Monday, August 3, 2020

លោក រៀល ខេមរិន្ធ

មកដល់​ពេល​នេះ​ រឿង​អាស្រូវ​ថ្មី​មួយ​ទៀត​​​ត្រូវ​បាន​​​​​ហែក​កេរ្តិ៍​ និង​​ញាំញ៉ី​​​នៅក្នុង​គណបក្ស​​សង្គ្រោះជាតិ​ម្តងទៀត​ហើយ​ ​​​ដោយ​សារ​​តែទំនាស់​ផល​ប្រយោជន៍​​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​នេះ​ ជាមួយ​​​សកម្មជន​គាំទ្រ​របស់​ខ្លួន​​​។​ តំណាងរាស្រ្ត រៀល ខេមរិន្រ្ទ ត្រូវបានគេប្តឹងចោទប្រកាន់​ទៅ​កាន់​អង្គភាព​​ប្រឆាំង​​អំពើ​​ពុករលួយ​ (ACU) ពីបទកេងប្រវ័ណ្ឌប្រាក់៥៥,០០០ ដុល្លារអាមេរិក ​ពីការ​រៀបចំ​ដំណើរ​​ទៅ​មើល​ព្រំដែន កម្ពុជា-វៀតណាម នាពេល​កន្លង​មក ​។​

យោង​តាម​សារព័ត៌មាន ដែល​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ កាល​ពី​ថ្ងៃ​ទី​១១ ខែសីហា​ ឆ្នាំ២០១៥​ នោះ​​មានពាក្យ​បណ្តឹង​ចំនួន​៣​ បានចោទ​ប្រកាន់​លោក ​រៀល ​ខេមរិន្ទ្រ​ ថា​បាន​​​កេងប្រវ័ណ្ឌ​យក​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារអាមេរិក មក​ធ្វើ​ជាប្រយោជន៍​ផ្ទាល់​ខ្លួន​​ ដែលពាក្យបណ្តឹងទី១មាន​ទឹក​ប្រាក់​ ១៥,០០០ដុល្លារ ពាក្យបណ្តឹងទី២មានទឹក​ប្រាក់​ ២០,០០០ដុល្លារ និងពាក្យបណ្តឹងទី៣ មានទឹក​ប្រាក់​២០,០០០​ដុល្លារ (សរុបទាំង៣ពាក្យបណ្តឹង​នោះ​មានទឹកប្រាក់ចំនួន ៥៥,០០០ដុល្លារ)។ ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​នេះ​ លោក រៀល ខេមរិន្រ្ទ ត្រូវ​បាន​អង្គភាពប្រឆាំង​អំពើ​ពុករលួយ​ ស្នើ​ឲ្យ​ចូល​​ខ្លួន​ទៅ​​ធ្វើ​ការ​បំភ្លឺ​ជុំវិញការចោទប្រកាន់នេះ ដើម្បីធ្វើការវាយតម្លៃ មុននឹង​សម្រេច​បន្តនីតិវិធី ​។​​

​​ក្រុម​អ្នក​​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ បាន​វាយ​តម្លៃ​ថា មក​ដល់​តំណាក់​កាល​នេះ​ ​បក្ស​សង្គ្រោះ​ជាតិ​ កាន់​តែ​​​ឈាន​ដល់​​ការ​ប្រេះឆា​ផ្ទៃ​​ក្នុង​​​​​​​ធ្ងន់​ធ្ងរ​ហើយ​ដោយ​សារ​ អំពើពុក​រលួយ និង​ទំនាស់​ផល​ប្រយោជន៍​ រវាង​ប្រធាន និង​​អនុប្រធានបក្ស​ និង​​មួយ​ផ្នែក​ទៀត​រវាង​សកម្មជនដែល​គាំទ្រ​​​ និង​មន្ត្រី​គណបក្សដែល​ពុក​រលួយ​​​នៅ​ក្នុង​ជួរ​គណៈកម្មា​ធិការ​​​​​នាយក​។ រឿង​អាស្រូវ​ពុក​រលួយ​នេះ​ ត្រូវ​បានសកម្មជន​ និង​​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​​បាន​ធ្វើ​ការ​តវ៉ា​ ជាច្រើន​លើក​ច្រើន​សារ​​ជាបន្ត​បន្ទាប់​ ហើយ​អ្នក​ដែល​ហ៊ាន​ក្រោក​ឡើង​រិះគន់​​ គឺ​ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​បក្ស​ ឬត្រូវ​គេ​បញ្ឈរ​ជើង​ ហើយ​ទី​បំផុត​ក៏​ត្រូវ​សុំ​លាលែង​មុខ​តំណែង ​។​

ជាក់​ស្តែង ​លោកស្រី ឡាក់ សុភាព ត្រូវបាន​គណបក្សសង្រ្គោះជាតិ សម្រេច​បណ្តេញ​ចេញ​ពី​គណបក្ស​ កាលពីថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រី ហ៊ានទម្លាយរឿងបែកបាក់ផ្ទៃក្នុង របស់​គណបក្ស​សង្រ្គោះជាតិ និងរឿងពុករលួយ របស់មេដឹកនាំកំពូលនៃគណបក្សនេះ​ប្រាប់​ដល់​អ្នកសារ​ព័ត៌មាន​។ លោកស្រី បាន​បក​អាក្រាត​ថា លោក សម រង្ស៊ី បានយកលុយពីគណបក្សប្រជាជនកម្ពុជា បាន​​២០លានដុល្លារ​ ក្នុងចំណោម ៤០លានដុល្លារ ក្នុងការចរចាបញ្ចប់​បញ្ហានយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ហើយរឿងនេះ​ត្រូវបានលោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លើកឡើង​ជាញឹកញាប់​ក្នុងពេល​ប្រជុំគណៈកម្មាធិការនាយកម្តងៗ ប៉ុន្តែចុងក្រោយ​ពួកគេបែរជា​ទម្លាក់​កំហុស​នេះ​ មកលើរូប​លោកស្រី​ទៅវិញ ។​រឿង​អាស្រូវ​មួយទៀត​គឺ កាលពី​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ​សកម្មជន​សំខាន់ៗ​មកពី​ខេត្តសៀមរាប​ ប្រមាណជា​១០០នាក់ បាន​ប្រមូលផ្តុំ​គ្នានៅមុខ​ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុង​សង្កាត់​ចាក់អង្រែក្រោម ទាមទារឲ្យ​ផ្លាស់ប្តូរ​លោកស្រី​ កែ សុវណ្ណរតន៍ ចេញ​ពីប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​។​ ការតវ៉ានេះ​ត្រូវ​បាន​ពួកគេ​អះអាងថា ការដឹកនាំ​របស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំ​គ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម គ្មាន​ស្មារតីសាមគ្គីភាព ដែលជា​ប្រភព​នាំមក​នូវ​ភាព​បែកបាក់​ផ្ទៃក្នុង ​។​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក វ៉ាន់​ សំអឿន​ ដែល​​ជាអតីត តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ​​​ ក៏​បាន​​អះអាង​ថា​ ការលា​ឈប់​ពី​តំណាង​រាស្ត្រ​​របស់​លោក​ ក៏​ដោយ​សារ​តែ​ ភាព​រមិលគុណ​ និង​បោក​ប្រាស់​​របស់​លោក​ កឹម សុខា​ ដែល​​កន្លង​មក​​បាន​ទៅបញ្ចុះបញ្ចូល​លោក​ ក្នុង​ការ​​កៀង​គរ​លុយ​នៅ​សហរដ្ឋ​​អាមេរិក​​ បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ និង​បាន​សុំ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​ថែម​ទៀត​ ប៉ុន្តែ​ នៅពេល​​ដែល​ លោក កឹម​ សុខា​ បាន​​អំណាច​ ឡើង​បុណ្យសក្តិ​​ជា​អនុ​ប្រធាន​​រដ្ឋ​សភា​ ក៏​ធ្វើ​ឬក​ក្រអើត​ក្រទម​ លែង​ស្គាល់​រូប​គាត់​ថែម​ទៀត​ ។​​

ក៏​នៅមានលេចឮ​រឿង​អាស្រូវ​ពុករលួយ​ជាច្រើន​ទៀត​ រវាង​ក្រុម​យុវជន​ ហ្វ៊េសប៊ុក របស់​ កញ្ញា​ ធី សុវណ្ណថា​ និង​សកម្មជន​​យុវជន​​នៅ​តំបន់​អារ៉ែង​ ដែល​ពួក​គេ​បាន​ចោទថា​ កញ្ញា ធី សុវណ្ណថា បាន​កាក់កប​យ៉ាង​ខ្លាំង ពីការ​រៃអង្គៀស​ប្រាក់​ទៅ​សាង​សង់​បន្ទប់​ទឹក​មួយ​នៅ​តំបន់​អារ៉ែងអស់​ទឹក​ប្រាក់​ដល់​ជាង​៣ពាន់​ដុល្លារ ​។​

ដូច្នេះ​ សកម្ម​ភាព​របស់​ក្រុម​មេខ្យល់​ ទាំង​នោះ​ គឺ​មិនមែន​ជា​រឿង​ស្នេហា​ជាតិ​អី​នោះ​ទេ​។ តាម​ពិត​ វាជារឿង​បោក​ប្រាស់​ប្រជាពលរដ្ឋ​ ដើម្បី​លាភសក្ការៈ​ និង​ភាព​ហឺហា​របស់​ក្រុម​មេខ្យល់​ និង​កូន​ចៅ​ជំនិត​របស់​ពួក​គេ​តែប៉ុណ្ណោះ ។​​​​

ប្រជាពលរដ្ឋ​នៅ​ចាំ​បាន​ថា​ នៅ​ស្ទើ​តែ​គ្រប់​ទី​កន្លែង មុន​ពេល​ទទួល​បាន​អំណាច​​ ទាំងមុន​ការ​បោះ​ឆ្នោត​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ ទាំង​លោក សម រង្ស៊ីទាំង​លោក កឹម សុខា​ និង​លោក រៀល​ខេមរិន្ទ្រ ព្រម​ទាំង​​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ បាន​ដើរ​ឃោសនា​គ្រប់​ច្រក​ល្ហក​ឡើង​ស្អកក ប្រាប់​សកម្មជន​ខ្លួន​ថា​ ពួក​គេ​នឹង​​ធ្វើ​ការ​តស៊ូ​​ប្តូរ​ផ្តាច់​ស្លាប់​រស់​ ប្រឆាំងនឹង​អំពើពុករលួយ​ បក្ខពួក​និយម​ ​មិន​​រាថយ​​​​​ ​​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ឡើយ និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​ ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន​ ។​​ ប៉ុន្តែ​ទីបំផុត​អ្វីៗ​​​ដែល​​ពួក​គេ​ បាន​សន្យា​ពីមុន​ គឺ​ជាការ​បោកប្រាស់ ​ជាឧបាយ​កល្ប​​ទាក់​រាស្ត្រឆាន់ មិន​មែន​​ដើម្បី​​ឆន្ទៈរាស្ត្រ​ឡើយ ។​

ជាការ​កត់​សម្គាល់របស់​ប្រជាពលរដ្ឋ​​ បើ​មិន​ទាន់​បាន​ឡើង​កាន់​អំណាច​ផង​ មេបក្ស​ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​គ្រប់​ច្រក​ ​ កុហក់​រាស្ត្រ​គ្រប់​វិធី​ សន្យាខ្យល់​ច្រើន​រឿង​​ ទិញឡាន​ ទិញ​វីឡា ទិញ​ដីចម្ការ​សន្ធឹក​សន្ធាប់​បែបនេះទៅហើយ​​ ចុះទម្រាំ​បាន​កាន់​អំណាច​ទៀត​នោះ​​ ជាតិ និង​ប្រជាជន​​​នឹង​ទៅ​ជាយ៉ាង​ណា?​ ដូច្នេះ​ មិនមែន​ជា​ គណបក្ស​សង្គ្រោះជាតិ ទេ​ តែ​ជាគណបក្ស​បំផ្លាញ​ជាតិ​ ទើប​ត្រឹម​ត្រូវ​ ៕​​​​

តំណាង​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយ​រៀង លោក រៀល ខេមរិន្ទ្រ បានលើក​​ឡើងពីភាព​​ជឿរជាក់​​របស់គណបក្ស​​ខ្លួនថា ទោះបីជា​ស្ថាន​ការណ៍​នយោបាយ​កំពុង​ក្តៅគគុកប៉ុណ្ណា​ក៏ដោយ ក៏គណបក្ស​នៅ​តែរឹងមាំ ហើយកាន់តែមាន​ភាពរឹង​បឹុង​ជាងមុន​ថែមទៀត។

ថ្លែងនៅលើបណ្តាញសង្គម​ហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៩កញ្ញានេះ​ លោក រៀល ខេមរិន្ទ្រ មន្ត្រីជាន់​ខ្ពស់មួយរូប​របស់គណបក្ស​សង្គ្រោះជាតិ បានបង្ហាញ​ពីជំហររបស់​គណបក្សថា “យើងនៅតែរឹងបុឹង ហើងកាន់តែរឹងបុឹងជានិច្ច !” បើទោះបីជា​បច្ចុប្បន្នភាព​គណបក្សប្រឆាំង​ដ៏ធំមួយ​នេះកំពុងតែ​ជួបនូវ​វិបិត្តនយោបាយ​ផ្ទៃក្នុង​​​ធ្ងន់ធ្ងរយ៉ាង​ណាក៏​ដោយ ក៏នៅតែរឹងមាំ ហើយកាន់តែរឹង​មាំជាង​មុនថែម​ទៀត។

សូមបញ្ជាក់ថា គណបក្សសង្គ្រោះ​ជាតិសព្វថ្ងៃនេះ មិនទាន់​មានក្បាលម៉ាស៊ិន​ជាប្រធាន​គណបក្ស​នៅឡើយទេ ក្រោយ​ពីមានការចាប់ខ្លួន​លោក​កឹម សុខា នឹង​ត្រូវបាន​​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តអំពើក្បត់​ជាតិ ដោយមា​នបំណងចង់​ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជាស្របច្បាប់។

កាល​ពី​ដើម​សប្ដាហ៍​នេះ​​ សមត្ថកិច្ច​បាន​​ផ្ញើ​របាយកាណ៍​​អំពី​ការ​ចាប់​ខ្លួន​​លោក កឹម សុខា ជូន​ទៅ​រដ្ឋសភា។ ​កាល​ពីថ្ងៃទី ០៦ កញ្ញា តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ លោក កឹម សុខា ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដែល​ជា​បទ​ល្មើស​មួយ​ក្នុង​អំពើ​ក្បត់​ជាតិ​តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។​ យោង​​តាម​បទ​ល្មើស​នេះ លោក កឹម សុខា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ៕

លោក រៀល ខេមរិន្ទ្រ រង​ការ​ចោទ​ថា​កិបកេង​លុយ​ជាង៥​ម៉ឺន​ដុល្លារ​ពេល​ចុះ​ពិនិត្យ​ព្រំដែន
2015-08-11
RFAតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ រង​ការ​ប្ដឹង​ទាក់ទង​នឹង​ការ​កិបកេង​លុយ​ជាង ៥​ម៉ឺន ៥​ពាន់​ដុល្លារ ក្នុង​ពេល​ចុះ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លិខិត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ត្រូវ​បាន​គេ​ចែក​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​លិខិត​បកស្រាយ​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ការពារ​ខ្លួន​ចំពោះ​បណ្ដឹង​ចំនួន​៣ ដែល​គេ​ប្ដឹង​មក​អង្គភាព​នេះ​ពី​បទ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ៥​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ពី​ការ​រៀបចំ​ដំណើរ​ការ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម។

លិខិត​ចេញ​ពី​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដែល​គេ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា ដែល​បាន​ផ្ញើ​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដោយ​ជំរុញ​ឲ្យ​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ចំនួន​៣ ដែល​ចោទ​ថា លោក​បាន​កេង​ប្រវ័ញ្ច​យក​ប្រាក់​សរុប ៥​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ទទួល​យក​ទៅ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កន្លង​មក។

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឃាង សេង មាន​ប្រសាសន៍​ថា អង្គភាព​នឹង​បន្ត​ស្នើ​ឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់​ត្រូវ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ ហើយ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ការពារ​ចំពោះ​ការ​ប្ដឹង​ចោទ មុន​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​នីតិវិធី​របស់​ខ្លួន៖ «ធម្មតា​គាត់​ចាំបាច់​គាត់​ត្រូវ​តែ​បំភ្លឺ​ហើយ មិន​អ៊ីចឹង​ទេ មាន​ន័យ​ថា គាត់​មាន​កំហុស​តាម​អ្វី​ដែល​គេ​ចោទ​ប្រកាន់​គាត់។ យើង​ឲ្យ​គាត់​បំភ្លឺ​ដើម្បី​គាត់​បកស្រាយ​ថា តើ​គាត់​មាន​ស្អី​ដើម្បី​និយាយ​ថា​គាត់​មាន​ភស្តុតាង​បញ្ជាក់​ផ្ទុយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ សីហា ដោយ​លោក​ជាប់​បេសកកម្ម​ទៅ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់​ថា សកម្មភាព​ដឹក​នាំ​ព្រះសង្ឃ សកម្មជន ប្រជាពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​របស់ លោក រៀល ខេមរិន្ទ្រ កន្លង​មក គឺ​លោក​បាន​រៃអង្គាស​ប្រាក់​ពី​អ្នក​គាំទ្រ ដែល​ចង់​ជួយ​ដល់​ដំណើរ​ការ​កម្មវិធី​ចុះ​មើល​ព្រំដែន។ ហើយ​ថា ថវិកា​នេះ​អ្នក​តំណាង​រាស្ត្រ​បាន​គ្រប់គ្រង​ដោយ​ខ្លួន​ឯង មិន​មែន​ជា​សកម្មភាព​ដែល​រៀបចំ​ដោយ​គណបក្ស​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ការ​ទាមទារ​ឲ្យ លោក រៀល ខេមរិន្ទ្រ បំភ្លឺ​បញ្ហា​នេះ គឺ​មិន​ត្រូវ​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ៖ «រឿង​នេះ​មិន​មែន​ជា​រឿង​អំពើ​ពុក​រលួយ​ទេ យើង​មិន​អាច​ចោទ​ជា​រឿង​ពុក​រលួយ​ទេ។ បើ​សិន​ជា​ថវិកា​របស់​ជាតិ ជា​ថវិកា​របស់​រដ្ឋ ហើយ​អ្នក​ហ្នឹង​មាន​ការ​កិបកេង ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​ផល​ប្រយោជន៍​នរណា​ម្នាក់​ទៀត ទើប​បាន​ជា​អំពើ​ពុក​រលួយ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដឹក​នាំ​ព្រះសង្ឃ សកម្មជន​របស់​ខ្លួន ប្រជាពលរដ្ឋ និង​យុវជន ទៅ​ពិនិត្យ​មើល​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ចំណុច​ស្រុក​កោះធំ ខេត្ត​កណ្ដាល ខេត្ត​ត្បូងឃ្មុំ ច្រក​តន់​ហន់ ខេត្ត​កំពត និង​ព្រំដែន​ខេត្ត​ស្វាយរៀង ជាដើម។

កន្លង​មក ការ​ដឹក​នាំ​កម្លាំង​ចុះ​មើល​ព្រំដែន​នេះ ច្រើន​មាន​ការ​រារាំង​ពី​អាជ្ញាធរ មាន​ការ​ប៉ះ​ទង្គិច​ជា​ពាក្យ​សម្ដី និង​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ប្រជាជន និង​ទាហាន​វៀតណាម បង្ក​រង​របួស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ទៀត​ផង។ បញ្ហា​នេះ រដ្ឋាភិបាល​វៀតណាម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចុះ​ទៅ​តំបន់​ព្រំដែន និង​បង្ក​ហិង្សា។

បន្ទាប់​មក រដ្ឋាភិបាល​កម្ពុជា-វៀតណាម បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដើម្បី​ចុះ​ពិនិត្យ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ព្រំដែន ហើយ​ពួក​គេ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត៕

Prum san 11 August 2015 ·  #បែកធ្លាយល្បែងប៉ាហុីព្រំដែនរៀលខេមរិន្ទ្រសម្តែងដើម្បីបោកយកលុយសោះ ថាមែនៗ..ទីបំផុតរៀលខេមរិន្ទ្រយ៉ោមបុប្ផាលិចកន្ទុយកញ្ជោងមកហើយ..អាសុក្រដូចតែអាសៅរ៍ៗក៏ដូចតែអាសុក្រទីបំផុតល្បែងប៉ាហុីព្រំដែនគេសម្តែងដើម្បីបោកយកលុយសោះ..ហ៎ាសៗ។ អាណិតតែបងប្អូនខ្មែរយើងដែលខំចាញ់បោកក្រុមគាត់ទាំងហ្វូងៗ ..អញ្ចឹងបានតែថាការពិតវានៅតែពិតព្រោះថាឥឡូវនេះមានម្ចាស់មូលនិធិ៣ក្រុមបានប្តឹងលោករៀលខេមរិន្ទ្រថាបានកេងបំបាត់លុយពួកគាត់ចំនួន៥៥,០០០$ក្នុងបេសកម្មបោកប្រាស់ទៅព្រំដែន..បើតែធុននេះឲ្យរាស្ត្រប្រជាខ្មែរទុកចិត្តយ៉ាងណាទៅ??មានករណី១ទៀតគឺក្រុមគាត់បានចោទរដ្ធាភិបាលថាប្រើប្រាស់ផែនទីក្លែងក្លាយតែដល់ជាក់ស្តែងរដ្ធាភិបាលបានបង្កើតក្រុមស្រាវជ្រាវព្រំដែនដែលមានបណ្ឌិតសុខទូចជាប្រធានមានតួនាទីប្រមូលសក្ខីកម្មទាំងអស់ហើយក្នុងនោះក៏មានលោកអតីតរដ្ថមន្ត្រីស៊ានប៉េងសែផងដែរដែលបានផ្តល់ផែនទីគ្រប់ប្រភេទជាង២០០ផ្ទាំងឲ្យលោកបណ្ឌិតសុខទូចដើម្បីផ្ទៀងផ្ទាត់រកចំណុមរួមគ្នាទៅជជែកជាមួយវៀតណាមតែអ្វីដែលចំឡែកគឺក្រុមផែនទីផ្សារបារាំងឬCnrpបែជាមិនទាន់មានផែនទីឲ្យក្រុមស្រាវជ្រាវឯករាជ្យនោះទេ..ដល់អញ្ចឹងទៅខ្ញុំក្រែងតែអស់លោកCnrpជេរលោកបណ្ឌិតសុខទូចនិងលោកបីតាផែនទីខ្មែរស៊ានប៉េងសែថាជាខ្មែរក្បត់ជាតិទៀតទេ...ហ៎ាសៗ...អាស្មេរសុីផេះនេះវាសរសេរមិនចេះខ្ជិល..អញ្ចឹងតើបានមេវាឲ្យសុីផេះមែន.....។ល។

លោក រៀល ខេមរិន្ទ្រ បបួលលោក វ៉ា គឹមហុង ទៅមើលព្រំដែនខេត្តស្វាយរៀងតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បបួល​លោក វ៉ា គឹមហុង ទៅ​មើល​ព្រំដែន​កម្ពុជា វៀតណាម នៅ​​ខេត្ត​ស្វាយរៀង​។ ការ​បបួល​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០៦​ខែ​កក្កដា ស្រប​ពេល​ដែល​លោក វ៉ា គឹមហុង កំពុង​តែ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៦​កក្កដា លោក រៀល ខេមរិន្ទ្រ បាន​គូស​បញ្ជាក់​ថា ការអញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម លេខ​២០២ និង​២០៣ នៅ​ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយ​រៀង​នោះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ យុវជន និង​ព្រះ​សង្ឃ​ខ្មែរ​។ ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នោះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ខាង​មុខ ដោយ​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង​៥​ព្រឹក​។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង ថា​តើ​អ្វី​ទៅ​ជា​គោលដៅ​ក្នុង​ការ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នេះ? លោក រៀល ខេមរិន្ទ្រ បាន​ឆ្លើយ​បំភ្លឺ​ថា លោក​ចង់​ឲ្យប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ឃើញ​ផ្ទាល់​ពី​ការ​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ពី​សំណាក់​ប្រទេស​វៀតណាម​។ បើ​តាម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ លោក វ៉ា គឹមហុង ដែល​ធ្វើ​ការ​តែ​នៅ​លើ​ក្រដាស​ផែនទី នៅ​ពេល​លោក​បាន​ទៅ​ដល់​តំបន់​ព្រំដែន​​ គឺ​ច្បាស់​ជា​​លែង​ហ៊ាន​ប្រកែក​តែ​​ម្ដង ពី​ការ​រំលោភ​របស់​វៀតណាម​​មក​លើ​ដែនដី​កម្ពុជា​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា ការ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​ព្រំដែន​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក វ៉ា គឹមហុង កំពុង​តែ​ដឹក​នាំ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​។ ក្រៅ​ពី​ធ្វើ​លិខិត​អញ្ជើញ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក រៀល ខេមរិន្ទ្រ ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ដាច់​ដោយ​ឡែក​មួយ​ទៀត ទៅ​កាន់​តំណាង​រាស្ត្រ​នៃ​រដ្ឋសភា​ទាំង​អស់​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ មិន​សង្ឃឹម​ថា លោក វ៉ា គឹមហុង និង​តំណាងរាស្ត្រ​ទាំង​អស់ ពិសេស​តំណាង​រាស្ត្រ​កូតា​​បក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​អញ្ជើញ​របស់​លោក​ឡើយ​។

ជា​ការ​កត់​សម្គាល់ លោក រៀល ខេមរិន្ទ្រ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​រៀង​នេះ ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ណោះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​កើត​ឡើង​រវាង​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​វៀតណាម បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ថែម​ទៀត​ផង​៕

លោក រៀល ខេមរិន្ទ្រ បំភ្លឺ​ពី​ប្រាក់​ចំណូល​ចំណាយ​ក្នុង​ការ​រៀបចំ​ដំណើរ​ចុះទៅមើល​ព្រំដែន​កម្ពុជា-វៀតណាម ចុះផ្សាយ​នៅ​ថ្ងៃ៖ 03/02/2016 - 10:23 កែប្រែថ្ងៃទី៖ 03/02/2016 - 10:24 កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ដើម្បី​បំភ្លឺ​ពី​ប្រាក់​ចំណូល​និង​ចំណាយ នៅ​ក្នុង​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​។ សូម​រំលឹក​ថា លោក រៀល ខេមរិន្ទ្រ បាន​ទទួល​រង​ការ​​ចោទ​ប្រកាន់​​​​ថា​​បាន​កេង​ប្រវញ្ច​ប្រាក់ ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ការ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​កន្លង​ទៅ​។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក រៀល ខេមរិន្ទ្រ បដិសេធ ដោយ​​ចាត់​ទុក​ថា ជា​អំពើ​អយុត្តិធម៌​។លិខិត​បំភ្លឺ​របស់​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២០​មករា ឲ្យ​ដឹង​ថា លោក​បានចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន និង​​ទទួល​ថវិកា​ឧបត្ថម្ភពី​សំណាក់​អ្នក​ឧបត្ថម្ភ​នៅ​ប្រទេស​អាមេរិក បារាំង និង​ក្រុម​អ្នក​រត់តាក់ស៊ី សរុប​ទាំង​អស់​​ចំនួន​២ម៉ឺន​៧៥០ដុល្លារ។ ក្នុង​ចំណោម​ប្រាក់​សរុប​២​ម៉ឺន​៧៥០​ដុល្លារ​នេះ លោក​បាន​ចំណាយ​អស់​២​ម៉ឺន​៧៤០​ដុល្លារ សម្រាប់​ដំណើរ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​។ ផ្អែក​តាម​បញ្ជី​ចំណូល​ចំណាយ​នេះ មាន​ប្រាក់​នៅ​​សល់​តែ​១០​ដុល្លារ​ប៉ុណ្ណោះ។សូម​រំលឹក​ជូន​ថា កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ស្វែង​រក​ការ​បំភ្លឺ​ពី​លោក រៀល ខេមរិន្ទ្រ ចំពោះ​ពាក្យ​បណ្ដឹង​​​ដែល​​ចោទ​ប្រកាន់​ថា លោក រៀល ខេមរិន្ទ្រ បាន​កេង​ប្រវ័ញ្ច​ប្រាក់​យ៉ាង​ហោច​ណាស់​៥​ម៉ឺន​៥​ពាន់​ដុល្លារ នៅ​ក្នុង​ការ​រៀបចំ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​ខេត្ត​ស្វាយរៀង នៅ​​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ​។

បន្ទាប់​ពី​បាន​ទទួល​លិខិត​របស់ ACU តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ បាន​ផ្ញើ​លិខិត​ទៅ ACU វិញ​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៥​។ លោក រៀល ខេមរិន្ទ្រ ​គូស​បញ្ជាក់នៅ​ក្នុងលិខិត​នោះ​​​​​ថា លោក​មិន​បាន​ទទួល​ប្រាក់ ឬ​កេង​ប្រវ័ញ្ច​ប្រាក់​ក្នុង​ចំនួន​រាប់​ម៉ឺន​ដុល្លារ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ បើ​តាម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ​ការ​ចោទ​ប្រកាន់ដូច្នេះ គឺ​ជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់​លោក​។

ក្រៅ​ពី​បដិសេធ​ការ​ចោទ​ប្រកាន់​និង​បំភ្លឺដោយ​សង្ខេប​​ពី​ការ​ប្រើ​ប្រាស់​ប្រាក់ លោក រៀល ខេមរិន្ទ្រ ​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្វែង​រក​អ្នក​ប្ដឹង ដែល​មាន​ចេតនា​មួល​បង្កាច់​បង្ខូច​កិត្តិយស​របស់​លោក ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធីច្បាប់​ផង​ដែរ​​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​លិខិត​បំភ្លឺ​នៅ​ថ្ងៃ​១៣​ខែ​សីហាឆ្នាំ​២០១៥​​របស់​លោក រៀល ខេមរិន្ទ្រ នោះ មិន​បាន​ភ្ជាប់​បញ្ជី​ចំណូល​ចំណាយលម្អិត​ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សរសេរ​លិខិត​មួយ​ទៀត​ទៅ​លោក​រៀល ខេមរិន្ទ្រ ចុះ​ថ្ងៃ​ទី​០៨​កញ្ញា​ឆ្នាំ​២០១៥ សុំ​មើល​បញ្ជី​ចំណូល​ចំណាយ​ទាំង​អស់ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​៕

ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្ស «ខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ធ«គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ ត្រូវបាន ក្រសួងមហាផ្ទៃ ប្រកាសសម្រេចទទួលស្គាល់ បន្ទាប់ពីអតីតតំណាងរាស្ត្រ​នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំនីតិសម្បទានយោបាយនៅកម្ពុជាឡើងវិញ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

គណបក្សខ្មែរអភិរក្សនិយម មានអក្សរកាត់ «គ.ខ.អ» និងមានអាសយដ្ឋានដ្ឋានស្ថិតនៅភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក រៀល ខេមរិន្ទ បន្ទាប់ពីត្រឡប់ចូកស្រុកខ្មែរវិញ បានសុំសិទ្ធិធ្វើនយោបាយពីរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ នៅអំឡុងខែមីនា ឆ្នាំ២០១៩ និងបានប្រកាសថាខ្លួននឹងបង្កើតគណបក្សនយោបាយថ្មីមួយ លែងងាកក្រោយត្រឡប់រកអតីតគណបក្សសង្គ្រោះជាតិទៀតហើយ ទោះបីបុគ្គលរូបនេះធ្លាប់ជាសមាជិកអតីតគណបក្សប្រឆាំងក៏ដោយ។

លោក រៀល ខេមរិន្ទ្រ​ ក្លាយជាមនុស្សទីបួន​ក្នុងជួរដឹកនាំ​អតីតគណបក្ស​សង្គ្រោះជាតិ ដែល​បាន​ដាក់ពាក្យសុំសិទ្ធិ​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា អតីតតំណាងរាស្ត្របក្ស​ប្រឆាំងរូបនេះ បាន​ដាក់ពាក្យស្នើ​កាលពី​ថ្ងៃទី​១៤ ខែមីនា។លោក រៀល ខេ​ម​រិ​ន្ទ្រ គឺជា​មនុស្ស​ទី​៤ នៃ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សូមបញ្ជាក់ថា លោក រៀល ខេ​ម​រិ​ន្ទ្រ ជា​អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូល ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧។

ជាមួយគ្នានេះ លោក រៀល ខេមរិន្ទ្រ ជាមនុស្សដំបូងដែលបាន​ដាក់ពាក្យស្នើសុំសិទ្ធិនយោបាយឡើងវិញ​ បន្ទាប់ពី​សម្តេច ហ៊ុន សែន បាន​ព្រមាន​បិទទ្វារ​លែង​ទទួល​ពាក្យស្នើសុំ​នៅមុន ឬ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​៕

លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្របក្សប្រឆាំង បានសិទ្ធិនយោបាយវិញហើយសម្តេ​ច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងការប្រទាននីតិសម្បទា ដល់លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យលោក បានចូលធ្វើនយោបាយវិញ។លោក រៀល ខេមរិន្ទ្រ បានដាក់សំណើសុំសិទ្ធិនយោបាយ នៅពាក់កណ្តាលខែមីនានេះ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការផ្តល់សិទ្ធិនយោបាយដល់ក្រុមអ្នកប្រឆាំង អាចនឹងត្រូវបញ្ចប់ នៅមុខឬក្រោយចូលឆ្នាំខ្មែរ។ 
លោក រៀល ខេមរិន្ទ្រ ជាជនជទី៤ ដែលទទួលបានសិទ្ធិនយោបាយវិញ។ ៣នាក់ទៀត គឺ លោក គង់ គាំ លោក គង់ បូរ៉ា និង លោក ស៊ឹម សុវណ្ណឌី។ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង១១៨នាក់ (ស្លាប់ម្នាក់) ត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕

សមាគមការពារសិទ្ធិមនុស្ស អាដហុក ស្នើសុំយ៉ាងទទូច ដល់តុលាការ សាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ សកម្មជន ទាំង១១នាក់ ដែលតុលាការនេះនឹងបើកសវនាការជំនុំជំរះ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នេះ។ សមាគម អាដហុក ក៏បានធ្វើការ អង្កេត តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើព្រឹត្តិការណ៍ហិង្សា ដែលបាន កើតឡើង ដោយសារការវាយបង្ក្រាប ដោយក្រុមសន្តិសុខក្រៅច្បាប់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។ ដោយសារព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងនៅពេលនោះ តុលាការ ក្រុងភ្នំពេញ ក៏បានចោទប្រកាន់ និងឃុំខ្លួនភ្លាមៗ តំណាងរាស្រ្ត ជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ៥នាក់ មាន (អ្នកស្រី មួរ សុខហួរ. លោក រៀល ខេមរិន្ធ, លោក ហូ វ៉ាន់, លោក កែវ ភារម្យ និង លោក ម៉ែន សុថាវរិន្ទ្រ) ពីបទញុះញុង អោយប្រព្រឹត្ត បទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ការចោទប្រកាន់នេះ ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាប់ និងជាការចោទប្រកាន់ ដោយរំលោភទៅលើច្បាប់ស្ដីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធី។

សេចក្ដីថ្លែងការណ៍ តុលាការក្រុងភ្នំពេញត្រូវទម្លាក់ការចោទប្រកាន់ ទៅ លើសកម្មជនសហគមន៍ និង សកម្មជននយោបាយ ទាំង ១១នាក់
សមាគមការពារសិទ្ធិមនុស្ស អាដហុក ស្នើសុំយ៉ាងទទូច ដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ សកម្មជនទាំង១១នាក់ ដែលតុលាការនេះនឹងបើកសវនាការជំនុំជំរះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នេះ។ សមាគម អាដហុក ក៏បានធ្វើការអង្កេត តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើព្រឹត្តិការណ៍ហិង្សា ដែលបានកើតឡើង ដោយសារការវាយបង្ក្រាប ដោយក្រុមសន្តិសុខក្រៅច្បាប់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។ ដោយសារព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងនៅពេលនោះ តុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់ និងឃុំខ្លួនភ្លាមៗ តំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ៥នាក់ មាន (អ្នកស្រី មួរ សុខហួរ. លោក រៀល ខេមរិន្ធ, លោក ហូ វ៉ាន់, លោក កែវ ភារម្យ និង លោក ម៉ែន សុថាវរិន្ទ្រ) ពីបទញុះញុង អោយប្រព្រឹត្ត បទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង​៤៩៥ នៃក្រមព្រហ្មទណ្ឌ ការចោទប្រកាន់នេះ ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាប់ និងជាការចោទប្រកាន់ ដោយរំលោភទៅលើច្បាប់ស្ដីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធី។បន្ទាប់ពីមានការដោះស្រាយខាងនយោបាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ តុលាការក្រុងភ្នំពេញ ក៏បានធ្វើការដោះលែងតំណាងរាស្រ្ត ៥រូប និង សកម្មជនគណបក្សនេះ ២រូបផ្សេងទៀត។ ក្រោយពីព្រឹត្តិការណ៍ដោះលែងនេះខណៈពេលមានសភាពតានតឹងនៃការពិភាក្សាទៅលើច្បាប់ស្ដីពី ការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត សមាគមអាដហុកសង្កេតឃើញថា តុលាការក្រុងភ្នំពេញ បានធ្វើការចាប់ និង ឃុំខ្លួន សកម្មជនចំនួន១៨នាក់ ជាបន្តបន្ទាប់ ដែលក្នុងនោះមានសកម្មជនដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិ។

No comments:

Post a Comment