កាលពីក្មេងខ្ញុំធ្លាប់បានអានឯកសារមួយចំនួន និយាយរឿងចាម នៅស្រុកខ្មែរ ដែលមានរំលេចផងដែរថា ឌុក រ៉ាស៊ី Douc Rasy គឺជាជនជាតិចាម ! គាត់ទំនងជា ឈ្មោះ រ៉ាហ្សី ? Razi ពេលខ្ញុំស្រាវជ្រាវ មាននិយាយមិនច្បាស់របៀបគេដូរប្រវត្តិ លាក់បាំងប្រវត្តិ។ កាលណោះ មានឯកសារនិយាយរឿង ចាម បៈបោរប្រឆាំង សម្តេច សីហនុ ដូច្នេះ បានជាមានគេសរសេរថា នណាជាចាមឥស្លាម? នណាជាខ្មែរឥស្លាម នណាជាជនជាតិដើមភាគតិច? បើសិនពួកគេមិនឈ្លោះគ្នាទេ ធ្វើម៉េចខ្មែរដឹងថានណាជាចាម? បើបណ្ឌីតជាច្រើនដូរឈ្មោះ ដូរសាសនា ទៅជាព្រះពុទ្ធដែរ ! ឯកសារយោងបន្ថែមព្រឹត្តិការណ៍ ១៩៦៧ ដល់ ១៩៧០
ប្រវត្តិលោកបណ្ឌិត ឌុក រ៉ាស៊ី ៖ អ្នកនយោបាយជើងចាស់ និងជាមន្រ្តីអង្គការសហប្រជាជាតិ នាចុងទសវត្សរ៍ឆ្នាំ១៩៥០ ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ លោកឌុក រ៉ាស៊ី ជាអ្នកនយោបាយជើងចាស់ មានឈ្មោះល្បីល្បាញកាលក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ បងស្រីបង្កើតរបស់លោក ឌុក រ៉ាស៊ី ឈ្មោះ ឌុក អ៊ុក ជាប្រពន្ធរបស់លោក ប៉ាច ឈឺន ជាពាណិជ្ជករ និងជាបញ្ញវន្តមួយរូប ដែលមានគំនិតស្នេហាជាតិខ្ពស់ និងបានចូលរួមចំណែកតស៊ូយ៉ាងសំខាន់ ក្នុងចលនាប្រឆាំងពួកអាណានិគម រហូតក្លាយអ្នកទោសគុកកោះត្រឡាច។
- ១៩៤៩ ទាក់ទងដល់ប្រវត្ដិលោកឌុក រ៉ាស៊ី នេះដែរ លោកហួត សម្បត្តិ អតីតឯកអគ្គរាជទូត រណសិរ្សរួបរួមជាតិកម្ពុជា ប្រចាំនៅប្រទេសយូហ្គោស្លាវី ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវពួកខ្មែរក្រហមចាប់យកមកធ្វើទារុណកម្មនិងសួរចម្លើយនៅមន្ទីរស-២១(ឬគុកទួលស្លែង) នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងចម្លើយសារភាពរបស់គាត់បានសេសេរថា៖ នៅក្នុងឆ្នាំ ១៩៤៩ គាត់បានចេញទៅរៀននៅប្រទេសបារាំង។ នៅខែវិច្ឆិកា ពេលទៅដល់ប្រទេសបារាំង គាត់បានទៅរក ឌុក រ៉ាស៊ី ដែលធ្លាប់រៀនសូត្រជាមួយបងប្រុសរបស់គាត់។ បន្ទាប់មក ឌុក រ៉ាស៊ី ក៏បាននាំគាត់ឱ្យទៅជួប សម សារី និង ម៉ៅ សាយ(ដែលពីមុនមកពុំធ្លាប់ស្គាល់គ្នាសោះ)។ គោលបំណងរបស់គាត់ (ហួត សម្បត្តិ) ដែលទៅស្រុកបារាំងនោះ គឺចង់ធ្វើចលនាបណ្តេញអាណានិគមនិយមបារាំង ចេញឱ្យអស់ពីកម្ពុជា ដើម្បីបន្តបេសកកម្មបងប្រុសរបស់ខ្លួនដែលបានស្លាប់ដោយសារស្នាដៃអាណានិគមបារាំង។
- ១៩៥០ គាត់បានទៅជួប ហើយបានទាក់ទងជាមួយ សាក់ដុយក្លូ និងអង់ដ្រេ ម៉ាទី ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តបារាំង (កាលឆ្នាំ ១៩៥០ អង់ដ្រេ ម៉ាទី មិនទាន់ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តបារាំង បណ្តេញចេញពីបក្សនៅ ឡើយទេ)។ ជនជាតិបារាំងទាំងពីររូបនេះបានឱ្យគាត់ទៅជួបមេដឹកនាំបក្សកុម្មុយនីស្តឥណ្ឌូចិន (ដែលមានវៀតណាមជាអ្នកដឹកនាំ)។ បារាំងចង់ឱ្យកម្ពុជា ធ្វើជារណបវៀតណាម ហើយពេលនោះ សម សារី និង ម៉ៅ សាយ បានប្រាប់គាត់ថា៖ «មានតែផ្លូវមួយគត់ គឺចូលដៃជាមួយចក្រពត្តិអាមេរិក ពីព្រោះមានតែចក្រពត្តិអាមេរិកទេ ដែលអាចបង្ខំឱ្យ បារាំង ផ្តល់ឯករាជ្យដល់កម្ពុជាបាន។ ចំណែកពួកកុម្មុយនីស្តគ្មានលទ្ធភាពអ្វីបណ្តេញបារាំង បានទេ»។
- ១៩៥៧ ក្រោយបញ្ចប់ថ្នាក់បណ្ឌិតនីតិសាស្ត្រសាធារណៈ នៅប្រទេសបារាំង នៅឆ្នាំ ១៩៥៧ លោកឌុក រ៉ាស៊ី បានចូលបម្រើការងារនៅអង្គការសហប្រជាជាតិ ក្នុងគណៈកម្មការនីតិកម្ម នៅញ៉ូវយក សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ។ បន្ទាប់មកទៀត លោកបម្រើការងារនៅស្ថានទូតខ្មែរ នៅប្រទេសថៃ រយៈពេល១ឆ្នាំ ហើយត្រឡប់មកធ្វើការនៅក្រសួងការបរទេសវិញ។
- ១៩៥៧ «ចេះច្បាប់ គេបោកមិនបាន ធ្វើអ្វីត្រឹមត្រូវ និងដឹងខុសដឹងត្រូវ» នេះជាគំនិតដែលលោក ឌុក រ៉ាស៊ី យល់ឃើញតាំងតែពីក្មេងវ័យម្ល៉េះ។ ឈរលើទស្សនៈនេះហើយ ដែលលោកបានប្រឹងប្រែងបន្តវិជ្ជាវិស័យច្បាប់ រហូតបញ្ចប់ថ្នាក់បណ្ឌិតនីតិសាស្ត្រសាធារណៈ ពីប្រទេសបារាំង នៅឆ្នាំ១៩៥៧។
- ១៩៥៨ លោកហួត សម្បត្តិ បញ្ជាក់ថា សម សារី, ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាអ្នកប្រឆាំង មិនឱ្យពួកកុម្មុយនីស្តចូលស្រុកខ្មែរឡើយ ហើយគាត់បានដឹងថា សម សារី ជាភ្នាក់ងារសេ.អ៊ី.អា នៅឆ្នាំ១៩៥៨ (ពេលក្បត់ជាមួយ ដាប ឈួន)។ រីឯ ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាភ្នាក់ងារសេ.អ៊ី. អា ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ៕
- ១៩៦២ លោកបានចាកចេញពីក្រសួងការបរទេស និងចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយ ហើយក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៅភ្នំពេញ ។ ក្នុងពេលនោះដែរ លោកបានបង្កើតកាសែតជាភាសាបារាំងមួយ ឈ្មោះថា Phnom Penh Presse សរសេររិះគន់ទស្សនៈនយោបាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ព្រះអង្គមានបន្ទូលគំរាមតាមវិទ្យុជាតិថា៖ «ចង់បញ្ជូន ឌុក រ៉ាស៊ី ទៅបរលោក ..» ទៀតផង ហើយក្រោយមក សម្តេចព្រះនរោត្តម សីហនុ បានប្រកាសបិទកាសែត Phnom Penh Presse និងកាសែតឯកជនដែលផ្សាយជាភាសាបរទេសទាំងអស់ នៅក្នុងឆ្នាំ១៩៦៧។
- ១៩៦២ បណ្ឌិតរូបនេះ ចូលបំពេញការងារ នៅអង្គការសហប្រជាជាតិ ចំនួន២ឆ្នាំ ក្នុងគណៈកម្មការនីតិកម្ម នៅបុរីញូវយក សហរដ្ឋអាមេរិក ហើយបន្ទាប់មកទៀត បម្រើការងារនៅស្ថានទូតខ្មែរនៅប្រទេសថៃ ចំនួន១ឆ្នាំ រួចត្រឡប់ មកធ្វើការនៅក្រសួងការបរទេសវិញ ដល់១៩៦២។
- ១៩៦៤ ភរិយារបស់លោក ឌុក រ៉ាស៊ី គឺលោកស្រីបណ្ឌិត មាស សេដ្ឋា ។ កាលនៅយុវវ័យ លោកស្រីបានសិក្សានៅអនុវិទ្យាល័យព្រះសុរិយោវង្ស ក្រុងស្វាយរៀង។ ក្រោយមកបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតទទួលសញ្ញាប័ត្រមធ្យមសិក្សាប័ត្រភាគទី២ (បាក់ឌុប) នៅឆ្នាំ១៩៦៣ ហើយបានចូលសិក្សាផ្នែក S.P.C.N (Sciences Physique Chimie Naturelles) នៅមហាវិទ្យាល័យឱសថសាស្ត្រ បន្ដទៀត នៅឆ្នាំ ១៩៦៤ ។
- ១៩៦៤ លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឌុក រ៉ាស៊ី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៤។ ទោះបីរៀបការហើយក្តី ក៏លោកស្រី មាស សេដ្ឋា នៅតែបន្តការសិក្សានៅមហាវិទ្យាល័យឱសថសាស្ត្រ បន្ដទៀត រហូតដល់ឆ្នាំ១៩៦៩ លោកស្រីបានទទួលសញ្ញាប័ត្រឱសថការីរដ្ឋ ហើយបានក្លាយជាសាស្រ្តាចារ្យបង្រៀននៅមហាវិទ្យាល័យនេះ រហូតដល់ឆ្នាំ១៩៧៣ បានចាកចេញទៅរស់នៅជាមួយលោក ឌុក រ៉ាស៊ី ជាស្វាម៉ី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៅប្រទេសអង់គ្លេស នោះ ។
- ១៩៦៥ ដល់១៩៧១ លោកស្រី និងស្វាមី មានបុត្រីបុត្រាចំនួន៥នាក់ គឺ អមរា , សុផារា , រ៉ាមុនី ,ថារ៉ាវី និង រ៉ង់ដាល។
- ១៩៦៨ ព្រះសីហនុ បានចេញបញ្ជា ឲ្យគេសម្លាប់គ្រូបង្រៀន៤០នាក់ ដោយបោះទម្លាក់ពីលើភ្នំបូកគោ។ នៅខែមិថុនា ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានគំរាមលោក ស៊ឹម វ៉ា និងលោក ឌុក រាស៊ី ថានឹងបញ្ជូន ជនទំាងពីរនេះទៅភពថ្មី ដោយមិនចំាបាច់ដកអភ័យឯកសិទ្ធសភា ជាមុនឡើយ។ សម្តេចព្រះនរោត្តមសីហនុក៏ជាអ្នកបញ្ជាសម្លាប់កសិករនៅសំឡូតរាប់ម៉ឺននាក់ដែលធ្វើការតវ៉ាប្រឆំាងនៅ ចុងទសវត្ស ឆ្នាំ១៩៦០។ តាមរបាយការណ៍របស់លោក សម សារី ទូលថ្វាយ ដែលជា(សន្តិសុខសម្ងាត់)។
- ១៩៧០ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ លោកបានចូលរួមជាមួយ គណបក្សប្រជាធិបតេយ្យ របស់លោកអ៊ិន តាំ និងបានអត្ថបទវិចារណកថា រិះគន់ លោកសេនាប្រមុខលន់ នល់ ជារៀងរាល់ថ្ងៃ តាមទំព័រសារព័ត៌មាន។
- ១៩៧៣ លោកឌុក រ៉ាស៊ី ត្រូវបានលោកសេនា ប្រមុខលន់ នល់ តែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពប្រចាំចក្រភពអង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហុល្លង់។
- ១៩៧៥ មុនពេល ខ្មែរក្រហម លេបត្របាក់រដ្ឋធានីភ្នំពេញ លោក ឌុក រ៉ាស៊ី បានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំចក្រភពអង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។ ចាប់ពីឆ្នាំ១៩៧៥ លោកជាសាស្ត្រាចារ្យនីតិសាស្ត្រ បង្រៀននៅសកលវិទ្យាល័យ Amiens ប្រទេសបារាំង។ ពេលចូលនិវត្តន៍ លោកបង្កើតព្រឹត្តិបត្រ Le Salut Khmer និង បង្កើតសមាគមសិទ្ធមនុស្សឈ្មោះថា «សម្ព័ន្ធខ្មែរការពារសិទ្ធមនុស្សនិងសិទ្ធបុរីជន»។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសរួចមក លោក ឌុក រ៉ាស៊ី បានរៀបចំសន្និសីទនិងសិក្ខាសាសាជាច្រើនដែលទាក់ទងនឹងសិទ្ធ សេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា។ ពេញមួយជីវិតនេះ លោកបាននិពន្ធសៀវភៅ អត្ថបទវិភាគច្បាប់ និងវិចារណកថាជាច្រើន ជាភាសាខ្មែរនិងបារាំង។
- ១៩៩០ នៅដើមទសវត្សរ៍ ១៩៩០ លោកជាសាស្ត្រាចារ្យនីតិសាស្ត្រ បង្រៀននៅសកលវិទ្យាល័យ Amiens ប្រទេសបារាំង។ ពេលចូលនិវត្តន៍ លោកបង្កើតព្រឹត្តិបត្រ Le Salut Khmer និង បង្កើតសមាគមសិទ្ធមនុស្សឈ្មោះថា «សម្ព័ន្ធខ្មែរការពារសិទ្ធមនុស្ស និងសិទ្ធបុរីជន»។
- ២០១២ ស្នាដៃតែងនិពន្ធរបស់លោក ឌុក រ៉ាស៊ី រួមមាន “វិចារណកថា ឌុក រ៉ាស៊ី” បោះពុម្ពឆ្នាំ២០១៨។ “វាសនាខេមរៈបុត្រ” បោះពុម្ពឆ្នាំ២០១២។ “វាសនាប្រទេសជាតិ” បោះពុម្ពឆ្នាំ២០១២ និងមានស្នាដៃជាភាសាបារាំងមួយចំនួនទៀត៕
- ២០២០ លោកឌុក រ៉ាស៊ី បានទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ នៅថ្ងៃពុធ ទី២៥មីនា ឆ្នាំ ២០២០ នៅក្រុងប៉ារីស ប្រទេសបារាំង។
- សម្តេច សឺនសាន អម្ចាស់ត្រួតត្រាពិភពគុន !!Les Seigneur du Monde Obscur ដោយ សុទ្ធ-ប៉ូលិ ថ្ងៃទី១៣ មេសា ២០០៦ មេធ្នូបអារក្សសាតាំង ៖លោក សឺន-សាន បានចូលមកក្នុងស្រុកខ្មែរដោយលបៗ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ ក៏ដោយលបៗដូចគ្នាដែរ (ដូចចោរ) ។ នៅមុនពេលគាត់ថយខ្លួនទៅសំរាកនៅប្រទេសបារាំង នៅក្នុងឆ្នាំ ១៩៦៨ លោកបានសរសេរលិខិតមួយច្បាប់ទៅសម្តេចសីហនុ មានសេចក្តីដូច្នេះថា ៖ «ព្រះរាជបំរើរបស់ព្រះអង្គ សូមលាថយទៅចូលនិវត្តន៍ ដោយដើរចំអើតជើង (លបៗ)> (<Votre serviteur voudrait rentr-er à sa retraite sur la pointe des pieds%) ។ កាលនោះ លោក សឺន-សាន នៅមានវ័យក្មេងនៅឡើយ (៥៧ឆ្នាំ), គាត់មិនបានចង់ថយទៅសំរាកនោះទេ... ប៉ុន្តែគាត់លាថយដើម្បីទៅធ្វើម្ដេចពិភពគុន ។ដូច្នេះ នៅពេលដែល កកុងនិង យួន ខាងជើងវាយប្រហារសំរុកចូលប្រទេសកម្ពុជា តាំងពីខាងកើតរហូតទៅដល់ខាងលិច នៅខែមេសា១៩៧០, លោកសឺន-សាន ដែលអ្នកផងបានចាត់ទុកថា ជាអ្នកស្នេហាជាតិខ្មែរមួយរូបដែរ បានគេចខ្លួនបាត់ពីដែនដីខ្មែរ (គាត់លេចមុខចេញមក ដើរតួរជាអ្នកស្នេហាជាតិឡើងវិញនៅក្នុងទីកដីសៀម នៅក្នុងទសវត្ស ១៩៨០ ដោយកាន់តំណែងជារដ្ឋមន្ត្រីទី១របស់ប៉ុលពត ម្ល៉ោះហើយគ្មានអ្វីគួរឲ្យលំបាកយល់សោះ ដែលថាលោក សឺន សាន ជា «មនុស្សក្បាលយួនខ្លួនខ្មែរ» ហើយនៅពីក្រោយគូថ សឺន សាន ពួកសាធារណរដ្ឋមួយជង់ ដែលរើទៅសហការជាមួយស្ដេច មានសក់ ស៊ុតសាខន, ប៉ុក -ថន, អ៊ុន-តាំ,លូ-ឡាយស្រេង សុទ្ធសឹងជាពួក<ក្បាលយួនខ្លួនខ្មែរ»... ពួកអ្នកទាំងនេះ ត្រូវធ្លាក់ចូលក្នុងអន្ទាក់របស់ខ្មែរក្រហមទាំងអស់) ។នៅក្នុងពិភពភ្លឺ, លោកសឺន-សានគ្រាន់តែមានលក្ខណ:ជា រដ្ឋមន្ត្រីទី១ខ្មែរប៉ុ-ណ្ណោះ ប៉ុន្តែនៅក្នុងពិភពងងឹត លោក សឺន-សាន ជាស្តេចអារក្សសាតាំង ដែលត្រួតត្រាលើផែនដីនេះទាំងមូល ។ នៅគ្រប់ប្រទេសដែលជាបរបក្ខក្នុងវិវាទអាមេរិកាំង-វៀតណាម សម្តេចសឺន-សានមានខ្សែរយ:សាខាទាំងខាងស្តាំនិងទាំងខាងឆ្វេងសំ រាប់បំរើមហិច្ឆិតារបស់គាត់ទាំងអស់, គឹមហិច្ឆិតារបស់យួនលេបទឹកដីខ្មែរ ឲ្យបានមុនឆ្នាំ២០០០ ៖ នៅសហរដ្ឋអាមេរិក គាត់មានសេអ៊ីអា (គឺសឿងតើរ), នៅបារាំងគាត់មានពួកកុម្មុយនិស្ត នៅសហភាពសូវៀត គាត់មានកាសេបេ, នៅវៀតណាមគាត់មានផា-យ៉ុងដុង និងឡែ-ឌីកថ... ហើយនិងង្វៀង យ៉ាំងធីវ, នៅឡាវ គាត់មានស្ដេចសុផានុវង្សនិងខាង-ឡៃ នៅប៉េកាំង គាត់មានស្តេចសីហនុ, អ្នកម្នាងម៉ូនិក, ប៉ែន-នុត, ជួន-មុម, ជួន-ប្រសិទ្ធិ, នៅកម្ពុជា គាត់មាន ចេង-ហេង, អ៊ុន-តាំ, ទិញ-វ៉ាញ,យម-សំបូរ, ឈាន វ៉ម, សុស្តែន-ហ្វែរណងដែស ។ល។ និង ។ល។
- (..ប៉ុន្តែក្នុងពេលសព្វថ្ងៃនេះ គេត្រូវតែធ្វើបង្សកូលឲ្ យខ្មោចសឹន-សាន និង មហិច្ឆិតាយល់សប្តិយល់សូងរបស់គាត់ Requiem of a dream... ពីព្រោះតាំងពីឆ្នាំ២០០០មក ប្រទេសកម្ពុជាដែលបានរលាយទៅជាផេះទៅហើយ ក៏ស្រាប់តែមានកំណើតរស់ឡើងវិញ)បរាជ័យរបស់កម្លាំងទី៣ ៖នៅក្នុងសៀវភៅរបស់លោក William Shawcross ៖ <The Quality of Mercy- Feeding the Khmer Rouge- p.338 - 339» បានសរសេរដូច្នេះថា ៖«សឺន-សានធ្លាប់បានធ្វើជារដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលសីហនុចំនួន ១៧ដង, ប៉ុ-ន្តែបន្ទាប់ពីបានឈ្លោះជាមួយស្ដេច គាត់បានទៅរស់ដោយនិរទេសខ្លួន នៅទីក្រុងបារីស នៅចុងទសវត្ស៦០ ។ នៅក្នុងសម័យលន់-នល់ គាត់បានឆ្លៀតទៅធ្វើអន្តរាគមន៍ម្តងម្កាល ដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញនៃប្រទេសកម្ពុជា ។ នៅក្នុងខែមករា១៩៧៤ គាត់បានវិលត្រឡប់ទៅភ្នំពេញ ដើម្បីទៅសុំឲ្យលន់-នល់ ជនខ្វះសមត្ថភាពចាកចេញពីអំណាច (កកន ៖ យើងគួរសម្លឹងមើលឲ្យច្បាស់... គឺលោកសឺន-សាននេះហើយ ជាអ្នកសម្លាប់សាធារណរដ្ឋ ដើម្បីទៅយកស្តេចសីហនុមកជំនួសលន់-នល់, ដូច្នេះបន្ទាប់ពីបានឈ្លោះជាមួយសីហនុ រហូតដល់និរទេសខ្លួន... គាត់បែរជាត្រឡប់ទៅហៅស្តេចសីហនុមកវិញ) ។ មានអ្នកខ្លះបានយល់ឃើញអំពីសឺន-សានហើយសឹន-សានខ្លួនឯង ក៏បានយល់ឃើញដូច្នោះដែរ ថាខ្លួនគាត់ជាតំណាងនៃកងកម្លាំងបក្សទី៣នៅប្រទេសកម្ពុជា ។ ដំណោះស្រាយនៃកម្លាំងទី៣នេះ ដែលមិនចូលខាងកុម្មុយនិស្ត ឬក៏មិនចូលខាងស្តាំនិយម ឬអាណានិគមនិយម គឺជាការយល់សប្តិយល់សូងរវើរវាយនៃប្រទេសខាងលិច ដែលបានបង្កើតគំនិតនេះឡើងតាំងពីទសវត្ស១៩៨០ ។ គំនិតនៃកម្លាំងទី៣នេះ បានត្រូវទទួលការចំអកពេបជ្រាយដោយអ្នកនិពន្ធ Graham Greene នៅក្នុងសៀវភៅរបស់គាត់ The Quiet American...» ។*** ដូច្នេះកម្លាំងទី៣នេះ ជាគំនិតរបស់លោកសឺន-សានទេតើ គឺជាមនោគមវិជ្ជាដែលផុសឡើងចេញពីសហការអាមេរិកាំង-យួន ពោលគឺកើតឡើងពីការរួមរ័ក្សរវាងសេអ៊ូអានិងយួនកុម្មុយនិស្ត !! សុវណ្ណាភូម៉ា និងឧត្តមសេនិយខ្នង -ឡែ នៅឡាវ, ព្រះសង្ឃដុតខ្លួន, ការងើបឡើងរបស់ឧត្តមសេនិយដួង-យ៉ុងមិញ, ការពីឃាតប្រធានាធិបតីé-ឱនបៀមនៅវៀតណាមខាងត្បូង, ការជំរុញឲ្យឧត្តមសេនិយដាប់-ឈួនក្បត់ស្តេចនៅប្រទេសកម្ពុជា... ការដាក់គ្រាប់បែកបំផ្ទះឿងខ្មែរ...ការបង្កើតបុគ្គលិកលក្ខណ: ឬសួនតួរបស់ស្តេចសីហនុជាអ្នកមានបុណ្យ, ការបំផុសព្រឹត្តិការណ៍១៨មីនា១៩៧០ ក្នុងការបង្កើតសាធារណរដ្ឋខ្មែរ, និងការជំរុញទៅរកព្រឹត្តិការណ៍១៧មេសា១៩៧៥ ដើម្បីយកស្តេចសីហនុមកជំនួសលោកលន់-នល់វិញ ក្នុងគោលប្រាថ្នាទប់ទល់ជាមួយនឹងពួកក្រហម គឺសុទ្ធសឹងជាលទ្ធផលមនោគមវិជ្ជកម្លាំងទី៣ (របស់សឺន-សាន) ដែលជាអន្តរាគមន៍រួមគ្នារវាងអាមេរិកាំង-តណាមទាំងអស់ ។នៅចន្លោះឆ្នាំ១៩៧០និង១៩៧៥ ខ្លួនខ្ញុំផ្ទាល់បានឃើញលោកសឺន-សានធ្វើដំ -ណើរលបៗទៅប្រទេសកម្ពុជា ដើម្បីទៅជួបលោកចេង-ហេងប្រមុខរដ្ឋ ។ កាលនោះខ្ញុំមានគំនិតពេបជ្រាយទៅលើលោកសឺន-សាន ដោយនឹកស្មានថា គាត់ទៅសុំបុណ្យសាធារណរដ្ឋ តាមពិតគាត់ទៅបំបះបំបោរផ្តលព្រលំរបបលន់-នល់ទៅវិញសោះ ។ លោកចេង-ហេងនេះ ជាកូនធម៌របស់លោកប៉ែន-នុត.... ហើយមកដល់ឡុងប៊ិចទៅហើយ គាត់បានប្រាប់ខ្ញុំថា គាត់គោរពលោកប៉ែន-នុតណាស់ ។ ពេលលោកសឺន-សានបានជួបលោកចេង -ហេងរួចហើយ តាមរយ:ខ្មែរ-យួនម្នាក់ឈ្មោះ នាង-ជិនហន ដែលជាអតីតភូឈួយទី១នៅខេត្តព្រៃវែង (សម័យលោកសៅ-ខៀប), លោកចេង -ហេងក៏រំដោះប្អូនស្រីម្នាក់ ជើងឯកខាងវាយពីងប៉ុង ទៅបំរើសម្តេចសីហនុនៅប៉េកាំង (សូនអានអារម្ភកថារបស់លោក Wilfred Burchettនៅក្នុងសៀវភៅ My War with the CIA) ។ ក្នុងពេលជាមួយគ្នានោះ លោកសឺន-សាន់ក៏បានរំដោះក្មួយរបស់អ្នកម្នាងម៉ូនិកម្នាក់ឈ្មោះ ស៊ីសុវត្ថិ -ថ្មីកូ ពីទីក្រុងប៉េកាំងឲ្យមកបំរើទ្រង់ស៊ីសុវត្ថិ សិរិមតៈនៅទីក្រុងភ្នំពេញវិញ ។នៅក្នុងដំណើរចុងក្រោយរបស់លោកសឺន-សានទៅកាន់សាធារណរដ្ឋខ្មែរនៅខែមករា១៩៧៤, លោកសឺន-សានក៏ស្រាប់តែអំពាវនាវនៅក្នុងសន្និសិទសារពត៌មានមួយ នៅមហាវិទ្យាល័យច្បាប់ ឲ្យលោកលន់-នល់ថយចេញពីអំណាចតែម្តង។គឺនៅចំពេលដែលសាធារណរដ្ឋខ្មែរ ដែលរស់ផ្លេតៗដោយសារតែអង្ករអាមេរិកាំងដឹកមករាប់រយកប៉ាល់តាមទន្លេមេគង្គ រងចាំផ្តល់តែដង្ហើមចុងក្រោយប៉ុណ្ណោះ ។លោក ស្រី-ធីរ៉ា ក្មួយបង្កើតរបស់ទ្រង់សិរិមតៈបាននិយាយប្រាប់ខ្ញុំថា នៅពេ—បនោះ លោកសឺន-សានបានទៅកំហែងទ្រង់សិរិមត:ឲ្យសម្លាប់ខ្លួន ។
- ទាំងនេះគឺជាសំដីរបស់លោកសឺន-សានផ្ទាល់ ទៅកាន់ទ្រង់សិរិមតៈ ៖ *«បើទ្រង់សម្លាប់ខ្លួនទៅ ដើម្បីលាងកំហុសថ្វាយសម្តេចសីហនុ នោះគឺមានតែទ្រងម្នាក់ទេដែលត្រូវលះបង់, ក៏ប៉ុន្តែគឺប្រជារាស្ត្រខ្មែរមួយនគរ តែត្រូវរួចរស់ជីវិត។ យោងតាមសៀវភៅបារាំងមួយឈ្មោះ Le Portail, Edition de la Table Ronde,គឺ ទ្រង់សិរិមតៈ, ដែលត្រូវលាក់ខ្លួនយ៉ាងស្អាត់និងយ៉ាងជិតបំផុតនៅក្នុងស្ថានទូតបារាំង ចំនួន៣អាទិត្យរួចមកហើយ បន្ទាប់ពីថ្ងៃ១៧មេសា១៩៧៥ ក៏ត្រូវពួកភ្នាក់ងារខ្មែរក្រហម ឬយួន (ឬក៏ភ្នាក់ងាររបស់លោកសឺន-សាន) មកកំហែងនាំខ្លួនទៅបាត់ ដោយចោទទ្រង់ (មិនចំឈ្មោះ) ថាជា«មេក្រុមសេអ៊ូអាជាន់ខ្ពស់» ។ ការីមកទាមទារនាំខ្លួនទ្រង់សិរិមតៈបានធ្វើឡើងច្រើនដងច្រើនសា ។ ពួកបារាំងងឿងឆ្ងល់ណាស់ ហេតុអ្វីបានជាពួកខ្មែរក្រហមដឹងថាទ្រង់សិរិមតៈលាក់ខ្លួននៅក្នុងឋានទូត (ប្រហែលជាដឹងមកពីភ្នាក់ងារចិនឬវៀតណាម?) ក៏ប៉ុន្តែទោះជាពួកបារាំងខំប្រឹងប្រកែកយ៉ាងណាក៏ដោយថា «គ្មានភ្នាក់ងារជាន់ខ្ពស់របស់សេម៉ឺអា» នៅក្នុងឋានទូតបារាំងទេ ក៏លោកភារធារីបារាំងមានកាតព្វកិច្ចត្រូវតែនាំខ្លួនទ្រង់សិរិមតទាំងទើសទាល់ មកប្រគល់ឲ្យពួកខ្មែរក្រហម ។ ពេលនោះទ្រង់សឺមត:ពាក់ខោអាវធំ (Tenue de Ville)ពាក់វ៉ែនតាខ្មៅ កាន់ Suitcase មួយ ដើរចេញមកពីបន្ទប់ងងឹត ដោយគ្មាននិយាយស្តីអ្វីមួយម៉ាត់ មកប្រគល់ខ្លួនឲ្យពួកខ្មែរក្រហម ដែលនៅឈរចាំទ្រង់នៅខាងក្រៅបន្ទប់ជាស្រេច ។ដូច្នេះគេមើលឃើញថា មហាអំណាចបារាំងបាន «លក់ខ្លួន» ទ្រង់សិរិមតទៅឲ្យខ្មែរក្រហមពិឃាត ដូចតែមហាអំណាចរ៉ូម៉ាំង បានប្រគល់ខ្លួនព្រះយេស៊ូ ឲ្យជនជាតិជ្វីហ្វយកទៅឆ្អឹង (ដូចតាមសំណើររបស់សម្តេចសឺន-សាន ក្នុងឆ្នាំ១៩៧៨នោះដែរ) ។ ប៉ុន្តែទ្រង់សិរិមតៈក៏មិនបានក្លាយទៅជាអង្គព្រះយេស៊ូ ឬព្រះអង្គស-គ្រោះឯណាទេ ។ ហើយនៅពេលដែលទ្រង់ត្រូវ«សម្លាប់ខ្លួនទៅ (ដោយព្រោះទ្រងមិនព្រមរត់ចេញមុនព្រឹត្តិការណ៍)... ប្រជារាស្រ្តខ្មែរមួយនគរក៏មិនបានរួចខ្លួន ពីការផ្តន្ទាទោសរបស់សម្តេចសីហនុ ដូចយោបល់មេធ្មប់នៃកម្លាំងទី៣នោះដែរ (ស-ម្តេចសឺន-សាន) ។(ប)ភ្នែកមុតរបស់ខៀវ-សំផន ៖*** ខ្ញុំមានយោបល់ថា បរាជ័យនៃកម្លាំងទី៣នៅកម្ពុជា ពោលបរាជ័យនៃសហការអាមេរិកាំង -យួន តទល់ជាមួយពួកខ្មែរក្រហម គឺបណ្តាលមកពី ភ្នែកមុតរបស់ខៀវ-សំផន ដែលបានក្រឡេកឃើញថា លោកសឺន-សានជាជនជាតិយួន ព្រមទាំងជាភ្នាក់ងារជាន់ខ្ពស់របស់សេអ៊ូអាផងដែរ តាំងពីយូរយារណាស់មកហើយ ។តាំងពីកាលណាមក ? ខ្ញុំមិនអាចសន្និដ្ឋានបានទេ ក៏ប៉ុន្តែនៅថ្ងៃទី១៧កក្កដា១៩៧៨លោកខៀវ-សំផនមេបញ្ជាការកងទ័ពខ្មែរក្រហម បានផ្ញើសារទូរលេខសម្ងាត់ជាភាសាបារាំង១ច្បាប់ តាមរយ:ជួន-ប្រសិទ្ធ ថ្វាយទៅសម្តេចសីហនុនៅប៉េកាំង ដែលមានសេចក្តី (ដកស្រង់) ដូច្នេះថា ៖<២- ខ្មាំងសត្រូវកំពុងធ្លាក់ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយវិបត្តិជម្លោះផ្ទៃក្នុង
- ១៩៧០ មិនអាចមានដំណោះស្រាយ ។ ពួកក្នុងផ្សេងៗដែលបានធ្វើរដ្ឋប្រហារ កំពុងតែហែកហួរខាំគ្នាស្លាប់រស់ ដើម្បីដណ្តើមចែកអំណាច ។ នៅក្នុងពេលបច្ចុប្បន្ននេះខ្មាំងសត្រូវកំពុងហែលឆ្លងវិបត្តិធ្ងន់ធ្ងរ ដែលផ្ទះឡើងទាំងកណ្តាលថ្ងៃត្រង់ ដែលគ្រប់មជ្ឈដ្ឋាននៅភ្នំពេញ អាចមើលឃើញនិងដឹងឮ ។ លន់-នល់ហើយនិងបនកំពុងភ័យគ្រប់ពេលវេលា ខ្លាចក្រែងមាន រដ្ឋប្រហារ មួយទៀត សំដៅទៅលើពួកវា ។ ចំណែកពួករដ្ឋាភិបាលក្បត់វិញកំពុងតែស្រុតចុះដោយករណីទំនាស់ផ្ទៃក្នុងផ្សេងៗហើតដែលអនាធិបតេយកំពុងតែរាតត្បាតពេញទំហឹង» ។«ឧទាហរណ៍ ៖ ប៉ាន់ សូធី (កកន ៖ មេកើយរបស់ ប៉ុក-ថន ដែលជានិន្នាការកុម្មុយនិស្ត នៅក្នុងក្រុមរបស់ ហង្ស ធុនហាក់) ប៉ាន់-សូធី កំពុងតែមានមហិច្ឆិតា លោភលន់ ចង់បាន់តំណែងរដ្ឋមន្រ្តីទី១អាយ៉ង ដែលជាកន្លែងសព្វថ្ងៃរបស់ ឡុង-បូរ៉េត ។ ក៏ប៉ុន្តែពួកចក្រពត្តិអាមេរិកាំង មិនទាន់អនុញ្ញាតឲ្យជននេះបានដូចចិត្តនៅឡើយទេ ។ ពួកវាចង់ឲ្យឡុង-បូរ៉េតនៅកន្លែងដដែល ក្នុងប្រការបញ្ជូន ឡុង-បូរ៉េត ទៅអង្គការសហប្រជាជាតិ ដើម្បីការពារផលប្រយោជន៍របស់ពួកក្បត់ ។| <៣- បរាជ័យរបស់ក្រុម សឺន-សាន, ចៅ-សៅ - ក្រុមនេះមិនទាន់មានលទ្ឋភាពនិងសមត្ថភាព ដើម្បីបង្កើតអ្វីៗដែលគេហៅថា កម្លាំងទី៣ នោះទេ ក្នុងគោលបំណងប្រយុទ្ធជាមួយនឹងក្នុង លន់-នល់ ។ សព្វថ្ងៃនេះក្នុងអ៊ុន-តាំ, សឹង-ង៉ុកថាញ់ដែលនៅបំរើពួក សេអ៊ូអា បានកាន់កាប់ក្រុមនេះរួចទៅហើយ» ។*** ដែលខៀវ-សំផនសំដៅទៅកម្លាំងទី៣ កាលសម័យនោះ គឺគណបក្សប្រជាធិបតេយ្យក្បាលដំរី ដែលមានមេដឹកនាំឈ្មោះថា អ៊ុន-តាំ, ឌុក រ៉ាស៊ី និងចៅ-សៅ ៖ ពួកអ្នកទាំងនេះសុទ្ធសឹងតែបានស្រែកអំពាវនាវឲ្យសម្តេចសីហនុ យាងត្រឡប់មកភ្នំពេញវិញ (តាមសំណើរសឹន-សាន) ។ ការដែលគួរឲ្យកត់សម្គាល់ ៖ទី១- អ៊ុន-តាំ និងឌុក រ៉ាស៊ី សុទ្ធសឹងតែជាអ្នកបានទម្លាក់ ស្តេចសីហនុ កាលក្នុងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ។ ចុះម្តេចបានជានៅក្នុងឆ្នាំ១៩៧២ ពួកដដែលនេះបែរជាហៅស្តេចសីហនុឲ្យត្រឡប់វិលវិញ ?? ដូច្នេះនៅពេលនោះ ខៀវ-សំផនដឹងច្បាស់ណាស់រួចទៅហើយថា ពួកកម្លាំងទី៣ មានសឺន-សាន, ចៅ-សៅ, អ៊ុន-តាំ និងឌុក -រ៉ាស៊ី សុទ្ធសឹងតែជាពួក «ក្បាលយួនខ្លួនខ្មែរ» ។ ការទម្លាក់ស្តេចសីហនុ ជាការបង្កើតឲ្យមានសង្គ្រាម រវាងពួកសាធារណរដ្ឋ និងពួក ស្ដេចរួចទៅហើយ ក៏ប៉ុន្តែការទាមទារយកស្តេចមកវិញ គឺជាគំរោងរបស់ យួនបង្កើតសង្គ្រាមមួយ បន្តទៀតរវាង សីហនុ ហើយនិង ខៀវ-សំផន !!ទី២- លោកឌុក រ៉ាស៊ី ជាបញ្ញាជនស្ដាំនិយម, លោកជាបក្សពួកសឹង-ង៉ុកថាញ់ពិតមែន ពីព្រោះខ្ញុំបានជួបលោកបាំជ-ឈឺន ហើយនិងលោកតា សឹង ង៉ុកថាញ់នៅផ្ទះលោកឌុក រ៉ាស៊ី នៅកណ្ណាលឆ្នាំ១៩៧០ (លោកបាំជ-ឈឺន ដែលចាស់ជរាណាស់ទៅហើយបាននិយាយមកកាន់ខ្ញុំថា ៖ «ខ្ញុំអរណាស់ ដែលបានឃើញស្តេចសីហនុដួលរលំ នៅមុនពេលខ្ញុំស្លាប់... តែប៉ុណ្ណេះខ្ញុំបិទភ្នែកជិតហើយ» ។ ចំណែកលោកសឹង ង៉ុកថាញ់ វិញបាននិយាយមកកាន់ខ្ញុំ ដោយយកដៃកៀកស្មា ៖ «ខំប្រឹងជួយផងកនយើងខំប្រឹងជួយស្តារប្រទេសជាតិយើងឡើងវិញ!> ។ក៏ប៉ុន្តែចៅហ្វាយរបស់លោក ឌុក រ៉ាស៊ី មិនមែនលោកតា សឹង-ង៉ុកថាញ់ ទេ..ចៅហ្វាយរបស់លោកឌុក -រ៉ាស៊ី គឺលោកសឺន-សាន, គ្រូឧប្បជ្ឈាយ៍នៃកម្លាំងទី៣ ។លោកឌុក រ៉ាស៊ីជាជនស្ដាំនិយម ជាបក្សពួកសេអ៊ីអា ម្តេចបានទៅចូលរួបរួមជាមួយចៅ-សៅ (ជនកុម្មុយនិស្តដែល មាននិន្នាការហាយ?) ។*** ទៅថ្ងៃមុខទៅ ខ្ញុំបានឃើញផ្ទាល់ភ្នែក នៅទីក្រុងឡុងប៊ីច ថាលោក ឌុក -រ៉ាស៊ី ជនស្ដាំនិយមនិងជាអ្នកបំរើ សេអ៊ូអា បានទៅស្នាក់នៅផ្ទះលោកប៉ុក -ថន ជនកុម្មុយនិស្តដែលបំរើសេអាដូចគ្នា ហើយគាត់ទាំងពីរនេះជាកូនចៅរបស់ មេធ្មប់សឺន-សាន ទាំងអស់គ្នា ។ដូច្នេះ ខ្ញុំគួរអនុម័តថា ខៀវ-សំផនបានស្គាល់តាំងពីទសវត្ស៧០មកម៉្លេះនូវសួនតួបុគ្គលិកលក្ខណ:ពីររបស់លោក សឺន-សាន គឺជាឧប្បជ្ឈាយ៍ខាងយួនកុ-មុយនិស្តផង... គឺជាឧប្បជ្ឈាយ៍ខាងសេអ៊ូអាផង ។ ម្លោះហើយយើងត្រូវស្គាល់ភាសារបស់ខៀវ-សំផន ៖ កាលណាខ្មែរក្រហមជេរថា ៖ «សេអ៊ូអា» គឺពួកវាសំដៅទៅលើយួន... កាលណាពួកខ្មែរក្រហមជេរថា «អាយួន» គឺពួកវាសំដៅទៅលើ សេអ៊ូអា»... គឺទៅលើសឺន-សាន !!*** ចំណែកភ្នែកខ្មែរយើងនៅឡងប៊ិចវិញ ត្រូវមើលបស់ ដើម្បីយល់ពីប្រស្នារបស់ខៀវ-សំផន... កាលណាភាសាខាងយើងចោទថា «អាខ្មែរក្រហម»នោះត្រូវសំដៅទៅលើពួកសេអ៊ូអា, កាលណាយើងចោទថា «អឺអា» នោះគឺជាពួកអាខ្មែរក្រហម... គឺសំដៅទៅលើសឺន-សានដូចគ្នា !!!ទី៣- ឧត្តមសេនីយ៍សក់ ស៊ុតសាខន គឺជាជំរើសរបស់សឺន -សាន ដើម្បីជំនួសលោកលន់-នល់ (Acting Chief of State) នៅដើមខែមេសា៧៥ ។ ដូច្នេះនៅពេលដែលលោកសឺន-សានហើយនិងលោកសក់-ស៊ុតសាខនទៅបង្កើតការតស៊ូនៅព្រំប្រទល់ដែនថៃ ដោយទៅរួបរួមជាមួយពួកខ្មែរក្រហម គឺខៀវ-សំផនដឹងច្បាស់ណាស់ថា អ្នកទាំងពីរមិនមែនមកបំរើផលប្រយោជន៍ខ្មែរទេ តែមកបំរើផលប្រយោជន៍យួន ។ ជម្លោះរវាងសឺន-សាននិងសក់-ស៊ុតសាខន គឺជាទង្វើក្លែងក្លាយ ដើម្បីលាក់បំបាំងគំរោងការពិតប្រាកដ ៖ គឺការរំលាយកងទ័ពខ្មែរសេរី ដើម្បីកុំឲ្យមានកម្លាំងទប់ទល់ជាមួយនិងយួន.... (ប្រសិនបើយើងជាខ្មែរក្រហមវិញ ត្រូវធ្វើយ៉ាងណា ? គឺច្បាស់ជាទុកឲ្យពួកសឺន-សាន ហើយនិងពួកសក់-ស៊ុតសាខនសម្លាប់ខ្លួនឯងតែប៉ុណ្ណោះ !) ។នៅឡងប៊ិច គេបានបង្កើតជម្លោះក្លែងក្លាយទី១- ជម្លោះអ៊ុន-តាំ | សឺន-សាន ៖
- គេបានបង្កើតក្រុមស្អប់ខ្ពើម<១៧មេសា» មានអ៊ិន-តាំ, ជាវ-ឡាវ, យ៉ង -សែម, តុល-លាស់, ហើយគេបានបង្កើតក្រុមគាំទ្រ «១៧មេសា» មាន សឺន-សាន,ប៉ុក -ថន, ហ៊ុយ-កន្ទុយវរា...។ គេបានបង្កើតឲ្យមានជម្លោះរវាងខ្មែរនិងខ្មែរ និងឲ្យមានការភ័ន្តវង្វេងក្នុងមតិមហាជន ។ តាមពិតក្រុមទាំងពីរនេះ ជាក្រុមតែមួយ ហើយបានរត់ទៅបំរើយួនទាំងអស់គ្នា ។ទី២- ជម្លោះសឺន-សាន / សក់-ស៊ុតសាខន ៖ជម្លោះនេះមិនដឹងជាមានបុព្វហេតុអ្វីពិតប្រាកដទេ ស្រាប់តែថ្ងៃមួយលោកថាច់-សួន ដែលជាជំនិតលោកប៉ុក-ថន បានមកបបួលខ្ញុំឲ្យ <កាប់ក្បាលសឹន -សាន»។ មានទាំងសេអ៊ូអាមែនទែន លោក Dennis Cameron ជនម្នាក់ស្លូតបូតហើយទន់ភ្លន់ បានមកស្ទើរដល់រូបខ្ញុំ ឲ្យបញ្ចេញយោបល់ក្នុងករណី «បាញ់សម្លាប់លោកសឺន-សាន ពីព្រោះជាមនុស្សចាស់គំរិលពុករលួយដើរថយក្រោយ... ដែលធ្វើឲ្យខ្ចកិច្ចការពួកខ្មែរសេរីនៅព្រំប្រទល់» ។ ចំណែកលោកដៀង-ដែលឯណោះបានសរសេរលិខិតមួយច្បាប់ជាភាសាបារាំង ទៅចុះផ្សាយក្នុងព្រឹត្តិប័ត្រ<មូលខ្មែរ» ដោយចោទថា លោកសឺន-សានបានទទួល៥០ម៉ឺនដុល្លារពីប្រទេសចិន តែពុំបានយកប្រាក់នេះទៅប្រគល់ឲ្យរ.ជ.រ.ប.ខ.នោះទេ គឺគាត់យកទៅដាក់ហោបៅខ្លួនឯងវិញ ។តាមពិតសឹន-សាន, ស៊ិន-តាំ, សក់-ស៊ុតសាខន ជាក្រុមកម្លាំងទី៣ ដែលបានផ្តលព្រលំរបបសាធារណរដ្ឋរបស់លោកលន់-នល់ ហើយជំរុញឲ្យមានព្រឹត្តិការណ៍១៧មេសា១៩៧៥ ។ គឺជាពួកក្រុមជនតែមួយលេឆ្លា, ចាក់ខ្សែ គ្មានជំនឿលើអ្វីពិតប្រាកដជាពួកត្រីងៀតឆ្លៀតពង មានឧត្តមគតិឃ្លោងឃ្លោង ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកនួយ ៖ គឺជាពួកជនសេរីដែលទៅសហការជាមួយកុម្មុយនិស្ត (សឺន-សាន) ។គឺជាពួកកុម្មុយនិស្តដែលមាន «សួនតូ រ៉ូម៉ងទឹក» ជាសេរី ហើយដើរចែចង់ស្រីរបៀប Jean-Jacques Rousseau និង Maupassant (ប៉ក-ថន) ។ គឺជាពួកសាធារណរដ្ឋដែលរត់ចូលស្ដេច (សក់-ស៊ុតសាខន, តុល-លាស់, លូ-ឡាយស្រេង, ឃី-តាំងលឹម) ។ គឺជាពួកស្តេចដែលរត់ចូលយួន (យ៉ង-សែម, អ៊ុន-តាំ, ចេង-ហេង) ។ គឺពួករត់ចូលប៉ុល-ពត ដើម្បីទៅថ្កោលទោសហ៊ុន-សែន ។ ហើយបន្ទាប់មកក៏រត់ទៅចូលហ៊ុន-សែន ដើម្បីថ្កោលទោសប៉ុល-ពត (គឺទាំងអស់គ្នាខាងលើ) ។ ក្នុងករ-ណីនេះ តើសឹន-សាន ដែលមានអាមេរិកនិងអន្តរជាតិនៅពីក្រោយខ្នង អាចកាត់ទោសប៉ុល-ពតម្ដេចនឹងបាន បើខ្លួនគាត់មានឋានៈជារដ្ឋមន្រ្តីទី១របស់ប៉ុល-ពតនៅព្រំប្រទល់. ហើយបន្ទាប់មកទៀត តើសឹន-សានមានលទ្ធភាពឯណាទៅកាត់ទោសហ៊ុន-សែន បើគាត់ជាជនជាតិយួន ។ ឃើញថា ពួកកម្លាំងទី៣របស់សឺន-សាននេះ មានច្រកចេញតែមួយ ៖ ធុងសម្រាមនៃប្រវត្តិសាស្រ្ត (La Poubelle deI'Histoire) ។ បើពួកគេរត់ចូលព្រៃ គេនឹងប្រទះប៉ុល-ពត, បើពួកគេរត់ចូលក្រុង ពួកគេនឹងប្រទះហ៊ុន-សែន !! សំរេចសំរួចទៅ ពួកសឺន-សានដែលមានអ្នកចេះដឹងមួយផែនដីនៅពីក្រោយខ្នង មានសមរង្សី, អ្នកស្រីក្តិក-កាឡាប្រ៊ូ ជា-វណ្ណាត, លោកដុកទ័រឡៅ ម៉ុងហៃ, ស៊ាន-ប៉េងសែ, សាយ-បូរី, Peter Leprech (អ.ស.ប.) ឋានទូតស.រ.អា. ពួកសេអ៊ូអា ឬពួកអាមេរិកាំងស្តាំនិយមនានានៅវ៉ាស៊ីនតោន... ក៏នៅតែធ្វើកូនឈបតូចមួយរបស់ប៉ុល-ពត (ហ៊ុន-សែននោះ) មិនបែកផង... កុំថាឡើយដល់ទៅប្រឡងជាមួយខៀវ-សំផន ! ឥឡូវនេះហ៊ុន-សែនដើរផ្សាយគ្រប់ទីកន្លែង ៖ «ប្រយ័ត្នអញប្រើអាមេរិកាំង ឲ្យចាប់ខ្លួនដូចអាយ៉ាសិទ្ឋ...» ។សហការអាមេរិកាំង-យួន ដើម្បីប្រល័យពូជសាសន៍ខ្មែរនៅក្នុងសៀវភៅ The Quality of Mercy - p.354 មានសរសេរថា ៖ «នៅឆ្នាំ១៩៨២ សីហនុហើយនិងសឺន-សាន នៅទីបញ្ចប់ក៏បានត្រូវណែនាំ (កកន ៖ ដោយប្រទេសខាងលិច) ឲ្យធ្វើសហការជាមួយគ្នា ព្រមទាំងឲ្យបង្កើតរដ្ឋាភិបាលចំរុះជាមួយនឹងសត្រូវរួមរបស់ពួកគេ គឺពួកខ្មែរក្រហម ។ រដ្ឋាភិបាលថ្មីមួយ ដែលមានដាក់សីហនុជាក្បាលម្តងទៀត ក៏ត្រូវបានប្រកាសឡើង ។ នេះជាការបន្តប្រវត្តិសាស្ត្រដ៏ដែលដ៏គួរឲ្យតក់ស្លុត ។ សីហនុបានត្រូវដាក់ជាផ្លូវការ ឲ្យធ្វើមេដឹកនាំរណសិរ្សរួបរួម ដែលមានពួកខ្មែរក្រហមលាយចំរុះម្តងរួចទៅហើយ នៅក្នុងសង្គ្រាម១៩៧០–១៩៧៥ ហើយដូចស្តេចសីហនុបានថ្លែងនៅក្នុងឆ្នាំ១៩៧៣ដូច្នោះឯង ពួកនេះបានខ្វាក់ទ្រង់ចោលដូចគ្រាប់ផ្លែ Cherry> បន្ទាប់ពីពួកគេបានទទួលជោគជ័យកាលណាហើយបន្ទាប់ពីពួកគេលែងត្រូវការទ្រង់ (កកន ៖ ហ៊ុន-សែនសព្វថ្ងៃ ក៏មានឫកពារកោងកាច ក៏ដូចតែអៀង-សារីកាលសម័យមុន, គឺបានខ្ជាក់ស្តេចសីហនុចោលដូចគ្រាប់ផ្លែ Cherry) ។ បើទោះជាមានបទពិសោធន៍យ៉ាងដូចនេះក៏ដោយ ឈ្មោះទ្រង់ក៏បានត្រូវអនុញ្ញាតសាជាថ្មី យកទៅប្រើជាប្រមុខរដ្ឋទីងមោងរបស់ពួកខ្មែរក្រហម។ចំពោះសឹន-សានក៏ដូច្នោះដែរ គឺជាការចប់នៃសេចក្តីសង្ឃឹមថា បានជាតំណាងក -ម្លាំងទី៣ឬទី៨ ។ នៅក្នុងឆ្នាំ១៩៨២ អង្គប្រជុំវិសាមញ្ញនៃអង្គការសហប្រជាជាតិបានបោះឆ្នោតដោយសម្លេងច្រើនលើសលប់ជាងពីមុនទៅទៀត ដើម្បីរក្សាទុករបបកម្ពុជាប្រជាធិបតេយ្យ ហើយបដិសេធរបបហេង-សំរិន ។ ព្រឹត្តិការណ៍ដដែលនេះបានកើតឡើងសាជាថ្មីម្តងទៀតនៅឆ្នាំ១៩៨៣... (កកន ៖ គួរកត់សម្គាល់ថា សៀវភៅលោក Shawcross បានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៨៤) ។*** ដូច្នេះ តាំងពីឆ្នាំ១៩៧៩, សហការអាមេរិកាំង-សឺនសាន បានប្រោសលោះឲ្យរបបប៉ុល-ពតរស់ឡើងវិញ ។
No comments:
Post a Comment