Sunday, August 23, 2020

សឺង ង៉ុកថាញ់

សឺង ង៉ុកថាញ់ ជាកងកំលាំងប្រដាប់អាវុធខ្មែរវៀតណាមខាងត្បូង ដែលប្រឆាំង របបសម្តេចសីហនុ និងប្រឆាំងរបប ខ្មែរក្រហម ចលនានេះហៅថា ចលនាខ្មែរសេរី ឬ ចលនាខ្មែរស ចលនាកន្សែងសរ រណសិរ្សតស៊ូខ្មែរកម្ពុជាក្រោម ចលនាដំរីសភ្លុកខៀវ ឬ ចលនាខ្មែរឥស្សរៈដែលឧបត្ថម ទាំងយោធា នយោបាយដោយ ប្រទេស សៀម/ប្រទេសថៃ។ កងទ័ពនិងរដ្ឋាភិបាលសៀម គាំទ្រ សឺង ង៉ុកថាញ់ ដើម្បីប្រឆាំង វៀតណាមខាងត្បូងផង ប្រឆាំងកម្ពុជាផង ព្រោះ វៀតណាម និង សៀម ធ្លាបគ្រប់គ្រងកម្ពុជា ត្រឹមស្ទឹងស្វាយដូចកែវខេត្តពោធិសាតិ ដូច្នេះសៀម មិនចង់បាត់ដីទឹកដីកម្ពុជា ទៅប្រទេសវៀតណាម- ចលនាខ្មែរស ឬខ្មែរសេរីនេះមាននៅវៀតណាម កម្ពុជា និងប្រទេសថៃ ដែលជាឈាមខ្មែរ ឬ ខ្មែរកូនកាត់។ ពត៍មានលម្អិតមានទីនេះ 

Son Ngoc Thanh សឺង ង៉ុកថាញ់ Sơn Ngọc Thành វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនាយករដ្ឋមន្រី្តខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)

សម្ព័ន្ធភាពគ្រួសារ

បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
  1. លោក សឺង ថាយ ស៊ុន (បងប្រុស)
  2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
  3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
  4. អ្នកស្រី សឺង ធី សឹម (បងស្រី)
  5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
  6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
  7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមានបងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវបានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជាម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀបអាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធី អ៊ុក (អក្សរយួនៈLâm Thị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩)(ភាសាយួនៈ Lâm Tòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក (ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។

លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ - ១៩៣៩) និង លោកយាយ ត្រឹង ធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រីចំនួន ១២ នាក់គឺ៖
  1. ឡាំ ធី សែន (ស្រី)
  2. ឡាំ ធី ឡែន (ស្រី)
  3. ឡាំ និញ (ប្រុស
  4. ឡាំ ធី យឿន (ស្រី)
  5. ឡាំ សឹម (ប្រុស)
  6. ឡាំ ធី ញ៉ី (ស្រី)
  7. ឡាំ ធី តូ (ស្រី)
  8. ឡាំ ធី ទ្រឿង (ស្រី)
  9. ឡាំ ធី ហាក (ស្រី)
  10. ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
  11. ឡាំ ធី លន់ (ស្រី)
  12. ឡាំ ថាញ់ វិញ (ប្រុស)
បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុសស្រីចំនួន ៤ នាក់ គឺ៖
សឺង ហ្វា យ៉ិន (ស្រី)
សឺង សេរីវុធ (ប្រុស)
សឺង ទី ឡាយ (ប្រុស)
សឺង ង៉ុក ម៉ាយ (ស្រី)

ការសិក្សាអប់រំ

បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ថែរក្សាពីអ្នកម្តាយ​ឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារ លោកបានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ ធំ ខេត្តព្រះត្រពាំង។ ក្រោយមក លោកយាយ ថាច់ ធី តុប បានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូងនៅទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យ លោកបានទៅបន្តការសិក្សានាទីក្រុងប៉ារិស ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោក ក៏បានទៅបន្តការសិក្សានៅប្រទេសបារាំងជាមួយលោកផងដែរ។
ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២

ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ លោក ប៉ាច ឈឹន និង​លោក សឹម វ៉ា បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​ជាភាសា​ខ្មែរ​លើក​ដំ​បូងនៅ​ស្រុក​ខ្មែរ​ ឈ្មោះ «នគរវត្ត» ដែល​មាន​លោក ប៉ាច ឈឺន ជា​ចាងហ្វាង​នយោបាយ​សារព័ត៌មាន​មួយ​នេះ។ រដ្ឋបុរស​ទាំងបី​រូប​នេះ កាលនោះមាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ បាន​ធ្វើការ​ទាក់​ទងយ៉ាង​ជិត​ស្និទ្ធ​ជាមួយពុទ្ធសាសនបណ្ឌិត្យ និង​ក្រោយ​មក គេ​បាន​តែង​តាំង​បណ្ឌិត សឺង ង៉ុក​ថាញ់ ជា​បណ្ណាគារក្ស​នៃពុទ្ធសាសនបណ្ឌិត្យ ។

គោល​ជំហរ​របស់​កាសែត «នគរ​វត្ត» ពេលនោះ​គឺសរសេរ​គាំទ្រ​ខ្មែរ ដោយ​មិន​ប្រឆាំង​បារាំងសែស។​ កាសែត​នេះ​បាន​សរសេរ​ប្រឆាំង​នឹង​ការ​គ្រប​សង្កត់​របស់​ជន​ជាតិ​យួន​មក​លើ​រាជការ​នៃ​ប្រទេស​កម្ពុជា ការ​គ្រប​សង្កត់​របស់​ចិន​មក​លើ​ពាណិជ្ជកម្ម ព្រម​ទាំង​និយាយ​អំពី​កង្វះ​ខាត​ការ​ងារសម​រម្យ​សម្រាប់​បញ្ញវន្ត​ខ្មែរ​។

បទ​និពន្ធ​ក៏​បាន​បន្ទោស​ឈ្មួញ​ចិន​នៅ​តាម​ជនបទ​ ដែល​ប្រកប​របរ​ឲ្យ​ខ្ចី​ប្រាក់​ ដោយ​យក​ការ​ប្រាក់​ខ្ពស់​ បាន បន្ទោស​ការ​យឺត​យ៉ាវរបស់​បារាំងសែស​ ក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសិក្សា​អប់​រំ បាន​បន្ទោស​ការ​ខ្វះ​ខាត​ឥណទាន​សម្រាប់​កសិករ​ខ្មែរ​ខ្ចី​ និង​បន្ទោស​ការ​បើក​ប្រាក់​បៀវត្ស​តិច​ដល់​អ្នក​រាជការ​ខ្មែរ​ទាំង​ឡាយ​ផង​ដែរ។ ការសំខាន់ជាងនេះទៅទៀត កាសែត នគរ​វត្ត​ បាន​ប្រឹង​ប្រែង​បង្ហាញ​ថា ប្រវត្កិសាស្ត្រ​និង​ការ​ប៉ង​ប្រាថ្នា​ផ្សេងៗ របស់​ខ្មែរ​ ខុស​ប្លែក​គ្នា​ពី​ប្រវត្តិសាស្ត្រ និង​ការ​ប៉ង​ប្រាថ្នា​របស់​យួន ។ មាន​វិចារណកថា​មួយ​ ក៏បានប្រៀបធៀបការវាតទីទឹកដីរបស់ហ៊ីត្លែរ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ ទៅនឹងការពង្រីកទឹកដីរបស់ប្រទេសយួន មក​លើ​កម្ពុជា​ក្នុង​សតវត្ស​ទី ១៩។ គំនិត​​ប្រឆាំង​យួន​លេច​ឡើង​ជា​បណ្តើរៗ នៅ​ក្នុង​អត្ថបទ​កាសែត នគរ​វត្ត ដែល​ជា​គំនិត​មួយ​បាន​ហូរ​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា​នៃ​គ្រប់​រដ្ឋាភិបាល​ខ្មែរ​ទាំង​ឡាយ ក្រោយ​ឯករាជ្យ​រហូត​ដល់​ការ​ឈ្លាន​​ពាន​របស់យួន​នៅ​ចន្លោះ​ឆ្នាំ ១៩៧៨ - ១៩៧៩។ ប៉ុន្តែ នៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ផ្ទាល់ អ្វី​ដែល​សំខាន់​ពីកាសែត នគរវត្ត នោះគឺ​ថា ជា​លើក​ដំបូង​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ មក ដែល​មាន​ការ​សាសង​ទាក់​ទង​គ្នា​រវាង «មេ​កម្លាំង» បារាំងសែល​ជាមួយ​នឹង «កូន​ក្មួយ» ខ្មែរ ដែល​បារាំងសែស​ប្រកាន់​ចោទ​ថា «ដេកសំងំ» ព្រម​ទាំង​វរជន​ខ្មែរ​ផង​ដែរ។ នៅ​ដើម​ឆ្នាំ ១៩៣៧ កាសែត​នេះ​មួយលេខៗ មាន​បោះ​ពុម្ព​ចេញ​ផ្សាយ​ឲ្យ​ច្រើន​លើស​ពី​ ៥០០០ ច្បាប់ ហើយ​អ្នក​អាន​ប្រាកដ​ជា​មាន​ចំនួន​ច្រើន​លើសពី​នោះ​ទៅ​ទៀត ។

តើ​អ្នក​ណា​ជា​អ្នក​អាន​កាសែត​នេះ? អ្នក​ណា​ជា​វរជន​ថ្មី? ភាគ​ច្រើន​ហាក់​ដូច​ជា​បុរស​ខ្មែរ​ក្មេងៗ ​ដែល​ធ្លាប់​មាន​តួ​នាទី​ទាប​នៅ​ក្នុង​រាជការ​ ដែល​បាន​សិក្សា​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ តាម​ប្រព័ន្ធ​សិក្សាបារាំងសែស។ ពួក​អ្នក​ទាំង​នោះ​ភាគ​ច្រើន សុទ្ធ​សឹង​តែ​ជា​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ។ នៅ​ក្នុង​កំណត់​ប្រវត្តិរូប​អំពី​សម័យ​នោះ លោកប៊ុណ្ណ​ចន្ទ ម៉ុល ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​បានថ្លែង​ថា កាសែត​នេះ ទុក​ខ្លួន​ថា មាន​បេសកកម្ម​ដាស់​តឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ភ្ញាក់​រឭក​។ រូបភាព​នេះ​ឋិត​នៅ​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​លោក សឺង ង៉ុក​ថាញ់ ត្រឡប់​មក​ពី​​ការ​និរទេស​វិញ ក៏​បាន​បង្កើត​កាសែត​ជាតិ​និយម​មួយ​ផ្សេង​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា ខ្មែរ​ក្រោក។​ កាសែត នគរ​វត្ត មាន​សារៈ​សំខាន់​ណាស់ ដោយសារ​បាន​ផ្តល់​ឱកាសដល់ខ្មែររាប់ពាន់នាក់ឲ្យអានព័ត៌មាន​ផ្សេងៗ ស្តី​ពី​ពិភព​លោក​ខាង​ក្រៅ ដែល​តែង​ជាភាសា​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​សម័យ​នោះ។

ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋានព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនានាទូទាប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក)ក៏ត្រូវបារាំងចាប់ខ្លួនទៀត។ ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ទិសទី ។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបារាំងដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ។ នេះគឺជាមហាបាតុកម្មជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជាពលរដ្ឋជាង៥០០ នាក់។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំងនិងពួកបរិវារបង្ក្រាបយ៉ាងចាស់ដៃ ព្រមទាំងបានរកចាប់ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុករួចនិរទេសទៅកោះត្រឡាច រហូតដល់បានបាត់បង់ជីវិតដូចជាព្រះអាចារ្យ ហែម ចៀវ ថែមទៀត។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុកម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក​ក៏បានភៀសខ្លួនទៅទីក្រុងបាងកក ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រក កោននយោបាយនៅប្រទេសជប៉ុន។

ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា

នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបាន​ធ្វើរដ្ឋប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុក ព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​ សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូលមកត្រួតត្រាឥណ្ឌូចិនម្តងទៀត ហើយក៏បានចាប់ខ្លួននាយក រដ្ឋមន្ត្រី​ សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមក បារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន​ឆ្លៀតរៀនបន្ត រហូតដល់បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់។
ការបង្កើតសារព័ត៌មាន​«ខ្មែរក្រោក»

នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល ៦ ឆ្នាំ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយបានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយដំបូងថា « យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំសណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅមុខបានឡើយ »។

ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនាពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ ១៩៥២។
ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧ នៃពលប្រហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់ បានភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅជាមួយវិទ្យុទាក់ទងមួយគ្រឿង និងរត់ទៅជាមួយបក្សពួកមួយចំនួនតូច ដែលនៅក្នុងនោះមានបញ្ញវន្តឆ្វេង និយមដ៏ល្បីម្នាក់គឺលោក អៀ ស៊ីចូវ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ដែលចូលកម្លាំងជាមួយ «ខ្មែរឥស្សរៈ» មួយក្រុមដែលដឹក​នាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។


នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទ​ក្រុង ហ្សឺណែវបានប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជាកណ្តាល លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវរាប់ជា ដីខាងត្បូង (Nam Kỳ)។ ពេលនោះ ប្រទេសយួនត្រូវចែកជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើង ត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួន (Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិញ ជាមេដឹកនាំ ឯភាគខាងត្បូងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងដែលមានដែនដីចម្ប៉ា​ និងដែនដីកម្ពុជា ក្រោម ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល សាធារណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី។

នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក។ ក្នុងពិធីនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា « ពេលការតស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ្យហើយ តែបេសកកម្មកូនខ្មែរនៅមិនទាន់ចប់នៅឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស និងជាពិសេស គឺការទាមទារទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់មកវិញ»។ ក្រោយមកកងទ័ព«ចលនាខ្មែរឥស្សរៈ» ក៏បានដាក់អាវុធចុះចូលរួមរស់ក្នុងសង្គមជាតិវិញ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ ពេលនោះ បម្រុងនឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរ តែសម្តេច នរោត្តម សីហនុ បាន ជំទាស់ដំណើររបស់លោក ។
ការបង្កើត«ចលនាខ្មែរសេរី»

ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង បណ្ឌិតសឺង ង៉ុក ថាញ់បានត្រឡប់ទៅកម្ពុជាក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់នូវកេរមត៌កផ្តាល់ខ្លួន ដើម្បីបង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាពខ្មែរក្រោម» ដែលត្រូវបានកំពុងឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួន ង៉ូ ដិញ យ៉េម នៃរបបសាធារណរដ្ឋយួន និងការ ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម។ «ចលនាខ្មែរសេរី» នេះ ត្រូវបានបង្កើតនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៥៨ជាលើកដំបូងនៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្តនាគគរី(Bình Long) កម្ពុជាក្រោម ដោយមានសមាជិកចូលរួមប្រមាណជា ១៤០ អង្គ និង រូប។

កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជាខ្មែរក្រោមដែលមានគំនិតជាតិសាសន៍ខ្ពស់ មានសតិ សម្បជញ្ញៈស្នេហាជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹងអង់អាចក្លាហាន និងមានការអត់់ធ្មត់ក្នុងការលំបាក គ្រប់បែបយ៉ាង។

ក្នុងចំណោមកងទ័ពនេះ ក៏មានបង​ប្អូនកូនក្មួយជាច្រើននាក់របស់បណ្ឌិត សឺង ង៉ុក ថាញ់ ទាំងខាងត្រកូលសឺងនិងទាំងខាងត្រកូល ឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ ។
អំពីយុទ្ធសាស្ត្ររបស់ «ចលនាខ្មែរសេរី»

ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី» បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពី គោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ច ឃោសនា និង សេដ្ឋកិច្ច។ល។ មូលដ្ឋាននេះមានចម្ងាយពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់បាត់ជីវិតដោយជម្ងឺគ្រុនចាញ់ នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបានរៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម។ បណ្ឌិត​សឺង ង៉ុកថាញ់ បានប្រសិទ្ធិនាមយុវជនតស៊ូជំនាន់​នោះថាសិស្សជំនាន់ខូវណាម និងមូលដ្ឋាន នោះថា មូលដ្ឋានខូវណាម។ ក្រោយមកបណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារកិច្ច ឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ«ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូបដែលស្ម័គ្រចិត្តចូលរៀន។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារីម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាពខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រសិទ្ធិនាមដល់មូលដ្ឋាននេះថា​មូលដ្ឋាន គឹម សេដ្ឋា​ និងសិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា។មូលដ្ឋាន គឹម សេដ្ឋា គឺជាមូលដ្ឋាននយោបាយខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះទៅគ្រប់ខេត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាមបណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំងចលនាខ្មែរសេរីស្នូល។ ចលនាខ្មែរសេរីមានសកម្មភាពរីក​ឆាប់រហ័ស ណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជាក្រោម រហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅកម្ពុជាមួយចំនួនធំ ភាគច្រើនជាមិត្តភក្តិរបស់លោក បានភៀសខ្លួនពីកម្ពុជាទៅកម្ពុជាក្រោម ដើម្បីរួមសហការជាមួយលោក ក្នុងការជួយបង្រៀនវិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព។ល។

អំពីសង្រ្គាមនៅវៀតណាម

ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ គឺជារយៈពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរ ត្រូវបានឋិតនៅក្នុងភ្លើងសង្គ្រាម។ នេះគឺជាសង្គ្រាម ដែលបានកើតឡើងដោយភាគីទាំងពីរ ដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa) និងសហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី New Zealand កូរ៉េ ថៃឡង់ និងភីលីភីន ដែលបានចូលរួមផ្ទាល់ ភភាគីម្ខាងទៀតគឺ សាធារណរដ្ឋប្រជាធិបតេយ្យយួន (Việt Nam Dân Chủ Công Hòa) នៅវៀតណាមខាងជើង ក្រោមការដឹកនាំរបស់គណៈបក្ស ពលកម្មវៀតណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួម​ជាមួយក្រុមបក្សកុម្មុយនិស្តនៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិសេសគឺ សូវៀត និងចិន ។ សង្គ្រាមនេះ ពិតមែនតែ​គេហៅថា «សង្គ្រាមនៅវៀតណាម» តែវាត្រូវបានរាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេសលាវ និងកម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាម​នេះ គឺជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។

នៅវៀតណាម សារព័ត៌មាន និងសៀវភៅ យួន បានសរសេរព័ណ៌នាពីសង្គ្រាមនេះ ដោយដាក់ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និងដើម្បីកំណត់សំគាល់ឲ្យបានច្បាស់ រវាងសង្គ្រាមដទៃៗទៀតដែលបានកើតឡើងនៅប្រទេសយួន ដូចជាសង្រ្គាម​ប្រឆាំងបារាំង ប្រឆាំងជប៉ុន និងប្រឆាំងចិន របស់ជនជាតិយួន។ ក្រុមមនុស្សមួយចំនួនបានចាត់ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាពសត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង ។

មតិមួយចំនួនផ្សេងទៀត បានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលនិយមហៅ ចំពោះតែអ្នកនៅក្រៅប្រទេស ឬនៅអ៊ឺរុប។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀតណាម» ព្រោះវាមានភាពសត្យានុម័តជាង។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិបតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធារណរដ្ឋយួន (Việt Nam Cộng Hòa) សុំចុះចាញ់រណសិរ្សប្រជាជនរំដោះវៀតណាម​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មក រដ្ឋាភិបាលបណ្តោះអាសន្នមួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួនខាងជើង និងរដ្ឋាភិបាសាធារណរដ្ឋវៀតណាមខាងត្បូង បានរួបរួមគ្នា នៅឆ្នាំ ១៩៧៦ ហើយដាក់​ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន្ន។

ការបង្កើតកងកម្លាំងពិសេសខ្មែរ

ក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុងនៃជនជាតិយួន (សេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋវៀតណាម ចាប់ផ្សឹកឲ្យទៅធ្វើជាទាហានកំណែន ខ្មែរក្រោមខ្លះចាញ់បោកយួនកម្មុយនិស្ត ក៏ចូលទៅបំរើឲ្យកងទ័ពរបស់យៀកកុង ដើម្បីប្រឆាំងរបបសាធារណរដ្ឋយួន និងអាមេរិកកាំង។​ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោក បានបង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ។បន្ទាប់មក កងទ័ពនៃកងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយ​នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកង​កម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀង​កុងចូលទឹកដីកម្ពុជា។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែនរបស់យួនសេរី នៃរដ្ឋការសាធារណរដ្ឋយួនឡើយ។ គោលជំហររបស់កងកម្លាំងពិសេសខ្មែរ គឺប្រឆាំងនឹងយួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងកម្ពុជាកណ្តាល មិនមែនប្រឆាំងសម្តេច នរោត្តម​​ សីហនុ ឡើយ (សម័យនោះ សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួកយៀកកុង យកទឹកដីកម្ពុជា ធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងបានផ្តល់ស្បៀងអាហារជាដើម ដល់កងទ័ពយៀកកុង)។

សម រង្ស៊ី និង សម សារី ៖ ស្លឹកឈើជ្រុះធ្លាក់មិនឆ្ងាយពីគល់ ភ្នំពេញ៖ នរណាក៏ដឹងដែរថា លោក សម សារី គឺជាឪពុកបង្កើតរបស់លោក សម រង្ស៊ី ។ ក្នុងសម័យ សង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ បរមរតនៈកោដ្ឋ ព្រះអង្គបានតែងតាំងលោក សម សារី ក្នុងតួនាទីខ្ពង់ខ្ពស់ ដោយព្រះអង្គ សង្ឃឹមថា លោកសម សារី នឹងប្រើប្រាស់តួនាទីនេះដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ប៉ុន្តែ ក្ដីសង្ឃឹមរបស់ព្រះបាទ នរោត្តម សីហនុ នាពេលនោះត្រូវបានលោកសម សារី ធ្វើឲ្យ រលាយសូន្យ ។ មិនតែ ប៉ុណ្ណោះ សម សារី ថែមទាំងក្បត់ដោយងាកមកធ្វើចលនាប្រឆាំងនិង ព្រះអង្គទៀតផង។

ពាក្យចាស់បូរាណលោកពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយពីគល់ឡើយ ។ ឯអ្នកកវីដ៏ល្បី ល្បាញគឺអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ក្នុងការអប់រំនានាលោកតែងបានពោលថា ឆ្កែកន្ទុយ ខ្វៀន គេមិនអាចពន្លាវាឲ្យត្រង់បានឡើយ ។ ឃ្លានេះលោកចង់សំដៅលើអ្នកដែលមានពូជពង្ស ជាមនុស្សមិនស្មោះត្រង់ លុះតំណពូជមកដល់កូនចៅគឺមិនស្មោះត្រង់ដដែល។ យ៉ាងណាម៉ិញ លោក សម រង្ស៊ី ដែលជាកូនបង្កើតរបស់លោក សម សារី ប្រាកដជាមិនខុស អីពីឪពុកខ្លួននោះដែរ។

កាលពីឆ្នាំ១៩៧០ សម្ដេច ព្រះ នរោត្តម សីហនុ ត្រូវបាន ក្រុមលោក លន់ នល់, សិរិមតៈ, ចេង ហេង, សឺង ង៉ុកថាញ់ ធ្វើរដ្ឋប្រហារទំលាក់ព្រះអង្គពីតំណែង។កាល ណោះ សម្ដេច ចក្រី ញឹក ជូឡុង ដែលជាឪពុកក្មេកលោកសម រង្ស៊ី បានបន្តនយោបាយរបស់ សម្ដេច ព្រះ នរោត្តម សីហនុ ដោយបង្កើតចលនាប្រឆាំងរបបសាធារណៈរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយ ចក្រពត្តិ អាមេរិក។ សម្ដេច តេជោ ហ៊ុន សែន ដែលកាលណោះស្ថិតក្នុងវ័យស្របាលនិងលោកសម រង្សី ដែរនោះ បានបន្តនយោបាយសម្ដេច ព្រះ នរោត្តម សីហនុ ដោយបានរត់ចូលព្រៃម៉ាគីតាមការអំពាវនាវ របស់សម្ដេច ព្រះ នរោត្តម សីហនុ ដើម្បីតស៊ូ ប្រយុទ្ធប្រឆាំងនិងរបបលន់ នល់ និងចក្រពត្តិ អាមេរិក។ផ្ទុយទៅវិញ សមរង្ស៊ី ពេលនោះមិនចូលរួមក្នុងចលនាតស៊ូរបស់សម្ដេចព្រះនរោត្តម សីហនុ ទេដោយចលនាតស៊ូរបស់សម្ដេច ព្រះនរោត្តម សីហនុ ពេលនោះមិនទាន់ត្រូវបាន អង្គការសហប្រជាជាតិទទួលស្គាល់ ។

រហូតដល់ពេលដែលសម្ដេច ព្រះនរោត្តម សីហនុ បង្កើតរណៈសិរ្ស សាមគ្គីជាតិ កម្ពុជា ឯក រាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ឬ ហៅថា រណៈសិរ្សហ៊្វុនស៊ិនប៉ិច (FUNCIN PEC)ហើយព្រះអង្គបានក្លាយជាប្រមុខនៃរដ្ឋាភិបាលចម្រុះនាឆ្នាំ១៩៨២និងត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់។ពេលនោះ ដោយមើលឃើញថា នេះជាឱកាសល្អសម្រាប់ខ្លួន ទើបលោកសម រង្ស៊ី ធ្វើជាស្ទុះស្ទារព្រមចូលរួមព្រោះមើលឃើញថាសម្ដេចព្រះនរោត្តមសីហនុ មុខជាឈ្នះ ក្នុងការបោះឆ្នោត ព្រោះប្រជាពលរដ្ឋខ្មែរទូទៅគោរព និងស្រឡាញ់ព្រះអង្គ។

តែទន្ទឹមគ្នានេះ សម រង្ស៊ី នៅតែដក់ជាប់គំនុំឪពុករបស់ខ្លួន ដោយរិះរកឱកាសដើម្បី សងសឹក ជាមួយសម្ដេច ព្រះនរោត្តម សីហនុ នៅពេលណាមួយ។

ក្រោយការបោះឆ្នោតនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ពោះអាសន្ន អង្គការ សហ ប្រជាជាតិ ប្រចាំកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ (UNTAC) គណបក្សហ៊្វុនស៊ីនប៉ិចបាន ទទួល ជោគជ័យ។ សម រង្ស៊ី ក៏បានឈានពីមួយជំហានទៅមួយជំហានឆ្ពោះទៅកាន់គោលបំណង របស់ខ្លួន ដោយទទួលបានតួនាទីខ្ពង់ខ្ពស់ និងសំខាន់ក្នុងរដ្ឋសភា និងក្នុងរាជរដ្ឋាភិបាល ៖ ជាសមាជិករដ្ឋសភា និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតឱកាសដែល សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បាត់បង់ការគាំទ្រពីប្រជាជនដែលធ្លាប់ គាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច ដោយសារជំហរដឹកនាំមិនច្បាស់លាស់នោះ សម រង្ស៊ី ក៏បាន បំបែកបំបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ីនប៉ិចធ្វើឲ្យគណបក្សនេះទន់ខ្សោយ និងរលំរលាយ។ បន្ទាប់ពីនោះ សម រង្ស៊ីបានបង្កើតគណបក្សដាក់ឈ្មោះខ្លួនឯង និងចុងក្រោយនេះគឺ គណបក្សសង្គ្រោះជាតិនោះ ក៏មានការទាក់ទង និងរឿងបោកបញ្ឆោតសមាជិកនិងអ្នកគាំទ្រ គណបក្សហ៊្វុនស៊ីនប៉ិចដើម្បី បោះឆ្នោតឲ្យខ្លួនផងដែរ។

ថ្វីត្បិតតែក្នុងជម្រៅចិត្តប្រឆាំងនិងសម្ដេច ព្រះនរោត្តម សីហនុ ប្រឆាំងនឹងរាជបល្ល័ង្គត្រូវបាន លោក សម រង្ស៊ី លាក់ទុកគត់មុតយ៉ាងណាក៏ដោយ តែវាត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលដែល ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ចេញសេចក្ដីអំពាវនាវឲ្យគណបក្ស ជាប់ឆ្នោតទាំង២ ក្នុងអាណត្តិទី៥នេះ ឲ្យរក្សាភាពនឹងនរ អង្គុយតុចរចាគ្នាការដោះស្រាយ បញ្ហាជម្លោះដោយសន្តិវិធី ។តែ សម រង្ស៊ី និង កឹម សុខា បែរជាធ្វើផ្ទុយទៅនឹងការអំពាវនាវ របស់ព្រះមហាក្សត្រ ដោយបានទៅញុះញង់ប្រជាពលរដ្ឋធ្វើបាតុកម្មមួយលើកជាពីរលើកបង្ក ឲ្យមានអំពើហឹង្សា និងអសន្តិសុខស្ទើរពេញទាំងផ្ទៃប្រទេស។

ជាបន្តបន្ទាប់ សម រង្ស៊ី បានប្រឆាំងមិនគោរពតាម ការអញ្ជើញរបស់អង្គព្រះមហាក្សត្រឲ្យ សមាជិកសភាជាប់ឆ្នោតថ្មីរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រជុំក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រ កាលពីថ្ងៃ២៣ កញ្ញា ២០១៣ ថែមទៀត ។ សាធារណៈមតិជាទូទៅ យល់ប្រហាក់ប្រហែលគ្នាថា ប្រសិនបើមានថ្ងៃណាមួយលោកសម រង្ស៊ី ឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាលនោះ លោក សម រង្ស៊ី ប្រាកដជារំលាយចោលរបបរាជា និយមនៅកម្ពុជា ដើម្បីជាការសងសឹកគំនុំឲ្យឪពុកខ្លួនជាពុំខាន។

សម សារី និង សម រង្ស៊ី គឺពិតដូចពាក្យចាស់លោក ពោលថា ស្លឹកឈើជ្រុះ ធ្លាក់មិនឆ្ងាយ ពីគល់ មែន ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់ប្រជាជនខ្មែរ និងពិភពលោកដែរដោយកាលពីថ្ងៃ ១១ ខែ កុម្ភះ ឆ្នាំ២០១៧ កន្លងទៅ លោក សម រង្ស៊ីបានលាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ និងពីសមាជិកគណបក្សនេះ។

ប្រជាជនកម្ពុជាយើង ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងទៀត នឹងបានរស់នៅក្នុងក្ដីសុខ សន្តិភាព និងស្ថេរភាពសង្គមពេលដែលគ្មានស្រមោលរបស់សម រង្សី លើឆាកនយោបាយ កម្ពុជាតទៅទៀតនោះ៕ ហេង សូរិយា



ហៃ សំអុល ត្រូវបានខ្មែរក្រហមចាប់បញ្ជូនមកមន្ទីរសន្តិសុខស្រុកកងមាសក្នុងខែធ្នូ ឆ្នាំ១៩៧៦ ពីបទធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហមជាមួយព្រះអង្គម្ចាស់នរោត្តម នរតិប៉ោ ដោយបានរៀបចំ គម្រោងដើម្បីវាយដណ្តើមទីក្រុងភ្នំពេញពីខ្មែរក្រហម។ នៅក្នុងកំណត់ហេតុនិងចម្លើយរបស់ ហៃ សំអុល ដែលរៀបរៀងដោយគណៈសន្តិសុខស្រុកកងមាស តំបន់៤១ ភូមិភាគឧត្តរ បានសរសេរថា ហៃ សំអុល អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ឪពុកឈ្មោះ ហៃ ម្តាយឈ្មោះ ឃីម ធ្លាប់ប្រកបរបររកស៊ីចិញ្ចឹមគោឱ្យជនជាតិអារ៉ាប់។ សំអុល មានប្រពន្ធឈ្មោះ សែ គីម និងមានបងប្អូនប្រាំពីរនាក់ (ស្រីបីនាក់ និងប្រុសបួននាក់)។ បងប្រុសទីមួយឈ្មោះ ផល ប្រពន្ធឈ្មោះ រិន របររកស៊ីឡើងត្នោតនៅកំពង់កន្ទួត។ បងទីពីរឈ្មោះ ឈួន ភេទប្រុស ប្រពន្ធឈ្មោះ មិ ធ្វើចម្ការនៅក្រឡាញ់ ខេត្តសៀមរាប។ បងទីបីឈ្មោះ លី ភេទស្រី ប្តីឈ្មោះ សឿន របររកស៊ីប៉ាវកាប់ ព្រៃគប់នៅបាត់ដំបង។ បងទីបួនឈ្មោះ លួត ភេទស្រី ប្តីឈ្មោះ ជុំ របរធ្វើម៉ាស៊ីនឡាន និងប្អូនប្រុសស្រីពីរនាក់ទៀតឈ្មោះ អ៊ែល និង សាន រស់នៅក្នុងបន្ទុកឪពុកម្តាយ។

សំអុល ជាអ្នកបើកឡានថ្វាយព្រះអង្គម្ចាស់ នរតិប៉ោ តាំងពីរបបសង្គមរាស្ត្រនិយមរហូតដល់ឆ្នាំ១៩៧២។ សំអុល បានរៀបរាប់ពីសកម្មភាពនិងទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ នរតិប៉ោ ថា នៅឆ្នាំ១៩៧២ រដ្ឋការលន់ នល់ បានចាប់គាត់និងព្រះអង្គម្ចាស់ នរតិប៉ោ ដាក់គុក។ នៅឆ្នាំ១៩៧៤ ទើបអ្នកទាំងពីបានរួចខ្លួនពីគុក និងរស់នៅទីក្រុងភ្នំពេញរហូតដល់ខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជានៅខែមេសា ឆ្នាំ១៩៧៥។ សំអុល បានបន្តថា មុនបែកទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់ នរតិប៉ោ បាននិយាយប្រាប់រឿងរ៉ាវប្រទេសជាតិ និងផែនការមួយចំនួនក្នុងការវាយរំដោះនៅទូទាំងប្រទេស។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ព្រះអង្គម្ចាស់ នរតិប៉ោ និងព្រះបិតាព្រះអង្គ (សម្តេចនរោត្តម សីហនុ) បានរៀបចំកម្លាំងជាបីក្រុម។ ទីមួយគឺ បក្សស មានឈ្មោះថា «កងទ័ពសេរី ការពារជាតិ ក្នុងកិច្ចប្រតិបត្តិការសាមគ្គីជាតិ» ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ ភូរីស្សរ៉ា និងមានបក្ស អាស៊ាន ដែលមានសមាជិកប្រាំពីរប្រទេសចេញមុខជួយដោយមានការស៊ីញ្ញ៉ោលួចលាក់នៅទីក្រុងបាងកក។ ព្រះអង្គម្ចាស់ នរតិប៉ោ បានលបលួចចេញទៅចុះហត្ថលេខានៅទីក្រុងបាងកក ដោយជិះយន្តហោះចេញពីក្នុងបរិវេណផ្ទះរបស់សម្តេច សឺន សាន។ កម្លាំងទីពីរមានព្រះអង្គម្ចាស់ នរោត្តម ច័ន្ទរង្សី ជាប្រធាន, ថាច់ រ៉េន និង ថាច់ លីវង់ ជាសមាជិក។ ព្រះអង្គម្ចាស់ ច័ន្ទរង្សី ជាអ្នកដឹកនាំ ដោយធានាថា នឹងវាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញពីខ្មែរក្រហមវិញ។ កម្លាំងទីបី គឺជាកម្លាំងចោរព្រៃ ដែលមាន អ៊ិន តាំ ជាមេដឹកនាំនៅខេត្តកំពង់ចាម។ ផ្នែកចលនាបំផុសបំផុលមានអ្នកចូលរួមឈ្មោះ រី សុវណ្ណ, សឿន, និង សំរិត ថែ។ ក្រុមនេះធ្លាប់ប៉ុនបងបាញ់សម្លាប់នាយករដ្ឋមន្ត្រី ប៉ុល ពត តែត្រូវបញ្ឈប់ទៅវិញដោយសារនៅក្នុងឡាននោះពុំឃើញមានវត្តមាន ប៉ុល ពត។

ក្រោយពីត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញមកដល់ភូមិអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ព្រះអង្គម្ចាស់ នរតិប៉ោ បានមានបន្ទូលប្រាប់ សំអុល ទៀតថា ព្រះបិតារបស់ព្រះអង្គ (សម្តេចនរោត្តម សីហនុ) សុំលាឈប់ពីតំណែង ពីព្រោះថាបើកាលណាផែនការបានជោគជ័យគឺព្រះអង្គនឹងលែងមានជាប់ពាក់ព័ន្ធជាមួយពួកខ្មែរក្រហមទៀត។ បន្ទាប់មក សំអុល ត្រូវត្រឡប់មករស់នៅក្នុងភូមិសូរគង (ភូមិសូរគងស្ថិតនៅក្នុងស្រុកកងមាសដែរ)។ នៅទីនោះមានបុរសម្នាក់ឈ្មោះ សឿន ដែលទទួលខុសត្រូវខាងចោរព្រៃ ហើយជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឈ្មោះ រី សុវណ្ណ បានបបួល សំអុល ឱ្យចូលរួមចលនាតស៊ូរំដោះប្រទេសជាតិឱ្យផុតពីពួកខ្មែរក្រហម និងចក្រពត្តិកុម្មុយនីស្តដោយនិយាយថា ព្រះអង្គម្ចាស់ នរតិប៉ោ បានចូលរួមជាមួយពួកគេហើយ។ ការងារនេះត្រូវបានបែងចែកជាបួនតំបន់គឺព្រៃឈរ កំពង់សៀម កងមាស និងព្រៃទទឹង។

ព្រះអង្គម្ចាស់ នរតិប៉ោ មានផែនការពីរលើកក្នុងការវាយរំលំពួកខ្មែរក្រហម។ លើកទីមួយគឺនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៧ និងលើកទីពីរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៨។ គម្រោងការលើកទីមួយមានប្រាំមួយមុខព្រួញ។ មុខព្រួញទីមួយ មាននរោត្តម ភូរិស្សរ៉ា វាយចេញពីលាវ, មុខព្រួញទីពីមាន សឺង ង៉ុក ថាញ់ វាយចេញពីខាងភ្នំដិន ខេត្តតាកែវ, មុខព្រួញទីបីមាន សុស្តែន, ថាច់ ចាន់លីវង់, ថាច់ រឺន «មេទ័ពកន្សែងស» វាយចេញពីសៀម មកកំពង់ស្ពឺ, មុខព្រួញទីបួនមាន ជ័យ ជយុមប៊ន អតីតចៅហ្វាយខេត្តក្រចេះ វាយចេញពីលាវ, មុខព្រួញទីប្រាំមាន នរោត្តម ច័ន្ទរង្សី វាយចេញពីសៀម ហើយចូលកាន់កាប់ទីក្រុងភ្នំពេញមុនគេ, មុខព្រួញទីប្រាំមួយ អ៊ិន តាំ វាយចេញពីលាវ។ មុខព្រួញទាំងប្រាំមួយនេះវាយមកចាប់ដៃគ្នានៅភ្នំពេញ។ ចលនានេះបានចាត់តាំងនរោត្តម នរតិប៉ោ ជាប្រធាននយោបាយក្នុងប្រទេស, នរោត្តម កន្តុល ជាអនុប្រធាននយោបាយក្នុងប្រទេស។ នរោត្តម ជីវ័ន្តមុនីរក្ស ដែលជាបងថ្លៃ ចាន់ លីវង់ ជាសមាជិក។ វណ្ណ មូលីវណ្ណ ទទួលខុសត្រូវខាងនយោបាយក្រៅប្រទេស។ ផែនការវាយលើកទីពីនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៨ មានប្រាំបីមុខព្រួញ។ មុខព្រួញទីមួយមាន នរោត្តម ភូរិស្សរ៉ា វាយចេញពីលាវ, មុខព្រួញទីពីរមាន សឺង ង៉ុកថាញ់ វាយចេញ ពីយួន, មុខព្រួញទីបីមាន សុស្តែន វាយចេញពីសៀម, មុខព្រួញ ទីបួនមាន ជ័យ ជយុមប៊ន វាយចេញពីលាវ, មុខព្រួញទីប្រាំមាន នរោត្តម ច័ន្ទរង្សី វាយចេញពីសៀម, មុខព្រួញទីប្រាំមួយ អ៊ិន តាំ វាយចេញពីលាវ, មុខព្រួញទីប្រាំពីរ នរោត្តម រណឬទ្ធិ វាយចេញពីយួន, មុខព្រួញទីប្រាំបីមាន នរោត្តម វីរីយ៉ា វាយចេញពីយួន។ នៅក្នុងផែនការលើកទីពីនេះ ដោតទង់ជ័យសាសនាពីរដើម តែប្តូរបង្កង់ខាងលើដាក់ពណ៌សជាសញ្ញាសន្តិភាព ដោយចាត់តាំងនរោត្តមនរតិប៉ោ ជាប្រធាននយោបាយផ្ទៃក្នុងប្រទេស, សម្តេចក្រុមព្រះ ប្អូនមហាក្សត្រីយានីជាអនុប្រធាន, នរោត្តម កន្តុល និង យិន មិ ដន្លង លន់ នល់ ពាក់ស័ក្តិ៤ ដែលបង្កប់ខ្លួននៅអំពិលហ៊ឺហា និង មានកូន លន់ នល់ រស់នៅជាមួយ។ សម្តេច សឺន សាន ទទួលខុសត្រូវខាងនយោបាយក្រៅប្រទេស និងសមាជិកផ្សេងៗទៀតដែលចូលរួមជាគណៈប្រតិភូចូលកាន់កាប់ប្រទេស។

ជាចុងក្រោយ សំអុល បានបញ្ជាក់ថា ចំពោះផែនការទាំងពីរលើកនេះ គឺមានខ្សែចាត់តាំងបង្កប់ខ្លួននៅខាងក្នុងខ្លះដែរ។ សំអុល បានដឹងរឿងនេះតាមរយៈព្រះអង្គម្ចាស់ នរតិប៉ោ ក្នុង ចំណោមវរជន៣៧៨នាក់ មាននារី៥៨រូប។ ព្រះអង្គម្ចាស់ នរតិប៉ោ មានបន្ទូលប្រាប់ សំអុល ថា ចំពោះសកម្មភាព នារីមាន ឈ្មោះ លីហ្សា ជាក្មួយ សិរិ មតៈ មានប្តីឈ្មោះ ស្រេង ទទួលបន្ទុកនៅកំពង់សៀម ព្រៃឈរ។ ឈ្មោះ សារាយ សួង ទទួលខុសត្រូវខាងកំពង់ធំ តែគួឱ្យសោកស្តាយខ្មែរក្រហមបានចាប់គាត់ ដូចនេះហើយត្រូវប្តូរឱ្យទៅឈ្មោះ ក្រឹង ហាន ដែលជាអតីតចាងហ្វាងគុក កំពង់ធំ។ ឈ្មោះ សាវឿន ទទួលខុសត្រូវខេត្តពោធិ៍សាត់។ ឈ្មោះ គាម នៅក្រសួងនេសាទព្រៃឈរ ឈ្មោះនេះបានទាក់ទងជាមួយ ណាគ្រី ហើយធ្លាប់យកឥវ៉ាន់ឱ្យព្រះអង្គម្ចាស់ នរតិប៉ោ នៅអង្គរបាន ស្រុកកងមាស។ ឈ្មោះ យិន មិ មានកូនឈ្មោះ យិន ប្រសុង ទទួលខុសត្រូវនៅព្រៃឈរដែលជាខ្សែសំខាន់នៅភូមិអំពិលហ៊ឺហា ហើយ យិន មិ នេះជាប់ជាដន្លង លន់ នល់ និងជាសមាជិកផ្ទៃក្នុងជា មួយព្រះអង្គម្ចាស់ នរតិប៉ោ។
ដោយៈ ឆាយ ដាវីន  (4-វិច្ឆិកា-2015)

No comments:

Post a Comment