៨៧៧ -៨៨៩ អិន្រ្ទវរ្ម័នទី១៖ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះគេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បងប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី២។ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ ឯរលួស។
ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា «សេការីស្វារៈ » មានន័យថា «អំណាចនៃភ្នំ» ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុង គ.ស៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។
ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩)
ដោយព្រះបាទជ័យវរ្ម័នទី៣ ទ្រង់សោយទិវង្គត ហើយគ្មានបុត្រនឹងស្នងរាជ្យផងនោះ ប្អូនជីដូនមួយរបស់ព្រះអង្គ ព្រះនាមឥន្ទ្រវរ្ម័នទី១ ក៏បានទទួលរាជ្យសម្បត្តិបន្តពីព្រះអង្គ នៅឆ្នាំ៨៧៧ នៃគ្រិស្ដសករាជ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រអង់អាចក្លៀវក្លា មានស្នាព្រះហស្តយ៉ាងច្រើនក្នុងកិច្ចការការពារ និងកសាងប្រទេសជាតិ។ ក្រោយពីពេលដែលព្រះអង្គទ្រង់បានឡើងគ្រងរាជ្យក្នុងឆ្នាំ៨៧៧ ព្រះអង្គទ្រង់បានចាត់ចែងអោយជីកបារាយណ៍ គឺអាងទឹកមួយយ៉ាងធំស្ថិតនៅខាងជើងរាជធានី មានបណ្តោយប្រវែង ៣គីឡូម៉ែត្រ និងទទឹង ៨០០ម៉ែត្រ មានឈ្មោះថា ឥន្ទ្រតដាក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំចំពោះវិស័យកសិកម្ម។ នៅឆ្នាំ៨៧៩ ព្រះអង្គទ្រង់បានកសាងប្រាសាទព្រះគោ ជាប្រាសាទដែលមានប្រាង្គឥដ្ឋចំនួនប្រាំមួយ តម្រៀបគ្នាជាពីរជួរមុខក្រោយ ស្ថិតនៅលើខឿនតែមួយ ដើម្បីឧទ្ទិសចំពោះបុព្វការីជនរបស់ព្រះអង្គ គឺមាតាបិតា ជីដូនជីតាខាងព្រះមាតា និងព្រះបាទជ័យវរ្ម័នទី២ ព្រមទាំងព្រះអគ្គមហេសីរបស់ព្រះអង្គផង។
នៅឆ្នាំ៨៨១ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់បានកសាងប្រាសាទបាគង នៅចំកណ្ដាលរាជធានីហរិហរាល័យ ដែលជាប្រាសាទភ្នំសាងអំពីថ្មភក់ដំបូង មានខឿនបីជាន់សម្រាប់តម្កល់លិង្គទេវរាជដែលមានឈ្មោះថា ឥន្ទ្រេស្វរៈ ហើយទ្រង់បានកសាងប្រាសាទមួយនៅលើភ្នំបាយ៉ង់ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីសំណង់ទាំងឡាយនេះ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់មានស្នាព្រះហស្តសំខាន់ទៀត គឺការរៀបចំលំដាប់ថ្នាក់ក្នុងព្រះរាជវង្ស និងព្រះរាជបរិពារជាន់ខ្ពស់ ដែលស្ថិតក្នុងប្រព័ន្ធអ្នកដឹកនាំជាតិ ដែលគេឃើញព្រះរាជាខាងក្រោយៗ ព្រះអង្គទ្រង់បានអនុវត្តបន្តគ្នាអស់ពេលច្រើនសតវត្សរ៍។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ទឹកដីប្រទេសខ្មែរមានវិសាលភាពធំទូលាយ ហើយទំនងជាមានសុខសន្តិភាពបរិបូណ៌ណាស់។ ចំពោះនយោបាយក្រៅប្រទេសវិញ ព្រះអង្គបានរឹតចំណងការទូតជាមួយប្រទេសចិន ប្រទេសចំប៉ា និងកោះជ្វា។
ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់សោយទិវង្គតនៅឆ្នាំ៨៨៩ នៃគ្រិស្ដសករាជ ដោយបានទទួលព្រះមរណនាមថា ព្រះឥស្វរៈលោក។
No comments:
Post a Comment