ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖ ជ័យវរ្ម័នទី ១ បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣ រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។ ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥ រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃមានកម្លាំងឈ្លានពានកម្ពុជា។ អានបន្ថែម តំបន់ភ្នំគូលេន
- ជ័យវរ្ម័នទី ៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
- ជ័យវរ្ម័នទី ៦ (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
- ជ័យវរ្ម័នទី ៥ (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
- ជ័យវរ្ម័នទី ៤ (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ "រាជធានីកោះកេរ្តិ៍" ស្រុក គូលេន ព្រះវិហារ
- ជ័យវរ្ម័នទី ៣ (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។
- ជ័យវរ្ម័នទី ២ (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
- ព្រះបាទ ជ័យវរ្ម័នទី ១ (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
៨៥០- ៨៧៧ ជ័យវរ្ម័នទី៣៖ ព្រះបាទ ជ័យវរ្ម័នទី៣ (ប្រសូតនៅ គ.ស ៨១២-៨៨៩) រជ្ជកាលគ្រងរាជ (គ.ស ៨៥០-៨៧៧) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់ព្រះនាម "ធរណីន្ទ្រទេវី" ក្នងឆ្នាំ ៨៣៥ នៃ គ.ស ទ្រង់មានបុត្រមួយអង្គព្រះនាម "យសោវរ្ម័នទី១" ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ឥន្ទ្រវរ្ម័នកេស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ឥន្ទ្រវរ្ម័នទេវរាជ ។ ក្នងឆ្នាំ ៨៥០ នៃ គ.ស ព្រះបាទ ជ័យវរ្ម័នទី៣ ដែលមានព្រះនាមគ្រងរាជថ្មីហៅថា ព្រះបាទ "ឥន្ត្រវរ្ម័នទី១" ទ្រង់គោរពនៅលិទ្ធិទេវរាជបន្តពីព្រះបិតាទ្រង់ ប៉ុន្តមានភាពខុសខ្លះ ព្រោះ សីវលិង្គមានឆ្លាក់បញ្ជូលនៅរូបព្រះពុទ្ធសាសនា តំណាងបុព្វការីជន ហៅថា ដួងព្រលឹងព្រះសាមពាន់ ផ្សារភ្ជាប់ទៅនិងការរំលឹកដល់ញាត្តិការណ៍ទាំង៧សណ្ដានដែលបានចែកឋានទៅ ក្រោយមក ទ្រង់បានកសាងនៅ ប្រាសាទព្រះគោ ប្រាសាទបាគង (បារាយណ៍ឥន្ទ្រតដាក) ហៅ បារាយ៍ខាងកើត និងចុងក្រោយទ្រង់បានកសាងក្រុងអង្គរទី១ (យសោធៈបុរៈ) ត្រង់ "ភ្នំបាខែង" ។
ក្រោយពីព្រះបាទជ័យវរ្ម័នទី២ ព្រះរាជាដំបូងនៃសម័យមហានគរ ទ្រង់សោយទិវង្គតទៅនៅឆ្នាំ៨៥០ ឬឆ្នាំ៨៥៤ នោះ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមជយវ៌ធន ឬព្រះបាទជ័យវរ្ម័នទី៣ បានទ្រង់ឡើងគ្រងរាជ្យស្នងពីព្រះបិតា។ ព្រះបាទជ័យវរ្ម័នទី៣ ដែលទ្រង់មាននិស្ស័យពីកំណើតសព្វព្រះទ័យតែនឹងសាងអំពើល្អ ទ្រង់សោយរាជ្យដោយសុខសន្តិភាពក្នុងរយៈពេលយ៉ាងយូរ ខំថែរក្សា និងធ្វើអោយកាន់តែប្រសើរឡើងនូវភាពថ្កុំថ្កើងរុងរឿង ដែលជាមរតកដែលបិតាព្រះអង្គបានបន្សល់ទុកអោយមក។ ព្រះអង្គទ្រង់មានចំណង់ និងចំណូលព្រះទ័យខាងការប្រមាញ់ដំរីណាស់។ ព្រះអង្គទ្រង់បានសាងប្រាសាទខ្លះនៅតំបន់អង្គរ។
ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់គង់នៅរាជធានីហរិហរាល័យ (រលួស) រហូតដល់ គ្រិស្ដសករាជ៨៧៧ ហើយទ្រង់ចូលទិវង្គតទៅដោយគ្មានបន្សល់បុត្រ ដើម្បីស្នងរាជ្យបន្តឡើយ។ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គទ្រង់បានទទួលព្រះមរណនាមថា វិស្ណុលោក។
ផែនទីប្រវត្តិសាស្រ្ត
No comments:
Post a Comment