Tuesday, March 2, 2021

ម៉ែន សុថាវរិន្ទ្រ

ចលនាខ្មែរសេរី ឬ ខ្មែរឥស្សរៈ កើតមានតាំងពី ក្រោយឆ្នាំ​ ១៩០៤ ដែលបារាំង កាត់ដី ខេត្តភាគខាងលិចឲ្យមក កម្ពុជា កងទ័ពសៀម បានបង្កើតកងទ័ពខ្មែរសេរី ដូចជា អាចារ្យស្វា ពោធិកំបោរ ហែមចៀវ រហូតដល់ ឧត្តមសេនីយ៍ ដាប ឈួន ជាបញ្ជាការយោធាភូមិភាគទី ០៥ បេះបោរ  និង ព្រាប អ៊ិន អ៊ិន តាំ លន់ នល់។ ខ្មែរសេរី ប្រឆាំង សូម្បី សម័យលន់ នល់ ក៍ខ្មែរសេរី ដូចជា អ៊ិន តាំ សក់ ស៊ុត សាខាន នៅតែប្រឆាំងក្នុងរដ្ឋាភិបាលចំរុះផង ប្រឆាំងជាមួយ កងទ័ព សីហុន សឺនសាន  ខៀវសំផង អៀងសារី  នួន ជា និង ប៉ុល ពត។ សូម្បី សព្វថ្ងៃនេះ ក៍ពួកខ្មែរសេរី នៅតែចោទ ថា មេដឹកនាំបក្សប្រជាជនគឺជា ខ្មែរក្រហម។ សូម្បី ខ្មែរសេរី ចូលរួមបង្កើតគណបក្ស ហ៊ុន ស៊ិនប៉ិច ឆ្នាំ ១៩៨២ នៅតែមានគំនិតក្បត់បក្ស ប្រឆាំង ប្រជែង រហូត រលាយបក្ស FUNCINPEC ចុងក្រោយ បក្សខ្មែរសេរី របស់ សម រង្សី ចូលរួមជាមួយ បក្ស កឹមសុខា នៅតែប្រជែងគ្នា ដណ្តើម សំលាប់ វាយប្រហារគ្នា....សរុបទៅ បក្ស ខ្មែរ ក្រៅពី ក្បត់ជាតិ និង ឈ្លោះគ្នា ពិបាករកពាក្យណាប្រដូចបាន គឺឈ្លោះតាំងពី ឪ ដល់ កូន ដូចជា សឺន សាន គាត់រៀនផ្នែក ធនាគារ បានធ្វើការធំ ដល់ សម សារី ទៅរៀនផ្នែកហ្នឹងដែរ ទៅជាឈ្លោះគ្នា សម្លាប់គ្នា...។ សម័យ នេះ សម រង្សី ក័មិន ចុះសម្រុង ជាមួយ សឺន សុប៊ែ ដែរ ទោះជា ថាខ្លួនប្រឆាំង កុំម្មុយនីស្តិ....

លោកម៉ែន សុថាវរិន្ទ្រ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សសង្រ្គោះជាតិ អះអាង ថា រូបលោក និងអតីត ថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំងមួយចំនួន បានធ្វើដំណើរដល់ប្រទេសក្បែរខាងកម្ពុជាហើយ ដើម្បីអមដំណើរលោក សម រង្ស៊ី ចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ លោកម៉ែន សុថាវរិន្ទ្រ ជាមនុស្សម្នាក់ក្នុងចំណោម ៩ នាក់ ដែលត្រូវតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនផងនោះ បានថ្លែងក្នុងវេទិកាទូរទស្សន៍ព្រះអាទិត្យកម្ពុជា កាល ពីថ្ងៃទី២៤ ខែតុលា ថា គម្រោងនៃការវិលត្រឡប់កម្ពុជារបស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមិនមានការផ្លាស់ប្ដូរទេ ហើយការវិលត្រឡប់ទៅកម្ពុជាវិញនេះ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ។

លោកសុថាវរិន្ទ្រ បានបញ្ជាក់បន្ថែម ថា អតីតថ្នាក់ដឹកនាំ នៃអតីតបក្សសង្រ្គោះជាតិមួយចំនួន ជាពិសេសរូបលោក បានមកដល់ប្រទេសក្បែរខាងកម្ពុជាហើយ ដើម្បីត្រៀមវិលត្រឡប់ចូលកម្ពុជាវិញ។ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សសង្រ្គោះជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ថា”ខ្ញុំជិតដល់ប្រទេសកម្ពុជាហើយ ខ្ញុំបានទៅដល់ប្រទេសថៃ ខ្ញុំធ្វើការនៅប្រទេសថៃ ខ្ញុំទៅដល់ប្រទេសម៉ាឡេស៊ី ទៅប្រទេសកូរ៉េ ឥណ្ឌូនេស៊ី ខ្ញុំចុះទៅហើយ។ ប៉ុន្តែយើងទៅអត់មានទៅស្រែកច្រង៉េងច្រងាងទេ យើងចូលទៅដោយសន្តិភាព យើងចូលប្រទេសគេ យើងឆ្លងកាត់ប្រទេសគេដោយសន្តិភាព យើងអត់មានទេ គឺថាពួកខ្ញុំចូលទៅបាន ហើយថ្នាក់ដឹកមួយចំនួនធំ បានចូលទៅដល់ហ្នឹងហើយ យើងនឹងធ្វើការទំនាក់ទំនងយ៉ាងជិតស្និត”។

ទោះបីជាមានការអះអាងបែបនេះក៏ដោយ ក៏កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅនេះលោកស្រីមួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលអន្តោប្រវេសន៍ថៃ ហាមមិនឲ្យចូលក្នុងប្រទេ សរបស់ពួកគេ បន្ទាប់ពីលោកស្រីបានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ហើយបំណងចូលទៅទឹកដីថៃ។បើតាមលោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដោយសារតែកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃក្នុងការអនុវត្តច្បាប់នោះ លោកស្រីមួរ សុខហួរ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅវិញ ដោយមិនអនុញ្ញាតឲ្យចូលមកទឹកដីថៃឡើយ។

សូមជម្រាប ថា កាលពីដើមខែតុលាកន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៉ី រួមទាំងមនុស្សជំនិតរបស់លោក៨នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដីកាចាប់ខ្លួនអតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំងនេះ ក៏ត្រូវបានដ្ឋាភិបាលកម្ពុជា ផ្ញើទៅកាន់ប្រទេសជាសមាជិកអាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃទី២ ខែតុលាកន្លងទៅនេះ ក៏បានបញ្ជាក់ ថា រូបលោកគ្មានការចាំបាច់និយាយអ្វីច្រើនទៀតទេ ចំពោះគម្រោងនៃការវិលត្រឡប់មកកម្ពុជា របស់អតីតមេបក្សបក្សប្រឆាំង ដោយលោកគ្រាន់តែផ្ដាំថា ជង់មិនដែលភ្លេចកុកទេ មាន តែកុកទេដែលភ្លេចជង់៕

តំណាងរាស្ត្រមណ្ឌលកំពង់ធំ
គណៈបក្សគណបក្សសង្រ្គោះជាតិ
ងារឯកឧត្ដម
ឈ្មោះម៉ែន សុថាវរិន្ទ្រ
ថ្ងៃខែឆ្នាំកំណើត០១ ធ្នូ ១៩៥៩
ទីកន្លែងកំណើតស្រុកសៀមរាប ខេត្ដសៀមរាប
ស្ថានភាពគ្រួសារមានគ្រួសារ មានកូនចំនួន ២នាក់
ធ្លាប់ជាសមាជិកសភាចំនួន 2 អណត្តិ ( រដ្ឋសភានីតិកាលទី៥  )
អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៦៨ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
អាស័យដ្ឋានមណ្ឌលផ្ទះលេខ ៥៦៧ ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ
លេខទូរស័ព្ទ​០១២ ៨៦៣ ៥៣៣
អ៊ីម៉ែលsothavarin.men@gmail.com

កម្រិតវប្បធម៌

កម្រិតវប្បធម៌ចាប់ពីដល់សកលវិទ្យាល័យសញ្ញាប័ត្រ
១៩៧៣១៩៧៥វិទ្យាល័យភ្នំដូនពេញសញ្ញាប័ត្រមធ្យមសិក្សាកំរិត២

ជំនាញឯកទេសផ្សេងទៀត

១៩៨៨

២០០០

សាលារដ្ឋបាលសាធារណៈ ប្រទេសបារាំង

សញ្ញាប័ត្រច្បាប់រដ្ឋបាលសាធារណៈ

១៩៨៦

១៩៨៨

សាលាគ្រប់គ្រងពាណិជ្ជកម្ម ប្រទេសបារាំង

សញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម

១៩៨៣

១៩៨៦

សាលាបច្ចេកទេសគណនេយ្យ ប្រទេសបារាំង

សញ្ញាប័ត្រគណនេយ្យសហគ្រាស

ជំនាញឯកទេសផ្សេងទៀត ដែលចាប់អារម្មណ៏

សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម/ធារាសាស្ដ្រ ប្រឆាំងអំពើពុករលួយ និង សន្ដិសុខ

តំណែងក្នុងរដ្ឋសភា

គ្មាន

តំណែងក្នុងស្ថាប័នរដ្ឋផ្សេងទៀត

គ្មាន

បទពិសោធន៏ការងារសំខាន់ៗមុនពេលជាប់ជាតំណាងរាស្រ្ត

ចាប់ពី

ដល់

ការពិពណ៌នា

២០០៧

បច្ចុប្បន្ន

ទីប្រឹក្សាក្រុមហ៊ុនបោះពុម្ពប្រវត្ដិអ្នកដឹកនាំប្រទេសកម្ពុជា

២០០៧

បច្ចុប្បន្ន

ទីប្រឹក្សាផ្ដល់យោបល់់ខាងសន្ដិសុខ (ប្រទេសបារាំង)

២០០២

២០០៧

ប្រធានក្រុមហ៊ុនសន្ដិសុខប្រទេសបារាំង

មុខរបរផ្សេងទៀត

មុខតំណែង

ចាប់ពី

ដល់

ទីប្រឹក្សាច្បាប់ជំនួញក្រុមហ៊ុន ម៉ាកាពី ប្រទេសបារាំង



ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​កំបាំង​មុខ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​គេចខ្លួន​ទៅ​បរទេស​ឱ្យ​ជាប់ពន្ធនាគារ ២៥ ​ឆ្នាំ និង​មន្ត្រី​របស់លោក​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ២០ ទៅ ២២ ​ឆ្នាំ​ពី​ម្សិលមិញ​ពី​បទឧបឃាត​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានីភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​លោក​ សម រង្ស៊ី និង​អ្នកពាក់ព័ន្ធ​ ៨ ​នាក់​ផ្សេងទៀត​​ពី​បទ​ឧបឃាត​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​ ២០១៩​។

លោក​ថា​៖ «​ឈ្មោះ​ សម រង្ស៊ី ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២៥ ​ឆ្នាំ លោកស្រី​ មូរ សុខហួរ និង​លោក​ អេង ឆៃអ៊ាង ត្រូវបាន​ផ្តន្ទាទោស​ម្នាក់ៗ​ក្នុង​រយៈពេល ២២ ​ឆ្នាំ​ហើយ​ឈ្មោះ​ ជូឡុង សូមួរ៉ា លោក​ ម៉ែន សុថាវរិន្ទ្រ លោក​ អ៊ូ ច័ន្ទឫទិ្ធ លោក​ ហូរ វ៉ាន់ លោក​ ឡុង រី និង​លោក​ នុត រំដួល ត្រូវ​ផ្តន្ទាទោស​ម្នាក់ៗ​ ២០ ​ឆ្នាំ​»​។

លោក​ឱ្យដឹងថា​៖ «​សាលក្រម​នេះ​ប្រកាស​ចំពោះមុខ​មេធាវី​រដ្ឋាភិបាល ហើយ​និង​ចាត់ទុក​ចំពោះមុខ​ជនជាប់ចោទ​ដោយ​ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​កំណត់​ដោយ​ច្បាប់​»​។

ជនជាប់ចោទ​ទាំងនោះ​ត្រូវ​បាន​ផ្តន្ទាទោស​បន្ថែម​ផងដែរ ដោយ​ដកសិទ្ធិ​ប្រជាពលរដ្ឋ​ជា​ស្ថាពរ និង​ដកហូត​សិទិ្ធ​បោះឆ្នោត និង​ឈរឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​បំពេញការងារ​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​សាធារណៈ​ជាដើម និង​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​រួមគ្នា​សង​សំណង​ដល់​រាជរដ្ឋាភិបាល​ចំនួន​ ១ ៨០០ ​លាន​រៀល​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ អ៊ី រិន្ទ​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក​ សំ សុគង់ មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ទាំង​ ៩ ​នាក់​ សុំ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​ពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នក​ទទួល​។

លោក​ គូន សារឿន មេធាវី​តំណាងឱ្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា បទល្មើស​ឧបឃាត​នេះ​ក្នុង​ក្រម​បាន​កំណត់ថា នៅពេល​ដែល​ក្រុម​លោក​ សម រង្ស៊ី ប្រព្រឹត្ត​បទល្មើស​បែបនេះ​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ក្នុង​បទឧបឃាត​នេះ គឺ​ច្បាប់​បានកំណត់​ទោស​ពី​ប៉ុន្មាន​ឆ្នាំទៅ​ប៉ុន្មាន​ឆ្នាំ​ហើយ​។ លោក​ថា តាម​លោក​ចាំ គឺ​ទោស​ខ្ពស់បំផុត​ ៣០ ​ឆ្នាំ​។ ដូច្នេះ​ការកំណត់​ទោស​នេះ​គឺ​ស្ថិត​នៅក្នុង​ការកំណត់​របស់​ច្បាប់​។

លោក​ថ្លែងថា​៖ «​ការកំណត់​ទោស​នេះ​វា​លើសពី​ពាក់កណ្តាល ក៏ប៉ុន្តែ​វា​មិន​ដល់​កម្រិត​ខ្ពស់បំផុត​ទេ ដែល​ហៅថា កម្រិត​អប្បបរមា​នៃ​ទោស​ដោយសារ​ការយល់​ឃើញ​របស់​ចៅក្រម ហើយ​ការផ្តន្ទាទោស​នេះ​គឺ​ប្រាកដជា​ក្នុង​កម្រិត​មួយ​ស្ថិត​នៅ​ក្រោម​ការចែង​ច្បាស់​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​យើង​»​។

ក្រោយពី​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ភា្លម​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ពី​ម្សិលមិញ​ដោយ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​។ លោក​លើកឡើង​ថា​៖ «​សាលក្រម​គួរឱ្យ​អស់សំណើច​នេះ ឆ្លុះបញ្ចាំង​ពី​ការភ័យខ្លាច​របស់​លោក​ ហ៊ុន សែន ដែល​ចង់​កម្ចាត់​លោក​ សម រង្ស៊ី ចេញពី​ឆាកនយោបាយ​នៃ​ប្រទេស​កម្ពុជា​។ ពីព្រោះ​គាត់​ដឹងថា បើ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ របប​ផ្តាច់ការ ហួស​សម័យ​របស់​គាត់​នឹង​មក​ដល់​ទីបញ្ចប់​របស់​វា​»​។

លោក​បញ្ជាក់ថា​៖ «​អ្នកណា​ដែល​ត្រូវ​តុលាការ​អាយ៉ង ក្រោម​របប​ផ្តាច់ការ តាម​ធ្វើ​ទុក្ខ​បុកម្នេញ អ្នកនោះ​ជា​អ្នកតស៊ូ ស្វែងរក​សេរីភាព ជូន​ប្រទេសជាតិ​យ៉ាងពិត​ប្រាកដ​»​។

សូមជម្រាបថា បើទោះបី​ជា​អវត្តមាន​ជនជាប់ចោទ​ទាំង​ ៩ ​នាក់​ក្តី ប៉ុន្តែ​ក្នុង​សវនាការ​នាពេល​កន្លង​ទៅ លោក​ចៅក្រម​ ឌុច សុខសារិន បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ ដែល​មាន​រយៈពេល​ខ្លី បង្ហាញ​ពី​សកម្មភាព​លោក សម រង្ស៊ី និយាយ​ក្នុង​អង្គប្រជុំ​មួយ​នៅ​សហរដ្ឋអាមេរិក ពីថ្ងៃ​ទី​ ១៤-១៥ កញ្ញា ឆ្នាំ​ ២០១៩ អំពី​ការរៀបចំ​គម្រោង វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា ឆ្នាំ​ ២០១៩​។ ក្នុង​ឃ្លីប​វីដេអូ លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​កងទ័ព​ផ្តាច់ខ្លួន​ចេញ​ពី​របប​ផ្តាច់ការ និង​កុំ​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បែរមក​ខាង​ប្រជាពលរដ្ឋ​វិញ​។

តាមរយៈ​វីដេអូ​នោះ​លោក​ សម រង្ស៊ី លើកឡើងថា គាត់​នឹង​រៀបចំ​កញ្ចប់​ថវិកា​ដែល​បាន​ពី​ការប្រមែប្រមូល​ពី​ក្រៅប្រទេស សម្រាប់​ឧបត្ថម្ភ​ដល់​បងប្អូន​ជា​កងកម្លាំង​ប្រដាប់អាវុធ​។ លោក​អំពាវនាវ​ឱ្យ​ពលករ​ដែល​កំពុង​ធ្វើការ​នៅក្រៅ ប្រទេស​ត្រៀមខ្លួន​អមដំណើរ​គាត់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩​។

លោក​ សម រង្ស៊ី ថ្លែងថា​៖ «​នៅពេល​ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ យើង​ធានា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​រស់​នៅបាន​សមរម្យ ហើយ​បងប្អូន​កងទ័ព​នឹង​ក្លាយជា​វីរបុរស​របស់​ប្រទេស​។ កូន​ខ្មែរ​ត្រូវ​ចូលរួម​បេសកកម្ម ស្រោចស្រង់​ប្រទេសជាតិ​»៕

រាប់ទាំងលោក សម រង្ស៊ី ផង អ្នកប្រឆាំងដល់ទៅជិត៦០នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ បង្គាប់ឲ្យចូលរួមសវនាការ ដែលភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ច បានយកដីកាច្រើនសន្លឹក ទៅបិទម្តងទៀត នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដីកាទាំងនោះ គឺជាការដោះហៅ លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស និងអ្នកប្រឆាំងផ្សេងទៀត ឲ្យចូលរួមសវនាការ ក្នុងសំណុំរឿងរួមគំនិតក្បត់ [ជាតិ] និងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម [ឬបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍]។

ដីកាទាំងនោះ មាន២ប្រភេទ គឺដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ និងដីកា ដែលមានឈ្មោះរួមគ្នា។ ដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ គឺជាដីកានីមួយៗដាច់ដោយឡែកពីគ្នា ដោយមានឈ្មោះរបស់បុគ្គលណាម្នាក់ ដែលត្រូវចោទប្រកាន់ ហើយត្រូវបានប្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបើកសវនាការជំនុំជម្រះលើសំណុំរបស់ខ្លួន។ ចំណែក ដីកា ដែលមានឈ្មោះរួមគ្នា គឺមានតែឈ្មោះរបស់ក្រុមមនុស្ស ដែលត្រូវបើកសវនាការ តែពុំបានបង្ហាញព័ត៌មានលម្អិត ពីបទល្មើសដែលត្រូវចោទ និងកាលបរិច្ឆេទនៃការបើកសវនាការឡើយ។

ដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ ត្រូវសហការីនៃសារព័ត៌មានថ្មីៗ ឃើញមាន១៣សន្លឹក ដែលសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ដីកាទាំង ១៣ សន្លឹកនោះ គឺបង្គាប់ទៅលោក សម រង្ស៊ី រួមទាំងមន្រ្តីជាន់ខ្ពស់១២នាក់ទៀតរបស់លោក គឺ អ្នកស្រី មួរ សុខហួរ អ្នកស្រី យក់ នាង លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ីសា ឧស្មាន លោក ម៉ោញ សារ៉ាត់ និង លោក លី រតនរស្មី ឲ្យចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ។

យោងតាមដីកាទាំង១៣សន្លឹកនោះ ពួកគាត់ទាំង១៣នាក់ រងបទចោទដូចគ្នា គឺបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយសវនាការជំនុំជម្រះលើពួកគាត់ គ្រោងធ្វើឡើងក្នុងបន្ទប់សវនាការតែមួយ និងពេលវេលាតែមួយ គឺនៅជាន់ទី១ សាលសវនាការទី១ នៃតុលាការរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨កន្លះព្រឹកទៅ។

ចំណែកដីកាមួយច្បាប់ទៀត គឺមានឈ្មោះមនុស្ស៤៦នាក់រួមគ្នា ដែលត្រូវតុលាការកោះហៅ។ ក្នុងចំណោមមនុស្សទាំង៤៦នាក់ ក្នុងដីការួមនោះ ក៏មានឈ្មោះរបស់លោក សម រង្ស៊ី ដែរ។ ដូច្នេះ ឈ្មោះរបស់លោក សម រង្ស៊ី មាននៅក្នុងដីកាដាច់ដោយឡែកផង និងមាននៅក្នុងដីការួមផង។

លោកមេធាវី សំ សុគង់ ដែលតែងការពារក្តីឲ្យលោក សម រង្ស៊ី និងការពារក្តីឲ្យអ្នកប្រឆាំងផ្សេងទៀត ប្រាប់សារព័ត៌មានថ្មីៗថា ដីការួមនោះ គឺជាដីកាអម ដោយតុលាការ គ្រាន់តែជូនដំណឹងពីការបើកសវនាការ តែពុំបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៃការបើកសវនាការនោះទេ។ លោក លើកឡើងថា សមត្ថកិច្ច អាចនឹងយកដីកាដាច់ដោយឡែកៗពីគ្នា ទៅកាន់ការិយាល័យរបស់លោក ហើយដីកាដាច់ដោយឡែកនោះ នឹងមានព័ត៌មានលម្អិត ពីប្រភេទបទចោទ ដែលតុលាការចោទពួកគាត់ និងកំណត់ពេលវេលាជាក់លាក់នៃការបើកសវនាការជំនុំជម្រះ។

យ៉ាងណាក៏ដោយ លោកមេធាវី អះអាងថា អ្នកទាំង៤៦នាក់ ដែលមានឈ្មោះក្នុងដីកាអមនោះ ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] ដូចគ្នា ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោក បន្តថា ក្រៅពីអ្នកជាង៤០នាក់នោះ នៅមានអ្នកផ្សេងទៀត ដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] នេះ ប៉ុន្តែអ្នកផ្សេងទាំងនោះ មិនទាន់ត្រូវបានតុលាការ កំណត់ពេលបើកសវនាការ។ លោក បញ្ជាក់ថា៖«ជាង៤០នាក់ហ្នឹងតិចទេ តាមខ្ញុំសន្និដ្ឋាន ប្រហែលជាង១០០នាក់»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺជុំវិញការចេញដីកាទាំងនោះ ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយលោកប្រាប់ថា ជាប់រវល់។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច បានយកដីកា៩សន្លឹក ទៅបិទម្តងរួចមកហើយ នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ដីកាទាំង៩សន្លឹកនោះ គឺកោះហៅ លោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា រួមទាំងសហការីជិតស្និទ្ធរបស់លោក៧នាក់ទៀត រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ និង លោក នុត រំដួល ឲ្យចូលរួមសនាការ ក្នុងបទល្មើសដូចគ្នា គឺបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ការបើកសវនាការជំនុំជម្រះលើបទឧបឃាតនេះ ក៏គ្រោងធ្វើឡើងនៅកន្លែងតែមួយជាមួយគ្នានិងពេលតែមួយជាមួយគ្នាដែរ គឺនៅសាលសវនាការទី១ ជាន់ទី១ នៃតុលាការរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹកទៅ។

អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយដាក់សំណើទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យលើកបម្រាម ដែលហាមក្រុមហ៊ុនយន្តហោះនានា មិនឲ្យដឹកថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មកកម្ពុជា។ អតីតគណបក្សសង្គ្រោះជាតិ នៅស្នើទៀត ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិឡើងវិញ ដែលក្រសួងការបរទេស បានលុបចោលកន្លងមក។

ក្នុងចំណោមអ្នកខាងលើ មានអ្នកខ្លះ រងពីបទឧបឃាតផងនិងរងពីបទរួមគំនិតក្បត់ [ជាតិ] ផង ដូចជាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ ជាដើម។ បទឧបឃាត សំដៅលើក្រុមណាមួយ ដែលផ្តើមគំនិតនិងរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយបទរួមគំនិតក្បត់ [ជាតិ] គឺសំដៅលើជន ដែលចូលរួមគាំទ្រឬចូលរួមអនុវត្តគម្រោងនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ក្រសួងយុត្តិធម៌ ប្រកាសកន្លងមកថា បទឧបឃាត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត រីឯ បទរួមគំនិតក្បត់ [ជាតិ] មានចែងក្នុងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្ត ជាអ្នករាជការសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ៕

តុលាការនឹងបន្តសវនាការរឿង ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៦៦នាក់ ករណីរួមគំនិតក្បត់ និង ញុះញុង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈបន្ទាប់ពីបើកសវនាការអស់រយៈពេល១ព្រឹក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លើសំណុំរឿងរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ៦៦នាក់ទៀតនោះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានការកាត់សេចក្តីយ៉ាងណាឡើយ ដោយសម្រេចបន្តសវនាការជំនុំជម្រះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខបន្តទៀត។

ក្នុងអង្គសវនាការនាថ្ងៃស្អែកនេះ មានលោក សេង ហៀង ជាតំណាងអយ្យការ។ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៉ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា។

ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ៦៦នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញុង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ផែនការ ០៩ វិច្ឆិកា ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ក៏ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រួចហើយពីបទ «ឧបឃាត» ផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួ=
រំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម កាលពីឆ្នាំ២០១៩ បានអំពាវឱ្យកងទ័ពបំបែកខ្លួនប្រឆាំងរដ្ឋាភិបាល គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ៕

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី ថ្ងៃអាទិត្យ ទី ១៧ មីនា ២០១៩​

លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីមួយ។ នេះបើតាមដីកាតុលាការដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

សូមជម្រាបផងដែរថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១- លោក សម រង្ស៉ី ២-លោក អេង ឆៃអ៊ាង ៣-លោកស្រី មូរ សុខហួរ ៤- លោក អ៊ូ ច័ន្ទឫទ្ធិ ៥-លោក ហូ វ៉ាន់ ៦-លោក ឡុង រី ៧-លោក ម៉ែន សុថាវរិន្ទ្រ និង៨-លោក តុ វ៉ាន់ចាន់។ អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។ ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល៕

Wednesday, February 4, 2015 លោកម៉ែនសុថាវរិន្ទ្រ ថ្លែងអំណរគុណលោកពៅនិកនិងលោកឯករតនៈ
លោក ម៉ែន សុថាវរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ធំ ថ្លែអំណរ គុណ លោក ពៅ និក និងលោក ឯក រតនៈ ដែល បានឧបត្ថម្ភថវិការជួនលោក សាំង ហ៊ី ប្រធានគណៈ កម្មាធិការប្រតិបត្តិ គណបក្សសង្រ្គោះជាតិ ស្រុកស្ទោង ដែលកំពង់មានជំងឺប្រចាំកាយ ។

លោក សុខ ឥសាន៖ សំឡេងបែកធ្លាយពី ទំនាក់ទំនងរវាងបក្សកាន់អំណាចនិងអតីតបក្ស ប្រឆាំង ជាឧបាយកលទុច្ចរិតភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការទម្លាយសំឡេងសម្ងាត់ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមាន ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាឧបាយកល បំបែកបំបាក់ផ្ទៃក្នុងបក្សកាន់អំណាច។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការទម្លាយការសម្ងាត់ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ គឺជាឧបាយកលទុច្ចរិតចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាដែលមិនអាចទៅរួច​” ។

បើតាមការផ្សព្វផ្សាយវិទ្យុបារាំងអន្តរជាតិ សំឡេងបែកធ្លាយដែល​គេ​ស្គាល់​ថា ជា​សំឡេង​របស់​អ្នក​តំណាង​រាស្ត្រ ​អតីត​គណ​បក្សប្រឆាំងម្នាក់​ បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​និង​អតីត​គណ​បក្ស​ប្រឆាំង កំពុង​ស្វែង​រក​ការ​ចរចា​គ្នា​មួយ នៅ​មុន​សេច​ក្តី​សម្រេច​លើ ការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។

ការ​ចរចា​គ្នា ធ្វើ​ឡើង​រវាង​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​អន្តរ​ជាតិ​ផង​។

សំឡេងបែ​កធ្លាយនេះ ត្រូវបានគេ​ស្គាល់ថា ជាសំឡេងរបស់លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រអតីតគណ​បក្សស ង្គ្រោះជាតិ ដែលត្រូវបា​នទម្លាយដោយបុ​រស ម្នាក់ឈ្មោះ ជា និច្ច។ តាមរយៈ​បទសម្ភា​សន៍ជាមួយទូរ​ទស្សន៍ព្រះអាទិត្យ លោក ម៉ែន សុថាវរិន្ទ្រ បានទទួលស្គា​ល់ ថា ជាសំឡេងរបស់លោ​កពិតប្រាកដមែន។ សំឡេងនេះ ត្រូវបានថ​តដោយបុរស​ម្នាក់ឈ្មោះ ជា និច្ច ដែលគេមិនដឹងថា មានតួនាទីអ្វីនៅក្នុងគណបក្សកាន់អំណាច ឬ ក្នុងអតីតគ​ណបក្សប្រឆាំ​ងនោះឡើយ។

តាមការកំណត់EBA នឹងត្រូវគណៈកម្មាធិការសហភាពអឺរ៉ុប សម្រេចដក ឬមិនដកនៅថ្ងៃ១២ កុម្ភៈនេះហើយ ប្រសិនរកឃើញថា កម្ពុជាពិតជារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕

ភ្នំពេញៈ ក្រុមសមាជិកសភាអតីតគណបក្សសង្ក្រោះជាតិ បានប្រកាសធ្វើវេទិការថ្នាក់ដឹកនាំគណបក្សខ្លួននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងប្រទេសបារាំង។

ក្រុមសមាជិកសភា ដែលចូលរួមវេទិការថ្នាក់ដឹកនាំគណបក្សនៅប្រទេសបារំាង រួមមាន៖ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា លោក យ៉ែម បុញ្ញឬទ្ធិ លោក ឡុង ប៊ុត្តា លោក ម៉ែន សុថាវរិន្ទ្រ លោក លិម គឹមយ៉ា លោក ទូត ឃឿត និង លិមប៊ុន ស៊ីដារ៉េត។

យ៉ាងណា​ការប្រកាសធ្វើវេទិការនេះ ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើវិទិការមួយនាថ្ងៃទី១៤ មករា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ជាមួយលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ និយាយពីស្ថានការណ៍ នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕

ភ្នំពេញៈ ផ្ទាំង​រូបថត​នៃ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ ៨ ​រូប ​ដែល​រង​ការចាប់ខ្លួន​ត្រូវបាន​បិទ​នៅ​ព្រំដែន​ថៃ-ម៉ាឡេស៊ី និង​ព្រំដែន​ថៃ-កម្ពុជា ខណៈ​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ថ្លែងថា ចំពោះ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​រាយការណ៍​ពី​ផែនការ​ «​អំពើ​ក្បត់​របស់​លោក​ សម រង្ស៊ី​» នឹង​ទទួល​បាន​ការអធ្យាស្រ័យ​ពី​រដ្ឋាភិបាល​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ម្សិលមិញ​ថា លោក​បាន​ឃើញ​ផ្ទាំង​រូបថត​ដែល​មាន​រូប​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៨ រូប​រួមមាន​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក តុ វ៉ាន់ចាន់ លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ត្រូវ​បាន​ដាក់​នៅ​ព្រំដែន​ឆ្លងកាត់​ប្រទេស​ថៃ-ម៉ាឡេស៊ី និង​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។

លោក​បាន​ថ្លែងថា​នៅពេល​លោក​បាន​ទៅដល់​ច្រកព្រំដែន​ទាំងនោះ​មន្ត្រី​ព្រំដែន​បាន​ត្រួតពិនិត្យ​លោក​ហើយ​ផ្ទៀងផ្ទាត់​រូបលោក​ជាមួយ​នឹង​អ្នក​ដែល​ស្ថិតនៅក្នុង​រូបថត​ទាំងនោះ​។ យោងតាម​រូបថត​ដែល​លោក​ សុខ ទូច ថត​បាន មាន​សរសេរ​ឈ្មោះ​អ្នក​ទាំងនោះ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ដោយ​នៅ​ផ្នែក​ខាងក្រោម​មាន​សរសេរ​ថា​ «​ឃើញ​ឃាត់​ខ្លួន​រាយការណ៍​»​។

កាលពី​ខែ​មីនា​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ដោយ​អ្នក​ទាំង ៨ ​រូប​ ត្រូវ​បាន​ចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​។ បទ​ចោទ​ និង​ដីកា​ចាប់ខ្លួន​នោះ​ពាក់ព័ន្ធ​នឹង​ការប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៍​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រៀម​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី មក​កម្ពុជា​វិញ​។

កាលពី​សប្ដាហ៍​មុន​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​សមាជិក​អាស៊ាន​រួចហើយ​។

លោក សុខ ទូច បាន​ថ្លែង​ថា​លោក សម រង្ស៊ី មិនអាច​វិល​ត្រឡប់​មកវិញ​បានទេ ដោយសារ​លោក​បាន​បង្ក​សត្រូវ​ចំនួន ៤ គឺ​សត្រូវ​ទី ១ ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សត្រូវ​ទី ២ គឺជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទី​ ៣ គឺ​ព្រះមហាក្សត្រ ហើយ​ទី ៤ គឺ​រដ្ឋធម្មនុញ្ញ និង​កងទ័ព​។

លោក​ក៏បាន​លើកឡើង​ថា​ការ​ចូលមក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ស្ថិតក្នុង​រូបភាព​ ៤​។

លោក​ថ្លែងថា​៖ «​បើ​អ្នកឯង​មក​របៀប​នេះ​មាន​ទិដ្ឋភាព ៤ គឺ​ ទី​១ រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ទី​២ បដិវត្តន៍ ទី​៣ បដិវត្តន៍​ពណ៌​ដែល​ប្រើប្រាស់​កម្លាំង​មក​ដោះដូរ​អំណាច ​ទី​​៤ គឺជា​ភេរវកម្ម បើសិន​ជា​បដិវត្ត​មិនបាន​សម្រេច​វា​ទៅជា​ភេរវកម្ម​»​។

លោក​លើកឡើង​ថា ​គ្មាន​ប្រទេស​អាស៊ាន​ណា​ផ្ដល់​ទឹកដី​សម្រាប់​ការ​វាយប្រហារ​លើ​កម្ពុជា​ទេ​។ លោក សុខ ទូច ស្នើ​ឲ្យ​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះជាតិ​យល់​ពី​ទិដ្ឋភាព​ច្បាប់ និង​នយោបាយ ពាក់ព័ន្ធ​នឹង​លោក​ សម រង្ស៊ី ដើម្បី​ចៀសវាង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​។

ក៏​ប៉ុន្តែ​លោកស្រី មូរ សុខហួរ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ផែនការ​វិលត្រឡប់​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​មិនមាន​ការប្រែប្រួល​ទេ​។

លោក ស៊ា ម៉ៅ ​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា អ្នក​ដែល​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​រាយការណ៍​ពី​ផែនការ​របស់​លោក សម រង្ស៊ី នឹង​ទទួល​បានការ​អធ្យាស្រ័យ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រជាជន សកម្មជន​ ឬ​គណបក្ស​ណាក៏ដោយ ដែល​មាន​សមានចិត្ត​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​បកអាក្រាត​អំពើ​ក្បត់​របស់​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​គូកន​របស់​ខ្លួន នោះ​រាជរដ្ឋាភិបាល​លើកលែង​ទោស​ឲ្យ​រួចខ្លួន ដោយ​អនុលោម​តាម​មាត្រា​ ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក​បន្តថា​៖ «​ដើម្បី​រំលាយ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដើម្បី​រំលាយ​ផែនការ​ធ្វើ​រដ្ឋប្រហារ​បាន​ជោគជ័យ វា​ទាល់​តែ​មាន​អ្នកចូលរួម​ធ្វើការ​សហការ​ដែរ​។ បើ​ប្រជាជន​ដែល​ចូលរួម​ក្នុង​អំពើ​ក្បត់​គាត់​សហការ គាត់​បកអាក្រាត​គ្នា​គាត់​អ៊ីចឹង​អាជ្ញាធរ​ស្របច្បាប់​របស់​យើង​ក៏​គាត់​អាច​ស្រួល​ធ្វើការ​ដែរ​»​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ច្បាស់​ទេ ពី​រឿង​ដាក់​បដា​មាន​រូបថត​អ្នក​ដែល​ស្ថិតក្រោម​ការចាប់ខ្លួន​ទាំងនោះ​។ ប៉ុន្តែ​លោក​ថា​បើ​មាន​បែបនេះ​មែន វា​ជា​ការល្អ​។

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន លោក​ថ្លែង​ថា ប្រទេស​ដែល​យល់ព្រម​សហការ​ជា​ផ្លូវការ​ជាមួយ​កម្ពុជា​គឺ​ វៀតណាម ឡាវ និង​ថៃ​។ ចំណែក​ប្រទេស​ផ្សេង​ក៏​យល់ព្រម​សហការ​ដែរ ប៉ុន្តែ​ក្នុង​កម្រិត​ណាមួយ​នោះ វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​មហាអំណាច «​ពីព្រោះ​មហាអំណាច​ខ្លះ ក៏​ស្ថិត​នៅ​លើ​ប្រទេស​ខ្លះ​ដែរ ហើយ​គេ​ក៏​គិតពី​ផលប្រយោជន៍​របស់​គេ​ដែរ​»៕

No comments:

Post a Comment