បន្តិចក្រោយមក កុយ ធួន មេបញ្ជារការរងទ័ពស្រួចរបស់ខ្មែរក្រហម បានរៀបចំ «គណកម្មការកំចាត់ខ្មាំង» នៅសណ្ឋាគារមនោរម្យ។ ភារកិច្ចតំបូងរបស់ក្រុមនេះគឺ ការប្រហារជិវិតជាបន្ទាប់នៃ លន់ ណុន និងមេដឹកនាំកំពូលដទៃទៀតរបស់រដ្ឋាភិបាល។ ឡុង បូរ៉េត ត្រូវបានប្រហារជិវិតនៅក្នុងបុរីកីឡា (Cercle Sportif) នៅ ក្រុងភ្នំពេញ។ វិទ្យុខ្មែរក្រហម បានរាយការណ៍នៅពេលក្រោយមកថា គាត់ត្រូវបានប្រហារជិវិតដោយកាត់ក្បាល ប៉ុន្តែរបាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា គាត់ និង ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ត្រូវបានប្រហារជិវិតដោយក្រុមបាញ់កាំភ្លើង។
លោក ពាន ឃាន អាយុ៦២ឆ្នាំ ជាអតីតអ្នកនាំសារ និងកងការពាររបស់កុយ ធួន ប្រធានភូមិភាគ៣០៤ និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មខ្មែរក្រហម។ លោក ឃាន បាននិយាយក្នុងការផ្តល់សក្ខីកម្មក្នុងការកាត់ទោសសំណុំរឿង ០០២ នៅរសៀលនេះថា ខ្មែរក្រហមបានជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ ដើម្បីងាយស្រួលកម្ចាត់សត្រូវ។
កុយ ធួន អតីតមេភូមិភាគឧត្តររបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ គ្រប់គ្រង ៣ ខេត្តគឺ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
កុយធួន ហៅ មិត្តធុច និង សេាភឹម ហៅ សេាយ៉ាន់ គឺជាមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែពីនាក់នេះមិនត្រូវគ្នានេាះគឺច្រណែកគ្នាមេីលមុខគ្នាមិនចំឡេីយព្រេាះតែតំណែងតួនាទី កាលពីមុន១៧មេសា១៩៧៥ កុយធួនជាគណ:លេខាភូមិភាគឩត្តរ កាន់មុខនាទីច្រេីនជាងសេាភឹម ទេីបសេាភឹមខឹងនិងអន់ចិត្តជាខ្លាំងទេីបជាហេតុមេីលមុខគ្នាមិនចំ លុះដល់រដ្ឋាភិបាលថ្មីបង្កេីតឡេីតឡេីង(កម្ពុជាប្រជាធិតេយ្យ)សេាភឹមជាគណ:លេខាភូមិភាគបូព៌ា និង ជាអនុប្រធានរដ្ឋ ទេីបកុយធួនមានការមិនពេញចិត្តវិញនិងចាក់រុកនិយាយដេីមគ្នាមិនចេះចប់មិនចេះហេីយ ដេាយពេលនេាះ កុយធួន ឈប់ធ្វេីជាគណ:លេខាភូមិភាគឩត្តរទៀតហេីយ ដេាយរដ្ឋាភិបាលថ្មីនេះ កុយធួនធ្វេីជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ និយាយពីកុយធួននៅពេលខ្លួនមានអំណាចហេីយក៏បានចាប់ស្រីរំលេាភបំពានរហូតដល់មានកូនរួចគម្រាមឲ្យស្រីៗទាំងនេាះបិទមាត់ឲ្យជិត រីឯមេកងរបស់កុយធួនក៏លាក់រឿងទាំងនេះដេាយកុយធួនផ្គាប់ចិត្តដូចជាឲ្យធ្វេីនេះឲ្យនេាះជាដេីម រហូតដល់ឆ្នាំ១៩៧៦ទេីបបែកធ្លាយរឿងកុយធួន ដឹងដល់អង្គការលេីក៏ចាប់យកមកគុកទួលស្លែងហេីយបានស្រាវជា្រវឃេីញថាកុយធួនខុសសិ៍លធម៌អង្គការ និងអង្កការដឹងថាកុយធួនរៀបល្បិចធ្វេីរដ្ឋប្រហាទៀតផង ។ រីឯសេាភឹមវិញកាន់នៅភូមិភាគបូព៌ានិងត្រូវជាដន្លងរបស់ រស់ញឹមគណ:លេខាភូមិភាគពាយ័ព្យបានលួចដឹកអង្កកាត់តាមភូមិភាគបូព៌ារបស់សេាភឹមបានដេាយងាយ ។ ឃេីញទេ?របបថ្មីនេះទេីបតែបង្កេីតក៏មានអំពេីពុករលួយ ច្រណែកគ្នាយ៉ាងនេះទៅហេីយ នេះមិនទាន់គិតពីចារកម្មយួនផង ចឹងហេីយបានជារាស្រ្តស្លាប់៣លានដេាយសារអ្វីបងប្អូនឈប់ឆ្ងល់ទៀត ហេីយកុំចេះតែចេាទដាក់តែប៉ុលពតនេាះ ព្រេាះអ្នកមានអំណាចមិនមែនតែប៉ុលពតម្នាក់ទេ ពិតណាស់ប៉ុលពតមិនបានចេញបញ្ជាឲ្យសម្លាប់រាស្រ្តឡេីយ គាត់សម្លាប់តែកាម្មាភិបាលជាន់ខ្ពស់នេាះទេ ៕
សាក្សី ឌុច បានឲ្យដឹងថា កុយ ធួន ត្រូវបានចាប់ខ្លួន តែលោកមិនបានដឹងពីមូលហេតុ ដែលមជ្ឈិមបក្សចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរបបខ្មែក្រហមរូបនេះទេ។ ឌុច បានបញ្ជាក់ប្រាប់មេធាវីការពារក្តីឲ្យជនជាប់ចោទ នួន ជាថា“ឈប់សួរលោកពីមូលហេតុនៃការចាប់ខ្លួនកុយ ធួន ព្រោះ ស-២១ ដឹងតែមួយផ្នែកតែប៉ុណ្ណោះ” ឌុច បន្ថែមថា លោកក៏មិនដឹងពីមូលហេតុ ដែល កុយ ធួន ត្រូវយកទៅសម្លាប់ចោលផងដែរ។
លោកកុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របបកម្ពុជាប្រជាធិប តេយ្យ ត្រូវបានចាប់បញ្ជូនមក គុកទួលស្លែង នៅដើមឆ្នំា១៩៧៦ ហើយសម្លាប់ចោលនៅទីនោះ លោកក៍ជាអ្នកដឹកនំា ភូមិភាគឧត្តរ
ឬ ភូមិភាគ៣០៣ តំាងពីឆ្នំា១៩៧០រហូតដល់ថ្ងៃចាប់ខ្លួន។
អតីតឆ្មាំគុកទួលស្លែងរៀបរាប់អំពីរបៀបចាប់ខ្លួន គ្រប់គ្រងនិងសម្លាប់អ្នកទោសសំខាន់ៗ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៥ ឧសភា បានបញ្ចប់សវនាការស្ដាប់សក្ខីកម្មរបស់សាក្សី ហ៊ីម ហ៊ុយ ដែលជាអតីតមេក្រុមចាប់ចង និងដឹកជញ្ជូនអ្នកទោសចូល និងចេញពីមន្ទីរសន្តិសុខ «ស-២១» ឬគុកទួលស្លែង ទៅសម្លាប់នៅជើងឯក។
មុននឹងបញ្ចប់សក្ខីកម្មរបស់ខ្លួន សាក្សី ហ៊ីម ហ៊ុយ ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម អំពីរបៀបចាប់ខ្លួន គ្រប់គ្រង និងការសម្លាប់អ្នកទោសសំខាន់ៗនៅគុកទួលស្លែង។
លោករំឭកអំពីការចូលរួមរបស់លោក នៅក្នុងការចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ភូមិភាគឧត្ដរមួយរូប ឈ្មោះ កុយ ធួន ដែលត្រូវបានអង្គការចោទថាក្បត់ប្រុងធ្វើរដ្ឋប្រហារ៖ «ក្រុមអ្នកចាប់ខ្លួនហ្នឹង គឺក្រុមខ្ញុំ ១០នាក់។ ខ្ញុំគឺប្រធានក្រុមកន្លែងចាប់អ្នកទោស កន្លែងទទួលអ្នកទោស គឺខ្ញុំប្រធានក្រុម។ កុយ ធួន គឺចាប់នៅផ្ទះតា ឌុច។ ខ្ញុំក៏បានទៅដែរជាមួយតា ហ៊ ហើយកម្លាំងមាឌធំពីក្នុងមកហ្នឹង គឺគ្នាប្រហែលជា ៦ ទៅ ៧នាក់ទៅចាប់ហ្នឹង»។
លោក ហ៊ីម ហ៊ុយ ឲ្យដឹងថា លោកជាអ្នកនៅចាំទទួលឡានដឹកអ្នកទោសពីខាងក្រៅ ហើយបញ្ជូនបន្តទៅដល់ទ្វារគុកទួលស្លែង។ លោកថា អ្នកទោសដែលមានឋានៈខ្ពស់ និងសំខាន់ៗ ដូចជាលោក កុយ ធួន ត្រូវគេឃុំឃាំងនៅអគារ "ក" នៃគុកទួលស្លែង ហើយក្រោយមក ត្រូវកងសន្តិសុខយកទៅសម្លាប់នៅខាងក្រោយគុកនោះ៖ «តា ហ៊ ថា គេអត់ឲ្យយកទៅទេអ្នកសំខាន់ៗ គឺគេសម្លាប់នៅក្រោយគុកហ្នឹងហើយ អត់ឲ្យទៅជើងឯកជើងអីទេ ព្រោះអង្គការមិនទុកចិត្តអ្នកទៅ។ មួយទៀត ច្បាប់គេអត់ឲ្យទៅឆ្ងាយទេ។ ពួកហ្នឹងគឺទុកនៅខាងក្រោយគុកហ្នឹងហើយ»។
លោកបន្តថា កងសម្លាប់អ្នកទោសនៅគុកទួលស្លែង ចុងក្រោយបំផុតក៏ត្រូវគេចាប់សម្លាប់នៅក្បែរៗទីនោះដែរ ក្រោយពេលដែលមានអ្នកទោសឆ្លើយដាក់ថា ជាប់ខ្សែក្បត់នឹងអង្គការ ហើយការបែងចែកបក្ខពួករវាងប្រធានគុក ឈ្មោះ ឌុច និងអនុប្រធានឈ្មោះ ហ៊។ លោកថា ស្ថានការណ៍មិនទុកចិត្តគ្នា កាន់តែតឹងតែងនៅចុងឆ្នាំ១៩៧៧ ហើយនៅឆ្នាំ១៩៧៨ ការចាប់អ្នកធ្វើការនៅក្នុងនោះ កាន់តែច្រើនឡើង៖ «ក្រោយមកទៀតមក បានគេដាក់ច្បាប់មួយអត់ឲ្យនរណាទុកចិត្តនរណា ឬនិយាយគ្នាទំនាក់ទំនងគ្នាឯណាទេ គឺម្នាក់ត្រូវតាមដានម្នាក់។ អ៊ីចឹងគឺអត់មានទំនាក់ទំនង ព្រោះពេលនោះ ជាពេលគេចាប់ខ្លួនអ្នកនៅកន្លែងហ្នុង ក្នុងពេលដែលគេចាប់ពួកអ្នកធ្វើការក្នុងហ្នឹង។ គេលែងឲ្យទំនាក់ទំនងលេងសើចអីទៀតហើយ។ គេឲ្យម្នាក់តាមដានម្នាក់។ យុទ្ធជនតាមដានកម្មាភិបាល កម្មាភិបាលតាមដានយុទ្ធជន ហើយមានសិទ្ធិរាយការណ៍ដូចគ្នា។ អ៊ីចឹងម្នាក់ៗដើរធ្វើទីងមោងដូចគ្នា អត់ហ៊ានទំនាក់ទំនងជាមួយអ្នកណាទេ ស៊ីបាយហើយទៅសម្រាក ស៊ីបាយហើយទៅធ្វើការ»។
លោកឲ្យដឹងថា នៅឆ្នាំ១៩៧៨ នោះ លោកត្រូវ ឌុច ដកឲ្យទៅធ្វើស្រែនៅខាងត្បូងជើងឯក បន្ទាប់ពីអ្នកទោសឈ្មោះ ណុក នួន ឆ្លើយដាក់លោកថា ប្រុងបះបោរនៅគុកទួលស្លែង។
បន្ទាប់ពីបានបញ្ចប់សវនាការស្ដាប់សាក្សី ហ៊ីម ហ៊ុយ នៅថ្ងៃទី៥ ឧសភា ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសផ្អាកសវនាការរយៈពេល ២សប្ដាហ៍។ អង្គជំនុំជម្រះសាលាដំបូង នឹងចាប់ផ្ដើមធ្វើសវនាការឡើងវិញនៅថ្ងៃច័ន្ទ ទី២៣ ឧសភា ដែលនឹងស្ដាប់សាក្សីថ្មីមួយរូបទៀតមានលេខកូដថា 2TCW-816 ទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ «ស-២១» ឬគុកទួលស្លែងដដែល។ រហូតមកដល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូង បានស្ដាប់សក្ខីកម្មចំនួនប្រាំពីរហើយ ក្នុងរឿងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទួលស្លែង។ ក្នុងចំណោមសក្ខីកម្មទាំងប្រាំពីរ គឺមានអតីតអ្នកទោសមួយរូប និងអតីតអ្នកធ្វើការនៅគុកនេះចំនួនប្រាំមួយរូប៕
- អំពីផែនការរៀបចំបក្សថ្មី ដើម្បីធ្វើស្នូល សម្រាប់ដឹកនាំចលនាគ្រប់គ្រងកសាង ពង្រីកនិងពង្រឹងកម្លាំងរបស់យើងខ្ញុំ ហើយនងឹបំផុសចលនាប្រឆាំងនឹងបក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។
- នៅក្នុងខែ១០ ១៩៧៥ សមមិត្តយ៉ា បានស្នើអញ្ជើញខ្ញុំ សមមិត្តឌឿន ជ័យ សួន តូចភឿន ដើម្បីបង្កើតគណកម្មការមួយ រៀបចំគម្រោងបង្កើតបក្សថ្មីមួយទៀត ធ្វើជាស្នូលដឹកនាំចលនា កសាងពង្រីក និងពង្រឹងកម្លាំងរបស់យើងឲ្យបានល្អ ពង្រីកឥទ្ធិពលមហាជន និងដើម្បីធ្វើការតស៊ូទប់ទល់នឹងកម្លាំងរបស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្នជាបន្តបន្ទាប់។
- សមមិត្តយ៉ា ធ្វើជាប្រធានគណកម្មការនេះ កន្លែងប្រជុំ គឺនៅផ្ទះសមមិត្ត តូចភឿន ។ សមមិត្ត យ៉ា បានលើកឡើងថា ដើម្បីបម្រើចលនាឲ្យទាន់ពេលវេលាយើងចាំបាច់ត្រូវរៀបចំបង្កើតបក្សថ្មីមួយទៀតធ្វើជាមូលដ្ឋាន ជាត្រីវិស័យដឹកនាំចលនាយើងគ្រប់ផ្នែក និងដើម្បីធ្វើជាកម្លាំងទប់ ទល់នឹងឥទ្ធិពលរបស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។
- ដំបូង សមមិត្តយ៉ាស្នើឈ្មោះបក្សថ្មីនេះ តើដាក់ឈ្មោះយ៉ាងណា? ឬមួយនៅជាបក្សកុម្មុយនីស្ត កម្ពុជាដដែល? ឬមួយក៏ដាក់ឈ្មោះហៅថា បក្សសង្គមកម្ពុជាថ្មីក៏បាន។ ឈ្មោះនេះ គាត់ថាឲ្យរៀបរយឲ្យស្រួលដើម្បីប្រមូលកម្លាំងទូទាំងប្រទេស និងក្រៅប្រទេស ពេលណាយើងចេញចំហរ។
- បក្សស្នើឲ្យនៅជាសម្ងាត់សិន។ ពេលណាសភាពការណ៍ប្រែប្រួល ឃើញថា យើងចាំបាច់ចេញបក្សហើយនោះ យើងក៏ប្រកាសចេញ។
- មាគ៌ានយោបាយរបស់បក្ស គឺ ត្រូវខ្លឹមសារ កសាងសង្គមនិយមដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់ សតិអារម្មណ៍របស់មហាជនតែន័យត្រូវឲ្យខុសគ្នា។ សង្គមនិយមយើងត្រូវដំណើរការកសាងតាមជំហានៗមិនផ្អែកលើទីតាំងសមូហភាពរឹងមាំ ដូចពេលសព្វថ្ងៃនេះទេ។
- .យើងទុកឲ្យមានកម្មសិទ្ធិទូលាយគ្រាន់បើ ចាយប្រាក់ឡើងវិញ ទាល់តែអនុវត្តន៍បែបនេះ ទើបជីវភាពមហាជន បានធូរស្រាលបណ្តើរៗ។
- អំពីមាគ៌ា ប្រមូលកម្លាំង សមមិត្តយ៉ាឧទ្ទេសនាមថា ក្រៅវណ្ណៈកម្មករ កសិករ យើងឲ្យយកចិត្តទុកដាក់ ប្រមូលស្រទាប់ដទៃទៀត ពិសេសគឺអនុជន និងបញ្ញាជន។ ពួកនេះ គេបានរួមក្នុង បថិវត្តន៍សកម្មដែរ។ ដូច្នេះ កុំអាលបោះបង់ចោល។
- នយោបាយបរទេស យើងត្រូវតែទាក់ទងជាមួយគ្រប់ប្រទេសទំាងអស់ ទំាងប្រទេសសង្គមនិយម ទំាងខាងលោកសេរី និងប្រទេសមិនចូលបក្សសម្ព័ន្ធ។ ជារូបភាពនយោបាយរបស់យើង គឺត្រូវប្រកាន់យកនយោបាយឯករាជ្យ សន្តិភាពអព្យាក្រិត្យ ហើយដាច់ខាតត្រូវបិទបាំងនយោបាយស្និទ្ធស្នាលនឹងលោកខាងលិចរបស់យើងកុំឲ្យគេស្គាល់ នាំខូចឥទ្ធិពល។
- ជំនួយបរទេស យើងត្រូវមាននយោបាយ ទាក់ទងនឹងបរទេសទំាងអស់ មិនថាលោកខាងលិច ឬលោកខាងកើត និងប្រទេសមិនចូលបក្សសម្ព័ន្ធណាទេ ឲ្យតែគេគំាទ្រយើង។ គេជួយឧបត្ថម្ភយើង ជំនួយខាងណា ក៏យើងទទួល រួមទាំងចក្រពត្តិអាមេរិកផង។
- គម្រោងឈ្មោះសមមិត្ត សម្រាប់ដឹកនាំបក្សថ្មី សមមិត្តយ៉ា បានស្នើឈ្មោះដើម្បីអង្គប្រជុំពិនិត្យ។ សមមិត្តយ៉ា ខ្ញុំ សមមិត្តឌឿន ជ័យ សួន សមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង សមមិត្តឈូក សមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្តតូច ភឿន សមមិត្តហ៊ូ នឹម សមមិត្តអឿន សមមិត្តសី សមមិត្តយី សមមិត្តញ៉ែម សមមិត្តហ៊ាន សមមមិត្តចក្រី សមមិត្តសួង។ គាត់និយាយថា សមាសភាពសុទ្ធតែល្អ ហើយមានឥទ្ធិពលក្នុងស្រទាប់មហាជន លក្ខណៈសកម្ម និងប្រយុទ្ធ។ សមមិត្តយ៉ា សង្កត់ធ្ងន់ថា ទាល់តែយើងមានមាគ៌ានយោបាយ ជាត្រីវិស័យ បម្រើនយោបាយយើងនេះ ទើបការងាររបស់យើងមានការរីកចម្រើនឆាប់រហ័ស។ ឯ សមាសភាពមកពីខាងជើង យើងកុំឲ្យចូលគណៈដឹកនាំថ្មីនេះ ព្រោះពួកនោះ ឥទ្ធិពលនយោ បាយមិនល្អទេ។ ក្រោយមក មានការផ្លាស់ប្តូរយោបល់គ្នា។
- .អំពីឈ្មោះបក្ស សមមិត្តជ័យ សូនលើកឡើងថា យើងត្រូវប្រើរូបភាព ជាបក្សបដិវត្តន៍ទំាងអស់ ដើម្បីចៀស វាងការបែកមុខមាត់។ តាមមតិគាត់ថា បើដាក់ឈ្មោះ ជាបក្សកុម្មុយនីស្តកម្ពុជាដែរនោះ ក្រែង គេច្រឡំថា ដូចគ្នា ហើយបែបហួសកម្រិតបន្តិចផង។ ដូច្នេះ ស្នើដាក់ត្រឹម បក្សសង្គមនិយម កម្ពុជាថ្មី។
- ក្រោយពីផ្លាស់ប្តូរយោបល់គ្នាចុះឡើង ទំាងអស់គ្នាក៏យល់ព្រម។ អំពីមាគ៌ានយោបាយរបស់បក្ស
- សមមិត្តតូចភឿន មានមតិថា ឥឡូវនេះ កម្រិតប្រជាជនយើង គឺគេយល់ជ្រួតជ្រាប អំពីសង្គមនិយម និង បានកសាងសង្គមនិយមហើយ ដូច្នេះខ្លឹមសារ នៃមាគ៌ារបស់យើង គឺត្រូវផ្អែកលើ សង្គមនិយម។ តែសង្គមនិយមរបស់យើង គឺដំណើរការតាមជំហានៗ ពីតិចទៅច្រើន ពីទាប ទៅខ្ពស់ មិនមួយត្រឹមទំាងអស់ទេ ហើយយើងទុកឲ្យកម្មសិទ្ធិឯកជន។ សមមិត្តតូច ភឿន មាន មតិទៀតថា បើរៀបចំឲ្យមានផ្សារតាមសហករណ៍មានលុយកាក់ចាយ ដូច្នេះជាការល្អណាស់ កុំឲ្យវាស្ងួតពេក។ ឯការបោះទីតាំងសមូហភាព ក៏យើងធ្វើតាមកម្រិតដែរ។
- អំពីមាគ៌ាប្រមូលកម្លាំង សមមិត្តឌឿន មានមតិ ថា សព្វថ្ងៃ យើងមានកំហុសអនុធន បញ្ញាជនច្រើន។ ពួកនេះ ក៏គេ បានរៀនសូត្រចេះដឹងច្រើនដែរ។ យើងគួរតែយកកម្លាំងគេមកប្រើប្រាស់ឲ្យបាន ជាអតិបរមា កុំឲ្យចង្អៀតចង្អល់។ យើងត្រូវ លើកទឹកចិត្តពួកគេ បើយើងបងប្អូនកម្មករកសិករយើងមកកសាងនោះ វាក៏ទាមទារពេលវេលាយូរដែរ។
- .អំពីនយោបាយបរទេសសមមិត្តធុច(ឃួន)មានមតិៈ យល់ស្របថាឲ្យទំនាក់ទំនងបរទេសទំាងអស់ ដើម្បីប្រមូលកម្លាំងប្រទេសឲ្យបាន ជាអតិបរមា តែយើងត្រូវប្រយ័ត្នចំពោះរូបភាព។ យើងត្រូវធ្វើតាមរូបភាព នយោបាយឯករាជ្យ សន្តិភាព អព្យាក្រិត ដើម្បីធ្វើការទាក់ទង តែឲ្យប្រុងប្រយ័ត្ន បើគេឃើញ យើងទាក់ទងធ្ងន់ទៅខាងលោកសេរីនោះ ឥទ្ធិពលនយោបាយរបស់យើង នឹងថមថយចុះ ទំាងក្នុងប្រទេស និងលើសាកលលោក។
- ចំពោះជំនួយបរទេស សមមិត្តតូចភឿន មានមតិថា សព្វថ្ងៃបរទេសទំាងអស់គេចង់តែផ្តល់ជំនួយឲ្យយើងទេ យើងត្រូវដណ្តើមយកឲ្យបាន ជាអតិបរមា។ ក្រោយពីពិភាក្សាគ្នា ទំាងអស់គ្នាក៏យល់ស្រប។
- បញ្ហាទំាងអស់ខាងលើនេះ គឺជាគោលនយោបាយសំខាន់ៗ ដែលត្រូវកំណត់ក្នុងមាគ៌ានយោបាយ និងគោលនយោបាយរបស់បក្សថ្មីនេះ។
- អំពីសមាសភាពគណៈកម្មាធិការដឹកនាំ សមមិត្តយ៉ា បានស្នើលើកឈ្មោះសមមិត្តមួយចំនួនដើម្បីអង្គប្រជុំពិនិត្យ និងពិចារណា។ក្រោយពីផ្លាស់ប្តូរមតិគ្នាយ៉ាងល្អិតល្អន់មក អង្គប្រជុំបានលើកឈ្មោះ សមមិត្តខាងក្រោមនេះ សម្រាប់មហាសន្និបាតពិនិត្យ ពិចារណា និងអនុម័តនៅពេលខាងមុខ។
១.សមមិត្យយ៉ា ប្រធាន២.សមមិត្តធុច (កុយធួន ឬ ឃួន?) អនុប្រធានទី១៣.សមមិត្តឌឿន អនុប្រធានទី២៤.សមមិត្តជ័យសួន សមាជិកអចិន្រ្តៃយ៍៥.សមមិត្តវី សមាជិកអចិន្រ្តៃយ៍៦.សមមិត្តឡៅ សមាជិកអចិន្រ្តៃយ៍៧.សមមិត្តឡាំង សមាជិកអចិន្រ្តៃយ៍៨.សមមិត្តឈូក សមាជិក៩.សមមិត្តចក្រី សមាជិក១០.សមមិត្តស្រេងសមាជិក១១.សមមិត្តសុទ្ធសមាជិក១២.សមមិត្តតូច ភឿន សមាជិក១៣.សមមិត្តហ៊ូ នឹម សមាជិក១៤.សមមិត្តអឿន សមាជិក១៥.សមមិត្តសី សមាជិក១៦.សមមិត្តយី សមាជិក១៧.សមមិត្តញ៉ែម សមាជិក១៨.សមមិត្តហ៊ាន សមាជិក១៩.សមមិត្តសួង សមាជិក
ឯឈ្មោះដទៃទៀត អាចលើកជូនអង្គប្រជុំពិនិត្យនៅថ្ងៃក្រោយ។
ចុងក្រោយសមមិត្តយ៉ា ក៏មានមតិបន្ថែមៈ ដើម្បីឲ្យបក្សថ្មី របស់យើងនេះ មានលក្ខណៈខ្លាំងក្លា យើងត្រូវរៀបចំពង្រឹង
- ១.សមាសភាពដឹកនាំរឹងប៉ឹង
- ២.ជំរុញការងារកសាងកម្លាំងគ្រប់ផ្នែក ពិសេសមហាជន និងកងទ័ព។ អញ្ចឹងហើយ គាត់ស្នើឲ្យសមមិត្តមួយរូបៗ យកចិត្តទុកដាក់ អប់រំពង្រឹងកម្លាំងខាងក្រោមៗទៀត ឲ្យចាប់អារម្មណ៍បញ្ហា ដូចពោលខាងលើនេះ ឲ្យមែនទែន។
គាត់បន្ថែមៈ
- សព្វថ្ងៃ យើងត្រូវពឹងផ្អែកលើកម្លាំងរបស់យើង ដែលមានមកហើយ អប់រំកសាងកម្លាំងនេះ ហើយឈរលើមូលដ្ឋាននេះ យើងពង្រីកតទៅមុខទៀត ហើយគាត់មានមតិថាៈ
- ឥឡូវនេះ យើងត្រូវរៀបចំគម្រោង មាគ៌ានយោបាយថ្មីរបស់យើង ហើយនិងលក្ខខន្តិកៈ បក្សរបស់យើង។ ខ្ញុំស្នើខាងគម្រោងមាគ៌ា ឲ្យខ្ញុំយកទៅរៀបចំចុះ។ ឯលក្ខខន្តិកៈ ស្នើសសមិត្ត ធុច និងសមមិត្តឌឿន។
- យើងត្រូវរៀបចំ មហាស្និបាតលើកទី១របស់យើង ដើម្បីចាត់តាំងគណៈកម្មាធិការ ដឹកនាំបក្សយើង និងអនុម័ត លើគម្រោងមាគ៌ានយោបាយ និងលក្ខខន្តិកៈរបស់បក្ស។
- គាត់ស្នើបន្ថែមៈ យើងត្រៀមប្រជុំខែមួយ១៩៧៦ ឬយ៉ាងយូរបំផុត ខែ២ ១៩៧៦ ព្រោះខែ១ ៧៦ ខ្ញុំ សមមិត្តធុច សមមិត្តឌឿន មានការរវល់។
- ទំាងអស់គ្នាក៏យល់ព្រម ហើយស្នើថា គួរជំរុញបន្ទាន់ក្នុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៦ ។
- សមមិត្តយ៉ា មានមតិៈ បើកាលណាយើងមានបក្សដឹកនាំមួយ ដែលមានមាគ៌ានយោបាយសមស្របហើយ មានលក្ខខន្តិកៈត្រឹមត្រូវ ជាបង្គួរឲ្យនោះ សន្ទុះ នៃចលនារបស់យើង នឹងរីកចម្រើនឆាប់រហ័សទៅមុខជាប្រាកដ។ ទាល់តែយើងផ្អែកលើកម្លាំងរបស់យើង នោះទើប យើងរក្សាឥទ្ធិពល នយោបាយរបស់យើងបាន។
លុះផុតរបៀបវារៈហើយ សម័យប្រជុំក៏បិទ។
ថ្ងៃទី០៣ ០៤ ៧៧
ដោយគោរព
ឃួន
- សូមគោរព អង្គការជាទីស្នេហា ដ៏ឧត្តម យើងខ្ញុំសូមរាយការណ៍ជូនអង្គការជាទីគោរព ដោយស្មោះត្រង់បំផុត អំពីបញ្ហាដែលអង្គការលើកឡើងចំពោះយើងខ្ញុំ។
- .អំពីខ្ញុំ ចង់ទៅភូមិភាគឥសាន បញ្ហានេះ ជាផែនការរួម ដែលសម្រេចដោយសមមិត្តឌឿន សមមិត្តយ៉ា និងខ្លួនខ្ញុំ តែ ពិសេស គឺសមមិត្តយ៉ា ដែលជាអ្នកទទួលខុសត្រូវរួម។
- នៅចុងខែ២ ឆ្នាំ៧៥ ក្នុងសម័យប្រជុំយ៉ាងខ្លីមួយ រវាងយើងខ្ញុំទំាងបី សមមិត្តយ៉ា បានលើកបញ្ហាអំពីការគ្រប់គ្រងភូមិភាគឥសាន។ គាត់លើកបញ្ហាថា សព្វថ្ងៃយើងមានកម្មាភិបាល ទទួលខុសត្រូវភូមិភាគឥសានហើយ គឺសមមិត្ត វី ជាលេខាខេត្តរតនគីរី សមមិត្តឡៅ ជាអនុ លេខាខេត្ត សមមិត្តឡាំង ជាលេខាខេត្តមណ្ឌលគីរី ហើយនិងកម្មាភិបាលសំខាន់ៗមួយចំនួន ទៀត។ សមមិត្តយ៉ា មានមតិថា នេះជាកម្មាភិបាលសំខាន់របស់យើងហើយ ដែលគាត់បានយកចិត្តទុកដាក់អប់រំកសាង និងគ្រប់គ្រងជាបន្តបន្ទាប់។ គាត់បន្ថែមថា តែចំណុចខ្សោយរបស់កម្មាភិបាលទំាងអស់នេះ គឺមិនចេះប្រមូលកម្លាំង មិនចេះសាមគ្កីទំាងខាងផ្ទៃក្នុង ទំាង ខាងមហាជន។ សមមិត្តទំាងនេះ ធ្វើការពាសវាលពាសកាលបាក់បែកកម្លាំងអស់។
- គាត់លើកឡើងៈ សមមិត្តវី និងសមមិត្តឡៅ និងកម្មាភិបាលមួយចំនួនទៀត បានធ្វើការចោទប្រកាន់ដល់កម្មាភិបាលខាងក្រោមមួយចំនួន ដល់ប្រជាជនមួយចំនួនថា សុទ្ធតែពួក ក្បត់ ហើយក៏មានផែនការចាប់ ខ្លះចាប់បានក៏សម្លាប់ចោល ខ្លះទៀតក៏នាំគ្នារត់ ជាមួយនឹង បងប្អូនឯទៀត ចូលទៅដែនដីវៀតណាម ដែនដីលាវ អស់រាប់សិប រាប់រយគ្រួសារ។ ឯសមមិត្ត ឡាំងវិញ ក៏ធ្វើការក្តៅមើលតែភ្លើង ពាសវាលពាសកាលដែរ រកតែគេឯងធ្វើការជាមួយមិនបាន។ គាត់បានបញ្ជាក់ថា ក្រៅពីនេះ ការងារកសាងកម្លាំង ដែលគាត់បានប្រឹងប្រែងធ្វើមកជា យូរហើយ ក៏នៅជាទ្រឹងវិញ មិនចម្រើនសោះ។ គាត់បានបញ្ជាក់ៈ ឥឡូវនេះ សមមិត្តឌឿន បានរាយការណ៍ឲ្យខ្ញុំដឹងកាលពីព្រឹកមិញថា អង្គការមិនសប្បាយចិត្តចំពោះសកម្មភាពសមមិត្តវី និងសមមិត្តឡៅទេ ហើយចង់រកកម្មាភិបាលទៅធ្វើការគ្រប់គ្រងភូមិភាគឥសាន។ គាត់ ថាគាត់ចង់សុំត្រឡប់ទៅវិញដែរ តែបើសុំ ក្រែងអង្គការសង្ស័យថា តើមូលហេតុអ្វី ក៏ចង់ទៅឯណោះវិញ? ព្រោះធ្លាប់នៅធ្វើការយូរហើយ។ អញ្ចឹងហើយ បានជាគាត់គិតចុះគិតឡើងថា បើសមមិត្តធុចឯងទៅវិញ ក៏ស្រួលដែរ។ សមមិត្តធុចឯងក៏ធ្លាប់ស្គាល់ភូមិភាគឥសាន សមមិត្ត វី សមមិត្តឡៅ ក៏ធ្លាប់មានមនោសញ្ចេតនា ស្រលាញ់រាប់អានទុកចិត្តសមមិត្តធុចឯង។ ឯ សមមិត្តឡំាង និងសមមិត្តឯទៀត ខាងមណ្ឌលគីរី ក៏សមមិត្តធុចឯង ធ្លាប់គ្រប់គ្រងដែរ គេស្រលាញ់សមមិត្តធុចឯងណាស់ដែរ។ ដូច្នេះសមមិត្តធុចឯង អាចធ្វើជាស្នូលសាមគ្គីបានទំាងអស់ ហើយសមមិត្តធុចឯង ក៏មានលក្ខណៈសម្បត្តិនេះស្រាប់ហើយ គ្មានអ្វីពិបាកទេ។ រួចហើយ សមមិត្តឌឿន ក៏មានមតិៈ សមមិត្ត ឌឿន មានមតិថា ទុកឲ្យសមមិត្តវី សមមិត្តឡៅ ធ្វើសកម្ម ភាពបែបនេះ តទៅទៀតមិនល្អទេ ព្រោះខ្ញុំដឹងថា អង្គការចាប់អារម្មណ៍ណាស់ ពីការដែល សមមិត្តទំាងពីរអនុវត្តមាគ៌ាខុស បំភ្លៃមាគ៌ានេះ ឲ្យច្បាស់ក្រឡែតពេក។ ពិសេសទៅទៀត អង្គការក៏មិនសូវសប្បាយរីករាយនឹងសមមិត្តទំាងពីរ ដែលអនុវត្តន៍មាគ៌ាបង្កបង្កើនផល ជាពិសេស ជំរុញការងារធ្វើស្រែនៅខាងរតនគីរី ស្ទឹងត្រែងនេះ មិនមានសន្ទុះ មិនមានល្បឿន សោះឡើយ។ ប៉ុន្តែ ពិសេសបញ្ហាទី១ ដែលអង្គការមិនសប្បាយចិត្ត ព្រោះតាំងពីដើមមក អង្គការយកចិត្តទុកដាក់ណាស់ រឿងសាមគ្គីជនជាតិនេះ។ គាត់បន្ថែមៈ រឿងនេះ បើមិនដោះស្រាយឲ្យរហ័សទេ មុខតែនឹងនំាឲ្យយើង ខូចខាតកម្លាំងហើយ ឬមួយអាចមានរឿងធំៗជាងនេះ ព្រោះជាបញ្ហាខុសនឹងមាគ៌ានយោបាយធំមួយរបស់បក្ស។ ឯកម្មាភិបាល គាត់យល់ស្រប ហើយ បើបងយ៉ា ស្នើសុំអង្គការត្រឡប់ទៅវិញ ដូចជាមិនសមហេតុផលដែរ ព្រោះធ្លាប់នៅឯ ណោះយូរហើយ។ ដូច្នេះ បើបងធុចទៅវិញ ក៏ជាការល្អ បងជិតស្និទ្ធនឹងអង្គការផង សុំផ្ទាល់ក៏ បានដែរ។ ឬមួយទុកឲ្យខ្ញុំស្នើ ជារបៀបប្រយោលចំពោះអង្គការថា បងចង់ស្នើសុំទៅជួយខាង រតនគីរី ក៏បាន។
- សមមិត្យយ៉ាសង្កត់ៈ យើងរួមផ្សំទំាងពីរទៅសមមិត្តធុចក៏សុំ ហើយសមមិត្តឌឿនក៏ស្នើជាប្រយោលចំពោះអង្គការទៅ។
- ខ្ញុំ ថា ចុះការងារនៅភ្នំពេញ និងនៅខាងឧត្តរ ខាងសៀមរាប ឧត្តរមានជ័យ?។ សមមិត្ត យ៉ា តបថា កុំទៅព្រួយ សមមិត្តឌឿនទទួលខុសត្រូវទំាងអស់ក៏បាន ឬមួយសមមិត្តឌឿន ទទួលខ្សែភ្នំពេញទំាងអស់ ហើយទុកឲ្យខ្ញុំទទួលខាងសមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្ត ហ៊ានក៏បាន។ គាត់បញ្ជាក់ថា មិនអី សឹមយើងដោះស្រាយខាងក្រោយ។ ខ្ញុំឆ្លើយតប ខ្ញុំយល់ ស្របនឹងមតិសមូហភាពហើយ ហើយជានិស្ស័យរបស់ខ្ញុំ ខ្ញុំចង់ទៅធ្វើការនៅឯជនបទជាង មិនសូវចង់នៅក្រុងទេ។ សមមិត្តយ៉ា និងសមមិត្តឌឿន សម្តែងការសប្បាយរីករាយ។ តមក
- ការប្រជុំក៏បិទ។ បន្ទាប់មក នៅវេលាយប់មួយ ខែ១ ៧៦ អង្គការខាងលើ ក៏បើកសម័យប្រជុំ អំពីបញ្ហារតនគីរីមែន។ ខ្ញុំ និងសមមិត្តឌឿន ក៏បានចូលរួមដែរ។ បងលេខ១ បានលើកឡើងអំពីបញ្ហាសមមិត្តវី សមមិត្តឡៅ ដែលអនុវត្តន៍មាគ៌ាខុស លើបញ្ហាសាមគ្គីជនជាតិ ហើយធ្វើ ការចោទប្រកាន់ដល់កម្មាភិបាលមួយចំនួននៅខាងក្រោម និងប្រជាជនភូមិ មួយចមនួនថា ក្បត់ ហើយសមមិត្តវី មួយផ្នែក សមមិត្តឡៅមួយផ្នែក រៀបចំកម្លាំង ដើម្បីចាប់កម្មាភិបាល និង ប្រជាជនទំាងនោះ។ កម្មាភិបាលមួយចំនួន ដែលល្អៗ ត្រូវចាប់បានហើយយកទៅសម្លាប់។ មួយចំនួនទៀត ក៏នាំគ្រួសារបងប្អូន រត់ចូលទៅក្នុងទឹកដីវៀតណាម និងលាវអស់ ហើយចលនានេះ កំពុងបន្តទៅទៀត។ អង្គការបានចង្អុលផែនទីថា រឿងនេះកើតឡើងនៅម្តុំព្រំប្រទល់ នៃប្រទេសទំាងបី កម្ពុជា វៀតណាម និងលាវ។ ពេលនោះអង្គការមិនសប្បាយរីករាយ ហើយថា ចង់ផ្លាស់ប្តូរសមមិត្តវី សមមិត្តឡៅឲ្យទៅនៅខាងកសិកម្មវិញ កម្មាភិបាលថ្មីទៅជំនួស។
- ពេលនោះ ខ្ញុំ ក៏មិនហ៊ានស្នើអង្គការទេ ខ្ញុំគ្រាន់តែនិយាយនៅចំពោះមុខបងៗខ្លះ នៅ ខាងក្រៅថា ខ្ញុំសុំធ្វើជាបេក្ខជនមួយ ទៅជួយការងារខាងភូមិភាគឥសាន ហើយខ្ញុំទុកឲ្យសមមិត្តឌឿន ស្នើអង្គការជាប្រយោលថែមទៀតចុះ។ សមមិត្តឌឿន ក៏រាយការណ៍ជូនអង្គការខាង លើមែន។
- II អំពីសារសំខាន់ នៃភូមិភាគឥសាន ក្នុងសម័យប្រជុំខែ១២ ៧៥ សមមិត្តយ៉ា បានបញ្ជាក់ដល់យើងខ្ញុំ និងសមមិត្តឌឿន អំពីតួនាទី និងសារសំខាន់ នៃភូមិភាគឥសានដូចតទៅ គាត់(បងយ៉ា) មានមតិៈ ភូមិភាគឧត្តរសព្វថ្ងៃមានខេត្តរតនគីរី មានស្ទឹងត្រែង ហើយបើតាមគាត់ដឹងថា អង្គការនឹងបញ្ចូលខេត្តមណ្ឌលគីរី ក្រចេះ បច្ចុប្បន្នថែមទៀត។
- ១.អំពីបញ្ហាកម្លាំងដឹកនាំ សមមិត្តយ៉ា បានបញ្ជាក់ៈ កម្លាំងដឹកនាំ និយាយរួម គឺជាកម្លាំងរបស់យើងទំាងអស់ ពិសេស សមមិត្តបីរូប គឺសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង ដែលជាសមាជិកត្រៀម នៃគណៈកម្មាធិ ការមជ្ឈឹមបក្ស គឺជាសាច់ឈាមរបស់យើងសុទ្ធសាធ។ កន្លងមក សមមិត្តទំាងបីរូបនេះ ឈ្លៀសវៃណាស់ ក្នុងការអនុវត្តន៍មាគ៌ារបស់ចលនាយើង អង្គការខាងលើក្តាប់មិនបានទេ ហើយដោយឡែកសមមិត្តវី ជាមិត្តភក្តិរបស់ខ្ញុំយូរហើយ សមមិត្តឡាំង ក៏ជាសាច់ឈាមខាងគ្រួសារ សមមិត្តឡៅ ក៏ជិតស្និទ្ធ។
- ក្រៅពីកម្លំងស្នូលសំខាន់ទំាងបីនេះ ក៏យើងមានកម្លាំងតាមខេត្ត និងតាមតំបន់នានាទៀត ដែលជាស្នូលសំខាន់របស់យើងដែរ។ ខាងរតនគីរី និងស្ទឹងត្រែងមាន សមមិត្តសារុន សមមិត្តខា ភួន សមមិត្តចាំ សមមិត្តជួន សមមិត្តអ៊ី សមមិត្តស្វាយ។ ឯសមមិត្តម៉ី ក៏សមមិត្តឡំាងអប់រំ ជាបន្តបន្ទាប់ដែរ តែមិនទាន់រឹងប៉ឹងមកខាងយើង។ ខាងក្រចេះ យើងមានស្នូលសំខាន់ដែរ គឺសមមិត្តយី សមមិត្តភួន សមមិត្តកង សមមិត្តប៊ុន។
- ២.កម្លាំងប្រជាជន និយាយរួមប្រជាជនភូមិភាគឥសានល្អណាស់ ជាអ្នកតស៊ូប្រយុទ្ធទ្រំាទ្រនឹងការលំបាកវេទនា បានទំាងអស់។ បើសមមិត្តទទួលខុសត្រូវរបស់គេទៅខាងណាហើយ គេងាកទៅខាង នោះដែរកុំព្រួយ។ តែការលំបាកឲ្យយើង គឺភូមិភាគឦសាន ប្រជាជនតិច ចំនួនមិនដល់មួយសែននាក់ផង។ ប៉ុន្តែអង្គការថា នឹងបញ្ជូនឲ្យយើងបណ្តើរៗ ហើយយើងនឹងពង្រីកកម្លំាងតាម នេះ។
- ៣.កម្លាំងកងទ័ព ខាងរតនគីរី សមមិត្តវី គាត់ក្តាប់បានកម្លាំងទ័ពគាត់ទំាងអស់ដែរ។ ឯខាងមណ្ឌលគីរី ក្រចេះ ក៏សមមិត្តឡំាង សមមិត្តយី ក្តាប់កងទ័ពក្នុងដៃដែរ។ ក្រៅពីនេះ យើងមានកម្លាំងទៅថ្មី ដូចជា សមមិត្តសយ សមមិត្តវុន ក្នុងកងពលសមមិត្តឈិនជាដើម ដែលយើងត្រូវតែជំរុញ អប់រំទៀត។ ឯកងទ័ពសមមិត្តរឿន ទៅពីភ្នំពេញ ខ្ញុំក៏បានណែនាំឲ្យសមមិត្តវី ឡៅ រៀបចំ ទាក់ទងជាបណ្តើរៗហើយ។
- លក្ខណៈភូមិសាស្រ្តៈ សមមិត្តយ៉ាបញ្ជាក់ប្រាប់ខ្ញុំ លក្ខណៈភូមិសាស្រ្តភូមិភាគឦសានល្អណាស់ ពិសេសឦសាន ដែលអង្គការនឹងរៀបចំក្រោយនេះ។ មានទឹកដីធំទូលាយ ស្ទើរមួយភាគបួន របស់ប្រទេសហើយ .មានភ្នំ វាលរាប ព្រៃ ជាប់គ្នារដឹក មានទន្លេ ព្រែគ ទឹកជប់ ទឹកជំា គ្រប់ទីកន្លែង។
- ដូច្នេះ លក្ខណៈភូមិសាស្រ្តនេះ ជាបង្អែកធំណាស់ឲ្យយើងធ្វើសង្រ្គាមប៉ុន្មានឆ្នាំក៏បាន ដែរ។ ១០ឆ្នាំ ២០ឆ្នាំ។
- សេដ្ឋកិច្ច សេដ្ឋកិច្ចភូមិភាគឦសាន ក៏សំបូរទឹកដីបង្កបង្កើនផលគ្រប់ទីកន្លែង ធ្វើស្រែក៏បាន ចម្ការ ក៏បាន ត្រីសាច់ក៏មិនខ្វះ សត្វក្នុងព្រៃក៏សំបូរ ចិញ្ចឹមមនុស្សរាប់សែននាក់រស់នៅបាន។
- ៤.ព្រំប្រទល់ជាប់នឹងលាវ និងវៀតណាម
- គាត់(បងយ៉ា)បញ្ជាក់ៈ នាទីសំខាន់មួយទៀត គឺភូមិភាគឦសានខាងជើងទល់នឹងប្រទេសលាវ ហើយខាងកើតទល់នឹងវៀតណាម រាប់រយគីឡូម៉ែត្រ។ ដូចសមមិត្តជ្រាបស្រាប់ វៀតណាមជាមិត្តស្លាប់រស់ជាមួយយើង គេសន្យាជួយយើងគ្រប់ពេលវេលាទំាងអស់។ ដូច្នេះ ជាបង្អែកឲ្យយើងរឹងមាំណាស់។ គ្មានកម្លាំងណាមកវាយយើងពីខាងលើ និងខាងក្រោយខ្នងបានទេ។ សមមិត្តយ៉ាបន្តៈ ដូច្នេះភូមិភាគឦសាន ជាភូមិភាគ ដែលមាននាទីសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីឲ្យយើងបន្តសកម្មភាពយូរអង្វែងទៅមុខ។ ពិតមែនហើយ សមមិត្តអញ្ជើញទៅនេះ នឹងមានការលំបាកដូចជា បញ្ហាលំបាកខាងសេដ្ឋកិច្ចជាដើម។ តែការ លំបាកនេះ ជាការលំបាកបណ្តោះអាសន្នទេ មួយរយៈពេលនឹងដោះស្រាយបានហើយ។
- សមមិត្តឌឿនលើកឡើងៈ ខ្ញុំយល់ស្របដូចបងយ៉ាដែរ ភូមិភាគឦសាននេះ យើងមានលក្ខណៈសម្បត្តិល្អយូរមកហើយ ដាច់ខាតកុំឲ្យខាតបង់ទៅវិញ។ ត្រូវខិតខំពង្រីកលក្ខណៈសម្បត្តិទំាងអស់ឲ្យកាន់តែល្អថែមទៀត ដើម្បីធានាអះអាងការតស៊ូរបស់យើង ទំាងពេលចំ ពោះមុខ ទំាងពេលយូរអង្វែង។
- អាស្រ័យហេតុនេះហើយ គោលបំណងទៅភូមិភាគឦសាន យើងខ្ញុំមើលឃើញឲ្យកម្លំាងរបស់យើងខ្ញុំ ទំាងកម្លាំងដឹកនាំ និងកម្លាំងប្រជាជន កម្លាំងកងទ័ព ឃើញនូវលទ្ធភាពដ៏ល្អខាងភូមិសាស្រ្ត ខាងសេដ្ឋកិច្ច ហើយនឹងបញ្ហាសំខាន់មួយទៀត គឺយកវៀតណាមធ្វើជាបង្អែក។ ដូច្នេះយើងខ្ញុំ មានជំនឿលើជ័យជម្នះ ក្នុងបុព្វហេតុតស៊ូរបស់យើងខ្ញុំ និងបក្សពួក។
- III តើខ្ញុំ មានទិសសកម្មភាពទៅមុខ នៅភូមិភាគឦសានយ៉ាងណា? តាមការសម្រេចជាសមូហភាព (មានសមមិត្តយ៉ា សមមិត្តឌឿន និងខ្ញុំ) ហើយពិសេស តាមការណែនាំ របស់សមមិត្តយ៉ា យើងខ្ញុំទៅភូមិភាគឦសាននេះ ត្រូវបន្តធ្វើសកម្មភាព ដែល សមមិត្តយ៉ា បានធ្វើកន្លងទៅហើយ ឲ្យគ្រប់ផ្នែកបានរឹងមាំឡើងវិញ។
- ១.គ្រប់គ្រងកម្មាភិបាល ត្រូវគ្រប់គ្រងកម្មាភិបាល ដែលជាស្នូល នៃចលនារបស់យើងខ្ញុំទំាងអស់ឲ្យបានមុតមាំ តាំងពីលើដល់ក្រោម ពិសេសយកចិត្តទុកដាក់ គ្រប់គ្រងសមមិត្តទំាងបីមាន វី ឡៅ និងឡំាង ដែលជស្នូលសំខាន់ឲ្យបានល្អ ហើយតាមរយៈស្នូលនេះ ក៏អប់រំគ្រប់គ្រងកម្មាភិបាលផ្សេងទៀត។
- សមមិត្តយ៉ា បានបញ្ជាក់ប្រាប់ខ្ញុំៈ សូមឲ្យមានការប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពប្រឆាំងណា ដែលមានលក្ខណៈលេចធ្លោ ដូចសមមិត្តវី សមមិត្តឡៅទៀត។ បញ្ហាគឺត្រូវខំបង្កប់ ស៊ីរូង សន្សឹមៗយូរអង្វែង។ តែបើលេចធ្លោដូច្នេះ វាពិបាកបិទបាំងណាស់។ គាត់ណែនាំខ្ញុំថា ឲ្យខ្ញុំ អប់រំសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង កុំឲ្យចិត្តក្តៅ កុំឲ្យឆេវឆាវ ត្រូវគិតគូរថ្លឹងថ្លែង ឃើញខាតចំណេញ គ្រប់កិច្ចការទំាងអស់។
- ២.គ្រប់គ្រងប្រជាជនៈ សមមិត្តយ៉ា បានណែនាំថា ឲ្យខ្ញុំយកចិត្តទុកដាក់ណែនាំប្រជាជនឲ្យបានល្អ។ ប្រជាជននៅខេត្តរតនគីរី និងភូមិភាគឦសានទំាងមូល គេមានលក្ខណៈសម្បត្តិល្អមកហើយ ដូច្នេះយកចិត្តទុកដាក់ខាងកសាងកម្លាំង សាមគ្គីរវាងជនជាតិភាគតិច នេះឲ្យបានល្អជាអតិបរមា កុំឲ្យដូចពេលកន្លងមក។ យើងធ្វើការចោទប្រកាន់ចំៗពេក ចំហរពេក ធ្វើឲ្យសកម្មភាពចាប់ចង រាតត្បាតគគ្រឹកគគ្រេងពេក នាំឲ្យប៉ះពាល់ដល់សាមគ្គីភាពជនជាតិនេះមិនល្អទេ។ បងប្អូនជនជាតិត្រូវការនយោបាយរាក់ទាក់ស្និទ្ធស្នាល ត្រូវការចិត្តទូលំទូលាយ។
- ៣.គ្រប់គ្រងកងទ័ពៈ សមមិត្តយ៉ា ណែនាំឲ្យយើងខ្ញុំខិតខំក្តាប់កងទ័ពឲ្យមែនទែន។ កង ទ័ពចាស់ របស់ខេត្តនីមួយៗ សមមិត្តវី សមមិត្តឡំាងគ្រប់គ្រងបានហើយ ហើយកងទ័ពនេះ គាត់បានគ្រប់គ្រងតាំងពីដើមមក ពិសេសកងទ័ពរបស់ខេត្តរតនគីរី។ គាត់ថាឲ្យខ្ញុំគិតគូរបន្ថែម អំពីការក្តាប់កងទ័ព ដែលយើងមានស្នូលតិចក្នុងនោះក៏ក្តាប់សមមិត្តឈិនឲ្យបានតែម្តង។ សមមិត្តក៏ធ្លាប់មានឥទ្ធិពលលើសមមិត្តឈិនមួយកម្រិតហើយ មិនជាការពិបាកទេ ហើយ សមមិត្តឈិន ក៏មិនសូវសប្បាយចិត្តជាមួយអង្គការដែរ ព្រោះឲ្យគាត់នៅកន្លែងពិបាក។ ព្រម ជាមួយគ្នានេះ កងទ័ពរបស់សមមិត្តរឿន ដែលអង្គការទើបចាប់បញ្ជូនទៅថ្មី ក៏សមមិត្តយ៉ា ណែនាំឲ្យខ្ញុំធ្វើការទាក់ទងជាបណ្តើរៗដែរ។ តែគាត់គាត់ណែនាំថា ឲ្យប្រយ័ត្នប្រយែង សន្សឹមៗ ព្រោះកងទ័ពនេះ (បងឱម)ធ្លាប់គ្រប់គ្រងយូរហើយ។
- ៤.គិតគូរពីការកសាងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន សមមិត្តយ៉ា មានមតិថា តំបន់រតនគីរី ក៏ដូចជាភូមិភាគឦសានទំាងមូល សេដ្ឋកិច្ចមិនទាន់លូតលាស់ល្អទេ នៅខ្សោយណាស់ ពេលណាមានការប្រយុទ្ធ នៅមិនអាចធានាឲ្យយើងផ្គត់ផ្គង់បានយូរអង្វែងទេ។ ដូច្នេះ ឲ្យយកចិត្តទុកដាក់ជំរុញការងារសេដ្ឋកិច្ចនេះ ឲ្យបានជាអតិបរមា ដើម្បីដោះស្រាយជីវភាពប្រជាជន ឲ្យប្រជាជនមានការសប្បាយរីករាយ ជឿទុកចិត្តលើចលនារបស់យើង។ បើជីវភាពប្រជាជនមិនបានដោះស្រាយទេ នោះយើងមិនទាន់មានជំនឿ ថា គ្រប់គ្រងប្រជាជនបានល្អទេ មិនទាន់មានជំនឿថា ប្រជាជនតាមយើងទំាងស្រុងទេ។
- ៥.អំពីការទាក់ទងបរទេសៈ សមមិត្តយ៉ា មានមតិថា ស្នើឲ្យសមមិត្តធ្វើការងារបរទេស ឲ្យបានល្អ។ ទាក់ទងជាមួយគេ ស្និទ្ធស្នាលជាមួយគេ ឧស្សាហ៍ផ្ញើសម្ភារៈផ្សេងៗដល់គេ ទាក់ ទាញមនោសញ្ចេតនាគេ ឲ្យបានស៊ីជម្រៅមកខាងយើង ដើម្បីយើងដណ្តើមបានជំនួយបរទេស មកខាងយើង ពិសេសជំនួយវៀតណាមនេះឲ្យបានអតិបរមា។ គាត់ថា ពេលសមមិត្ត ខ្ញុំនឹងឧស្សាហ៍ឧទ្ទេសនាមឲ្យស្គាល់ អ្នកទទួលខុសត្រូវខាងវៀតណាម។ គាត់មិនទាន់បញ្ជាក់ ឈ្មោះ។ សមមិត្តយ៉ា នេះជាការងារដែលសមមិត្ត ត្រូវយកចិត្តទុកដាក់បំពេញឲ្យបានល្អ។ សមមិត្តត្រូវបំពេញឲ្យបានល្អ ដើម្បីធ្វើម្ចាស់ការឲ្យបានពេញទី ពេលណាដែលយើងធ្វើឲ្យស្ថានការណ៍ប្រែប្រួលជាទូទៅនៅក្នុងប្រទេសយើង។
- សមមិត្តឌឿន មានមតិៈ និយាយរួម គាត់យល់ស្របនឹងមតិសមមិត្តយ៉ា ទំាងស្រុង ហើយគ្មានអ្វីបន្ថែមទៀតទេ។ តែគាត់សង្កត់ធ្ងន់ថា ឲ្យខ្ញុំយកចិត្តទុកដាក់បំផុតទំនាស់ជនជាតិ នៅក្នុងចំណោមកម្មាភិបាល ឲ្យបានជាដាច់ខាត។ តាមគាត់ស្ទាបស្ទង់ សមមិត្តឡៅ សមមិត្តឡំាង មិនចូលចិត្តទេ ជាមួយកម្មាភិបាលផ្នែកខាងក្រោម។
- នេះជាទិសសកម្មភាពសំខាន់ ដែលខ្ញុំត្រូវបំពេញ កាលណាខ្ញុំបាននៅរតនគីរី។ តែទិសទាំងអស់នេះ ទិសក្តាប់កម្មាភិបាលស្នូល ពិសេសសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង គឺជាបញ្ហាសំខាន់ជាមូលដ្ឋាន ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ជានិច្ចកាល ហើយតាមរយៈនេះ ក្តាប់កម្មាភិបាលដទៃទៀត ដែលចាត់តាំងបានហើយ ឲ្យបានណែននៅក្នុងដៃ។
០៤.០៣.៧៧
ឃួន
ដោយ សេង ឌីណា RFI Khmer រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមឈ្មោះ “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបានបាត់ឈ្មោះ ចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ នួន ជា គឺជាប្រធាន និង ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។
គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
យោងតាមលោក Raoul Jennar រដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ មានរចនាសម្ព័ន្ធដូចតទៅ៖
- ប្រមុខរដ្ឋ ៖ ខៀវ សំផន
- សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា នួន ជា ប្រធាន
- ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
- រដ្ឋាភិបាល ប៉ុល ពត ជានាយករដ្ឋមន្រ្តី
- ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
- អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
- សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
- វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
- ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
- អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
- យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងអប់រំ
- ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
- ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
- កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
- ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
- នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
- កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
- តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
ក៏ប៉ុន្តែ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។
នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការ ដែលមានសិទ្ធិអំណាចធំបំផុត ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា គណៈអចិន្រ្តៃយ៍ (៥រូប)
- ប៉ុល ពត លេខាបក្ស
- នួន ជា អនុលេខាបក្ស
- អៀង សារី សមាជិក
- សោ ភឹម សមាជិក
- វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
- ប៉ុល ពត
- នួន ជា
- អៀង សារី
- សោ ភឹម
- វន វ៉េត
- សុន សេន
- ឈិត ជឿន ហៅម៉ុក
- ខៀវ សំផន
- ញឹម រស់
- កែ ពក
នៅក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។ វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យ ជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ។
ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះ មកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគគឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់ នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍ មាន អំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដីរបស់ ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម ។ល។
កម្ពុជាប្រជាធិបតេយ្យត្រូវបាន បែងចែកជា៧ភូមិភាគ (ភូមិភាគកណ្តាល ជា ភូមិភាគទី៧ ដែលទើបនឹងបង្កើត នៅឆ្នាំ១៩៧៧) រួមមាន ៣២តំបន់។
- ១ ភូមិភាគនិរតី ឬភូមិភាគ៤០៥ យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជា ភូមិភាគធំជាង គេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
- ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣ ភូមិភាគនេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
- ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០ លេខាភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
- ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្ត ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
- ទី៥ ភូមិភាគកណ្តាល គឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
- ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគនេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
- ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨ ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឦសានរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦។ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួសវិញ។ ភូមិភាគឦសានរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
នៅក្នុងរបបខ្មែរក្រហម តំបន់មួយចំនួនត្រូវបានដាក់ជាតំបន់ស្វយ័ត ដោយមិនចំណុះឲ្យ ភូមិភាគណាមួយ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឦសាន។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយ័តដែរ៕
No comments:
Post a Comment