ចលនាបេះបោរនៅកម្ពុជារួមមាន៖ ចលនា គឺជា ការធ្វើនយោបាយដោយស្របច្បាប់តាម ច្បាប់ជាតិ និងច្បាប់អន្តរជាតិ តែកាលណា មានអាវុធតែ ១ ដើម ឬ ធ្វើសកម្មភាពដែល ប្រឆាំង ផ្តួលរដ្ឋាភិបាល ឬ ជា គោលបំណងនៃការធ្វើបដិវត្តន៍ នោះចលនា ទៅជា ចលនាប្រដាប់អាវុធ ឬ ចលនាបដិវត្តន៍ពណ៍។ អ្វីជាចលនាបដិវត្តន៍ពណ៍? ចលនាមួយធ្វើការផ្នែក បរិស្ថាន រិះគន់ រឿងកាប់ព្រៃឈើ រឿងពុករលួយក្នុងស្ថាបនរដ្ឋ នេះជារឿងស្របច្បាប់ តែ BUT ពេលដែលពួកគេរិះគន់ បន្ទាប់អំពាវនាវសុំមហាជន ផ្តួលរំលំរបបនេះ ឬ រដ្ឋាភិបាលនោះ បែបនេះ ហៅថា បដិវត្តន៍ពណ៍ ឬ ចលនាបេះបោរ។
បញ្ជី ចលនាបេះបោរនៅកម្ពុជា--បច្ចុបន្នភាណបណ្តាសម្ព័ន្ធគណបក្សនយោបាយនានានៅកម្ពុជា
បញ្ជី ចលនាបេះបោរនៅកម្ពុជា--បច្ចុបន្នភាណបណ្តាសម្ព័ន្ធគណបក្សនយោបាយនានានៅកម្ពុជា
បញ្ជី ចលនាបេះបោរនៅកម្ពុជា--បច្ចុបន្នភាណបណ្តាសម្ព័ន្ធគណបក្សនយោបាយនានានៅកម្ពុជាបញ្ជី ចលនាបេះបោរនៅកម្ពុជា
បញ្ជី ចលនាបេះបោរនៅកម្ពុជា
គំនូសបំព្រួញ កល្បយុទ្ធក្នុងការ ប្រឆាំង ផ្តួលគ្នា ដើម្បី យកឧត្តមភាពប្រឆាំងបំណងទទួលបាន ថវិការជំនួយ
បញ្ជី ចលនាបេះបោរនៅកម្ពុជា - ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD
- ចលនាបណ្តាញយុវជនសកល / ចលនាយុជនបន្តវេន GCYN ( Sophorn Lavy)
- ចលនាប្រជាធិបតេយ្យរួបរួមជាតិ (អាន)
- ចលនាប្រជាធិបតេយ្យរួបរួមជាតិ ( CNUDM អាន)
- ចលនាយុវជនសង្គ្រោះជាតិ
- ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ (អាន)
- ចលនាជាតិតស៊ូ ( សម រង្សី)ចលនាជាតិខ្មែរតស៊ូ ( សម រង្សី)
- ចលនាស្រោចស្រង់ ជាតិ
- Cambodia National Rescue Party (CNRP)
- The Democrat Party Thailand
- Gerakan Rakyat Malaysia Party
- Liberal Party of the Philippines (LP)
- Singapore Democratic Party (SDP)
- Democratic Progressive Party (DPP)
- ចលនាកួនខ្មែរ
- ចលនាកុក ស ( សម រង្សី កឹម សុខា និង កុក ស នៃយួន សេរី សាសន ចាម កាត់យួន)
- ចលនា ឥស្លាម ថៃ (មានទំនាក់ទំនងជាមួយ ខ្មែរ ឥស្លាម)
- ចលនាខ្មែរ ឥស្លាម (សាខា បក្សសង្រ្គោះជាតិ)
- ចលនារណសិរ្សរំដោះជាតិខ្មែរ (សម សេរី)
- ចលនារណសិរ្សរួបរួមជាតិខ្មែរ (ក្បាលខ្លា)
- ចលនាថ្មី (សម រង្សី អេង ឆែអៀង មូរ សុខហួរ ជូឡុង ស៊ូម៉ារ៉ា)
- ចលនារំដោះជាតិ ដឹកនាំ ដោយ សម រង្សី កឹម សុខា
- ចលនាក្បាលខ្លា(ចលនាកងទ័ពក្បាលខ្លា ដឹកនាំ ដោយ សោម ឯក និង ស សាម៉ុន)
- ចលនាសង្រ្រ្គោះជាតិ (សម រង្សី)
- ចលនាអំណាចពលរដ្ឋខ្មែរ (ដឹកនាំ ដោយ សួន សេរីរដ្ឋា)
- ចលនាកងទ័ពសុវណ្ណភូមិ
- ចលនារំដោះពលរដ្ឋខ្មែរ
- ចលនាកូនខ្មែរស្នេហាជាតិ
- ចលនារណិស្សរំដោះជាតិខ្មែរ (ដឹកនាំដោយ សម សេរី (ហៅ អាយៀប, ហៅ សុខ ស៊ុយ ហៅ សំភិន ហៅ ស ធម្មរង្ស៊ី ហៅ សាភិន ហៅ ស មនីរ័ត្ន) រដ្ឋាភិបាលខ្មែរនិរទេស
- អង្គការមាតាចលនាធម្មជាតិ
- ចលនាខ្មែរសេរី..
- រណសិរ្សរួបរួមជាតិ (យឹម ស៊ីណន)
- រដ្ឋាភិបាលខ្មែរនិរទេស ដាណឺម៉ាក ២០១៦
- រដ្ឋាភិបាលនិរទេស ប៉ាតានី ( ប្រទេស ថៃ)
- គណៈកម្មការកិច្ចការព្រំដែន ស្រម៉ោល
- ចលនា CNRM (CNRP-A; CNRP-O)
- ចលនា ជា ចំរើន ២០១៥
- ចលនា លី សាម៉េត ២០២៤
គំនូសបំព្រួញ កល្បយុទ្ធក្នុងការ ប្រឆាំង ផ្តួលគ្នា ដើម្បី យកឧត្តមភាពប្រឆាំងបំណងទទួលបាន ថវិការជំនួយ
បញ្ជី ចលនាបេះបោរនៅកម្ពុជា --ចលនាបេះបោរនៃ ក្រុម បណ្ឌិត សេង សារី
BREAKING NEWS: មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវចាប់ខ្លួននៅខេត្តព្រះវិហារ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះថា មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះត្រូវបានចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី០២ ខែតុលានេះនៅក្នុងទឹកដីខេត្តព្រះវិហារ។
សម្ព័ន្ធចលនាបះបោរ កម្ពុជា ថៃ ម៉ាឡេស៊ី
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បុរសជនសង្ស័យជាមេខ្លោងដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប្តិន្តិ៍ ថងឌី (BDIN THORNGDI) ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងពេលបើកប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យខាងលើនេះដែលរួមមានអាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា ជនប្រដាប់អាវុធដែលពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា មានបំណងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នា បើកប្រតិបត្តិស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីម្សិលមិញផងដែរ។
ចំណាត់ការដ៏ម៉ឺងម៉ាត់ នៃប្រតិបត្តិការតាមចាប់ក្រុមជួញដូរអាវុធទាំង៨នាក់ និងដកហូតអាវុធជិត៣០ដើម បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលខេត្តព្រះវិហារ និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួនដាក់ ពន្ធនាគារកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ពីការជួញដូរអាវុធខុសច្បាប់។
សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម។
Posted on 02 October 2018 | 12:04 ចោទប្រកាន់ក្រុមជួញដូរ អាវុធប្រឆាំងរាជរដ្ឋាភិបាល ៨នាក់ចំនួន ៣បទល្មើស ភ្នំពេញ៖ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញសម្រេចចោទប្រកាន់ ជនសង្ស័យ ៨នាក់ (ស្ត្រីម្នាក់) ចំនួន៣បទល្មើស ពាក់ព័ន្ធការជួញដូរអាវុធ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់តាមបណ្ដាញ Telegram នៅថ្ងៃទី២ ខែតុលា នេះ ថា អយ្យការបានសម្រេចចោទប្រកាន់និងបញ្ជូនទៅ ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកលី សុផាណា បន្តថា ជនសង្ស័យទាំង៨នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំ ចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធនិងរឿង ផ្ទុះដោយគ្មានការអនុញ្ញាត បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ បទផលិត ឬ ធ្វើចរាចរអាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ តាមមាត្រា៤៨៥ មាត្រា៤៨៦ និង មាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ជនសង្ស័យចំនួន៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធ ខុសច្បាប់ប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ចំណែកមេខ្លោង និងបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងតែ ស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
អាវុធដែលដកហូត គឺអាកាស្វាយបត់ចំនួន ២៨ដើម ត្រូវបានដកហូត ដោយជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់) ។
នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម អាកាមួយដើម និងអឹមសីមួយដើម និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកឃើញកាំភ្លើងចំនួនមួយដើម ម៉ាកសេកាសេ។ ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាក្រុមខ្លួនចង់ងើបបះបោរ ប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ៕ ដោយ៖ គិរី
រដ្ឋមន្ត្រីមហាផ្ទៃផ្តល់ថវិកាប្រាំម៉ឺនដុល្លារលើកទឹកចិត្តដល់សមត្ថកិច្ចដែលបង្ក្រាបក្រុមប្រដាប់អាវុធចង់បះបោរប្រឆាំងរដ្ឋាភិបាល October 2, 2018, 9:58 PM
ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានផ្តល់ថវិកាប្រាំម៉ឺនដុល្លារអាម៉េរិកដល់កងកម្លាំងនគរបាលដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យប្រឆាំងរាដ្ឋាភិបាល នាពេលថ្មីៗនេះ ។
កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និង ធ្វើការចាប់ខ្លួន សកម្មជន និង មេក្លោង ចលនាប្រដាប់អាវុធខុសច្បាប់នៅទូទាំងប្រទេសចំនួនប្រាំបួននាក់ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារៈផ្សំគ្រឿងផ្ទុះមួយចំនួនទៀត ។ លទ្ធផលនេះគឺ បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តកំពតនិងនគរបាលខេត្តពោធិ៍សាត់ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។
នេះគឺជាក្រុមប្រដាប់អាវុធអានាធិបតេយ្យដែលមានគម្រោងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨នេះ ។
សូមរំលឹកថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតសម្តេចក្រឡាហោម ស ខេង តែងតែលើកទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ធ្លាប់បានបញ្ជាក់អះអាងដែរថា ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ៕សរន
ប៉ូលិសចាប់ខ្លួនមេក្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានចាប់ខ្លួននៅខេត្តជាយដែន
October 2, 2018, 10:31 PM ដោយៈមុនីរ័ត្ន/ភ្នំពេញៈប៉ូលិសបានចាប់ខ្លួនមេក្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែតុលា២០១៨ នេះនៅខេត្តព្រះវិហារ។មេក្លោង ដែល ចាប់ខ្លួនឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ រស់សាម៉ុនហៅក្រូច។នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា នៅរសៀល ថ្ងៃទី២ ខែតុលា កម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការចាប់ខ្លួនមេក្លោងក្រុមប្រដាប់ អាវុធអនាធិបតេយ្យ ឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។វត្ថុតាងរឹបអូសបាន រួមមានៈ
-អាវុធ២ដើម(ខ្លី០១ដើម វែង០១ដើម)
-គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមាន សោម ឯក ជាមេដឹកនាំ។ ចលនាក្បាលខ្លា បានកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃដើម្បីប្រឆាំងនិងរដ្ឋាភិបាល ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនឈ្មោះ សោម ឯក ដែលជាមេក្លោងដាក់ពន្ធនាគារ។ ចលនាក្បាលខ្លា របស់លោកសោម ឯក បានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិ របស់លោកសម សេរី។
គួររំលឹកថាមនុស្សចំនួនប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ តុលាការបានសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
មនុស្សទាំងប្រាំបីនាក់មានៈ ១.ឈ្មោះ សៀង វណ្ណឌឿន, ២.ឈ្មោះ វ៉ន ឡេង, ៣.ឈ្មោះ វ៉ន សាវណ្ណ ,៤.ឈ្មោះ ថន សាម៉េត, ៥.ឈ្មោះ ហេង ហៃ (ស្រី), ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន។ពួកគេស្ថិតក្នុងបក្ខពួកជាមួយមេក្លោងដែលទើបចាប់ខ្លួនបានខាងលើ៕សរន
រឿងជួញដូរអាវុធប្រឆាំងរដ្ឋាភិបាលៈ ប៉ូលិសកំណត់មុខសញ្ញាមេក្លោងពីរនាក់ពាក់ព័ន្ធជាមួយចលនា រណសិរ្សសង្គ្រោះជាតិ October 2, 2018, 9:37 PM
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈប៉ូលិសបានកំណត់មុខសញ្ញាមេក្លោងចំនួនពីរនាក់ ពាក់ព័ន្ធករណីជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ក្នុងចំណោមមេក្លោងទាំងពីរនាក់នេះ គឺមានម្នាក់ត្រូវបានគេដឹងថា ជាសមាជិកចលនារណសិរ្សសង្គ្រោះជាតិ ដែលមានលោកសម សេរី ជាប្រធាន។
ចំណែកមនុស្សចំនួនប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ តុលាការបានសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
មនុស្សទាំង៨ប្រាំបីនាក់មានៈ ១.ឈ្មោះ សៀង វណ្ណឌឿន, ២.ឈ្មោះ វ៉ន ឡេង, ៣.ឈ្មោះ វ៉ន សាវណ្ណ ,៤.ឈ្មោះ ថន សាម៉េត, ៥.ឈ្មោះ ហេង ហៃ (ស្រី), ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន។
.រូបក្នុងរង្វង់ និងសញ្ញាព្រួញៈ ឈ្មោះ រស់ សាម៉ុន ហៅក្រូច មេក្លោងទិញអាវុធ ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន
ចំណែកមេក្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលប៉ូលិសស្វែងរកចាប់ខ្លួនមាន ១. ឈ្មោះ រស់ សាម៉ុន ហៅក្រូច និងទី១. ឈ្មោះ ប៉េង សុខា ហៅម៉ៅ។
បើតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមានលោកសោម ឯក ជាមេដឹកនាំ។ ចលនាក្បាលខ្លាបានកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃដើម្បីប្រឆាំងនិងរដ្ឋាភិបាល ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនឈ្មោះ សោម ឯក ដែលជាមេក្លោងដាក់ពន្ធនាគារ។ ចលនាក្បាលខ្លា របស់ សោម ឯក បានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិ របស់លោកសម សេរី។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យលោក សោម ឯក ជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ពាក់ព័ន្ធនៅក្នុងអំពើភេរវកម្ម បង្កៃគ្រឿងផ្ទុះចំនួន ៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ និងបានកេណ្ឌក្រុមភេរវជន និងបណ្ដុះបណ្ដាលនៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០០៩។ សមាជិករបស់ចលនានេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ក្រុមនេះ បានធ្វើសកម្មភាពទិញអាវុធនិងគ្រាប់ យកមកលាក់ទុក ក្នុងគោលបំណងរៀបចំកម្លាំងប្រដាប់អាវុធអនាធិបតេយ្យខុសច្បាប់ ដែលមានអង្គការចាត់តាំងដើមម្បីបះបោរប្រឆាំងរាជរដ្ឋាភិបាល បង្កអសន្តិសុខ ធ្វើឲ្យមហន្តរាយដល់អាយុជីវិតមនុស្ស និងប៉ះពាល់ដល់សន្តិសុខជាតិ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជាថា អយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំងប្រាំបីនាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។ ហើយសំណុំរឿងនេះបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
មាត្រា៤៨៥ : បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពីរលានរៀល ទៅប្រាំមួយលានរៀល។ មាត្រា៤៨៦ : បទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀលទៅ១០លានរៀល។ មាត្រា ៤៨៨ : បទផលិត ឬធ្វើចរាចរណ៍អាវុធគគ្រឿងផ្ទុះ និងគ្រាប់ផ្ទុះរំសេវគ្រប់ប្រភេទ ការផលិត ការនាំចូល ការនាំចេញ និងសន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំឆ្នាំ ទៅ១០ឆ្នាំ៕SRN
តាំង វីដា | Publication date 03 November 2014 | 10:25 ICT ក្រសួងមហាផ្ទៃមិនដកថយការចាប់សមាជិករណសិរ្សរំដោះជាតិខ្មែរ៖ ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់ និងភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការចាប់ខ្លួនសមាជិក រណសិរ្សរំដោះជាតិខ្មែរ ១០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនសមាជិកក្រុមនេះជាច្រើនបន្ថែមទៀត។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីម្សិលមិញ ឆ្លើយតបទៅនឹងមតិរិះគន់របស់សង្គមស៊ីវិលជាតិនិងអន្តរជាតិ ចំពោះការចាប់ខ្លួនអ្នកទាំង ១០ នាក់នេះ ដែលថា មិនមានមូលដ្ឋានច្បាប់ច្បាស់លាស់។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ការចាប់ខ្លួនជនជាប់ចោទទាំង ១០ នាក់ គឺមិនមែនជារឿងប្រថុយប្រថាននោះទេ គឺមានការស៊ើបអង្កេតច្បាស់លាស់និងភ័ស្តុតាងបញ្ជាក់ពីសកម្មភាពខុសច្បាប់របស់ពួកគេ។ ភ័ស្តុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ទី១. ទង់រណសិរ្សរំដោះជាតិខ្មែរ ៧៧០ ទង់ ទី២. មួកស្លឹកបិទរូបទង់ ១០០ មួក ទី៣. ខិត្តប័ណ្ណ ៤៦១ សន្លឹក ដែលមានខ្លឹមសារញុះញង់បង្កប្រតិកម្មចំពោះរដ្ឋាភិបាល ទី៤. លិខិតតែងតាំងសមាជិកចំនួន ៤ សន្លឹក ទី៥. ស៊ីឌី «ឫសគល់ ៧ មករា» ២ បន្ទះ ទី៦. សៀវភៅ «ឫសគល់ ៧មករា» ចំនួន ៤៩ ក្បាល ដែលមានខ្លឹមសារវាយប្រហារអតីតព្រះមហាក្សត្រ និងរដ្ឋាភិបាល និង ទី៧. ផ្ទាំងកៅស៊ូធំ ២ សន្លឹក។
លោក គៀត ច័ន្ទថារិទ្ធ បានលើកហេតុផលពីរ ដែលជាមូលដ្ឋាននៃការចាប់ខ្លួននេះ «ទី១ គឺ ចលនារណសិរ្សរំដោះជាតិខ្មែរ គឺជាអង្គការចាត់តាំងខុសច្បាប់មានទិសដៅផ្តួលរំលំរដ្ឋាភិបាល... ផ្អែកលើសេចក្តីប្រកាស គឺមានការសរសេរញុះញង់ ប្រឆាំងនឹងរដ្ឋាភិបាល។ ទី២ រណសិរ្សរំដោះជាតិខ្មែរ គឺចេញមកពីរណសិរ្សរួបរួមជាតិ ដែលជាក្រុមភេរវកម្ម»។ បើតាមលោក គៀត ច័ន្ទថារិទ្ធ ជនជាប់ចោទទាំង ១០ នាក់នោះត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលអាចនឹងត្រូវជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំប្រសិនបើរកឃើញថា មានទោស។ អ្នកទាំង ១០ នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃ ទី២២ និង ២៣ ខែតុលា ក្នុងទិវាសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា។
បើតាមលោក ណៃ វ៉ង់ដា អនុប្រធានអង្កេតសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ សមាគមការពារសិទ្ធិមនុស្ស អាដហុក សាច់ញាតិជនជាប់ចោទចំនួន ៦ គ្រួសារ បានមកពឹងពាក់ជំនួយផ្លូវច្បាប់ ពីអង្គការនេះ កាលពីដើមសប្តាហ៍មុន។ លោក ណៃ វ៉ង់ដា បានឲ្យដឹងថា តាមការសាកសួរនិងការស៊ើបអង្កេតបឋម ៥ គ្រួសារ ក្នុងចំណោម ៦ គ្រួសារ មិនមានសញ្ញាណណាមួយថា ជាសមាជិកនៃចលនានោះឡើយ។ «ខ្ញុំ និងក្រុមមេធាវីរបស់អាដហុក នឹងកោះប្រជុំថ្ងៃ ទី៧ ខែវិច្ឆិកា ខាងមុខនេះដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅ ទៅដល់ស្រុកកំណើតរបស់ពួកគាត់»។
ក្នុងចំណោមជនជាប់ចោទទាំង ១០ នាក់ លោក ឈឹម ស្ម័គ្រ ធ្លាប់បានអះអាងថា ខ្លួនជាសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ។ កូនស្រីរបស់លោក គឺអ្នកស្រី ឈឹម វិមេន បានបញ្ជាក់ថា ឪពុករបស់នាងបានចូលជាសមាជិកនៃចលនានេះ ដែលបង្កើតឡើងកាលពីថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្តែឪពុកនាង មិនមានសកម្មភាពអ្វីច្រើននោះទេ ក្រៅពីការធ្វើស្រែចម្ការប្រចាំថ្ងៃ និងយូរៗម្តងឡើងមករាជធានីភ្នំពេញ ដើម្បីចូលរួមបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាម។ អ្នកស្រីថា៖ «ខ្ញុំមានការសោកស្តាយនេះជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ និងឪពុកខ្ញុំ។ គាត់អត់មានប្រើប្រាស់អាវុធផ្តួលរំលំរដ្ឋាភិបាលអីនោះទេ។ ខ្ញុំជឿជាក់ថា ចលនារណសិរ្សនេះ គឺមានគោលនយោបាយស្របតាមច្បាប់អន្តរជាតិដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិ»។
ចលនារណសិរ្សរំដោះជាតិខ្មែរ មានលោក សម សេរី ជាមេដឹកនាំ ដែលបច្ចុប្បន្នរស់នៅ ប្រទេសដាណឺម៉ាក ត្រូវបានសាលាដំបូងរាជធានី កាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ៩ ឆ្នាំ និងបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនពីបទ «រួមគំនិតក្បត់» និង «ឆ្លងដែនខុសច្បាប់» ពីថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៤។
សមាជិករណសិរ្សរំដោះជាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកមិនមានការព្រួយបារម្ភ ចំពោះការចាប់ខ្លួននោះទេ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺការបែកបាក់ស្មារតីផ្ទៃក្នុងរបស់ប្រទេសក្រោមការដឹកនាំរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរនាពេលបច្ចុប្បន្ន៕
ដោយ សុខ សេរី 2010-10-14 មេចលនាក្បាលខ្លាប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញ
មេដឹកនាំនៃ ចលនារណសិរ្សរួបរួមជាតិ ឬកងទ័ពខេមរជាតិរូបសញ្ញា ក្បាលខ្លា គឺលោក សោម ឯក មិនសុខចិត្តចំពោះការផ្ដន្ទាទោសរបស់តុលាការក្រុងភ្នំពេញ កន្លងមក ឲ្យលោកជាប់គុករយៈពេលជិត ៥០ឆ្នាំ។មេធាវីការពារក្តីឲ្យលោក សោម ឯក ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើភេរវកម្មចំនួន ២លើកមិនបានសម្រេចកាលពីឆ្នាំ២០០៧ និងឆ្នាំ២០០៩ កន្លងទៅនោះ នៅក្នុងទីក្រុងភ្នំពេញ បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការសាលាឧទ្ធរណ៍រួចហើយ កាលពីថ្ងៃទី១៣ ខែតុលា ថ្មីៗនេះ ដើម្បីប្ដឹងទាស់នឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ទោសឲ្យកូនក្ដីរបស់លោកជាប់គុក ១៨ឆ្នាំ ដោយគ្មានភស្តុតាង។
បច្ចុប្បន្នជនជាប់ចោទរូបនេះកំពុងតែជាប់ឃុំខ្លួននៅក្នុងគុក ប៉េហ្ស៊ី (PJ) របស់ប៉ូលិស នៅក្នុងទីក្រុងភ្នំពេញ។
មេធាវីរបស់លោក សោម ឯក គឺលោក អ៊ឹម សុជាតិ ដែលបានការពារសំណុំរឿងទី១ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែតុលាថា លោកនិងកូនក្ដីរបស់លោកមិនអាចទទួលយកបានទេនូវសាលក្រមរបស់តុលាការក្រុងភ្នំពេញកន្លងមកនេះ។
លោក អ៊ឹម សុជាតិ បន្ថែមថា ៖ «ផ្ដន្ទាទោសលើកូនក្ដីរបស់ខ្ញុំមិនទាន់មានភាពយុត្តិធម៌ដល់កូនក្ដីរបស់ខ្ញុំ។ ទើបបានទទួលលេខសាលក្រមពីម្សិលមិញ (១៣ តុលា) ហើយក៏ដាក់ប្ដឹងឧទ្ធរណ៍ម្សិលមិញតែម្ដងទៅ»។
មេធាវីម្នាក់ទៀតរបស់លោក សោម ឯក គឺលោក សំ សុគង់ ដែលបានការពារក្ដីសំណុំរឿងទី២ បានមានប្រសាសន៍ថា ៖ «លោក សោម ឯក មានរឿងពីរ ហើយគាត់ប្ដឹងឧទ្ធរណ៍ទាំងពីរ ហើយអ្នកផ្សេងៗគាត់មានរឿងតែមួយ គាត់ប្ដឹងឧទ្ធរណ៍ដែរ»។
កាលពីថ្ងៃទី១ ខែតុលា កន្លងទៅនេះ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យលោក សោម ឯក ជាប់គុករយៈពេល ២៨ឆ្នាំ ក្រោមបទចោទថា លោកមានការពាក់ព័ន្ធនៅក្នុងអំពើភេរវកម្ម បង្កៃគ្រឿងផ្ទុះចំនួន ៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ និងបានកេណ្ឌក្រុមភេរវជន និងបណ្ដុះបណ្ដាលនៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០០៩។ សំណុំរឿងនេះបានការពារក្តីដោយលោក សំ សុគង់។
ជនជាប់ចោទចំនួន ៣នាក់ទៀត មានលោក ពៅ វណ្ណរ៉ា លោក ជា គឹមយ៉ា និងលោក ទ្បឹក ប៊ុនញៀន ត្រូវបានតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ។ ប៉ុន្តែតុលាការនេះបានលើកលែងការចោទប្រកាន់ និងដោះលែងលោក ភី សាវឹង ឲ្យមានសេរីភាព ដោយសារតែគ្មានភស្តុតាង។
ជនជាប់ចោទលោក សោម ឯក ដដែល បានរងការកាត់ទោសដោយតុលាការក្រុងភ្នំពេញក្នុងមួយករណីផ្សេងទៀត កាលពីថ្ងៃទី២២ ខែកញ្ញា ឲ្យជាប់គុក ១៨ឆ្នាំ ក្រោមបទចោទថា លោកជាមេខ្លោងនៃចលនារណសិរ្សរួបរួមជាតិ ឬកងទ័ពខេមរជាតិ រូបសញ្ញា ក្បាលខ្លា ដែលបានបង្កៃគ្រឿងផ្ទុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែមិនបានសម្រេច។ សំណុំរឿងនេះបានការពារក្តីដោយលោក អ៊ឹម សុជាតិ។
សរុបមកទោសចំនួន ២ករណីខាងលើនេះ គឺលោក សោម ឯក ត្រូវជាប់គុកចំនួន ៤៦ឆ្នាំ។
ជនជាប់ចោទ លោក សោម ឯក កន្លងមកបានប្រាប់អ្នកសែតក្រោយពីការកាត់ទោសនោះថា ពួកលោក មិនបានប្រព្រឹត្តអំពើភេរវកម្មដូចការចោទប្រកាន់នោះទេ គឺជារឿងទម្លាក់កំហុស និងចោទប្រកាន់ខុសការពិត ដោយសារអាជ្ញាធរនគរបាលកម្ពុជា និងតុលាការ៕
ប៊ុត រស្មីគង្គា | Publication date 15 November 2012 | 16:07 ICT ករណីចលនាក្បាលខ្លានៅជាប់ទោសដដែល
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានតម្កល់សេចក្តីសម្រេចឆ្នាំ ២០១០ របស់សាលាដំបូងរាជធានី ដែលបានដាក់ទោសសមាជិកនៃ«ចលនាក្បាលខ្លា»ឬ«រណសិរ្សរួបរួមជាតិ ខ្មែរ» ៤នាក់ ដាក់ពន្ធនាគារពី២០ទៅ២៨ឆ្នាំម្នាក់ៗ ក្រោមការចោទពីបទប្រព្រឹត្តអំពើភេរវកម្ម ក្នុងឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ។
លោក ឃុន លាងម៉េង ប្រធានចៅក្រមប្រឹក្សានៃសាលាឧទ្ធរណ៍ បានថ្លែងថា សោម ឯក មេដឹកនាំ«ចលនាក្បាលខ្លា» ឬ «រណសិរ្សរួបរួមជាតិខ្មែរ» ត្រូវចោទប្រកាន់ដោយតុលាការពីបទដឹកជញ្ជូន មករក្សាទុក បញ្ជូនចេញ និងបំផ្ទុះគ្រឿងផ្ទុះនៅកន្លែងសាធារណៈនិងជ្រើសរើសកម្លាំងប្រដាប់អាវុធបង្កើតចលនាក្បាលខ្លា រីឯសមាជិកបីនាក់ទៀតមានឈ្មោះ ឡឹក ប៊ុនញ្ញាណ ពៅ វណ្ណារ៉ា និង ជា គឹមយ៉ាន ត្រូវចោទពីបទសមគំនិត ជាមួយសោម ឯក។
លោកបញ្ជាក់ថា ពួកគេត្រូវចាប់ខ្លួននៅខែមករា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការដាក់គ្រឿងផ្ទុះនៅក្រៅក្រសួងការពារជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា សោម ឯក ត្រូវសាលាដំបូងភ្នំពេញកាត់ទោសក្នុងឆ្នាំ២០១០ ដាក់ពន្ធនាគារ២៨ឆ្នាំ ហើយ ឡឹក ប៊ុនញ្ញាណ ពៅ វណ្ណារ៉ា និង ជា គឹមយ៉ាន ត្រូវបានកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ ចំនួន ២០ឆ្នាំ ។
លោកប្រកាសសាលដីកាថា៖ «ផ្អែកតាមសវនាការ និងភស្តុតាងជាក់ស្តែង សាលាឧទ្ធរណ៍យល់ថា សេចក្តីសម្រេច ឆ្នាំ២០១០ របស់សាលាដំបូងរាជធានី ចំពោះចុងចោទទាំងបួននាក់ គឺត្រឹមត្រូវ និងធ្វើទៅតាមច្បាប់។ ហេតុនេះ សាលាឧទ្ធរណ៍សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងនេះ និងឲ្យបន្តឃុំខ្លួនពួកគេ»។
លោកបន្ថែមថា៖ «ពួកគេអាចប្តឹងសារទុក្ខទៅតុលាការកំពូលបានទៅតាមច្បាប់ បើពួកគេមិនទទួលយកសាលដីកានេះ»។
ក្រោយ ការប្រកាសសាលដីកាកាលពីម្សិលមិញ ជនសង្ស័យទាំងបួនស្រែកឡើងថា៖ «អយុត្តិធម៌ណាស់»ហើយថា ពួកគេមិនបានប្រព្រឹត្តខុសឬបទល្មើសដូចការចោទប្រកាន់នោះទេ ។
ឡឹក ប៊ុនញ្ញាណ ថ្លែងថា គាត់គឺជាជនរងគ្រោះនៃការចាប់ខ្លួននេះ។ គាត់មិនមែនជាសមាជិក ចលនាក្បាលខ្លាឬរណសិរ្សរួបរួមជាតិខ្មែរ និងជាប់ពាក់ព័ន្ធជាមួយការបំផ្ទុះនៅភ្នំពេញក្នុងអំឡុង ឆ្នាំ២០០៩ នោះទេ។
គាត់លើកថា៖ «ខ្ញុំជាជនស្លូតត្រង់ ប៉ុន្តែត្រូវបានចោទប្រកាន់ និងកាត់ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ តើយុត្តិធម៌នៅឯណា? ខ្ញុំនឹងសូមឲ្យសម្លាប់ខ្ញុំ ឬសម្លាប់សមាជិកគ្រួសារខ្ញុំ បើខ្ញុំពិតជាបានប្រព្រឹត្តដូចចោទប្រកាន់»។
សោម ឯក បានថ្លែងថា សេចក្តីសម្រេចរបស់តុលាការគឺអយុត្តិធម៌ណាស់ ហើយគាត់មិនអាចទទួលយកបានទេ។
គាត់ប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងកិច្ចសម្ភាសផ្ទាល់ថា៖ «ខ្ញុំបានប្រាប់តុលាការពីមុនថា ខ្ញុំមិនបានពាក់ព័ន្ធក្នុងការដាក់បង្កប់គ្រឿងផ្ទុះនៅក្រៅ ក្រសួងការពារជាតិនិងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣នោះទេ ហើយខ្ញុំក៏មិនបានបណ្តុះបណ្តាលភេរវករ ឬជ្រើសរើសកម្លាំងប្រដាប់អាវុធឲ្យប្រឆាំងរដ្ឋាភិបាលដូច ការចោទនោះដែរ»។
លោកថា៖«ខ្ញុំត្រូវនគរបាលបង្ខំឲ្យសារភាព អំពីសកម្មភាពនិងនិយាយតាមចម្លើយរបស់នគរបាលដែលគេប្រាប់ឲ្យ និយាយ។ ដោយសារពេលខ្ញុំត្រូវបានចាប់ខ្លួន នគរបាលបានចាប់ប្រពន្ធខ្ញុំដែលមានផ្ទៃពោះ៦ខែ ដើម្បីគំរាមខ្ញុំ។ ពួកគេបានគំរាមចាប់ខ្លួន និងដាក់ពន្ធនាគារទាំងប្រពន្ធខ្ញុំដែលមានផ្ទៃពោះប្រសិន បើខ្ញុំមិនឆ្លើយ ដូចចម្លើយដែលពួកគេចង់បាន»។ គាត់គិតថា ដើម្បីស្វែងរកការពិត និងយុត្តិធម៌ គាត់នឹងបន្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។
តាមឯកសារ តុលាការ សោម ឯក ត្រូវចាប់ខ្លួននៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យកាលពីខែមករា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការដាក់គ្រឿងផ្ទុះនៅក្រៅក្រសួងការពារជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ និងមេគំនិតនៅពីក្រោយផែនការដាក់គ្រាប់បែកនៅស្តូបមិត្ត ភាពកម្ពុជា‑វៀតណាម នៅភ្នំពេញកាលពីខែកក្កដាឆ្នាំ២០០៧៕ PS
អតីតមេចលនាក្បាលខ្លាត្រូវឧទ្ធរណ៍តម្កល់សាលក្រម
ប៊ុត រស្មីគង្គា | Publication date 05 October 2012 | 16:04 ICT
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានតម្កល់សេចក្តីសម្រេចឆ្នាំ២០១០របស់សាលាដំបូងរាជធានីភ្នំពេញ អំពីការកាត់ទោសលោក សោម ឯក មេដឹកនាំម្នាក់នៃក្រុមភេរវកម្មដែលមានឈ្មោះថា «ចលនាក្បាលខ្លា» និង «រណសិរ្សរួបរួមជាតិខ្មែរ» ដែលបានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ ហើយទោសរបស់គាត់នឹងត្រូវនៅសល់១៦ឆ្នាំ៦ខែទៀត ដោយកាត់រយៈពេលជាប់ឃុំមុនការកាត់ទោសរបស់គាត់ ក្រោមបទចោទប្រកាន់មេគំនិតនៅពីក្រោយផែនការដាក់គ្រាប់បែក នៅស្តូបមិត្តភាពកម្ពុជា‑វៀតណាមក្នុងរាជធានីភ្នំពេញ ក្នុងខែកក្កដា ឆ្នាំ២០០៧។
ចាយ ច័ន្ទតារាវណ្ណ ប្រធានចៅក្រមជំនុំជម្រះនៅសាលាឧទ្ធរណ៍ បានថ្លែងកាលពីម្សិលមិញថា សោម ឯក អាយុ៤៧ឆ្នាំ មេដឹកនាំម្នាក់នៃក្រុមភេរវកម្មដែលមានឈ្មោះថា «ចលនាក្បាលខ្លា» និង«រណសិរ្សរួបរួមជាតិខ្មែរ» សាលក្រមរបស់គាត់ត្រូវបានតម្កល់ គឺជាប់ពន្ធនាគារ១៨ឆ្នាំ ប៉ុន្តែទោសចំនួន១៨ឆ្នាំនេះនឹងត្រូវបន្ថយមកត្រឹម១៦ឆ្នាំ៦ ខែវិញដោយកាត់រយៈពេលជាប់ឃុំមុនការកាត់ទោសរបស់គាត់។
លោក ចាយ ច័ន្ទតារាវណ្ណ បានអានសាលដីកាថា៖ «សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចផ្តន្ទាទោសរបស់សាលាដំបូងរាជធានីលើ សោម ឯក និងបញ្ជាឲ្យបន្តឃុំខ្លួនគាត់នៅពន្ធនាគារ»។
លោក បានបន្ថែមទៀតថា៖ «គាត់មានសិទ្ធិជំទាស់នឹងសេចក្តីសម្រេចនេះ និងប្តឹងសារទុក្ខទៅតុលាការកំពូល ប្រសិនបើគាត់មិនទទួលយកសាលដីកានេះ»។
លោក បានសង្កត់ធ្ងន់ថា សោម ឯក ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីខែមករា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការដាក់គ្រឿងផ្ទុះនៅក្រៅក្រសួងការពារជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងមេគំនិតការដាក់គ្រាប់បែកនៅស្តូបមិត្តភាពកម្ពុជា‑វៀតណាមក្នុងរាជធានីភ្នំពេញក្នុងខែកក្កដា ឆ្នាំ២០០៧។
លោក បន្ថែមថា សម្រាប់ករណីទីមួយនៃការដាក់គ្រឿងផ្ទុះនៅក្រៅក្រសួងការពារ ជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ ហើយសម្រាប់ករណីទីពីរពាក់ព័ន្ធមេគំនិតការដាក់គ្រាប់បែកនៅ ស្តូបមិត្តភាពកម្ពុជា‑វៀតណាមក្នុងរាជធានីភ្នំពេញក្នុងខែ កក្កដា ឆ្នាំ២០០៧ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ។
លោក សោម ឯក មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែមេធាវីការពារក្តីរបស់គាត់ លោក អ៊ុក វ៉ាន់ដេត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនក្តីរបស់លោកនឹងប្តឹងជំទាស់នឹងសាលដីការបស់សាលា ឧទ្ធរណ៍ ហើយបានត្រៀមខ្លួនប្តឹងសារទុក្ខទៅតុលាការកំពូលរួចហើយកាលពី ម្សិលមិញបន្ទាប់ពីការប្រកាសសាលដីការបស់គាត់។ លោកបន្តថា៖ «កូនក្តីរបស់ខ្ញុំមិនទទួលសាលដីកានេះទេ គាត់បានប្តឹងសារទុក្ខទៅតុលាការកំពូលរួចហើយ»៕ PS
សវនាការបញ្ចប់រឿងក្តីចលនាក្បាលខ្លា
លោកសំ ឯក ដែលត្រូវបានគេចោទថា ជាមេដឹកនាំក្បាលខ្លា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថត អ៊ុយ នូសិរីមុនី
សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់សវនាការ កាលពីថ្ងៃសុក្រកន្លងទៅលើរឿងក្តីរបស់បុរស៥ នាក់ដែលជាប់ចោទពីបទរៀបចំផែនការវាយប្រហារដោយគ្រាប់បែកមិនបាន សម្រេចទៅលើអគារទីស្តីការក្រសួងការពារជាតិ និងស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣កាលពីឆ្នាំមុន។
បុរសទាំង ៥ នាក់ ដែលត្រូវចោទប្រកាន់ថា ជាសមាជិកក្នុងរណសិរ្សបង្រួបបង្រួមជាតិខែ្មរដែលប្រឆាំង និងរដ្ឋាភិបាល ត្រូវបានគេស្គាល់ថា ជាចលនាក្បាលខ្លានោះ នឹងប្រឈមទោសជាប់ពន្ធនាគាររវាងពី២០ទៅ៣០ឆ្នាំ បើសិនតុលាការរកឃើញកំហុស ខណៈដែលអ្នកទាំង៥នាក់នេះ ត្រូវកាត់ទោសក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម
លោកចៅក្រម ឌីន ស៊ីវុទ្ធី បានថ្លែងក្នុងសវនាការ កាលពីថ្ងៃសុក្រថា ការបង្ហាញភស្តុតាងក្នុងរឿងក្តីនេះ បានបញ្ចប់ហើយ បន្ទាប់ពីសាក្សីចំនួនពីរនាក់បានមកឆ្លើយបំភ្លឺរួច នៅពេលដែលមេធាវីបានអញ្ជើញមកធ្វើជាសាក្សីឲ្យជនជាប់ចោទ លឿក ប៊ុនហៀនដែលជាអតីតទីប្រឹក្សាក្រសួងការពារជាតិមួយរូប ។
ចៅក្រមរូបនេះ បានបញ្ជាក់ថា៖ «យើងមិនចាំបាច់ស្តាប់សេចក្តីសន្និដ្ឋានរបស់មេធាវីការពារក្តីនិងជនជាប់ចោទដទៃទៀតនោះទេ ពីព្រោះយើងបានស្តាប់រួចហើយ ហើយ យើងគ្រាន់តែត្រូវការសាក្សី២នាក់ របស់ លឿក ប៊ុនហៀន មកឆ្លើយបំភ្លឺក្នុងសវនាការតែប៉ុណ្ណោះ»។
លោក អ៊ុច សុផល មេធាវីការពារលោក លឿក ប៊ុនហៀន បានថ្លែងឲ្យដឹងថា កូនក្តីរបស់លោកគួរតែត្រូវដោះលែងឲ្យមានសេរីភាព ពីព្រោះ ភស្តុតាងប្រឆាំងនឹងរូបគាត់ផ្អែកតែទៅលើផ្នែកនៃការស៊ើបអង្កេតទៅលើក្រុមភេរវកររបស់ក្រសួងការពារជាតិប៉ុណ្ណោះ គ្មានភស្តុតាងអ្វីផ្សេង យកមកដាក់បន្ទុកចោទពាក់ព័ន្ធក្នុង ចលនាមួយនេះឡើយ ។
លោក អ៊ុច សុផល បាននិយាយដែរថា៖ « កូនក្តីរបស់ខ្ញុំ មិនពាក់ព័ន្ធក្នុងចលនាក្បាលខ្លាដ៏ល្ងង់ខ្លៅរបស់ឈ្មោះ សំ ឯក នោះទេ » ។
លោក អ៊ុច សុផល និយាយបន្តថា៖« កំណត់ត្រាស៊ើបអង្កេតជាភស្តុតាងរបស់ក្រសួងការពារជាតិនោះ មិនអាចយកជាការទេ ពីព្រោះកូនក្តីខ្ញុំ កំពុងរាយការណ៍ឲ្យទៅមន្ត្រីជាន់ខ្ពស់ពីការស៊ើបអង្កេត និងការស្រាវជ្រាវរបស់ខ្លួន អំពីចលនានេះ»។
លោក សែម អនុសនៈ សាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងពីរ ដែលបានចូលខ្លួនទៅផ្តល់ចម្លើយកាលពីថ្ងៃសុក្រនោះ បាននិយាយថា លោកគ្រាន់តែបានសរសេរកំណត់ត្រានោះ តាមការបញ្ជារបស់លោក លឿក ប៊ុនហៀន ទេ
សាក្សីរូបនេះបានអះអាងបន្ថែមទៀតថា លោក ប៊ុនហៀន បានប្រាប់ឲ្យខ្លួនធ្វើកំណត់ត្រា ដើម្បីលោកប៊ុនហៀន ងាយស្រួលរាយការណ៍ប្រាប់ ចៅហ្វាយនាយអំពីក្រុមភេរវកម្ម។
ក៏ប៉ុន្តែទោះជាយ៉ាងណា ក្នុងការធ្វើសេចក្តីសន្និដ្ឋានបិទសំណុំរឿង ក្តីនេះ លោក ហ៊ីន ប៊ុនឆា ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ បានចាត់ទុកភស្តុតាងដែលបង្ហាញដោយលោកមេធាវី អ៊ុច សុផល ថា « គ្មានន័យ » ហើយលោកបានអះអាងថា ខាងតំណាងអយ្យការមានភស្តុតាងគ្រប់គ្រាន់ ដែលអាចបង្ហាញថា លោក លឿក ប៊ុនហៀន ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ចលនាក្បាលខ្លានេះចាប់តាំងពី ឆ្នាំ២០០៥ រហូតដល់ពេលចាប់ខ្លួន៕ ប្រែសម្រួល លីម គួង
តុលាការសាកសួរមេចលនាក្បាលខ្លាលើបទចោទថ្មី
Posted about 6 years ago | Comments Off on តុលាការសាកសួរមេចលនាក្បាលខ្លាលើបទចោទថ្មី
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានសាកសួរទណ្ឌិត សោម ឯក ជនជាប់ទោសជាមេដឹកនាំក្រុមភេរវករ«ចលនាក្បាលខ្លា»និង «រណសិរ្សបង្រួមបង្រួមជាតិខ្មែរ» ទៅលើបទចោទមួយថ្មីទៀត គឺបទសមគំនិតសម្លាប់ពាណិជ្ជករចិនម្នាក់ដោយចេតនា នៅក្នុងរាជធានីភ្នំពេញ ពីឆ្នាំ២០០០។
Thursday, 28 March 2013
ប៊ុត រស្មីគង្គា
មន្ត្រីក្រឡាបញ្ជីនៅ សាលាដំបូងរាជធានីភ្នំពេញដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា លោក សោម ឯក ហៅ ជា គឹម ហឿន ឬ ហៅ ទី តូ អាយុ៥១ឆ្នាំ ជាមេក្រុមភេរវករហៅ «ចលនាក្បាលខ្លា» និង «រណសិរ្សបង្រួបបង្រួមជាតិខ្មែរ» ត្រូវបានសាកសួរដោយលោកស្រី ចាំង ស៊ីណាត ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ពុធទី២៧ ខែមីនា ឆ្នាំ២០១៣ លើបទចោទថ្មីមួយ។
មន្ត្រីក្រឡាបញ្ជីរូបនេះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា៖ «គាត់ត្រូវតុលាការចោទប្រកាន់មួយករណីទៀតពីបទសមគំនិតសម្លាប់ ពាណិជ្ជករចិនដោយចេតនានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០០។ គាត់ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសាកសួរពីព្រឹកមិញ»។
មន្ត្រីក្រឡាបញ្ជីរូបនេះបន្ថែមថា៖ «បើសិនគាត់ត្រូវបានរកឃើញមានពិរុទ្ធមែនគាត់នឹងត្រូវប្រឈមនឹង ការផ្ដន្ទាទោសមួយទៀត ត្រូវជាប់ពន្ធនាគារយ៉ាងតិច៥ឆ្នាំ បន្ថែមពីលើទោសរបស់គាត់កាលពីមុន»។
មន្ត្រីដដែលនេះបានបញ្ជាក់ ដែរថា លោក សោម ឯក ត្រូវបានបុរសចិនម្នាក់ឈ្មោះ Fong Chi អាយុ៤៤ឆ្នាំ ចោទប្រកាន់ពាក់ព័ន្ធនឹងមានផែនការសម្លាប់គាត់ដោយចេតនា នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០០០។
ទោះយ៉ាងណា មន្ត្រីម្នាក់នេះមិនបានប្រាប់លម្អិតពីសកម្មភាពពាណិជ្ជកម្មរបស់លោក Fong Chi ទាក់ទិនករណីនេះទេ។
លោកស្រី ចាំង ស៊ីណាត ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះ មិនអាចទាក់ទងសុំការអធិប្បាយបានទេពីម្សិលមិញ។
លោក សោម ឯក ដែលបានបង្ហាញខ្លួននៅឯសាលាដំបូងភ្នំពេញ កាលពីម្សិលមិញបានបដិសេធការចោទប្រកាន់លើរូបគាត់ ហើយនិយាយថា គាត់មិនដែលស្គាល់ឬក៏ពាក់ព័ន្ធនឹងអ្នកចោទប្រកាន់លោកទេ។ គាត់ជាជនរងគ្រោះក្នុងបទចោទប្រកាន់លើករណីនេះ។
លោក សោម ឯក និយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា៖«ខ្ញុំមិនដឹងពីករណីមនុស្សឃាតនេះទេ ហើយខ្ញុំក៏មិនបានពាក់ព័ន្ធ ឬក៏បានប្រព្រឹត្តដូចគេចោទប្រកាន់ដែរ។ ខ្ញុំគិតថា ករណីនេះជាការបំផ្លើសដែលមានការរៀបចំទុកជាមុនដោយមន្ត្រី រដ្ឋាភិបាលកម្ពុជា ក្នុងបំណងដាក់ទោសខ្ញុំនៅក្នុងពន្ធនាគារឲ្យបានកាន់តែយូរជាងនេះ»។
គាត់បានបន្ថែមថា ៖ «ខ្ញុំជាជនស្លូតត្រង់ នៅក្នុងបទចោទថ្មីនេះ ដូច្នេះ ខ្ញុំស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបខ្ញុំ»។ គាត់ក៏បានអំពាវនាវឲ្យតុលាការរកការពិត និងយុត្តិធម៌ឲ្យរូបគាត់លើករណីនេះផងដែរ។
តាមឯកសារតុលាការ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានពីថ្ងៃម្សិលមិញ លោក សោម ឯក ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីខែមករា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការរៀបចំផែនការបំផ្ទុះគ្រាប់នៅក្រៅក្រសួងការពារ ជាតិ និងជិតស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងជាមេគំនិតនៅពីក្រោយផែនការដាក់គ្រាប់បែកនៅស្តូបមិត្តភាព កម្ពុជា-វៀតណាម ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០០៧។
ចំពោះ ករណីដំបូងពាក់ព័ន្ធនឹងការរៀបចំផែនការបំផ្ទុះនៅក្រៅក្រសួងការពារជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក សោម ឯក ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ហើយករណីទីពីរទាក់ទងជាមេគំនិតនៅពីក្រោយផែនការដាក់គ្រាប់ បែកនៅស្តូបមិត្តភាព កម្ពុជា-វៀតណាមមុខវត្តបទុមវតី នោះគាត់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ ឆ្នាំ៕ PN
មេខ្លោងចលនាភេរវកម្មក្បាលខ្លាប្រឈមនឹងជាប់គុក២ឆ្នាំបន្ថែមទៀតករណីលួចរត់
លោក សោម ឯក ជិះក្នុងរថយន្តពេលមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថៃ្ង២០ ធ្នូ ២០០៩។ Photo: RFA
ទណ្ឌិត សោម ឯក ដែលតុលាការចោទថាជាមេខ្លោងនៃចលនាភេរវកម្មក្បាលខ្លា ត្រូវក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ តុលា យកមកសាកសួរបន្ទាប់ពីចាប់ខ្លួនមកវិញ។ លោក សោម ឯក បានលួចរត់ពីការជាប់ពន្ធនាគារកាលពីយប់ថ្ងៃទី៨ តុលា ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរី ថា លោក សោម ឯក ត្រូវបានគេចាប់ខ្លួនបានមកវិញនៅថ្ងៃទី២៦ តុលា នៅខេត្តសៀមរាប។
លោក សោម ឯក នឹងប្រឈមមុខការជាប់ទោសជាប់ពន្ធនាគារបន្ថែមទៀតប្រមាណពីរឆ្នាំបន្ថែមទៀត ករណីលួចរត់គេចពីពន្ធនាគារ។ ទណ្ឌិត សោម ឯក ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១០ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ ពីបទបង្កៃគ្រឿងផ្ទុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម។
លោក សោម ឯក ត្រូវគេឃុំខ្លួននៅពន្ធនាគារប៉េស្ស៊ី (PJ)។ លោកអាចនឹងត្រូវគេដាក់នៅពន្ធនាគារថ្មី បន្ទាប់ពីការសាកសួរហើយ។
ទាក់ទងថាតើអ្នកគ្រប់គ្រងពន្ធនាគារ ត្រូវទទួលខុសត្រូវបែបណាចំពោះការលួចគេចខ្លួននេះ? លោក នុត សាវនា បញ្ជាក់ថា ក្រសួងនឹងស៊ើបអង្កេតពីអ្នកជាប់ពាក់ព័ន្ធឲ្យមានការរត់គេច៖ «ករណីនេះមានអង្គភាពច្រើនចុះធ្វើការវាយតម្លៃ ថាតើឧបទ្ទវហេតុនេះជាកំហុសអ្នកណា? ហើយអ្នកខ្លះមានការពាក់ព័ន្ធ។ មិនមែនតែអង្គភាពក្រោមអគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះទេ អគ្គស្នងការនគរបាលជាតិ ក៏ធ្វើរឿងនេះដែរ។ ចឹងដោយសារបញ្ហានេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខ្ញុំមិនអាចបង្ហើបបានទេនៅពេលនេះ»។
លោក នុត សាវនា ថ្លែងថា នាយកដ្ឋានពន្ធនាគារនឹងពង្រឹងសន្តិសុខនៅពន្ធនាគារបន្ថែមទៀត ការពារករណីលួចរត់កើតមានបន្តទៀត៕
(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែកក្កដា កាលពី២០ឆ្នាំមុន (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧) គឺជាការព្រឹត្តិការណ៍ផ្ទុះអាវុធបង្ហូរឈាមមួយរវាងកងទ័ពស្ម័គ្រស្មោះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ជាមួយកងទ័ពស្ម័គ្រស្មោះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ ដោយមានការគាំទ្រពី កងទ័ពខ្មែរក្រហម។ មានការលើកឡើងថា ពេលនោះបើគ្មានការចាត់វិធានការរារាំង និងទប់ស្កាត់ទាន់ពេលវេលាពីសម្តេចតេជោ ហ៊ុន សែន នោះទេ ភ្លើងសង្រ្គាមអាចនឹងឆេះរោលរាលលើដែនដីកម្ពុជាជាថ្មីកាន់តែខ្លាំង។
អ្នកព័ត៌មានព្រមទាំងប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញប្រាកដជានៅចាំយ៉ាងច្បាស់អំពីព្រឹត្តិការណ៍ផ្ទុះអាវុធបង្ហូរឈាមកណ្តាលរាជធានីភ្នំពេញ។ ២០ឆ្នាំមុន អតីតកម្លាំងហ៊្វុនស៊ិនប៉ិច កម្លាំងខ្មែរក្រហម និងកម្លាំងតស៊ូពីជាយដែន ប្រមាណ ១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយដើម្បីបិទច្រកចេញចូលរាជធានីភ្នំពេញ និងគ្រោងរារាំងការចល័តណាមួយ។ កម្លាំងទាហានប្រដាប់អាវុធរបស់ខ្មែរក្រហមជាច្រើនរយនាក់ ដែលជ្រកក្រោមស្លាកទាហានតស៊ូរបស់ហ៊្វុនស៊ិនប៉ិច ត្រូវបានដឹកចូលស្ងាត់ៗមកដល់រាជធានីភ្នំពេញ និងបានដាក់ពង្រាយច្រើនរយនាក់ផងដែរ ក្នុងរាជធានីភ្នំពេញ នៅតាមការិយាល័យនានា របស់ហ៊្វុនស៊ិនប៉ិច និងនៅអតីតព្រះរាជដំណាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងកន្លែងអង្គភាពនានា ដែលស្ថិតនៅការពារព្រះរាជដំណាក់នាពេលនោះ។
អតីតទាហានខ្មែរក្រហម ផុន ភាព ដែលត្រូវអតីតកម្លាំងហ៊្វុនស៊ិនប៉ិច បញ្ជូនពីទល់ដែន បាននិយាយបើកកកាយរឿងរ៉ាវ និងផែនការរបស់ សម្តេចក្រុមព្រះ ប្រាប់អ្នកកាសែតក្រោយទំនាស់ផ្ទៃក្នុងបានកើតឡើងមុនពេលផ្ទុះសង្រ្គាមបង្ហូរឈាមកណ្តាលរាជធានីភ្នំពេញថ្ងៃទី៥ និង៦ កក្កដា ១៩៩៧ ថា កងកម្លាំងរបស់ពួកគេ ត្រូវបានចាត់ចែងយកមកដាក់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ព្រមទាំងព្រះរាជដំណាក់ សម្តេចក្រុមព្រះផងដែរ ដើម្បីធ្វើសង្រ្គាមកណ្តាលរាជធានីភ្នំពេញ ដែលមិនផុតពីឆ្នាំ១៩៩៧នោះ។
លោក ផុន ភាព បានថ្លែងថា «កម្លាំងខ្ញុំជាកងពិសេសរបស់ ប៉ុលពត។ ខ្ញុំមកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៧ មកនៅភ្នំពេញ សំណង់១២ ផ្លូវ២៥៧ ទេពផន។ ដូច្នេះក្រោយមកទិដ្ឋភាព ខ្ញុំមកនៅផ្ទះចាស់របស់ ញឹក ប៊ុនឆៃ អាផ្ទះសេនាធិការរងទី១ ដូច្នេះការផ្ទុះអាវុធមិនផុតពីចុងឆ្នាំ៩៧ ដែលគេឲ្យត្រៀម រកកម្លាំងឲ្យបាន ១ម៉ឺនជាង ដាក់កំពង់ចាម ច្រកតាមតំបន់នានា ចូលមករាជធានីភ្នំពេញ»។
អតីតទាហានខ្មែរក្រហមរូបនេះបានបន្តថា «ផ្ទះសំណាក់ដែលជួលឲ្យនៅកម្លាំងខ្ញុំនៅកន្លែងព្រះរាជដំណាក់សម្តេចក្រុមព្រះ គឺ ៤៥នាក់ និងកន្លែងគណបក្ស ១៨នាក់ នៅផ្ទះចាស់របស់ ញឹក ប៊ុនឆៃ ២៤នាក់ និងបន្ទាយតាំងក្រសាំងជាង ៥០០នាក់។ ដូច្នេះកម្លាំងយកមកបន្តបន្ទាប់ និងដឹកអាវុធខុសច្បាប់ពីរដ្ឋធម្មនុញ្ញចែង យកមកចូលទីតាំងតាំងក្រសាំង មានអាវុធទំនើបៗ ដេកា៨២ និងកាំភ្លើងអាំម៉ារ៉ាស់ រាប់រយដើម និងដេកា៧៥ ព្រមទាំងកម្លាំងថែមទៀត។ កម្លាំងនេះជាកម្លាំងរបស់ ប៉ុលពត ពិសេសៗ សម្រាប់ទិសដៅតែមួយខ្ញុំនិយាយប្រាប់អស់លោក ប៉ុលពត និងហ៊្វុនស៊ិនប៉ិច តែមួយ»។
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩៧ មុនពេលត្រៀមធ្វើព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលប្រទេស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានរត់ពន្ធអាវុធជិត ៣តោន ពីក្រៅប្រទេសចូលមកកម្ពុជា ដោយការក្លែងបន្លំឯកសារថា ជាវត្ថុបំលាស់។ អាវុធទំនើបទាំងនោះរួមមានអាវុធបាញ់រថក្រោះផងដែរ។
នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហម ដែលបានពង្រាយនៅតាមព្រែកតាទែន ក្នុងខេត្តកណ្តាល ក៏បានផ្ទុះអាវុធ ដែលធ្វើឲ្យចរាចរណ៍លើ កំណាត់ផ្លូវជាតិលេខ៥ នៅពេលនោះបានផ្អាកមួយរយៈ។ នៅមុនព្រឹត្តិការណ៍បង្ហូរឈាមបានកើតឡើង គឺនៅខែមិថុនា ឆ្នាំ១៩៩៧ ដដែល លោកឧត្តមសេនីយ៍ សេរី កុសល ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច នាពេលនោះបានថ្លែថា លោក ញឹក ប៊ុនឆៃ បានធ្វើដំណើរយ៉ាងតាមឧទ្ធម្ភាគចក្រចំនួនពីរដង ទៅជួបជាមួយលោក ខៀវ សំផន ដើម្បីទាញយកកម្លាំងខ្មែរក្រហមពីជាយដែន ក្នុងការចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហមប្រចាំនៅព្រះរាជដំណាក់ក្រោមបញ្ជារបស់លោក ហូរ សុខ ដែលជាមេបញ្ជាការអង្គរក្សរបស់សម្តេចក្រុមព្រះ បានសាកល្បងប្រើកម្លាំងនៅរាជធានីភ្នំពេញ ដោយធ្វើការវាយប្រហារទៅលើគេហដ្ឋានលោកឧត្តមសេនីយ៍ ហុក ឡង់ឌី ដែលកាលនោះលោកឧត្តមសេនីយ៍ ជាមេនគរបាលជាតិនៅទូទាំងប្រទេស។ មុនការវាយប្រហារនោះ សង្រ្គាមពាក្យសម្តីបង្ហាញការប៉ុន ប៉ង វាយប្រហារគ្នាបានកើតឡើង។
លោកឧត្តមសេនីយ៍ សេរី កុសល ដែលកាលនោះជាមេបញ្ជាការមួយរូបរបស់កម្លាំង ហ៊្វុនស៊ិនប៉ិច បានថ្លែងគំរាមចង់កម្ទេចផ្ទះលោកឧត្តមសេនីយ៍ ហុក ឡង់ឌី។ «ប្រសិនបើព្រះអង្គមិនទប់ព្រះទ័យរបៀបនោះ កុំថាឡើយ ក្រុម ហុក ឡង់ឌី នៅទីនេះ ជីតារបស់លោក ហុក ឡង់ឌី ក៏ទ្រាំមិនបានដែរ ព្រោះយើងខ្ញុំមានអាវុធទំនើប គ្រប់ធុននឹងកម្ទេចផ្ទះលោកឲ្យទៅជាផេះក្នុងរយៈពេលមួយប៉ព្រិចភ្នែក»។
ក្រោយការគំរាមវាយប្រហារមកលើផ្ទះរបស់លោកឧត្តមសេនីយ៍ ហុក ឡង់ឌី នៅពេលនោះ ព្រឹត្តិការណ៍ ក៏បានកើតឡើងមែន។ ប៉ុន្តែការវាយប្រហារប្រមាណ ១៥នាទីសំដៅទៅគេហដ្ឋានរបស់លោក ហុក ឡង់ឌី ដែលស្ថិតនៅលើវិថីព្រះនរោត្តម ក្បែរព្រះរាជដំណាក់នៅពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតលោកឧត្តមសេនីយ៍ ហុក ឡង់ឌី នោះទេ។
លោកឧត្តមសេនីយ៍ ហុក ឡង់ឌី បានថ្លែងប្រាប់អ្នកកាសែតក្រោយហេតុការណ៍វាយប្រហារនោះថា «ជាក់ស្តែងអស់លោកបានថតវត្ថុតាងឃើញហើយ មានបេការ៉ងមួយដើម និងគ្រាប់ប៉ុន្មានគ្រាប់នេះនៅពីមុខផ្ទះខ្ញុំនេះ ដែលជាភស្តុតាងស្រាប់។ ព្រោះពេលមកនេះបងប្អូនសួរមកធ្វើអី អ្នកឯងយាមនៅដំណាក់ក្រុមព្រះ ម៉េចក៏មកដល់នេះ គ្រាន់តែមានការចាប់ផ្តើមសួរ ក៏មានការបាញ់រះរបៀបគំរាមមកលើកងកម្លាំងរបស់យើងខ្ញុំ។ ប៉ុន្តែពេលបាញ់នេះ ធ្វើឲ្យកងកម្លាំងរបស់យើងខ្ញុំមិនអាចអត់ធ្មត់បានទៀតទេ ត្រូវតែបាញ់តបត។ អ៊ីចឹងការបាញ់តបត គឺមានការបាញ់ប្រទូស្តរ៉ាយគ្នាជាង ១៥នាទី។ នេះជាបញ្ហាធ្វើឲ្យមានការផ្ទះអាវុធនេះ យើងខ្ញុំសូមសន្និដ្ឋានថា ការធ្វើទាំងនេះ គឺដោយចេតនារបស់សម្តេចក្រុមព្រះ និងដៃជើងរបស់សម្តេចក្រុមព្រះ ដែលមានបំណងមកលើយើងខ្ញុំជាមេប៉ូលីសជាតិ ដែលតែងតែមានការក្តាប់អំពីព័ត៌មានចារកម្មថា គោលបំណងខាងគណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ រណឫទ្ធិ នេះ គឺមានបំណងធ្វើយ៉ាងណាឲ្យមន្រ្តីរបស់គណបក្សប្រជាជន ៣នាក់ ដែលត្រូវកម្ទេច ៣នាក់ ធ្វើម៉េចឲ្យគណបក្សប្រជាជនចុះថយទី១. សម្តេច ហ៊ុន សែន ទី២. ឯកឧត្តម ស ខេង ទី៣. មុខសញ្ញាខ្ញុំ»។
លោកឧត្តមសេនីយ៍ ហុក ឡង់ឌី បានបន្តថា «អ៊ីចឹងសកម្មភាពធ្វើពីរយប់នេះ យប់ថ្ងៃទី១៦ ១៧ បង្ហាញឲ្យឃើញទិដ្ឋភាពជាក់ស្តែង ភស្តុតាងជាក់ស្តែងដែលគេហ៊ានពង្រាយកងកម្លាំងរហូត ដែលគិតពីព្រះរាជដំណាក់ក្រុមព្រះមក មកដល់ទីនេះយើងគិតមើប្រមាណជា ៤០០ ទៅ៥០០ម៉ែត្រ គឺមានចេតនាមកធ្វើផ្ទាល់ ដោយគេយល់ថា ខ្ញុំនៅផ្ទះនេះ គេអាចបាញ់បេការ៉ង់តែមួយគ្រាប់ ពីរគ្រាប់ចូល គឺអាចខ្ញុំ គ្រួសារខ្ញុំ កូនរបស់ខ្ញុំអាចគ្រោះថ្នាក់ដល់អាយុជីវិត។ នេះជាបញ្ហាចេតនា ដែលគេចង់ធ្វើ ផែនការរបស់គេធ្វើដោយចេតនាតែម្តង មិនមែនជារឿងអចេតនាទេ»។
ក្រោយព្រឹត្តិការណ៍នោះ ហេតុការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ បានកើតឡើងនៅថ្ងៃទី៥ និងទី៦ កក្កដា ឆ្នាំ១៩៩៧ ដោយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតមេបញ្ជាការ ហ៊្វុនស៊ិនប៉ិច លោក ឡាយ វីរៈ ខ្លះផង គឺប្រមាណ ១ពាន់នាក់ បានផ្ទុះឡើងកណ្តាលរាជធានីភ្នំពេញ។ នៅមុនការផ្ទុះអាវុធព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងចាកចេញទៅក្រៅប្រទេសនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៧ គ្រាដែលសម្តេចតេជោ ហ៊ុន សែន ត្រូវគេរាយការណ៍ថា សម្តេចបានស្ថិតក្នុងវិសមកាលផងដែរ រវាងពីថ្ងៃទី០១ ដល់ ០៦ កក្កដា។
គ្រាប់កាំភ្លើងបានលាន់ឮកណ្តាលរាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី០៥ កក្កដា ឆ្នាំ១៩៩៧។ គណបក្ស ហ៊្វុនស៊ិនប៉ិច បានប្រើព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ធ្វើជាទីបញ្ជាការដ្ឋានប្រយុទ្ធ ដែលនៅទីនោះក៏មានដាក់កាំភ្លើងយន្ត កាំភ្លើងផ្លោង និងរថពាសដែកផងដែរ នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ មានការបំផ្លោងពាក្យចចាមអារ៉ាមពីគណបក្ស ហ៊្វុនស៊ិនប៉ិច ថា សម្តេចតេជោ ហ៊ុន សែន ត្រូវគេលួចធ្វើឃាត ដែលជាការបំផ្លោងពាក្យ ដើម្បីបំបាក់ស្មារតីប្រយុទ្ធ។
សម្តេចតេជោ ហ៊ុន សែន បានប្រញាប់បង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញថា សម្តេចមិនមានសត្រូវណាមួយបៀតបៀនសម្តេចនោះទេ។ «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងទៅកាន់សម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិសារជាថ្មីទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលបាននិងកំពុងវិវឌ្ឍន៍ ហើយនិងការវិវឌ្ឍន៍នាប៉ុន្មានថ្ងៃខាងមុខនេះ។ ដំបូងខ្ញុំព្រះករុណាខ្ញុំ ខ្ញុំសូមទូលប្រគេនចំពោះសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិថា ខ្ញុំព្រះករុណាខ្ញុំមិនទាន់ស្លាប់ដូចដែលលោក ហូរ សុខ បានប្រាប់ទៅស្ថានទូតបរទេសមួយចំនួន និងទៅសារព័ត៌មានបរទេសមួយចំនួន ហើយក៏ដូចជាទីស្នាក់ការគណបក្សនិយមរណឫទ្ធិ បានស្រែកប្រាប់ទៅប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ថា ហ៊ុន សែន បានស្លាប់ហើយ។ ឥឡូវនេះខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅទីនេះ ដើម្បីដោះស្រាយបញ្ហាមិនទាន់ស្លាប់ ហើយក៏មិនរត់ចោលស្រុកដូចដែលរណឫទ្ធិ កំពុងតែធ្វើដោយគ្មានការទទួលខុសត្រូវនោះទេ»។
ការវាយប្រហារគ្នានៅកណ្តាលរាជធានីភ្នំពេញ និងនៅតាមតំបន់មួយចំនួន ដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតគណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំង និងបាននាំគ្នាវេចបង្វិចរត់ចោលគេហដ្ឋាន ដែលនៅក្បែរៗនោះ។ ការប៉ះទង្គិចគ្នាជាងមួយថ្ងៃនៅកណ្តាលរាជធានីភ្នំពេញ បានធ្វើឲ្យកម្លាំង ហ៊្វុនស៊ិនប៉ិច ដែលយកខ្មែរក្រហមមកជួយប្រយុទ្ធនោះ មិនអាចតស៊ូតទល់បាននោះឡើយ ហើយបានភៀសខ្លួនចេញពីបន្ទាយតាំងក្រសាំង និងចេញពីកន្លែងដាក់ពង្រាយនានា ក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧។ កម្លាំងដែលធ្វើដំណើរមកតាមជាមួយលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពេលនោះ មានចំនួន ៥៨៣នាក់ ហើយកម្លាំងទាំងនោះ ត្រូវកម្លាំងទាហានរដ្ឋាភិបាលបានស្ទាក់វាយបំបែក តាំងពីត្រឡោកបែក ភ្នំបាសិត ខាងលិចភ្នំឧដុង្គ និងក្នុងការប៉ះទង្គិចច្រើនដង បានធ្វើឲ្យមានការស្លាប់ និងចាប់ជាឈ្លើយសឹកជាច្រើននាក់។
លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយរត់ភៀសខ្លួនអស់រយៈពេលប្រមាណ ២៥ថ្ងៃ និង២៥យប់។ នៅតាមខេត្តភាគពាយ័ព្យ និងភាគខាងលិចប្រទេសកម្ពុជាវិញ ក្រោយព្រឹត្តិការណ៍បង្ហូរឈាម គ្រាដែលកម្លាំងរបស់លោក ញឹក ប៊ុនឆៃ រត់ភៀសខ្លួននោះ នាយទាហានដទៃទៀតរបស់ ហ៊្វុនស៊ិនប៉ិច ក៏បានរត់ចេញទៅកាន់តំបន់ព្រំដែនផងដែរ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន លោកឧត្តមសេនីយ៍ ឡាយ វីរៈ បានភៀសខ្លួនទៅរកអតីតកន្លែងតស៊ូចាស់តាមព្រំដែន។
លោកឧត្តមសេនីយ៍ ខាន់ សាវឿន និងលោក ឃិន យាន និងលោក ឡុង សារិន បានទាក់ទងជាមួយកម្លាំងតាម៉ុកនៅអន្លង់វែង ដើម្បីជួយសហការប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។ កម្លាំងខ្មែរក្រហមនៅអន្លង់វែង បានបញ្ជូនទាហាន ២០០នាក់ ឲ្យទៅជួយប្រយុទ្ធ ហ៊្វុន ស៊ិន ប៉ិច នៅអូស្មាច់។ កម្លាំងប្រមូលផ្តុំរបស់ ហ៊ុន ស៊ិនប៉ិច និងសម្ព័ន្ធមិត្តខ្មែរក្រហម បានស្ថិតនៅតំបន់សំឡូត តំបន់អូស្មាច់ និងតំបន់អន្លង់វែង ក្នុងការត្រៀមវាយបកមកលើកងកម្លាំងដែលស្មោះត្រង់នឹងសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែភាពវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយក្នុងស្រុក បានតម្រូវឲ្យមានការចរចាគ្នាឡើងវិញ ភាពវិវឌ្ឍន៍នយោបាយនាពេលនោះ គឺដោយសារតែភាគីមានជម្លោះទាំងអស់ បានព្រមទទួលយកគម្រោងរបស់ប្រទេសជប៉ុន ដែលស្នើឲ្យបញ្ឈប់ការបាញ់គ្នា និងបញ្ជូនកងទ័ពឲ្យចូលក្នុងក្របខណ្ឌដើមនោះវិញ។
នៅពេលនោះក្រុមអ្នកនយោបាយ ដែលភៀសខ្លួនចេញទៅក្រៅប្រទេស បានបង្កើតចង្កោមនយោបាយមួយមានឈ្មោះថា សហភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។ សហភាពអ្នកប្រជាធិបតេយ្យ ដែលចងជាចង្កោម រួមមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃភាគីហ៊្វុនស៊ិនប៉ិច លោក ប៊ូ ហែល គណបក្សខ្មែរអព្យាក្រឹត លោក សម រង្ស៊ី គណបក្សជាតិខ្មែរ និងលោក សឺន សាន្ត នៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា។
សហភាពប្រជាធិបតេយ្យខ្មែរ បានកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៧។ ក្រោយមកភាគីនយោបាយទាំងអស់ បានយល់ព្រមចូលរួមក្នុងការបោះឆ្នោតសកលឆ្នាំ១៩៩៨ ដែលមានការធានាពីសហគមន៍អន្តរជាតិ។ នៅចុងឆ្នាំ១៩៩៨ កម្លាំងទាហានខ្មែរក្រហមនៅអន្លង់វែង បានបញ្ឈប់ការប៉ះបោរ និងយល់ព្រមទម្លាក់អាវុធចុះចុងក្រោយបង្អស់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចខ្លួនឯងផ្ទាល់បានចូលខ្លួនទៅកាន់ជំរុំតស៊ូរបស់ខ្មែរក្រហមមិនខ្លាចប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ សន្តិភាពពិតប្រាកដ ដែលគ្មានជម្លោះអាវុធផ្ទៃក្នុង គឺបានបញ្ចប់តាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្ននេះ៕
No comments:
Post a Comment