Monday, May 31, 2021

ចេង ហេង

 លោក ចេង​ ហេង កើតនៅឆ្នាំ ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សានៅ វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅ សាលាភូមិន្ទរដ្ឋបាល (ERA)។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។ លោក អ៊ីង ហ៊ី ជាអ្នកប្រៀបប្រដៅរបស់លោក ប៉ែន សុវណ្ណ។ លោកមានកូនចំនួន ៧នាក់។

  1. ១៩១៦ ដោយ ឈឹម សេរីភួន៖ លោកចេង ហេង កើតនៅថ្ងៃទី 10 ខែមករា ឆ្នាំ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សាន វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅបន្តការសិក្សាសាលាភូមិន្ទរដ្ឋបាល (ERA)។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។
  2. ១៩៤០ លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះនៅក្រោមការត្រួតត្រារបស់ទ័ពសៀមនៅឡើយ និង បន្ទាប់មកនៅ ខេត្តកំពត ព្រៃវែង និង កណ្តាល នៅខែមិថុនា ១៩៥៤។ នៅខែសីហា ១៩៥៥ គាត់ជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។
  3. ១៩៤០ លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះស្ថិតនៅក្រោមការត្រួតត្រារបស់សៀមនៅឡើយ និង បន្ទាប់មកបានផ្លាស់ទៅបម្រើការងាររដ្ឋបាលនៅខេត្តកំពត ខេត្តព្រៃវែង និង ខេត្តកណ្តាល ។
  4. ១៩៥៥ នៅខែសីហា ១៩៥៥ គាត់បម្រើការងារជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។
  5. ១៩៦០ គាត់ជាម្ខាស់លើ កសិដ្ឋានដំណាំដូង នៅតំបន់រាម ក្នុងខេត្តកំពត។ ពីថ្ងៃ ១៩ មេសា ១៩៦០ ដល់ថ្ងៃ ១៧ វិច្ឆិកា ១៩៦១ គាត់ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ នៅឆ្នាំ ១៩៦២ គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្តនៅ មណ្ឌលតាខ្មៅ។ នៅឆ្នាំ ១៩៦៦ ជាប់ឆ្នោតជាប់តំណារាស្រ្ត មណ្ឌលភ្នំពេញ និងជាប់ឆ្នោត ជាប្រធាន សភាជាតិ នៅឆ្នាំ ១៩៦៩។
  6. ១៩៦០ គាត់ជាម្ខាស់កសិដ្ឋានដំណាំដូង នៅតំបន់ឆ្នេរសមុទ្ររាម ក្នុងខេត្តកំពត។ ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ គាត់ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ នៅឆ្នាំ ១៩៦២ គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលតាខ្មៅ។ នៅឆ្នាំ១៩៦៦ ជាប់ឆ្នោតជាប់តំណារាស្រ្ត នៅមណ្ឌលភ្នំពេញ និងជាប់ឆ្នោតជាប្រធានសភាជាតិ នៅឆ្នាំ១៩៦៩។
  7. ១៩៧០ នៅថ្ងៃ ១៨ មីនា ១៩៧០ នៅពេលដែល សភាទាំងពីរ បោះឆ្នោតទម្លាក់ សម្តេច សីហនុ ពីតំណែងប្រមុខរដ្ឋ លោកមានឋានៈជាប្រមុខរដ្ឋស្តីទី។ នៅថ្ងៃ ១០ មីនា ១៩៧២ បន្ទាប់ពី បាតុកម្មនិស្សិតគគ្រឹកគគ្រេង គាត់បានប្រគល់តំណែងនេះទៅ លោកសេនាប្រមុខ លន់ នល់ ដែលពេលក្រោយមក ថ្ងៃទី ៤ មិថុនា ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតី សាធារណរដ្ឋខ្មែរ។ នៅថ្ងៃ ៥ កុម្ភៈ ១៩៧៥ សម្តេច សីហនុ និង ខ្មែរ ក្រហម បានផ្យាយបញ្ជីខ្មៅ វរជនសាធារណរដ្ឋខ្មែរ ៧នាក់ រួមមាន៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត។
  8. ១៩៧០ ក្រោយសភាបោះឆ្នោតទម្លាក់សម្តេច សីហនុ ចេញពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកមានឋានៈជាប្រមុខរដ្ឋស្តីទី។ 
  9. ១៩៧២ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧២ បន្ទាប់ពីសិស្សនិស្សិតធ្វើបាតុកម្មគគ្រឹកគគ្រេង គាត់បានលាឈប់តំណែងនេះ។ ពេលនោះ លោកចេង ហេង ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដែលបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រទេសជាបណ្ដោះអសន្ន។ ក្រោយមក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតីទី១ នៃរបបសាធារណរដ្ឋខ្មែរ។
  10. ១៩៧៥ នៅថ្ងៃ ១ មេសា ១៩៧៥ គាត់បានអមដំណើរលោក លន់ នល់ ភៀសខ្លួនមកប្រទេសអាមេរិក ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ ១៩៩២។ នៅឆ្នាំ ១៩៩៣ គាត់បានវិលត្រឡប់ចូលកម្ពុជាវិញ បានបង្កើត គណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅ សភាធម្មនុញ្ញ។ គណបក្សនេះ ទទួលបរាជ័យ គ្មានបានមួយអាសនៈទេ។ លោក ចេង ហេង​បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ និង បានទទួលអនិច្ចកម្មនៅប្រទេសនេះ នៅឆ្នាំ ១៩៩៦
  11. ១៩៧៥  នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៥ សម្តេចសីហនុ និងពួកខ្មែរក្រហម បានប្រកាសថា នៅពេលកងទ័ពបដិវត្តន៍រំដោះបានទីក្រុងភ្នំពេញ ពួកគេសម្លាប់តែជនក្បត់៧នាក់ប៉ុណ្ណោះ គឺ៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត។
  12. ១៩៧៥ ក្នុងខែមេសា ឆ្នាំ១៩៧៥ គាត់បានចាកចេញពីប្រទេសទៅប្រទេសបារាំង ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ១៩៩៣ គាត់បានវិលត្រឡប់ចូលកម្ពុជាវិញ បានបង្កើតគណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅសភាធម្មនុញ្ញ តែទទួលបរាជ័យ ដោយគ្មានបានជាប់ឆ្នោតមួយអាសនៈឡើយ ហើយគាត់បានវិលត្រឡប់ទៅរស់នៅប្រទេសបារាំងវិញ និង បានទទួលមរណភាពនៅឮ ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៦៕
  13. ១៩៩៦  បានទទួលអនិច្ចកម្មនៅប្រទេសនេះ នៅឆ្នាំ ១៩៩៦

លោក ចេង ហេង 
ក្រោយរដ្ឋប្រហារ ថ្ងៃ​១៨ មីនា​ ១៩៧០ ស្ដេច​ នរោត្តម សីហនុ​ 
ស្អប់​លោក ចេង​ ហេង  ជាងគេក្នុង ចំណោម លោក 
លន់ នល់  ស៊ីសុវត្តិ​ សិរិមតៈ  អ៊ិន តាំ ...​ រហូត​ ដល់មាន​ចម្រៀង
កូន​ក្មេង​ច្រៀង​លេងថា​ :
រលឹម​ស្រិចៗ​       អាមិច​អើយ (​ យន្ត​ហោះ​ )​ អស់​គ្រាប់​
លន់​ នល់​ បាក់​ទ័ព​    ត្រូវ​គ្រាប់​អើយ​ ចេង​ ហេង.....










No comments:

Post a Comment