គណបក្សមហាសាមគ្គីជាតិខ្មែរ (ប្រភពទី១, ប្រភពទី២)
គណបក្សមហាសាមគ្គីជាតិខ្មែរ ដាក់លិខិតសុំប្រកាសទ្រព្យសម្បត្តិ នៅអង្គភាពប្រឆាំងអំពើពុករលួយ
(ភ្នំពេញ)៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់លិខិតទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយសុំប្រកាសទ្រព្យសម្បត្តិរបស់មេដឹក នាំសំខាន់ៗ ក្នុងបក្ស ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន។
លិខិតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានទទួលរួចហើយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០ ១៦នេះ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ក្នុងលិខិតដាក់ជូនលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ការសុំប្រកាសទ្រព្យសម្បត្តិនេះ ដើម្បីចូលរួមបញ្ជាក់ភាពស្អាតស្អំ តម្លាភាព សុច្ចរិតភាព និង ធ្វើជាគំរូល្អរបស់ថ្នាក់ដឹកនាំ។
ក្នុងលិខិត ក៏បានបញ្ជាក់ផងដែរថា ការប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សនេះ គឺជាការផ្តល់នូវសេចក្តីទុកចិត្ត និង ជំនឿ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានសម្តែងការរំពឹងទុកថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងជួយរៀបចំឲ្យថ្នាក់ដឹកនាំរបស់ខ្លួន បានប្រកាសទ្រព្យសម្បត្តិ ដើម្បីទុកជាសក្ខីភាព ភាពស្អាតស្អំ និង គុណធម៌សម្រាប់បម្រើការងារជូនជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ។
ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរមានដូចជា លោក ហ៊ាង រិទ្ធី លោក ញ៉ែម វណ្ណថន លោក ហ៊ាង គឹមស្រឿន និង លោកស្រី អ៊ូ ចន្ទផល្លាសុទ្ធ ដែលពួកគេសុទ្ធតែអ្នកបានដើរចេញពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ។
សូមបញ្ជាក់នេះគណបក្សនយោបាយ ដែលទើបបង្កើតថ្មីមួយទៀតហើយ ដែលបានស្នើសុំប្រកាទ្រព្យសម្បត្តិ បន្ទាប់ពីគណបក្សយុវជនកម្ពុជា របស់ លោក ពេជ្យ ស្រស់ ដែលធ្លាប់បានបង្ហាញបំណងចង់ធ្វើការប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកន្លងទៅនេះ៕
ប្រភពទី ២
ដោយ: ម៉ៅ សុផាប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន ហ៊ានប្រកាសខ្លាំងៗពីការប្តេជ្ញាចិត្តរបស់ខ្លួន ថា លោកនឹងប្រមែលប្រមូលអ្នកនយោបាយ និងអ្នកមានសមត្ថភាពគ្រប់ទីកន្លែង ឲ្យមកចូលរួមធ្វើនយោបាយជាមួយលោក ដើម្បីកសាងប្រទេស ឲ្យរីកចម្រើនដូចសម័យព្រះបាទជ័យវរ្ម័នទី៧ ។ ការថ្លែងរបស់ប្រធានបក្សរូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតគណបក្សផ្ទាល់ខ្លួន ដែលមានឈ្មោះថា «គណបក្សមហាសាមគ្គីជាតិខ្មែរ» ដែលធ្វើឡើង នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៩ កុម្ភៈ នេះ។ គ្រាន់តែប្រកាសបើកគណបក្សភ្លាម លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានពន្លឺឡើងយ៉ាងខ្លាំងថា ក្រុមអ្នកនយោបាយរបស់ខ្លួននឹងពួតដៃគ្នា កសាងប្រទេសកម្ពុជា ឲ្យរុងរឿងដូចសម័យមហានគរ។ ដើម្បីកែប្រែប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យក្លាយជាព្រះរាជាណាចក្រមហានគរទី២ លោក ញ៉ែម វណ្ណថន បានប្រកាន់យកគោលជំហរសាមគ្គីភាព ជាមូលដ្ឋាគ្រឹះក្នុងការធ្វើនយោបាយ ដោយដង្ហោយហៅអ្នកស្នេហាជាតិ អ្នកនយោបាយ បណ្ឌិតបញ្ញវន្ត ព្រមទាំងប្រជាពលរដ្ឋគ្រប់និន្នាការ ឲ្យរួបរួមជាមួយគណបក្សរបស់ខ្លួន។
ប្រធានបក្សថ្មីរូបនេះបានបញ្ជាក់បែបនេះថា៖«ខ្មែរមានសាមគ្គីឡើងវិញហើយ ចាប់ពីថ្ងៃគណបក្សមហាសាមគ្គីជាតិខ្មែរ កើតឡើង។ យើងនឹងកសាងប្រទេស ឲ្យដូចសម័យអង្គរ»។បើទោះបីជាគណបក្សខ្លួនទើបតែបង្កើតក៏ពិតមែន តែប្រមុខបក្សរូបនេះបានសម្តែងការជឿជាក់យ៉ាងមាំថា គណបក្សខ្លួននឹងមានវាសនា ជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយក៏អាចមានឱកាសទទួលបានអាសនៈក្នុងរដ្ឋសភាយ៉ាងច្រើនផងដែរ។
ដើម្បីប្រកួតប្រជែងការបោះឆ្នោតខាងមុខ គណបក្សថ្មីស្រឡាងមួយនេះ បានតាក់តែងគោលនយោយបាយសំខាន់ៗ ចំនួ២០ចំណុច សម្រាប់ការឃោសនាដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ គោលនយោយទាំងនោះ មានដូចជា ការបង្កើតច្បាប់ស្តីពីអំណាចនិងស្ថាប័នព្រះមហាក្សត្រ, ការអភិវឌ្ឍសេដ្ឋកិច្ច, ការពង្រឹងវិស័យកសិកម្ម, ការពង្រឹងប្រព័ន្ធយុត្តិធម៌, ការពង្រឹងវិស័យអប់រំ, ការពង្រឹងការគោរពសិទ្ធិមនុស្ស និងការបង្កើនការងារ ជាដើម។
ចំណែកឯ រចនាសម្ព័ន្ធនិងថ្នាក់ដឹងជាន់ខ្ពស់នៃគណបក្ស រួមមាន លោក ញ៉ែម វណ្ណថន ប្រធាន, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រធានកិត្តិយស, លោក កែវ ពេជ្រមុន្នី អនុប្រធាន, លោក មៀច សំរួល អគ្គលេខាធិការ និង លោកស្រី អ៊ូ ចន្ទផល្លា អគ្គហេរញ្ញិក ។
សូមបញ្ជាក់ថា លោក ញ៉ែម វណ្ណថន គឺជាអតីតអគ្គលេខាធិការនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ របស់លោក ម៉ម សូណង់ដូ ។ ដោយមិនពេញចិត្តនឹងការដឹកនាំរបស់លោក ម៉ម សូណង់ដូ លោក ញ៉ែម វណ្ណថន បានចាប់ដៃជាមួយលោក ហ៊ាង រិទ្ធី អតីតអនុប្រធាននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទៅបង្កើត«គណបក្សយុត្តិធម៌ជាតិខ្មែរ» ដែលមានលោក ហ៊ាង រិទ្ធី ជាប្រធាន។ ក្រោយមក លោក ញ៉ែម វណ្ណថន ក៏បានចាកចេញពីលោក ហ៊ាង រិទ្ធី ដោយលោក អះអាងថា ប្រធានបក្សយុត្តិធម៌ជាតិខ្មែរូបនេះ មានភាពជាអ្នកដឹងនាំដូចប្រធានបក្សសំបុកសង្គមប្រជាធិបតេយ្យ ដែរ។
នៅទីបំផុត លោក ញ៉ែម វណ្ណថន បានកៀងគរគ្នីគ្នា មកបង្កើតគណបក្សដោយខ្លួនឯង ដើម្បីមានសេរីភាពពេញលេញក្នុងការធ្វើនយោបាយតាមឆន្ទៈនិងការយល់ឃើញរបស់ខ្លួន។ ប្រធានបក្សដែលចាត់ទុកខ្លួនថាជាជនរងគ្រោះនយោបាយរូបនេះ បានបញ្ជាក់ចុងក្រោយថា ចាប់ពីថ្ងៃនេះតទៅ លោកសុខចិត្តលះបង់ជីវិតទៅក្នុងឆាកនយោបាយជារៀងរហូត ដោយមិនចាកចេញពីបក្ស ទៅធ្វើកិច្ចការអ្វីផ្សេងឡើយ៕

No comments:
Post a Comment