អ្នកនាំពាក្យ CPP ៖ បង្កើតគណបក្ស “ឆន្ទះខ្មែរ” មកពីអស់ជំនឿលើអតីតបក្សប្រឆាំង ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបង្កើតគណបក្សឆន្ទៈខ្មែរ របស់ក្រុមគ្រួសារលោក គង់ គាំ នេះ ដោយសារតែក្រុមគ្រួសារលោកអស់ជំនឿលើកអតីតបក្សសង្គ្រោះជាតិ ដែលតែងតែបរាជ័យ ក្នុងការបោះឆ្នោតកន្លងមកនេះ។
ការអះអាងនេះ ស្របទៅនឹងគំនិតរបស់កូនប្រុសលោក គង់ គាំ ដែលអះអាងថា ការបង្កើតគណបក្សថ្មី «ឆន្ទៈខ្មែរ» មកពីអស់ជំនឿងលើកគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការរំលាយកន្លងមកនេះ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា តាមប្រព័ន្ធសារតេឡេក្រាមថា ជម្រៅចិត្តមនុស្សមិនអាចវាស់បានមែន។ នៅក្រោយពេល ដែលលោក គង់ មុនីកា បង្កើតគណបក្សឈ្មោះថា គណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ មានអតីតមន្ត្រីអតីតបក្សប្រឆាំងមួយរូប បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហាក់មិនចង់ឲ្យមានការបង្កើតបក្សថ្មី។
ការលើករបស់លោក សុខ ឥសាន សំដៅទៅរកលោក អេង ឆៃអ៊ាង ដែលបានចំអកទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា ការបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីគ្រួសារ និងទ្រព្យសម្បត្តិ។
យ៉ាងណាក្តីលោក សុខ ឥសាន បានអះអាងថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះបានបោះសម្តីថា ជម្រៅទឹកសមុទ្រគេអាចវាស់បាន តែជម្រៅចិត្តមនុស្ស គេមិនអាចវាស់បានឡើយ។ ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត បញ្ជាក់ ច្បាស់ថា កុំយល់ច្រឡំឲ្យសោះ នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម៉្យាងទៀតឃើញ គេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។
លោកបញ្ជាក់ថា «ការបង្កើបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតី ក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណា អាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោកមិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត»។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ ស្របពេលដែលអគ្គលេខាធិការរងនៃ គណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សំដីយ៉ាងដូច្នេះថា ការ បង្កើតបក្សថ្មីនេះ ដោយសារមិនសង្ឃឹមទៅលើការរស់ឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
លោកបន្តថា បក្សថ្មីនេះមិនទាន់បានគិតអំពីប្រភពធនធានថវិកាសម្រាបទ្រទ្រង់បក្សនោះទេប៉ុន្តែមានការគាំទ្រយ៉ាងពេញទំហឹង ពីលោក គង់ គាំ ជាឪពុក។ លើសពីនេះ ការបង្កើតបក្សថ្មីនេះ គឺជានិមិត្តរូបនៃគណបក្សសង្គ្រោះជាតិ ដូច្នេះលោកសង្ឃឹមថា នឹងមានសំឡេងគាំទ្រចាស់ដើម្បីផ្លាស់ប្ដូររបបសម្តេតេជោ ហ៊ុន សែន និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមគ្នានេះ លោក ហ៊ីងយឿន បន្តថា លោកមិនខ្វល់ អំពីការរិះគន់យ៉ាងណានោះទេ។ ចំណែកអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា ដែលជាបងប្រុសបង្កើតលោក គង់ មុនីកា ក៏ប្រកាសគាំទ្រ ការបង្កើតគណបក្សថ្មី របស់ប្អូនរបស់លោក។
លោក គង់ បូរ៉ា មានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ គឺជាគណបក្សអស់សង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងអាចចូលប្រកួតប្រជែង បោះឆ្នោតបានដូច្នេះប្អូនប្រុសរបស់លោកបង្កើតបក្សថ្មីនេះ ដើម្បីប្រមូលអ្នកប្រជាធិបតេយ្យមកវិញ៕
ពាក្យសុំបង្កើត “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មុនីកា ចូលទៅដល់ក្រសួងមហាផ្ទៃហើយ
កោះកែវ27/4/2018 9:26 Amជាតិទូទៅ, នយោបាយ, ព័ត៌មានជាតិLIKE
ភ្នំពេញ ៖ ពាក្យសុំបង្កើតគណបក្សឆន្ទៈខ្មែរ បានចូលទៅដល់ក្រសួងមហាផ្ទៃហើយ កាលពីរសៀលថ្ងៃទី២៦ ខែមសា ឆ្នាំ២០១៨ បន្ទាប់ពីបានប្រកាសបង្កើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះបើតាមការបញ្ជាក់ពីលោក គង់ មុនីកា ដែលជាស្ថាបនិកបង្កើតគណបក្សនេះ។
លោក គង់ មុនីកា បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទកាលពីរសៀល កាលពីរសៀលថ្ងៃទី២៦ ខែមសា ឆ្នាំ២០១៨ថា លោកបានដាក់ចូលទៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃហើយ និងក៏បានទទួលផងដែរ ប៉ុន្តែខាងក្រសួងបានអះអាងថា នៅខ្វះឯកសារបញ្ជាក់ពីទីតាំងស្នាក់ការគណបក្ស ដូច្នេះខាងក្រសួងបានឲ្យជំពាក់ឯកសារនេះ ហើយសំរាប់ឯកសារផ្សេងៗទៀតគ្រប់គ្រាន់ហើយ។ តែជាយ៉ាងណា លោក គង់ មុនីកា បានអះអាងថា នៅមានបញ្ហាខ្លះចំពោះការធ្វើឯកសារនេះ ដោយសារតែអាជ្ញាធរសង្កាត់ គឺចៅសង្កាត់ ទាមទាររកលក្ខន្តិកៈ។ ពីព្រោះ នីតិវិធីនេះ ការធ្វើលិខិតបញ្ជាក់នេះ អាជ្ញាធរមិនចាំបាច់ត្រូវការលក្ខន្តិកៈនោះទេ។ ជាមួយគ្នានោះ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងជួយសម្របសម្រួលឲ្យគណបក្សនេះ បានបង្កើតជាផ្លូវការ នាពេលឆាប់ៗខាងមុខ។
ទាក់ទងនិងមូលហេតុនៃការបង្កើតគណបក្សនេះ លោក គង់ មុនីកា បានបញ្ជាក់ថា ដោយសារតែទាំងអស់គ្នា បានតាមដាននូវស្ថានការផ្នែកនយោបាយនៃប្រទេសកម្ពុជា ហើយមិនសង្ឃឹមថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយ កាលពីខែវិច្ឆិកា នោះ បានរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខនេះ ហើយមូលហេតុទី២ ដោយសារតែខ្លួនលោកផ្ទាល់ គឺជាកូនរបស់លោក គង់ គាំ ដែលជាអតីតប្រធានគណបក្សសមរង្ស៊ី ដែលបានលាលែងពីគណបក្សកាលពីឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលដាក់ចូលក្នុងបញ្ជីហាមប្រាមការធ្វើនយោបាយរយៈពេល៥ឆ្នាំ ដូច្នេះរូបលោកទេ ដែលមិនបានជាប់នៅក្នុងបញ្ជីហាមប្រាម ការធ្វើនយោបាយ ទើបបានសម្រេចចិត្តគណបក្សនេះ ដើម្បីបំពេញបំណងរបស់ឪពុក និងដើម្បីធ្វើឲ្យប្រទេសកម្ពុជា មានសេរីភាព និងប្រជាធិបតេយ្យត្រឹមត្រូវ។ ជាតិពិសេសដើម្បីបំពេញឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតនាពេលកន្លងមក ហើយក៏ជាឱកាសសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីបំពេញនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋមួយរូប ដើម្បីចូលរួមចំណែកក្នុងការជួយកសាងប្រទេសឲ្យមានប្រជាធិបតេយ្យពិតប្រាកដ។
លោក គង់ មុនីកា បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីប្រកាសរបស់លោក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមនៅក្នុងគណបក្សនេះ ហើយក៏មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិមកចូលរួមផងដែរ។
សូមបញ្ជាក់ថា កូនប្រុសពៅរបស់អតីតឧត្តមទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺលោក គង់ គាំ ឈ្មោះ គង់ មុនីកា បានប្រកាសបង្កើតគណបក្សថ្មីមួយឈ្មោះថា “គណបក្សឆន្ទៈខ្មែរ” ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយលោក គង់ មុនីកា យល់ថា ស្ថានការណ៍នៅកម្ពុជាកំពុងជួបបញ្ហា ដូច្នេះត្រូវតែបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា “គណបក្សឆន្ទៈខ្មែរ” ដែលជាគោលនយោបាយមួយដាច់ដោយឡែកពីក្នុងគណបក្សសង្គ្រោះជាតិ សម្រាប់ចូលរួមការបោះឆ្នោតសាកល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ
ទាក់ទងការបង្កើតគណបក្សឆន្ទៈខ្មែរនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ ដោយបានលើកឡើងថា ការបង្កើតគណបក្សថ្មីនេះ បញ្ជាក់ច្បាស់ថា នៅកម្ពុជា សិទ្ធិនយោបាយរបស់ពលរដ្ឋ ត្រូវបានបើកទូលាយស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណបក្សនយោបាយថ្មី ក៏បញ្ជាក់ច្បាស់ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរស់រវើក និងស្រស់បំព្រងដដែល ទោះបីអតីតគណបក្សប្រឆាំងចង់យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ។ ម្យ៉ាងទៀត ក៏បញ្ជាក់ច្បាស់ថា ទោះអ្នកធ្លាប់ដើរតាមអតីតគណបក្សប្រឆាំង ក៏មិនមែនមានទស្សនៈនិងគោលជំហរគាំទ្រអតីតគណបក្សប្រឆាំងនោះដែរ។ ហេតុនេះហើយបានជា គេមកបង្កើតគណបក្សថ្មីនោះ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើតគណបក្សថ្មីទាំងទ្បាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ។
ទន្ទឹមនិងការប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរនេះ មានប្រតិកម្មជាច្រើនពីអ្នកគាំទ្រគណបក្សប្រឆាំង ឬអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសអតីតមេដឹកនាំ ដោយសំដែងការមិនពេញចិត្តចំពោះការបង្កើតនេះទេ ហើយបានស្នើកុំឲ្យបង្កើតគណបក្សនេះ ដោយបន្តគាំទ្រអតីតគណបក្សសង្គ្រោះជាតិតទៅទៀត។
លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់ខ្លួន ដោយសម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅរបស់លោក គង់ គាំ ដែលបានទៅបង្កើតគណបក្សថ្មីមួយនេះ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ លោក អេង ឆៃអ៊ាង បានសរសេរយ៉ាងដូច្នេះថា “ចិត្តមនុស្សពិតជាមិនអាចវាស់បានមែន ដូចពាក្យចាស់លោកបានពោលថា ជម្រៅទឹកសមុទ្រ គេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ។ យ៉ាងណាមិញ ចិត្តអ្នកនយោបាយ ក៏ដូច្នោះដែរចិត្តពីដំបូងធ្វើនយោបាយ ដើម្បីសង្គ្រោះជាតិទាំងអស់គ្នា ដល់ពេលសង្គ្រោះជាតិជួបឧបសគ្គ បានប្រែចិត្តទៅសង្គ្រោះគ្រួសារ ឬទ្រព្យសម្បត្តិវិញ”។
បើទោះបីការបង្ហោះនេះ មិនបានសំដៅឲ្យចំទៅបុគ្គលណាម្នាក់ក៏ដោយនោះ ប៉ុន្ដែអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងព្រឹត្តិការណ៍សង្គម អាចសន្និដ្ឋានបានយ៉ាងច្បាស់ថា លោក អេង ឆៃអ៊ាង កំពុងតែដាក់ផ្លែផ្កាឲ្យកូនប្រុសពៅរបស់លោក គង់ គាំ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញការប្រកាសបង្កើតគណបក្សថ្មីនេះ។
ចំណែកលោក ហូរ វ៉ាន់ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ ដែលកំពុងនៅក្រៅប្រទេសដែរនោះ បានលើកឡើងថា “ខ្ញុំតែងគោរពស្រឡាញ់បងជារៀងរហូតមក សំខាន់បងជាសាក្សីរស់ ដឹងរឿងរ៉ាវស្រុកទេសច្រើនណាស់ តែពេលនេះហាក់មិនទំនង និងមិនគួរជឿ ពីការដែលបងបង្កើតបក្ស [ឆន្ទៈខ្មែរ] ខ្ញុំចង់ឲ្យបងពិចារណាម្ដងទៀត តើអាចបដិសេធ មិនបង្កើតគណបក្សថ្មីក្រៅពីសង្គ្រោះជាតិបាន ឬទេ?
ទាក់ទងទៅនឹងប្រតិកម្មរបស់អតីតមន្ត្រីគណបក្សសង្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស លោក គង់ មុនីកា បានអះអាងថា លោកមិនមានប្រតិកម្មណាមួយ ចំពោះការលើកឡើងរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះទេ វាជាសិទ្ធិសេរីភាពនៃការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ ពីព្រោះ ក្រុមរបស់លោក គឺជាអ្នកគាំទ្រការបញ្ចេញមតិ ហើយជាក្មេងជំនាន់ក្រោយ ហើយចាប់ពេលនេះតទៅ លោកនឹងគិតពីអ្វីដែលថ្មី មិនគិតពីការល្អក់កករផ្នែកនយោបាយ នាពេលកន្លងមកនោះទេ។
ចំណែកលោក សុខ ឥសាន បានអះអាងថា ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត បញ្ជាក់ច្បាស់ថា នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម្យ៉ាងទៀត ឃើញគេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។ ការបង្កើតបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតីក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណាអាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោក មិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត៕
(ភ្នំពេញ)៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនេះ រៀបចំឡើងដោយគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ហើយការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
ជាលទ្ធផលនៃលំដាប់លេខរៀងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួមមាន៖
លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»
លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»
លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»
លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»
លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»
លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»
ភ្នំពេញ៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ចង់ធ្វើជាតំណាងកិត្តិយសរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សប្រឆាំងធំជាងគេមួយនេះនៅមិនទាន់ធ្វើសេចក្តីសម្រេចយ៉ាងណានៅឡើយទេ។ លោក គង់ គាំ ដែលជាមនុស្សដ៏មានឥទ្ធិពលមួយរូបនៅក្នុងកម្លាំងគណបក្សសង្គ្រោះជាតិ បានបង្ហាញបំណង និងបានពន្យល់ពីភាពចាំបាច់មួយ ដែលលោកត្រូវធ្វើជាតំណាងកិត្តិយសនៃគណបក្សសង្គ្រោះជាតិ។ លោក គង់ គាំ បាននិយាយអំពីបំណងរបស់លោកនេះ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ខែកញ្ញានេះ បន្ទាប់ពីមានការស្នើសុំពីមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់គណបក្ស ដែលចង់ឲ្យលោកធ្វើជាអធិបតីនៅក្នុងវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។
បើតាមការបញ្ជាក់របស់លោក គង់ គាំ ដែលកំពុងធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិហើយនោះ តំណែងតំណាងកិត្តិយសគណបក្សសង្គ្រោះជាតិនឹងអនុញ្ញាតឲ្យលោកអាចធ្វើជាតំណាងរបស់ប្រធាន និងអនុប្រធានគណបក្សនេះ តាមវេទិកាសាធារណៈនៅតាមមូលដ្ឋានមានប្រសិទ្ធភាពជាង។
«ខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិស្រាប់ហើយ។ តែស្ថានការណ៍នេះ មិនអាចធ្វើជាទីប្រឹក្សាបានទេ។ គួរតែជាតំណាងកិត្តិយស ដែលអនុញ្ញាតឲ្យខ្ញុំបំពេញការងារបង្កើនប្រជាប្រិយភាព និងពង្រឹងគោលជំហររបស់គណបក្សសង្គ្រោះជាតិឆ្ពោះទៅរកការបោះឆ្នោត នាពេលខាងមុខ»។ នេះជាការពន្យល់របស់លោក គង់ គាំ ដែលបានលាលែងពីតំណែងប្រធានគណបក្សសម រង្ស៊ី កាលពីចុងឆ្នាំ២០១៥។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងស្វាគមន៍គោលបំណងរបស់លោក គង់ គាំ។ ប៉ុន្តែ លោក បញ្ជាក់ថា ថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ មិនទាន់ពិភាក្សាគ្នានៅឡើយទេ ចំពោះបញ្ហានេះ។
លោក យឹម សុវណ្ណ ចាត់ទុកលោក គង់ គាំ ជាបញ្ញវន្តជាន់ខ្ពស់មួយរូប ដែលត្រូវរួមដៃជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកសង្កត់ធ្ងន់ថា៖«ខ្ញុំមិនអាចឆ្លើយជំនួសគណៈកម្មាធិការអចិន្ត្រៃយ៍បានទេ ចំពោះរឿងនេះ។ តែ ខ្ញុំយល់ថា គាត់ (លោក គង់ គាំ) គឺជាធនធានមនុស្សដ៏កំពូល សម្រាប់ប្រទេសជាតិ»៕
ដោយ ប្រាជ្ញ ចេវ RFA 2015-10-23
នៅថ្ងៃទី២៣ ខែតុលា ដែលជាខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាថ្នាំខ្លាំងដែលបានធ្វើឲ្យប្រទេសវៀតណាម ខ្ជាក់កម្ពុជា ចេញពីការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការលើកឡើងនេះ ហើយថា កងទ័ពវៀតណាម បានដកចេញពីប្រទេសកម្ពុជា ជាផ្លូវការតាំងពីឆ្នាំ១៩៨៩ ម្ល៉េះ។
វត្តមានកងទ័ពវៀតណាម នៅកម្ពុជា កាលពីអតីតកាលនៅតែជារឿងខ្វែងគំនិតគ្នារបស់អ្នកនយោបាយខ្មែរ។ ថ្លែងពីខេត្តកំពង់ស្ពឺ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រដូចប្រទេសកម្ពុជា ថាមុនឆ្នាំ១៩៩១ រួមរឹតដោយជំងឺកាចសាហាវ។ លោកលើកឡើងថា ប្រទេសកម្ពុជា នៅពេលនោះពោរពេញដោយវត្តមានកងទ័ពរបស់វៀតណាម។ លោក គង់ គាំ ហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជាថ្លើមថ្លៃរបស់វៀតណាម និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តមិនបានពេញលេញនៅកម្ពុជា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីតំណែងកាលពីឆ្នាំ១៩៩៧៖ «»។
លោក គង់ គាំ និយាយបែបនេះក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា។ដំណាលគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវឲ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សូមឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យ សេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងមានអធិបតេយ្យភាពជាដើម។
ចំណែកបណ្ដាញអង្គការសមាគម បានប្រារព្ធទិវានេះនៅ ៥ខេត្ត-រាជធានី រួមមានរាជធានីភ្នំពេញ។ ក្នុងរាជធានីភ្នំពេញ ក្រុមប្រឹក្សាកិច្ចការសាធារណៈកម្ពុជា ប្រមាណ ៥០នាក់ បានធ្វើពិធីនេះនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
ទោះយ៉ាងនេះ គេមិនឃើញគណបក្សប្រជាជនកម្ពុជា ធ្វើពិធីអ្វីនោះទេនៅថ្ងៃនេះ។ ប៉ុន្តែប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានយកថ្ងៃនេះជាថ្ងៃសម្រាក ដោយលោកបានបង្ហោះរូបភាពរបស់លោកលេងកីឡាវាយកូនគោល នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធការលើកឡើងរបស់លោក គង់ គាំ ថាជាការមិនពិត។ លោក សុខ ឥសាន រៀបរាប់ថា កងទ័ពវៀតណាម បានដកចេញជាជំហានៗតាំងពីឆ្នាំ១៩៨២ ហើយនៅឆ្នាំ១៩៨៩ កងទ័ពបានដកចេញពីកម្ពុជា ទាំងស្រុង។ លោកបន្តថា ប្រសិនបើវៀតណាម ចង់លេបត្របាក់យកប្រទេសកម្ពុជា គេអាចយកបានតាំងពីឆ្នាំ១៩៧៩ ម្ល៉េះ ខណៈដែលកម្ពុជា នៅពេលនោះគ្មានអ្វីទាំងអស់៖ «»។
ទោះមានលើកឡើងថា កងទ័ពវៀតណាម ចាកចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ ក្តី ត្រីភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅលើកឡើងថា កងទ័ពវៀតណាម នៅតែមានវត្តមាននៅប្រទេសកម្ពុជា ដដែល ដោយគ្រាន់តែពួកគេដោះអាវទាហានវៀតណាម ចេញប៉ុណ្ណោះ។
កិច្ចព្រមព្រៀងភាគីរដ្ឋកម្ពុជា មាន ៤ភាគ ដែលរដ្ឋាភិបាលក្រុងភ្នំពេញ តំណាងដោយលោក ហ៊ុន សែន ៣ភាគីទៀត គឺមានភាគីលោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា សម្ដេច នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ខៀវ សំផន តំណាងឲ្យភាគីខ្មែរក្រហម បានស្រុះស្រួលគ្នាបញ្ចប់សង្គ្រាមស៊ីវិលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ក្រៅពីនេះ មានប្រទេសជាហត្ថលេខីចំនួន ១៨ ដើម្បីគាំទ្រនៃកិច្ចព្រមព្រៀងនេះ។
ប្រធានសមាគមអ្នកប្រវត្តិសាស្ត្រ លោកបណ្ឌិត ស៊ន សំណាង មានប្រសាសន៍ថា រឿងវត្តមានកងទ័ពវៀតណាម នៅកម្ពុជា ជារឿងស្មុគស្មាញ ដោយសារតែមានសង្គ្រាមឥណ្ឌូចិន លើកទី៣ ដែលស្ថិតក្នុងចុងសម័យសង្គ្រាមត្រជាក់។ លោកបណ្ឌិតថា ការយល់ឃើញផ្សេងៗគ្នារបស់អ្នកនយោបាយចំពោះវត្តមានការចាកចេញរបស់កងទ័ពវៀតណាម ទុកឲ្យអ្នកនយោបាយជាអ្នកពន្យល់ទៅចុះ៖ «»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា ការកេងចំណេញប្រវត្តិសាស្ត្ររបស់អ្នកនយោបាយបែបនេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរដែលមិនសូវដឹងប្រវត្តិសាស្ត្រ នឹងវង្វេងប្រវត្តិសាស្ត្រតាមអ្នកនយោបាយ៕
លោក គង់ គាំ៖ កម្ពុជាមិនត្រូវមានមហាអំណាចណាជាមិត្តយុទ្ធសាស្ត្រតែមួយអញ្ចឹងទេ ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះគឺលោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី ដែលទើបបានប្រកាសចូលនិវត្តន៍កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក គង់ គាំ ប្រាប់អំពីស្ថានភាពសុខភាពកូនរបស់គាត់ ពោលគឺតំណាងរាស្ត្រ គង់ សភា ដែលត្រូវគេវាយដំឱ្យរបួសធ្ងន់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែរវិមានរដ្ឋសភាកម្ពុជា។ ក្នុងនាមជាអ្នកគាំទ្រគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជារយៈពេល២០ឆ្នាំផង លោក គង់ គាំ ក៏និយាយអំពីឯករាជ្យភាព និងនយោបាយរបស់កម្ពុជាដែរ។
ដូចការគ្រោងទុក គណបក្សឆន្ទៈខ្មែររបស់ លោក គង់ មុនីកា បានធ្វើសមាជវិសមញ្ញមួយនៅថ្ងៃអាទិត្យនេះដោយជ្រើសរើសលោក គង់ គាំ ជាឪពុករបស់ខ្លួន ឲ្យធ្វើជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានអាយុមួយខួបនេះ។ លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិនោះ ថ្លែងវាយប្រហារខ្លាំងៗទៅលើលោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានហៅអ្នកទៅសុំសិទ្ធិនយោបាយឡើងវិញថាជាមនុស្សក្បត់បក្ស។ ភ្លាមៗបន្ទាប់ពីគណបក្សឆន្ទៈខ្មែររបស់លោកកូនប្រុសគាត់សម្រេចតែងតែជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានមួយខួបនេះ លោក គង់ គាំ បានថ្លែងរិះគន់ខ្លាំងៗទៅលើលោក សម រង្សី។ លោក សម រង្ស៊ី ដែលបានហៅអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញជាមនុស្សក្បត់បក្ស និងក្បត់ឆន្ទៈម្ចាស់ឆ្នោត។
អ្នកនយោបាយជើងចាស់ ដែលជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិរូបនេះ បានអួតសរសើរដល់សកម្មជនគណបក្សប្រឆាំងនេះដែលមកចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងតែរយៈពេល២ខែមុនបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ប៉ុន្តែមិនទទួលបានអាសនៈនោះឡើយ។ លោក គង់ គាំ ថែមទាំងថ្លែងការពារជំរហរបស់គណបក្សឆន្ទៈខ្មែរដែលចូលរួមការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៩ខែឧសភាខាងមុខថា ជាការចូលរួមការពារសន្តិភាព ទោះបីជាដឹងខ្លួនថា គណបក្សនេះគ្មានអង្គបោះឆ្នោតក៏ដោយ។
ជាការកត់សំគាល់ លោក គង់ គាំ មិនបានបង្ហាញពីចំណុចខ្លាំងរបស់គណបក្សឆន្ទៈខ្មែរច្រើនប៉ុន្មាននោះទេ ប៉ុន្តែលោកបានយកវេទិកាសមាជនោះបន្តវាយប្រហារខ្លាំងៗទៅលើក្រុម លោក សម រង្ស៊ី ដែលធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងថ្មីៗ។
លោក គង់ គាំ បានហៅការធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងដែលមានការចូលរួមដោយផ្ទាល់ពីលោក សម រង្ស៊ី ថាជាបែកបាក់ផ្ទៃក្នុងកាន់ខ្លាំងរបស់អតីតគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ លោក សម រង្ស៊ី នៅតែបន្តអះអាងថា «សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ»៕
រថយន្តលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បើកបុកនារីវ័យ២១ឆ្នាំម្នាក់របួសធ្ងន់ធ្ងរ រាជធានីភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូម៉ាកគុបជ្រុងម្នាក់ឯង ត្រូវរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ដែលគេស្គាល់ថា ជារថយន្តរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បើកបុកគ្នាកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ តុលា ២០១២ តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ពណ៌ខ្មៅ ដែលគេអះអាងថា ជារថយន្តរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ីបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយមហាវិថីព្រះនរោត្តមមានល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ជិះដោយនារីម្នាក់ឈ្មោះ អឹុង ខេងខេម៉ា អាយុ២១ឆ្នាំ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័ន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ក្រុមបាតុករវាយតំណាងរាស្ត្រសង្គ្រោះជាតិលោក ញ៉យ ចំរើននិងលោក គង់ សុភា រួចបន្តបាតុកម្ម មុខផ្ទះលោក កឹម សុខា ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី at Monday, October 26, 2015 តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិពីររូបលោក ញ៉យ ចំរើននិងលោក គង់សុភា បានរងរបួសបែកក្បាលនិងរថយន្តរបស់ពួកគេត្រូវបានវាយកម្ទេចចោល ក្រោយពីមានការផ្ទុះហិង្សាពីសំណាក់ ក្រុមបាតុកររៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាដែលតវ៉ានៅមុខរដ្ឋសភាទាមទារឲ្យដក តំណែងអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃ រដ្ឋសភាលោក កឹម សុខា។ អ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានធ្វើបាតុកម្មនិងដាក់ញតិទៅ កាន់រដ្ឋសភា ដើម្បីឲ្យដកតំណែង លោក កឹម សុខា ដោយពួកគេចោទប្រកាន់ថាលោក កឹម សុខា ជា”មនុស្សបោកប្រាស់ ក្រឡេចក្រឡុចនិងជាអ្នកដែលនាំទុក្ខដល់ប្រជាពលរដ្ឋគ្រប់ៗរូប”។ ក្រោយពីបានធ្វើការប្រផ្តុំនៅមុខរដ្ឋសភាក្រុមបាតុករក៏បាននាំគ្នាជិះម៉ូតូសំដៅទៅប្រមូលផ្តុំគ្នានៅ មុខផ្ធះរបស់លោកកឹម សុខា ដោយក្រុមបាតុកររាប់រយនាក់បានជិះម៉ូតូទៅដល់មុខផ្ទះរបស់លោក អនុប្រធាន ដែលមានទីតាំងនៅខាងក្រោយសាលាភូមិន្ទភ្នំពេញ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួល គោក។បាតុករបានស្រែកឲ្យលោក កឹម សុខា ចេញមកក្រៅដោយហៅលោកកឹម សុខាថា”អាកឹម សុខា។ អាឆ្កែ ចេញមកក្រៅ”។
ក្រុមបាតុករប្រឆាំងគណបក្សសង្គ្រោះជាតិប្រើហិង្សា ធ្វើឲ្យតំណាងរាស្ត្រពីរនាក់រងរបួសធ្ងន់
ឃុត សុភចរិយា | Publication date 27 October 2015 | 09:25 ICT
ភ្នំពេញៈ យ៉ាងហោចណាស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសរហូតដល់សន្លប់ស្តូកស្ដឹងនៅលើដងផ្លូវនៅមុខរដ្ឋសភាកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ហើយបន្ទាប់មកបាតុករមួយក្រុមបានទៅឡោមព័ទ្ធផ្ទះលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក ដោយមានគប់ដុំថ្មនិងទឹកសុទ្ធ ជាការតវ៉ាដើម្បីទាមទារឲ្យរដ្ឋសភា ដកលោក កឹម សុខា ចេញពីអនុប្រធានទី ១ រដ្ឋសភា។
លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោក គង់ សុភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២:៣០ នាទីរសៀលថ្ងៃម្សិលមិញ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនេះ បានជិះរថយន្តចេញពីប្រជុំសភា។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
លោក សុវណ្ណ បញ្ជាក់ថា៖ «បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ IOS ដើម្បីជួយសង្គ្រោះព្យាបាល»។
កាលពីព្រឹកម្សិលមិញ ក្រុមបាតុករ ដែលគេប៉ាន់ប្រមាណថា មានជាង ៧ ០០០ នាក់ ដែលក្នុងនោះ មានទាំងមន្ត្រីអាជ្ញាធរសង្កាត់ និង ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញ បានមកប្រមូលផ្ដុំគ្នា នៅមុខរដ្ឋសភា ធ្វើការតវ៉ា ទាមទារឲ្យមានការទម្លាក់ លោក កឹម សុខា ចេញពីតំណែងជាអនុប្រធានទីមួយរដ្ឋសភា ដោយពួកគេបានលើកឡើងថា៖«លោក កឹម សុខា ជាមនុស្ស ក្រឡេចក្រឡុច ចង្រៃ និង ញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ជាតិ»។
នៅក្នុងការតវ៉ានោះ បានបង្កឲ្យមានភាពរញ៉េរញ៉ៃ និងកកស្ទះចរាចរណ៍ពេញដងផ្លូវ ចាប់តាំងពីមុខសួនកម្សាន្ត ឌ្រីមឡេន រហូតដល់ភាគខាងត្បូងស្ថានទូតអូស្ត្រាលី អស់រយៈពេលជាងបីម៉ោង ដោយពុំឃើញកម្លាំងសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់ ដូចការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ឬបាតុកម្មក្នុងរឿងជម្លោះដីធ្លីកាលពីពេលកន្លងមកឡើយ។
ក្រុមបាតុករភាគច្រើន បានបំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីលោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជន បានចេញមកទទួលញត្តិរបស់ពួកគេ ដើម្បីប្រគល់ជូនប្រធានរដ្ឋសភាជាតិ ហេង សំរិន និងបន្ទាប់ពីបាតុករមួយក្រុម បានវ៉ៃតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យរងរបួស ប៉ុន្តែ បាតុករខ្លះទៀតបាននាំគ្នាទៅកាន់ផ្ទះលោក កឹម សុខា នៅក្បែរផ្សារមាន់អាំង ក្នុងខណ្ឌទួលគោក។ ដោយឡោមព័ទ្ធផ្ទះលោកកឹម សុខា ដែលបាតុករជាច្រើនមានពាក់មួកសុវត្ថិភាពខ្មៅ និងបិទមុខ បាតុករបានគប់ដុំថ្ម ដបទឹកសុទ្ធ ចូលទៅក្នុងរបងផ្ទះលោកកឹម សុខា ហើយនៅម៉ោងប្រមាណជិតពីររសៀល ក៏បានរំសាយទៅវិញបាត់អស់។ លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្ដ្រោះជាតិ បាននិយាយថា ការតវ៉ារបស់ប្រជាពលរដ្ឋ ឬមន្ត្រីរាជការសាធារណៈ ដែលទាមទារចង់បានអ្វីមួយនោះ គឺជាសិទ្ធិរបស់ពួកគាត់ ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ មិនត្រូវប្រើអំពើហិង្សាវ៉ៃដំទៅលើអ្នកណាម្នាក់ឡើយ។
លោកថ្លែងថា៖ «សម្រាប់ ករណីតវ៉ានៅព្រឹក [ថ្ងៃចន្ទ] នេះ ក្រុមបាតុករបានប្រើអំពើហិង្សាយ៉ាងកំរោល មកលើតំណាងរាស្ត្ររបស់យើង ចំនួនពីរនាក់ឲ្យរងរបួសធ្ងន់និងបានវាយបំផ្លាញរថយន្ត និងលំនៅឋានរបស់លោក អនុប្រធានទីមួយរដ្ឋសភាជាតិ កឹម សុខា បណ្ដាលឲ្យការខូចខាតយ៉ាងដំណំផងដែរ»។
លោក បានបន្ថែមថា៖ «ការតវ៉ាដោយអំពើហិង្សាបែបនេះ គឺជាអំពើល្មើសព្រហ្មទណ្ឌ ដែលក្រសួងមហាផ្ទៃ ចាំបាច់ ត្រូវតែធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយការញុះញង់ បង្កអំពើហិង្សានេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់»។
ក្រោយពីមានអំពើហិង្សាកើតឡើង លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជន ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រ Facebook របស់លោក បានធ្វើការថ្កោលទោសភ្លាមៗ ចំពោះសកម្មភាពតវ៉ា ដែលនាំឲ្យមានអំពើហិង្សាកើតឡើង និងបង្កឲ្យសមាជិកតំណាងរាស្ត្រគណបក្សសង្គោះជាតិ ពីរនាក់រងរបួសធ្ងន់។
លោកបានសរេសរថា៖ «ក្នុងនាមជាតំណាងរាស្ត្រមួយរូបរបស់គណបក្សប្រជាជន ខ្ញុំតែងតែយកចិត្តទុកដាក់ ចំពោះការតវ៉ា សំណូមពរ និងមតិយោបល់របស់ប្រជាជន ដោយគ្មានការរើសអើង នាពេលកន្លងមក។ ប៉ុន្តែ ខ្ញុំមិនគាំទ្រ និងថ្កោលទោស លើអំពើហិង្សា ដែលប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេស លើតំណាងរាស្ត្រ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ ដើម្បីវែកមុខនិងដាក់ទោសដល់ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ឆាយ សង្វា អាយុ ២៣ ឆ្នាំ ដែលបានចូលរួមការតវ៉ា កាលពីព្រឹកម្សិលមិញ បាននិយាយថា លោក កឹម សុខា ជារឿយៗ បាននិយាយឃោសនា បោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ ឲ្យពលរដ្ឋបែកបាក់សាមគ្គីគ្នា និង មិនគោរពសម្ដីចូលចិត្តនិយាយសន្យាខ្យល់។
លោកថ្លែងថា៖ «ក្រុមរបស់យើង នឹងបន្តធ្វើការតវ៉ារហូតដល់មានការទម្លាក់លោក កឹម សុខា មេសន្យាខ្យល់ចេញពីតំណែងជាអនុប្រធានរដ្ឋសភា»។ចំណែកឯលោក ទិត្យ ត្រៃវេទ ដែលអះអាងថា ជាសមាជិកនៃក្រុមសម្ព័ន្ធសេនានាគ ជាសកម្មជនគាំទ្រគណបក្សប្រជាជន បាននិយាយថា៖«លោកកឹម សុខា ជាអ្នកនយោបាយញុះញង់ និងបង្កើតនូវវប្បធម៌ រើសអើងឲ្យប្រជាពលរដ្ឋខ្មែរ មានភាពស្អប់ខ្ពើមគ្នាទៅវិញទៅមកគឺជាមនុស្សចង្រៃផុតលេខ ដែលត្រូវតែដកចេញជាបន្ទាន់ពីតំណែងជាអនុប្រធានរដ្ឋសភា»។
លោក ស្រី ឡោក ខេង ដែលបានចេញទទួលញត្តិពីក្រុមអ្នកតវ៉ាទាំងនេះ បានថ្លែងថា នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋ បាននាំគ្នាដ៏ច្រើនកុះករ មកតវ៉ាសុំឲ្យមានការដកតំណែងថ្នាក់ដឹកនាំម្នាក់នៃរដ្ឋសភា។
លោកស្រីបានថ្លែងថា៖«ការតវ៉ានេះ បង្ហាញឲ្យឃើញអំពី លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ប៉ុន្តែករណីនេះ មិនមែនសម្តេចប្រធានរដ្ឋសភាម្នាក់ អាចដកហូតតំណែង និងតួនាតីភារកិច្ចរបស់សមាជិក ឬថ្នាក់ដឹកនាំរដ្ឋសភាណាម្នាក់បានឡើយ គឺត្រូវមានការប្រជុំឯកភាព ពីសមាជិកនៃរដ្ឋសភាភាគច្រើន»។
កាលពីរសៀលម្សិលមិញ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោស ចំពោះការវ៉ៃដំបណ្តាលឲ្យរងរបួសជាទម្ងន់មកលើអ្នកតំណាងរាស្ត្រនេះថា៖ «ជាអំពើរំលោភសិទ្ធិមនុសយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភបំពានអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រ ដែលបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកលើអ្នកតំណាងរាស្ត្រទាំងពីរនាក់ខាងលើ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់។
នៅឯមន្ទីរព្យាបាល IOS លោក ញ៉យ ចំរើន បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅពេលដែលបញ្ចប់កិច្ចប្រជុំនៅក្នុងរដ្ឋសភា កាលពីវេលាម៉ោងប្រមាណជា ១២ ថ្ងៃត្រង់ លោកបានប្រញាប់ប្រញាល់ ដើម្បីចេញទៅចូលរួមកិច្ចប្រជុំ នៅក្នុងបក្ស ប៉ុន្តែពេលចេញ លោកមិនត្រូវបានគេឲ្យចេញតាមទ្វារមុខទេ គឺឲ្យចេញតាមច្រកចំហៀង ព្រោះខ្លាចក្រុមបាតុករឃើញ ហើយប្រើហិង្សាមកលើ។
លោកបានបន្តថា នៅពេលរថយន្តរបស់លោកចេញផុតពីច្រកទ្វារបានបន្តិច ស្រាប់តែមានក្រុមបាតុករមួយក្រុម មកព័ទ្ធរថយន្តរបស់លោក។
លោកបញ្ជាក់ថា៖ «ក្រុមបាតុករ បានមកព័ទ្ធរថយន្តរបស់ខ្ញុំ ហើយទាញបំពង់ដែក វាយកម្ទេចឡានរបស់ខ្ញុំ រួចចាប់ក្របួចកអាវរបស់ខ្ញុំ និងទាញខ្ញុំចេញពីរថយន្តវាយយកតែម្ដង ដោយគ្មានការសួរនាំអ្វីឡើយ»។
លោក បានបន្តថា៖«ឥឡូវនេះភ្នែក[ស្ដាំ]របស់ខ្ញុំមើលមិនឃើញទេ ហើយបាក់ឆ្អឹងក្ដោងច្រមុះ និងបាក់ដៃម្ខាង»។
នៅក្នុងការវាយប្រហារនោះ គេមិនបានឃើញវត្តមានក្រុមកម្លាំងសន្តិសុខ ឬកម្លាំងនគរបាលណាម្នាក់ ចូលទៅជួយអន្តរាគមន៍នោះឡើយ គឺទុកឲ្យក្រុមបាតុករទាំងនោះ វាយដំតាមអំពើចិត្ត ទៅលើអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងរហូតដល់បាតុករខ្លះ បានលោតទៅធាក់ចំដើមទ្រូងលោក ញ៉យ ចំរើន ទៀតផង នៅពេលដែល លោកញ៉យ ចំរើន កំពុងតែដេកសន្លប់ស្តូកស្តឹង នៅកណ្តាលផ្លូវ។
ពាក់ព័ន្ធករណីនេះ លោក សុខ សំអ៊ុត នាយនគរបាលប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ បាននិយាយថា៖ «វាជាការខ្វះចន្លោះដោយអន្លើ ព្រោះក្រោយពីតំណាងរាស្រ្តម្នាក់ បានចេញមកទទួលញ្ញត្តិ ពីក្រុមបាតុករហើយនោះ ពួកគេបានបំបែកគ្នា ត្រឡប់ទៅផ្ទះវិញ ហើយកម្លាំងរបស់យើង ក៏នាំគ្នាទៅហូបបាយ។ លុះពេលទទួលដំណឹងពីហេតុការណ៍នោះពួកយើងខ្ញុំបានប្រញាប់មកជួយអន្តរាគមន៍ដែរ តែពេលមកដល់ករណីនោះបានចប់សព្វគ្រប់បាត់ទៅហើយ»។
ចំណែក លោក ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិ៍សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក បានថ្លែងថា ដោយសារបាតុករច្រើនពេក នោះក្រុមកម្លាំងសមត្ថកិច្ចរបស់លោក ជាប់រវល់សម្រួលចរាចរណ៍ កុំឲ្យមានភាពកកស្ទះ ខណៈក្រុមបាតុករមួយចំនួន បានផ្ដុំគ្នានៅមុខផ្ទះរបស់លោក កឹម សុខា ដែលស្ថិតនៅកែងផ្លូវលេខ ៣១៣។
លោកបានថ្លែងថា៖«មុនដំបូង យើងមិនបានដឹងអំពីហេតុការណ៍នៃការគប់ដុំថ្មចូលផ្ទះលោក កឹម សុខា ទេ ព្រោះពួកយើងជាប់រវល់ជួយសម្រួលចរាចរណ៍ លុះក្រោយមកទើបដឹង គឺក្រុមបាតុករ បាននាំគ្នាបំបែកហ្វូងអស់ទៅហើយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ថ្លែងថា៖ «ករណីនេះ គួរទុកឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនល្មើសយកទៅផ្ដន្ទាទោស។ ទោះបីយ៉ាងណា យើងមានចម្ងល់ខ្លះ ថាតើហេតុអ្វីបានជាអ្នកបើកបរ មិនបើករថយន្តចេញឲ្យផុតភ្លាមៗទៅ ម្ដេចក៏បណ្ដោយឲ្យគេវាយលើតំណាងរាស្ត្រ ហើយខ្លួនរត់ក្រវិលជុំវិញរថយន្តទៅវិញ?»។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមឃ្លាំមើល ការធ្វើបាតុកម្ម នៅខាងក្រៅរដ្ឋសភាកាលពីម្សិលមិញ បានថ្លែងថា អំពើហិង្សាបានកើតឡើងដោយសារតែការធ្វេសប្រហែស របស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានចាត់កម្លាំងជួយការពារសន្តិសុខរៀបចំសណ្តាប់ធ្នាប់ដូចការធ្វើបាតុកម្មកាលពីពេលកន្លងមក ដែលទុកឲ្យ«បាតុករវ៉ៃអាណាក៏វ៉ៃទៅតាមអំពើចិត្ត ដែលជាការអនុវត្តផ្ទុយពីច្បាប់ធ្វើបាតុកម្ម»។
លោកបញ្ជាក់ថា៖«ដោយសារបាតុករ ដែលគាំទ្រគណបក្សប្រជាជន មានអាជ្ញាធរស្លៀកពាក់ស៊ីវិលចូលរួម មានបាតដៃទី ៣ អ៊ីចឹងពួកគេអាងខ្នងធ្វើអីក៏បាន»។
លោក ចរិយា បានអំពាវនាវឲ្យសមត្ថកិច្ច ត្រូវតែធ្វើការស៊ើបអង្កេត ចំពោះអំពើហិង្សាវ៉ៃដំទៅលើអ្នកតំណាងរាស្ត្រនេះ ដើម្បីនាំខ្លួនពួកគេ មកទទួលខុសត្រូវចំពោះមុខច្បាប់៕ រាយការណ៍បន្ថែម ដោយ សូ វិសាល
No comments:
Post a Comment