ថែមលេខ 245លើ1(1) នៅស្របតាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ រហូតដល់បង្គោលត្រីលេខ 246លើ3 ស្ថិតនៅភូមិព្រែកជ្រៃក្រៅ ឃុំព្រែកជ្រៃ ស្រុកកោះធំ៕
- ០៨ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៨ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៨នាក់ (ឆ្លងសហគមន៌: ៦១ និង នាំចូល: ៧) និងមានជាសះស្បេីយ #៧២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩១៦០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៥១៩ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨៣៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៨ វិច្ឆិកា ២០២១ Khmernote Social ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ MOLAZ គ្មានប្រភពច្បាស់លាស់
- ០៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ៖ កាលដីឡើងថ្លៃនៅសម័យសង្គមរាស្រ្តនិយមមានមន្រ្តីខ្លះដូចជា លោក អ៉ិន តាំ , ចេង ហេង និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ខូចជាងគេ(ចាប់យកដីចំការកៅស៊ូ) ។
- ០៨ វិច្ឆិកា ២០២១ ENN Hot news ហែកគុកដូចចិនហុងកុង តើអ្នកយាមទៅណាអស់ ??? អ្នកទោស៧នាក់ហែកគុកនៅខេត្តស្ទឹងត្រែងស្ទឹងត្រែង ៖សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះនិងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។សមត្ថកិច្ចបានឲ្យដឹងទៀតថាអ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ៕
- ០៨ វិច្ឆិកា ២០២១ Hout Songhak អ្នកទោសគ្រឿងញៀន និង អ្នកទោសបទល្មើសផ្សេងៗមួយចំនួនទៀត សរុប៧នាក់ នាវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួនដោយសុវត្ថិភាព ។ តាមប្រភពពព័ត៌មានច្បាស់ការណ៍ពីសមត្ថកិច្ច បានអោយដឹងថា អ្នកទោសទាំង៧នាក់ នេះ បាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួច បន្តយកត្រសេះនិងដុំឈើ បុកទម្លុះរបងថ្មពន្ធនាគារ គេចខ្លួនបាត់អស់ ខណៈមន្ត្រីពន្ធនាគារ ក៏បានផ្ទុះអាវុធ ដើម្បីរារាំងការរត់គេចផងដែរ តែមិនបានសម្រេច ។
- ០៨ វិច្ឆិកា ២០២១ Vann Saray សម្តេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ផេន នៅវិមានសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជាច្រើននឹងត្រូវលើកឡើងពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងពិភពលោក។។សម្តេចតេជោ បានសន្និដ្ឋានថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលមានអតីតភាពជារដ្ឋមន្ត្រីការពារជាតិផងនោះ អាចនឹងមកពន្យល់កម្ពុជា ពីសម្ព័ន្ធមេត្រីភាព អូស្ត្រាលី អង់គ្លេស និងអាមេរិក (AUKUS)។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឆ្លៀតបញ្ជាក់ដែរថា រាល់ទស្សទនកិច្ចមិត្តបរទេសមកកម្ពុជា មិនមែនមកកៀបសង្កត់កម្ពុជានោះទេ។ កម្ពុជា ជាប្រទេសមានឯករាជ្យ និងអធិបតេយ្យពេញលេញ។
- ០៨ វិច្ឆិកា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត TOP NEWS: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ ដោយមានអ្នកចូលរួមច្រើនបំផុតត្រឹម២០០នាក់ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
- ០៨ វិច្ឆិកា ២០២១ Khmer press ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
- ០៨ វិច្ឆិកា ២០២១ Thmey Thmey សម្ដេច ហ៊ុន សែន បញ្ជាឱ្យដោះស្រាយបញ្ហាដីធ្លីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដោយសុចរិតភាព
- ០៨ វិច្ឆិកា ២០២១ VOD Khmer លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០+១» ជាការរំលោភ #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយលោកថា ការលើកឡើងបែបនេះជាការប្រមាថស្ថាប័នជាតិ។
- ០៨ វិច្ឆិកា ២០២១ COMFREL អ្នកជំនាញកិច្ចការអន្តរជាតិជឿជាក់ថា កម្ពុជាចំណេញនយោបាយការទូត និងសេដ្ឋកិច្ច ពីការពង្រឹងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នៅក្រោយជំនួបរដ្ឋាភិបាលជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលើកនេះ។ តែយ៉ាងណា សង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
- ០៨ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ថាសម្តេចស្អប់បំផុតពេលទឹកជំនន់ម្តងៗ ជេរនោះជេរ ថាឯងលុបបឹង ។ បើតាមសម្តេចតេជោ អ្នករិះគន់រឿងទឹកលិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍ ៕
- ០៧ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៧ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៧១នាក់ (ឆ្លងសហគមន៌: ៦៦ និង នាំចូល: ៥) និងមានជាសះស្បេីយ #៨០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩០៩២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៤៤៧ នាក់ និង ស្លាប់ថ្មី ៥នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៨២៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៧ វិច្ឆិកា ២០២១ Vann Sarayថ្ងៃនេះលោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអញ្ជើញមកទស្សនៈកិច្ចនៅកម្ពុជា។ តែដំណើរមកដល់របស់លោកស្រីគឺត្រូវបានបិទមិនឱ្យផ្សព្វផ្សាយឡើយ។ ពិតជានារីដែលកំណាញ់រូបមែន។ដំណើររបស់លោកស្រី អាចថាបង្គ្រប់៣វៃ១។ ៣នោះ គឺទី១ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សើមែន មកទស្សនៈកិច្ចកាលពីខែមិថុនា ទី២ លោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសអង់គ្លេស មកទស្សនកិច្ចកាលពីខែមិថុនា ហើយទី៣ គឺលោកស្រី ម៉ារីស ផេន ដែលមកទស្សនកិច្ចនៅថ្ងៃនេះ។ រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទាំង៣ ជាប្រទេសសម្ព័ន្ធភាពត្រីភាគី AUKUSដែលជាសម្ព័ន្ធភាពពង្រឹងអានុភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ដោយឡែក ១នោះ គឺលោក វ៉ាង យី ប្រមុខការទូតចិន បានអញ្ជើញមកទស្សនៈកិច្ចកាលពីខែកញ្ញាកន្លងទៅនេះ។ឆ្នាំនេះឥស្សរជនប្រទេសជាមិត្តមានតែ៤នេះទេ ដែលមកទស្សនកិច្ចនៅកម្ពុជា ហើយសុទ្ធតែជាមិត្តគីឡូធ្ងន់ ហើយមិត្តដែលមានអរិភាពរវាងគ្នាទៀត។កម្ពុជាប្រទេសតូចពិតជាលំបាកហើយ។ អ៊ីចឹងបានជាគេថាស្រមោចសង្អាររស់ក្នុងព្រៃដំរីខ្លាឈ្លោះគ្នាពិបាករកក្តីសុខណាស់។
- ០៧ វិច្ឆិកា ២០២១ Chanborn ថ្ងៃនេះ តំណាងនយោបាយការទូត អូស្រ្តាលី មកទស្សនៈកិច្ចនៅកម្ពូជាបែប លាក់លៀម/បិទទ្វារ Closed Door Meeting ដោយសារ អូស្រ្តាលី កំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយ ចិន និងមានជំលោះនយោយបាយយោធាជាមួយ បារាំង។ បារាំង និង ចិន សុទ្ធតែជាមិត្តរបស់កម្ពុជា។ គោលបំណង ដែលអូស្រ្តាលីមកកម្ពុជាដើម្បី (១) រារាំង កិច្ចប្រជុំអាស៊ាន អឺរ៉ុប គឺប្រឆាំងវត្តមាន អឺរ៉ុបនៅ តំបន់អាស៊ាន (២) រារាំងដំណោះស្រាយ អាស៊ាន សមុទ្រចិនខាងត្បូង ដើម្បី បង្ខំ ហ្វីលីពីន ឲ្ងងាកចេញពី ចិន ទៅរកអាមេរិក ដោយយកជួរកោះ ហ្វីលីពិន ព្រុយណេ ធ្វើជារវាំង ទ្រនាប់ រវាងចិន អាមេរិក អូស្រ្តាលី ដូចដែលគេ យក រដ្ឋកាស្មៀរ មករាំងរវាង ឥណ្ឌា បាគីស្ថាន និង (៣) បញ្ជាក់ជំហរជាថ្មីចំពោះ កម្ពុជា និង អាស៊ានថា AUKUS សម្ព័ន្ធយោធា អូស្រ្តាលី អាមេរិក អគ្លេស ដើម្បីប្រឆាំង ចិនំ មិនដើម្បីប្រឆាំង បារាំង ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីឡើយ។ ដើម្បីសម្រេចគោលដៅនេះ អូស្រ្តាលី អាច (១) សន្យារឿងជំនួយ វាក់សាំងកូវីដមកកម្ពុជា និង (២) ជួយ រារាំងបក្សប្រឆាំង ខ្មែរអូស្រ្តាលីកុំឲ្យធ្វើសកម្មភាពប្រឆាំងខ្លាំងក្លាហួសហេតុ ៕
- ០៧ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Morise Payne ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា២ថ្ងៃចាប់ពីថ្ងៃនេះ ស្របពេលដែលបញ្ហាអធិបតេយ្យតៃវ៉ាន់ជាមួយចិន កាន់តែក្តៅហើយ ៕
- ០៧ វិច្ឆិកា ២០២១ Soy Sopheap Official តើអូស្ត្រាលីមកសុំខ្មែរឱ្យគាំទ្រ អូគូស? ក្រុមលោកខាងលិច(ភ្នែក៥ អង់គ្លេស អាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់)បានបង្កើត អូគូស( អូស្ត្រាលី អង់គ្លេស អាមេរិក) ថ្មីមួយទៀត បន្ទាប់ពី ឥណ្ឌូប៉ា-សុីហ្វិក ដើម្បីទប់ទ្ធិពលចិន(ប្រ៊ី)ដែលកំពុងរីកឥទ្ធិពលយ៉ាងខ្លាំងរហូតធ្វើឱ្យពូកគេដេកលេងលក់រួមទាំងប្រទេសខ្លះនៅអឺរ៉ុបផង។ ក្រោយអូគូសចេញរូបរាងកាលពីថ្មីៗនេះ ប្រទេសខ្លះជាសមាជិកអាស៊ានបានគាំទ្រដោយផ្អែកលើហេតុផលនយោបាយ។ ពិតហើយប្រទេសឥណ្ឌូនេសុីគាំទ្រប៉ុន្តែមិនប្រាកដ១០០ភាគរយទេ។ ផ្អែកលើភូមិសាស្ត្រ អូស្ត្រាលី ភ័យខ្លាចឥណ្ឌូនេសុី ដោយសារ ប្រទេសនេះនៅកៀកបង្កើយ ខ្លួន ហើយសាច់ដុំក៏ខ្លាំងជាងដែរធ្វើឱ្យ អូស្ត្រាលី ដេកមិនសូវស្កប់ស្កល់ទេ។ អ្នកវិភាគ ថា អូស្ត្រាលី រួមបង្កើត អូគូស នេះគឺព្រួញមួយបាញ់សត្វបានពីរ។ ពោល ទប់ចិនផង និង ឥណ្ឌូនេស៊ីផង។ នៅមុននេះ អូស្ត្រាលីបានប្រើយុទ្ធសាស្ត្រ យោធាការទូត ដោយ បញ្ជូន នាវាចម្បាំងមកចូលចតកំពុងផែស្វ័យតក្រុងព្រះសីហនុ ក្រោមរូបភាព កិច្ចសហការជាមួយនាវីកម្ពុជា និង យកលេសដឹកសម្ភារៈ ការពារ ជំងឺកូវីដ១៩ជំនួយ មកឱ្យខ្មែរ។ តែក្នុងន័យភូមិសាស្ត្រនយោបាយវិញ អូស្ត្រាលីមកឃ្លាំមើលក្រែងមានមូលដ្ឋានយោធាចិនដែលពួកគេបានមួលបង្កាច់កន្លងមក និង តទៅមុខទៀត។ឥឡូវនេះយោងតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេសខ្មែរបានឱ្យដឹងថា ថ្ងៃ ចន្ទទី ៧-៨ វិច្ឆិការ នេះ លោកស្រី ម៉ារី ផេន រដ្ឋមន្ត្រីការបរទេស និង កិច្ចការនារី អូស្ត្រាលើ នឹងមកដល់ខ្មែរ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ ដោយ គ្រោងជួបសមភាគី លោក ប្រាក់ សុខុន និង សុំចូលជួបប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេច តេជា ហ៊ុន សែន។អ្នកវិគាគថា ក្រៅពីពិភាក្សាទ្វេភាគី លោកស្រីរដ្ឋមន្ត្រី និង បញ្ចុះបញ្ចូល ខ្មែរឱ្យគាំទ្រ អូគូស ទើបបង្កើតថ្មី ដើម្បីប្រឆាំងចិន។អ្នកវិភាគបន្តថា ផ្អែកលើភូមិសាស្ត្រ នយោបាយ និង ការវិវត្តន៏ សភាពការណ៏តំបន់ និង ពិភពលោក ប្រហែល កម្ពុជា មែនងាករេ គាំទ្រ អូគូស ប្រឆាំង ចិនទេ។ ម៉្យាងខ្មែរជាសមាជិក ស្ថាបនិក ប្រ៊ី ផងដែលបាងបង្កើត កាលពី ឆ្នាំ២០១៣ នៅ ប្រទេស កាហ្សាក់ស្ថាន។ អ្នកវិភាគថាបើចិនខ្សោយ ម្ល៉េះពួកគេ មិនបុកពោះទេ រហូត G7 បង្កើត 3B( Build Back Better World) Indo-Pacific និង AUKUS ទេដែលគោលដៅពិតប្រាកដ ទប់ទល់ ប្រឆាំង និង បំផ្លាញចិន និង ប្រ៊ី ដែលមានខ្មែរជាសមជិកស្ថាបនិកផងដែរ។
- ០៧ វិច្ឆិកា ២០២១ 7s-Info-ព្រឹត្តិការណ៍ប្រចាំថ្ងៃ ៖ ប្រជាជនចិនផ្អើលទិញស្បៀងស្តុកទុកខណៈប្រព័ន្ធឃោសនាសម្ងាត់របស់ចិនថាសង្រ្គាមចិន-តៃវ៉ាន់នឹងផ្ទុះឆាប់ៗនេះហើយ China's call to stock up sparks Taiwan war rumors and panic buying
- ០៧ វិច្ឆិកា ២០២១ Chan Born ចិនៈ ប្រជាជនចិនកំពុងជ្រួលច្របល់ រឿងរដ្ឋាភិបាលចិនអំពាវនាវឲ្យប្រជាជន ស្តុកស្បៀងទុកដើម្បីការពារកូវីដ ប៉ុនែ្តពត៍មានសម្ងាត់ ចចាមអារាម និង ចារកម្មជប៉ុន អាមេរិក វាយតម្លៃអំពី សង្រ្គាម ចិន តៃវ៉ាន់ ក្នុងពេលឆាប់ៗ។ សាធារណរដ្ឋតៃវ៉ាន់ ធ្លាប់ជាមហាអំណាច គ្រប់គ្រងកោះ ហៃណាន និង បណ្តារដ្ឋនានានៅជុំវិញ តែត្រូវចាញ់សង្រ្គាម ឆ្នាំ ១៩៥០ ខណៈ តៃវ៉ាន់ប្រើទ័ព ១០ ម៉ឺននាក់ ចំណែកចិនប្រើទ័ព ១១ ម៉ឺននាក់។ បទពិសោធន៍ចាញ់សង្រ្គាមរបស់តៃវ៉ាន់ នាំឲ្យតៃវ៉ាន់ ងាកទៅរក អាមេរិកជួយគាំទ្រ ៕
- ០៦ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៦ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៧៣នាក់ (ឆ្លងសហគមន៌: ៦៣ និង នាំចូល: ១០) និងមានជាសះស្បេីយ #៧៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៩០២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥៣៦៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨២៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៦ វិច្ឆិកា ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្ដម បណ្ឌិត ងួន ញិល (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។
- ០៦ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី៨វិច្ឆិកាចុងសប្តាហ៍នេះ។ បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ចំណែកក្រសួងការបរទេសអូស្ត្រាលី អះអាងថា ខ្លួននឹងលើកឡើងពីការគាំទ្ររបស់អូស្ត្រាលីចំពោះតួនាទីរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
- ០៦ វិច្ឆិកា ២០២១ Chan Born សមុទ្រចិនខាងត្បូង៖ កាលពីថ្ងៃទី ២ តុលា មានឧប្បទវហេតុ Incident គឺ នាវាមុជទឹកដ៍ទំនើបបំផុតក្នុងលោក របស់ទ័ពអាមេរិក បុកបៈអ្វីម្យ៉ាងក្នុងសមុទ្រចិនខាងត្បូង ពេលងើបពីទឹកមក។ នាវានេះតម្លៃ ៤០០០ លានដុល្លា/គ្រឿង សម្រាប់កំទេចនាវាមុជទឹកដូចគ្នា ដូច្នេះបាន មានរឿងវិភាគសួរដេញដោលគ្នាចំណោមអ្នកវិភាគយោធា ថានាវាបុកជាមួយអ្វី? ខ្លះថា នាវានេះបុកជាមួយ ដ្រូនរបស់ ចិន ឬ នាវាចម្បាំងចិន ចំណែកអាមេរិក ១ ខែក្រោយមក ប្រកាសថា នាវាបុកជាមួយ ភ្នំក្នុងទឹក។ នាវានេះ មានចំណុចខ្លាំង គឺអាចមើលទៅមុខ ទៅក្រោម ទៅចំហៀង ដោយប្រើ រ៉ាដាពិសេស តែមានចំណុចខ្សោយ គឺគ្មាន រាដា មើលពី ខ្នងលើ ដែលអាច ខ្លាចសាយភាយ រលកសញ្ញា?។ ប្រទេសចិន សម្តែងការព្រួយបារម្ភខ្លាច នាវាអាមេរិកនេះ ធ្លាយវិទ្យុសកម្មនុយក្លេអ៊ែ នៅសមុទ្រចិនខាងត្បូង ព្រោះ តំបន់នេះ ចុះសន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែ។
- ០៦ វិច្ឆិកា ២០២១ Property Area Asia ក្រុម ហ៊ុ ន មួយ កំពុង បោះទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក កសាង រោងចក្រផលិតវ៉ាលិសនិងកៅអីចល័ត ក្នុងខេត្តកំពង់ស្ពឺ
- ០៦ វិច្ឆិកា ២០២១ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police កម្លាំងនគរបាលជាតិចំនួន៣ផែន ធ្វើការហាត់សមរួមគ្នា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
- ០៦ វិច្ឆិកា ២០២១ COMFREL គណបក្សភ្លើងទៀន ដែលជាអតីតគណបក្ស សម រង្ស៊ី មិនទាន់បង្ហាញជំហរច្បាស់លាស់ក្នុងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅឡើយទេ ទោះជាមានការបន្ថែមសមាជិកក្នុងជួរថ្នាក់ដឹកនាំក៏ដោយ។ អ្នកនាំពាក្យគណបក្សនេះគឺលោក ថាច់ សេដ្ឋា លើកឡើងថា បើបរិយាកាសនយោបាយចង្អៀត តឹងតែង និងមានការចាប់ចងដូចសព្វថ្ងៃនេះ គណបក្សភ្លើងទៀន ពិបាកក្នុងការចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ប្រភពrfa
- ០៦ វិច្ឆិកា ២០២១ VOD Khmer កសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល កំពុងពិចារណាក្នុងការបោះបង់ របរកសិកម្មពីដូនតា ដោយសារតែជី និងប្រេងសាំង រួមទាំងថ្លៃដើមផលិតផ្សេងៗឡើងថ្លៃខ្ពស់គុណជា២ដង បើធៀបឆ្នាំមុន ប៉ុន្តែថ្លៃកសិផលវិញនៅតែទាប។
- ០៦ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី៨វិច្ឆិកាចុងសប្តាហ៍នេះ។ បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ចំណែកក្រសួងការបរទេសអូស្ត្រាលី អះអាងថា ខ្លួននឹងលើកឡើងពីការគាំទ្ររបស់អូស្ត្រាលីចំពោះតួនាទីរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
- ០៦ វិច្ឆិកា ២០២១ Chan Born ភូមារ៖ យោធាក្រុង ណៃពិដោ បានបើកប្រតិបត្តិការវាយលុក ទៅលើកងកម្លាំងឧទ្ទាមនៅ រដ្ឋ ឈិន Chin State ។ កងទ័ព និងប្រជាជនរដ្ឋនេះ ៨៥% កាន់សាសនាគ្រឹស្ត។ កាលឆ្នាំ ២០១៧ ធ្លាប់មានប្រតិបត្តិសឹកដូចគ្នា គឺកំទេចពួក និង ប្រជាជន ទ័ពរដ្ឋ រូហិនយ៉ា ដែលសម្លាប់មនុស្សជាង ១ ម៉ឺននាក់។ សប្តាហ៍នេះ ក្រុមសិទ្ធិមនុស្ស សុំ UN ជួយបញ្ឈប់ការវាយលុក ដោយខ្លាចក្រែងមាន វិនាសកម្មដូចឆ្នា ២០១៧។ នេះជា ឯកសណ្ឋាន អ្នកកាន់សាសនាគ្រឹស្ត-- ឥណ្ឌូនេស៊ី ទួរគី ម៉ាឡេស៊ី ព្រុយណេ..ចាត់ទុក ពុទ្ធសាសនាជា សាសនាភេរកម្ម ព្រោះធ្វើបានពួកគេ ! សមាជិកអាស៊ានខាងឥស្លាមក៍ឧស្សាហ៍ រិះគន់ ភូមារណាស់ដែរ។ ចាប់ពីពេលនេះតទៅ ខាងគ្រឹស្ត នឹងរិះគន់ពុទ្ធសាសនាភូមារថែមទៀត ៕
- ០៥ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៥ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៧៨នាក់ (ឆ្លងសហគមន៌: ៦៨ និង នាំចូល: ១០) និងមានជាសះស្បេីយ #៨២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៩៤៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥២៨៩ នាក់ និង ស្លាប់ថ្មី ៥នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៨១៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៥ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ វិច្ឆិកានេះ ស្នើឱ្យគណបក្សកម្ពុជានិយមត្រួតពិនិត្យ និងកែសម្រួលនូវខ្លឹមសារលក្ខនិ្តកៈគណបក្សឡើងវិញក្រោយពិនិត្យឃើញថា គណបក្សមួយនេះមិនទាន់បានរៀបចំនូវឯកសារស្តីពីកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស ស្របតាមបញ្ញត្តិមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយឡើយ។ ក្នុងនោះ ខ្លឹមសារមួយចំនួនក៏នៅមានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយកម្ពុជាផងដែរ។ ជាការឆ្លើយតប លោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយមបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សកម្ពុជានិយមនឹងធ្វើការប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារដែលត្រូវកែសម្រួលឡើងវិញឱ្យទាន់ពេលវេលា។
- ០៥ វិច្ឆិកា ២០២១ Kompuchea News សោកស្តាយណាស់! ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី ១ នៃរដ្ឋសភា ទទួលមរណភាពហើយ កាលពីព្រឹកមិញ លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណភាពក្នុងជន្មាយុ ៧៩ ឆ្នាំ
- ០៥ វិច្ឆិកា ២០២១ Khieu Kendvich #ពត៍មានមិនច្បាស់ការណ៍: បន្តិចទៀត គេនឹងផ្តល់សិទ្ធិអោយ អ្នកនាំចូលឡាន ជជុះមកពី អាមេរិក កូរ៉េ ឌូបៃ តែប៉ុន្មានក្រុមហ៊ុនទេ អាចមិនដល់ ១០ក្រុមហ៊ុនផង។ ហើយអ្នករកស៊ីឡាន. ត្រូវកាត់យកពីក្រុមហ៊ុនទាំងនោះ មកលក់បន្ត។ មានតែរង់ចាំមើលបន្តទៀតទេ បើចឹងមែននោះ. ពិបាកក្នុងការប្រកួតប្រជែងអោយថ្លៃដើមទាប។ តែរដ្ឋាភិបាល មានលទ្ធភាពពេញលេញអាចប្រមូលពន្ធ ពីការលក់រថយន្តបន្ថែមទៀត (មិនមែន ពន្ធ និង អាករ នាំចូល)
- ០៥ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន អនុប្រធានទី១រដ្ឋសភា លោកបណ្ឌិត ងួន ញិល ទទួលមរណភាពក្នុងជន្មាយុ ៧៩ឆ្នាំ នៅព្រឹកមិញក្នុងមន្ទីរពេទ្យរុស្ស៊ី ៕
- ០៥ វិច្ឆិកា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកដល់ នាយទាហានពលទាហាននៃកងទ័ពជើងអាកាសទាំងអស់ មិនថាកំពុងបំរើការងារ ឬបានចូលនិវត្តន៍ក៏ដោយគឺត្រូវ ជឿជាក់ដោយឥតងាក់រេលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
- ០៥ វិច្ឆិកា ២០២១ Suon Saron របាយការណ៍អន្តរជាតិ៖ កម្ពុជាជាប់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក សម្រាប់អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ (បរទេស)៖ យោងតាមទិន្នន័យរៀបរៀងដោយវែបសាយ Our World in Data ដែលតាមដានជាប់ជានិច្ចចំពោះ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោកបានបង្ហាញឲ្យឃើញថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជានៅតែឈរក្នុងលំដាប់ថ្នាក់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក ក្នុងនាមជាប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងអត្រាខ្ពស់ជាងគេបំផុត។
- ០៥ វិច្ឆិកា ២០២១ KhmerTomorrow សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រនិងលោកជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា។
- ០៤ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៤ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨៣នាក់ (ឆ្លងសហគមន៌: ៧៤ និង នាំចូល: ៩) និងមានជាសះស្បេីយ #៩៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៨៧០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥២០៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ #២៨១៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០៤ វិច្ឆិកា ២០២១ ប៉ាង សុខឿន - Khmer Sovannaphumiពួកបក្សប្រជាជនគេដោះសារ និងស្រែកប្រដៅយើងថា៖ «សាំងនៅអាមេរិកក៏ឡើងថ្លៃដែរ ម៉េចឯងមិនរិះគន់ផង?» 😁😂🤣ពលរដ្ឋអាមេរិក៖ - ចំណូលប្រចាំឆ្នាំ $ ៦៩៣៧៥/ឆ្នាំ- ចាក់សាំង១លីត្រថ្លៃ$ ០,៩៨៨។ ពលរដ្ឋខ្មែរ៖ - ចំណូលប្រចាំឆ្នាំ $ ១៦១៤$/ឆ្នាំ - ចាក់សាំង១លីត្រថ្លៃ $ ១,១៨១។
- ០៤ វិច្ឆិកា ២០២១ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជាចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក
- ០៤ វិច្ឆិកា ២០២១ Inyoman Sukasana អនុព័ន្ធយោធានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរសេនីយ៍ឯក Mochammad Rizal អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន។
- ០៤ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រាជរដ្ឋាភិបាលកំពុងពិភាក្សាដើម្បីបញ្ជូនវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរដែលកំពុង ធ្វើការនៅថៃ ៕
- ០៤ វិច្ឆិកា ២០២១ កាសែតប្រជាជន- Pracheachun Newspaper សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់ គ្រួសារ កុមារា គង់ សីហា តាមរយៈអភិបាលខេត្ដសៀមរាបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម រាបបានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់ នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពី សម្តេច តេជោបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមាន ចងព្យួរ ស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះ រដ្ឋ បាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។
- ០៤ វិច្ឆិកា ២០២១ DAP Newsលោក សុខ ឥសាន ៖ លោក កឹម សុខា ប្រកាសលក់ផ្ទះ ហើយយកលុយមក ធ្វើនយោបាយ គឺអាស្រ័យលើចៅក្រម
- ០៤ វិច្ឆិកា ២០២១ CHN Channel News អភិបាលខណ្ឌទួលគោក ទុកពេល១សប្ដាហ៍ដល់ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទលើផ្លូវ២៤៥ (ម៉ៅសេទុង) មុនចាត់វិធានការច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចខាត (ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញសេចក្ដីណែនាំ ចំនួន៣សំខាន់ៗ និងទុករយៈពេល១សប្ដាហ៍ប៉ុណ្ណោះ (៧ថ្ងៃ) ដើម្បីត្រៀមចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ ចំពោះបង-ប្អូនម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
- ០៤ វិច្ឆិកា ២០២១ COMFREL ប្រធានគណបក្សខ្មែរឈ្នះ ដែលជាប់ចោទក្នុងសំណុំរឿងព្រំដែន បានស្នើទៅតុលាការសាលាឧទ្ធរណ៍ឱ្យបន្ធូរបន្ថយទោស និងលុបចោលប្រាក់សំណង ដោយអះអាងថា ការធ្វើសកម្មភាពរបស់លោកនាពេលកន្លងមក គ្រាន់តែបំពេញតួនាទីក្នុងនាមជាអ្នកនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ និងគ្មានចេតនាបង្កបញ្ហាដល់សង្គមជាតិនោះឡើយ។
- ០៤ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន ៦ខែ ឆ្នាំ២០២១ សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនបានជាង១ម៉ឺនករណី និង រឹបអូសគ្រឿងញៀនជាង៤តោន ។ ប្រសាសន៍លោកផ្កាយ៤ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
- ០៤ វិច្ឆិកា ២០២១ Lim Cheavutha TOP NEWS: ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថដាក់ឱ្យប្រើប្រាស់ហើយ
- ០៤ វិច្ឆិកា ២០២១ យូ សារ៉ាវុឌ្ឍន៏ ក្រសួងមហាផ្ទៃ ទុកពេលឲ្យគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ រយៈពេល១៥ថ្ងៃ ដើម្បីកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈនិងរៀបចំកម្មវិធីនយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ បើពុំនោះទេ ក្រសួងនឹងមិន...ពិស្តារ៖
- ០៤ វិច្ឆិកា ២០២១ រំលឹកប្រវត្តិ៖ លោក យ៉ែម បុញ្ញឫទ្ធិ ជាកូនរបស់អតីតអ្នកតំណាងរាស្រ្តមួយរូបនៅមណ្ឌលស្រុកគីរីវង់ ខេត្តតាកែវ ក្នុងសម័យសង្គមចាស់ គឺ លោក យ៉ែម ងឹម ។ លោក ជាអ្នកនយោបាយជំនាន់ក្រោយ(២០០៨-២០១៧)។ លោកក្លាយជាអ្នកតំណាងរាស្រ្តក្រោយការបោះឆ្នោតឆ្នាំ២០០៨ កូតាពីគណបក្សសិទ្ធិមនុស្ស នៅមណ្ឌលព្រៃវែង។ មុនចូលរួមជាមួយគណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងដោយលោក កឹម សុខា លោក ប៉ែន សុវណ្ណ និងឥស្សរជនជាច្រើនរូបទៀត លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់ជាស្ថាបនិកគណបក្សជាតិខ្មែរ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងឥស្សរជនខ្មែរមួយចំនួនផ្សេងទៀត។ បុគ្គលិកលក្ខណៈរបស់លោក លោកយ៉ែម បុញ្ញឫទ្ធិ អាចនិយាយបានថា លោកជាមនុស្សប្រាកដនិយម ច្បាស់ការ ធ្វើមែន និងទាមទារតកវិជ្ជា ឬសមហេតុផល។ ដោយជាមនុស្សប្រាកដនិយមពេក សាច់ការការពេក មិនលេងសើច្រើន លោក ជាមួយយុវជនខ្មែរ និងឥស្សរជនមួយចំនួនទៀត ត្រូវបានបញ្ឈប់ពីគណបក្សជាតិខែ្មរ ដែលក្រោយមកក្លាយជាគណបក្សសមរង្ស៊ី និងចុងក្រោយគណបក្សភ្លើងទាននាពេលបច្ចុប្បន្ន(២០២០)។---អតីតមន្ត្រីសង្គ្រោះជាតិ៧រូបបន្ថែមទៀតទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ .ទាំងលោក មុត ចន្ថា និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ ជាមនុស្សជំនិតយូរឆ្នាំនឹងលោក កឹម សុខា ហើយតាំងពីពេលលោក កឹម សុខា ត្រូវបានដោះលែងពីការឃុំក្នុងផ្ទះ នាខែវិច្ឆិកា ឆ្នាំ ២០១៩ មក លោកទាំងពីរសកម្មនិងឈរកៀកជាមួយលោក កឹម សុខា ក្នុងសកម្មភាពទូតផង និងការតស៊ូក្ដីរឿង «សន្ទិទ្ឋិភាព» ដែលដំណើរការបានមួយរយៈខ្លី នាដើមឆ្នាំ ២០២០ ផង។អ្នកនយោបាយគណបក្សសង្គ្រោះជាតិសរុប ១១៨ រូប ត្រូវបានតុលាការកំពូលដែលបានរំលាយបក្សនេះ ដាក់បំរាមនយោបាយរយៈពេល ៥ ឆ្នាំដល់ ខែវិច្ឆិកា ឆ្នាំ២០២២។បើគិតទាំងលើកនេះ មានអតីតមន្ត្រីបក្សសង្គ្រោះជាតិជាប់បំរាម ២១ រូបហើយ ដែលបានស្នើសុំនិងទទួលសិទ្ធិធ្វើនយោបាយឡើងវិញ តាំងតែពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅចុងឆ្នាំ ២០១៨ ដើម្បីផ្ដល់លទ្ធភាព និងយន្តការនៃការស្នើសុំនេះ។
- ០៤ វិច្ឆិកា ២០២១ Khmernote Social ក្រសួងអប់រំ ណែនាំគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង នៅថ្ងៃបន្ទាប់ មិនបាច់ពិនិត្យទៀតទេ
- ០៤ វិច្ឆិកា ២០២១ Grand News - ព័ត៌មានគ្មានព្រំដែន ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- ០៤ វិច្ឆិកា ២០២១ Thmey Thmey 25 កង្វះជើងហោះហើរផ្ទាល់ពីបរទេសមកខ្មែរ និងជើងហោះហើរពីភ្នំពេញ ទៅបណ្ដាខេត្ត ជាឧបសគ្គសម្រាប់ទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា។ ជាមួយគ្នានេះ តម្លៃសំបុត្រយន្តហោះ បន្តឡើងថ្លៃខ្ពស់ ដែលជាបញ្ហាប្រឈម ដល់ការរាំងស្ទះការសម្រេចចិត្តរបស់ទេសចរផងដែរ។
- រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើការព្រាងចុងក្រោយផែនទីបណ្តាញផ្លូវថ្នល់ ឆ្នាំ ២០២០ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា អង្គប្រជុំបានផ្តោតការពិភាក្សាលើការពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាង បញ្ជីសារពើភណ្ឌផ្លូវថ្នល់រួម ក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត តាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ ការបែងចែកខ្សែផ្លូវតាមតំបន់ ស្របតាមស្តង់ដាដែលបានកំណត់ និងការដាក់បញ្ចូលខ្សែផ្លូវ និងលេខផ្លូវទៅក្នុងបញ្ជីសារពើភណ្ឌឱ្យបានសមស្រប។
- ០៤ វិច្ឆិកា ២០២១ VOD Khmer អ្នកតវ៉ានៅមុខស្ថានទូតចិន បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថាការយកញត្តិទៅដាក់នៅស្ថានទូតមួយនេះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ គ្មានចេតនាបង្កផលប៉ះពាល់ដល់សង្គមឡើយ។
- ០៤ វិច្ឆិកា ២០២១ COMFREL ខ្លឹមសារថ្មី ដែលកំណត់ឲ្យមេដឹកនាំកំពូលទាំងបួនរូបរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការ និងត្រូវបានប្រកាសឲ្យអនុវត្តហើយ។ ខ្លឹមសារថ្មីនេះ បានចូលជាធរមាន បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រមនៅថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២១។
- ០៤ វិច្ឆិកា ២០២១ VOA Khmer លោក ថាច់ សេដ្ឋា អតីតសមា ជិកព្រឹទ្ធសភាគណបក្សសង្រ្គោះជាតិបានសម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន ដែលលោកបានចាត់ទុកថាជា«ផ្ទះចាស់»របស់លោក។ លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាលោកជាស្ថាបនិកគណបក្សភ្លើងទៀន ដែលកើតចេញពីគណបក្សជាតិខ្មែរ បន្ទាប់មកប្តូរទៅគណបក្សសម រង្ស៊ី និងក្រោយមកគណបក្សភ្លើងទៀន។
- ០៤ វិច្ឆិកា ២០២១ Property Area Asia ក្រសួងមហាផ្ទៃបំពាក់អ៊ីនធឺណេតខ្សែកាបភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន២០តាមបណ្ដោយផ្លូវជាតិលេខ៣
- ០៣ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨៥នាក់ (ឆ្លងសហគមន៌: ៧៦ និង នាំចូល: ៩) និងមានជាសះស្បេីយ #៩៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៧៨៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥១១១ នាក់ និង ស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៨០៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ០៣ វិច្ឆិកា ២០២១ Thmey Thmey International ប្រមុខការទូតម៉ាឡេស៊ីថា ប្រធានអាស៊ានកម្ពុជាគួររក្សាប្រេសិតពិសេសមីយ៉ាន់ម៉ាបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah នៅថ្ងៃទី១ ខែ វិច្ឆិកា បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រ៊ុយណេ អេរីវ៉ាន់ យូសូហ្វ គួរបន្តការងារជាប្រេសិតពិសេសរបស់អាស៊ានប្រចាំមីយ៉ាន់ម៉ា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ប្រមុខការទូតម៉ាឡេស៊ី សង្កត់ធ្ងន់ពីការបន្តការងាររបស់ប្រេសិតរូបនេះ
- ០៣ វិច្ឆិកា ២០២១ Chan Born ពិភពលោកនេះ គ្មានយុត្តិធម៍ទេ ដូច្នេះម្នាក់ ៗ ប្រឹងស្វែងរយយុត្តិធម៍--ពីជំនាន់ដើម ឆ្នាំ ៥៥០ មានមនុស្ស ២ ក្រុមឈ្លោះគ្នា ព្រះ Jesue ទូលថា ចូរកុំសម្លាប់ប្រជាជនរាប់ម៉ឺន សែនលានអ្នកដែលដើរតាម អង្គអញ អាត្មាសុខចិត្តឲ្យក្រុមឯង ឆ្កាងអញចុះ ដើម្បីយុត្តិធមទាំង សងខាង។ តាំងពីនោះមក គេហៅថា ក្រសួងព្រះយេស៊ូ Ministry of Justice គឺក្រសួងយុត្តិធម៍នេអឯង។ តែសម្រាប់ខ្មែរ កាន់ពុទ្ធសាសនា មិនអាចរកយុត្តិធម៍បែបនេះទេ ច្បាប់ទេវតា តម្រូវឲ្យ តាំងសមាធិ វិភាគថាខ្លួនបានសាង កម្មអ្វីខ្លះ កាលពីម្សិល ខែមុន ឆ្នាំមុន និង ជាតិមុន ? ម្ចាស់ផ្ទះ ស្រលាញ់ឆ្កែជាងស្រលាញ់មនុស្ស អ្នកបំរើខឹងក៍សម្លាប់ឆ្កែ សង្គមក្តៅក្រហាយ ក៍ចាប់ម្ចាស់ផ្ទះ កាត់ទោស ដកបុណ្យសក្តិ...
- ០៣ វិច្ឆិកា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត ក្រសួងអប់រំ បដិសេធកម្មវិធីផ្តល់អាហារូបករណ៍របស់ «សមាគមស្ត្រីដើម្បីសង្គម» ដល់សិស្សនិស្សិត ឱ្យចូលសិក្សានៅសកលវិទ្យាល័យមួយចំនួន (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតបដិសេធជុំវិញខ្លឹមសារ នៃការជូនដំណឹងផ្តល់អាហាររូបករណ៍របស់ «សមាគមស្ត្រីដើម្បីសង្គម» ដែលប្រកាសផ្តល់អាហារូបករណ៍ ៥០ភាគរយ ចំនួន២,៥០០កន្លែង និង១០០ភាគរយ ចំនួន៥០០កន្លែង ដល់សិស្ស និស្សិត ចូលសិក្សានៅតាមសកលវិទ្យាល័យមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «នាពេលថ្មីៗនេះ សមាគមស្ត្រីដើម្បីសង្គម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្តល់អាហារូបករណ៍ ៥០% ចំនួន ២,៥០០កន្លែង និង១០០% ចំនួន ៥០០កន្លែង នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារួមមាន៖*ទី១៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច*ទី២៖ សាកលវិទ្យាល័យកម្ពុជា*ទី៣៖ សាកលវិទ្យាល័យបញ្ញាសាស្រ្ត*ទី៤៖ សាកលវិទ្យាល័យន័រតុន*ទី៥៖ សាកលវិទ្យាល័យវេស្ទើន*ទី៦៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយតម្រូវឱ្យសិស្សានុសិស្សទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅសមាគមរបស់ខ្លួន។
- ០៣ វិច្ឆិកា ២០២១ រំលឹករឿងចាស់ Mar 25, 2021 ប៉ូលិសសង្កាត់ស្ទឹងមានជ័យ១ឃាត់ខ្លួនយុវជន ៦នាក់ រឿងប្រមូលស្នាមមេដៃពលរដ្ឋដាក់ញ្ញត្តិសុំដំណោះស្រាយវិបត្តិកូវីដ១៩ យុវជនទាំង ៦នាក់ដែលត្រូវអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ ឃាត់ខ្លួននោះ រួមមាន ប្រធានសមាគមស្រ្តីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា និងសមាជិក ៥នាក់ទៀត នៃសមាគមនេះ។ ក្រុមប្រឹក្សាភិបាលនៃសមាគមស្រ្តី ដើម្បីសង្គម លោក យាន រក្សា ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី២៤ ខែមីនា ថា ខាងអាជ្ញាធរឃាត់ខ្លួនយុវជន ៣នាក់ នៅពេលពួកគេចុះប្រមូលស្នាមមេដៃពលរដ្ឋកាលពីរសៀលថ្ងៃដដែល។ បន្ទាប់មកយុវជន ២នាក់ ទៀត និងប្រធានសមាគមបានទៅជួយចរចាដោះស្រាយជាមួយអាជ្ញាធរ ប៉ុន្តែបែរជាត្រូវអាជ្ញាធរឃាត់ខ្លួនទាំងអស់។ លោកអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងពួកគេមកវិញ ព្រោះគេមិនបានធ្វើអ្វីល្មើសច្បាប់ឡើយ៖ «គាត់គ្រាន់តែយកគំរូញ្ញតិគាំទ្ររបស់ពលរដ្ឋ ដើម្បីស្នើអោយមានការលើលលែងទឹកភ្លើង រយៈពេល ៣ខែ នោះ ហើយត្រូវបានឃាត់ខ្លួនខ្ញុំជឿជាក់ថា ចង់មិនចង់ក្មេងៗដែលជាយុវជនហើយមិនមានប្រាក់បៀរវត្សរ៍ទៀតនៅក្នុងសមាគមនេះខ្ញុំជឿជាក់ថា ពួកគាត់ប្រាកដជារអាចំពោះការជួយសង្គមទៅថ្ងៃក្រោយហើយ។ នេះជាអ្វីដែលខ្ញុំបារម្ភថា តើធនធានសង្គមកម្ពុជាទៅថ្ងៃក្រោយ វាទៅជាយ៉ាងណាប្រសិនបើពួកគាត់ពន្លកម៉ោមិនទាន់បានអីផងទទួលបានការគំរាមកំហែងទទួលបានគំនាបគាបសង្កត់ពីទម្រង់ច្បាប់ផ្សេងៗ។ សំនួរដែលចោទនោះ ថាតើកន្លែងច្បាប់កន្លែងណាថាពួកគាត់ខុស? អត់មាន ប៉ុន្តែបែរជាបង្ខាំងពួកគាត់មិនអោយមកផ្ទះ»។
- ០៣ វិច្ឆិកា ២០២១ ប្រយុទ្ធ លោក ញឹក ប៊ុនឆៃ ប្រកាសប្រាប់សមាជិករបស់ខ្លួនអំពីការផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ភ្នំពេញ : លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសជាផ្លូវការប្រាប់សមាជិក សមាជិករបស់ខ្លួនអំពីការប្រកាសផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីលទ្ធផលបូកសរុបការងារប្រចាំខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅសង្កាតបាខែង ខណ្ឌជ្រោយចង្វារ។ លោក ញឹក ប៊ុនឆៃ បានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បានប្រជុំកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្រេចផ្អាកការរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយទុកឲ្យហ៊្វុនស៊ិនប៉ិចដោះស្រាយផ្ទៃក្នុងរបស់ខ្លួនទៅ។
- ០៣ វិច្ឆិកា ២០២១ Rasmei Kampuchea Daily ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង សន្ធរម៉ុក ក្រុមការងារ បានស្ទូចគ្រោង ដែកស្ពាន ដាក់លើទម្រសសរ ស្ពានរួចរាល់ហើយ
- ០៣ វិច្ឆិកា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកង ការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលសីមាលេខ ៨៦ (នៅមាត់ព្រែកបឹងតូច) រហូតដល់បង្គោលសីមា លេខ ៨៧.១០ (នៅក្បែរមាត់ទន្លេបាសាក់) ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល៕
- ០៣ វិច្ឆិកា ២០២១ Thmey Thmey ពលរដ្ឋ បន្តស្នើរដ្ឋាភិបាលបន្ថយតម្លៃសាំងក្នុងវិបត្តិកូវីដ-១៩ ព្រោះចំណូលធ្លាក់ចុះ តែរដ្ឋថា គ្មានវិធីសាស្ត្រ
- ០៣ វិច្ឆិកា ២០២១ CHN Channel News ភ្នំពេញ៖ សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានការឡើងថ្លៃជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកដែលបង្កការលំបាកដល់អ្នកធ្វើដំណើរមួយចំនួន ជាពិសេសភ្ញៀវទេសចរចិនដែលចង់មកដំណើរកំសាន្តនៅកម្ពុជា។រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍ សំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិនមានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយជើង។ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ តម្លៃនេះគឺជាប្រវត្តិសាស្ត្រតែម្តងដែលសំបុត្រពីចិនមកខ្មែរ ខ្មែរទៅចិនឡើងថ្លៃខ្ពស់។លោកថាកន្លងទៅតម្លៃនេះមិនធ្លាប់មាននោះទេ។ក្រៅពីសំបុត្រយន្តហោះទៅមករវាងចិន-កម្ពុជាឡើងថ្លៃ ក៏មានដែលប្រទេសនៅក្នុងតំបន់អាស៊ានដូចជា ទៅថៃតម្លៃសំបុត្រយន្តហោះឡើងពី១៨០ ទៅជាង៦០០ដុល្លារ បើធ្វើដំណើរទាំងទៅទាំងមកអស់១២០០ដុល្លារអាមេរិក។ ចំណែកប្រទេសនៅតំបន់អាស៊ានមួយចំនួនទៀតដូចគ្នាអ៊ីចឹងដែរ។ទាក់ទងនឹងតម្លៃសំបុត្រយន្តហោះរវាងចិន-កម្ពុជាឡើងថ្លៃជាប្រវត្តិសាស្ត្រ ត្រូវបានយល់ឃើញថាដោយសារឥទ្ធិពលកូវីដ-១៩ បូករួមអាជ្ញាធរប្រទេសចិនដាក់ការរឹតបន្តឹងខ្លាំងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាក់កូវីដ-១៩។ម្យ៉ាងវិញទៀតការឡើងថ្លៃសំបុត្រយន្តហោះខ្ពស់កប់ពពកបែបនេះអាចនឹងក្លាយជារបាំងរារាំងរាល់ការធ្វើដំណើររបស់ភ្ញៀងទេសចរចិនដែលមានបំណងចង់មកធ្វើដំណើរកំសាន្ត នៅប្រទេសកម្ពុជានៅពេលចាប់បើកទទួលភ្ញៀវឡើងវិញនៅថ្ងៃទី ៣០ វិច្ឆកាខាងមុខនេះផងដែរ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពីក្រៅប្រទេសតាមផ្លូវអាកាស នៅចុងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កពេលមកកម្សាន្តនៅកម្ពុជា នៅតំបន់គោលដៅ៣ ក្នុងខេត្តព្រះសីហនុ និងកោះកុង ហើយនឹងបន្តបើកខេត្តសៀមរាបនៅដើមឆ្នាំ២០២២៕ ប្រភព៖
- ០៣ វិច្ឆិកា ២០២១ សុីសុីថាមស៍ ក្រុមគ្រួសារតារាកំប្លែងលោកតា សង់ ស៊ីស ជំពាក់បំណុលគេជាង ១០ម៉ឺនដុល្លារ តែមិនបានសុំជំនួយឡើយ គ្រាន់តែសុំឲ្យបងប្អូនជួយទិញផ្ទះរបស់គាត់ ដើម្បីយកលុយសងបំណុលគេ យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង ១០ម៉ឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២ម៉ឺនដុលារ !
- ០៣ វិច្ឆិកា ២០២១ COMFREL អ្នកវិភាគសង្ស័យថា ការប្រកាសលក់វិឡាតម្លៃជាង ២លានដុល្លាររបស់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា អាចពាក់ព័ន្ធនឹងរឿង ធ្វើនយោបាយឡើងវិញរបស់លោក កឹម សុខា។ ទោះយ៉ាងណាក្ដី មេធាវីលោក កឹម សុខា សុំមិនឆ្លើយតបរឿងនេះទេ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចព្រមានថា បើលោក កឹម សុខា ហ៊ានផ្ដល់លុយទៅឲ្យគណបក្សណាមួយ គឺជាទង្វើល្មើសបម្រាមតុលាការ។ អ្នកវិភាគលើកឡើងថា លោក កឹម សុខា ប្រកាសលក់វិឡារបស់ខ្លួនពេលនេះហាក់ជួនគ្នា ដែលគណបក្សនយោបាយត្រូវការលុយធ្វើសកម្មភាពនយោបាយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់នាឆ្នាំ២០២២ ខាងមុខ និងការបោះឆ្នោតជាតិ ២០២៣។ ប្រភព RFA
- ០៣ វិច្ឆិកា ២០២១ Re-IDEA ពិភពលោកកំពុងជួបបញ្ហាតម្លៃប្រេងសាំងសកល ។ ខាងក្រោមជាតម្លៃប្រេងសាំងនៅប្រទេសតំបន់អាស៊ាន នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយប្រទេសចំនួន៨នៅក្នុងតំបន់មួយនេះដែលជាប្រទេសផលិតប្រេង ខណៈ កម្ពុជា និង ឡាវ មិនមែនជាប្រទេសផលិតប្រង តែកម្ពុជានៅតែអាចរក្សាតម្លៃនៅប្រហាក់ប្រហែលនឹងក្រុមប្រទេសផលិតប្រេង ដែលជាចំណុចមួយវិជ្ជមានផងដែរ ។ ប្រភព កម្ពុជាថ្មី
- ០៣ វិច្ឆិកា ២០២១ LookingTODAY News កាន់តែធ្ងន់កហើយ ! តារាសម្ដែងល្បីឈ្មោះ សឿ សុធារ៉ា ប្រាប់ថា លែងមានលទ្ធភាព សងលុយពិធីការិនី សូ ដានីតា ចំនួនជិត ៤ម៉ឺនដុល្លារ
- ០៣ វិច្ឆិកា ២០២១ COMFREL អ្នកការពារបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថាគម្រោងសាងសង់ព្រះលានយន្តហោះតារាសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនយូឌីជី (UDG) មិនមែនជាគោលដៅលើកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជានោះទេ។ ការឡើងនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីថ្ងៃទី៣០ តុលា ជំរុញឱ្យក្រុមហ៊ុនវិស្សមកាលតារាសាគរ នៅខេត្តកោះកុងរបស់រដ្ឋចិនជួយពន្លឿនការសាងសង់ព្រះលានតារាសាគរឱ្យបានឆាប់ ដើម្បីបើកជើងហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិនៅដើមឆ្នាំក្រោយ។
- ០២ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨៩នាក់ (ឆ្លងសហគមន៌: ៨៥ និង នាំចូល: ៤) និងមានជាសះស្បេីយ #១១៥នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៧០២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៥០១៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៨០០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០២ វិច្ឆិកា ២០២១ Chan Born តើកម្ពុជាជាប្រធានអាស៊ាន អាចដោះស្រាយបញ្ហា ភូមារបានទេ? សូមរំលឹកថា ប្រទេសឥស្លាមមាន ម៉ាឡេ ឥណ្ឌូនេស៊ី ព្រុយណេ គាំទ្រ ឥស្លាមនៅភូមារ ដោយប្រឆាំងក្រុមយោធា ចំណុចនេះ ដែលនាំឲបរាជ័យក្នុងដំណោះស្រាយ ភូមារ។ ចុះកម្ពុជាដែលថានឹងព្យាយាមដោះស្រាយបញ្ហាភូមារ តើដោះតាមណា? -- អ៊ុងសាន ស៊ូជី ជា កំពូលស្រ្តីខ្លាំង ធៀបជាមួយ លន់ នល់ សម័យឆ្នាំ ១៩៧៥ ដែលកាល់ណោះ សឺន សាន ចូលចរចារសុំឲ្ លន់ នល់ ចាកចេញពីប្រទេស ដើម្បីបញ្ចប់សង្រ្គាម ក្រោយសង្រ្គាម ៥ ឆ្នាំ លន់ នល់ព្រមចាកចេញពីប្រទេស ចុះ អ៊ុងសាន ស៊ូជី? ពួកយោធាធ្លាប់បានព្យាយាមបង្ខំផង អង្វរផងឲ្ ស៊ូជី ចាកចេញពីប្រទេស តែស៊ូជី បដិសេធដាច់ខាត សូម្បី ប្តីឈឺជិតស្លាប់នៅអគ្លេស ក៍ស៊ូជី មិនទៅជួបមុខជាលើកចុងក្រោយដែរ ចំណុចនេះ មានន័យថា គ្មានជម្រើសណាផ្សះផ្សារស៊ូជី ជាមួយ ពួកយោធាបានឡើយ ៕
- ០២ វិច្ឆិកា ២០២១ Chhay Thi សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យអ្នកត្រូវរៀបចំអាពាហ៍ពិពាហ៍ រៀបចំពិធីឡើងវិញ សម្តេចឲ្យកាត់បន្ថយចំនួនអ្នកចូលរួមពី៥០០នាក់មកត្រឹម៥០ឬ១០០នាក់បានហើយ ៕
- ០២ វិច្ឆិកា ២០២១ DAP News តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស យុវជន កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារ ៤ខែ ១៥ ថ្ងៃ ជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិ និង ជេរប្រមាថ អាជ្ញាធរ មានសមត្ថកិច្ច
- ០២ វិច្ឆិកា ២០២១ RFI ខេមរភាសា / RFI Khmer មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅក្នុងឱកាសនៃទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន បានរៀបចំយុទ្ធនាការពិភាក្សា តស៊ូមតិរយៈពេល៤ថ្ងៃ តាមអនឡាញ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ខែវិច្ឆិកានេះ។ តាមរយៈទិវានេះ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា គឺជាការក្រើនរំលឹកដល់រដ្ឋាភិបាលពិភពលោក ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់ និងគោរពនូវសេរីភាពសារព័ត៌មាន និងបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។
- ០២ វិច្ឆិកា ២០២១ Rasmei KampucheaDailyអាងទឹកកំពីងពួយដែលមានទឹកឡើងដល់កម្ពស់២៤ម៉ែត្រស្មើប្រមាណជា១៧០លានម៉ែត្រគូបត្រូវបានបិទទ្វារហើយដើម្បីរក្សាទឹកទុកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណជា១៦.០០០ហិកតា នៅពេលខាងមុខ។
- ០២ វិច្ឆិកា ២០២១ ដោយៈ ប.ខុន / ភ្នំពេញៈ អាងកំពីងពួយ ទើបមានទឹកបានប្រមាណជា ៣០ លានម៉ែត្រគូប និងកំពុងបន្តហូរចូល ជាលំដាប់មក ពីស្ទឹងបរវេល តាមប្រឡាយអូរដូនពៅ លើសំណង់ ស្ទាក់តាហែន។ អាងនេះ មានសមត្ថភាពស្តុកទឹក បានប្រមាណជា ១៧០ លានម៉ែត្រគូប សម្រាប់ស្រព លើផ្ទៃដីស្រូវប្រាំង ប្រមាណជា ២ ម៉ឺនហិកតា នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ អាងកំពីងពួយ ត្រូវបានគេដឹងថា មានសមត្ថភាពស្តុកទឹក បានដល់ ១៧០ លានម៉ែត្រគូប សម្រាប់បម្រើដល់ ការបង្កបង្កើនផលស្រូវប្រាំង លើផ្ទៃដីប្រមាណជា ២ ម៉ឺនហិកតា នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ អាងដែលមានប្រវត្តិ ជួសជុលស្ទើររាល់ឆ្នាំ ទាំងទំនប់របស់អាង និងប្រឡាយនាំទឹក ចូលមកពីស្ទឹងបរវេល ជាធម្មតា ក្នុងរដូវវស្សា ដូចជា ពេលនេះ មានទឹកជិតពេញអាង ឬលើសកម្រិតទឹករក្សាទុក ត្រូវបើកបញ្ចេញចោលហើយ។
- ០២ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន រាជរដ្ឋាភិបាលចាយលុយសង្រ្គោះប្រជាពលរដ្ឋក្រីក្រនៅក្នុងដំណាក់កាលកូវីដ១៩ អស់ប្រមាណ៤០០លានដុល្លារ ។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន
- ០២ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន លោក កឹម សុខា ប្រកាសលក់វីឡារបស់គាត់នៅទួលគោកតម្លៃជាង២លានដុល្លារ ខណៈសំណុំរឿងដែលតុលាការចោទពីបទ"ក្បត់ជាតិ" នៅមិនទាន់ចប់៕
- ០២ វិច្ឆិកា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ថា "ពាក្យវ៉ាក់សាំងកាតព្វកិច្ច" សម្តេចជាអ្នកប្រើមុនគេ ហើយថាចាប់តាំងពីកើតមានកូវីដ១៩នៅកម្ពុជា រាជរដ្ឋាភិបាល បានទិញវ៉ាក់សាំង ២៨លានដូស ៕
- ០២ វិច្ឆិកា ២០២១ ព័ត៌មានសង្គម បណ្ឌិតសុខ ទូច គ្រោងព្រាងច្បាប់ថ្មី ដើម្បីក្លាយជា សាស្រ្តាចារ្យ ត្រូវរៀនចប់បណ្ឌិត និងសរសេរសៀវភៅឲ្យបាន ៥ក្បាល
- ០២ វិច្ឆិកា ២០២១ KhmerToday សូមប្រយ័ត្នអ្នកចូលចិត្តបើកលឿន! អាជ្ញាធរចាប់ផ្តើមដំឡើង កាមេរ៉ាចាប់ល្បឿនស្វ័យប្រវត្តិ លើផ្លូវជាតិលេខ៣ហើយ
- ០២ វិច្ឆិកា ២០២១ Rin Ratanak អភិបាល រាជធានីភ្នំពេញ ដាក់បទបញ្ជា ឲ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យ បើកខារ៉ាអូខេ និងក្លឹបកំសាន្ត។
- ០១ វិច្ឆិកា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៩១នាក់ (ឆ្លងសហគមន៌: ៧៥ និង នាំចូល: ១៦) និងមានជាសះស្បេីយ #១៧៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៦១៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៤៩០២ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ #២៧៩៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ០១ វិច្ឆិកា ២០២១ BTV Cambodia មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ និងបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចាប់ខ្លួននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រី ២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះរបស់ខ្លួន រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ក្មេងស្រីរងគ្រោះទាំង២នាក់ មានអាយុ១២ឆ្នាំដូចគ្នា និងត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយបានមកស៊ីឈ្នួលបម្រើនៅផ្ទះនេះក្នុងមួយខែ ១០០ដុល្លារ។ករណីវាយធ្វើបាប និងធ្វើទារុណកម្មលើក្មេងស្រីទាំង២នាក់ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១០យប់ យោងតាមសម្តីរបស់ ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា ពួកគេបានធ្វើឲ្យកូនឆ្កែងាប់។ ក្រោយពីសត្វឆ្កែនោះងាប់ លោក ទេព ហ៊ុយ បានវាយធ្វើបាប ដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ទេព ហ៊ុយ បានវាយមកលើនាងបីកំផ្លៀង។ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា លើសពីនេះ ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែ ពេញ១យប់ទៀត។
- ០១ វិច្ឆិកា ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន ៖ អូស្ត្រាលី ត្រៀមបញ្ជូនវ៉ាក់សាំង Pfizer ២លានដូសមកកម្ពុជា ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថា មកឬមិនមក? ខណៈនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងមកកម្ពុជាដើម្បីប្រជុំនៅឆ្នាំក្រោយ ។
- ០១ វិច្ឆិកា ២០២១ Post News- សៀមរាបប៉ុស្ដិ៍ បញ្ជូនខ្លួន ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្សពួក ទៅតុលាការនៅថ្ងៃទី១ ខែវិច្ឆិកានេះ ពាក់ព័ន្ធហិង្សាដោចេតនា លើកុមារី២នាក់ ជាអ្នកឈ្នួលបំរើរនៅផ្ទះរបស់លោកទេព ហ៊ុយ។ សូមបញ្ជាក់ថា លោកមេប៉េអឹមក្រុងក្រចេះ ឈ្មោះ ទេព ហ៊ុយ ឋានន្តរស័ក្តិ វរសេនីយ៍ត្រី ត្រូវបកស័ក្តិចោលពីសំណាក់ លោកសៅ សុខា មេអាវុធហត្ថផ្ទៃប្រទេស។ ក្រោយធ្វេីទារុណកម្មលេីក្មេងស្រី២នាក់បងប្អូន បង្ខំឲ្យកុមារី ទាំងពីរនាក់ សុីអាចម៍ឆ្កែ ដេកអោបផ្នូរឆ្កែ១យប់ វាយក្បាល២ជេីងម៉ា ទះ៣កំភ្លៀង និងបង្ខំឲ្យឪពុកម្តាយជនរងគ្រោះសងលុយ ១០០ដុល្លារ ដល់ខ្លួនថែមទៀតផង ករណីងាប់កូនឆ្កែ៕SRP
- ០១ វិច្ឆិកា ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក៏បានទិញឱសថព្យាបាលជំងឺកូវីដ-១៩ របស់អាមេរិក សម្រាប់ព្យាបាលអ្នកជំងឺ៥ម៉ឺននាក់ផងដែរ ។ មិនមែនប្រើប្រាស់តែឱសថចិននោះទេ..!!!!
- ០១ វិច្ឆិកា ២០២១ Hout Songhak សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា«អូស្រ្តាលី នឹងបញ្ជូនវ៉ាក់សាំងមក ២លាន ៣សែនដួស ជាមួយម៉ាស៊ីនត្រជាក់ តែសួរឱ្យប្រាកដថា នឹងមកពេលណា បើមិនច្បាស់លាស់ទេ យក៣លានដូសទៀត ពីស៊ីណូវ៉ាក់ទៀត ព្រោះទុកអត់ផ្អូមទេ មានរបស់ក្នុងដៃប្រសើរជាងអត់ ព្រោះការសន្យាជាយូរមកហើយ។ ឆ្នាំក្រោយនាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងមកកម្ពុជា នឹងអាចប្រជុំផ្ទាល់តែម្តង»៕
- ០១ វិច្ឆិកា ២០២១ Meas Saborn សម្ដេចតេជោ ហ៊ុន សែន៖ ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ ។
- ០១ វិច្ឆិកា ២០២១ Meas Saborn សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានផ្តល់ថវិកាដល់សពអ្នកស្លាប់ដោយកូវីដ ចំនួន២លានរៀល ហើយ១លានរៀល សម្រាប់ការបញ្ចុះសព...!!!! ។
- ០១ វិច្ឆិកា ២០២១ កូនខ្មែរម្ចាស់ស្រុក៚ថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ។ ការប្រកាសបើកឡើងវិញនូវប្រក្រតីភាពថ្មីនេះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ តាមរយៈការដាក់ចេញនូវយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។ ខ្ញុំសូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋយើងទាំងអស់ និងក៏សូមឆ្លៀតឱកាសនេះ អំពាវនាវផងដែរឲ្យប្រជាពលរដ្ឋយើងទាំងអស់បន្តគោរពនូវវិធានការសុខាភិបាល ដែលបានដាក់ចេញដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបន្តរស់នៅដោយសុខសាន្តក្នុងប្រក្រតីភាពថ្មី វាអាស្រ័យលើការចូលរួមរបស់យើងម្នាក់ៗ។
- ០១ វិច្ឆិកា ២០២១ Khmer press កម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់ហើយ ដែលស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង .រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង ១០លាននាក់បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន ១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី ៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត ២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
- ០១ វិច្ឆិកា ២០២១ COMFREL សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មានដូចជា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey)លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងលោក ឌិក ឌើប៊ិន (Dick Durbin) ជាដើម បានពិនិត្យសេចក្ដីស្នើច្បាប់នេះប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានេះ ស្ដីពី «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២១» (Cambodia Democracy and Human Rights Act of 2021) ពីរលើករួចមកហើយ និងបានបញ្ជូនបន្តទៅគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក។ សេចក្តីស្នើច្បាប់នេះ មានគោលដៅលើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីស្នើច្បាប់នេះតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងរាល់អ្នកទោសនយោបាយ ទម្លាក់រាល់បទចោទដែលមានចរិតនយោបាយប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ អ្នកកាសែត និងសកម្មជនសង្គមស៊ីវិល ជាពិសេសធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីបញ្ចៀសពីការដាក់ទណ្ឌកម្ម។ ប្រភពRFA
- ០១ វិច្ឆិកា ២០២១ ប្រយុទ្ធ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានជាន់ខ្ពស់របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានជាន់ខ្ពស់របស់កងទ័ពជើងគោក គឺបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកខេត្តកំពង់ស្ពឺ។
- ០១ វិច្ឆិកា ២០២១ Yuthkun Hun សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
- ០១ វិច្ឆិកា ២០២១ Suon So Rida ពិតជាគីង្គក់លក់ថ្នាំស្រែងមែន!រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាប់មេដឹកនាំគណបក្សប្រឆាំងលោកកឹម សុខាដាក់គុក រំលាយគណបក្ស និងប្លន់យកអសនៈឃុំសង្កាត់៥០០៧ ពីគណបក្សសង្គ្រោះជាតិ និងបំបិទសិទ្ធិសេរីភាពនយោបាយថ្នាក់ដឹកនាំបក្សប្រឆាំង១១៨នាក់ ព្រមទាំងចាប់សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងព្រំដែនដាក់គុកជាបន្តបន្ទាប់។ ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនខុសពីភូមាទេ។ ដូច្នេះ មុនព្យាបាលស្រែងគេ ត្រូវព្យាបាលស្រែងខ្លួនឯងឱ្យជាសិន ទើបបាន។
- ៣១ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣១ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៩៥នាក់ (ឆ្លងសហគមន៌: ៧៨ និង នាំចូល: ១៧) និងមានជាសះស្បេីយ #១៩៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៥២២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៤៧២៧ នាក់ និង ស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៧៨៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
- ៣១ តុលា ២០២១ Heng Ly ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន បើកយុទ្ធនាការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ដល់កុមារអាយុ ៥ឆ្នាំ នឹងនាំចៅៗ ទៅចាក់វ៉ាក់សាំង និងធ្វើសន្និសីទកាសែត ៖ ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញនាំចៅៗរបស់សម្តេច រួមទាំងចៅៗ និងកូនៗ មន្ត្រីជាន់ខ្ពស់ឥស្សរជនកំពូលៗ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩។ ក្នុងពិធីជួបជុំនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទកាសែត ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំផងដែរ។ សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន តែងតែនាំចៅៗរបស់សម្តេច ទៅចាក់វ៉ាក់សាំងកូវីដ នៅវិមានសន្តិភាព និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ កាលពីថ្ងៃទី១៧កញ្ញា។ កម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំ គឺខណៈដែលសហរដ្ឋអាមេរិក បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ដល់កុមារអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ។
- ៣១ តុលា ២០២១ ThmeyLoad Komsan ឃោ-រណាស់! ស្តាប់ចម្លើយក្មេងស្រី ដែលជាកូនឈ្នួល បានឲ្យដឹងថា មេប៉េអ៊ឹមក្រុងក្រចេះ មិនត្រឹមតែវាយទេ ថែមទាំងបង្ខំ អោយក្មេងស្រីទាំង២នាក់ ស៊ីអាចម៍ឆ្កែ និងដេកឱបឆ្កែ…(មានវីដេអូ)
- ៣១ តុលា ២០២១ Fresh News BREAKING: គណៈកម្មការចាក់វ៉ាក់សាំង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជូនកុមារដែលមានអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១
- ៣១ តុលា ២០២១ CHN Channel News អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការ សាងសង់សម្រេចបាន ៩៥%ហើយក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។ ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ អាកាស យានដ្ឋានតារាសាគរនេះអាចប្រតិបត្តិការហោះហើរបាននាពាក់កណ្ដាលឆ្នាំ ២០២២។
- ៣១ តុលា ២០២១ Soy Sopheap Official ពួកជើងកាង ដើរកូរ មិនចេះចប់ ទើបតែកាន់ញញួរជាប្រធានអាស៊ានវិលជុំមិនទាន់បានមួយសប្តាហ៏ស្រួលបួលផង អាមេរិកចាប់ផ្តើមសង្គ្រាមវោហោរសាសន៏ចោទកម្ពុជាមិនដាច់ពីបបូរមាត់ រឿងចោទចិនកសាងមូលដ្ឋានយោធា នៅកំពង់ផែរាម។ ពោលការវាយប្រហារពាក្យសំដីរបស់អាមេរិកដូចខ្លួនរោយទម្លាក់គ្រាប់បែក បេ៥២ និង គ្រាប់បែកគីមី ក្នុង សម័យកាលសង្រ្គាមវៀតណាមមកលើកម្ពុជា។យើងបានដឹងយុទ្ធសាស្រ្ត អ្នកឯងយូរ ហើយថាអ្នកឯងវៃយើងបំផ្លាញសន្តិភាព របស់យើងមិនឱ្យយើងបានសុខទេ ដោយសារតែអ្នកឯង វាយគ្នា តទល់ចិន ព្រោះចិនកំពុងឆ្ពោះទៅរកមហាអំណាចវ៉ាដាច់អ្នកឯង។ក្រុមប្រទេសភ្នែក៥របស់អ្នកឯងកំពុងបម្លែងគ្នាទប់ទល់ចិន។ ដូចជាក្របខ័ណ្ឌ G7 បង្កើត 3B( 3 Build Back Better world) ឥណ្ឌូ-ប៉ាសុហ្វិក សម្រាប់តំបន់ និង AUKUS( អូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក)ដោយឱ្យអូស្រ្តាលីចេញមុខ។ ទាំងអស់នេះមានគោលដៅតែមួយគឺទប់ឥទ្ធិពល និងបំផ្លាញចិន ព្រមទាំង មិត្តរបស់ចិន ដែល បានចូលរួមបង្កើតប្រ៊ី កសាងសេដ្ឋកិច្ចពិភពលោកឱ្យរីកចម្រើន។បន្ទាប់ពីកំពង់ផែ រាម សហរដ្ឋអាមេរិក និង ជញ្រ្ជុំរឿង ទន្លេមេគង្គ ដែលជាសមរភូមិ ក្តៅ បន្ទាប់ពី សមុទ្រចិនខាងត្បូង។ គេយក បញ្ហាមកវៃកម្ពុជា ជាមួយ រឿង ភូមា រីឯ សមុទ្រចិខខាងត្បូង អាច និងមិនក្តៅទេព្រោះខ្មែរមានទន្លេមេគង្គ អញ្ចឹងយកបញ្ហានេះមកអុក។ ចំណុចនេះខ្មែរ មើល ឱ្យជ្រៅ ជាងការគិត។
- ៣១ តុលា ២០២១ Hout Songhak មេប៉េអឹមក្រុងក្រចេះ ចំណាយលុយ២ម៉ឺនដុល្លារ ជូនគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងប្រើអំពើហិង្សានិងបង្ខំអោយក្មេងស្រីស៊ីអាចម៍ឆ្កែ ថ្ងៃទី 31 ខែ October ឆ្នាំ 2021 ក្រចេះ៖លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេប៉េអឹមក្រុងក្រចេះ បានចំណាយលុយចំនួន២ម៉ឺនដុល្លារ ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង ក្រោយពីបានបញ្ជាអោយកូនចៅប្រើអំពើហិង្សាលើក្មេងស្រី២នាក់ អាយុទើបតែ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះ និង បង្ខំអោយស៊ីអាចម៍ឆ្កែ ។ ដោយសារតែគ្រួសារជនរងគ្រោះមិនព្រមទទួលនូវលុយទាំងនេះ ទើបសមត្ថកិច្ចបានចាត់ការបន្តតាមនីតិវិធីជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន លោក ទេព ហ៊ុយ និង បក្ខពួក មួយចំនួនតែម្តង ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធ ថ្លែងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ដោយឡែក លោកព្រះរាជអាជ្ញារង រ៉ា បូរ៉ាន់ឌី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ ថ្លែងប្រាប់ផងដែរថា ពេលនេះពុំទាន់ឃើញសមត្ថកិច្ចបញ្ជូនខ្លួនក្រុមជនសង្ស័យមកតុលាការនៅឡើយទេ ។តាមប្រភពព័ត៌មានច្បាស់ការណ៍មួយទៀត បានទម្លាយប្រាប់ថា លោក ទេព ហ៊ុយ កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីអោយក្រុមគ្រួសារជនរងគ្រោះដកពាក្យបណ្តឹង និង ធ្វើយ៉ាងណាកុំអោយលោកអស់តួនារីជាមេប៉េអឹមក្រុងក្រចេះ ព្រមទាំងចៀសផុសពីការឃុំខ្លួនដាក់ពន្ធនាគារ ។ រឿងរ៉ាវដែលកំពុងផ្ទុះកក្រើកខ្លាំងនេះ មហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត រហូតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានសម្រេចការពារក្តីជូនក្រុមគ្រួសារជនរងគ្រោះផងដែរ ។ លោកស្រី ឈិន សុខឃឿន ម្តាយក្មេងស្រីរងគ្រោះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លោកស្រីមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលកូនស្រីដែលទើបមានអាយុ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះលោក ទេព ហ៊ុយ ប្រាប់ថា លោក ទេព ហ៊ុយ បានបញ្ជាអោយកូនចៅប្រើអំពើហិង្សា យកកៅអីវាយក្បាល អោយដេកឱបផ្នូរសត្វឆ្កែ និង បង្ខំអោយស៊ីអាចម៍ឆ្កែ ថែមទៀត គ្រាន់តែរឿងឆ្កែងាប់ ប៉ុណ្ណោះ ។ លោកស្រី បន្តថា លោក ទេព ហ៊ុយ បានយល់ព្រមបង់ប្រាក់ចំនួន២០លានរៀល ដើម្បីបញ្ចប់រឿងនេះ ។ ក្រោយមក ហ៊ានផ្តល់អោយដល់ចំនួន២ម៉ឺនដុល្លារ តែលោកស្រីមិនព្រមនោះទេ ដោយបានប្តឹងផ្តល់រួចរាល់អស់ហើយ ។ ដោយឡែក ក្មេងស្រីរងគ្រោះវិញ និយាយថា មូលហេតុដែលនាងបានច្រមុជសត្វឆ្កែរបស់ដល់ងាប់ នោះ ដោយសារតែកូនស្រីពៅរបស់ លោក ទេព ហ៊ុយ ជេរប្រមាថ នាង ថា «ពូជមីឆ្កែ»។ មហាជនបានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាដកតួនាទី លោក ទេព ហ៊ុយ និង សូមអោយតុលាការខេត្តក្រចេះ មេត្តាចាត់ការតាមផ្លូវច្បាប់កុំលើកលែងអោយឡើយ ដោយទង្វើរបស់លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវបានមហាជន ចាត់ទុកថា «ជាអំពើឃោរឃៅ អសីលធម៌ និង ថោកទាបបំផុត» មិនសមធ្វើជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ទៀតនោះទេ ៕
- ៣១ តុលា ២០២១ Chan Born រឿងឆ្កែ vs មនុស្ស៖ ខ្ញុំធ្លាប់ចូលក្នុងក្រុមពិភាក្សា សមាគមន៍អ្នកស្រលាញ់ឆ្កែ យើងរកឃើញថា មនុស្សគ្មានភាពកក់ក្តៅ មនុស្សគ្មានអ្នកស្រលាញ់ អ្នកយល់ចិត្ត ពួកគេស្រលាញ់ឆ្កែជាងស្រលាញ់ សាច់ញាតិ ឬ មនុស្សជុំវិញខ្លួន អ្នកខ្លះចិញ្ចឹមឆ្កែដើម្បី រួមភេទជាមួយឆ្កែ អ្នកខ្លះបាញ់សម្លាប់គ្នាទៅវិញទៅមក ដោយសារ ឆ្កែខាំគ្នាជាមួយឆ្កែគ្នាវា ចំណែកមនុស្សកាន់ជើងឆ្កែរៀងខ្លួន...សរុបទៅ អ្នកស្រលាញ់ឆ្កែ អោបឆ្កែ ថើបឆ្កែ ផឹកទឹកកែវតែ ១ ជាមួយឆ្កែ រួមភេទជាមួយឆ្កែ ជាមនុស្ស សរសៃប្រាសាទ..
- ៣១ តុលា ២០២១ Hak Try Book Discovery បង្ខំឲ្យសុីអាចម៍ជាប្រធានបទក្តៅក្នុង Facebook ថ្ងៃនេះ (#បើគេសំណង២មុឺនយកសិនទៅសំណងរដ្ឋប្បវេណី បណ្តឹងអាជ្ញាជាប់គុកទុកឲ្យចៅក្រមនិងព្រះរាជអាជ្ញាទៅមេប៉េអឹមក្រុងក្រចេះ ព្យាយាម សម្របសម្រួលជាមួយ ម្តាយជនរងគ្រោះ ដេីម្បី ដកពាក្យបណ្តឹង(ព្រហ្មទណ្ឌ)….! 👉មេប៉េអឹមក្រុងក្រចេះ ហ៊ានជះលុយ២ម៉ឺនដុល្លារ ជូនគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងប្រើអំពើហិង្សានិងបង្ខំអោយក្មេងស្រីស៊ីអាចម៍ឆ្កែ 👉តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានទម្លាយប្រាប់ CPC NEWS ថា លោក ទេព ហ៊ុយ កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីអោយក្រុមគ្រួសារជនរងគ្រោះដកពាក្យបណ្តឹង និង ធ្វើយ៉ាងណាកុំអោយលោកអស់តួនារីជាមេប៉េអឹមក្រុងក្រចេះ ព្រមទាំងជៀសផុសពីការឃុំខ្លួនដាក់ពន្ធនាគារ ។ តាមដានបន្តទៀតចុះ ខ្ញុំក៏តាមដានដូចគ្នាដែរ
- ៣១ តុលា ២០២១ Kampuchea Thmey Daily មិនមានគោលការណ៍ យកសំណាកគ្រូបង្រៀន ពេលបើកសាលាគ្រប់កម្រិតទូទាំងប្រទេសថ្ងៃស្អែក
- ៣០ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣០ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១០៦នាក់ (ឆ្លងសហគមន៌: ៨៨ និង នាំចូល: ១៨) និងមានជាសះស្បេីយ #២៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៤២៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៤៥៣៤ នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៧៨១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
- ៣០ តុលា ២០២១ RFI ខេមរភាសា / RFI Khmer រដ្ឋាភិបាលកម្ពុជាបានចេញលិខិតអញ្ជើញមេដឹកនាំប្រទេសទាំងអស់ដែលជាសមាជិកបណ្តាប្រទេសអាស៊ី-អឺរ៉ុបហៅកាត់ថាASEM ចំនួន៥១ប្រទេស ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅក្នុងខែក្រោយនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិRFIតាមតេឡេក្រាមនៅថ្ងៃសៅរ៍នេះ។ ដោយឡែកសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ នៅឆ្នាំក្រោយវិញ កម្ពុជានឹងអញ្ជើញតែមន្ត្រីបច្ចេកទេសរបស់ភូមាឲ្យចូលរួមតែមិនអញ្ជើញអ្នកនយោបាយរបស់ភូមាឡើយ។
- ៣០ តុលា ២០២១ VOD Khmer ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាលឡើងវិញហើយ គិតត្រឹមរសៀលថ្ងៃទី២៩ ខែតុលានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៣ ០០០គ្រួសារ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានរងផលប៉ះពាល់។
- ៣០ តុលា ២០២១ ប្រយុទ្ធ --រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីជាង ១០០ហិកតា ចេញពីផ្ទៃបឹងតាមោក ប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងមហាផ្ទៃ និងកាត់ផ្ទៃដីទំហំ៣៣៣ ០២៣ម៉ែត្រក្រឡាប្រទានកម្មជាកម្មសិទ្ធិជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់ផ្ទៃដីទំហំ៣៣៣ ០២៣ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ប្រទានកម្មជាកម្មសិទ្ធិជូនអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ សរុបសេចក្តីមក ក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនោះ ទទួលបានផ្ទៃដីទំហំ១ ៣៣៣ ០២៣ម៉ែត្រក្រឡា (ជាង១៣៣ហិកតា) ដែលរាជរដ្ឋាភិបាលកម្ពុជាកាត់ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) បន្ទាប់ពីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចមកជាកម្មសិទ្ធិ ។
- ៣០ តុលា ២០២១ Khmer press ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ីក្នុងលក្ខខណ្ឌបន្ទាន់
- COMFREL ចាប់តាំងពីការបើកយុទ្ធនាការប្រមូលពន្ធអាករ កាលពីដើម ខែកញ្ញាមកទល់៣០ តុលា ២០២១ ថ្ងៃទី២៦ ខែតុលានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានទទួលម្ចាស់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ចូលទៅបង់ពន្ធ អាករ សរុបចំនួន ៥៤២គ្រឿង។ ការស្ម័គ្រចិត្តចូលទៅបង់ពន្ធរបស់ម្ចាស់រថយន្តពេលនេះ ត្រូវបានស្ថាប័នគយ និងរដ្ឋករ បរិយាយថាជាដំណើរការមួយរលូន ក្នុងការឈានទៅបញ្ចប់ការធ្វើចរាចរណ៍រថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំនៅកម្ពុជា និងមានចំណូលពន្ធចូលរដ្ឋផងដែរ។
- ៣០ តុលា ២០២១ Chan Born អភិបាលខេត្តកំពត បញ្ជាកុំឲ្យមានការសម្លាប់សត្វនៅថ្ងៃសីល-- ឃើញមានមនុស្សចុច គាំទ្រជាង ៥០ នាក់ !! សព្វថ្ងៃប្រជាជនលើពិភពលោក គេនាំគ្នាងាកទៅ កាន់សាសនាហូបបួស Vegeterianism នៅក្នុងខេត្តណាមួយ ត្រូវមានផែនទី ហាង ភោជនីដ្ឋានអាហារបួស និង អាហារសាច់ទូទៅ អ្នកណាចង់ហូបបួស ទៅហូបតាមចិត្ត ធ្វើបែបនេះ សេដ្ឋកិច្ចនៅតែដើរធម្មតា អ្នកណាសម្លាប់សត្វអ្នកហ្នឹងបាប អ្នកណាទិញសាច់ គេបាបដែរ តែបាបតិចជាង...
- ៣០ តុលា ២០២១ Nokorwat News រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន៣ នៅសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ មក ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ ផ្លូវបេតុង ១ខ្សែប្រវែងប្រមាណជាង៣០០ម៉ែត្រ នៅវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។ មន្ត្រីជំនាញនៅសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ តំបន់លិចទឹកនេះ មានចំនួន ៣ភូមិ គឺភូមិខ្វឹត ,ភូមិពោធិ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនកំពុងរស់នៅ ចំនួន ៥៤៨ គ្រួសារ ដែលហ៊ុមព័ទ្ធជុំវិញដោយទឹកស្ទឹង ព្រែកត្នោត ពិបាកឆ្លងមកផ្លូវទំនប់ សណ្ដស្ទឹង និងមកទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់លិច កន្លងមក ឥឡូវបានស្រក បន្ដិច ក្រោយពីធ្វើការកាយផ្ដាច់ ផ្លូវបេតុង១ខ្សែនោះមក ៕
- ៣០ តុលា ២០២១ Hout Songhak ការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើងសន្ធរមុខ ស្ថិតក្នុងខណ្ឌទួលគោក បានឈានដល់ការស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរស្ពានហើយ កាលពីយប់ថ្ងៃទី២៩ តុលា និងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលកំណាត់ផ្លូវមួយចំនួន នៅក្បែរនឹងការដ្ឋាននេះ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ ជាបណ្ដោះអាសន្ន។
- ៣០ តុលា ២០២១ Heng Ly ចាប់វាយខ្នោះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី២នាក់ជាឈ្នួលបម្រើ ក្រចេះ៖ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថចាប់វាយខ្នោះ ក្រោយបុគ្គលរូប បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស ក៏បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានអំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រីជាកូនឈ្នួលបម្រើនៅផ្ទះបណ្ដាលឱ្យរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុបុគ្គលនេះបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។ សូមបញ្ជាក់ថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់ ។ក្រោយពីសត្វឆ្កែនោះងាប់លោក ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវាយមកលើនាងចំនួន ០៣កំភ្លៀង។ ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន ១យប់ទៀត។ម្ដាយជនរងគ្រោះ បានបញ្ជាក់បន្ថែមថា លោក ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែគាត់មិនព្រមនោះឡើយ ពោលទុកឲ្យច្បាប់ដោះស្រាយចុះ៕
- ២៩ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៩ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១០១នាក់ (ឆ្លងសហគមន៌: ៨៣ និង នាំចូល: ១៨) និងមានជាសះស្បេីយ #២៣៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨៣២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៤៣០០ នាក់ និង ស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៧៧៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៩ តុលា ២០២១ Chan Borb: ហ្វេសប៊ុក ដូរឈ្មោះថ្មី ពី Face book- ទៅជា មេត្តា (Meta) Metaverse ហ្វេសប៊ុកពី មុន គឺនិយាយរឿងមានកំណត់ រឿងភូត កុហុក រឿងពិតក្នុងសង្គម ដែលនាំឲមាន ការរិះគន់ ការប្រឆាំង ការបិទហ្វេសប៊ុក ហើុយមនុស្សជាច្រើនគិតថា face book គឺជា ក្រដាស់មួយសន្លឹក ដែលមិនចាំបាច់ ចូលទៅអានស៊ីជំរៅ ដោយសារកត្តានេះ គេសម្រេចដូរទៅជា Meta-Verse មានន័យថា អនាគត រុងរឿងគឺជាទីផ្សារមួយដ៍ធំលើពិភពលោក មានតាំងពី ហ្គេម អចលនទ្រព្យ កសិកម្ម ឧស្សាហកម្ម អប់រំ សុខាភិបាល...នយោបាយ ជាពិសេស ឯកសារសម្ងាត់នានា..ការដូរបែបនេះ គេសង្ឈឹមថា ទីផ្សាររីកធំនៅ ១០ ឆ្នាំខាងមុខ និងជួយអភិ. ពិភពលោកប្រកបដោយភាព រុងរឿង ៕
- ២៩ តុលា ២០២១ Hout Songhak កម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ១០១ (PCR) នាក់ទៀត ជាសះស្បើយ ២៣៧ នាក់ និងស្លាប់ ០៧ នាក់ (០៥ នាក់ មិនបានចាក់វ៉ាក់សាំង) - ករណីឆ្លងសហគមន៍ ៨៣ នាក់- អ្នកដំណើរពីបរទេស ១៨ នាក់ - អ្នកឆ្លងសរុប= ១១៨,៣២១ នាក់- អ្នកជាសះស្បើយ= ១១៤,៣០០ នាក់ - អ្នកស្លាប់= ២,៧៧៣ នាក់។
- ២៩ តុលា ២០២១ Voice of America - VOA Facebook CEO Mark Zuckerberg said his company is rebranding itself as Meta in an effort to encompass its virtual-reality vision for the future — what Zuckerberg calls the " metaverse." Skeptics point out that it also appears to be an attempt to change the subject from the Facebook Papers, a leaked document trove so dubbed by a consortium of news organizations that include The Associated Press. Many of these documents, first described by former Facebook employee-turned-whistleblower Frances Haugen, have revealed how Facebook ignored or downplayed internal warnings of the negative and often harmful consequences its social network algorithms created or magnified across the world. What is the metaverse? Think of it as the internet brought to life, or at least rendered in 3D. Zuckerberg has described it as a "virtual environment" you can go inside of — instead of just looking at on a screen. Essentially, it's a world of endless, interconnected virtual communities where people can meet, work and play, using virtual reality headsets, augmented reality glasses, smartphone apps or other devices. Zuckerberg says he expects the metaverse to reach a billion people within the next decade. It will be a place people will be able to interact, work and create products and content in what he hopes will be a new ecosystem that creates millions of jobs for creators. The announcement comes amid an existential crisis for Facebook. It faces heightened legislative and regulatory scrutiny in many parts of the world following revelations in the Facebook Papers. Facebook chief Mark Zuckerberg on Thursday announced the parent company’s name is being changed to “Meta” to represent a future beyond just its troubled social network.“With Facebook facing so many missteps and public criticism tarnishing the brand, people in the know won’t be fooled by this rebranding,” Holtom tells CNBC Make It Scrutiny of Zuckerberg and Facebook has ratcheted up in recent weeks over its handling of misinformation and hate speech, and its potential to be harmful for teenagers and children. The latest inquiries come after ex-Facebook employee turned whistleblower Frances Haugen released internal documents to press showing the company is aware its products and services can cause harm but struggles to address them.List where metaverse can be used are mentioned below: ,Gaming, Social Expereince, Immersive Commerce, Collaboration via Video Conferences, Real Estate, Travel and ToursArchitecture and Interior Designing, Engineering, Learning & Education, Health & Fitness, Esports . Live Music and Concerts and many more.
- ២៩ តុលា ២០២១ Samdech Hun Sen, Cambodian Prime Minister ថ្ងៃនេះ កម្ពុជាបានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូសទៅដល់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលវៀតណា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមប្រគល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងជាតំណាងរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
- ២៩ តុលា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army មេបញ្ជាការយោធភូមិភាគទី៣ អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៣១២ របស់កងពលតូចថ្មើរជើងលេខ៣១ (កំពត) ៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ ពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៣១២ របស់កងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី ៣ ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣។ ក្នុងមតិស្វាគមន៍បើកវគ្គហ្វឹកហ្វឺន លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានបញ្ជាក់ឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៣១២ ដែលបានប្រារព្ធពិធីបើកនាពេលនេះ មានសិក្ខាកាមចូលរួម ១៤០ នាក់ សិក្សារយៈពេល ៣ខែ ស្មើនឹង ៩១ថ្ងៃ ដោយចាប់ផ្ដើមហ្វឹកហាត់ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ និងគ្រូបំរើការ ១២នាក់ សិក្សាលើខ្លឹមសារ រួមមាន ៖ យោធារួម ១០% អប់រំចិត្តសាស្ត្រ ១០% បច្ចេកទេសអាវុធថ្មើរជើង៤០% និង យុទ្ធវិធីថ្មើរជើង ៤០%។
- ២៩ តុលា ២០២១ សាមម៉ឺឌី គូ added a new photo — with Samedy Kou. ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៧ព្រះវស្សា(២៩ តុលា ២០០៤ - ២៩ តុលា ២០២១) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ៕
- ២៨ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៨ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១០៩នាក់ (ឆ្លងសហគមន៌: ៩២ និង នាំចូល: ១៧) និងមានជាសះស្បេីយ #២៧២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨២២០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៤០៦៣ នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៧៦៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៨ តុលា ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន ទទួលញញួរប្រធានអាស៊ាន ដោយប្តេជ្ញាដឹកនាំអាស៊ានបោះជំហានទៅមុខ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»
- ២៨ តុលា ២០២១ Hout Songhak ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល បានអញ្ជើញចុះពិនិត្យអគារ ព្យាបាលជំងឺកូវីដ -១៩ កម្រិតធ្ងន់ថ្នាក់តំបន់ខេត្តបាត់ដំបង ដែលស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។អគារព្យាបាលជំងឺកូវីដ -១៩ កម្រិតធ្ងន់ថ្នាក់តំបន់ខេត្ត បាត់ដំបងនេះ គ្រោងដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។
- ២៨ តុលា ២០២១ Ratanak Eng #សូមជូនដំណឹង អាខោនហ្វេសប៊ុករបស់កញ្ញា Sin Rozeth ត្រូវបានជនខិលខូចព្យាយាមចូលគ្រប់គ្រងបន្ទាប់ពីនាងបានចែករំលែកព័ត៌មានសង្គមដែលមានការចែកចាយ និងមើលឃើញរាប់ម៉ឺន views ។ ក្រុមហ៊ុនហ្វេសប៊ុកបាន lock អាខោននាងជាបណ្តោះអាសន្ន។ ក្រុមការងារនឹងព្យាយាមធ្វើការជាមួយក្រុមហ៊ុន ហ្វេសប៊ុក ដើម្បីឱ្យអាខោនហ្វេសប៊ុករបស់កញ្ញា Sin Rozeth ដែលមានតែមួយ ឱ្យដំណើរការឡើងវិញ។
- ២៨ តុលា ២០២១ Prak Vanda ក្រសួងអប់រំ ច្រានចោលទាំងស្រុងចំពោះលិខិតក្លែងក្លាយខាងក្រោមនេះ ដែលបានចែកចាយថា សម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។
- ២៨ តុលា ២០២១ Em Sambo Oudam អាមេរិកប្តេជ្ញាការពារតៃវ៉ាន់បើចិនវ៉ៃដោយយោធា តែអាមេរិកក៏ហាមមិនឲ្យតៃវ៉ាន់ប្រកាសឯករាជ្យដែរប្រយ័ត្នចិនវ៉ៃ ទីណាទីណាឲ្យប្រាកដទេនយោបាយអាមេរិក!
- ២៨ តុលា ២០២១ Em Sambo Oudam ក្មេងៗបាក់ឌុបសុំជាប់អូតូមិនអីទេ ខ្លាចតែនិស្សិតពេទ្យសុំជាប់អូតូដែរច្បាស់ជាវះភ្លេចកន្ត្រៃយ៍ក្នុងពោះមិនខាន
- ២៨ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ចិនថា តៃវ៉ាន់មិនអាចចូលជា សមាជិកអង្គការសហប្រជាជាតិបានទេ ស្របពេលដែល លោក បៃឌិន ថាបើចិនវ៉ៃតៃវ៉ាន់ អាមេរិកនឹងបញ្ជូនទ័ពជួយអន្តរាគមន៍ភ្លាមៗ ។ ហត់ណាស់វើយ.. បើថាវ៉ៃៗភ្លាមទៅអ្ហា..សាំ ៕
- ២៨ តុលា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន២បន្ថែមទៀតដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើង គោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។
- ២៨ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញាតឲ្យបើកទំព័រប្រវត្តិសាស្រ្តថ្មីលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមជាមួយនឹងធនាគារពិភពលោក World Bank, WB និងដោយបានទទួលនូវការគាំទ្រពេញទំហឹង និងប្រាកដប្រជាគ្រប់ជ្រុងជ្រោយជាប្រចាំពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF និងរដ្ឋាភិបាលប្រទេស Australia, DFAT ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងWB នឹងធ្វើការអនុវត្តគម្រោងសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងពេលដ៏ឆាប់ៗបំផុតខាងមុខនេះ។
- ២៨ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធនិងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានបន្តបេសកកម្មអន្តរាគមន៍ នៅចំណុចទំនប់បាក់លើសណ្តស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ក្នុងអំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់នៅទីតាំង ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ៖ ១- រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង ២- ឆ្កឹះយកតួសំណង់ចាស់(សល់ពីជំនាន់ប៉ុលពត) ចោល រួចសម្អាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជាថ្មីឡើងវិញ ។ រហូតមកដល់ម៉ោង១១ ព្រឹកនេះ ផែនការដំណាក់កាលទី១អនុវត្តបានសម្រេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ ៕
- ២៨ តុលា ២០២១ KhmerTomorrow ម៉ោង 12:40PM ស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកពី ០.៥ម ទៅ ០.៧ម! ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់រយៈពេល ១៨ថ្ងៃមកនេះ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើអោយខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងបានហើយ ។ ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលប៉ុន្មានថ្ងៃខាងមុខ។
- ២៨ តុលា ២០២១ Prak Vanda #ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ - ទឹកស្ទឹងព្រែកត្នោតបានស្រកចុះយ៉ាងគំហុកនៅរសៀលនេ- ទំនប់សណ្ដរស្ទឹងព្រែកត្នោតត្រង់កន្ទុយទឹក ដែលធ្លាយច្រោះទឹក ពេលនេះក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធររាជធានីភ្នំពេញទប់ជាប់វិញហើយនៅរសៀលនេះ បន្ទាប់ពីសណ្ដរកន្ទុយទឹក ក្នុងសង្កាត់ទៀន បានច្រោះទឹកចេញពីស្ទឹងកាលពីយប់ថ្ងៃទី២៦តុលា ទៅជន់លិចតំបន់ខ្លះនៃសង្កាត់ទៀន គងនយ និងរលួសជាដើមនោះ។ - ចរាចរណ៍នៅស្តុបព្រែកជ្រៃ ឬស្តុបបាគូ មិនចោទជាបញ្ហាទៀតទេ តែសមត្ថកិច្ចបន្តរក្សាការពារ និងសម្រួលស្ថានភាពជាក់ស្ដែង រីឯទឹកលើផ្លូវក៏ស្រកចុះបណ្ដើរៗដែរ
- ២៨ តុលា ២០២១ KhmerTomorrow ទឹកជំនន់ស្ទឹងព្រែកត្នោត បានបង្កការជន់លិចផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងហើយក្នុងសង្កាត់ចំនួន១០ក្នុងខណ្ឌដង្កោ។ ក្រៅពីនេះក៏ជន់លិចសាលារៀនចំនួន៣៥ខ្នង ផ្លូវចំនួន០៣កន្លែង និងផ្ទៃដីកសិកម្មជាង១៥២ហិកតាថែមទៀត
- ២៨ តុលា ២០២១ Thmey Thmey 25 ក្នុងស្ថានភាព ផ្ទះត្រូវបានជន់លិច ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពលរដ្ឋជាមួយគ្រួសារ ត្រូវជិះកង់ឡាន ចានដែក និងធុងតូចៗ ដើម្បីជម្លៀសមនុស្ស និងសម្ភារៈប្រើប្រាស់មកកាន់កន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្ន។ ពលរដ្ឋខ្លះ ងូតទឹកជំនន់ និងបោកសម្លៀកបំពាក់ដោយប្រើប្រាស់ទឹកជំនន់។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានខិតខំយ៉ាងមមាញឹក ជួយសង្គ្រោះពលរដ្ឋក្នុងខណ្ឌដង្កោ ដែលផ្ទះត្រូវបានជន់លិចខ្លាំង។ ការរស់នៅទីកន្លែងស្នាក់បណ្ដោះអាសន្ន ពិតជាលំបាក ដោយសារទឹកជ្រៅ និងខ្វះខាតសម្ភារៈ និងទឹកស្អាតប្រើប្រាស។
- ២៨ តុលា ២០២១ COMFREL ប្រធានគណៈកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបន្ទាយមានជ័យ រងការគំរាមកំហែងពីអាជ្ញាធរភូមិ ដោយការគំរាមឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សខ្មែរស្រឡាញ់ជាតិបន្តទៀត។ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក សឿម សារឿម បានទម្លាយនូវកិច្ចសន្យារបស់ខ្លួនដែលធ្វើឡើងក្រោមការគំរាមកំហែងរបស់ប្រធានភូមិនៃបក្សកាន់អំណាច លោក ចេង ណេង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភព the Cambodiadaily
- ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ការងាររៀបចំបាវខ្សាច់ធំ-តូច ដែលបានដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងការងារឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ត្រូវបានអនុវត្តរួចរាល់ ។ ពេលនេះ ក្រុមការងារ បាននិងកំពុងបន្តការងារចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ដើម្បីបម្រើឲ្យការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
- ២៨ តុលា ២០២១ COMFREL ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៧ តុលា នេះថា ដើម្បីអភិវឌ្ឍគម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ហេតុអ្វីបានជាក្រសួងធនធានទឹក នៅរង់ចាំកញ្ចប់ថវិកាប្រទេសចិនដូច្នេះ? ចុះបើឆ្នាំ២០២២ ចិនមិនបានផ្តល់ថវិកានោះ តើគួរតែបន្តទុកឱ្យតំបន់នេះឲ្យលិចលង់បន្តទៀតឬយ៉ាងណា។ប្រភព the Cambodiadaily
- ២៨ តុលា ២០២១ Huy Vannak អបអរសាទរ កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដងដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន»៕
- Sovath Luon លោកស្រី សាតផាជាអតីតស្ត្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងកិច្ចការកសាងលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមនៅកម្ពុជាត្រូវបានតុលាការដោះលែងវិញហើយនៅព្រឹកថ្ងៃ២៨ខែតុលា២០២១ នេះក្រោយអនុវត្តន៍ទោសដោយមហាអយុត្តិធម៌ក្នុងពន្ធនាគារព្រៃសគ្រប់១ឆ្នាំត្រឹមត្រូវតាមការសម្រេចរបស់តុលាការរបបឯកបក្សប្រជាជនកម្ពុជា ។
- ២៨ តុលា ២០២១ Khmer press ក្រសួងវប្បធម៌ សម្រេចបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលានេះ
- ២៨ តុលា ២០២១ សាមម៉ឺឌី គូ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក(កំពង់ស្ពឺ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានកងទ័ពជើងគោក។តាមរបាយការណ៍បូកសរុបលទ្ធផលហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលភាសាចិននាឱកាសនេះ មានសិក្ខាកាមសរុបចំនួន ៥៣ នាក់, សិក្សារយៈពេល២ឆ្នាំ ក្នុងគោលដៅដើម្បីលើកកម្ពស់ចំណេះដឹងជាមូលដ្ឋាន សម្រាប់បំពេញភារកិច្ចចំពោះមុខ។
- ២៨ តុលា ២០២១ Kosal Chum រយ:១០ឆ្នាំនៃការវិលជុំប្រធានអាស៊ាន ( ២០១២ -២០២២ ) កម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ សូមអបអរសាទរ ៕
- ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology (ខេត្តបន្ទាយមានជ័យ) ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក ដូចជា ៖ ១-ច្រកក្បាលស្ពាន ទឹកអូរស្រក ០.២ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ ។ ២-ច្រកអូរល្ងុង ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។ ៣-ច្រកអូរបីជាន់ ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ ។៤ -ច្រកអូរកំបុត ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ស្ថានភាព ច្រកទឹកទាំង០៤ ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។ ៥-ជំនន់វាលសែសិន ស្ថានភាពទឹកនឹង សរុប ០.៨ម៉ែត្រ ៕
- ២៨ តុលា ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការតម្លើងគ្រោងដែកស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក ដោយបិទចរាចរលើកំណាត់ផ្លូវ១កំណាត់ម្តងៗក្នុងចំណោមផ្លូវប្រសព្វទាំង ៤ រយៈពេល បីយប់ គឺ នៅយប់ថ្ងៃទី២៩~យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង ៧:០០ព្រឹក។
- ២៧ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៧ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១១១នាក់ (ឆ្លងសហគមន៌: ១០០ និង នាំចូល: ១១) និងមានជាសះស្បេីយ #២៦៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨១១១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៣៧៩១ នាក់ និង ស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់) សរុបស្លាប់ #២៧៥៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៧ តុលា ២០២១ Prak Vanda ស្ថានភាពទឹកស្ទឹងព្រែកត្នោតថ្ងៃទី២៧ តុលា ២០២១ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាង ភូមិសាលា និង ភូមិកន្ទុយទឹក សង្កាត់ទៀន ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទីយប់រំលងអាធ្រាត្រ គិតដល់រសៀលនេះអាជ្ញាធររាជធានីភ្នំពេញគ្រប់គ្រងបានប្រមាណ៨០ភាគរយហើយ។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនខ្លះចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។ ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ និងដីចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរទៅផ្នែកខាងក្រោមបន្តទៀត។
- ២៧ តុលា ២០២១ Vann Saray ផុតពីកូវីដ១៩ ដល់ទឹកជំនន់! ទោះលំបាកយ៉ាងណា ក៏អាជ្ញាធរយើងមិនបានបាត់បង់ម្ចាស់ការក្រាញ់ននៀលដើម្បីដោះស្រាយបញ្ហា និងជួយដល់ប្រជាពលរដ្ឋ។ នេះជាទំនួលខុសត្រូវមួយរបស់អាជ្ញាធរ ដែលពលរដ្ឋប្រាថ្នាចង់ឃើញ និងចង់បាន។ ការជន់លិចនៅតាមស្ទឹងព្រែកត្នោត ការគំរាមកំហែងមានសភាពធ្ងន់ធ្ងរមានរយៈពេលពីរឆ្នាំមកហើយ។ ខ្ញុំមិនមានជំនាញលើបញ្ហានេះឡើយ ដូច្នេះក៏មិនអាចវាយតម្លៃបាន។តែបើយោងតាមតម្រាយផ្លូវទឹកស្ទឹងព្រែកត្នោតនេះ គឺត្រូវហូរចាក់ទៅទន្លេបាសាក់។ មិនដឹងថាមកពីកម្រិតទឹកទន្លេបាសាក់ពេញប្រៀប នាំឱ្យទឹកស្ទឹងមិនអាចហូរចេញបាន ឬក៏បណ្តាលមកពីការស្ទះមុខទឹកនៅតាមតំបន់មួយចំនួន ទើបនាំឱ្យមានការជន់លិចបែបនេះ? ក្នុងករណីទឹកទន្លេបាសាក់ពេញប្រៀប មិនអាចរំដោះទឹកស្ទឹងជារឿងមួយ។ តែបើទឹកទន្លេបាសាក់នៅអាចរំដោះបាន តែទឹកស្ទឹងហូររំដោះមិនទាន់ជារឿងមួយទៀត។ បើក្នុងករណីទឹកស្ទឹងស្ទះចរន្តមិនអាចហូររំដោះទឹកបានលឿន ឬចាល់ជាដើម ដូច្នេះការសិក្សាស្តារស្ទឹងមួយនេះឱ្យវិលទៅរកសភាពដើម ឬកាន់តែធំ និងជ្រៅ គឺជារឿងចាំបាច់មិនអាចខ្វះបានឡើយ។ បើសិនជាដូចករណីទី២ គឺករណីស្ទះមុខទឹកហូរមិនទាន់ ក៏ជាពិសោធន៍មួយផងដែរ សម្រាប់អាជ្ញាធរអនុវត្តន៍វិធានការច្បាប់នានាឱ្យបានតឹងរឹង ក្នុងការរក្សាស្ទឹងកុំឱ្យមានការបំពានពីប្រជាពលរដ្ឋ ដើម្បីបញ្ចៀសបញ្ហាបែបនេះ។ ជាហេតុនាំឲ្យមានការជំទាស់មិនរំលាយបក្ស--ប្រាក់ខែតំណាងរាស្រ្ត ២៥០០ ដុល្លា/ខែ គុណ ១២ ខែ ស្មើរនឹង ៣០,០០០ ដុល្លា/ឆ្នាំ ! ទី (៣) ដើម្បីផ្តាច់ខ្លួនចេញពី បក្សសង្រ្គោះជាតិ ព្រោះ បក្សសង្រ្គោះជាតិ មានខ្ទង់ថវិការតិចតួចបំផុត ដែលត្រូវចាយ រួមគ្នា រវាងបក្ស សិទ្ធិមនុស្ស បក្សភ្លើងទៀន និង បក្សសង្រ្គោះជាតិ ការរំលាយបក្សដើម្បីស្វែងរកប្រភពចំណូលថ្មីៗ ទី (៤) គណបក្សសិទ្ធិមនុស្សរំលាយបក្សសឺនសាន គឺ ដើម្បីដណ្តើមយក គណបក្ស សឺនសាន ឬ ដេញមនុស្សរបស់ បក្សសឺនសានមួយចំនួនចេញ ពីក្រោមការគ្រប់គ្រងរបស់ សឺន សុប៊ែ ទី (៥) បក្សសិទ្ធិមនុស្សរំលាយ បក្សសិទ្ធិមនុស្ស ឬ បក្ស សឺនសានចោល ដើម្បីចូលទៅក្នុង បក្សសង្រ្គោះជាតិឲ បានស៊ុប ១០០% ដើម្បី ចែកកូតាស្មើរ ចែកថវិការស្មើរជាមួយ បក្សភ្លើងទៀន ដូចជាធ្លាប់ទាមទារកូតា គជប កូតាក្នុងសភា....ព្រោះ បក្សភ្លើងទៀនមាន ២៦ អាសនៈ បក្ស សិទ្ធិមនុស្សមាន ៦ អាសនៈ តែ បែរជាចូលជាមួយគ្នា ទៅជា ទាមទារ ៥០% គ្រប់ជំពួក គ្រប់កិច្ចការដែលជាហេតុនាំឲ្ បក្សភ្លើងទៀន ក្តៅក្រហាយ...មានជំលោះ ៕
- ២៧ តុលា ២០២១ Chan Born គណបក្សភ្លើងទៀន ជាអតីតគណបក្ស សម រង្ស៊ី។ គណបក្សនេះ បានបង្ខំចិត្តប្ដូរឈ្មោះ ជាគណបក្សភ្លើងទៀនវិញ នៅឆ្នាំ២០១៧ ដោយសារតែរបបក្រុងភ្នំពេញ បានកែប្រែច្បាប់នយោបាយ ដាក់សម្ពាធគណបក្សមួយនេះ កុំឲ្យយកឈ្មោះ បុគ្គលមកដាក់ និងចាប់បង្ខំឲ្យអ្នកនយោបាយមាននិន្នាការប្រឆាំងទាំងអស់ ឈប់ទាក់ទងជាមួយ លោក សម រង្ស៊ី ជាដាច់ណាត់ បើពុំដូច្នេះទេ របបក្រុងភ្នំពេញ ព្រមានរំលាយគណបក្សនយោបាយនោះ និងហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ៕
- ២៧ តុលា ២០២១ Chan Born Innovation ទឹកស្ទឹងព្រែកត្នោត៖ ភ្នំពេញនឹងលិចរាល់ឆ្នាំ បើសិនគ្មានការគ្រប់គ្រងទឹកស្ទឹងព្រែកត្នោត តើត្រូវគ្រប់គ្រងបែបម៉េច? តាមផែនទីសណ្ឋានដី គ្មានជម្រើសណាផ្សេងក្នងការបង្វែរទឹកស្ទឹងឡើយ ដោយសារចម្ងាយ និង តម្លៃ ដូច្នេះ មានតែ ស្តារផ្លូវធម្មជាតិ គឺ បើកមុខទឹកទៅជា ព្រែជីក Canal ដែលអាច កាណូតបើកបរបាន ពី បឹងជើងហ្លួង មក ព្រែកចាស់ ចម្ងាយ ៤ គម ដោយសារ បឹងព្រែកហ្លួងនេះ មានកំពស់ ៥ មែត្រ...
- ២៧ តុលា ២០២១ Hen Phearak ទឹកជំនន់ខណ្ឌដង្កោក៏បណ្តាលមកបញ្ហាកូវីតដែរព្រោះយើងមិនអាចអនុវត្តន៍គំរោងស្ទឹងព្រែកត្នោតទឹកប្រាក់ប្រមាណ១០០លានដុល្លារជាមួយប្រទេសចិន...(តាហោ) http://cambodiapropertyreport.com/article/3462
- ២៧ តុលា ២០២១ ក្រសួងធានាថាភ្នំពេញនឹងលែងលិចក្រោយស្តារស្ទឹងព្រែកត្នោតរួចនៅឆ្នាំក្រោយ (មានសំឡេង) គម្រោងចំណាយលុយ១០០លានដុល្លារ និងប្រើរយៈពេលរង្វង់៣ឆ្នាំ លោកបន្តថា គម្រោងស្តារនេះនឹងត្រូវចំណាយថវិកាប្រមាណ១០០លានដុល្លារអាមេរិកដែលជាកម្ចីការប្រាក់ទាបរបស់សាធារណរដ្ឋចិន ហើយគម្រោងនឹងត្រូវចំណាយពេលប្រមាណជិត៣ឆ្នាំឬ៣០ខែ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានសហការជាមួយនឹងប្រទេសដៃគូដូចជាឥណ្ឌានិងកូរ៉េជាដើម ដើម្បីកសាងអាងស្តុបទឹកចំនួន៣បន្ថែមទៀតនៅជុំវិញស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលមានសមត្ថភាពស្តុបទឹកប្រមាណ៤០០លានម៉ែត្រគីបសម្រាប់ជួយកាត់បន្ថយទឹកជំនន់ដ៏គំហុកដូចឆ្នាំ២០២០នេះ។
- ២៧ តុលា ២០២១ Heng Ly is with Heng Heng LY and ទិដ្ឋភាពទឹកជំនន់ នៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ ៖ ទិដ្ឋភាពថតពីលើ នៅវត្តចំការខ្សាច់ នាពេល ទឹកជំនន់កំពុងហក់ឡើងខ្លាំង ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ទឹកនៅមិនទាន់ស្រក់ទេ ពោលគឺឡើងជាងថ្ងៃម្សិលមិញ ។ អាជ្ញាធរមូលដ្ឋា បានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែង មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះ តាំងពីម៉ោងប្រមាណ ១២និង៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រ សង្កាត់មួយចំនួន ដូចជា ៖ សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់ ។ សម្រាប់ស្ថានភាពនេះ
- ២៧ តុលា ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ និងបញ្ជាឲ្យកងកម្លាំងជម្លៀសប្រជាជនមកកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត នៅក្នុងស្ថានភាពនេះទេ ។
- ២៧ តុលា ២០២១ លោក ឃួង ស្រេង ក៏បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរទៅផ្នែកខាងក្រោម នៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ។ ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោត កាលពីយប់ម៉ិញ អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងបានប្រមាណ៨០ភាគរយហើយ គិតដល់ម៉ោងជិត១២ ថ្ងៃត្រង់នេះ ៕
- ២៧ តុលា ២០២១ Prak Vanda សូមបញ្ចៀសការធ្វើចរាចរណ៍នៅភ្លើងស្តុបស្ពានព្រែកជ្រៃ ឬស្តុបបាគូ ខណ្ឌដង្កោ ព្រោះនៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង បានហូរចេញពីស្ទឹងព្រែកត្នោតជន់លិចនៅតំបន់នេះហើយ។
- ២៧ តុលា ២០២១ យូ សារ៉ាវុឌ្ឍន៏ នៅព្រលប់ថ្ងៃពុធនេះ ជំនន់ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវលេខ២១៧ ត្រង់ភ្លើងស្តុបស្ពានបាគូ ក្នុងខណ្ឌដង្កោ នៅចន្លោះជើងឯក ព្រែកជ្រៃ ទៅកួរស្រូវ។ ចរាចរណ៍លើកំណាត់ផ្លូវទឹកជន់លិចនេះ កកស្ទះចរាចរណ៍ តែអាជ្ញាធរសមត្ថកិច្ច បានអន្តរាគមន៍ ហើយចរាចរណ៍ មិនទាន់បិទនៅឡើយទេ ។
- ២៧ តុលា ២០២១ Kou Samedy ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដែលប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បានដឹកនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស និងសហការជាមួយអាជ្ញាធរ ស្រុកកណ្ដាលស្ទឹងជាច្រើនទៀតបានចុះត្រួតពិនិត្យ និងចាត់ចែងឲ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលប្រចាំការនៅសាលាក្រាំងចេកមកជួយសង្គ្រោះប្រជាពលរដ្ឋទឹកជន់លិចលំនៅដ្ឋាន និងដីចម្ការរបស់ដែលស្ថិតក្នុងភូមិចំនួន១៤ ក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ដែលបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់នាះ។
- ២៧ តុលា ២០២១ បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២០A និងផ្លូវលេខ១២០, 1KD9(៣៤), 1KD11(១៤៣) ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង
- ២៦ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៦ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១១២នាក់ (ឆ្លងសហគមន៌: ១០២ និង នាំចូល: ១០) និងមានជាសះស្បេីយ #២៦៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៨០០០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៣៥២៧នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ #២៧៥១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៦ តុលា ២០២១ យូ សារ៉ាវុឌ្ឍន៏សរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ករណីឆ្លងថ្មី ១១២នាក់,ករណីជាសះស្បើយ ២៦៣នាក់ និងករណីស្លាប់ ០៨នាក់ ខណៈអ្នកឆ្លងវីរុសនេះ នៅលើលោកកើនឡើងដល់ជិត២៤៥លាននាក់៖
- ២៦ តុលា ២០២១ Khmer press ក្រសួងសុខាភិបាល សម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ១៩ ដែលបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ
- ២៦ តុលា ២០២១ Suon Saro ថ្ងៃនេះរកឃើញឆ្លង១២០,ជាសះស្បើយ២៦៣,ស្លាប់៨ ក្នុងនោះអត់ចាក់វ៉ាក់សាំង៥នាក់៕
- ២៦ តុលា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត ក្រសួងសុខាភិបាល សម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ១៩ ដែលបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលានេះ។
- ២៦ តុលា ២០២១ Hout Songhak កម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ១១២ (PCR) នាក់ទៀត ជាសះស្បើយ ២៦៣ នាក់ និងស្លាប់ ០៨ នាក់ (០៥ នាក់ មិនបានចាក់វ៉ាក់សាំង)- ករណីឆ្លងសហគមន៍ ១០២ នាក់- អ្នកដំណើរពីបរទេស ១០ នាក់- អ្នកឆ្លងសរុប= ១១៨,០០០ នាក់- អ្នកជាសះស្បើយ= ១១៣,៥២៧ នាក់- អ្នកស្លាប់= ២,៧៥១ នាក់។
- ២៦ តុលា ២០២១ Angrut អង្រុត ព័ត៌មាន លោក ឃួង ស្រេង ស្នើឲ្យក្រសួងធនធានទឹកបង្វែរមុខទឹកចេញពីភ្នំពេញ ព្រោះបើទឹកជំនន់កើតឡើងនឹងប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ។ "អង្រុត"អត់ដឹងមុខទឹកភ្នំពេញនៅណាទេនៀក ហើយក៍មិនដឹងប្លង់មេនៅណាដែរ ?
- ២៦ តុលា ២០២១ ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានស្នើដល់ក្រសួងធនទឹក និងឧតុនិយម បង្វែរមុខទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ព្រោះបើមានការជន់លិច រាជធានីភ្នំពេញមែន នឹងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ ។ការលើកឡើងរបស់លោកនេះ នាឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិខលង់លំនៅដ្ឋានប្រជាពលរដ្ឋ ។ ទឹកស្ទឹងព្រែត្នោត បានហក់ឡើងខ្លាំង ដល់កម្រិតប្រុងប្រយ័ត្នខ្ពស់ ស្របពេលមានការបើកទ្វារទឹក ពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់ចំនួន៥ ក្នុងមូលដ្ឋានខណ្ឌដង្កោ ។
- ២៦ តុលា ២០២១ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ is with Sy Sokong and យោងតាមការជូនដំណឹងពីភ្នាក់ងារទីបញ្ជាការជួរមុខ ប្រចាំការ នៅមជ្ឈមណ្ឌលប្រមូលផ្ដុំនិងចែកចាយព័ត៌មានលើផ្ទៃសមុទ្រ មូលដ្ឋានកងនាវាចរសិង្ហបុរី(Information Fusion Center) បានឲ្យដឹងថា យោងតាមការចេញផ្សាយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានសម្ពាធទាបមួយបានកំពុងកើតឡើងនៅសមុទ្រចិនខាងត្បូង និងឆ្លងកាត់ខេត្តខាំ រែង និងខេត្តណ៉ាត្រាំង ប្រទេសវៀតណាម ក្នុងល្បឿនចន្លោះពី៣៥ -៥០ណត ហើយនឹងទៅដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយឆ្លងកាត់ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយវាថមថយល្បឿនទៅវិញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ បញ្ជាក់: សម្ពាធទាបនេះអាចបង្កជាហេតុមិនល្អ និងភ្លៀងធ្លាក់ជាច្រើន ដូច្នេះសូមបងប្អូនទាំងអស់ ជាពិសេសបងប្អូនប្រជានេសាទ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត។
- ២៦ តុលា ២០២១ Business Cambodia រកប្រភពទុនក្នុងស្រុក! កម្ពុជាគ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ៣០០លាន$នៅឆ្នាំ២០២២FRESHNEWSASIA.CO កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ
- ២៦ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ អាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផ្លូវលេខ 20 , 120 , 1KD9(34) និង ផ្លូវ 1KD11(143) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងអង្គស្នួល ខេត្តកណ្តាល ៕
- ២៦ តុលា ២០២១ Post Khmer ពលរដ្ឋមួយចំនួននៅកៀកស្ទឹងព្រែកត្នោត បាននាំគ្នាជម្លៀសចេញពីលំនៅឋាន ខណៈកម្ពស់ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងលើសកម្រិត
- ២៦ តុលា ២០២១ Thmey Thmey ស្ថានភាពទឹកជំនន់នៅបណ្តោយផ្លូវ ១០៤ (២០អា) ត្រង់ចំណុចសាលាសង្កាត់គងនយ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
- ២៦ តុលា ២០២១ Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ផ្ទះ នៃកិច្ចប្រជុំកំពូល។ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះរួមមាន ៖ ទី១) ការកសាងសហគមន៍អាស៊ាន ទី២) ការឆ្លើយតបនឹងជំងឺកូវីដ-១៩ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២៖ ទី១) ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន ទី២) ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។ ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។
- នៅក្នុងសុន្ទរកថាគន្លឹ:ដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅចុងឆ្នាំ២០២១នេះ។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម មាន៩ចំណុច ក្នុងនោះ ៖ ១)រំលឹកឡើវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម ២)បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៣)ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល៤)បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គុទេសសំរាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា៥)រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ៦)លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាសធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ៧)ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាន នូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាកសាំងកូវីដ-១៩ ជាទំនិញសាធារណ:សកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ៨)លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ៩)ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បនថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕
- ២៦ តុលា ២០២១ Heng Ly is with Heng Heng LY ហាមឃាត់ប្រភេទរថយន្តធុនធំ ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១០៤ ដោយសារទឹកហូរកាត់ខ្លាំង ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង១០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខណ:ពេលនេះទឹកបានហូរកាត់ផ្លូវលេខ១០៤ អាជ្ញាធរហាមឃាត់ ប្រភទរថយន្តធុនធំ មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់នោះទេ ទីតាំងស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
- ២៦ តុលា ២០២១ Vei Samnang សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថាគិតមកដល់ម៉ោង១៤ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះស្ថានភាពទឹកស្ទឹងព្រែកត្នោតត្រូវបានស្រកចុះជិត២០សង់ទីម៉ែត្រហើ និយាយជារួមយើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញហើយ។ប៉ុន្តែបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ថានៅថ្ងៃទី២៧ អាចមានព្យុះធំមួយនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោមសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ សូមអរគុណ!
- ២៦ តុលា ២០២១ Chantha Muth គណបក្សភ្លើងទៀន អតីតគណបក្សសង្រ្គោះជាតិ ទាំងគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) និងទាំងគណបក្សសិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នាទាំងរចនាសម្ព័ន្ធនិងទាំងកម្លាំងស្នូលនៅកម្រិតជាតិនិងមូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ សូម្បីតែអតីតសមាជិព្រឹទ្ធសភាក៏បានក្លាយជាសមាជិកគាំទ្រស្ថិតក្នុងក្រុមការងារគណបក្សសង្រ្គោះជាតិ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥។ ផ្អែកតាមកិច្ចព្រមព្រៀង ស្តីពីការបង្កើតចលនាសង្រ្គោះជាតិ និងក្រោយមកបាបង្កើតជាគណបក្សសង្រ្គោះជាតិ គឺគណបក្សសមរង្ស៉ី និង គណបក្សសិទ្ធិមនុស្ស គ្រាន់តែជាគណបក្សចាំសំបុក ឬចាំផ្ទះ ក្នុងគោលបំណងរក្សាតំណែងជាប់ឆ្នោតរបស់គណបក្សទាំងពីរ គឺសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ប៉ុណ្ណោះ។ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានជូនដំណឹងទៅក្រសួងមហាផ្ទៃ ដោយសម្រេចរំលាយគណបក្សនេះ យោងតាមលិខិតចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលត្រូវបានចុះហត្ថលេខាដោយលោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស។ ក្នុងលិខិតនេះបានបញ្ជាក់ថា គណៈកម្មាធិការរអចិន្ត្រៃយ៍ បានសម្រេចរំលាយគណបក្សសិទ្ធិមនុស្សបាន ចាប់ពីថ្ងៃនេះតទៅ។ លោក សឺន សូប៊ែរ បានបញ្ជាក់ថា ការសម្រេចរំលាយគណបក្សសិទ្ធិមនុស្ស គឺពុំមែនមានការបង្ខិតបង្ខំដោយអ្នកនយោបាយណាមួយនោះទេ ប៉ុន្តែគណៈកម្មាធិការនៃគណបក្សសិទ្ធិមនុស្សបានឯកភាពរំសាយយូរណាស់មកហើយ ក៏ប៉ុន្តែដោយសារមានការជាប់គាំងមួយរយៈពេល ព្រោះមានសមាជិកក្រុមប្រឹក្សាឃុំមួយចំនួនកូតាពីគណបក្សសិទ្ធិមនុស្ស នៅពុំទាន់ផុតអាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកបន្ថែមថាគណបក្សសិទ្ធិមនុស្សរួមគ្នាជាមួយបក្សសមរង្ស៊ី ប៉ុន្តែនៅតែមានជួរសមាជិកបក្សឃុំសង្កាត់ ដូច្នេះហើយដល់ពេលគេចូលទៅក្នុងសង្គ្រោះជាតិហើយ គណបក្សសិទ្ធិមនុស្សនឹងឈប់មានតួនាទី។ ទោះបីមានសំណើផ្លូវការពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស ក៏ដោយ ក៏ក្រសួងមហាផ្ទៃមិនទទួលឱ្យរំលាយគណបក្សនេះ ដោយលើកហេតុផលថាសំណើនេះមិនត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស លុះត្រាតែរៀបចំសមាជគណបក្ស ដើម្បីបោះឆ្នោតជាផ្លូវការ។ ស្របពេលជាមួយគ្នា គណបក្សសិទ្ធិមនុស្សបានស្នើសុំពន្យាពេលជាច្រើនសារ ក្នុងការបញ្ជូនឯកសារទៅក្រសួងមហាផ្ទៃ តាមតម្រូវការនៃវិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ។យើងបានកត់សម្គាល់ឃើញថា គោលជំហររបស់គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស គឺខុសគ្នាទាំងស្រុង ដោយគណបក្សសិទ្ធិមនុស្សបានបង្ហាញជំហរផ្លូវការ ស្នើសុំរំលាយគណបក្សនេះនិងលុបចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សភ្លើងទៀន បានព្យាយាមធ្វើឱ្យគណបក្សនេះដំណើរការឡើងវិញ តាមរយៈការប៉ុនប៉ងរៀបចំសមាជវិសាមញ្ញម្តងជាពីរដងរួចមកហើយ គឺលើកទីមួយគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និងលើកទីពីរគ្រោងធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី២៦ ខែតុលា នេះ បានបញ្ជាក់ថា សមាជវិសាមញ្ញគណបក្ស ថ្ងៃទី២៧ ខែវិច្ឆិកា «ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស រៀបចំជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំគណបក្សអាណត្តិថ្មី និងកំណយុទ្ធសាស្រ្តនយោបាយរបស់គណបក្ស»។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលមានសញ្ជាតិពីរ (ខ្មែរ-អាមេរិក)ធ្លាប់បានលើកឡើង កាលពីខែសីហា ថា៖ «ក្រោយពេលសមាជ យើងនឹងពិភាក្សាផ្តោតទៅលើគោលនយោបាយក្នុងការចូលរួមបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ។
- ២៦ តុលា ២០២១ លោក ទាវ វណ្ណុល ធ្លាប់បានអះអាងថា សមាជិកព្រឹទ្ធសភានៃគណបក្សភ្លើងទៀនចំនួន ១០នាក់ផ្សេងទៀត មិនត្រូវបានជាប់បម្រាមសិទ្ធិធ្វើនយោបាយនោះទេ ដោយសារកាលនោះពួកគេស្ថិតនៅជាសមាជិកព្រឹទ្ធសភា ហើយស្ថិតនៅក្រោមគណបក្សភ្លើងទៀន ដែលជាឈ្មោះថ្មីរបស់គណបក្សសមរង្ស៊ី។ ប៉ុន្តែលោក ទាវ វណ្ណុល ភ្លេចគិតថា សមាជិកព្រេទ្ធសភាទាំង ១០រូបនេះ ត្រូវបានតែងតាំងជាសមាជិកក្រុមគាំទ្រគណបក្សសង្រ្គោះជាតិ នៅតាមរាជធានី-ខេត្ត និងមានឈ្មោះក្នុងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភារបស់គណបក្សសង្រ្គោះជាតិ ដែលគណបក្សបានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមានឈ្មោះរបស់លោក ទាវ វណ្ណុល ផងដែរ។ យោងតាមច្បាប់ ស្តីពីគណបក្សនយោបាយ មនុស្សម្នាក់មិនអាចមានសមាជិកភាពក្នុងគណបក្សនយោបាយពីរក្នុងពេលតែមួយបាន ដូច្នេះសមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវមានសុពលភាព។ ក្នុងន័យនេះ អតីតសមាជិកព្រឹទ្ធិសភានៃគណបក្សភ្លើងទៀនទាំង ១០រូប បានបោះបង់សមាជិកភាពរបស់ពួកគេនៅក្នុងគណបក្សភ្លើងទៀន នៅពេលឈ្មោះរបស់ពួកគេស្ថិតក្នុងបញ្ជីឈ្មោះបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សភ្លើងទៀន មកម្លេះ។ការរៀបចំសមាជសាមញ្ញ និងការប៉ុនប៉ងរៀបចំសមាជវិសាមញ្ញម្តងជាពីរដងរបស់គណបក្សភ្លើងទៀន គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា គណបក្សភ្លើងទៀនបានសម្រេចដើរចេញពីសម្ព័ន្ធភាពនយោបាយក្នុងអតីតគណបក្សសង្រ្គោះជាតិ ដែលលោក សម រង្ស៉ី ទន្ទេញជាប់មាត់ថាសម្ព័ន្ធភាពគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) និងគណបក្សសិទ្ធិមនុស្សនៅតែរឹងមាំ ហើយគាត់ថែមទាំងបង្កើតដោយអត្តនោម័តិនូវពាក្យស្លោកៈ «សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ»។ នេះជាកលល្បិចរបស់ទុយ៌សលួចចាក់ពីក្រោយខ្នង!ទោះបីលោក ទាវ វណ្ណុល បដិសេធថា គណបក្សភ្លើងទៀន គ្មានទំនាក់ទំនងជាមួយលោក សម រង្ស៉ី និងអ្នកនយោបាយជាន់ខ្ពស់ផ្សេងទៀត ដូចជាលោក អេង ឆៃអ៊ាង អតីតអគ្គលេខាធិការនៃគណបក្សសមរង្ស៉ី ក៏ពិបាកគួរឱ្យគេជឿណាស់។ គណបក្សភ្លើងទៀនមិនអាចចបញ្ឆេះឱ្យដើរឡើងវិញពេញកម្លាំងបាននោះទេ បើសិនជាប្រកាសផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៉ី ឬគ្មានមេគំនិតនៅពីក្រោយចាំជម្រុញរចនាសម្ព័ន្ធនៅមូលដ្ឋាន។ អ្វីដែលគេរឹតតែពិបាកជឿនោះ គឺគណបក្សភ្លើងទៀន ជាមរតនយោបាយរបស់លោក សម រង្ស៉ី បានកសាងឡើងតាំងតែពីខែវិច្ឆិកា ឆ្នាំ១៩៩៥ ដូច្នេះគាត់ប្រាកដជាមិនអនុញ្ញាតឱ្យក្រុមនយោបាយនៃគណបក្សភ្លើងទៀនបច្ចុប្បន្នយកទៅបំផ្លាញចោលដោយងាយនោះទេ។ បើសិនជាគាតមិននៅពីក្រោយគណបក្សភ្លើងទៀន ដូច្នេះមេដឹកនាំបច្ចុប្បន្ននេះមិនមានសារនិងសេចក្តីថ្លែងការណ៍នយោបាយ ឬគេហៅថាទ្រព្យធនគណបក្សទៅលក់ឱ្យអ្នកគាំទ្រ ឬប្រជាពលរដ្ឋគាំទ្រណាស់។ បើសិនគណបក្សនេះសម្រេចចូលរួមបោះឆ្នោតខាងមុខដោយគ្មានការគាំទ្រពីលោក សម រង្ស៉ី និងមនុស្សជិតស្និទ្ធរបស់គាត់ ដូចជាលោក អេង ឆៃអ៊ាង និងលោក យឹក សុវណ្ណ រុញឱ្យរចនាសម្ព័ន្ធគណបក្សភ្លើងទៀនដែលស្ថិតក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិ ចូលរួមគាំទ្រនិងបញ្ឆេះឱ្យគណបក្សនេះដំណើរការទេ គណបក្សភ្លើងទៀន ប្រាកដជាបរាជ័យក្នុងការបោះឆ្នោត។ បើសិនជាដឹងជាមុនពីបរាជ័យ នោះលោក សម រង្ស៉ី និងមនុស្សជំនិតប្រាកដជាមិនបណ្តោយឱ្យខូចឈ្មោះឡើយ៕
- ២៦ តុលា ២០២១ Eng Chhai Eang ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៦ ខែតុលា នេះ តុលាការរបបក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ៣ រូប មាន លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ក្រោមបទចោទ"ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម"។ ក្នុងសំណុំរឿងដូចគ្នានេះដែរ តុលាការរបបនេះក៏បានកាត់ទោសសកម្មជនជាង១០រូបផ្សេងទៀត រួមមាន សកម្មជននយោបាយ សកម្មជនបរិស្ថាន ឱ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ២លានរៀល។ការប្រកាសសាលក្រមផ្ដន្ទាទោសលើមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ៣រូប រួមទាំងសកម្មជនជាង១០រូបនេះ ធ្វើឡើង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ទិត្យ សុធីបូរ៉ាឆាត ៕
- ២៦ តុលា ២០២១ RFA Khmer #សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងប្រកាសសាលដីកាសំណុំរឿងលោក #រ៉ុងឈុន និងសកម្មជនពីររូបទៀតទៅថ្ងៃទី១២ វិច្ឆិកាខាងមុខនេះ បន្ទាប់ពីបើកសវនាការសួរដេញដោលលើ#បណ្ដឹងឧទ្ធរណ៍នៅល្ងាចថ្ងៃទី២៥ ខែតុលា។ សាច់ញាតិ និងមន្រ្តីសង្គមស៊ីវិល សង្ឃឹមថាតុលាការជាន់ខ្ពស់មួយនេះ នឹងទម្លាក់ចាលការចោទប្រកាន់និងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ព្រោះសកម្មភាពពួកគាត់កន្លងមក គឺជាការបញ្ចេញមតិ និងការជួបជុំ ដោយសន្តិវិធីដែលធានាដោយច្បាប់.
- ២៥ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៥ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១១៦នាក់ (ឆ្លងសហគមន៌: ៩៩ និង នាំចូល: ១៧) និងមានជាសះស្បេីយ #២៨៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧៨៨៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៣២៦៤នាក់ និង ស្លាប់ថ្មី ៩នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់) សរុបស្លាប់ #២៧៤៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៥ តុលា ២០២១ Hout Songhak គិតមើលទៅ អាមេរិកផលិតថ្នាំគ្រាប់អាចព្យាបាលជម្ងឺកូវីដ ឈឺធម្មតាស្រាលៗ តម្លៃ១គ្រាប់ជាង១៧$ ១ថ្ងៃ៤គ្រាប់ ព្រឹក២ ល្ងាច២ ត្រូវលេប៤០គ្រាប់។
- ២៥ តុលា ២០២១ Yang Saing Koma រាជរដ្ឋាភិបាលគ្រោងថវិកាជាតិជាង៨០០០លានដុល្លារនៅឆ្នាំ២០២២។គោលនយោបាយរបស់យេីង (គបម) គឺបង្កេីនការបែងចែកថវិកាជាតិដល់ការិយាល័យកសិកម្មនិងបង្កេីនចំនួន សមត្ថភាពនិងប្រាក់ឧបត្ថម្ភដល់មន្រ្តីកសិកម្មមូលដ្ឋានក្នុងការធ្វេីការបម្រេីកសិករគ្រប់ភូមិ។
- ២៥ តុលា ២០២១ Em Sovannarith ថ្នាំព្យាបាលកូវីត កំពុងពិសោធន៌បានលទ្ធផល នៅដំណាក់កាលទី2 នៅសល់ដំណាក់កាលទី3 ទៀត! លទ្ធផលពេលនេះគឺវាមានប្រសិទ្ធភាព ព្យាបាលកូវីតបានល្អ! អ្នកវិទ្យាសាស្រ្តកំពុងមានសេចក្តីសង្ឃឹមលើវា! ឈ្មោះថ្នាំ Molnupiravir ពិសោធន៌ដោយក្រុមហ៊ុន Merck_ US ក្រុមហ៊ុន បានសហការណ៌ ជាមួយ University of
- ២៥ តុលា ២០២១ The company producing an experimental antiviral pill for Covid-19 treatment is accused of selling the drug to the US at 40 times the cost of its production, found a report. Molnupiravir, manufactured by pharmaceutical company Merck, has entered into a contract with the US government to supply 1.7 million courses at a price of $700 per course. However, an analysis of drug pricing by Harvard School of Public Health and King’s College Hospital in London found that it takes about $17.74 to produce a five-day course. Covid pill makers accused of selling drug to US at 40 times ...https://www.independent.co.uk › World › Americas
- Oct 6, 2021 — Covid pill makers accused of selling drug to US at 40 times what it costs to make despite govt funding · Merck produces a five-day course at Hospitalized care for COVID-19 averages $34,662 to $45,683, varying by ageNationally, people aged 51 to 60 were charged the most, according to the FAIR Health study.The highest average allowed amount paid to the provider under an insurance plan was $24,012 for people aged 51 to 60 and, at its lowest, $17,094 for people above age 70. Earlier this year, FAIR Health released cost projections of COVID-19 inpatient stays. The charges for someone without insurance or who received out-of-network care was estimated to be over $73,000.
- ២៥ តុលា ២០២១ Chan Born អ្នកមានលុយលែងបារម្ភស្លាប់ដោយសារកូវីដ ១៩៖ តម្លៃព្យាបាលកូវីដនៅអាមេរិក ប្រមាណ ៦ ម៉ឺនដុល្លា/ម្នាក់ តែអ្នកគ្មាន ធានារាប តម្លៃប្រមាណ ៨ ម៉ឺនដុល្លា/ម្នាក់។ នៅកម្ពុជា ឮថា ប្រមាណ ១០ ម៉ឺនដុល្លា/ម្នាក់។ នៅសាំងហ្គាពួ តម្លៃ 8, 000 ដុល្លា/ម្នាក់សម្រាប់ជនបរទេស ។ ចុះឮថាមានថ្នាំព្យាបាលកូវីដ តើពិតអត់???ទំនងជា លេបតាមវេជ្ជបញ្ជា ដូច្នេះ អាចថោកជាងមែន តែមិនដល់ថ្នាក់ ៧០០ ដុល្លា ជាដូចធម្មតា
- ២៥ តុលា ២០២១ ប្រយុទ្ធ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៤ គឺ៖ ១- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
- ស្មោះត្រង់ ការពារ បម្រើ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។«បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋ ឡាននៅក្នុងបន្ទាយហ្នឹង គឺអត់មានឡានណាអត់បង់ពន្ធនោះទេ គឺបង់ពន្ធទាំងអស់ លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»។ សម្តេចតេជោបានសង្កត់ធ្ងន់បញ្ជាក់ថា ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត៕
- ២៥ តុលា ២០២១ យូ សារ៉ាវុឌ្ឍន៏ បញ្ជាការដ្ឋានអង្គរក្ស លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបង់ពន្ធអាករ រថយន្តចំនួន ៥៦គ្រឿងជូនរដ្ឋរួចរាល់ ។
- ២៥ តុលា ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ រសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានគណៈគម្មាធិការសហប្រតិបត្តិការ ការងារបច្ចេកទេស វិទ្យាសាស្រ្ត និងឧស្សាហកម្មការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម ក្រសួងការពារជាតិ បើកសំណើដេញថ្លៃ ផ្គត់ផ្គង់សម្ភារគ្រឿងបន្លាស់បច្ចេកទេស ប្រើប្រាស់ឆ្នាំ២០២១ តាមប្រព័ន្ធព័ត៌មានវិទ្យា Zoom Meeting។ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ។
- ២៥ តុលា ២០២១ Thmey Thmey រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ កំណត់«សញ្ជាតិតែមួយ» របស់មេដឹកនាំជាតិកំពូលក្រសួងធនធានទឹក ជូនដំណឹងពីការប្រឈមនឹងជំនន់ទឹកភ្លៀងក្នុងរាជធានី-ខេត្តចំនួន១៤ របស់កម្ពុជា
- (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ អំពីជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ មានសម្ពាធទាបសកម្មមួយ បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។តាមការព្យាករ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូល ដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលដើរចូលមកដល់ លើភាគខាងត្បូង ប្រទេសកម្ពុជា ។យោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានស្ថានភាព ដូចខាងក្រោម៖១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនបង្គួរ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។២៖ តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តកំពង់ចាម ។៣៖ តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ ជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ។យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕
- ២៥ តុលា ២០២១ ENN Hot news អាជ្ញាធរខណ្ឌដង្កោ ជូនដំណឹងដល់ពលរដ្ឋឲ្យមានប្រុងប្រយ័ត្នចំពោះទឹកស្ទឹងព្រែកត្នោត រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្ដីជូនដំណឹងដល់ព្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ខណៈស្ថានភាពកម្ពស់ទឹកឡើងដល់ចំណុចប្រកាសអាន្ន។ រដ្ឋបាលខណ្ឌបានបញ្ជាក់ថា ដោយបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ មានកម្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់។ ដើម្បីចៀសវាងនូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ ចៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត៕
- ២៥ តុលា ២០២១ EPOST WATCH ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈដើម្បីសង្គ្រោះ គឺជាស្មារតីម្ចាស់ការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ! ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារៈ ត្រៀមចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងរងគ្រោះ ដោយសារទឹកជំនន់ តាមបណ្តោយស្ទឹង ព្រែកត្នោត ដោយសារកម្ពស់ទឹកហក់ឡើងខ្ពស់ ត្រៀមប្រកាសអាសន្ន ប្រកបដោយស្មារតីម្ចាស់ការខ្ពស់។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ដើម្បីដាក់ចេញនូវផែនការរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានទឹកជំនន់មកដល់។
- ២៤ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៤ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១២៨នាក់ (ឆ្លងសហគមន៌: ១១៤ និង នាំចូល: ១៤) និងមានជាសះស្បេីយ #៣១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧៧៧២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១២៩៧៧នាក់ និង ស្លាប់ថ្មី ៩នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៧នាក់) សរុបស្លាប់ #២៧៣៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៤ តុលា ២០២១ អេង ហ៊ី ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថ នឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីររបស់កងរាជអាវុធហត្ថ។ ការចល័តក្បួននេះ នឹងចេញដំណើរពីមុខព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤។
- ២៤ តុលា ២០២១ ខ្មែរកូសាបា Videos ដើរ ដល់ ផ្លូវ ទាល់ ខ្ញុង ប្រកាស លក់ អស់ហើយ សូម្បីតែ គ្រែ ដេក របស់ ខ្លួន ដោយ បញ្ជាក់ ច្បាស់ ៗ ថា...
- ២៤ តុលា ២០២១ DAP Newsកុំភ្ញាក់ផ្អើល! យប់នេះ នឹងមានការចល័ត យន្តហោះប្រតិកម្មធុន MIG-21 កាត់រាជធានីភ្នំពេញ និងផ្លូវមួយចំនួន
- ២៤ តុលា ២០២១ Sin Rozeth ខ្ញុំពិតជាមានការសោកស្តាយដែលឮដំណឹងថាអ្នកមីងបានទទួលមរណភាព។ ភាពសោកស្តាយពីការបាត់បង់មនុស្សដូចអ្នកមីងគឺពិតជាធំណាស់សម្រាប់ជាតិ និងគណបក្សរបស់ពួកយេីង។ ក្នុងពេលនៅមានជីវិត អ្នកមីងបានចុះអប់រំ និងបណ្តុះបណ្តាលសកម្មជននៅមូលដ្ឋានរួមទាំងរូបខ្ញុំដែរ។ អ្នកមីងបានខិតខំបំពេញការងារគ្រប់ទីកន្លែងដោយមិនខ្លាចនឿយហត់។ ប៉ុន្តែអ្វីដែលខ្ញុំកោតស្ញប់ស្ញែងអ្នកមីងបំផុតលេីសពីហ្នឹងនោះ គឺការដែលអ្នកមីងមិនដែលខ្វល់ខ្វាយនឹងតួនាទីតំណែង។ ការបាត់បង់រូបអ្នកមីងគឺជាការសោកស្តាយបំផុតសម្រាប់រូបខ្ញុំ។ សូមវិញ្ញាណក្ខន្ធអ្នកមីងបានសោយសុខក្នុងឋានសុគតិភព! សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព សូមវិញ្ញាណក្ខន្ធរបស់អ្នកស្រី សូរ សត្យា បានទៅកាន់នៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
- ២៤ តុលា ២០២១ Angrut អង្រុត ព័ត៌មាន យប់នេះ បើឃើញមានចល័តយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ឆ្លងកាត់រាជធានីភ្នំពេញ សូមកុំភ្ញាក់ផ្អើលអី ព្រោះយន្តហោះនេះ ត្រូវបញ្ជូនទៅខេត្តកំពង់ឆ្នាំង ៕
- ២៤ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ពលរដ្ឋដែលចង់ធ្វើដំណើរឆ្លងកាត់ខាងមុខព្រះបរមរាជវាំង បើអាចសូមមេត្តាបើកវាង ព្រោះកំពុងកកស្ទះដោយសារពលរដ្ឋមកកម្សាន្តនិងបួងសួងនៅព្រះអង្គដងទង់ច្រើនខុសធម្មតា ៕
- ២៤ តុលា ២០២១ Ir Channa ខ្ញុំពិតជាក្តុកក្តួលក្នុងចិត្តខ្លាំងណាស់ ពេលទទួលដំណឹងមរណភាពរបស់លោកស្រី កិត្យា វល័ក្ខ។ លោកស្រីបានធ្វេីមរណកាលទៅ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៤ តុលា ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។ លោកស្រី កិត្យា វល័ក្ខ គឺជាអ្នកស្នេហាជាតិដ៏ឆ្នេីមមួយរូប និងបានលះបង់អស់កម្លាំងកាយចិត្តដេីម្បីបណ្តុះបណ្តាលស្ត្រីខ្មែរនៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស អោយយល់ដឹងពីប្រជាធិបតេយ្យ និងចូលរួមក្នុងសកម្មភាពនយោបាយ ដេីម្បីប្រទេសជាតិ។ ពេលនេះ លោកស្រីបានចាកចោលពួកយេីងដែលជាសហការីហេីយ។ ពួកយេីងខ្ញុំចងចាំជានិច្ចនូវគុណសម្បត្តិដ៏ធំធេងដែលលោកស្រីបានធ្វេីដេីម្បីជាតិ។
- ២៣ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៣ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៤៤នាក់ (ឆ្លងសហគមន៌: ១១២ និង នាំចូល: ៣២) និងមានជាសះស្បេីយ #២៧៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧៦៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១២៦៥៨នាក់ និង ស្លាប់ថ្មី ១០ (មិនបានចាក់វ៉ាក់សាំងទាំង១០នាក់) សរុបស្លាប់ #២៧២៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២៣ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ហាមសើច ! លោក ឃួង ស្រេង ប្រាប់មេៗខណ្ឌទាំង១៤នៅភ្នំពេញ ត្រូវការពារឲ្យបាន នូវការវាយកម្ទេចនិង បំផ្លាញសំណង់បេតិកភណ្ឌក្នុងមូលដ្ឋានរបស់ខ្លួន ៕
- ២៣ តុលា ២០២១ Chan Born ងាកមើល ២៣ តុលា ១៩៩១៖ កម្ពុជាកាលណោះមាន ០៤ រដ្ឋាភិបាល គឺ ភ្នំពេញគាំទ្រដោយ សូវៀត, ខ្មែរក្រហម គាំទ្រដោយចិន, សីហនុ គាំទ្រដោយ NATO សឺនសាន គាំទ្រដោយ អាមេរិក។ គោលបំណង នៃសង្រ្គាម គឺ ប្រទេសថៃ និង វៀតណាម កាត់កម្ពុជា ជា ០២ ផ្នែកត្រឹមទន្លេមេគង្គ ដើម្បី ផ្តាច់ទឹកដី ម្ខាងជា ខ្មែរសេរី ម្ខាងជាខ្មែរកុម្មុយនីស្ត ដូច្នេះ ប្រទេស មហាអំណាច គ្មានមួយណាចំណេញពី សង្រ្គាមនេះ ទើបពួកគេ ចរចារគ្នាបើផ្លូវឲ្កម្ពុជា ឈានទៅរកតុចរចារសន្តិភាព ដូចជា នៅ តូក្យូ ជប៉ុន ហ្សាកាតាឥណ្ឌូនេស៊ី ធ្វើបែបនេះ ក៍កម្ពុជាមិនអាចចុះសម្រុងគ្នា ប្រទេស ឥស្លាមដូចជា ម៉ាឡេ ឥណ្ឌូនេស៊ី គឺជាប្រទេសឥស្លាមដែល គ្រប់គ្រងកម្លាំងទ័ពច្រើន នៅកម្ពុជា (ចលនាខ្មែរ ឥស្លាម) ដែល ទាំង វៀតណាម និង ថៃ សុទ្ធតែមិនគាំទ្រ ព្រោះ ASEAN គឺជាកម្លាំងទ័ពឥស្លាម។ កិច្ចព្រមព្រៀង បារីស Accord de Paris គឺជាចំណុច ដែល ភាគី ទាំង ០៤ អាចទទួលយកបាន គឺ កម្ពុជាជាអតិត ដែនដីអាណានិគមបារាំង ប្រជាជននិយាយភាសាបារាំង បារាំងធ្លាប់ការពារទឹកដីកម្ពុជា ដែលរារាំង មហិច្ឆិការបស់ វៀតណាម និង ថៃ !!៕
- ២៣ តុលា ២០២១ Chan Born សហរដ្ឋអាមេរិក វិនិយោគ ១,៧ លាន លានដុល្លា សម្រាប់ផលិតយន្តហោះចម្បាំងធុន F-35 ខណៈដែលចិនវិនិយោគតម្លៃដូចគ្នាគឺ ១,៧ ទ្រីលានដុល្លា ដើម្បីកសាងផ្លូវមួយ ខ្សែក្រវ៉ាត់ ១
- ២៣ តុលា ២០២១ Khmernote គយចល័តតំបន់៦ ឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូលចំនួន ៩៨គ្រឿង ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះ ២៦កន្លែង ក្នុងស្រុកមេមត់
- ២៣ តុលា ២០២១ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ពីថ្ងៃទី១៨-២២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក កើត ណាវុធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេស និងលោកឧត្តមសេនីយ៍ទោ កែវ សំឡី នាយករង នាយកដ្ឋានបច្ចេកទេសទ័ពអាកាស លោកវរសេនីយ៍ឯក ថន ដារ៉ា និងលោកវរសេនីយ៍ឯក អ៊ុង ផល្គុន អនុព័ន្ធយោធាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជេីញចូលរួមវេទិកា Korea ASEAN+India Forum ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
- ២៣ តុលា ២០២១ ប្រយុទ្ធ -លោក ហ៊ុន ម៉ានី : ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភ្នំពេញ : លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរនៅក្នុងហ្វេសប៊ុកថា ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។ លោក ហ៊ុន ម៉ានី បានបន្តថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត លោកបញ្ជាក់ថា ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០រៀល ដែលមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសអបអរខួប ៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ ។
- ២៣ តុលា ២០២១ Sin Rozeth គួរឱ្យសោកស្តាយថ្ងៃ២៣ តុលា ថ្ងៃដែលខ្មែរចាប់ផ្តើមទទួលបានជំនួយបរទេសមកអភិវឌ្ឍប្រទេស ត្រូវបានលុបចេញពីថ្ងៃបុណ្យជាតិ ខ្មែរជំនាន់ក្រោយអាចនឹងមិនបំភ្លេច។
- ២៣ តុលា ២០២១ Um Sam An លោក ហ៊ុន សែន បានបំផ្លាញនិងជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយគាត់បានសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មិនរក្សាអព្យាកិត្យភាព (លំអៀងទៅរកចិននិងវៀតណាម) និងមិនបានការពារបូរណភាពទឹកដី (យកមកប្រើប្រាស់នូវសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលជាសន្ធិសញ្ញាវៀតណាមរៀបចំអោយ សម័យវៀតណាមត្រួតត្រាកម្ពុជា ដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម)។ លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសតាមរបៀបផ្តាច់ការដោយឯកបក្សដូចមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
- ២៣ តុលា ២០២១ Ir Channa ក្នុងថ្ងៃតែមួយ គឺថ្ងៃសុក្រទី ២២តុលា ឆ្នាំ២០២១នេះ ពលរដ្ឋខ្មែរនៅប្រទេសមហាអំណាចលោកសេរីពីរផ្សេងគ្នា នៃទ្វីបពីរផ្សេងគ្នា មួយនៅទីក្រុងប៉ារីសប្រទេសបារាំង ទ្វីបអឺរ៉ុប មួយនៅទីក្រុងវ៉ាសុីងតោនឌីសុី សហរដ្ឋអាមេរិក ទ្វីបអាមេរិក បានធ្វេីបាតុកម្មទាមទាអោយមានការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣តុលា និងទាមទាអោយរបបក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយទាំងអស់ដោយឥតលក្ខខ័ណ្ឌ។ ពលរដ្ឋខ្មែរចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
- ២៣ តុលា ២០២១ Jean-François Tain កិច្ចព្រមព្រៀងទីក្រុងប៉ារីសជារបត់ប្រវត្តិសាស្ត្រមួយប្រកែកមិនបាន… 1. កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលា១៩៩១ មានចំណាស់៣០ឆ្នាំគត់។ ពិធីចុះហត្ថលេខាលើឯកសារនេះ កាលពី៣០ឆ្នាំមុន ជាព្រឹត្តិការណ៍អន្តរជាតិមួយធំធេង។ ពីព្រោះម្យ៉ាង វាស្តែងឱ្យឃើញថា ក្រោយពីចំណាយពេលចរចាគ្នាអស់២ឆ្នាំ២ខែនិងជាង២០ថ្ងៃ ពួកមហាអំណាចត្រូវរ៉ូវគ្នា។ ពីព្រោះម្យ៉ាងទៀត វាក៏ស្តែងឱ្យឃើញដែរថា នៅទីបំផុត ខ្មែរនិងខ្មែរ ត្រូវរ៉ូវគ្នាហើយ។ គឺជាការត្រូវរ៉ូវគ្នា ដើម្បីបញ្ចប់មហាសោកនាដកម្មរបស់ប្រទេសកម្ពុជា ដែលលង់ខ្លួនក្នុងសង្គ្រាមឥណ្ឌូចិនទី៣ នៅពេញមួយទសវត្សរ៍១៩៨០។ សង្គ្រាមឥណ្ឌូចិនទី១ គឺជាសង្គ្រាមជាមួយអាណានិគមបារាំងដែលបានបញ្ចប់ទៅ នៅឆ្នាំ១៩៥៤។ សង្គ្រាមឥណ្ឌូចិនទី២ ដែលបានបញ្ចប់ទៅនៅឆ្នាំ១៩៧៥ គឺជាចំហាយនៃសង្គ្រាមត្រជាក់ រវាងនៅម្ខាង របបនយោបាយដែលគាំទ្រដោយអាមេរិក រួមមានវៀតណាមខាងត្បូង, កម្ពុជារបស់ លន់ នល់, របបនៅប្រទេសឡាវសម័យនោះ និងនៅម្ខាងទៀត ទ័ពកុម្មុយនីស្តវៀតណាមខាងជើង, ខ្មែរក្រហម, និងទ័ពព្រៃPathet Lao ដែលគាំទ្រដោយចិនឬដោយសូវៀត។ រីឯសង្គ្រាមឥណ្ឌូចិនទី៣ ក្នុងទសវត្សរ៍១៩៨០ ក៏ជាចំហាយនៃសង្គ្រាមត្រជាក់ដែរ តែលើកនេះ វាមានភ្ជាប់មកជាមួយនូវជម្លោះរវាងកុម្មុយនីស្តចិននិងកុម្មុយនីស្តសូវៀត ព្រមទាំងមានការចូលដៃគ្នារវាងចិននិងអាមេរិកដើម្បីប្រឆាំងសូវៀត។ នៅម្ខាងមាន សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលកាន់កាប់ដោយវៀតណាមរណបសូវៀត។ នៅម្ខាងទៀត មានចលនាខ្មែរអ្នកតស៊ូទាំង៣ក្រុមដែលទ្រទ្រង់ដោយចិននិងអាមេរិក គឺខ្មែរអ្នកសីហនុនិយម, ខ្មែរអ្នកស៊ឺនសាននិយម, និងខ្មែរក្រហម។
- ២៣ តុលា ២០២១ Jean-François Tain 2. នៅចុងទសវត្សរ៍១៩៨០ នៅពេលដែលសហភាពសូវៀតកំពុងត្រដរខ្យល់និងលែងចង់ទាស់ទែងគ្នាជាមួយអាមេរិកនិងជាមួយចិន សង្គ្រាមឥណ្ឌូចិនទី៣ត្រូវអស់ន័យ។ អ៊ីចឹងហើយ បានជានៅដើមឆ្នាំ១៩៨៩ ចិននិងអាមេរិកដែលជាអ្នកផ្តល់អាវុធឱ្យចលនាខ្មែរអ្នកតស៊ូ និង សហភាពសូវៀតដែលជួយប្រទេសវៀតណាមអ្នកកាន់កាប់ប្រទេសកម្ពុជា បានផ្តើមចុះសម្រុងគ្នាចង់ដោះស្រាយបញ្ហាខ្មែរ។ ទន្ទឹមនេះ ដូចគ្នា ចាប់ពីចុងទសវត្សរ៍១៩៨០ទៅ ខ្មែរនិងខ្មែរ ពិសេសមេដឹកនាំកំពូលទាំងសងខាងនៃគូបដិបក្ខសម័យនោះ គឺសម្តេច សីហនុ និង លោក ហ៊ុន សែន បានជួបចរចាគ្នា ដើម្បីស្វែងរកការចុះសម្រុងគ្នា និងការស៊ីចង្វាក់គ្នា។ ចាប់ពីខែមិថុនា១៩៨៩ទៅ សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានរួមប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីតាក់តែងសេចក្តីព្រាងសន្តិភាពមួយឡើង។ ទីបំផុត នៅថ្ងៃ២៦វិច្ឆិកា១៩៩០ ឯកសារមួយដែលមានកម្រាស់ជាង៥០ទំព័រ បានលេចចេញជារូបរាង។
- ២៣ តុលា ២០២១ Jean-François Tain 3. ម៉្លោះហើយ មិនមែនចៃដន្យឡើយ ដែលកាលពី៣០ឆ្នាំមុន ដើម្បីបញ្ចប់សង្គ្រាមឥណ្ឌូចិនទី៣ដែលឆេះសន្ធោសន្ធៅនៅលើទឹកដីខ្មែរ ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានរហូតដល់ទៅ១៩ប្រទេស គឺ ១៨ប្រទេស+កម្ពុជា។ កាលសម័យនោះ កម្ពុជាត្រូវបានតំណាងដោយ៤ភាគី (រួមបញ្ចូលគ្នានៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់) នោះគឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា ស៊ឺន សាន និង ខ្មែរក្រហម។ រីប្រទេសហត្ថលេខី១៨ផ្សេងទៀត រួមមាន សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ (អាមេរិក, អង់គ្លេស, បារាំង, ចិន និងសហភាពសូវៀត) ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៨ (ឥណ្ឌូណេស៊ី, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ) ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធតំណាងដោយ យូហ្គោស្លាវី, និងប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។
- ២៣ តុលា ២០២១ Jean-François Tain 4. កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ (មានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍១) ជាឯកសារប្រវត្តិសាស្ត្រ សំខាន់ណាស់ សម្រាប់ជោគវាសនានៃកម្ពុជា។ នៅត្រង់ថា គោលដៅទីមួយរបស់វា គឺរៀបចំឱ្យមានសន្តិភាពនៅស្រុកខ្មែរ។ បានន័យថា ជាគោលការណ៍ កិច្ចព្រមព្រៀងសន្តិភាពនេះតម្រូវឱ្យទ័ពបរទេសចាកចេញពីកម្ពុជា(គឺទ័ពវៀតណាម ដែល ជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រយុទ្ធជាមួយនឹងចលនាតស៊ូនៅជាយដែនខ្មែរ-ថៃ) ហើយតម្រូវឱ្យមានការឈប់បាញ់រវាងភាគីជម្លោះខ្មែរ ការរំសាយទ័ព និង ការធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ របស់ជនភៀសខ្លួនខ្មែរ នៅជាយដែនខ្មែរ-ថៃ។ ៣០ឆ្នាំក្រោយមក ការអនុវត្តន៍គោលដៅទីមួយនេះ ជាជោគជ័យមួយប្រកែកមិនបាន ដ្បិតតាំងពីចុងឆ្នាំ១៩៩៧មក និងក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន សន្តិភាពពេញលេញបន្តគ្របដណ្តប់លើទឹកដីកម្ពុជា។ គោលដៅទីពីរ គឺ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ បានន័យថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កំណត់ច្បាស់ណាស់ គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា នោះគឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងនីតិរដ្ឋ។ នៅឆ្នាំ១៩៩៣ ក្រោមអាណត្តិរបស់អ៊ុនតាក់ កម្ពុជាបានរៀបចំបោះឆ្នោតសភាធម្មនុញ្ញមួយ ដែល ក្រោយពីអនុម័តរដ្ឋធម្មនុញ្ញមួយហើយ បានកា្លយទៅជារដ្ឋសភាជាតិ។ ជាការពិត តាំងពីឆ្នាំ១៩៩៣មក គោលការណ៍ប្រជាធិបតេយ្យធំៗ ត្រូវបានដាក់បញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញ និងមានហើយ គ្រឹះប្រជាធិបតេយ្យធំៗ នៅកម្ពុជា។ ជារួម បើប្រៀបធៀបទៅនឹងហ្វីលីពីន និង ឥណ្ឌូណេស៊ី លទ្ធិប្រជាធិបតេយ្យកម្ពុជា មិនប្រសើរជាងគេទេ ហើយក៏មិនអន់ជាងគេដែរ តែបើប្រៀបធៀបទៅនឹងបណ្តាលទ្ធិប្រជាធិបតេយ្យនៅអាស៊ីបូព៌ា ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ កម្ពុជាឋិតនៅឆ្ងាយនៅឡើយ។ ម៉្លោះហើយ លទ្ធិប្រជាធិបតេយ្យ ត្រូវតែនៅជាគោលដៅមួយធំដែលកម្ពុជាគួរដើរឱ្យដល់ ទោះត្រូវប្រើពេលយូរទៅមុខទៀតក្តី។ វាត្រូវការឱ្យមានការចាក់ឫសពីក្នុងមកវិញជាងសម្ពាធពីក្រៅ។ ការចាក់ឫសពីខាងក្នុងមកវិញ មានន័យថា ត្រូវការសុឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំ បណ្តាបក្សប្រឆាំងប្រកបដោយស្មារតីទទួលខុសត្រូវ សកម្មភាពចម្រុះនិងគ្មាននិន្នាការនយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយមួយដែលស្គាល់តួនាទីពិតប្រាកដរបស់ខ្លួន និងពិសេស ប្រជារាស្ត្រមួយដែលចេះដឹងជ្រៅជ្រះ។ រីឯគោលដៅទីបីវិញនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព អព្យាក្រឹតភាព ឯកភាពជាតិ និងភាពពុំអាចរំលោភបំពានទឹកដីបានឡើយនៃប្រទេសកម្ពុជា។ បន្ថែមពីលើនេះ បណ្តាប្រទេសហត្ថលេខីទាំង១៨នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
- ២៣ តុលា ២០២១ Jean-François Tain 5. ៣០ឆ្នាំក្រោយមក និយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសអស់សុពលភាពទៅហើយពីព្រោះខ្លឹមសារជាសារវន្តរបស់វាត្រូវបាន ដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ គឺជាការមើលមិនវែងឆ្ងាយ។ តទៅអនាគត ជាគោលការណ៍ ឯកសារប្រវត្តិសាស្ត្រមួយនេះ នឹងអាចបន្តផ្តល់ឧត្តមប្រយោជន៍ដល់ប្រទេសកម្ពុជា ពិសេសក្នុងករណីណាដែលមានការឈ្លានពានពីបរទេស ទាំងបរទេសជិតខាង និងទាំងបរទេសមកពីឆ្ងាយ។ យ៉ាងណាមិញ ទាមទារចង់កោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ ក្រោមមូលហេតុថា លទ្ធិប្រជាធិបតេយ្យកម្ពុជាដើរយឺតឬដើរថយក្រោយ គឺជាការស្រមើស្រមៃខ្វះភាពប្រាកដនិយម៕
- ២៣ តុលា ២០២១ Hout Songhak កម្ពុជាគិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អ្នកឆ្លងថ្មី ១៤៤ (PCR) នាក់ទៀត ជាសះស្បើយ ២៧៥ នាក់ និងស្លាប់ ១០ នាក់ ( ១០ នាក់ មិនបានចាក់វ៉ាក់សាំង) - ករណីឆ្លងសហគមន៍ ១១២ នាក់- អ្នកដំណើរពីបរទេស ៣២ នាក់ - អ្នកឆ្លងសរុប= ១១៧,៦៤៤ នាក់ - អ្នកជាសះស្បើយ= ១១២,៦៥៨ នាក់ - អ្នកស្លាប់= ២,៧២៥ នាក់ ។
- ២២ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២២ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៤៨នាក់ (ឆ្លងសហគមន៌: ១២៦ និង នាំចូល: ២២) និងមានជាសះស្បេីយ #៣២៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧៥០០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១២៣៨៣នាក់ និង ស្លាប់ថ្មី ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ #២៧១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២២ តុលា ២០២១ Meas Saborn ចាប់ពីថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២១ តទៅ សាលារៀនរដ្ឋនិងឯកជនគ្រប់កម្រិត ទូទាំងរាជធានី-ខេត្ត នឹងបើកឱ្យចូលរៀនឡេីងវិញទាំងអស់ ។
- ២២ តុលា ២០២១ ព័ត៌មានសង្គម គាំទ្រ លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំ កម្មវិធីកំសាន្ត និងកំប្លែងរបស់ស្ថានីយ ទូរទស្សន៍ CTN បានអះអាងប្រាប់កោះសន្តិភាពតាមសារ អេឡិចត្រូនិចថា ចំណុចខាងលើនេះ លោកមិនទាន់ថា យ៉ាងម៉េចទេ គឺអាស្រ័យ លើអ្នកគ្រប់គ្រងរបស់ CTN។ លោកបញ្ជាក់ថា សម្រាប់លោកគឺ លោកនៅតែផ្តល់ ឱកាសសម្រាប់កូនក្រុម កំប្លែងរបស់ លោកគ្រប់ៗគ្នា បើទោះមានរឿងអ្វីកើតឡើងក៏ដោយ។ រហូតមកទល់នា ពេលនេះ រឿងរ៉ាវក្រក្រើកក្នុង វិស័យសិល្បៈពាក់ព័ន្ធអ្នកនាង ស្រេង សុខាន់ដា ហៅថា ខ្ញុង នៅមិន ទាន់ស្ងប់រលកនៅឡើយទេ ខណៈមានមហាជន និងអ្នកសិល្បៈ ជើងចាស់ មួយចំនួនបាន ចេញមករិះ.គន់ ទង្វើរបស់តារា កំប្លែងស្រីរូបនេះ ថាធ្វើអោយអាប់.ឱនដល់អ្នក.សិល្បៈស្រុកខ្មែរ ។
- ២២ តុលា ២០២១ Angrut អង្រុត ព័ត៌មាន រាជរដ្ឋាភិបាលត្រៀមថវិកាជិត ១០០០លាន ដុល្លារ ដើម្បីជួយពលរដ្ឋក្រីក្រ ពលរដ្ឋងាយរងគ្រោះ និងអាជីវកម្ម-ធុរកិច្ច នៅឆ្នាំ២០២២ ៕
- ២២ តុលា ២០២១ Fresh News BREAKING: ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចថ្មី ស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ, សពអ្នកជំងឺទូទៅមិនត្រូវធ្វើតេស្តរកកូវីដកូវីដ១៩ឡើយ
- ២២ តុលា ២០២១ ប្រន សំបូរ ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងកូវីដក៏ដោយ
- ២២ តុលា ២០២១ Angrut អង្រុត ព័ត៌មាន គណៈរដ្ឋមន្រ្តីអនុម័តថវិកាជាតិប្រមាណ ៨៥០០លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំក្រោយ និងកំណត់គោលដៅរកចំណូលជាតិឲ្យបានប្រមាណ ៦៣០០លានដុល្លារ ៕
- ២២ តុលា ២០២១ ខ្មែរកូសាបា Videos ក្តៅៗស្នងការនគបាលរាជធានី កំពុងស្រាវជ្រាវរឿង នាង ខ្ញុង ដែលល្បីនិងចុះផ្សាយព្រោងព្រាតរឿងជំពាក់បំណុលគេ..
- ២២ តុលា ២០២១ ប្រយុទ្ធ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ។
- ២២ តុលា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ រយៈពេល៣ខែ កម្ពុជាផលិតមាសបានជាង៧០០គ.ក ៕
- ២២ តុលា ២០២១ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅសម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងស្ថាប័ន ឬ រោងចក្រ គឺមិនមានការបិទខ្ទប់ស្ថាប័ន ឬ រោងចក្រទាំងមូលនោះទេ ពោលគឺ នាំយកតែបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ទៅព្យាបាលតែប៉ុណ្ណោះ ចំណែកអង្គភាព និង ផ្សារ គឺ មានតំណើរការ ធ្វើការ និង លក់ដូរធម្មតា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានមានប្រសាសន៍ន្ថែមទៀតថា ប្រសិនជាករណីមានការប៉ះពាល់ និង មានអាការៈមិនស្រួលបន្ទាប់ពីកាធ្វើតេស្តឃើញមានវិជ្ជមាននៃជំងឺកូវីដ-១៩ ហើយស្ថិតក្នុងស្ថានភាពកំរិតស្រាល គឺអាចព្យាបាលនៅផ្ទះធម្មតាបាន ចំពោះអ្នកមានកំរិតធ្ញន់ធ្វើទុក្ខមិនស្រួូលខ្លាំង នឹងត្រូវ នាំទៅព្យាបាលនៅមន្ទីពេទ្យដើម្បីអោយក្រុមគ្រូពេទ្យព្យាបាលផ្ទាល់តែម្តង។
- ២២ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ខ្មែរយើងរួមនឹងប្រទេសជាង៤០ទៀត អាចចេញចូលថៃបានហើយចាប់ពីថ្ងៃទី០១ វិច្ឆិកា ដោយថៃមិនឲ្យធ្វើចត្តាឡីស័កនោះទេ ៕
- ២១ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២១ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥១នាក់ (ឆ្លងសហគមន៌: ១៣០ និង នាំចូល: ២១) និងមានជាសះស្បេីយ #៣៦៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧៣៥២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១២០៥៦នាក់ និង ស្លាប់ថ្មី ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ #២៧០៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២១ តុលា ២០២១ Vann Saray TOP NEWS: សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០
- ២១ តុលា ២០២១ Meas Saborn សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនៅពេលនេះទេ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០ ។
- ២១ តុលា ២០២១ ក្រសួងព័ត៌មាន - Ministry of Information សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ គូសបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ ៕
- ២០ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២០ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៦៦នាក់ (ឆ្លងសហគមន៌: ១៣៥ និង នាំចូល: ៣១) និងមានជាសះស្បេីយ #២៧០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៧២០១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១១៦៩០នាក់ និង ស្លាប់ថ្មី ១២ (៥នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ #២៦៩៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ២០ តុលា ២០២១ Re-IDEA គ្រូជោគជ័យបង្រៀនវិធីរកលុយមួយថ្ងៃបាន១០មុឺនដុល្លារ ឥឡូវគេអនុវត្តជាក់ស្តែងបានមួយថ្ងៃ កន្លះលានដុល្លារ រួចបំណុល😆 ជឿឬនៅបងប្អូន ?
- ២០ តុលា ២០២១ Kham Phouri ខ្ញុង ឡាយសុំលុយព្រោះគាត់មានបំណុល គាត់មិនបានកុហកយើងទេ អ្នកណាចូលរួមជួយគាត់ ជារឿងចិត្ត និងចិត្ត។ ខ្ញុង អត់មានបង្ខំទេ ហើយក៏មិនមែនជាការបោកប្រាស់ ឬ បង្ខិតបង្ខំអីដែរ នរណាមានទឹកចិត្តជួយ ក៏ជួយទៅ បើយើងមិនចង់ជួយ ព្រោះគិតថា ហេតុផលបែបនេះ បែបនោះ ក៏ខ្ញុង មិនបានខឹងអីដែរ ។ ចូលចិត្តណាស់អារឿងឌឺដងឌៀមដាមផ្លែផ្កា ជាន់ពន្លិច។ អ្នកខ្លះយកលុយទៅអោយគេ ទាំងរយ ទាំងពាន់ រាប់សិបឆ្នាំទាំងដែលដឹងថា គេបោក តែម៉េចមិននិយាយផង ? ១ ដុល្លារ យើងចូលរួមជូយតាមសំណូមពរបានធ្វើទៅ ធ្វើមិនបានយើងកុំធ្វើអី? ព្រោះធ្វើបុណ្យរាល់ថ្ងៃមកហើយ មិនប្រាកដថា សុទ្ធតែធ្វើត្រូវនោះទេ។ ទៅបន្ទោសបង្អាប់អ្នកគេមានទឹកចិត្ត សុទ្ធតែគេល្ងង់ ចាញ់បោកខ្ញុង ?
- ២០ តុលា ២០២១ ដឹងការពិតហើយ គួច ខេវិន ទម្លាយរឿងនាងខ្ញុងជំពាក់លុយគេច្រើន គឺមកពី លេងល្បែងចិន តាមអនឡាញ និង….(មានវិដេអូ) ក្រោយផ្ទុះរឿងអតីតតារា កំប្លែងCtnអ្នក នាងស្រេង សុកាន់ដា ហៅខ្ញុង ជំពាក់ បំណុលគេ ២០នាក់សរុបទឹកលុយចំនួនដល់ ទៅ ៥៧២០០០ដុល្លារនោះធ្វើឲ្យទាំង មជ្ឈដ្ឋានក្នុងនិងក្រៅសិល្បៈ បានភ្ញាក់ផ្អើល ខណៈដែលខ្ញុង មានប្រកាស សុំជំនួយពីសប្បុរសជន ដើម្បីយកលុយទៅសងគេ ហើយភ្លាមៗនោះមានទាំងអ្នកនៅក្នុងនិង ក្រៅសិល្បៈបានបាញ់ លុយឲ្យខ្ញុង ជាបន្ដបន្ទាប់តាមAba ក្នុងនោះថៅ កែរាម ផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ស្របពេល អ្នកខ្លះលើកឡើងថាខ្ញុង ធ្លាក់ខ្លួននៅមា នផ្ទះផ្ទាល់ ខ្លួននៅ និងជិះសុទ្ធតែ រថយន្ដLand CruiserV8តម្លៃជាង ១០ម៉ឺនដុល្លារទៀតផង ចុះម្ចាស់ជំ នួយនៅ ផ្ទះជួល ជិះកង់បីតើ?។ ដោយឡែកនៅព្រឹកថ្ងៃទី ១៩ខែតុលាឆ្នាំ២០២១នេះដែរគេឃើញអ្នក ផលិតកម្មវិធីទូរទស្សន៍ដ៍ល្បីល្បាញឈ្មោះ លោកគួច ខេវិន បានបញ្ចេញមតិជុំវិញ រឿងអ្នកនាង ខ្ញុង ជំពាក់បំណុលគេ ជាងកន្លះលាន ដុល្លារហើយសុំឲ្យទស្សនិកជន ជួយនាងនេះ។
- ២០ តុលា ២០២១ Angrut អង្រុត ព័ត៌មាន រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកបណ្ឌិត វេង សាខុន ថាជ្រូករស់ធ្លាក់ថ្លៃ ដោយសារការផ្អាកពិធីបុណ្យភ្ជំបិណ្ឌ និង ការរៀបចំ ពិធីផ្សេងៗទៀត ៕
- ២០ តុលា ២០២១ Khieu Kendvich WHO មានផែនការទិញថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck សម្រាប់បណ្ដាប្រទេសក្រីក្រ (ព្រុចសែល)៖ កម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក WHO មានផែនការទិញថ្នាំព្យាបាល COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយបន្ទះ ដើម្បីចែកចាយដល់បណ្ដាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួនទទួលបាន, បានឱ្យដឹងទៀតថានៅក្រោមកម្មវិធី ACT-A អង្គការសុខភាពពិភពលោកមាន គម្រោងផ្ដល់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដល់ទៅ ១២០លាននាក់ ក្នុងចំណោមអ្នកជំងឺ ២០០លាននាក់នៅជុំវិញពិភពលោក ជាពិសេសនៅតាម បណ្ដាប្រទេសក្រីក្រ ដែលត្រូវបានគេប៉ាន់ស្មានថាអាចនឹងឆ្លង COVID-19 នៅរយៈពេល១២ខែខាងមុខ។
- ២០ តុលា ២០២១ Khmernote Social ខ្ញុង បង្ហាញទំហំទឹកប្រាក់ដែលនាងទទួលបានពីការជួយរបស់បងប្អូនមហាជន កាលពីព្រឹកមិញនេះតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។ខ្ញុង បានបញ្ជាក់ថា អ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេជាងកន្លះលាននោះ មិនមែនជាការសម្តែង ឬបោកប្រាស់មហាជនទេ។ ជាមួយគ្នានេះ ខ្ញុង ក៏បានបញ្ជាក់ និងបង្ហាញចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយ: Acount ABA ដែលគិតត្រឹកព្រឹកថ្ងៃទី២០ ខែតុលានេះ មានចំនួន ៥៦៥ ៣៣.៣៧ ដុល្លារ(ប្រាំម៉ឺន ប្រាំមួយពាន់ ប្រាំរយ សាមសិបបីដុល្លារនិងសាមសិបប្រាំពីរសេន) ខណ:ដែលលុយនេះ គឺជាការជួយពីសប្បុរសជនទាំងអស់៕
- ២០ តុលា ២០២១ យូ សារ៉ាវុឌ្ឍន៏ ក្នុងរយៈពេល ៣ថ្ងៃ គិតមកដល់ត្រឹមព្រឹកថ្ងៃពុធនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហាញចំនួនទឹកប្រាក់ដែលមហាជនបានជួយនាង មានសរុប $56,533.37 (ប្រាំម៉ឺនប្រាំមួយពាន់ប្រាំរយសាមសិបបីដុល្លារ និងសាមសិបប្រាំពីរសេន) ។ ចំនែកលោកគ្រូជោគជ័យទទួលបានលុយចំនួន 500$ ពីខ្ញុង មុនពេលឲ្យនាងខ្ញុង ទៅជួប គឺខ្ញុង ត្រូវបង់លុយមុន 500$ ឲ្យលោកគ្រូជោគជ័យសិន បានឲ្យខ្ញុងទៅជួបនៅការិយ៉ាល័យរបស់លោកគ្រូជោគជ័យ ។
- ២០ តុលា ២០២១ Mao Chandara បន្ទាប់ពីមានមតិរិះគន់ថាជាការសម្តែង! តារាកំប្លែងស្រី ខ្ញុង ធ្វើការឡាយវីដេអូ បញ្ជាក់ និងចំនួនទឹកប្រាក់ទទួលបាន ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២១នេះ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុងបានចេញមុខបកស្រាយនិងបញ្ជាក់ការពិតជាថ្មីរឿងជំ ពាក់បំណុលគេជិត៦០ម៉ឺនដុល្លារតាមរយ:សន្និសី ទសារព័ត៌មាននៅផ្ទះរបស់នាងផ្ទាល់។ការចេញមុខបំភ្លឺរបស់អ្នកនាង ខ្ញុង នេះបានធ្វើឡើ ងបន្ទាប់ពីមានការរិះគន់ថាជាការសម្តែងនិងរៀបចំគម្រោងបោកប្រាស់មហាជនជុំវិញរឿងរ៉ាវដែលជំ ពាក់បំណុលគេជាងកន្លះលានដុល្លារ។ដោយសារហេតុផលនេះហើយទើបនាងបានចេញមុខជាថ្មី។
- ២០ តុលា ២០២១ FireBuzz ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ អ្នកនាង ខ្ញុង បង្ហាញទឹកប្រាក់ដែលទទួលបានពីសប្បុរជន ចំនួន ៥៦,៥៣៣ ដុល្លារហើយ
- ២០ តុលា ២០២១ sabay លោក William Guang ពន្យល់តាមផ្លូវច្បាប់រឿងខ្ញុង និងគ្រូជោគជ័យ គឺជាបទឆបោក តើព្រះរាជអាជ្ញាអាចដាក់បណ្ដឹងចំពោះរឿងនេះឬទេ?
- ២០ តុលា ២០២១ Ir Channa ទេីបតែឃេីញបក្សមួយនេះទេ ដែលក្រសួងមហាផ្ទៃក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន មិនហ៊ានចុះបញ្ជីរអោយធ្វេីសកម្មភាពនយោបាយ ដោយចោទថា មានលោកសមរង្សុី ជាអ្នកបង្កេីត។ គណបក្សប្រជាជន សូម្បីតែឈ្មោះ សមរង្សុី ក៏ភ័យញ័រខ្លួន ដេកមិនលក់ដែរ។ ការពិត លោក សមរង្សុី កំពុងបន្តដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងសកម្មនិងកំពុងទទួលជោគជ័យនយោបាយការទូតលេីឆាកអន្តរជាតិជាច្រេីន។ ប៉ុន្តែ បេីខ្ញុំជាលោក ហ៊ុនសែន វិញ ខ្ញុំនឹងអោយគណបក្សនេះដំណេីរការ ហេីយបន្តចោទថាលោក សមរង្សុី នៅពីក្រោយ និងប្រឹងពន្យល់មហាជនថា សមរង្សុី និងកឹមសុខាបែកបាក់គ្នាហេីយពេលនេះ ព្រោះកឹមសុខានៅស្ងៀម ចំណែក សមរង្សុី ដេីរបង្កេីតបក្សផ្សេង បែកចែញពីគោលការដេីមរបស់សង្គ្រោះជាតិ។ ពេលនោះ សកម្មជនមូលដ្ឋានសង្គ្រោះជាតិនឹងបែកខ្ញែកគ្នា លោកហ៊ុនសែន ជោគជ័យលេីផែនការកំទេចសង្គ្រោះជាតិទាំងស្រុង។
- ២០ តុលា ២០២១ Khmer press កម្ពុជានាំចេញផលិតផលទៅវៀតណាម ក្នុងតម្លៃ៣៧០០លានដុល្លារ កើនឡើងជិត៤ដង
- ២០ តុលា ២០២១ Thmey Thmey 25 ទឹកជំនន់៖ ពលរដ្ឋ៨០គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀស
- ១៩ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៧៥នាក់ (ឆ្លងសហគមន៌: ១៤១ និង នាំចូល: ៣៤) និងមានជាសះស្បេីយ #២៧១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១ ៧០៣៥ នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១១៤២០នាក់ និង ស្លាប់ថ្មី #១១នាក់ (៨នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ #២៦៨១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៩ តុលា ២០២១ Kung Raiya អាចទេ? អ្នកសំពះសុំលុយគេ ជិះរថយន្តឡង់គ្រីស័រសេរីថ្មី និងនៅផ្ទះវីឡាតម្លៃរាប់សិបម៉ឺន$ ណែកអ្នកបរិច្ចាក ជាកម្មកររោងចក្រ ជិះឡានប្រជ្រៀតគ្នាទៅធ្វើការ?
- ១៩ តុលា ២០២១ People News Media នាវាចម្បាំង HMAS Anzac របស់អូស្រ្តាលី នឹងមកទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ នាវាចម្បាំងអូស្ត្រាលីឈ្មោះ HMAS Anzac នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា (ខេត្តព្រះសីហនុ) នៅសប្ដាហ៍ក្រោយរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នេះបើតាមការឲ្យដឹងពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីម្សិលមិញ (ថ្ងៃទី១៧ ខែតុលា)។ បើតាមស្ថានទូតអូស្រ្តាលី នេះជាសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 នៅអាស៊ីអាគ្នេយ៍នាឆ្នាំនេះ។ នាវាចម្បាំង HMAS Anzac ដែលនឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុនេះ គឺជាផ្នែកមួយ នៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21 ហើយនេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ដោយសារជំងឺកូវីដ-១៩។
- ១៩ តុលា ២០២១ Chan Born រៀនវិនិយោគទុន៖ បើរៀនបរិញ្ញាប័ត្រ ៤ ឆ្នាំចំណាយប្រមាណ ៥,០០០ ដុល្លា រៀនចប់បានប្រាក់ខែ ប្រមាណ ៣០០ ដុល្លា/ខែ រស់បានស្រួលសមរម្យក្នុងសង្គម-- បើទិញតំណាងចែកចាយផលិតផលគេ ចំណាយ ២៥ ម៉ឺន ទៅ ៣០ ម៉ឺនដុល្លា គេឲ្យផ្ទះ ១ ល្វែង បូកផលិតផល ឡេ ពង្រីកទ្រូវ ឬ ថ្នាំ ់សុល " សូក ដក ៗៗ ស្អាតដូចក្រមុំ "!! នៅទិញឡានទំនើប ១ គ្រឿងបង់រំលោះជាង ១០ ម៉ឺនដុល្លាទៀត..តែមុខរបរនេះ មិនល្អទេ ព្រោះ ឡាន ផ្ទះ សុទ្ធតែ ជាបំណុល...គ្មានប្លង់រឹងទេ !!
- ១៩ តុលា ២០២១ Men Kimsengមេដឹកនាំរដ្ឋប្រហារយោធានៅភូមាប្រកាសដោះលែងបាតុករជាង៥០០០នាក់ពីពន្ធនាគារ បន្ទាប់ពីអាស៊ានសម្រេចមិនឲ្យមេដឹកនាំណាម្នាក់នៃក្រុមយោធាចូលប្រជុំកំពូលអាស៊ាននៅថ្ងៃទី២៦ដល់២៨ខែតុលានេះ។ មេដឹកនាំអាស៊ានបែរជាអញ្ជើញតំណាងដែលមិនមកពីគណបក្សនយោបាយចូលរួមប្រជុំជំនួស។
- ១៩ តុលា ២០២១ Chan Born ភូមារដោះលែងអ្នកទោសនយោបាយ/បាតុករ ជាង ៥,០០០ នាក់--តំណាងបក្សប្រឆាំងនានា ផ្សព្វផ្សាយថានេះជា ជោគជ័យពួកគេ ក្រោយមេដឹកនាំអាស៊ាន ដាក់ទណ្ឌកម្មនៅ ហៅ មេដឹកនាំភូមារចូល ប្រជុំរអាស៊ាន-- ចុះរដ្ឋាភិបាលភូមារ គិតបែបម៉េច? ខាងយោធាគិតថា លែង ៥០០០ នាក់ធូរស្រាលក្នុងគុក ធូរចំណាយថ្លៃបាយទឹក តែ មេដឹកនាំធំៗ ដូចជា អ៊ុង សានស៊ូជី គឺមិនដោះលែង !! បែបនេះ រដ្ឋាភិបាលចំណេញ បំបែកបំបាក់ បាតុករ ជាមួយ មេ បាតុកម្ម ៕
- ១៩ តុលា ២០២១ Angrut អង្រុត ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ៖ អ្នកស្លាប់ដោយសារកូវីដ១៩ ភាគច្រើន ជាអ្នកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមិនចាក់វ៉ាក់សាំង ៕
- ១៩ តុលា ២០២១ CHN Channel News ក្រសួងការពារជាតិ ស្នើឱ្យជនដែលយកឈ្មោះ និងឡូហ្គោក្រសួងទៅបង្កើត Telegram ត្រូវប្តូរចេញជាបន្ទាន់(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានពិនិត្យឃើញថា នារយៈពេលកន្លងមកនេះមាន «តេឡេក្រាមសាធារណៈមួយចំនួន» បានយកឈ្មោះ «ក្រសួងការពារជាតិ និងសញ្ញាសម្គាល់ក្រសួងការពារជាតិ (ឡូហ្គោ)» ធ្វើជាប្រូហ្វាល់ (Profile) ទៅប្រើប្រាស់លើបណ្តាញព័ត៌មានសង្គមដោយគ្មានការអនុញ្ញាតពីស្ថាប័នសាម៉ី។តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមប្រកាសបដិសេធ មិនទទួលស្គាល់រាល់សកម្មភាព និងការផ្សព្វផ្សាយរបស់តេឡេក្រាមសាធារណៈទាំងឡាយណា ដែលគ្មានការយល់ព្រម និងអនុញ្ញាតពីក្រសួងការពារជាតិ»។នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានគូសបញ្ជាក់បន្ថែមថា៖ «សូមអំពាវនាវឱ្យម្ចាស់តេឡេក្រាម សាធារណៈខាងលើធ្វើការប្តូរឈ្មោះ និងប្តូរឡូហ្គាសញ្ញាសម្គាល់ក្រសួងការពារជាតិ ចេញជាបន្ទាន់ បើពុំដូច្នេះទេ ក្រសួងការពារជាតិនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន»៕
- ១៩ តុលា ២០២១ Tep Monyrot ឮសូរដំណឹង ល្ហៀងៗថា ថ្នាក់លេីបញ្ជាមកក្រសួងមហាផ្ទៃ ស៊េីបអង្កេត នាង ខ្ញុង មានតម្រុយបទល្មេីស ទេ បង្កេីតព្រឹត្តិការណ៍បោកលុយពលរដ្ឋ ? Cr : Chhaya Neat
- ១៨ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៨ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៩៥នាក់ (ឆ្លងសហគមន៌: ១៧៣ និង នាំចូល: ២២) និងមានជាសះស្បេីយ #២៧៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៦៨៦០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១១១៤៩នាក់ និង ស្លាប់ថ្មី #១២នាក់ (៨នាក់មិនបានចាក់វ៉ាក់សាំង) សរុបស្លាប់ #២៦៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៨ តុលា ២០២១ Vann Saray ក្រុមជំទាស់គេកំពុងទោមនស្សរឿងកម្ពុជាបង្កើតក្រដាសប្រាក់ ៣ម៉ឺនរៀល។ ក្រដាសប្រាក់នេះ បោះពុម្ពដើម្បីអបអរខួប៣០ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ២៣ តុលា ជាព្រឹត្តិការណ៍មួយបង្ហាញនូវស្មារតីជជែករវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃនៅកម្ពុជាជាង២ទសវត្សរ៍។ ក្រុមជំទាស់ចង់ឃើញណាស់នូវការតម្កើងស្មារតី ២៣ តុលា។ ហេតុអ្វីពេលរាជរដ្ឋាភិបាលបង្ហាញសកម្មភាពតម្កើងព្រឹត្តិការណ៍នេះ បែរនាំគ្នាទោមនស្សទៅវិញ?
- ១៨ តុលា ២០២១ Chan Born ២៣ តុលា ១៩៩១៖ ខ្មែរសេរី និងខ្មែរសាធារណរដ្ឋ ឈឺចុក ចាប់អួល ណែនឪរ៉ា-- ឆ្នាំ ១៩៧៩ ដល់ ១៩៩១ ក្រុមខាងលើប្រឹងប្រែងខ្លាំង សង្ឈឹមបានកាន់អំណាចឡើងវិញដូចឆ្នាំ ១៩៧០-១៩៧៥ ។ របប នល់ ដែលរលាយទៅនោះ នៅបន្តរដ្ឋាភិបាលស្រម៉ោល តស៊ូតាមជាយដែន ខ្មែរ សៀម និង នៅក្រៅប្រទេស លុះ រដ្ឋធម្មនុញ្ញចេញ មក ស្រាប់តែប្រកាស ព្រះរាជាណាចក្រកម្ពុជា ទី ២ ! ដែលធ្វើឲ្យកម្លាំងតស៊ូរបស់ពួកគេ ត្រូវបរ៉ា និងនៅតែ ទន្ទេញ ២៣ តុលា ៗៗ --២៣ តុលា ១៩៩១ គឺជារដ្ឋាភិបាលចម្រុះ និងត្រូវអស់សុពលភាព ក្រោយបង្កើត រដ្ឋាភិបាល បណ្តោះអាសន្ន SNC . ប្រទេសបារាំងធ្លាប់ធ្វើបដិវត្តិន៍ សម្លាប់ស្តេចចោល ដូច្នេះកម្ពុជា មិនដើរតាមនយោបាយ ខ្មែរស្រុកបារាំងឡើយ !!
- ១៨ តុលា ២០២១ Nokor Koktlork ម៉ែន ណាត តាមរយៈការកត់សម្គាល់មតិយោបល់ក្រុមបញ្ញវន្ត និងក្រុមបណ្តាញសង្គម ទៅលើក្រដាសប្រាក់ថ្មីនេះថា ÷ ១- បង្ហាញពីវិស័យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះឆ្ងន់ធ្ងរ ដល់ថ្នាក់ពិបាកទប់ស្ថានការវិបត្តិដូចសព្វថ្ងៃ ទោះបីមានចិន ជាមិត្តដែកថែបយ៉ាងណាក៏ដោយ ក៏មិនអាចជួយបាន តែខំឲ្យខ្មែរវ័ណ្ឌក។ ២- បង្ហាញថារដ្ឋាភិបាលលោក ហ៊ុន សែន នៅនឹកនាខ្លះៗដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ជាពិសេសខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងនេះ។ (មានដាក់រូបនៃនិម្មិតសញ្ញាទីក្រុងប៉ារីស៍ និងរូបកាន់ដៃជាមួយសម្តេចឪ)។ ៣- បង្ហាញថា លោក ហ៊ុន សែន កំពុងសម្លឹងមើលកៅអីព្រះរាជា ឬចង់មានតួនាទីប្រកៀកនឹងព្រះរាជាមហាក្សត្រ បន្ទាប់ពីរៀបផែនការផ្ទេរណាចឲ្យកូនគាត់ ដោយជោគជ័យ។ (មានរូបភាពគាត់ នៅក្នុងក្រដាសប្រាក់)។ សូមអរគុណ! (អត្ថបទខ្លី ម៉ែន ណាត)
- ១៨ តុលា ២០២១ Grand News - ព័ត៌មានគ្មានព្រំដែន ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៥៩,៨៤៤នាក់, លើកទី២ចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញចំនួន ៦២៧,៣០១នាក់ (ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៩,៨៤៤នាក់, ចាក់លើកទី២ បានចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញ ៦២៧,៣០១នាក់។
- ១៨ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology (ខេត្តបន្ទាយមានជ័យ) ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ល្ងាច ដូចជា ៖១-ច្រកក្បាលស្ពាន ទឹកអូរស្រកវិញ មកនៅស្ថានភាពដេីម ទឹកហូរខ្សោយ ស្ថិតនៅស្រុកម៉ាលៃ ។២-ច្រកអូរល្ងុង ទឹកអូរកេីន ១.១៣ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។៣-ច្រកអូរបីជាន់ ទឹកអូរកេីន ១.៤ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ ។៤-ច្រកអូរកំបុត ទឹកកេីន ១.២ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ។ស្ថានភាព ច្រកទឹកទាំង០៤ ទទួលទឹកភ្លៀង ២ថ្ងៃជាប់ៗគ្នា ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។៥-ជំនន់វាលសែសិន ស្ថានភាពទឹកនឹង មិនកេីនទេ។ស្រកសរុប0.៥៧ម៉ែត្រ ។ ពេលនេះកំពុងមានភ្លៀងធ្លាក់ខ្សោយ នៅគ្រប់ស្រុក-ក្រុងទាំ៩ ៕
- ១៨ តុលា ២០២១ Samdech Hun Sen, Cambodian Prime Minister រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ។
- ១៨ តុលា ២០២១ Thmey Thmey ចរាចរក្រដាសប្រាក់ប្រភេទ៣ម៉ឺនរៀលដើម្បីអបអរសន្ធិសញ្ញាក្រុងប៉ារីស និងខួបនៃការយាងនិវត្តន៍ព្រះបរមរតនកោដ្ឋ
- ១៨ តុលា ២០២១ People News Media អ្នកនាងខ្ញុងជំពាក់លុយគេជាង ៥០ម៉ឺនដុល្លារ ហេីយមួយខែបង់តែការប្រាក់ជាង ៤ម៉ឺនដុល្លារ ឥលូវនេះប្រកាសខ្លួនក្ស័យធន សុំជំនួយពីមហាជនម្នាក់ 1បោះដុំ ខ្មែរ ដារ៉ា សួរខ្ញុងដឹងរឿងហេីយរឿងចងការចិនតាមonineហ៊ានចងការការonineចិនគឺស្មេីរចងកហេីយបងប្អូនខ្មែរអេីយ ជៀសបានជៀសទៅបងប្អូនខ្មែរ ចង់ខ្ចីឬចឹងចងការគួរតែខ្ចីធានាគារទេីបជាជំរេីសដ៏ត្រឹមត្រូវបំផុតសំរាប់យកទៅវិនិយោគ
- ១៨ តុលា ២០២១ RFN Really Fresh News ព័ត៌មានថ្មីថ្ងៃនេះ តារាកំប្លែងអ្នកនាង ខ្ញុង ជំពាក់ប្រាក់ជាង ៥៧០,០០០$ ឥឡូវមកបំភ្លឺនៅតុលាការគាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ អេដមីនក៏ជាហ្វេនបងស្រីខ្ញុងម្នាក់ដែរ ខណ:ពេលនេះគាត់ត្រូវបានក្ស័យធន ជំពាក់លុយគេក្នុងការប្រាក់កម្រិតខ្ពស់ ធ្វើឲ្យគាត់គ្មានប្រាក់សម្រាប់សងគេ ធ្វេីឲ្យម្ចាស់បំណុលគម្រាមប្តឹង។ គាត់ព្រមទទួលចូលខ្លួនទទួលខុសត្រូវទាំងអស់ តាមគាត់បញ្ជាក់ប្រាក់ដែលគាត់បានជំពាក់គេទាំងការទាំងដេីមប្រហែល50មុឺនដុល្លារជាង(ការប្រាក់ក្នុង១ខែប្រហែល4មុឺនដុល្លារជាង)🥺🥺។
- ១៨ តុលា ២០២១ អេដមីនពិតជាអាណិតគាត់ខ្លាំងណាស់ក្នុងនាមគាត់ជាអ្នកធ្វេីឲ្យយេីងសេីចជារេីយៗ ។ បេីអ្នកទាំងអស់គ្នាអាណិតគាត់អាចចូលរួមជួយគាត់បានតាមរយ: ABA របស់គាត់គឺ (077333353:Sreng Sokanda)
- ១៨ តុលា ២០២១ ព័ត៌មានខ្មែរថ្មី រកស៊ីហក់លោតចុះឡើង នាងខ្ញុង ជំ.ពាក់លុយគេ ៣មុឺនដុល្លាមិនព្រមសង ម្ចាស់បំណុលប្រើវិធីមួយនេះ… លោក អឹម វុត្ថាត ដែលគេ ស្គាល់ថា ជាអ្នករក ស៊ីមួយរូប នៅរសៀលថ្ងៃទី១៣ ខែតុលា នេះ បានបង្ហោះ សារ ភ្ជាប់ដោយ លិខិត កិច្ចសន្យាផង រំលឹកតារា កំប្លែងចំនួន ២នាក់ប្តីប្រពន្ធ គឺអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង មុខរបប ជាតារាកំប្លែង និងប្តីឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ ឲ្យសង.លុយចំនួន៣ម៉ឺនដុល្លារ និងបានបញ្ជាក់ ថា ការបង្ហោះសារ.នេះ គ្រាន់តែរំ.លឹក ដើម្បីអោយចូលខ្លួនដោះស្រាយ ដោយសន្តិវិធីប៉ុណ្ណោះ គ្មានគោល បំណងអ្វីឡើយ។លោក អឹម វុត្ថា បាន សរសេរថា “ខ្ញុំទុកឱកាស.អោយ បងច្រើន លើកច្រើនសា មកហើយ រហូតមកដល់ពេលនេះ បងនៅ តែគ្មាន ឆន្ទៈ គ្មានដំណោះ ស្រាយក្នុងការ ដោះស្រាយរឿងលុយដែលបានខ្ចីខ្ញុំ ចំនួន.30.000$ (3ម៉ឺនដុល្លារ)។ខ្ញុំមិនចង់ មានរឿង វែងឆ្ញាយទេ ! សូមបង.សងលុយ ចំនួន 30.000$ ដែលបានខ្ចីត្រឡប់មកខ្ញុំវិញ.គឺចប់ ! ដោយមិនគិត ការ.ប្រាក់ អ្វីទាំងអស់ ! ដូចដែល.បានធ្វើកិច្ចសន្យាជាមួយ មេធាវី.របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។បញ្ជាក់ ការផុសនេះ គឺជាសារដើម្បីអោយ.បងទាំង ពីរចូលខ្លួន ដោះស្រាយដោយសន្តិវិធី គ្មានគោល.បំណង អ្វីផ្សេងឡើយ”។បើតាមកិច្ចព្រមព្រៀង.ជំ.ពាក់ប្រាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកទាំងពីរ គឺអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង និងឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ ត្រូវត្រឡប់ សងវិញក្នុងរយៈពេល ៣ខែ គឺត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយមិន មានការ ប្រាក់ទេ ហើយមានការ យឺត យ៉ាវ ត្រូវជូនដំណឹងជាមុន ដោយឈរលើ គោលការណ៏ គោរពសិទ្ធិ និង យោគយល់គ្នា។ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅ មិនទាន់អាច ស្វែងរកការ បញ្ជាក់ ពីអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង និងឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ បាននៅឡើយទេ៕
- ១៨ តុលា ២០២១ សឿ សុធារ៉ា សុំទោសនាងខ្ញុងរឿងចោទជំពាក់លុយតុងទីន ព្រោះមកពីច្រឡំថ្ងៃខែ មហាជនបាន ដឹងហើយថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១បានធ្វើការបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ ផ្អើលនៅលើគណនីហ្វេសប៊ុកថា តារាកំប្លែង ខ្ញុង នៅជំពាក់លុយតុង ទីនខ្លួនជាង ១ម៉ឺនដុល្លារមិនទាន់សងទេ។ប៉ុន្តែយ៉ាងណាមិញ ក្រោយពីមានប្រតិកម្មខ្លាំងៗពីតារាកំប្លែងល្បីឈ្មោះ គឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដោយព្រ.មានផ្លូវច្បាប់នោះ ក៏ស្រាប់តែនៅថ្ងៃ.ទី១១ ខែតុលា អ្នកនាង សឿ សុធារ៉ា បានចេញមុខ.សុំទោសជាសាធារណ:.ដោយបញ្ជាក់ថា ជាការ.យល់ច្រឡំ។បន្ទាប់ពីមានការចេញ.មុខសុំទោស.ពីតារាស្រីអ្នកនាង សឿ សុធារ៉ា ភ្លាមៗនេះ.អ្នកនាង ខ្ញុង បានចេញមកបញ្ជាក់ថា មុននឹងធ្វើអ្វីមួយ.ត្រូវមើលឲ្យច្បាស់ មិនមែនចេះ.តែប.ង្ហោះនោះទេ។ អ្នកនាង ខ្ញុង ថ្លែងថា សូមលោកស្រីមើល.មុខមើលក្រោយ.មុនធ្វើអ្វីមួយ ព្រោះមិនមែនចេះ.តែប.ង្ខូចឈ្មោះគេហើយអាង.ពាក្យសុំទោសនោះទេ ។បន្ថែមពីនេះអ្នក.នាង ខ្ញុង បានលើកឡើងថា អ្វីគ្រប់យ៉ាងខ្ញុំ.បានដោះស្រាយ.តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១.មកម្លេះ ដូច្នេះកុំចេះតែមានការ.ភ័ន្តច្រឡំពេក។ ចំណែអ្នកនាង សឿ សុធារ៉ា វិញក៏បានទទួលស្គាល់.កំហុសដោយបញ្ជាក់ថា អ្នកនាងខ្ញុង.គាត់បានទូទាត់លុយអោយខ្លួន.ដើម្បីបញ្ច.ប់រឿងតាំងពីថ្ងៃទី.២៤ ខែកញ្ញា ឆ្នាំ២០២១រួចរាល់អស់ហើយ៕
- ១៨ តុលា ២០២១ ២ ឆ្នាំមុន 09:26 July 09, 2019 កូនស្រីល្អ! នាង ខ្ញុង ទិញរថយន្តទំនើបជាកាដូសម្រាប់ ឪពុក ហើយថែមទាំងនិយាយពាក្យប៉ុន្មានម៉ាត់គួរឲ្យសរសើរ ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង កាន់តែមានសន្ទុះខ្លាំងឡើងជាលំដាប់។ ឯចំណែកមុខរបររកស៊ីវិញ គេសង្កេតឃើញថា ក៏មានភាពជោគជ័យ និងការកាក់កប មិនចាញ់អាជីពសិល្បៈប៉ុន្មាននោះដែរ។ដោយឡែក ក្រឡេកមកមើលជីវិតឯកជនរបស់តារាស្រីរូបនេះ កាលពីម្សិលមិញនាងបានបង្កការភ្ញាក់ផ្អើលដល់សំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបជាមួយឪពុកប៉ុន្មានសន្លឹក អមជាមួយសារដ៏មានន័យបែបនេះថា៖ “វាមិនច្រើនទេបើប្រៀបធៀប ទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតឲ្យកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយ ថាពេលដែលកូនរឹងដៃរឹងជើងកូននឹងប្រើដៃជើងទាំងគូរបស់កូន ដែលលោកបានផ្តល់ឲ្យ ឲ្យមានតម្លៃបំផុតនិងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សាកូនអញ្ចឹងដែរ សូមឲ្យប៉ាមានក្តីសុខចម្រុងចម្រើន រកស៊ីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យរបស់កូនបន្តទៀតណាប៉ា ក្តីស្រលាញ់ចេញពីចិត្តព្រះរស់របស់កូន”។យ៉ាងណាក្តី ផ្អែកលើសារ និងរូបភាពឪពុកនាងខ្ញុងកាន់សោររថយន្ត បានបញ្ជាក់ឲ្យឃើញថា នាង ខ្ញុង ទើបតែទិញរថយន្តទំនើបជាកាដូយ៉ាងពិសេសសម្រាប់ឪពុកខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះសារដ៏មានអត្ថន័យនេះដែរ មហាជនឃើញហើយពិតជាសរសើរ នូវទឹកចិត្តរបស់នាង ដែលបំពេញតួនាទីជាកូនស្រីដ៏ល្អ សម្រាប់អ្នកមានគុណរបស់ខ្លួន៕
- ១៨ តុលា ២០២១ សុ វណ្ណារ៉ា | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 13:53 pm សុវត្ថិ បោះទុនធំវិនិយោគពុះដីឡូតិ៍លក់ មិនមានភាគហ៊ុនខ្ញុង និងគូស្នេហ៍ព្រាប សុវត្ថិដែលធ្លាប់តែលេចមុខច្រៀងតាមឆាកតន្ត្រីធំៗ ហើយកំពុងតែល្បីល្បាញបទ “មាន់ស្រែបន្លែស្រស់” នោះ ស្រាប់តែកាលពីថ្ងៃទី០១ ខែមិថុនា តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានលេចមុខក្នុងនាមជាម្ចាស់គម្រោងលក់ដីឡូតិ៍នៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានធ្វើពិធីសែនក្រុងពលីបើកលក់ការពុះដីឡូតិ៍លក់ លើទំហំផ្ទៃដីជិត៣ហិកតារ។ ក្រៅពីធ្វើឱ្យមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលងាកទៅធ្វើការវិនិយោគផ្នែកអចលនទ្រព្យ ដែលមានការបោះទុនរកស៊ីធំនេះ គេក៏ឃើញមានការចូលរួមពីតារាកំប្លែង CTN អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង និងគូស្នេហ៍ នាយកៃដ ទៅបង្ហាញខ្លួនផងដែរក្នុងពិធីសែនក្រុងពលីនោះ ទើបមានការសង្ស័យថា តារាកំប្លែង នាងខ្ញុង និងនាយកៃដ បានចូលភាគហ៊ុនរកស៊ីលក់ដីឡូតិ៍នោះ ជាមួយលោកព្រាប សុវត្ថិ ។ក្រៅពីអាជីពជាតារាកំប្លែង បច្ចុប្បន្ននេះ នាងខ្ញុង ក៏កំពុងកាក់កប ជាមួយការងាររកស៊ីជួញដូរផ្សេងៗផងដែរ នៅលើបណ្ដាញសង្គម ។ ដូច្នេះហើយទើបទស្សនិកជនមួយចំនួនធំបានទទួលស្គាល់ថា នាងខ្ញុង ជាតារាកំប្លែងស្រីល្បីឈ្មោះម្នាក់ ប៉ុន្តែមិនប្រកាន់ឫកពាឡើយ ពោលគឺមុខរបរតូចតាចដូចជា លក់ប្រហុក ផ្អក ក៏នាងអាចប្រកបទៅបានដោយទទួលបានការគាំទ្រជាច្រើន ។
- ១៨ តុលា ២០២១ Phorn Sophal ខ្ញុងយំសស្រាក់នៅមុខសាលាដំបូងរាជធានីភ្នំពេញក្រោយចេញសែកស្អុយនិងជំពាក់ប្រាក់គេជាងកន្លះលានដុល្លារ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីឃើញតារាកំប្លែងនាង ស្រេង សុកាន់ដា ហៅអ្នកនាងខ្ញុងបង្ហាញមុខដោយស្រែកទ្រហោយំនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានប្រកាសក្ស័យធនមិនមានលទ្ធភាពក្នុងការសងប្រាក់ត្រឡប់ទៅកាន់ម្ចាស់បំណុលវិញឡើយ។ មានការលើកឡើងថា វាជារឿងដែលមិនគួរឱ្យជឿសម្រាប់មហាជនដែលបានឃើញតារាកំប្លែងស្រីរូបនេះធ្វើការLive វីដេអូទាំងទឹកភ្នែកដោយទទួលស្គាល់ថានាងពិតជាបានជំពាក់ប្រាក់ម្ចាស់បំណុលជាច្រើនមែនគឺជាង២០នាក់ឯណោះ ដោយគ្រាន់តែគិតការប្រាក់ក្នុងមួយខែគឺនាងត្រូវបង់ឱ្យម្ចាស់បំណុលមិនក្រោម៤ម៉ឺនដុល្លារអាមេរិកឡើយ ហើយមកដល់ពេលនេះទឹកបានឡើងដល់ច្រមុះហើយ នាងបានសម្រេចចិត្តលក់ទ្រព្យធនគ្រប់យ៉ាងដើម្បីដោះបំណុលគេ ប៉ុន្តែមិនអាចដោះបានឡើយហើយកន្លងទៅរឿងបំណុលនេះស្វាមីនាងមិនបានដឹងនោះទេ។ការប្រកាសនេះក៏បានធ្វើឡើងក្រោយពីនាងបានជំពាក់ប្រាក់ម្ចាស់បំណុលជាច្រើននាក់ដែលសរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារអាមេរិក និងក្រោយពីនាងធ្លាប់បានចេញសែកស្អុយអត់ទឹកប្រាក់ទៅឱ្យម្ចាស់បំណុលដែលអាចប្រឈមនឹងការចាប់ខ្លួននោះ។ នាងថា ការលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ និងការLive វីដេអូនេះគឺដើម្បីទទួលស្គាល់និងចង់ស្នើដល់ម្ចាស់បំណុលឲ្យទុកឱកាសសម្រាប់នាងបន្ត។ មូលហេតុនៅពីក្រោយការជំពាក់ប្រាក់គេវ័ណ្ឌ.កបែបនេះគឺក្រោយពីនាងមានបញ្ហានៃការរកស៊ីខាតបង់ ហើយបានចងការប្រាក់កម្ចីដែលមានអ្នកខ្លះរាប់រយ រាប់ពាន់ដុល្លារ រហូតដល់៤ម៉ឺនដុល្លារអាមេរិក។ នាងថា ការខ្ចីដោះទ័លពីមួយទៅមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះកាន់តែធ្វើឲ្យនាងកាន់តែវ័ណ្ឌ.ក ដែលសូម្បីតែរកប្រាក់មកសងការប្រាក់គេក៏រកមិនបានផង។ ដោយសារតែទាល់គំនិតទើបរថយន្តទំនើប ផ្ទះសម្បែងត្រូវបាននាងលក់ទាំងអស់ដើម្បីយកលុយសងគេវិញផងដែរ។
- នាងខ្ញុងធ្លាប់បានបញ្ចាក់ថា នាងបានរថយន្តទំនើបថ្មីមួយគ្រឿង គឺឡង់គ្រឺស័រ ២០១៩ ដែលមានតម្លៃប្រមាណជា ១០ម៉ឺនដុល្លារអាមេរិក។ ដោយនាងបានអះអាងថា នេះបានមកពីកម្លាំងញើ.សឈា.ម.ដែលនាងខិតខំរកមកយ៉ាងលំបាក។ ខ្ញុង បានប្រាប់ឲ្យដឹងថា ទំហំបំណុល.រយៈពេល ៣ ឆ្នាំ (បំណុលផ្ទះ បំណុលឡានបង់រំ.លោះ និងបំណុលសព្វគ្រប់.ផ្សេងៗទៀត) សរុបទាំងអស់គឺ.ជាង ៥៧ ម៉ឺនដុល្លារ ខណៈបង់ទាំងការប្រាក់ក្នុង១ខែ គឺជាង៤ម៉ឺនដុល្លារ។ ខ្ញុង ក៏បានទម្លាយឲ្យដឹងថា ដោយសារតែខ្វះ.ដើមបន្តិចបន្តួចរកស៊ី នាងក៏បាន.ខ្ចីលុយគេដំបូងៗនៅដើមឆ្នាំ២០១៩ គឺត្រឹមតែ ៤, ៥ ពាន់ដុល្លារ ប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារលុយ ៤, ៥ ពាន់ដុល្លារ រកសុីបង្វិលចុះ.ឡើងៗខាត ក៏ទៅរកដើមបន្ថែម ពោលគឺរកបន្ថែមៗ រហូតបង់បានតែការប្រាក់ប៉ុណ្ណោះ។
- ១៨ តុលា ២០២១ Khmer press នាវាចម្បាំងអូស្ដ្រាលី ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយកងទ័ពជើងទឹក និងនាំយកសម្ភារប្រឆាំងកូវីដជូនកម្ពុជា
- ១៧ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៧ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៥៨នាក់ (ឆ្លងសហគមន៌: ២៣២ និង នាំចូល: ២៤) និងមានជាសះស្បេីយ #៤០៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៦៦៦៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១០៨៧០នាក់ និង ស្លាប់ថ្មី #២៤នាក់ សរុបស្លាប់ #២៦៥៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៧ តុលា ២០២១ Khmernote ដំណឹងបន្ទាន់ ! កម្ពុជា កាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃសម្រាប់ វិនិយោគិន, មន្រ្តីរាជការ និង ៧ថ្ងៃ សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស
- ១៧ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology (ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលបានធ្លាក់បន្តជាប់ៗ គ្នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៣-១៧ ខែតុលា ឆ្នាំ២០២១ នៅបន្តធ្លាក់ គិតត្រឹមវេលាម៉ោង៣រសៀលនេះកម្រិតពី៩៧-១៦៦ មម នៅតំបន់ផ្ទៃរងទឹកភ្លៀងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយត្ន័ គឺ៣,៨០ម៉ែត្រ ហើយកម្រិតប្រកាសអាសន្ន៤,៥០ម៉ែត្រ ។
- ១៧ តុលា ២០២១ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ខេត្តមណ្ឌលគិរី៖ ឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ប្រមាណ១០ថ្ងៃហើយនៅខេត្តមណ្ឌលគិរី បង្កឲ្យមានជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកហក់ឡើង ជិតដល់ចំណុចប្រកាសអាសន្ន ដែលស្ថានភាពនេះ អាជ្ញាធរកំពុងចាត់វិធានការ បន្ទាន់ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ នឹងមាត់អូរនានាក្នុងខេត្ត។
- ១៧ តុលា ២០២១ យង់ ពៅ is with Yang Peou.📣 សេចក្តីជូនដំណឹង ! រាជបណ្ឌិត្យសភាកម្ពុជា នឹងមានរៀបចំកិច្ចពិភាក្សាតុមូ ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ ក្នុងនោះមានវាគ្មិនសំខាន់ៗនឹងអញ្ចើញចូលរួម។
- ១៧ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹង ខេត្តពោធិ៍សាត់ ៖១-កម្ពស់ទឹកសឹ្ទង, ទន្លេ ៖-ទឹកសឹ្ទងពោធិ៍សាត់ៈ ៤.៧២ម, (កម្ពស់ប្រុងប្រយ័ត្ន ៥.00ម)-ទឹកសឹ្ទងក្រវាញៈ ៣.១៦ម, (កម្ពស់ប្រុងប្រយ័ត្ន ៦.០០ម)-ទឹកសឹ្ទងវាលវែងៈ ២.១៥ម, (កម្ពស់ប្រុងប្រយ័ត្ន ៩.០០ម)-ទន្លេកំពុងលួងៈ ៥.៥៥ម ២-ស្ថានភាពទឹកតាមដងសឹ្ទងពោធិ៍សាត់ ៖-នៅស្រុកភ្នំក្រវាញ ទឹកសឹ្ទងចាប់ផ្តើមស្រកចំនួន ០.២៦ម។-នៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើង នៅព្រឹកនេះ ០.៣៤ម គិតពីព្រលឹមមក នឹងស្រកវិញក្នុងរយៈពេល៦ម៉ោង បើមិនមានភ្លៀងបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ៕
- ១៧ តុលា ២០២១ RFI ខេមរភាសា / RFI Khmer ជាវិធានការដ៏កម្ររបស់អាស៊ាន ! រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍សម្រេចជាផ្លូវការមិនអញ្ជើញមេដឹកនាំសឹកភូមា លោក មីន អ៊ុងឡាំង ឱ្យចូលរួមក្នុងជំនួបកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២៦ដល់ថ្ងៃទី២៨តុលា ខាងមុខទេ។
- ១៧ តុលា ២០២១ DAP News ព័ត៌មានអន្តរជាតិ អាស៊ាន នឹងដកលោក មីន អ៊ុងឡាំង ចេញពីកិច្ចប្រជុំកំពូល របស់ក្រុម នៅចុងខែនេះ រដ្ឋមន្រ្តីបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាថា តើមេដឹកនាំយោធាមីយ៉ាន់ម៉ា គួរត្រូវបានអនុញ្ញាតឱ្យ ចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា បន្ទាប់ពីរដ្ឋាភិបាល បរាជ័យ ក្នុងការសហការជាមួយ រដ្ឋមន្ត្រីការបរទេសទី ២ របស់ប្រ៊ុយណេ Erywan Yusof ដែលត្រូវបានតែងតាំង ជាប្រេសិតពិសេស សម្រាប់ប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា។ អាស៊ាន បានប្រឈមមុខនឹងសម្ពាធ ពីសហរដ្ឋអាមេរិក ដើម្បីប្រកាន់ជំហរតឹងរ៉ឹង ជាងមុនលើបញ្ហានេះ។ ប្រទេសជាសមាជិកមួយចំនួន ដូចជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានស្នើថា មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យ ចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយសារកង្វះ កិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលយោធា រួមទាំងការបរាជ័យ ក្នុងការទទួលយក ប្រេសិតពិសេសអាស៊ាន។
- ១៧ តុលា ២០២១ KUALA LUMPUR (REUTERS) - A South-east Asia summit this month will invite a non-political representative from Myanmar, Brunei said on Saturday (Oct 16), sidelining the leader of the military junta in an unprecedented move for the group. The decision by foreign ministers from the Association of South-east Asian Nations (Asean), at an emergency meeting on Friday night, marks a shift for the bloc, which has traditionally favoured a policy of engagement and non-interference.
- ១៧ តុលា ២០២១ ALZAZEERA On Saturday, Singapore’s foreign ministry said the move to exclude military government chief Senior General Min Aung Hlaing was a “difficult but necessary decision to uphold ASEAN’s credibility”.The statement noted “insufficient progress” in the implementation of a five-point plan agreed by ASEAN leaders in April to end turmoil following the coup.ASEAN’s current chair Brunei said a non-political figure from Myanmar would be invited to the October 26-28 summit, after no consensus was reached for a political representative to attend.“As there had been insufficient progress … as well as concerns over Myanmar’s commitment, in particular on establishing constructive dialogue among all concerned parties, some ASEAN Member States recommended that ASEAN give space to Myanmar to restore its internal affairs and return to normalcy,” Brunei said in a statement. (( In a statement announced by Asean's chair, the Sultan of Brunei, the leaders in their five-point consensus called for 1) the immediate cessation of violence in Myanmar; 2) constructive dialogue among all parties concerned to seek a peaceful solution in the interests of the people; 3) mediation to be facilitated by an envoy of Asean's chair, with the assistance of the secretary-general; 4) humanitarian assistance provided by Asean's AHA Centre and 5) a visit by the special envoy and delegation to Myanmar to meet all parties concerned.))
- ១៧ តុលា ២០២១ RFA Khmer គណបក្ស#សង្គ្រោះជាតិបដិសេធការចោទប្រកាន់របស់#គណបក្សកាន់អំណាចថា ថ្នាក់ដឹកនាំគណបក្សនេះផ្តល់ថវិកាឲ្យគណបក្ស ដែលទើបត្រូវបានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបង្កើតឡើង។ មន្ត្រី#សង្គមស៊ីវិល ថា ទោះគណបក្សថ្មីជាគ្រាប់ពូជ ឬមែកធាង របស់គណបក្សសង្គ្រោះជាតិក្ដី ប៉ុន្តែគណបក្សនោះមិនអាចលូតលាស់ ឬទទួលបានការគាំទ្រពីពលរដ្ឋ ដូចគណបក្សសង្គ្រោះជាតិនោះឡើយ។
- ១៧ តុលា ២០២១ RFI ខេមរភាសា / RFI Khmer រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី១៧តុលានេះ បានចេញនូវសេចក្តីសម្រេចករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំពោះពលរដ្ឋដែលមានអាយុក្រោម១៨ឆ្នាំ ពេលធ្វើដំណើរទៅកាន់ទីសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការសម្រេចនេះធ្វើឡើងដោយហេតុថា ពលរដ្ឋអាយុក្រោម១៨ឆ្នាំមួយចំនួន មិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩នៅឡើយ ក៏ប៉ុន្តែលោកស្នើឲ្យអាណាព្យាបាល និងគ្រួបង្រៀននៅគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ក្រុមពលរដ្ឋអាយុក្រោម១៨ឆ្នាំជាពិសេស ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
- ១៧ តុលា ២០២១ Phorn Sophal អាស៊ានលុបឈ្មោះមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសមីយ៉ាន់ម៉ា: បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចលុបឈ្មោះថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅចុងខែតុលាឆ្នាំ២០២១នេះ។
- ១៧ តុលា ២០២១ Chan Born អាស៊ាន ASEAN សម្រេចមិនហៅ ទាំងតំណាងរដ្ឋាភិបាលភូមារ លោក មិញ អ៊ុងលាំង និង តំណាងរដ្ឋាភិបាលស្រម៉ោល អ៊ុងសានស៊ូជី ចូលប្រជុំ ថ្ងៃទី ២៦ ដល់ ២៨ តុលា ខាងមុខនេះ។ គេនឹងហៅ តំណាងដែលមិនមែន បក្សនយោបាយ ។
- ១៧ តុលា ២០២១ Chan Born កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មានតម្លៃ៖ ដោយសារខ្មែរសេរី ខ្មែរសាធារណរដ្ឋចូលរួម-អស់តម្លៃវិញពេលចេញរដ្ឋធម្មនុញ្ញថាព្រះរាជាណាចក្រកម្ពុជា
- ១៧ តុលា ២០២១ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology (ខេត្តកំពង់ស្ពឺ) ស្ថានភាពទឹក ទំនប់អាងអន្លង់ជ្រៃមានកម្ពស់ ៣,៦០ ម៉ែត្រ បានបើកទ្វារចំនួន ០៦ទ្វារ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកថ្ពង មន្ត្រីស្មាន់ទំនប់កំពុងតាមដាន និងយាមការប្រចាំជានិច្ច ។
- ១៦ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៦ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៦៧នាក់ (ឆ្លងសហគមន៌: ២៥១ និង នាំចូល: ១៦) និងមានជាសះស្បេីយ #៣១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៦៤០៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១០៤៦៥នាក់ និង ស្លាប់ថ្មី #២៤នាក់ សរុបស្លាប់ #២៦៣៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៦ តុលា ២០២១ Fresh News ពន្ធដារ និងគយដាក់ចេញវិធានការរៀងៗខ្លួន ដើម្បីពង្រឹងការកៀរគរចំណូល ខណៈ ៩ខែឆ្នាំនេះ រកចំណូលចូលជាតិបានជាង ៣៨០០លានដុល្លារ
- ១៦ តុលា ២០២១ Chan Born វហ្គានីស្ថាន៖ មនុស្ស ៦២ នាក់ស្លាប់ដោយសារគ្រាប់បែកអត្តឃាដនៅព្រះវិហារឥស្លាម-- ក្រុមទ័ពព្រៃ ចំនួន ១០ ក្រុមវាយដណ្តើមអំណាចពី រដ្ឋាភិបាលអាហ្វាហ្គានីស្ថាននិងអាមេរិក ណាតូ ក្រោយបានជោគជ័យ ពួកគេដណ្តើមអំណាចគ្នាម្តង-- នៅកម្ពុជា ឆ្នាំ ១៩៧០ មានរដ្ឋាភិបាល ៥ ធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ដល់បានអំណាច ពួកគេដណ្តើមគ្នា សម្លាប់គ្នា។ នៅឆ្នាំ ១៩៧៥ មានរដ្ឋាភិបាល ០៣ វាយ របប លន់លន់ឈ្នះ ពេលបានអំណាច ពួកគេកាប់សម្លាប់គ្នាម្តង.....ឆ្នាំ ១៩៩៣ ក្រុមតស៊ូមកពីជាយដែន រួមគ្នាដណ្តើមអំណាច ពេលបានអំណាច ឈ្លោះគ្នាវាយប្រហារម្តង..បក្សសង្រ្កៅះជាតិរួមគ្នា ០៣ បក្ស ពេលឈ្នះចូលសភា ចូល រដ្ឋាភិបាល..ឈ្លោះគ្នា ក្បត់គ្នា......នេះជាច្បាប់ធម្មជាតិ -- ដែលមិនគួរ ស្រែកទាមទារ បង្រួមបង្រួមៗៗ ផ្សះផ្សារជាតិៗៗ ដើម្បី ផ្តួលដៃគួរប្រកួត រួចហើយសម្លាប់គ្នា..
- ១៦ តុលា ២០២១ Vannak Pheng ទោះបីខ្ញុំគ្មានការងាររាជការធ្វើនិងគ្មានប្រាក់ខែក៏ដោយ ក៏ខ្ញុំមិនស៉ីឈ្នួលបរទេសប្រមាថប្រទេសជាតិខ្លួនឯង ដូច ជុន ច័ន្ទបុត្រ , តាំង សារ៉ាដា និង ខ្មែរមួយក្ដាប់តូចដែរ
- Hout Songhak ហាមផង អប់រំផងនៅតែមិនស្តាប់!!! យោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងខុសច្បាប់ក្នុងខេត្តស្រះកែវ ២ថ្ងៃ បានចំនួន ២៤នាក់ បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។ក្រុងប៉ោយប៉ែត៖ កាលពីថ្ងៃទី១៥ តុលា ២០២១ កម្លាំងយោធាថៃ កងរយទី១២០៥ កំពុងល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានប្រទះឃើញរថយន្តធនតូចមួយគ្រឿងគួរឲ្យសង្ស័យ កំពុងបើកតាមផ្លូវក្នុងស្រុកគោកឃ្យូង សំដៅទៅស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចហៅឲ្យឈប់ និងសុំត្រួតពិនិត្យមនុស្ស ក៏ប្រទះឃើញពលករខ្មែរប្រុស-ស្រីចំនួន ៧នាក់ ក្រោយសួរនាំ និងធ្វើកំណត់ហេតុឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។
- ១៦ តុលា ២០២១ Chan Born ប្រេងឥន្ទនៈឡើងថ្លៃទូទាំងសកលលោក៖ ខាងប្រទេស អគ្លេសផ្សាយតាម BBC ថា បណ្តាលមកពី អ្នកលក់បោះដុំ តម្លើងថ្លៃ Wholesaler ។ ដើម្បីសាំងចុះថោក រដ្ឋាភិបាលប្រទេសនីមួយៗ និយម តំលើង តម្លៃពន្ធរថយន្តនាំចូល ដើម្បីចំណាយលើសាំង ព្រោះឡានកាន់តែច្រើន តម្លៃសាំងកាន់តែខ្ពស់- ប្រទេសខ្លះធ្វើ Subside គឺរដ្ឋចេញខាតជំនួស ប្រជាជន។
- ១៥ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៥ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៦៥នាក់ (ឆ្លងសហគមន៌: ២៤៧ និង នាំចូល: ១៨) និងមានជាសះស្បេីយ #៤៩៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៦១៤០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១០១៥៤នាក់ និង ស្លាប់ថ្មី #២៦នាក់ សរុបស្លាប់ #២៦១០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៥ តុលា ២០២១ Hout Songhak ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៥នាក់, អ្នកជំងឺចំនួន៤៩៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។
- ១៥ តុលា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩# រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
- ១៥ តុលា ២០២១ Chan Born រឿងអន្តរជាតិ៖ ប្រធាន WHO កំពុងអុកឡុកប្រទេសចិន រឿងស្វែងរកប្រភពដើមនៃ មេរោគ កូរូណា/ កូវីដ ១៩-- ជំហរអាមេរិក ចាត់ទុកគាត់ជាមនុស្ស លំអៀងចិន កាលដំបូង ឥលូវនេះ គាត់ដូរជំហរវិញ គឺ វាយប្រហារចិន។ អាមេរិក ផ្តាច់លុយជំនួយ សម្រាប់ WHO ដូច្នេះគាត់ចង់បានលុយអាមេរិក ត្រូវគាំទ្រអាមេរិក។ ប្រទេសផ្សេងៗ រួមទាំង ចិន មិនសូវពេញចិត្ត បុគ្គលនេះទេ ដោយសារគាត់ គ្មានសញ្ញាប័ត្រសោះ !! ជាប្រវត្តិសាស្រ្តដែលមនុស្សគ្មាន សញ្ញាប័ត្រពេទ្យសោះ គ្មានចេះរឿងពេទ្យសោះ បែរជាជាប់ឆ្នោតជាប្រធាន WHO
- ១៥ តុលា ២០២១ សាមម៉ឺឌី គូ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានបានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩ឆ្នាំ នៅមណ្ឌបសួនខាងកើតវិមានឯករាជ្យ។
- ១៥ តុលា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣បាឃាត់ខ្លួនមេខ្យល់នាំពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន៣នាក់ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មេខ្យល់បម្រុងនាំពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន៣នាក់ កំពុងនាំពលករចំនួន៨នាក់ ក្នុងនោះស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួន។ អនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរង វរសេនាតូចលេខ៥៣៣ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានបញ្ជាដឹកនាំកងកម្លាំងល្បាតតាមខ្សែព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៧ និងផ្នែកសឹករងស្រុកសំពៅលូន បានឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ កំពុងនាំពលករឆ្លងដែនទៅកាន់ប្រទេសថៃ ស្ថិតនៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ១៤ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៤ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៦៨នាក់ (ឆ្លងសហគមន៌: ២៤៤ និង នាំចូល: ២៤) និងមានជាសះស្បេីយ #៣៥៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន # ១១៥៨៧៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៩៦៥៥នាក់ និង ស្លាប់ថ្មី #២៥នាក់ សរុបស្លាប់ #២៥៨៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍ក្រោយនេះ គឺជាថ្ងៃរំឮកខួបទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១។ នៅថ្ងៃនោះ ក្រុមសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិបានប្រកាសគ្រោងធ្វើបាតុកម្មនៅក្នុងប្រទេសបារាំង ដើម្បីរំឮកខួបនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជាយល់ថា គម្រោងបាតុកម្មនោះ នឹងគ្មានទទួលបានការចាប់អារម្មណ៍ និងមិនមានឥទ្ធិពលអ្វីជះមកលើប្រជាពលរដ្ឋកម្ពុជាឡើយ។
- ១៤ តុលា ២០២១ Khmer press ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ១០ម៉ឺននាក់ទៀត ដែលមិនទាន់ទៅយកបណ្ណចាក់វ៉ាក់សាំង សូមអញ្ជើញទៅយកនៅតាមទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានខណ្ឌចំនួន៦
- ១៤ តុលា ២០២១ COMFREL មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធាចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចរូបរាងឡើង។ ស្ថានទូតសហរដ្ឋអាមេរិកសម្ដែងកង្វល់ជាថ្មីទៀតចំពោះការវិវឌ្ឍចុងក្រោយនេះ ខណៈអ្នកតាមដានស្ថានការណ៍ស្នើឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពចំពោះករណីនេះ។ ប្រភព RFA ៖ https://bit.ly/3n8LAyn
- ១៤ តុលា ២០២១ Phorn Sophal បងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ! មុននឹងទិញគ្រឿងសមុទ្រនៅម្តុំត្រឡោកបែក ផ្លូវ៥៩៨ ខណះអាជីវករខ្លះមានចេតនាទុច្ចរិត យកបង្គានិងបង្កងទឹកសាប ចាក់បញ្ចូលចាហួយ កេងយកចំណេញគីឡូ ! ហុឹសៗៗៗៗ ??? ភ្នំពេញ, ជាក់ស្តែងបង្គានិងបង្កងទឹកសាបប្រមាណ ៥០គីឡូក្រាមត្រូវមន្ត្រីក.ប.ប. រកឃេីញមានចាក់បញ្ចូលចាហួយ កាលពីម្សិលមុិញ ដោយមន្ត្រីជំនាញ។ សូមជម្រាបជូនថា, ដោយមានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះឡេីយ តែបានរកឃេីញថបង្គានិងបង្កងទឹកសាបចំនួន ៥០,៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ចទម្ងន់លេីប្រជាពលរដ្ឋជាអ្នកទិញយកទៅបរិភោគ។
- ១៤ តុលា ២០២១ Cambodia News លោកជំទាវ ហ៊ុន ស៊ីណាត នៅមិនសុខទេ ក្រោយដឹងរឿងនេះ ដល់ថ្នាក់ទំលាយអារម្មណ៍ អាណិត លោក ឌួង ឆាយ ថា “កាលមុន ឌួង ឆាយ និយាយអត់ជឿទេ ដល់ពេលយើងដឹងអ៊ីចឹង បាន
- RFI ខេមរភាសា / RFI Khmer មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាការសាងសង់អគារថ្មីៗនៅឯមូលដ្ឋានកងទ័ពជើងទឹករាម ជាការអនុវត្តរបស់មន្ត្រី មូលដ្ឋានផ្ទាល់ ដើម្បីរៀបចំកន្លែងស្នាក់នៅជាផ្ទះសម្បែងឲ្យកងទ័ពតែប៉ុណ្ណោះ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីស្ថាប័នស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបង្ហាញថាសំណង់ជាច្រើនកំពុងសាងសង់លើមូលដ្ឋានកងទ័ពរាម ដែលជាការជួយសម្រួលដល់វត្តមានយោធាចិននៅកម្ពុជា។
- ១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer គិតមកដល់ពេលនេះ គណបក្សបេះដូងជាតិ របស់លោកសៀម ភ្លុក មិនទាន់ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាប្រកាសទទួលស្គាល់ និងចុះបញ្ជីជាបក្សផ្លូវការនៅឡើយទេ។ ប៉ុន្តែ ខុសពីបក្សទើបបង្កើតឡើងថ្មីៗ បក្សនយោបាយនេះរងនូវការសង្ស័យជាបន្តបន្ទាប់ថា ពាក់ព័ន្ធនឹងលោកសម រង្ស៊ី និងក្រុមរបស់លោក។ ថ្មីៗនេះទៀតសោត លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានចោទថា គណបក្សនេះត្រូវបានលោកសម រង្ស៊ី ផ្តល់លុយឱ្យបង្កើតឡើង។ ប៉ុន្តែ ស្ថាបនិកបក្សនេះបានបដិសេធ។ លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ? ភ្នំពេញ : លោកមុត ចន្ថា បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។ https://ams.com.kh/central/detail/524528
- ១៤ តុលា ២០២១ លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។
- ១៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer គណបក្សបេះដូងជាតិត្រៀមធ្វើសកម្មភាពនយោបាយពេលមានការទទួលស្គាល់ផ្លូវការពីក្រសួងមហាផ្ទៃ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យដឹងថា លោកបានដាក់ពាក្យ បំពេញបែបបទ និងស្នាមមេដៃអ្នកគាំទ្រគណបក្សលោកជាងបួនពាន់នាក់ (៤.០០០) ទៅក្រសួងមហាផ្ទៃ រួចហើយកាលពីថ្ងៃទី១៥ ខែកក្កដា។ លោកថា ពេលនេះលោក នៅរង់ចាំតែការយល់ព្រមពីក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីផ្លូវការដើម្បីអាចឱ្យគណបក្សរបស់លោកដំណើរប៉ុណ្ណោះ។ លោក សៀម ភ្លុក សុំមិនទាន់និយាយលម្អិតពីផែនការសកម្មភាពគណបក្សបេះដូងជាតិនៅឡើយទេនៅពេលនេះ៖ «យើងធ្វើសកម្មភាពនយោបាយបានក្រោយពីគណបក្សយើងបានចុះបញ្ជីហើយ ក្នុងដំណាក់កាលយើងសុំសិទ្ធិបង្កើតគណបក្សនេះអត់ទាន់មានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពនយោបាយទេ»។ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេនៅថ្ងៃទី២២ ខែកក្កដា ដោយប្រព័ន្ធទូរស័ព្ទរបស់លោកមិនទទួលការហៅចូល។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា ក្រសួងមហាផ្ទៃត្រូវការពេលវេលាមួយសមរម្យដើម្បីពិនិត្យករណីនេះឱ្យបានច្បាស់មុនឹងសម្រេចផ្ដល់នីតិសម្បទាឱ្យគណបក្សនេះ។ លោកឱ្យដឹងថា ប្រសិនមេដឹកនាំគណបក្សនេះបានបំពេញបែបបទត្រឹមត្រូវ និង មិនជាប់ទោសទណ្ឌនៅតុលាការ ប្រហែលក្រសួងមហាផ្ទៃមិនជំទាស់សំណើសុំបើកបក្សថ្មីនោះឡើយ៖ «ខ្ញុំមិនដឹងទេសួរទៅក្រសួងទៅក្រសួងមហាផ្ទៃគេអ្នកពិនិត្យ អ្នកអីសើរើពាក់ព័ន្ធតុលាការ»។ លោក សៀម ប្លុក កាលពីថ្ងៃទី៩ ខែមិថុនា បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្ស «បេះដូងជាតិ» ដែលហៅកាត់ថា (គ.ប.ជ) ដោយផ្អែកតាមច្បាប់ស្ដីពី ការបង្កើតគណបក្សនយោបាយ។ លោក សៀម ប្លុក ដែលជាអ្នកចូលរួមការងារក្នុងសង្គម និងជាអតីតមន្រ្តីគណបក្សប្រឆាំង ធ្លាប់ប្រាប់អាស៊ីសេរីថា គណបក្សលោកមានគម្រោងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតសកល នៅឆ្នាំ២០២៣ ខាងមុខនេះ។ ពាក់ព័ន្ធនឹងរឿងបង្កើតគណបក្សថ្មីនេះ អនុប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ឆ្នាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ដួង ចន្ត្រា ឱ្យអាស៊ីសេរីដឹងថា អតីតមន្ត្រី និងសកម្មជន គណបក្សប្រឆាំងដែលទៅចូលរួមបង្កើតគណបក្សបេះដូងជាតិ ព្រោះអ្នកទាំងនោះយល់ថា គណបក្សសង្រ្គោះជាតិមិនអាចទៅចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០០២៣បាន។ ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះអះអាងថា លោកនៅតែរង់ចាំវត្តមានគណបក្សសង្រ្គោះជាតិ៖ «យើងមានបំណងឆន្ទៈតែមួយគត់ គឺទាមទារឱ្យគណបក្សសង្រ្គោះជាតិដំណើរឡើងវិញ»។
- ១៤ តុលា ២០២១ Ir Channa របបក្រុងភ្នំពេញ ខ្លាចលោក សមរង្សុី ហួសកំរិតហេីយ សូម្បីថវិកាដែលលោកលក់នាឡិកាដៃបាន ក៏ពួកគេខ្លាចលុយទាំងនោះដែរ ព្រោះជាលុយបរិសុទ្ធ មិនពាក់ព័ន្ធនឹងអំពេីបំផ្លាញជាតិ។ ពួកគេចោទថាលោក សមរង្សុី យកលុយទាំងនោះទៅបង្កេីតបក្សនេះបក្សនោះតែផ្តាស។ តាមពិតប្រាក់ទាំងនោះ ត្រូវបានយកទៅទិញអង្ករ និងអាហារផ្សេងៗចែកជូនពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសសៀម ដែលជួបការលំបាកដោយសារជម្ងឺកូវីដ តាមការកំណត់របស់លោក សមរង្សុី។ លោក សុខ ឥសាន ដល់គេសួរថាបានពត៌មានហ្នឹងពីណា គាត់ឆ្លេីយថាបានមកពីអ្នកនៅក្បែរលោក សមរង្សុី។ តាមពិតគាត់យកសម្តីគិញរបស់លោកហ៊ុនសែន ដែលត្រូវអោយមកបន្លំនិងបង្កប់ខ្លួនធ្វេីជាអ្នកគាំទ្រលោកប្រធានកឹមសុខា ហេីយមួយថ្ងៃៗវាយប្រហារតែលោក សមរង្សុី មកធ្វេីជាការពិត។
- ១៤ តុលា ២០២១ Vannak Pheng ករណី រ៉ូលរ៉ូយ របស់ អតីតភរិយាលោក ឌួង ឆាយ បុកខឿនផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ បេីម្ចាស់រថយន្តសងសំណងខូចបង្គោលភ្លេីង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។ ( ប្រភព ពី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលបន្ទុកចរាចរណ៍ រាជធានី )
- ១៤ តុលា ២០២១ Sin Rozeth ពួកត្រឹមត្រូវដឹងច្បាស់ណាស់ថា ខ្ញុំជាអនុប្រធាន ឬជាឥស្សរជននៃបក្សបេះដូងជាតិនេះតាមរយ:ការសម្ភាសតាមវិទ្យុនានាដែលពួកត្រឹមត្រូវបាននិយាយពីឈ្មោះខ្ញុំកន្លងមក។ ដូច្នេះខ្ញុំសូមសួរទៅពួកត្រឹមត្រូវផង តេីដឹងទេពេលណាគេអនុញ្ញាតឱ្យបក្សបេះដូងជាតិនេះដំណេីរការជាផ្លូវការ។ ព្រោះរហូតមកដល់ពេលនេះទៅហេីយ គណបក្សបេះដូងជាតិ នេះនៅមិនទាន់ត្រូវបានគេទទួលចុះបញ្ជីឱ្យដំណេីរការជាផ្លូវការនៅឡេីយទេ។ បេីខ្ញុំស្មានតាមអ្វីដែលវិទ្យុបានសម្ភាសអ្នកនាំពាក្យនេះ ប្រហែលជាគេមិនឱ្យទេ។
- ១៤ តុលា ២០២១ COMFREL លោកកឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមជួបជាមួយមន្ត្រីទូតអន្តរជាតិធំៗនៅកម្ពុជា ដោយនិយាយរៀបរាប់ពីកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស២៣តុលា។ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ លោកកឹម សុខា បានជួបនិយាយពីបញ្ហាកិច្ចព្រៀមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ជាមួយមន្ត្រីទូតអន្តរជាតិធំៗចំនួន២ គឺសហភាពអ៊ឺរ៉ុប និងអូស្ត្រាលី នៅទន្ទឹមដែលខួបលើកទី៣០នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស នឹងមកដល់នៅ១០ថ្ងៃខាងមុខ។
- ១៤ តុលា ២០២១ Chan Born ខា ស៊ី គឺ តែ ១ ? ខិខិខិ ខា ប្លន់បក្ស តា សាន រួចហើយ ចង់ លេប បក្ស តា ស៊ី ថែមទៀត ចឹងបានជា បែកបាក់គ្នា.ដល់ as to date ទិវា ២៣ តុលាៈ ឃើញគេធ្វើនយោបាយបោក-ព្រោះ ២៣ តុលា ១៩៩១ មានបក្ស សឺន សាន ចូលរួប អាលូវគេប្លន់បក្សនេះបាត់ គេថាគេជាស្ថាបនិកបក្សម្តង !
- ១៣ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៣ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៧២នាក់ (ឆ្លងសហគមន៌: ២៤៧ និង នាំចូល: ២៥) និងមានជាសះស្បេីយ #៤៩៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៥ ៦០៧ នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៩២៩៦នាក់ និង ស្លាប់ថ្មី #១៥នាក់ សរុបស្លាប់ #២៥៥៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១៣ តុលា ២០២១ VOD Khmer សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ បានឃាត់ខ្លួនមនុស្សជាង១០០នាក់ នៅទីតាំងចំនួន៤កន្លែង ដែលត្រៀមលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ។ប្រយុទ្ធ រថយន្តសេរីទំនើបម៉ាក ROlls Royce ពាក់ផ្លាក MR.IDOl របស់អតីតប្រពន្ធ ឌួង ឆាយ បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចជាប់គល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ប្រភពច្បាស់ការបានឲ្យដឹងថា រថយន្តសេរីទំនើបម៉ាក ROlls Royce ពាក់ផ្លាក MR.IDOl របស់អតីតប្រពន្ធ ឌួង ឆាយ បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ គឺជារថយន្ត៤បស់អ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធលោកឌួង ឆាយ។
- ១៣ តុលា ២០២១ Meatophoum News គ្រោះថ្នាក់ចរាចរបង្កដោយ Rolls Royce ព្រលះទ្រូងផ្លូវ ធ្វើឲ្យលោក ឌួង ឆាយមានកិត្តិយសបន្តិចវិញ! ភ្នំពេញ៖ កាលពីវេលាម៉ោងជាង២យប់រំលងអាធ្រាទ ចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដោយសាមានរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL មួយគ្រឿងបើកបុកមួយទំហឹងជាមួយរបាំងបុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទោះមានការជួយអន្តរាគមន៍ដោះលេខរថយន្តបង្ករគ្រោះថ្នាក់ខាងលើនេះ ក៏ដោយក៏ត្រូវបានគេស្គាល់ថា ជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយអតីតឧកញ៉ាល្បីឈ្មោះ ។ មានព័ត៌មានថា មុនពេលកើតហើយ អ្នកនាង ដេត ម៉ាលីណា បានឈ្លោះប្រកែក ប្រតាយប្រតប់គ្នា ជាមួយបុរសម្នាក់នៅហាងផឹកស៊ីមួយកន្លែងដោយស្ថានភាពស្រវឹងហើយក៏បានបើករថយន្តចេញមកយ៉ាងលឿនដូចហោះ និងបង្ករគ្រោះថ្នាក់បែបនេះតែម្តង។ដោយឡានថ្លៃចឹងអ្នកបើកបរមិនមានរងគ្រោះថ្នាក់អ្វីឡើយ។លោកឌួងឆាយនិងភរិយាដែលស្រលាញ់គ្នាតាមរយះចូលក្លឹបបានលែងលះគ្នា។លោកស្រីដេតម៉ាលីណាដែលមានភស្តុតាងរឹងមាំថាមិនអាចរស់នៅជាមួយគ្នាបានដោយសារប្តីប្រើហឹង្សាទទួលទ្រព្យសម្បត្តិជាផ្ទះឡានពិសេសគឺគ្រប់គ្រងកូនទាំងបី។លោកឌួងឆាយដែលចាញ់ក្តីហើយរត់ទៅបួសលាងបាប។លោកឆាយធ្លាប់បាននិយាយថាអតីតភរិយារបស់លោកចូលចិត្តដើរលេងយប់តែពុំសូវមានការចាប់អារម្មណ៍ទេ។ឥឡូវគ្រោះថ្នាក់ចរាចរមួយនេះបានជួយលើកប្រីយ៍ភាពលោកឡើងវិញបានខ្លះៗផងដែរ។
- ១៣ តុលា ២០២១ Yang Saing Koma ការចំណាយដេីម្បីបានលិខិតឆ្លងដែនប្រទសសុីប ដេីម្បីទទួលបានលិខិតឆ្លងដែនប្រទេសសុីបគេត្រូវចំណាយ២លានអឺរូសម្រាប់វិនិយោគលេីអចលនទ្រព្យ និងផ្តល់ថែម ១សែនអឺរូ ដល់មូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍របស់រដ្ឋាភិបាលសុីប ហេីយ ១សែនអឺរូទៀតសម្រាប់អង្គការអភិវឌ្ឍន៍ដីធ្លីរបស់ប្រទេសនោះ។លោកអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ ? យេីងគួរតែខំរួមគ្នាកសាងប្រទេសឲ្យក្លាយជាកន្លែងរស់នៅប្រកបដោយសម្បូរសប្បាយ។ទឹកដីខ្មែរមានអំណោយផលធម្មជាតិ ទីតាំងភូមិសាស្រ្តនិងធនធានមនុស្សគ្រប់គ្រាន់សម្រាប់កសាងជាតិមួយខ្លាំងពូកែ។តែយេីងនៅខ្វះអ្វីទៀត ?
- ១៣ តុលា ២០២១ Hun Kosal ស្ងាត់ៗសាំងឡើងជិត ៥០០០រៀល នៅខ្វះតែ៣០០រៀលទៀតទេ បានន័យថា ថ្លៃជាង១ដុល្លារហើយ។
- ១៣ តុលា ២០២១ Kampuchea Thmey Daily រថយន្តអង្គរស្នាដៃរបស់លោកញាន ផល្លឹក មកដល់ពេលនេះជិត ២០ ឆ្នាំហើយ នៅមិនទាន់មានរោងចក្រផលិតលក់ចេញលើទីផ្សារនៅឡើយទេ។ ហេតុអ្វីទៅ?
- ឆេវឆាវ ការពិតចឹងសោះ ! នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំបានឈ្លោះប្រកែកប្រតាយប្រតប់គ្នារឿងស្នេហាជាមួយបុរសឈ្មោះ គិត សំកា ដែលគេដឹងថាមានប្រពន្ធកូន 2 រហូតឈានដល់ការបើករថយន្តដេញបុកគ្នារហូតបង្ករគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថីសហព័ន្ធរស្សីនៅចំនុចស្ពានអាកាស 7 មករា១ ភ្នំពេញ: តាមប្រភពពត៍មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំបានឈ្លោះប្រកែកប្រតាយប្រតប់គ្នារឿងស្នេហាជាមួយបុរសឈ្មោះ គិត សំកា ១៣ តុលា ២០២១ ដែលមានហ្វេសបុកឈ្មោះ Samka Kit ដែលមានប្រពន្ធកូន 2 ដែលគេស្គាល់ថាជាម្ចាស់ហាងផឹកសុី យីហោ 1967 Muzik and Bistroដែលបានបើកហាងផឹកសុីលួចលាក់បំពានបំរាមគោចរណ៍របស់សាលារាជធានីភ្នំពញដែលស្ថិតនៅលើ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួល គោក រាជធានី ភ្នំពេញ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាទ្រ ឈានចូលចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសសាហាយស្មន់របស់នាងរួចមកនៅវេលាម៉ោង 2:00 រំលងអធ្រាត្រ គិត សំកា ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុដែលមានយីហោ 1967 Muzik and Bistro ហើយនាង ដេត ម៉ាលីណាក៏បានបើករថយន្តម៉ាក រ៉ូរ៉យ Roll Royce ពណ៍ ស ពាក់ស្លាកលេខកម្ពុជា MR.IDOL នៅក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះក្នុងគោលបំណងចេញទៅដេញតាមបំបុករថយន្តនោះរួចមកដល់ចំនុចស្ពានអាកាស 7 មករាក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាយអោយរងការខូចខាតផ្នែកខាងមុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី
- ១៣ តុលា ២០២១ កងពលតូចថ្មើរជើងលេខ៥១ ពលករខ្មែរចំនួន ៣៧នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងចម្រុះធ្វេីការឃាត់ខ្លួន (បន្ទាយមានជ័យ) នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សហការជាមួយកម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃេីញហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបាន ចំនួន ៣៧នាក់ ស្រី ១៨នាក់ នៅត្រង់ចំណុច (សិលាខ្មែរ) ដែលបម្រុងនិងលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដេីម្បីអនុវត្តទៅតាមច្បាប់។
- ១២ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១២ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៦៧នាក់ (ឆ្លងសហគមន៌: ២៤៨ និង នាំចូល: ១៩) និងមានជាសះស្បេីយ #៣៩៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៥៣៣៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៨៨០២នាក់ និង ស្លាប់ថ្មី #១៧នាក់ សរុបស្លាប់ #២៥៤៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១២ តុលា ២០២១ Rasmei Kampuchea Daily ក្រុមប្រឹក្សាធម្មនុញ្ញ៖ការស្នើសុំធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកំណត់ឱ្យថ្នាក់ដឹកនាំកំពូលស្ថាប័នជាតិបួនមានសញ្ជាតិខ្មែរតែមួយ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ
- ១២ តុលា ២០២១ RFI ខេមរភាសា / RFI Khmer រដ្ឋាភិបាលកម្ពុជា គ្រោងនឹងទទួលបានថវិកាឥណទានសម្បទាននិងហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុនក្នុងរង្វង់ទឹកសរុប៧២លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកអភិវឌ្ឍនូវវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជំនួយនិងកម្ចីជាង៧២លានដុល្លារនេះ គឺសម្រាប់អនុវត្តន៍នូវគម្រោងចំនួន៦នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមខ្លឹមសារដែលចុះហត្ថលេខាដោយក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ កម្ពុជានាព្រឹកថ្ងៃទី១១ ខែតុលានេះ។
- ១២ តុលា ២០២១ Lim Cheavutha TOP NEWS: ព្រះមហាក្សត្រ យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ កំណត់ «សញ្ជាតិខ្មែរតែមួយ» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី
- ១២ តុលា ២០២១ Samdech Hun Sen, Cambodian Prime Minister សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៣-១៩ ខែតុលា ឆ្នាំ២០២១) ដែលព្រះរាជាណាចក្រកម្ពុជា នឹងរងឥទ្ធិពលនៃសម្ពាធ ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ នៅតាមតំបន់មួយចំនួន ។
- ១២ តុលា ២០២១ Ren Chanrith Are You OK? យល់ហើយពាក្យហ្នឹងនោះ You can ផ្លាប់ៗ ស្អីគេអាផ្លាប់ហ្នឹង? ហើយសំខាន់ផ្លាប់ៗ in the classroom ទៀត។ ហើយវាថីបាននាំគ្នាទៅផ្លាប់ៗ in the classroom? សូមសរសើរដល់ខួរក្បាលរបស់អ្នកនិពន្ធ ពិតជាមានគំនិតឆ្នៃប្រឌិតមែន!!!
- ១២ តុលា ២០២១ COMFREL មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អះអាងថា ផលិតកម្មមួយដែលថតវីដេអូចម្រៀងបង្ហាញរូបភាពកាំភ្លើងជាក្រុម មិនមានផលប៉ះពាល់អ្វីដល់សន្តិសុខសង្គមឬវប្បធម៌ជាតិនោះទេ។
- ១២ តុលា ២០២១ Chan Born រឿងនយោបាយ៖ ក្រុមប្រឆាំងគាត់រិះគន់រឿង ប្រើកាំភ្លើង ក្នុងបទចម្រៀង ផ្លាប់ ៗ ព្រោះការបង្ហាញកាំភ្លើង នាំឲ្យមនុស្សខាងគាត់ ខ្លាចមិនហ៊ានចេញបាតុកម្ម ឬ ធ្វើសកម្មភាពនានា ចំណែក ខាងដ្ឋាភិបាល តបថា កាំភ្លើងជ័រ ចឹងគ្មានបៈពាល់សន្តិសុខ ឆ្អីទេ !។ ខុសពី មិនមែនអ្នកនយោបាយ យើងវិភាគរឿង ស្លៀកពាក់ដូចស្រីខូច ឬ ផ្លាប់ៗ ក្នុងថ្នាក់រៀន...
- ១២ តុលា ២០២១ Chan Born អត្ថន័យបទចម្រៀង៖ ខាងប្រុស សួរថា បងនិងអូនអាចផ្លាប់ៗក្នុងថ្នាក់រៀនបានអត់? ខាងស្រីច្រៀង តបថា កុំមាត់ចង្រៃ អូនជា គ្រាប់សំណរ I Am bullet គ្រាន់តែ អា ម៉េ និង កេះ កៃ បងឯងក្ស័យសង្ខារ...
- ១២ តុលា ២០២១ RFA Khmer អតីតសង្ឃដែលជា#សកម្មជនព្រៃឈើម្នាក់ បារម្ភពីសុវត្ថិភាពខ្លាចត្រូវក្រុមលោក #ហ៊ុនសែន ចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញ។ ការព្រួយបារម្ភនេះខណៈលោក ហ៊ុន សែន បញ្ជាឲ្យចាប់ម្ចាស់ហ្វេស៊ប៊ុក#គ្រញូងព្រៃឡង់ដែលកំពុងភៀសខ្លួននៅប្រទេសថៃ..
- ១១ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១១ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៥៨នាក់ (ឆ្លងសហគមន៌: ២៤២ និង នាំចូល: ១៦) និងមានជាសះស្បេីយ #៥៤៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៥០៦៨ នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៨៤០៣នាក់ និង ស្លាប់ថ្មី #២១នាក់ សរុបស្លាប់ #២៥២៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១១ តុលា ២០២១ CHN Channel News ក្រសួងសុខាភិបាល ប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ២៥៨នាក់ ខណៈអ្នកជំងឺ ៥៤៦នាក់ជាសះស្បើយ និងស្លាប់ ២១នាក់ រកឃើញអ្នកឆ្លងថ្មី 258 (PCR) នាក់ទៀត ជាសះស្បើយ 546 នាក់ និងស្លាប់ 21 នាក់ ករណីឆ្លងសហគមន៍ 242 នាក់ អ្នកដំណើរពីបរទេស 16 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 115,068 នាក់ អ្នកជាសះស្បើយ= 108,403 នាក់ អ្នកស្លាប់= 2,527 នាក់
- ១១ តុលា ២០២១ Koun Khmer ហេតុអ្វីកម្ពុជា និង អាមេរិកមិនមែនជាមិត្តនឹងគ្នាមុនឆ្នាំ១៩៧០ ១- ឆ្នាំ១៩៥៩ រដ្ឋប្រហាររបស់ ដាប ឈួន នៅសៀមរាប គាំទ្រដោយ CIA ថៃ និង វៀតណាមខាងត្បូង។ ២- សម សារី រត់គេចខ្លួនពីកម្ពុជា ដោយសារមានជាប់ទាក់ទងនឹងផែនការរបស់ ដាប ឈួន។ ការរត់នេះមានការរៀបចំដោយភ្ញាក់ងារសម្ងាត់របស់វៀតណាមខាងត្បូង។ ៣- ឆ្នាំ១៩៦៣ ការប៉នប៉ងធ្វើឃាតប្រធានាធិបតីចិន លីវ ចាវជី និង សម្តេចសីហនុ នៅភ្នំពេញ រៀបចំដោយភ្ញាក់ងារសម្ងាត់ចិនតៃវ៉ាន់ និង វៀតណាមខាងត្បូង និង មានការដឹងឮពី CIA ផងដែរ។ ៤- (មិនចាំឆ្នាំ) ការប៉នប៉ងបំផ្ទុះគ្រាប់បែកធ្វើឃាតសម្តេចសីហនុ តាមរយៈកញ្ចប់អំណោយមួយផ្ញើចេញពីទីក្រុងសៃហ្គន វៀតណាមខាងត្បូង។ ៥- ការចាប់ខ្លួន ព្រាប អ៊ីន និង សមាជិកខ្មែរសេរីមួយចំនួនទៀតក្នុងផែនការក្បត់មួយដែលដឹកនាំដោយ ស៊ឺង ង៉ុកថាញ់ ដែលឧបត្ថម្ភដោយ CIA ថៃ និង វៀតណាមខាងត្បូង។ មូលហេតុទាំង៥ខាងលើ ប្រសិនជាពេលនោះអស់លោកជាសម្តេចសីហនុ តើអស់លោកនៅចាត់ទុកសហរដ្ឋអាមេរិក ជាមិត្តភក្តិបន្តទៀតឬទេ?
- ១១ តុលា ២០២១ Angrut អង្រុត ព័ត៌មាន ក្រុមប្រឹក្សាធម្មនុញ្ញទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីការកំណត់"សញ្ជាតិតែមួយ"ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ អាចធ្វើទៅបាន ៕
- ១១ តុលា ២០២១ Khmer press TOP NEWS: សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើងវិញ រដ្ឋបាលខេត្តកោះកុង បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
- ១១ តុលា ២០២១ Rasmei Kampuchea Daily សមត្ថកិច្ចចាប់ខ្លួនអតីតអភិបាលរងស្រុកព្រៃនប់និងអតីតមេឃុំបិតត្រាំង រួមទាំងមនុស្សជាច្រើននាក់ទៀតពីបទទន្ទ្រានកាប់ឆ្ការ កាន់កាប់ ហ៊ុំព័ទ្ធ ឈូសឆាយដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ដោយៈប្ញទ្ធីសក្តិ/ព្រះសីហនុៈ គេកត់សម្គាល់ថា កន្លងទៅនេះករណីវិវាទដីធ្លីយ៉ាងក្តៅគគុកនៅខេត្តព្រះសីហនុ សំខាន់នៅស្រុកព្រៃនប់ ខណដែល មានប្រជាពលរដ្ឋខ្លះធ្លាប់ជាប់គុកច្រវ៉ាក់ និងខ្លះទៀតរត់ចោលស្រុក ដោយសារតែជឿតាមការញុះញង់របស់ក្រុមមេខ្យល់ ដែលគេដឹងថាមានខ្នងអ្នកធំនៅពីក្រោយ និងបានរៀបចំឯកសារក្លែងក្លាយ ភូតកុហកថ្នាក់ដឹកនាំ ដើម្បីទន្ទ្រានយកដីកម្មសិទ្ធ និងដីរដ្ឋជាច្រើនទីតាំងនៅខេត្តព្រះសីហនុ យ៉ាងអនាធិបតេយ្យ។ ផ្តើមពីភាពអនាធិបតេយ្យនោះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតគណៈកម្មការ ប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលមានលោកឌី វិជ្ជា ជាប្រធាន និងលោក យឹម លាង ជាអនុប្រធាន ហើយបានបើកប្រតិបត្តិការចុះស្រាវជ្រាវករណីខាងលើ ខណៈ ដែលកន្លងមកគេល្បីថាមានក្រុមមេខ្យល់អាងអ្នកធំនៅពីក្រោយ កែនប្រជាពលរដ្ឋអោយផ្តិតមេដៃក្លែងឯកសារភូតកុហកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទន្ទ្រានកាន់កាប់យកដីរដ្ឋ និងដីកម្មសិទ្ធដោយខុសច្បាប់នៅតំបន់ខេត្តព្រះសីហនុ។
- ១១ តុលា ២០២១ Khmer press អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់ឲ្យអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុបបទ " are you ok " ចេញជាបន្ទាន់
- ១១ តុលា ២០២១ Chan Bornរឿងសង្គម៖ មហាជន ២ ក្រុមម្តែងប្រតិកម្មគាំទ្រ និង ប្រឆាំងចំពោះ បទចម្រៀង Are you ok ផ្លាប់ៗ with me in the Class Room ប្រែថា អូនអាចរួមភេទជាមួយបងនៅក្នុងថ្នាក់រៀនបានទេ? ដោយសារពាក្យ ផ្លាប់ៗៗ ចំណែក្រុមគាំទ្រចម្រៀងនេះ គេថា ខ្លាប់ៗ ប្រែថា ទៈដៃ-- សម្លៀកបំពាក់របស់ តារាចម្រៀនជារបៀបនៃការ ជួញដូរផ្លូវ៊ភេទ/ ស្រីខូចរបស់ ប្រទេសកូរ៉េត្បូង ជារបៀបកូនសិស្សសាលាតែស៊ិចស៊ី !-- ធ្លាប់មានបទ មួយយប់ទល់ភ្លឺ ឮសូរតែផ្លាប់ ៗៗ បងអូសអាបង់ត្រឡោក កាត់ដំបូកស្បូវភ្លាំងស្រី..ដូច្នេះ ភាសាខ្មែរ ផ្លាប់ៗ គឺ សម្លេង រួមភេទ !
- ១១ តុលា ២០២១ By KhmerpressOctober 11, 2021 ចម្រៀងលុបចោលមែន តែម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់ម៉ឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ “Are you ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។
- ១១ តុលា ២០២១ Khmernote យឹម តាស្រង់ បង្ហាញអារម្មណ៍សោកស្តាយ ក្រោយពេលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយលុបបទ “Are you ok” ចេញភ្លាម ខណៈដែលចម្រៀងមួយនេះចំណាយការផលិតអស់ជាង៥ម៉ឺនដុល្លារ
- ១១ តុលា ២០២១ ព្រះអាទិត្យ ញញឹម#មិនOkជាមួយទេ! បទចម្រៀងមានចំណងជើងថា "Are you ok?" ជាភាសាបរទេស តែជាបទចម្រៀងខ្មែរទេ ។ មើលការស្លៀកពាក់ដូចសិស្សនៅកូរ៉េ ហើយមានទាំងអក្សរកូរ៉េនៅលើក្ដារខៀនទៀត ការពិតជាបទខ្មែរម្នាក់សរសេរឡើងសោះ ។ តើខ្លឹមសារបទនេះចង់និយាយពីអ្វី? បង្ហាញពីសង្គមណាឲយប្រាកដ? ចង់ផ្ដល់សារអប់រំអ្វីខ្លះ? ហេតុអ្វីសិស្សស្រីទាំងនោះកាន់កាំភ្លើង? ខ្ញុំគិតថាមិនគួរផ្សាយរូបភាពបែបនេះចេញទៅទេព្រោះវាមិនបង្ហាញតម្លៃនៃការអប់រំសិស្សស្រី និងអាចប៉ះពាល់សិល្ប:វប្បធម៌ជាតិ ។ ខ្ញុំសូមសម្ដែងការមិនពេញចិត្តចំពោះរូបភាពក្នុងវីដេអូនៃបទចម្រៀង និងមិនពេញចិត្តចំពោះខ្លឹមសារមួយចំនួនក្នុងបទម្រៀងនេះ ។ ខ្ញុំមិនokជាមួយបទចម្រៀងនេះទេ!
- ១១ តុលា ២០២១ Cam-News Are You Ok?អ្នកអាច ផ្លាប់ៗ ជាមួយខ្ញុំក្នុងថ្នាក់រៀន?Ok Ok បងប្អូនមានការងារធ្វើអត់ ពិតជាសាកសមនឹងវប្បធម៌ ប្រពៃណីខ្មែរណាស់អ្នកគាំទ្រនឹងនិយាយថាគិតតែពីទើសចឹងកាលណាពិភពលោកស្គាល់ខ្មែរ ប្រពៃណីវប្បធម៌ខ្មែរដ៏ត្រចះត្រចង់មិននាំអោយគេស្គាល់ចង់នាំបទចឹងៗអោយគេស្គាល់
- ១១ តុលា ២០២១ សម្តេចក្រឡាហោម ស ខេង ៖ ឆ្នាំនេះ រាជរដ្ឋាភិបាលមិនរៀបចំពិធីបុណ្យអុំទូកនោះទេ ដោយសារបញ្ហាកូវីដ១៩ ៕
- ១០ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១០ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៣៩ នាក់ (ឆ្លងសហគមន៌: ២១៤ និង នាំចូល: ២៥) និងមានជាសះស្បេីយ #៤៨១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៤៨១០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៧៨៥៧នាក់ និង ស្លាប់ថ្មី #២៤នាក់ សរុបស្លាប់ #២៥០៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ១០ តុលា ២០២១ Men Kimseng ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រកាសស្វែងរកវិធីបង្រួបបង្រួមប្រទេសជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្តែមិនបានបញ្ជាក់ពីការប្រើប្រាស់កម្លាំងយោធាវាយប្រហារទេ។ លោកអះអាងថាដំណើរការនឹងធ្វើឡើងដោយសន្តិវិធី។
- ១០ តុលា ២០២១ Chantha Muth សភាអឺរ៉ុបបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលរួបរួមជាតិភូមា! កាលពីពេលថ្មីៗនេះ សភាអឺរ៉ុប បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោលនៃប្រទេសភូមា គឺរដ្ឋាភិបាលរួបរួមជាតិភូមា ដោយចាត់ទុកថាជារដ្ឋាភិបាលតំណាងឱ្យប្រជាជនភូមា ដោយសម្លេងឆ្នោតគាំទ្រ ៦៤៧រូប និងអនុប្បវាទ ៣១រូបនិង ជំទាស់ ០២សម្លេង។ ប្រេសិតពិសេសអាស៊ានទទួលបន្ទុកបញ្ហាភូមា បានថ្លែងថា របបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះឡើយ។
- ១០ តុលា ២០២១ Chan Bornសភាអឺរ៉ុបបោះឆ្នោតគាំទ្ររដ្ឋាភិបាលស្រម៉ោល/រដ្ឋាភិបាលនិរទ្ទេសរបស់ អ៊ុងសានស៊ូជី និងបានគំរាម ASEAN មិនឲ្យកោះហៅ មេដឹកនាយោធាភូមារចូលប្រជុំអាស៊ាន។ ប្រទេសអាស៊ាន ទាំង ១០ ចុះសន្ធិសញ្ញាយោធាជាមួយ យោធាអាមេរិក ដើម្បីប្រឆាំង យោធាអឺរ៉ុប ការប្រកួតប្រជែង EU vs USA Military ធ្លាប់នាំឲ្យកម្ពុជា បាត់បង់ EBA ដែល ភូមារទំនងជានឹងជួបរឿងដូចគ្នា។ កម្ពុជា ក៍ជាហេត្ថលេខី លើសម្ព័ន្ធយោធាជាមួយអាមេរិក ប្រឆាំង NATO ។ កាលខែមុន អាមេរិក អូស្រ្តាលី អគ្លេស បានរួបគ្នា បង្ក់ើត AUKUS ដើម្បីប្រឆាំង ទ័ពអឺរ៉ុប រឿង នាវាមុជទឹក ៕
- ១០ តុលា ២០២១ CHN Channel News ក្រសួងការពារជាតិអាម៉េរិក បដិសេធមិនបញ្ជាក់ពីកងកម្លាំង ដែលបង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១មន្រ្តីក្រសួងការពារជាតិអាមេរិកកំពុងបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ដែលថា កងកម្លាំងអាមេរិកនៅកោះតៃវ៉ាន់ បង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសចិន។ កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ក្រសួងការពារជាតិស.រ.អា.មានកងទ័ពប្រតិបត្តិការពិសេសប្រមាណជាង២០នាក់ដែលកំពុងធ្វើការជាមួយអង្គភាពមួយចំនួននៃកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ខណៈកងម៉ារីនអាមេរិកាំងមួយក្រុមកំពុងបណ្តុះបណ្តាលកងកម្លាំងផ្សេងទៀតអំពីយុទ្ធសាស្ត្រលើសមុទ្រ។
- ១០ តុលា ២០២១ Kim Sok ឯកឧត្តម សម រង្ស៊ី ពេលនេះ បង្ហាញយុទ្ធវិធីត្រឹមត្រូវ ក្នុងការឆ្លើយតបនឹងសម្ដេចតេជោ នៅពេលឯកឧត្តម ឈប់និយាយអំពីការកែ ឬធ្វើច្បាប់ ប៉ុន្តែស្នើដាក់លក្ខខណ្ឌបែបប្រកួត ទោះលក្ខខណ្ឌទាំងនេះ នៅខ្វះភាពចម្រុះ។ ចំណុចត្រឹមត្រូវ នៅត្រង់ថា កាលណាឯកឧត្តម សម រង្ស៊ី មិនលើកឡើងពីការកែ ឬធ្វើច្បាប់ក្នុងកាលៈទេសៈនេះ គាត់មិនអាចជាប់អន្ទាក់របស់សម្ដេចតេជោឡើយ ហើយរុញឲ្យសម្ដេចទល់ផ្អក ចំពោះផែនការកែច្បាប់របស់សម្ដេច ទោះបីជា តេជោ សែន នៅតែមានះចង់បន្តកែក៏ដោយ។
- ១០ តុលា ២០២១ RFI ខេមរភាសា / RFI Khmer កម្ពុជា សង្ឃឹមថា ដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាមេរិក ដែលហៅកាត់ថា «អឃឹស» (AUKUS) នឹងមិនបន្ថែមសាំងលើការប្រកួតប្រជែងសព្វាវុធ និងបញ្ហាក្នុងតំបន់ ដែលកំពុងមានស្ថានភាពមិនល្អស្រាប់នេះឡើយ។ ការលើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងតាមរយៈជំនួបតាមទូរសព្ទរវាងប្រមុខការទូតកម្ពុជា និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីកាលពីថ្ងៃសុក្រ។
- ០៩ តុលា ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២២០ នាក់, ជាសះស្បើយ៥៣៧នាក់, ស្លាប់ចំនួន២៣នាក់(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២០នាក់, អ្នកជំងឺចំនួន៥៣៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២៣ នាក់។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៥៧១នាក់, អ្នកជាសះស្បើយសរុបចំនួន១០៧,៣៧៦នាក់, ស្លាប់សរុបចំនួន២,៤៨២ នាក់៕
- ០៩ តុលា ២០២១ ហួត សុងហាក់ កម្ពុជាគិតត្រឹម ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ មានឆ្លងថ្មី ២២០ (PCR) នាក់ទៀត ជាសះស្បើយ ៥៣៧ នាក់ និងស្លាប់ ២៣ នាក់ - ករណីឆ្លងសហគមន៍ ២០៣ នាក់ - អ្នកដំណើរពីបរទេស ១៧ នាក់ - អ្នកឆ្លងសរុប= ១១៤,៥៧១ នាក់ - អ្នកជាសះស្បើយ= ១០៧,៣៧៦ នាក់ - អ្នកស្លាប់= ២,៤៨២ នាក់ ។
- ០៩ តុលា ២០២១ Vannak Pheng អ្នកជិះរថយន្តអត់បង់ពន្ធ និង អាករនាំចូល សូមត្រៀមលុយបង់ពន្ធ ! ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។ ដូច្នេះរថយន្ដដែលមិនទាន់បង់ពន្ធ និង អាករនាំចូល សូមរួសរាន់យករថយន្តទៅបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់ ។ ចំពោះរថយន្តចង្កូតស្ដាំមេត្តាយកទៅកែចង្កូតមកឆ្វេងទេីបបង់ពន្ធ និង អាករនាំចូលបាន ។ សូមអស់លោកមន្ត្រីមួយចំនួន ល្មមបញ្ឈប់ហេីយ ករណី ប្រេីប្រាស់រថយន្ដឯកជនខុសច្បាប់នោះ ។ មានលុយប៉ុនណាទិញឡានមានពន្ធត្រឹមត្រូវជិះទៅ កុំចង់ហ៉ឺហារជិះឡានទំនេីបអត់បង់ពន្ធ ។
- Chan Born ការពារគ្រោះមហន្តរាយជាតិ៖ ដើម្បីការពារគ្រោះមហន្តរាយជាតិ ច្បាប់សញ្ជាតិតែ ១ មួយ សម្រាប់នាយករដ្ឋមន្រ្តី មិនគ្រប់គ្រាន់ទេ-- នៅភូមារ គេមានស្ថាបនបង្ការគ្រោះមហន្តរាយ ដើម្បីរារាំង អ៊ុង សានស៊ូជី សញ្ជាតិអគ្លេស ឡើងធ្វើជាប្រធានាធិបតី រដ្ឋធម្មនុញ្ញត្រូវចែងថា (មាត្រា ១) ហាមសាម៉ីខ្លួន ឬ ឪពុក ឬ ម្តាយ ជាជនក្បតិជាតិ ឬ មានពលរដ្ឋភាព ឬ សញ្ជាតិបរទេស ឬ ស្ថិតក្រោមឥទ្ធិពលបរទេស, មាត្រា ២ ចែកថា ជននោះ មិនស្ថិតក្រោមឥទ្ធិពល រដ្ឋាភិបាលបរទេស, មាត្រា៣ ចែងថាសាម៉ីខ្លួនត្រូវតែមាន បទពិសោធន៍ផ្នែកយោធា, មាត្រា ៤ ប្រធានាធិបតី គ្មានសិទ្ធិតែងតាំង រដ្ឋមន្រ្តីការពារជាតិ និង សន្តិសុខជាតិ។ ទោះជា ច្បាប់ខ្លាំងបែបនេះ អ៊ុងសាន ស៊ូជី នៅតែមាន ឪកាសគ្រប់គ្រងប្រទេស រហូតឈានដល់ រដ្ឋប្រហារយោធា ដោយសារ ស៊ូជី បង្កើត ការិយាល័យកិច្ចការប្រធានាធិបតី ដែល ស៊ូជី ជាប្រធាន ដឹកនាំ បញ្ជាពីលើ ប្រធានាធិបតី !
- ០៩ តុលា ២០២១ Sam Rainsy ០៨ តុលា ២០២១ / 08 October 2021 សេចក្តីបញ្ជាក់ និងសំណូមពរ ពីលោក សម រង្ស៊ី ខ្ញុំសូមប្រាប់វិញ ទៅមនុស្សឆាប់ច្រឡោត តែចង់បោកបញ្ឆោតគេឯង ដូចតទៅ ៖ ១- ច្បាប់ដែលគាត់ចង់ធ្វើ ដើម្បី "បិទទ្វារ ជារៀងរហូត" មិនឲ្យខ្ញុំចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនោះ វាអត់ប្រយោជន៍ទេ ពីព្រោះបើត្រូវសាច់រឿង ខ្ញុំនឹងលាសញ្ជាតិទី២ របស់ខ្ញុំ (គឺសញ្ជាតិបារាំង) មុនចូលកាន់តំណែង។ ២- ជាជាងធ្វើច្បាប់អត់ប្រយោជន៍ខាងលើនេះ គួរតែធ្វើច្បាប់មួយទៀត ដែលមានសារៈប្រយោជន៍ខ្ពង់ខ្ពស់ជាទីបំផុត គឺច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ។ ច្បាប់បែបនេះ គឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជន ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់។ ៣- មានច្បាប់មួយទៀត ដែលមានសារៈសំខាន់ជាទីបំផុតដែរ ហើយដែលយើងត្រូវរៀបចំឲ្យបានឆាប់រហ័ស ក្នុងគោលបំណងលើកតម្កើងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទប់ស្កាត់ជនផ្តាច់ការ ដែលចង់ក្រាញអំណាចមួយជីវិត គឺច្បាប់កំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រី ឲ្យត្រឹមតែ ២ អាណត្តិ (គឺ ១០ ឆ្នាំ) យ៉ាងច្រើន។ ខ្ញុំនឹងបញ្ជាក់យ៉ាងលម្អិត ពីគំនិតទាំងអស់ខាងលើនេះ ក្នុងវេទិកាសំឡេងសង្គ្រោះជាតិ ដែលនឹងផ្សាយផ្ទាល់ លើទំព័រ Facebook របស់ខ្ញុំ នៅថ្ងៃសៅរ៍ ០៩ តុលា ២០២១ នេះ នៅម៉ោង ១០ ព្រឹក ម៉ោងប្រទេសកម្ពុជា។ សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
- ០៩ តុលា ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRFសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាភិបាលដែលជាថ្នាក់ដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងឱ្យវិស័យស្រូវអង្ករ នៅកម្ពុជាទាំងមូលមានកិត្តិយសសូមប្រកាសជាឱឡារិក ដើម្បីសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងស្មោះស្ម័គ្រចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើអោយមានការធ្វើវិសោធនកម្មធម្មនុញ្ញ និងស្នើច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ញាតិខ្មែរតែមួយគត់” ដែលនេះគឺជាការធានាទាំងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលត្រូវកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូល ទាំងបួនរបស់ជាតិដែមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិកម្ពុជា។
- ០៩ តុលា ២០២១ Khieu Kendvich ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើប គ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំ ក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្ត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ថែមទៀត កោះសន្តិភាព
- ០៩ តុលា ២០២១ Niv Chamroeun II ថ្ងៃទី៩ ខែតុលា ២០២១/October 9th 2021 ច្បាប់សញ្ជាតិតែ១នេះរបបយោធាភូមាបច្ចុប្បន្នមាន មិនអោងឡាំងជាតំណាងបានធ្វេីច្បាប់ទប់ស្កាត់មិនឲ្យ លោកស្រី អោង សានស៊ូជី ឡេីងធ្វេីជានាយករដ្ឋមន្ត្រី។ ស្រាប់តែពេលនេះសម្ដេចច្រឡោតខឹងខ្លាំងក៏បញ្ជាឲ្យសភាឯកបក្សធ្វេីច្បាប់រារាំងមិនឲ្យសម រង្សុីធ្វេីនាយករដ្ឋមន្ត្រីដូចរបបយោធានៅភូមាដែរ។ រឿងនេះសុំយល់ទាំងអស់គ្នាថារឿងធំគឺប្រជាធិបតេយ្យ និងភាពសម្បូរណ៍រុងរឿង ឯករាជ្យ បូរណភាពទឹកដីនិងអព្យាក្រឹត្យជាការសំខា់បំផុត ។ក្នុងស្រុកប្រជាធិបតេយ្យសេរីពហុបក្សដូចរដ្ឋធម្មនុញ្ញកម្ពុជាប្រជារាស្រ្តជាម្ចាស់ប្រទេសជាអ្នកសំរេចឲ្យនរណាធ្វេីនាយករដ្ឋមន្ត្រីមិនមែន សញ្ជាតិមួយឬសញ្ជាតិ២ទេ។ លេីកលែងតែក្នុងរបបផ្ដាច់ការគេតែងនិយមប្រេីច្បាប់នេះចងមិនឲ្យគូប្រជែងមានសញ្ជាតិ២ឡេីងធ្វេីនាយរដ្ឋមន្ត្រីបាន។តែចំពោះលោក សម រង្សុី ច្បាប់សញ្ជាតិ១ ហាក់គ្មានទម្ងន់អ្វីលេីរូបគាត់ទេ គាត់អាចបោះបង់សញ្ជាតិបរទេសពេលណាក៏បានបេីឧត្តមប្រយោន៍ជាតិតម្រូវ តែមិនមែនបំណងបុគ្គលណាម្នាក់តម្រូវទេ។
- ០៩ តុលា ២០២១ Vannak Pheng អុំ ចូ បៃដិន ប្រធានាធិបតីអាមេរិក អាយុ ៧៩ ឆ្នាំ ហេីយ អត់ទាន់ចូលនិវត្តន៍ទេ ហេីយនៅប្រទេសបិតាប្រជាធិបតេយ្យនេះក៏គ្មានច្បាប់ណាហាមអ្នកដឹកនាំវ័យលេី ៧០ ឆ្នាំ អោយចូលនិវត្តន៍ដែរ ។ ចំណែក អាណត្តិ នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតី ឬ អធិការបតី ប្រទេសនានានៅជុំវិញពិភពលោក មិនបានកំណត់ដូចគ្នាទេ គឺ អាស្រ័យទៅលើ ប្រទេសនីមួយៗជាអ្នកកំណត់តែប៉ុណ្ណោះ ។ នៅប្រទេសខ្លះ កំណត់ ២ អាណត្តិ ៨ ឆ្នាំ ទៅ ១០ ឆ្នាំ នៅប្រទេសខ្លះ អត់កំណត់ទេ អោយតែ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ទោះបីដឹកនាំប៉ុន្មាន អាណត្តិក៏បានដែរ ។ ជាក់ស្តែងនៅសហព័ន្ធរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ជាប្រធានាធិបតីរុស្ស៊ី ៤-៥ អាណត្តិមកហើយ ។ ចំណែកលោកស្រី អាំងជេឡា ម៉ាកែល អធិការបតី អាល្លឺម៉ង់ ក៏ដឹកនាំ ៤-៥ អាណត្តិដែររហូតមកដល់បច្ចុប្បន្ន ។ ដូច្នេះការកំណត់អាយុ ឬ កំណត់ អាណត្តិ មេដឹកនាំនៃ ប្រទេសនីមួយៗនៅជុំវិញ ពិភពលោកមិនដូចគ្នាទេ ។ សូមអ្នកនយោបាយរត់ចោលស្រុកឈប់រវេីរវាយទៀត ។
- ០៩ តុលា ២០២១ People News Media សម្តេចតេជោហ៊ុន សែន នឹងដកតំណែងមេទ័ព មេប៉ូលីសឬអ្នកធំណា ដែលប្រើប្រាស់រថយន្តទំនើបគ្មានបង់ពន្ធនិងអាករនាំចូលនិងរថយន្តចង្កូតស្តាំខុសច្បាប់
- ០៩ តុលា ២០២១ ពូការ៉េ បួន មិនបាច់ចង់តែងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីទេព្រោះច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះមាននៅក្នុងដៃប្រជាជនខ្មែរគ្រប់រូបរួចហើយ រាល់៥ឆ្នាំម្ដង
- ០៩ តុលា ២០២១ RFI ខេមរភាសា / RFI Khmer លោកសម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានចេញមុខជាថ្មីតាមប្រព័ន្ធអនឡាយ ប្រតិកម្មតបទៅនឹងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗកម្ពុជា ត្រូវមានសញ្ជាតិជាខ្មែរតែមួយគត់។ ប្រតិកម្មតបតបន្តកន្ទុយគ្នាឥតល្ហែនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនៅថ្ងៃសុក្រម្សិលមិញ និងកំពុងរង់ចាំស្ថាប័នរដ្ឋធំៗត្រួតពិនិត្យ។
- ០៩ តុលា ២០២១ Hen Phearak គួរយល់ដឹង លោកសឺងង៉ុកថាញ់អ្នកនយោបាយ ដំបូងដែលរងគ្រោះដោយច្បាប់សញ្ជាតិមុនគេ ដើម្បីរារាំងកុំអោយលោកសឺងង៉ុកថាញ់ឈរឈ្មោះប្រធានាធិបតីលោកលន់នល់បានធ្វើច្បាប់បោះឆ្នោតថាអ្នកដែលអាចមានសិទ្ធិឈរឈ្មោះប្រធានាធិបតីបានទាល់តែមានប្រពន្ធសញ្ជាតិខ្មែរពីកំនើត។ ច្បាប់តាលន់នល់រារាំងលោសឺងង៉ុកថាញ់មិនអោយឈឈ្មោះបានព្រោះភរិយាគាត់មាន សញ្ជាតិវៀតណាមខាងត្បូង។ លោកសឺនសានបានសរសេរក្នុងសៀវភៅគាត់ថាលោសឺនង៉ុកថាញ់ជាអ្នកស្នេហាជាតិម្នាក់ដែលគ្មានសំនាង។... កាពិតប្រពន្ធតា លន់នល់ ជាកូនចិនថៃសាន(ចិនស្រុកខ្មែរ)គ្រាន់តែចូលជាតិខ្មែរក្រោយប្រើហោឡាំងតាយ។...
- ០៩ តុលា ២០២១ Chan Born បញ្ជីឈ្មោះប្រធានាធីបតី រដ្ឋាភិបាល សាធារណរដ្ឋប្រធានាធិបតីរួមប្រធានាធិបតី ១៩៧០-១៩៧២ ចេង-ហេង ១៩៧២-១៩៧៥ លន់ នល់ ១៩៧៥ សូខាំ ខូយ (បណ្តោះអាសន្ន) (ខ្មែរ សៀម)
- ០៩ តុលា ២០២១ យូ សារ៉ាវុឌ្ឍន៏ ក្រុមប្រឹក្សាធម្មនុញ្ញគ្រោងបើកកិច្ចប្រជុំពេញអង្គរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយ ព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់ថ្នាក់ដឹកនាំកំពូល នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ...
- ០៩ តុលា ២០២១ Um Sam An ប៉ុល ពត មានសញ្ជាតិមួយសម្លាប់ខ្មែរជាង១លាននាក់ដោយសារយកចិនជាបងធំ។ លោក ហ៊ុន សែន ដែលអះអាងថាខ្លួនគាត់មានសញ្ជាតិមួយប៉ុន្តែយកចិននិងវៀតណាមជាបងធំ។ ឯណាទៅថ្នាក់ដឹកនាំជាតិមានសញ្ជាតិមួយស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ដូចការអះអាងរបស់លោក ហ៊ុន សែន នោះ? សញ្ជាតិមួយឬសញ្ជាតិពីរមិនខាន់នោះទេ សំខាន់បុគ្គលនោះស្មោះត្រង់ចំពោះជាតិឬអត់។
- ០៩ តុលា ២០២១ FireBuzz លោកស៊ី ជីនពីង ថា «ភារៈកិច្ចប្រវត្តិសាស្ត្រក្នុងការបង្រួមបង្រួមមាតុភូមិត្រូវតែបំពេញឲ្យបាន ហើយច្បាស់ណាស់ត្រូវសម្រេចឲ្យបាន»។
- ០៩ តុលា ២០២១ RFI ខេមរភាសា / RFI Khmer នៅថ្ងៃសៅរ៍ទី ៩ តុលា២០២១នេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសសន្យាថា ការបង្រួបបង្រួមតៃវ៉ាន់ជាចិនតែមួយ មិនអាចចៀសផុតបានឡើយ ហើយនឹងសម្រេចបាន ដោយសន្តិវិធី។ បន្ទាប់ពីបានស្រែកគំរាម និងបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿង ចូលក្នុងដែនអាកាសតៃវ៉ាន់ ជាច្រើនថ្ងៃជាប់គ្នាមក នៅថ្ងៃសៅរ៍ទី ៩ តុលា២០២១នេះ ចិនបានប្តូរឥរិយាបថ ប្រើសំដីបែបទន់ភ្លន់ដាក់តៃវ៉ាន់បន្តិចវិញ។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសសន្យាថា ការបង្រួបបង្រួមតៃវ៉ាន់ជាចិនតែមួយ មិនអាចចៀសផុតបានឡើយ ហើយនឹងសម្រេចបាន ដោយសន្តិវិធី។
- ០៩ តុលា ២០២១ RFA Khmer មេធាវីការពារក្តីរបស់លោក #កឹមសុខា ច្រានចោលការបកស្រាយរបស់ស្ថាប័ន#សិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលថា ការពន្យាពេលសវនាការសំណុំរឿងលោក កឹម សុខា គឺដោយសារតែការស្នើសុំរបស់មេធាវី និងស្ថានភាពជំងឺ#កូវីដមិនទាន់ធូរស្រាល។ មេធាវី និងអ្នកវិភាគ នៅតែចាត់ទុកថា ការផ្អឹបសំណុំរឿងលោក កឹម សុខា នេះ គឺជា#ចេតនានយោបាយ ដើម្បីកុំឲ្យមេបក្សប្រឆាំងរូបនេះ មានឱកាសចូលរួមការបោះឆ្នោតខាងមុខ។
- ០៨ តុលា ២០២១ Yang Saing Koma ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃ ៧ តុលា ២០២១ មាន ២០៣ នាក់ ទោះបីជាមានការជួបជុំគ្នាច្រេីនថ្ងៃភ្ជុំបិណ្ឌ។ករណីជាឡេីងវិញមាន ៥៤៧ នាក់។សូមចាត់ទុកជាដំណឹងល្អ។
- ០៨ តុលា ២០២១ តាមដាន - Tam Dan ថ្ងៃនេះ ករណីកូវីដ១៩ឆ្លងថ្មី ថយចុះ តែស្លាប់ថ្មីកើនឡើង តួលេខឆ្លងកូវីដ១៩ថ្មី សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ (ធៀបម្សិលមិញ)៖ -ឆ្លងថ្មី ២០៣ករណី (ថយ ២១ករណី) -ស្លាប់ថ្មី ១៨ករណី (កើន ៨ករណី) -ជាសះស្បើយថ្មី ៥៤៧ករណី (កើន ៤៨ករណី) -ឆ្លងនាំចូល ៩ករណី (កើន ៤ករណី)
- ០៨ តុលា ២០២១ ពូការ៉េ បួន មនុស្សចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ខែតុលានេះ ខណៈព្យុះរលកសមុទ្រធំៗ។ ភ្លាមៗនោះមនុស្ស២នាក់ត្រូវបានគេជួយសង្គ្រោះ ប៉ុន្តែក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក។ ហើយមនុស្ស៣នាក់ទៀតរកមិនទាន់ឃើញ។សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង០៥នាក់ខាងលើនេះ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
- ០៨ តុលា ២០២១ Samdech Hun Sen, Cambodian Prime Minister សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់រៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕
- ០៨ តុលា ២០២១ DAP News បារាំង ចំអកទៅអូស្ដ្រាលីថា នៅខ្ចីណាស់ ដែលលាក់បារាំង ពីកិច្ចចរចាសម្ងាត់ជាមួយអាមេរិក និងអង់គ្លេស
- ដោយ សុជីវី RFA 2021-10-07 អ្នកវិភាគថា ការផ្ដួចផ្ដើមកែរដ្ឋធម្មនុញ្ញរបស់លោក ហ៊ុន សែន ០៨ តុលា ២០២១ ដែលកំណត់ឲ្យមេដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ កើតចេញពីកំហឹងឬទោសៈរបស់លោកហ៊ុន សែន។ ការរិះគន់នេះ ខណៈសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ នឹងត្រូវគេ ដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ខាងមុខ អ្នកវិភាគ ពលរដ្ឋ និងសកម្មជនបក្សប្រឆាំង លើកឡើងស្រដៀងគ្នាថា ការកែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលរដ្ឋាភិបាលកំពុងធ្វើយ៉ាងតក់ក្រហល់នេះ មិនអាចក្លាយជាច្បាប់ល្អនោះឡើយ។ ពួកគេក៏មិនរំពឹងថា ការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពនោះដែរ។ ពលរដ្ឋរស់នៅខេត្តជាប់មាត់សមុទ្រម្នាក់លោក ស៊ុន សុផាត និយាយថា ការស្មោះត្រង់នឹងជាតិមិនសំដៅលើការមានសញ្ជាតិខ្មែរតែមួយនោះ។ លោកថា ការកែច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ បើរដ្ឋាភិបាលចង់ធ្វើមិនពិបាកទេ ព្រោះសព្វថ្ងៃប្រទេសកម្ពុជា កំពុងដឹកនាំដោយគណបក្សនយោបាយតែមួយ៖ «ខ្ញុំយល់ថារឿងស្មោះត្រង់ ឬមិន ស្មោះត្រង់រឿងមានសញ្ជាតិពីរមិនសំខាន់លើសញ្ជាតិទេ ឲ្យគាត់ស្មោះត្រង់ទៅគាត់ធ្វើការបម្រើជាតិបានហើយហើយទោះបីគាត់មានសញ្ជាតិតែមួយក៏ដោយបើគាត់មិនស្មោះត្រង់គាត់មិនបម្រើជាតិបានដដែល»។ ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា យល់ថា បើ លោក ហ៊ុន សែន មានស្មារតីជាតិនិយមមែន គឺត្រូវកំណត់ចាប់ពីមេភូមិឡើងទៅត្រូវមានសញ្ជាតិខ្មែរតែមួយ។ ទោះបែបនេះក្ដី លោកថា រឿងកែច្បាប់កំណត់សញ្ជាតិពេលនេះ គ្រាន់ជាល្បែងនយោបាយរបស់លោក ហ៊ុន សែន។ លោកថា ទោះច្បាប់នេះចេញជាធរមានក្ដី ប៉ុន្តែក៏គ្មានប្រសិទ្ធភាពដែរ ព្រោះប្រទេសកម្ពុជាគ្មានស្ថាប័ន ឯករាជ្យចុះស្រាវជ្រាវថា មេដឹកនាំណាខ្លះមានសញ្ជាតិប៉ុន្មាននោះទេ៖ «អ៊ីចឹងទោះបីគាត់ (លោក ហ៊ុន សែន) បង្កើតច្បាប់ប៉ុន្មានមកទៀតក៏ដោយហើយគាត់ប្រកាសថា គាត់មានសញ្ជាតិតែមួយព័ត៌មានពិតគាត់មានសញ្ជាតិ ពីរក៏យើងមិនអាចទៅធ្វើអីពួកគាត់កើតដែរ»។ ប្រតិកម្មរបស់ពលរដ្ឋនេះ ក្រោយពេលលោក ហ៊ុន សែន ប្រញាប់បញ្ជាឲ្យកែច្បាប់កំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ ដែលជាការឆ្លើយតបនឹងលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់សំដៅលើលោក សម រង្ស៊ី ដោយចង់មិនឲ្យលោក សម រង្ស៊ី អាចធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ លោកថា ស្ថានភាពសព្វថ្ងៃនេះទោះគ្មានច្បាប់ថ្មីនេះក៏លោក សម រង្ស៊ី មិនអាចធ្វើនាយករដ្ឋមន្ត្រីបានដែរ ព្រោះមេដឹកនាំបក្សប្រឆាំងរូបនេះជាប់ទោសយ៉ាងច្រើនដែលអាចជាប់ពន្ធនាគារមិនក្រោម៣០ឆ្នាំនោះទេ។ អ្នកវិភាគនយោបាយជើងចាស់រូបនេះរិះគន់ថា ផែនការកែច្បាប់ពេលនេះ ជានិមិត្តរូបនៃកំហឹងរបស់លោក ហ៊ុន សែន៖ «បើសិនជាវិធានការនេះសំដៅទប់ស្កាត់លោក សម រង្ស៊ី ឡើងធ្វើនាយករដ្ឋមន្ត្រីមិនចាំបាច់ធ្វើទេ ទណ្ឌិតអត់មានសិទ្ធចុះឈ្មោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យទេ ដូច្នេះមិនអាចជានាយករដ្ឋមន្ត្រីបានទេ»។
- ០៨ តុលា ២០២១ បណ្ឌិត ឡៅ ម៉ុងហៃ រំលឹកថា ស្មារតីនៃច្បាប់ជាសេចក្ដីសម្ដែងឆន្ទៈនៃប្រជាជាតិទាំងមូលហើយច្បាប់ដែលល្អ និងមានប្រយោជន៍ចំពោះជាតិ និងពលរដ្ឋ មិនអាចកើតចេញពីការខឹងសម្បារ ឬទោសៈ នៃអ្នកធ្វើច្បាប់នោះទេ។ លោកបន្តថា ការធ្វើច្បាប់ដែលចេញពីកំហឹងរបស់លោក ហ៊ុន សែន ពេលនេះ គ្រាន់តែជាបង្ហាញថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ មានអំណាចប្រមូលផ្ដុំអាចធ្វើអ្វីតាមចិត្តរបស់ខ្លួន។ លោកជំរុញឲ្យមានការជជែក គ្នាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន៖ «ពោលគឺច្បាប់គេត្រូវសតិអារម្មណ៍នឹងនរអត់មានស្អប់ខ្ពើម ស្រលាញ់អីទេ អាណឹងច្បាប់ចេញមកគឺគំនិតរបស់ប្រជាពលរដ្ឋទាំងមូល រួចដល់យើងក្នុងកាលៈទេសៈនេះធ្វើច្បាប់មាន កំហឹងច្បាប់ហ្នឹងទៅជានិមិត្តរូបនៃកំហឹង ឬទោសៈ»។
- ០៨ តុលា ២០២១ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរលើហ្វេសប៊ុកថា អង្គគណៈរដ្ឋមន្ត្រីនឹងបើកប្រជុំពេញ នាថ្ងៃទី៨ ខែតុលា ខាងមុខដែលនឹងជជែក សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
- ០៨ តុលា ២០២១ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៧ ខែតុលា។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឲ្យវិទ្យុអាស៊ីសេរីដឹងថា សេចក្តីព្រាងច្បាប់ រដ្ឋធម្មនុញ្ញនេះ គឺពាក់ព័ន្ធនឹងការកំណត់ឲ្យមេដឹកនាំកំពូលនៃស្ថាប័នរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ។ អ្នកនាំពាក្យដដែលមិនទាន់អាចបញ្ជាក់ថា នឹងត្រូវការពេលវេលាប៉ុន្មានក្នុងការធ្វើច្បាប់នេះទេ ព្រោះត្រូវធ្វើតាមនីតិវិធី គឺក្រោយគណៈរដ្ឋមន្ត្រីអនុម័ត នឹងត្រូវបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (រដ្ឋសភា និងព្រឹទ្ធសភា) បន្តទៀត។ទាក់ទងករណីនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ជនជាតិខ្មែរដែលមានសញ្ជាតិពីរសព្វថ្ងៃមានពីរប្រភេទ មួយក្រុមជាធនធានសំខាន់របស់ជាតិ និងមួយក្រុមទៀតគឺជាជនឧក្រិដ្ឋបំផ្លាញជាតិ។ លោកបន្តថា ក្រុមទី១ គឺជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅឯនាយសមុទ្រ ដោយសារការកាប់សម្លាប់ សង្គ្រាម និងការធ្វើទុក្ខបុកម្នេញ ពីសំណាក់របបលោក ហ៊ុន សែន រហូតពួកគេទទួលបានសញ្ជាតិពីរ។ លោកបន្តទៀតថា អ្នកទាំងនោះភាគច្រើន មានការសិក្សាពីប្រទេសជឿនលឿននិងមានបទពិសោធន៍ការងារគ្រប់វិស័យ ដែលជាធនធានដ៏មានតម្លៃរបស់ជាតិ។ ដោយឡែក លោកថា ក្រុមទី២ ដែលមានសញ្ជាតិពីរនោះដែរ ពួកគេជាថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដែលបានបំផ្លិចបំផ្លាញជាតិ ប្លន់ដីធ្លីពលរដ្ឋ ទ្រព្យសម្បត្តិជាតិ និងលួចទិញសញ្ជាតិបរទេសត្រៀមរត់ចោលស្រុកពួកគេមិនមែនធនធានជាតិទេ គឺជាជនឧក្រិដ្ឋ៕
- ០៨ តុលា ២០២១ មូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ ឬ រដ្ឋធម្មនុញ្ញ (The reasons of the laws or constitutional amendments ) ពេលវេលា៖ ពេលវេលាបានធ្វើឲ្យមានវិសោធនកម្ម ព្រោះច្បាប់ ឬរដ្ឋធម្មនុញ្ញចាស់មិនអាចបម្រើឲ្យនយោបាយថី្ម ឬក៏របបថ្មីបាន។ បច្ចេកទេស៖ បច្ចេកទេសចាស់តម្រូវឲ្យមានការផ្លាស់ប្តូរដោយសារការរកឃើញនូវបច្ចេកទេសថី្មដោយមានលក្ខណៈគ្រប់គ្រាន់ និងច្បាស់លាស់ក្នុងការរកឃើញការកាត់សេចក្តីទើបធ្វើឲ្យមានវិសោធនកម្ម។ សង្គម៖ សង្គមអាចធ្វើឲ្យមានការផ្លាស់ប្តូរ ឬការធ្វើវិសោធនកម្មជាដាច់ខាតទើបពេលដែលសង្គមថ្មីមានភាពរីកចម្រើនហេតុដូច្នោះហើយរដ្ឋធម្មនុញ្ញសង្គមចាស់មិនអាចបម្រើសង្គមថ្មីគ្រប់ជ្រុងជ្រោយទ្បើយ។ វិទ្យាសាស្ត្រ៖ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រតម្រូវឲ្យមានការបង្កើត និងធ្វើវិសោធនកម្ម ពោលគឺត្រូវតែតាមឲ្យទាន់នូវការរីកចម្រើន។ ការបង្កើតស្ថាប័ន៖ ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយរាល់អ្វីៗគឺមិនទាន់មានសព្វគ្រប់នោះទេ អ្វីៗទំាងអស់នោះគឺឋិតក្នុងយន្តការនៃការអភិវឌ្ឍន៍ទៅមុខ ទំាងការអភិវឌ្ឍន៍ស្ថាប័ន គឺជៀសមិនផុតពីការធ្វើវិសោធនកម្មនៃច្បាប់នោះដែរ។ ការជាប់គំាងនយោបាយ៖ បើយើងមើលជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ១៩៩៣ គឺថាប្រទេសយើងមានបញ្ហានយោបាយមួយកើតទ្បើងដែលពេលនោះប្រទេសកម្ពុជា មាននាយករដ្ឋមន្ត្រីផង និងសហនាយករដ្ឋមន្ត្រីផង ដែលបញ្ហានេះទាមទារឲ្យមាននូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការបង្កើនពន្ធដារ៖ នៅពេលដែលប្រទេសណាមួយចង់បង្កើនពន្ធដារទៅលើប្រជាពលរដ្ឋ គឺដាច់ខាតត្រូវតែមានការធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន ហើយបញ្ហានេះគឺអាស្រ័យទៅលើការអនុវត្តន៍ជាក់ស្តែងរបស់សង្គម។ គោលនយោបាយជាតិ៖ វិសោធនកម្មក៏អាចកើតមានផងដែរក្នុងករណីដែលគោលនយោបាយជាតិតម្រូវ ជាឧទាហរណ៍ទាក់ទងនឹងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ មូលហេតុនយោបាយ៖ មូលហេតុនយោបាយក៏ជាកត្តានំាឲ្យមានការធ្វើវិសោធនកម្មផងដែរ ឧទាហរណ៍គណបក្សទើបនឹងទ្បើងកាន់អំណាចថ្មីថ្មោង ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់ឲ្យស្របទៅនឹងគោលនយោបាយរបស់ខ្លួន។ តម្រូវការជាក់ស្តែង៖ ច្បាប់នោះនៅពុំទាន់មានស្ថានទម្ងន់ទោស និងស្ថានសម្រាលទោសឲ្យត្រឹមត្រូវ អធម្មនុញ្ញភាព ភាពមិនស៊ីសង្វាក់គ្នានៃច្បាប់ បញ្ហាពាក់ព័ន្ធនឹងសន្តិសុខសង្គម ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ប្រើពាក្យពេចន៍មិនត្រឹមត្រូវ ឬមិនសូវច្បាស់លាស់ ឬមិនសមរម្យដែលអាចឲ្យមានការបកស្រាយផ្សេងគ្នា ពិបាកអនុវត្ត ឬមិនអាចអនុវត្តបាន ចែងមានភាពខ្វះចន្លោះ ឬមានន័យមិនគ្រប់គ្រាន់ ឬច្បាប់នោះអាចបង្កចលាចល ឬប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ល។
- ០៨ តុលា ២០២១ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជា់ថា”ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ គឺដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស”៕
- ០៨ តុលា ២០២១ ប្រាក់ សុខុន - Prak Sokhonn ខ្ញុំបានជួបសន្ទនាជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកនេះ។ យើងបានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។លោកជំទាវបានជម្រាបខ្ញុំថា AUKUS មានបំណងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំក៏បានតបថាកម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួម ហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ យើងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន។
- ០៨ តុលា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ញត្តិគាំទ្ររបស់ ការិយាល័យទី៥ កងទ័ពជើងគោក ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ៕
- ០៨ តុលា ២០២១ វិរ:សែមខ្ញុំហ៊ានទាយថាបើសិនច្បាប់មួយនេះចូលធរមានមែនគឺច្បាស់ជាមានកូនចៅរបស់រង្សុីជាច្រើនទៀតបន្តរត់ចោលឬទៅបង្កើតបក្សថ្មីជាបន្តបន្ទាប់ទៀតពីព្រោះបើជីវិតនយោបាយរបស់មេឧទ្ទាមរបស់ខ្លួនត្រូវបានបញ្ចប់ហើយតើពួកគេនៅសង្ឃឹមអ្វីទៀត?តើនៅដេកអោបខ្មោចនយោបាយរបស់រង្សុីដល់ណា? តែបើដឹងខ្លួនមុនឥឡូវនេះសូមប្រញាប់ឡើងទាន់មានឱកាសប្រយ័ត្នស្ដាយក្រោយ!
- ០៨ តុលា ២០២១ Ir Channa លោកស្រី អ៊ុងសានសូជី ខិតខំធ្វេីគ្រប់យ៉ាងតាមតែការកំណត់របស់ពួកយោធាផ្តាច់ការ ដេីម្បីអោយមានការបង្រួបបង្រួមជាតិ ដូចជា អ្នកដែលមានគ្រួសារជាជនបរទេសមិនអាចធ្វេីជាប្រធានាធិបតីភូមាបាន (លោកស្រីសុខចិត្តមិនធ្វេីប្រធានាធិបតី) ទោះជាបោះឆ្នោតក៏ដោយ ក៏រដ្ឋសភាភូមាត្រូវតែមានភាគរយសំរាប់ក្រុមយោធា។ ល។ តែទីបំផុតទៅ នៅតែក្រុមយោធាផ្តាច់ការធ្វេីរដ្ឋប្រហារ ចាប់លោកស្រីដាក់គុកដដែល។ ក្នុងន័យនេះ យេីងឃេីញថា ពួកផ្តាច់ការ នៅតែផ្តាច់ការ ទោះថាយេីងខំតាមចិត្តពួកគេចង់បានយ៉ាងណា ក៏ពួកគេមិនស្កប់ចិត្តដែរ ព្រោះបំណងរបស់ពួកគេមានតែមួយគត់ គឺអំណាចផ្តាច់មុខសំរាប់តែខ្លួនគេនិងបក្ខពួករបស់គេ។
- ០៨ តុលា ២០២១ Chan Born អ៊ុង សានស៊ូជី មានសញ្ជាតិ ២ គឺ អគ្លេស និង ភូមារ តែច្បាប់ភូមាររារាំងអ្នកមានសញ្ជាតិបរទេស ធ្វើជាប្រធានាធិបតី ឬ អនុប្រធានាធិបតី ដូច្នេះ អ៊ុង សានស៊ូជី បង្កើតការិយាល័យកិច្ចការប្រធានាធិបតី ដែល អ៊ុងសាន ស៊ូជី គឺជាប្រធាន ដើម្បីគ្រប់គ្រង បញ្ជាលើ ប្រធានាធិបតី។ As a result, the 2008 constitution: 1. Prevents Aung San Suu Kyi from becoming president According to chapter 3, no 59(f) of the constitution, the president must be someone who "he himself, one of the parents, the spouse, one of the legitimate children or their spouses not owe allegiance to a foreign power". "[They shall] not be subject of a foreign power or citizen of a foreign country ... [or] be persons entitled to enjoy the rights and privileges of a subject of a foreign government or citizen of a foreign country," it states. That means Aung San Suu Kyi cannot become president because her two sons are both British citizens .2. Demands the president must have military experience Chapter 3, no 57(d) of the constitution states the president must "be well acquainted with the affairs of the Union such as political, administrative, economic and military". But Aung San Suu Kyi has no such military experience. 3. Stipulates 25 per cent of all seats in both the lower and upper houses must be reserved for the military Chapter 4, no 109(b) states the 440-seat lower house (Pyithu Hluttaw) be comprised of not more than 330 elected members, and "not more than 110 Pyithu Hluttaw representatives who are the defence services personnel". Chapter 4, no 141 states the 224-seat upper house (Amyotha Hluttaw) include 56 "defence services personnel nominated by the commander in chief of the defence forces". The NLD-led government would need several military MPs to break ranks to support a constitutional challenge.4. States the president has no power to appoint the ministers for defence, home affairs or border affairs These can only be nominated by the commander in chief of the army. Chapter 5, no 232(b)(ii) states the president shall "obtain a list of suitable defence services personnel nominated by the commander in chief of the defence services for ministries of defence, home affairs and border affairs". This gives the defence forces chief powers over and above the president in matters of defence and security. 5. The NDSC remains the highest power in Myanmar, above and outside the parliamentThe NDSC is mostly made up of military chiefs or the above-mentioned ministers chosen by the military. The constitution says that in a state of emergency, the NDSC has the power to exercise legislative, executive and judicial roles until a new parliament is elected. Chapter 11, no 431 states that in such an emergency, "the National Defence and Security Council shall exercise the sovereign power in the name of the president". To change or remove these constitutional powers, the NLD would need the support of other parties and candidates, and one or more members of the military-backed USDP party to break ranks to side with the new government.
- ០៨ តុលា ២០២១ RFI ខេមរភាសា / RFI Khmer នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អង្គប្រជុំថា លោកមានគម្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ប្រសិនបើរយៈពេលពី ១០ ទៅ១៥ថ្ងៃខាងមុខ មិនមានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ ឡើងវិញនោះទេ។ ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាងកន្លះលាននាក់ បាននាំគ្នាដើរកម្សាន្ត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ទាំងកម្ពុជាស្ថិតនៅក្នុងការបារម្ភនៅឡើយ ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទដែលតា។ ការបើកឲ្យដើរកម្សាន្តនេះ ត្រូវលោកនាយករដ្ឋមន្ត្រីប្រាប់ឲ្យដឹងជាសាធារណៈថា គឺជាការសាកល្បងដ៏ធំមួយ ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ ប៉ុន្តែត្រូវបន្តរស់តាមគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល។
- ០៨ តុលា ២០២១ Thmey Thmey លោក សម រង្ស៊ី និងសហការី ត្រូវចោទពីបទរួមគំនិតក្បត់ជាតិថែមមួយជាន់ទៀត លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងលំដាប់ទី១នៅក្រៅប្រទេស រួមទាំងមន្រ្តីជំនិត៣នាក់ទៀតរបស់លោក រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ចំនួន២បទល្មើសបន្ថែម គឺបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្តីពីការចោទប្រកាន់អ្នកនយោបាយប្រឆាំងជាន់ខ្ពស់ទាំង៤រូបនេះ។ មានអង្គហេតុ២សំខាន់ៗ ដែលនាំឲ្យលោក សម រង្ស៊ី ព្រមទាំងសហការីទាំង៣រូបរបស់លោក ជាប់ចោទពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ អង្គហេតុទី១ គឺដោយសារពួកគាត់ ផ្សព្វផ្សាយបន្តនូវសារព័ត៌មាន The Guardian របស់អង់គ្លេស ដែលផ្សាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនស៊ីប ជាប្រទេស១នៃសមាជិកសហភាពអឺរ៉ុប។ សារព័ត៌មាននេះ ចុះផ្សាយដោយដកស្រង់ចេញពីរបាយការណ៍ស៊ើបអង្កេតអន្តរជាតិ១ ហៅថា The Pandora Papers Investigation។ ការចុះផ្សាយពីសំណាក់សារព័ត៌មាន The Guardian ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប ទំនងជាការភាន់ច្រឡំ។ ក្រោយមានការតវ៉ាពីកម្ពុជា សារព័ត៌មាននេះ បានកែតម្រូវឡើងវិញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ថា មន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប។ ក្រៅពីផ្សព្វផ្សាយព័ត៌មាន ដែលថាសម្តេច ហ៊ុន សែន ទិញសញ្ជាតិ និងលិខិតឆ្លងដែនប្រទេសស៊ីប លោក សម រង្ស៊ី ថែមទាំងបានប្រើប្រាស់តួនាទីរបស់លោកជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ចេញសេចក្តីអំពាវនាវ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ទៅកាន់ប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងសេចក្តីអំពាវនាវនោះ លោក អះអាងថា រដ្ឋាភិបាលសព្វថ្ងៃ ជិតដល់ទីបញ្ចប់ហើយ ទើបសម្តេច ហ៊ុន សែន ទិញលិខិត និងសញ្ជាតិបរទេស ដើម្បីត្រៀមខ្លួនរត់ចេញពីកម្ពុជា។
- ០៨ តុលា ២០២១ វរសេនាតូចស៊ើបការណ៍ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់វរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ សូមគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
- ០៧ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៧ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២២៤នាក់ (ឆ្លងសហគមន៌: ២១៩ និង នាំចូល: ៥) និងមានជាសះស្បេីយ #៤៩៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៤១៤៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៦២៩២នាក់ និង ស្លាប់ថ្មី #១០នាក់ សរុបស្លាប់ #២៤៤១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ០៧ តុលា ២០២១ KhmerTomorrow រកឃើញអ្នកឆ្លងថ្មី 224 (PCR) នាក់ទៀត ជាសះស្បើយ 499 នាក់ និងស្លាប់ 10 នាក់- ករណីឆ្លងសហគមន៍ 219 នាក់- អ្នកដំណើរពីបរទេស 5 នាក់គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= 114,148 នាក់- អ្នកជាសះស្បើយ= 106,292 នាក់- អ្នកស្លាប់= 2,441 នាក់
- ០៧ តុលា ២០២១ Men Kimseng តេីកម្ពុជាគួរមានច្បាប់ហាមឃាត់អ្នកដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភា ព្រឹទ្ធសភាមិនឲ្យចូលសញ្ជាតិបរទេសក្នុងរយៈពេល៥ឆ្នាំក្រោយពីចប់អណត្តិ ទេ? នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
- ០៧ តុលា ២០២១ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នាយឧត្ត្ដមសេនីយ៍ មាស សាវ៉ន ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ នាយឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
- ០៧ តុលា ២០២១ Soprach A. Tong គាំទ្រពេញទំហឹង ប្រសិនបេីមានអាណត្តិនាយករដ្ឋមន្ត្រី ប៉ុន្មានឆ្នាំក៏បានដែរ? និយាយចឹងបានអត់ចុះ ក្នុងនាមប្រជាពលរដ្ឋ ?
- ០៧ តុលា ២០២១ Sam Rainsy ០៦ តុលា ២០២១ / 06 October 2021 ករណីជនជាតិខ្មែរ សញ្ជាតិពីរ ត្រូវបែងចែក ជាពីរប្រភេទ- ប្រភេទទី១ គឺ ជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅឯនាយសមុទ្រ ដោយសារតែការកាប់សម្លាប់ និងសង្គ្រាម នៅកម្ពុជា រហូតដល់ឆ្នាំ១៩៩១ (គឺឆ្នាំចុះហត្ថលេខា លើកិច្ចព្រមព្រាង ទីក្រុងប៉ារីស) ព្រមទាំងជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅប្រទេសក្រៅ ក្រោយពីឆ្នាំ១៩៩១ ដល់បច្ចុប្បន្ន ដោយសារតែការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ ពីសំណាក់របបផ្តាច់ការ ហ៊ុន សែន។ជនជាតិខ្មែរទាំងនោះ បានចាកចេញពីប្រទេសកំណើត តាំងពីវ័យក្មេង ក្នុងភាពក្រីក្រតោកយ៉ាកជាទីបំផុត ហើយបានទៅរស់នៅបស្ចឹមប្រទេស នៅទ្វីបអឺរ៉ុប អាមេរិក និងអូសេអានី ក្នុងឋានៈជាជនភៀសខ្លួន មុននឹងទទួលបានសញ្ជាតិទី២ បន្ទាប់ពីបានទៅរស់នៅស្រុកគេ ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំ។ ភាគច្រើនលើសលប់ នៃជនជាតិខ្មែរទាំងនោះ បានទៅសិក្សា នៅប្រទេសជឿនលឿន ទទួលបានសញ្ញាបត្រ និង បទពិសោធន៍ការងារគ្រប់វិស័យ។ ពួកគេជាធនធានមនុស្សដ៏មានតម្លៃ ដែលត្រៀមខ្លួនត្រឡប់មកជួយកសាងប្រទេសកំណើតវិញ ពេលណាមានឱកាសសមស្រប។ ពួកគេមិនដែលមានទោសកំហុសអ្វីទេ ហើយនៅតែជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន តាំងពីដើមកំណើត។ ផលប្រយោជន៍ ដែលពួកគេទទួលបានពីបរទេស ដូចជាចំណេះដឹង បទពិសោធន៍ការងារ មុខជំនាញខាងភាសា និងឯកទេសផ្សេងៗ ព្រមទាំងទ្រព្យសម្បត្តិដែលបានសន្សំនៅក្រៅប្រទេស ពួកគេត្រៀមនាំមកជាមួយខ្លួន ជាវិភាគទានដើម្បីជួយកសាងប្រទេសកំណើត ដែលពួកគេចង់ឲ្យក្លាយទៅជាអរិយ្យប្រទេស ដូចពួកគេបានស្គាល់នៅឯនាយសមុទ្រ។ ជនជាតិខ្មែរ ប្រភេទទី១នេះ មានចំនួនប្រមាណ ១ លាននាក់។ ក្នុងចំណោមប្រភេទទី១នេះ មានព្រះមហាក្សត្របច្ចុប្បន្ន និង លោក សម រង្សុី ជាដើម។ - ប្រភេទទី២ គឺ ជនជាតិខ្មែរ ដែលជាថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដែលបានបំផ្លិចបំផ្លាញជាតិ ប្លន់ដីធ្លីប្រជារាស្ត្រ និងទ្រព្យសម្បត្តិជាតិជាច្រើន ហើយបានធ្វើបាបប្រជារាស្ត្រគ្រប់បែបយ៉ាង ពួកនេះទើបតែបានទិញសញ្ជាតិទី២ ពីបរទេស ថ្មីៗនេះ ដើម្បីត្រៀមរត់ទៅរស់នៅស្រុកគេ ពីព្រោះពួកគេដឹងថារបប ហ៊ុន សែន ជិតមកដល់ទីបញ្ចប់របស់វាហើយ។ ពួកនេះមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្នាក់ៗរាប់រយលានដុល្លារ អាមេរិក ដែលពួកគេបានប្លន់ពីប្រជារាស្ត្រខ្មែរ ហើយបានយកទៅលាក់ទុកនៅបរទេស ជាពិសេស នៅប្រទេសណាដែលខ្លួនបានទិញសញ្ជាតិទី២។ ពួកនេះ ដែលមានចំនួនតែមួយក្តាប់តូច ចង់ផាយរត់រកប្រាសអាយុ ដើម្បីជៀសវាងការសងសឹកពីប្រជារាស្ត្រខ្មែរ ដែលពួកគេធ្លាប់តែធ្វើបាប និងគាបសង្កត់។ ពួកនេះមិនមែនជាធនធានមនុស្ស ដែលអាចរួមចំណែកកសាងប្រទេសជាតិឲ្យបានរុងរឿងទេ តែជាជនឧក្រិដ្ឋដែលចេះតែបំផ្លិចបំផ្លាញជាតិ ហើយពេលនេះ ចង់ទៅជ្រកកោននៅបរទេស ដើម្បីទៅរស់យ៉ាងស្រួល និងសុខសាន្តនៅស្រុកគេ ដោយមានលុយចាយយ៉ាងសន្ធឹកសន្ធាប់។ ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជាសព្វថ្ងៃ មិនដែលបានទទួលការអប់រំទាន់សម័យទេ អ្នកខ្លះធ្លាប់ធ្វើតែអ្នកជល់មាន់ និងចោរលួចគោ ដែលបរទេសបានបន្តុបឲ្យធ្វើជាអាយ៉ងរបស់គេ ហើយជនពាលទាំងនេះធ្លាប់តែភូតភរ និងបោកបញ្ឆោតប្រជារាស្ត្រ តាំងពីពួកគេបានឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៩។
- ០៧ តុលា ២០២១ COMFREL លោក ហ៊ុន សែន បានប្រតិកម្មតបដោយបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រីមានសញ្ជាតិខ្មែរតែមួយ។ លោក ហ៊ុន សែន មិនបានឆ្លើយតបបែបចំៗ ឬបដិសេធចំពោះការរកឃើញនេះទេ ប៉ុន្តែលោកឌឺដងទៅអ្នកនយោបាយមានសញ្ជាតិពីរ ដែលទំនងបញ្ឈឺទៅលោក សម រង្ស៊ី ថា បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលពិសេសតំណែងនាយករដ្ឋមន្ត្រី។លោក សម រង្ស៊ី បានយោងក្រោយពេលសារព័ត៍មាន ឌឹ ហ្ការឌៀន (The Guardian) របស់អង់គ្លេសបានចុះផ្សាយថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ស្ថិតក្នុងចំណោមមេដឹកនាំប្រទេសផ្សេងទៀតដែលបានចំណាយលុយរាប់លានដុល្លារទិញសញ្ជាតិ និងលិខិតឆ្លងដែនពី ប្រទេសមួយនៅទ្វីបអឺរ៉ុប គឺប្រទេសស៊ីប (Cyprus)។ ប្រភពRFA
- ០៧ តុលា ២០២១ Sam Rainsy ០៦ តុលា ២០២១ / 06 October 2021 - More to flee Cambodia soon (*) មានមនុស្សពីរនាក់ទៀត នៅជុំវិញ ហ៊ុន សែន ដែលបានទិញសញ្ជាតិទី២ ពីប្រទេសសាយប្រឹស (Cyprus) ដែរ គឺ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពីរនាក់នេះ ក៏ប្រុងរត់ទៅរស់នៅឯបរទេសដែរ ដោយនាំទាំងក្រុមគ្រួសារទៅជាមួយផង ពេលរបប ហ៊ុន សែន ដួលរលំ។
- ០៧ តុលា ២០២១ Chan Born នៅលើសកលោកនេះ ប្រទេសនានាកំណត់ឪ្យ មនុស្សម្នាក់ៗមាន citizenship (ភាពជាពលរដ្ឋ) ច្រើនលើសពី ២ ឡើងទៅ តែមាន Nationality (សញ្ជាតិ) តែ ១ គត់។ ខ្មែរអាមេរិក ខ្មែរបារាំង ខ្មែរអូស្រ្តាលី មាន citizenship ជាខ្មែរផង ជាបរទេសផង តែមានសញ្ជាតិ តែ១ គត់ អាមេរិក ឬ បារាំង ឬ អូស្រ្តាលី ដោយសាររយៈពេលស្នាក់នៅ បរទេសច្រើនជាង រយៈពេលស្នាក់នៅ កម្ពុជា។ អ្នកនយោបាយ អ្នកជំនួញ សិស្សនិស្សិត អាចមាន Passport ៤ ទៅ ៦ ដើម្បីងាយចេញ ចូល ដូចជា អគ្លេស ចាកចេញពី EU ដូច្នេះ អឺរ៉ុប ហាមជនជាតិ អគ្លេស ចូល EU តែប្រទេសខ្លះ គេមិនហាម ដូច្នេះ នាំឲ្យមានចរន្ត ដើម្បីទទួលបាន Citizenship តែមិនមែន Nationality ទេ ៕
- ០៧ តុលា ២០២១ Khmer Krom Man Journalist តាមទីវត្តអារាម នៅដែនដីកម្ពុជាក្រោម បានក្លាយទៅជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីកម្មករខ្មែរក្រោម វិលត្រឡប់មកពីតំបន់ឧស្សាហកម្មធំៗ របស់
- ០៧ តុលា ២០២១ Huy Vannak កាសែត The Guardian បានចូលកែខ្លឹមសារផ្សាយហើយ គឺកែពីឃ្លាថា «សម្តេច ហ៊ុន សែន ត្រូវបានរកឃើញ ទទួលលិខិតឆ្លងដែន cyprus» ដោយប្តូរខ្លឹមសារមកជា «មនុស្សក្នុងសមាជិករង្វង់ផ្ទៃក្នុងសម្តេច ហ៊ុន សែន ត្រូវបានគេរកឃើញ ទទួលលិខិតឆ្លងដែន Cyprus»។ ពិតជា សំណោកព្រហ្មលិខិតមែន! ម្សៀរ លោតតាមកាសែត! ឥឡូវ កាសែតដោះខ្លួន។ តែអ្វីៗហួសពេលហើយ។ ដំណើការច្បាប់នឹងបន្តទៅមុខគ្មានដកថយឡើយ។ ទទារយំឆ្លង ចាំជាតិក្រោយទៅចុះ៕
- ០៧ តុលា ២០២១ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP សេចក្ដីថ្លែងការណ៍របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម និងប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅជាទីបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនដែលកាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាមាន “សញ្ជាតិខ្មែរតែមួយគត់”។
- ០៧ តុលា ២០២១ RFI ខេមរភាសា / RFI Khmer មួយថ្ងៃក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាល និងជាពិសេស ពីក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនហើយដោយងាកមកសរសេរបែបនេះថា មនុស្សនៅក្បែរលោកហ៊ុន សែន ត្រូវបានរកឃើញថា បានទទួលលិខិតឆ្លងដែនប្រទេសស៊ីប។ ប៉ុន្តែ ដំបូងឡើយ សារព័ត៌មានមួយនេះ បានសរសេរចោទចំៗថា លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា ទទួលបានលិខិតឆ្លងដែនប្រទេសស៊ីបនេះ។
- ០៧ តុលា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ញត្តិគាំទ្ររបស់ តំបន់ប្រប្រតិបត្តិការសឹករងពោធិ៍សាត់ ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ
- ០៧ តុលា ២០២១ COMFREL កម្មករជាង ៤ពាន់នាក់ នៅខេត្តរតនគិរី ត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាពធ្ងន់ធ្ងរ ដោយសារក្រុមហ៊ុន ហ័ង អាញ់ អណ្តូងមាស (Hoang Anh Andong Meas) របស់វៀតណាមមិនបើកប្រាក់ឈ្នួលជូនពួកគាត់ ដើម្បីទៅលេងស្រុកកំណើត ក្នុងថ្ងៃបុណ្យភ្ជុំធំ។ តំណាងកម្មករ ខកចិត្ត ចំពោះអាជ្ញាធរខេត្តនេះថា មិនជួយដោះស្រាយក្តីកង្វល់របស់ពួកគាត់ ដែលស្នើសុំកិច្ចអន្តរាគមន៍លើរឿងនេះជាច្រើនលើកមកហើយ។
- ០៦ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៦ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២២១នាក់ (ឆ្លងសហគមន៌: ២១២ និង នាំចូល: ៩) និងមានជាសះស្បេីយ #៤៤៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៣៩២៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៥៧៩៣នាក់ និង ស្លាប់ថ្មី #១៣នាក់ សរុបស្លាប់ #២៤៣១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ០៦ តុលា ២០២១ Sorn Sopheak-ស៊ន សុភក្រ្តTOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២១នាក់, ជាសះស្បើយ៤៤៣នាក់, ស្លាប់ចំនួន១៣នាក់(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២២១នាក់, អ្នកជំងឺចំនួន៤៤៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។
- ០៦ តុលា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ស្ដីពីការបង្ហាញកាតចាក់វ៉ាក់ សាំងរាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ ។
- ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology (ខេត្តកំពង់ធំ) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ យប់ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង ១២អធ្រាតដល់វេលាម៉ោង ៣ទាបភ្លឺ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងកម្រិតបរិមាណ ១១០,៨ មីលីម៉ែត្រ នៅភ្នំសន្ទុក និងតំបន់ជុំវិញ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗនៅភូមិកកោះ និងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក បណ្តាលឲ្យលិចនិងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៦ ប្រវែងប្រហែល ១០០០ម៉ែត្រ, កម្ពស់ប្រហែលពី១០ទៅ៣០សង់ទីម៉ែត្រ និងលិចលើកំណាត់ភ្លឺប្រឡាយមេតាំងក្រសាំង ប្រវែងប្រហែល ៣០០ម៉ែត្រកម្ពស់ពី១០ទៅ២០សង់ទីម៉ែត្រ ។ នៅវេលាម៉ោងប្រហែល៤ទាបភ្លឺ មន្ត្រីកិច្ចសន្យាឆ្មាំទំនប់នៅទីនោះនិងសហគមន៍ចុះទៅបើកទ្វារទឹកនៅក្នុងប្រឡាយមេតាំងក្រសាំង ផ្នែកខាងក្រោមដែលទាក់ទងនឹងទឹកជំនន់នេះទាំងអស់ ។ មកដល់ពេលនេះនៅវេលាម៉ោង៦:៣០នាទី ស្ថានភាពទឹកជំនន់កាត់ផ្លូវជាតិលេខ៦ បានស្រកចុះ នៅសល់កម្ពស់ប្រហែល៥សង់ទីម៉ែត្រ ប្រវែងហូរនៅសល់ប្រហែល៣០០ម៉ែត្រ ។
- ០៦ តុលា ២០២១ Hun Manet ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ព្រោះថាអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនានិងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ(បើមាន)។
- ០៦ តុលា ២០២១ Khmer press TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ
- យុវជន៧មករា សម្តេចតេជោ ហ៊ុន សែន ÷ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។ បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តី ត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន៕
- ០៦ តុលា ២០២១ យង់ ពៅ ខ្ញុំប្រាថ្នាចង់បាន អ្នកនយោបាយជាន់ខ្ពស់ មាន «សញ្ជាតិខ្មែរតែ១គត់» យូរមកហើយ ! ធ្វើការដើម្បីខ្មែរ !
- ០៦ តុលា ២០២១ Chan Born កម្ពុជានឹងមានច្បាប់ឲ្យមានសញ្ជាតិខ្មែរ តែ១គត់សម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភា និង នាយករដ្ឋមន្រ្តី-- នៅ ប៉េរូ Peru នាយករដ្ឋមន្រ្តីជនជាតិជប៉ុនត្រូវគេតាមចាប់ដាក់គុក នៅភូមារ អ៊ុងសានសូជី ត្រូវគេ ហាមឃាត់ សម្រាប់តំណែង ប្រធានាធិបតី និង អនុប្រធានាធិបតី នៅ ស្រុកសៀម តាក់ស៊ីន យីងឡាក់ តារាវេត ត្រូវគេរារាំង ដោយសារមានសញ្ជាតិចិន។ ច្បាប់អាមេរិក អ្នកមានសញ្ជាតិ ២ គេតម្រូវឲ្យ បង្ហាញខ្លួន រយៈពេល ០៣ ខែ/ រាល់ឆ្នាំ នៅលើទឹកដីអាមេរិក ដូច្នេះអ្នកមានសញ្ជាតិ ២ គឺជាការចំណាយថវិការរដ្ឋ និង គ្មានពេលវេលាគ្រប់គ្រាន់ដោះស្រាយ សភាពការណ៍បន្ទាន់ៗ ៕
- ០៦ តុលា ២០២១ Vann Saray ពាក្យខ្មែរថា ត្រីកំភ្លាញស្លាប់ព្រោះមាត់។ ពេលនេះក្រុមរត់ចោលស្រុកសមបំណងហេីយ។ ពីមុនសម្តេចនាយកមិនធ្វេីច្បាប់នេះ គឺចង់បេីកផ្លូវឱ្យខ្មែរក្រៅប្រទេសចូលរួមកសាងជាតិ។ តែពេលនេះល្បែងនយោបាយរបស់ពួកគេក្លាយជាខ្សែចងបញ្ចប់ជីវិតនយោបាយ។ តេីពួកគេក្លាហានលាសញ្ជាតិទី២ ដេីម្បីបានធ្វេីនយោបាយទេ? សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ
- ០៦ តុលា ២០២១ Kou Samedy រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប
- ០៦ តុលា ២០២១ (ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប ។
- ០៦ តុលា ២០២១ Khmer press រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប ភ្នំពេញ កាលពីសប្ដាហ៍មុន សារព័ត៌មានបរទេស Reuters បានចេញផ្សាយការស៊ើបអង្កេតមួយ ដោយរកឃើញថា ក្មួយស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងរដ្ឋមន្ត្រីនិងឧកញ៉ារបស់លោកខ្លះ បានស្នើសុំ និងបានទទួលសញ្ជាតិពីប្រទេសស៊ីប(Cyprus) ដែលជាប្រទេសមួយនៅសហភាពអឺរ៉ុប។ ក្រោយពីការផ្សាយនេះ អ្នកនាំពាក្យរដ្ឋាភិបាលស៊ីប អះអាងថានឹងមានការស៊ើបអង្កេតលើករណីផ្ដល់សញ្ជាតិនេះ។ យោងតាមសារព័ត៌មាន Reuters ដើម្បីចូលសញ្ជាតិស៊ីបបាន អ្នកស្នើសុំសញ្ជាតិពីសាធារណរដ្ឋស៊ីប តម្រូវឲ្យមានទឹកប្រាក់វិនិយោគក្នុងប្រទេសនេះយ៉ាងតិច ២,២ លានដុល្លារអាមេរិក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងប្រាប់ VOA ថារដ្ឋាភិបាលស៊ីប មានយន្តការច្បាស់លាស់ក្នុងការផ្ដល់សញ្ជាតិឲ្យទៅបរទេស។ លោកបានថ្លែងថា៖ «ហើយអ្នកផ្ដល់សញ្ជាតិហ្នឹង គេមានគោលការណ៍គេត្រឹមត្រូវ ហើយការផ្ដល់សញ្ជាតិហ្នឹងគេធ្វើតាមរយៈតុលាការទៅទៀត ក្រសួងយុត្តិធម៌ទៅទៀត។ គណៈកម្មការរបស់គេ គេវាយតម្លៃខ្ពង់ខ្ពស់ណាស់នៅក្នុងសាច់រឿងហ្នឹង»។ លោក ផៃ ស៊ីផាន បានបន្តថាលោកកំពុងពិនិត្យមើលការស៊ើបអង្កេតរបស់ Reuters ថាពិតឬយ៉ាងណា។ ប៉ុន្តែលោកថាបើរកឃើញថាមានសញ្ជាតិពីរ វាជារឿងធម្មតា ដែលអ្នកវិនិយោគទុនទទួលបានសញ្ជាតិបរទេស។
- ០៦ តុលា ២០២១ CHN Channel News សម្តេចតេជោ ហ៊ុនសែន៖ ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ
- ០៦ តុលា ២០២១ VOD Khmer តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ ខែតុលានេះ #មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប (#ប្រទេសសាយប្រឺ / #Cyprus) ដើម្បីរត់ចោលប្រជាពលរដ្ឋ។
- ០៦ តុលា ២០២១ Chan Born ប៉ូលនយោបាយកម្ពុជា៖ មាន ៣ ប៉ូល គឺ ខ្មែរអាមេរិក ខ្មែរបារាំង និងខ្មែរអូស្រ្តាលី-បោះឆ្នោតម្តងៗ មាន ៣០ នាយករដ្ឋមន្រ្តី សញ្ជាតិ ២ ខិខិខិ
- ០៦ តុលា ២០២១ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police សារគាំទ្ររបស់កងកម្លាំងនគរបាលជាតិយើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិ សូមប្រកាសជាឧឡាប្ញកគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥសស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់»។ជាការពិតណាស់ ឥស្សរជននយោបាយគ្រប់រូបគឺជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវចំពោះជោគវាសនា និងផលប្រយោជន៍របស់ជាតិខ្មែរ ហ៊ានលះបង់គ្រប់បែបយ៉ាង រួមទាំងសញ្ជាតិបរទេស (ប្រសិនបើមាន) ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។គ្មានបរទេសណាច្បាស់ខ្មែរជាងខ្មែរ និងស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះឡើយ។
- ០៦ តុលា ២០២១ មរតក ជាតិ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា "ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិ ត្រូវមានសញ្ជាតិតែមួយគត់" ដើម្បីការពារផលប្រយោជន៍របស់ជាតិ។
- Sam Rainsy ០៥ តុលា ២០២១ / 05 October 2021 - Sam Rainsy calls on the Cambodian people to help accelerate Hun Sen's departure following the dictator's decision to buy a Cyprus passport.សេចក្តីអំពាវនាវ ពីលោក សម រង្ស៊ី ផ្ញើជូនប្រជារាស្ត្រខ្មែរព័ត៌មានមិនអាចប្រកែកបាន ដែលបង្ហាញផែនការសម្ងាត់របស់ ហ៊ុន សែន ចង់រត់ចោលស្រុក ក្រោយពីបានទិញសញ្ជាតិ និងលិខិតឆ្លងដែន ពីប្រទេសមួយ នៅទ្វីបអឺរ៉ុប (ប្រទេស សាយប្រឹស / Cyprus) ធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូប គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋាន យល់ច្បាស់ថា ៖១- ហ៊ុន សែន ជាជនក្បត់ជាតិ តាំងពីដើមទី ហើយត្រៀមក្បត់ជាតិ ជាលើកចុងក្រោយ ដោយប្រុងបោះបង់ប្រទេសជាតិចោល បន្ទាប់ពីបានបំផ្លាញប្រទេសជាតិ និងធ្វើបាបរាស្ត្រ រាប់សិបឆ្នាំមកហើយ។២- ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ របស់គាត់ ចូលមកដល់ទីបញ្ចប់របស់វាហើយ ដែលជាហេតុធ្វើឲ្យគាត់ត្រៀមលក្ខណៈ រត់ចេញពីប្រទេសកម្ពុជា ទៅរកសុវត្ថិភាព និងចាយលុយពុករលួយ រាប់ពាន់លានដុល្លារ ជាមួយក្រុមគ្រួសារគាត់ នៅឯបរទេស។៣- ប្រជារាស្ត្រខ្មែរ ដោយមានកងកម្លាំងប្រដាប់អាវុធស្នេហាជាតិផងដែរ ត្រូវតែជម្រុញឲ្យរបប ហ៊ុន សែន ដួលរលំកាន់តែឆាប់ កាន់តែល្អ ដើម្បីជៀសវាងកុំឲ្យបុគ្គលនេះ និងក្រុមគ្រួសារគាត់ អាចលួចក្រាញអំណាច ដោយភូតភរ និងបោកបញ្ឆោតរាស្ត្រ ដូចពួកគេបានធ្វើ មកដល់សព្វថ្ងៃ។ ៤- បើយើងដឹងថា ហ៊ុន សែន និងក្រុមគ្រួសារគាត់ ប្រុងរត់ចោលយើងហើយ ដើម្បីស្វែងរកប្រាសអាយុ សម្រាប់តែពួកគាត់ តើយើងនៅទ្រាំរស់ក្រោមរបបសព្វថ្ងៃនេះ ដល់ណាទៀត? យើងគ្រាន់តែអង្រុនតែបន្តិច ពួកជនក្បត់ជាតិ នឹងរត់ចោលស្រុក ផាយទៅសំងំសុខ នៅឯបរទេសអស់ហើយ យ៉ាងឆាប់រហ័សជាទីបំផុត។៥- យើងត្រូវតែរៀបចំប្រទេសកម្ពុជាឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីទទួលបានសេរីភាព យុត្តិធម៌ និងភាពរុងរឿង កាន់តែឆាប់ កាន់តែល្អ គឺឥឡូវនេះភ្លាមតែម្តង។
- ០៥ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៥ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២២៨នាក់ (ឆ្លងសហគមន៌: ២២៥ និង នាំចូល: ៣) និងមានជាសះស្បេីយ #៤៥៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៣៧០៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៤៨៦៥នាក់ និង ស្លាប់ថ្មី #១២នាក់ សរុបស្លាប់ #២៤១៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ០៥ តុលា ២០២១ ឃឹម ស៊ុន សូដា សេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកុមារ ព្រះសង្ឃដែលមានអាយុ/ព្រះជន្មចាប់ពី ៦ឆ្នាំ/វស្សា ដល់ក្រោម១២ឆ្នាំ/វស្សាតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ ក្នុងភូមិសាស្រ្តខណ្ឌកំបូលដោយចាប់ផ្ដើមនៅថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១
- ០៥ តុលា ២០២១ រដ្ឋបាលខេត្តបាត់ដំបង ជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈក្រុង ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ក្នុងខេត្ត ស្តីពីការអនុវត្តសរាចររបស់រាជរដ្ឋាភិបាល ស្តីពីកាពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់កំឡុងពេល និងក្រោពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- ០៥ តុលា ២០២១ Khmernas វៀតណាមប្រឈមខ្វះកម្លាំងពលកម្ម បន្ទាប់ពីពលរដ្ឋជិត៩ម៉ឺននាក់់ បាននាំគ្នាសម្រុកចេញពីក្រុង ក្រោយបញ្ចប់វិធានការបិទខ្ទប់។
- ០៥ តុលា ២០២១ Samoth Sakouក្រសួង សុខាភិបាល បន្ត រក ឃើញ ចំនួន អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ថយ ចុះមក ត្រឹម តែ ២១៩នាក់ ទៀត នៅ ថ្ងៃ ចន្ទ ទី៤ ខែ តុលា នេះ បន្ទាប់ ពី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា ឱ្យ ផ្អាក ការ ធ្វើ តេស្ត រហ័ស រក ជំងឺ កូវីដ - ១៩។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៣.៤៧៥ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១០៤.៨៦៥នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ២៣នាក់ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៤០៦នាក់។
- ០៥ តុលា ២០២១ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម គីស៊ីដា ហ្វឹមីអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។
- ០៥ តុលា ២០២១ ត្រសក់ផ្អែមនៅ កម្ពុជា៖ ១៣៣៦-១៣៤០ បើនៅភូមារ តាត្រសក់ផ្អែមឆ្នាំ ៩៥៦ - ១០០១ ..នៅមាន តាត្រសក់ផ្អែម នៅ ថៃ និង ឡាវ ទៀត សរុបទៅ ជាព្រឹត្តិការណ៍បដិវត្តន៍ពណ៍ ដែលជនជាតិមួយ ងើបបេះបោរ ធ្វើឃាដស្តេចនៃជនជាតិមួយទៀត រួបប្រកាសខ្លួនជាស្តេចនៃអាណាចក្រនោះ ដូច្នេះ កុំយល់ច្រឡំ ថាជារឿងនិទាន Legend តែជាប្រវត្តិសាស្រ្តដែលកាលណោះ នគរខ្មែរក្រោយសម័យអង្គរបែកបាក់ ជាច្រើន អាណាចក្រដូចជា អាណាចក្រនៅខាងពោធិសាត់ អាណចក្រនៅខាងកំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ...
- ០៥ តុលា ២០២១ រឿងតាស្រក់ផ្អែម៖ តាចាយ ឬ តាជ័យ ខ្លះថាគាត់ជាជនជាតិសំរ៉ែ ខ្លះថាគាត់ជាជនជាតិ ចាម សោយរាជ្យឆ្នាំ ១៣៣៦ ដល់ ១៣៤០។រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស "វរ្ម័ន" នៅសម័យអង្គរ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំងទាំងជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ។ បដិវត្តន៍បង្ហូរឈាមបានបញ្ចប់ពូជ វរ្ម័ន និងបានប្តូរសាសនា រឿងនិទានតាត្រសក់ផ្អែមនេះ បើទោះបីជាចំលងយកចេញពី រឿងនិទានភូមា ឬរឿងនិទានឥណ្ឌាដែលមានវ័យចំណាស់ជាង មកធ្វើជារឿងខ្មែរក៍ដោយ ក៍រឿងនេះមានបង្កប់នូវព្រឹត្តិការណ៍អាថ៌កំបាំងមួយនៅរវាងឆ្នាំ១៣២០ ឬ១៣២៥ ដែលមានព្រះរាជាមួយអង្គត្រូវបានគេលួចធ្វើឃាត។
- ០៥ តុលា ២០២១ Rasmei Kampuchea Daily ជិតចេញលក់ហើយ!!អាមេរិចមុនគេ ទិញថ្នាំព្យបាលកូវីដពីក្រុមហ៊ុនឧសថ«Merk»១,៧លានឈុតUS to buy 1.7 million courses of Merck's Covid-19 pill. (Reuters)លោកRobert Davis នាយកធំនៃក្រុមហ៊ុនMerkបានអះអាងកាលពីថ្ងៃចន្ទថាក្រុមហ៊ុនMerkមានផែនការផលិតឧសថ«molnupiravir»ថ្នាំព្យា បាលកូវីដអោយបានចំនួន១០លានឈុតត្រឹមដំណាច់ឆ្នាំនេះ។ក្នុងនេះ សហរដ្ឋអាមេរិចជាអតិថិជនមុនគេ បានកំម្មង់ទិញថ្នាំនេះចំនួន១,៧លានឈុត ដោយតម្លៃក្នុងមួយឈុត៧០០ដុល្លារអាមេរិច។ការព្យាបាលជំងឹកូវីដ ដោយថ្នាំ«molnupiravir»នេះ គឺត្រូវប្រើមួយឈុត ដែលមាន៤០គ្រាប់ លេប៥ថ្ងៃជាប់គ្នា ដោយមួយថ្ងៃលេប8គ្រាប់ គឺព្រឹក៤ល្ងាច៤គ្រាប់។
- ០៥ តុលា ២០២១ Hun Manet រាជធានីភ្នំពេញ, ថ្ងៃអង្គារទី៥ តុលា ២០២១ ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខរយៈពេល ០៩ខែ និងទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក។
- ០៥ តុលា ២០២១ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក អរគុណសន្តិភាព! នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជេីងគោក បានធ្វេីការប្រជុំបូកសរុបលទ្ធផល ការងារជំនាញវិស្វកម្ម ប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តន៍បន្តសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២១ តាមប្រពន្ធ័បច្ចេកវិទ្យា(Zoom) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៉ក់ នាយរងសេនាធិការ កងទ័ពជេីងគោក មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម។
- ០៥ តុលា ២០២១ Khmernote ដំណឹងបន្ទាន់! រដ្ឋបាលរាជធានី ណែនាំអោយបង្ហាញកាតចាក់វ៉ាក់សាំង មុនពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា
- ០៥ តុលា ២០២១ Sorn Sopheak-ស៊ន សុភក្រ្ត TOP NEWS: សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំ៖ បង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ
- ០៥ តុលា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រុមការងារ កងពលធំអន្តរាគមន៍លេខ២ បានបិទបញ្ចាប់ការចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងស្រុកស្រីស្នំ និងស្រុកវ៉ារិន កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១
- ០៥ តុលា ២០២១ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ កងពលធំអន្តរាគមន៍លេខ២ បានបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី ២ លើកទី២ ដូសទី២ ជូនប្រជាពលរដ្ឋស្រុកស្រីស្នំ និងស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចំនួន ៦,១០០នាក់ ។
- ០៥ តុលា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្ដីពីការបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ
- ០៥ តុលា ២០២១ ឡៃលី ប៉ោយប៉ែត ដំណឹងល្អ ក្រុមហ៊ុនផលិតឱសថ(MERCK)ប្រទេសអាល្លឺម៉ង់ បានផលិតថ្នាំព្យាបាលកូវីត១៩ដោយជោគជ័យ
- ០៤ តុលា ២០២១ តាមដាន - Tam Danថ្ងៃនេះ ករណីកូវីដ១៩ឆ្លងថ្មី បន្តកើនឡើងវិញបន្តិចតួលេខឆ្លងកូវីដ១៩ថ្មី សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ (ធៀបម្សិលមិញ)៖-ឆ្លងថ្មី ២១៩ករណី (កើន ២០ករណី)- ស្លាប់ថ្មី ២៣ករណី (ថេរ)-ជាសះស្បើយថ្មី ៤៥៧ករណី (ថយ ៣៣ករណី)-ឆ្លងនាំចូល ៤០ករណី (ថយ ៤ករណី)*សូមបញ្ជាក់ថា ករណីឆ្លងថ្មី បានមកពីការតេស្តPCR ម៉ាស៊ីនធំ(ក្រសួងសុខាភិបាល)
- ០៤ តុលា ២០២១ Komsan សម្តេចតេជោណែនាំឱ្យក្រសួង-ស្ថាប័ននិងវិស័យឯកជនទាំងអស់ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩
- ០៤ តុលា ២០២១ DAP News អភិបាលរាជធានី ឲ្យពង្រឹងវិធានការ ការពារពេលចេញ-ចូល ភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំ
- ០៤ តុលា ២០២១ RFI ខេមរភាសា / RFI Khmer ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤តុលានេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា អាជ្ញាធរខេត្ត កំពុងផ្តើមផលិតខ្យល់អុកស៊ីសែនសម្រាប់បម្រើដល់វិស័យសុខាភិបាលក្នុងខេត្តទាំងមូលរួចរាល់ ក្រោយបានបញ្ចប់ការតំឡើងម៉ាស៊ីនផលិផលខ្យល់បានរួចរាល់ ។ ការផលិតខ្យល់អុកស៊ីសែននេះធ្វើឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់ខ្យល់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់ដល់អ្នកជំងឺទូទៅ និងជាពិសេសអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខាភិបាលក្នុងខេត្ត។ លោកស្រី សំ ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានអះអាងថា ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននេះ នឹងអាចផលិតបានខ្យល់អុកស៊ីសែនចំនួន១០០បំពង់ជាងក្នុងមួយថ្ងៃ។
- ០៤ តុលា ២០២១ KhmerTomorrow(ខេត្តបន្ទាយមានជ័យ) ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ព្រឹក ដូចជា ៖ ១-ច្រកក្បាលស្ពាន ទឹកអូរថេរ ស្ថិតនៅស្រុកម៉ាលៃ ។២-ច្រកអូរល្ងុង ទឹកអូរស្រក ០.០៧ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។៣-ច្រកអូរបីជាន់ ទឹកអូរស្រក ០.០៥ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ ។៤-ច្រកអូរកំបុត ទឹកស្រកសរុប សរុប០.០៥ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ។ស្ថានភាពច្រកទឹកទាំង០៤ តាមជាយដែនមានទឹកហូរ កម្រិតខ្សោយ ពេលនេះអាកាសធាតុស្រឡះ ។៥-ជំនន់វាលសែសិន ទឹកស្រក សរុប=០.៣៥ម៉ែត្រ ៕ ក្រសួងធនធានទឹកនិងឧតុនិយ
- នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យក្រសួង-ស្ថាប័ននិងវិស័យឯកជនទាំងអស់ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩គ្រប់បុគ្គលិករបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺដ៏កាចសាហាវ នេះ។យោងតាមសារាចររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយ ដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹង អាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាល ដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។
- ០៤ តុលា ២០២១ VAYO FM Radio អាជ្ញាធរលើកទឹកចិត្តឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរឯកជន និងចៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
- ០៤ តុលា ២០២១ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងឈប់សម្រាកនៅថ្ងៃទី៥ ៦ និង៧ ខែតុលា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបនឹងបើកធ្វើការដូចធម្មតានៅថ្ងៃសុក្រ ទី៨ ខែតុលា។
- ០៤ តុលា ២០២១ អ្នកនាំពាក្យយោធភូមិភាគទី៤ដោយស្ថានភាពវិបត្តិកូវីដ-១៩ អង្គភាពយោធភូមិភាគទី៤ ពុំបានរៀបចំពិធីប័ង្សុកូលតាមប្រពៃណីដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារីដូចឆ្នាំមុនៗទៀតទេនៅឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤នៅតែឆ្លៀតរៀបចំដឹកនាំសហការីប្រមាណ៣០នាក់រៀបចំពិធីសែនព្រេនជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាកន្លងមកតាមទំនៀមទម្លាប់ខ្មែរដោយមានលោកអាចារ្យជាអ្នកដឹកនាំបំពេញពិធីនោះផងដែរ។ ពិធីនេះបានប្រារព្ធឡើងនៅវិមានរំលឹកគុណអតីតយុទ្ធជនរបស់យោធភូមិភាគទី៤ ដោយអនុវត្ត៣ការពារ៣កុំ ។
- ០៣ តុលា ២០២១ Gate NewsTOP NEWS: រកឃើញអ្នកឆ្លងថ្មី 199 (PCR) នាក់ទៀត ជាសះស្បើយ 490 នាក់ និងស្លាប់ 23 នាក់- ករណីឆ្លងសហគមន៍ 155 នាក់- អ្នកដំណើរពីបរទេស 44 នាក់
- ០៣ តុលា ២០២១ CHN Channel News តៃវ៉ាន់សំដែងការតវ៉ា មិនពេញចិត្តរឿងដែលចិនបញ្ជូនយន្តហោះចម្បាំង ៣៨គ្រឿង ទៅក្នុងតំបន់ការពារដែនអាកាស នៅក្នុងឱកាស ប្រារព្ធបុណ្យជាតិ ខួប ៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាជាតិមានិតចិន ប៉េកាំង បានបង្ហាញសាច់ដុំយោធា ដោយបានបញ្ជូនយន្តហោះ ចម្បាំង ដល់ទៅ២លើក ទៅហោះក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃសុក្រ យន្តហោះយោធាចិន ចំនួន ២៥គ្រឿង ដែលបានហោះរំលោភចូលដែនអាកាសតៃវ៉ាន់ ដែលនៅក្នុងនោះ មានយន្តហោះចម្បាំង ២២គ្រឿង យន្តហោះទម្លាក់គ្រាប់បែក ២គ្រឿងដែលមានសមត្ថភាពដឹកគ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះសម្រាប់វាយប្រហារនាវាមុជទឹកមួយគ្រឿង។ តាមកងទ័ពតៃវ៉ាន់ដដែល តៃវ៉ាន់បានបញ្ជូនយន្តហោះ ចម្បាំង ទៅបណ្តេញយន្តហោះចិនចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួន។ ប៉ុន្តែ នៅយប់ ថ្ងៃសុក្រ ឈានចូលដល់ថ្ងៃសៅរ៍ ចិនក៏បានបញ្ជូនយន្តហោះចម្បាំង ១៣គ្រឿងទៀត ទៅហោះក្នុងដែនអាកាសតៃវ៉ាន់។
- ០៣ តុលា ២០២១ កងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃេីញពលករជាងសែសិបនាក់ លើគោលដៅពីផ្សេងគ្នា ដែលរត់គេចពី កងកម្លាំងល្បាតតាមព្រំដែន កម្លាំងចម្រុះបានសហការស្ទាក់ចាប់ពលករខ្មែរបានចំនួន ២៨នាក់ ស្រីចំនួន ១០នាក់ ដែលស្ថិតនៅត្រង់ចំណុចភូមិសិលាខ្មែរ និងភូមសាស្រ្តស្រុកម៉ាឡៃ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និង បានប្រគល់ជូននគរបាលព្រំដែនគោក ដោយឡែកពលករដែលគេចខ្លួនកំពុងបន្តស្រាវជ្រាវឆែកឆេររុករក និងមេខ្យល់បន្តទៀត ដេីម្បីអនុវត្តទៅតាមច្បាប់។
- ០៣ តុលា ២០២១ COMFREL លោក ហ៊ុន សែន បានសម្រេចកាត់ដីផ្ទៃបឹងតាមោកទំហំជាង ១០០ហិកតារបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងភរិយាឧកញ៉ា ភឺន ផល្លា គ្រប់គ្រងជាកម្មសិទ្ធិ ដែលបច្ចុប្បន្នផ្ទៃបឹងនេះត្រូវបានកាត់ឱ្យទៅស្ថាប័នរដ្ឋ និងឯកជនជាង ១ពាន់ហិកតារហើយ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា លោក ហ៊ុន សែន បានកាត់ផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវទំហំ ១០០ហិកតារ ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើជាកម្មសិទ្ធិ។ ប្រភព the Cambodiadaily
- ០៣ តុលា ២០២១ ធី អិន អិន សារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដេីម្បទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
- ០៣ តុលា ២០២១ RFI ខេមរភាសា / RFI Khmer ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នៅល្ងាចថ្ងៃអាទិត្យនេះបានចេញនូវសារាចរណែនាំឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន រឹតបន្តឹងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ នៅអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលមកដល់នាថ្ងៃអង្គារខាងមុខ។ តាមលោកហ៊ុន សែន ការរឹតបន្តឹងនេះត្រូវធ្វើឡើង ដោយផ្អែកថាប្រជាពលរដ្ឋនឹងនាំគ្នាធ្វើដំណើរពីកន្លែងទៅកន្លែងមួយទៀត ហើយជាពិសេសសម្រាប់ការប្រើប្រាស់នូវមធ្យោបាយធ្វើដំណើររួមគ្នា លោកស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
- ០៣ តុលា ២០២១ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប សារាចរ ស្តីពីការ ពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយ ពេលឈប់សម្រាកក្នុងពិធី បុណ្យភ្ជុំបិណ្ឌដេីម្បទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
- ០៣ តុលា ២០២១ THMEYTHMEY.COM ផលិតកម្មត្រីពីបឹងទន្លេសាប មានប្រមាណ២៣ម៉ឺនតោនក្នុង១ឆ្នាំ
- ០២ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៧៤នាក់ (ឆ្លងសហគមន៌: ១៥៣ និង នាំចូល: ២១) និងមានជាសះស្បេីយ #៥៣៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១៣០៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៣៩១៨នាក់ និង ស្លាប់ថ្មី #២៤នាក់ សរុបស្លាប់ #២៣៦០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ០២ តុលា ២០២១ ដំណឹង ឃើញ២ថ្ងៃនេះក្រសួងសុខាភិបាលបានយកលទ្ធផលអ្នកឆ្លងកូវីដថ្មី(PCR -លទ្ធផលមាស៊ីនធំ) មកបង្ហាញជាតួលេខករណីឆ្លងថ្មី។ ប្រជាជនយើងជាច្រើនអបអរសាទរ និងសប្បាយចិត្តលើតួលេខនេះ ប៉ុន្តែពួកគាត់មួយចំនួនមិនទាន់ស្គាល់អ្វីជាលទ្ធផលបញ្ជាក់ពី PCR នៅឡើយ។ កុំអរពេក ហើយសប្បាយចិត្តធ្វេសប្រហែសឲ្យសោះ ព្រោះថានេះជាតួលេខឆ្លងថ្មីចេញពីម៉ាស៊ីន PCR មិនបានរាប់បញ្ចូលនូវតួលេខដែលរកឃើញតាមតេស្តរហ័ស(Rapid Test) នោះឡើយ! អញ្ចឹងកុំព្រលែងដៃឲ្យសោះ...
- ០២ តុលា ២០២១ Re-IDEAប្រទេសចិនបានសាកល្បងរថភ្លេីងដឹកទំនិញធុនធ្ងន់ជាលេីកដំបូងក្នុងចម្ងាយ១.១មុឺនគីឡូម៉ែត្រពីទីក្រុងសៀងហៃ ទៅ ទីក្រុងហាំបឺន ប្រទេសអាឡឹម៉ង ដែលជាចម្ងាយផ្លូវរថភ្លេីងវែងបំផុតនៅក្នុងពិភពលោក ដោយប្រេីរយ:ពេលធ្វេីដំណេីរពីរសប្តាហ៍គត់។ ជេីងដំបូងនៃក្បាលរថភ្លេីងធុនធ្ងន់នេះបានសណ្តោងទូរកុងតឺណ័រចំនួន៥០ទូ ដែលផ្ទុកដោយទំនិញដូចជា គ្រឿងបន្លាស់រថយន្ត និង បន្ទះសូឡា។ ភាពជោគជ័យនេះនឹងធ្វេីឱ្យការធ្វេីពាណិជ្ជកម្មរវាងទ្វីបអឺរ៉ុប និង ប្រទេសចិនកាន់តែងាយស្រួលជាងមុន ដោយបានកាត់បន្ថយការដឹកជញ្ជួនតាមផ្លូវទឹក និង ចំណេញរយ:ពេលជាងមុនផងដែរ។ ដំណេីររថភ្លេីងដឹកទំនិញធុនធ្ងន់នេះត្រូវបានធ្វេីដំណេីរចេញពីទីក្រុងសៀងហៃ ឆ្លងកាត់ប្រទេសចិន កាស្សាក់ស្ថាន រុស្សី បេឡារូស ប៉ូឡូញ រហូតដល់មជ្ឈមណ្ឌលដឹកជញ្ជួននៃទ្វីបអឺរ៉ុបដែលស្ថិតនៅទីក្រុង ហាំបឺន ប្រទេសអាឡឺម៉ង់។ភាពជោគជ័យមួយនេះក៏ជាភាពជោគជ័យមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ របស់មហិច្ឆតានៃក្តីសុបិន្តរបស់ប្រទេសចិនផងដែរ។
- ០២ តុលា ២០២១ DAP News កោះតៃវ៉ាន់៖ យន្តហោះយោធាចិន ៣៨ គ្រឿង បានហោះចូលតំបន់ ការពារដែន អាកាស របស់កោះតៃវ៉ាន់ ដែលជាការ លុកលុយដ៏ធំបំផុត
- អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩📢 ស្ថានភាពជំងឺ #កូវីដ១៩ នៅ #ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១៖🟡 អ្នកឆ្លងថ្មី ចំនួន ១៧៤ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)🟢 ជាសះស្បើយ ចំនួន ៥៣៥ នាក់🔴 អ្នកស្លាប់ ចំនួន ២៤ នាក់🙏នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ #ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
- ០២ តុលា ២០២១ Mono Tep ក្រោយពីប្រជាពលរដ្ឋខ្មែរជាង ៩៩% គឺជិត១០០% បានចាក់វ៉ាក់សាំងកូវីដ១៩ ភាគច្រើនបំផុតចាក់វ៉ាក់សាំងចិន ហើយការឆ្លងនិងការស្លាប់នៅតែមិនថមថយនៅឡើយ លោក ហ៊ុន សែន បានបញ្ជាអោយឈប់ធ្វើតេស្តរហ័ស (Rapid Test) ។ ការធ្វើរបៀបនេះគឺអាចស្តារមុខមាត់របស់គាត់បាន ហើយអាចការពារប្រសិទ្ធភាពវ៉ាក់សាំងចិនបាន ដោយអោយប្រពន្ធ័ឃោសនារបស់គាត់ផ្សាយថា ក្រោយពីចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់១០០% ការឆ្លងបានធ្លាក់ចុះយ៉ាងគំហុក។ តាមពិតវ៉ាក់សាំងចិន មានប្រសិទ្ធភាពគ្រាន់បើជាងអត់។ របបក្រុងភ្នំពេញត្រូវបញ្ឍប់កម្ម៉ង់ទិញវ៉ាក់សាំងកូវីដ១៩របស់ចិនក្រោយពីចាក់បានគ្រប់១០០% ដើម្បីចៀសវាងការយកវ៉ាក់សាំងចិនមកចាក់ដូសទី៣និងដូសទី៤ ព្រោះវ៉ាក់សាំងចិន ចាក់ដល់ដូសទី១០ ក៏ប្រសិទ្ធភាព មិនលើសគ្នាប៉ុន្មានទេ។ របបក្រុងភ្នំពេញត្រូវកម្ម៉ង់ទិញវ៉ាក់សាំង Pfizer និងវ៉ាក់សាំង Moderna របស់អាមេរិកដែលមានប្រសិទ្ធភាពខ្ពស់ជាងគេលើលោក សម្រាប់ចាក់ដូសជម្រុញគឺដូសទី៣ និងដូសទី៤ ជំនួសវិញ។ វ៉ាក់សាំងអាមេរិក Pfizer និង Moderna នេះ មាននៅតែមន្ទីរពេទ្យឯកជនកម្ពុជា ដែលពលរដ្ឋខ្មែរភាគច្រើនគ្មានលទ្ធភាពចាក់នោះទេ ព្រោះតម្លៃមួយដូសគឺ ២០០ដុល្លា។
- ០២ តុលា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army កងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន ២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ ៣០០នាក់ ក្នុងនោះនារី ២៦នាក់ត្រូវបានបញ្ជូនចេញទៅបំពេញ បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល ១ឆ្នាំ ដែលនឹងធ្វើមាតុភូមិនិវត្តវិញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។
- ០២ តុលា ២០២១ Yang Saing Koma ចំនួនអ្នកឆ្លងប្រចាំថ្ងៃថយមកត្រឹម១៧៤នាក់ (តេស្ត PCR)។ចំនួនអ្នកចាក់វ៉ាក់សាំង (អាយុ១៨ឆ្នាំឡេីងទៅ)កេីនដល់៩៩ ភាគរយនៃប្រជាជនគោលដៅ។ចំនួនអ្នកចាក់វ៉ាក់សាំងទាំងក្មេងនិងចាស់កេីនដល់ ៨៣,៧៦ ភាគរយនៃប្រជាជនសរុប។នៅពេលការចាក់វ៉ាក់សាំងបានសឹងគ្រប់គ្នាការឆ្លងនៅតែមានតែភាគច្រេីនមិនចេញរោគសញ្ញាឬរោគសញ្ញាស្រាលដែលអាចព្យាបាលដោយខ្លួនឯងបាន។នេះជាចំណុចមួយនៃការរៀនរស់ជាមួយកូវីដ១៩។
- ០២ តុលា ២០២១ Chham Chhany កម្ពុជាបានចាក់វ៉ាក់សាំងជូូនពលរដ្ឋដល់ទៅ ៧៧ភាគរយ តែហេតុអីការឆ្លង និងស្លាប់នៅតែច្រើន ? ប្រទេសដែលឈរនៅលំដាប់ទី១ក្នុងតំបន់អាស៊ានគឺសិង្ហបុរី ដែលចាក់សរុបបាន ៧៩ភាគរយ។
- ០២ តុលា ២០២១ RFI ខេមរភាសា / RFI Khmer ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ចំនួនកូវីដ១៩ដែលឆ្លងប្រចាំថ្ងៃនៅកម្ពុជាបានបន្តធ្លាក់ចុះយ៉ាងគំហុក ពោលបានថយចុះពីជិត១០០០នាក់មកនៅតែរង្វង់២០០នាក់ក្នុងមួយថ្ងៃ។ ការដែលចំនួនអ្នកវិជ្ជមានកូវីដ១៩ប្រចាំថ្ងៃធ្លាក់ចុះបែបនេះ គឺបន្ទាប់ពីលោកប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ឈប់ការរាប់បញ្ចូលលទ្ធផលនៃការធ្វើតេស្តរហ័សរកកូវីដ១៩ ដែលអ្នកឆ្លងមានកម្រិតស្រាល ឬមិនចេញរោគសញ្ញា។លទ្ធផលធ្លាក់ចុះយ៉ាងគំហុកនៃចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃបែបនេះ បានញាំងឲ្យពលរដ្ឋជាច្រើននាំគ្នាភ្ញាក់ផ្អើល និងបានចូលទៅបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។ អ្នកខ្លះបញ្ចេញយោបល់ក្នុងន័យរីករាយ ដោយសារឃើញតួលេខថយចុះ ប៉ុន្តែអ្នកខ្លះទៀតសរសេរថា នេះជារឿងគួរឱ្យព្រួយបារម្ភទៅវិញទេ ខណៈតួលេខដែលក្រសួងប្រកាសថា ថយចុះនេះ គឺមិនបានរាប់បញ្ចូលអ្នកកើតជំងឺដែលមិនចេញរោគសញ្ញា និងអ្នកដែលទទួលលទ្ធផលវិជ្ជមាន តាមរយៈឧបករណ៍តេស្ដរហ័សនោះឡើយ។ ដូច្នេះពួកគេយល់ថាចំនួនអ្នកឆ្លងកូវីដ១៩ជាក់ស្ដែងអាចនៅតែច្រើនដដែល។យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកញ្ញា តាមរយៈសារជាសំឡេងតាមតេឡេក្រាមលោកបានថ្លែងថា នៅពេលនេះពលរដ្ឋខ្មែរគួរតែចេះសម្របខ្លួនក្នុងស្ថានភាពកូវីដ១៩ ដោយមិនចាំបាច់ធ្វើតេស្តរហ័សតទៀតនោះឡើយ ពីព្រោះវាធ្វើមានបញ្ហាដល់ច្រមុះដែលធ្វើតេស្តច្រើនដងពេក។ លោកបានបញ្ជាឲ្យអាជ្ញាធរសុខាភិបាលបញ្ឈប់ការតាមរុករកពលរដ្ឋនៅតាមភូមិ មកធ្វើតេស្តកូវីដ១៩ តាមរយៈការធ្វើតេស្ត(rapid tests)តទៅទៀត។ បទបញ្ជារបស់លោក ហ៊ុន សែន យ៉ាងដូច្នេះដោយសំអាងថា ពលរដ្ឋខ្មែរស្ទើរតែទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩រួចហើយ។ប៉ុន្តែអ្នកជំនាញវេជ្ជសាស្រ្ត ព្រមានថា កម្ពុជានឹងកាន់តែគ្រោះថ្នាក់ ប្រសិនបើការធ្វើតេស្តរហ័សរកជំកូវីដ១៩ត្រូវបានផ្អាក ខណៈការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ(Delta)កំពុងមានសន្ទុះខ្លាំង៕
- ០១ តុលា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣០ កញ្ញា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៣២នាក់ (ឆ្លងសហគមន៌: ១៨៧ និង នាំចូល: ៤៥) និងមានជាសះស្បេីយ #៥៥៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន # ១១២ ៨៨៣ នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០៣ ៣៨៣ នាក់ និង ស្លាប់ថ្មី #១៧នាក់ សរុប ស្លាប់ # ២ ៣៣៦ នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
- ០១ តុលា ២០២១Kosal Chumឃើញហើយក៏ហួសចិត្ត ចំពោះអ្នកនយោបាយអាមេរិក២.៣រូបបានស្នើច្បាប់មួយដែលគេហៅថា « ច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ថាជាការទូទាត់ថ្លៃបំផ្លាញសេរីភាពពលរដ្ឋខែ្មរ »។ ខ្ញុំយល់ថា ការធ្វើបែបនេះរបស់អ្នកនយោបាយអាមេរិក មិនខុសពីយកឈើស្រួចមកចាក់ស្នាមដំបៅពលរដ្ឋខ្មែរដែលបានជាសះជាង៤០ឆ្នាំហើយឲ្យចេញឈាមនិងឈឺចុកចាប់ឡើងវិញនោះទេ ព្រោះការឈឺចាប់ទាំងឡាយដែលអាមេរិកធ្លាប់បានធ្វើមកលើពលរដ្ឋខ្មែរពីអតីតកាលគឺនៅដិតជាប់ក្នុងអារម្មណ៍នៅឡើយទេ ។ ការទម្លាក់គ្រាប់បែករាប់លានតោនលើក្បាលខ្មែរ បំផ្លាញជីវិត បំផ្លាញទ្រព្យសម្បត្តិ មួយថ្ងៃៗនៅតែក្នុងលេណដ្ឋានដូចសត្វកណ្តុលនៅក្ន្ងងរូង តើទាំងនោះឬដែលហៅថា ជាការផ្តល់សេរីភាព ឬគិតគូដល់ពលរដ្ឋខ្មែរពីសំណាក់អាមេរិក ? ។ ដើម្បីបំពេញបំណងចង់បានកម្ពុជាចូលជាសមាជិកអង្គការរបស់ខ្លួន បានរុញស្ថានការណ៍កម្ពុជាឲ្យមានរដ្ឋប្រហារទម្លាក់សម្តេចឪ នាំសង្គ្រាមចូលកម្ពុជា ផ្តល់ឱកាសឲ្យខ្មែរក្រហមក្តោបអំណាចកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ ។ ចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាក្រោយឆ្នាំ១៩៧៩ និងបន្តជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាមិនចេះចប់ តើទាំងអស់នោះឬ ដែលពួកអ្នកនយោបាយអាមេរិកប៉ុន្មាននាក់ហ្នឹងគិតគូដល់ពលរដ្ឋខ្មែរ ? ។ មានតែប្រជាជនខ្មែរខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់ពីដំណើរជីវិតរស់នៅរបស់ខ្លួនចាប់តាំងពីកម្ពុជាមានសង្គ្រាម រហូតមកដល់មានសន្តិភាពបច្ចុប្បន្នកាលនេះហើយមានតែមនុស្សខ្មែរមួយចំនួនប៉ុណ្ណោះដែលបាត់បង់សេរីភាពក្រោមអំណាចច្បាប់របស់កម្ពុជាដោយអំពើល្មើសរបស់ពួកគេដោយសារតែការចាញ់បោកបម្រើសេនារ៉ូយោនយោបាយបំផ្លាញកម្ពុជាពីសំណាក់ពួកអ្នកនយោបាយអាមេរិកមួយចំនួនដែលជាមេបដិវត្តពណ៌ពិភពលោកតាមរយ:អាយ៉ងនយោបាយរបស់ខ្លួន ។ បច្ចុប្បន្ន ប្រជាជនខ្មែរមានសិទ្ធិសេរីភាពគ្រប់គ្រាន់មិនត្រូវបានបំផ្លាញដោយមន្ត្រីណាមួយនោះទេ លើកលែងតែជនល្មើសច្បាប់តែប៉ុណ្ណោះ ដែលបានច្បាប់អនុវត្តលើពួកគេ ។ ដូច្នេះ ច្បាប់នេះនឹងគ្មានអានុភាពមកលើកម្ពុជាឡើយ ទុកសម្រាប់តែបំពេញចិត្តមនុស្សខ្មែរមួយចំនួនដែលជាអាយ៉ងនយោបាយរបស់អស់លោក២.៣នាក់ដែលជាក្រុមបដិវត្តពណ៌ពិភពលោកហ្នឹងចុះ ។ ម្យ៉ាងទៀតច្បាប់នេះក៏គ្មានឥទ្ធិពលឲ្យព្រឹទ្ធសភាអាមេរិកយល់ស្របបានដែរ៕
- ០១ តុលា ២០២១ COMFREL ជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន វើល៍ ធែងឃើរ (World Tankers) ដែលជាម្ចាស់នាវាស្ត្រូវ៉ូឡូស មានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា ការអះអាងរបស់ភាគីកម្ពុជាដែលថា ប្រេងឆៅដែលផ្ទុកក្នុងនាវាត្រូវបានដឹកចេញដោយខុសច្បាប់នោះ ធ្វើឡើងដោយគ្មានមូលដ្ឋានផ្លូវច្បាប់ និងមិនសមរម្យ។ ក្រុមហ៊ុនដដែលសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញភស្តុតាងទៅកាន់ម្ចាស់នាវាដើម្បីគាំទ្រអំណះអំណាងថា ខ្លួនពិតជាម្ចាស់ប្រេងឆៅនៅលើនាវានោះឡើយ។ ភាគីក្រុមហ៊ុនដដែលថែមទាំងអំពាវនាវដល់អាជ្ញាធរឥណ្ឌូនេស៊ី កុំឱ្យបញ្ជូនអ្នកគ្រប់គ្រងនាវា និងក្រុមនាវិកត្រឡប់ទៅកម្ពុជា តាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាទៀតផង។ប្រភពrfa
- ០១ តុលា ២០២១ Angrut អង្រុត ព័ត៌មាន លោកបណ្ឌិតសេដ្ឋកិច្ច ទ្រី ភាព ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការវិនិយោគលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប ដោយបោះទុន ១៣០លានដុល្លារ វិនិយោគលើផ្ទៃដី១៤០ហិកតា សង់សណ្ឋាគារផ្កាយ៥ និងរីហ្សត..៕
- ០១ តុលា ២០២១ CHN Channel News ភ្នំពេញ៖ ឯកឧត្តទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្រាប់ទូតអាមេរិកប្រចាំកម្ពុជាថា បើទោះបីជូនដំណឹងហើយក៏ដោយ ក៏គ្មានក្រុមហ៊ុនអាម៉េរិកណា មកដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាទេ ប៉ុន្តែ បែរជាចោទកម្ពុជា ថាឱ្យតែក្រុមហ៊ុនចិន-កូរ៉េ មកសាងសង់ផ្លូវទៅវិញ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដោយឯកឧត្តមមានជំនួបពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នាពេលថ្មីៗនេះ ដោយឯកឧត្តម ស្នើសុំសហរដ្ឋអាម៉េរិក ជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីត្រួតពិនិត្យគុណភាពផ្លូវនៅកម្ពុជា។
- ០១ តុលា ២០២១ Khmer press ក្រសួងសាធារណការ គ្រោងកែច្បាប់ ដើម្បីផាកពិន័យរថយន្តដឹកធ្ងន់ បើកលើគន្លងផ្លូវខាងឆ្វេង
- ០១ តុលា ២០២១ Rasmei Kampuchea Daily អ្នកនាំពាក្យរដ្ឋាភិបាលជឿថាសេចក្តីស្នើច្បាប់របស់សភាជាន់ទាបអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួនយ៉ាងអយុត្តិធម៌នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ
- ០១ តុលា ២០២១ COMFREL ការអនុម័តសេចក្តីស្នើច្បាប់ ដែលមានទិសដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋសភាអាម៉េរិក បានទាញមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ឲ្យចេញមកបញ្ចេញមតិផ្សេងៗពីគ្នា។
- ០១ តុលា ២០២១ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សម្តែងការសោកស្តាយ ដែលរដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ ដែលផ្តល់លើការដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់កម្ពុជា។ លោក ចាត់ទុកសេចក្តីស្នើច្បាប់នេះ ថាជាការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើកម្ពុជា ហើយប្រាសចាកពីការពិតនៅកម្ពុជា ខណៈកម្ពុជា កំពុងប្រឹងប្រែងកសាងនីតិរដ្ឋ និងប្រជាធិបតេយ្យ។ លោក ហៅសេចក្ដីស្នើច្បាប់នេះ ថាជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាម៉េរិ ច។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹមថា៖«សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ លោកប្រធានាធិបតី ចូ បៃដិន នឹងតម្កល់មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពវិជ្ជមាន ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ»។
- ០១ តុលា ២០២១ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កំពុងដើរខុសនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោក មិនអាចដើរខុសនៅអាស៊ានទៀតនោះទេ។ លោក បន្តថា បើលោក ចូ បៃឌិន ដើរខុសទាំងពីរករណីនេះ វា គឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក។ ជាងនេះទៅទៀត ប្រធានរាជបណ្ឌិត្យសភារូបនេះ មើលឃើញថា កម្ពុជា ជាអ្នកសម្របសម្រួលធំណាស់ក្នុងតំបន់អាស៊ាន ដ្បិតកម្ពុជា នឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោក បន្ថែមថា មហាអំណាច កំពុងរត់ប្រណាំងគ្នាក្នុងភូមិសាស្ត្រនយោបាយ ហេតុនេះហើយ ប្រធានាធិបតីអាម៉េរិក មិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជា ថែមទាំងជាសម្ព័ន្ធមិត្តរបស់ចិននៅក្នុងអាស៊ានទៅទៀត។ លោក លើកជាទស្សនទានថា៖«សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់ សម្រាប់ជាកូនសោនយោបាយនៅក្នុងអាស៊ាន។ យើង ដឹងហើយថា នយោបាយរបស់សហរដ្ឋអាម៉េរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ាន ត្រូវសម្រេចចិត្តទៅលើកិច្ចការណាមួយ ដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាម៉េរិក ទាត់កម្ពុជាចោល រាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ»។
- ០១ តុលា ២០២១ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចំអកថា សេចក្តីស្នើច្បាប់ ដែលអនុម័តរដ្ឋសភាអាម៉េរិក មិនត្រឹមតែឥតប្រយោជន៍នោះទេ តែនឹងធ្វើឲ្យទំនាក់ទំនងនយោបាយការបរទេសរវាងកម្ពុជា និងអាម៉េរិក មានភាពល្អក់កករថែមមួយកំរឹតទៀត ក្នុងពេលដែលអាម៉េរិកកន្លងមក បានព្យាយាមចោទកម្ពុជាថា អនុញ្ញាតឲ្យចិន មានមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ លោក សួន សេរីរដ្ឋា ដែលធ្លាប់ធ្វើជាប្រធានគណបក្សនយោបាយដោយខ្លួនឯង និងធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា មិនចាញ់អ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិនោះ បង្ហាញគំនិតរបស់ខ្លួនថា៖«ច្បាប់ ដែលអនុម័តដោយសភាសហរដ្ឋអាម៉េរិក មិនមានប្រសិទ្ធិភាពអ្វីមកចាប់បង្ខំឲ្យ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ។ វា ជាការពិតហើយ ច្បាប់នោះ បានត្រឹមតែយកតម្កល់ទុកនៅបណ្ណាល័យក្នុងសហរដ្ឋអាម៉េរិក ទុកឲ្យកូនសិស្ស អ្នកស្រាវជ្រាវ អ្នកសិក្សា ចូលទៅអានតែប៉ុណ្ណោះ ដើម្បីបានដឹងថា ក្នុងមួយអាណត្តិសភាអាម៉េរិក បានធ្វើច្បាប់អ្វីខ្លះ»។
- ០១ តុលា ២០២១ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯណោះវិញ មិនបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកដូចគេឡើយ តែមតិរបស់លោក ធ្វើឡើងក្នុងក្រុមតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត។ លោក ជឿថា សេចក្តីស្នើច្បាប់នេះ នឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ។
- ០១ តុលា ២០២១ Chan Born ( August 02, 2021 @ Facebook) ខ្មែរ អាមេរិកកាំង៖ សមាជិកសភាអាមេរិក ៣ នាក់ទទួលបន្ទុកកិច្ចការកម្ពុជា បានធ្វើច្បាប់ដាក់ទណ្ឌកម្មលើកកម្ពុជា ច្បាប់នេះមានសុពលភាព ៥ឆ្នាំ/ម្តង--ធ្លាប់មានការសិក្សាថា ហេតុអ្វីបានជា ជនជាតិខ្មែរ នៅអាមេរិក អន់ខ្សោយបែបនេះ? ការសិក្សារកឃើញថា វៀតណាម ចិន ថៃ ឡាវ សុទ្ធតែ មនុស្សមានការសិក្សាខ្ពស់ មានជីវភាពធូរធារ ពេលទៅដល់ អាមេរិក ពួកគេមានឪកាសច្រើន ក្នុងការសិក្សា ការងារជំនួញ ជួយមាតុប្រទេស ខុសពីជនជាតិ កម្ពជា រសនៅតាមជំរុំព្រំដែន ក្រីក្រ គ្មានកម្រិតវប្បធម៍អ្វីឡើយ (ឬភាគ ០,១%) មុនបានទៅដល់អាមេរិក ប្រជាជនខ្មែរ ត្រូវហ្វឹកហាត់ ប្រើបង្គន់អនាម័យ និង ការប្រើទូរស័ព្ទ ៣ខែ ប្រឡងម្តង ខ្លះប្រឡង ៥ ដងមិនជាប់ផង ព្រោះ អត់ចេះទូរស័ព្ទ និង រកកន្លែង ចុចទឹកអត់ឃើញ ធ្លាប់តែ កិតជាមួយ មែកឈើ !ដោយការកត្តានេះ បានជា ជាង ២០ឆ្នាំ តែងតែមាន ច្បាប់ដាក់ទណ្ឌកម្មកម្ពុជា ត្រូវបរាជ័យ ព្រោះមេដឹកនាំអាមេរិក លោកយល់ ពី ភាពអវិជ្ជា របស់ ពលរដ្ឋខ្មែរ ...ជនជាតិគេ ទៅដល់បរទេស ងាកមកជួយស្រុកកំណើត ខុសពី ខ្មែរខ្លះដែលអវិជ្ជា ងាកមកចាក់សម្លាប់ខ្មែរថែម ៕
- ៣០ កញ្ញា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣០ កញ្ញា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៩៧៨នាក់ (ឆ្លងសហគមន៌: ៨៩៧ និង នាំចូល: ៨១) និងមានជាសះស្បេីយ #៦០៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១១២៦៥១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១០២៨២៧នាក់ និង ស្លាប់ថ្មី #១៧នាក់ សរុបស្លាប់ #២៣១៩នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
No comments:
Post a Comment