
នៅឆ្នាំ១៩៨៨ លោកបានសរសេរសៀវភៅមួយ ដោយដាក់ចំណងជើងថា " ហាំង ង៉ោ ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់" (អង់គ្លេស៖
Hаіng Ngоr: A Cаmbоdіаn Odуѕѕеу) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿង ការរួចជីវិតក្នុងវាលពិឃាដ លោក Rоgеr Wаrnеr ដែលជាសហអ្នកនិពន្ធនឹងលោក ហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោក ហាំង ង៉ោ ក្រោយឈ្នះពានរង្វាន់។
Hаіng Ngоr: A Cаmbоdіаn Odуѕѕеу) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿង ការរួចជីវិតក្នុងវាលពិឃាដ លោក Rоgеr Wаrnеr ដែលជាសហអ្នកនិពន្ធនឹងលោក ហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោក ហាំង ង៉ោ ក្រោយឈ្នះពានរង្វាន់។
លោក ហាំង ង៉ោ បានបង្កើតមូលនិធិមួយនៅឆ្នាំ១៩៩៧ ដើម្បីស្វែងរកថវិកាជួយដល់ប្រទេសកម្ពុជា។ ក្នុងការរួមចំណែកផ្នែកមនុស្សធម៌ លោក ហាំង ង៉ោ បានសាងសង់សាលាបឋមសិក្សាមួយ និងបើកដំណើរការរោងអារឈើតូចមួយ ដើម្បីផ្ដល់ការងារ និងចំណូលដល់គ្រួសារនៅមូលដ្ឋាន។[17] ក្មួយស្រីរបស់លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngоr Sophia Demetri) ជាអ្នកផ្ដល់សាក្សីមួយរូបនៅសវនាការក្នុងរឿងក្ដីឃាតកម្មលោក ហាំង ង៉ោ។ បច្ចុប្បន្ននាងគឺជាប្រធានមូលនិធិ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ លោកហាំង ង៉ោ ត្រូវបានគេបាញ់សម្លាប់នៅក្រោយផ្ទះគាត់ នៅ សង្កាត់ចិន, ក្នុងទីប្រជុំជន ឡូសអាន់ជើឡេស, កាលីហ្វ័រញ៉ា។ ជនជាតិខ្មែរជាច្រើនបានអះអាងថាពួកគេមានជាប់ជំពាក់នៅក្នុងអចលទ្រព្យរបស់គាត់ ហើយមានស្ត្រីម្នាក់ទៀតថា លោកបានរៀបការជាមួយនាងក្រោយពេលមកដល់សហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោកហាំង ង៉ោ បានទៅប្អូនរបស់គាត់គឺលោក ចាន់ សារុន(ចិន ៖ 吳和顺 or 吴汉顺; ភិងអ៊ិង: Wú Hànshùn, (ជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅកម្ពុជា) ខណៈពេលដែលទ្រព្យសម្បត្តិអាមេរិករបស់គាត់ត្រូវបានប្រើក្នុងថ្លៃសេវាច្បាប់នៃការពន្យារពាក្យបណ្ដឹងចំពោះអចលនទ្រព្យរបស់គាត់។[១០] គេបានបញ្ចុះសពរបស់គាត់នៅ Rose Hills Memorial Park ឯ Whittier, កាលីហ្វ័រញ៉ា។
សមាជិកបីនាក់នៃក្រុម "Oriental Lazy Boyz" ដែលជាក្រុមពាលតាមផ្លូវ ត្រូវបានចោទពីបទឃាតកម្ម ហើយក៏ធ្លាប់បានចាប់ខ្លួនពីមុនមកដែរក្នុងបទឆក់កាបូបអលង្ការ។ ពួកគេត្រូវបានកាត់ទោសរួមគ្នានៅក្នុងតុលាការកំពូលនៃរដ្ឋឡូសអាន់ជើឡេស ទោះបីជារឿងក្ដីរបស់ពួកគេត្រូវបានក្រុមប្រឹក្សាតុលាការដឹងដាច់ដោយឡែកពីគ្នាក៏ដោយ។ ព្រះរាជអាជ្ញាបានអះអាងថា ពួកគេបានសម្លាប់លោកហាំង ង៉ោ ក្រោយពេលប្រគល់នាឡិកាដៃមាសម៉ាក Rolex របស់លោកឲ្យគេ ប៉ុន្តែបដិសេធមិនឲ្យបន្តោងខ្សែកដែលមានរូបប្រពន្ធរបស់គាត់ដែលបានស្លាប់ទៅហើយនោះ គឺលោកស្រី ម៉ី ហួយ។ មេធាវីការពារក្ដីបានលើកឡើងថាឃាតកម្មនេះទាក់ទងនឹងរឿងនយោបាយ ដែលបានធ្វើឡើងដោយអ្នកគាំទ្ររបបខ្មែរក្រហម ប៉ុន្តែមិនមានភស្តុតាងណាមួយគាំទ្រទស្សនៈនេះទេ។ កាំង ហ្គេកអ៊ាវ ដែលជាអតីតមន្ត្រីខ្មែរក្រហម ហើយកំពុងស្ថិតក្នុងការកាត់ទោសនៅកម្ពុជា បានអះអាងនៅខែវិច្ឆិកា ឆ្នាំ២០០៩ ថាការសម្លាប់លោកហាំង ង៉ោ គឺជាបញ្ជាពីប៉ុលពត។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអាមេរិករកមិនឃើញថាគាត់គួរឲ្យជឿទុកចិត្តទេ។
មនុស្សមួយចំនួនបានរិះគន់មតិដែលថាលោកហាំង ង៉ោ ត្រូវបានគេសម្លាប់ក្នុងអំពើប្លន់មិនបានសម្រេច ដោយផ្អែកទៅលើសាច់ប្រាក់ ២៩០០ដុល្លារអាមេរិក ដែលបានបន្សល់ទុក ហើយការពិតនោះ ចោរមិនបានរើកកាយកាបបូបលុយរបស់គាត់ទេ។ មកទល់ពេលនេះ គ្មានចម្លើយពីមូលហេតុដែលចោរទាមទារបន្តោងខ្សែករបស់គាត់នោះទេ ហើយជាធម្មតា លោកហាំង ង៉ោ តែងពាក់បន្តោងខ្សែកនោះនៅខាងក្នុងសម្លៀកបំពាក់ ហើយពិបាកនឹងមើលដឹងណាស់។ នៅឆ្នាំ២០០៣ បន្តោងខ្សែកនោះនៅតែមិនទាន់រកឃើញ។
អ្នកទាំងបីត្រូវបានរកឃើញថាមានទោសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅចំថ្ងៃដែលគេបានបញ្ជាក់អំពីការស្លាប់របស់ ប៉ុលពត នៅកម្ពុជាដែរ។ Tak Sun Tan ត្រូវបានផ្ដន្ទាទោសចាប់ពី ៥៦ឆ្នាំ ដល់មួយជីវិត, Indra Lim ពី ២៦ឆ្នាំ ដល់មួយជីវិត ចំណែកឯ Jason Chan គឺជាប់ទោសមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែង។ នៅឆ្នាំ២០០៤ តុលាការសង្កាត់អាមេរិកនៃសង្កាត់កណ្ដាលនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញដីកាលើកលែងទោស ជាសេចក្ដីសម្រេចដែលព្រះរាជអាជ្ញាបានប្រើការអាណិតអាសូររបស់ក្រុមប្រឹក្សាតាមរយៈការបង្ហាញភស្តុតាងមិនពិត ការសម្រេចនេះត្រូវបានបដិសេធ។ ហើយជាចុងក្រោយ ការផ្ដន្ទាទោសនៅតែបន្តតម្កល់ទុកដោយ តុលាការសហរដ្ឋអាមេរិកនៃបណ្ដឹងឧទ្ធរណ៍សម្រាប់មណ្ឌលទីប្រាំបួន នៅឆ្នាំ២០០៥។
ក្រោយពេលចេញផ្សាយខ្សែភាពយន្ត វាលពិឃាត លោកហាំង ង៉ោ បានប្រាប់ទៅអ្នកយកព័ត៌មាន New York Times ថា "ប្រសិនបើខ្ញុំស្លាប់នៅពេលឥឡូវ គឺគ្មានបញ្ហាទេ ព្រោះភាពយន្តនេះនឹងស្ថិតនៅរាប់រយឆ្នាំទៅមុខទៀត"។ (អង់គ្លេស៖ "If I die from now on, OK! This film will go on for a hundred years.") [១៤]
លោកឌិត ប្រន ដែលលោកហាំង ង៉ោ បានដើរតួនៅក្នុងរឿងវាលពិឃាត បានថ្លែងចំពោះការស្លាប់របស់លោកហាំង ង៉ោ ថា "គាត់ប្រៀបដូចជាកូនភ្លោះជាមួយខ្ញុំ។ គាត់ប្រៀបបានជាអ្នកផ្ញើសារជាមួយខ្ញុំ ប៉ុន្តែពេលនេះខ្ញុំនៅតែម្នាក់ឯងហើយ"។ (អង់គ្លេស៖ "He is like a twin with me. He is like a co-messenger and right now I am alone."
(ភ្នំពេញ)៖ ពិតជាគួរឲ្យចាប់អារម្មណ៍នូវរឿងរ៉ាវធំៗពីរដែលនឹកស្មានមិនដល់ ! ជនល្បាញល្បីចំនួន២នាក់របស់កម្ពុជា ដែលមានផែនការណាត់ ឬជួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺតែងតែត្រូវបានគេបាញ់សម្លាប់យ៉ាងអាថ៌កំបាំង ខណៈការណាត់រួចហើយ រង់ចាំតែពេលវេលាជួបមកដល់។ ជនទាំងពីររូបនោះ រួមមាន៖ លោក ហាំង ង៉ោ ជាតារាសម្តែងក្នុងរឿងវាលពិឃាត (The Killing Fields) របស់កម្ពុជា ទទួលបានពានរង្វាន់អូស្ការ (Oscar) ត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ និង លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
អ្នកទាំងពីរត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា សុទ្ធតែបានណាត់ជួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន រួចរាល់ហើយ, ប៉ុន្តែមុនការណាត់ ត្រូវបានគេបាញ់សម្លាប់យ៉ាងអាថ៌កំបាំង ដោយខ្មាន់កាំភ្លើង។
រំលឹកទៅដល់តារាសម្តែងល្បី និងជាសកម្មជនកម្រិតអន្តរជាតិមួយរូបលោកកម្ពុជា គឺលោក ហាំង ង៉ោ ដែលត្រូវបានគេដឹងថា ជាតារាសម្តែងក្នុងរឿងវាលពិឃាត (The Killing Fields) របស់កម្ពុជា ស្តីអំពីជីវិតរបស់អ្នកសារព័ត៌មាន ទទួលបានពានរង្វាន់អូស្ការ (Oscar) ក្នុងឆ្នាំ១៩៨៥ ហើយត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅខាងក្រោយផ្ទះគាត់ នៅសង្កាត់ចិន ក្នុងទីក្រុងឡូសអាន់ជើឡេស, រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (Dr. Haing Somnang Ngor) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង សកម្មជនប្រឆាំង និង កុម្មុនិស្តនិងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា តួសម្ដែងរងល្អបំផុត សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត។ លោកក៏បានក្លាយជាតារាសម្ដែងបុរសរបស់អាស៊ីដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្ដែង។ ម្តាយរបស់គាត់គឺជាជនជាតិខ្មែរ រីឯឪពុករបស់គាត់គឺជនជាតិចិនតឺជីវ។ លោកគឺជាបងប្រុសបង្កើត របស់លោក ចាន់ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម។ សពលោក ហោំ ង៉ោ ត្រូវបានគេបញ្ចុះនៅ Rose Hills Memorial Park ឯ Whittier, រដ្ឋកាលីហ្វ័រញ៉ា។
ក្រោយពីការបាញ់សម្លាប់លោក ហាំង ង៉ោ តុលាការកំពូល នៃរដ្ឋឡូសអាន់ជើឡេស ចោទប្រកាន់មនុស្ស៣នាក់ ដែលជាក្រុមពាលតាមផ្លូវពីបទបាញ់សម្លាប់លោក។ ប៉ូលិសរបស់សហរដ្ឋអាមេរិក បានប្រកាសជាសាធារណៈថា ពួកក្មេងពាលជាឃាតក ក៏ប៉ុន្តែប្រជាពលរដ្ឋ និងមិត្តជិតស្និទ្ធទាំងអស់យល់ឃើញថា ជាភ្នាក់ងារបរទេសបានបាញ់សម្លាប់បំបិទមាត់គាត់ ដោយសារគាត់ជាសកម្មជនកម្រិតអន្តរជាតិ ប្រឆាំងនិងកុម្មុយនីស។ ករណីបាញ់សម្លាប់លោក ហាំង ង៉ោ នេះ ត្រូវបានមេធាវីការពារក្ដីបានលើកឡើងថា ឃាតកម្មនេះទាក់ទងនឹងរឿងនយោបាយ។
នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវប្រយោគមួយឃ្លាថា៖ «គ្រាន់តែសូមស្រលាញ់ និងនៅក្បែរសម្តេចតេជោ ក៏ត្រូវបានគេសម្លាប់យ៉ាងឃោឃៅ? ហេតុដូចម្តេច? អ្នកចំរៀង John Lenon ក៏ត្រូវបានសម្លាប់ដោយគ្រាន់តែច្រៀង សូមបញ្ឈប់សង្គ្រាមនៅវៀតណាមដើម្បីសន្តិភាព។ នៅពេលបុណ្យសពលោក ហាំង ង៉ោ បទនេះត្រូវបានចាក់ហែរសព» Imagine។
ងាកមកនិយាយអំពីលោកបណ្ឌិត កែម ឡី វិញម្តង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិតដែលជាអ្នកវិភាគឯករាជ្យរបស់កម្ពុជាមួយរូប ត្រូវបានឃាតក បាញ់សម្លាប់ ក្រោយបែកធ្លាយដំណឹងថា លោក កែម ឡី មានបំណងស្នើសុំជួបផ្ទាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និយាយពិភាក្សា រឿងមួយចំនួនរបស់ជាតិ។
លោក កែម ឡី ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យជួបដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាការងារមួយចំនួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ (ថ្ងៃកំណត់)។ ប៉ុន្តែមិនទាន់បានជួបនាយករដ្ឋមន្ត្រីផង ត្រូវបានក្រុមឃាតកបញ្ចប់ជីវិតលោក កែម ឡី តែម្តង។ ទំនងដោយពួកគេអាចបារម្ភខ្លាចបែកការណ៍ រឿងមួយចំនួនដែល លោក កែម ឡី នឹងទម្លាយប្រាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា «លោកបណ្ឌិត កែម ឡី គ្រោងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប៉ុន្តែជាអកុសលគាត់ត្រូវគេធ្វើឃាតមុនការណាត់មកដល់»។ ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ ធ្វើឡើងខណៈដែលរូបលោក អញ្ជើញប្រគេន ទៀនវស្សា និងទ័យទាន ជូនព្រះសង្ឃចំនួន២៧វត្ត នៅទូទាំងស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង ៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀត ចំដើមដៃធ្លាយ ទៅដល់ក្រោមដោះបណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះដែរ កម្លាំងនគរបានបានចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់រហ្សសនាម ជួប សម្លាប់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ លោក កែម ឡី។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកអំពើឃាតកម្មយ៉ាងព្រៃផ្សៃលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យថា ជាការផ្ចាញ់ផ្ចាល ដល់សុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយសម្តេចស្នើឱ្យអ្នកនយោបាយទាំងអស់ កុំយកឃាតកម្មនេះ ដើម្បីកេងចំណេញនយោបាយ។
សូមជំរាបថា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនជន ដៃដល់ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយចោទប្រកាន់ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត។
តើមានអាថ៌កំបាំងអ្វី នៅពីក្រោយខ្នងនៃការបាញ់សម្លាប់ជនល្បាញល្បីទាំងពីររបស់កម្ពុជានោះ ដែលកើតឡើងនៅក្រោយបែកធ្លាយដំណឹងថា នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា?៕
No comments:
Post a Comment