Tuesday, November 26, 2019

ខ្មែរ សុវណ្ណភូមិ (ប៉ាង សុខឿន)

ជនរួមឈាមជាទីគោរព, សូមបញ្ជាក់ថា គ្រួសារ ខ្មែរ សុវណ្ណភូមិ មិនដែលគិតថាវាជាថ្ងៃកំណើតទី២ អ្វីនោះទេ ហើយក្រុមមនុស្សមាន ហ៊ុន សែន ជាស៊ីម និង ហេង សំរិន ក៏មិនមែនជាអ្នកមករំដោះខ្មែរដែរ។ មនុស្សទាំងនេះគ្រាន់តែជាកូនអុកយួនយកមកបន្តុប បន្លំភ្នែកខ្មែរ និងអន្តរជាតិតែប៉ុណ្ណោះ។
ជារួម ទិសដៅរបស់យួនគឺសំលាប់ខ្មែរឲ្យផុតពូជតាមរយៈរបបប៉ុលពត រួចនឹងលេបត្របាក់ទឹកដីខ្មែរ។ តែយួនបរាជ័យដោយក្នុងជួរមេដឹកនាំប៉ុលពត (សូមបញ្ជាក់៖ ប៉ុលពតមានពីរប្រភេទគឺក្រុមប៉ុលពតចំណុះយួន និងក្រុមប៉ុលពតប្រឆាំងយួន) មានអ្នកប្រឆាំងយួនកាន់តែច្រើន និងចង់បានឯករាជ្យពីយួន ជាពិសេស គឺចរន្តអន្តរជាតិបាននឹងកំពុងរៀបចំជួយកម្ពុជានាពេលនោះ។ ដូច្នេះ បើទុកឲ្យអន្តរជាតិជួយ ពេលនោះគឺយួននឹងបាត់បង់ឳកាសបន្តសំលាប់ខ្មែរ និងគ្រប់គ្រងទឹកដីខ្មែរជារៀងរហូត។
យើងគួរពិចារណាករណីដូចតទៅ៖
១) តើបក្សប៉ុលពត និងបក្ស ហ៊ុន សែន សព្វថ្ងៃ ត្រូវបានបង្កើតឡើងដោយអ្នកណា? តើមិនមែនជា ហូ ជីមិញ ទេឬ? បើជាហូ ជីមិញ តើហូជីមិញ បង្កើតឡើងដើម្បីបម្រើខ្មែរ ឬបម្រើយួន?
២) បើយួនពិតជាមិត្តល្អមែន ហេតុអ្វីយួនមិនព្រមសុំជំនួយពីអង្គការសហប្រជាជាតិជាបន្ទាន់ បើគិតថាខ្មែរពិតជារលាយមែននោះ ហើយយួនក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិតើមានសិទ្ធិអ្វីត្រូវលើកទ័ពមកវាយប្រទេសផ្សេងដោយគ្មានការយល់ព្រមពីអង្គការសហប្រជាជាតិ ឬជូនដំណឹងទៅអន្តរជាតិពីដំណោះស្រាយអន្តរជាតិជាមុន?
៣) តើយួនជាប្រទេសមានសមត្ថភាព និងមានទ្រព្យសម្បត្តិណាស់ទៅឬ ដែលខ្លួនទើបតែរួចពីសង្រ្គាមផងដែរនោះ? បើមិនមែនជានយោបាយឈ្លានពាន តើយួននឹងលើកទ័ពមកទេ ព្រោះប្រទេសយួនក៏ក្ររហាម និងទើបងើបពីសង្រ្គាមថ្មីៗដែរនាពេលនោះ?
៤) បើយួនពិតជាស្មោះត្រង់មែន បន្ទាប់ពីវាយខ្មែរក្រហមដួល ម្តេចក៏បដិសេធកម្លាំងអង្គការសហប្រជាជាតិមកប្រចាំនៅកម្ពុជាជំនួសកងទ័ពយួន តែបែជានៅបន្តត្រួតកម្ពុជា បង្កើតនយោបាយ ក៥ សំលាប់ខ្មែរ និងបង្កើតជំនាញការយួនគ្រប់ទីកន្លែងគ្រប់គ្រងខ្មែរថែមទៀត ហើយនៅតែមិនព្រមចេញរហូតមានសម្ពាធខ្លាំង ពីអន្តរជាតិដល់ឆ្នាំ១៩៨៩ ទើបព្រមដកចេញខ្លះ តែទុកជំនាញការខ្លួនរាប់ម៉ឺនសែននាក់នៅកម្ពុជាបន្តនយោបាយខ្លួននៅកម្ពុជា?
៥) បើយួនស្មោះត្រង់ហេតុអ្វីទាមទារលួចប្លន់មិនឈប់ ដោយសម័យនោះបន្ទាប់ពីចូលលុកលុយកម្ពុជាបានសម្រេច និងបន្តុបអាយ៉ងខ្លួនរួចមក គឺយួនបានដឹកយកព្រទ្យជ័យភ័ណ្ឌទាំងយប់ទាំងថ្ងៃពីខ្មែរទៅស្រុកយួន ហើយទារសរគុណមិនឈប់ ដោយកំណត់ឲ្យ ហ៊ុន សែន ជា ស៊ីម និងហេង សំរិន ចុះហត្ថលេខាលើសន្ធិសញ្ញាមិនស្មើភាពមួយចំនួនដូចជាសន្ធិសញ្ញា១៩៧៩, ១៩៨២, ១៩៨៣, និង១៩៨៥ ដែលសុទ្ធសឹងតែជាសន្ធិសញ្ញាឈ្លានពានខ្មែរដោយកំណត់ឲ្យទទួលយកយួនមករស់នៅស្រុកខ្មែរ គូសបន្ទាត់ព្រំដែនជាថ្មី និងកាត់កោះ កាត់សមុទ្រឲ្យយួនបន្ថែមទៀត?
តើទង្វើទាំងនេះ ជាទង្វើជួយសង្រ្គោះ ឬជាទង្វើនៃនយោបាយឈ្លានពាន?

ក្រុមអ្នកឃ្លាំមើលនិយាយថាការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើររបស់សមាជិកសភាអឺរ៉ុបចំនួន ៦នាក់ ដែលប្រកាសគាំទ្រលោក សមរង្ស៊ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនោះនឹងបំផ្លាញទល់វិស័យការទូតរបស់កម្ពុជាធ្ងន់ធ្ងរលើឆាកអន្តរជាតិ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា រយ:កាលជាច្រើនឆ្នាំកន្លងមក នេះ អាជ្ញាធរកម្ពុជា កាន់តែល្បីល្បាញក្នុងការរិតត្បិតសិទ្ធិសេរីភាពពលរដ្ឋដែលមាននិន្នការគាំទ្របក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស អ្នកតស៊ូមតិ ជាពិសេសក្រុមមេដឹកនាំអតីតបក្សសង្គ្រោះជាតិ។

លោកបន្តថា ប្រសិនបើអាជ្ញាធរកម្ពុជាពិតជាមានចេតនារារាំងអ្នកនយោបាយ ឬអ្នកការទូតបរទេស ដែលមានបំណងមកកម្ពុជាមែននោះ វានឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងបស្ចឹមលោករឹតតែអាក្រក់មួយកម្រិតថែមទៀត។

ការអះអាងរបស់លោក ព្រាប កុល ធ្វើឡើងក្រោយពីក្រសួងការបរទេសកម្ពុជាប្រកាសដាក់សមាជិកសភាអឺរ៉ុបចំនួន ៦នាក់ ក្នុងបញ្ជីខ្មៅមិនឲ្យជាន់ទឹកដីកម្ពុជា។

សមាជិកសភាអឺរ៉ុបទាំង ៦នាក់នោះ រួមមានលោក Phill Bennion ជនជាតិ អង់គ្លេស អ្នកស្រី Ana Gomes ជនជាតិ ព័រទុយហ្គាល់ លោក Ithan Kyuchyuk ជនជាតិ ប៊ុលហ្គារី លោក Johannes Cornelis van Baalen ជនជាតិ ហូឡង់ អ្នកស្រី Abir Al Sahlani ជនជាតិ ស៊ុយអែត និងលោក Javier Nart ជាជនជាតិ អេស្ប៉ាញ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានប្រាប់ឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅបរទេសឲ្យមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពពេលផ្តល់ទិដ្ឋាការចូលកម្ពុជា ហើយស្នើស្ថានតំណាងកម្ពុជា ប្រចាំបរទេសទាំងទាំងឡាយត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ និងច្បាស់លាស់ពីគោលបំណងរបស់ជនបរទេស ដែលស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងការពារអធិបតេយ្យភាពជាតិ។

បដិសេធការផ្តល់ទិដ្ឋាការដល់ជនបរទេសណា ដែលមានបំណងគាំទ្រ ឬការពារជនទាំងឡាយណា ដែលត្រូវបានផ្តន្ទាទោស ឬកំពុងជាប់ទោសដោយសាលដីកាតុលាការកម្ពុជា។ អ្នកវិភាគជាច្រើននិយាយថា វិធានការរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ជាការភ័យខ្លាចដល់ការប្រកាសចូលស្រុករបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ៕

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើ​អូស្ត្រាលី បដិសេធ​ដំណើរទស្សនកិច្ច​របស់ ហ៊ុន សែន ចូលទឹកដី​អូស្រ្តាលី
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលី​​នៅភ្នំពេញ និង​បណ្តាប្រទេសមួយចំនួន ក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន {ពេលបាតុកម្មតវ៉ា}! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា ២០១៨ ខាងមុខ។

ខ្លឹមសារលិខិតរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើឲ្យលុបចោលការអញ្ជើញ លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុ ដែលអាចបង្កដោយ លោក ហ៊ុន សែន និងបក្ខពួក ទៅលើពលរដ្ឋខ្មែរ-អូស្រ្តាលី។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេសក្រសួងសន្តិសុខជាតិអូស្រ្តាលី ត្រូវ​តែ​ចាប់ឃាត់ខ្លួនលោក ហ៊ុន សែន ឲ្យទទួលខុសត្រូវ ចំពោះការគំរាមកំហែងរបស់ខ្លួន ចំពោះមុខច្បាប់​ពីបទញុុះញង់បែបហិង្សា បង្កបទឧក្រិដ្ឋ និងកភេរវកម្ម។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
(ហត្ថលេខា និងត្រា)
ម៉ែន ណាត (ពីប្រទេសន័រវេស៍), ប៉ាង សុខឿន (តំណាងពី ស៊ុយអែត)

យុវជនខ្មែរ និង​ក្រុមអ្នកឃ្លាំមើល បារម្ភ​ពីបូរណភាពទឹកដី បន្ទាប់​ពីមេដឹកនាំខ្មែរ ផ្តល់សច្ចាប័ន​លើ​​​សន្ធិសញ្ញាព្រំដែនថ្មី ក្រុមអ្នកជំនាញកិច្ចការព្រំដែនកម្ពុជា នៃគណៈកម្មាធិការព្រំដែន នៅប្រទេស​បារាំង និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​ប្រទេស​​ន័រវេស៍ (Norway) បាន​ពិគ្រោះ​យោបល់គ្នាញឹកញាប់ នាពេល​កន្លង​ទៅ អំពី​ហានីភ័យ​​ធ្ងន់ធ្ងរ​​នៃ​បូរណភាព​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាលលោក ហ៊ុន សែន ចុះ​សន្ធិសញ្ញា​បន្ថែមថ្មីៗ​ទៀត ដោយផ្អែក​លើឯកសារ និង​សន្ធិសញ្ញា​ខុសច្បាប់ ក្នុងអំឡុង​​ទសវត្សទី​៨០ (មាន​សន្ធិសញ្ញា​ ឆ្នាំ​១៩៧៩, ១៩៨២, ១៩៨៣ និង​ឆ្នាំ​ ១៩៨៥) ដែល​​ផ្ទុយទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ និង កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ នៅអំឡុង​ទសវត្ស​ទី៨០ កាលនោះ​​ ដ្ឋាភិបាលលោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ជា ស៊ីម ស្ថិត​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម ហើយជារដ្ឋាភិបាល ដែល​មិន​ត្រូវបាន​​អង្គការសហប្រជាជាតិ អ.ស.ប (UN) ទទួល​ស្គាល់​ទេ។

អ្នកស្រាវជ្រាវ លោកបណ្ឌិត កែម ឡី កាលនៅរស់​បាន​ថ្លែងប្រាប់​វិទ្យុអាស៊ីសេរី ក្នុង​​​កម្មវិធីវេទិកា​​អ្នកស្តាប់ អំឡុង​ឆ្នាំ​​២០១៤ ថា «ខេត្តខ្មែរ​នៅភាគឥសាន​មាន រតនគីរី មណ្ឌលគីរី និង ក្ក្រចេះ មួយភាគធំ មានវាសនាមិនខុសពីកម្ពុជាក្រោមទេមទេ នៅ​ថ្ងៃណា​មួយ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅស្រាវជ្រាវនៅទីនោះ។ លោក​បណ្ឌិត បញ្ជាក់​ថា ក្រុមហ៊ុនដី​សម្បទានសេដ្ឋកិច្ច​​របស់​វៀតណាម​ នៅជាប់ព្រំដែន ដែល​រដ្ឋាភិបាល​ខ្មែរ បានអនុញ្ញាតនោះ គឺអត់មាន​​​កម្មករ​ខ្មែរ ឬអ្នកធ្វើការជាខ្មែរទេ ហើយខ្មែរ មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទីនោះ​ទេ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ មានឯកសារ​បែកធ្លាយ​មួយ ត្រូវបាន​កាសែត The Cambodia Daily ផ្សព្វផ្សាយ​ថា «ដីខ្មែរ ៤ ម៉ឺនហិកតារ នៅតំបន់ព្រំដែន​ខេត្ត​រតនគីរី ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុនទាហាន​វៀតណាម ជា​អ្នកគ្រប់គ្រង»។ ដីទំហំ​ប្រមាណ ៤ ម៉ឺនហិកតារ​នេះ ដំបូង​ឡើយ​ជា​ដីសម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល ចុះកិច្ចសន្យា​ប្រគល់​​​ទៅ​ឲ្យ​ក្រុមហ៊ុន​​ឯកជន​ខ្មែរ ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែ​ក្រោយ​មកទៀត ត្រូវ​បាន​គេផ្ទេរ​សិទ្ធិបន្ត​គ្នា រហូតធ្លាក់​ដល់ដៃ កងទ័ព​វៀតណាម​​​តែម្តង។ គ្មានមន្រ្តី​រដ្ឋាភិបាល​ណាម្នាក់ ចេញ​មុខ​បំភ្លឺ ជុំវិញ​ព័ត៌មាន​នេះ​ទេ មក​ទល់​​សព្វថ្ងៃនេះ។

ជារួម នៅតាមបណ្តាយ​ព្រំដែន​កម្ពុជា និង​វៀតណាម មាន​ចំណុច​មិន​ប្រក្រតី​ជាច្រើន បន្ទាប់​ពីរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​បោះបង្គោលកំណត់​ខ្សែ​បន្ទាត់​ព្រំដែន ពីខេត្តស្ទឹងត្រែង រតនគីរី រហូរហូតដល់ខេត្ត តាកែវ និង កំពត។ ជាក់ស្តែង ពលរដ្ឋខ្មែរ​​នៅ​តាមបណ្តោយ​ព្រំដែន នាំគ្នា​តវ៉ា​ជាហូរហែរ រឿងបាត់បង់ដីស្រែចំការរបស់ពួកគាត់ បន្ទាប់​ពីការបោះ​បង្គោល​​ព្រំដែន ប៉ុន្តែគ្មាន​ដំណោះស្រាយ​អ្វីទាំងអស់។ សូម្បី​តែភូមិកំណើត​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ព្វថ្ងៃ នៅភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លុងជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក៏រអិល​ចូល​ក្នុងទឹកដី​វៀតណាម​ដែរ ក្រោយ​ការបោះ​បង្គោល​ព្រំដែន។ ភូមិ​ទាំងពីរនេះ ត្រូវបាន​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការព្រំដែន​រ​ដ្ឋាភិបាល អះអាងថា «យកភូមិខ្មែរ ឬដីទំនេរចំនួន ២ កន្លែងផ្សេង​ទៀត ធ្វើការដោះដូរ យក​ភូមិកំណើត​លោក ហេង សំរិន មកវិញ»។

(CWCI Cambodia អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /២២ វិច្ឆិកា ២០១៩)

Cambodia Watchdog Council International (CWC-International) is the coalition of local non-governmental organization which was established on September 16, 2002 by six Organizations (Unions/Associations), and perform her duties on the advocacy of human right, right of workers, employees, the improvement of working status of civil-servants, teachers, rights of poor pheasants, and the development along the border.

Regarding her strenuous activities, Cambodian Government attempted to cause troubles such as killing and intimidation her members. Mr. Chea Vichea, former president of Free Trade Union of Workers of Kingdom of Cambodia (FTUWKC), was murdered by the agent of government on 22 January, 2004, for instance. Moreover, other 6 main members were intimidated, arrested and imprisoned and escaped the country on October 14, 2005 such as Mr. Rong Chhun, president of Cambodian Independent Teachers Association (CITA), was imprisoned in Phnom Penh for more than three months, Mr. Men Nath, president of Cambodian Independent Civil-Servants Association (CICA), Mr. Ir Channa, Deputy Secretary General of Students’ Movement for Democracy (SMD), Mr. Chham Chhany, president of Cambodian Independent Farmer Association (CIFA), escaped to Norway, and Mr. Pang Sokhoeun, president of Students’ Movement for Democracy (SMD) escaped to Sweden. Whereas Mr. Chea Mony, president of FTUWKC, was in Europe (Ireland and France) for more than three months and just turned back to Cambodia in February 2006.

At the moment, CWC-International or CWCI Cambodia transfers her office to Norway upon the relocation of three main members mentioned above so that it can reinforce the role on the international arena and set up the country representatives to some countries in order to collaborate with all members as institution based in Cambodia.

June 19, 2019
កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៨មិថុនា​ឆ្នាំ​២០១៩។​
កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​
ប្រធាន​បទ៖​តើ​ទស្សន​វិស័យ​និង​ចក្ខុ​វិស័យ​អ្វី​ខ្លះ​ដែល​អ្នក​នយោបាយ​ត្រូវ​មាន​សម្រាប់​គុណធម៌​នយោបាយ?​​
វាគ្មិន៖​លោក​សារ៉ូសុីវុត្ថា​អតីត​ស្ថាបនិក​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី១​លោក​អ៊ុំសំអាន​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី​២​និង​លោក​ប៉ាងសុខឿន​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី៣។​​
សូម​អរគុណ!​

គេថាខ្ញុំក្បត់ជាតិ តែខ្ញុំនេះកុំថាឡើយសំលាប់មនុស្ស កាត់ដីអោយបរទេស ឬផ្តល់សម្បទានដីជាតិ ឬលក់សម្បត្តិជាតិអោយបរទេស សូម្បីតែធ្លាប់ពុករលួយលួចជាតិមួយសេនក៏មិនដែលដែរ តើខ្ញុំក្បត់ជាតិដូចម្តេច? គេថាខ្ញុំអារត់ចោលស្រុក តែការពិតគេបានគំរាម និងតាមសំលាប់ខ្ញុំ ពេលខ្ញុំធ្វើការងារបម្រើជាតិរឿងព្រំដែនប្រឆាំងយួនឈ្លានពាន និងប្រឆាំងរឿងយួនខុសច្បាប់នៅកម្ពុជាសោះ ទើបខ្ញុំរត់គេចពីការតាមសំលាប់។ ដូច្នេះ តើអ្នកណាក្បត់ជាតិពិតប្រាកដដែរក្នុងរឿងនេះ?

No comments:

Post a Comment