ព្រះកែវហ្វ៊ាអង្គឯម ដែលព្រះធម្មោរាជាជាព្រះបិតាបានលះបង់ព្រះនាម និងសិទ្ធិទាំងអស់ថ្វាយកាលពីឆ្នាំ១៧៣៣ បានឡើងសោយរាជ្យបន្ដក្នុងព្រះជន្ម៤២ព្រះវស្សា ។ ការដែលព្រះបិតាលះបង់ព្រះនាម និងសិទ្ធិអំណាចថ្វាយកាលពីពេលមុននេះបានធ្វើឱ្យនាម៉ឺនសព្វមុខមន្ដ្រីជ្រើសតាំងព្រះអង្គឡើង ។ ព្រះអនុជរបស់ព្រះអង្គព្រះនាមថា អង្គហ៊ីង ដែលព្រះបិតាបានថ្វាយព្រះនាមថា ស្រីសុរិយោពណ៌ នៅក្នុងឱកាសធ្វើពិធីកោរជុក បានបះបោរឡើងដណ្ដើមរាជសម្បត្ដិ ទាំងព្រះអង្គទើបតែមានព្រះជន្មមិនទាន់គ្រប់១៦ព្រះវស្សាផង (47) ។ ទ្រង់បានធ្វើឃាតព្រះរាជា ហើយចង់ឡើងសោយរាជ្យជំនួស ក៏ប៉ុន្ដែនាម៉ឺនសព្វមុខមន្ដ្រីមិនព្រម ហើយបានលើកព្រះឧភយោរាជអ្នកអង្គតន់ ហៅថា ព្រះអង្គទង ឱ្យឡើងកាន់អំណាចវិញ ។
No comments:
Post a Comment