Saturday, August 29, 2020

វៀតណាម បោះតង់

ខាងក្រោមនេះជាសម្រង់ខ្លះៗចេញពី សម្ព៍ន្ធក្រុមប្រឆាំងនៅក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។ នៅកម្ពុជាមានជាង ៥០ គណបក្សបានចុះឈ្មោះនឹងធ្វើសកម្មភាព គណបក្សមួយចំនួនធ្វើកិច្ចការព្រំដែន អន្តោប្រទេស ដែលមានចរិកបញ្ជាលើរាជរដ្ឋាភិបាល ឧ ពួកគេផ្សាយថា យួនចូលឈ្លាន នៅខេត្តនេះ ឬ ខេត្តនោះ តែគ្មានពត៍មានលំអិតទេ គោលបំណងឲ្យ កំលាំងរដ្ឋាភិបាលចុះទៅមើលតើដូចពួកគេរាយការណ៍អត់? ពេលខ្លះគេបញ្ជាថា រដ្ឋាភិបាល ត្រូវលើកទ័ព ត្រូវប្តឹងបែបនេះ បែបនោះ..ព្រមទាំងប្រើភសាព្រៃ ដូចជា ចោទថា ទាហាន នគរបាលស៊ីប្រាក់ខែរាស្រ្ត មិនហ៊ានចេញច្បាំង ឬចោទថា អ្នកណាបម្រើរាជការសុទ្ធតែក្បត់ជាតិ....

ប៉ាង សុខឿន - Khmer Sovannaphumi សូមយកសំដីពួកគេទៅគិតមើល តើអោយយើងជឿអ្នកណា និងសង្ឃឹមអ្វីបានលើពួកគេ បើខ្មែរតែមួយ បម្រើរបបតែមួយ និងជាអ្នកដឹកនាំផងនិយាយមួយទៅលិចមួយទៅកើតបែបនេះ?
  1. ១. លោក ហ៑ូ សាគុណ ប្រធាននាយកដ្ឋានកណ្តាលកិច្ចការព្រំដែននៃក្រសួងមហាផ្ទៃថ្ងៃទី១០ មិថុនា ២០២០:" វៀតណាមបានមកបោះតង់ជាឯកតោភាគីតាមព្រំដែន ចំនួន២៥៦តង់។ យើងមិនអាចទទួលយកបានទេព្រោះវារំលោភអធិបតេយ្យភាពកម្ពុជា"។
  2. ២. លោក វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១១ មិថុនា ២០២០ ជាមួយ VOD"តំបន់វៀតណាមមកបោះតង់គឺយើងមិនអាចថាដីគេ ឬដីយើងទេ។ យើងចាំមើលព័ត៌មានបន្ថែមទៀតសិន"។
  3. ៣. លោកស្រី កុយ ពីសី អនុប្រធានគណៈកម្មការព្រំដែនរដ្ឋាភិបាលកម្ពុជា ផ្សាយលើហ្វេសប៑ុកផ្ទាល់ខ្លួន ថ្ងៃទី ២៩ កក្កដា ២០២០" តំបន់វៀតណាមបោះតង់ទាំងនោះគឺមិនបោះក្នុងដីយើងទេ តែគេបោះស្ថិតក្នុងតំបន់ស (ជាដីគ្មានម្ចាស់ មិនមែនទាន់កំណត់ថារបស់ប្រទេសណាឡើយ ហើយប្រទេសទាំងគ្មានសិទ្ធិចូលកាន់កាប់)។
  4. ៤. លោក ឈឿន សាមិត្ត អគ្គស្នងការនគរបាលខេត្តកណ្តាលថ្ងៃទី២៥ សីហា ២០២០" រាយការណ៍ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលសូមអន្តរាគមន៍ករណីវៀតណាមប្រែក្លាយពីតង់ប្រក់កៅស៑ូទៅសំណង់ឈើរឹងមាំក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល"។
  5. ៥. លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្ងៃទី២ កក្កដា ២០២០" យើងមិនអាចទៅដេញទាហានវៀតណាមដែលសង់ប៉ុស្តិ៍ទាហានរបស់គេនោះទេ ព្រោះគេសង់ក្នុងទឹកដីរបស់គេ"។
សូមយកសំដីពួកគេទៅគិតចុះ ហើយសូមឈប់ចោទថាយើងញុះញង់ទៀតទៅ។

បោះបង្គោលនិងកំណត់ខ្សែបន្ទាត់ព្រំដែនបាន៨៤%ហើយ ចុះម្តេចនៅមាន "តំបន់ស" ទៀតក្នុងខេត្តទាំងនោះ? តើតង់យួនជិត៣០០តង់នោះហើយកំពុងប្រែក្លាយជាសំណង់រឹងទាំងអស់ហ្នឹងសុទ្ធតែ​បោះក្នុង"តំបន់ស" ឬចាប់ពីខេត្ត កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី និងមណ្ឌលគិរី? មានទាំងប្រគល់ផែនទី ខ្នាត ១/២៥០០០ មាត្រដ្ឋាន ដែលជាផែនទីបង្ហាញខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនបែងចែកប្រទេសទាំងពីរច្បាស់លាស់ហើយ ហេតុអីបានជានៅ "តំបន់ស" ទៀត? តើកាលណាទើបលែងមានតំបន់ស ស្អីគេនោះ ឬមួយទាល់តែអស់ប្រទេសខ្មែរ?

ប៉ាង សុខឿន - Khmer Sovannaphumi "ញុះញង់" ជាពាក្យដ៏ល្បីល្បាញ និងមានប្រជាប្រីយ៍បបំផុតនៅក្នុងប្រទេសផ្តាច់ការ ឬជនកុម្មុយនីស្ត ដោយវាតែងត្រូវបានជនផ្តាច់ការ ឬជនកុម្មុយនីស្តយកមកប្រើជាលេសដើម្បីគំរាមកំហែង ចាប់ចង ដាក់គុក និងកាប់សំលាប់អ្នកប្រឆាំងគ្រប់ពេល។ ដោយឡែកពាក្យនេះគេមិនដែលលឺ ឬមិនប្រើនៅប្រទេសមាននីតិរដ្ឋ និងប្រជាធិបតេយ្យក្នុងការធ្វើបាបពលរដ្ឋអ្នកប្រឆាំងឡើយ។

ប៉ាង សុខឿន - Khmer Sovannaphumi ក្បែរច្រកទ្វារអន្តរជាតិ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត។ យួនបានសង់សំណង់រឹងមានដាំដងទង់ជាតិ និងធ្វើផ្លូវកៀកបង្គោលព្រំដែនតំបន់ដែល​ហាមឃាត់ តែអត់មានអ្នកណាចុះទៅទប់ស្កាត់ឡើយ។

21 August · ផ្ទៃដីប្រទេសកម្ពុជានៅសល់ 181 005 គីឡូម៉ែត្រការ៉េ បន្ទាប់ពីការដោះដូរដីខ្មែរនឹងដីខ្មែរ។ តាមអត្ថបទគោលរបស់លោក ហ៊ុន សែន សរសេរថា កម្ពុជាលយចូលដីវៀតណាម ៩១៦,៧ ហិចតា ហើយវៀតណាមលយចូលដីកម្ពុជា ២១៦០,៦ ហិចតា។ ដូច្នេះ សរុបការលយចូលទៅវិញទៅមក គឺ ៩១៦,៧ ហិចតា + ២១៦០,៦ ហិចតា = ៣០៧៧,៣ ហិចតា = ៣០,៧ គីឡូម៉ែត្រការ៉េ។

កម្ពុជាលយចូលដីវៀតណាមក៏ត្រូវយកដីខ្មែរទៅដូរ ដូចជាការយកភូមិខ្មែរពីរទៅដូរយកភូមិកំណើតលោក ហេង សំរិន មកវិញ ឯវៀតណាមលយចូលដីកម្ពុជា ក៏ត្រូវយកដីខ្មែរទៅដូរ។ ហេតុនេះការដូរដីខ្មែរនឹងដីខ្មែរ កម្ពុជាខាតបង់អស់ ៣០៧៧,៣ ហិចតា = ៣០,៧ គីឡូម៉ែត្រការ៉េ។

ដូច្នេះបន្ទាប់ពីការដោះដូរដីខ្មែរនឹងដីខ្មែរ កម្ពុជានៅសល់ផ្ទៃក្រឡា គឺ 181 035 គីឡូម៉ែត្រការ៉េ - 30 គីឡូម៉ែត្រការ៉េ = 181 005 គីឡូម៉ែត្រការ៉េ។ នេះជាផ្ទៃក្រឡាប្រទេសកម្ពុជាបន្ទាប់ពីការបាត់បង់ដីខ្មែរ តាមរយៈការដោះដូរដីខ្មែរនឹងដីខ្មែរ ចំណែកការបាត់បង់ដីខ្មែរ ដោយមិនបានដោះដូរមានរាប់រយរាប់ពាន់គីឡូម៉ែត្រារ៉េទៀត ដូចជាដីទំហំ ១៦,៦ ហិចតា នៅឃុំជាំ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។
Credit: Mr. Um Sam Am

5 August · Face off: វ៉ា គឹមហុង vs អុំ សំអាន
វ៉ា គឹមហុង: ប្រជាជនកម្ពុជាត្រូវជឿជាក់លើគណៈកម្មការព្រំដែនកម្ពុជា និងមិនត្រូវជឿពួកឧទ្ទាម អគតិ ក្រៅច្បាប់ឡើយ ព្រោះថាយើងបានខឹតខំដោះស្រាយ និងការពារទឹកដីមិនអោយបាត់មួយចំអាមឡើយ។

លោក អំុ សំអាន: ការប្រើប្រាស់ផែនទី និងសន្ធ្វិសញ្ញាខុសពីរដ្ឋធម្មនុញ្ញជាតិមកកំណត់ និងបោះបង្គោលព្រំដែន គឹប្រាកដណាស់នឹងធ្វើអោយយើងបាត់បង់ទឹកដី ហើយប្រសិនបើរបបដឹកនាំសព្វថ្ងៃមានភាពស្មោះត្រង់ថាពិតជាមិនបានធ្វើអោយបាត់បង់ទឹកដីមែន សូមដាក់បង្ហាញផែនទីជាសារធារណៈ នៅតាមបណ្ណាល័យ ឬទីណាមួយអោយពលរដ្ឋខ្មែរ សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយផ្សេងៗបានពិនិត្យ ថតចម្លង និងយកទៅផ្ទៀងផ្ទាត់ដោយចំហរផង។

ប៉ាង សុខឿន - Khmer Sovannaphumi 
3h ·  សុខ ឥសាន-: " ទាហានវៀតណាមគេមកបោះតង់ហ្នឹងគឺដើម្បីការពារជំងឺកូវីដ១៩ទេ តែអស់ជំងឺហ្នឹងគេរើចេញទៅវិញហើយ។ ឈប់ញុះញង់ទៅ!"។

ប៉ាង សុខឿន - Khmer Sovannaphumi 19h ·  គណបក្សសង្គ្រោះជាតិផ្ញើលិខិតចំហជូនលោក ហ៊ុន សែន ស្នើអោយលើកទព័ទៅបណ្តេញទាហានយួន អោយរុះរើតង់និងប៉ុស្តិយោធាថ្មីរឹងមាំ ចេញពីទឹកដីខ្មែរ ហើយស្នើអោយលោក ហ៊ុន សែន ប្តឹងយួនពីការបោះតង់និងសំណង់រឹងថ្មីនេះ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ 28/8/2020

ប៉ាង សុខឿន - Khmer Sovannaphumi 20h ·  យួនបោះតង់ឈ្លានពានលើដីខ្មែរនៅ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។ ហ៊ុន សែន អត់ហ៊ានក្អកសូម្បីម៉ាក្អឹក! សូមមើលក្នុងរូបភាពទៅខាងយួនមានទាំងប្រជាពលរដ្ឋមកជួយ រីឯខាងខ្មែរ បើពលរដ្ឋណាហ៑ានឈឺក្បាលរឿងព្រំដែនដឹងតែចោទថា "អាឧទ្ទាម អាអគតិ អាញុះញង់ ៘និង៘" ហើយលើសពីនេះគឺ" គុក"មិនខានឡើយ។

គណកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំប្រទេសថៃ 2h ·  #ត្រឹមឋានះចៅហ្វាយស្រុកយួនវាមិនខ្លាចហេីយវាមិនស្ដាប់ទេព្រោះយួនវាអាងបងសែន ចៅហ្វាយស្រុកលើកដែក ខេត្តកណ្តាលរាយកាណ៏ពីការចុះទៅហាមឃាត់ទាហានវៀតណាមមិនអោយសាងសង់សំណង់រឹងជំនួសតង់ចាស់ ប៉ុន្តែត្រូវភាគីវៀតណាមបដិសេធ។ មហិច្ឆតាយួនឈ្លានពានកម្ពុជា មិនបញ្ចប់ត្រឹមនេះទេ។

ប៉ាង សុខឿន - Khmer Sovannaphumi 1d · លោកស្រី ជុមទៀវ កុយ ពិសី គាត់បានបានអះអាងថា គាត់បានខឹតខំធ្វើការបម្រើជាតិ និងលះបង់អ្វីៗសព្វ គ្រប់បែបយ៉ាង រួមទាំងជីវិតផង ដើម្បីជាតិដោយមួយថ្ងៃៗមិនបានសម្រាកទេ។ ដូច្នេះ​សូមបងប្អូនមេត្តាអាណិតគាត់ផង។ គាត់ពិតជា​នឿយ​ហត់ និងលះបង់ណាស់។

គេមិនចោទទេ តែទង្វើអស់លោក បើគិតនៅក្នុងច្បាប់មានន័យស្មើនឹង«ក្បត់ជាតិ»។ យល់?Klazic Lvr រវល់​តែ​ចោទ​ពលរដ្ឋ​ខ្មែរ​ថា​ពួក​ជ្រុល​និយម​ គួរ​តែ​ទៅ​មើល​យួន​ឯ​ណោះ​ យួន​កំពុង​និយម​​ជ្រុល​ចូល​ដី​ខ្មែរ​ច្រើន​ណាស់​ អា​ទា​អេីយ​!

ប៉ាង សុខឿន - Khmer Sovannaphumi 1d · យួនកំពុងមានផែនការសាងសង់សំណង់ទាហានរឹងមាំបន្ថែមតាមព្រំដែនជំនួសអោយតង់ក្នុងដីខ្មែរដែលខ្លួនបានចូលបោះនាពេលកន្លងមកក្នុងទឹកដីខេត្តតាកែវ និងកណ្តាល។

ប៉ាង សុខឿន - Khmer Sovannaphumi2d ·  សូមសរសើរពូជខ្មែរសម័យនេះមួយចំនួនទោះមានរូបភាពជាក់ស្តែង និងរបាយការណ៍ប៉ូលិសព្រំដែនបញ្ជាក់មកច្បាស់ពីរឿងយួនបោះតង់ឈ្លានពានក៏ដោយក៏ពួកគេនៅបិទភ្នែក បិទត្រចៀក បិតមាត់ និងបិទខួដែរ ហើយថែមទាំងទៅជេរប្រទិចអ្នកដែលផ្សព្វផ្សាយរឿងនេះថាជាជនបំពុល បំបែកបំបាក់ និងញុះញង់សង្គមទៅទៀត។ ជាពិសេសពួកគេតែងបង្ហាញចរិតការពារបរទេសឈ្លានពានគ្រប់ពេល។

ក្នុងសភាពនេះគឺថាពួកគេជាមនុស្សមានក្បាលតែគ្មានខួ ពួកគេជាខ្មែរតែខួយួន ឬក៏អាចនិយាយបានថាពួកគេជាខ្មែរក្លែងក្លាយ។ ជារួមបើពួកគេជាខ្មែរមានឈាមជ័រពីបុព្វបុរសខ្មែរសម័យអង្គរនោះពួកគេនឹងឈឺចាប់ ហើយរួមគ្នាការពារទឹកដីមិនខានឡើយ។ ពួកនេះពិតជាធ្វើអោយពូជសាសន៍ខ្មែរយើងអាប់ឱន និងខ្មាស់គេខ្លាំងណាស់។

Um Sam An Page អ៊ុំ សំអាន 9 June · អ្វីដែលលោក ហ៊ុន សែន ខ្លាចបំផុតគឺ សម រង្សុី និង កឹម សុខា ជាមនុស្សតែមួយ ។ ការរំលាយបក្សសង្រ្គោះជាតិព្រោះលោក ហ៊ុន សែន មិនអាចបំបែកលោក កឹម សុខា ចេញពីលោក សម សង្សុី បានហើយលោក ហ៊ុន សែន ដឹងជាមុនថានឹងចាញ់បក្សសង្រ្គោះជាតិក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ទើបរកលេសដើម្បីរំលាយបក្សសង្រ្គោះជាតិ។ មានតែបក្សសង្រ្គោះជាតិមួយគត់ ដែលអាចយកឈ្នះបក្សប្រជាជនបាន។

អាជា្ញធរ​កម្ពុជា​រុញ​ដាក់​គ្នារឿង​របាយការណ៍​ទាហាន​វៀតណាម​សង់​សំណង់​រឹងមាំ​នៅ​ព្រំដែន​ខេត្ត​កណ្តាលភ្នំពេញ —  អាជ្ញាធរ​កម្ពុជា ​រួម​មាន​មន្រ្តី​កិច្ច​ការ​ព្រំដែន​និង​អភិបាល​ខេត្តកណ្តាល​ បាន​រុញ​ឲ្យ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ក រណី​របាយ​ការណ៍​ដែល​ថា ទាហាន​វៀតណាម​សង់​សំណង់រឹង​មាំ​នៅ​ចម្ងាយ​ប្រមាណ ​១២០​ម៉ែត្រ​ ពី​ទីតាំង​ដែល​កម្ពុជា​កំពុង​ឈរ​ជើង។​

ភាព​ចម្រូង​ចម្រាស​នេះ​កើត​ឡើង ​ក្រោយស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល លោក ឈឿង សុចិត្ត បាន​សរសេរ​របាយ​ការណ៍មួយ ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ដាក់​ទៅ​អភិបាល​ខេត្ត​កណ្តាល។

លោក​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​២៥​ ខែ​សីហា​ កម្លាំង​នគរបាល​និង​យោធា​ការពារ​ព្រំដែន​កម្ពុជា​ចំនួន​ ១៥​នាក់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំងបោះ​តង់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ​ក្នុង​ខេត្ត​អានយ៉ាង ​ដែល​នៅ​ទល់​នឹង​ភូមិ​ក្អមសំណ​ក្រោម​ឃុំ​ក្អម​សំណ​ ស្រុក​លើក​ដែក​ខេត្ត​កណ្តាល។ ពេល​នោះ ​អាជ្ញាធរ​ខ្មែរ​បាន​ជួប​ភាគី​វៀត​ណាម​កំពុង​សាងសង់​តង់​ថ្មី​ ដែល​ជា​ជម្រក​រឹងមាំ​សាង​សង់​ «អំពី​ឈើ​សសរ​ថ្ម​ កម្ពស់​ ៣ម៉ែត្រ ​បណ្តោយ​ ៥ម៉ែត្រ​ ទទឹង​ ៤​ម៉ែត្រ​ ដំបូល​ប្រក់​ស័ង្កសី​ ដោយ​ឃ្លាត​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់​គ្រង​បច្ចុប្បន្ន​ប្រមាណ ​១២០​ម៉ែត្រ។ ​

លោក​ ឈឿង សុចិត្ត ​បន្ត​ថា ​កម្លាំងកម្ពុជា​បាន​ទាម​ទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្ម​ភាព​សាងសង់​តង់​ថ្មី។ ​ប៉ុន្តែ​ភាគី​វៀតណាម​បញ្ជាក់​ថា​ គេ​ធ្វើ​តាម​បញ្ជា​ថា្នក់​លើ​របស់​គេ​ ហើយ​ថ្នាក់​លើ​របស់​គេ​មាន​«គម្រោង​សាង​សង់​តង់​ថ្មី​ (ជា​ជម្រក​រឹងមាំ) ​ចំនួន ​៤​គោល​ដៅ​នៃ ​១០​គោល​ដៅ​ចាស់​ដែល​មាន​ស្រាប់»។​

នៅ​ថ្ងៃ​បន្ទាប់​ទៀត ​គឺ​ថ្ងៃទី​២៦ ​ខែ​សីហា​អភិបាល​ស្រុក​លើក​ដែក ​និង​កម្លាំង​ពាក់​ព័ន្ធ​បាន​ទៅ​ស្នើឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​ជាបន្ទាន់​ នៅ​ចំណុច​ដដែល​នោះ ​ប៉ុន្តែ​ភាគីវៀតណាម​មិន​ព្រមបញ្ឈប់​ការ​សាង​សង់​នោះ​ឡើយ។​ នេះ​បើ​តាម​លិខិត​របស់​ស្នង​ការ​ខេត្ត​កណ្តាល។​

ស្នងការ​នគរបាលខេត្ត​កណ្តាល​លោក​ ឈឿង សុចិត្ត​ ដែល​ជា​អ្នក​ធ្វើ​របាយ​ការណ៍​នេះ​បាន​បដិសេធ​មិនអត្ថាធិប្បាយ ​ដោយ​រុញ​ទៅអភិបាល​ខេត្ត​កណ្តាល។​

ចំណែក​លោក​ គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ ដោយ​រុញ​ទៅ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​កំពុង​តែ​ពិនិត្យ​ព័ត៌មាន​សព្វ​បែប​យ៉ាង។​ ឥឡូវ​ហ្នឹង​មាន​តែ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​ទេ ​ដែល​អាច​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយ​ជូន»។​

លោក ​វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ប្រាប់​ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​និង​នៅ​ថ្ងៃ​សុក្រ​នេះ​ដូច​គ្នា​ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​នេះ​ទេ​ ហើយ​លោក​រុញ​ឲ្យ​សួរ​ទៅ​អភិបាល​ខេត្ត​កណ្តាល​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំអត់​ទាន់​ទទួល​របាយ​ការណ៍​ហ្នឹង​ទេ​ណា៎​ ដូច្នេះ​ខ្ញុំអត់​មាន​មតិ​អី​ទេ។ ​អូន​ឯង​ទៅ​សួរ​ខេត្ត​កណ្តាល ​ដែល​គេ​ចេញ​របាយ​ការណ៍​ហ្នឹង»។​

នៅ​ពេល​សួរ​ថា​ តើ​គណៈ​កម្មាធិការ​នឹង​សួរ​នាំ​រដ្ឋបាល​ខេត្ត​កណ្តាលអំពី​របាយ​ការណ៍​នេះ​ បើ​ទោះ​ជាមិន​ទាន់​ទទួល​របាយ​ការណ៍​លោក​ វ៉ា គឹមហុង​ មាន​ប្រសាសន៍​ថា៖​ «ឥឡូវ​ប្អូន​ឯង​ទៅ​សួរ​ប៉ូលិស​ទៅ​ក្រែង​ប្អូន​ឯង​ចង់​ដឹង! ​ខ្ញុំ​មិន​មែន​អ្នក​កាសែត​ឯណា»។​

បើ​តាម​លោក ​វ៉ា គឹមហុង ​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រទេស​ជា​ធម្មតា​ ត្រូវមាន​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ការ​ស្ថាបនា​សំណង់​អ្វី​មួយនៅ​តាម​ព្រំដែន។ ​ប៉ុន្តែលោក​ថា ​មិន​មាន​ការ​ចែង​ជា​ច្បាប់​ទម្លាប់​អ្វី​ទេ។​

ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​មួយ​ស្តីពី​ «តើ​កម្ពុជា​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច​សម្រាប់​ថ្ងៃ​នេះនិង​ថ្ងៃ​ស្អែក»​ លោក​ សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ដែល​ចុះ​ស្រាវ​ជ្រាវ​ខ្សែ​បន្ទាត់​ព្រំដែន​ មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​វៀត​ណាម​ ប្រសិន​បើ​មាន​ការ​សាង​សង់​នៅ​ជិត​កន្លែង​កម្ពុជា​ឈរ​ជើង​ ដែល​លោក​ថា ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​ព្រម​ព្រៀង​ជា​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«​អ៊ីចឹង​កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាមថា តើ​វៀតណាមបាន​គោរព​ (ការ​ព្រម​ព្រៀង​) ​ទោះ​បី​បាន​ធ្វើ​នឹង​ដី​របស់​អ្នក​ឯង​ក៏​ដោយ​ ប៉ុន្តែ​យើង​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​គ្នា។ [យើង]​ ត្រូវ​តែ​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​វៀតណាម។ ​ទីពីរ ​បើ​មិន​ស្តាប់​កម្ពុជា​អង្វរ​ម្តង​ទៀត។​ ទីបី កម្ពុជា​អាច​ធ្វើ​ ១២០​ម៉ែត្រ​ ទល់​នឹង​ប៉ុស្តិ៍​ហ្នឹង​វិញ។​ ប៉ុស្តិ៍​ប៉ុណ្ណឹង​ថ្លៃ​ប៉ុន្មាន?»​

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ​កុយ គួង ​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រសួង​រង់ចាំ​របាយ​ការណ៍​ផ្លូវ​ការ​ពី​រដ្ឋបាល​ខេត្ត​កណ្តាល ​និង​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​សិន។​

លោក ​អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល ​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ពុំ​មាន​ការ​ទទួល​ខុសត្រូវ។​

លោក ​អ៊ុំ សំអាន​ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​មាន​ប្រសាសន៍​ថា៖​ «នេះ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញា​ធរ​ដែន​ដី​និង​គណៈ​កម្មាធិការ​ព្រំដែន ​ដែល​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​អត់​ទទួល​ខុសត្រូវ​រឿង​ហ្នឹង។​ តាម​ពិត ​គាត់​(គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន)​ត្រូវ​ចុះ​ទៅ​មើល ​ចុះ​ទៅ​ដល់​កន្លែង​យួន​បោះ​តង់​ហ្នឹង​ តើ​វា​ចូល​ដី​ខ្មែរ​ឬ​ក៏​អត់​ ព្រោះ​អាជ្ញាធរ​ដែន​ដី​គាត់​អត់​ដឹង​ច្បាស់​ថា ​ព្រំដែន​យើង​នៅ​កន្លែង​ណា​ទេ»។​

អតីត​តំណាង​រាស្ត្រ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ កាលពី​ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ ​អះអាង​ថា ជា​យុទ្ធ​សាស្ត្រ​កន្លង​មក ​គឺ​នៅ​ពេល​វៀតណាម​ចង់​វាត​ទី​ដី​កម្ពុជា​នៅ​តំបន់​ណាមួយ​ វៀតណាម​ចង់​ចូល​ទៅ​កាន់​កាប់​តំបន់​នោះ​ឲ្យ​បាន​សិន​ រួច​ចរចា​តាម​ក្រោយ។​ លោក​ថា ​កម្ពុជា​តែង​តែ​ចាញ់​ប្រៀប​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម។​

លោក​បន្ថែម​ថា៖​ «នៅ​ពេល​ដែល​គេ​ចរចា​កំណត់​ព្រំដែន​យួន​តែង​តែទាមទារ​ថា ​អាហ្នឹង​ដី​របស់​គេ។​ឲ្យ​តែ​គេ​បោះ​តង់​កន្លែង​ណា​ ដី​ដែល​ទាហាន​គេ​ឈរ​ជើង​កន្លែង​ណា គេ​ទាមទារ​កំណត់​ព្រំដែនកន្លែង​ហ្នឹង។ ​ដូច្នេះ​អាហ្នឹង​ជា​យុទ្ធសាស្រ្ត​របស់​យួន​ ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​យើង​ទេ»។​

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា តាម​រយៈ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

កាល​ពី​ខែ​ឧសភា​ ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជំទាស់​និង​បានទាមទារ​ឲ្យ​ភាគី​វៀតណាម​រុះរើ​ការ​បោះ​តង់​ចំនួន ​៣១​កន្លែង​ នៅ​តាម​តំបន់​ព្រំដែន​ហើយ​រក្សា​តំបន់​ ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដដែល។​ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​ធ្លាប់​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះ​តង់​ ៣១​កន្លែង​នោះ​ដែរ។​ ប៉ុន្តែ​ រហូត​មក​ទល់​ពេលនេះ​គេ​មិន​ទាន់​ដឹង​ថា​ ភាគី​វៀតណាម​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។​

គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា ​និង​វៀតណាម​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​និង​ខណ្ឌ​សីមា​បាន ​៨៤​ភាគ​រយ ហើយ​គណៈ​កម្មាធិការ​នេះ​អះអាង​ថា​ មិន​ធ្វើ​ឲ្យ​ជាតិ​និង​ប្រជា​ជន​ខាត​បង់ទឹក​ដី​ឡើយ៕

អាជ្ញាធរ​ខេត្តកណ្តាល​ថា យោធា​វៀតណាម​សង់​ជម្រក​រឹងមាំ​ថ្មី​នៅ​ព្រំដែនការផ្តើមសាងសង់ជម្រក​រឹងមាំ​របស់វៀតណាម​នេះ ធ្វើឡើង​ក្រោយពី​មាន​របាយការណ៍​ថា យោធា​វៀតណាម បានបង្កើន​ការបោះតង់​នៅតាម​តំបន់​ព្រំដែន រហូត​ដល់ ២៥៦ កន្លែង ទោះជាមាន​ការជំទាស់ និងទាមទារ​ពីរដ្ឋាភិបាល​កម្ពុជា​ឲ្យភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ ហើយ​រក្សា​តំបន់​ដែល​មិនទាន់​មានការឯកភាព​គ្នាឲ្យ​នៅ​ស្ថានភាព​ដូចមុន។
ភ្នំពេញ —  អាជ្ញាធរ​ខេត្ត​កណ្តាល​ដែល​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ​បាន​រាយ​ការណ៍​ថាភាគី​កងទ័ព​ការពារ​ព្រំដែន​របស់​វៀតណាម ​បាន​សាងសង់​ជម្រក​រឹងមាំ​មួយ​ ជំនួស​ឲ្យ​ការ​បោះ​តង់​នៅ​ចំណុច​ដែល​ចែក​ព្រំប្រទល់​រវាង​ស្រុក​ទិនចូវ​របស់​វៀតណាម​និង​ស្រុក​លើក​ដែក​របស់​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​ដែល​វីអូអេ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ផ្តើម​សាងសង់​ជម្រក​រឹងមាំ​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​មាន​របាយ​ការណ៍​កន្លង​មក​ថាយោធា​វៀតណាម​បាន​បង្កើន​ការ​បោះ​តង់​នៅ​តាម​តំបន់​ព្រំដែន ​រហូត​ដល់​ ២៥៦​កន្លែង​ ទោះ​បី​ជា​មាន​ការ​ជំទាស់​ និង​ទាមទារ​ពី​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ ហើយ​រក្សា​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដូច​មុន។​

លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​លោក​ឧត្តម​សេនីយ៍​ទោ ​ឈឿន សុចិត្ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០២០​ បាន​ពណ៌នា​ថា​ កាលពី​ថ្ងៃ​២៥​ ខែ​សីហា​ កម្លាំង​នគរបាល​ និង​យោធា​ការពារ​ព្រំដែន​កម្ពុជា​ចំនួន​១៥​នាក់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណ​ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​តង់ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម​ ប៉ុស្តិ៍​៩២៥​វិញសឿង​របស់​ភូមិ​ភូវី ឃុំភូឡុក​ ស្រុក​ទិនចូវ​ ខេត្ត​អានយ៉ាង​ដែល​នៅ​ទល់​នឹង​ភូមិ​ក្អមសំណ​ក្រោម​ ឃុំ​ក្អម​សំណ​ ស្រុក​លើក​ដែក​ខេត្ត​កណ្តាល។​ពេល​នោះ​អាជ្ញាធរ​ខ្មែរ​បាន​ជួប​ភាគី​វៀតណាម​កំពុង​សាងសង់​តង់​ថ្មី ​ដែល​ពួកគេ​ថា​ជា​ជម្រក​រឹងមាំ ​សាង​សង់​«អំពី​ឈើ​ សសរ​ថ្ម​ កម្ពស់​៣ម៉ែត្រ​ ទំហំ​បណ្តោយ​៥ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ ដំបូល​ប្រក់​ស័ង្កសី​ ដោយ​ឃ្លាត​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់​គ្រង​បច្ចុប្បន្ន ​ប្រមាណ​១២០​ម៉ែត្រ។

លិខិត​របស់​ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​ដែល​រាយ​ការណ៍​ទៅ​អភិបាល​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ទៀត​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​បាន​ទៅជួប​ជាមួយ​ប្រធាន​ប៉ុស្តិ៍​៩២៥​វិញសឿង ​ដើម្បី​ទាមទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្ម​ភាព​សាងសង់​តង់​ថ្មី។​ ប៉ុន្តែ​ភាគី​វៀតណាម​បញ្ជាក់​ថា​ គេ​ធ្វើ​តាម​បញ្ជា​ថា្នក់​លើ​របស់​គេ​ ហើយ​ថ្នាក់​លើ​របស់​គេ​មាន​«គម្រោង​សាង​សង់​តង់​ថ្មី​ (ជា​ជម្រក​រឹងមាំ)​ ចំនួន​៤​គោល​ដៅ​នៃ​១០​គោល​ដៅ​ចាស់​ដែល​មាន​ស្រាប់»។

នៅ​ថ្ងៃ​បន្ទាប់​ទៀត ​គឺ​ថ្ងៃទី​២៦ ខែ​សីហា​ អភិបាល​ស្រុក​លើក​ដែក​ និង​កម្លាំង​ពាក់​ព័ន្ធ​បាន​ទៅ​ស្នើឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​ជាបន្ទាន់​នៅ​ចំណុច​ដដែល​នោះ​ ប៉ុន្តែ​ភាគីវៀតណាម​មិន​ព្រម​ឯកភាព​បញ្ឈប់​ការ​សាង​សង់​នោះ​ឡើយ។​នេះ​បើ​តាម​លិខិត​របស់​ស្នង​ការ​ខេត្ត​កណ្តាល។​

លោក​ គ្រុយ ម៉ាឡែន​ នាយក​រដ្ឋបាល​សាលា​ខេត្ត​កណ្តាល​និយាយ​ថា​សាលា​ខេត្ត​មិន​ទាន់​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​លិខិត​របស់​លោក​ស្នង​ការ​ខេត្ត​កណា្តល​នោះ​ទេ។ ​វីអូអេ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ពី​លោក​ គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល ​តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

លោក​នាយ​ឧត្តម​សេនីយ៍​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ លោក​បាន​ឃើញ​លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​បញ្ជូន​មក។​លោក​បន្ត​ថាការ​សាងសង់​ជម្រក​ថ្មី​ពី​សំណាក់​យោធា​ការពារ​ព្រំដែន​របស់​វៀតណាម​នៅ​តំបន់​ដែល​រាយ​ការណ៍​ដោយ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​នោះ​ គឺ​មិន​បាន​រំលោភ​ដែនដី​កម្ពុជា​ទេ ​ពោល​គឺវៀតណាម​បាន​សង់​នៅ​លើ​ទឹកដី​របស់​គេ​ ហើយ​កម្ពុជា​គ្រាន់​តែ​ទាម​ទារ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ប៉ុណ្ណោះ។​

«អ្នក​ណា​ដែល​បញ្ជាក់​ធ្វើ​លើ​ដី​យើង​ មែនទេ។​ គេធ្វើ​លើ​ដី​គេ​ទេ ​យល់​ទេ? ​ ប៉ុន្តែ​គ្រាន់​ថា​កន្លង​មក​ ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ជជែក​គ្នា​ ហើយ​អាជ្ញាធរ​ខេត្ត​សង​ខាង​ គឺធ្លាប់​បាន​មាន​កិច្ច​ប្រជុំ​ កាលណា​មាន​សកម្ម​ភាព​អី​តាម​បណ្តោយ​ព្រំដែនទោះ​ខាង​យើង​ ទោះ​ខាង​គេ​ យើង​ត្រូវ​ជូន​ដំណឹង​គ្នា​តែ​ប៉ុណ្ណឹង​ទេ។​ហើយ​អ្វីដែល​គេ​ធ្វើ​នេះ​ គឺ​ធ្វើ​លើ​ដី​គេ ​ក៏ប៉ុន្តែ​គាត់​អត់​បាន​ជូន​ដំណឹង​មក​យើង​ អ៊ីចឹង​ទាំង​ថៃ​ ទាំង​ឡាវ​ ទាំង​វៀតណាម​ ជាមួយ​ខ្មែរ​នេះ​ សុទ្ធ​តែ​មាន​ កំណត់​ហេតុ​ប្រជុំ​ ជជែក​រឿង​ហ្នឹង​ទាំង​អស់​គ្នា»។​

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ ប្រាប់​VOA​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​មិន​អាច​សម្រេច​ចិត្ត​ថា​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​ចម្រូង​ចម្រាស​នោះ​ ឬ​យ៉ាងណា​ទេ​ដោយ​សារ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​របស់​លោក​ស្នង​ការ​ខេត្ត​កណ្តាល។​

«មិន​ទាន់​បាន​ឃើញ​លិខិត​ផង​ ខ្ញុំ​ចុះ​ទៅ​ធ្វើ​ម៉េច?»​

កាល​ពី​ខែ​ឧសភា​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជំទាស់​ និង​ទាមទារ​ឲ្យ​ភាគី​វៀតណាម​រុះរើ​ការ​បោះ​តង់​ចំនួន​៣១​កន្លែង​នៅ​តាម​តំបន់​ព្រំដែន ​ហើយ​រក្សា​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដដែល។​ ក្រសួង​ការបរទេស​ក៏​ធ្លាប់​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះ​តង់​៣១​កន្លែង​នោះ។ ​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ គេ​មិន​ទាន់​ដឹង​ថា​ ភាគី​វៀតណាម​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ កុយ គួង ​ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ​ថា​ វៀត​ណាម​បាន​បោះតង់​និង​ដាក់​កម្លាំង​យោធា​ចំនួន​៣១​កន្លែង​នៅ​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ​ក្នុង​ខេត្ត​កណ្តាល។​

លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កោត​សរសើរ​អាជ្ញាធរ​កម្ពុជា​ចំពោះ​ការ​ចេញ​មុខ​តវ៉ា​ការ​សាង​សង់​ជម្រក​ថ្មី​ ហើយ​រឹងមាំ​របស់​ភាគី​វៀតណាម។ ប៉ុន្តែ​លោក​ថា​ភាគី​កម្ពុជា​ត្រូវ​ខ្នះខ្នែង​ប្រើ​ប្រាស់​យន្ត​ការ​អន្តរជាតិ​សំខាន់ៗ​ ដូច​ជា​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ និង​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ ដើម្បី​ឲ្យ​វៀតណាម​«បន្ទន់​ភាព​គឃ្លើន​របស់​ខ្លួន»។​

«រដ្ឋាភិបាល​ត្រូវ​ធ្វើ​វិធាន​ការ​ហ្នឹង​ បាន​អាច​ការពារ​បូរណ​ភាព​ទឹកដី​បាន។​ ​ហើយកន្លង​មក​នេះ​ត្រឹម​តែ​ធ្វើការ​កំណត់​ ត្រឹម​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​វៀតណាម​អត់​បាន​ឆ្លើយ​តប​ អត់​បាន​ដក​តង់​ទៅ​វិញ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​អីថ្មី​ទេ។​ អាហ្នឹង​យើង​ឃើញ​ថា ​ជំហរ​របស់​កម្ពុជា​នៅ​ខ្សោយ​ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ មេដឹក​នាំ​កម្ពុជា​ហ្នឹង​ធ្លាប់​បាន​លើក​បន្តុប​ដោយ​វៀតណាមកាលពី​ទសវត្សរ៍​ទី​៨០​ ​នៅ​ជំពាក់​គុណ​វៀតណាម​ អាហ្នឹង​គិត​ថា​ វៀតណាម​ជា​ចៅហ្វាយ​ ជា​បង​ធំ»។​

អតីត​តំណាង​រាស្ត្រ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៦​ ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​ បន្ថែម​ថា​ កម្ពុជា​គួរមាន​វិធាន​ការ​យោធា​ ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់បាន​ធ្វើ​កន្លង​មក​ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​បំពាន​របស់​ថៃ​នៅ​តំបន់​ព្រះវិហារ​ និង​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង។​

លោក​នាយ​ឧត្តម​សេនីយ៍​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​ កម្ពុជា​មិនអាច​មាន​វិធានការ​យោធា​ជាមួយ​វៀតណាម​ ដោយ​សារ​តាម​អ្វី​ដែល​លោក​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​នោះ​ គឺ​ការ​ធ្វើ​រោង​នោះ​ ស្ថិត​នៅ​លើ​ទឹក​ដី​វៀតណាម។​

«តាម​គាត់​ប្រឆាំង​គាត់​លើក​អីចេះ​ គាត់​ចង់​ឲ្យ​បាន​ស្រុក​ខ្មែរ​ធ្វើ​សង្គ្រាម។​ ប៉ុន្តែ​សួរ​ឲ្យ​ប្រឆាំង​ហ្នឹង​ គាត់​លើក​កងទ័ព​ទៅ​ពីណា?ទៅដេញ​វៀតណាម​ចេញ​ ពី​លើ​ដី​គេ?​ គឺយើង​ធ្វើ​ចឹង​ម៉េច​បាន?​ អានេះ​ គ្រាន់​ជា​គំនិត​ចោទ​ប្រកាន់​ ដើម្បី​កេង​ចំណេញ​នយោបាយ​ ឬក៏​ចង់​បង្អាប់​រដ្ឋាភិបាល​អីចេះ​ អីចុះ​ ដោយ​សារ​ ប្រើ​ពាក្យ​លើក​បន្តុប​ លើក​អីអ៊ីចឹង​ជា​ដើម​បាទ។​តាម​ពិត​គេ​ធ្វើ​ការ​គេ​ប្រយ័ត្ន​ប្រយែង​ ហើយ​បើ​និយាយ​ពី​បំពាន​បូរណភាព​ទឹក​ដី ​អត់​មាន​ទេ»។​

លោក​ មាស នី​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ដាក់​ជា​ចម្ងល់​ថា​ បើ​សិន​ជា​ការសង់​ជម្រក​របស់​ទាហាន​ការពារ​ព្រំដែន​នៅ​ចំណុច​ព្រំដែន​រវាង​ខេត្ត​អានយ៉ាង​របស់​វៀតណាម​ និង​ខេត្ត​កណ្តាល​របស់​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ទឹក​ដី​វៀតណាម​ ហេតុ​ដូច​ម្តេច​បាន​ជា​ អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កណ្តាល​ត្រូវ​រាយ​ការណ៍​អំពី​សកម្ម​ភាព​នោះ។​

«អាហ្នឹង​ចឹង​ បាន​ន័យ​ថា​ ប្រហែល​ជា​ការ​បោះតង់​ហ្នឹង​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ការ​សង្ស័យ​ថា​ ជា​តំបន់​ស។​ ហើយ​បើសិនជា​គេ​មក​បោះ​នៅ​លើ​តំបន់​ស​ ហើយ​រុញ​ទៅ​រក​ការ​ពង្រឹង​និង​គេ​ហៅថា​ជា​ជំរុំ​មួយ​ដែល​សាងសង់​ រឹង​មាំ​អាហ្នឹង​ខ្ញុំ​គិត​ថា​ គេ​អាច​នៅ​កន្លែង​នេះ​យូរ​ត​ទៅ​ទៀត​ ហើយ​អាច​មាន​បំណង​អីផ្សេង​ក្រៅ​ពី​រឿង​គ្រាន់​តែ​កូវីដ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ភាគី​កម្ពុជា​ រួម​មាន​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ត្រូវ​ធ្វើ​ការ​រួម​គ្នា ​ដោយ​ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដោយ​ផ្ទាល់​ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​ពី​សាធារជន។​

នៅ​ក្នុង​បញ្ហា​ព្រំដែន​នេះ​ លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហជីព​មួយ​រូប​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ​ក្រោយ​ពី​លោក​បាន​និយាយ​រិះគន់​ថា​ ការបោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ មាន​ភាព​មិន​ប្រក្រតី។ ​ចំណែក​មេដឹកនាំ​គណ​បក្ស​ខ្មែរ​ឈ្នះ​ គឺលោក ​សួង សុភ័ណ្ឌ ​ក៏ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​លោក​បាន​រិះគន់​ការងារ​របស់​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា។

លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្សជំទាស់​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​ អះអាង​ថា​ជា​យុទ្ធ​សាស្ត្រ​កន្លង​មក​ គឺ​នៅ​ពេល​វៀតណាម​ ចង់​វាត​ទី​ដី​កម្ពុជា​នៅ​តំបន់​ណាវៀតណាម​ចង់​ចូល​ទៅ​កាន់​កាប់​តំបន់​នោះ​ឲ្យ​បាន​សិន​ រួច​ចរចា​តាម​ក្រោយ​។ លោក​ថា ​កម្ពុជា​តែងតែ​ចាញ់​ប្រៀបការ​ចរចា​ជាមួយ​ភាគីវៀតណាម។​

គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា ​និង​វៀតណាម​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​ និង​ខណ្ឌ​សីមា​បាន​៨៤​ភាគ​រយ​ ហើយ​គណៈ​កម្មាធិការ​នេះ​អះអាង​ថា​មិន​ធ្វើ​ឲ្យ​ជាតិ ​និង​ប្រជា​ជន​ខាត​បង់ទឹក​ដី​ឡើយ៕
រដ្ឋាភិបាល ប្រគល់​ផែនទី​ថ្មី ខ្នាត ១/២៥ ០០០ ឲ្យ​អាជ្ញាធរ​យក​ទៅ​ប្រើប្រាស់​ជា​ឯកសារ​ព្រំដែន​ផ្លូវ​ការ​ជាមួយ​ប្រទេស​វៀតណាម រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់​ផែនទី​ថ្មី​ខ្នាត​ មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) ឲ្យ​អាជ្ញាធរ ជា​​​​តំណាង​ស្ថាប័ន​ជាតិ និង​​អភិបាល​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ សរុប ៣៥ស្ថាប័ន​ យក​ទៅ​ប្រើប្រាស់ ​ជា​ផ្លូវ​ការ។ គណបក្ស​ប្រឆាំង ថ្កោល​ទោស​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ខុស​ពី​ផែនទី​ដើម​របស់​បារាំង និង​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​ តាម​ព្រំដែន​ ជាង​បី​ពាន់ ៣.០០០​ហិកតារ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែន​ទី​​ខ្នាត ១/២៥.០០០​នេះ គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ឯកសារ​ជាតិ ដែល​មាន​សារសំខាន់​ធំធេង។ លោក​បាន​ព្រមាន​​ មិន​អត់ឱន​ឲ្យ​នរណា​ម្នាក់ ដែល​ហ៊ាន​ចោទ​ប្រកាន់​ថា ការ​ផលិត និង​បោះពុម្ព​ផែន​ទី​ខ្នាត ១/២៥.០០០ នេះ ធ្វើ​ឱ្យ​​បាត់​ទឹក បាត់​ដី​ខ្មែរ​ឡើយ​ ព្រោះ​លោក​អះអាង​ថា ទម្រាំ​ផលិត​បាន​ផែនទី​នេះ ទុក​ជា​ឯកសារ​សម្រាប់​ប្រើប្រាស់​នោះ រដ្ឋាភិបាល​មាន​ការ​លំបាក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា លោក ទៀ បាញ់ ប្រាប់​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ជាក់លាក់ ក្នុង​ការ​យក​ផែនទី​ខ្នាត ១/២៥.០០០ នេះ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ៖ «សម្រាប់​ឲ្យ​គ្នា​យើង​ទាំង​អស់​គ្នា​នេះ ប្រើប្រាស់ គឺ​នេះ​ហើយ ជា​ផែនទី​ពិត​ប្រាកដ​ ដែល​យើង​បាន​ធ្វើ​។ ពី​មុន​មក​ មិន​ដែល​មាន​ទេ បាន​ឃើញ​ច្បាស់​លាស់ នៅ​ក្នុង​ភូមិសាស្ត្រ​ ឬ​ក៏​លើ​ទឹក​ដី​ជាក់​ស្ដែង​នីមួយៗ ព្រម​ជាមួយ​នេះ យើង​បាន​​ភាព​ជាក់លាក់​ហើយ យើង​បាន​បោះ​បង្គោល ជា​ការ​សម្គាល់​ជា​ជាក់លាក់​នេះ មិន​ដែល​ធ្វើ​បាន​ទេ ពី​មុន​មក។ លើក​នេះ​ យើង​ធ្វើ​បាន​ ហើយ​មាន​ចែង​ពិត​ប្រាកដ។ នៅ​ថ្ងៃ​នេះ ដែល​បាន​ប្រគល់ (ផែនទី​ខ្នាត ១/២៥.០០០) ឲ្យ​តាម​ស្ថាប័ន​ទៅ ​ជា​មោទនភាព​ខ្លាំង​ណាស់។ យើង​មាន​មូលដ្ឋាន​រឹង​មាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​យើង»។

លោក ទៀ បាញ់ បាន​ចោទ​ប្រកាន់​អ្នក​រិះគន់​ផែនទី​​ថ្មី​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​​​ជ្រុល​និយម ហើយ​ចោទ​ប្រកាន់​ទាំង​ងងឹតងងល់ ព្រោះ​ លោក​អះអាង​ថា កម្ពុជា មាន​បញ្ហា​ព្រំដែន​​មិនមែន​តែ​ជាមួយ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ទាំង​ជាមួយ​ប្រទេស​ថៃ និង​ឡាវ តែ​​បែរ​ជា​​និយាយ​ តែ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ អះអាង​ទៀត​ថា ​​ទម្រាំ​មាន​ការ​ឯកភាព​គ្នា លើ​ផែនទី​ខ្នាត​១/២៥.០០០ នេះ គឺ​រដ្ឋាភិបាល បាន​ឆ្លង​កាត់​​នីតិវិធី​ផ្លូវ​ច្បាប់​ទាំងអស់ ​ដោយ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​សភា។ ថ្វី​បើ​លោក ទៀ បាញ់​ អះអាង​បែប​នេះ​ក្តី ក៏​កន្លង​មក​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​របប​ក្រុង​ភ្នំពេញ មិន​ធ្លាប់​ផ្សព្វផ្សាយ ព័ត៌មាន​​នៃ​ការ​អនុម័ត​​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ ពី​មុន​មក​ទេ។ តែ​យ៉ាង​ណា ​សភា​ឯក​បក្ស​បាន​អនុម័ត យល់​ព្រម លើ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ២០១៩ ដែល​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​ទង្វើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​ អះអាង​ថា ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បំពាន​រដ្ឋធម្មនុញ្ញ។

ផែនទី​ថ្មី​​ ខ្នាត ១/២៥.០០០ ទើប​ត្រូវ​បាន​ប្រកាស​​ នៅ​ដើម​ខែ​សីហា​នេះ ​នៅ​ពេល គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល បាន​ទៅ​ទទួល​យក​ផែនទី​ខ្នាត​ថ្មី​ ជា​សម្ងាត់ ពី​រដ្ឋាភិបាល​វៀតណាម​ នៅ​ច្រក​ព្រំដែន​ម៉ុកបាយ (Moc Bai) ខេត្ត​តៃនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង។

រដ្ឋាភិបាល អះអាង​ថា ផែនទី​ខ្នាត មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) នេះ ត្រូវ​បាន​ចម្លង​ចេញ​ពី​ផែនទី​បោន (Bonce) ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (១/១០០.០០០) បន្សល់​ទុក​ពី​អាណានិគម​បារាំង។ ផែនទី​ថ្មី​នេះ បង្ហាញ​ពី​ខ្សែ​​​បន្ទាត់​ និង​ ព្រំដែន​គោក​ រវាង​ កម្ពុជា​ និង​វៀតណាម ប្រហែល ​​៣១៥​បង្គោល ​ស្មើ​និង ៨៤​ភាគរយ នៃ​ប្រវែង​ព្រំដែន​គោក​​សរុប​ ជាង​មួយ​ពាន់ (១ ២៤៥) គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​​សរុប​ចំនួន ៣៧១​បង្គោល។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី២៧ សីហា​ ដោយសារ​ លោក វ៉ា គឹមហុង និង​អ្នកស្រី កុយ ពិសី មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា​ បាន​ផ្ទៀងផ្ទាត់​ម្ដង​មួយ​សន្លឹក ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​បោះពុម្ព ​ដោយ​ប្រទេស​ដាណឺម៉ាក។ លោក ហ៊ុន សែន អះអាង​ថា ផែនទី​ថ្មី ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​ដី ពី​ប្រទេស​​វៀតណាម ទំហំ​ជាង ២.០០០​ហិកតារ ហើយ​លោក​ថា ការ​ប្រគល់​ផែនទី​​ខ្នាត​១/២៥.០០០​ឲ្យ​ទៅ​​តំណាង​ស្ថាប័ន​ជាតិ ដើម្បី​ប្រើប្រាស់​ជា​ឯកសារ​ផែនទី​ផ្លូវ​ការ សម្រាប់​កម្ពុជា៖ «ផែនទី​ដែល​យើង​ប្រើ មូលដ្ឋាន​ដើម​របស់​យើង ផែនទី​ខ្នាត ១/១០០.០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ​ចិន​ គួប​ផ្សំ​ជាមួយ​នឹង​ផែនទី​UTM របស់​អាមេរិក ខ្នាត ១/៥០.០០០។ ប៉ុន្តែ​ ដើម្បី​ធានា​ជាមួយ​នឹង​ការ​បោះ​បង្គោល​ជាក់លាក់ យើង​ត្រូវ​មាន​ផែនទី​មួយ​ ខ្នាត ១/២៥.០០០ ហើយ​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក​ឯ​ណោះ មិន​មែន​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ទេ។យើង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​គ្នា​ក្នុង​ពេល​​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា ផ្ទៀងផ្ទាត់​ជាមួយ​គ្នា អំពី​គ្រប់​សន្លឹក​ផែនទី​ទាំង​អស់។ អ៊ីចឹង​ខាង​វៀតណាម​ត្រូវ​ទទួល​ប៉ុន្មាន​ច្បាប់ ខាង​យើង​ត្រូវ​ទទួល​ប៉ុន្មាន? ស្មើ​ភាព​គ្នា»។

ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន នៃ​គណបក្ស​ប្រឆាំង មាន​មូលដ្ឋាន នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស ​​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ផែនទី​ថ្មី ធ្វើ​ឲ្យ​បាត់បង់​ដី​ តាម​ខ្សែ​បន្ទាត់​​ព្រំដែន​ សរុប​ជាង ៣.០០០​ហិកតារ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​​ និង​អន្តោប្រវេសន៍​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រក​ឃើញ​ថា ផែនទី​ថ្មី ខ្នាត ១/២៥.០០០​ គូស​វាស​ ជា​ឯកតោ​ភាគី ដោយ​វៀតណាម ​គ្រាន់​តែ​យក​ទៅ​បោះពុម្ព​ នៅ​ប្រទេស​ដាណឺម៉ាក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផែនទី​ថ្មី​នេះ បាន​ដោះដូរ​ខ្សែ​បន្ទាត់​ព្រំដែន​សម័យ​អាណានិគម​បារាំង ដោយ​​របប​ក្រុង​ភ្នំពេញ បាន​យក​ដី​​ខ្មែរ តាម​ព្រំដែន​ ច្រើន​ទីតាំង ទៅ​ដូរ​យក​ដី​ខ្មែរ ដែល​វៀតណាម​រំលោភ​បំពាន​មក​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ដី តាម​ព្រំដែន​សរុប​ជាង ៣ ០០០​ហិកតារ។

លោក លើក​ឧទាហរណ៍​ថា ដូច​ជា ករណី​​​​ប្ដូរ​​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង ទៅ​យក​ដី​ខ្មែរ​ ក្នុង​នៅ​ភូមិ​កំណើត​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជាដើម។ លោក អ៊ុំ សំអាន ប្ដេជ្ញា​ថា គណបក្ស​ប្រឆាំង នឹង​បន្ត​ការ​តស៊ូ​មតិ​ គ្រប់​រូបភាព​ ទាំង​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​ សើរើ​ការ​បោះ​បង្គោល​ព្រំដែន​វិញ៖ «គាត់​ប្រគល់​អា​ផែនទី​ខុស​ច្បាប់ ទៅ​ឲ្យ​អនុវត្ត ធម្មតា​ទេ វា​បាត់​ដី​ខ្មែរ​យើង។ យក​ទៅ​អនុវត្ត​ អត់​មាន​ការពារ​ដី​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​ទេ។ អនុវត្ត​ ដើម្បី​ប្រគល់​ដី​ខ្មែរ​យើង ទៅ​ឲ្យ​យួន​ហ្នឹង​ឯង ព្រោះ​ព្រំដែន​ហ្នឹង កំណត់​ជា​ថ្មី ទៅ​តាម​​ផែនទី​ថ្មី​ហ្នឹង។ មិន​កំណត់​ទៅ​តាម​ផែនទី ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ គឺ​ផែនទី​បោន (bonce) ខ្នាត ១/១០០.០០០ ដែល​មាន​ចំនួន​២៦ផ្ទាំង​ទេ។ ផែនទី​ខ្នាត ១/២៥.០០០ នេះ មិន​មែន​ជា​ផែនទី​ ដែល​បម្លែង​ពី​ផែនទី​បោន ខ្នាត​១/​១០០.០០០​របស់​បារាំង​ទេ ហើយ​ក៏​មិន​មែន​ផែនទី បម្លែង​ពី​ផែនទី​ខ្នាត ១/៥០.០០០ របស់​ទាហាន​អាម៉េរិកាំង​ដែរ គឺ​ផែនទី​ គេ​គូស​ថ្មី តែ​ម្ដង ទៅ​តាម​ការ​បោះ​បង្គោល​បាន ៨៤ភាគ​រយ។ អា​ការ​បោះ​បង្គោល ៨៤ភាគ​រយ ហ្នឹង បោះ​ទៅ តាម​សន្ធិសញ្ញា ១៩៨៥ សម័យ​យួន​គ្រប់គ្រង»។

រដ្ឋាភិបាល​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ នៅ​សេស​សល់ ការ​បង្គោល​ព្រំដែន ១៤​ភាគរយ​ទៀត ស្មើ​នឹង ៥៦​បង្គោល​ ឋិត​នៅ ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។

រដ្ឋធម្មនុញ្ញ​មាត្រា​២ និង​មាត្រា៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ​១៩៦៣-១៩៦៩។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល។

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា រដ្ឋាភិបាល​ នឹង​មិន​សើរើ ​ការ​បោះ​​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម ឡើងវិញ​ទេ៕

Um Sam An Page អ៊ុំ សំអាន 1d ·  ឥឡូវនេះទាហានយួនគ្រាន់តែប្រែក្លាយពីតង់ទៅជាប៉ុសិយាមធ្វើឈើទេ ជំហានបន្ទាប់នឹងប្រែក្លាយពីប៉ុស្តិយាមធ្វើពីឈើ ទៅជាបន្ទាយទាហានដោយចាក់បេតុងតែម្តង។ ចាំមើលលោក សុខ ឥសាន និងលោកស្រី កុយ ពិសី ដែលនិយាយថា ចប់កូវីដ១៩ យួនដកតង់ទៅវិញហើយ ពេលនោះពួកគាត់នឹងបកស្រាយយ៉ាងម៉េចវិញ? ដូចមិនស្គាល់យួនអញ្ចឹង យកអស់កម្ពុជាក្រោមមួយហើយ នៅមិនចាំទៀត។

ផែនទីថ្មី ខ្នាត 1/25 000 ដែលគូសដោយយួន បានប្រគល់ទៅដល់ក្រសួងស្ថាបន័នានា យកទៅប្រើប្រាស់ហើយ។ ហេតុអ្វីរបបក្រុងភ្នំពេញមិនព្រមបង្ហាញផែនទីនោះជាសាធារណៈ និងដាក់នៅតាមបណ្ណាល័យនានា ដើម្បីឲ្យកូនខ្មែរអាចថតចម្លងបាននិងសិក្សាស្រាវជ្រាវពីផែនទីនោះ?

Um Sam An Page អ៊ុំ សំអាន 2d ·  ដូចយួនខ្ចីដីកម្ពុជាក្រោមពីស្តេច ជ័យ ជេដ្ឋាទី២ រយៈពេល៥ឆ្នាំ ដើម្បីហាត់ទាហានអញ្ចឹង ខ្មែរនៅតែមិនចេះចាំភ្លេចខ្លួនរហូត។ រហូតមកដល់ពេលនេះ យួនបានបោះតង់ចំនួន២៨៧កន្លែងនៅតាមព្រំដែន ហើយឥឡូវនេះតង់ទាំងអស់នោះ កំពុងប្រែក្លាយជាប៉ុស្តិយោធារឹងមាំ ដែលសាងសង់ពីឈើនិងបេតុងជាបណ្តើរៗហើយ។ ឯលោក ហ៊ុន សែន វិញ ស្ងាត់អោយឈឹងអំពីតង់ទាហានយួននោះ ហើយក៏មិនបានបញ្ជូនទព័ទៅទប់ទល់នឹងការឈ្លានពានរបស់ទាហានយួន ដូចការទប់ទល់ពីការឈ្លានពានរបស់ឡាវនិងថៃកន្លងមកដែរ។ 26/8/2020

មើលឃើញមនុស្សចាញ់បោកក្រុមអ្នកនយោបាយ ដែលគ្មានមុខរបរទី២ ក្រៅពីធ្វើនយោបាយ ពួកគេមិនអាចរកស៊ីអ្វីបាន គឺមានតែធ្វើនយោបាយបោកប្រាស់ ដើម្បីបានលុយពីបងប្អូនខ្មែរនៅបរទេស ដែលគាត់ធូរធារឈឺឆ្អាល ស្រុកទេស ក៍ចូលរួមវិភាគទានជួលអ្នកនយោបាយឲ្យប្រឹង រំដោះប្រទេស ! ការពារព្រំដែន !! ដូច្នេះខាងក្រោមនេះជាសារសម្រាប់តបវិញ ព្រោះ អ្នកប្រឆាំងភាគច្រើន ជាកូនយួន ខួរក្បាលយួន តែវាដឹងខ្មែរស្អប់យួន វាប្រឹងស្រែកជេរយួន តែការពិតគឺយួនទេដែល ដោះឆ្នោតឲ្យពួកវា ឆ្នាំ ២០១៣ ឬដែលហៅថា បដិវត្តន៍នៅកម្ពុជា (តាមសំដី កឹម សុខា៖ វៀតណាមគាំទ្រយើង ១០០% តែ យើងស្រែកជេរយួន អាហ្នឹងវាសិល្បៈរបស់យើង ! សំខាន់បក្សយើងខ្លាំង វៀតណាមគេធ្វើការជាមួយយើង គេឈប់ធ្វើការជាមួយ បក្សប្រជាជនកម្ពុជា !!! សម រង្សីទាមទារឲ្យសញ្ជាតិទៅយួន និង សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យ យួនចាមម៉ុងតាញ៉ា ឬ ចលនាកុក ស )

Chan Born 1d · ល្បិចនយោបាយព្រំដែន៖ ខ្សែព្រំដែនមិនទាន់គូសវាស់ បោះបង្គោល ភាគីក ចំណត់យកទីតាំងសព្វថ្ងៃ ភាគី ខ ថាខ្សែព្រំដែនចូលទៅក្នុងឆ្លាយពីទីនេះ ដូច្នេះភាគី ក គេបោះទីតាំងទ័ព ជាប៉ុស្តិយាម ភាគី ខខ្សោយបញ្ញាជាង បែរជា យកទ័ពទៅបោះជាប់ហ្នឹងគេដែរ-- ប្រជាជនប្រែថា ល្ងង់ បើធ្វើតាមប្រជាជន ចឹងចាំបាច់បោះឆ្នោតជ្រើសរើសមនុស្ស ពូកែឆ្ងាតយកមកធ្វើអី? សព្វថ្ងៃ គេមានគណកម្មាការភូមិ ឃុំ ស្រុក​ ខេត្ត....ជាមនុស្សឆ្ងាតជាងប្រជាជន !!!!

ដីខ្មែរ យើង ១ដុំ ដែល វៀត យកទៅហ្នឹងក្លាយជាទីក្រុងមានផ្ទះថ្មរាប់សិបជាន់ មានផ្លូវរលោងស្រិលខ្វាត់ខ្វែង មិនអាចបានមកយើងវិញទេ មានតែការ ដោះ ឬ ដូរ....ខ្លះស្រលាញ់ដីខ្មែរណាស់ តែមិនដឹងថាដីនៅម្តុំណាផងទេ ? !!!

អ្នកស្នេហារជាតិច្រើនប្រសេក ប្រសាច៖ រយះ៣ថ្ងៃ ក្រុមមួយផ្សាយថាយួនចូលដីខ្មែរ អត់ដឹងទីតាំង ថ្ងៃទី ៤ ក្រុមមួយផ្សេងផ្សាយថា យួនចូល ថ្ម៣ដុំ ខេត្តតាកែវ ថ្ងៃទី ៥ ខាងក្នុងផ្សាយថា រឿងកើតនៅ ខេត្តកណ្តាល ណេះទេ ឥលូវថ្ងៃទី ៦ ពួកគេ ប្រឹងទាញ យករឿងទៅកើតនៅខេត្ត តាកែវិញ ដើម្បី ស្តារ មុខមាត់?

No comments:

Post a Comment