ស្រីជេដ្ឋា ឬ ស្ដេចកន (អង់គ្លេស: Srei Chedtha or Sdach Korn) (ប្រ.ស|គ.ស ០០០០-១៥២៥) រជ្ជកាលគ្រងរាជ (គ.ស ១៥១២-១៥២៥) ព្រះអង្គជាព្រះជេដ្ឋា (បងថ្លៃ) របស់ ស្រីសុគន្ធបទ ទ្រង់ឡើងសោយរាជសម្បត្តិ ដោយការធ្វើរដ្ឋប្រហារ ហើយគ្រងរាជ ក្នុងឆ្នាំវក ចត្វាស័ក ព.សករាជ ២០៥៦ ត្រូវនិង គ.សករាជ ១៥១២ ត្រូវនិង មហាសករាជ ១៤៣៥ ទ្រង់មានព្រះនាមហៅថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" និង បានផ្លាសរាជធានីមកចន្លោះដូនតី ស្រុកត្បូងឃ្មុំ (បច្ចុប្បន្ន: ខេត្តត្បូងឃ្មុំ) ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដែលមានរាជធានីឈ្មោះថា "ស្រឡប់ដូនតីពិជ័យព្រៃនគរ" ។
ចម្បាំងដណ្ដើមរាជ
Royal Conquest
គ.សករាជ ១៥១២ ស្ដេចកន បានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) វាយចូលរាជធានីទួលបាសាន ស្រុកស្រីសន្ធរ (បច្ចុប្បន្ន: កំពង់ចាម) ពញ្ញាកៅ ដែលជាមេទ័ពធំ បានលើកទ័ពវាយចូលរាជធានីចំនួន ៥ច្រកទ្វារ ដែលមានកងទ័ព ស្រីសុគន្ធបទ ចំនួន ៥០,០០០ (៥មុឺននាក់) ចាំការពាររាជធានី ដោយសារតែកំពែងក្រុង មានកំពស់ទាប ទើបធ្វើឱ្យកងទ័ព ស្ដេចកន ងាយស្រួលក្នុងការវាយបំបែករាធានីទួលបាសាន ត្រឹមរយៈពេលខ្លី តែ១០ ថ្ងៃប៉ុនណោះ ស្រីសុគន្ធបទ បានរត់ភៀសខ្លួន ទៅតាំងបន្ទាយនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) និង យកគ្រឿងសោយរាជទាំង៥ ទៅជាមួយផងដែរ ហើយបានឈរជើងនៅទីនោះអស់រយៈពេល ២ឆ្នាំ ទើបត្រូវបាន ស្ដេចកន លើកទ័ព ៥០,០០០ (៥មុឺននាក់) វាយចូល បន្ទាយស្ទឹងសែន ពីយប់អាធ្រាត ហើយធ្វើឃាតបាន នៅឆ្នាំ ១៥១៤ នៃគ.សករាជ ដោយស្ដេចកន មិនអាចរកឃើញនូវគ្រឿងសម្រាប់រាជទាំង៥ ទើបមិនអាចឡើងសោយរាជជាផ្លូវការណ៍ក្នុងពេលនោះ ដោយពន្យាពេល ២ឆ្នាំ ដើម្បីរងចាំនៅគ្រឿងសោយរាជទាំង៥ ថ្មៃធ្វើរួច ទើបអាចឡើងសោយរាជជាផ្លូវការណ៍បាន ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដោយមានព្រះនាម ក្នុងរាជថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" ហើយស្ដេចកន សោយរាជបានតែ ៣ខែ ប៉ុនណោះត្រូវ ចន្ទរាជា លើកទ័ពចំនួន ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ចេញពីរាជធានីទួលបាសាន ទៅតាំងបន្ទាយនៅ ចន្លោះដូតី នា ស្រុកត្បូងឃ្មុំ ក្នុងអំឡុងពេលនោះផងដែរ ។
ការដុតបំផ្លាញរាជវាំងទួលបាសាន
Burning of Tuol Basan Royal Palace
ក្រោយពេល ស្រីជេដ្ឋា ត្រូវបាន ចន្ទរាជា លើកទ័ព វាយបណ្ដេញចេញពី រាជធានី ទួលបាសាន ស្រីជេដ្ឋា និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ដូនតី ពិជ័យព្រៃនគរ" បន្ទាយថ្មីព្រះស្ដេចកន មានកំពែងព័ទ្ធជុំវិញ រាងបួនជ្រុង មានដាំដើមឬស្សីកំរាស ២សិន ដោយស្មើនិង ៨០ ម៉ែត្រ (80m) និងមានកម្ពស់ ១៥ហត្ថ ដោយស្មើនិង កម្ពស់ ៧.៥ ម៉ែត្រ (7.5m) និងមានប្រវែងសរុប ២.៥ គ.ម (2.5km) ដែលជាបន្ទាយការពារដ៏រឹងមាំមួយ មិនងាយនិងវាយចូលបំបែកបាន ។ មួយឆ្នាំបន្ទាប់ពី ព្រះស្ដេចកន វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន និង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៥១៧ នៃគ.សករាជ ហើយព្រះចន្ទរាជា និងកងទ័ពបានដកត្រឡប់ទៅបន្ទាយមុឺនជ័យ ស្រុកបាកាន (បច្ចុប្បន្ន: ពោធិសាត់) វិញ ក្នុងឆ្នាំដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាមនិងគ្នា ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្ដេចកន បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។
សុបិនឃើញព្រះចន្ទ
Dreaming of the moon
សមរភូមិ កំពង់ឆ្នាំង
Kampong Chhnang Battlefield
ក្នុងឆ្នាំ ១៥២០ នៃគ.សករាជ ស្រីជេដ្ឋា ទ្រង់បានសុបិនឃើញ ព្រះចន្ទចាប់រះបញ្ច្រាសទិស ដោយព្រះចន្ទនោះបានរះពីទិសខាងលិច ផ្ទៃពពកឡើងអព្ទខ្មៅមីដេដាស ភ្លៀងធ្លាក់ជាគ្រាប់ភ្លើង ធ្លាក់មកដុតបំផ្លាញរាជវាំងរបស់អង្គ ក្រោយសុបិនឃើញបែបនេះ ស្រីជេដ្ឋា ឱ្យគណៈព្រះគ្រូបរោហិត ទស្សន៍ទាយ នូវព្រះសុបិននេះ គណៈព្រះគ្រូ មានពំនោលថា សុបិននេះនិងនាំមកគ្រោះកាចដល់ព្រះអង្គនៅថ្ងៃខាងមុខ ដូចនេះព្រះអង្គត្រូវកំចាត់គ្រោះកាចនេះជាមុន ដែលយកសុបិននេះទៅធៀបនិង ចន្ទរាជា ដែលកំពុងមានឥទ្ធិពលប្រជែងអំណាចជាមួយព្រះអង្គជាខ្លាំងនៅភាគខាងលិចនេះ ។
ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ព្រះស្រីជេដ្ឋា បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ព្រះស្រីជេដ្ឋា នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពព្រះស្ដេចកន ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ចន្ទរាជា ត្រង់សមរភូមិ វាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ាវង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមនិងដំរីចម្បាំង ចំនួន ១៤០ក្បាល ដឹកនាំដោយ ពញ្ញាមុឺនពេជ្រ ដែលជាមេទ័ពធំ របស់ចន្ទរាជា ដែលបង្កប់នៅខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" របស់ស្រីជេដ្ឋា បានសំរុកចេញមកវាយគាបទ័ពស្រីជេដ្ឋាពីផ្នែកខាងក្រោយ ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ) ។
ការបាត់បង់ បន្ទាយចតុមុខ
Loss of Chaktomuk Fort
ក្រោយពេល កងទ័ព ស្រីជេដ្ឋា ដែលដឹកនាំដោយ ចៅពញ្ញា លំពាំង បរាជ័យនៅសមរភូមិ កំពង់ឆ្នាំង កងទ័ពបានដកថយទៅបន្ទាយចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលមានកងទ័ពចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅទីនោះ ។ គ.សករាជ ១៥២១ កងទ័ព ចន្ទរាជា ចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ចំនួន ២រូប គឺមេទ័ព "ឧកញា ចក្រីកែវ" និង "ឧកញ៉ា វង្សាអគ្គរាជ" បានបើកការវាយប្រហារទៅលើ ចៅពញ្ញា លំពាំង ។ ចំនួនកងទ័ព ចន្ទរាជា ដែលលើស ២ដង នៃទ័ព ស្រីជេដ្ឋា បានវាយបែកបន្ទាយចតុមុខ និង បានធ្វើឃាត ចៅពញ្ញា លំពាំង ផងដែរ ។ ហើយកងទ័ព ចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសឱ្យ ចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេ ចន្ទរាជា និងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ដោយសារតែ ចៅហ្វាយស្រុក មួយចំនួន នៅកម្ពុជាក្រោម ខ្លាចនៅឥទ្ធិពលរបស់ ស្ដេចនៃអាណាចក្រខាងលិច ដូចច្នេះ ពួកគេមិនហ៊ានចងសម្ព័នមិត្តជាមួយ ស្រីជេដ្ឋា នោះទេ ដូចនេះហើយ ស្រីជេដ្ឋា បានបាត់បង់នៅការគាំទ្រ ពីកងទ័ពខ្មែរកម្ពុជាក្រោមទាំងស្រុង ។
ជ័យជំនះ នៅទន្លេមុខបួន
Victory at the Four Rivers
ក្រោយពេលដែល ព្រះស្រីជេដ្ឋា បានទទួលដំណឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ព ចន្ទរាជា ព្រះអង្គទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្ន: កណ្ដាល) ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញាស្រាល" និង "ជហ្វាវាំងជុំ" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជានៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វារ) កងទ័ពជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ ចន្ទរាជា ដែលដឹកនាំដោយមេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ចន្ទរាជា នាម "ពញ្ញាមុឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ពខ្លួនទាំងពីរ ។ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បី ឱ្យ ពញ្ញាមុឺនពេជ្រ មកដេញតាមកងទ័ពខ្លួន ។ ពញ្ញាស្រាល និង ជហ្វាវាំង ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទ័ព ជាមួយកងពលព្រួញ និង កាំភ្លើងធំ ទៅវាយគាបទ័ព ពញ្ញាមុឺនពេជ្រ ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញាមុឺនពេជ្រ បាននៅពេលនោះ ហើយក៏ជាជ័យជំនះដំបូងរបស់ ព្រះស្រីជេដ្ឋា ផងដែរ ដែលអាចសម្លាប់នៅមេទ័ពធំ របស់ចន្ទរាជា ។ ដោយសារតែ កងទ័ពស្រីជេដ្ឋា បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ ពញ្ញាកៅ ដែលជាមេទ័ពធំ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម (បច្ចុប្បន្ន: ខេត្តកំពង់ចាម) ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០០ (១មុឺននាក់) ប៉ុនណោះដែលបោះជំរុំទ័ពនៅតំបន់នេះ ។
សមរភូមិកំពង់ចាម (គ.ស ១៥២៣)
Kampong Cham Battlefield (AD 1523)
គ.សករាជ ១៥២៣ ចន្ទរាជា បានប្រកាសសង្គ្រាម និង ស្រីជេដ្ឋា ហើយបាននាំទ័ព ១០៥,០០០ (ជាង១សែននាក់) វាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅ ស្រុកកំពង់សៀម ស្រីជេដ្ឋា បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញាព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញាពេញ" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញានួន" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯ ស្រីជេដ្ឋាកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ពធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះកងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) ទូកចម្បាំង ៣០០ គ្រឿង របស់ចន្ទរាជា បានទម្លាក់ក្ដោង លយកាំភ្លើងធំបាញ់ មកទូកចម្បាំង របស់កងទ័ពស្រីជេដ្ឋា ទ័ពជើងទឹករបស់ ស្រីជេដ្ឋា បានទៅប្រកៀក និងដាក់កាំភ្លើងធំបាញ់ តបត ត្រឡប់ទៅវិញ ទូកង ដាក់ចំនុះកងទ័ព របស់ចន្ទរាជា ជាង ៧០០ទូក បានអែបច្រាំងទម្លាក់ទ័ព ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពកងកាំភ្លើងវែង កងព្រួញ កងលំពែង និង ទ័ពសេះ ៥០០ក្បាល វាយចូលបន្ទាយស្រុកកំពង់សៀម ដោយសារតែ ចំនួនកងទ័ពដ៏ច្រើនផងដែរនោះ នៅទីបំផុតកងទ័ពជាង១សែននាក់ របស់ចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា នៃសមរភូមិកំពង់ចាម ដែលជាព្រឹត្តិការណ៍នៃសង្គ្រាមផ្ទៃក្នុងដ៏ធំក្នុងកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា
ស្រីជេដ្ឋា និង ចន្ទរាជា នៃសង្គ្រាមចុងក្រោយ
Srei Chedtha & Chan Reachea of Final War
ក្រោយពេល ស្រីជេដ្ឋា និង ចន្ទរាជា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ពទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាងឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីបម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦) ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជាក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ចន្ទរាជា ដូចនេះខាង ស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។
សមរភូមិទន្លេបិទ (គ.ស ១៥២៤)
Tonle Bet Battlefield (AD 1524)
ក្រោយពេល កងទ័ពស្រីជេដ្ឋា បរាជ័យនៅសមរភូមិស្រុកលំពង់សៀម ស្រីជេដ្ឋា បានដកទ័ព ២០,០០០ (២មុឺននាក់) ដោយផ្ទាល់ ទៅបោះបន្ទាយនៅទន្លេបិទ (បច្ចុប្បន្ន: ស្រុកមេមត់, ខេត្តត្បូងឃ្មុំ) ទុកឱ្យពញ្ញាកៅ និង ជហ៊្វាវាំងជុំ រក្សាទ័ព ៦០,០០០ ( ៦មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ដូនតី ។ គ.សករាជ ១៥២៤ ទ័ពចន្ទរាជាចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាទេព បានវាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅសមរភូមិទន្លេបិទ កងទ័ពទាំងពីរបានច្បាំងគ្នាពីវេលាព្រឹករហូតដល់ថ្ងៃរសៀល ដំណឹងច្បាំងគ្នាបានដឹងទៅដល់ ពញ្ញាកៅ, ទើបពញ្ញាកៅ បាននាំទ័ព ៥០,០០០ (៥មុឺននាក់) ចេញមកវាយរំដោះ ស្រីជេដ្ឋា វាយសម្រុកចេញពីការឡោមព័ទ្ធ ទៅជួបនិង ទ័ពបង្កប់របស់ចន្ទរាជានៅ ព្រៃវែង ចំនួន ៥០០០ (៥ពាន់នាក់) ដឹកនាំដោយ ឧកញ៉ា មហាមន្រ្តីបែន វាយស្ទាក់ពីមុខ ពញ្ញាកៅឃើញដូចនេះ ក៏ឱ្យព្រះស្រីជេដ្ឋា ស្រូតទៅបន្ទាយស្រឡប់ពិជ័យមុន ខ្លួននៅចាំច្បាំងការពារជាមួយ ឧកញ៉ាបែន ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ ឧកញ៉ាបែន ស្លាប់ក្នុងពេលនោះ ហើយក៏ត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ពិជ័យវិញ ចំណែកឯទ័ពឪពុកក្មេក របស់ ព្រះស្រីជេដ្ឋា ចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាកំហែង នៅស្រុកសៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលត្រៀមលើកមកជួយ ស្រីជេដ្ឋា ត្រូវទ័ពចន្ទរាជា ចំនួន ៥០,០០០ (៥មុឺននាក់) ដឹកនាំដោយ ពញ្ញាភក្ដី បានលើកទៅស្ទាក់កងទ័ព ពញ្ញាកំហែង វាយធ្វើឃាតបាននៅពេលនោះទៅ ។
ការបរាជ័យ របស់ស្រីជេដ្ឋា
Srei Chedtha's failure
គ.សករាជ ១៥២៥ ចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ដូនតី" របស់ ស្រីជេដ្ឋា ដែលមានកងទ័ពយាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ចន្ទរាជា បានឡោមព័ទ្ធ បន្ទាយស្រឡប់ដូនតី អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ចន្ទរាជា បានចាត់ពលសេនា ឱ្យប្រកាសរាជសារ ដោយមានពំនោលថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និង មានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយមន្ត្រីប្រកាសរាជសារនៅមុខបន្ទាយស្ដេចកនចប់ ប៉ុន្មានថ្ងៃក្រោយមក ស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួននាម "មន្ត្រីដូនកែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង២៥នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រីដូនកែវ" ជាពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ចំណែកឯក្បាលព្រះស្ដេចកន និងបក្សពួកទាំង២៥នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ដូនតី នេះតែម្ដងទុកជាបម្រាម ។
សេដ្ឋកិច្ច និង សង្គមកិច្ច
Economy and Social Affairs
នៅក្នុងរាជ ស្រីជេដ្ឋា ទ្រង់បានបោះពុម្ភនៅរូបបិយប័ណ្ណ ផ្សេង សម្រាប់សេដ្ឋកិច្ចរបស់ទ្រង់ ដែលរូបបិយប័ណ្ណនោះ មានឈ្មោះថា "ប្រាក់ស្លឹង" ដែលគេយកប្រាក់សុទ្ធទៅរំលាយជាមួយស្ពាន់ ហើយគេសង្កត់ពុម្ភជាប្រាក់កាស ដែលមានរូបសត្វ ក្ដាម នាគ ឬ ប្រាសាទ ។ ក្នុងឯកត្តា តម្លៃនៃប្រាក់ស្លឹង ដោយកំណត់ ១ស្លឹង ស្មើនិង ២០សេន, ៤ស្លឹង ទើបស្មើនិង ១បាត នៃតម្លៃរូបិយប័ណ្ណរបស់ ចន្ទរាជា ។ ដូចនេះហើយ ទំហំសេដ្ឋកិច្ចក្នុងរាជរបស់ ស្រីជេដ្ឋា ទាបជាង ទំហំសេដ្ឋកិច្ចរបស់ ចន្ទរាជា ៤ដង បើធៀបនិងការដោះដូររូបិយប័ណ្ណ ។មានការលើកឡើងជាច្រើនរបស់អ្នកប្រវត្តិវិទូរផ្នែកនយោបាយមួយចំនួន នៅកម្ពុជា បានក្លែងប្រវត្តិសាស្ត្រពិតកម្ពុជាថា កម្ពុជាទើបតែមានរូបបិយប័ណ្ណដំបូងក្នុងរាជ ស្រីជេដ្ឋា នោះទេ នេះជាការឡើងជាឯកតោភាគីសុទ្ធសាធ មានប្រវត្តិវិទូរបរទេសជាច្រើន បានធ្វើកំណត់ត្រា ជាមួយអជីករកម្ពុជាក្នុងការលក់ទិញដូរវត្ថុបុរាណ ក្នុងនោះកំណត់ត្រាទៅលើរូបបិយប័ណ្ណរបស់កម្ពុជាពីមុនៗមក ត្រូវបានគេដឹងថា កម្ពុជាមានរូបបិយប័ណ្ណផ្ទាល់ខ្លួន តាំងពីសម័យអង្គរមកម៉្លេះ ឬ មុនសម័យអង្គរទៅទៀត ។ មានការក្សាទុកនៅ រូបិយប័ណ្ណ ប្រាក់កាសរបស់កម្ពុជាមួយចំនួន នៅតាមសារៈមន្ទីរ នាក្រៅប្រទេសផងដែរ ដូចជា សារៈមន្ទីរ American Numismatic Society ។[១២]កំណត់ត្រា របស់លោក Michel Tranet
អំពីរូបបិយប័ណ្ណ ប្រាក់ស្លឹង ក្នុងសម័យស្ដេចកន គ.សករាជ ១៥១២ - ១៥២៥ ទោះជាមានការលើកឡើងថា ប្រាក់ស្លឹង ជាប្រាក់ដែលប្រើសម្រាប់ស្ថានភាពយ៉ាប់យឺន ក្នុងវិបិត្តសង្គ្រាមក្នុងស្រុកក្ដី ក៏ប៉ុន្តែពុំមែនមានន័យថា នេះជាលើកទីមួយដែលប្រជាជនខ្មែរទើបតែចេះប្រើរូបបិយវត្ថុនោះឡើយ កុំភ្លេចថា ពាក្យ តម្លឹង ត្រូវបានកត់ត្រាដោយសិលាចរឹកមួយចំនួន នាសម័យបុរេប្រវត្តិ និង សម័យកាលអង្គរ ទោះបីជាទូទៅការទិញដូររូបបិយវត្ថុ ដោយ មាស ប្រាក់ ឬ វត្ថុផ្សេងៗទៀត ដូចជា ចាន ឆ្នាំង សំពត់ សត្វពាហណៈ ក៏ដោយ ជាការពិតណាស់ សម័យកាលចាប់ពីនគរភ្នំ ពីស.វទី១ ដល់ ស.វទី៧ ត្រូវបានជឿថា មានការប្រើប្រាក់កាស ធ្វើអំពី មាស ប្រាក់ ស្ពាន់ សំណរ រួចស្រេចទៅហើយ ដូចច្នេះ ការលើកឡើងរបស់ក្រុមប្រវត្តិវិទូរនយោបាយ ដែលអះអាងថា ស្ដេចកន បានបោះពុម្ភប្រាក់ស្លឹងជារូបបិយប័ណ្ណលើកដំបូងបង្អស់ នៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។
កំណត់ត្រារបស់លោក អាដេម៉ារ ឡឺក្ល៊ែរ
Adhémard Leclère Record
លោក អាដេម៉ារ ឡឺក្ល៊ែរ (Adhémard Leclère) ជាទេសាភិបាល រេសុីដង់បារាំង ប្រចាំទីក្រុង ព្រៃនគរ ដែលជាអ្នកគ្រប់គ្រងអណានិគម នៅកម្ពុជា ចន្លោះឆ្នាំ ១៨៨៦ ដល់ឆ្នាំ ១៩១១ លោក បានចងក្រងនូវជីវភាព សង្គមកិច្ច និង ប្រវត្តិសាស្ត្រកម្ពុជាផងដែរ នៅក្នុងកំណត់ត្រាមួយរបស់លោក ស្ដីពីការសិក្សាមួយដែលមានចំណងជើងថា៖ "Le Sdach Kan" បាននិយាយរៀបរាប់អំពីការបះបោរដណ្ដើមរាជដ៏ធំមួយនៅកម្ពុជា ក្នុងរាជព្រះស្ដេចកន ដែលបាន់ចាត់ឱ្យមេទ័ព ឈ្មោះ ឧកមុឺន សុរិន្ទកែវ ឱ្យលើកទ័ព ៥០,០០០ (៥មុឺននាក់) វាយផ្ដួលរំលំព្រះរាជា នៅខេត្តអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ហើយគ្រប់គ្រងអំណាចក្នុងពេលនោះ
ស្ដេចកន ត្រូវបានគេចាត់ជា ក្សត្រដ៏បញ្ញាញាណមួយព្រះអង្គ ដែលបានកសាងរាជធានីរឹងមាំ ធ្វើឲ្យស្រុកទេសមានសុខសន្តិភាព ហើយប្រជានុរាស្ត្រសម្បូរសប្បាយ នៅចន្លោះឆ្នាំ ១៥១២-១៥២៥។ ព្រឹត្តិការណ៍ព្រះស្ដេចកនជា ផ្នែកមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រខ្មែរដែលបានដក់ជាប់ជានិច្ច ក្នុងអារម្មណ៍ខ្មែរ ។ ទោះបីជាគេពុំសូវបានលើកយកមកធ្វើអធិប្បាយវែកញែកក៏ដោយ ក៏គេតែងតែចងចាំនិងយល់ថា នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យក្នុងសង្គមជាតិខ្មែរដែរ ។
ហ្លួងព្រះស្ដេចកន គឺជាអ្នកធ្វើបដិវត្ដមួយនៅក្នុងសតវត្សទី១៦ ជាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ព្រះរាជតម្រិះរបស់ស្ដេច បាន ។ ការជំរុញឲ្យស្ដេចកន តស៊ូធ្វើសង្គ្រាមជាមួយស្ដេច គឺដោយសារតែស្ដេច បានយកសុបិន របស់ខ្លួនមកចងអាឃាតសម្លាប់ស្ដេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែករាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ពធ្វើចម្បាំងជាមួយ ស្ដេច ។ នេះជាប្រវត្ដិសាស្ដ្រមួយតែប៉ុណ្ណោះដែលគ្មាននរណាកាឡៃព្រឹត្ដិការណ៍ ដែលបានកើតឡើងរួចទៅហើយនោះបានទេ ។
នៅក្នុងគ្រប់ឯកសារពង្សាវតារខ្មែរ ព្រះស្ដេចកនដែលជាព្រះមហាក្សត្រខ្មែរទី៣៩ ត្រូវបានគេចាត់ទុកថា ជាស្ដេចជ្រែករាជ្យ ជាមនុស្សអាក្រក់ក្បត់ស្ដេច ។ គេច្រើនតែនាំគ្នាបំភ្លេចសកម្មភាពដែល ស្ដេចព្រះស្រីសុគន្ធបទ ដែល នាំនាម៉ឺនតូចធំរៀបចំគម្រោងធ្វើឃាត ព្រះស្ដេចកន ។ គេហាក់បីដូចជានាំយល់ និងមានជំនឿថា ការប៉ុនប៉ងធ្វើឃាតស្ដេចកនជារឿងធម្មតាដែលគ្រប់មហាក្សត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង អាចឲ្យមនុស្សម្នាក់រស់ ឬស្លាប់តាមតែទំនើងចិត្តរបស់ខ្លួន ពីព្រោះគេមានជំនឿថា ព្រះមហាក្សត្រជាអ្នកមានបុណ្យ ជាអាទិទេព ជាមនុស្សល្អ ជាអ្នកគ្មានកំហុស រួចខ្លួនជានិច្ច ។ រីឯមនុស្សផ្សេងទៀត ដូចជាព្រះស្ដេចកន ដែលជាកូនរាស្ត្រ ជាក្មេងវត្ត ជាពូជអ្នកបម្រើព្រះរតនៈ ត្រូវតែស្លាប់ទៅតាមបំណងរបស់ស្ដេច ទោះបីគ្រាន់តែជាការយល់សប្តផ្ដេសផ្ដាសក៏ដោយ ។ ចំណុចនេះគួរឲ្យកត់សម្គាល់ព្រោះថា នៅសម័យបច្ចុប្បន្នយើងយល់ថាការសុបិន្ត និងការទស្សន៍ទាយពុំមានមូលដ្ឋានវិទ្យាសាស្ត្រ ជាជំនឿផ្ដេសផ្ដាស ។ ប៉ុន្តែ តាមរយៈរឿងព្រេង និងពង្សាវតារ យើងឃើញថា ហោរាពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងការសម្រេចកិច្ចការផែនដី នគរខ្មែរពីបុរាណកាល ។
តាមឯកសារប្រវត្តិសាស្ត្រ ស្ដេចកន គឺជាប្អូនរបស់ នាងពៅ (ឯកសារខ្លះឈ្មោះនាង ស) ត្រូវបានតែងតាំងជាមហាតលិក និងក្រោយមកក៏ត្រូវដំឡើងយសសក្ដិជា នាយកន ជាឃុន លួងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅ ។
តំណែងខាងលើនេះ គឺកើតឡើងក្រោយពី នាង ពៅ ជាបង ត្រូវបានលើកជាស្នំឯករបស់ព្រះបាទស្រីសុគន្ធបទ។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆត្រថែមទៀត ។ ព្រះអង្គទ្រង់បញ្ជាឲ្យហោរាទាយ ដឹងថាមានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះ ស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ)។ ស្របពេលជាមួយគ្នានោះ មានពាក្យ បណ្ដឹងមកថា មានកើតហេតុចម្លែកផ្សេងៗនៅក្នុងព្រះរាជាណាចក្រ ។
ដោយខ្លាចក្រែង ស្ដេចកន ក្បត់ដណ្ដើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជា ទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួក មន្ត្រីជំនិត ដើម្បីរិះរកមធ្យោបាយកម្ចាត់ឲ្យបាន។ តែបានបែកការណ៍ដឹងទៅដល់ស្ដេច កន តាមស្នំឯកត្រូវជាបង លបលួចស្ដាប់ដឹងហើយផ្ញើសំបុត្រទៅប្រាប់។
អត្តន័យ ស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលសំដៅថា រដ្ឋ ៤ បូកបញ្ជូលគ្នា បង្កើតអាណាចក្រខ្មែរ ខាងកើត និងជា ជំហានឆ្ពោះទៅការធ្វើរដ្ឋប្រហាររបស់ ស្តេចកន ( ជនជាតិ ចាម) ប្រឆាំង ព្រះរាណាចក្រខ្មែរ ខាងលិច របស់ ព្រះច័ន្ទរាជា ( ឆ្នាំ ១៥១២-១៥២៥)
ដោយមានគម្រោងសម្លាប់ស្ដេចកន ព្រះរាជាទ្រង់បញ្ជាឲ្យពួកមន្ត្រីរៀបចំដង្ហែព្រះអង្គ ទៅក្រសាលបឹងបង់សំណាញ់កម្សាន្ត ទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គដែលធ្លាប់តែ ធ្វើពីមុនរៀងមក ហើយ ស្ដេចកន ក៏ត្រូវគេចាត់ឲ្យទៅហែហមព្រះរាជាជាមួយនឹង មន្ត្រីឯទៀតៗដែរ ។
ផែនទី ការបង្កើត រដ្ឋអាយុធ្យា ប្រទេស សៀម ( ឆ្នាំ ១២៣៨ ដល់ ១៩០៤)
ដូចដែលបានគ្រោងទុក ទ្រង់ ធ្វើកលថា សំណាញ់ព្រះអង្គជាប់សម្រាស់លើកពុំរួច ហើយទ្រង់បញ្ជាឲ្យស្ដេចកន មុជទឹកទៅដោះ។ ស្ដេចកន ទទួលបញ្ជាហើយលោតទៅក្នុងទឹក ធ្វើហាក់ដូច ជាពុំដឹងខ្លួន តែបានមុជថយចេញពីកន្លែងនោះឆ្ងាយទៅ ។ ពេលនោះពួកជំនិតរបស់ព្រះរាជា ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែលស្ដេចកនលោតទៅនោះ ក្នុងបំណងឲ្យ ស្ដេចកនជាប់សំណាញ់រើពុំរួច ស្លាប់ក្នុងទឹកនោះ។
ក្រោយរួចជីវិត ស្ដេចកន បានភៀសខ្លួនទៅដល់ ខេត្តបាភ្នំ ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួល បញ្ជាពីព្រះរាជាឲ្យមកកែនទ័ពទៅកម្ចាត់មហាឧបរាជ ចន្ទរាជា ដែលមានចិត្ត ចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ ។ បន្ទាប់ពីមានកម្លាំងទ័ព ស្ដេចកន ក៏ចាប់ផ្ដើមវាយលុកចូល រាជធានីទួលបាសាន ក្រោយ ព្រះចន្ទរាជា ដកថយទៅជ្រកកោនជាមួយ ស្ដេចសៀម ។
ព្រះបាទស្រីសុគន្ធបទ បានលើកទ័ពចេញតទល់ដោយផ្ទាល់ព្រះអង្គ តែត្រូវបរាជ័យ ហើយថយទៅកែនទ័ពថែមនៅ ក្រុងចតុមុខ ។ ស្ដេចកន លើកទ័ពដេញតាមវាយបែក បន្ទាយភ្នំពេញទៀត ព្រះបាទស្រីសុគន្ធបទ ថយទៅគង់នៅ លង្វែក ។ លុះបន្ទាយលង្វែកត្រូវវាយបែកទៀត ព្រះអង្គទៅគង់នៅ បរិបូណ៌ (អម្រិន្ទបូរ) ចុងក្រោយ ទៅគង់នៅ បន្ទាយស្ទឹងសែន ក្នុង ខេត្តអាសន្ទុក (គស១៥១២) ហើយត្រូវទ័ពរបស់ស្ដេចកនធ្វើគត់បាននៅទីនោះ។
ក្រោយពីបានជ័យជំនះហើយ ស្ដេច កន បានប្រកាសខ្លួន ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះអង្គ បានកសាងរាជធានី ថ្មីមួយទៀត នៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា "ក្រុងស្រឡប់ពិជ័យព្រៃនគរ"។
បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករ កាន់តែច្រើនឡើង ជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសុខសន្តិភាព ហើយពួកបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនង ខាងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ព ឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យ ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។
ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការណ៍មួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌ ឲ្យមានលក្ខណៈធូរស្រាលជាងមុនជាដើម។ ប្រវត្តិវិទូខ្លះ បានសង្កត់សេចក្ដីថា នៅសម័យនោះអាណាប្រជានុរាស្ត្របានសុខសម្បូរសប្បាយថែមទៀតផង៕
រមណីយដ្ឋាននេះគឺជាអតីតរាជធានីនៃអំឡុងពេលមុនអង្គរ។ វាត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាលនៃហ្លួងព្រះសេ្តចកន (ស្តេចដែលមានឈ្មោះថា ព្រះបាទស្រីជេដ្ឋា)ផងដែរ។ បន្ទាប់មកវាត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកក្នុងរយៈពេលខ្លី “បន្ទាយព្រៃនរគ” រហូតដល់ឥឡូវនេះ។
រមណីយដ្ឋានហ្លួងព្រះសេ្តចកនមានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២,៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។
ស្រីជេដ្ឋា ឬ ស្ដេចកន (អង់គ្លេស: Srei Chedtha or Sdach Korn) (ប្រ.ស|គ.ស ០០០០-១៥២៥) រជ្ជកាលគ្រងរាជ (គ.ស ១៥១២-១៥២៥) ព្រះអង្គជាព្រះជេដ្ឋា (បងថ្លៃ) របស់ ស្រីសុគន្ធបទ ទ្រង់ឡើងសោយរាជសម្បត្តិ ដោយការធ្វើរដ្ឋប្រហារ ហើយគ្រងរាជ ក្នុងឆ្នាំវក ចត្វាស័ក ព.សករាជ ២០៥៦ ត្រូវនិង គ.សករាជ ១៥១២ ត្រូវនិង មហាសករាជ ១៤៣៥ ទ្រង់មានព្រះនាមហៅថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" និង បានផ្លាសរាជធានីមកចន្លោះដូនតី ស្រុកត្បូងឃ្មុំ (បច្ចុប្បន្ន: ខេត្តត្បូងឃ្មុំ) ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដែលមានរាជធានីឈ្មោះថា "ស្រឡប់ដូនតីពិជ័យព្រៃនគរ" ។
គ.សករាជ ១៥១២ ស្ដេចកន បានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) វាយចូលរាជធានីទួលបាសាន ស្រុកស្រីសន្ធរ (បច្ចុប្បន្ន: កំពង់ចាម) ពញ្ញាកៅ ដែលជាមេទ័ពធំ បានលើកទ័ពវាយចូលរាជធានីចំនួន ៥ច្រកទ្វារ ដែលមានកងទ័ព ស្រីសុគន្ធបទ ចំនួន ៥០,០០០ (៥មុឺននាក់) ចាំការពាររាជធានី ដោយសារតែកំពែងក្រុង មានកំពស់ទាប ទើបធ្វើឱ្យកងទ័ព ស្ដេចកន ងាយស្រួលក្នុងការវាយបំបែករាធានីទួលបាសាន ត្រឹមរយៈពេលខ្លី តែ១០ ថ្ងៃប៉ុនណោះ ស្រីសុគន្ធបទ បានរត់ភៀសខ្លួន ទៅតាំងបន្ទាយនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) និង យកគ្រឿងសោយរាជទាំង៥ ទៅជាមួយផងដែរ ហើយបានឈរជើងនៅទីនោះអស់រយៈពេល ២ឆ្នាំ ទើបត្រូវបាន ស្ដេចកន លើកទ័ព ៥០,០០០ (៥មុឺននាក់) វាយចូល បន្ទាយស្ទឹងសែន ពីយប់អាធ្រាត ហើយធ្វើឃាតបាន នៅឆ្នាំ ១៥១៤ នៃគ.សករាជ ដោយស្ដេចកន មិនអាចរកឃើញនូវ គ្រឿងសម្រាប់រាជទាំង ៥ ទើបមិនអាចឡើងសោយរាជជាផ្លូវការណ៍ក្នុងពេលនោះ ដោយពន្យាពេល ២ ឆ្នាំ ដើម្បីរងចាំនៅគ្រឿងសោយរាជទាំង ៥ ថ្មៃធ្វើរួច ទើបអាចឡើងសោយរាជជាផ្លូវការណ៍បាន ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដោយមានព្រះនាម ក្នុងរាជថា "ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី" ហើយស្ដេចកន សោយរាជបានតែ ៣ខែ ប៉ុនណោះត្រូវ ចន្ទរាជា លើកទ័ពចំនួន ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ចេញពីរាជធានីទួលបាសាន ទៅតាំងបន្ទាយនៅ ចន្លោះដូតី នា ស្រុកត្បូងឃ្មុំ ក្នុងអំឡុងពេលនោះផងដែរ ។
ក្រោយពេល ស្រីជេដ្ឋា ត្រូវបាន ចន្ទរាជា លើកទ័ព វាយបណ្ដេញចេញពី រាជធានី ទួលបាសាន ស្រីជេដ្ឋា និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ (ជនជាតិ សួយ/សួង ឬ ក្រុងសួង) ដូនតី(ជនជាតិ ក្រែក ស្រុកពញ្ញាក្រែក) ពិជ័យ ព្រៃនគរ" បន្ទាយថ្មីព្រះស្ដេចកន មានកំពែងព័ទ្ធជុំវិញ រាងបួនជ្រុង មានដាំដើមឬស្សីកំរាស ២សិន ដោយស្មើនិង ៨០ ម៉ែត្រ (80m) និងមានកម្ពស់ ១៥ហត្ថ ដោយស្មើនិង កម្ពស់ ៧.៥ ម៉ែត្រ (7.5m) និងមានប្រវែងសរុប ២.៥ គ.ម (2.5km) ដែលជាបន្ទាយការពារដ៏រឹងមាំមួយ មិនងាយនិងវាយចូលបំបែកបាន ។ មួយឆ្នាំបន្ទាប់ពី ព្រះស្ដេចកន វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន និង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៥១៧ នៃគ.សករាជ ហើយព្រះចន្ទរាជា និងកងទ័ពបានដកត្រឡប់ទៅបន្ទាយមុឺនជ័យ ស្រុកបាកាន (បច្ចុប្បន្ន: ពោធិសាត់) វិញ ក្នុងឆ្នាំដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាមនិងគ្នា ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្ដេចកន បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។
សមរភូមិ កំពង់ឆ្នាំង Kampong Chhnang Battlefield
ក្នុងឆ្នាំ ១៥២០ នៃគ.សករាជ ស្រីជេដ្ឋា ទ្រង់បានសុបិនឃើញ ព្រះចន្ទចាប់រះបញ្ច្រាសទិស ដោយព្រះចន្ទនោះបានរះពីទិសខាងលិច ផ្ទៃពពកឡើងអព្ទខ្មៅមីដេដាស ភ្លៀងធ្លាក់ជាគ្រាប់ភ្លើង ធ្លាក់មកដុតបំផ្លាញរាជវាំងរបស់អង្គ ក្រោយសុបិនឃើញបែបនេះ ស្រីជេដ្ឋា ឱ្យគណៈព្រះគ្រូបរោហិត ទស្សន៍ទាយ នូវព្រះសុបិននេះ គណៈព្រះគ្រូ មានពំនោលថា សុបិននេះនិងនាំមកគ្រោះកាចដល់ព្រះអង្គនៅថ្ងៃខាងមុខ ដូចនេះព្រះអង្គត្រូវកំចាត់គ្រោះកាចនេះជាមុន ដែលយកសុបិននេះទៅធៀបនិង ចន្ទរាជា ដែលកំពុងមានឥទ្ធិពលប្រជែងអំណាចជាមួយព្រះអង្គជាខ្លាំងនៅភាគខាងលិចនេះ ។
ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ព្រះស្រីជេដ្ឋា បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ព្រះស្រីជេដ្ឋា នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពព្រះស្ដេចកន ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ចន្ទរាជា ត្រង់សមរភូមិ វាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ាវង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមនិងដំរីចម្បាំង ចំនួន ១៤០ក្បាល ដឹកនាំដោយ ពញ្ញាមុឺនពេជ្រ ដែលជាមេទ័ពធំ របស់ចន្ទរាជា ដែលបង្កប់នៅខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" របស់ស្រីជេដ្ឋា បានសំរុកចេញមកវាយគាបទ័ពស្រីជេដ្ឋាពីផ្នែកខាងក្រោយ ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ)
ការបាត់បង់ បន្ទាយចតុមុខ Loss of Chaktomuk Fort
ក្រោយពេល កងទ័ព ស្រីជេដ្ឋា ដែលដឹកនាំដោយ ចៅពញ្ញា លំពាំង បរាជ័យនៅសមរភូមិ កំពង់ឆ្នាំង កងទ័ពបានដកថយទៅបន្ទាយចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលមានកងទ័ពចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅទីនោះ ។ គ.សករាជ ១៥២១ កងទ័ព ចន្ទរាជា ចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ចំនួន ២រូប គឺមេទ័ព "ឧកញា ចក្រីកែវ" និង "ឧកញ៉ា វង្សាអគ្គរាជ" បានបើកការវាយប្រហារទៅលើ ចៅពញ្ញា លំពាំង ។ ចំនួនកងទ័ព ចន្ទរាជា ដែលលើស ២ដង នៃទ័ព ស្រីជេដ្ឋា បានវាយបែកបន្ទាយចតុមុខ និង បានធ្វើឃាត ចៅពញ្ញា លំពាំង ផងដែរ ។ ហើយកងទ័ព ចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសឱ្យ ចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេ ចន្ទរាជា និងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ដោយសារតែ ចៅហ្វាយស្រុក មួយចំនួន នៅកម្ពុជាក្រោម ខ្លាចនៅឥទ្ធិពលរបស់ ស្ដេចនៃអាណាចក្រខាងលិច ដូចច្នេះ ពួកគេមិនហ៊ានចងសម្ព័នមិត្តជាមួយ ស្រីជេដ្ឋា នោះទេ ដូចនេះហើយ ស្រីជេដ្ឋា បានបាត់បង់នៅការគាំទ្រ ពីកងទ័ពខ្មែរកម្ពុជាក្រោមទាំងស្រុង ។
ជ័យជំនះ នៅទន្លេមុខបួន Victory at the Four Rivers
ក្រោយពេលដែល ព្រះស្រីជេដ្ឋា បានទទួលដំណឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ព ចន្ទរាជា ព្រះអង្គទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្ន: កណ្ដាល) ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញាស្រាល" និង "ជហ្វាវាំងជុំ" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជានៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វារ) កងទ័ពជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ ចន្ទរាជា ដែលដឹកនាំដោយមេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ចន្ទរាជា នាម "ពញ្ញាមុឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ពខ្លួនទាំងពីរ ។ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បី ឱ្យ ពញ្ញាមុឺនពេជ្រ មកដេញតាមកងទ័ពខ្លួន ។ ពញ្ញាស្រាល និង ជហ្វាវាំង ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទ័ព ជាមួយកងពលព្រួញ និង កាំភ្លើងធំ ទៅវាយគាបទ័ព ពញ្ញាមុឺនពេជ្រ ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញាមុឺនពេជ្រ បាននៅពេលនោះ ហើយក៏ជាជ័យជំនះដំបូងរបស់ ព្រះស្រីជេដ្ឋា ផងដែរ ដែលអាចសម្លាប់នៅមេទ័ពធំ របស់ចន្ទរាជា ។ ដោយសារតែ កងទ័ពស្រីជេដ្ឋា បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ ពញ្ញាកៅ ដែលជាមេទ័ពធំ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម (បច្ចុប្បន្ន: ខេត្តកំពង់ចាម) ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០០ (១មុឺននាក់) ប៉ុនណោះដែលបោះជំរុំទ័ពនៅតំបន់នេះ ។
សមរភូមិ កំពង់ចាម (គ.ស ១៥២៣) Kampong Cham Battlefield (AD 1523)
គ.សករាជ ១៥២៣ ចន្ទរាជា បានប្រកាសសង្គ្រាម និង ស្រីជេដ្ឋា ហើយបាននាំទ័ព ១០៥,០០០ (ជាង ១ សែននាក់) វាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅ ស្រុកកំពង់សៀម ស្រីជេដ្ឋា បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញាព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញាពេញ" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញានួន" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯ ស្រីជេដ្ឋាកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ពធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះកងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) ទូកចម្បាំង ៣០០ គ្រឿង របស់ចន្ទរាជា បានទម្លាក់ក្ដោង លយកាំភ្លើងធំបាញ់ មកទូកចម្បាំង របស់កងទ័ពស្រីជេដ្ឋា ទ័ពជើងទឹករបស់ ស្រីជេដ្ឋា បានទៅប្រកៀក និងដាក់កាំភ្លើងធំបាញ់ តបត ត្រឡប់ទៅវិញ ទូកង ដាក់ចំនុះកងទ័ព របស់ចន្ទរាជា ជាង ៧០០ ទូក បានអែបច្រាំងទម្លាក់ទ័ព ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពកងកាំភ្លើងវែង កងព្រួញ កងលំពែង និង ទ័ពសេះ ៥០០ក្បាល វាយចូលបន្ទាយស្រុកកំពង់សៀម ដោយសារតែ ចំនួនកងទ័ពដ៏ច្រើនផងដែរនោះ នៅទីបំផុតកងទ័ពជាង១សែននាក់ របស់ចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម របស់ស្រីជេដ្ឋា នៃសមរភូមិកំពង់ចាម ដែលជាព្រឹត្តិការណ៍នៃសង្គ្រាមផ្ទៃក្នុងដ៏ធំក្នុងកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា ។
ស្រីជេដ្ឋា និង ចន្ទរាជា នៃសង្គ្រាមចុងក្រោយ Srei Chedtha & Chan Reachea of Final War
ក្រោយពេល ស្រីជេដ្ឋា និង ចន្ទរាជា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ពទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាងឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីបម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦) ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជាក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ចន្ទរាជា ដូចនេះខាង ស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។
សមរភូមិទន្លេបិទ (គ.ស ១៥២៤) Tonle Bet Battlefield (AD 1524)
ក្រោយពេល កងទ័ពស្រីជេដ្ឋា បរាជ័យនៅសមរភូមិស្រុកលំពង់សៀម ស្រីជេដ្ឋា បានដកទ័ព ២០,០០០ (២មុឺននាក់) ដោយផ្ទាល់ ទៅបោះបន្ទាយនៅ ទន្លេបិទ (បច្ចុប្បន្ន: ស្រុកមេមត់, ខេត្តត្បូងឃ្មុំ) ទុកឱ្យពញ្ញាកៅ និង ជហ៊្វាវាំងជុំ រក្សាទ័ព ៦០,០០០ ( ៦មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ដូនតី ។ គ.សករាជ ១៥២៤ ទ័ពចន្ទរាជាចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាទេព បានវាយចូលជំរុំទ័ព ស្រីជេដ្ឋា នៅសមរភូមិទន្លេបិទ កងទ័ពទាំងពីរបានច្បាំងគ្នាពីវេលាព្រឹករហូតដល់ថ្ងៃរសៀល ដំណឹងច្បាំងគ្នាបានដឹងទៅដល់ ពញ្ញាកៅ, ទើបពញ្ញាកៅ បាននាំទ័ព ៥០,០០០ (៥មុឺននាក់) ចេញមកវាយរំដោះ ស្រីជេដ្ឋា វាយសម្រុកចេញពីការឡោមព័ទ្ធ ទៅជួបនិង ទ័ពបង្កប់របស់ចន្ទរាជានៅ ព្រៃវែង ចំនួន ៥០០០ (៥ពាន់នាក់) ដឹកនាំដោយ ឧកញ៉ា មហាមន្រ្តីបែន វាយស្ទាក់ពីមុខ ពញ្ញាកៅឃើញដូចនេះ ក៏ឱ្យព្រះស្រីជេដ្ឋា ស្រូតទៅបន្ទាយស្រឡប់ពិជ័យមុន ខ្លួននៅចាំច្បាំងការពារជាមួយ ឧកញ៉ាបែន ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ ឧកញ៉ាបែន ស្លាប់ក្នុងពេលនោះ ហើយក៏ត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ពិជ័យវិញ ចំណែកឯទ័ពឪពុកក្មេក របស់ ព្រះស្រីជេដ្ឋា ចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ ពញ្ញាកំហែង នៅស្រុកសៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលត្រៀមលើកមកជួយ ស្រីជេដ្ឋា ត្រូវទ័ពចន្ទរាជា ចំនួន ៥០,០០០ (៥មុឺននាក់) ដឹកនាំដោយ ពញ្ញាភក្ដី បានលើកទៅស្ទាក់កងទ័ព ពញ្ញាកំហែង វាយធ្វើឃាតបាននៅពេលនោះទៅ ។
ការបរាជ័យ របស់ស្រីជេដ្ឋា Srei Chedtha's failure
គ.សករាជ ១៥២៥ ចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ដូនតី" របស់ ស្រីជេដ្ឋា ដែលមានកងទ័ពយាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ចន្ទរាជា បានឡោមព័ទ្ធ បន្ទាយស្រឡប់ដូនតី អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ចន្ទរាជា បានចាត់ពលសេនា ឱ្យប្រកាសរាជសារ ដោយមានពំនោលថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និង មានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយមន្ត្រីប្រកាសរាជសារនៅមុខបន្ទាយស្ដេចកនចប់ ប៉ុន្មានថ្ងៃក្រោយមក ស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួននាម "មន្ត្រីដូន កែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង ២៥ នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រីដូនកែវ" ជា ពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយ ស្រុកត្បូងឃ្មុំ នេះ ចំណែកឯក្បាលព្រះស្ដេចកន និងបក្សពួកទាំង ២៥ នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ដូនតី នេះតែម្ដងទុកជាបម្រាម ។
សេដ្ឋកិច្ច និង សង្គមកិច្ច Economy and Social Affairs
នៅក្នុងរាជ ស្រីជេដ្ឋា ទ្រង់បានបោះពុម្ភនៅរូបបិយប័ណ្ណ ផ្សេង សម្រាប់សេដ្ឋកិច្ចរបស់ទ្រង់ ដែលរូបបិយប័ណ្ណនោះ មានឈ្មោះថា "ប្រាក់ស្លឹង" ដែលគេយកប្រាក់សុទ្ធទៅរំលាយជាមួយស្ពាន់ ហើយគេសង្កត់ពុម្ភជាប្រាក់កាស ដែលមានរូបសត្វ ក្ដាម នាគ ឬ ប្រាសាទ ។ ក្នុងឯកត្តា តម្លៃនៃប្រាក់ស្លឹង ដោយកំណត់ ១ស្លឹង ស្មើនិង ២០សេន, ៤ស្លឹង ទើបស្មើនិង ១បាត នៃតម្លៃរូបិយប័ណ្ណរបស់ ចន្ទរាជា ។ ដូចនេះហើយ ទំហំសេដ្ឋកិច្ចក្នុងរាជរបស់ ស្រីជេដ្ឋា ទាបជាង ទំហំសេដ្ឋកិច្ចរបស់ ចន្ទរាជា ៤ដង បើធៀបនិងការដោះដូររូបិយប័ណ្ណ ។មានការលើកឡើងជាច្រើនរបស់អ្នកប្រវត្តិវិទូរផ្នែកនយោបាយមួយចំនួន នៅកម្ពុជា បានក្លែងប្រវត្តិសាស្ត្រពិតកម្ពុជាថា កម្ពុជាទើបតែមានរូបបិយប័ណ្ណដំបូងក្នុងរាជ ស្រីជេដ្ឋា នោះទេ នេះជាការឡើងជាឯកតោភាគីសុទ្ធសាធ មានប្រវត្តិវិទូរបរទេសជាច្រើន បានធ្វើកំណត់ត្រា ជាមួយអជីករកម្ពុជាក្នុងការលក់ទិញដូរវត្ថុបុរាណ ក្នុងនោះកំណត់ត្រាទៅលើរូបបិយប័ណ្ណរបស់កម្ពុជាពីមុនៗមក ត្រូវបានគេដឹងថា កម្ពុជាមានរូបបិយប័ណ្ណផ្ទាល់ខ្លួន តាំងពីសម័យអង្គរមកម៉្លេះ ឬ មុនសម័យអង្គរទៅទៀត ។ មានការក្សាទុកនៅ រូបិយប័ណ្ណ ប្រាក់កាសរបស់កម្ពុជាមួយចំនួន នៅតាមសារៈមន្ទីរ នាក្រៅប្រទេសផងដែរ ដូចជា សារៈមន្ទីរ American Numismatic Society ។[១២]កំណត់ត្រា របស់លោក Michel Tranet
អំពីរូបបិយប័ណ្ណ ប្រាក់ស្លឹង ក្នុងសម័យស្ដេចកន គ.សករាជ ១៥១២ - ១៥២៥ ទោះជាមានការលើកឡើងថា ប្រាក់ស្លឹង ជាប្រាក់ដែលប្រើសម្រាប់ស្ថានភាពយ៉ាប់យឺន ក្នុងវិបិត្តសង្គ្រាមក្នុងស្រុកក្ដី ក៏ប៉ុន្តែពុំមែនមានន័យថា នេះជាលើកទីមួយដែលប្រជាជនខ្មែរទើបតែចេះប្រើរូបបិយវត្ថុនោះឡើយ កុំភ្លេចថា ពាក្យ តម្លឹង ត្រូវបានកត់ត្រាដោយសិលាចរឹកមួយចំនួន នាសម័យបុរេប្រវត្តិ និង សម័យកាលអង្គរ ទោះបីជាទូទៅការទិញដូររូបបិយវត្ថុ ដោយ មាស ប្រាក់ ឬ វត្ថុផ្សេងៗទៀត ដូចជា ចាន ឆ្នាំង សំពត់ សត្វពាហណៈ ក៏ដោយ ជាការពិតណាស់ សម័យកាលចាប់ពីនគរភ្នំ ពីស.វទី១ ដល់ ស.វទី៧ ត្រូវបានជឿថា មានការប្រើប្រាក់កាស ធ្វើអំពី មាស ប្រាក់ ស្ពាន់ សំណរ រួចស្រេចទៅហើយ ដូចច្នេះ ការលើកឡើងរបស់ក្រុមប្រវត្តិវិទូរនយោបាយ ដែលអះអាងថា ស្ដេចកន បានបោះពុម្ភប្រាក់ស្លឹងជារូបបិយប័ណ្ណលើកដំបូងបង្អស់ នៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។
កំណត់ត្រារបស់លោក អាដេម៉ារ ឡឺក្ល៊ែរ Adhémard Leclère Record
លោក អាដេម៉ារ ឡឺក្ល៊ែរ (Adhémard Leclère) ជាទេសាភិបាល រេសុីដង់បារាំង ប្រចាំទីក្រុង ព្រៃនគរ ដែលជាអ្នកគ្រប់គ្រងអណានិគម នៅកម្ពុជា ចន្លោះឆ្នាំ ១៨៨៦ ដល់ឆ្នាំ ១៩១១ លោក បានចងក្រងនូវជីវភាព សង្គមកិច្ច និង ប្រវត្តិសាស្ត្រកម្ពុជាផងដែរ នៅក្នុងកំណត់ត្រាមួយរបស់លោក ស្ដីពីការសិក្សាមួយដែលមានចំណងជើងថា៖ "Le Sdach Kan" បាននិយាយរៀបរាប់អំពីការបះបោរដណ្ដើមរាជដ៏ធំមួយនៅកម្ពុជា ក្នុងរាជព្រះស្ដេចកន ដែលបាន់ចាត់ឱ្យមេទ័ព ឈ្មោះ ឧកមុឺន សុរិន្ទកែវ ឱ្យលើកទ័ព ៥០,០០០ (៥មុឺននាក់) វាយផ្ដួលរំលំព្រះរាជា នៅខេត្តអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ហើយគ្រប់គ្រងអំណាចក្នុងពេលនោះ ។
អាណាចក្រខាងកើត ស្រឡប់ដូនតីពិជ័យព្រៃនគរ
អាណាចក្រទិសខាងកើត រឺ ស្រឡប់ដូនតីពិជ័យព្រៃនគរ (គ.ស ១៥១៤-១៥២៩) និង ស្រីសន្ធរ (គ.ស ១៥១២-១៥១៤ ) គឺជាអាណាចក្រទិសខាងកើតរបស់ព្រះស្រីជេដ្ឋាទី២ក្រោយពីវាយបំបែកទ័ពទាំង២ កងរបស់ព្រះរាជារួចហើយ ហើយចៅពញាយសរាជាគេចខ្លួនបាត់ទៅនៅជាមួយព្រះបិតុលាចន្ទរាជានៅក្រុងទេពមហានគរ។ ស្ដេចកន គិតថា មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលនៅជាម្ចាស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រលប់មកនៅឯស្រីសន្ធរវិញ។ ស្ដេចកន បានចាត់ឱ្យចៅហ៊្វាកៅជាឪពុកមា ចេញបង្ក្រាបអាណាខែត្រដែលមិនទាល់ទទួលស្គាល់អំណាចរបស់ខ្លួន ថ្វីបើមានខ្លះមិនប្រឆាំងនឹងខ្លួនក៏ដោយ។ មិនយូរប៉ុន្មានបណ្ដាអាណាខែត្រទាំងអស់ទូទាំងប្រទេសមានចៅហ្វាយ និងនាម៉ឺនត្រួតត្រា ដែលតែងតាំងដោយស្ដេចកន។ ប៉ុន្ដែស្ដេចកនគ្មាន ព្រះខ័នរាជ្យដែលជានិមិត្ដសញ្ញារាជានិយមទេ ក៏បានផ្សព្វផ្សាយថានឹងឱ្យរង្វាន់ជាមាស ៥០០ តម្លឹង (ប្រហែល១៨គីឡូក្រាម) ដល់ជនណាដែលរកព្រះខ័នរាជ្យឃើញយកមកប្រគល់ឱ្យខ្លួន។ ស្ដេចកនក៏បានឱ្យគេធ្វើព្រះខ័នរាជ្យមួយទៀតដែលខ្លួនកាន់នៅពេលបង្ហាញខ្លួននៅមុខសាធារណជន។
ដោយប្រើប្រាស់ ព្រះខ័នរាជ្យក្លែងក្លាយនេះ ស្ដេចកន បានចាត់ឱ្យគេរៀបចំអភិសេកខ្លួនជាព្រះរាជានៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះនាមថា «សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី» ជាព្រះរាជាសោយរាជសម្បត្ដិនៅក្រុងស្រីសន្ធរបវរបាសាន្ត។
ស្ដេចកនបានលើកឪពុកមាឈ្មោះ កៅ ជាប្អូនរបស់ម្ដាយឱ្យឡើងជាទីចៅហ៊្វាគឺរដ្ឋមន្ដ្រីទី១ ត្រួតត្រាលើសមាជិករាជវង្ស និង ពលព្រះស្រីរតនត្រៃទាំងអស់។ អនុលោមទៅតាមទំលាប់នៅក្នុងព្រះរាជាណាចក្រ ស្ដេចកន បានលើកលែងឱ្យប្រជានុរាស្ដ្រទាំងអស់រួចពន្ធចំនួន១ឆ្នាំ នៅក្នុងឱកាសអភិសេកខ្លួននេះ ហើយរាជពង្សាវតារនិយាយថា ប្រជារាស្ដ្រពេលនោះបានសុខសប្បាយខ្លាំងណាស់។
បន្ទាប់មក ស្ដេចកនបានសំរេចចិត្ដផ្លាស់រាជធានីឱ្យរាជាណាចក្រដែលខ្លួនដណ្ដើមបានដោយជ្រើសរើសកន្លែងមួយស្ថិតនៅលើព្រំប្រទល់ខែត្រត្បូងឃ្មុំ និងបាភ្នំ ត្រង់កន្លែងមួយមានឈ្មោះថា «ស្រឡប់» ហើយមកគង់នៅចាប់ពីឆ្នាំ១៥១៤ រហូតមក។ គេត្រូវប្រើពេលអស់ ២ ឆ្នាំដើម្បីសាងសង់រាជវាំង កំពែងរាជធានី ប៉មសំរាប់ការពារដំណាក់រាជមន្ទីរ និង ត្រឡែងកែង រោងរបាំសួនច្បារ ។ ហើយដោយរាជធានីខ្វះខាតទឹក ស្ដេចកនបានចាត់ឧកញ៉ាវៀង វាំង លំពាង និង ស្នល់ ឱ្យជីកស្រះទឹកធំមួយរាងការ៉េហើយជ្រុងមួយៗមានឈ្មោះតាមអ្នកទាំងបួន។ ស្រះទឹកនេះនៅមានរហូតដល់សព្វថ្ងៃ។ និយាយអំពីរាជធានីថ្មី គេបានដាក់ឈ្មោះឱ្យថា «ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានី»។ បីឆ្នាំក្រោយមក រាជធានីនេះមានមនុស្សរស់នៅច្រើនរាជធានីមុន ២ដង ហើយមានជនបរទេសចេញចូលជាច្រើន។ ព្រះរាជាណាចក្រមានសុខសន្ដិភាពដូចពីមុនឡើងវិញ ហើយប្រជានុរាស្ដ្របានសុខសំបូរសប្បាយក្រោមរាជ្យស្ដេចកននេះជាងស្ដេចមុនៗទាំងអស់។
ស្ដេចកនជាព្រះរាជាកម្ពុជាមុនគេដែលបានចាត់ឱ្យបោះពុម្ពប្រាក់សំរាប់ចាយវាយជាប្រាក់ស្លឹងធ្វើពីមាសមានរូបនាគម្ខាង។
រាជធានីត្រូវបានគេវាយបែកខ្ចាត់ខ្ចាយនៅឆ្នាំគ.ស ១៥២៩។ ព្រះស្ដេចកន និងព្រះម្នាងត្រូវបានគេចាប់បានកាត់ក្បាលបញ្ជូនតាមជាលទៅឱ្យ សម្ដេចចៅពញាយសរាជា ព្រះភាគិនេយ្យោ ព្រះចន្ទរាជា និងព្រះស្រីជេដ្ឋាទី២។
ទីតាំង និង ការស្រាវជ្រាវ
«ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានីស្ថិតនៅទិសខាងកើត និង មានចំងាយប្រមាណជា ២២ គីឡូម៉ែត្រពីលំនៅស្ថានចៅហ្វាយខែត្រព្រៃវែង នៅលើខ្ពង់រាបខ្ពស់មួយ។» ដំណាក់កាលទី១: យើង សំអាង និងមានជំនឿទៅលើការកត់ត្រារបស់លោក អាឌេម៉ារ ឡឺក្លែរ ដោយបានទៅសិក្សាធ្វើការស៊ើបអង្កេតនៅលើទឹកដីខែត្រព្រៃវែងអស់រយៈ ពេលយូរជាច្រើនដង យើងនៅតែរកមិនឃើញតាមឯកសារខាងលើ ។
ដំណាក់កាលទី២: យើងប្រមូលយកឯកសារប្រវត្តិសាស្ត្រខ្មែរ ជាពិសេស ពង្សាវតារគណៈកម្មការសម្ដេចវាំងជួន ពង្សាវតារវត្តទឹកវិល ស្រុកស្អាង ខែត្រកណ្ដាល ឯកសារមហាបុរសខ្មែរដែលរៀបរៀងដោយលោកអេង-សុត និង ឯកសារបរទេសមួយចំនួន ជាពិសេស ស្នាដៃនិពន្ធរបស់លោកអាដេម៉ាដ៍ ឡឺក្លែរ ដើម្បីយកមកសិក្សាពិនិត្យប្រៀបធៀបមួយម្ដងៗ រកអ្វីដែលមានលក្ខណៈប្រាកដនិយមអាចបង្ហាញប្រាប់អំពីទីតាំងភូមិសាស្ត្រពិតប្រាកដនៃព្រះរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគររបស់ ព្រះបាទស្រីជេដ្ឋាព្រះស្ដេចកន ព្រះមហាក្សត្រខ្មែរទី៣៩។
ដំណាក់កាលទី៣: យើង ស្រង់យកឈ្មោះមនុស្ស និងភូមិសាស្ត្រដែលមានទាំងប៉ុន្មានក្នុងឯកសារប្រវត្តិសាស្ត្រមក ជ្រើសរើស ហើយយកទៅផ្ទៀងផ្ទាត់ប្រៀបផ្ទឹមជាមួយឈ្មោះ ខែត្រ ស្រុក ឃុំ ភូមិ និងទីតាំងផ្សេងៗដែលមាននៅលើផែនទីខេត្តកំពង់ចាម ជាពិសេសស្រុកត្បូងឃ្មុំតែម្ដង។ ខណៈនោះហើយដែលធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើចំណុច ភូមិសាស្ត្រ ភូមិស្រឡប់ ភូមិដូនតី ភូមិព្រៃនគរក្នុង ភូមិព្រៃនគរក្រៅ និងឈ្មោះទីតាំងផ្សេងៗទៀតនៅជិតគ្នានោះដែលមានលក្ខណៈសមស្របឆ្លើយឆ្លងស៊ីគ្នា។ មិនតែប៉ុណ្ណោះ រូបភាពកំពែងដីរាង៤ជ្រុងលើផែនទីដែលលើកឡើងចំកណ្ដាលភូមិទាំងបី ខាងលើជំរុញឲ្យយើងយល់ដឹង និងដាក់ជាទស្សនទានថា កន្លែងនេះពិតជារាជធានីព្រះស្រីជេដ្ឋាព្រះស្ដេចកន។
ដំណាក់កាលទី៤: យើងបានចុះទៅដល់ទឹកដីខេត្តត្បូងឃ្មុំ ឬស្រុកត្បូងឃ្មុំដើម្បីធ្វើការស្រាវជ្រាវ ធ្វើការសាកសួរសម្ភាសដោយផ្ទាល់ជាមួយអ្នកស្រុក អ្នកភូមិ ព្រះសង្ឃ ស្វែងរកវត្ថុតឹកតាង និងភ័ស្តុតាងទាំងឡាយណាដែលអាចយកមកធ្វើជាគោលសំរាប់សំគាល់ ទ្រង់ទ្រាយព្រះរាជធានី។
បន្ទាយព្រៃនគរ ដែលមានកំពែងដីក្រាស់ខ្ពស់រាង៤ជ្រុងដែលយើងបានឃើញនៅ មុខទ្វារមានភិនភាគដូចបេះបិទនឹងការពិពណ៌នាក្នុងឯកសារ ប្រវត្តិសាស្ត្រខ្មែរ ។
នេះគឺពិតជាព្រះរាជធានីព្រះស្រីជេដ្ឋាព្រះស្ដេចកន (ស្រឡប់ដូនតីពិជ័យព្រៃនគរ) ដែលយើងបានរកឃើញនៅចុងឆ្នាំ២០០០។
ដើម្បីធ្វើដំណើរពីភ្នំពេញទៅរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ គេត្រូវបើកបរយកផ្លូវជាតិលេខ៧ឆ្ពោះទៅទីក្រុងខេត្តកំពង់ចាមឆ្លងទន្លេធំទៅដល់ទីប្រជុំជនសួងរួចហើយបន្តទៅ ភូមិត្រពាំងខ្នា។ មកដល់ភូមិត្រពាំងខ្នា យើងបត់ទៅស្នាំ ធ្វើដំណើរតាមផ្លូវលំមួយសំដៅទៅទិសខាងត្បូង។ ១០ គីឡូម៉ែត្រ ក្រោយមកយើងទៅដល់ទីតាំងមួយដែលមានកំពែងដីខ្ពស់វែង ដេកស្តូកស្ដឹងសណ្ដូកជើងពីកើតទៅលិចបាំងបិទភ្ជិតភ្ជាប់ជើងមេឃ ប្រមាណ ៣០ គីឡូម៉ែត្រ និងកំពស់ប្រហែលជាជាង ៤ ម៉ែត្រ។ នៅជិតជុំវិញរាជធានីមានគូទឹកដែលមានទទឹងប្រហែលជា១០០ម៉ែត្រ ។ គូទឹកមួយចំនួនដែលស្ថិតនៅទិសខាងកើត ខាងត្បូង និងខាងលិច ត្រូវគោករាក់ដោយអន្លើ នេះគឺដោយសារដីកំពែងបានបាក់ហូរចាក់ច្រោះអស់រយៈពេលជាង ៤០០ ឆ្នាំមកហើយ។
រាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរមាន ទ្វារចេញចូល ១២ ដោយជ្រុងនីមួយៗនៃរាជធានីមានទ្វារ ៣ ដូចដែលមានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រមែន។ យើងសូមរំឭកថាទ្វារទាំង ១២ មានឈ្មោះ៖
- ទ្វារទិសខាងកើត (រាប់ពីជើងទៅត្បូង): ទ្វារចក្រឯក ទ្វារនាងជីលែង និង ទ្វារអន្ទាក់។
- ទ្វារទិសខាងត្បូង (រាប់ពីកើតទៅលិច): ទ្វាររៀម ទ្វារចចកខាំ និង ទ្វារទំនប់តាដី។
- ទ្វារខាងលិច (រាប់ពីត្បូងទៅជើង): ទា្វរចែនកែ ទ្វារពោធិ៍ធំ និង ទ្វារភ្លុក។
- ទ្វារខាងជើង (រាប់ពីលិចទៅកើត): ទ្វារមាស ទ្វារប្រាជ្ញ និង ទ្វារត្នោតកល្ប។
យើងបន្តដំណើរពីបឹងប្រាក់ទៅមុខបានប្រមាណជា ៣០ ម៉ែត្រ ទៀត យើងទៅដល់ផ្លូវមួយទាល់។ បន្ទាប់មកយើងបត់ឆ្វេងតំរង់ទៅទិសខាងកើត លុះឆ្ងាយបន្តិចនៅខាងត្បូងផ្លូវ ឬនៅស្ដាំដៃ យើងនឹងឃើញវត្តព្រៃនគរក្នុងឬ វត្តប្រាសាទ ឬវត្តខ្មៅ ដែលមានសរសេរកំណត់ទុកក្នុងឯកសារប្រវត្តិសាស្ត្រខ្មែរ។ វត្តនេះសាងសង់នៅចំកណ្ដាលព្រះរាជធានីព្រះស្ដេចកន។ ក្នុងឆ្នាំ២០០០ វត្តព្រៃនគរក្នុងមានព្រះសង្ឃ ៧ អង្គគង់ចាំព្រះវស្សា។ ព្រះគ្រូចៅអធិការធ្លាប់បានទទួលស្គាល់ដឹងឮថាមានព្រះអង្គខ្មៅមែនតែត្រូវក្រុមចោរលួចបាត់ជាយូរមកហើយ។
វត្តប្រាសាទ ឬវត្តព្រៃនគរក្នុងមានបរិវេណធំស្អាតស្រឡះល្អមានព្រះវិហារថ្មីមួយដែលសាងសង់នៅលើខឿនព្រះវិហារចាស់។ នៅក្រោយព្រះវិហារមានប្រាសាទបុរាណពីរសង់ដោយឥដ្ឋ បែរមុខទៅខាងកើតមានខ្លោងទ្វារ ផ្ដែរធ្វើអំពីថ្មភក់ និងសសរពេជ្រសំរាប់លំអរចនា។ ទន្ទឹមគ្នានេះដែរ នៅផ្នែកខាងជើង គេកត់សំគាល់ឃើញមានប្រាសាទបុរាណមួយទៀតធ្វើអំពីឥដ្ឋដែលបន្សល់ ទុកតែខឿនគ្រឹះក្រោមតែប៉ុណ្ណោះ។ ជញ្ជាំងដំបូលត្រូវរលំបាក់បែកអស់ជាយូរយារមកហើយ។ ប្រាសាទឥដ្ឋទាំងបី យើងសង្កេតឃើញមានលក្ខណៈជាប្រាសាទសាងសង់ទៅតាម បែបបទព្រហ្មញ្ញ សាសនាដែលមានរចនាបថដូចជាប្រាសាទឥដ្ឋឯទៀតនៅភូមិជើងអង្គ ស្រុកដំបែ ខេត្តកំពង់ចាម ឬនៅប្រាសាទធំ (ឬប្រាសាទក្រហម) ក្នុងក្រុមប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ។ រចនាបថនេះធ្វើឲ្យយើងប៉ាន់ស្មានសន្និដ្ឋានថា ប្រាសាទឥដ្ឋទាំងបីនៅវត្តព្រៃនគរក្នុងប្រហែលសាងសង់ក្នុងសតវត្សទី ១០‑១១ ។ ក្នុងចំណោមប្រាសាទទាំងបី ប្រាសាទនៅខាងត្បូងគេបង្អស់ដែលមើលទៅមានលក្ខណៈដូចប្រាសាទស្រី ត្រូវគេនិយមហៅថា ប្រាសាទស្រីគ្រប់លក្ខណ៍។ នៅលើជញ្ជាំងផ្នែកខាងជើង គេឃើញមានផ្ទាំងថ្មមួយវែង មានទ្រង់ទ្រាយឆ្លាក់ជាចង្អូរទឹកចេញមកក្រៅ។ រូបភាពនេះធ្វើឲ្យយើងសន្និដ្ឋានថា ប្រាសាទស្រីគ្រប់លក្ខណ៍ជាកន្លែងសំរាប់ធ្វើសក្ការៈបូជាសុំទឹកមន្តមកស្រោចស្រពសុំជោគជ័យសេរីមង្គល។ ដូចនេះនៅក្នុងប្រាសាទត្រូវមានសិវលិង្គដែលគេត្រូវស្រោចទឹកលើ ហើយបង្ហូរតាមទ ឬចង្អូរថ្មខាងលើ។ ទឹកមន្តហូរធ្លាក់មកលើយោនីជាតំរងរួចស្រេចហើយ ទើបគេដួសយកមកមុជស្រោចស្រព ឬផឹកជាក្រោយ។ យោនីតំរងនេះពុំឃើញនៅក្រោមចង្អូរថ្មនោះទេ តែត្រូវបានព្រះសង្ឃលើកយកទៅដាក់លំអនៅកាំជណ្ដើរសាលាឆាន់វិញ។ នៅខាងមុខព្រះវិហារ មានស្រះមួយធំ យើងសន្និដ្ឋានបានថា ជាស្រះថ្មីដែលគេជីកយកដីក្នុងពេលថ្មីៗសំរាប់យកដីមកបំពេញខឿនវិហារ។ ឆ្ងាយអំពីនេះទៅមុខទិសខាងកើត ចំងាយប្រមាណជាង២០០ ម៉ែត្រ យើងឃើញប្រាសាទតូចៗធ្វើអំពីឥដ្ឋចំនួន ៧ ដែលបែកបាក់ខូចខាងអស់ជាច្រើន។ ប្រាសាទតូចៗទាំងនេះប្រហែលជាចេតិយដែលគេសាងសង់ក្នុងសម័យរាជ្យ ព្រះស្រីជេដ្ឋាព្រះស្ដេចកន។
នៅក្នុងបរិវេណក្នុងស្រឡប់ដូនតីពិជ័យព្រៃនគរដដែលនៅជ្រុងខាងជើងឆៀង ខាងកើត ចំងាយប្រមាណជា ២៥០ ម៉ែត្រពីវត្តប្រាសាទ ឬព្រៃនគរក្នុង គេឃើញនៅសេសសល់ស្នាមគ្រឹះប្រាសាទបីទៀតដែលសង់អំពីឥដ្ឋ ហើយដែលត្រូវពួកជនទុច្ចរិតនាំគ្នាមកគាស់បំផ្លិចបំផ្លាញ។ នៅទីនោះ គេឃើញឥដ្ឋប្រាសាទរាយប៉ាយពាសពេញគ្រប់ទិសទី។ ឥដ្ឋមួយផ្នែកធំត្រូវបានអ្នកភូមិប្រមូលរើសយកទៅប្រើការ ក្រាលនៅតាមផ្ទះភូមិដ្ឋានរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ យើងកត់សំគាល់ឃើញមានអណ្ដូងទឹកបុរាណមួយ នៅខាងជើងវត្តក្នុងដីភូមិអ្នកស្រុកម្នាក់។ អណ្ដូងនោះមិនសូវជ្រៅប៉ុន្មានទេ មានមាត់ជាប់ស្មើនឹងដី គ្មានលើកឲ្យខ្ពស់សម្រាប់ការពារឡើយ។ ឯផ្នែកខាងក្នុងអណ្ដូងចាស់បុរាណ លោកបានយកឥដ្ឋមករៀបតម្រៀបលើគ្នាដើម្បីទប់ដីកុំឲ្យបាក់។ ទិដ្ឋភាពជាទូទៅដែលយើងបានរៀបរាប់មកពីខាងលើ អ្នកស្រុក អ្នកភូមិនៅភូមិព្រៃនគរក្នុង ព្រៃនគរក្រៅ ឃុំដូនតី និងផ្សេងទៀត សុទ្ធតែបានដឹងបានស្គាល់ទាំងអស់តែពួកគាត់មិនបានដឹងអំពីប្រវត្តិ ជាពិសេសប្រវត្តិព្រឹត្តិការណ៍ដែលជាប់ទាក់ទងទៅនឹងព្រះមហាក្សត្រ ព្រះស្រីជេដ្ឋាឡើយ ។ ដូច្នេះ គេពុំអាចស្វែងរកព័ត៌មានអ្វីឲ្យបានច្បាស់លាស់អំពីប្រវត្តិភូមិ ប្រវត្តិរាជធានី ឬប្រវត្តិព្រះស្ដេចកននោះទេ។ នៅរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ សម្បត្តិវប្បធម៌ដែលយើងអាចកត់សំគាល់មានជាអាទិ៍ ប្រាសាទដែលសាងសង់ឡើងដោយឥដ្ឋ។ ប្រាសាទទាំងនោះអាចចែកចេញជាពីរក្រុមខុសគ្នា៖ ប្រាសាទសម័យមុនអង្គរ និង ប្រាសាទ ឬចេតិយក្រោយអង្គរ។
ប្រាសាទដែលអាចចាត់បញ្ចូលទៅក្នុងជំពូកប្រាសាទឥដ្ឋសម័យមុនអង្គរមាន ប្រាសាទទាំងបីស្ថិតនៅក្រោយព្រះវិហារវត្តព្រៃនគរក្នុង និងខឿនប្រាសាទដែលសេសសល់នៅជ្រុងខាងជើងឆៀងខាងកើត ផ្នែកខងក្នុងអតីតរាជធានី។
ប្រាសាទដែលយើងអាចលើកយកមកសិក្សាគឺមានប្រាសាទតែពីរប៉ុណ្ណោះនៅរក្សា ទ្រង់ទ្រាយចាស់មាំល្អ ។ ប្រាសាទទាំងពីរមានរចនាបថដូចប្រាសាទនៅសម្បូណ៌ព្រៃគុក ត្រូវបានសាងសង់ឡើងក្នុងសម័យកាលក្រោយទេ គឺក្នុងសម័យអង្គរ ហើយប្រហែលជាក្នុងសតវត្សទី១០‑១១ ។ មូលហេតុដែលនាំឲ្យយើងធ្វើការសន្និដ្ឋានដូចនេះគឺដោយសារ៖ នៅក្នុងតំបន់ស្រុកត្បូងឃ្មុំ យើងសង្កេតឃើញក្នុងការសាងសង់ប្រាសាទ គេធ្វើអំពីឥដ្ឋ គេមិនសង់ប្រាសាទតែមួយទោលទេ គឺគេសង់ម្ដងប្រាសាទបីនៅជាប់គ្នាលើដីរាប ហើយប្រាសាទដែលស្ថិតនៅកណ្ដាលជាប្រាសាទធំល្អ ហើយសំខាន់ជាងគេ។ ប្រាសាទដែលសាងសង់មានលក្ខណៈបីជាប់គ្នាដូចនេះ យើងឃើញមាននៅវត្តព្រៃនគរក្នុងទួលព្រៃគីរ (ភូមិអណ្ដោត) ជើងអង្គ (ភូមិជើងអង្គ) និងប្រាសាទខ្លះទៀតក្នុងក្រុមប្រាសាទកោះកេរ្តិ៍។ សិលាចារឹកប្រាសាទជើងអង្គ (K៩៩) ដែលចារនៅលើខ្លោងទ្វារខាងជើង និងខាងត្បូងប្រាសាទធំកណ្ដាលបានបញ្ជាក់ថា ប្រាសាទនេះត្រូវបានកសាងឡើងដោយមានការត្រាស់បង្គាប់បញ្ជាពី ព្រះបាទជយវម៌្មទី៥ (គ.ស ៩២៨‑៩៤១)។ សិលាចារឹក K៩៩ មានពីរផ្ទាំង។ សិលាចារឹកនេះមានការខូចខាតដោយអន្លើ តែអក្សរចារនៅមានសភាពល្អច្បាស់។ ផ្ទាំងអក្សរលើទ្វារផ្នែកខាងត្បូងមាន ៣២ បន្ទាត់សរសេរចារជាភាសាខ្មែរ និង១បន្ទាត់កន្លះទៀតជាភាសាសំស្ក្រឹត។ ផ្ទាំងទ្វារផ្នែកខាងជើងមាន ២៧ បន្ទាត់ចារជាអក្សរខ្មែរ។ ប្រាសាទជើងអង្គកសាងក្នុងសតវត្សទី១០។ ប្រាសាទនៅវត្តព្រៃនគរក្នុងពុំមានទំហំធំសំបើមមានក្បាច់រចនាឆ្លាក់អស្ចារ្យទេគឺជាប្រាសាទតូចល្មម មានសសរពេជ្រ ផ្ដែរ ធ្វើអំពីថ្មភក់រចនាបថប្រហាក់ប្រហែលនឹងប្រាសាទក្នុងសម័យកាលនោះ។ ជាទូទៅប្រាសាទក្នុងរចនាបថនេះ មានរាងបួនជ្រុងស្មើ ប្រហែលជា ៣ ម៉ែត្រគុណនឹង៣ម៉ែត្រ និងមានកំពស់ប្រហែលពី ៥ ទៅ ៦ ម៉ែត្រ។ ក្នុងរចនាបថនេះ ប្រាសាទមានទ្វារចូលតែមួយគត់នៅទិសខាងកើត។ ចំណែកនៅតាមជញ្ជាំងទាំងបីទៀតដែលបែរទៅរកទិសផ្សេងៗ គេឃើញមានរចនាជាទ្វារបញ្ឆោត ។
ប្រាសាទទាំងនោះសុទ្ធតែមានប្រាង្គប្រាសាទដែលកសាងឡើងសំរាប់ឧទ្ទិសថ្វាយទៅដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនាជាពិសេសថ្វាយចំពោះព្រះសិវៈ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ចោទជាសំណួរគឺ៖ តើហេតុអ្វីនៅភូមិអណ្ដោត ស្រុកត្បូងឃ្មុំ អ្នកស្រុកទាំងក្មេងទាំងចាស់ហៅប្រាសាទនៅទួលព្រៃគគីរ (ព្រៃគីរ) ថា ចេតិយព្រៃគីរទៅវិញ? តើប្រាសាទដែលសង់ទាំងប៉ុន្មាននោះ ជាចេតិយ ឬក៏ជាប្រាសាទសំរាប់ប្រារព្ធធ្វើសក្ការៈបូជាថ្វាយចំពោះអាទិទេព? ពីព្រោះក្នុងបញ្ហានេះ អ្នកប្រាជ្ញបារាំងជាពិសេសលោកហ្សក-សឺដេសបានចោទសួរដែរថា តើប្រាសាទខ្មែរជាកន្លែងធ្វើសក្ការៈបូជាថ្វាយព្រះអាទិទេព ឬជាកន្លែងកប់សពព្រះមហាក្សត្រខ្មែរ? ម្យ៉ាងវិញទៀតអ្នកស្រាវជ្រាវបារាំងលុយណេ-ឌឺ-ឡាស្ហុងតីជែរ (Lunet de LAJONQUIERE) បានកត់សំគាល់ឈ្មោះប្រាសាទទាំងបីនេះថា ព្រះធាតុធំ។
ទស្សនៈនេះ និងភាពជាក់ស្ដែងដែលយើងបានទៅសាកសួរប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំធ្វើឲ្យយើងហ៊ានសន្និដ្ឋានថាប្រាសាទទាំងអស់ដែលស្ថិតនៅក្រោយព្រះវិហារវត្តព្រៃនគរក្នុង ជាចេតិយដែលគេយកអដ្ឋិធាតុព្រះស្រីជេដ្ឋាព្រះស្ដេចកន និងអ្នកម្នាងស្នំឯកជីលែងទៅបញ្ចុះទីនោះ។ ពីព្រោះពង្សាវតារវត្តទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលបានសរសេរកត់ត្រាយ៉ាងច្បាស់ថា ៖ សម្ដេចព្រះយសរាជាជាកែវនាយក ព្រះអង្គយល់ឃើញហើយឲ្យយកក្បាលព្រះស្ដេចកន និងអ្នកម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្តប្រាសាទព្រៃនគរក្នុងដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ។ ម្យ៉ាងវិញទៀត ក៏ស័ក្តិសមដែរដែលព្រះអដ្ឋិធាតុព្រះស្រីជេដ្ឋាព្រះស្ដេចកន និង អ្នកម្នាងជាលែងត្រូវបានយកទីបញ្ចុះក្នុងប្រាសាទនោះលើខឿនតែ មួយជាមួយនឹងព្រះវិហារ ពីព្រោះព្រះអង្គជាអ្នកមានបុណ្យជាព្រះមហាក្សត្រមួយអង្គរបស់ប្រទេសខ្មែរ ទោះបីជាព្រះអង្គកើតចេញពីគ្រួសារអ្នកក្រីក្រជាពលរតនត្រ័យក៏ដោយ។ ប្រហែលជាក្នុងន័យដូចនេះហើយ ទើបបានជាខ្មែរអ្នកភូមិព្រៃនគរក្នុងបានហៅប្រាសាទខាងត្បូងថា ប្រាសាទស្រីគ្រប់លក្ខណ៍ជារៀងរហូតមកពីជំនាន់មួយទៅជំនាន់មួយដោយមិនដឹងខ្លួនថាកំពុងតែគោរពបូជាអ្នកម្នាងជីលែងដែលគេចាត់ទុកជាស្រីគ្រប់លក្ខណ៍។ ឯកសារវត្តទឹកវិលបានបញ្ជាក់អំពីអព្ភូតហេតុជាច្រើនដែលជាប់ទាក់ទងនឹងអ្នកម្នាងក្នុងពេលរត់ភៀសខ្លួន ក្រោយបែកបន្ទាយស្រឡប់ដូនតីពីជ័យព្រៃនគរ។ ចំណោទដដែលខាងលើ ក៏ចោទចំពោះប្រាសាទ ឬចេតិយទាំងប្រាំពីរនៅទិសខាងកើតព្រះវិហារវត្តព្រៃនគរក្នុងដែរ។ សំណង់ទាំងប្រាំពីរធ្វើអំពីឥដ្ឋ មានទំហំតូចល្មម តំរៀបជាជួរ មានទ្រង់ទ្រាយពុំដូចជាប្រាសាទឡើយ។ តែបើយើងសង្កេតឲ្យបានដិតដល់ យើងឃើញថារចនាបថសំណង់ទាំងនោះមានលំនាំដូចជាចេតិយជាង។ ម្យ៉ាងវិញទៀត ឥដ្ឋដែលយកមកប្រើសំរាប់សាងសង់ ក៏មានលក្ខណៈធំជាងឥដ្ឋសម័យអង្គរដែរ។ ឯក្បាច់ចំលាក់តាមទ្វារ សសរ ឬផ្ដែរក៏គ្មានដែរ។ ប៉ុន្តែនៅលើទួលនោះ យើងសង្កេតឃើញមានសេសសល់នូវបំណែកតំរងលិង្គព្រះសិវៈធ្វើអំពី ថ្មភក់ដែលជាកត្តាធ្វើឲ្យយើងគិតស្មានថា កន្លែងនោះជាទីតាំងចាស់របស់ព្រហ្មញ្ញសាសនាដែលគេទៅសាងសង់ចេតិយពីលើ។ ដូច្នេះហើយបានជាហ៊ានសន្និដ្ឋានថា សំណង់ឥដ្ឋទាំងនោះសង់ក្រោយសម័យអង្គរទៅតាមលំនាំចេតិយ និងផ្នែកព្រះពុទ្ធសាសនា។ កាលបរិច្ឆេទនៃការសាងសង់នោះអាចនៅក្នុងសម័យកាលព្រះស្ដេចកន ឬក្រោយនោះបន្តិចបន្តួច។ ចេតិយទាំងនោះប្រហែលជាចេតិយរបស់ព្រះញាតិវង្សព្រះស្រីជេដ្ឋាព្រះស្ដេចកន ឬមន្ត្រីមេទ័ពធំៗរបស់ព្រះអង្គដែលលោកលុយណេ-ឌឺ-ឡាស្ហុងតីជែរកត់ត្រាឈ្មោះជាព្រះធាតុតូច។ រចនាបថចេតិយទាំងប្រាំពីរមានលក្ខណៈល្អម្យ៉ាងហើយ តែខុសប្លែកពីរចនាបថចេតិយផ្សេងឯទៀតដែលយើងធ្លាប់ឃើញក្នុងសម័យកាលក្រោយអង្គរ។ លក្ខណៈបុរាណភាពរបស់អតីតរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរមិនមែនមានតែ ប្រាសាទប៉ុណ្ណោះទេ នៅក្នុងរាជធានីនេះក៏មានសិលាចារឹកសម័យមុនអង្គរដែរដែលគេស្គាល់ ក្រោមលេខសារពើភណ្ឌ K៩៨។ នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ លោក អេទីជែន អាយម៉ូនីញ៉េរ (Etienne AYMONIER) បានសរសេរចុះផ្សព្វផ្សាយថា ក្នុងព្រះវិហារថ្មីនៅបន្ទាយព្រៃនគរមានថ្មខ្មៅមួយចិតដុសខាត់ស្អាតដូចជា តុមានរាងសំប៉ែត៤ជ្រុងស្មើ ពុំមានប្រហោងចោះទេដែលជ្រុងនីមួយៗមានប្រវែង ០,៤០ មាត្រ និងកំពស់០,០៦ មាត្រ។ នៅលើគែមថ្មនោះមានអក្សរសម័យមុនអង្គរ ៧ តួបានចារនៅលើនោះយ៉ាងច្បាស់។
ក្រោយមកនៅដើមសតវត្សទី ២០ ដដែល លោកលុយណេ-ឌឺ-ឡាស្ហុងគែជែរបានសរសេរបញ្ជាក់ប្រាប់ថា លោកបានទៅរកមើលថ្មខ្មៅនោះ តែលោករកមិនឃើញ។ បច្ចុប្បន្ន អ្វីដែលនៅសេសសល់ពីសិលាចារឹក K៩៨ ថ្មខ្មៅនោះគឺមានតែស្លាកស្នាមក្រដាសផ្ដាមរបស់លោកអាយម៉ូនីញេរ ដែលគេរក្សាទុកនៅបណ្ណាល័យជាតិនៃប្រទេសបារាំង ចុះលេខ K២២៨។ សិលាចារឹកនេះមានអក្សរច្បាស់ងាយស្រួលក្នុងការអាន និងយល់ តែបញ្ហាដែលចោទគឺស្ថិតនៅលើពាក្យទី៣ ដែលមានរូបរាងចំលែកមិនអាចអាន ឬយល់បាន។ លោកសឺដេសបានកត់ត្រាក្នុងស្នាដៃរបស់លោកដូចតទៅនេះ៖
“gui neh…….ndāna tā´n añ”
“Ceci est le…..de Tā´n añ”
“នេះគឺជា…….របស់តាងអញ”
ដែលយើងអាចសរសេរជាភាសាខ្មែរបុរាណ ៖
“នេះគឺ……ន្ទាន តាងអញ”
លោកសឺដេសបានសរសេរបញ្ជាក់តួអក្សរទី៣ មានរូបរាងចំលែកគឺសំដៅទៅលើតុថ្មខ្មៅនោះដែលស្ត្រីម្នាក់ជាតាងអញមាន ឬបានទទួល។ ទោះបីជាសិលាចារឹកត្រូវបាត់បង់ ហើយសល់តែអក្សរផ្ដាមដែលគេរក្សាទុកនៅប្រទេសបារាំងក៏ដោយ ក៏យើងអាចកត់សំគាល់បានដែរថា សម័យមុនអង្គរគឺសតវត្សទី៩នៅលើទឹកដីព្រៃនគរក្នុង ឬស្រុកត្បូងឃ្មុំមានមនុស្សរស់នៅមានការជឿនលឿនមានការចងចាំ ចេះចារអក្សររក្សាទុករួចមកហើយ។ នេះក៏ជាសក្ខីភាពដែលបញ្ជាក់ថា ទឹកដីនេះមានចំណាស់ចាត់ជាយូរឆ្នាំមកហើយ ហើយព្រះមហាក្សត្រ និងនាម៉ឺនមុខមន្ត្រីទាំងជិតឆ្ងាយសុទ្ធតែបានយកចិត្តទុកដាក់នឹងតំបន់នេះ។ ភស្តុតាងជាក់ស្ដែងគឺសិលាចារឹកនៅប្រាសាទជើងអង្គរបស់ព្រះបាទជយវម៌្មទី៥។ ឯការជ្រើសរើសយកជ័យភូមិមកសាងសង់ព្រះរាជធានីនៅស្រឡប់ដូនតីពិជ័យ ព្រៃនគររបស់ព្រះមហាក្សត្រព្រះបាទស្រីជេដ្ឋាព្រះស្ដេចកនមិនមែនជាការចៃដន្យ ឬជាព្រឹត្តិការណ៍ជំរុញដោយសុបិននិមិត្តទាំងស្រុងនោះទេគឺផ្អែកទៅលើធនធានមនុស្ស ធនធានធម្មជាតិ ទឹកដី និងចំណុចយុទ្ធសាស្ត្រ។ គុណសម្បត្តិ រាជធានីព្រះស្ដេចកនដែលយើងលើកយកមកខាងលើមិនត្រូវបានព្រះមហាក្សត្រខ្មែរក្រោយៗឲ្យតំលៃឡើយ។
ក្រោយដែលព្រះបាទស្រីជេដ្ឋាព្រះស្ដេចកនចូលទិវង្គត ទីក្រុងនេះត្រូវគេបោះបង់បំភ្លេចចោល ភ្លេចរហូតដល់ទៅឈ្មោះ និងទីតាំងរហូតមកដល់ចុងសតវត្សទី២០ ដើមសតវត្សទី២១។ ប៉ុន្តែតាមការពិតជាក់ស្ដែង ទឹកដីខ្មែរត្រើយខាងកើតតែងតែមានសក្ដានុពលគ្រប់បែបយ៉ាងដែលជំរុញព្រឹត្តិការណ៍វិវត្ត និងអភិវឌ្ឍរបស់សង្គមជាតិខ្មែរតាំងតែពីអតីតកាលមកទល់បច្ចុប្បន្ន៕
ស្រីជេដ្ឋា -ស្ដេចកន ជានណា?ផែនទី ការវាតទី នៃ ជនជាតិ ចាម
No comments:
Post a Comment