Monday, May 31, 2021

អ៊ិន តាំ

អ៊ិន​ តាំ ជាពួ របស់ ឈ្មោះ ព្រាប អ៊ិន ដូច្នេះ អាច មានបពត៍មាន បន្ថែម នៅទីនេះ !! 
លោក អុិន តាំ បុរសទី៣នៅពីក្រោយរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ លោក អុិន តាំ ជាអ្នកនយោបាយដ៏យូរអង្វែងនៃប្រទេស​កម្ពុជា ដែលធ្លាប់បានកាន់តំណែងជាជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្គមរាស្ត្​រនិយម, ជាប្រធានរដ្ឋសភា, ជាមនុស្សទី៣ នៅពីក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០, ជាគូប្រជែងដ៏ប្រកៀកប្រកើយបំផុតរបស់លោកសេនាប្រមុខ លន់ នល់  និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋខ្មែរ ។

លោក អុិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាលនៅកុមារ គាត់បានសិក្សាភាសាបាលី នៅវត្តស្ទឹងត្រង់ បន្ទាប់មកបានបន្តការសិក្សានៅសាលាសុីសុវត្ថិ នាក្រុងភ្នំពេញ។ បន្ទាប់ពីបានធ្វើជាប្រធានកងជីវពលខេត្តមក គាត់បានឡើងឋានៈយ៉ាងឆាប់រហ័ស ហើយក៏បានឡើងជាអភិបាលខេត្តតាកែវ ។

ក្នុងអំឡុងទសវត្ស៍ឆ្នាំ១៩៦០ លោក អុិន តាំ បានបម្រើមុខងារជាច្រើននៅក្នុងរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ ហើយពីឆ្នាំ១៩៦៤-១៩៦៦ គាត់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្មួយប្រុសរបស់គាត់ ព្រាប អុិន ត្រូវបានចោទប្រកាន់ថាជាសមាជិកខ្មែរសេរី ជាក្រុមប្រឆាំងសម្តេចព្រះ សីហនុ។ លោក ព្រាប អុិន ត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិត ហើយថតជាខ្សែភាពយន្តបញ្ចាំងតាមរោងភាពយន្តទាំងឡាយនៅភ្នំពេញ ធ្វើឱ្យប្រជាជនខ្មែរដក់ជាប់ក្នុងចិត្ត ដិតក្នុងអារម្មណ៍នូវព្រឹត្តិការណ៍នោះអស់រយៈពេលយ៉ាងយូរ។ អ៊ិន តាំ ត្រូវបានគេបន្ទោសថា មិនបានការពារលោក ព្រាប អុិន ឱ្យបានគ្រប់គ្រាន់។

លោក អុិន តាំ ត្រូវបានគេទុកថាជាជនសំខាន់ម្នាក់ក្នុងចំណោមជនសំខាន់ៗទាំង៣រូប នៃរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ឥស្សរជន២រូបផ្សេងទៀតគឺ ឧត្តមសេនីយ៍ លន់ នល់ ជាមនុស្សជំនិតរបស់សម្តេចព្រះ នរោត្តម សីហនុ , ព្រះអង្គម្ចាស់សុីសុវត្ថិ សិរិមតៈ ជាបងប្អូនជីដូនមួយរបស់សម្តេចព្រះ នរោត្តម សីហនុ។ កាលនោះ លោក អុិន តាំ កំពុងនៅក្នុងឋានៈជាប្រធានរដ្ឋសភា ហេតុនេះគាត់មានភារៈជាអ្នកដឹកនាំសមាជិករដ្ឋសភាបោះឆ្នោតដកហូតតំណែងរបស់សម្តេចសីហនុ។ ដោយហេតុនេះ លោក អុិន តាំ ក៏ដូចជាលោក លន់ នល់ និងព្រះអង្គម្ចាស់ សិរិមតៈ ដែរ កាលនោះត្រូវបានគេហៅថា “ មនុស្ស១៨មីនា” ។  ក្នុងឋានៈជាប្រធានរដ្ឋសភានេះដែរ លោក  អុិន តាំ ក៏គឺជាអ្នកប្រកាសបង្កើតរបបសាធារណរដ្ឋខ្មែរ នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ បន្ទាប់ពីមនុស្សរបស់ លន់ ណុន (ប្អូនប្រុសលោកសេនាប្រមុខ លន់ នល់) បានបំបែកនូវការរាំងខ្ទប់ដោយជោគជ័យនៃមនុស្សរបស់ព្រះអង្គម្ចាស់ សិរិមតៈ មក ។

ទោះយ៉ាងណា បន្ទាប់ពីឆ្នាំ១៩៧០ មក លោក អុិន តាំ មានទំនាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ខ្លាំងឡើងៗ។ ខែតុលា ឆ្នាំ១៩៧១ គាត់បានប្រកាសបិទរដ្ឋសភា ដោយសំអាងថា មានភាពអាសន្ននៃសង្គ្រាមស៊ីវិល ដែលប្រការនេះត្រូវបានបង្កឡើងដោយ លោក អុិន តាំ ខ្លួនឯង និងព្រះសង្ឃប្រមាណជា៤០០អង្គ ។

បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារពីសំណាក់កងកម្លាំងដែលមិនស្គាល់អត្តសញ្ញាណជាក់លាក់ ទៅលើហ្វូងបាតុករនៅមុខមហាវិទ្យាល័យច្បាប់ នាទីក្រុងភ្នំពេញ  នាថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧២ មក ច្បាប់រដ្ឋធម្មនុញ្ញថ្មី នៃសាធារណរដ្ឋខ្មែរ ត្រូវបានអនុម័តនៅថ្ងៃទី៣០ ខែមេសា ឆ្នាំដដែលនោះ ហើយច្បាប់នេះតម្រូវឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧២នោះ ។

កាលនោះ បេក្ខជនមានតែ៣នាក់ប៉ុណ្ណោះ គឺលោក លន់ នល់ ដែលជាអ្នកមានអំណាចក្នុងដៃរួចជាស្រេច , លោក អុិន តាំ ដែលទើបតែមានទំនាស់នឹងក្រុមលោក លន់ នល់ បន្ទាប់ពីរដ្ឋប្រហារ  និង លោក កែវ អន ជាមនុស្សដែលគេមើលឃើញថា ពុំមានអ្វីគួរឱ្យកត់សម្គាល់ជាសំខាន់។ គេចាត់ទុក លោក អុិន តាំ ថាជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នកមានភាពចាស់ទុំទាំងឡាយផ្នែកនយោបាយកម្ពុជានាសម័យនោះ ហើយគាត់មានកេរ្តិ៍ឈ្មោះថាជាអ្នកសុចរិត ស្អាតស្អំ និងរបៀបរស់នៅយ៉ាងសាមញ្ញ។  

នៅក្នុងការបោះឆ្នោតនោះ គាត់បានក្លាយជាមនុស្សទី២បន្ទាប់ពីលោក លន់ នល់ ដោយគាត់ទទួលបានសំឡេងឆ្នោតគាំទ្រ២៤ ភាគរយ។ គេបានដឹងជាទូទៅថា ប្រសិនបើដំណើរការបោះឆ្នោតនោះប្រព្រឹត្តទៅដោយយុត្តិធម៌នោះ លោក អុិន តាំ ពិតជាអ្នកឈ្នះលេខ១ជាមិនខាន ប៉ុន្តែជាអកុសល ការបោះឆ្នោតនោះត្រូវបានរៀបចំគៃបន្លំដើម្បីធានានូវជោគជ័យសម្រាប់លោក លន់ នល់  ដូចជានៅគ្រប់ទីកន្លែង ទាហានម្នាក់មានករណីយកិច្ចត្រូវបោះឆ្នោតជាសម្ងាត់យ៉ាងតិច៣ដងសម្រាប់លោក លន់ នល់។ មេខ្លោងចាត់ឧបាយកលទាំងនោះ ពុំមាននរណាក្រៅពីលន់ ណុន ជាប្អូនប្រុសរបស់លោក លន់ នល់ ឡើយ។

បន្ទាប់មក គេបានកំណត់ឱ្យធ្វើការបោះឆ្នោតសភាបញ្ញត្តិភ្លាម ពោលគឺនឹងត្រូវធ្វើនៅថ្ងៃទី៣ និង ទី១៧ ខែកញ្ញាឆ្នាំ១៩៧២នោះ ។ ដោយមើលឃើញថា ច្បាប់បោះឆ្នោតពេលនោះមានលក្ខណៈក្លែងបន្លំ និងធានានូវជោគជ័យសម្រាប់គណបក្សសង្គមសាធារណរដ្ឋរបស់លោក លន់ នល់ និងប្អូនរបស់គាត់ គឺលោកលន់ ណុន នោះ គណបក្សសាធារណរដ្ឋរបស់ព្រះអង្គម្ចាស់សិរិមតៈ និងគណបក្សប្រជាធិបតេយ្យរបស់លោក អុិន តាំ បានស្នើធ្វើការកែប្រែច្បាប់នោះ ប៉ុន្តែវាជាការឥតប្រយោជន៍ ដោយត្រូវបានបដិសេធ។ ដោយហេតុនោះ គណបក្សសាធារណរដ្ឋរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងគណបក្សប្រជាធិបតេយ្យ របស់លោក អុិន តាំ បានបដិសេធមិនចូលរួមប្រជែងក្នុងការបោះឆ្នោតសម្រាប់សភាទាំង២នោះឡើយ ។

របបសាធារណរដ្ឋខ្មែរ ដែលមាន លោកលន់ នល់ ជាប្រធានាធិបតី មានអាយុកាលតែ៥ឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប៉ុន្តែមានការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនគ្រា ។ នៅក្នុងរដ្ឋាភិបាលរបស់ព្រះអង្គម្ចាស់ សិរិមតៈ គឺចាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១-១២ មីនា ១៩៧២ នោះ លោក អុិន តាំ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងមហាផ្ទៃ ។ ឆ្លងកាត់រដ្ឋាភិបាលចំនួន២ទៀត គឺរដ្ឋាភិបាលរបស់ សឺង ង៉ុក ថាញ់ និង ហង្ស ធុនហាក់ តមកលោក អុិន តាំ បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៣ ។

ថ្ងៃទី១៤ ខែតុលាឆ្នាំ១៩៧៣ លោក អុិន តាំ បានដាក់ពាក្យលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានប្រធានាធិបតី លន់ នល់ បដិសេធ ព្រោះប្រធានាធិបតី យល់ឃើញថា ការលាលែងពីតំណែងរបស់លោក អុិន តាំ អាចនាំមកនូវផលលំបាកច្រើនសម្រាប់សាធារណរដ្ឋខ្មែរនៅក្នុងសន្និបាតអង្គការសហប្រជាជាតិ ត្បិតរដ្ឋាភិបាលនិរទេសរបស់សម្តេចព្រះ នរោត្តម សីហនុ ក៏ទាមទារយកអាសនៈ ឬភាពជាតំណាងកម្ពុជា នៅអង្គការសហប្រជាជាតិយ៉ាងប្រផិតប្រផើយណាស់ដែរ ។ 

ទោះយ៉ាងណា លោក អុិន តាំ បានរើរុះគណៈរដ្ឋមន្ត្រីរបស់គាត់ឡើងវិញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣។ ដោយហេតុនេះ រដ្ឋាភិបាលទី១ របស់គាត់បានត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២២ តុលា នាឆ្នាំនោះឯង ហើយរដ្ឋាភិបាលទី២ របស់គាត់ក៏បានចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៧៣នោះដែរ ។

ថ្ងៃទី៦ ខែធ្នូឆ្នាំ ១៩៧៣ បន្ទាប់ពីការជជែកដ៏តានតឹងមក មហាសន្និបាត អ.ស.ប បានផ្តល់អាសនៈឱ្យសាធារណរដ្ឋខ្មែរធ្វើជាតំណាងកម្ពុជាម្តងទៀតយ៉ាងប្រផិតប្រផើយនាំមុខក្រុមរបស់សម្តេចព្រះ នរោត្តម សីហនុ។ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៣ បន្ទាប់ពីទទួលបានអាសនៈនៅអង្គការសហប្រជាជាតិមកលោក អុិន តាំ បានដាក់ពាក្យសុំលាលែងពីតំណែងម្តងទៀត ។ ម្តងនេះសំណើរបស់គាត់ត្រូវបានប្រធានាធិបតី លន់ នល់ ព្រមទទួលភ្លាម។ ហេតុនេះឋានៈជានាយករដ្ឋមន្ត្រីរបស់ អ៊ិន តាំ នារបបសាធារណរដ្ឋខ្មែរ ត្រូវបានបញ្ចប់នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ១៩៧៣នោះឯង ហើយអ្នកដែលត្រូវឡើងមកជំនួសគាត់ គឺលោក ឡុង បូរ៉េត។ គិតទៅ អុិន តាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីយៈពេល៧ខែ ។

លុះក្រោយមក គាត់ត្រូវបានដាក់ឱ្យនៅតាមកម្មវិធីដែលរៀបចំ ដើម្បីទាក់ទាញកម្មាភិបាលកុម្មុយនិស្ត បន្ទាប់ពីបានចូលនិវត្តន៍ពីនយោបាយ និងរស់នៅជាមួយគ្រួសារ និងពួកអ្នកគាំទ្រគាត់ នៅខេត្តបាត់ដំបង ។ នៅពេលដែលពួកខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនាខែមេសា ឆ្នាំ១៩៧៥ លោក អុិន តាំ បានកំពុងរស់នៅឯកសិដ្ឋានរបស់គាត់ ឯប៉ោយប៉ែត ។ គាត់ស្ទើរតែត្រូវបានពួកខ្មែរក្រហមសម្លាប់ ប៉ុន្តែគាត់បានភៀសខ្លួនចូលប្រទេសថៃ ហើយមានបំណងរៀបចំទ័ពព្រៃប្រឆាំងពួកខ្មែរក្រហមនៅតាមតំបន់ព្រំដែន។ ទោះយ៉ាងណា សកម្មភាពនេះមិនសិ្ថតបានយូរឡើយ ដោយសារគាត់ត្រូវបានអាជ្ញាធរថៃនិរទេស។ គាត់បានទៅប្រទេសបារាំង បន្ទាប់មកនៅឆ្នាំ១៩៧៦ គាត់បានផ្លាស់ ទៅ ស.រ.អា ជាទីដែលគាត់ទទួលបានសិទ្ធិជ្រកកោន ។

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមរបស់ប៉ុល ពត ត្រូវបានផ្តួលរំលំ  ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលលើកបន្តុបដោយវៀតណាម ។ សម្តេចសីហនុ បានបង្កើតចលនាហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ប្រឆាំងនឹងរដ្ឋាភិបាលមួយនេះ ។ លោក អុិន តាំ គឺជាមេបញ្ជាការនៃកងទ័ពម៉ូលីណាកា (MOULINAKA) របស់សម្តេចសីហនុ រហូតដល់ឆ្នាំ១៩៨៥ ទើបតំណែងនេះត្រូវបានជំនួសដោយព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ។

បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមក ប្រទេសកម្ពុជាត្រូវបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិប (UNTAC) ។ លោក អុិន តាំ បានស្ថាបនាគណបក្សប្រជាធិបតេយ្យរបស់គាត់ឡើងវិញ សម្រាប់បោះឆ្នោតឆ្នាំ១៩៩៣នោះ  ប៉ុន្តែគណបក្សរបស់គាត់ពុំបានជោគជ័យ ។ ឆ្នាំ១៩៩៧ គណបក្សគាត់បានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ។

លោក អុិន តាំ បានអនិច្ចកម្មនៅទីក្រុង ឆេនដ៍ល័រ (Chandler) រដ្ឋអារីហ្សូណា (Arizona) ភាគនិរតី នៃសហរដ្ឋអាមេរិក នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ ៕

លោក អ៊ិន តាំ ជាវីរជនខ្មែរមួយរូប ក្នុងចំណោមវីរជនខ្មែរជាច្រើនរូបទៀត ដែលពុំសូវមានអ្នកស្គាល់។ លោក អ៊ិន តាំ ត្រូវមហាជនជាច្រើន ចាត់ទុកលោកថា ជាមនុស្សម្នាក់ ​ក្នុងចំណោម​ពួក​អ្នកមាន​ភាពចាស់ទុំ​ទាំងឡាយ ​ខាងផ្នែក​នយោបាយ​កម្ពុ​ជា នាសម័យមុន ហើយ​លោកមានកេរ្តិ៍​ឈ្មោះថា​ ជាអ្នកសុចរិត ស្អាតស្អំ និងមានរបៀបរស់នៅយ៉ាងសាមញ្ញបំផុត។ លោកអ៊ិន តាំ ត្រូវជាពូ របស់លោក ព្រាប អ៊ិន ជាបញ្ញវន្តខ្មែរប្រជាធិបតេយ្យមួយរូប ដែលសម្ដេចសីហនុ បានចោទប្រកាន់លោកថា ជាជនក្បត់ជាតិ ហើយចាប់យកលោកទៅបាញ់សម្លាប់ ចង់ផ្អោបនឹងសសរ នៅត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ យ៉ាងសាហាវព្រៃផ្សៃ។ 

  1. ១៩១៦ អ៊ិន តាំ កើត​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩១៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាល​នៅ​កុមារ គាត់​បាន​សិក្សា​ភាសាបាលី នៅ​វត្ត​ស្ទឹងត្រង់ បន្ទាប់មក​បាន​បន្ត​ការសិក្សា​នៅ​សាលា​​​ស៊ីសុវត្ថិ នា​ក្រុងភ្នំពេញ ។ បន្ទាប់ពី​បានធ្វើ​ជា​ប្រធាន​កងជីវពល​ខេត្ត​មក គាត់​បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏បាន​ឡើងជា​អភិបាល​ខេត្តតាកែវ​។​ ក្នុងអំឡុង​ទសវត្ស៍​ឆ្នាំ​១៩៦០ លោក អ៊ិន តាំ បាន​បម្រើ​មុខងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​ របស់សម្តេចសីហនុ ហើយពី​ឆ្នាំ ១៩៦៤-១៩៦៦​​ គាត់​បានឡើងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ លោក អ៊ិន តាំ ជាជនសំខាន់ម្នាក់ក្នុងចំណោមជនសំខាន់ៗ ២រូបទៀត នៃការបោះឆ្នោតដកសេចក្ដីទុកចិត្តសម្ដេចសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដើម្បីដេញកងទ័ពយួនចេញពីស្រុកខ្មែរ ។ ឥស្សរជន​សំខាន់ពីររូប ផ្សេងទៀត  គឺលោកសេនាប្រមុខ លន់ នល់ ជាម​នុស្ស​ជំនិត​របស់​សម្តេច​សីហនុ. ព្រះអង្គម្ចាស់ស៊ីសុវត្ថិិ សិរិមតៈ ជា​បងប្អូន​ជីដូនមួយ​របស់​សម្តេច​សីហនុ។ 
  2. ១៩៦០  ក្នុងអំឡុង​ទសវត្ស៍​ឆ្នាំ​១៩៦០ អ៊ិន តាំ បាន​បម្រើ​មុខងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រ និយម​របស់​សម្តេច​សីហនុ ហើយពី​ឆ្នាំ ១៩៦៤-១៩៦៦​​ គាត់​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ក្មួយ ប្រុស​របស់គាត់ ព្រាប អ៊ិន ត្រូវបាន​ចោទប្រកាន់ថា​ជា​សមាជិក​ខ្មែរ​សេរី ជា​ក្រុមប្រឆាំង​សម្តេច​សីហនុ។ ព្រាប អ៊ិន ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោសប្រហារជីវិតហើយ​ថត​ជា​ខ្សែភាពយន្ត​បញ្ចាំង ​តាម​រោងភាពយន្ត​ទាំងឡាយ​នៅ​ភ្នំពេញ ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ដក់​ជាប់​ក្នុង​ចិត្ត ដិត​ក្នុង​អារម្មណ៍​នូវ​ព្រឹត្តិការណ៍​នោះ​អស់​រយៈពេល​យ៉ាងយូរ ។ អ៊ិន តាំ ត្រូវបាន​គេ​បន្ទោស​ថា មិនបាន​ការពារ ព្រាប អ៊ិន ឱ្យបាន​គ្រប់គ្រាន់។​
  3. ១៩៧០ ភ្នំពេញ: អ៊ិន តាំ ជា​អ្នកនយោបាយ​កម្ពុជា​ដ៏​យូរអង្វែង ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សង្គម រាស្ត្រនិយម, ជា​ប្រធានរដ្ឋសភា ជា​មនុស្ស​ទី​៣ នៅពីក្រោយ​រដ្ឋប្រហារ​១៨ មីនា ១៩៧០, ជា​គូ​ប្រជែងដ៏​ប្រកៀកប្រកើយ​បំផុត​របស់ លន់ នល់ និង ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ខ្មែរ ។​ អ៊ិន តាំ កើត​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩១៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាល​នៅ​កុមារ គាត់​បាន​សិក្សា​ភាសាបាលី នៅ​វត្ត​ស្ទឹងត្រង់ បន្ទាប់មក​បាន​បន្ត​ការសិក្សា​នៅ​សាលា​​​ស៊ីសុវត្ថិ នា​ក្រុងភ្នំពេញ ។ បន្ទាប់ពី​បានធ្វើ​ជា​ប្រធាន​កងជីវពល​ខេត្ត​មក គាត់​បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏បាន​ឡើងជា​អភិបាល​ខេត្តតាកែវ​ ។​
  4. ១៩៧០ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ កើតនៅថ្ងៃទី២២ មករា ១៩១៤ នាទីក្រុងភ្នំពេញ មាតាព្រះនាម ទ្រឿង យឿម បិតាព្រះនាម ស៊ីសុវត្ថិ រដ្ឋរិ ជាអ្នកគោរពព្រះពុទ្ធសាសនា។ ព្រះអង្គ បានរៀបអាពាហ៍ពាហ៍ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី ហើយមានបុត្រី ៣អង្គ និង បុត្រា ៣អង្គ ដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិ នាឆ្នាំ១៩៤៧ ប៉ុន្តែកាលនោះ គណបក្សនេះមិនទទួលបានអាសនៈឡើយ ។នៅពេលដែលសម្តេច សីហនុ គង់ជានាយករដ្ឋមន្ត្រីខ្មែរ បានតែងតាំងព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួលបន្ទុកផ្នែកការពារជាតិនៅឆ្នាំ ១៩៥២ ហើយបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅ ឆ្នាំ១៩៥៤ ។ ដើមទសវត្ស ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ ទសវត្ស១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៏ត្រូវបានរដ្ឋាភិបាលលោកលន់ នល់ តែងតាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដោយមានរូប អង្គម្ចាស់សិរិមតៈ លោក ចេង ហេង និងលោក អ៊ិន តាំ ព្រមជាមួយគ្នាផងដែរ។
  5. ១៩៧០ អ៊ិន តាំ ត្រូវបាន​គេ​ទុក​ថា​ជា​ជន​សំខាន់​ម្នាក់​ក្នុងចំណោម​ជន​សំខាន់ៗ​ទាំង​៣​រូប នៃ​រដ្ឋប្រហារ​ ១៨​មីនា ១៩៧០ ទម្លាក់​សម្តេច​សីហនុ ។ ឥស្សរជន​២​រូប​ផ្សេងទៀត​គឺ ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ជាម​នុស្ស​ជំនិត​របស់​សម្តេច​សីហនុ , ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ជា​បងប្អូន​ជីដូនមួយ​របស់​សម្តេច​សីហនុ ។ កាលនោះ អ៊ិន តាំ កំពុង​នៅក្នុង​ឋានៈ​ជា​ប្រធានរដ្ឋសភា ហេតុនេះ​គាត់​មាន​ភារៈ​ជា​អ្នកដឹកនាំ​សមាជិក​រដ្ឋសភា​បោះឆ្នោត​ដកហូត​តំណែង​របស់​សម្តេច​សីហនុ។ ដោយហេតុ នេះ អ៊ិន តាំ ក៏ដូចជា​លន់ នល់ និង សិរិមតៈ ដែរ កាលនោះ​ត្រូវបាន​គេ​ហៅថា “ មនុស្ស​១៨​មីនា​” ។ ក្នុងឋានៈ​ជា​ប្រធានរដ្ឋសភា​នេះដែរ អ៊ិន តាំ ក៏​គឺជា​អ្នក​ប្រកាស​បង្កើត​របប​សាធារណរ​ដ្ឋ​ខ្មែរ នា​ថ្ងៃទី​៩​ខែតុលា ឆ្នាំ​១៩៧០ បន្ទាប់ពី​មនុស្ស​របស់ លន់ ណុន បាន​បំបែក​នូវ​ការ​រាំងខ្ទប់​ដោយ​ជោគជ័យ​នៃ​មនុស្ស​របស់ សិរិមតៈ មក ។
  6. ១៩៧០ នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោក អ៊ិន តាំ មានតំណែងជានាយករដ្ឋមន្ត្រី ហើយនៅក្នុងឆ្នាំ១៩៧៣ ក៏មានរឿងយល់ច្រឡំខ្លះ (ដោយសារអាលន់ណុន ត្រូវជាប្អូនរបស់លោកសេនាប្រមុខលន់នល់) ជាមួយនិងលោកសេនាប្រមុខលន់នល់ ផងដែរ រហូតដល់មានការសុំលាលែងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីថែមទៀត។ តែលើកទីមួយ ត្រូវបានលោកសេនាប្រមុខលន់ នល់ បដិសេធ រហូតដល់ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧៣ លោកបានសុំលាលែងម្ដងទៀត ទើបសេនាប្រមុខលន់ នល់ យល់ព្រម ។ លោក អ៊ិន តាំ ក៏មិនខុសពីលោកសឺង ង៉ុកថាញ់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែរ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ត្រូវអាលន់ណុន វាចាក់រុកបំភ្លៃ បង្កើតបាតុកម្មប្រឆាំងជានិច្ច។ មុនពេលកងទ័ពខ្មែរក្រហម វាយបែកទីក្រុងភ្នំពេញ បានប្រកាសថា មានមនុស្ស៧រូប ដែលត្រូវកម្ទេចចោល មានដូចជា លោកសេនាប្រមុខលន់ នល់. ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ. លោក អ៊ិន តាំ. លោក ចេង ហេង. លោកសុស្តែន ហ្វែណង់ដេស្ត. អាងាប់ លន់ ណុន. និង លោក ឡុង បូរ៉េត។
  7. ១៩៧០  ទោះយ៉ាងណា បន្ទាប់ពី​ឆ្នាំ​ ១៩៧០ មក អ៊ិន តាំ មានទំនាស់​ជាមួយ​លន់ នល់ ខ្លាំង​ឡើងៗ ។ ខែតុលា ឆ្នាំ​១៩៧១ គាត់​បានប្រកាស​បិទ​រដ្ឋសភា ដោយ​សំអាងថា មាន​ភាពអាសន្ន​នៃ​សង្គ្រាម ស៊ីវិល ដែល​ប្រការនេះ​ត្រូវបាន​បង្កឡើង​ដោយ​អ៊ិន តាំ ខ្លួនឯង និង​ព្រះសង្ឃ​ប្រមាណ​ជា​៤០០​អង្គ 
  8. ១៩៧២ បន្ទាប់ពី​ព្រឹត្តិការណ៍​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់ ទៅលើ​ហ្វូង​បាតុករ​នៅមុខ​មហាវិទ្យាល័យ​ច្បាប់ នាទី​ក្រុងភ្នំពេញ ( ​គេ​សន្និដ្ឋានថា​បញ្ជា​ដោយ លន់ ណុន ដើម្បី​បំផ្លាញ​ភាព​សាន្ដត្រាណ​នៃ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ ​) នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​១៩៧២ មក ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នៃ​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​ ៣០ ខែ មេសាឆ្នាំ​ដដែល​នោះ ហើយ​ច្បាប់​នេះតម្រូវឱ្យ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​ ៤ ខែ មិថុនា ឆ្នាំ​១៩៧២​នោះ ។ កាលនោះ បេក្ខជន​មានតែ​៣​នាក់​ប៉ុណ្ណោះ គឺ​លន់ នល់ ដែលជា​អ្នកមានអំណាច​ក្នុង​ដៃ​រួច​ជា​ស្រេច , អ៊ិន តាំ ដែល​ទើប​តែមាន ទំនាស់​នឹង​ក្រុម លន់ នល់ បន្ទាប់ពី​រដ្ឋប្រហារ និង កែវ អន ជា​មនុស្ស​ដែល​គេ​មើលឃើញថា ពុំមាន​អ្វី​គួរឱ្យកត់សម្គាល់​ជាសំខាន់ ។ គេ​ចាត់ទុក អ៊ិន តាំ ថា​ជា​មនុស្ស​ម្នាក់ ​ក្នុងចំណោម​ពួក​អ្នកមាន​ភាពចាស់ទុំ​ទាំងឡាយ ​ផ្នែក​នយោបាយ​កម្ពុ​ជានា​សម័យ​នោះ ហើយ​គាត់​មាន កេរ្តិ៍​ឈ្មោះថា​ជា​អ្នក​សុចរិត ស្អាតស្អំ និង​របៀប​រស់នៅ​យ៉ាង​សាមញ្ញ ។
  9. ១៩៧២ នៅក្នុង​ការបោះឆ្នោត​នោះ គាត់​បាន​ក្លាយជា​មនុស្ស​ទី​២​បន្ទាប់ពី​លន់ នល់ ដោយ​គាត់​ទទួល បាន​សំឡេងឆ្នោត​គាំទ្រ​ ២៤ ភាគរយ ។ គេ​បានដឹង​ជាទូទៅ​ថា ប្រសិនបើ​ដំណើរការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​នោះ អ៊ិន តាំ ពិតជា​អ្នកឈ្នះ​លេខ​១​ជាមិនខាន ប៉ុន្តែ​ជា​អកុសល ការបោះឆ្នោត​នោះ​ត្រូវ​បានរៀបចំ​គៃបន្លំ​ដើម្បី​ធានា​នូវ​ជោគជ័យ​សម្រាប់ លន់ នល់ ដូចជា​នៅ​គ្រប់​ទីកន្លែង ទាហាន​ម្នាក់​មាន​ករណីយកិច្ច​ត្រូវ​បោះឆ្នោត​ជាសម្ងាត់​យ៉ាងតិច​៣​ដង​សម្រាប់​លន់ នល់ ។ មេខ្លោង​ចាត់​ឧបាយកល​ទាំងនោះ ពុំមាន​នរណា​ក្រៅពី​លន់ ណុន ជា​ប្អូនប្រុស​របស់​លន់ នល់ ឡើយ ។
  10. ១៩៧២ បន្ទាប់មក គេ​បានកំណត់​ឱ្យធ្វើ​ការបោះឆ្នោត​សភា​បញ្ញត្តិ​ភ្លាម ពោលគឺ​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​៣ និងទី​១ ៧ខែកញ្ញា​ឆ្នាំ​១៩៧២​ នោះ។ដោយ​មើលឃើញថាច្បាប់បោះឆ្នោត​ពេលនោះ​មាន​លក្ខណៈ ​ក្លែងបន្លំ និង ធានា​នូវ​ជោគជ័យ​សម្រាប់​ គណបក្ស​សង្គម​សាធារណរដ្ឋ​របស់ លន់ នល់ និង​ប្អូន​របស់គាត់ គឺ​លន់ ណុន នោះ គណបក្ស សាធារណរដ្ឋរបស់​ព្រះអង្គម្ចាស់​សិរិមតៈ និង គណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បានស្នើ​ធ្វើការ​កែប្រែ​ច្បាប់​នោះ ប៉ុន្តែ​វា​ជាការ​ឥតប្រយោជន៍ ដោយ​ត្រូវបាន​បដិសេធ ។ ដោយហេតុ​នោះ គណបក្ស​សាធារណរដ្ឋ​របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងគណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បាន​បដិសេធ​មិន​ចូលរួម​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​សម្រាប់ សភា​ទាំង​២​នោះឡើយ ។
  11. ១៩៧២  របប​សាធារណរដ្ឋ​ខ្មែរ ដែលមាន លន់ នល់ ជា​ប្រធានាធិបតី មាន​អាយុកាល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ប៉ុន្តែ​មានការ​ផ្លាស់ប្តូរ​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើនគ្រា ។ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ព្រះអង្គម្ចាស់ សិរិមតៈ គឺ​ចាប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​១៩៧១-១២ មីនា ១៩៧២ នោះ អ៊ិន តាំ ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ក្រសួងមហាផ្ទៃ ។ ឆ្លងកាត់​រដ្ឋាភិបាល​ចំនួន​២​ទៀត គឺ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ និង ហង្ស ធុន​ហាក់ មក អ៊ិន តាំ បាន​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៣ ។
  12. ១៩៧៣ ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​ ១៩៧៣ អ៊ិន តាំ បានដាក់​ពាក្យ​លាលែង ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​ប្រធានាធិបតី លន់ នល់ បដិសេធ ព្រោះ​ប្រធានាធិបតី យល់ឃើញថា ការលាលែង​ពី​តំណែង​របស់ ​អ៊ិន តាំ អាច​នាំមក​នូវ​ផល​លំបាក​ច្រើន​សម្រាប់ ​សាធារណរដ្ឋ​ខ្មែរ​ នៅក្នុង​សន្និបាត​អង្គការសហប្រជាជាតិ ត្បិត​រដ្ឋាភិបាល​និរទេស​របស់​សម្តេច​នរោត្តម សីហនុ ក៏​ទាមទារ​យក​អាសនៈ ឬ ភាពជា​តំណាង​កម្ពុជា នៅ អង្គការសហប្រជាជាតិ​យ៉ាង​ប្រផិតប្រផើយ​ណាស់ដែរ ។
  13. ១៩៧៣  ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ ១៩៧៣ បន្ទាប់ពី​ការជជែក​ដ៏​តានតឹង​មក មហាសន្និបាត អ​.​ស​.​ប បានផ្តល់​អាសនៈ​ឱ្យ​សាធារណរដ្ឋ​ខ្មែរ​ធ្វើជា​តំណាង​កម្ពុជា​ម្តងទៀត​យ៉ាង​ប្រផិតប្រផើយ​នាំមុខ​ក្រុម​របស់​សម្តេច​សីហនុ ។ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧៣ បន្ទាប់ពី​ទទួលបាន​អាសនៈ​នៅ​អង្គការសហប្រជាជាតិ​មក អ៊ិន តាំ បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ម្តងទៀត ។ ម្តងនេះ​សំណើ​របស់គាត់​ត្រូវបាន​ប្រធានាធិបតី លន់ នល់ ព្រម​ទទួល​ភ្លាម ។ ហេតុនេះ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​របស់ អ៊ិន តាំ នា​របប​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​១៩៧៣​នោះឯង ហើយ​អ្នក​ដែល​ត្រូវ​ឡើងមក​ជំនួស​គាត់ គឺ ឡុង បូ​រ៉េត ។ គិត​ទៅ អ៊ិន តាំ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​យៈ​ពេល​៧​ខែ ។
  14. ១៩៧៣ ទោះយ៉ាងណា អ៊ិន តាំ បាន​រើរុះ​គណៈរដ្ឋមន្ត្រី​របស់គាត់​ឡើងវិញ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៩៧៣ ។ ដោយហេតុនេះ រដ្ឋាភិបាល​ទី​១​ របស់គាត់​បាន​ត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២២ តុលា នា​ឆ្នាំ​នោះឯង ហើយ​រដ្ឋាភិបាល​ទី​២​ របស់គាត់​ក៏បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ១៩៧៣​ នោះដែរ 
  15. ១៩៧៥ នៅពេលពួកខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ លោក​អ៊ិន តាំ កំពុងស្ថិតនៅឯចម្ការ របស់លោកនៅឯ ប៉ោយប៉ែត លោកបាននាំគ្រួសាររត់ភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយ​បានចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រ បប​ខ្មែរ​ក្រហម​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ មិន សប្បាយនិងសកម្មភាពលោក ក៏ចាប់បញ្ជូនលោកចេញពីប្រទេសថៃ ទៅប្រទេសបារាំង។
  16. ១៩៧៥ លុះ​ក្រោយមក គាត់​ត្រូវបាន​ដាក់ឱ្យ​នៅតាម​កម្ម​វិធី​ដែល​រៀបចំ ដើម្បី​ទាក់ទាញ​កម្មាភិបាល​កុ​ម្មុយ​និ​ស្ត បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​នយោបាយ និង​រស់នៅ​ជាមួយ​គ្រួសារ និង​ពួក​អ្នកគាំទ្រ​គាត់ នៅ​ខេត្តបាត់ដំបង ។ នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នា​ខែមេសា ឆ្នាំ​១៩៧៥ អ៊ិន តាំ បាន​កំពុង​រស់​នៅឯ​កសិដ្ឋាន​របស់គាត់ ឯ​ប៉ោយប៉ែត ។ គាត់​ស្ទើរតែ​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់ ប៉ុន្តែ​គាត់​បាន​ភៀសខ្លួន​ចូល​ប្រទេស​ថៃ ហើយ​មានបំណង​រៀបចំ​ទ័ពព្រៃ​ប្រឆាំង​ពួក​ខ្មែរក្រហម​នៅតាម​តំបន់​ព្រំដែន ។ ទោះយ៉ាងណា សកម្មភាព​នេះ​មិន​សិ្ថ​ត​បានយូរ​ឡើយ ដោយសារ​គាត់​ត្រូវបាន​អាជ្ញាធរ​ថៃ​និរទេស ។ គាត់​បាន​ទៅ​ប្រទេស​បារាំង បន្ទាប់មក​នៅ​ឆ្នាំ​១៩៧៦ គាត់​បាន​ផ្លាស់ ទៅ ស​.​រ​.​អា ជាទី​ដែល​គាត់​ទទួលបាន​សិទ្ធិ​ជ្រកកោន ។
  17. ១៩៧៦  និង​នៅ​ឆ្នាំ​១៩៧៦ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អាមេរិក។ 
  18. ១៩៧៧ ចំលើយ សៅ ឡេង ហៅ រ៉េន លេខានៃសេនាធំ ៧០ កងពលទី ២ អំពីប្រវត្តិ និង សកម្មភាពរបស់ សៅ ឡេង ហៅ រ៉េន ផ្ទាល់ សៅ ឡេង ហៅ រ៉េន ធ្វើគិញ អោយ អ៊ិន តាំ ឆ្នាំ ១៩៦៣ ។ ឆ្នាំ១៩៦៧ អ៊ិន តាំ អោយ ចូលបង្កប់ក្នុងជួរបដិវត្តិន៍ ធ្វើជាយុវជននៅភូមិចាប ។ ឆ្នាំ ១៩៧០ អង្គការបានចាត់តាំងអោយធ្វើប្រធាន យោធាស្រុកបាត់ដ់បំង ធ្វើសកម្មភាពបង្កើនកំលាំងក្បត់ក្នុងអង្គភាព បំផ្លាញកំលាំងបដិវត្តិន៍ដោយអ្ញោយ ទ័ពចូលវាយខ្សែត្រៀមខ្មាំង បណ្តាលអោយទ័ពស្លាប់ជាច្រើន បំផុសុយុវជនអោយខ្លាចសមរភូមិ រត់ទៅ ផ្ទះ និង ទំនាក់ទំនង អ៊ិន តាំ អោយជួយជាកំលាំងក្នង្លុការធ្វើរដ្ឋប្រហារ វាយយកខេត្តបាត់ដំបង រហូត ត្រូវអង្គការចាប់ខ្លួននៅ ខែ៨ ឆ្នាំ ១៩៧៧ ។
  19. ១៩៧៩ ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​របស់​ប៉ុល ពត ត្រូវបាន​ផ្តួលរំលំ ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​វៀតណាម ។ សម្តេច​សីហនុ បាន​បង្កើត​ចលនា​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ប្រឆាំងនឹង​រដ្ឋាភិបាល​មួយ​នេះ ។ លោក អ៊ិន តាំ គឺជា​មេ បញ្ជាការ​នៃ​កងទ័ព​ម៉ូលីណាកា (MOULINAKA) របស់​សម្តេច​សីហនុ រហូតដល់​ឆ្នាំ​១៩៨៥ ទើប​តំណែង​នេះ​ត្រូវបាន​ជំនួស​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណ​ប្ញ​ទ្ធិ ។
  20. ១៩៩៣ នៅក្នុងឆ្នាំ១៩៩៣ ក្រោយប្រទេសខ្មែរទទួលបានសន្ធិសញ្ញា ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសខ្មែរបានរៀបចំការបោះឆ្នោតដោយអ៊ិនតាក់ លោក អ៊ិន តាំ បាន​វិលត្រឡប់មកស្រុកខ្មែរម្ដងទៀត ហើយបង្កើតគណបក្សមួយ ឈ្មោះគណបក្ស សម្ព័ន្ធសាធារណរដ្ជាបក្សរបស់​ចេង ហេង/ ហេង ស៊ិន ដើម្បីចូលប្រកួតប្រជែងយកអាសនៈនៅសភាធម្មនុញ្ញ ក៏ប៉ុន្តែត្រូវទទួលបរាជ័យ ដោយគ្មានបានជាប់ឆ្នោតមួយអាសនៈឡើយ។ 
  21. ១៩៩៣ ​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មក ប្រទេស​កម្ពុជា​ត្រូវ​បោះឆ្នោត​រៀបចំ​ដោយ អ​.​ស​.​ប (UNTAC) ។ អ៊ិន តាំ បាន​ស្ថាបនា​គណបក្ស​ប្រជាធិបតេយ្យ​ របស់គាត់​ឡើងវិញ សម្រាប់​បោះឆ្នោត​ឆ្នាំ​១៩៩៣​នោះ ប៉ុន្តែ​គណបក្ស​របស់គាត់​ពុំបាន​ជោគជ័យ ។ ឆ្នាំ​១៩៩៧ គណបក្ស​គាត់​ ធ្វើ​សម្ព័ន្ធភាព​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ។ ​អ៊ិន តាំ បាន​អនិច្ចកម្ម​នៅ​ទីក្រុង ឆេន​ដ៍​ល័​រ រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​និរតី នៃ​សហរដ្ឋ អាមេរិក នា​ឆ្នាំ​២០០៦ ៕
  22. ២០០៦ លោក អ៊ិន តាំ បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៦ នៅ​ឯ​​ក្រុង Chandler រដ្ឋ Arizona ប្រទេសសហរដ្ឋ​អាមេរិក ក្នុងជន្មាយុ៩០ ដោយជរាពាធ។

No comments:

Post a Comment