បទអត្ថាធិប្បាយៈ អាណាចក្រស្រីវិជ័យ គឺជាការ បកប្រែខុសរបស់ អ្នកប្រវត្តិសាស្រ្តខ្មែរ ដោយសារដ់ើមឡើយ តំបន់ ឧបទ្វីបម៉ាឡេ សេណាសេរីម នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ ខ្មែរ និង មន ដែល កាន់សាសនាព្រាហ្មណ៍ សាសនាព្រះពុទ្ធ។ ក្រោមក តំបន់់នេះ ចូលរណបជាមួយ អាណាចក្រជ្វា មកពី ឥណ្ឌូនេស៊ី រួច ដូរឈ្មោះពី ស្រីវិជ័យទៅជា ស្រីវិជ័យជ្វា។
ផែនទី អាណាចក្រទាំង ៨ សម័យ បុរាណ
ផែនទី ភូមិសាស្រ្តនយោបាយ ចក្រភព ៨ ជុំវិញ មហានគរ
ប្រភពទី ១
ស្រីវិជ័យ ពីក្នុងអតីតដែនដីអាណាចក្រ ហ្វូ-ណន នៅជ្រោយម៉ាឡាយូ។
ផែនទី ម៉ាឡេស៊ី សព្វថ្ងៃ
បច្ចុប្បន្នភាពផែនទី ម៉ាឡេស៊ី
ក្នុងអត្ថបទនេះ គឺនិយាយអំពីកំណរកំណើតនៃអាណាចក្រស្រីវិជ័យ នៅជ្រោយម៉ាឡាយូ ក៏ស្ថិតនៅក្នុង សម័យរុងរឿង ថ្កើងថ្កានបំផុត របស់អាណាចក្រហ្វូ-ណន ហើយក៏បានគ្របដណ្តប់លើជ្រោយម៉ាឡាយូនេះផងដែរ។ ហើយបច្ចុប្បន្ន ត្រូវបានប្រទេសឥណ្ធូនេស៊ី និងម៉ាឡេស៊ី ពុះហែកជាពីរ។អត្ថបទនេះ គឺបាននិយាយអំពី ជ្វា Java ដោយ លោកហ្វែងលូស។
ងាកទៅប៉ែកខាងសមុទ្រនៅប៉ែកខាងត្បូងអាណាចក្រខ្មែរ គេឃើញមានអាណាចក្រដ៏ធំមួយ គឺអាណាចក្រស្រីវិជ័យ (Srivijaya) របស់ពួកម៉ាឡេ ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មានដែនដីគ្របដណ្តប់រហូតទៅដល់ កោះជ្វា (Java) កោះបរណេអូ (Borneo) និងម៉ាឡាកា នៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ ពោលគឺ ពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេសព្វថ្ងៃ។ នៅអំឡុងសតវត្សរ៍ទី១៣ អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរ ហើយក្រោយមកទៀត ជានគរចំណុះរបស់នគរសុខោទ័យរបស់សៀម។ នៅដើមសតវត្សរ៍ទី១៥ អាណាចក្រស្រីវិជ័យត្រូវដួលរលំ ហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា។
បើតាមការស្រាវជ្រាវ បានបង្ហាញថា ឈ្មោះ ជីតុ (Chi tu) ឬអាណាចក្រ ជីតុ ដែលស្ថិតនៅបណ្តោយនៃជ្រោយមល៉ាយូ(ម៉ាឡាយូ) មានតាំងតែពីសន្តតិវង្សសួយ (Sui) នាសម័យនគរភ្នំម្ល៉េះ។ ព្រោះថា វាជាភាគមួយនៃទឹកដីរបស់អាណាចក្រភ្នំ។ រីឯអាណាចក្រស្រីវិជ័យវិញ ឬ Shilifoshi មានវត្តមានត្រឹមតែនៅសម័យសន្តតិវង្សថាំង(Tang) តែប៉ុណ្ណោះ។ មួយវិញទៀត ដោយយោងលើព័ត៌មានស្តីពីហ្វូ-ណន ក្នុងច្បាប់ ចេនឡា ហ្សួន (Zhenla Zhuan) និង ជីតុ ហ្សួន (Chitu Zhuan) យើងដឹងថា អាណាចក្រជីតុ គឺជា “មែកធាងមួយទៀតនៃហ្វូ-ណន” ឬក៏អាណាចក្រជីតុ ដើមឡើយជាមែកធាងរបស់ហ្វូ-ណន។
អាណាចក្រស្រីវិជ័យ (ឥណ្ឌូនេស៊ី: Sriwijaya; ម៉ាឡេ: Sri Vijaya:131 គឺជាអាណាចក្រថាឡាសសូក្រេទីករបស់ពុទ្ធសាសនាម៉ាឡេ ផ្អែកលើកោះស៊ូម៉ាត្រា (នៅឥណ្ឌូនេស៊ីសម័យទំនើប) ដែលមានឥទ្ធិពលជាច្រើនរបស់អាស៊ីអាគ្នេយ៍ អាណាចក្រស្រីវិជ័យជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការពង្រីកពុទ្ធសាសនាពីសតវត្សទី ៧ ដល់សតវត្សទី ១២ នៃ គ.ស. អាណាចក្រស្រីវិជ័យគឺជាអាណាចក្របង្រួបបង្រួមដំបូងគេដែលគ្រប់គ្រងប្រជុំកោះម៉ាឡេ[ ការងើបឡើងរបស់អាណាចក្រស្រីវិជ័យគឺស្របទៅនឹងការបញ្ចប់របស់សម័យកាលរបស់សមុទ្រម៉ាឡេ ដោយសារតែទីតាំង រដ្ឋដែលធ្លាប់មានអំណាចមួយនេះបានបង្កើតបច្ចេកវិទ្យាស្មុគស្មាញដោយប្រើប្រាស់ធនធានសមុទ្រ លើសពីនេះទៀត សេដ្ឋកិច្ចរបស់ខ្លួនបានពឹងផ្អែកជាលំដាប់លើពាណិជ្ជកម្មដែលរីកចម្រើនក្នុងតំបន់ ដូច្នេះការប្រែក្លាយវាទៅជាសេដ្ឋកិច្ចផ្អែកលើទំនិញកិត្យានុភាព
ឈ្មោះ ជីតុ (Chi tu) ឬអាណាចក្រ ជីតុ ដែលស្ថិតនៅបណ្តោយនៃជ្រោយមល៉ាយូ(ម៉ាឡាយូ) មានតាំងតែពីសន្តតិវង្សសួយ (Sui) នាសម័យនគរភ្នំម្ល៉េះ។ ព្រោះថា វាជាភាគមួយនៃទឹកដីរបស់អាណាចក្រភ្នំ។ រីឯអាណាចក្រស្រីវិជ័យវិញ ឬ Shilifoshi មានវត្តមានត្រឹមតែនៅសម័យសន្តតិវង្សថាំង(Tang) តែប៉ុណ្ណោះ។ មួយវិញទៀត ដោយយោងលើព័ត៌មានស្តីពីហ្វូ-ណន ក្នុងច្បាប់ ចេនឡា ហ្សួន (Zhenla Zhuan) និង ជីតុ ហ្សួន (Chitu Zhuan) យើងដឹងថា អាណាចក្រជីតុ គឺជា “មែកធាងមួយទៀតនៃហ្វូ-ណន” ឬក៏អាណាចក្រជីតុ ដើមឡើយជាមែកធាងរបស់ហ្វូ-ណន។ (Ishizawa, Y. 2007. “Etude critique sur la Chronique du Zhenla de lì Histoire des Sui”, in Manuel dì –pigraphie du Cambodge, vol 1. Paris, EFEO)។
តាមប្រសាសន៍របស់លោក អ៊ីហ្ស៊ីហ្សាវ៉ា “អាណាចក្រជីតុគួ (Chituguo) ដោយផ្អែកលើទំហំទឹកដី គឺជាប្រទេសដែលធំជាងគេក្នុងចំណោមប្រទេសនានានៃភូមិភាគសមុទ្រខាងត្បូង (. . .) ។
ចំណែកលោក គុវ៉ាតា បានពន្យល់អំពី ស្រីវិជ័យ ដោយពឹងផ្អែកទៅលើមូលដ្ឋានរឹងមាំបីគឺ៖
១-លោកអគ្គរាជទូតចិន ឈ្មោះ ចាង ជុន (Chang Jun) ធ្វើដំណើរតាមឆ្នេរសមុទ្រម៉ាឡេ
២-ឈ្មោះ ជីតុ បានលេចធ្លោឡើងតាំងតែពីក្នុងសន្តតិវង្សសួយមកម្ល៉េះ (រីឯ)
៣-ឈ្មោះ ស្ស៊ីលីហ្វូស្សី ទើបតែមាននៅសម័យថាំងទេ។
ការអធិប្បាយនៃទីតាំងជុំវិញប្រទេសនេះ ដូចនឹងអ្វីដែលគេបានសង្កេតនៅអាណាចក្រស្ស៊ីលីហ្វូស្សី (ស្រីវិជ័យ)”។ (Cf. Kuwata, R. 1929, “Etude sur la Chitu”, The Reports of the Oriental Society, vol. 9)។
យ៉ាងណាមិញ លោក យ៉ាម៉ាម៉ូតុ ក៏ឯកភាពនិងទស្សនៈនេះដែរ ដោយលោកបានបញ្ជាក់ថា នាសម័យរុងរឿង ថ្កើងថ្កានបំផុត អាណាចក្រហ្វូ-ណន បានគ្របដណ្តប់លើជ្រោយម៉ាឡាយូទាំងមូលផងដែរ។
សូមរំឮកថា ជាផ្នែកមួយនៃសមន្តរាជរបស់នគរភ្នំ អាណាចក្រជីតុគួ បានបញ្ជូនទូតទៅចិន នាឆ្នាំ ៦០៧, ៦០៨ និង ៦០៩ ដែលត្រូវជាឆ្នាំទី ៣, ៤ និង ៥ ដាយេ (Daye) ហើយនោះគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ ព្រោះថា ការបើកទំព័រថ្មីនៃទំនាក់ទំនងរវាងចិន-ខ្មែរ ដែលបញ្ជាក់តាមរយៈការបញ្ជូនលោក ចាង ជុន និង លោក វ៉ាំង ជុនហ្សេង (Wang Junzheng) ទៅកាន់ហ្វូ-ណន ដោយចៅអធិរាជ យ៉ាងឌី នៅឆ្នាំ ៦០៧។
ជាទូទៅ យើងបានដឹងថា ថ្វីត្បិតតែភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ដែលមានឈ្មោះថា ហ្វូ-ណន មានទំហំដ៏មហាធំធេងត្រូវបានបំព្រួញ ដោយកត្តាប្រវត្តិសាស្ត្រក៏ដោយ ក៏ប៉ុន្តែវិសាលភាពនៃដែនដីខ្មែរត្រូវបានកត់ត្រាទុកដោយកាលប្បប្រវត្តិចិន តាំងពីដើមសម័យប្រវត្តិសាស្ត្រម្ល៉េះ។
មួយវិញទៀត បុព្វការីជនខ្មែរក៏បានបន្សល់ទុក នៅលើទឹកដីនៃរដ្ឋថ្មីមួយចំនួន ដែលត្រូវបានកកើតឡើងលើទឹកដីចាស់ របស់រដ្ឋភ្នំ នូវស្លាកស្នាមវប្បធម៌បុរាណដ៏ច្រើនសន្ធឹកសន្ធាប់ អំឡុងស.វទី១ និងទី៦ នៃគ.ស.។ ដោយសារតែវិសាលភាពផ្នែកភូមិសាស្ត្រជាប្រវត្តិសាស្ត្រនេះហើយ ទើបមតិមួយបានចោទសួរថា តើរដ្ឋស្រីវិជ័យ ដ៏មហារុងរឿងថ្កើងថ្កាន ចាប់តាំងពីស.វទី៧មក ត្រូវបានកកើតឡើងនៅលើទឹកដីរបស់ហ្វូ-ណន ដែរឬទេ ?
តើនរណាគឺជាព្រះរាជាណាចក្រស្រីវិជ័យ, ទៅណាបាត់ហើយ?
កំណើតនៃអាណាចក្រ ស្រីវិជ័យ ពីក្នុងអតីតដែនដីអាណាចក្រ ហ្វូ-ណន នៅ ជ្រោយម៉ាឡាយូ
ក្នុងអត្ថបទនេះ គឺនិយាយអំពីកំណរកំណើតនៃអាណាចក្រស្រីវិជ័យ នៅជ្រោយម៉ាឡាយូ ក៏ស្ថិតនៅក្នុង សម័យរុងរឿង ថ្កើងថ្កានបំផុត របស់អាណាចក្រហ្វូ-ណន ហើយក៏បានគ្របដណ្តប់លើជ្រោយម៉ាឡាយូនេះផងដែរ។ ហើយបច្ចុប្បន្ន ត្រូវបានប្រទេសឥណ្ធូនេស៊ី និងម៉ាឡេស៊ី ពុះហែកជាពីរ។អត្ថបទនេះ គឺបាននិយាយអំពី ជ្វា Java ដោយ លោកហ្វែងលូស។
ងាកទៅប៉ែកខាងសមុទ្រនៅប៉ែកខាងត្បូងអាណាចក្រខ្មែរ គេឃើញមានអាណាចក្រដ៏ធំមួយ គឺអាណាចក្រស្រីវិជ័យ (Srivijaya) របស់ពួកម៉ាឡេ ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មានដែនដីគ្របដណ្តប់រហូតទៅដល់ កោះជ្វា (Java) កោះបរណេអូ (Borneo) និងម៉ាឡាកា នៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ ពោលគឺ ពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេសព្វថ្ងៃ។ នៅអំឡុងសតវត្សរ៍ទី១៣ អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរ ហើយក្រោយមកទៀត ជានគរចំណុះរបស់នគរសុខោទ័យរបស់សៀម។ នៅដើមសតវត្សរ៍ទី១៥ អាណាចក្រស្រីវិជ័យត្រូវដួលរលំ ហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា។
បើតាមការស្រាវជ្រាវ បានបង្ហាញថា ឈ្មោះ ជីតុ (Chi tu) ឬអាណាចក្រ ជីតុ ដែលស្ថិតនៅបណ្តោយនៃជ្រោយមល៉ាយូ(ម៉ាឡាយូ) មានតាំងតែពីសន្តតិវង្សសួយ (Sui) នាសម័យនគរភ្នំម្ល៉េះ។ ព្រោះថា វាជាភាគមួយនៃទឹកដីរបស់អាណាចក្រភ្នំ។ រីឯ អាណាចក្រស្រីវិជ័យវិញ ឬ Shilifoshi មានវត្តមានត្រឹមតែនៅសម័យសន្តតិវង្សថាំង(Tang) តែប៉ុណ្ណោះ។ មួយវិញទៀត ដោយយោងលើព័ត៌មានស្តីពីហ្វូ-ណន ក្នុងច្បាប់ ចេនឡា ហ្សួន (Zhenla Zhuan) និង ជីតុ ហ្សួន (Chitu Zhuan) យើងដឹងថា អាណាចក្រជីតុ គឺជា “មែកធាងមួយទៀតនៃហ្វូ-ណន” ឬក៏អាណាចក្រជីតុ ដើមឡើយជាមែកធាងរបស់ហ្វូ-ណន។ (Ishizawa, Y. 2007. “Etude critique sur la Chronique du Zhenla de lì Histoire des Sui”, in Manuel dì –pigraphie du Cambodge, vol 1. Paris, EFEO)។
តាមប្រសាសន៍របស់លោក អ៊ីហ្ស៊ីហ្សាវ៉ា “អាណាចក្រជីតុគួ (Chituguo) ដោយផ្អែកលើទំហំទឹកដី គឺជាប្រទេសដែលធំជាងគេក្នុងចំណោមប្រទេសនានានៃភូមិភាគសមុទ្រខាងត្បូង (. . .) ។ ចំណែកលោក គុវ៉ាតា បានពន្យល់អំពី ស្រីវិជ័យ ដោយពឹងផ្អែកទៅលើមូលដ្ឋានរឹងមាំបីគឺ៖ ១-លោកអគ្គរាជទូតចិន ឈ្មោះ ចាង ជុន (Chang Jun) ធ្វើដំណើរតាមឆ្នេរសមុទ្រម៉ាឡេ។ ២-ឈ្មោះ ជីតុ បានលេចធ្លោឡើងតាំងតែពីក្នុងសន្តតិវង្សសួយមកម្ល៉េះ (រីឯ) ។ ៣-ឈ្មោះ ស្ស៊ីលីហ្វូស្សី ទើបតែមាននៅសម័យថាំងទេ។
Image result for Srivijaya empire
ការអធិប្បាយនៃទីតាំងជុំវិញប្រទេសនេះ ដូចនឹងអ្វីដែលគេបានសង្កេតនៅអាណាចក្រស្ស៊ីលីហ្វូស្សី (ស្រីវិជ័យ)”។ (Cf. Kuwata, R. 1929, “Etude sur la Chitu”, The Reports of the Oriental Society, vol. 9)។
យ៉ាងណាមិញ លោក យ៉ាម៉ាម៉ូតុ ក៏ឯកភាពនិងទស្សនៈនេះដែរ ដោយលោកបានបញ្ជាក់ថា នាសម័យរុងរឿង ថ្កើងថ្កានបំផុត អាណាចក្រហ្វូ-ណន បានគ្របដណ្តប់លើជ្រោយម៉ាឡាយូទាំងមូលផងដែរ។
សូមរំឮកថា ជាផ្នែកមួយនៃសមន្តរាជរបស់នគរភ្នំ អាណាចក្រជីតុគួ បានបញ្ជូនទូតទៅចិន នាឆ្នាំ ៦០៧, ៦០៨ និង ៦០៩ ដែលត្រូវជាឆ្នាំទី ៣, ៤ និង ៥ ដាយេ (Daye) ហើយនោះគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ ព្រោះថា ការបើកទំព័រថ្មីនៃទំនាក់ទំនងរវាងចិន-ខ្មែរ ដែលបញ្ជាក់តាមរយៈការបញ្ជូនលោក ចាង ជុន និង លោក វ៉ាំង ជុនហ្សេង (Wang Junzheng) ទៅកាន់ហ្វូ-ណន ដោយចៅអធិរាជ យ៉ាងឌី នៅឆ្នាំ ៦០៧។
ជាទូទៅ យើងបានដឹងថា ថ្វីត្បិតតែភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ដែលមានឈ្មោះថា ហ្វូ-ណន មានទំហំដ៏មហាធំធេងត្រូវបានបំព្រួញ ដោយកត្តាប្រវត្តិសាស្ត្រក៏ដោយ ក៏ប៉ុន្តែវិសាលភាពនៃដែនដីខ្មែរត្រូវបានកត់ត្រាទុកដោយកាលប្បប្រវត្តិចិន តាំងពីដើមសម័យប្រវត្តិសាស្ត្រម្ល៉េះ។
មួយវិញទៀត បុព្វការីជនខ្មែរក៏បានបន្សល់ទុក នៅលើទឹកដីនៃរដ្ឋថ្មីមួយចំនួន ដែលត្រូវបានកកើតឡើងលើទឹកដីចាស់ របស់រដ្ឋភ្នំ នូវស្លាកស្នាមវប្បធម៌បុរាណដ៏ច្រើនសន្ធឹកសន្ធាប់ អំឡុងស.វទី១ និងទី៦ នៃគ.ស.។ ដោយសារតែវិសាលភាពផ្នែកភូមិសាស្ត្រជាប្រវត្តិសាស្ត្រនេះហើយ ទើបមតិមួយបានចោទសួរថា តើរដ្ឋស្រីវិជ័យ ដ៏មហារុងរឿងថ្កើងថ្កាន ចាប់តាំងពីស.វទី៧មក ត្រូវបានកកើតឡើងនៅលើទឹកដីរបស់ហ្វូ-ណន ដែរឬទេ ?
បើនិយាយម្យ៉ាងទៀត តើទីតាំងនៃទីក្រុងស្រីវិជ័យនេះ ដែលត្រូវនឹងពាក្យចិនថា Shilifoshi នោះគឺជាទឹកដីរបស់ហ្វូ-ណន ឬក៏ជារបស់ជនជាតិម៉ាឡេ (ម៉ាឡេយូ / មល៉ាយូ) ?។
មុននឹងឈានទៅដល់ ការឆ្លើយតបនឹងមតិ ដែលបានលើកឡើងនេះ គប្បីដឹងពីប្រវត្តិសាស្ត្រដើមរបស់ទឹកដីហ្វូ-ណនជាមុនសិន។ ចំពោះបញ្ហានេះ កាលប្បប្រវត្តិចិន ជីតុគួ របស់លោក ចាងជុន បានបញ្ជាក់ប្រាប់ថា មួយភាគធំនៃទឹកដីនៅជ្រោយ មលយូ (ម៉ាឡាយូ) ព្រមទាំងភូមិភាគខាងត្បូងនៃប្រទេសថៃ និងផែនដីកម្ពុជាក្រោម ម្តុំអូកែវ O’c Eo បច្ចុប្បន្ន ដែលមានរាជធានីអង្គរបុរី នៅខេត្តតាកែវសព្វថ្ងៃនេះ គឺជាទឹកដីរបស់ហ្វូ-ណន ឬនគរភ្នំ នេះហើយ។
នៅក្នុងបរិបទភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់នគរហ្វូ-ណននេះផងដែរ ដែលស្ថិតក្រោមឥទ្ធិពលឥណ្ឌា ក៏បានឃើញនូវស្លាកស្នាមវប្បធម៌ជាបុរាណវត្ថុជាច្រើន ចាប់តាំងពីឆ្នាំ ២០០នៃគ.ស.។ ប៉ុន្តែ ពុំទាន់មានប្រាង្គប្រាសាទ ឬសំណង់ស្ថាបត្យកម្មអ្វីធំដុំធ្វើអំពីឥដ្ឋ ឬថ្មនៅឡើយ។ បន្ទាប់ពីឥណ្ឌូរូបនីយកម្ម និងបដិមាកម្មធ្វើអំពីថ្ម និងឥដ្ឋមក ទើបមានប្រាង្គប្រាសាទវត្តអារ៉ាម និងចម្លាក់ព្រះអាទិទេពបែបព្រាហ្មណ៍និយម និងពុទ្ធនិយមមួយចំនួន។
សូមបញ្ជាក់ថា នាគ្រាបឋមនៃប្រវត្តិសាស្ត្រ បុរាណវត្ថុនៅតាមស្ថានីយ៍មួយចំនួននៃហ្វូ-ណន មុនស្រីវិជ័យ មុនទ្វារវតី និងមុនចេនឡា បានបញ្ជាក់ឲ្យឃើញថា បុព្វការីជនខ្មែរជំនាន់នោះបានមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយឥណ្ឌា ចិន ឥណ្ឌូនេស៊ី និងប្រទេសមេឌីទែរ៉ានេ យ៉ាងប្រាកដ។ ស្ថានីយប្រវត្តិសាស្ត្រទាំងនោះ មានជាអាទិ អូកែវ អង្គរបុរី អ៊ូថង ចាន់សែន នៅភូមិភាគកណ្តាលនៃប្រទេសថៃបច្ចុប្បន្ន និងនគរបឋមជាដើម ដែលស្ថិតក្នុងអំឡុងស.វទី៣ ទី៤ និងទី៥ មុនរដ្ឋទ្វារវតី ដែលជារដ្ឋរបស់មន និងចេនឡាកកើត ទៅទៀត។ នៅពេលនេះហើយ ក៏មានការលេចធ្លោឡើងនូវរដ្ឋខ្មែរដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងតាមលំនាំបែបបទនៃសង្គមឥណ្ឌា។
ជារួមតាមរយៈសំណេរចិន និងទិន្នន័យខាងបុរាណវិទ្យា បានបង្ហាញថាហេដ្ឋារចនាសម្ព័ន្ធនយោបាយ នាជំនាន់នោះ មានភាពរឹងមាំឡើងជាលំដាប់។ នៅពេលក្រោយមកទៀត ពោលគឺចាប់តាំងពីស.វទី៧ ក៏មានការបង្កើតរដ្ឋស្រីវិជ័យឡើង និងរដ្ឋមនទ្វារវតី នៅលើទឹកដីចាស់របស់ហ្វូ-ណន ដែលជារបស់បុព្វបុរសខ្មែរនាសម័យមុន។ សូមរំឮកផងដែរថា នៅលើទឹកដីលាវបច្ចុប្បន្ន នៅម្តុំចម្ប៉ាសាក់ ក៏មានស្លាកស្នាមវប្បធម៌នគរភ្នំ និងចេនឡាផងដែរ។
គួររំលឹកថា នៅឆ្នាំ ៦៧១ បេសកជនចិនឈ្មោះ អ៊ីជិញ បានមកដល់ស៊ូម៉ាត្រា ហើយលោកក៏បានពិពណ៌នាអំពីភាពរុងរឿង ថ្កើងថ្កាននៃនគរស្រីវិជ័យដែលជារបស់ម៉ាឡេ។ ការលេចធ្លោរដ្ឋស្រីវិជ័យ នៅស៊ូម៉ាត្រា ពុំមានអ្វីចម្លែកនោះទេ ដោយគ្រាន់តែជនជាតិម៉ាឡេ ដូចខ្មែរបានអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធនយោបាយឥណ្ឌា ដូចដែលខ្មែរបានធ្វើតាមគំនិតយល់ឃើញរបស់ខ្លួនសមស្របតាមតម្រូវការរបស់មនុស្សនាជំនាន់នោះ សម្រាប់អភិវឌ្ឍន៍សង្គមជាតិរបស់ខ្លួន តាមលំនាំឥណ្ឌា។
រីឯតំបន់នៅភាគខាងជើងនៃស៊ូម៉ាត្រា បើតាមការស្រាវជ្រាវថ្មីៗនេះ ដែលស្ថិតក្នុងបង្គោលខណ្ឌសីមារបស់ហ្វូ-ណន គឺមានការលូតលាស់យ៉ាងខ្លាំង ក្នុងរជ្ជកាលរបស់ស្តេចខ្មែរ នាមហ្វានចេម៉ាន រវាងឆ្នាំ ២២៥ និង ២៣០ នៃគ.ស.។ នេះបើយោងលើកំណត់ហេតុរបស់ជូយិញ និងកាំងថៃ ដែលបានមកដល់ហ្វូ-ណន។
មួយវិញទៀត យើងក៏បានសង្កេតឃើញថា បុរាណវិទ្យានៃព្រះរាជាណាចក្រស្រីវិជ័យ ដែលត្រូវកកើតឡើងក្នុងអំឡុងស.វទី៧នៃគ.ស. ក្រោយពីការបែកបាក់នៃហ្វូ-ណន នោះមានលក្ខណៈខុសប្លែកពីសម័យមុនៗ ទាំងលក្ខណៈនៃចម្លាក់ទាំងនិមិត្តរូប និងរូបភាព។ ឈរលើលទ្ធផលនៃការវិភាគលើការសិក្សាប្រៀបធៀបនូវស្លាកស្នាមវប្បធម៌បុរាណ យើងអាចសន្និដ្ឋានបានថា សមទ្ធិកម្មមុនស.វទី៧ នៅស៊ូម៉ាត្រា ដែលជាតំបន់យុទ្ធសាស្ត្រក្នុងឋានៈជាផ្លូវត្រឡែងកែង ពុំមែនសុទ្ធសឹងតែកើតឡើងក្នុងសម័យកាលតែមួយនោះទេ។ មួយវិញទៀត រចនាប័ថ្មសិល្បៈពុំមានលក្ខណៈបន្តវេនពីសម័យកាលមួយទៅសម័យកាលមួយទៀតដែរ ពីព្រោះតែមានការប្រែប្រួលផ្នែកភូមិសាស្ត្រ និងនយោបាយក្នុងតំបន់នេះ។
សូមបញ្ជាក់ថា សិលាចារឹកម៉ាឡេដំបូងបង្អស់នៅស្រីវិជ័យ គឺសិលាចារឹក កេឌូកាន ប៊ូគិត ត្រូវបានចារឡើងនៅចុងស.វទី៧។ រីឯការរីកដុះដាលនៃក្រុងនានា ត្រូវបានសាងសង់ឡើងចាប់តាំងពីស.វទី១នៃគ.ស.។ ទន្ទឹមនឹងនេះ គេក៏បានជួបប្រទះសិលាចារឹកពីរផ្ទាំងចុងក្រោយទៀត នៅលីគោរ នៃភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ចារឡើងនៅស.វទី៨ ដែលមាននិយាយដល់ទីក្រុងស្រីវិជ័យ។ វត្តមាននៃពុទ្ធបដិមា ដូចករណីចម្លាក់ពុទ្ធអង្គមួយ មកពីប៊ូគិត សេគុនតាង ក្បែររាជធានី ប៉ាឡេមបាង ឥទ្ធិពលអមរ៉ាវតី ក៏ជាមូលដ្ឋានដ៏រឹងមាំបង្ហាញថា ភូមិភាគនេះធ្លាប់មានទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ជាមួយឥណ្ឌា រវាងស.វទី៥ និងទី៦យ៉ាងប្រាកដ។ មុននេះបន្តិច រវាងស.វទី៣ និងទី៥ គេក៏បានឃើញនូវចម្លាក់មួយចំនួន បែបរបបព្រាហ្មណ៍និយម ដូចជាព្រះវិស្ណុ នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ នៅខេត្តសុរ៉ាតថានី ឆ្លុះបញ្ចាំងនូវឧត្តមភាពនៃព្រហ្មញ្ញសាសនា។
ភស្តុតាងខាងបុរាណវិទ្យាទាំងនោះ បានឲ្យយើងដឹងថា មុនការបង្កើតស្រីវិជ័យ មានវត្តមានរបស់ក្រុងរួចមកហើយនៅទីនោះ។ ចំពោះបញ្ហានេះដូចបានបញ្ជាក់រួចមកហើយនៅខាងលើ គឺកាលប្បវត្តិចិន ក៏បានផ្តល់ឲ្យយើងដឹងនូវព័ត៌មានស្របគ្នាផងដែរ។ ប៉ុន្តែក្រៅពីស្លាកស្នាមវប្បធម៌ហ្វូ-ណន យើងក៏ត្រូវកត់សម្គាល់ផងដែរនូវរចនាប័ថ្មស្រីវិជ័យ ដែលបានទទួលឥទ្ធិពលយ៉ាងក្រាស់ក្រែល ពីសិល្បៈឥណ្ឌូនេស៊ី ជាពិសេសកោះជ្វា មានក្ខណៈដូចគ្នាទៅនឹងសិល្បៈនៅភូមិភាគខាងត្បូងនៃប្រទសថៃបច្ចុប្បន្ន ដែលពីមុនស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ស្រីវិជ័យ ឬក៏តំបន់ផ្សេងៗទៀតស្ថិតនៅខាងជើងស៊ូម៉ាត្រា ដូចជាខេត្តបាដាង ឡាវាសជាដើម។
ព្រះរាជាណាចក្រស្រីវិជ័យ បានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងរវាងស.វទី៧ ដល់ស.វទី១៥នៃគ.ស. និងការបញ្ចប់ទៅវិញ។ គឺក្នុងបរិបទនេះហើយ ដែលយើងអាចឃើញវត្តមានរបស់កាក់នៃនគរស្រីវិជ័យមួយចំនួន នៅទីក្រុងអង្គរបុរី កំពង់ផែអូកែវ នៅតាមទីក្រុងមួយចំនួននៅឈូងសមុទ្រសៀមសព្វថ្ងៃ ដែលជាសក្ខីកម្មនៃទំនាក់ទំនងនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច រវាងនគរស្រីវិជ័យ និងនគរខ្មែរ។
ចំណុចជាវិជ្ជមានមួយទៀត ដែលគប្បីយើងត្រូវលើកមកនិយាយនៅទីនេះគឺថា ពាក្យជ្វា Java ក្នុងបរិបទភូមិសាស្ត្រ វប្បធម៌ នាសម័យចេនឡា មិនមែនសំដៅទៅលើជនជាតិ ឬក៏ប្រទេសជ្វានៅឥណ្ឌូនេស៊ី នៅម៉ាឡេស៊ី ឬក៏ប្រទេសចម្ប៉ា ដែលមានខ្សែស្រឡាយរួមនិងស្រុកជ្វានោះទេ។ ការស្រាវជ្រាវថ្មីរបស់លោក ហ្វែងលូស បានបង្ហាញថា ឈ្មោះជ្វា គឺជាឈ្មោះរបស់ជនជាតិខ្មែរ ព្រមទាំងជាឈ្មោះរបស់អាណាចក្រចេនឡាគោក ហើយក៏ជាអតីតឈ្មោះរបស់ទីក្រុងហ្លួងប្រាបាង (ព្រះបង) ផងដែរ ស្ថិតនៅភូមិភាគខាងជើងនៃប្រទេសលាវបច្ចុប្បន្ន។ ដូចនេះ ការដែលគេជឿថា ព្រះបាទជ័យវរ្ម័នទី២ បានយាងចេញពីប្រទេស មឡាយូ ដូចដែលផែនទី Google បានគូសបញ្ជាក់ គឺមិនមានភាពត្រឹមត្រូវទេ៕
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ១៨៥០
ផែនទី ចក្រភព ស្រីវីរជ្វា បុរាណ
ឆ្នាំដំបូងនៃការ កកើតរដ្ឋ ស្រីវីរជ្វា
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ១៦៧១
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ 707
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ៨៣០
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ៧៤៩
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ៨៨០
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ១៨៥០
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ 707
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ១៨៥០
ផែនទី ចក្រភព ស្រីវីរជ្វា ឆ្នាំ ១០២៥ ជាឆ្នាំបញ្ចប់នៃ អាណាចក្រ ស្រីវីរជ្វា
ផែនទី ចក្រភពចក្រភព ឥណ្ឌា និង ចិន ប្រកួតប្រជែង ឧត្តមភាពយោធាក្នុង តំបន់ ឥណ្ឌូ ចិន
ផែនទី ចក្រភពចក្រភព ឥណ្ឌា និង ចិន ប្រកួតប្រជែង ឧត្តមភាពយោធាក្នុង តំបន់ ឥណ្ឌូ ចិន
No comments:
Post a Comment