គណបក្សប្រជាជនកម្ពុជាកាន់អំណាចទាំងពី ឆ្នាំ ១៩៩៣ តាមរយៈការបោះឆ្នោតជាសកល សេរី ពហុបក្ស (សូមមើលរូបខាងក្រោម) ដូច្នេះ ក្រុមអ្នករៀបចំនយោបាយបានសម្រេចចិត្ត កំទេចបក្សសង្រ្គោះជាតិចោលវិញ ព្រោះលទ្ធផលឆ្នោត គឺមិនអាចឈ្នះ បក្សប្រជាជន។ ពួកអ្នកនយោបាយចាស់ បាន ឈប់ គាំទ្រកូនជឹង អាយ៉ង puppet ចាស់ៗ នឹងងាកទៅ គាំទ្រការបង្កើត បក្សនយោបាយថ្មី ឬ រដ្ឋាភិបាលស្រម៉ោលថ្មី ដែលក្មេងៗ ជានិស្សិត។ អ៊ុំ សំអាន ត្រូវបាន សម រង្សី រារាំងមិនឲ្យចូលរួមជាមួយ ចលនារបស់ ក្រុមនិស្សិតនៅបរទេស ប៉ាង សុខឿន តែ ថ្មីៗនេះ អ៊ុំ សំអាន សម្រេចចិត្ត ចូលរួមជាមួយ ក្រុមថ្មី ដោយនិយាយវាយប្រហាររឿងព្រំដែន ខណៈ សម រង្សី ហាម មិនឲ្យនិយាយរឿងព្រំដែន។ ក្រុមព្រំដែននៅបរទេស មាន លោកតា សៀង ប៉េងសែ ឌីការ៉ែត ដែលគ្មានជំនាញអ្វីសោះរឿងព្រំដែន ហេតុនេះបក្ស សមរង្សី មិនទទួលស្គាល់ឡើយ ។ រដ្ឋាភិបាលស្រម៉ោល ប្រើប្រាស់ បក្ស សម រង្សី និង បក្ស កឹម សុខា ដើម្បីឡើងកាន់អំណាច តែ មេបក្សទាំង ២ ដឹងខ្លួនជាមុន បាន តែងតាំង កូនៗ ជាអ្នកស្នងតំណែង និង រក្សាបក្សទុកដដែល ដូចជាបក្សភ្លើងទាន បក្សសិទ្ធិមនុស្ស ដែល រាជរដ្ឋាភិបាលលុបតែបក្ស សង្រ្គោះជាតិប៉ុណ្ណោះ។ ជម្លោះផ្ទៃក្នុងបក្សប្រឆាំងធំៗនៅកម្ពុជា មិនចំណេញសម្រាប់កម្ពុជាទេ ព្រោះពួកគេ គាំទ្រចលនាបក្ស កុក ស ម៉ុងតាញ៉ា រដ្ឋាភិបាលរំដោះនគរចម្ប៉ា សម័យឆ្នាំ ១៩៧០ ដែលជា មេរៀនអាក្រក់បំផុតនៃ អំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩។
ជីវប្រវត្តិ អ៊ុំ សំអាន ពីក្មេងឃ្វាលក្របី ក្លាយជាសមាជិកសភា ជាអ្នកស្រាវជ្រាវឯកសារព្រំដែន និងអ្នកជាតិនិយម សកម្មជនព្រំដែន និងជាសមាជិកសភា ពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានទទួលការលើកលែងទោស ឲ្យមានសេរីភាពវិញ ពីព្រះមហាក្សត្រ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៨ តាមការស្នើឡើងពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោក សំអាន ត្រូវបានចាប់ឃុំខ្លួនទាំងកណ្តាលយប់ នៅខេត្តសៀមរាប ទាំងមានអភ័យឯកសិទ្ធិជាសមាជិកសភា កាលពីថ្ងៃទី ១១ ខែមេសា ២០១៦។ ការដោះលែងលោក សំអាន កើតឡើងបន្ទាប់ពីមានសម្ពាធធ្ងន់ធ្ងរពីអង្គការជាតិ-អន្តរជាតិ ជាពិសេសគឺ អាមេរិក និងសហភាពអឺរ៉ុប។ រួចមកលោក សំអាន ក៏វិលទៅរស់នៅជាមួយភរិយា និងកូនប្រុសស្រី ២ នាក់ នៅសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ។
អំពីជីវប្រវិត្តិ៖ លោក អ៊ុំ សំអាន កើតនៅឆ្នាំ ១៩៧៣ (តែក្នុងបញ្ជីជាតិ គឺឆ្នាំ ១៩៧៦) ក្នុងទីក្រុងភ្នំពេញ ក្នុងគ្រួសារមួយដែលមានឪពុក ជាប៉េអឹម ក្នុងសម័យលន់-នល់ និងមានម្តាយ ជាមេផ្ទះ។ លោក សំអាន បានធំដឹងក្តីនៅភូមិដើមពោធិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងវ័យកុមារភាព លោក អ៊ុំ សំអាន ជាក្មេងឃ្វាលក្របីម្នាក់ រៀនថ្នាក់បឋមសិក្សា មានសេចក្តីប្រាថ្នា ចង់ក្លាយជាតំណាងរាស្រ្តមួយរូប នៅពេលអនាគត។ លោក បញ្ចាក់ថា «កាលនៅពីក្មេង ខ្ញុំមានអារម្មណ៍មួយថា ត្រូវខំរៀន ថ្ងៃក្រោយចង់ធ្វើការងារធំដុំនឹងគេ ចង់ធ្វើជាតំណាងរាស្រ្ត»។ លោក បន្តថា «ការស្រមៃបែបហ្នឹង ធ្វើឲ្យក្មេងៗដទៃ គេសើចចំអកថា យី! អ្នកឃ្វាលក្របី អ៊ីចឹង មកចង់ធ្វើតំណាងរាស្រ្ត អ៊ីចឹងទៅ ធ្វើឲ្យក្មេងៗឯទៀត គេពេបជ្រាយ។ ខ្ញុំដូចថា មានឧត្តមគតិតាំងពីក្មេងមក ចង់បម្រើជាតិ ស្រឡាញ់ស្រុកទេស»។
លោក អ៊ុំ សំអាន ជាសិស្សពូកែមួយរូប ដែលតែងតែទទួលចំណាត់ថ្នាក់លេខ ១ តាំងពីនៅថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប ឆ្នាំ ១៩៩៣ លោក បានចាកចេញពី ខេត្តកំពត មករស់នៅទីក្រុងភ្នំពេញ ដើម្បីបន្តបរិញ្ញាប័ត្រផ្នែក សង្គមវិជ្ជា (ជំនាន់ទី២ ឆ្នាំសិក្សា ១៩៩៥-១៩៩៩) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតទទួលបានអាហាររូបករណ៍ របស់អ៊ីតាលី ឲ្យសិក្សានៅសាកលវិទ្យាល័យនេះ។ លោក សំអាន បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រង នៅមហាវិទ្យាល័យ ខេមប្រ៊ិចខលឡិច (Cambridge Colleges) សហរដ្ឋអាមេរិក ឆ្នាំ ២០០៧ និងបញ្ចប់ថ្នាក់ បណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Northcentral University រដ្ឋអារីសូណា (Arizona) សហរដ្ឋអាមេរិក ឆ្នាំ ២០១២។
កាលនៅរៀន សាកលវិទ្យាល័យភូមិន្ធភ្នំពេញ លោក សំអាន បានក្លាយនិស្សិតល្បីឈ្មោះ នៅពេលចេញធ្វើបាតុកម្ម ប្រឆាំងនឹងវៀតណាម ជុំវិញសិន្ធិសញ្ញាព្រំដែនខុសច្បាប់នានា និង ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ជាពិសេសចេញដឹកនាំបាតុកម្ម នៅពេលដែលថ្នាក់ដឹកនាំវៀតណាម មកបំពេញទស្សនកិច្ច នៅកម្ពុជា។ លោក សំអាន និយាយថា សាកលវិទ្យាល័យ មិនពេញចិត្តនឹងការចេញមុខតវ៉ាទេ ប៉ុន្តែមិនអាចហាមប្រាមលោក និងនិស្សិតដទៃដទៃទៀតបានទេ ពាក់ព័ន្ធការតវ៉ាដើម្បីការពារផលប្រយោជន៍ជាតិដ៏សំខាន់នេះ។
ពេលសិក្សានៅសាកលវិទ្យាល័យ លោក អ៊ុំ សំអាន បានស្នាក់អាស្រ័យនៅ វត្តនាគវ័ន {នៅជាមួយលោក ម៉ែន ណាត លោក សារ៉ូ ស៊ីវត្ថា និងលោក អ៊ាប គឹមសេង ជាដើម ក្នុងចំណោមក្រុមនិស្សិតជាតិនិយមដូចគ្នា} ដែលជាកន្លែងដែលនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់ស្នាក់នៅផងដែរ។ លោក អ៊ុំ សំអាន និយាយបណ្តើរ សើចបណ្តើរថា «ក្មេងវត្តនាគវ័នដូចគ្នា ហេតុម៉េចបានប្រឆាំងគ្នា? នោះមកពីមានទស្សនៈផ្សេងគ្នា។ លោក ហ៊ុន សែន គាត់បម្រើឲ្យ យួន ហើយខ្ញុំ ប្រឆាំង យួន ដូច្នេះវាអាចផ្ទុយគ្នា»។
ចំណូលចិត្តផែ្នកនយោបាយវិញ លោក អ៊ុំ សំអាន និយាយថា លោកធ្លាប់ពេញចិត្ត និងគាំទ្រលោក ហ៊ុន សែន នៅឆ្នាំ ១៩៩៣ កាលរៀននៅវិទ្យាល័យ ក៏ប៉ុន្តែមិនទាន់គ្រប់អាយុបោះឆ្នោតនៅឡើយទេ។ ការពេញចិត្តលោក ហ៊ុន សែន កាលនោះ ត្រូវបានផ្លាស់ប្តូរទៅវិញ នៅពេលលោក អ៊ុំ សំអាន មើលឃើញថា កម្ពុជា ជួបប្រទះនូវបញ្ហាជាច្រើន ដូចជាពលរដ្ឋគ្មានការងារធ្វើ, បញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសជិតខាង និង បញ្ហាកម្មករ ប្រាក់ខែតិច ជាដើម។ លោក សំអាន និយាយថា «ទៅនៅវត្តនាគវ័ន ជាបណ្តុំនិស្សិត ដែលប្រឆាំង លោក ហ៊ុន សែន។ ដល់អ៊ីចឹង យើងមានគំនិតប្រឆាំង លោក ហ៊ុន សែន»។
លោក អ៊ុំ សំអាន បានចាប់ផ្តើមងាកមកគាំទ្រ លោក សម រង្ស៊ី ពេលបានចូលជាសមាជិក ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”) ជាចលនា បង្កើតឡើងដោយក្រុមយុវជនគណបក្ស សមង្ស៊ី និង ហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។ ពេលនោះ លោក យល់ថាលោក សម រង្ស៊ី មានឧត្តមគតិ ការពារព្រំដែន ដូចរូបលោកដែរ។ ចាប់តាំងពីពេលនោះមក លោក សំអាន បានចេញធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត ឆ្នាំ ១៩៩៨។ កាលនោះ មានមនុស្សមួយចំនួន បានស្លាប់ដោយសារការតវ៉ា (បាតុករ ៣២ ស្លាប់ ហើយជាង ១០០ នាក់ រងរបួស និងបាត់ខ្លួន បើតាមឯកសារកំណត់ហេតុលោក ម៉ែន ណាត)។ លោក ថ្លែងថា «កាលនោះពួកខ្ញុំ ធ្វើការគាំទ្រគណបក្ស សម រង្ស៊ី ហើយការបោះឆ្នោត មានភាពមិនប្រក្រតីច្រើន មានការលួចបន្លំសន្លឹកឆ្នោតផង (ពីបក្សកាន់អំណាចរបស់លោក ហ៊ុន សែន) អ៊ីចឹងពួកខ្ញុំ ក៏មកចូលរួមបាតុកម្មហ្នឹង»។
លោក អ៊ុំ សំអាន ជាស្ថាបនិកនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបង្កើតឡើងនៅថ្ងៃទី ០២ កញ្ញា ១៩៩៨។ ចលនានិស្សិតនេះ បានដឹកនាំមហាបាតុកម្ម មានអ្នកចូលរួមជាង ១០ ម៉ឺននាក់ ដើម្បីប្រឆាំងលទ្ធផលការបោះឆ្នោត ដែលលួចបន្លំ និង ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី។ គ្រានោះ លោក សំអាន មានទទួលតួនាទីជាអគ្គលេខាធិការរង នៃក្រុមចលនានិស្សិតនេះ ហើយបន្តិចក្រោយមក ក៏ទទួលតួនាទីជា អគ្គលេខាធិការ វិញម្តង។ កាលនោះ លោក សារ៉ូ ស៊ីវត្ថា (សព្វថ្ងៃប្តូរឈ្មោះមកជា សារ៉ូ សុវិជ័យ) ជាមេដឹកនាំចលនានិស្សិតនេះ។ លោក អ៊ុំ សំអាន ក៏ជាសមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបង្កើតឡើង ថ្ងៃទី ១៦ កញ្ញា ២០០២ ក្នុងចំណោមសមាជិកស្ថាបនិកដទៃទៀត រួមមាន លោក ជា វិជ្ជា, លោក រ៉ុង ឈុន, លោក ម៉ែន ណាត, លោក ជា មុន្នី, លោក ឆាំ ឆានី និងអ្នកស្រី ឆន សុខា។
នៅឆ្នាំ ១៩៩៩ លោក អ៊ុំ សំអាន និងក្រុមនិស្សិតតាមមហាវិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមចងក្រងជាបណ្តាញ ធ្វើការតវ៉ាលើបញ្ហាព្រំដែន ប្រឆាំងជំទាស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាម ទៅតាមសន្ធិសញ្ញាខុសច្បាប់នានា មុនឆ្នាំ ១៩៩០ {ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣}។ ក្រៅពីនេះ ក្រុមចលនានិស្សិតនេះ ក៏ប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ នៅកម្ពុជា រូមទាំងចូលរួមទាមទារយុត្តិធម៌សង្គម។
នៅឆ្នាំ ២០០១ លោក អ៊ុំ សំអាន ត្រូវបានជ្រើសរើស ជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោយពីបានធ្វើជា អគ្គលេខាធិការ និង ជាអគ្គលេខាធិការរងជាច្រើនឆ្នាំ។ លោក តែងតែបានសរសេរលិខិត និងរបាយការណ៍ជាច្រើន ទៅព្រះមហាក្សត្រ នរោត្តម សីហនុ ពីបញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសវៀតណាម ដែលចាប់ពីពេលនោះមក លោក ហ៊ុន សែន បានស្គាល់ឈ្មោះលោក តាមរយៈលិខិតរបស់ព្រះមហាក្សត្រ ផ្ញើទៅលោក ហ៊ុន សែន ស្តីពីការព្រួយបារម្ភរបស់យុវជន រឿងព្រំដែន ជាមួយប្រទេសវៀតណាម។
លោក អ៊ុំ សំអាន បានរំលឹកគ្រាមួយ ឆ្នាំ ២០០០ ដែលលោក ដឹកនាំក្រុមនិស្សិតចូលគាល់ព្រះមហាក្សត្រ នរោត្តម ស៊ីហនុ ដែលមានវត្តមាន លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលផងដែរ។ លោក អ៊ុំ សំអាន ថាកាលនោះ លោក វ៉ា គឹមហុង បាននិយាយថា «អារសាច់ជូនខ្លា ទើបនៅស្រុកបាន»។ លោក បន្តថា «លោក វ៉ា គឹមហុង យកផែនទីព្រំដែនកម្ពុជា-វៀតណាម {ផែនទីក្លែងក្លាយ} ទៅថ្វាយព្រះមហាក្សត្រ ហើយកុហកថា ជាផែនទីតម្កល់នៅ អង្គការសហប្រជាជាតិ (អ.ស.ប.)»។ ប៉ុន្តែព្រះមហាក្សត្រ តបវិញថា «វ៉ា គឹមហុង យកផែនទីមកពីណា មកថ្វាយខ្ញុំ ខ្ញុំជាអ្នកយកផែនទី ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយផ្ទាល់ដៃ រឿងអីខ្ញុំមិនស្គាល់ ផែនទីរបស់ខ្ញុំ»។
នៅឆ្នាំ ២០០៣ លោក អ៊ុំ សំអាន បានលាឈប់ពីប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត លេខរៀងទី៤ នៅមណ្ឌលខេត្តសៀមរាម នៃគណបក្សសម រង្ស៊ី ប៉ុន្តែមិនបានជាប់ឆ្នោតទេ។
នៅឆ្នាំ ២០០៤ លោក សំអាន បានទៅរស់នៅសហរដ្ឋអាមេរិក ជាជនភៀសខ្លួននយោបាយ ដោយសារការធ្វើទុក្ខបុកម្នេញពីរបបលោក ហ៊ុន សែន ក្នុងរឿងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម។ លុះដល់ឆ្នាំ ២០១៣ ទើបលោក សំអាន បានវិលមកឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ត ជាថ្មី នៅខេត្តសៀមរាបដដែល ក្នុងគណបក្សសង្គ្រោះជាតិ ក្រោយពេល គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានរួមបញ្ចូលគ្នាជាមួយ គណបក្ស សម រង្ស៊ី នៅឆ្នាំ ២០១២ រួចមក។ ពេលនោះ លោក សំអាន ក៏បានជាប់ឆ្នោតជា សមាជិសភា ជាស្ថាពរ ដូចបំណងប្រាថ្នារបស់លោក កាលពីក្មេង។
ក្នុងនាមជាសមាជិកសភា លោក អ៊ុំ សំអាន បានបន្តឧត្តមគតិរបស់លោក តាំងពីលោក នៅជានិស្សិត ក្នុងដោះស្រាយទំនាស់ព្រំដែន រវាងកម្ពុជា និង វៀតណាម ជាបន្ត។ លោក បានដឹកនាំនិស្សិត ព្រះសង្ឃ និងសកម្មជនគណបក្សប្រឆាំង ចុះទៅពិនិត្យបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនថ្មី ជាហូរហែរ នៅឆ្នាំ ២០១៥។ ជាមួយគ្នានេះ នៅដើមឆ្នាំ ២០១៦ លោក អ៊ុំ សំអាន បានទៅស្រាវជ្រាវផែនទីព្រំដែនខ្មែរ នៅអង្គការសហប្រជាជាតិ (អ.ស.ប), នៅរដ្ឋសភាអាមេរិក និង នៅទីក្រុងប៉ារីស ប្រទេសបារាំងផង។ ទៅទីក្រុងប៉ារីស លោក សំអាន បានធ្វើការជាមួយក្រុមការងារ នៃគណៈកម្មាធិការព្រំដែនកម្ពុជា របស់លោក ស៊ាន ប៉េងសែ និងលោក ឌី ការេត ហើយនិង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
តាមរយៈសកម្មភាពការងារ លោក អ៊ុំ សំអាន បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ដែលការពារផលប្រជយោជន៍ជាតិ និង បូរណភាពទឹកដីខ្មែរ ដោយពិតប្រាកដទេ។ រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់ផែនទីព្រំដែន ដែលបានបោះពុម្ពឡើងវិញ ដោយប្រទេសវៀតណាម ដែលជាផែនទីអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥។ ហើយសន្ធិសញ្ញានេះ ត្រូវបានយកមកផ្តល់សច្ចាប័នជាថ្មី ដាក់ថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥» ដែលមានរឿងចម្រូងចម្រាសធ្ងន់ធ្ងរ រហូតដល់ លោក ហ៊ុន សែន គំរាមផ្លាស់ប្តូររបបដឹកនាំប្រទេសទៀតផង។ លុះដល់ខែ ធ្នូ ឆ្នាំ ២០១៩ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាម្តងទៀត ទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដោយបន្ថែមខ្លឹមសារលើសន្ធិសញ្ញា ២០០៥ ទៅតាមការចង់បាន ពីលោក ហ៊ុន សែន។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ទាំងនៅមានអភ័យឯកសិទ្ធិសមាជិកសភា នៅថ្ងៃទី ១១ មេសា ២០១៦ នៅខេត្តសៀមរាប ក្រោយពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក វិលត្រឡប់ពីសហរដ្ឋអាមេរិក។ មតិជាតិ និងអន្តរជាតិ បានធ្វើការថ្កោលទោស ចំពោះការចាប់ខ្លួននេះថា ជាការរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ និងច្បាប់បទដ្ឋានគតិយុត្តិនានា។ លោក សំអាន ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ និងបង់ពិន័យជាទឹកប្រាក់ ៤ លានរៀល កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦។
មកទល់ថ្ងៃទី ២៥ ខែសីហា ២០១៨ លោក អ៊ុំ សំអាន ទើបត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសប្រទានលើកលែងទោស ឲ្យមានសេរីភាពឡើងវិញ តាមសំណើរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីមានគំនាបធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ មានអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ មានអ្នកទោសនយោបាយជាច្រើនរូបទៀត ក៏ត្រូវបានដោះលែងជាបន្តបន្ទាប់ផងដែរ។ ក្រោយពីការដោះលែង លោក អ៊ុំ សំអាន បានវិលត្រឡប់ទៅរស់នៅជាមួយភរិយា និងកូនប្រុសស្រី ២ នាក់របស់លោកវិញ នៅសហរដ្ឋអាមេរិក។
កំណត់សម្គាល់៖ លោក អ៊ុំ សំអាន គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ ក្នុងចំណោមសមាជិកសភាទាំងអស់ ៥៥ រូបនៃ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមប្រាមការធ្វើនយោបាយ ពីសំណាក់របបដឹកនាំ លោក ហ៊ុន សែន ក្រោយពេលតុលាការកំពូល រំលាយគណបក្សនេះ កាលពីថ្ងៃទី ១៦ វិច្ឆិកា ២០១៧។ ក្នុងស្ថានភាពនេះ ធ្វើឲ្យកម្ពុជា ទទួលរងសម្ពាធធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ រួមទាំងពីអង្គការសហប្រជាជាតិ (អ.ស.ប.) ផង ជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដោយភ្ជាប់លក្ខខណ្ឌជាច្រើន ជាមួយរបបលោក ហ៊ុន សែន។
អាសនៈសមាជិកសភាទាំងអស់របស់បក្សប្រឆាំង ទាំង ៥៥ កៅអី និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ៥០៧ ត្រូវបានយកទៅបែងចែកឲ្យ គណបក្សផ្សេងៗ ដែលពលរដ្ឋ មិនបានបោះឆ្នោតគាំទ្រសោះ។ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន ទាំងនៅមានអភ័យឯកសិទ្ធិសភា នាយប់ថ្ងៃទី ០៣ កញ្ញា ២០១៧ មុនពេលលោក ហ៊ុន សែន បញ្ជាឲ្យរំលាយគណបក្សប្រឆាំងនេះ។ មេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺលោក សម រង្ស៊ី ក៏បានបង្ខំចិត្តខ្លួនឯង ភៀសខ្លួនទៅនៅប្រទេសបារាំង តាំងពីខែ តុលា ឆ្នាំ ២០១៥។ ចំណែក លោក ហ៊ុន សែន ប្រមុខដឹកនាំបក្សកាន់់អំណាច និងជានាយករដ្ឋមន្រ្តីផង នៅតែបន្តគំរាមកំហែងផ្នែកនយោបាយ ដល់បក្សប្រឆាំង មន្រ្តីបក្សប្រឆាំង និងសកម្មជន បន្ទាប់ពីគណបក្សនេះ មានសម្លេងគាំទ្រកើនឡើង ៤៦% បើធៀបនឹងអ្នកបោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ ២០១៧ នៅទូទាំងប្រទេស។ (អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ធ្វើបច្ចុប្បន្នភាពនៅខែមេសា ២០២០)
ជីវប្រវត្តិនយោបាយរបស់លោក អ៊ុំ សំអាន បើគេនិយាយពីតំណាងរាស្ត្រដែលចេញមុខតស៊ូមតិ និងរិះគន់ឥតសំចៃផ្នែកអន្តោប្រវេសន៍ និងកិច្ចការព្រំដែននាសម័យព្រះរាជាណាចក្រកម្ពុជាទីពីរនេះ គេឯងប្រាកដជានៅចងចាំ ថា គ្មាននរណាក្រៅពីលោក អ៊ុំ សំអាន នោះឡើយ។ លោកគឺជាតំណាងរាស្ត្រជាប់ឆ្នោតដ៏លេចធ្លោម្នាក់របស់គណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តសៀមរាប។ លោកបានដឹកនាំធ្វើការតស៊ូមតិយ៉ាងសកម្មនៅក្នុងវិស័យនយោបាយ តាមរយៈការចុះទៅពិនិត្យមើលបង្គោលព្រំដែន ការសិក្សាស្រាវជ្រាវពីរឿងផែនទី និងការចេញមុខការពារផលប្រយោជន៍ពលរដ្ឋខ្មែរទន់ខ្សោយ ដែលរងការរំលោភបំពាននានាពីសំណាក់ក្រុមអ្នកមានលុយ និងអ្នកមានអំណាច។ លោកបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ឬគ្រួសារ រហូតដល់លោកត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារអស់រយៈពេលសរុប ៨៦៦ ថ្ងៃ ឬជាងពីរឆ្នាំ។ តើលោក អ៊ុំ សំអាន មានជីវប្រវត្តិយ៉ាងដូចម្តេចខ្លះ ហើយលោកបានចូលរួមប្រឡូកក្នុងវិស័យនយោបាយយ៉ាងណាខ្លះ?
Um Sam An tSsp1onhsoredcu · ក្នុងន័យនេះមានន័យថាភូមិលោក ហេង សំរិន។ របបក្រុងភ្នំពេញបានដូរដីខ្មែរនឹងដីខ្មែរ គឺយកភូមិចំនួនពីររបស់លោក ហេង សំរិន គឺភូមិអន្លង់ជ្រៃនិងភូមិថ្លុកត្រាច (មានចំនួន ១៧១ ហិចតា) ពីវៀតណាមមកវិញ រួចដូរភូមិខ្មែរចំនួនពីរទំហំប៉ុនគ្នា (១៧១ហិចតា) ទៅអោយវៀតណាមវិញ។ ការដូរដីខ្មែរនឹងដីខ្មែរដូចភូមិលោក ហេង សំរិន គឺមានចំនួន៣១តំបន់ ដែលមានទំហំប្រមាណ ៣០០០ ហិចតា។ ដូច្នេះ កម្ពុជាបានបាត់បង់ទឹកដីប្រមាណ ៣០០០ហិចតា ដោយសារការដូរដីខ្មែរនឹងដីខ្មែរនេះ។ លោក វ៉ា គឹមហុង និយាយថាដូរមួយស្មើមួយ ។ តាមពិតដូរភូមិខ្មែរនឹងភូមិខ្មែរប៉ុណ្ណោះ មិនបានដូរដីខ្មែរនឹងដីយួននោះទេ ព្រោះលោក វ៉ា គឹមហុង ចាត់ទុកភូមិលោក ហេង សំរិន ជាភូមិយួនឬដីយួន ។ លោក ហ៊ុន សែន និយាយក្នុងសភាឆ្នាំ២០១២ ថា វៀតណាមលយចូលដីខ្មែរជាង២០០០ ហិចតា ហើយខ្មែរលយចូលវៀតណាម ជាង៩០០ ហិចតា។ ហេតុនេះដើម្បីបានដីខ្មែរលយចូលវៀតណាមមកវិញ ត្រូវយកដីខ្មែរទៅដូរ ហើយដើម្បីបានដីវៀតណាមលយចូលកម្ពុជា (តាមពិតដីដែលវៀតណាមរំលោភចូលដីខ្មែរ) មកវិញ ត្រូវយកដីខ្មែរទៅដូរ អោយវៀតណាមវិញ។ ទៅវិញទៅមកដូរដីខ្មែរនឹងដីខ្មែរ មិនមែនដូរដីខ្មែរនឹងដីវៀតណាមនោះទេ វៀតណាមដើរខ្សែលើរហូត វៀតណាមចំណេញរហូត។ នៅលើលោកនេះ មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលដូរដីខ្លួនឯងជាមួយនឹងដីខ្លួនឯង។ ដូច្នេះការដូចដីរខ្មែរនឹងដីខ្មែរធ្វើបាត់បង់ដីខ្មែរប្រមាណ ៣០០០ ហិចតា នោះជាជាអំពើក្បត់ជាតិ ។ បើការដូរដីខ្មែរនឹងដីយួន នោះវាមិនអីទេ។ 16/8/2020
Um Sam An ថ្ងៃនេះ លោក ហ៊ុន សែន អួតថា កម្ពុជាទទួលបានដីជាង ២០០០ហិចតា ដែលបានពីការដោះដូរជាមួយវៀតណាម។ តាមពិតកម្ពុជាខាតបង់ដីជាង ២០០០ ហិចតាទៅវិញទេ ព្រោះការដោះដូរនោះ គឺដូរដីខ្មែរនឹងដីខ្មែរ ដោយហេតុថា ដើម្បីបានដីវៀតណាមលយចូលកម្ពុជា (តាមពិតដីដែលវៀតណាមរំលោភចូលដីខ្មែរ) ចំនួនជាង២០០០ហិចតា មកវិញ កម្ពុជាត្រូវយកដីខ្មែរជាង ២០០០ហិចតា ទៅដូរអោយវៀតណាមវិញ។
ថ្ងៃនេះលោក ហ៊ុន សែន បាននិយាយថា«ភូមិបង ហេង សំរិន ស្ថិតនៅក្នុងដីវៀតណាម បើតាមផែនទី...»។ របបក្រុងភ្នំពេញបានដូរដីខ្មែរនឹងដីខ្មែរ គឺយកភូមិចំនួនពីររបស់លោក ហេង សំរិន គឺភូមិអន្លង់ជ្រៃនិងភូមិថ្លុកត្រាច (មានចំនួន ១៧១ ហិចតា) ពីវៀតណាមមកវិញ រួចដូរភូមិខ្មែរចំនួនពីរទំហំប៉ុនគ្នា (១៧១ហិចតា) ទៅអោយវៀតណាមវិញ។ ការដូរដីខ្មែរនឹងដីខ្មែរដូចភូមិលោក ហេង សំរិន គឺមានចំនួន៣១តំបន់ ដែលមានទំហំប្រមាណ ៣០០០ ហិចតា។ ដូច្នេះ កម្ពុជាបានបាត់បង់ទឹកដីប្រមាណ ៣០០០ហិចតា ដោយសារការដូរដីខ្មែរនឹងដីខ្មែរនេះ។ លោក វ៉ា គឹមហុង និយាយថាដូរមួយស្មើមួយ ។ តាមពិតដូរភូមិខ្មែរនឹងភូមិខ្មែរប៉ុណ្ណោះ មិនបានដូរដីខ្មែរនឹងដីយួននោះទេ ព្រោះលោក វ៉ា គឹមហុង ចាត់ទុកភូមិលោក ហេង សំរិន ជាភូមិយួនឬដីយួន ។ លោក ហ៊ុន សែន និយាយក្នុងសភាឆ្នាំ២០១២ ថា វៀតណាមលយចូលដីខ្មែរជាង២០០០ ហិចតា ហើយខ្មែរលយចូលដីវៀតណាម ជាង៩០០ ហិចតា។ ហេតុនេះដើម្បីបានដីខ្មែរលយចូលវៀតណាមមកវិញ ត្រូវយកដីខ្មែរទៅដូរ ហើយដើម្បីបានដីវៀតណាមលយចូលកម្ពុជា (តាមពិតដីដែលវៀតណាមរំលោភចូលដីខ្មែរ) មកវិញ ត្រូវយកដីខ្មែរទៅដូរ អោយវៀតណាមវិញ។ ទៅវិញទៅមកដូរដីខ្មែរនឹងដីខ្មែរ មិនមែនដូរដីខ្មែរនឹងដីវៀតណាមនោះទេ វៀតណាមដើរខ្សែលើរហូត វៀតណាមចំណេញរហូត។ នៅលើលោកនេះ មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលដូរដីខ្លួនឯងជាមួយនឹងដីខ្លួនឯង។ ដូច្នេះការដូចដីរខ្មែរនឹងដីខ្មែរធ្វើបាត់បង់ដីខ្មែរប្រមាណ ៣០០០ ហិចតា នោះជាជាអំពើក្បត់ជាតិ ។ បើការដូរដីខ្មែរនឹងដីយួន នោះវាមិនអីទេ។ 16/8/2020
លោក អ៊ុំ សំអាន ថាបើលោកនៅក្រៅពន្ធនាគារអាចមានវាសនាដូចលោកបណ្ឌិត កែម ឡី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំនៅពន្ធនាគារក្នុងរឿងរិះគន់ពីបញ្ហាព្រំដែន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដែលលោកត្រូវគេចាប់ដាក់ពន្ធនាគារនោះមានសុវត្ថិភាពជាងរស់នៅខាងក្រៅ ដែលអាចនឹងមានករណីបាញ់សម្លាប់ដូចលោកបណ្ឌិត កែម ឡី ដោយសារតែហ៊ានរិះគន់រឿងព្រំដែន និងរឿងមុខជំនួញរបស់ត្រកូលហ៊ុន។
ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ដៃជាប់ខ្នោះ បណ្ដើរដោយកងសន្តិសុខ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងជាប់ពិរុទ្ធក្នុងរឿងរិះគន់ពីបញ្ហាព្រំដែន បាននិយាយថា លោកបានដឹងចំពោះការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ។
នៅពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី១២ កក្កដា ដែលមានក្រុមសន្តិសុខក្រៀកលោកបណ្ដើរចូលរថយន្តយ៉ាងប្រញាប់ប្រញាល់ លោក អ៊ុំ សំអាន បានឆ្លៀតថ្លែងទៅកាន់អ្នកកាសែតថា បើលោកមិនជាប់ពន្ធនាគារទេ លោកអាចមានវាសនាដូចលោកបណ្ឌិត កែម ឡី។
លោក អ៊ុំ សំអាន ថ្លែងថា «ព្រោះលោក កែម ឡី គាត់ហ៊ានរិះគន់រដ្ឋាភិបាល ហ៊ានរិះគន់ជំនួញរបស់ត្រកូលហ៊ុន តាមរបាយការណ៍ គ្លបល វីនេស (Global witness) ហើយរិះគន់រឿងព្រំដែនបានជាគេសម្លាប់គាត់។ ដូច្នេះនៅក្នុងពន្ធនាគារនោះមានសុវត្ថិភាពជាងក្រៅ។ សម័យនេះអ្នកដែលស្នេហាជាតិ អ្នកដែលការពារព្រំដែនជាប់គុក ហើយអ្នកដែលកាត់ដីឲ្យយួនបែបជារួចខ្លួន»។
មន្ត្រីផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានទស្សនៈថា ការលើកឡើងរបស់លោក អ៊ុំ សំអាន គឺជាការព្រួយបារម្ភអំពីភាពសុវត្ថិភាពផ្ទាល់ខ្លួន និងភាពអសន្តិសុខ នៅបន្ទាប់ពីមានការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ដែលហ៊ានរិះគន់ និងនិយាយចំៗពីបញ្ហានយោបាយ ព្រំដែន សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម៖ «សម្ដេចនាយករដ្ឋមន្ត្រីក៏គាត់លើកឡើងដែរ អំពីបញ្ហានៃការធ្វើឃាតទៅលើលោក កែម ឡី។ នេះការមានការឆកល្វែងនៃការផ្ដល់កិច្ចការពារសន្តិសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសលោក កែម ឡី គាត់ជាអ្នកវិភាគ ហើយមានការរិះគន់ធ្ងន់ទៅលើគណបក្សកាន់អំណាច គណបក្សជំទាស់ និងទៅលើរដ្ឋាភិបាលនោះបាទ»។
ការថ្លែងនេះ បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះលើបណ្ដឹងមោឃភាពនីតិវិធីលើពាក្យបណ្ដឹងរបស់មេធាវីលោក អ៊ុំ សំអាន ដែលក្រុមមេធាវីយល់ថា ចាប់តាំងពីចំណាត់ការនៅប៉ូលិសរហូតដល់ចៅក្រមស៊ើបសួរ បំពាននីតិវិធី។
សភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលពាក្យបណ្ដឹងរបស់មេធាវីការពារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដោយផ្ដល់ហេតុផលចំនួនពីរ គឺពាក្យបណ្ដឹងរបស់មេធាវីមិនអាចទទួលយកបាន និងបង្វិលសំណុំរឿងទៅសាលាដំបូងចាត់ការបន្ត។
ទាក់ទងសេចក្ដីសម្រេចនេះ មេធាវីការពារក្ដីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ មានប្រសាសន៍ថា ក្រុមមេធាវីនឹងធ្វើបណ្ដឹងសាទុក្ខទៀតលើករណីនេះ។ លោកថា នីតិវិធីតុលាការបំពានមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដែលលោក អ៊ុំ សំអាន នៅជាអ្នកតំណាងរាស្ត្រមិនទាន់ដកអភ័យឯកសិទ្ធិ៖ «សភាស៊ើបសួរយល់ថា គាត់អត់មានសមត្ថកិច្ចពិចារណាលើមាត្រាទី៨០ នៃរដ្ឋធម្មនុញ្ញទេ គឺគាត់អត់ពិចារណាចំណុចហ្នឹងទេ គឺជាចំណុចសំខាន់ គឺគាត់បានច្រានចោលរបស់យើង។ យើងក៏បានស្នើសុំឲ្យសភាពិចារណាលើចំណុចនេះ តែទីបញ្ចប់ សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺគាត់ថាគាត់អត់មានសមត្ថកិច្ចពិចារណាលើមាត្រានេះទេ។ ខ្ញុំយល់ឃើញថា សភាស៊ើបសួរសាលាឧទ្ធរណ៍គាត់មានសមត្ថកិច្ចអាចពិចារណា ពីព្រោះគាត់ត្រូវពិនិត្យអំពីនិយតភាពនៃនីតិវិធី ប៉ុន្តែនៅពេលនេះ សភាស៊ើបសួរគាត់យល់ថា ចំណាត់ការរបស់អយ្យការសាលាដំបូង និងរបស់ចៅក្រមស៊ើបសួរ គាត់យល់ថាត្រឹមត្រូវ។ ប៉ុន្តែសម្រាប់មេធាវីនៅតែចាត់ទុកថាមិនមែនជាការត្រឹមត្រូវទេ»។
ទោះយ៉ាងណា លោក អ៊ុំ សំអាន យល់ថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ រំលោភមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដោយតុលាការឃុំខ្លួនលោកដែលកំពុងមានអភ័យឯកសិទ្ធិនៅឡើយ។ នេះជារឿងអយុត្តិធម៌។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ដោយចោទប្រកាន់ពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍នៃក្រមព្រហ្មទណ្ឌ៕
លោក សារ៉ូ ស៊ីវត្ថា (ក្រោយមកប្តូរឈ្មោះជា សារ៉ូ សុវិជ័យ ពេលរស់នៅសហរដ្ឋអាមេរិក ឆ្នាំ២០០១) គឺជាមេដឹកនាំស្ថាបនិកនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Students’ Movement for Democracy – SMD) ដែលមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ ចាប់ពី ខែកញ្ញា ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០។ លោក ស៊ីវត្ថា បានលេចធ្លោឡើងផុតគេ នៅក្នុងចំណោមក្រុមយុវជន និស្សិត បញ្ញវន្ត ព្រះសង្ឃ និងពលរដ្ឋខ្មែរ ដែលបានចេញមកបង្ហាញសុឆន្ទៈរបស់ពួកគេ ក្នុងនាមជាម្ចាស់ឆ្នោត តាមរយៈការធ្វើបាតុកម្មតវ៉ា ដែលមានអ្នកចូលរួមជាង ១០ ម៉ឺននាក់ ប្រឆាំងការឡើងកាន់អំណាចជាថ្មី របស់លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី ដដែល និងប្រឆាំងជំទាស់លទ្ធផលការបោះឆ្នោតជាតិ អាណត្តិទី២ (១៩៩៨-២០០៣) ក្រោយការបោះឆ្នោត ខែកក្កដា ១៩៩៨ នោះ ដែលត្រូវបានកត់សម្គាល់ថា «មានការលួចបន្លំសន្លឹកឆ្នោត ការគំរាមកំហែង ការសម្លាប់មនុស្សក្នុងអំឡុងពេលបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនឯករាជ្យ»។
កាលនោះ លោ សារ៉ូ ស៊ីវត្ថា មានឈ្មោះបោះសម្លេងត្រដាំត្រសង ក្នុងចំណោមមេដឹកនាំគណបក្សជាប់ឆ្នោតក្នុងរដ្ឋសភា ដែលមានលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី។ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលបានអាសនៈរដ្ឋសភា ៦៤ ក្នុងចំណោមអាសនៈសរុប ១២២។ បក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤៣ អាសនៈ។ ហើយគណបក្សសម រង្ស៊ី ទទួលបាន ១៥ អាសនៈ។ នៅពេលនោះដែរ សម្តេចក្រុមព្រះ និងលោក សម រង្ស៊ី បានបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ជាមួយគណបក្សមិនជាប់ឆ្នោតមួយចំនួនទៀត ដែលបានធ្វើបាតុកម្មសន្តិវិធី ដោយបោះតង់ នៅ «វាលហង្ស» ខាងមុខអាគាររដ្ឋសភា ខាងត្បូងរបងព្រះបររាជវាំង តាំងពីដើមខែ សីហា ១៩៩៨ មកម្ល៉េះ។
ស្របពេលវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA លោក ជុន សក្កា រាយការណ៍អំពីគម្រោងផែនការធ្វើបាតុកម្ម របស់ក្រុមនិស្សិត ១០០០០នាក់ ដែលផ្សាយនៅព្រលប់ថ្ងៃទី ០១ កញ្ញា ១៩៩៨ ម៉ោង ៨ៈ៣០ ដែលថា «មានការជួបជុំគ្នា ធ្វើមហាបាតុកម្ម នៅខាងមុខព្រះបរមរាជវាំង នាព្រឹកព្រលឹម នៅថ្ងៃទី ០២ កញ្ញា» ពេលនោះ ក្រុមនិស្សិត នៅវត្តនាគវ័ន កុដិលេខ២ និងកុដិលេខ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលកំពុងអង្គុយជជែកគ្នាអំពីផែនការផងដែរនោះ នៅលើគ្រែមួយ ខាងក្រោមដើមក្រខុប ដែលពួកគេហៅថា «សភាដើមក្រខុប» ក៏បានរៀបចំចាត់ចែងក្រុមការងារដឹកនាំបាតុកម្មតែម្តង។
តាមឯកសារកំណត់ហេតុរបស់លោក ម៉ែន ណាត សមាជិកស្ថាបនិកនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចងក្រងឆ្នាំ ២០០២ បានកត់ត្រាអំពីសមាសភាពក្រុមការងារផ្គូរផ្គង និងចាត់ចែងអ្នកទទួលខុសត្រូវ ដឹកនាំមហាបាតុកម្ម សម្រាប់ព្រឹកថ្ងៃទី ០២ ខែកញ្ញានោះ រួមមាន៖
១. លោក សាន់ សាម៉ុល និស្សិតមហាវិទ្យាល័យអក្សរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសព្វថ្ងៃជាសាស្ត្រាចារ្យអក្សសាស្ត្រ នៅខេត្តតាកែវ។
២. លោក អ៊ុំ សំអាន និស្សិតមហាវិទ្យាល័យសង្គមវិជ្ជា ជំនាន់ទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ជីវប្រវត្តិសង្ចេបលោក អ៊ុំ សំអាន)។
៣. លោក អន ណន និស្សិតមហាវិទ្យាល័យជលផល សាកលវិទ្យាល័យភូមិន្ទចំការដូង ដែលសព្វថ្ងៃជាមន្រ្តីសិទ្ធិមនុស្ស នៃអង្គការសង្គមស៊ីវិលមួយ។
៤. លោក សារ៉ូ ស៊ីវត្ថា និស្សិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃមហាវិទ្យាល័យនិតីសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បឹងត្របែក) ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក។
៥. លោក ឃុន រ៉ន និស្សិតផ្នែកគីមីចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលារិចណូ) ដែលសព្វថ្ងៃជាមន្រ្តីរាជការ ការិយាល័យកំណត់ហេតុ រដ្ឋសភា។
៦. លោក ម៉ែន ណាត និស្សិតមហាវិទ្យាល័យសង្គមវិជ្ជា ជំនាន់ទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (លំអិត៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត និងជាអ្នកជាតិនិយម)។
៧. លោក ធឹម ស៊ា និស្សិតមហាវិទ្យាល័យទស្សនវិជ្ជា ជំនាន់ទី១៦ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសព្វថ្ងៃជាមន្រ្តីរាជការ ការិយាល័យកំណត់ហេតុ រដ្ឋសភា។
នៅព្រលប់ថ្ងៃទី ០១ ខែកញ្ញា ដដែលនោះ ពួកគេក៏បានប្រកូកប្រកាសហៅមិត្តភកត្តិជាច្រើនទៀត ក្នុងចំណោមនិស្សិត ប្រមាណ ២០០ នាក់ ស្នាក់នៅក្នុងវត្តនាគវ័ននេះ ដើម្បីដឹកនាំក្បួនបាតុកម្ម។ សមាសភាពនិស្សិតពីវត្តនាគវ័ន មាន៖
១. លោក សារ៉ូ ស៊ីវត្ថា ដែលជាអ្នកបានមាត់បានកជាងគេ ពីកុដិលេខ ១៣ ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យធ្វើជាមេដឹកនាំបាតុកម្ម ទទួលខុសត្រូវរួម។
២. លោក អ៊ាប សេង និស្សិតផ្នែកគីមីចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីតូបលេខ៦ កុដិលេ២ វត្តនាគវ័ន ក៏ត្រូវបានជំរុញលើកទឹកចិត្ត ធ្វើជាមេដឹកនាំខាងផ្នែកឃោសនិក ស្ថិតក្នុងជួរមុខ។ (លោក អ៊ាប គឹមសេង ជានរណា?)។
៣. លោក អ៊ុំ សំអាន ត្រូវបានជំរុញទឹកចិត្តដឹកនាំខាងផ្នែកឃោសនិកផង និងខាងភាសាអង់គ្លេសផង។
៤. លោក ហង្ស សម្បត្តិ និស្សិតមហាវិទ្យាល័យទស្សនវិជ្ជា ជំនាន់ទី១៦ នៅខាងផ្នែកឃោសនិក នៅលើក្បាលឡានជួរមុខ។
៥. លោក សួន រដ្ឋា (ក្រោយមកប្តូរឈ្មោះថា សួន សេរីរដ្ឋា) ស្នាក់នៅវត្តនាគវ័ន កុដិក្រោមព្រះវិហារ ជានិស្សិតមហាវិទ្យាល័យសង្គមវិជ្ជា ជំនាន់ទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានក្លាយក្រុមការងារឃោសនិក ជួរមុខផងដែរ។
៦. លោក រុន តូ និស្សិតសាលាពេទ្យ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ ជួយការងារឃោសនិកដែរ។ ហើយក្រោយមក លោក រុន តូ ចូលទៅបម្រើគណបក្សកាន់អំណាច និងក្លាយសមាជិកស្ថាបនិកនៃ សមាគមនិស្សិតក្មេងវត្ត ដែលប្រឆាំងវាយបកមកក្រុមចលនានិស្សិតវិញ។
សូមបញ្ជាក់បន្ថែមថា ស្របពេលដែលក្រុមនិស្សិតវត្តនាគវ័ន រៀបចំយុទ្ធសាស្រ្តដឹកនាំក្បួនមហាបាតុកម្មនោះ ខាងយុវជនរបស់គណបក្សហ៊្វនស៊ិនប៉ិច និងយុវជនគណបក្ស សម រង្ស៊ី ដែលផ្តួចផ្តើមគំនិតដឹកនាំបាតុកម្មដែរនោះ ក៏បានជួយសម្រួលការងារឲ្យក្រុមនិស្សិត ដែលទៅពីវត្តនាគវ័ន ដឹកនាំតែម្តង។ មេដឹកនាំយុវជនហ៊ុនស៊ិនប៉ិច មាន លោក កូវ វណ្ណៈ (ក្រោយមក ជាអនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និង លោក កែវ ហុកលី (ក្រោយមក ជាមន្រ្តីជាន់ខ្ពស់ខុទ្ទការល័យសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ)។ ចំណែកខាងយុវជនគណបក្ស សម រង្ស៊ី គឺមាន លោក ចៅ យាង, លោក ឈិត សារិទ្ធ (អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ (ទទួលមរណភាព ដោយជំងឺ ឆ្នាំ ២០៣) ក្រោយពេលលោក ចុះចូលជាមួយបក្សកាន់អំណាច ឆ្នាំ ២០០៨)។ យុវជនរបស់គណបក្ស លោកតា សឺន សាន គឺមាន លោក ផាន់ ចាន់សាក់ កាលនោះជានិស្សិតផ្នែកច្បាប់ នៃមហាវិទ្យាល័យនិតីសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បឹងត្របែក) ហើយសព្វថ្ងៃជាមេធាវី ការពារក្តីលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង នៃបក្សសង្គ្រោះជាតិ។ ហើយខាងសហជីពសេរីកម្មករ ដែលជិតស្និទ្ធគណបក្ស សម រង្ស៊ី មាន លោក ជា វិជ្ជា (ត្រូវបានធ្វើឃាត ថ្ងៃទី ២២ មករា ២០០៤), លោក រ៉ុង ឈុន (ចេញទៅដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឆ្នាំ ២០០០) និងលោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ក៏បានផ្តើមគំនិត ក្នុងការជំរុញឲ្យមានចលនាមហាជនោះដែរ។
ចាប់តាំងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ កញ្ញា ១៩៩៨ ក្រុមចលនានិស្សិតនេះ បានដឹកនាំបាតុករប្រមាណ ១ម៉ឺននាក់ (មួយម៉ឺន) នៅថ្ងៃដំបូង រួចកើនឡើងដល់ជាង ១០ ម៉ឺននាក់នៅថ្ងៃបន្តបន្ទាប់ បានដង្ហែរក្បួនបាតុកម្ម ទៅកាន់ក្រសួងសំខាន់ៗ ដូចជាក្រសួងព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងដង្ហែរទៅកាន់ស្ថានទូតនានា ដូចជាស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស សភាពអឺរ៉ុប ទូតចិន ទូតវៀតណាម ទូតថៃ និងទូតរ៉ុស្សី ទូតបារាំង និងទូតឥណ្ឌូនេស៊ី {ដែលជាសហប្រធាននៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១}។
មហាបាតុកម្មនេះ ត្រូវបានបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី ០៨ កញ្ញា ១៩៩៨ គឺបង្ក្រាបទាំងក្រុមនិស្សិត ព្រះសង្ស និងក្រុមគណបក្សសម្ព័ន្ធភាពនយោបាយ ដែលបោះតង់ នៅខាងមុខរដ្ឋសភា ខាងត្បូងព្រះបរមរាជវាំង បណ្តាលឲ្យក្រុមបាតុករ ស្លាប់ របួស និងបាត់ខ្លួនជាច្រើន។ សម្រាប់របាយការណ៍ស្រាវជ្រាវរបស់ ចលនាស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុ ឆ្នាំ២០០២ តាក់តែងដោយ លោក ម៉ែន ណាត ជាសមាជិកស្ថាបនិកនៃចលនានិស្សិតដែរនោះ បានបញ្ជាក់ថា «បាតុករចំនួន ៣២ នាក់ បានបាត់បង់ជីវិតក្នុងពេលអាជ្ញាធរ បង្ក្រាបបាតុកម្ម ចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ កញ្ញា ហើយ ១១៤ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងបាត់ខ្លួន»។
កាលនោះ ការធ្វើបាតុកម្មត្រូវបានបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងស្រុង នៅថ្ងៃទី ១៦ កញ្ញា ១៩៩៨ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានប្រកាសចូលតុចរចា ជាមួយលោក ហ៊ុន សែន។ ព្រះអង្គបានមានព្រះបន្ទូលថា «ទុកលទ្ធភាពឲ្យព្រះអង្គ និងលោក សម រង្ស៊ី ចូលរួមតុចរចាជាមួយ លោក ហ៊ុន សែន»។ នៅទីបំផុត សម្តេចក្រុមព្រះ យល់ព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយលោក ហ៊ុន សែន ហើយគណបក្សសម រង្ស៊ី ក្លាយជាបក្សប្រឆាំងនៅក្នុងរដ្ឋសភា ក្រោយការចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភា នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៨ ដដែលនោះ ស្របតាមរដ្ឋធម្មនុញ្ញ និងក្រោមការសម្របសម្រួលពីព្រះមហាក្សត្រ នរោត្តម សីហនុ។
ក្រោយបញ្ចប់ចលនាមហាបាតុកម្ម លោក សារ៉ូ ស៊ីវត្ថា បានភៀសខ្លួនមួយរយៈ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ តុលា ១៩៩៨ និងវិលត្រឡប់មក ភ្នំពេញវិញ នៅថ្ងៃទី ១៥ មករា ១៩៩៩។ ការវិលត្រឡ់ប់របស់លោក ស៊ីវត្ថា គឺជាការឆ្លើយតបតាម«សំបុត្រមួយច្បាប់របស់សមាជិកស្ថាបនិក នៃចលនានិស្សិតនេះ ចុះហត្ថលេខារួមគ្នា មានលោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត និងលោក ស៊ុត ខុន (សាច់ញាតិឆ្ងាយ) នៅវត្តនាគវ័ន ដើម្បីទប់ទល់នឹងការប្រទាញប្រទង់ដណ្តើមឈ្មោះ «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបេតេយ្យ» ពីសំណាក់យុវជនគណបក្សនយោបាយ ដែលបានចូលរួមដឹកនាំបាតុកម្មជាមួយគ្នាផង និងត្រូវរៀបចំរចនាសម័ន្ធឡើងវិញផង។
ចលនានិស្សិត លេចធ្លោក្នុងរឿងប្រឆាំងរដ្ឋាភិបាល លើបញ្ហាព្រំដែន
ក្រោយរៀបចំរចនាសម័ន្ធដឹកនាំឡើងវិញ ក្រុមការងារចលនានិស្សិតនេះ បានដាក់ទិសដៅប្រឆាំងជំទាស់គោលនយោបាយរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលមិនស្អាតស្អំ និងមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣។ កម្មវិធីការងារជាអាទិភាពគឺ ១. តវ៉ារឿងទំនាស់ព្រំដែនជាមួយប្រទេសជិតខាង, ២. ជនអន្តោប្រវេសន៍ខុសច្បាប់, ៣. យុត្តិធម៌សង្គម និងការងារមួយចំនួនទៀត។
សូមដកស្រង់សមាសភាពថ្នាក់ដឹកនាំក្នុងរចនាសម័ន្ធថ្មី ពីឆ្នាំ ១៩៩៩ ដែលមានឈ្មោះបោះសម្លេងមកទល់សព្វថ្ងៃ គឺមានលោក សារ៉ូ ស៊ីវត្ថា ជាមេដឹកនាំដដែល, លោក ស៊ុត ឌីណា ជាអនុប្រធានទី១ (ប្រវត្តិ៖ លោក ស៊ុត ឌីណា បានធ្វើការងារជាមួយអ្នកណាខ្លះ?), លោក អ៊ុំ សំអាន ជាគ្គលេខាធិការរងទី១, លោកស្រី ស៊ុន សុគន្ធមាលា អគ្គលេខាធិការរងទី២ (ភ្ជាប់ជាមួយ៖ (លោក ស៊ុត ឌីណា បានធ្វើការងារជាមួយអ្នកណាខ្លះ?), លោក ទូច វិបុល ទទួលតូនាទីជាអនុប្រធាន (លោក ទូច វិបុល ជានរណា?) ក្រោយពេលលោក ស៊ុត ឌីណា ចាកចេញទៅដឹកនាំរណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ។ លោក ម៉ែន ណាត ប្រធានរដ្ឋបាល និងទំនាក់ទំនងនិស្សិតអន្តរមហាវិទ្យាល័យ។ ចំណែក លោក តាំង សារ៉ាដា និស្សិតច្បាប់ នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅដើមឆ្នាំ ២០០០ ត្រូវបានជ្រើសរើសជា អគ្គលេខាធិការរង នៃចលនានិស្សិតនេះ (សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក និងជានាយកកម្មវិធី នៃសារព័ត៌មាន The Cambodia Daily ភាសាខ្មែរ)។
ការតវ៉ារឿងព្រំដែន គឺជាប្រធានបទក្តៅគគុក កាលនោះ លោក សារ៉ូ ស៊ីវត្ថា និងមិត្តភក្តិក្រុមការងារទាំងអស់ មូលមតិគ្នា និងបែងចែកការទទួលខុសត្រូវរៀងៗខ្លួន ស៊ីចង្វាក់គ្នាសមរម្យ ខណៈពេលចលនានិស្សិតមួយនេះ ខំពង្រីកការចងក្រងបណ្តាញរ នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ក្នុងទីក្រុងភ្នំពេញ កាន់តែទូលំទូលាយជាងមុន ក្នុងឆ្នាំ ១៩៩៩។ ពួកគេ ធ្វើកិច្ចការនេះ គឺចេញពីទឹកចិត្ត និងឧត្តមគតិរបស់ពួកគេ ហើយប្រើប្រាស់លុយកាក់ និងធនធានដែលខ្លួនមាន ដើម្បីធ្វើការងារ។ ប៉ុន្តែក្រុមនេះ បានចាប់ផ្តើមខ្វែងគំនិតគ្នាខ្លះៗ ហើយអ្នកខ្លះទៀត បាក់ទឹកចិត្ត នៅក្រោយពេលមានជំនួបជាមួយលោក ហ៊ុន សែន នៅចុងខែកក្កដា ១៩៩៩។
ក្នុងសៀវភៅកំណត់ បានកត់ត្រានៅថ្ងៃទី ៣០ កក្កដា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា បានដឹកនាំនិស្សិត ១៨ នាក់ ទៅជួបទទួលទានអាហារ ជាមួយឧត្តមសេនីយ៍ ម៉ុល រឿប ប្រធាននាយកដ្ឋានចារកម្ម និងជាទីប្រឹក្សាយោធារបស់លោក ហ៊ុន សែន នៅភោជនីយដ្ខានមួយ ខាងកើតស្ពានជ្រោយចង្វារ។ ក្នុងជំនួបនោះ លោក ម៉ុល រឿប បានណែនាំអំពីពិធីប្រតូកូល (ពិធីការ) មួយចំនួន ដើម្បីត្រៀមខ្លួនជួបនាយករដ្ឋរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៣១ កក្កដា នៅថ្ងៃបន្ទាប់។ លុះដល់ថ្ងៃទី ៣១ កក្កដា ១៩៩៩ (ពីម៉ោង ០៩ ដល់ម៉ោង ១២ ថ្ងៃត្រង់) លោក សារ៉ូ ស៊ីវត្ថា ដឹកនាំនិស្សិត ៣០ នាក់ ជួបលោក ហ៊ុន សែន ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុន ចាប់តាំងពីបង្កើតចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនេះឡើង។
បន្ទាប់មក ក្រុមគណៈកម្មាធិការនាយកនៃ ចលនានិស្សិតនេះ បានជំនុំគ្នាកែសម្រួលរបៀបការងារមួយចំនួន ហើយលោក សារ៉ូ ស៊ីវត្ថា ក៏បានផ្ទេរសិទ្ធិដឹកនាំធ្វើបាតុកម្ម និងការតវ៉ាតាមទីសាធារណៈនានា ទៅឲ្យលោក ទូច វិបុល និងលោក អ៊ុំ សំអាន ជាអ្នកទទួលខុសត្រូវជំនួស ដើម្បីប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន ដែលស៊ុំគ្រលំជាមួយវៀតណាម ក្នុងរឿងដោះស្រាយបញ្ហាព្រំដែន។ ហើយរឿងព្រំដែនជាមួយ ថៃ ក៏ក្រុមនិស្សិតតវ៉ាដូចគ្នាដែរ។
នៅថ្ងៃទី ០៧ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំក្រុមការងារ ១៦ នាក់ ជួបសំណេះសំណាលជាមួយស្តេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីសិក្សារៀនសូត្រ និងការផ្ទេរបទពិសោទ។ សមាសភាពក្រុមនិស្សិត មានលោក សារ៉ូ ស៊ីវត្ថា (ប្រធាន) លោក ស៊ុត ឌីណា (អនុប្រធានទី១) ភិក្ខ ជិន្នា (អនុប្រធាទី២) លោក ស៊ុត ខុន (អគ្គលេខាធិការ) លោក អ៊ុំ សំអាន (អគ្គលេខាធិការរងទី១) កញ្ញា ស៊ុន សុគន្ធមាលា (អគ្គលេខាធិការរងទី២) កញ្ញា គឹម កែវកន្និដា (និស្សិតប្រវត្តិវិទ្យា) លោក ឃុន រ៉ន (សមាជិកស្ថាបនិក) លោក ធឹម ស៊ា (សមាជិកស្ថាបនិក) លោក ម៉ែន ណាត (សមាជិកស្ថាបនិក) និងលោក ភេម ស៊ីដន (និស្សិតនៃវិទ្យាស្ថានផែនការ និងស្ថិតិ) ជាដើម។
នៅថ្ងៃទី ១៤ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំក្រុមនិស្សិត ៥០ នាក់ ទៅជួបសំណេះសំណាលជាមួយ លោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ម៉ុល រឿប ប្រធាននាយកដ្ឋានចារកម្ម នៃក្រសួងការពារជាតិ និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោក សុខ អាន អានិច្ចកម្ម ខែមីនា ២០១៧ ដោយជំងឺ។ លោក ម៉ុល រឿប ទទួលមរណភាព ថ្ងៃទី ១១ មករា ២០១២ ដោយជំងឺ។
នៅថ្ងៃទី ២៦ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំនិស្សិត ៦០ នាក់ ជួបសំណេះសំណាលជាមួយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានរដ្ឋសភា នៅអាគាររដ្ឋសភាជាតិ ក្បែរព្រះបរមរាជវាំង ដើម្បីឲ្យរដ្ឋសភា បង្កាញពីដំណោះស្រាយបញ្ហាព្រំដែន និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។ ក្នុងជំនួបនេះដែរ ចលនានិស្សិត បានស្នើសមាជិករបស់ខ្លួនមួយចំនួន ធ្វើជាមន្រ្តីរាជការក្នុងរដ្ឋសភា។ ពេលនោះសម្តេចក្រុមព្រះ បានទទួលនិស្សិត ៦ នាក់ ឲ្យធ្វើការនៅខុទ្ធការល័យសម្តេចក្រុមព្រះ ចាប់ពីខែកញ្ញា ឆ្នាំ១៩៩៩ តទៅ។ សមាសភាពនិស្សិតទាំងនោះ មានលោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត, លោក សេង រដ្ឋា (ឈប់ធ្វើការរដ្ឋសភា ឆ្នាំ២០០០), លោក ធី សុផល (ឧត្តម មេត្តា អនិច្ចកម្មដោយជំងឺគ្រុនចាញ់ ឆ្នាំ ២០០៧ នៅខេត្តសៀមរាប)។
នៅថ្ងៃទី ២២ មករា ឆ្នាំ២០០០ លោក សារ៉ូ ស៊ីវត្ថា ជាមួយលោក អ៊ុំ សំអាន ដឹកនាំក្រុមនិស្សិត ៥០ នាក់ ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហនុ នៅព្រះបរមរាជវាំង ដើម្បីឲ្យក្រុមនិស្សិត រាយការណ៍ផ្វាយព្រះអង្គ ជំវិញរឿងជាក់ស្តៃនៃ បូរណភាទឹកដីខ្មែរ ជាមួយវៀតណាម។ ជាមួយគ្នានោះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនចម្រុះ និងលោក ឡុង វីសាឡូ អនុប្រធានគណៈកម្មការនេះ រាយការណ៍រឿងព្រំដែន ថ្វាយព្រះអង្គដែរ។
លោក សារ៉ូ ស៊ីវត្ថា (សារ៉ូ សុវិជ័យ) នៅបន្តដឹកនាំចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនេះ រហូតដល់ឆ្នាំ ២០០១។ ក្រោយមក លោក អ៊ុំ សំអាន អគ្គលេខាធិការ ត្រូវបានជ្រើសរើសជាប្រធានចលនានិស្សិតនេះ ក្នុងឆ្នាំ ២០០១ ជំនួសលោក សារ៉ូ សុវិជ័យ ខណៈពេលលោក បានទទួលសិទ្ធិជ្រកកោននយោបាយ ទៅរស់នៅសហរដ្ឋអាមេរិក។
លោក សារ៉ូ សុវិជ័យ បានបង្ហាញមុខសាជាថ្មី នៅក្នុងចលនាបាតុកម្មមួយ ប្រឆាំងលោក ហ៊ុន សែន មេដឹកនាំផ្តាច់ការកម្ពុជា កាលពីថ្ងៃទី ១៥ កុម្ភៈ ២០១៦។ ចលនាបាតុកម្មនោះ ដឹកនាំដោយ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានអ្នកចូលរួមជាង ១០០០ នាក់ ខណៈពេល លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Summit 2016)។ លុះក្រោយៗមកទៀត លោក សុវិជ័យ បង្ហាញខ្លួនក្នុងនាមជាអ្នកគាំទ្រនៃ គណបក្សសង្គ្រោះជាតិ មកទល់សព្វថ្ងៃ។
អំពីក្រុមគ្រួសារ និងការសិក្សា
ក្នុងអត្ថបទរបស់លោក សារ៉ូ សុវិជ័យ បានឲ្យដឹងថា លោកមានឈ្មោះកំណើត «សាវុធ» ប៉ុន្តែឪពុករបស់លោក បានដូរឈ្មោះជា «ស៊ីវត្ថា» ក្នុងពេលយុវវ័យ និងបានប្តូរមកជា «សុវិជ័យ» ពេលចូលសញ្ជាតិអាមេរិកាំង។
ឯកសារប្រវត្តិរូបតម្កល់ក្នុងចល់នានិស្សិតដើម្បីលទ្ធិប្រជាធិបេយ្យ ឆ្នាំ ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា កើតនៅថ្ងៃទី ០៥ មករា ១៩៧៤ ភូមិនិមិត្ត ឃុំកូប ស្រុកអូជ្រៅ ខេត្តបាត់ដំបង (សព្វថ្ងៃ ខេត្តបន្ទាយមានជ័យ)។ ឪពុករបស់លោកឈ្មោះ ទួត សារ៉ូ (អាយុ ៦៧ឆ្នាំ ឯកសារ ១៩៩៩) ជាកសិករ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានកំណើតមកពីស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម។ ម្តាយរបស់លោក ឈ្មោះ ជៀម ហឿង ជាអ្នកស្រុកស្វាយទង មកពីកម្ពុជាក្រោមដូចគ្នា ដែលគាត់ទទួលអនិច្ចកម្ម ក្នុងវ័យ ៥៧ ឆ្នាំ (ឯកសារ ១៩៩៩)។ លោក ស៊ីវត្ថា ជាកូនទី ៤ ក្នុងចំណោមបងប្អូនប្រុសស្រី ៨ នាក់។
នៅសហរដ្ឋអាមេរិក លោក សារ៉ូ ស៊ីវត្ថា បានរស់នៅរដ្ឋកាលីហ្វ័នៀ (California) នៅឆ្នាំ ២០០១ រួចបានរៀបការជាមួយអ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) ជាកូនខ្មែរដែលធំដឹងក្តីនៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរ មានកូន ២ នាក់ (ស្រី១ ប្រុស១)។ ភរិយារបស់លោក នៅឆ្នាំ ២០២០ នេះ ឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាក្រុង ឡុងប៊ិច នៃរដ្ឋកាលីហ្វ័នៀនេះ។
លោក ស៊ីវត្ថា បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា «ពីកុមារភាព រៀននៅបឋមសិក្សា លោកជាក្មេងក្បាលខូច ខ្ចិលណាស់ មិនចម្លងមេរៀន មានរឿងវ៉ៃគ្នាស្ទើររាល់ថ្ងៃ ដោយសារឿងគេ»។ លោកបានប្រឡងឌីប្លូម ៣ ដង (៣ឆ្នាំ) ទើបបានជាប់កៅអី បន្តរៀនវិទ្យាល័យ។ លុះដល់ថ្នាក់បាក់ឌុប (Bac. II) លោក បានក្លាយជាសិស្សពូកែ ផ្នែកអក្សសាស្រ្ត និងប្រឡងជាប់ផ្នែកនេះ នៅទូទាំងខេត្តបន្ទាយមានជ័យ។
លោក សរសេរបន្តថា កាលរៀនត្រៀមប្រឡងចូលមហាវិទ្យាល័យ (ឆ្នាំសិក្សា ១៩៩៣-៩៤) គឺពួកម៉ាក នាំចូលបា ច្រើនជាងចូលថ្នាក់រៀន។ ឆ្នាំ ១៩៩៤ លោក បានប្រឡងជាប់ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សព្វថ្ងៃ RULE) ហើយបានបញ្ចប់បរិញ្ញាប័ត្រ នៅឆ្នាំ ១៩៩៨៕
ឯកសារពិគ្រោះ
– ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឆ្នាំ១៩៩៩
– សៀវភៅកំណត់ហេតុ អំពីការតស៊ូមតិរបស់និស្សិតបញ្ញវន្តខ្មែរ ក្នុងកិច្ចការបូរណភាពទឹកដី ឆ្នាំ២០០២
– ព័ត៌មានបន្ថែមពីលោក អ៊ុំ សំអាន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាសមាជិកសភា (២០១៣-២០១៨)
អង្គការព្រំដែនកម្ពុជាគិតថា កម្ពុជាបោះបង្គោលជាមួយវៀតណាមមិនបានផ្អែកលើបង្គោលអាណានិគមបារាំង
Posted about 5 years ago | 2 comments
ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com តម្រុយបង្គោលព្រំដែននៅខេត្តរតនគិរី (រូបថត៖ ណាត សុភាព)
អង្គការព្រំដែនកម្ពុជាគិតថា កម្ពុជាបោះបង្គោលជាមួយវៀតណាមមិនបានផ្អែកលើបង្គោលអាណានិគមបារាំង
Posted about 5 years ago | 2 comments
ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com តម្រុយបង្គោលព្រំដែននៅខេត្តរតនគិរី (រូបថត៖ ណាត សុភាព)
អង្គការជំនាញខាងកិច្ចការព្រំដែនរបស់កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង រិះគន់គណៈកម្មាធិការព្រំដែនកម្ពុជារបស់រដ្ឋាភិបាលថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម ដោយមិនបានឈរលើនិយាមការនៃបង្គោលព្រំដែន ដែលបន្សល់ទុកពីអាណានិគមបារាំងនោះទេ។
លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ បានអះអាងថា បើតាមលោកដឹងនិងមានឯកសារ គឺអាណានិគមបារាំងបានដាំបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន ៧៣ បង្គោល ចាប់ពីខេត្តកំពតដល់ខេត្តមណ្ឌលគិរី។
ម៉ែន ណាត និយាយ ២ ដង ខុសគ្នា ទាំង ២ ដង
ចំណុចនៃការយល់ច្រលំ គឺរបប download ឯកសារ និងការ Catch ឯកសារ ជា PDF
លោកបានថ្លែងដូចនេះ នៅក្នុងកម្មវិធីតុមូលនៃវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១២ ខែសីហាម្សិលមិញនេះ។
លោកបន្តថា ការអះអាងរបស់លោកស្រី កុយ ពីសី ដែលថាព្រំដែនកម្ពុជាមិនមានភាពច្បាស់លាស់ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម គឺជាការថ្លែងបំភាន់ ប្រវត្តិសាស្ត្រ។
វីអូឌី(VOD) នៅមិនទាន់សុំការឆ្លើយតបភ្លាមៗពីលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារបស់រដ្ឋាភិបាល ដើម្បីប្រតិកម្មនឹងការថ្លែងរបស់លោក ឌី ការ៉េតនៅឡើយទេ។
ជាមួយគ្នានេះ លោកជំទាស់ដាច់ខាតការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលចែងពីខ្នាត ១/១០០០០០។ លោកពន្យល់ថា ការរុះរើមាត្រានេះ គឺមានន័យថាជាការដូរប្រវត្តិសាស្ត្ររបស់ខែ្មរ ហើយជាការត្រួសត្រាយផ្លូវឱ្យមានការទទួលស្គាល់ជាផ្លូវការនូវសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៨២ ១៩៨៥ និង២០០៥ ករណីវៀតណាមរំលោភលើ ដែនដីកម្ពុជា។
លោកក៏បានទាមទារឱ្យរាជបណ្ឌិសភា យកផែនទីដែលកំពុងបោះបង្គោលជាមួយវៀតណាម មកលាតត្រដាងជាមួយផែនទី ១/១០០០០០ ដែលរាជបណ្ឌិតសភាកម្ពុជា ទើបប្រមូលបានពីប្រភពនានានោះ ព្រោះគិតថាការបោះបង្គោលព្រំដែនជាមួយវៀតណាមសព្វថ្ងៃនេះ អាចជាផែនទីដែលបោះពុម្ពដោយប្រទេសវៀតណាម។
ព្រំដែនគោកកម្ពុជាជាប់ជាមួយវៀតណាម មានប្រវែង១២៧២គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជាអះអាងថា បានបោះបង្គោលព្រំដែនជាង៨០ភាគរយហើយ ក្នុងចំណោមបង្គោលសរុប៣៧៥បង្គោល៕
លោកបន្តថា ការអះអាងរបស់លោកស្រី កុយ ពីសី ដែលថាព្រំដែនកម្ពុជាមិនមានភាពច្បាស់លាស់ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម គឺជាការថ្លែងបំភាន់ ប្រវត្តិសាស្ត្រ។
វីអូឌី(VOD) នៅមិនទាន់សុំការឆ្លើយតបភ្លាមៗពីលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារបស់រដ្ឋាភិបាល ដើម្បីប្រតិកម្មនឹងការថ្លែងរបស់លោក ឌី ការ៉េតនៅឡើយទេ។
ជាមួយគ្នានេះ លោកជំទាស់ដាច់ខាតការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលចែងពីខ្នាត ១/១០០០០០។ លោកពន្យល់ថា ការរុះរើមាត្រានេះ គឺមានន័យថាជាការដូរប្រវត្តិសាស្ត្ររបស់ខែ្មរ ហើយជាការត្រួសត្រាយផ្លូវឱ្យមានការទទួលស្គាល់ជាផ្លូវការនូវសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៨២ ១៩៨៥ និង២០០៥ ករណីវៀតណាមរំលោភលើ ដែនដីកម្ពុជា។
លោកក៏បានទាមទារឱ្យរាជបណ្ឌិសភា យកផែនទីដែលកំពុងបោះបង្គោលជាមួយវៀតណាម មកលាតត្រដាងជាមួយផែនទី ១/១០០០០០ ដែលរាជបណ្ឌិតសភាកម្ពុជា ទើបប្រមូលបានពីប្រភពនានានោះ ព្រោះគិតថាការបោះបង្គោលព្រំដែនជាមួយវៀតណាមសព្វថ្ងៃនេះ អាចជាផែនទីដែលបោះពុម្ពដោយប្រទេសវៀតណាម។
ព្រំដែនគោកកម្ពុជាជាប់ជាមួយវៀតណាម មានប្រវែង១២៧២គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជាអះអាងថា បានបោះបង្គោលព្រំដែនជាង៨០ភាគរយហើយ ក្នុងចំណោមបង្គោលសរុប៣៧៥បង្គោល៕
Sam Rainsy
ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ / November 21, 2024
ក្នុងនាមជាប្រធានចលនាជាតិតស៊ូ ខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក្រោកឡើងធ្វើបាតុកម្ម ទូទាំងពិភពលោក ទាមទារឲ្យរដ្ឋាភិបាលភ្នំពេញសព្វថ្ងៃ ត្រូវតែដាក់សំណុំរឿងកោះគុត និង ដែនសមុទ្រត្រួតស៊ីគ្នា ទំហំជាង ២៦០០០ គីឡូម៉ែត្រក្រឡា ទៅតុលាការអន្តរជាតិ ឲ្យកាត់សេចក្ដី។
យើងមានសាក្សីបារាំង មានភស្ដុតាងក្នុងប្រវត្តិសាស្ត្រ និង មានច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ជាពិសេស សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដោយមានផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញានេះ ដែលបញ្ជាក់ថា កោះគុតលើសពីពាក់កណ្ដាល និង ផែនសមុទ្រជាង ២៦០០០ គីឡូម៉ែត្រការ៉េ ដែលភាគីថៃ និង រដ្ឋាភិបាលភ្នំពេញ អះអាងថា តំបន់ត្រួតស៊ីគ្នានោះ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
យើងកូនខ្មែរ បដិសេធដាច់ខាត ចំពោះការចរចាទ្វេភាគី ពីព្រោះរដ្ឋាភិបាលត្រកូលហ៊ុន នៅក្រោមឥទ្ធិពលរដ្ឋាភិបាលថៃ ដែលដឹកនាំដោយគ្រួសារលោក ថាក់ស៊ីន ច្រើនរឿងណាស់។ បើចរចាទ្វេភាគគី រដ្ឋាភិបាលគ្រួសារហ៊ុន នឹងប្រគល់កោះគុតទាំងមូល និង ដែនសមុទ្រទំហំជាង ២៦០០០ គីឡូម៉ែត្រការ៉េ ទៅឲ្យថៃត្រួតត្រា ជាថ្នូរបានការរកស៊ីប្រមូលលុយច្រកហោប៉ៅគ្រួសារហ៊ុន សម្រាប់ចិញ្ចឹមអំណាចតែប៉ុណ្ណោះ។
យើងជាកូនខ្មែរ ត្រូវនាំគ្នាប្រឆាំងការចរចាទ្វេភាគី ហើយប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ជំរុញឲ្យរដ្ឋាភិបាលភ្នំពេញ ប្ដឹងទៅតុលាការអន្តរជាតិ។ យើងមិនធ្វើសកម្មភាពប្រឆាំងនឹងភាគីថៃណាមួយឡើយ រឿងផ្ទៃក្នុងថៃគឺជានយោបាយថៃ ប៉ុន្តែយើងជាប្រជាពលរដ្ឋខ្មែរ ម្ចាស់ទឹកដីខ្មែរ ត្រូវតែទាមទារឲ្យរដ្ឋាភិបាលភ្នំពេញ ប្ដឹងសំណុំរឿងកោះគុត ទៅតុលាការអន្តរជាតិ។
យើងក្រោកឡើងបញ្ចេញសំឡេង ដើម្បីការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់!!!
No comments:
Post a Comment