លោកស្រីបានបន្ថែមទៀតថា ស្វាមីរបស់លោកស្រីនៅមានសង្ឃឹមច្រេីន ហេីយសូមបងប្អូនទាំងអស់រួមគ្នាបួងសួងអោយគាត់ឆាប់សះស្បេីយវិញផង។
កន្លងទៅនេះមានការបង្ហោះជាហូរហែក្នុងបណ្តេញសង្គមហ្វេសបុក និងសារព័ត៌មានមួយចំនួនថា លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៍មាននៃសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាពនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ តែព័ត័មាននេះពុំត្រឹមត្រូវនោះទេ។
នេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងឯកឧត្តម ឆាង សុង អតីតរដ្ឋ មន្រ្តីក្រសួង ឃោសនាការ នាសម័យ សាធារណរដ្ឋ អញ្ជើញកាត់ ខ្សែបូណ៌សម្ពោធស្តូប គោរពវិញ្ញាណក្ខន្ធ អ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានបាត់ខ្លួន និងស្លាប់ក្នុង សម័យសង្គ្រាម នៅកម្ពុជា៕
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ លោក ឆាង សុង មានប្រសាសន៍ថា ការដែលសហរដ្ឋអាមេរិក យក លោក លន់ នល់ ចេញពីប្រទេស ដោយយកលេសថាដើម្បីសន្តិភាពនៅកម្ពុជា នោះ វាដូចជាការដាក់ប្រជាជាតិទាំងមូលលើជើងពានថ្វាយដល់ពួកកុម្មុយនីស្តអ៊ីចឹង។ លោកបន្តថា សហរដ្ឋអាមេរិក សម្រេចចិត្តខុសក្នុងការបញ្ឈប់សង្គ្រាមនៅកម្ពុជា ដែលបណ្ដាលឲ្យប្រទេសមួយនេះធ្លាក់ក្នុងរបបប្រល័យពូជសាសន៍៖ «រួចអាមេរិកាំងគេយល់ថា ប្រសិនបើដក លន់ នល់ ចេញទៅវាធ្វើឲ្យម្ខាងទៀតហ្នឹងមានកម្លាំងឈប់ច្បាំង ដូចជាខាង សីហនុ ខ្មែរក្រហមអីអ៊ីចឹងទទួលធ្វើសន្តិភាពជាមួយ។ ពីព្រោះតាំងពីដើមមក ពួកខាងហ្នឹងគេអត់ដែលទទួលធ្វើសន្តិភាពជាមួយ អត់ទទួលចរចា ដល់ពេល លោក លន់ នល់ ចេញទៅក៏អត់ទទួលចរចាដដែល គឺវៃទាល់តែឈ្នះ។ អាហ្នឹងជាយុទ្ធសាស្ត្ររបស់អាមេរិកាំង បើដក លន់ នល់ ទៅ ពួកម្ខាងទៀតគឺសំខាន់បំផុត គឺពួក សីហនុ សុខចិត្តចរចា ហើយតែពួកខាង សីហនុ ចរចា ពួកខ្មែរក្រហមវាត្រូវទៅតាមហើយ។ ប៉ុន្តែវាអត់អ៊ីចឹងឯណា ដល់ដក លន់ នល់ ចេញទៅវារឹតតែខ្លាំងទៅទៀត ខុសទទេ»។
លោកឆាង សុង កើតនៅជិតផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ល្បីថាជាសិស្ស រៀនពូកែ នៅវិទ្យាល័យព្រះឱទ័យ ក្នុងទីក្រុងតាកែវ គាត់បានទទួលអាហា រូបករណ៍ ឲ្យទៅរៀននៅសហរស្ឋអាមេរិក ក្នុងឆ្នាំ១៩៦២។ កាលណោះ ខ្មែរយើងក៏បានបញ្ជូននិស្សិតរាប់រយនាក់ ឲ្យទៅរៀន នៅសហរដ្ឋអាមេរិក និង សហភាពសូវៀតផងដែរ។ លោកឆាង សុង ធ្លាប់បានធ្វើជារដ្ឋមន្ត្រីក្រសួងឃោសនាការ ក្នុងរបបលន់ ណុល ហើយបានជូនដំណើរលោកតាលន់ ណុលមករស់នៅសហរដ្ឋអាមេរិក មុនពេលពួកខ្មែរក្រហមវាយចូលកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។
វ៉ាស៊ីនតោន លោក ឆាំង យុ អាយុ ៥៦ ឆ្នាំ នាយកប្រតិបត្តិនៅឯមជ្ឈមណ្ឌលឯកសារកម្ពុជា ឬហៅកាត់ថា DC-Cam នឹងធ្វើដំណើរទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីទទួលពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach Human Rights ឆ្នាំ២០១៧ សម្រាប់ការរួមចំណែករបស់លោកក្នុងការលើកតម្កើងសន្តិភាពនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់នេះនឹងផ្តល់ដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងទំនួលខុសត្រូវ ឬ Center for Justice and Accountability នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។ ដូចគ្នាទៅនឹងពលរដ្ឋកម្ពុជារាប់លាននាក់ដទៃទៀតផងដែរ លោក ឆាំង យុ គឺជាជនរងគ្រោះមួយរូបនៅក្នុងរបបខ្មែរក្រហម។ ក្រោយរួចផុតពីរបបនោះ លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក្តី បទពិសោធន៍នៃភាពឈឺចាប់ដែលលោកបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម បានធ្វើឲ្យលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅដើមទសវត្សរ៍ ១៩៩០ ដើម្បីលើកតម្កើងការចងចាំនិងភាពយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
គណបក្ស សាធារណរដ្ឋខ្មែរ ឬជា បក្ស នល់ នល់ (រដ្ឋប្រហារ ១៨ មីនា ១៩៧០)
បញ្ជីឈ្មោះប្រធានាធីបតី រដ្ឋាភិបាល សាធារណរដ្ឋប្រធានាធិបតីរួមប្រធានាធិបតី
- ១៩៧០-១៩៧២ ចេង-ហេង
- ១៩៧២-១៩៧៥ លន់ នល់
- ១៩៧៥ សូខាំ ខូយ (បណ្តោះអាសន្ន) (ខ្មែរ សៀម)បញ្ជីឈ្មោះនាយករដ្ឋមន្រ្តី
- ១៩៧០-១៩៧១ លន់ នល់ (ខ្មែរ កម្ពុជាក្រោម)
- ១៩៧១-១៩៧២ ស៊ីសុវត្ថិ សិរីមតៈ
- ១៩៧២ សឺង ង៉ុកថាញ់ (ខ្មែរ កម្ពុជាក្រោម)
- ១៩៧២-១៩៧៣ ហង្ស ធុនហាក់
- ១៩៧៣ អ៊ិន តាំ (ខ្មែរ កម្ពុជាក្រោម)
- ១៩៧៣-១៩៧៥ ឡុង បូរ៉េត
Sereyphuon Chhim ដោយ៖ ឈឹម សេរីភួន
ជីវិតកម្សត់របស់លោកឆាំង សុង អតីតរដ្ឋមន្រ្តីឃោសនាការ ពេលទៅរស់នៅសហរដ្ឋអាមេរិក ខែមេសា ១៩៧៥ (SBM News)៖ ក្រោយពីរបបសាធារណរដ្ឋខ្មែរ ត្រូវដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មិនបានប៉ុន្មានថ្ងៃផង រដ្ឋាភិបាលអាមេរិក ក៏លែងយកចិត្តទុកដាក់ជាមួយលោកសេនាប្រមុខលន់ នល់ ដែលទើបភៀសខ្លួនទៅរស់នៅកោះហាវ៉ៃ មិនទាន់បាន១ខែផង។ កម្លាំងភ្នាក់ងារសម្ងាត់ដែលគេចាត់ឱ្យទៅការពារសេនាប្រមុខលន់ នល់ ត្រូវបានដកចេញអស់ទៅវិញ។ មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិក បានណែនាំឲ្យលោកលន់ នល់ និងអ្នករួមដំណើរជាមួយគាត់ទាំងអស់ ត្រូវចាកចេញពីមូលដ្ឋានកងនាវាចរណ៍អាមេរិក នៅកោះហាវ៉ៃនោះ ទៅរកកន្លែងស្នាក់នៅដោយខ្លួនឯង ព្រោះរដ្ឋាភិបាលអាមេរិក លែងទទួលខុសត្រូវចំពោះបញ្ហាស្នាក់នៅរបស់ពួកគាត់ទៀតហើយ។ ពេលនោះ លោកឆាំង សុង និងលោកអ៊ុំ ស៊ីម ជាអតីតឯកអគ្គរដ្ឋទូតនៃរបបសាធារណរដ្ឋខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក មុនថ្ងៃទី១៧ ខែមេសា បាននាំគ្នាជួយដើររកទិញផ្ទះសាមញ្ញមួយដែលមានបន្ទប់ដេក៣ប៉ុណ្ណោះ សម្រាប់គ្រួសារលោកលន់ នល់ ដែលមានគ្នា៨នាក់។ ផ្ទះនោះមានតម្លៃ១០១៥០០ដុល្លារ ត្រូវបង់ប្រាក់តម្កល់មុនចំនួន១០០០ ដុល្លារជាលើកដំបូង និងត្រូវបង់រំលស់ចំនួន២៦០ដុល្លារជារៀងរាល់ខែ រហូតដល់រយៈពេល៣០ឆ្នាំ ទើបលែងបង់បន្តទៀត។ ក្រោយពីលោកលោកលន់ នល់ ទិញផ្ទះនោះរួច អ្នកដែលរួមដំណើរពីមុនមក ក៏ចាប់ផ្ដើមចែកផ្លូវគ្នារៀងៗខ្លួនដែរ។អង្គរក្សដែលមកតាមការពារគាត់ទាំ់ង៥នាក់ ក៏សុំលាគាត់នៅថ្ងៃទី២២ ខែមេសា ចាកចេញពីកោះហាវ៉ៃវិញដែរ។ ឯឧត្តមសេនីយ៍ទោឯក ព្រឿង អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ និងភរិយា ព្រមទាំងកូនក្រមុំម្នាក់ក៏បានចាកចេញទៅរស់នៅប្រទេសបារាំង ថ្ងៃទី២៧ ខែមេសា។ រថយន្តកងទ័ពរដ្ឋអាមេរិក នៅមូលដ្ឋានកងនាវាចរណ៍កោះហាវ៉ៃ បានមកជួយដឹកជញ្ជូនអីវ៉ាន់ក្រុមគ្រួសាររបស់លោកលន់ នល់ យកទៅផ្ទះដែលទើបនឹងទិញបាននោះ ដោយមានលោកឆាំង សុង និងលោកឧត្តមសេនីយ៍កង កេងទៅជួយរៀបចំផងដែរ។ តែពេលនោះអ្នករស់នៅក្បែរៗផ្ទះទើបទិញថ្មីនោះមួយក្រុម នាំគ្នាប្រឆាំងតវ៉ាមិនឲ្យលោកលន់ នល់ រស់នៅក្បែរពួកគេទេ ព្រោះពួកគេល្បីថាលោកលន់ នល់ ជាមេដឹកនាំពុករលួយ ហើយយកលុយពុករលួយរាប់សែនដុល្លារមកទិញផ្ទះនេះ ក្រោយពេលចប់សង្រ្គាម។ ប៉ុន្តែក្រោយពីលោកឆាំង សុង និងម្ចាស់ផ្ទះដែលជាអ្នកលក់ឲ្យនោះពន្យល់ហេតុផល និងប្រវត្តិខ្លះៗរបស់លោកលន់ នល់ មក ទើបពួកគេលែងខឹងសម្បារ ហើយបែរជាទទួលស្វាគមន៍លោកលន់ នល់ ដោយរីករាយរាក់ទាក់ទៅវិញមិនតែប៉ណ្ណោះ មានអ្នកខ្លះបានយកកាដូមកជូនគ្រួសារលោកសេនាប្រមុខលន់ នល់ ទៀតផង។ ក្រោយពីជួយរៀបចំផ្ទះសម្បែងលោកលន់ នល់ រួច លោកឆាំង សុង និងលោកកង កេង ក៏នាំគ្នាវិលត្រឡប់មក ឯមូលដ្ឋានកងអាកាសចរណ៍អាមេរិក ព្រោះអាមេរិក បានអនុញ្ញាតឲ្យលោកទាំង២នាក់ស្នាក់នៅជាបណ្ដោះអសន្នមួយរយៈខ្លី។ លោកកង កេង មានការព្រួយបារម្ភពីជោគវាសនាប្រពន្ធកូនរបស់លោកដែលលោកបានផ្ដាំផ្ញើឲ្យរត់គេចខ្លួនចេញពីខេត្តបាត់ដំបង ចេញទៅប្រទេសថៃ មុនពេលចាកចេញពីប្រទេសកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ នោះ មិនដឹងថា ចេញរួច ឬមួយត្រូវពួកខ្មែរក្រហមសម្លាប់ចោលអស់ក៏មិនដឹង?។ រាល់យប់ លោកកង កេង ដេកបង្ហូរទឹកភ្នែកពីរឿងនឹកប្រពន្ធកូន និងបានរំលឹកអនុស្សាវរីយ៍កម្សត់កម្ររបស់គាត់ជាមួយលោកលន់ នល់ ឲ្យលោកឆាំង សុងបានដឹង ហើយយសង្ឃឹមថា លោកលន់ នល់ ជាមិត្តភក្កិកំសត់កម្រនេះ អនុញ្ញាតឲ្យគាត់ទៅស្នាក់នៅជាមួយនៅផ្ទះដែលទើបនឹងទិញនោះដែរ។ ដោយមូលដ្ឋានកងអាកាសចរណ៍អាមេរិក នៅក្បែរនោះដែរ ពេលថ្ងៃលោកទាំង២នាក់តែងតែទៅជួយមើលកិច្ចការផ្ទះលោកលន់ នល់។ លោកឆាំង សុង ជួយបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ម៉ាស៊ីនបោកអ៊ុត ម៉ាស៊ីនកម្ដៅខោអាវ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកាត់ស្មៅ ការហៅទូរស័ព្ទសន្តិសុខ របៀបទាក់ទងទៅប៉ូលិស ការទាក់ទងរថយន្តពន្លត់អគ្គីភ័យ ពោលគឺបង្ហាត់បង្ហាញតាំងពីរ១៣ ឆ្នាំ ឲ្យចេញទៅធ្វើការបម្រើគេ ដើម្បីរកលុយចិញ្ចឹមខ្លួនឯង។ ចំណែកនាងរ័ត្ន សេដ្ឋា ហៅភុយ ជាប្អូនជីដូន ឲ្យទៅរៀនបើកបររថយន្ត ដើម្បីជូនដំណើរលោកលន់ នល់ ពេលត្រូវការចេញទៅណាម្ដង ខណៈពេលនោះ លោកលន់ នល់ ទើបនឹងទិញរថយន្តមួយគ្រឿងតម្លៃ១៧០០ដុល្លារ។ ជារៀងរាល់ល្ងាច លោកលន់ នល់ តែងតែទូរស័ព្ទហៅលោកឆាំង សុង ឲ្យទៅបង្រៀនភាសាអង់គ្លេស ដល់រូបលោកនិងអ្នកនៅក្នុងផ្ទះជាមួយគាត់ទាំងអស់ ហើយទាំងបីនាក់ គឺនាងម៉ាន់, នាងស្រី និងនាងរ័ត្ន សេដ្ឋា ហៅភុយ តែងតែនាំគ្នាចំអែចំអន់លោកឆាំង សុង ជាមួយនឹងនាងនី ជាអ្នកញាប់។ នាងនី ជាស្រីឧស្សាហ៍កិច្ចការគ្រប់យ៉ាង។ នាងត្រូវក្រោកពីព្រលឹមដាំបាយចម្អិនអាហារ ជូតសម្អាតផ្ទះ រៀបចំចានឆ្នាំង មុនពេលចេញទៅបម្រើការងារគេនៅខាងក្រៅ។ លុះដល់ពេលល្ងាចត្រឡប់មកវិញ នាងត្រូវរៀបចំទុកដាក់ចានឆ្នាំង និងកិច្ចការអ្វីផ្សេងៗទៀតរហូតដល់យប់ជ្រៅ ទើបមានឱកាសចូលទៅដេកជាមួយកូនស្រីតូចៗ២នាក់របស់ជំទាវហុង ដើម្បីមើលថែអាចម៍នោមពួកគេទៀតផង។ ពេលនោះនាងនី និងលោកឆាំង សុង ហាក់ដូចជាមានមនោសញ្ជេតនារកគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ រហូតជំទាវហុង ដឹងរឿងនេះធ្វើឲ្យគាត់ខឹងសម្បានឹងលោកឆាំង សុង យ៉ាងខ្លាំង។ តែលោកលន់ នល់ ចាត់ទុកថានេះជារឿងធម្មតារបស់កំលោះក្រមុំ។ ទោះបីលោកឆាំង សុង ពនិងលោកកង កេង ព្យាយាមយកចិត្តថ្លើម និងជួយគ្រប់កិច្ចការក្នុងផ្ទះទាំងអស់យ៉ាងណាក៏លោកលន់ នល់ មិនដែលមានចិត្តអាណិតអាសូរឱ្យសហការីដ៏ស្មោះត្រង់ប្ដូរផ្ដាច់ទាំង២នាក់នេះមកស្នាក់នៅផ្ទះជាមួយគាត់ដែរ។ ថ្ងៃមួយលោកលន់ នល់ បានប្រាប់លោកឆាំង សុង ឲ្យរកប៉ៅអ៊ីមួយទុកសម្រាប់ដេកនៅក្នុងបន្ទប់បាយរបស់លោកដែរ តែជំទាវហុង លើកហេតុផលថា លោកសុង ជាមនុស្សប្រុសឱ្យមកដេកនៅក្នុងបន្ទប់ទទួលទានបាយ ដូច្នេះ មិនសមទេ ព្រោះពេលយប់ព្រលប់ ខ្លាចក្មួយក្រមុំៗគាត់ ត្រូវការទៅយកទឹកដោះគោឱ្យកូនគាត់ទុកនៅក្នុងទូរទឹកកកក្នុងបន្ទប់ទទួលទានបាយនោះ៕ (សូមរង់ចាំអានភាគបន្ត)
Chan Born បាត់បង់មិត្តម្នាក់ក្នុងហ្វេសប៊ុក គាត់ជាអតីត friend ខ្ញុំ គាត់់ឈ្មោះ ឆាំង សុង គាត់រីករាយឃើញ ខ្មែរក្នុងស្រុកចេះស្រលាញ់ជាតិ ការពារជាតិ ចេះស្រាវជ្រាវ ក្រោយមកយើងក្លាយជា friend. គាត់ពី សម័យ លន់ នល់ គឺជារដ្ឋមន្រ្តីឃោសនាការ ពត័មាន លុះឆ្នាំ ១៩៨០ ជាង ចលនាសឺនសាន សីហនុ ចង្រី ញឹកជូឡុង សម រង្សី និង ខ្មែរក្រហម បានបង្កើតចលនាតស៊ូ និងសុំគាត់ចូលរួម តែគាត់ យល់ថា ធ្វើបែបនេះ គឺជាការសម្លាប់ខ្មែរជាបន្តទៀត ដូច្នេះគាត់បដិសេធ ជាហេតុនាំឲ្យ បក្សប្រឆាំងនានានៅកម្ពុជាស្អប់គាត់ណាស់ ? គាត់មានពត័មានច្រើន សម យើងជាក្មេង អាចវិភាគ ថ្លឹងថ្លែងរកចំណុចល្អ កសាងកម្ពុជា៕
Meach Sovanarra was live.អតីតវីរសេនីយ៍ទោ ឆាំង សុង អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងរបបសាធារណរដ្ឋខ្មែរ ដែលជាមនុស្សជំនិតលោកសេនាប្រមុខលន់នល់ ដែលបន្ទាប់មកក្លាយជារដ្ឋមន្រ្តីក្រសួងការឃោនាការ ក្នុងរបបដដែលនោះ លោកឆាំង សុង « ស្លាប់ហើយរស់ឡើងវិញ» ៕
លោក ឆាំង សុង៖ ការស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមែនធ្វើបែបចរិត សម រង្ស៊ី ទេ (ឡុងប៊ីច, កាលីហ្វ័រញ៉ា)៖ លោក ឆាំង សុង អតីតមន្ត្រីជាន់ខ្ពស់កម្ពុជាក្នុងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០៣៩នេះ បានសរសេរលិខិតចំហមួយច្បាប់ ដោយលើកឡើងថា ការស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមែនធ្វើតាមបែបចរិតទណ្ឌិត សម រង្ស៊ី ដែលចូលចិត្តបង្កបញ្ហាដល់ប្រទេសជាតិ។
លោកអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវឲ្យសហគមន៍អន្តរជាតិបញ្ឈប់ការគាំទ្ររបស់ខ្លួន ចំពោះសកម្មភាពក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្រោះទង្វើរបស់ក្រុមនេះ មិនអាចបង្កើតអ្វីល្អជាជាងបង្កអំពើហិង្សា ឲ្យខ្មែរបង្ហូរឈាមគ្នាម្តងទៀត ហើយនាំឲ្យបាត់បង់ស្ថេរភាពជាតិ និងការអភិវឌ្ឍនៅក្នុងប្រទេស។
លោកបានសរសេរជាភាសាអង់គ្លេស និងមានខ្លឹមសារភាសាខ្មែរដូច្នេះថា «ខ្ញុំចង់ព្រមានឲ្យភ្លឺភ្នែកថា ទោះបីក្រុមប្រឆាំងអះអាងថា ចង់មានការផ្លាស់ប្តូរដោយសន្តិវិធី និងតាមបែបប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈទង្វើបែបនេះ សន្តិភាពនឹងត្រូវបាត់បង់ ចំណែកប្រជាធិបតេយ្យនឹងមិនអាចស្តារបានដែរ។ ចំណែកអ្វី ដែលនឹងកាន់តែអាក្រក់ថែមទៀតនោះ គឺការញុះញង់ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ក្រុមប្រឆាំង នឹងបង្កឲ្យមានអំពើហិង្សានយោយបាយ និងនាំប្រទេសធ្លាក់ចូលក្នុងថ្លុកឈាមសារជាថ្មីម្តងទៀត។
«សុំសូមទទូចដល់ប្រទេសមហាអំណាច គួរឈរនៅឲ្យឆ្ងាយពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ហើយមិនត្រូវយកលេសពីការស្រែកទាមទារបស់ក្រុមរត់ស្រុក ដើម្បីបំពាក់អាវុធយុទ្ធភ័ណ្ឌ ដល់ក្រុមនេះឡើយ»។
លោក ឆាំង សុង បានសរសេរបន្តទៀតថា « យើងទាំងអស់គ្នាគួរយល់ថា ការព្យាយាមរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម អាចជួបភាពវឹកវរ ដោយសារការកំណត់ពេលចូលទឹកដីកម្ពុជាវិញ ពីសំណាក់ជនរត់ចោលស្រុក ឈ្មោះសម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងបំណងញុះញង់ឲ្យមហាជននាំផ្តូលរំលំ (សម្តេច) នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរាជរដ្ឋាភិបាលទាំងមូល»៕
Mossad Elli លោកអ៊ុំ ឆាំង សុង ដែលជាអតីតអ្នកបកប្រែ និងកាន់ខាងឃោសនាការជំនាន់លោកតា លន់នល់ និងជាអ្នកសរសេរសៀវភៅ "រដ្ឋប្រហារទម្លាក់សេនាប្រមុខលន់នល់" ហើយក៏ជាអ្នកនៅក្នុងហេតុការណ៍ការចាកចេញរបស់លោកតា លន់ នល់ ចេញពីកម្ពុជា។
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិក បានផ្តល់គន្លឹះក្នុងការកសាងទំនាក់ទំនងឱ្យបានល្អប្រសើររវាងប្រទេសមហាអំណាចពិភពលោកនេះជាមួយនឹងប្រទេសកម្ពុជា។ លោក ឆាំង សុង យល់ថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់ធនធានមនុស្សដែលខ្លួនបានបណ្តុះបណ្តាលកន្លងមកនិងជួបពិភាក្សាគ្នាត្រង់ទៅត្រង់មកជាមួយនឹងថ្នាក់ដឹកនាំកម្ពុជា ដើម្បីជម្រះមន្ទិលនិងការសង្ស័យគ្នា។ លោក ម៉ែន គឹមសេង នៃ VOAបានជួប សម្ភាសលោកឆាំង សុងនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៕
អាមេរិកៈ ប្រធានមជ្ឈមណ្ឌលសារព័ត៌មានខ្មែរប៉ុស្តិ៍ ដែលមានមូលដ្ឋាននៅអាមេរិកបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តី ក្រសួងព័ត៌មានពីសប្តាហ៍មុនដោយបានច្រានចោលការចោទប្រកាន់របស់ លោក ឆាំង សុង អតីតសមាជិកព្រឹទ្ធសភាថា បានចោទលោក ពីបទធ្វើជាមេដឹកនាំប្រជាធិបតេយ្យ ប៉ងផ្តួលរំលំរដ្ឋាភិបាល។
ក្នុងលិខិតដែលបានបញ្ជូនមកឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី១៩ ឧសភា ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានពីថ្ងៃម្សិលមិញ លោក មាជ សុវណ្ណារ៉ា ប្រធានមជ្ឈមណ្ឌលសារព័ត៌មានខ្មែរប៉ុស្តិ៍ បានច្រានចោលសារតាមអេឡិចត្រូនិកមួយដែលចេញដោយលោក ឆាំង សុង ដោយចោទលោកថា ជាមេដឹកនាំក្រុមប្រជាធិបតេយ្យដើម្បីផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា ការចោទប្រកាន់របស់លោក ឆាំង សុង មិនមានមូលដ្ឋាន ហើយថា វាគ្រាន់តែជាការបរិហារកេរ្តិ៍មួយដូច្នេះ លោក ឆាំង សុង អាចប្រឈមនឹងច្បាប់អាមេរិក។
លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងរបបសាធារណរដ្ឋខ្មែររប លន់ នល់ ហើយលោកក៏ធ្លាប់ជាសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សប្រជាជន កម្ពុជា ដែលត្រូវបានបណ្តេញពីតំណែងកាលពីឆ្នាំ២០០១ ឥឡូវលោកកំពុងរស់នៅអាមេរិក។
លោក មាជ សុវណ្ណារ៉ា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា លោក ឆាំង សុង បានបញ្ជូនសារអេឡិចត្រូនិកមួយទៅឲ្យ លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃអង្គារ ទី១៧ ឧសភា តាមរយៈគេហទំព័រ facebook និងប្រព័ន្ធឃោសនា AKP របស់រដ្ឋាភិបាល បានដកស្រង់មកផ្សាយចោទប្រកាន់ថា លោក មាជ សុវណ្ណារ៉ា ជាមេដឹកនាំក្រុមប្រជាធិបតេយ្យ ប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន។ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា៖ «ការចោទនេះ មិនមែនជាការពិតទេ។ វាគ្រាន់តែជាការបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ច្បាប់អាមេរិក មិនអនុញ្ញាតឲ្យនរណាបង្កើតចលនាប្រដាប់អាវុធនៅក្នុងប្រទេស ខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រទេសមួយទៀតបានទេ»។
លោក មាជ សុវណ្ណារ៉ា បានអះអាងបន្ថែមទៀតថា៖ «ក្នុងអំឡុងពេល ១៦ថ្ងៃ ប្រសិនបើលោកមិនសុំទោសទេ យើងនឹងប្តឹងទៅតុលាការប្រឆាំងនឹងគាត់។ ខ្ញុំមិនខ្លាចការចោទប្រកាន់នេះទេ ព្រោះ វាមិនមែនជាការពិត»។
លោក ឆាំង សុង បញ្ជាក់ក្នុង សារផ្សាយដោយAKPថា៖ «ក្រុមដឹកនាំដោយ មាជ សុវណ្ណារ៉ា នៅក្រុងឡុងប៊ិច បានចោទថា លោករដ្ឋមន្ត្រី និងខ្ញុំ (ខៀវ កាញារីទ្ធ និងឆាំង សុង) គឺជាអ្នកគាំទ្រគាត់។ លោក សុវណ្ណារ៉ា ហៅខ្លួនឯងថាជាអ្នកកាសែត និងប្រើងារជាជំនួយការសាស្ត្រាចារ្យ»៕ NR
សម្ភាសអតីតមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែររំឭកពីស្ថានការណ៍កាលពី៤០ឆ្នាំមុន ក្រោយពីសង្គ្រាមបង្ហូរឈាមគ្នារវាងកងទ័ពព្រៃខ្មែរក្រហម និងទាហានសាធារណរដ្ឋខ្មែរអស់រយៈពេល ៥ឆ្នាំមក ក្រុមឧទ្ទាមខ្មែរក្រហមដែលមានការគាំទ្រពីសម្ដេចព្រះនរោត្តម សីហនុ ពីក្រៅប្រទេសផងនោះ ដណ្ដើមបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រយៈពេល ២សប្ដាហ៍មុនពេលខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ សហរដ្ឋអាមេរិក បានជម្លៀសប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ គឺលោក លន់ នល់ ចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥។
សូមអញ្ជើញលោកអ្នកនាងស្តាប់ លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ រៀបរាប់អំពីការដួលរលំនៃរបបនេះ តាមការសាកសួររបស់ លោក ជី វិតា ដូចតទៅ៖
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ លោក ឆាំង សុង នៅក្នុងការផ្សាយរបស់យើងកាលពីល្ងាចថ្ងៃទី១៨ មេសា បានបកស្រាយថា រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីអំណាចកាលពីឆ្នាំ១៩៧០ នោះ គឺដើម្បីស្រោចស្រង់ប្រទេសជាតិ មិនអោយមានវត្តមានកងទ័ពវៀតណាម កុម្មុយនិស្ត នៅលើទឹកដីខ្មែរបន្តទៀត។
តើរដ្ឋប្រហារទម្លាក់សម្ដេចឪព្រះប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ នោះ គឺជាការផ្ដួចផ្ដើមរបស់ព្រះអង្គ ឬយ៉ាងណា?
សូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោក ឆាំង សុង ភាគបញ្ចប់៖
សង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី និងសង្គ្រាមនៅវៀតណាម នៅក្នុងចុងទសវត្សឆ្នាំ១៩៦០ បានអូសទាញកម្ពុជា អោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏មហន្តរាយមួយដែលមិនអាចបកក្រោយវិញបាន។ សម្ដេចព្រះនរោត្តម សីហនុ ដែលប្រកាសថា កម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ បានអនុញ្ញាតអោយកងទ័ពវៀតណាម កុម្មុយនិស្តខាងជើង ប្រើប្រាស់ទឹកដីកម្ពុជា ជាជម្រកលាក់ខ្លួន និងជាមូលដ្ឋានទ័ព ដើម្បីវាយប្រហារវៀតណាម សេរីខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
អតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរអះអាងថា នេះហើយគឺជាមូលហេតុចម្បងដែលនាំអោយមានរដ្ឋប្រហារ។ តើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីអំណាចនៅឆ្នាំ១៩៧០ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ អាចចៀសវាងបានដែរ ឬទេ? សូមអញ្ជើញស្ដាប់ការបកស្រាយរបស់លោក ឆាំង សុង រដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ តាមការសាកសួររបស់លោក ជី វិតា៖
(SBM News)៖ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ឯណោះវិញ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មានស្ដីពីសភាពការណ៍នៅទីក្រុងភ្នំពេញ ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះដែរ។
ឆាំង សុង បានជម្រាបសេនាប្រមុខលន់ នល់ ពីករណីដែលឡុង បូរ៉េត និងសក់ ស៊ុតសាខន សម្រេចរំលាយរដ្ឋាភិបាលចោល ហើយបង្កើតគណៈកម្មការកំពូលនៅថ្ងៃទី១៤ខែមេសា ដើម្បីត្រៀមប្រគល់អំណាចថ្វាយសម្ដេចសីហនុ និងបានជម្រាបពីរឿង លន់ ណុន លួចបង្កើតចលនាបដិវត្តន៍មួយនៅអមលាំងខេត្តកំពង់ស្ពឺ ពីមុនមក ហើយក៏បានជម្រាបពីរឿង លន់ ណុន បានបញ្ជាឱ្យឈ្មោះហែម កេតដារ៉ា ដឹកកម្លាំងសម្ងាត់មួយក្រុមទៀតដែលមានឈ្មោះថាចលនាអ្នកជាតិនិយម ដែលហៅជាភាសាបារាំងថា ចលនាម៉ូណាស្យូ (MONATIO)មានសញ្ញាជើងក្អែកនោះថា ខ្លួនជាអ្នករួមចំណែកវាយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧មេសា ក្នុងបំណងឱ្យពួកខ្មែរក្រហម ចែករំលែកអំណាចមកឱ្យខ្លួនផងដែរ។សេនាប្រមុខលន់ នល់ បានបញ្ជាក់ប្រាប់ ឆាំង សុង ថា គាត់មិនដែលអនុញ្ញាត ឬក៏បានបញ្ជា ហើយក៏មិនដែលបានដឹងឮពីរឿងនេះសូម្បីបន្តិចទាល់តែសោះ។ តែបើប្អូនប្រុសរបស់គាត់(លន់ ណុន) បង្កើតកម្លាំងសម្ងាត់ដូច្នេះមែននោះ គាត់ជឿថា ប្អូនប្រុសគាត់គ្មានគំនិតអាក្រក់អ្វី ក្រៅពីខ្នះខ្នែងការពារគាត់ពីក្រោយខ្នងតែប៉ុណ្ណោះ គឺមិនមែនដណ្ដើមអំណាចគឺគាត់ដូចពាក្យចចាមអារ៉ាមចោទប្រកាន់របស់បុគ្គលមួយចំនួននោះឡើយ។
បន្ទាប់មក ឆាំង សុង បានជម្រាបសេនាប្រមុខលន់ នល់ ពីដំណឹងដែលថា ពួកខ្មែរក្រហមបានសម្លាប់ប្អូនប្រុសរបស់គាត់(លន់ ណុន) ហើយបានក្បាលយកទៅដោតបង្ហាញប្រជាជននៅកណ្ដាលផ្លូវមួយក្បែរផ្សារថ្មី នោះផងដែរ។ឮដូច្នេះ សេនាប្រមុខលន់ នល់ រក្សាទឹកមុខជាធម្មតា និងស្ងប់ស្ងៀមបន្តិច ទើបតបទៅឆាំង សុង វិញថា៖ ប្អូនខ្ញុំនេះវាស្លាប់ក្នុងន័យការពារខ្ញុំ ការពាររបស់សាធារណរដ្ឋខ្មែរ។ ខ្ញុំមិនជឿថាវាប្រឆាំងនឹងខ្ញុំទេ។ កាណុន(លន់ ណុន)នេះ វាមិនគ្រាន់តែជាប្អូនរបស់ខ្ញុំទេ គឺវាដូចជាកូនខ្ញុំអញ្ចឹង។ តាំងពីវាកើតចេញពីផ្ទៃម្ដាយមក ខ្ញុំមកវានៅជាមួយខ្ញុំរហូត។ ខ្ញុំចិញ្ចឹមវាដូចកូន។
លន់ ណុន ធ្លាប់ជាមិត្តភក្កិជិតស្និទ្ធជាមួយមេខ្មែរក្រហម ប៉ុលពត, ខៀវ សំផន និងកុយ ធួន កាលរៀននៅវិទ្យាល័យកំពង់ចាម កាលពីចុងទសវត្សរ៍ឆ្នាំ១៩៤០ហើយនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ គាត់បានជួយឧបត្ថម្ភលុយកាក់ដល់វិទ្យាល័យឯកជនមួយឈ្មោះកម្ពុជបុត្រ ដែលពួកសាស្ត្រាចារ្យនៅទីនោះសុទ្ធសឹងតែជាពួកខ្មែរក្រហមប្រឆាំងនឹងសម្ដេចសីហនុ ទាំងអស់ផងដែរ។ចំណែក ខៀវសំផន ត្រូវអង្គការថ្នាក់លើចាត់តាំងឱ្យមកឈរជើងនៅទីបញ្ជាការបើកយុទ្ធនាការវាយរំដោះទីក្រុងភ្នំពេញ របស់កងទ័ពខ្មែរក្រហម ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំស្រែអណ្ដូង ខាងលិចទីប្រជុំជនស្រុកឧដុង្គ តាំងពីប្រហែលមួយខែមុនមកនោះ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ គាត់ឮមេបញ្ជាការកងពលនៅសមរភូមិមុខ និយាយឆ្លើយឆ្លងគ្នាតាមរយៈវិទ្យុទាក់ទងថា ពួកគេបានសម្រុកចូលដល់កណ្ដាលទីក្រុងភ្នំពេញហើយ គាត់មានការរំភើបរីករាយជាទីបំផុត។លុះដល់វេលារសៀលថ្ងៃដដែល ពេលគាត់កំពុងសម្រាកនៅក្នុងខ្ទមការពារកំដៅថ្ងៃមួយ គាត់ឮសូរសំឡេងពួកយោធាដែលនៅកន្លែងវិទ្យុទាក់ទង ចុះចែកគ្នាអ៊ូអរខ្លាំងពេក គាត់ក៏ដើរទៅមើល ឃើញពួកយោធាមួយក្រុមទើបនឹងជិះរថយន្តត្រឡប់មកពីសមរភូមិភ្នំពេញ និយាយថា នៅទីក្រុងភ្នំពេញ មនុស្សម្នាដើរពាសពេញផ្លូវ ធ្វើឲ្យរថយន្តរបស់ពួកគេនៅជាប់គាំង ទៅមុខមិនរួចអស់ជាច្រើនម៉ោង ហើយថា ក្រដាសប្រាក់របបសាធារណរដ្ឋខ្មែរ ត្រូវកងទ័ពបដិវត្តន៍បាចចោលរាយប៉ាយពេញផ្លូវ។ពេលនោះ ទើបគាត់ដឹងច្បាស់ថា ទីក្រុងភ្នំពេញ ត្រូវរំដោះបានទាំងស្រុងហើយអង្គការក៏បានបញ្ជាឲ្យជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ នោះដែរ។មួយថ្ងៃក្រោយមក គឺប្រហែលម៉ោង១ រសៀលនៅថ្ងៃទី១៨ ខែមេសា សុន សេន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ បានធ្វើដំណើរតាមក្បួនរថយន្តមួយដែលមានរថយន្តម៉ាកប៉ឺហ្សូ៤០៤ ចំនួន២គ្រឿង និងរថយន្តម៉ែកសឺដេស ១គ្រឿង ចូលមកក្រុងភ្នំពេញ ដោយធ្វើដំណើរកាត់តាមផ្លូវខាងមុខព្រលានយន្តហោះពោធិ៍ចិនតុង ។ ពីក្នុងរថយន្ត សុន សេន សម្លឹងមើលមុខពួកអ្នកជម្លៀសចេញពីទីក្រុងភ្នំពេញ ដោយទុកមុខញញឹម តែក្នុងន័យចំអក៕
ប៊ី សោភ័ណ ស្តាប់លោក ឆាំង សុង ជារដ្ឋមន្រ្តីក្រសូងព័ត៌មាននៃរបបសាធារណរដ្ឋខ្មែរ និងជាអ្នកនាំពាក្យនៃរដ្ឋាភិបាល បានធ្វើសេចក្តីបញ្ជាក់មួយពីស្ថានការណ៍យោធាបច្ចុប្បន្នក្នុងសាធារណរដ្ឋខ្មែរ ....តែផ្ទុយទៅវិញក្នុងឆ្នាំ១៩៧៤ កងទ័ពសត្រូវបានហ្នឹងកំពុងឈានទៅកាន់កាប់តំបន់មួយចំនួនក្នុងប្រទេសទៅហើយ ( នេះបានចំជាអ្នកអង្គុយសរសេររបាយការណ័និងជាអ្នកនាំពាក្យមែន!!! )
មាឃ ផល្គុណ អំ រ៉ុង,ឆាង សុង, រស់ ចន្ត្រាបុត្រ ឫកតែប៉ុណ្ណឹង។ ពាក់កណ្តាលឆ្នាំ១៩៧០ យៀកកុងវ៉ៃឡានទាហាន៤ឡានក្បែរវិត្តអំពិលធំខាងលិចព្រៃទទឹង ងាប់ស្អុយ៣ថ្ងៃ អំ រ៉ុងអត់ផ្សាយ។ យៀកកុងវ៉ៃយកចំការលើ ទាហានរត់បាក់ទ័ព អ្នកស្រុករត់ដល់ភ្នំពេញ ផ្សាយថាវាយគ្នារប៉េះរប៉ស់ ហើយក៏លែងចូលទៅនៅចំការលើទៀត ថយមកខាងជើងត្រើងរហូត។ នេះឯង អស់លោក មិនស្គាល់សមរភូមិ។
ដោយ៖ ឈឹម សេរីភួន
(SBM News) ៖ ក្រោយពីជំទាវ បៃ នាងនាង ហៅជំទាវខេង ភរិយាទី១ បានទទួលមរណភាពក្នុងដើមខែកញ្ញា ឆ្នាំ១៩៦៩ និងបន្សល់ទុកកូនប្រុស២នាក់មក លោកលន់ នល់ បានយកកូនស្រីរបស់លោកថៃ សាន ថៅកែភោជនីយដ្ឋានដ៏ល្បីមួយ ឈ្មោះហុង ជាភរិយាទី២ បន្តទៀត។
ក្រោយពីមានកូនប្រុសពីរនាក់ជាមួយជំទាវហុង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧១ លោកធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន។ តែ១ឆ្នាំក្រោយមក លោកជាមួយជំទាវហុង ក៏បានបង្កើតបានកូនស្រីពៅម្នាក់ទៀត។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៥ លោកកង កេង ក៏បានសម្រេចចិត្តទៅជួលបន្ទប់តូចមួយនៅចុងម្ខាងនៃកោះហាវ៉ៃ ដើម្បីស្នាក់នៅ ហើយគាត់បានទិញរថយន្តវ៉ុលវ៉ាហ្គែនកញ្ចាស់មួយគ្រឿងតម្លៃ១០០០ ដុល្លារ ទុកសម្រាប់ធ្វើជាយានជំនិះផងដែរ។
ចំណែកលោកឆាំង សុង វិញ ត្រូវបានស្រីជនជាតិអាមេរិកម្នាក់ឈ្មោះស្ទ័រ ដេវីន អនុញ្ញាតឱ្យទៅស្នាក់នៅផ្ទះជាមួយ។
លោកស្រីស្ទ័រ ដេវីន ជាភរិយារបស់អ្នកថតភាពយន្តឲ្យទូរទស្សន៍NBC (National Broadcasting Company) ដែលធ្លាប់ទៅរស់នៅទីក្រុងភ្នំពេញ និងដើរថតភាពយន្តយ៉ាងអង់អាចក្លាហាននៅលើសមរភូមិជាច្រើន កាលនៅក្នុងសង្គ្រាមកម្ពុជា។
កាលនោះ លោកឆាំង សុង ធ្វើជាអ្នកនាំពាក្យរងរបស់អគ្គសេនាធិការកងទ័ពនៃរបបសាធារណរដ្ឋខ្មែរ ហើយមានទំនាក់ទំនងល្អជាមួយលោកស្រីស្ទ័រ ដេវីន និងប្ដី រហូតបានស្គាល់ និងស្រឡាញ់រាប់អានផងដែរ។
ប៉ុន្តែនៅពេលវិលត្រឡប់ពីប្រទេសកម្ពុជា មកសហរដ្ឋអាមេរិកវិញ ប្ដីលោកស្រីត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីស្ទ័រ ដេវីន រស់នៅក្នុងផ្ទះតូចជាមួយកូនប្រុសគាត់ម្នាក់។ ចំណែកកូនស្រីគាត់ម្នាក់ទៀតបានចេញទៅរស់នៅជាមួយស្វាមីនាងដែលប្រកបមុខរបរជាជាងគំនូរម្នាក់នៅលើកោះហាវ៉ៃ នោះដែរ។
តែការរស់នៅជាមួយលោកស្រីស្ទ័រ ដេវីននោះ លោកឆាំង សុង មានការលំបាកខ្លាំង តាំងពីការហូបចុកនិងកន្លែងស្នាក់នៅកន្លែងឡើង។
លោកឆាំង សុង គ្មានកន្លែងដេកសមរម្យទេ គឺត្រូវដេកនៅលើកៅអីវែងមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយពេលណាមានភ្ញៀវមកលេងផ្ទះម្ដងៗ លោកត្រូវតែចាកចេញទៅឈររេរានៅមាត់ព្រែកវ៉ៃគីគី ដែលនៅក្បែរនោះ រហូតដល់ពួកភ្ញៀវគេទទួលទានបាយរួច ចេញអស់ទៅវិញ ទើបលោកហ៊ានចូលមកដាំបាយចម្អិនអាហារដោយខ្លួនឯង រួចដេកនៅលើកៅអីវែងមួយនៅក្នុងបន្ទប់ទទួលភ្ញៀវនោះទៅ។
លោកឆាំង សុង បានរំឭកថា អ្វីដែលលោកមិនអាចទប់ទឹកភ្នែកបានដោយសារអាណិតខ្លួនឯខ្លាំងពេកនោះ គឺថ្ងៃមួយ ដោយមានភ្ញៀវម្ចាស់ផ្ទះមកនៅលេងយូរពេក លោកមិនអាចចូលទៅដាំបាយ និងចម្អិនអាហារបាន លោកក៏សម្រេចចិត្តយកប្រាក់៧ដុល្លារដែលលោករក្សាទុកជាប់នឹងខ្លួនតាំងពីយូរមកហើយនោះ ទៅទិញចំណីទទួលទាន ដើម្បីសម្រន់ក្រពះ កុំអោយឃ្លានពេក។
ក្រោយមក លោកឆាំង សុង បានទៅលេងផ្ទះលោកលន់ នល់ ។ ដោយដឹងថា លោកគ្មានលុយកាក់អ្វីសោះនោះ លោកលន់ នល់ បានលួចឱ្យប្រាក់លោកចំនួន៤០ដល្លារ ដោយមិនឲ្យជំទាវហុង ជាភរិយាគាត់ដឹងទេ។
លោកឆាំង សុង ព្យាយាមស្វែងរកការងារធ្វើដែរ តែមិនមានសំណាងទាល់តែសោះ។ សូម្បីតែលោកហ៊ី រ៉ាំហ្វុង សមាជិកព្រឹទ្ធសភានៅរដ្ឋហាវ៉ៃនោះ ក៏មិនអាចជួយរកការងារអ្វីឲ្យលោកធ្វើ គ្រាន់បានប្រាក់កម្រៃបន្តិចបន្តួចបានដែរ។
សមាជិកព្រឹទ្ធសភាអាមេរិករូបនោះ ធ្លាប់ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋខ្មែរ ហើយស្គាល់បានលោកឆាំងសុង ដែលជាអ្នកបកប្រែអោយលោកសេនាប្រមុខលន់ នល់ ផងដែរ។
ក្រោយពេលដឹងថាលោកលន់ នល់ បានភៀសខ្លួនមករស់នៅលើកោះហាវ៉ៃនោះ លោកហ៊ី រ៉ាំហ្វុង ក៏បានស្កាត់ទៅជួបសួរសុខទុក្ខ និងផ្ដាំផ្ញើលោកលន់ នល់ បើមានបញ្ហាអ្វីឱ្យប្រាប់លោកផង លោកនឹងជួយដោះស្រាយ។
ឯលោកលន់ នល់ ក៏សប្បាយចិត្តចំពោះការស្រឡាញ់រាប់អានរាក់ទាក់របស់លោកហ៊ី រ៉ាំហ្វុង ណាស់ដែរ ហើយគាត់ឧស្សាហ៍ប្រើលោកឆាំង សុង ឬនាងរដ្ឋសេដ្ឋា ហៅភុយ ឱ្យយកនំអន្សមនំគមនំបត់ខ្មែរទៅឲ្យទៅជូនលោកជាញឹកញាប់ដែរ។
ពេលនោះ លោកឆាំង សុង ក៏បានឆ្លៀតឱកាសទៅសុំពឹងពាក់លោកសមាជិកព្រឹទ្ធសភាអាមេរិករូបនោះ ឲ្យជួយរកការធ្វើ តែលោកហ៊ី រ៉ាំហ្វុង ក៏បាននាំលោកឆាំង សុង ទៅមើលដីលោកមួយកន្លែងនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ទំហំប្រមាណ៧ហិកតារ មានព្រៃដុះស៊ុបទ្រុបដែលជាកម្មសិទ្ធិរបស់លោកផ្ទាល់ លោកចង់ឲ្យលោកឆាំងសុង មកស្នាក់នៅទីនេះ ដើម្បីជួយកាប់គាស់រុករានឆ្ការព្រៃចេញ យកដីធ្វើចម្ការជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច។
តែលោកឆាំង សុង មិនព្រមទៅកាប់គាស់រុករានឆ្ការព្រៃដីឱ្យលោកសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋរដ្ឋហាវ៉ៃ នោះ ក្រោយមក ខាងសង្គមកិច្ចនៅក្រុងហូណូលូលូ ក៏មិនព្រមចុះឈ្មោះលោកឆាំង សុង ក្នុងបញ្ជីជំនួយជនក្រីក្រតាមការដាក់ពាក្យសុំរបស់លោកដែរ។
ពេលនោះ លោកឆាំង សុងមានលុយតែប៉ុន្មានសេនប៉ុណ្ណោះនៅជាប់នឹងខ្លួនសម្រាប់ទិញបាយធុនអន់បំផុត ដើម្បីទទួលទាន។ តែនាងនី ដែលបំរើការងារជាអ្នកលាងចានឆ្នាំងឲ្យគេ បានយកលុយ២០ដុល្លារដែរនោះ បានយកលុយនោះមកចែករំលែកឱ្យលោកចំនួន១០ដុល្លារ គ្រាន់ទិញបាយទទួលទានបន្តទៀត។
ប៉ុន្មានថ្ងៃក្រោយមក មានជនជាតិកូរ៉េម្នាក់បានមករកលោកឲ្យទៅធ្វើការនៅកសិដ្ឋានដាំស្ពៃរបស់គេនៅឯជើងភ្នំមួយ។
ពេលនោះលោកទ័លខ្លាំង លែងគិតពីកម្រិតវប្បធម៌អ្វីទៀតហើយ ពិសេសលោកបានព្យាយាមលាក់លៀមមិនអោយគេដឹងថាលោកជាអតីតរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរនោះឡើយ។
ប៉ុន្តែធម្មតាអ្នកធ្វើការនៅកោះហាវ៉ៃ ត្រូវទទួលបានប្រាក់ឈ្នួលពី១០ ទៅ២៥ ដុល្លារក្នុងមួយម៉ោង។ អភ័ព្វតែរូបលោកម្នាក់គេដាំស្ពៃឱ្យគេក្នុងមួយម៉ោង គេឲ្យថ្លៃឈ្នួលតែ២ដុល្លារកន្លះប៉ុណ្ណោះ។ តែដល់ពេលល្ងាចឈប់ធ្វើការ គេឱ្យស្ពៃមួយកូនស្បោងយកមកផ្ទះដែរ។
ធ្វើការដាំស្ពៃនៅទីនោះមិនបានប៉ុន្មានផង ដោយសារត្រូវប្រឹងដើរកាត់ភក់ត្រឹមៗក្បាលជង្គង់រាល់ព្រឹកនោះ លោកក៏បានធ្លាក់ខ្លួនឈឺគ្រុនក្ដៅ រហូតធ្វើការឱ្យគេលែងកើត ទើបខាងសង្គមកិច្ចនៅក្រុងហូណូលូលូ យល់ព្រមផ្ដល់ប្រាក់ជំនួយជនក្រីក្រ សម្រាប់ចិញ្ចឹមជីវិត។
តែទោះបីនៅឆ្ងាយពីលោកលន់ នល់ បន្តិចក៏ដោយ ក៏លោកឆាំង សុង ឧស្សាហ៍ចេញចូលជាញឹកញាប់ដើម្បីសួរសុខទុក្ខ និងជួយកិច្ចការផ្សេងៗដល់លោកលន់នល់ ដែរ ៕
No comments:
Post a Comment