ការបះបោរនៅសំឡូត ជាប្រធានបទដែលខ្ញុំធ្វ់ការសិក្សាស្រាវជ្រាវ Literature Review មុនឈានដល់ការសន្ធិដ្ឋានជារួម។ ការបះបោរនៅសំឡូត ខ្ញូំបានគូសចេញជា ផែនទី ដូចខាងក្រោម ដែលកំណត់ថា គឺជា ក្រុម ខ្មែរសេរី របស់ នួន ជា ដែលជា ភ្នាក់ងារចារកម្មរបស់ សៀម សេរី ដើម្បីប្រឆាំងកម្ពុជារឿងទឹកដី នៅភាគខាងលិច បន្ទាប់ នួន ជា ឬ ឡៅ ប៉េង គន ឬ រុង លើត នេះ ធ្វើសកម្មភាព ឆ្នាំ ១៩៦៧ ដោយចូលបន្លំ ជាមួយ ចលនារបស់ ខៀវ សំផន ប៉ុលពត នៅទិស កំពង់ចាម និង កំពត។ តាមរយៈផែនទី ឆ្នាំ ១៩៧៩ គឺថា ពួកខ្មែរក្រហម នៅតែ បោះទីតាំង តាមមូលដ្ឋានយោធារបស់ខ្មែរសេរី ដដែល !!!
ក្រោយកិច្ចព្រមព្រៀងក្រុង ហ្សើណែវ ឆ្នាំ ១៩៥៤ នៅ UN មានកៅអីតំណាង លាវខាងលិច លាវខាងកើត វៀតណាមជើង និង វៀតណាមត្បូង ចំណែកកម្ពុជាមាន កៅអីតែ ១ គឺ កម្ពុជា ( ដែលកាលណោះ ខ្មែរសេរី និង ខ្មែរសាធារណរដ្ឋចូលធ្វើរដ្ឋាភិបាលជាមួយ សម្តេច សីហនុ ចំណែក ខ្មែរមួយក្រុមទៀត សំដៅ បក្សប្រជាជន និង បក្សខ្មែរក្រហម មិនបានចូលក្នុងរដ្ឋាភិបាលទេ គឺធ្វើសកម្មភាពជាសំងាត់ រក្សាកងទ័ពជាសម្ងាត់ ធ្វើជាចោរព្រៃ ជាឈ្មួញ....លុះ មានរឿង តម្លៃស្រូវថោក រឿងប្លន់ដីស្រែ ដីភូមិរបស់អ្នកស្រុក ខ្មែរសេរី ទំលាក់កំហុសទាំងអស់ ឲ្យ ខ្មែរក្រហម....។ ការបេះបោរនៅសំឡូត មានប្រជាជនជាង ៤០០០ នាក់រត់ចូលព្រៃ ដែលជាង ១០០០ នាក់ត្រូវបានសម្លាប់ ដោយកងទ័ព លន់ នល់ គឺជាស្នាដៃនៃ ក្រុម ខ្មែរសៀម ឈ្មោះ នួន ជា។ ឆ្នាំ ១៩៥០ ដល់ ឆ្នាំ ១៩៧០ គឺជាដំណាក់ជំលោះ ចិន សូវៀត និងអាមេរិក ដែល សម្តេចសីហនុ ចូលខាងអាមេរិកកាំង មានទាហានលន់ លន់ ទាហានអាមេរិក និងទាហាន វៀតណាមសេរី ខាងត្បូងគាំទ្រ ដូច្នេះ មាន បញ្ហាសម្រាប់សម្តេច សីហនុគឺ បង្រាបខ្មែរក្រហម ឬ មិនបង្រ្កាប?
- បង្រ្កាបខ្មែរក្រហម៖ សីហនុ បញ្ជាឲ្យកំលាំងលន នល់ ជាខ្មែរសេរី បង្រ្កាបពួកខ្មែរក្រហម ប្រជាជនរងទុក្ខវេទា ដោយសារទ័ពលន់ នល់ រំលោភ បំពានលួចប្លន់សម្លាប់ ទំលាក់កំហុសឲ្យ ស្តេចសីហនុ ដែលជាស្តេច។
- មិនបង្រ្កាប ខ្មែរក្រហម៖ គឺមានន័យថា ទុក្ខឲ្យពួកខ្មែរក្រហម ជាខ្មែរវៀតមិញ វាយប្រហារបំផ្លាញរដ្ឋាភិបាល សង្គមរាស្រ្តនិយម និង បណ្តាល់ឲ្យ ពួក វៀតមិញខ្មែរក្រហម ខ្មែរឥស្សរៈ ទាមទារបំបែកទឹកដី ភាពខាងកើត ជារដ្ឋឯករាជ្យ ដូចជា វៀតណាមជើង វៀតណាមត្បូង លាវលិច លាវកើត
សរុបមកវិញ ពេលសម្តេចសីហនុ យាងពីអាមេរិកមកវិញ បញ្ជាឲ្យ លន់ នល់បង្រ្កាបពួក ខ្មែរក្រហម គឺ ប៉ុលពត សប្បាយចិត្ត ព្រោះ សីហនុ ចូលដៃទាំងស្រុង ពេញមុខ ចំហរ ជាមួយ សហរដ្ឋអាមេរិកាំង ដែលកំពុងឈ្លានពានកម្ពុជា ជាឪកាសមាសឪកាសប្រាក់សម្រាប់ ការឃោសនា វាយរំលំបប សីហនុ
មូលហេតុ ដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវ។ នៅចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលដែលបានមកពីការនាំចេញស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវនៅតាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ នល់ ដែលជានាយករដ្ឋមន្រ្តីបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការប្រមូលទិញស្រូវនៅក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះ ជំរុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
នៅថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀត នៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ថាជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូត ហើយបានគំរាមថានឹងបញ្ជូនអ្នកទាំងបីរូបនេះទៅឲ្យតុលាការសឹកកាត់ទោស។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ នល់ បានអះអាងថា អ្នកទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំណោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា “ខ្មោចទាំងបី”។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
នៅក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” លោក David Chandler បានសរសេរថា ពួកមេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ក៏ប៉ុន្តែ ដំណឹងអំពីព្រឹត្តិការណ៍នៅសំឡូតបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះទៅទៀត ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាល បានរាលដាលទៅកន្លែងផ្សេងៗទៀតធ្វើឲ្យពួកកុម្មុយនិស្តលែងមានកន្លែងជ្រក ក្រៅតែពីរត់ចូលក្នុងព្រៃធ្វើការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកការវាយប្រហារលើទីតាំងទាហានរដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនោះថាជាថ្ងៃចាប់ផ្តើមការតស៊ូប្រដាប់អាវុធរបស់ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍របស់ពួកគេ។ ក្រោយមកការវាយឆ្មក់ស្រដៀងៗគ្នានេះក៏បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជាយ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ។ អាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរ។ ការទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម៕
លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។
ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។
ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥៕
ទោះជាយ៉ាងក៏ឯកឧត្ដមឆ្លាប់ជាអតីតឥស្សរ:ថ្នាក់ដឹកនាំខ្មែរមួយរូបដែលប្រឆាំងយួន និង ដេញយួនគ្រប់កាលទេស:នៃប្រវត្តិរបស់ឯកឧត្ដមសេនាប្រមុខ មិនថាថ្នាក់ដឹកនាំណាទេឲ្យតែដឹងនាំ និង កាន់អំណាចកាន់តែយូរ កាន់តែមានកុំហុសទោះតិចក្ដីច្រើនក្ដី។
P.S: នៅក្នុងអត្ថបទនេះ អ្នកសរសេរបានលើកឡើងថាលោក លន់ នល់ បានដើរតួជាបុគ្គលស្នេហាជាតិពិត ក្នុងការប្រឆាំងបរទេស។
ការចូលរួមជាមួយខ្មែរក្រហម
ក្រោយព្រឹត្តិការណ៍បះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង មានការគំរាមចាប់ខ្លួនលោកបញ្ជូនទៅតុលាការសឹក ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៦៧ លោក ខៀវ សំផន បានបង្ខំចិត្តរត់ពីភ្នំពេញទៅលាក់ខ្លួននៅព្រៃក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលមានចលនាតស៊ូខ្មែរក្រហមនៅទីនោះ រួមទាំងលោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅខែកក្កដា ឆ្នាំ១៩៧១ ខៀវ សំផន បានធ្វើជាប្រធានអង្គប្រជុំរយៈពេលពីរសប្តាហ៍ រៀបចំឡើងនៅទីស្នាក់របស់ប៉ុលពតនៅភូមិភាគឧត្តរ ដើម្បីពិភាក្សាថា តើត្រូវអនុញ្ញាតឲ្យសម្តេចព្រះ នរោត្តម សីហនុ ចូលរួមក្នុងចលនាតស៊ូដែរឬទេ។ នៅក្នុងពេលតស៊ូ ក៏ដូចក្នុងសម័យកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន បានដើរតួនាទីជាអ្នកទំនាក់ទំនងដ៏សំខាន់ម្នាក់រវាងសម្តេចព្រះ នរោត្តម សីហនុ និងក្រុមខ្មែរក្រហម ប៉ុល ពត។ នៅឆ្នាំ១៩៧១ ដដែល ខៀវ សំផន បានចូលជាសមាជិកត្រៀមនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ហើយនៅពាក់កណ្តាលឆ្នាំ ១៩៧៦ បានត្រូវគណៈមជ្ឈិមបក្សទទួលជាសមាជិកពេញសិទ្ធិ។ នៅឆ្នាំ១៩៧៤ លោក ខៀវ សំផន គាំទ្រឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ខៀវ សំផន បានចូលប្រជុំគណៈអចិន្ត្រៃយ៍ ស្តីពីការបែងចែកការងារ ហើយអង្គប្រជុំនោះ បានចាត់តាំងឲ្យលោកទទួលបន្ទុកផ្នែករណសិរ្ស និងរាជរដ្ឋាភិបាលពាណិជ្ជកម្មខាងបញ្ជី និងតម្លៃ។ ថ្ងៃទី៨ ខែមីនា ១៩៧៦ ខៀវ សំផន បានចូលរួមក្នុងអង្គប្រជុំការងារមូលដ្ឋាន ស្តីពីបញ្ហាបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ និងអំពីសភាពការណ៍នៅតំបន់ ១០៣ និង ១០៦ នៃភូមិភាគឧត្តរ។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា លោក ខៀវ សំផន ត្រូវបានជ្រើសតាំងឲ្យធើ្វជាប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ នៅពាក់កណ្តាល ឆ្នាំ១៩៧៦ ខៀវ សំផន ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃបក្ស កុម្មុយនីស្តកម្ពុជា ដែលជាគោលការណ៍កិច្ចការសំខាន់ៗ ក៏ដូចជាគោលនយោបាយរដ្ឋាភិបាល សុទ្ធតែត្រូវបានសម្រេចដោយគណៈកម្មាធិការមួយនេះ។ យោងតាមសម្តីរបស់លោក អៀង សារី នៅដើមឆ្នាំ១៩៧៧ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានមន្ទីរ ៨៧០ ដែលជាមន្ទីររបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា ជំនួសកន្លែងរបស់សមមិត្ត ឌឿន។ ប៉ុន្តែលោក ខៀវ សំផន បានបដិសេធនៅក្នុងលិខិតចំហរបស់លោកថា ការអះអាងនេះ មិនមែនជាការពិតទេ ហើយលោកបន្ថែមថា លោកគ្រាន់តែជាសមាជិកសាមញ្ញមួយរូបប៉ុណ្ណោះ នៅក្នុងមន្ទីរនេះ។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដួលរលំពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ លោក ខៀវ សំផន នៅតែជាតំណាងជាន់ខ្ពស់របស់ភាគីខ្មែរក្រហម នៅក្នុងរដ្ឋាភិបាលត្រីភាគីរបស់អ្នកតស៊ូប្រឆាំងវត្តមានរបស់វៀតណាម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២។
ស្ថានភាពករណី បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។ចំណុចចោទប្រកាន់
ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម។
ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាសនា ដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។ ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ ទាំងអស់មកលើគាត់។
ភូមិភាគត្រូវបែងចែកជា តំបន់ ដែលត្រូវដាក់ជាចំនួនលេខ ។ លេខមួយ ដោយសាកសមបានហ៊ុំព័ទ្ធតំបន់សំឡូតនៃភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង) ដែលបដិកម្បនា (ការបះបោរ) ប្រឆាំងព្រះសីហនុបានផ្ទុះឡើងនៅដើមឆ្នាំ១៩៦៧ ។ ដោយមានការលើកលែងនេះ តំបន់នេះដែលលេចឡើងត្រូវគេដាក់លេខតាមទំនើងចិត្ត ។
ទាំងជនជាតិខ្មែរ ទាំងបរទេសបានចោទសួរថា «ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សអស់ច្រើនម៉្លេះនៅក្នុងជំនាន់ ប៉ុល ពត?»។ ចំពោះសំណួរនេះពិតជាពិបាកឆ្លើយណាស់ ប៉ុន្តែយើងត្រូវពិនិត្យទៅលើដើមហេតុផ្សេងៗជាច្រើន ចាប់ពីសង្គ្រាមស៊ីវិលរហូតដល់ការកម្ទេច «ខ្សែ» របស់ ប៉ុល ពត។ ដើមហេតុសំខាន់ផ្សេងទៀតគឺទ្រឹស្តីរបស់ខ្មែរក្រហមដែលលាយច្របល់ចូលគ្នាជាមួយនឹងគំនិត គុំកួន សងសឹក និងផ្ចាញ់ផ្ចាល ជាទម្លាប់ដែលមិនល្អរបស់ខ្មែរ។ ឥឡូវយើងនាំគ្នាគិតមើលពីសង្គមខ្មែរមុន និងក្នុងជំនាន់ ប៉ុល ពត។ តាមការស្តែងឲ្យឃើញតាមរយៈការបះបោរនៅសំឡូត ចលនាខ្មែរក្រហមធ្វើឲ្យប្រជាកសិករខ្សត់ក្រមួយក្តាប់តូច តែចេះកើនឡើងព្រមទាំងកូនចៅមានការពេញចិត្ត។ អ្នកខ្លះអត់មានដីធ្លីធ្វើចម្ការច្បារដំណាំ ខ្លះទៀតជំពាក់បំណុលវ័ណ្ឌក ឬមានតែដីមួយដុំតូច។ គ្មានអ្វីគួរឲ្យឆ្ងល់ឡើយថា ចំនួនប្រជាក្រីក្រនេះចេះតែកើនឡើងជាលំដាប់នៅពេលដែលមានសង្គ្រាមស៊ីវិលចេះតែធ្ងន់ទៅ ហើយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិកចេះតែខ្លាំងទៅៗ។ ភាគច្រើននៃប្រជាកសិករខ្សត់ក្រទាំងនេះមានកំហឹងយ៉ាងងំចំពោះអ្នកមាន និងអ្នកទីក្រុង ដូច្នេះហើយបានជាខ្លួនងាយនឹងទទួលយកនូវមនោគមវិជ្ជាតស៊ូវណ្ណៈរបស់ខ្មែរក្រហម។
ដូច្នេះយើងឃើញថា កាលបើតម្លៃស្រូវចុះដល់កម្រិត ពួកគាត់មិនអាចទ្រាំទ្របានទេ ចាំបាច់ត្រូវតែរើបម្រះ ស្របតាម ទ្រឹស្តីនយោបាយកាលពីសម័យរដ្ឋកម្ពុជា ថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ”? ទ្រឹស្តីនេះ ប្រជាពលរដ្ឋតែងឮ មន្ត្រីរដ្ឋាភិបាលសម័យនោះ សូត្រដាក់មីក្រូ ដើម្បីថ្កោលទោសរបបមុនៗ ដែលជិះជាន់រាស្ត្រ។ មន្ត្រីខ្លះបានទាំងសរសើរការ បះបោររបស់ប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង ទៀតផង។ កាលនោះអំឡុងឆ្នាំ១៩៦៧ មន្ត្រីរដ្ឋាភិបាលសង្គម- រាស្ត្រនិយមមួយចំនួន រកស៊ីរត់ពន្ធអង្ករ យកទៅលក់ឱ្យកងទ័ពវៀតកុង-វៀតណាមខាងជើង ដែលកំពុងធ្វើសង្គ្រាមប្រឆាំង របបក្រុងព្រៃនគរ ស្និទ្ធអាមេរិក។ កាលនោះនាយករដ្ឋមន្ត្រីលន់ នល់ បានបញ្ជាឱ្យកងទ័ព ចុះប្រមូលទិញស្រូវពីប្រជាកសិករ នៅស្រុកសំឡូត ដោយទម្លាក់ថ្លៃ១/៣ នៃតម្លៃទីផ្សារ លុះប្រជាកសិករមិនព្រមលក់ រដ្ឋាភិបាលបានប្រើវិធីក្តៅ រហូតដល់ កសិករស្រុកសំឡូត បះបោរជាទ្រង់ទ្រាយធំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៧។ ពេលនោះ ក៏មានការបង្ក្រាបបង្ហូរឈាម មានទាំងយន្តហោះទម្លាក់គ្រាប់បែកទៀតផង ប៉ុន្តែ រដ្ឋាភិបាលឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់កំហុសនេះទៅលើពួក ខ្មែរក្រហម ថាជាអ្នកញុះញង់កសិករឱ្យបះបោរ ដោយបិទបាំងកំហុសរដ្ឋាភិបាល ដែលបង្ខំរាស្ត្រឱ្យលក់ស្រូវថោក ងាយស្រួល ពួកខ្លួនប្រមូលកិនអង្ករយកទៅលក់ឱ្យពួកវៀតកុង-វៀតណាមខាងជើង យកចំណេញកប់ក្តោង។
ការលើកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ គឺចង់បង្ហាញថា “ប្រជាកសិករពឹងផ្អែកលើទិន្នផលស្រូវ បើស្រូវមានអ្នកជិះជាន់ ទម្លាក់ថ្លៃ ច្បាស់ជារើបម្រះមិនខានឡើយ”។ យ៉ាងណាមិញ ហេតុការណ៍នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាពេលថ្មីៗនេះ ប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍នៅស្រុកសំឡូត ខុសត្រង់សម័យនេះឈ្មួញជាអ្នកទម្លាក់ថ្លៃ ឯព្រឹត្តិការណ៍ នៅសំឡូត រដ្ឋាភិបាលជាអ្នកបន្ថោក។ នៅស្រុកសំឡូត គឺជាការបះបោរ ព្រោះមានការបង្ក្រាបខ្លាំង រហូតដល់រាស្ត្រពកូន ជញ្ជូនចៅរត់ចូលព្រៃ ប៉ុន្តែ ហេតុការណ៍ថ្មីៗនេះ ពុំមែនជាការបះបោរនោះទេ ហើយក៏គ្មានកសិករណារត់ចូលព្រៃនោះដែរ។ បើរាជរដ្ឋាភិបាលបញ្ចោញថវិកា២៧លានដុល្លារ ជួយទប់ទល់តម្លៃស្រូវ ឬថាជួយចេញខាត ដូចការទប់តម្លៃប្រេងសាំងនោះ អាចធ្វើឱ្យប្រជាកសិករមានទំនុកចិត្តឡើងវិញ។
នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ភាគ ៣០ (ឆ) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ រវាង លោក ខៀវ សំផន អតីតប្រធាន គណៈប្រធានរដ្ឋ នៃរបប ខ្មែរក្រហម និង លោក សំ បូរិន្ទ មានសេចក្តី ដូចតទៅ ៖សំ បូរិន្ទ ៖ នៅរាត្រីដំបូង ដែលជួបតាម៉ុកហ្នឹងពីថ្ងៃណា ? ខែណា ? ឆ្នាំណាដែរ ? ខៀវ សំផន ៖ ហ្នឹង ពេលខ្ញុំចេញមកគឺឆ្នាំ ១៩៦៧ ដូចជាខែមេសា ខ្ញុំមិនសូវចាំ ច្បាស់ទេខែ ។ ប៉ុន្តែ ឆ្នាំច្បាស់ហើយ ។
សំ បូរិន្ទ ៖ តាមប្រវត្តិខ្លះៗ ឱ្យដឹងថា លោកប្រធាន ជាមួយនិង អតីតសមមិត្ត របស់លោកប្រធាន គឺលោក សាឡុត ស ដែលគេហៅថា ប៉ុល ពត ហ្នឹងគឺជានិស្សិត នៅក្នុង វិទ្យាល័យ ខែត្រកំពង់ចាម ដូចគ្នា ។ ឤហ្នឹង ចំណុចទីមួយ ។
ឯចំណុចមួយទៀត ជានិស្សិត នៅស្រុកបារាំង ក៏ដូចគ្នាដែរ ។ តើការដែលលោកប្រធាន ជឿទុកចិត្ត លើគណបក្ស កុម្មុយនីស្តកម្ពុជា ដែលថា ឤចនឹងការពារ សន្តិសុខ របស់លោកប្រធានបាន ពេលនោះ លោកប្រធានដឹងថា សមមិត្តចាស់ របស់ លោកប្រធាន ធ្វើជាប្រធាន នៃចលនាដឹកនាំ គណបក្ស កុម្មុយនីស្តកម្ពុជា តាំងពីពេលនោះ មកដែរ ឬក៏យ៉ាងណា ?
ខៀវ សំផន ៖ អត់មានបានដឹងច្បាស់ អ៊¥ចឹងទេ ។ ការពិតខ្ញុំស្គាល់លោក សាឡុត ស នៅពេលដែល រៀននៅកំពង់ចាម ។ គាត់រៀនលើខ្ញុំ មួយថ្នាក់ ទីមួយ ទីពីរ គាត់ឤយុច្រើន ជាងខ្ញុំ ។ ហើយអង្កាល់ណោះ ខ្ញុំមិនសូវជា ជិតស្និទ្ធ ជាមួយគាត់ទេ ។ ប៉ុន្តែ ឃើញគាត់ជា អ្នកលេងកីឡា ដែរ ទាត់បាល់ ហើយគាត់ ជាអ្នកលេងភ្លេងដែរ គាត់កូតវីយូឡុង ។
ហើយដល់ពេល មានបុណ្យ រៀបចំល្ខោន កូនសិស្សអី គាត់មកចូលរៀបចំ នឹងគេ គាត់ហាត់ភ្លេងអី នឹងគេអ៊¥ចឹងទៅ ។ ប៉ុន្តែ ដល់ពេល ចេញលេងភ្លេងនឹងគេ ដូចអត់ឃើញគាត់ ចេញទេ ។ ស្គាល់គ្នាអ៊¥ចឹងទេ មិនបានជា គិតថា លោក សាឡុត ស ហ្នឹងថ្ងៃក្រោយទៅ ទៅជា ប៉ុល ពត ហ្នឹង វាអត់បាន នឹកដល់សោះ អត់មាននឹកដល់ ទាល់តែសោះ តែម្តង ទីមួយ ហ្នឹង នៅរៀននៅ កំពង់ចាមណា៎ ។
ដល់បែកគ្នា ពីកំពង់ចាមមក គាត់ត្រូវប្រឡងឌីប្លូមហ្នឹង មុនខ្ញុំ ក៏ខ្ញុំ មិនបានទាំងនឹកគិត គាត់ប្រឡងជាប់ ឬ ធ្លាក់ យ៉ាងម៉េចៗផង គាត់ទៅរៀនឯណាអីណា ក៏ខ្ញុំមិនបាន ទៅគិតអី ។ ហើយដល់ខ្ញុំ ទៅស្រុកបារាំង អត់បានជួបគាត់ទេ គាត់មកស្រុកខ្មែរ ហួសហើយ ។
សំ បូរិន្ទ ៖ នៅពេលដែលលោកប្រធាន អញ្ជើញ ត្រឡប់មកដល់ ប្រទេសខ្មែរវិញហើយ តើលោកប្រធាន បានដឹងថា លោក សាឡុត ស ហ្នឹង គាត់ធ្វើការនៅឯណាដែរ ?
ខៀវ សំផន ៖ ដឹងថា គាត់ធ្វើគ្រូបង្រៀន នៅចម្រើនវិជ្ជា ។ ប៉ុន្តែក្រោយៗមក ខ្ញុំមិនសូវ យកចិត្តទុកដាក់អី ពីរឿង គាត់ធ្វើការអីៗទេ ពីព្រោះ មិនបានចាប់ឤរម្មណ៍អីទេ គ្រាន់តែ ដឹងតៗគ្នា និយាយគ្នាខ្លះៗអ៊¥ចឹង ។
សំ បូរិន្ទ ៖ នៅពេលដែលលោកប្រធាន បានទៅជ្រកកោន ក្រោមការការពារ របស់ គណបក្ស កុម្មុយនីស្តកម្ពុជា ហើយនិង រួមចលនានេះមក តើលោកប្រធាន បានជួបសមមិត្ត សាឡុត ស ហ្នឹង នៅឆ្នាំណា ដំបូងគេ ?
ខៀវ សំផន ៖ រហូតដល់ក្រោយរដ្ឋប្រហារ ឆ្នាំ ១៩៧០ បានទៅជួបលោក ប៉ុល ពត ។ សំ បូរិន្ទ ៖ ជួបនៅឯណា ? ខៀវ សំផន ៖ ជួបនៅម្តុំស្ទឹងជីនិត ព្រំប្រទល់ ខែត្រកំពង់ធំ និងកំពង់ចាម ខាងលើស្ទឹងត្រង់បន្តិច នៅម្តុំ មន្ទីរតាំងវេអីហ្នឹង ។ ឤហ្នឹងដូច្នេះ នៅក្រោយ រដ្ឋប្រហារ មកហើយទេ បានជួបគាត់ ក្នុងឋានៈជាអ្នកដឹកនាំ ខាងបក្ស កុម្មុយនីស្តកម្ពុជា ។ ហើយភ្ញាក់ដែរ ខ្ញុំមិននឹកស្មានថា សាឡុត ស ដែលធ្លាប់ស្គាល់គ្នា កាលនៅរៀន មកដល់ប៉ុណ្ណឹងទេ ។
សំ បូរិន្ទ ៖ លោកប្រធាន ខ្ញុំនៅចាំបាន កាលពីប្រសាសន៍ ដំបូងៗថា មុននឹងដល់សង្គ្រាម នៅឆ្នាំ ១៩៧០ គឺមាន សង្គ្រាមមួយ រវាងក្រុមឤជ្ញាធរ ក្នុងរបប សង្គមរាស្ត្រនិយម ជាមួយនិង ក្រុមបះបោរ ឬក៏ ក្រុមដែលដឹកនាំដោយ គណបក្ស កុម្មុយនីស្តកម្ពុជា នៅឯក្នុងព្រៃ ។ តើជារឿងពិតទេថា ចាប់ផ្តើម នៅស្រុកសំឡូត ដំបូងគេ ?
ខៀវ សំផន ៖ ការពិតទៅ វាចាប់ផ្តើម មិនមែននៅសំឡូតទេ ។ សំឡូត ជាការបះបោរកសិករ ដែលប្រឆាំងនឹង ការដែលឤជ្ញាធរ នៅនឹងកន្លែងពេលនោះ ទៅរឹបអូសយកដីធ្លី របស់កសិករ ។ ឥឡូវហ្នឹង គេស្រាវជ្រាវទៅ ច្បាស់ អ៊¥ចឹងមែនហើយ គឺថា ជាកសិករ ដែលគេទៅបះបោរដោយ ខ្លួនគេទេ អត់មានការដឹកនាំ ពីបក្សកុម្មុយនីស្ត កម្ពុជាហ្នឹងទេ ពីមេខ្មែរក្រហមហ្នឹងទេ ។ វាមាន ពួកខ្មែរក្រហមខ្លះ នៅស្រុកភូមិហ្នឹង ក៏នាំគ្នាបះបោរ ជាមួយគេ ជាមួយឯង អ៊¥ចឹងដែរ ។
ប៉ុន្តែឱ្យថា មានការដឹកនាំ ការចាត់តាំង របស់ខ្មែរក្រហមទៅ មិនមានទេ ខាងលោក ប៉ុល ពត ហ្នឹង ថ្ងៃក្រោយមក ក៏លោកបញ្ជាក់ដែរថា លោកមិនគាំទ្រ ឱ្យមានការបះបោរ ពេលហ្នុងទេ ពីព្រោះ បើបះបោរពេលហ្នឹង ខាងទាហាននេះ គេនឹងមានឱកាស ប្រមូលកម្លាំង មកកម្ទេចខ្ទេចអស់ហើយ ប៉ុន្តែ វាគ្រាន់តែមាន ការរាតត្បាត ដែលវាហូរឈាម ខ្លាំងណាស់ ខ្លាំងដៃមែនទែន ស្លាប់កសិករ ហ្នឹងច្រើនណាស់ ប្រហែលមួយពាន់នាក់ ហើយ អ្នកដែលនេះហ្នឹង នាំគ្នារត់មកពួន នៅភ្នំវ៉ៃចាបនេះ ។ ហើយភ្នំវ៉ៃចាបនេះ គឺជាកន្លែងមួយ ដែលអ្នកតស៊ូជំនាន់បារាំង នោះណា៎ តាំងពីពួកជំនាន់ ខាងវៀតមិញ គេលាក់ឤវុធ នៅកន្លែងហ្នឹងដែរ ។
ហើយភ្នំវ៉ៃចាប ឥឡូវហ្នឹងវាអត់សូវមានព្រៃ អីប៉ុន្មានទេ វាកាលណោះ ព្រៃណាស់ តាមផ្លូវលេខ ១០នេះ ព្រៃក្រាស់ដែរ ។ ពួកហ្នឹង រត់មកអ៊¥ចឹង ក៏ខាងផ្នែកឤជ្ញាធរ នៅហ្នឹង ក៏បំពាក់ដំបង កាំបិតអី ផ្គាក់អី ឱ្យអ្នកភូមិហ្នឹង ឱ្យធ្វើជា គេហៅថា សេនាជន ។ ពេលនោះហើយ មានពាក្យស្លោកថា ដេញកាប់ខ្មែរក្រហម នោះ ។ ពាក្យស្លោក ចេញអ៊¥ចឹង នៅសំឡូតនោះ ។
សំ បូរិន្ទ ៖ ជាពាក្យស្លោកខាងណា ដែលដាក់ពាក្យថា ដេញកាប់ខ្មែរក្រហមហ្នឹង ? ខៀវ សំផន ៖ ឤហ្នឹង ពាក្យស្លោកខាងឤជ្ញាធរ នៅនឹងកន្លែងហ្នឹង ។ មែនទែនទៅ គឺខាង លោក លន់ នល់ ពីព្រោះចំពោះ លោកឧត្តមសេនីយ៍ លន់ នល់ ពេលហ្នឹង គឺអ្នកណា ក៏ទទួលស្គាល់ហើយ គឺថាលោកប្រឆាំងនឹង ពួកកុម្មុយនីស្ត វៀតណាមហ្នឹង ខ្លាំងណាស់ ។ ហើយតាមរយៈ ការប្រឆាំង ខាងកុម្មុយនីស្ត វៀតណាមហ្នឹង ក៏ប្រឆាំងនឹង ពួកខ្មែរក្រហម ។
កាលណោះ គេប្រើពាក្យ ខ្មែរក្រហម អ៊¥ចឹងដែរ ។ ពេលនោះ ឱ្យតែមានការបះបោរអី គឺខ្មែរក្រហម មានការអី បះបោរអី គឺខ្មែរក្រហម ។ សូម្បីតែមាន ការធ្វើបាតុកម្មនិស្សិតអី ក៏ខ្មែរក្រហមដែរ ។ ពីមុនៗមក វាមាន បាតុកម្មនិស្សិត នៅសៀមរាប នៅអី ក៏ចេះតែមានរឿង រាយការណ៍ពី រឿងខ្មែរក្រហម ហើយ ។ ដូច្នេះ ឆ្នាំនោះ វាមិនទាន់ជាសង្គ្រាមអី នៅឡើយទេ ។
ហើយការពិតទៅ ដែលនាំឱ្យមានការចោទប្រកាន់ មកដល់ខ្ញុំនេះ គឺដោយសារតែថា ខ្ញុំ និង លោក ហ៊ូ យន់ និង ពួកបញ្ញាជន ខាងឆ្វេងជាមេដឹកនាំ ជាមេបំបះបំបោរ ។ ឤហ្នឹងហើយ ដែលនាំឱ្យកើតមាន រឿងរ៉ាវ ចោទប្រកាន់ ឱ្យចាប់បញ្ជូនទៅ តុលាការសឹកអីហ្នឹង ។ ការបះបោរ ដែលរាតត្បាត នៅសំឡូត ការពិតទៅ កំពង់គល់អីផង ។ ...ប៉ុន្តែ បើប្រៀបធៀប ទៅតាមទំហំ នៃការរាតត្បាត វាខ្លាំងនោះ គេប្រៀបទៅប្រហែល ស៊ូហាតូ និង ណាស៊ូស្យិន រាតត្បាត សម្លាប់ពួកកុម្មុយនីស្ត នៅឥណ្ឌូណេស៊ី អ៊¥ចឹងដែរ
អ៊¥ចឹងហើយ បាននាំឱ្យមាន ពាក្យចចាមឤរ៉ាម អ្នកស្រុកនៅភ្នំពេញហ្នឹង គេនិយាយគ្នា ខ្សឹបគ្នា តាមក្រុមតូចៗថា នៅកម្ពុជា ក៏មានស៊ូហាតូ ណាស៊ូស្យិនដែរ ។ ឤហ្នឹងនែ៎ សភាពការណ៍ វាអ៊¥ចឹង ដែលខ្ញុំថា វាមិនឤចមើលស្រាលបានទេ ការចោទប្រកាន់ លើកនេះ ។ ផ្នែកខាង ខ្មែរក្រហម មែនទែន គេនៅព្រៃនោះ គេបបួលថា ឥឡូវ បើមិនគេចទេ ឤចមានគ្រោះថ្នាក់ ធ្ងន់ហើយ ត្រូវតែគេច ។ ឥឡូវគេចទៅណា ? ថា គេៗ មានលទ្ធភាព គេលាក់បំពួនបាន ។
សំ បូរិន្ទ ៖ ដដែលម្តងទៀត មុននឹងកើតសង្គ្រាមខ្លាំង នៅឆ្នាំ ១៩៧០ ហ្នឹង មានសង្គ្រាមមួយ នៅពីមុនហ្នឹង ។ តើសង្គ្រាមនោះ ចាប់ផ្តើមចេញពី ត្រង់ណា នៅត្រង់ណា ?
ខៀវ សំផន ៖ ហ្នឹងហើយ ដោយការរាតត្បាត ពីស្រុកសំឡូតទៅ វាទៅរាតត្បាត កន្លែងផ្សេងទៀត ក្រៅសំឡូត នៅជនបទ រហូតទៅដល់ ភ្នំពេញទៀត ។ ដល់អ៊¥ចឹង ខាងខ្មែរក្រហមនេះ ឃើញថា បើមិនមានឤវុធ ការពារខ្លួន តទល់នឹង កងទ័ពលោក លន់ នល់ វិញទេ មុខជាចាប់ ឤរកទាំងអស់គ្នា ដូចពួកដែលនៅពួននៅ វាលចាម អ៊ីចឹង ។ ដូច្នេះ ត្រូវតែមានឤវុធហើយ ។
គេសម្រេចថា ត្រូវតស៊ូឤវុធ រួមផ្សំនយោបាយ គេប្រើពាក្យ ពេលនោះអ៊¥ចឹង ។ បើតស៊ូតែ នយោបាយ មិនបានទេ មិនគ្រប់គ្រាន់ទេ ត្រូវតស៊ូឤវុធ រួមផ្សំនឹងនយោបាយ ។ ប៉ុន្តែ ពេលហ្នុង ខាងខ្មែរក្រហម គ្មានឤវុធទេ ។ តើទៅរកឤវុធពីណា ? មានតែទាក់ទង ខាងវៀតណាម ឤហ្នឹង តាមដែលដំណើរ ដើមទង ដែលគេនិយាយប្រាប់ខ្ញុំ ហូរហែរមក ក្រោយមកទៀតទេ ។ ពេលហ្នុង ខ្ញុំក៏អត់ទាន់ដឹងអី ច្បាស់ទេ ។
ឯខាងវៀតណាមនេះ គេអត់ឱ្យទេ សូម្បីតែ កាំភ្លើងមួយដើម គេមិនឱ្យផង ។ ប៉ុន្តែ គេមិនឱ្យហ្នឹង មានហេតុផលរបស់គេដែរ ពីព្រោះគេកំពុងតែ មានលក្ខណៈសម្បត្តិ ដើម្បីដឹកជញ្ជូនឤវុធ តាមកំពង់សោម ។ កប៉ាល់ដឹកឤវុធ ពីចិនមក ចូលកំពង់ផែ កំពង់សោម តែម្តង ។ ឯផ្លូវលំ ហូជីមិញ ត្រូវឤមេរិក ទម្លាក់គ្រាប់បែក បេ-៥២ ហ្នឹង ខ្លាំងណាស់ ។ កងទ័ព ដែលដើរមកខាងជើង ក៏ត្រូវខ្ទេចសឹងទាំងអស់ មុននឹងមកដល់ ស្រុកខ្មែរហ្នឹង ។ ឤវុធដឹកជញ្ជូន តាមផ្លូវឡានតាមអីហ្នឹង ក៏គ្មានសល់ទេ ។ អ៊¥ចឹង ប្រើផ្លូវលំ ហូជីមិញ លែងបានហើយ តាំងពីឆ្នាំ ១៩៦៧ មក ។
ដល់មកមានលទ្ធភាព ដឹកជញ្ជូន តាមសមុទ្រ មកដល់កំពង់ផែ កំពង់សោម ហើយមានឡាន ឆឌគ របស់ កងខេមរភូមិន្ទយើងនេះ ដឹកឱ្យគេទៀត ហែហមក្បួនឡានហ្នឹង ជូនផ្លូវគេរហូត កាត់តាមភ្នំពេញ ដឹកឤវុធ រហូតទៅដល់ ព្រំដែន ខាងកើត ហើយឈប់នៅភ្នំពេញ ដាក់អង្ករដាក់អី ដឹកយកទៅទៀត ។ ពេលនោះ រត់ពន្ធអង្ករ ច្រើនសម្បើមណាស់ ។
ដល់អ៊¥ចឹង ខាងវៀតណាម បើគេឱ្យឤវុធ មកខ្មែរក្រហម ក្រែងព្រះ ករុណា ហើយ ខាងរដ្ឋាភិបាលខ្មែរ ពេលហ្នឹង គឺរដ្ឋាភិបាលលោក លន់ នល់ ហើយ ។ ឈប់បិទ ឤផ្លូវហ្នឹង ដូច្នេះ គេមិនហ៊ានឱ្យឤវុធ មកខ្មែរទេ ។ ប៉ុន្តែខាងខ្មែរនេះ ក្នុងសភាពការណ៍ ដែលខ្លួនត្រូវរាតត្បាត មានគ្រោះថ្នាក់ រលំរលាយ ចលនារបស់គេដែរ គេខឹងសម្បាគេដែរ ។
ឤហ្នឹង ហើយ ចាប់ផ្តើមមានការទំនាស់ រវាង បក្សកុម្មុយនីស្តខ្មែរ និង បក្សកុម្មុយនីស្ត វៀតណាម ។ ប៉ុន្តែ តើបក្សកុម្មុយនីស្តខ្មែរហ្នឹង ទៅយកឤវុធពីណា ? គឺថា គេទៅយកឤវុធ ពីឃ្លាំងយោធា នៅស្រុកខ្មែរ ឃ្លាំងឤវុធ របស់លន់ នល់ ។ លន់ នល់ ពេលនោះ គេនាយករដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រី ការពារប្រទេសផង បញ្ជាការ កងទ័ពទៀត ។ ដូច្នេះ គេទៅយកឤវុធ ពីឃ្លាំងនៅហ្នឹង ។
ឧទាហរណ៍ នៅកំពង់ស្ពឺ ដែលខ្ញុំនៅហ្នឹង គឺមានគេទៅយកឤវុធ ពីខាងហ្នឹង គេហៅថា បន្ទាយកាប់កង់ហ្នឹង ហ៊ុមព័ទ្ធ បន្ទាយកាប់កង់ ចូលទៅយក ។ ប៉ុន្តែ យ៉ាងម៉េច បានជាទៅ ហ៊ុមព័ទ្ធ ហើយទៅយកឤវុធ នៅក្នុងឃ្លាំងបាន ? ពីព្រោះ ខាងខ្មែរក្រហមហ្នឹង គេមានរៀបចំការ ចាត់តាំង គេហៅថា កងការពារសម្ងាត់ ដោយកូនចៅ កសិករក្មេងៗហ្នឹង គេទៅចូល ការពារ កងការពារសម្ងាត់ ។ ហើយពេលហ្នឹងហើយ ដែលត្រូវ ដណ្តើមឤវុធហ្នឹង ។ ពួកហ្នឹង ទីមួយ គេធ្វើជីវពលដែរ ហើយក្នុងឋានៈ ជាជីវពល គេកាន់កាំភ្លើងដែរ ៕
- ការបះបោរនៅតំបន់សំឡូតការបះបោរនៅតំបន់សំឡូត ក្រញូងនេះហើយ ដែលជាដើមភ្លើងនៃសង្គ្រាមស៊ីវិលក្នុងស្រុកខ្មែរ ឬសង្គ្រាមបដិវត្តន៍ពួកខ្មែរក្រហម ។ អំពើពុករលួយនឹងអំពើនយុត្តិធម៍ជិះជាន់របស់ពួកអាជ្ញាធខេត្តបាត់ដំបងសម័យលោកញ៉ែម-មុនីរ័ត្ន បានមធ្វើ ឲ្យប្រជារាស្ត្រស្រុកសំឡូត មាន B6Qចក្តីក្តៅក្រហាយយ៉ាងខ្លាំង ។ មូលហេតុនេះក្លាយជាឱកាសយ៉ាងល្អកំរិកបានមួយ ដែលពួកខ្មែរក្រហមរង់ចាំអប់ ពលជាយូរមកហើយ ។ពួ កម្លូ លខ្មែរក្រហមនៅក្រុងភ្នំពេញ បានបញ្ជូនគ្នាគេមកបំបះរាស្ត្រឲ្យក្រោកឡើងគ ស៊ូប្រឆាំងនិងអាជ្ញាធរខេត្តបាត់ដំបង ។ ហើយការបះបោរនៅតំបន់សំឡុកនេះបានរាលដាលចូលទៅក្នុងខេត្តនានាទៀត ដូចជាខេត្តកោះកុង, កំ៣ ឈូក)កំពង់ស្ពឺ, តាកែវ, កំពុង់ឆ្នាំង កំញង់ត្រឡាច), កំពុង់ចាម, កំពុង់ធំ ដែឲ្យមានមូលដ្ឋានខ្មែរក្រហម ឬមានដំណាងរាស្ត្រនិន្នាការក្រហម ។ក្នុងឆ្នាំ១៩5៧ ប្រជាជនស្រុកសំឡូតបាននាំគ្នាទាំងភូមិៗរត់ចូលព្រៃ ហើយត្រូវពួកអាជ្ញាធរខេត្តបាត់ដំបងបព្វនាំគ្នាថា «ខ្មែរក្រហម ។ ក្នុងសៀវភៅ «កសិករនិងនយោបាយ ពនៅកម្ពុជា, ១៩៨Ë-៨១» ( Peasants and Politics in Kampuchea,1942-80 ), ពលោកបែន-យៀកណាន់ ( Ben Kiernan ) បានសរសេរថី ការបះបោរនោះថា បាន កើតឡើងចំពេលដែលកងទ័ព យួនយៀកកុង នៅវៀតណាម កំពុងតែជាប់ដៃតួទល់ជាមួយនឹងក្នុងទ័ពអាមរិកាំងកន្លះលាននាក់។ នៅក្នុងខែមិថុនា១៩5ប្រជារាស្រ្តជាងបួនពាន់នាក់ បានរត់ចូលព្រៃអស់ជាងមួយខែ ។ ក្រោយមកបានព្រះគ្រូព្រះវង្គតន៍ អ៊ូវ-ទួត មេគណខេត្តបាត់ដំបងនិមន្តទៅសំរុះសំរួលបញ្ចុះបញ្ចូលខ្មែរបះបោរទាំងនោះ ដែលមានទាំងព្រះសង្ឃផង ឲ្យចូលមករស់នៅក្នុងភូមិ-វិញដោយចង់ទួលការពិត អ្នកស្រុកសំឡូតបានជ្រើសរើសតំណាងពីរនាក់ ហើយចាត់ឲ្យធ្វើដំណើនាំដំណឹងទៅទូលសម្ភចំ នៅឯក្រុងភ្នំពេញ តែត្រូវបក្សពួក ពលោកលន់-នល់ចាប់សម្លាប់ចោលបាត់ទៅ ។
- តាមពិត លោកលន់-នល់មិនបានដឹងសោះទេ គឺជាបក្សពួកលោកអភិបាលខេត្តបាត់ដំបងយំម-មុនីរ័ត្ន និងនាយទុនទេ ដែលយុបឃិតគ្នាធ្វើការបំបឺទមាត់ តំណាងអ្នកស្រុកសំឡូតទាំងជីនាក់នោះ ព្រោះខ្លាចសម្តេចជ្រាបពីរឿងដែលពួក គេប្លន់កម្មសិទ្ធិ ប្លន់ប្រញ្ច យកដីចំការប្រជារាស្ត្រស្រុកសំឡូគ្នា ។ក្នុងឆ្នាំ១៩5៨ ស្មេរខ្ញុំចេញពីមហាវិទ្យាល័យគរុកោល្យ ជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ មកបង្រៀននៅវិទ្យាល័យអ៊ាបឃុត - ធនិត យ៉ង់ បាត់ដ៍បងក្រុង មានលោកយិន-ជូ ជាចាងហ្វាង ។
- កាលនោះអាជ្ញាធរខេត្តបានកេណ្ឋកងប៉ូលីសខេត្តកង់ស្វ័យត្រាណតាមភូមិនានា គ្រូបង្រៀនបឋមសិក្សា ឲ្យទៅធ្វើការបង្ក្រាបអ្នកកសំឡូត និងធ្វើកាយោសនាបញ្ចុះបញ្ចូ លឲ្យអ្នកស្រុកមករស់នៅក្នុងភូមិដូចធម្មតាវិញ ។ គេឲ្យឈ្មោះសកម្មភាពនោះថា ប្រតិបត្តិ ការសន្តិភាព ។ គាមលោកបែន -យៀកណាន់ ដែលបានសម្ភាសន៍ជាមួយអធិការធុយ-ប៊ុនសូរ នៅទីក្រុងប៉ារីសឆ្នាំ-១៩៨២ ថាពួក លោកគ្រូបឋមសិករាបានចូលរួមដោយស្ម័គ្រចិត្ត តែបើតាមខ្ញុំ ដឹងវិញនោះ គឺស្ម័គ្រចិត្តដោយបង្ខំ * volontaire obligatoire ) ទៅវិញ ពទ ព្រោះអស់លោកគ្រូបឋមសិក្សាខ្លាចអំណាចលោកអធិការបឋមសិក្សាណាស់ ។ ឯលោកអធិការស្តាប់បង្គាប់នឹងផ្លាប់ចៅហ្វាយខេត្ត ។ ឯលោកគ្រូមធ្យមសិក្សាមិនបានចូលរួមក្នុងប្រតិបត្តិការសន្តិភាព យកល្អមើល នោះ ទេ ។លោកមាស-ម៉ុន ដែលសព្វថ្ងៃរស់នៅក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីន ពន ជាអតីតក្រុងស្វ័យត្រាណឃុំបាយដំរាំ ស្រុកបាណន់ បានជាប់កំណែនទៅបង្ក្រាបម្ពនៅតំបន់សំឡូតដែរក្នុងឆ្នាំ១៩៦៨ ។ លោកមាស-ម៉ុនបានសារភាពថា ភ្លើងស្វ័យត្រា ប៉ូសំ បានចាប់មាន់ទាជ្រូក គាស់ យកចានឆ្នាំង ទ្រព្យសម្បត្តិ ដែលអ្នកស្រុកជីកដីកប់ស្ងាត់ទុក ក្រុង វេហាដែលរត់ យួន គាមការចរបស់ពួកខ្មែរក្រហមនោះ ។គឺបុព្វហេតុ ពិតនោះយ៉ាងណា ទើបបណ្តោលឲ្យមានការបះបោរនៅសំឡូ ?សូមមេត្តាជ្រាបថា ចាប់តាំងពីឆ្នាំ១៩58មក អ្នកស្រុកនៅខេត្តបាត់ដំបងបាននាំគ្នាពង្រីកដីចំការសំរាប់ដំណាំ ក្រូច ស្វាយ ម្នាស់... ច្រើនឡើងៗ ហើយនាំគ្នាចាប់ដីថ្មីៗមានជីជាគឺ នៅអណ្តើកហែប, ថ្លើម្នាស់ កៅស៊ូ), កំពុង់គល់ រហូតដល់សំឡូត ។ការនេះក៏រាលដាលដល់ពួកអស់លោកផ្នែករដ្ឋបាលខែត្រ នាយកក្រសួងសុរិយោដីនាយទុនខ្មែរ ចិន មានលោកហូ - តុងហាន់, ហូ-ធុងហាប់ជាពដើម ។ តាំងពីយូរយានមកហើយ អ្នកស្រុក នៅសំឡូតមានដីចំការកន្ត្រីជីដូនតាម៉ែឪ គមក ១ដើមស្វាយគល់ប៊ុនកង់ទេ ដើមធូធំខ្ពសំលល, ចំការចេក ម្នាស់ សាវម៉ាវ តែដីចំកាទាំងនោះមិនដែលមានប្លង់កម្មសិទ្ធិសំគាល់ទេ ព្រោះប្រជារាស្តាប់ នៅតំបន់ដាច់ស្រ-យាល គ្មានផ្លូវថ្នល់ «ខ្លះមិនដែលម្គាល់រផង) នៅល្ងង់ខ្លៅ ១៣ កក្នុងរឿងកម្មសិទ្ធិប្លង់ដីទនេះ ។ដោយចង់បានដីតំបន់សំឡគ (ដីក្រហម) ដ៏មានជីរជាតិនោះ បុគ្គលិក សាលាខគ្នា សាលាស្រុកបាត់ដំបង ចៅក្រសួងនានា នាយទុនខ្មែរ ចិន ជាពិសេសនាយកក្រសួងសុរិយោដី * ក្រសួងផែនទី ) បានឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិអាតប្លន់យកដីចំការអ្នកស្រុកសំឡូតទាំងបំពួននឹងអយុគឺធម៍ ។
- ដោយសំអាង លើប្លង់កម្មសិទ្ធិគ្រឹមត្រូវគ្របច្បាប់ ពួក គគេ បានឲ្យត្រាក់ទ័រទៅឈូសរុញលំដំណាំចាស់វាត អធ្វើរបងធ្វើព្រំដីរបស់គេ ។ អ្នកស្រុកសំឡូត ដល់ឃើញ ពគមកយូសយកដីចំការខ្លួនទាំងបំន គឺនាំគ្នាមកឃាត់ តែម្ចាស់កម្មសិទ្ធិថ្មីសំអាងលើប្លង់ដីត្រឹមត្រូវមិនព្រមស្តាប់ហើ តន្តែបន្តការឈូសដីតទៅទៀគ ។ ដោយយោគ មិនស្លាប់ អ្នកចុកក៏នាំគ្នាបះកាប់សម្លាប់អ្នកបើកបរត្រាក់ទ័រស្លាប់ទៅ ។ អាជ្ញាធរខេត្តក៏បញ្ជូនកងប៉ូលីសទៅប -ង្ក្រាប មានបាញ់សម្លាប់និងចាប់មកដាក់គុកផង ។ ប្រុសៗក៏នាំគ្នារត់ចូលពួនអ -ប់ នៅសល់តែ ស្រីៗ ក្មេង និងចាស់ នៅចាំផ្ទះសំបែងទ្រព្យសម្បត្តិ ។ ដោយការសំរះសំរួល ប្រុសៗបាននាំគ្នាចូលមកនៅក្នុងភូមិស្រុកវិញ ។ បន្តិចមក ក្នុងពិធីបុណ្យចូលឆ្នាំរាំវង់មួយ (តាមសេចក្តីរាយការណ៍របស់លោកម៉ែ -សៅរឺ ក្រូបឋមសិក្សាទក្ដីសាលារ ថាប៉ូលីសបានចាប់រំលោភកូនក្រមុំអ្នកស្រុកសំឡូត ។ ការបំពាននេះបានបង្កើតជាអធិកមួយថែមទៀត ។ កំណាន់នារីនោះបានកាប់ប៉ូលីសនឹងពូថៅស្លាទី.ប់ទៅ ។ ពួកកងប៉ូលីសក៏ លើកគ្នាមកបាញ់សម្លាប់អ្នកស្រុកអស់ជាច្រើន ។ អ្នកកក៏បះបោរម្តងទៀត នាំគ្នាទាំងប្រុស ស្រី ឯក្មេង ចាស់ ទាំងភូមិៗនាំគ្នារត់ចូលព្រៃ ។នឃើញឱកាសល្អហើយ ពួកខ្មែរក្រហមក៏ចូលមកបន្លំទាក់ទងពន្យល់អ្នកស្រុកសំឡូញុះញង់បន្ថែម បំផុស កំហឹងសងសឹកប្រឆាំងនឹងពួកអាជ្ញាធរខេត្តបាត់ដំបងប-១ខ្សោយ ។
- នេះហើយជារឿងជឺ គ ដែលពគខំនាំគ្នាលាក់រហូតដល់សព្វថ្ងៃ ។នៅថ្ងៃទី៣១ មេសា ១៩៦៧ សម្ដេចមានបន្ទូលថា ៖ មិនមែនមានតែ ពួកខ្មែរក្រហម ទេដែលខឹងនោះ គឺប្រជាជនសាមញ្ញនៅខែត្តបាត់ដំបង ក៏មានចិត្តខេរខឹងនឹងអាជ្ញាធរ ខដែរ ។ លោកបែង - យៀកណាន់បានដកស្រង់ព្រះបន្ទូលរបស់សម្តេចតាមស រម្លងវិទ្យុប៉ីប៉ីស៊ី គ្រង់ទំព័រ១៧ថា ៖ ពួកអាជ្ញាធរខេត្តទាំងនោះ បានជួយគ្នាទ្រដល់ពួកមូលធនដែរ ដោយអនុញ្ញាត្តឲ្យពួក គេសង្កត់ បង្កើនប្រជារាស្ត្រ ជាឧទាហរណ៍គេយល់ព្រមឲ្យពួកមូលធនទទួលផ្តាច់មុខឬមានសិទ្ធិពិសេសក្នងការដឹកនាំគ្រានិងឥវ៉ាន់ផ្សេងៗទៀត ទៅលក់ក្នុងតំបន់អន្តើកហែប និងប៉ៃលិន ។ ហើយមានអំពើអយុត្តិធម៌ធំៗដែរក្នុងការចែកដីធ្លី ។ ពួកអ្នកមានទាំងនោះបានក្រឡែដីធ្លីគេទៅជាកម្មសិទ្ធិស្របច្បាប់ ដែល ធ្វើ ឲ្យខូចប្រយោជន៍ដល់ជីវភាពនៃជនក្រីក្រ ដែលរស់នៅៗក្នុងតំបន់ នោះៗ ។នៅ មានឫស្សីក៏មានបញ្ហារវាងចៅតំបន់និងប្រជារាស្ត្រសាមញ្ញដែរ ធ្វើឲ្យប្រជាជនមានការឈឺចាប់នឹងអំ លើ នយុត្តិធម៌...។ តាមការពិត អានាធិបតេយ្យ ១៣ញទីនិងការរំជើបរំជួលបានកើតមានឡើង នៅក្នុងខេត្តបាត់ដំបង ។
- ខ្ញុំ សុំប្រាប់ថា ខ្ញុំនឹងផ្លាស់អាជ្ញាធរទទួលខុសត្រូវខេត្តបាត់ដំបង់មួយពេជ ។លោកញ៉ែម-មុនីរ័ត្ន ក៏ត្រូវផ្លាស់ចេញ ហើយពលោកទីម-ខ្លួនបានមកជំនួសប្រហែលប្រាំមួយខែ សម្ដេចក៏ចាត់ ពលោកអ៊ុន-តាំ មកធ្វើជាអភិបាលខេត្តបាត់ដំបងដើម្បីជួយដោះស្រាយងាប់នផឹកនឹង ការបះបោរនៅសំឡូត ។លោកគុន-គង់ អតីត ស្មៀនសាលាស្រុកអូរជ្រៅ សព្វថ្ងៃរស់នៅក្រុងតាខូម៉ាបានយការណ៍ថា កាលនោះមានអ្នកបះបោរនៅសំឡូត បាននាំកាំភ្លើងមួយដើមមកចុះចូល ហើយបាននិយាយថា ពួកគេមិនមែនជាខ្មែរក្រហមទេ គួរត់ចូលព្រៃ ក៏ព្រោះតែក្តៅក្រហាយនឹងពួកអាជ្ញាធខេត្តបាត់ដំបងឃុបឃិតជាមួយនាយទុនទៅប្លន់យកដីកេរ្តិ៍របស់ គេ និងការបង្ក្រាបយ៉ាងព្រៃផ្សៃបាញ់ សម្លាប់ប្រជារាស្ត្រ នៅសំ -ឡុត ។ ការបះបោរនេះហាក់ដូចជារង់ចាំតែឱកាសនឹងផ្ទះកាលណាបើមានមេដឹកនាំណាមួយមកពន្យល់បន្ថែម ។នេះហើយជាបុព្វហេតុពិតនៃការបះបោរនៅសំឡូត ហើយដែលពួកខ្មែរក្រហមមួយក្តាប់តូចឆ្លៀតឆក់យកឱកាសដ៏ល្អនេះ មក ធ្វើជាឈ្នាន់បដិវត្តន៍បណ្តោយ ។ ពួកអតីតខ្មែរវៀតម៌មាន មូល -សម្បត្តិ , អាចារ្យប្រេស, ធុច-គឹន... ព្រមទាំងសមាជិកចលនាយុវកក បានចូលជ្រៀតជ្រែកក្នុងរឿងនេះ ។
- ពួក គេលូកដៃ កកូរបំបះរាស្ត្រឲ្យក្រោកឡើងគ ស៊ូ ហើយពួកគេ ក៏បង្កើតកងទ័ពខ្មែរក្រហមជាដំបូងក្នុងឆ្នាំ១៩២៤នៅបាយដំរាំ ស្រុកបាណន់ ដោយឯកោះហៅគ្នីគ្នាគេជាអតិខ្មែរឥស្ស ខ្មែរវៀតមិញមិនបានបុណ្យស័ក្តិអ្វីបន្តិច ខណៈសម្តេច ក្រោយសន្និសិទហ្សឺណែវបញ្ចប់សង្គ្រាមពនៅឥណ្ឋចិនក្នុងឆ្នាំ១៩៩៤មក ។ មូល-សម្បត្តិ (រស់-ញឹម ឬតាកៅ), អាចារ្យប្រើស,ប៊ុង-គៀក, អាចារ្យឡាច-សាន (១) បានចូលទៅព្រៃវិញ លើកលែងតែ លោកស៊ីវ-ហេង, អាចារ្យឡាច - សាវន ៩ម៉ែ), ប្រាក់ -ខាន់មិនព្រមចូលទៅវិញ គឡើយBទោះបីមានសំបុត្រមកបង្ខំនឹងគំរាមថា បើមិនទៅនឹងត្រូវស្លាប់ក៏ដោយ ។សំឡុតក៏បានក្លាយទៅជាមូលដ្ឋានចំបងនៃចលនាបដិវត្តន៍តស៊ូពួកខ្មែរក្រហមមានទីតាំងនៅលើភ្នំវាយចាប មានរូងគុហារ ( Grottes) អាចលាក់មនុស្សបានរាប់រយ និងសម្ភារ:សឹកជាច្រើនផង * ភ្នំវាយទាបជាភ្នំថ្មកំបោរ Roches calcaires ) ។សូមសួថា តើនណាជាអ្នកទទួលខុសត្រូវក្នុងរឿងបះបោរនិងការកកើត នៃខ្មែរក្រហមនៅសំឡូត នេះ ? តើហេតុអ្វីបានជាយ៉ម -មុនីរគន៍ហ៊ានធ្វើអំ លឺ ពុកល្អយនេះ ក្រែងគាត់ស្រង់ នដើមបានទិញប៉ុស្តិ៍ខ្លាញ់ នេះពីអ្នកម្ខាងជាច្រើនលានលទេដឹង ? ។A© ឡាច-អាន និងពិច-សាវនជាបងប្អូនបង្កិត ។ ឡាច-ឡានបានចទៅរួយរនៅចុងឆ្នាំ១៩& ឯប្រពន្ឋនឹងកូនចួននាក់បានទៅតាមជាក្រោយក្នុងឆ្នាំ១៩៦១ ។ តួនបួសរៀនជាច់វេជ្ជតពីស្រុកចិន ។ក្នុងឆ្នាំ១៩ –la ថុល-ឱត្តបានប្រាប់ពួកខ្មែរក្រហមអតីតវៀតមិញ ឯកូនប្រុសស្រីឡារាចរ-សារេនក៏ត្រូវគេសម្លាអស់ ។ គេដន្យប្រពន្ធខ្លាចរ-សារនឈ្មោះលឿត ឲ្យមកនៅបាត់ដំបងជាមុននៅលើផ្ទះឈ្គលីមីតរបុគ្គរីកកសិកម្ម) ។ ដល់ដឹងប្ដី កូនៗ ត្រូវគេសម្លាប់អាលអស់ហើយ ក្នុងពេលដែលប៉ុល-ពួតឲ្យរួញឹមរឺក្បមកចាប់ម្ល-ម្បត្តិ នាថ្ងៃទី១៨ មិថុនា ១៩nld. នោះលឿតនេះក៏ចងកសម្លាប់ខ្លួននៅនឹងគ្នាក់ដៃជណ្តើរផ្ទះលោកលិង-កស្លាប់ទៅ ។3). ជាច-សាវននឹងស៊ីជ–ង បានចុះចូលនឹងសាររដ្ឋគលន់-នល់ ។ តស៊ីវ-ហេងបានប្រគឯកសារនិងរូបថតជាច្រើននៃពួកខ្មែរក្រូច ខ្មែរវៀតមិញ ហើយបានធ្លាក់សក្តិជាវរសេនីយទៅនៅបន្ទាយសីភរងស៊ីសុផុន ឯកូនចារ្យឡាច-សាវនឡាច-សុវត្តិ បានជាក់ជាមនុស្សនឿយទៅ ។ ល្ងាចថ្ងៃខ្មែរ-មចូលក្នុងបាត់ដំបង ពួតគេចាប់ទូច-សុវត្តីបាញ់សំម្លាប់ចោរនៅនឹងជើងជណ្តើរផ្ទះនៅភូមីគួរ ហើយមមិនឲ្យយកសពទៅដុតឬកប់ឡើយ ។ ឆ្នាំងពីឆ្នាំ១៩៣មក លោកស៊ីវហេងវីខឿនស្លាប់មួយចំហៀងខ្លួននៅនឹងផ្ទះភូមិរ + ស្មូមអានន័ផ្នែកសេចក្ដីបន្ថែមនៅផ្នតអញ្ចប់សៀវភៅ ) មួយខែក្រោយពីខ្មែរក្រោមឈ្មោះមិត្តត្បូង * គឃុំជ្រ និងមនគរបារខេត្តបាត់ដំបង ) បានទៅរកលោកស៊ីវ-ទង ទៅសច្បាប់នៅភ្នំត្រពើ រួចកាត់ក្បាលរថ្មីទៅឲ្យនួន-ជានៅឯភ្នំពេញ
No comments:
Post a Comment