សង្ខេបៈ ខ្មែរក្រហម មានសញ្ញា ដាន បញ្ជាក់ថា ហ៊ូ នឹម ក្បត់បក្ស និង ក្បត់ជាតិ តែអ្នកគាំទ្រ ហ៊ូ នឹមថា ហ៊ូ នឹម ស្អាតស្អំ មិនក្បត់បក្ស។ ហ៊ូ នឹម សរសេរសារភាពទី ១ គឺបែប មិនក្បត់បក្ស ដែល គុក ទទួលស្លែង យល់ថា ជាចម្លើយមិនត្រឹមត្រូវ ដូច្នេះ ក៍ វាយធ្វើទារុណកម្ម សួរចម្លើយ ចេញជាការសារភាពថាក្បត់បក្សមែន។ ចុះ មហាជន និង យើងជាមនុស្សជំនាន់ក្រោយ ជឿខាងណាជាង?។ តាមប្រវត្តិសាស្រ្ត ឃើញថា ខ្មែរក្រហមឡើងកាន់អំណាច ដោយមានកងទ័ពរាប់ រយ រណសិរ្ស ក្នុងនោះ មានការបៈបោរនៅ ភូមិភាគ ដែលមាន ជនជាតិ ចាមរស់នៅ គឺ ព្រៃវែង និង កំពង់ចាម ដែលស្ថិតក្រោមការទទួលខុសត្រូវ របស់ មេទ័ពភូមិភាគ តែពួកគេមានអំណាច មានទ័ពក្នុងដៃ មានប្រជាជនក្នុងដៃ មិនបានប្រគល់អំណាចឪ្យ រដ្ឋាភីបាលយោធាខ្មែរក្រហមឡើង នេះជាអំពើរក្បត់ជាតិ។ ការបៈបោរ និងរត់ភៀសខ្លួនរបស់ប្រជាជន ចូលទៅប្រទេស ឡាវ ប្រទេសវៀតណាម ដឹកនាំដោយ ជនជាតិចាម។ ប៉ុល ពត បានព្រមាន ២ ដង ទៅ សោម ភឹម កុំទាក់ទង ពួក ចាម តែសោ ភឹម នៅតែ មានៈលួចទាក់ទង។ របាយការណ៍ថា សោ ភឹម គឺជា ចាមដែលដូរ សាសនា បន្លំជាខ្មែរ ក្រោយមក មានរបាយការណ៍ថា អ្នកបៈបោរភាគច្រើន ធ្វើតាមបញ្ជា សោ ភឹម រួមទាំង ហ៊ូ នឹមផងដែរ
នៅក្នុងជំហានដំបូង និងជាបន្តបន្ទាប់នៃដំណើរការតស៊ូរបស់ខ្លួន បក្សកុម្មុយនីស្តកម្ពុជាបានពឹងផ្អែកលើសកម្មជនដ៏ច្រើនលើសលប់ ដែលលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តចូលរួមក្នុងចលនាតស៊ូនៅក្នុងព្រៃ ដើម្បីរំដោះទឹកដីកម្ពុជា ចេញពីអ្វីដែលខ្មែរក្រហមហៅថា «ពួកចក្រពត្តិអាមេរិក និងបរិវារ»។ បក្សកុម្មុយនីស្តកម្ពុជាបានប្រើប្រាស់សកម្មជនទាំងនោះ ដើម្បីកៀងគរប្រជាជននៅក្នុងប្រទេស និងស្វែងរការគាំទ្រនៅក្រៅប្រទេស ប្រយោជន៍ឲ្យចលនាតស៊ូរបស់ខ្លួនបានសម្រេចជោគជ័យ។ នៅពេលដែលការតស៊ូបក្សកុម្មុយនីស្តកម្ពុជា បានទទួលជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមបែរជាបាត់ការទុកចិត្តចំពោះយុទ្ធមិត្តតស៊ូរបស់ខ្លួន ហើយបានចោទអ្នកតស៊ូទាំងនោះថាជា «ខ្សែក្បត់» ឬ «ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍» ហើយនិងបានចាប់ផ្តើមកម្ទេចអ្នកទាំងនោះម្តងមួយៗ។ សកម្មជនដែលធ្វើការនៅក្រៅប្រទេសត្រូវបានហៅឲ្យត្រឡប់ចូលស្រុកវិញទាំងអស់ ក្រោមអង្គការចាត់តាំងឲ្យមករៀនសូត្រគោលនយោបាយរបស់បក្ស រួចក៏ត្រូវបញ្ជូនទៅមន្ទីរឃុំឃាំង និងសម្លាប់ចោល។ សកម្មជនដែលធ្វើការនៅក្នុងប្រទេសស្រាប់ ក៏ត្រូវចាប់ខ្លួន និងសម្លាប់ជាបន្តបន្ទាប់ដែរ។ សកម្មជនខ្មែរក្រហមមួយចំនួនដែលធ្លាប់ចូលរួមយ៉ាងសកម្មក្នុងចលនាតស៊ូរួមមាន ភោគ ឆាយ, ហ៊ូ យន់, ហ៊ូ នឹម, ស៊ាន អាន, កែ មាស, អ៊ីស៊ូប គន្ធី, កុយ ធួន, នង សួន, វ៉ាន់ ពីនី, ហួត សម្បត្តិ, សារិន ឆាក បានក្លាយទៅជាអ្នកទោសនៅមន្ទីរ ស-២១ និងត្រូវសម្លាប់ចោលទាំងអស់។
នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត ស បានជួបជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជាអ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ សាឡុត ស នៅពេលនោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយ បានជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំខ្មែរក្រហមអាចយោគយល់ដល់មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។ ប្រវតិ្រ ហ៊ូ នឹម តាមប្រភពចំហរ មានដូចតទៅ Open Source
- ១៩៣០ កើតនៅឆ្នាំមមី (ឆ្នាំ១៩៣០) នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
- ១៩៣៦ ឪពុកឈ្មោះ ហ៊ូ ស្លាប់នៅឆ្នាំ១៩៣៦ (ពេលដែល ហ៊ូ នឹម មានអាយុ៦ឆ្នាំ)។
- ១៩៥០ រៀននៅវិទ្យាល័យស៊ីសុវត្ថិ ភ្នំពេញ។
- ១៩៥១ ប្រពន្ធឈ្មោះ វ៉ា ឡាន ហៅ សាយ ឈ្មោះបដិវត្តន៍ យាត រៀបការនៅឆ្នាំ១៩៥២។
- ១៩៥១ កាលខ្ញុំនៅជាកូនសិស្ស(១៩៥១. ១៩៥២) ខ្ញុំមានជំហរស្នេហាជាតិ ខ្ញុំប្រឆាំងអាណានិគមន៍បារាំង ។ កាលនោះ នៅសាលា យុវជន និងសិស្ ព្រមទាំង មហាជន មានការភ័ន្តច្រឡំនឹងពួកអា សឺង ង៉ុកថាន់ ក្បត់ជាតិ ស្មានថាវាស្នេហាជាតិ។ នៅវិទ្យាល័យស៊ីសុវត្ថិ អាសឈង ង៉ុកថាន់ មកភ្នំពេញ សិស្សក៏មានហែរក្បួនទទួលវា។ ខ្ញុំ ក៏ភ័ន្តច្រឡំដូចសិស្សឯទៀតដែរ។
- ១៩៥២ នៅឆ្នាំ១៩៥២ នៅសាលាស៊ីសុវត្ថិ មានចលនាសិស្ស ដែលមាននិន្នាការអាសឺង ង៉ុកថាន់ ។ ពេលនោះមានឈ្មោះអា អ៊ុង ស៊ីម ជាមេ។ (ខ្ញុំបានឆ្លងជីវទស្សន៍ និងរាយការណ៍ជូនអង្គការរួចហើយ) ថា អា អ៊ុង ស៊ីម នេះវាបានបបួលសិស្សមួយចំនួន ឲ្យចូលព្រៃជាមួយវា។ ក្នុងនោះ វាបបួលខ្ញុំដែរ ខ្ញុំបានប្រកែកមិនព្រមទៅជាមួយវា ហើយខ្ញុំបានទៅការប្រពន្ធ គឺ ដណ្តឹងគ្រួសារ គឺសមមិត្ត (យាត) នៅទន្លេបិទ ហើយខ្ញុំបន្តការសិក្សានៅភ្នំពេញ។ ដើម្បី ចិញ្ចឹមគ្រួសារផង ខ្ញុំបង្រៀនសាលាឈ្នួល កាលណោះ សាលាកម្ពុជបុត្រ។ បន្ទាប់មក ខ្ញុំបានសុំការងារជាអ្នក(តែងសេចក្តី) ធ្វើការនៅក្រសួងផែនការ។ ។
- ១៩៥៣ បង្រៀននៅអនុវិទ្យាល័យ ថុនអ៊ុក (ក្រោយមកដូរឈ្មោះជាអនុវិទ្យាល័យកម្ពុជបុត្រ)។
- ១៩៥៤ រៀននៅវិទ្យាស្ថានច្បាប់ និងសេដ្ឋកិច្ច និងបានចូលក្របខ័ណ្ឌមហាផ្ទៃ ជាអ្នកតែងសេចក្តី ជំនួសក្របខ័ណ្ឌក្រមការ។
- ១៩៥៥ ឆ្នាំ១៩៥៥ ក្រោយហ្សឺណែវ(សន្ធិសញ្ញាហ្សឺណែវ)ហើយ ក៏មានការបោះឆ្នោត។ ខ្ញុំបានរាយ ការណ៍ជូនអង្គការហើយ ពេលនោះខ្ញុំចូលរួមឃោសនាបោះឆ្នោត ក្នុងគណបក្សប្រជាធិបតេយ្យ តាមទស្សនៈ (ការពារនយោបាយអព្យាក្រិត និងប្រឆាំងចក្រព័ត្តអាមេរិក)។ ពីដើមឡើយ ខ្ញុំមានសមានចិត្តមែន ជាមួយពួកអាសឺង ង៉ុកថាន់ តែក្រោយមក ខ្ញុំដឹងថាវា ក្បត់ជាតិ ជាពួកអាខ្មែរសេរី អាប្រជាចលនា ខ្ញុំក៏ប្រឆាំងវា។ ភស្តុតាងក្នុងសារព័ត៌មាន ក៏ខ្ញុំ បានសរសេរវាយប្រហារវាដែរ។ ក្រោយពេលបោះឆ្នោត ខ្មាំងរកចាប់ខ្ញុំដែរ។ ខ្ញុំបានអាហារូបករណ៍ ខ្ញុំបានចេញទៅរៀននៅប្រទេសបារាំង (សាលាគយ និងសាលាច្បាប់) ។ ពេលនោះ ខ្ញុំបានជួបហ៊ូ យន់ និងឃៀង ខាអុន ដែរ តែជជែកមិនទាន់ចុះសម្រុងគ្នា ដោយខ្ញុំប្រឆាំងយួន។ ខ្ញុំមិនយល់ ស្របឲ្យបក្សកុម្មុយនីស្តកម្ពុជា ក្រោមអំណាចយួន ឬបរទេសណាទេ។ សូមជម្រាប់ថា ពេលឆ្នាំ១៩៥៥ .១៩៥៧ ខ្ញុំក៏ពុំទាន់មានសមានចិត្ត ចំពោះក្រុមប្រជាជនដែរ ព្រោះខ្ញុំឮថា ឋិតក្រោមអំណាចយួន ឬបក្សកុម្មុយនីស្តឥណ្ឌូចិន។
- ១៩៥៥ ចូលរួមឃោសនាបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យ។
- ១៩៥៥-៥៧ បានអាហារូបករណទៅរៀននៅសាលាណឺយយី ប្រទេសបារាំង។
- ១៩៥៧ ត្រឡប់មកប្រទេសកម្ពុជាវិញធ្វើគយ បន្ទាប់មកធ្វើជាតំណាងរាស្ត្រ។
- ១៩៥៧ កម្រិតវប្បធម៌ៈ អនុបណ្ឌិតច្បាប់ពីប្រទេសបារាំង ឆ្នាំ១៩៥៧។
- ១៩៥៧ ឆ្នាំ១៩៥៧ ខ្ញុំត្រឡប់មកកម្ពុជាវិញ ខ្ញុំធ្វើតំណាងរាស្រ្តរហូត។ ខ្ញុំរួមសកម្មភាពនយោបាយជាមួយយ មិត្តអ៊ុច វ៉ែន ហ៊ូ យន់ និងខៀវ សំផន។ សកម្មភាពខ្ញុំដូចបក្ស និងមហាជនជ្រាបហើយ។ ខ្ញុំបានចូលរួម គណៈប្រតិភូព័ត៌មាន (ពេលនោះ ខ្ញុំសរសេរកាសែត ប្រជាសេរី ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ពេលនោះ ធ្វើជាមួយ អាស៊ឹម វ៉ា គ្មានសេអ៊ីអា ណាចាត់តាំងខ្ញុំទេ)។ នៅឆ្នាំ១៩៥៨ ខ្ញុំទៅទស្សនកិច្ចនៅអឺរ៉ុបខាងកើត។ ឆ្នាំ១៩៦១ រដ្ឋសភា ចាត់តាំងខ្ញុំ ឲ្យធ្វើជាសមាជិកទៅចូលរួម សន្និសីទ ប៊ែលក្រាត (ប្រទេសមិនចូលបក្សសម្ព័ន្ធលើកទី១) រួចហើយបន្តទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅគណៈកម្មការទី៤ ខ្ញុំប្រឆាំងចក្រព័ត្តនិយម និងការពារបដិវត្តន៍អាហ្វ្រិក។ ពេលត្រឡប់មកដល់ភ្នំពេញវិញ សីហនុជេរខ្ញុំ។ ឈ្មោះខ្ញុំ និងយោបល់ខ្ញុំ មានកត់ត្រា ក្នុងសារបានអង្គការសហប្រជាជាតិស្រាប់។ ពេលនៅសហរដ្ឋអាមេរិក គ្មានភ្នាក់ងារ សេអ៊ីអា ណាមកទាក់ទងខ្ញុំ និងចាត់តាំងខ្ញុំ ឲ្យបម្រើវាទេ។
- ១៩៥៧ អំពីសកម្មភាពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៧ នៅក្នុងប្រទេស គឺមុនខ្ញុំ ដកខ្លួនមកចូលព្រៃ បក្សក៏បានជ្រាបជាបន្តបន្ទាប់។ ខ្ញុំសូមជម្រាបជូនបក្សថែម។ ខ្ញុំធ្លាប់ដឹកនាំមិត្តភាពខ្មែរចិន ។ ឯសមាសភាព ខ្ញុំក្តាប់មិនបានអស់ទេ។ ខាងចំរើន គឺមិត្តអ៊ុច វ៉ែន អ្នកឲ្យបញ្ជីទៅខ្ញុំពេលបោះឆ្នោតម្តងៗ។ នៅសភា ដូចខ្ញុំបានជម្រាប ខ្ញុំច្រើនរួមជាមួយមិត្តខៀវ សំផន ហ៊ូ យន់។ មិត្តខៀវ សំផន ច្រើន ជួយណែនាំខ្ញុំ ឲ្យតស៊ូ និងយកជំហរ រឹងប៉ឹង នូវគ្រប់បញ្ហា ក្នុងការតស៊ូ ប្រឆាំងចក្រព័ត្តអាមេរិក និងវណ្ណៈជិះជាន់។ ពីឆ្នាំ១៩៥៧ មក១៩៦២ យើងឧស្សាហ៍ជួបជុំគ្នា ពិភាក្សាពីទស្សនៈសភាពការណ៍ ពិសេសនៅក្នុងប្រទេស ឬនៅបរទេស(ច្បាប់ដើមសរសេរថា ពិសេសនៅប្រទេសខ្ញុំ)។ មិត្តយើងបានយកឯកសារឡេ នីន (រដ្ឋ និងការបដិវត្តន៍ អាន ) ពេលទៅប្រទេសចិន និងមកវិញ ខ្ញុំចាប់អានបទនិពន្ធរបស់ម៉ៅ សេទុង ច្រើន។ ខ្ញុំបានទាំងបកប្រែជាភាសាខ្មែរ នូវបទនិពន្ធនេះទៀត។ ខ្ញុំពុំដែលបានអានឯកសារបក្សទេ ហើយលក្ខន្តិកៈបក្ស ក៏ខ្ញុំពុំដែលស្គាល់។ នរណាដឹកនាំ ក៏ខ្ញុំមិនដឹង។ ពេលនោះ ខ្ញុំប៉ាន់ប្រមាណថា អ៊ុច វ៉ែន ហ៊ូ យន់ ខៀវ សំផន។
- ១៩៥៨ ទៅធ្វើទស្សនកិច្ចនៅអឺរ៉ុបខាងកើត។
- ១៩៥៩ ចូលរួមគណៈប្រតិភូសារពត៌មានដែលមាន សឺង ភឿកថ ជាប្រធាន ទៅធ្វើទស្សនកិច្ចនៅសហភាពសូវៀត ប៉ូឡូញ ឆេកូស្លូវ៉ាគី អាល្លឺម៉ង់ខាងកើត និងអារ៉ាប់រួម។
- ១៩៦១ ជាប់ឆ្នោតជាអនុប្រធានរដ្ឋសភា។ បានទៅចូលរួមសន្និសីទលើកទី១ នៃប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបែលក្រាដ រួចបន្តទៅចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិ។
- ១៩៦២ ចូលរួមក្នុងគណៈប្រតិភូតំណាងសមាគមអ្នកសារព័ត៌មានកម្ពុជា ជាមួយ អ៊ុច វ៉ែន ទៅចូលរួម សន្និសីទលើកទី១ នៃសមាគមអ្នកសារព័ត៌មាន អាស៊ី-អាហ្វ្រិកនៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី)។
- ១៩៦៣ ពេលខ្ញុំសតរសេរសារព័ត៌មាន អ្នកជាតិនិយម ខ្ញុំត្រូវបានប្រទេសចិន ប្រជាមា និត អញ្ជើញទៅធ្វើទស្សនកិច្ច និងរួចបន្តទៅកូរ៉េខាងជើង ដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំង ចំពោះការលូតលាស់ របស់ប្រទេសទំាងពីរ។ រួចខ្ញុំ មកធ្វើទស្សនកិច្ចនៅហាណូយ ។ ហូ ជីមិញ បានទទួលខ្ញុំ និងគ្រួសារខ្ញុំ ។ ពេលនោះ យួន គ្មាននិយាយពីនយិបាយ ឬចាត់តាំងខ្ញុំ ឲ្យធ្វើភ្នាក់ងារវាទេ។ តាំងពីដើមមក ដូចអង្គការតែងជ្រាប ខ្ញុំប្រឆាំងយួន ព្រោះវារំលោភលើប្រទេសយើងជានិច្ច។ ខ្ញុំធ្លាប់ពាក់ព័ន្ធជីវទស្សន៍ ជាមួយសមមិត្តហែម អំពីបញ្ហានេះ ដែរ។ ខ្ញុំមានសមានចិត្តចំពោះចិន និងកូរ៉េ ប្រជាមានិត។
- ១៩៦៣ ចូលរួមសរសេរអត្ថបទឲ្យកាសែត អ្នកជាតិនិយម»។
- ១៩៦៣ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនប្រជាមានិត រួចបន្តដំណើរទៅប្រទេសកូរ៉េខាងជើង។ ឆ្នាំនេះដែរ ហ៊ូ នឹម ត្រូវបានសម្តេច សីហនុ តែងតាំងឲ្យធ្វើជាសមាជិកគណៈកម្មការកំណែទម្រង់សេដ្ឋកិច្ច និងជាសមាជិកក្រុមប្រឹក្សាភិបាលអង្គការសូណិចស៊ីម។
- ១៩៦៣ ចាប់ពីឆ្នាំ១៩៦៣ អ៊ុច វ៉ែន ហ៊ូ យន់ និងខ្ញុំ ច្រើនមានទំនាស់ ពីបញ្ហាសើររើនិយម ។ ខ្ញុំប្រឆាំងសើររើនិយម សូវៀត ហើយគំាទ្រចិន ឯមិត្តទំាងពីរគំាទ្រសូវៀត។ ដូច្នេះហើយ ចេះតែ មានទំនាស់គ្នាជាប់។
- ១៩៦៤ ចូលរួមបង្កើតសមាគមមិត្តភាពខ្មែរ-ចិន។
- ១៩៦៥ ជាប្រធានគណៈប្រតិភូសមាគមមិត្តភាពខ្មែរ-ចិន ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនប្រជាមានិត។
- ១៩៦៥ ចិនអញ្ជើញខ្ញុំម្តងទៀត ពេលនោះ ខ្ញុំក្នុងឋានៈ ជាប្រធានគណៈប្រតិភូខ្មែរ .ចិន។
- ១៩៦៦ ជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំមណ្ឌលជ្រៃវៀន (ស្រុកព្រៃឈរ)។
- ១៩៦៦ ញុំសូមជម្រាបថា ខ្ញុំស្គាល់ស្រេង តាមរយៈមិត្តសឹម ហាក់ ហៅសី ប្រធានពេទ្យ១៧មេសា។បច្ចុប្បន្ន ជាគ្រួសារ(ប្រពន្ធ)មិត្ត ទីវ អុល ដែលធ្លាក់ទាក់ទងខ្ញុំ កាលនៅភ្នំពេញ។ ទន្ទឹមនឹងនេះ ពេលបោះឆ្នោត ឆ្នាំ១៩៦៦ ស្រេងក៏បានបំផុតឲ្យមហាជន គំាទ្រខ្ញុំ។ ខ្ញុំដឹងថា បក្សគំាទ្រខ្ញុំ បានខ្ញុំជាប់ឆ្នោត។ ពេលជួបឃួន ខ្ញុំបានសួរឃួនពីមាគ៌ាបក្ស ។ ក្រៅពីមាគ៌ាបក្ស ពេលនោះឃួនគ្មាននិយាយពីបញ្ហាអ្វីទៀតទេ។ ក្រោយមក ការទាក់ទងជា មួយឃួននៅភ្នំពេញនេះ ធម្មតា ដែលអង្គការបានជ្រាបអស់ហើយ។ ឃួនបានបង្កើត បញ្ហាជាច្រើន នាំឲ្យស្មុគស្មាញដល់ក្រសួង ក៣៣ ក្រសួងបានជ្រាបហើយ ព្រោះគាត់លូកដៃកកូរកកាយមកក្នុងនេះ។ គាត់គ្រប់គ្រងគ្នាគាត់តមកទៀត។ មហាជនឧត្តរ ស្តាប់តែគាត់ ។គាត់បញ្ចុកបន្សីសព្វគ្រប់ រហូតខូចសីលធម៌ជាមួយ នារី( ម៉ៃ ) ដែលអង្គការជ្រាបហើយ។
- ១៩៦៦ បងនួន បានចុះទៅដកពិសោធន៍ជាមួយយើងខ្ញុំ ពេលនោះជំហររបស់យើងខ្ញុំក៏ពុំរឹងដែរ។ តែយើងខ្ញុំស្មោះត្រង់នឹងបក្ស គ្មានអ្វីស៊ុំគ្រលំជាមួយឃួនទេ។ ភស្តុតាង ខ្ញុំបានជួបបង ប៉ុល ផ្ទាល់ ហើយបានរាយការណ៍បានពិស្តារផ្ទាល់។ យើងខ្ញុំបានអប់រំបដិវត្តន៍ ពិសេសពួក ឧត្រឲ្យដាច់ពីឃួន ដើម្បីមានជំនឿលើបក្ស។ ឃួនមានឧបាយកលក្បត់ និងមានសកម្មភាព ឧក្រិដ្ឋយ៉ាងណា ខ្ញុំអត់ដឹងទេ ហើយឃួនមិនដែលនិយាយអីចំពោះខ្ញុំដែរ។ មានចំណុចមួយ ដែលខ្ញុំមានការខ្វះខាត គឺពេលពួកឃួន ម៉ម កែវរុន មករាយការណ៍ ពី សមមិត្តសោម ខូចសីលធម៌ជាមួយនារីនៅក.៣៣ ខ្ញុំជឿ ហើយខ្ញុំសួរនារីៗ ក៏ឆ្លើយ ខ្ញុំរាយ ការណ៍ជូនអង្គការ។ អង្គការមានសំណូមពរដាក់សមមិត្តសោមមកវិញ ខ្ញុំពុំព្រម នេះខ្ញុំទទួលខុស សូមអង្គការអធ្យាស្រ័យ។ តែក្នុងនេះ ខ្ញុំគ្មានឧបាយកលក្បត់អីទេ។
- ១៩៦៧ ថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៧ ភៀសខ្លួនចូលព្រៃ ធ្វើការជាមួយ ខៀវ សំផន និង ហ៊ូ យន់ ក្រោយមកទៅធ្វើការជាមួយ តាម៉ុក និងសមមិត្ត ញឹម នៅភាគនិរតី។
- ១៩៦៧ នៅឆ្នាំ១៩៦៧ ឈ្មោះរបស់លោក ហ៊ូ នឹម បានបាត់មុខពីសង្គមចំហរបស់កម្ពុជាដោយសារលោកបានគេចទៅធ្វើសកម្មភាពតស៊ូនយោបាយសម្ងាត់ជាមួយពួកខ្មែរក្រហមនៅក្នុងព្រៃក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់មួយរូប។
- ១៩៦៧ ពេលខ្ញុំចេញពីភ្នំពេញផុត ខែតុលា ឆ្នាំ១៩៦៧ ភោគ ឆាយ មិនដាច់ខាត ត្រូវខ្មាំងចាប់បាន ហើយជាប់គុក។ តើពេលនោះ ភោគ ឆាយ យ៉ាងណា ខ្ញុំក៏អត់ដឹងដែរ ព្រោះខ្ញុំនៅព្រៃ។ ខ្ញុំ ជួបភោគ ឆាយ ពេលដែលអង្គការហៅឲ្យមកធ្វើការជាមួយ។ រឿងនេះ បើភោគ ឆាយ ឆ្លើយដាក់ខ្ញុំបែបនេះ គឺពិតជាឧបាយកលខ្មាំង ព្រោះខ្ញុំ ពុំដែលធ្វើសកម្មភាពបង្កើតបក្ស ប្រឆាំងបក្សទេ។
- ១៩៦៨ ពេលខ្ញុំមកដល់ព្រៃ ខ្ញុំរស់នៅជាមួយតាម៉ុក និងខ្មោចបងញឹម ដែលជាកម្មាភិបាល ភាគនីរតីដ៏សំខាន់ ហើយក្នុងព្រៃធំ ក្នុងពេលតស៊ូ អាវុធរួមនយោបាយ ខ្ញុំនៅជាមួយតាចាន់ និងសមមិត្តសៅ។ សូមអង្គការសួរចុះ ថាតើខ្ញុំមានធ្វើសកម្មភាពអី ប្រឆាំងបក្សទេ?។ ផ្ទុយ ទៅវិញ ខ្ញុំរីករាយ រំភើបណាស់ ដោយបានឃើញលក្ខន្តិកៈបក្ស ហើយបានចូលបក្ស នៅឆ្នាំ១៩៦៨ នៅភ្នំដំរី។ លក្ខន្តិកៈ បានចែងច្បាស់ គឺប្រឆាំងសើររើនិយម គំនិតនិយម (ប្រហែលគំនិតសួនតួ និយម?)។ ឯទំនាស់ ដែលខ្ញុំមានជាមួយហ៊ូ យន់ គឺមកតែពីទស្សនៈ មិនឯកភាពគ្នានេះឯង។ ខ្ញុំប្រឆាំងហ៊ូ យន់ រហូតមក បក្សក៏ជ្រាបដែរ។
- ១៩៦៨ ពេលឆ្នាំ១៩៦៨ .១៩៦៩ នៅនិរតី ជំហរវណ្ណៈអធន ខ្ញុំពុំទាន់រឹងប៉ឹង ហេតុនេះ ខ្ញុំមានការប៉ះទង្គេចខាងសតិអារម្មណ៍ខ្លះ ជាមួយបងម៉ុក ដែលក្រោយមកខ្ញុំភ្ញាក់រលឹក ខ្ញុំស្តាយជាពន់ពេក។
- ១៩៧០ ខ្ញុំធ្លាប់លើក ក្នុងជីវទស្សន៍បដិវត្តន៍ ពិសេសកាលពីខែ៩ ឆ្នាំ១៩៧០ ជាមួយបងប៉ុល បងនួន សមមិត្តហែម នៅមន្ទីរ៨៧០ ជិតស្ទឹងជីនិត ពេលធ្វើបុណ្យខួបបក្ស ហើយដែលពេលនោះ បងប៉ុល ឧទ្ទេសនាមប្រវត្តិបក្ស។ ខ្ញុំបានរាយការណ៍ហើយ
- ១៩៧៣ ចំណែក នារីវ៉ាឡាន ហៅ សាយ និង ហៅ យាត ជាប្រពន្ធរបស់ ហ៊ូ នឹម មានតួនាទីជាអនុប្រធានកុមារ។ នារីទូច ជាប្រពន្ធ តូច ភឿន ជាសមាជិកមន្ទីរកុមារ។ នារីមិត្ត ជាប្រពន្ធរបស់ ហ៊ូ យន់ ជាសមាជិកមន្ទីរ។ ខៀវ ប៉ុណ្ណារី បានបង្កើនចលនាយ៉ាងខ្លាំង ក្នុងការអូសទាញ និងប្រមូលនារីនៅតាមតំបន់នានាបានយ៉ាងច្រើន ដើម្បីចូលរួមក្នុងបដិវត្តន៍។ ក្នុងឆ្នាំ១៩៧៣ ខៀវ ប៉ុណ្ណារី បានក្លាយជាលេខាបក្សតំបន់៤៣ នៅភូមិភាគឧត្តរ។
- ១៩៧៣ លោកខៀវ សំផនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រ.រ.ជ.ក. (ប៉ុន្តែរាល់ប្រតិបត្តិការយោធាទាំងអស់គឺត្រូវបានដឹកនាំដោយប៉ុល ពត)។ ហូ នឹមបានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រីឯលោកហ៊ូ យន់ត្រូវបានកាន់កាប់តំណែងមួយចំនួនដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកកំណែទម្រង់សហគមន៍និងសហករណ៍។ រ.រ.ជ.ក.បានអះអាងថាខ្លួនមិនមែនជារដ្ឋាភិបាលនិរទេសនោះទេពីព្រោះខ្លួនមានលោកខៀវ សំផនហើយកុបកម្មទាំងឡាយគឺសុទ្ធតែស្ថិតនៅលើទឹកដីកម្ពុជា។ សម្តេចសីហនុនិងអ្នកស្មោះត្រង់ជាមួយទ្រង់គឺនូវតែស្ថាក់នៅប្រទេសចិនដដែរ តែនៅអំឡុងខែមីនា ឆ្នាំ១៩៧៣ សម្តេចសីហនុបានចុះមកធ្វើទស្សនកិច្ចនៅ"តំបន់រំដោះ"នានានៃប្រទេសកម្ពុជាហើយក្នុងនោះក៏មានតំបន់ប្រាសាទអង្គរវត្តទៀតផង។ ទស្សនកិច្ចបានធ្វើឡើងគឺសម្រាប់តែបំណងឃោសនាប៉ុណ្ណោះ វាមិនមានជាប់ទាក់ទងអ្វីនឹងកិច្ចការនយោបាយនោះទេ។
- ១៩៧៥ តួនាទីក្នុងរបបខ្មែរក្រហម លេខាក្រសួងឃោសនាការ មន្ទីរក-៣៣។
- ១៩៧៥ ក្រោយថ្ងៃជ័យជម្នះ ១៧ មេសា ឆ្នាំ១៩៧៥ របស់ខ្មែរក្រហម លោក ហ៊ូ នឹម បានលេចមុខជាថ្មីក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងឃោសនាការរបស់របបកម្ពុជាប្រជាធិបតេយ្យ។
- ១៩៧៦ នៅឆ្នាំ១៩៦៥ ឬ១៩៦៦ ខ្ញុំមិនចាំច្បាស់ ខ្ញុំមាននិយាយមែន ក្នុងពេលជិះឡាន ជាមួយប៉ុក ឌឺសកុមារ ភោគ ឆាយ ថា (យី បើអ៊ុច វ៉ែន ហ៊ូ យន់ សើររើនិយមអ៊ីចឹង យើងបង្កើតបក្ស មួយទៀតទៅ) ពេលនោះខ្ញុំបាននិយាយ ព្រោះបានឮពីឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ និយាយ យ៉ាងនេះដែរ។ តាំងពីពេលនោះមកខ្ញុំភ្លេចរហូត។ ខ្ញុំពុំបាននឹកនា ដល់រឿងនេះទេ ហើយខ្ញុំ ពុំដែលបានលើកក្នុងជីវទស្សន៍ ព្រោះការនេះ និយាយលេង មិនស្មានថា មាននរណារាយការណ៍ និងចោទខ្ញុំយ៉ាងណាសោះ។ ទើបតែកាលពីខែ១១ ឆ្នាំ១៩៧៦ នេះ ខ្ញុំភ្ញាក់ព្រើត ពេលឆ្លងជីវទស្សន៍នៅសាលាបក្ស ក្នុងក្រុម ដែលសមមិត្តអាត .ទូច (ភោគ ឆាយ) ចូលរួម និងសមមិត្តឆយ គាត់លើកសំណួរទៅភោគឆាយ អំពីការដែលថា នៅភ្នំពេញ ជឿតែថ្នាក់ លើ គឺបញ្ញាជន មិនជឿលើមហាជនខាងក្រោមថា ដែលពេលនោះ ខ្ញុំបម្រុងបង្កើតបក្សមួយ។ ឮយ៉ាងនេះ ខ្ញុំភ្ញាក់ព្រើត ខ្ញុំនឹកគិតថា ពេលនោះ ខ្ញុំនិយាយលេងសោះ ម៉េចបានជានរណារាយការណ៍អង្គការថា ខ្ញុំបង្កើតបក្ស?។ ខ្ញុំដឹងថា មានតែភោគ ឆាយទេ។ តើភោគ ឆាយ រាយការណ៍យ៉ាងម៉េច ខ្ញុំមិនដឹងទេ។ តើភោគ ឆាយ បានបង្កើតដល់ទៅលក្ខន្តិកៈ បក្សយ៉ាងណា ហើយអ្នកណាបង្គាប់ឲ្យធ្វើ ខ្ញុំឥតដឹងដែរ។ ឯចំពោះខ្ញុំ ខ្ញុំនិយាយតែប៉ុណ្ណោះ ចប់រហូត។ ខ្ញុំមិនដែលទៅចាត់តាំងនរណា ឲ្យប្រមូលសមាជិកបក្សស្អីទេ ហើយក៏មិន ដែលបង្កើតលក្ខន្តិកៈស្អីដែរ។ ចក្រព័ត្តអាមេរិក សើររើនិយម ឬបរទេសណា ក៏ឥតទាក់ទងខ្ញុំឲ្យបង្កើតដែរ។
- ១៩៧៦ កុយ ធួន បានសារភាពអំពីការទំនាក់ទំនង បក្សពួកក្បត់ តាមបណ្តាភូមិភាគផ្សេងៗ មានពាយ័ព្យ ឧត្តរ \សាន និង បូព៌ា ។ ការធ្វើសកម្មភាពក្បត់នេះ ភាគច្រើនទទួលការណែនាំ ពី ហ៊ូ នឹម ដែលជាមេខ្មែរក្រហម ។ ពេលនៅក្នុងសាខា ពិសេសឆ្នាំ១៩៧៦ ឈ្មោះនេះ ធ្វើការជាមួយខៀវជាកម្មាភិបាល ពិសេសរបស់ខ្មែរក្រហម ។ នៅភូមិភាគបូព៌ែដលកន្លែង រឹងមាំ របស់ពួកក្បត់ ឈ្មោះនេះបានទំនាក់ទំនង ជាមួយ តាម៉ុក ភឹម ងិន ស៊ូ ដែលជាប្រធាននិង អនុប្រធានតំបន់ បូព៌ា ។
- ១៩៧៧ – ថ្ងៃចាប់ខ្លួនៈ ១០ មេសា ១៩៧៧។ ថ្ងៃកម្ទេចៈ ៦ កក្កដា ១៩៧៧។
- ១៩៧៧ ថ្ងៃ២៥ មករា ចាប់រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម កូយ ធួន ដល់ថ្ងៃ២៦ មករា ចាប់រដ្ឋមន្រ្តី ក្រសួងសាធារណការ ទូច ភឺន។ ខែកុម្ភៈ ចាប់រដ្ឋមន្រ្តី សួ ដឹម។ ថ្ងៃ១៤ មីនា ចាប់ឈ្មោះ ភោគ ឆាយ ថ្ងៃ១០ មេសា ចាប់រដ្ឋមន្រ្តី ក្រសួង ឃោសនាការ ហ៊ូ នីម ថ្ងៃ៦ ឧសភា ចាប់ឈ្មោះ ទីវ អុល។
- ១៩៧៧ ចាប់ពីឆ្នាំ១៩៧៧ លោក ហ៊ូ នឹម បានបាត់មុខម្តងទៀតរហូតមកដល់សព្វថ្ងៃដោយបន្សល់ទុកនៅតែចម្លើយសារភាពរាប់សិបទំព័រប៉ុណ្ណោះនៅក្នុងមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង។
- ១៩៧៧ ហ៊ូ នីម ត្រូវគេសម្លាប់នៅថ្ងៃ៦ កក្កដា។ ខែវិច្ឆិកា ១៩៧៧ ស ភឹម រៀបកម្លាំងប្រឆាំងប៉ុល ពត ហៅថា កម្លាំងបដិវត្តពិតប្រាកដនៃកម្ពុជា។ មុននោះបន្តិច ក្រុមនិយមហាណូយ បានយករថយន្តយោធាជំនួយចិនប្រមាណជិត១០០គ្រឿង ទៅលាក់ក្នុងព្រៃក្រាស់នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលមានកងពល០៩បោះទីតាំងនៅទីនោះ។ ថ្ងៃ១៦ ធ្នូ កងពលធំយួនចំនួន៥ មានទាហាន៦ម៉ឺននាក់ ចូលទឹកដីខ្មែរក្នុងខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀង។ ថ្ងៃ៣១ ធ្នូ ចិនដឹកសម្ភារសឹកដល់ប្រទេសកម្ពុជាឲ្យ ប៉ុល ពត។
- ១៩៧៧ ហ៊ូ នឹម ហៅ ភាស់ ត្រូវបានសមមិត្ត ប៉ង់ បញ្ឆោតតាមទូរស័ព្ទ ហៅមកធ្វើការជាមួយអង្គការ ហើយក៏ត្រូវចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១។ នៅក្នុងចម្លើយសារភាពរបស់ខ្លួន ជូនអង្គការ ហ៊ូ នឹម បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលត្រូវបានបញ្ឆោតចាប់ខ្លួនមកដាក់នៅក្នុងមន្ទីរឃុំឃាំងបែបនេះ។ តាមរយៈការសួរចម្លើយ ហ៊ូ នឹម បានដឹងថាខ្លួនជាប់ចោទពីបទចង់បង្កើតបក្សថ្មីមួយទៀតផ្សេងពីបក្សកុម្មុយនីស្តកម្ពុជា។
- ១៩៧៧ នៅមន្ទីរស-២១ ហ៊ូ នឹម ជាប់ឃុំឃាំងនៅក្នុងផ្ទះលេខ៣១ បន្ទប់ធំលេខ១ បន្ទប់តូច លេខ១។ ហ៊ូ នឹម មានជំងឺថ្លើមប្រចាំកាយ គួបផ្សំនឹងទារុណកម្មដែលកម្មាភិបាលសួរចម្លើយបានអនុវត្តមកលើ ជាហេតុធ្វើឲ្យសុខភាពរបស់ ហ៊ូ នឹម ចុះទ្រុឌទ្រោមដុនដាបទៅៗជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ «បក្សឃុំឃាំងខ្ញុំក៏ឃុំចុះ តែសូមបក្សអនុគ្រោះកុំចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ហើយសម្រាកពុំបាន ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវមានកម្លាំងទេ។. . .ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍. . .»។ «ប៉ុន្មានថ្ងៃហើយដែលសុខភាពខ្ញុំកាន់តែចុះធ្ងន់ធ្ងរ។ ដល់ប៉ុណ្ណឹងហើយ ខ្ញុំមិនត្រូវលាក់ទេ. . .»។
- ១៩៧៧ ហ៊ូ នឹម ត្រូវចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៧ និងត្រូវសួរចម្លើយភ្លាមៗនៅក្នុងថ្ងៃនោះតែម្តង។ ឆ្លងកាត់ការសួរចម្លើយក្នុងដំណាក់កាលដំបូង ហ៊ូ នឹម បានប្រកែកដាច់អហង្ការ និងរក្សាជំហររឹងប៉ឹងមិនសារភាពតាមអ្វីដែលអង្គការបានចោទប្រកាន់នោះឡើយ។ «ខ្ញុំសូមជំរាបបក្សដាច់ខាតថាខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារ សេ.អ៊ី.អា ឬភ្នាក់ងារពួកយួន ពួក សឺង ង៉ុកថាញ់ ឬពួកសើរើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ក៏ខ្ញុំនៅតែឆ្លើយ និងមានជំហរដាច់ខាតយ៉ាងនេះ»។ «បក្សយើងមហាអស្ចារ្យ ជាបក្សកុម្មុយនីស្តកម្ពុជាដ៏រុងរឿងភ្លឺស្វាងត្រឹមត្រូវយ៉ាងនេះ មានបងៗរឹងប៉ឹងដឹកនាំវាងវៃយ៉ាងនេះ តើខ្ញុំឧក្រិដ្ឋអីទៅរកបង្កើតបក្សទៀត។ ខ្ញុំស្រលាញ់ជាតិ ទឹកដី ប្រជាជន ប្រពន្ធកូន គ្រួសារខ្ញុំ តើខ្ញុំក្បត់បក្សយើងបានផលអី? ខ្ញុំសព្វថ្ងៃជាប្រធានគណៈបក្សក-៣៣ ហើយបក្សប្រគល់នាទីរដ្ឋមន្ត្រីទៀត បក្សទុកចិត្តទៀត តើខ្ញុំមានសុភមង្គលអីជាងនេះទៅទៀត?. . .ដូច្នេះការចោទប្រកាន់មកលើខ្ញុំ ខ្ញុំយល់ថាជាឧបាយកលរបស់ខ្មាំងគ្រប់ប្រភេទ ទាំងចក្រពត្តិអាមេរិក ទាំងពួកសើរើ ទាំងពួកយួន មកលើខ្ញុំ។ សូមអង្គការបងៗនិងសមមិត្តទាំងអស់ជួយរកយុត្តិធម៌ឲ្យខ្ញុំ និងជូនបក្សផង»។
- ១៩៧៧ ក៏ប៉ុន្តែបន្ទាប់ពីទទួលទារុណកម្ម ហ៊ូ យន់ បានសារភាពថាខ្លួនជាសេ.អ៊ី.អា បង្កប់ធ្វើសកម្មភាពយូរអង្វែងដើម្បីផ្តួលរំលំបក្សកុម្មុយនីស្តកម្ពុជា។ សកម្មភាពគ្រប់យ៉ាងដែលខ្លួនបានធ្វើពីមុនមក គឺសុទ្ធសឹងបង្កប់រូបភាពសេ.អ៊ី.អានៅពីក្រោយខ្នងទាំងអស់។ សូម្បីតែគុណបំណាច់ដែលខ្លួនធ្លាប់បានសាងដើម្បីបដិវត្តន៍ទាំងប៉ុន្មាន ក៏ជារូបភាពបិទបាំងនយោបាយសេ.អ៊ី.អា របស់ខ្លួនដែរ។ «ជំរាបស.មសន្តិបាលជាទីគោរព, ឥឡូវបក្សវិនិច្ឆ័យខ្ញុំថាខ្មាំងហើយ។ ខ្ញុំសូមប្រគល់ខ្លួនខ្ញុំជូនបក្សហើយ។ …ខ្ញុំជាភ្នាក់ងារសេ.អ៊ី.អា ម្នាក់ដែលស៊ីជម្រៅ ចេះក្រឡិចក្រឡុចមានឧបាយកល. . .ជាអ្នកបម្រើមូលធននិយម ចក្រពត្តិនិយម ពិសេសចក្រពត្តិអាមេរិក តែរូបភាពពាក្យសម្តី អាកប្បកិរិយាខាងក្រៅគឺលាក់ពុតបិទបាំងបន្លំខ្លួនថាស្នេហាជាតិ ខ្លួនចំរើន. . .។ ទោះជាយ៉ាងណា ខ្ញុំសុំប្រកាសថាខ្ញុំជាភ្នាក់ងារសេ.អ៊ី.អា ដែលបង្កប់យូរអង្វែងក្នុងបក្ស ដើម្បីបំផ្លាញបក្ស ពិសេសបង្វែរមាគ៌ាបក្ស។ ខ្ញុំសុំទទួលការវិនិច្ឆ័យរបស់បក្សទាំងស្រុង។ ខ្ញុំប្រគល់ខ្លួនជូនបក្សហើយ. . .»។ ទន្ទឹមនឹងនេះ ហ៊ូ នឹម ក៏បានរាយការណ៍អំពី «ប្រវត្តិបក្សម៉ាក្សលេនីនដែលពួកសេ.អ៊ី.អា បង្កើតដើម្បីប្រឆាំងបក្សកុម្មុយនីស្តកម្ពុជា» តាមរយៈការទាក់ទងជាមួយខ្លួន។ អ្វីដែលហៅថារបាយការណ៍អំពីប្រវត្តិបក្សម៉ាក្សលេនីននោះ គឺគ្រាន់តែនិយាយអំពីការចាប់ផ្តើមការប្រជុំគ្នាមួយនៅឆ្នាំ១៩៦៧ ក្នុងសមាគមនិស្សិតខ្មែរ ដែល ហ៊ូ នឹម ហៅថា ជាការពិភាក្សាជាលើកដំបូងអំពីការបង្កើតបក្សម៉ាក្សលេនីនតាមការចាត់តាំងរបស់ ម៉ៅ សាយ (មេដឹកនាំសេ.អ៊ី.អា នៅក្រុងភ្នំពេញ)។ ឈ្មោះមនុស្សមួយចំនួនដែលបានរាយនៅក្នុងរបាយការណ៍ ត្រូវបាន ហ៊ូ នឹម ប្រាប់ថាជាកម្លាំងសេ.អ៊ី.អា ដូចខ្លួនដែរ។ កម្លាំងទាំងនេះសោត ភាគច្រើនជាមនុស្សដែលត្រូវអង្គការចាប់ខ្លួន ឬកម្ទេចចោលរួចទៅហើយ។
- ១៩៧៧ ហ៊ូ នឹម បានសរសេរនៅក្នុងសេចក្តីសារភាពលើកក្រោយដែលបង្ហាញនូវលក្ខណៈនៃមនុស្ស «ឈឺហើយខ្លាចរអា» ហើយក៏សារភាពតាមអ្វីដែលកម្មាភិបាលសួរចម្លើយចង់ឲ្យនិយាយ ដើម្បីបានរួចផុតពីការឈឺចាប់មួយរយៈពេលសិន។ នៅលើឯកសារចម្លើយសារភាពលើកទី៣របស់ ហ៊ូ នឹម មានចំណាររបស់អ្នកសួរចម្លើយឈ្មោះ សមមិត្ត ប៉ុន ដែលសរសេរជូនទៅ ឌុច ជាប្រធានមន្ទីរស-២១ ថាៈ «ជំរាបបង ឌុច, នេះចម្លើយ ភាស់ ពេលយើងវាយ៤-៥ រំពាត់បំបាក់ជំហរវាមុនយកវាទៅច្រកទឹក។ ដោយគោរព ១៤-៤-៧៧ ប៉ុន »។ «ជំរាបបង ឌុច, អំពីខ្លឹមសារចម្លើយសារភាពរបស់ ភាស់ លើកនេះគឺវាលាក់កម្លាំងក្បត់ដទៃ គឺវានិយាយថាវាជាភ្នាក់ងារសេ.អ៊ី.អា ឯករាជ្យដែលបង្កប់ខ្លួនយូរអង្វែង ពុំធ្វើសកម្មភាពប្រឆាំងបក្សតក់ក្រហល់ដូចពួក អាឃួន អាយ៉ា ទេ។ ខ្ញុំបានធ្វើទារុណកម្មឲ្យវាសរសេរម្តងទៀតហើយ។ ដោយគោរព ថ្ងៃ២២ មេសា ១៩៧៧ ប៉ុន»។
- ១៩៧៧ នៅមន្ទីរស-២១ ការធ្វើទារុណកម្មដើម្បីយកចម្លើយសារភាពពីអ្នកទោស គឺជាការងាររបស់អ្នកសួរចម្លើយ។ រៀងរាល់លើកនៃការសួរចម្លើយ អ្នកទោសតែងតែត្រូវបានលួងលោមដើម្បីឲ្យយល់ព្រមសារភាពអំពីអ្វីដែលអង្គការចង់បាន។ ប៉ុន្តែនៅពេលដែលការលួងលោមមិនបានសម្រេច ការធ្វើទារុណកម្មក៏ចាប់ផ្តើម។ ទារុណកម្មអាចចាប់ផ្តើមពីការវាយដំតិចតួច រហូតដល់ទារុណកម្មធ្ងន់ធ្ងរដូចជា ដកក្រចក ឆក់ខ្សែភ្លើង ជ្រមុជទឹកនៅទីបំផុតអ្នកទោសត្រូវយកទៅសម្លាប់ចោលនៅទីពិឃាតជើងឯក។ ហ៊ូ នឹម បានព្យាយាមអង្វរករហើយអង្វរករទៀត ឲ្យបក្សអនុគ្រោះ និងទុកជីវិតឲ្យខ្លួន។ «សូមបក្សវិនិច្ឆ័យដោយអនុគ្រោះ ឲ្យខ្ញុំបានចូលរួមបុណ្យខួបទី២ នៃ ១៧ មេសា ផង។ ខ្ញុំបំរើបក្សមួយជីវិត ស្លាប់ក្រោមទង់បក្ស។. . .ខ្ញុំគ្មានលាក់បាំងអីទៀតទេ។ ខ្ញុំសារភាពប៉ុណ្ណឹងហើយ មិនមែនអាសេ.អ៊ី.អាទេ ដែលមកស្រោចស្រង់ខ្ញុំបាន មានតែបក្ស។ ហើយខ្ញុំលាក់ក៏គ្មានអីចំណេញចំពោះខ្ញុំ ព្រោះខ្ញុំត្រូវតែស្លាប់ទៅហើយ។ បើខ្ញុំមានកម្លាំងណាបង្កប់ ខ្ញុំច្បាស់ជាជំរាបអង្គការហើយ»។ ទោះជា ហ៊ូនឹម បានផ្តល់នូវចម្លើយសារភាពតាមអ្វីដែលបក្សចង់បាន និងខំប្រឹងអង្វរករសុំការអនុគ្រោះទុកជីវិតយ៉ាងណាក៏ដោយ ក៏នៅទីបំផុត ហ៊ូ នឹម បានទទួលវាសនាមិនខុសពីអ្នកទោសដទៃទៀតដែរ គឺត្រូវកម្ទេចចោលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៧។
- ១៩៧៧ គោរពជូនបក្សកុម្មុយនីស្ត កម្ពុជា លើសពីជីវិតរបស់ខ្ញុំ។ គោរពជូនបងប៉ុល បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្តហែម ជាទីគរពស្នេហា។ ថ្ងៃនេះ ១០ មេសា ឆ្នាំ១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរបុណ្យខួបទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយអង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ ហើយដំបូងក៏ពុំស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។ ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមានខ្មាំងណាវាឆ្លើយដាក់ ។ ដល់មកដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿនទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់ជាមានពួកក្បត់ វាឆ្លើយដាក់ ដើម្បី កម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ាបក្សស្មើនឹងជីវិត។
- ១៩៧៧ មានសមមិត្តទទួលខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹកឃើញពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្តឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរឧបាយកលខ្មៅងងឹតយ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យដោយយុត្តិធម៌។ ខ្ញុំសូមជម្រាបជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់ងារពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាងនេះ។ ជាដំបូងនេះ សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្សអនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយសម្រាកពុំបាន។ ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មានកម្លាំងទេ។ សូមបក្សពិនិត្យ និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្សបាញ់សម្លាប់ខ្ញុំចុះ។ ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធ ពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។ ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍ជូនបក្ស
- ១៩៧៩ ក្រោមរបបគ្រប់គ្រងខ្មែរក្រហមចម្លើយសារភាពដោយអ្នកទោសក្រោយពីរងទារុណកម្មជាឯកសារសរសេរដៃរាប់ម៉ឺនទំព័រត្រូវបានគេរកឃើញនៅក្នុងមន្ទីរស-២១ ឬគុកទួលស្លែង នាទីក្រុងភ្នំពេញក្រោយពីកងទ័ពយៀកណាមផ្តួលរំលំនៅខែមករា ឆ្នាំ១៩៧៩។
- ១៩៧៩ នៅក្នុងឯកសារចម្លើយសារភាពរាប់សិបទំព័ររបស់លោក ហ៊ូ នឹម អតីតតំណាងរាស្ត្រសម័យសង្គមរាស្ត្រនិយមនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានបន្សល់ទុកនៅក្នុងគុកទួលស្លែងក្រោយឆ្នាំ១៩៧៩នោះ ក៏បានលាតត្រដាងអំពីយុទ្ធសាស្ត្រសម្ងាត់និងការអត់ធ្មត់របស់លោកក្នុងការរៀបចំកសាងកម្លាំងក្បត់បក្សកុម្មុយនីស្តកម្ពុជាផងដែរ។
លោកតា ហ៊ូ នឹម ( មិត្តភាស់ ) កូនខ្មែរ កាត់ចិនកើតនៅ ស្រុកកំពង់សៀមខេត្តកំពង់ចាម នៅឆ្នាំ ១៩៣២ ស្លាប់ដោយ ប៉ុលពតសម្លាប់ ( ឬអត្តឃាតក្នុងគុក ) នៅខែ មិថុនា ឆ្នាំ ១៩៧៧ ។ លោកតា ជាវីរបុរស របស់ខ្មែរ ក្រហមបុពា៌ទិស និងជាអតីតមេរបស់ សម្តេច ជាស៊ីម ហេង សំរិន ហ៊ុន សែន និង សោ ភឹម ។ លោក តា ហ៊ូ នឹម ជាបណ្ឌិតច្បាប់ មកពី ស្រុកបារាំង និក្ខេបទដ៏ល្បី របស់គាត់គឺ ស្តីពីកម្ពុជាក្រោម ។ ជានិក្ខេបបទ តែមួយ គត់ដ៏ល្បីល្បាញ បំផុត ដែលអះអាងថា តាម ផ្លូវច្បាប់ ជាតិក្តី អន្តរជាតិក្តី ទឹកដី កូសាំងស៊ីន (កម្ពុជាក្រោម ) ជារបស់ខ្មែរ ។ ក្នុងនិក្ខេបបទនោះលោក ហ៊ូនឹមបញ្ជាក់ថា
ក្នុងរាជ្យ ស្តេចអង្គដួងព្រះអង្គបាន ៖
- ស្តេចអង្គដួង បានបញ្ចប់ប្រពៃណីយួនចំនងដៃ ( មានន័យថា មិនទទួលយួនអោយនៅស្រុកខ្មែរ ទាល់តែសោះ ) ដូច្នេះ យួនដែលរស់នៅកូសាំងស៊ីនទាំងអស់ជាអន្តោរប្រវេសន៍ ខុសច្បាប់ គ្មានសីទ្ធិអ្វីទាំងអស់ក្នុងការកំណត់វាសនាខ្មែរ ជំនួសខ្មែរ ។
- ស្តេចអង្គដួងបានសរសេរលិខិតទៅ ព្រះចៅអធិរាជបារាំង ណាប់ប៉ូឡេអុង អោយការពារ ទឹកដីខ្មែរ និងចងសម្ព័ន្ធភាព គ្នា មិនមែន ដាក់ជាកូឡូនីទេ ។
- ស្តេចអង្គដួងលោក សន្យា ប្រទានប្រាក់ ៥០០ ណែនដល់ នាយទាហានបារាំងណា ដែល បណ្តេញកងទ័ព ស្តេចយួន យ៉ាឡុងចេញកំពង់ផែ ព្រៃនគរអស់ ( ពេលនោះបារាំងដេញ ចេញបានមែន តែបារាំងវាកាន់កាប់កំពង់ផែនេះជំនួស យួនវិញ )
- ស្តេចអង្គដួង បានចាត់ សម្តេចចក្រីកែប ( រដ្ឋមន្ត្រីក្រសួង សង្គ្រាម ) អោយទៅត្រួតត្រា ខេត្តពាម ហើយព្រមពេលនោះ សម្តេចចក្រីកែប បានទទួលជ័យជំនះ លើទាហានយួនយ៉ាឡុង គ្រប់សមរភូមិ ។
ប៉ុន្តែ ស្តេចអង្គដួងបាន សោយទីវង្គត នៅឆ្នាំ ១៨៦០ យ៉ាងអាថ៌កំបាំងបំផុត ។ នៅឆ្នាំ ១៨៦៣ ( បីឆ្នាំ ក្រោយ ព្រះអង្គសោយទីវង្គត ) បារាំងបានដាក់ ប្រទេសខ្មែរ ជា អាណាព្យាបាល ក្រោមកាណុងកាំភ្លើង របស់លោក ឧត្តមសេនីយ ថម សុន កំញើញ ស្តេច នរោត្តម អោយ ឡាយព្រះហស្ថលេខា លើ កិច្ច ព្រមព្រៀងបារាំងខ្មែរ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបាន អ្នកប្រវត្តិសាស្ត្រអះអាង ដូចៗគ្នាថា « ជាកិច្ចព្រមព្រៀង ផ្ទុយពី ព្រះរាជបំនង ស្តេច អង្គដួង » ។ និក្ខេបបទ របស់លោក បណ្ឌិតច្បាប់ ហ៊ូនឹមឈ្មោះ
Situation juridique du Kampuchea Krom លោកតា ហ៊ូ នឹម ស្លាប់ទៅមែន តែស្នាដៃរបស់គាត់
បានបន្សល់ទុកអោយកូនខ្មែរ ធ្វើជាមរតកដ៏មាន តម្លៃមិនអាចកាត់ថ្លៃបាន ។ ប៉ុល ពត សម្លាប់បណ្ឌិតច្បាប់ហ៊ូ នឹម មិនខុសពីសម្លាប់ជាតិ និង លើកទឹកដីខ្មែរ ក្រោមអោយទៅយួន ។ ដោយសារភាព ល្ងង់ខ្លៅ របស់ខ្លួន ប៉ុល ពតច្រណែន តែនឹងអ្នកចេះដឹង ដូច លោកតាហ៊ូនឹមជាភស្តុតាងស្រាប់. . . ។
នៅមានត
( រក្សាសិទ្ធិដោយ ហែន វិភាគ ប្រធានសមាគមអ្នកសារពត៌មានកម្ពុជាដើម្បីសេរីភាព )
No comments:
Post a Comment