លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។ លោកបណ្ឌិតសាស្រ្តាចារ្យកេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨។ សពកវីនិពន្ធអក្សរសា
ស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបនិក អង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយ មានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលឧទ្ទិស កុសលបច្ឆាមរណៈផង។
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាព
ស្មុគស្មាញ នោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នក
ខេត្តពោធិ៍សាត់ ជាប់ខ្សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា
ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នក
ខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។ ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយ
វិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការ
ខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជា
មេខ្មែរក្រហម ឡើយ។ គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោក
បណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់ នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំង ដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណ គ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅ បានតាមការគួរ៕ ម៉ោង០៦:៥៣ ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០០៩។កម្មវិធីទាំងអស់ត្រូវមានសិទ្ធិប្រើប្រាស់ភាសាខ្មែរទាំងអស់៕
ប្រវត្តិសង្ខេបរបស់សាស្ត្រាចារ្យអក្សរសាស្រ្ដខ្មែរ កេង វ៉ាន់សាក់ សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបត្យករអង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារនេះ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផង។
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។
ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោកតាំងពីកុមារភាពរហូតមក។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាតសម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុនការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
នួន ជា បាននិយាយថា ៖ «ទស្សនៈ កេង វ៉ាន់សាក់ ហើយនិង សាឡុត ស ឲ្យជ្រៅទៅមិនដូចគ្នាទេ ពីព្រោះ កេង វ៉ាន់សាក់ និយាយរួមគេបញ្ញាជនខ្ពស់ជាង សាឡុត ស។ សាឡុត ស គាត់បញ្ញាជនមែន ប៉ុន្តែគាត់ខាងបច្ចេកទេស»។
សំ បូរិន្ទ ៖ តើទាំងពីរនាក់ហ្នឹងខុសគ្នាខុសយ៉ាងម៉េច?
នួន ជា ៖ និយាយទៅទីចុងបំផុត កេង វ៉ាន់សាក់ គេចចេញពីស្រុកទៅ ហើយ សាឡុត ស គាត់អត់ចេញពីស្រុកទេ នៅស្រុកខ្មែរបន្តការដឹកនាំតទៅទៀត អានេះជាគោលជំហរមួយធំណាស់។
សំ បូរិន្ទ ៖ ប៉ុន្តែកាលហ្នុង លោក កេង វ៉ាន់សាក់ លោកជាមេដឹកនាំដែរឬ?
នួន ជា ៖ អត់ទេ ជារូបភាពគាត់ចេញ ប៉ុន្តែជាជម្រៅគឺបក្សតែម្ដង។ គេមិនដែលយកអ្នកចំហអ៊ីចឹងទៅដឹកនាំទេ បក្សណាក៏ដោយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិកក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុងការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជាបុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬអ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ បានមានប្រសាសន៍ថា ៖ «កាលហ្នឹងខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។
សំ បូរិន្ទ ៖ ចំណុចសំខាន់ដែលថា បើសិនជាទាស់តែជាមួយបរទេស ជាពិសេសទាស់ជាមួយនឹងអាណានិគមនិយមបារាំងក៏ប្រហែលជាមិនមានបញ្ហាធំដុំអីនឹងចោទសួរប៉ុន្មានទេ ក៏ប៉ុន្តែមានប្រសាសន៍ខាងដើមអម្បាញ់មិញ គឺទាស់ទាំងតែពីជាមួយព្រះករុណា ទាស់ជាមួយព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ទាស់ជាមួយលោក លន់ ណុន ទាស់ជាមួយលោក ហង្ស ធនហាក់ ទាស់ជាមួយនរណានរណីគ្រប់គ្នាទាំងអស់។
កេង វ៉ាន់សាក់ ៖ ពីព្រោះមកពីគេមិនទទួលខ្ញុំ ហើយខ្ញុំវិនិច្ឆ័យយល់គេថាសុទ្ធតែមនុស្សធុនអន់ គ្មានឧត្ដមគតិជាតិអីទេ គ្មានតម្លៃអីទាល់តែសោះ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយ អត់មានចំណេះចេះដឹងវប្បធម៌អីក្នុងខ្លួន។ ការដែលមើលឃើញអ៊ីចឹងថាជាការមើលងាយក៏បាន ប៉ុន្តែខ្ញុំមិនអាចនិយាយច្បាស់ប្រាប់គេឯងថា ខ្ញុំមើលងាយគេយ៉ាងម៉េច វាមិនសម ទោះជាគេយ៉ាងម៉េចក៏គេនៅស្ងៀមទៅ ប៉ុន្តែក្នុងចិត្តឃើញមានពួកអស់ហ្នឹងអត់បានការអីទាំងអស់ ហើយបង្ខូចស្រុកហ្នឹងឲ្យធ្លាក់ដល់ប៉ុណ្ណឹងថែមទៀត។ ហើយបែរទៅរាប់អានស្រឡាញ់ពួកក្មេងៗដែលគេគិតនយោបាយ កែប្រែសង្គមម៉េចៗហ្នឹង អាហ្នឹងដោយសារស្អប់របបរបៀបក្បួនល្ងង់ងងឹត ពុករលួយឃោរឃៅអីហូរហែមកហើយហ្នឹង គិតស្មានថាទៅរកជួបអ្នកណាដែលគេនៅក្មេងស្មោះត្រង់ ស្អាតស្អំ ល្អអីហ្នឹង គេអាចធ្វើជាមនុស្សត្រឹមត្រូវ រឿងជាតិ រឿងស្រុកអីហ្នឹង។ ហើយប៉ះទៅសុទ្ធតែរបៀបហ្នឹង ក្រោយមកហ្នឹងក៏ពួក អៀង សារី ហ្នឹង អាហ្នឹងតាមខ្ញុំទេ មិនមែនខ្ញុំទៅដើររកពួកវាហ្នឹងទេ វាត្រូវការខ្ញុំហ្នឹងអ៊ីចឹង ហើយធ្វើហ្នឹងគ្រាន់តែជាមនុស្សធម៌ហ្នឹងធំណាស់ រឿងនយោបាយខ្ញុំជាអ្នកទាស់នឹងសង្គមហ្នឹងហើយ ពួកវាៗថាវាទាស់នឹងសង្គមហ្នឹងដែរ អាហ្នឹងវាស៊ីគ្នាតែប៉ុណ្ណឺង វាមិនដែលហួសទៅណាទៅទៀត។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។
តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំងបណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ចោល។
សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែលបានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។
រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិងថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណគ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួលរហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពីរឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំងប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។
វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅបានតាមការគួរ៕
បណ្ឌិត កេង វ៉ាន់សាក់ ក៏ដូចជាឪពុកចិញ្ចឹមរបស់គាត់ កេង ស៊ីផាន់ធ្លាប់បានប្រាប់គេឯងថា គាត់បានជួបទុក្ខលំបាកក្នុងជីវិត ។ បណ្ឌិតកេង វ៉ាន់សាក់ បានប្រាប់ថា លោក កេង ស៊ីផាន់ គ្រាន់តែជាមនុស្សដែលគេឧបកិច្ចថាជាឪពុក ជាកិច្ចចម្លងប៉ុណ្ណោះ ហើយដែលឪពុកចម្លងរូបនេះតែងតែតាមធ្វើទុក្ខបុកម្នេញលោកតាំងពី កុមារភាពរហូតរៀងមក ។ ដោយបានចាប់កំណើតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្តស័ក ព.ស២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ នោះ បណ្ឌិត កេង វ៉ាន់សាក់ បានធំចម្រើនវ័យនៅឃុំកំពង់បឹង ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ហើយក្នុងជីវិតរបស់លោក លោកបានឆ្លងកាត់ប្រវត្ដិសាស្ដ្រនានានៃកម្ពុជាក៏ដូចជាការប្រែប្រួលរបស់ប្រទេសនេះទាំងចលនានយោបាយ ទាំងចលនាទាមទារឯករាជ្យ ក៏ដូចជាការតតាំងគ្នាផ្នែកអក្សរសាស្ដ្រជាមួយអ្នកប្រាជ្ញធំៗ រួមមានសម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ ។ លោកក៏ត្រូវបានគេនិយាយថាបានចូលរួមក្នុងចលនានយោបាយចម្រើន ដែលជាការសម្ដៅដល់ក្រុមឆ្វេងនិយមខ្មែរនៃបក្ខពួក ប៉ុល ពត, អៀង សារី ដែលជាមេដឹកនាំនៃរបបវាលពិឃាតសម្លាប់មនុស្សប្រមាណជាង១លាន៧សែននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យផង ។
បណ្ឌិត កេង វ៉ាន់សាក់ ក៏បានមានចំណែកនៅក្នុងទំនាក់ទំនងជាមួយក្រុមឆ្វេងនិយមជ្រុលនេះហើយបើតាមសៀវភៅរៀបរៀងឡើងដោយលោកស្រីឡូរ៉ាសាម័រ សម្រាប់ជាឯកសារសិក្សានៅសកលវិទ្យាល័យឃុននែល នៃសហរដ្ឋអាមេរិក ភ្ជាប់នឹងស្នាដៃរបស់លោក ខៀវ សំផន បកប្រែជាភាសាអង់គ្លេសនោះ បណ្ឌិត កេង វ៉ាន់សាក់ជាមនុស្សម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីនៃការតាមរកសម្លាប់របស់ក្រុមលោក លន់ ណុល កាលជំនាន់មុនឆ្នាំ១៩៧០ ។អំពីទំនាក់ទំនងរបស់បណ្ឌិត កេងវ៉ាន់សាក់ ជាមួយនឹងពួកមេដឹកនាំខ្មែរក្រហមនោះ លោក នួនជា អតីតប្រធានសភាកម្ពុជាប្រជាធិបតេយ្យ និងជាបងធំទី២នៃរបបនោះបាននិយាយថា កេង វ៉ាន់សាក់ មិនមែនជាមេខ្មែរក្រហមទេ ។ លោក នួន ជា បាននិយាយនៅក្នុងបទសម្ភាសន៍កាលមុនគេចាប់ខ្លួនថា “ទស្សនៈរបស់ កេង វ៉ាន់សាក់ និងទស្សនៈរបស់ សាឡុត ស ឱ្យជ្រៅទៅមិនដូចគ្នាទេ ពីព្រោះ កេង វ៉ាន់សាក់ជាបញ្ញា ជនជាន់ខ្ពស់ ខុសពីសាឡុត ស, សាឡុតស ជាបញ្ញាវ័នមែនតែខាងបច្ចេកទេស” ។ លោកនួនជា បាននិយាយអំពីភាពខុសគ្នាថា “និយាយរួមទៅ ដល់ទីចុងបំផុត កេងវ៉ាន់សាក់ គាត់គេចរត់ចេញពីស្រុកទៅ ។ ឯ សាឡុត ស អត់ចេញពីស្រុកទេ ។ គាត់នៅស្រុកខ្មែរបន្ដការដឹកនាំតទៅទៀត ។ នេះជាគោលជំហរមួយធំណាស់” ។ លោក នួន ជា បានអធិប្បាយថែមទៀតថា កេង វ៉ាន់សាក់ មិនមែនជាមេដឹកនាំនៃចលនាចម្រើននិយមនៃក្រុម ប៉ុល ពត, អៀង សារី ទេ ។ តាមសម្ដី លោក នួន ជា “ អត់ទេជារូបភាពគាត់ កេងវ៉ាន់សាក់ចេញ ។ ប៉ុន្ដែស៊ីជម្រៅក្នុងបក្សគេមិនដែលយកអ្នកចំហអញ្ចឹងទៅដឹកនាំទេ បក្សណាក៏ដោយ” ។ ភាពស្មុគស្មាញនៃដំណើរជីវិតរបស់បណ្ឌិត កេង វ៉ាន់សាក់ ដែលមានទំនាស់នឹងគេស្ទើរតែគ្រប់គ្នាក្នុងជួរអ្នកចេះដឹងជាន់ ខ្ពស់ និងអ្នកមានអំណាចក៏ដូចជាពួកមន្ដ្រីអាណានិគមនិយមបារាំងនោះ ក៏បានធ្វើឱ្យក្រុមគ្រួសាររបស់គាត់ជាប់ទុក្ខកង្វល់ច្រើនលើកច្រើនសារ ។ កាលពីអាយុបាន៣០ឆ្នាំ បណ្ឌិត កេង វ៉ាន់សាក់ បានជាប់គុកច្រើនខែនៅឆ្នាំ១៩៥៥ ជាឆ្នាំដែលគណបក្សប្រជាធិបតេយ្យដែលមានរូបគាត់ជាអគ្គលេខាធិការរង នោះបានចាញ់ក្នុងការបោះឆ្នោតទល់នឹងគណបក្សសង្គមរាស្ត្រនិយម ដឹកនាំដោយព្រះ នរោត្ដម សីហនុ ។បណ្ឌិត កេង វ៉ាន់សាក់ បានរងការចោទប្រកាន់ថាបានដាក់ផែនការប៉ុនប៉ងបាញ់សម្លាប់មេ ដឹកនាំ និងឥស្សរជននៃគណបក្សសង្គមរាស្ដ្រនិយមតាមការឆ្លើយដាក់របស់ បុគ្គលិកម្នាក់នៅក្នុងក្រសួងចារកម្មឈ្មោះ ជ័យ សុផល ។ ក្នុង វ័យ៣៧ឆ្នាំ បណ្ឌិតកេង វ៉ាន់សាក់ ក៏ត្រូវបានគេចាប់ដាក់គុកម្ដងទៀតនៅឆ្នាំ១៩៦៨ ពីបទសង្ស័យថា បង្កើតភាពច្របូកច្របល់រំជើបរំជួលក្នុងការចាត់ចែងអក្សរសាស្ដ្រ ជាតិកាលគាត់ធ្វើជាសាស្ដ្រាចារ្យនៅពុទ្ធិកសកលវិទ្យាល័យ សីហនុរាជ្យ ។ គឺជា ដំណាក់កាលនៃសង្គ្រាមអក្សរសាស្ដ្រដែលក្រុមបណ្ឌិត កេង វ៉ាន់សាក់ មានកម្លាំងតិចជាង និងអ្នកគាំទ្រតិចជាង បានប្រឈមតទល់ ថ្វីបើមិនចំហ និងចំពោះមុខផ្ទាល់ ជាមួយសម្ដេចព្រះសង្ឃរាជជួន ណាត ។ កាលនោះ យោងតាមមន្ដ្រីបុគ្គលិកសិក្សាប្រទេសកម្ពុជាថា បណ្ឌិត កេង វ៉ាន់សាក់ គឺជាបុគ្គលិកសិក្សាដើមខ្សែថ្នាក់ទី១ ហើយដែលគេស្គាល់ថា ជាអ្នកដែលពុំមានយោបល់ស្របនឹងបញ្ញាជន និងអ្នកដឹកនាំដទៃណាទៀតឡើយ ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈដឹកនាំប្រទេសខ្មែរឱ្យរួចចាកផុត ពីការលេបត្របាក់យករបស់បរទេសជិតខាង ជាពិសេស បារាំង និងវៀតណាមនោះទេ ។អំពី រឿងនេះបណ្ឌិត កេង វ៉ាន់សាក់ បាននិយាយប្រាប់ថា “កើតមកខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរប៉ុណ្ណឹងទេ ។ ហើយដឹងថា ខ្មែរហ្នឹងគង់តែភ្លាត់ដោយសារបារាំងដោយសារចិន ដោយសារយួន និងដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្ដ្រយើងល្ងង់ខ្លៅ ខ្មែរទាំងអស់ឱនក្បាលក្រាបតាមតែគេ ។ ដឹងអាហ្នឹងវាទៅជាឈឺចាប់រហូតរៀងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំអីហ្នឹងវាពិបាកថែមទៀត មានចិត្ដក្នុងខ្លួនថាធ្វើម៉េចខំរៀនឱ្យបានចេះដឹង” ។
លោក បាននិយាយរៀបរាប់អ្វីដែលជាកង្វល់ធំជាងគេគឺដើម្បីឱ្យប្រទេស កម្ពុជាបានឯករាជ្យនោះទាល់តែខ្មែរមានពុម្ពអក្សរប្រើ ព្រោះមិនអាចពឹងពាក់លើការសរសេរអក្សរនឹងដៃក្នុងកិច្ចការរដ្ឋ នោះទេ ហេតុដូច្នេះហើយជាលទ្ធផលនោះ បណ្ឌិត កេង វ៉ាន់សាក់ គឺជាអ្នកដែលបានបង្កើតអង្គុលីលេខប្រើភាសាខ្មែរមុនគេ ។ លោកបាននិយាយថា “ខ្ញុំខំធ្វើម៉េចឱ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើផងដើម្បីឱ្យយើងអាចឯករាជ្យបាន ។ នេះជាបញ្ហាធំជំនាន់ហ្នឹង ព្រោះថាឯករាជ្យម៉េចកើតបើយើងអត់មានពុម្ពសរសេរ ។ សរសេរដៃកិច្ចការរដ្ឋទៅមិនទាន់ទេ ។ជំនាន់នោះមិនទាន់មានម៉ាស៊ីន សរសេរ” ។ ប៉ុន្ដែ នៅពេលដែលមានការលើកឡើងជាសំណួរថា បើទាស់ជាមួយបរទេស ជាពិសេសជាមួយអាណានិគមបារាំងប្រហែលជាពុំមានបញ្ហាអ្វីធំដំទេ ប៉ុន្ដែតាមប្រសាសន៍លោកខាងដើមនោះលោកទាស់តាំងតែជាមួយព្រះករុណា ទាស់ជាមួយសម្ដេចព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ ណុល ទាស់ជាមួយគ្រប់គ្នាទាំងអស់ ។ នោះបណ្ឌិត កេង វ៉ាន់សាក់ បានផ្ដល់ការពន្យល់ ។ បណ្ឌិត រូបនេះបាននិយាយថា នោះក៏មកពីគេទៅសាកសួររូបគាត់ ហើយគាត់ក៏ធ្វើការវិនិច្ឆ័យយល់ឃើញថា ពួកមនុស្សអស់ទាំងនោះសុទ្ធតែជាមនុស្សអន់ គ្មានឧត្ដមគតិជាតិអ្វីទេ គិតតែពីការប្រព្រឹត្ដអំពើពុករលួយ និងអ្វីៗ ។ លោកមិនបាននិយាយអ្វីវែងឆ្ងាយក្រៅតែពីថា នៅក្នុងចិត្ដគាត់គិតឃើញថា ពួកអស់ហ្នឹងអត់បានការអ្វីទាំងអស់ ហើយបង្ខូចស្រុកឱ្យធ្លាក់ដល់ប៉ុណ្ណឹងថែមទៀត ។នេះ ក៏ជាហេតុផលមួយដែលគាត់បានលើកពន្យល់ថានាំឱ្យគាត់ងាកទៅរក ទាក់ទងជាមួយក្មេងៗជំនាន់ក្រោយដែលសំដៅដល់ ប៉ុល ពត, អៀង សារី ។ យ៉ាងណាក៏ដោយគាត់បានអធិប្បាយថា គឺពួក ប៉ុល ពត អៀង សារី នោះទេដែលតាមទៅរកគាត់ និងគាត់មិនដើរតាមពួកអស់នោះឡើយដែលកាលនោះគាត់មើលឃើញថា របបក្បួនល្ងង់គិតតែអំពើពុករលួយឃោរឃៅ ហើយគាត់យល់ថាពួកក្មេងជំនាន់ក្រោយសំដៅដល់ ប៉ុល ពត, នួន ជា, អៀង សារី, ខៀវ សំផន ជាមនុស្សដែលគាត់យល់ថា ត្រឹមត្រូវអាចគិតគូររឿងស្រុកទេសបាន ។
អំពី ប្រវត្ដិរបស់បណ្ឌិត កេង វ៉ាន់សាក់ នេះ សមាជិករាជវង្សខ្មែរម្នាក់បានរៀបរាប់ថា បណ្ឌិត កេង វ៉ាន់សាក់ ជាបុត្រាពៅបន្ទាប់ពីបុត្រីយ៍ច្បងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងលក្ខិណា ជាព្រះអនុជបង្កើតរបស់ព្រះករុណាព្រះមហាក្សត្រ ស៊ីសុវត្ថិ មុន្នីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ។ តាមប្រភពសមាជិករាជវង្សដដែលថា នៅថ្ងៃទារក វ៉ាន់សាក់ នេះប្រសូត្រ ក៏មានកើតហេតុដ៏ប្លែកមួយ ដោយមានភាពងងឹតពេញផ្ទៃព្រះបរមរាជវាំងអស់ពេញមួយថ្ងៃ ។ យ៉ាងណា ព្រឹត្ដិការណ៍នេះក៏បានធ្វើឱ្យមានភាពចលាចល ហើយមានការកាប់សម្លាប់គ្នានៃក្រុមរាជវង្ស ហើយនេះក៏បណ្ដាលឱ្យមានការហៅរកហោរានៃព្រះបរមរាជវាំងមកទស្សទាយ ឃើញថាមានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិត ឬបំបរបង់ចោល ។ ត្រង់នេះក៏ពុំមានឯកសារណាមួយជាផ្លូវការបញ្ជាក់បដិសេធ ឬក៏ទទួលស្គាល់នោះឡើយ ។រឿងរ៉ាវ ទាំងនេះបើទោះបីជាមិនទាន់មានការអធិប្បាយផ្សាយជាសាធារណៈទូលំទូលាយ ក៏ដោយ ក៏បណ្ឌិត កេង វ៉ាន់សាក់ ខ្លួនឯងបានសារភាពអំពីការដែលម្ដាយរបស់លោក អ្នកម្នាង ហម បានជ្រើសរើសយកការចាកចេញពីព្រះបរមរាជវាំងដើម្បីបន្ដរស់នៅថែទាំ កូនរហូតដល់ពេញរូបពេញរាងធំ និងបន្ដការសិក្សា ។ ហើយជាញឹកញាប់បណ្ឌិត កេង វ៉ាន់សាក់ បានប្រាប់គេឯងអំពីការដែលគាត់នៅតែដឹងគុណគ្មានថ្ងៃភ្លេចបាន នូវមហាករុណាទិគុណដ៏ធំធេងនៃមាតារបស់លោកដែលលោកនៅតែនឹកឃើញ ជាមួយពាក្យថ្លែងថា ពេលខ្លះលោកបានទាំងយំខ្សឹបខ្សួលអស់ពេញមួយថ្ងៃពេលរំលឹកដល់ សម្ដីរបស់មាតាលោកដែលប្រកបដោយទឹកចិត្ដមេត្ដានោះ ។ប្រវត្ដិ រឿងរ៉ាវរបស់បណ្ឌិត កេង វ៉ាន់សាក់ នៅមានវែងឆ្ងាយទៅទៀត ប៉ុន្ដែអ្វីដែលគាត់បានប្រកាសប្រាប់គេឯងដូចដែលគេដឹងនោះ គឺគាត់តាំងចិត្ដថាជាអ្នកប្រឆាំងដាច់ខាតនឹងរបបរាជានិយម ទំនងជាដោយសារការដែលគាត់បានឃ្លាតឆ្ងាយពីទីកំណើតដោយសារការ ព្យាករណ៍របស់ហោរា ធ្វើឱ្យវាសនាគាត់ច្របូកច្របល់ដូចសំពៅឆ្លងកាត់មហាសមុទ្រនោះ ៕
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ទទួលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬអ្នកដឹកនាំ ដទៃទៀតឡើយ គឺទាស់ទាំងតែពីជាមួយព្រះករុណា ទាស់ជាមួយព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ទាស់ជាមួយលោក លន់ ណុន ទាស់ជាមួយលោក ហង្ស ធនហាក់ ទាស់ជាមួយនរណានរណីគ្រប់គ្នាទាំងអស់។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការ ត្របាក់យកនៃពួកបរទេសឡើយ។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាតសម្លាប់មនុស្ស រាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
តាមប្រភពខ្លះបានអះអាងថា លោក កេង វ៉ាន់សាក់ ក៏ជាមេខ្មែរក្រហមដ៏សំខាន់ម្នាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាសុីសេរី មុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហមអតីតប្រធានរដ្ឋសភានៃរបបកម្ពុជា ប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
ក្រោយពេលត្រឡប់ពីយូហ្គោស្លាវីមកប៉ារីសវិញ សាឡុត ស ចាប់ផ្តើមសោះអង្គើយនឹងការរៀនសូត្រនៅសាលា ហើយបែរមកចាប់អារម្មណ៍នឹងរឿងនយោបាយវិញ។ សូម្បីតែសាឡុត ស ខ្លួនឯងក៏បានអះអាងដែរថា ពេលនៅប្រទេសបារាំង គាត់រៀនឲ្យបានត្រឹមតែជាប់មធ្យមភាគ ដើម្បីកុំឲ្យគេផ្តាច់អាហារូបករណ៍ប៉ុណ្ណោះ ចំណែកពេលភាគច្រើនផ្សេងទៀត គាត់ចំណាយទៅលើការអានសៀវភៅ ដែលទាក់ទងនឹងរឿងនយោបាយ ឬទាក់ទងនឹងបដិវត្តន៍នៅប្រទេសបារាំង ជាដើម។ម្យ៉ាងទៀត នៅពេលនោះ សាឡុត ស បានស្គាល់ ជួន ម៉ុម និង កេង វ៉ាន់សាក់ ដែលបានមករៀននៅប្រទេសបារាំង តាំងពីឆ្នាំ១៩៤៦។ យោងតាមលោក David Chandler និស្សិតទាំងពីររូបនេះបានជះឥទ្ធិពលច្រើនលើផ្នត់គំនិតបែបជាតិនិយម និងបែបកុម្មុយនិស្តរបស់សាឡុត ស។ជួន ម៉ុម គឺជាសិស្សដ៏ឆ្នើមមួយរូបខាងផ្នែកវិទ្យាសាស្រ្ត ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង នៅឆ្នាំ១៩៥១។ ប្រហែលជា ជួន ម៉ុម នេះហើយ ដែលបាននាំសាឡុត ស ឲ្យចូលបក្សកុម្មុយនិស្តបារាំង នៅឆ្នាំ១៩៥២។ចំណែក លោក កេង វ៉ាន់សាក់ វិញ ក៏ជាសិស្សដ៏ឆ្នើមម្នាក់ដែរ តែខាងអក្សរសាស្រ្ត។ កេង វ៉ាន់សាក់ គឺជាមនុស្សស្រឡាញ់ចូលចិត្តគំនិតនយោបាយឆ្វេងនិយម ប៉ុន្តែគាត់មិនមែនជាជនកុម្មុយនិស្តនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងបទសម្ភាសន៍ជាច្រើន ជាពិសេសបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក កេង វ៉ាន់សាក់ ខ្លួនលោកផ្ទាល់បានអះអាងថា គំនិតនយោបាយមួយចំនួនរបស់ សាឡុត ស គឺទទួលឥទ្ធិពលពីលោក។ សាឡុត ស បានស្គាល់ កេង វ៉ាន់សាក់ តាមរយៈ អៀង សារី ដែលបានមកដល់ទីក្រុងប៉ារីស នៅចុងឆ្នាំ១៩៥០ គឺនៅពេលដែល អៀង សារី បានទៅសុំឲ្យ កេង វ៉ាន់សាក់ ជួយរកជួលបន្ទប់មួយឲ្យ សាឡុត ស។ កេង វ៉ាន់សាក់ ក៏បានជួយ សាឡុត ស ឲ្យរកបានបន្ទប់ជួលមួយ នៅទល់មុខផ្ទះគាត់ នៅផ្លូវ Letellier ក្នុងសង្កាត់ទី១៥ ក្រុងប៉ារីស។ក្រោយមក សាឡុត ស បានចូលរួមក្នុងការប្រជុំរបស់ក្រុមនិស្សិតកុម្មុយនិស្ត ដែលតែងតែរៀបចំធ្វើនៅក្នុងផ្ទះរបស់ កេង វ៉ាន់សាក់ ដើម្បីរៀនសូត្រពីទ្រឹស្តីកុម្មុយនិស្ត។ ក្រុមនេះមានឈ្មោះថា “ក្រុមម៉ាក់ស៊ីស្ត៍” (Cercle Marxiste) ត្រូវបានបង្កើតឡើង នៅដើមឆ្នាំ១៩៥១ តាមគំនិតផ្តួចផ្តើមរបស់ អៀង សារី និង រ័ត្ន សាមឿន។ អ្នកចូលរួមក្នុងការប្រជុំនេះ ភាគច្រើន ដូចជា សៀង អាន, យុន សឿន, ម៉ី ម៉ាន់, ហ៊ូ យន់, ជួន ម៉ុម និង តូច ភឿន សុទ្ធសឹងតែជាសមាជិកបក្សកុម្មុយនិស្តបារាំង។អ្នកខ្លះទៀត ដូចជា កេង វ៉ាន់សាក់ ជាដើម មិនមែនជាសមាជិកបក្សកុម្មុយនិស្តនោះទេ។ សាឡុត ស ក៏នៅមិនទាន់ចូលបក្សកុម្មុយនិស្តបារាំងដែរនៅពេលនោះ។ ពួកគេចូលរួមក្នុងការប្រជុំនេះក្នុងនាមមិត្តភក្តិប៉ុណ្ណោះ។ យោងតាម កេង វ៉ាន់សាក់ ដែលជាម្ចាស់ផ្ទះ សាឡុត ស មិនសូវដែលបានចូលរួមក្នុងការប្រជុំនេះទៀងទាត់ប៉ុន្មានទេ។ នៅក្នុងការប្រជុំនេះទៀតសោត សាឡុត ស ក៏មិនមានបញ្ចេញគំនិតអ្វីដែលនាំឲ្យគេចាប់អារម្មណ៍នោះដែរ។នៅចន្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥២ ការប្រឈមមុខដាក់គ្នារវាងសម្តេច នរោត្តម សីហនុ និងគណបក្សប្រជាធិបតេយ្យបានកើតមានកាន់តែខ្លាំងឡើងៗ។ នៅឆ្នាំ១៩៥០ អៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យត្រូវបានគេលបធ្វើឃាត។ ឥស្សរជនមួយរូបរបស់គណបក្សប្រជាធិបតេយ្យ គឺ សឺន ង៉ុកថាញ់ ដែលបារាំងបានដោះលែងពីប្រទេសបារាំងឲ្យមកកម្ពុជាវិញ នៅចុងឆ្នាំ១៩៥១ បានរត់ទៅបង្កើតចលនាតស៊ូមួយក្នុងព្រៃស្ថិតក្នុងខេត្តសៀមរាប នៅខែមីនាឆ្នាំ១៩៥២ ។នៅខែមិថុនា ឆ្នាំ១៩៥២ សម្តេច នរោត្តម សីហនុ បានសម្រេចរំលាយរដ្ឋាភិបាល និងសភាជាតិ ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។ និស្សិតខ្មែរមួយចំនួន ដែលកំពុងរៀននៅប្រទេសបារាំងបានសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីមួយឈ្មោះ “ខេមរនិស្សិត” រិះគន់សេចក្តីសម្រេចរបស់សម្តេច នរោត្តម សីហនុ ក្នុងការរំលាយសភានេះ។ សាឡុត ស ដោយប្រើឈ្មោះសម្ងាត់ថា “ខ្មែរដើម” ក៏បានសរសេរអត្ថបទមួយរិះគន់របបរាជានិយមយ៉ាងខ្លាំងដែរ។ អត្ថបទនេះមានចំណងជើងថា “រាជានិយម ឬប្រជាធិបតេយ្យ?” លោក កេង វ៉ាន់សាក់វិញ បានសរសេរសំបុត្រចំហរមួយច្បាប់ក្នុងនាម ខេមរនិស្សិត ផ្ញើថ្វាយ និងរិះគន់សម្តេច នរោត្តម សីហនុ ។នៅខែសីហា ឆ្នាំ១៩៥២ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់ផ្តាច់អាហារូបករណ៍និស្សិត ដែលកំពុងរៀននៅប្រទេសបារាំង ក្នុងនោះក៏មានអាហារូបករណ៍របស់សាឡុត ស ដែរ។ក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់ និស្សិតមួយចំនួន ដូចជា អៀង សារី ហ៊ូ យន់ និង សុន សេន ជាដើម បានសម្រេចបន្តការសិក្សានៅប្រទេសបារាំងតទៅទៀត។ ផ្ទុយទៅវិញ និស្សិតមួយចំនួនទៀត ដូចជា សាឡុត ស យុន សឿន និង រ័ត្ន សាមឿន ជាដើម បានសម្រេចចិត្តឈប់រៀន ហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ី លោកកេង វ៉ាន់សាក់ បានអះអាងថា ការណ៍ដែលសាឡុត ស សម្រេចចិត្តវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅពេលនោះ មានជាប់ពាក់ព័ន្ធនឹងបញ្ហាស្នេហាផ្ទាល់ខ្លួន ច្រើនជាងបញ្ហានយោបាយ។ ទោះជាយ៉ាងណា ក្រោយពីអាហារូបករណ៍ត្រូវបានកាត់ផ្តាច់ សាឡុត ស បានបន្តរស់នៅប្រទេសបារាំងរយៈពេល៥ខែ ទើបចេញដំណើរទៅប្រទេសកម្ពុជា។ យោងតាមលោក David Chandler គឺក្នុងអំឡុងពេលនោះឯង ដែល សាឡុត ស បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ដឹងច្បាស់ថា តើសាឡុត ស ចូលបក្សកុម្មុយនិស្តបារាំង នៅថ្ងៃណា ខែណា ឲ្យបានពិតប្រាកដនោះទេ។ អ្នកណាជាអ្នកឧទ្ទេសនាម សាឡុត ស ឲ្យចូលបក្សក៏មិនមានអ្នកណាដឹងច្បាស់ដែរ ប៉ុន្តែ គេសង្ស័យថា អ្នកឧទ្ទេសនាម សាឡុត ស គឺ ជួន ម៉ុម ដែលបានចូលបក្សកុម្មុយនិស្តបារាំង មួយឆ្នាំមុន សាឡុត ស។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥២ សាឡុត ស បានឡើងកប៉ាល់ចាកចេញពីប្រទេសបារាំង ឆ្ពោះទៅប្រទេសកម្ពុជាវិញ។ ក្រោយពីបានចំណាយពេលអស់ជាង៣ឆ្នាំ នៅប្រទេសបារាំង សាឡុត ស បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដៃទទេ ដោយគ្មានសញ្ញាបត្រអ្វីសូម្បីតែមួយសន្លឹក ក្រៅតែពីគំនិតកុម្មុយនិស្តនិយម។ មកដល់ប្រទេសកម្ពុជា សាឡុត ស បានប្រឡូកចូលក្នុងជីវិតនយោបាយភ្លាម ដោយមិនមានប្រកបវិជ្ជាជីវៈអ្វីនោះទេ។ សាឡុត ស បានទាក់ទងជាមួយ Pham Van Ba តំណាងបក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បីសុំចូលជាសមាជិកបក្ស។ ដោយសារ សាឡុត ស ជាសមាជិកបក្សកុម្មុយនិស្តបារាំងស្រាប់ បក្សកុម្មុយនិស្តឥណ្ឌូចិនក៏បានទទួលសាឡុត ស ឲ្យចូលបក្ស។នៅខែសីហា ឆ្នាំ១៩៥៣ សាឡុត ស និងមិត្តភ័ក្តិពីរនាក់ទៀត ដែលមកពីប្រទេសបារាំងដូចគ្នា គឺ រ័ត្ន សាមឿន និង យុន សឿន ក៏បានចូលរួមក្នុងចលនាតស៊ូខ្មែរ ដែលស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជា ជាប់នឹងព្រំដែនវៀតណាម។ ក្រុមនេះជាសាខាដែលបានបំបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន កាលពីឆ្នាំ១៩៥១ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ពួកវៀតមិញ ហេតុនេះហើយបានជាគេហៅថា ពួក “ខ្មែរវៀតមិញ”។នៅក្នុងចលនាតស៊ូនេះ សាឡុត ស បានធ្វើការក្រោមបញ្ជាផ្ទាល់របស់ ទូ សាមុត ដែលពេលនោះជាអនុប្រធានបក្សប្រជាជនបដិវត្តន៍ខ្មែរ។ នៅពេលនោះសហការីដ៏ជិតស្និទ្ធរបស់ សាឡុត ស គឺ សុក ធួក ហៅ វ៉ន វ៉េត ដែលក្រោយមកបានក្លាយជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ដែលមានចែងអំពីការហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើទឹកដីកម្ពុជា សាឡុត ស និង វ៉ន វ៉េត ក៏បានចេញពីព្រៃ ធ្វើដំណើរចូលមកទីក្រុងភ្នំពេញ។នៅពេលនោះ ពួកកុម្មុយនិស្តខ្មែរបានបង្កើតគណបក្សមួយ ដោយដាក់ឈ្មោះថា “បក្សប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ ដែលនឹងរៀបចំធ្វើនៅឆ្នាំ១៩៥៥។ សាឡុត ស ដែលពេលនោះបានប្រើឈ្មោះសម្ងាត់ថា “ប៉ុល” ត្រូវបានបក្សកុម្មុយនិស្តចាត់តាំងឲ្យធ្វើការទាក់ទងជាប្រចាំ ជាមួយគណបក្សប្រជាធិបតេយ្យ ព្រោះក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ មានមនុស្សមួយចំនួន ដូចជា កេង វ៉ាន់សាក់ និង ជួន ម៉ុម ជាដើម ដែល សាឡុត ស ធ្លាប់ស្គាល់យ៉ាងជិតស្និទ្ធ កាលពីនៅប្រទេសបារាំង។ក៏ប៉ុន្តែ បក្សប្រជាជនរបស់ពួកកុម្មុយនិស្តបានទទួលបរាជ័យ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ១៩៥៥ ដោយរកមិនបានសូម្បីតែមួយសំឡេងក្នុងសភាជាតិ។ សាឡុត ស ក៏ស្ថិតក្នុងភាពតែលតោល មិនមានការងារអ្វីធ្វើឲ្យប្រាកដប្រជា។ ពេលនោះហើយ ដែលសាឡុត ស ចាប់ផ្តើមចាប់យកអាជីពជាគ្រូបង្រៀន៕
លោកសាស្ត្រចារ្យ កេង វ៉ាន់សាក់ កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ នៅភូមិកំពង់បឹង ស្រុកកំពង់លែង ក្នុងខេត្រកំពង់ឆ្នាំង ។ បិតានាម កេង ស៊ីផាន់ និងមាតានាម ជៀស ហន ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគទី២ផ្នែកទស្សនវិជ្ជា នៅឆ្នាំ១៩៤៦ លោកបានទៅបន្តការសិក្សានៅប្រទេសបារាំង ។ ទន្ទឹមគ្នានឹងការសិក្សា លោកបានធ្វើការជាសាស្ត្រាចារ្យជំនួយភាសាខ្មែរនៅសាលាជាតិជីវភាសា បូព៌ាប្រទេស (Ecole nationale des Langues orientales vivantes) នៅក្រុងប៉ារីសនៅឆ្នាំសិក្សា១៩៤៧‑១៩៤៨ និង ១៩៥១‑១៩៥២ ។ នៅចន្លោះពេលនោះ លោកបង្រៀនភាសាខ្មែរនៅសាលាសិក្សាផ្នែកបូព៌ា និងអាហ្វ្រិកនៃសាកលវិទ្យាល័យក្រុងឡុងដុន (School of Oriental and African Studies, London University) ក្នុងឆ្នាំសិក្សា១៩៤៨‑១៩៥០ ។ លោកបានប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកទស្សនវិជ្ជានៅ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រក្រុងប៉ារីសនៅឆ្នាំ១៩៥១ ។ ភរិយាលោកនាម ស៊ុយស្ហាន កុលលើវីល (Suzanne Colleville) ។
អ្នកស្រី ស៊ុយស្ហាន‑កេងវ៉ាន់សាក់ (១៩២១‑២០០៣) បានប្រឡងជាប់បរិញ្ញាប័ត្ររូបវិទ្យានាឆ្នាំ១៩៤៣ នៅមហាវិទ្យាល័យក្រុងកង់ (Caen) ។ អ្នកស្រីបានយកចិត្តទុកដាក់លើការសិក្សាផ្នែកអាស៊ីអគ្នេយ៍ ហើយអ្នកស្រីបានប្រឡងជាប់សញ្ញាប័ត្រភាសាថៃនាឆ្នាំ១៩៤៥ ហើយបានប្រឡងជាប់សញ្ញាប័ត្រភាសាលាវ និងភាសាខ្មែរនាឆ្នាំ១៩៤៧ ។ ទន្ទឹមនឹងការសិក្សាទាំងនេះ អ្នកស្រីបានសិក្សាអក្សរសាស្ត្របារាំង ប្រវត្តិសាស្ត្រសិល្បៈ និងភូមិវិទ្យាទួទៅ ។ នៅឆ្នាំ១៩៤៥ អ្នកស្រីបានបង្រៀនភាសាថៃ ហើយនៅឆ្នាំ១៩៤៧ បានទទួលការតែងតាំងជាសហការិនីវិទ្យាសាស្ត្រនៅក្រសួងឧតុនិយមជាតិ ប្រទេសបារាំង ។ នាឆ្នាំសិក្សា១៩៥១‑៥២ អ្នកស្រីបានបង្រៀនភាសាលាវនៅសាលាភាសាបូព៌ា (Langues Orientales) ជំនួសលោកសាស្ត្រាចារ្យ រេ‑នន (M. Reinhorn) ។ អ្នកស្រីបានលះបង់ការងារដ៏ប្រពៃនៅប៉ារីសរបស់អ្នកស្រីដើម្បីចូលទៅ នៅភ្នំពេញតាមស្វាមីនាឆ្នាំ១៩៥២ ហើយអ្នកស្រីបានធ្វើជាសាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ វិទ្យាស្ថានជាតិគរុកោសល្យ និងបន្ទាប់មកបានបង្រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រភ្នំពេញរហូតដល់ ចុងឆ្នាំសិក្សា១៩៧១ ។ អ្នកស្រីបានបង្រៀនសិស្ស និងនិស្សិតនៅស្រុកខ្មែរជាច្រើនជំនាន់ ។ នាពេលចុងក្រោយអ្នស្រីបានត្រឡប់មកធ្វើការនៅប្រទេសបារាំងវិញនា ខែកញ្ញាឆ្នាំ១៩៧១ រហូតដល់ពេលចូលនិវត្តន៍ ហើយបានរស់នៅជាយក្រុងប៉ារីសក្នុងស្រុកម៉ុងម៉ូរ៉ង់ស៊ី (Montmorency) លុះដល់អវសានជីវិតនាឆ្នាំ២០០៣ ។
បន្ទាប់ ពីបានបង្កើតអង្គុលីលេខអក្សរខ្មែរនៅឆ្នាំ១៩៥២ លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានត្រឡប់ទៅកម្ពុជាវិញ ហើយបានទទួលមុខនាទីជាសាស្ត្រចារ្យនៅវិទ្យាល័យស៊ីសុវត្ថិនៅក្រុង ភ្នំពេញពីឆ្នាំ១៩៥២ ដល់១៩៥៨ ។ លោកជាមេដឹកនាំ គណបក្សប្រជាធិបតេយ្យ នៅពេលបោះឆ្នោតនីតិបញ្ញត្តិសកលនៅឆ្នាំ១៩៥៥ បន្ទាប់ពីការគ្រោងទុកដោយសិទ្ធិសញ្ញាក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៤ ។ លោកបានប្រឆាំងដោយចេញមុខនឹងរាជបល្ល័ង្ក ជាពិសេសគឺប្រឆាំងផ្ទាល់នឹងសម្ដេចនរោត្តមសីហនុ ជាស្ថាបនិកនៃគណបក្សសង្គមរាស្ត្រនិយម ។ បន្ទាប់ពីបរាជ័យនៃគណបក្សប្រជាធិបតេយ្យ រដ្ឋាភិបាលបានចាប់លោកដាក់គុកនៅថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៥ ។ ពេលចេញពីពន្ធនាគារ លោកបានបោះពុម្ពផ្សាយកម្រងកំណាព្យដែលលោកបាននិពន្ធក្នុងពេលជាប់ គុក ហើយកម្រងកំណាព្យនេះបានទទួលឥទ្ធិពលដ៏ខ្លាំងក្លាទៅលើកវីនិពន្ធ ខ្មែរនៅជំនាន់នោះ ។ នៅឆ្នាំ១៩៥៨ លោកមានតួនាទីជាប្រធានគណៈកម្មការពិនិត្យសៀវភៅអក្សរសាស្ត្រខ្មែរនៅ មធ្យមសិក្សា ។ ពីឆ្នាំ១៩៥៨ ដល់ ១៩៦២ លោកមានតំណែងជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ និងជាចាងហ្វាងវិទ្យាស្ថានជាតិគរុកោសល្យ (១៩៥៨‑១៩៦០) ហើយលោកបានទៅបង្រៀនអក្សរសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ហើយនិងពុទ្ធិកសកលវិទ្យាល័យភ្នំពេញរហូតដល់ឆ្នាំ១៩៦៨ ។ នៅពាក់កណ្ដាលឆ្នាំ១៩៦៨ រដ្ឋាភិបាលបញ្ឈប់លោកឲ្យលែងបង្រៀន ហើយបានឲ្យភ្នាក់ងារឃ្លាំមើលគេហដ្ឋានលោកទៀតដោយលោកជាប់ចោទថា ជាអ្នកបំបះបំបោរនិស្សិត និងសិស្សនានាឲ្យធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលជំនាន់ នោះ ។ អាជ្ញាធរជំនាន់នោះបានឆែករុករកនៅផ្ទះសាស្ត្រាចារ្យនេះឃើញមាន សៀវភៅ «ម៉ាក,ម៉ៅ» និងទស្សនាវដ្ដីប្រទេសចិន ។ល។ នៅបណ្ណាល័យផ្ទាល់របស់លោក ជាហេតុនាំឲ្យអាជ្ញាធរក្រសួងសន្តិសុខចាប់លោកឃុំនៅរាជបណ្ឌិតសភា នគរបាល ជាមួយលោក សូនែម និងលោក ភួង តុន ដោយចោទថា ជាពួកកុម្មុយនិស្តនិយម បានបំបះបំបោរនិស្សិត និងប្រជាជនឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។
បន្ទាប់ពីសភាពការណ៍នយោបាយនៅឆ្នាំ១៩៧០ ដែលធ្វើឡើងដោយឧត្ដមសេនីយ លន់ នល់ ប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែរ រដ្ឋាភិបាលថ្មីបានផ្ដល់នីតិសម្បទាឲ្យលោកវិញ ហើយបានបង្កើតវិទ្យាស្ថានខ្មែរ‑មន ដោយតែងតាំងលោកជាមេដឹកនាំស្ថាប័ននេះក្នុងគោលបំណងលើដំកើង វប្បធម៌ខ្មែរ‑មនឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យជនជាតិខ្មែរមានមោទនភាពជា ខ្មែរ និងបង្រួបបង្រួមខ្មែរជាទួទៅនៅជុំវិញកេត្ដិ៍មរតកវប្បធម៌ នេះជាអាវុធទប់ទល់នឹងការរំលោភបំពានពីសំណាក់បរទេស ។ លោកបានធ្វើនិក្ខេបបទមួយដែលបានការពារនៅសាកលវិទ្យាល័យស្ហ័កបោន (Sorbonne) នៅឆ្នាំ១៩៧១ មានចំណងជើងថា «ការស្រាវជ្រាវរកឬសគល់មួយនៃវប្បធម៌ខ្មែរ (Recherche d’un fond culturel khmer)» ។ សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ជាបញ្ញាជនមួយរូបដ៏កម្រដែលមានចក្ខុវិស័យ និងគំនិតសកលវែងឆ្ងាយលើវប្បធម៌អរិយធម៌ខ្មែរយើង ។ សាស្ត្រាចារ្យរូបនេះមានឥទ្ធិពលទៅលើសាស្ត្រាចារ្យអក្សរសាស្ត្រ ខ្មែរជាច្រើនជំនាន់នៅស្រុកខ្មែរយើង ។ ក្រោយមកបានទទួលតំណែងជាភូឈួយប្រតិភូអចិន្ត្រៃយ៍នៅអង្គការ UNESCO ក្នុងក្រុងប៉ារីសនៅឆ្នាំ១៩៧១ ហើយបន្ទាប់មកមានតួនាទីជាភារធារីនៃ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ប្រចាំប្រទេសបារាំងពីខែតុលា ឆ្នាំ១៩៧៤ ដល់ខែមេសា ឆ្នាំ១៩៧៥ ។ លោករស់នៅម៉ុងមូរ៉ង់ស៊ី (Montmorency) នៅជាយក្រុងប៉ារីស រហូតដល់ពេលទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០០៨ ត្រូវនឹងថ្ងៃ៦រោច ខែមិគសិរ ឆ្នាំជូត ។ លោកបាននិពន្ធរឿងល្ខោន២ កម្រងកំណាព្យ និងសិក្សាកថាជាច្រើន ៖
No comments:
Post a Comment