គណបក្សខ្មែរតែមួយ

គោលនយោបាយ​ចំនួន​១០​ចំណុច សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។
ទី​១.​យក​ទស្សនទាន​ល្អ​ៗ​របស់​លោក​កែម ឡី​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ពេល​ជាប់​ឆ្នោត ។
ទី​២​បេស​កម្ម​រួម​ត្រូវ​បន្តដំណើរ​ទៅ​មុខជា​និច្ច ។ គណបក្ស​ខ្មែរ​តែ​មួយ​នេះ​នឹង​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​គ្រប់​ស្នាក់​ការ​នៅ​តាម​ខេត្ត​ក្រុង​បង្រៀន​យុវជន យុវនារី​មិន​គិតថ្លៃ ។
ទី​៣ ភាតរភាព​គឺ​លើកទឹកចិត្ត​ខ្មែរ​គ្រប់​រូប​ត្រូវ​ចង​ចាំ​ខ្លួន​ជា​ខ្មែរ​ទោះបីជា​កើត និង​រស់នៅ​ទីណា​ក៏​ដោយ ។
ទី​៤​សុវត្ថិភាព​ចំណីអាហារ ហើយ​គណបក្ស​ចាត់​ទុក​ថា​«​ចំណីអាហារ​មាន​ជាតិ​គីមី​ជា​ឃាតក​លាក់​មុខ​សម្លាប់​សុខភាព​ខ្មែរ​» ។
ទី​៥ គ្រឿងញៀន​ជាស​ត្រូវ​សម្រាប់​សេចក្តី សុខសាន្ត​សម្រាប់​គ្រួសារ​យើង ៖ ដូច្នេះ​គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ដើម្បី​ស្វែងរក​អ្នកលក់​និង​អ្នក​ប្រើប្រាស់ ។
ទី​៦ កសិកម្ម ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៦៥% ជា​អ្នក​ប្រកប​របរ​កសិកម្ម​ត្រូវ​បង្កើត​ទីផ្សារ ដើម្បី​ទិញ​ផលិតផល​ពី​កសិករ​ក្នុង​តម្លៃ​សម​ស្រប​តាម​ទីផ្សារ និង​បែងចែក​ដី​ដល់​គ្រួសារ​កសិករ ។
ទី​៧ បង្កើត​ការងារ ៖ គណបក្ស​ទទួលខុសត្រូវ​ដល់​យុវជន យុវនារី​ឲ្យ​មានការ​ងារ​ធ្វើ​ក្រោម​ពី​បញ្ចប់​ការ​សិក្សា ។
ទី​៨ សេវា​សាធារណៈ ៖ គណបក្ស​នឹង​ផ្តល់​នូវ​អត្រានុកូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង និង​ប្រកាន់​បក្ខពួក​ដាច់ខាត ។
ទី​៩ តុលាការ ៖ គណបក្ស​ត្រូវ​កំណែទម្រង់​ស្ថាន​ប័ន​តុលាការ​ឲ្យ​តម្លា​ខ្ពស់​តម្លាភាព ឯករាជ្យ​ភាព សុច្ចរិត​ភាព និង​យុត្តិធម៌​ពិតប្រាកដ
​ទី​១០ អំពី​សាសនា​គណបក្ស​មិន​រើសអើង​ប្រកាន់​សាសនា​ណាមួយ​ទេ និង​ពង្រឹង​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​អាទិភាព ៕

គណបក្សខ្មែរតែមួយ របស់ប្អូនប្រុស​លោកកែម ឡី ដាក់​បញ្ជីបេក្ខជន​​នៅ គ.ជ.ប នៅព្រឹកថ្ងៃទី១១ ខែឧសភា នេះ គណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត ប្អូនប្រុសលោក​បណ្ឌិត កែម ឡី បាន​ទៅ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ២០១៨ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានថ្លែង​ឲ្យ​ដឹងថា គណបក្សខ្មែរតែមួយ ដាក់បេក្ខជន​ឈរឈ្មោះ​ចំនួន ១៦ រាជធានី-ខេត្ត។ បេក្ខជនឈរ​ឈ្មោះសរុប ចំនួន ២២៨នាក់ (ស្រី ៦១នាក់)។

លោកបញ្ជាក់ថា លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ឈរឈ្មោះនៅមណ្ឌល​ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក។ ចំណែករូបលោក (គុជ លី) ដែលជា​អនុប្រធាន​គណបក្ស ​ឈរឈ្មោះ​នៅមណ្ឌល​ខេត្តសៀមរាប។

លោក គុជ លី អះអាងទៀត​ថា គណបក្សខ្មែរតែមួយ នឹងទទួល​បានអាសនៈ​នៅក្នុងរដ្ឋសភា ទោះបីតិច​ ឬច្រើន ត្រូវតែមាន​ជាដាច់ខាត។ សូម​បញ្ជាក់​ថា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃ​ទី១១ ខែឧសភា​នេះ មាន​គណបក្ស​ចំនួន ៦ ហើយ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដែល​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែររួបរួម​ជាតិ និង​គណបក្ស​ខ្មែរតែមួយ។ ក្នុងចំណោម​គណបក្ស​ចំនួន ៦ នោះ មាន​គណបក្ស​ចំនួន ៣ ត្រូវ​ គ.ជ.ប ទទួល​ស្គាល់​ជាផ្លូវការ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និងគណបក្ស​សញ្ជាតិ​កម្ពុជា។ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹង​បន្ត​រហូត​ដល់ថ្ងៃ​ទី១៤ ខែឧសភា៕

រាជធានី​ភ្នំពេញ ៖ លោក​គុ​ជ លី ស្ថាបនិក​គណបក្ស «​ខ្មែរ​តែ​មួយ​» និង​ជា​អ្នកនាំពាក្យ​គណបក្ស​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា លោក​បាន​ដោះ​ដូរ​ឈ្មោះ​គណបក្ស​កែម ឡី ទៅ​ជា «​គណបក្ស​ខ្មែរ​តែ​មួយ​» ហើយ​បាន​ដាក់​ឯកសារ​ចូល​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ទទួលស្គាល់​ផ្លូវការ ។


លោក​បាន​បញ្ជាក់​ថា ពេល​នេះ​គណបក្ស​កំពុង​រង់ចាំ​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ ហើយ «​គណបក្ស​ខ្មែរ​តែ​មួយ​» ចាប់ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ​ពេល​នេះ​តទៅ ទោះបី​ក្រសួងមហាផ្ទៃ​មិន​ទាន់​សេចក្តីសម្រេច​ក៏​ដោយ ព្រោះ​លោក​បាន​បំពេញ​បានការ​កំណត់​របស់​ក្រសួងមហាផ្ទៃ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

លោក​គុ​ជ លី ស្ថាបនិក​នៃ «​គណបក្ស​កែម ឡី​» បាន​អះអាង​សម្រេច​ប្តូរ​ឈ្មោះ​មួយ​នេះ ចេញ និង​ដាក់​ឈ្មោះ​ថ្មី​ថា «​គណបក្ស ខ្មែរ​តែ​មួយ​» ក្រោយ​មានការ​តម្រូវ​ពី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​មិន​តម្រូវ​ឲ្យ​យក​តាម​ឈ្មោះ​រូប​វ័​ន្ត​បុគ្គល ។ ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ដែល​មាន​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន​គណបក្ស និង ជា​ប្អូនប្រុស​បង្កើត​របស់​លោក កែម ឡី បាន​ដាក់​ចូល​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា​នេះ បាន​សុំ​ចុះបញ្ជី «​គណបក្ស​ខ្មែរ​តែ​មួយ​» ហើយ​ត្រូវ​បាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​ទទួលយក និង​បោះត្រា​ទទួល​រួច​ហើយ ។


អ្នកនាំពាក្យ​គណបក្ស​រូប​នេះ​បន្ត​ទៀត​ថា លោក​រំពឹង​ថា គណបក្ស​ខ្មែរ​តែ​មួយ​នឹង​ត្រូវ​បាន​ទទួល​សា្គ​ល់​ពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី លោក​ត្រៀម​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង មុខ​នេះ ។ លោក គុ​ជ លី បាន​ឲ្យ​ដឹង​ថា ៖ «​ការ​ដូរ​ឈ្មោះ និង​រូប​ឡូ​ហ្គោ​មាន​រូប​លោក កែម ឡី មក​រូប​មនុស្ស​បី​នាក់ កៀក​ដៃ​គ្នា គឺ​តំណាង​ឲ្យ​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ ។ មាន​ន័យ​ថា ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល គឺ​តែ​មួយ​គ្មាន​រើសអើង​» ។ លោក​បាន​បញ្ជាក់​ទៀត​ថា កាលពី​ព្រឹក​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ថា គណបក្ស​ខ្មែរ​តែ​មួយ ដែល​តាម​ច្បាប់​តម្រូវ​ឲ្យ​ក្រសួង​នូវ​សមាសភាព​ស្ថាបនិក​៧​រូប និង​ដាក់​ជូន​នូវ​ស្នាម​មេដៃ​អ្នកគាំទ្រ ចំនួន​៤.០០០ នាក់​ផង​ដែរ ។ តាម​គម្រោង បើ​មានការ​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង មហាផ្ទៃ ថ្នាក់​នឹង​នាំ គណបក្ស​ខ្មែរ​តែ​មួយ នឹង​ធ្វើការ​រៀបចំ​សមាជិក​នូវ​ថ្ងៃ​ទី​០៨ ខែមេសា​ខាង​មុខ​នេះ ។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ពន្យល់​តាម​ទូរស័ព្ទ​ថា គណបក្ស​នេះ​បាន​ដាក់​ពាក្យ​ចូល​ក្រសួង កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៣ មីនា តែ​ពេល​នេះ​ក្រសួង​មិន​ទាន់​បាន​ពិនិត្យ​ទេ ព្រោះ​ថ្ងៃ​សៅ​រិ៍ និង​ថ្ងៃអាទិត្យ​ក្រសួង​មិន​ធ្វើការ​ទេ ។ ចាំ​មើល​ថ្ងៃ​ច័ន​ទី​២៦ មីនា សិន ។

គណបក្ស​ខ្មែរ​តែ​មួយ (​គ​.​ខ​.​ម​) បាន​បង្ហាញ​ពី​គោលនយោបាយ​ចំនួន​១០​ចំណុច សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។ ទី​១.​យក​ទស្សនទាន​ល្អ​ៗ​របស់​លោក​កែម ឡី​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ពេល​ជាប់​ឆ្នោត ។ ទី​២​បេស​កម្ម​រួម​ត្រូវ​បន្តដំណើរ​ទៅ​មុខជា​និច្ច ។ គណបក្ស​ខ្មែរ​តែ​មួយ​នេះ​នឹង​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​គ្រប់​ស្នាក់​ការ​នៅ​តាម​ខេត្ត​ក្រុង​បង្រៀន​យុវជន យុវនារី​មិន​គិតថ្លៃ ។ ទី​៣ ភាតរភាព​គឺ​លើកទឹកចិត្ត​ខ្មែរ​គ្រប់​រូប​ត្រូវ​ចង​ចាំ​ខ្លួន​ជា​ខ្មែរ​ទោះបីជា​កើត និង​រស់នៅ​ទីណា​ក៏​ដោយ ។ ទី​៤​សុវត្ថិភាព​ចំណីអាហារ ហើយ​គណបក្ស​ចាត់​ទុក​ថា​«​ចំណីអាហារ​មាន​ជាតិ​គីមី​ជា​ឃាតក​លាក់​មុខ​សម្លាប់​សុខភាព​ខ្មែរ​» ។

ទី​៥ គ្រឿងញៀន​ជាស​ត្រូវ​សម្រាប់​សេចក្តី សុខសាន្ត​សម្រាប់​គ្រួសារ​យើង ៖ ដូច្នេះ​គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ដើម្បី​ស្វែងរក​អ្នកលក់​និង​អ្នក​ប្រើប្រាស់ ។ ទី​៦ កសិកម្ម ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៦៥% ជា​អ្នក​ប្រកប​របរ​កសិកម្ម​ត្រូវ​បង្កើត​ទីផ្សារ ដើម្បី​ទិញ​ផលិតផល​ពី​កសិករ​ក្នុង​តម្លៃ​សម​ស្រប​តាម​ទីផ្សារ និង​បែងចែក​ដី​ដល់​គ្រួសារ​កសិករ ។ ទី​៧ បង្កើត​ការងារ ៖ គណបក្ស​ទទួលខុសត្រូវ​ដល់​យុវជន យុវនារី​ឲ្យ​មានការ​ងារ​ធ្វើ​ក្រោម​ពី​បញ្ចប់​ការ​សិក្សា ។ ទី​៨ សេវា​សាធារណៈ ៖ គណបក្ស​នឹង​ផ្តល់​នូវ​អត្រានុកូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង និង​ប្រកាន់​បក្ខពួក​ដាច់ខាត ។ ទី​៩ តុលាការ ៖ គណបក្ស​ត្រូវ​កំណែទម្រង់​ស្ថាន​ប័ន​តុលាការ​ឲ្យ​តម្លា​ខ្ពស់​តម្លាភាព ឯករាជ្យ​ភាព សុច្ចរិត​ភាព និង​យុត្តិធម៌​ពិតប្រាកដ និង​ទី​១០ អំពី​សាសនា​គណបក្ស​មិន​រើសអើង​ប្រកាន់​សាសនា​ណាមួយ​ទេ និង​ពង្រឹង​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​អាទិភាព ៕

No comments:

Post a Comment