មូ ដណ្ដើមអំណាចបាន រួចបានប្រកាសខ្លួនជាចៅហ្វ៊ា គឺថ្នាក់ជានាយករដ្ឋមន្ដ្រី ។ គាត់បានលើកឧកញ៉ា អធិវង្សាប៉ុក ឪពុកចិញ្ចឹមរបស់អ្នកអង្គម្ចាស់អង្គអេង ឱ្យឡើងធ្វើជាឧកញ៉ាវាំង ឯព្រះអង្គអេងផ្ទាល់ជាព្រះមហាឧបរាជ ។ វិបុលរាជសួសបានឡើងជាឧកញ៉ាក្រឡាហោមគឺរដ្ឋមន្ដ្រីទ័ពជើងទឹក ។ ពាងប្អូនរបស់គាត់គាត់ឱ្យឡើងជាឧកញ៉ាចក្រី គឺរដ្ឋមន្ដ្រីខាងសង្គ្រាម ។ ក៏ប៉ុន្ដែប្រជារាស្ដ្រ និងនាម៉ឺនសព្វមុខមន្ដ្រីចង់ឱ្យមានស្ដេចសោយរាជ្យមួយអង្គ ។
ថ្វីបើមានឧទាហរណ៍ហូរហែមកពីខាងប្រទេសភូមា ដែលអាឡោងផ្រាបានដណ្ដើមយករាជបល្ល័ង្កនៅក្នុងឆ្នាំ១៧៥៣ និងពីប្រទេសសៀមដែលភ្យាតាកបានប្រកាសខ្លួនជាព្រះរាជាក្នុងឆ្នាំ១៧៦៧ក៏ដោយក៏ប៉ុន្ដែចៅហ្វ៊ា មូ មិនបានអនុវត្ដតាម ឬក៏មានមហិច្ឆតាខ្ពស់ដល់ម្លឹងពេកទេ ។ គាត់បានរៀបចំឱ្យធ្វើការជ្រើសរើសរកព្រះរាជាមួយអង្គចេញពីក្នុងព្រះរាជវង្សានុវង្ស ទៅតាមបំណងរបស់ប្រជារាស្ដ្រ និងប្រពៃណីពីបុរាណ ។
No comments:
Post a Comment