Sunday, November 10, 2024

រដ្ឋាភិបាល​ខ្មែរ​និរទេស​ (កម្ពុជា)

សូមអានផងដែរ ប្រវត្តិ ចម្ប៉ា
ចុះផ្សាយ​នៅ​ថ្ងៃ: 26/10/2016 - 14:56កែប្រែថ្ងៃទី: 26/10/2016 - 14:56

ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា មនុស្ស​មួយ​ក្រុម បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក។ ក្រុម​ទាំង​នោះ​មក​ពី គណបក្ស​នយោបាយ រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ ចលនា​នៃ​បក្ស​នយោបាយ សហគមន៍​រង​គ្រោះ​ដី​ធ្លី សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សហគមន៍​ខ្មែរ​នៅ​ជុំវិញ​ពិភព​លោក​ជា​ដើម។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ស្រុក និង​គណបក្ស​នយោបាយ​ធំ​ៗ បាន​ប្រឆាំង​ចំពោះ​ការ​ប្រកាស​បង្កើត​នេះ។

មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​ ៥០​នាក់ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ខ្មែរ​និរទេស​នៅ​ក្រៅ​ប្រទេស​មួយ ដែល​មាន​សមាសភាព​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ប្រធាន​រដ្ឋសភា​ជា​ដើម។ នៅ​ក្នុង​លិខិត​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួល​បាន មនុស្ស​មួយ​ក្រុម​នេះ គឺ​សុទ្ធ​តែ​ជា​អ្នក​នៅ​ក្រៅ​ប្រទេស​ហើយ​មនុស្ស​ភាគ​ច្រើន គ្មាន​អ្នក​ស្គាល់​នោះ​ទេ។ ដូចជា​នាយក​រដ្ឋ​មន្ត្រី​ឈ្មោះ​ថា​លោក សម សេរី ប្រធាន​សភា​ឈ្មោះ​ក្រិច ស៊ីផន និង​មាន​ឈ្មោះ​នរោត្តម ច័ន្ទ​រង្ស៊ី ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ស្លាប់​រួច​ទៅ​ហើយ​ជា​ដើម។

រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​ប្រកាស​បង្កើត​នេះ គឺ​ជា​រឿង​ខុស​ច្បាប់​ព្រោះ​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​រដ្ឋាភិបាល​ពីរ​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​គ្មាន​ប្រតិកម្ម​អ្វី​លើ​ការ​ប្រកាស​បង្កើត​នេះ​ទេ​ ព្រោះ​ថា​ការ​ប្រកាស​តែ​លើ​ក្រដាស ហើយ​គ្មាន​សកម្មភាព។ ប៉ុន្តែ​រដ្ឋាភិបាល​រក្សា​សិទ្ធិ​ចាត់​វិធានការ​លើ​ក្រុម​នេះ ប្រសិន​បើ​មាន​សកម្មភាព ដូចជា​បង្កើត​កម្លាំង ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​អធិបតេយ្យភា​ពរបស់​កម្ពុជា។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​ដឹកនាំ​ប្រទេស​វិញ បា​នអះអាង​ថា ចេតនា​នៃ​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​នេះ គឺ​ចង់​បំផ្លាញ​សន្តិភាព ​និង​ស្ថេរភាព​របស់​កម្ពុជា​ ដែល​នៅ​ក្នុង​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ដែល​ជា​បក្ស​ធំ​ទី​២ បាន​ស្នើ​ឱ្យ​អ្នក​ដែល​ប្រកាស​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ គួរ​តែ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ប្រកួត​ប្រជែង ព្រោះ​ថា​កម្ពុជា​មាន​ច្បាប់ ហើយ​កម្ពុជា​មិន​ត្រូវ​ការ​រដ្ឋាភិបាល​និរទេស​អ្វី​នោះ​ទេ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស។

តាម​សេចក្តី​ប្រកាស​បង្កើត​នេះ ក្រុម​គណៈ​រដ្ឋ​មន្ត្រី​ ដែល​មិន​សូវ​លឺ​ឈ្មោះ​នេះ បាន​ស្នើ​ឱ្យ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ដល់​ប្រទេស​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​នេះ ក៏​ចង់​ឱ្យ​អង្គការ​សហប្រជាតិ​ដក​អសនៈ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចេញ​ផង​ដែរ៕

អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៃ​រដ្ឋាភិបាល​និរទេស​សុំ​ការសណ្តោសប្រណី​ពី​នាយករដ្ឋមន្ត្រី
June 6, 2020, 2:45 PM
ដោយ​:​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​រដ្ឋាភិបាល​និរទេស​និង​ជា​អតីត​អ្នកនាំពាក្យ​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក​ធុ​យ វី បានធ្វើ​លិខិត​សុំ​ការសណ្តោសប្រណី​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ធុ​យ វី បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ខ្លួន​ជា​ជនរងគ្រោះ​នយោបាយ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​កន្លងមក​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សម​សេរី​និង​ធ្លាប់​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​ធ្លាប់​រងគ្រោះ​ព្រោះ​បាន​ចូលរួម​ធ្វើជា​អ្នកនាំពាក្យ​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​រដ្ឋាភិបាល​និរទេស​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​១៨​ខែ​។​

​សូមជម្រាបថា នាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាល និរទេស លោក សម សេរី រួមទាំង បក្ខពួក ត្រូវបាន តុលាការ ចោទប្រកាន់ ពីបទ រួមគំនិត ក្បត់​គឺ បាន កៀងគរ និង បំផុស​ឱ្យ​មហាជន ចូលរួម ក្នុង ផែន ការធ្វើ រដ្ឋប្រហារ ផ្តួលរំលំ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ កម្ពុជា​។ ក្រោម ឧបាយកល​“​ផែនការ នៃ ការវិល ត្រឡប់មក កម្ពុ ជា វិញ​របស់​ឧក្រិដ្ឋជន​សមរង្សី​”​។​

​ដោយ​អនុវត្តតាម​ការអំពាវនាវ របស់​ឧ​ក្រិ ដ្ឋ ជន សម រង្ស៊ី និង គូកន ។ ការសម្រេច ចោទប្រកាន់ នេះ បានធ្វើ ឡើង កាលពី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ។ ការចោទប្រកាន់ នេះ បាន ធ្វើឡើង បន្ទាប់ពី​ប៉េអឹម​ក្រុងភ្នំពេញ​ចាប់ខ្លួន​លោក​ធុ​យ​វី​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​សាសនា​នៃ​រដ្ឋាភិបាល​និរទេស​របស់លោក​សម​សេរី​កាលពី ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ ។​

​ជនសង្ស័យ ដែល ចាប់ខ្លួន ឈ្មោះ ធុ យ វី ហៅ ធុ យ ឬ ទ្ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ស្រុកកំណើត នៅ ភូមិ ព្រៃទទឹង ឃុំ ភ្នំ តូច ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ តុលាការ កាលពី រសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ។ កាលពី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បានសម្រេច ធ្វើការ ចោទប្រកាន់ លើ ឈ្មោះ ធុ យ វី , ឈ្មោះ សម សេរី និង បក្ខពួក ពីបទ រួមគំនិត ក្បត់ តាម មាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ កម្ពុជា ។

​ការចោទប្រកាន់ ខាងលើ គឺពាក់ព័ន្ធ នឹង សកម្ម ភាព របស់ ឈ្មោះ ធុ យ វី , ឈ្មោះ សម សេរី និង បក្ខពួក ដែល បាន កៀងគរ និង បំផុស​ឱ្យ​មហាជន ចូលរួម ក្នុង ផែនការ ផ្តួលរំលំ រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រោម ឧបាយកល វ “ ផែនការ នៃ ការវិល ត្រឡប់មក កម្ពុ ជា វិញ របស់ ឧក្រិដ្ឋជន សម រង្សី ” ដោយ អនុវត្តតាម ការអំពាវនាវ របស់ ឩ ក្រិ ដ្ឋ ជន សមរង្ស៊ី និង គូកន ។

​ក្នុង ឆ្នាំ ២០១៩ Page ចំនួន ពីរ របស់ ឈ្មោះ ធុ យ វី តែងតែ ចុះផ្សាយ ព័ត៌មាន ដែលមាន​គោលដៅ កៀងគរ ប្រមូលផ្ដុំ ញុះញង់​ឱ្យ​ប្រព្រឹត្ត បទល្មើស ជាអាទិ៍ ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ បច្ចុប្បន្ន ។ យ៉ាងណា ម៉ិ ញ Page ឈ្មោះ បណ្ឌិតសភា ចក្រភព ខ្មែរ អង្គរ បានចេញ លិខិត អំពាវនាវ មួយ ធ្វើ នៅ ក្រុង បាងកក ប្រទេស ថៃ ចុះ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៥ មាន អត្ថន័យ ញុះញង់ ប្រមូលផ្ដុំ កៀងគរ និង ធ្វើ ឲ្យ មានការ រើសអើង ពូជសាសន៍ ថែម ទៀតផង ។​

​ឈ្មោះ ធុ យ វី បាន បន្ថែមទៀតថា “ យើងខ្ញុំ ទាំងអស់គ្នា នឹង បន្តធ្វើ ការងារ បន្ថែមទៀត ដើម្បី ប្រមូល​មូលនិធិ​រួមគ្នា​ជួយ​ក្នុងការ​ធ្វើដំណើរ​មាតុភូមិ​និ​វឌ្ឍន៍​របស់លោក​ប្រធាន​សមរង្ស៊ី​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា នៅ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ ។
​គួរ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ធុ យ វី បាន ចាក ចេញទៅ ប្រទេស ថៃ ដោយមាន ការ ផ្តូ ច ផ្តើម ពី ឈ្មោះ សម សេរី ជា មេ ចលនា រណសិរ្ស រំដោះជាតិ ខ្មែរ និង ជា នាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាល និរទេស ជាតិខ្មែរ ខុសច្បាប់ ។​ឈ្មោះ ធុ យ វី ធ្លាប់ ត្រូវបានតែងតាំង ជា អ្នកនាំពាក្យ របស់ រណសិរ្ស រំដោះជាតិ ខ្មែរ និង ជា រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក្នុង រដ្ឋាភិបាល និរទេស ខុសច្បាប់ របស់ សម សេរី ផងដែរ ។ នៅក្នុង ឆ្នាំ ២០១៩ ឈ្មោះ ធុ យ វី ត្រូវបាន សម សេរី តែងតាំង ទៅជា អនុរដ្ឋមន្ត្រី ក្រសួង វប្បធម៌ និង សាសនា វិញ ។

​ឈ្មោះ ធុ យ វី បាន បញ្ជាក់ថា រូបគេ ពិតជា បាន ចូលរួម ក្នុង សកម្មភាព រួមគំនិត ក្បត់ ជាមួយ ក្រុម ឧទ្ទាម សម សេរី និង ក្រុម អតីត គណបក្ស សង្គ្រោះ ជាតិ ពិតប្រាកដ មែន ។​ក្នុងនោះ រូបគេ បាន ចូលរួម ក្នុងការ ប្រជុំ ទទួល ផែនការ នានា , រៀបចំ ឯកសារ និង សៀវភៅ ដែលមាន ខ្លឹមសារ ញុះញង់ បង្កឱ្យមាន ចលាចល ក្នុងសង្គម ។​បានធ្វើការ ផ្សព្វផ្សាយ ខ្លឹមសារ នយោបាយ និង ស្ថានភាព នៅក្នុង ស្រុក ខ្មែរ ដោយ ផ្តោតលើ ការរិះគន់ វាយប្រហារ ដល់ រដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន តាមរយៈ ប្រព័ន្ធ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ៕S/​


លោក ចេង​ ហេង កើតនៅឆ្នាំ ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សានៅ វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅ សាលាភូមិន្ទរដ្ឋបាល (ERA)។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។ លោក អ៊ីង ហ៊ី ជាអ្នកប្រៀបប្រដៅរបស់លោក ប៉ែន សុវណ្ណ។ លោកមានកូនចំនួន ៧នាក់។

លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះនៅក្រោមការត្រួតត្រារបស់ទ័ពសៀមនៅឡើយ និង បន្ទាប់មកនៅ ខេត្តកំពត ព្រៃវែង និង កណ្តាល នៅខែមិថុនា ១៩៥៤។ នៅខែសីហា ១៩៥៥ គាត់ជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។

គាត់ជាម្ខាស់លើ កសិដ្ឋានដំណាំដូង នៅតំបន់រាម ក្នុងខេត្តកំពត។ ពីថ្ងៃ ១៩ មេសា ១៩៦០ ដល់ថ្ងៃ ១៧ វិច្ឆិកា ១៩៦១ គាត់ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ នៅឆ្នាំ ១៩៦២ គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្តនៅ មណ្ឌលតាខ្មៅ។ នៅឆ្នាំ ១៩៦៦ ជាប់ឆ្នោតជាប់តំណារាស្រ្ត មណ្ឌលភ្នំពេញ និងជាប់ឆ្នោត ជាប្រធាន សភាជាតិ នៅឆ្នាំ ១៩៦៩។

នៅថ្ងៃ ១៨ មីនា ១៩៧០ នៅពេលដែល សភាទាំងពីរ បោះឆ្នោតទម្លាក់ សម្តេច សីហនុ ពីតំណែងប្រមុខរដ្ឋ លោកមានឋានៈជាប្រមុខរដ្ឋស្តីទី។ នៅថ្ងៃ ១០ មីនា ១៩៧២ បន្ទាប់ពី បាតុកម្មនិស្សិតគគ្រឹកគគ្រេង គាត់បានប្រគល់តំណែងនេះទៅ លោកសេនាប្រមុខ លន់ នល់ ដែលពេលក្រោយមក ថ្ងៃទី ៤ មិថុនា ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតី សាធារណរដ្ឋខ្មែរ។ នៅថ្ងៃ ៥ កុម្ភៈ ១៩៧៥ សម្តេច សីហនុ និង ខ្មែរ ក្រហម បានផ្យាយបញ្ជីខ្មៅ វរជនសាធារណរដ្ឋខ្មែរ ៧នាក់ រួមមាន៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត។

នៅថ្ងៃ ១ មេសា ១៩៧៥ គាត់បានអមដំណើរលោក លន់ នល់ ភៀសខ្លួនមកប្រទេសអាមេរិក ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ ១៩៩២។ នៅឆ្នាំ ១៩៩៣ គាត់បានវិលត្រឡប់ចូលកម្ពុជាវិញ បានបង្កើត គណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅ សភាធម្មនុញ្ញ។ គណបក្សនេះ ទទួលបរាជ័យ គ្មានបានមួយអាសនៈទេ។ លោក ចេង ហេង​បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ និង បានទទួលអនិច្ចកម្មនៅប្រទេសនេះ នៅឆ្នាំ ១៩៩៦។

No comments:

Post a Comment