Vannak Pheng ភូតកុហក ញុះញង់ បំផ្លើសបំភ្លៃ លាបពណ៌ នៅវិទ្យុអាស៊ីសេរី អស់ចិត្ត ប្រជាពលរដ្ឋលែងស្ដាប់ លែងជឿ ឥលូវធ្វើជាលាលែង ទៅបង្កើត អង្គភាព ព័ត៌មានថ្មីមួយទៀត ចេញពី អាស៊ីសេរី ដូចដែល តាំង សារ៉ាដា ចេញពី អាស៊ីសេរី ទៅបង្កើត The Cambodia Daily Khmer នោះដែរ ។ មនុស្សដដែល យុទ្ធសាស្ត្រដដែល ដូរតែអង្គភាព គេស្គាល់ក្រយ៉ៅអស់ហេីយ
រដ្ឋា វិសាល Vs ជុន ចាន់បុត្រ 👉
សំ ប៉ូលី (ឬ សម ប៉ូលី) 👉វិទ្យុ VOA FRA FRI 👉
ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ (ភាគទី២)
ខែកញ្ញា 14, 2020 ជំនួបរបស់ខ្ញុំជាមួយ លោក ហ៊ុន ម៉ាណែត
ចូលឆ្នាំកាន់តែខិតជិតណាស់មកហើយ។ ខែមេសានៅស្រុកខ្មែរអាកាសធាតុក្តៅហើយស្អុះ។ បើក្តៅស្អុះស្អាប់បែបនេះ នៅសហរដ្ឋអាមេរិកវិញ ខ្ញុំប្រហែលជាស្លៀកតែខោខ្លីមកធ្វើការបាត់ទៅហើយ។ តែនៅស្រុកយើង ជាពិសេសអ្នកធ្វើការនៅការិយាល័យ មានទម្លាប់ស្លៀកពាក់បៀបផ្លូវការជាង។ ខ្ញុំធ្វើតាមគេតាមឯង។
វត្តមាននៅកម្ពុជារបស់ខ្ញុំលើកនេះ ធ្វើអោយមានការរំជើបរំជួលខ្លាំង។ ទន្ទឹមនឹងមន្រ្តីរដ្ឋាភិបាល ខិតខំយកចិត្តថ្លើមបញ្ចុះបញ្ចូលអូសទាញតាមគ្រប់រូបភាពពីក្រោយឆាក នៅពីមុខឆាកឯណេះវិញ ប្រព័ន្ធឃោសនាអោយគ្រួសារ និងក្រុមលោក ហ៊ុន សែន ខិតខំប្រឌិតរឿងប្លែកៗពីខ្ញុំ។ គេហាក់ខំបំផុសថាខ្ញុំចុះមកកម្ពុជាលើកនេះ គឺមកដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល។ នេះជាតម្រុយបង្ហាញថា គេកំពុងតែប្រឌិតរឿងរកលេសដើម្បីចង់ធ្វើបាបខ្ញុំហើយ។ រឿងរ៉ាវប្រឌិតពី ជុន ច័នុ្ទបុត្រ ត្រូវគេចុះផ្សាយ ជាទម្រង់ Breaking News ស្ទើររាល់ថ្ងៃ។
ប៉ុន្មានថ្ងៃមុនចូលឆ្នាំខ្មែរ គឺនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០១៧ ជំនួយការម្នាក់របស់លោក ហ៊ុន ម៉ាណែត ទាក់ទងមកខ្ញុំ។ គាត់ថា ហ៊ុន ម៉ាណែត ចង់ជួបខ្ញុំនៅថ្ងៃបន្ទាប់ គឺនៅថ្ងៃច័ន្ទ ទី១០ ខែមេសា។ គាត់ថាគាត់នឹងប្រាប់ពីម៉ោងពេល និងទីកន្លែងជាក់លាក់នៅថ្ងៃច័ន្ទនោះតែម្តង។
នៅថ្ងៃច័ន្ទ ខ្ញុំធ្វើការបណ្តើររង់ចាំដំណឹងពីជំនួយការរបស់លោក ហ៊ុន ម៉ាណែត បណ្តើរ។ ប្រហែលម៉ោង១២ ថ្ងៃត្រង់ទៅហើយ ទើបជំនួយការលោក ហ៊ុន ម៉ាណែត ហៅមកប្រាប់ទីតាំង និងពេលជួបគ្នា។ គឺជួបគ្នានៅវេលាម៉ោង១គត់ នៅភោជនីយដ្ឋានកូរ៉េមួយ ឈ្មោះ ដាល់ នៅម្តុំទួលគោក។ នោះគឺជាកន្លែងដែលខ្ញុំធ្លាប់បានជួបជាមួយលោក ម៉ៅ សុផាន់ កាលពីប៉ុន្មានថ្ងៃមុន។ ការណាត់ជួបនៅកន្លែងដដែលបែបនេះ ធ្វើអោយខ្ញុំសន្និដ្ឋានថា ទីនោះពិតជាមានគេបង្កប់ម៉ាស៊ីនថតសម្លេង ឬវីដេអូរួចទៅហើយ។
ជំនួយការនោះក៏សួរបញ្ជាក់ខ្ញុំថា តើពេលនេះខ្ញុំកំពុងនៅទីណា ព្រោះលោក ហ៊ុន ម៉ាណែត កំពុងធ្វើដំណើរមកហើយ។ ខ្ញុំឆ្លើយទៅវិញថា មិនអីទេ ខ្ញុំនឹងរូតរះទៅអោយទាន់ពេល។
តាមពិតពេលវេលាប្រថុចញ៉ុចដែរ។ ប្រាប់ភ្លាមក៏សឹងតែដល់ពេលណាត់ជួបគ្នាតែម្តង។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំអាស៊ីសេរីបានអោយភ្លើងខៀវរួចជាស្រេចហើយៗយើងក៏បានត្រៀមខ្លួនហើយដែរ។ ក្រុមអង្គរក្សក៏ចាត់ចែងវិធានការសុវត្ថិភាពដូចដែលយើងបានគ្រោងទុក។ តែលើកនេះ យើងមានបន្ថែម អ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់ផ្សេងទៀត ទៅជាមួយដែរ។ ខ្ញុំមិនទាន់បញ្ចេញឈ្មោះ គាត់នៅពេលនេះទេ ដើម្បីរក្សាសុវត្ថិភាពរបស់គាត់។ តែខ្ញុំនឹងមកបន្ថែមឈ្មោះគាត់នៅពេលក្រោយ ពេលដែលខ្ញុំអាចធ្វើបាន។
ខ្ញុំទៅដល់ទីណាត់ម៉ោង១គត់តែម្តង។ ដោយហួសម៉ោងបាយបន្តិចទៅហើយ ហាងកូរ៉េនោះហាក់ដូចជាស្ងាត់ភ្ញៀវដែរ។ ថ្វីដ្បិតតែខ្ញុំធ្វើដំណើរទៅជួបលោក ហ៊ុន ម៉ាណែត នេះ ជាមួយអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់មែន តែយើងបំបែកគ្នាពេលទៅដល់ទីណាត់។
ខ្ញុំឈររេរាបន្តិច ទើបមានបុរសម្នាក់ចេញមកជួប។ គាត់ណែនាំឈ្មោះខ្លួនឯង និងប្រាប់ខ្ញុំថាគាត់ជាជំនួយការរបស់លោក ហ៊ុន ម៉ាណែត។ ខ្ញុំចាំឈ្មោះ ដែលគាត់ប្រាប់នោះច្បាស់ណាស់ តែនៅក្នុងសំណេរនេះ ខ្ញុំហៅគាត់ត្រឹម លោក រ័ត្ន បានហើយ។
រ័ត្នមានវ័យក្មេងប្រហាក់ប្រហែលនឹង លោក ហ៊ុន ម៉ាណែត ដែរ ហើយមើលទៅដូចជាមនុស្សស្លូតបូតត្រឹមត្រូវ មិនសមជាអ្នកធ្វើការជាមួយលោក ហ៊ុន ម៉ាណែត ទេ។
រ័ត្ននាំខ្ញុំទៅបន្ទប់ VIP មួយនៅជាន់ខាងលើ ហើយប្រាប់ខ្ញុំថា លោក ហ៊ុន ម៉ាណែត កំពុងធ្វើដំណើរមកហើយ។ ក្នុងរយៈពេលរង់ចាំនោះ រ័ត្នប្រាប់ខ្ញុំថាគាត់ចូលចិត្តខ្ញុំ ហើយថាគាត់ក៏ជាអ្នករស់នៅសហរដ្ឋអាមេរិកដែរ ហើយរស់នៅក្បែរៗខ្ញុំផង។
ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលអ្នកធ្វើការអោយ លោក ហ៊ុន ម៉ាណែត ពោលពាក្យថាចូលចិត្តខ្ញុំ។ ខ្ញុំក៏សួរដំណើរដើមទងទៅវិញ។ រ័ត្នថាតាមពិតគាត់មិនមែនជាជំនួយការផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទេ។ គាត់ធ្លាប់រៀនជាមួយ ម៉ាណែត នៅសាលាស៊ីសុវត្តិ។ ពេលនេះគាត់ទៅរស់នៅសហរដ្ឋអាមេរិកហើយ តែនៅរក្សាទំនាក់ទំនងជាមួយម៉ាណែត។ គាត់ចុះមករកស៊ីនៅស្រុកខ្មែរ ហើយជួយការងារម៉ាណែតខ្លះៗ ជាពិសេសពេលមានការណាត់ជួបជាសម្ងាត់បែបនេះជាដើម។
យើងបន្តជជែកគ្នាប្រហែលជាងកន្លះម៉ោង ទើបម៉ាណែតមកដល់។ ពេលមកដល់ ម៉ាណែត បង្ហើបទ្វារបន្តិច រួចធ្វើសញ្ញាអោយរ័ត្នចេញទៅជួប ដោយហាក់ធ្វើមិនឃើញវត្តមានរបស់ខ្ញុំដែលកំពុងអង្គុយចាំនោះផងទេ។ រ័ត្នក៏ចេញទៅជួបម៉ាណែត នៅខាងក្រៅបន្ទប់។ ខ្ញុំបន្តអង្គុយចាំបណ្តើរគិតក្នុងចិត្តបណ្តើរថាម្នាក់នេះគ្មានសុជីវធម៌បន្តិចណាសោះ។ ណាត់ជួបឯង ហើយអោយឯងអង្គុយចាំរាប់ម៉ោង ពេលមកដល់ សូម្បីតែមុខឯងក៏មិនមើលផង។ មនុស្សដែលមានពូជអំបូរត្រឹមត្រូវ គេប្រាកដជាជំរាបសួរមួយម៉ាត់ រួចសុំទោសពីការមកដល់យឺត ជាដើម។
ថ្វីដ្បិតតែខ្ញុំគិតក្នុងចិត្តយ៉ាងនេះក្តី ខ្ញុំនៅតែខំរកហេតុផលផ្សេងៗដើម្បីជួយសម្រាលអោយ លោក ហ៊ុន ម៉ាណែត ដែរ៖
អាចមិនមែនមកពីកំហុសម៉ាណែត ទេដឹង? ប្រហែលម៉ាណែតមិនចាប់អារម្មណ៍ថាកាយវិការបែបនេះមិនសមគួរទេដឹង ដ្បិតគាត់កើតមក និងចំរើនវ័យក្នុងបរិយាកាសគ្រួសារមួយដែលធ្លាប់ឮតែឪពុកប្រើតែសំដីអាមឹងគំរោះគំរើយគំរាមកំហែងទៅអ្នកដទៃ បែបនេះទៅហើយនោះ។
គាត់កើតមកជាកូននាយករដ្ឋមន្រ្តី អាចមានអ្នកនៅជុំវិញខ្លួនគាត់ មួយថ្ងៃៗអែបអបលុតក្រាបដាក់គាត់តែរហូត ធ្វើអោយគាត់ភ្លេចខ្លួនថាគាត់ក៏មានកាតព្វកិច្ចចេះគួរសមដាក់គេវិញទេដឹង?
ឬមួយក៏គាត់ធ្លាប់តែនឹងអ្នកមកជួបគាត់ជាសម្ងាត់បែបនេះ គឺជាជំនួបដើម្បីចចារសុំតំណែងតួនាទី រង្វាន់ខាន់ខៅ ទេដឹង? មានរឿងអីដែលគាត់ត្រូវគួរសមជាមួយនោះ?
កំពុងតែគិតរកវិធីជួយសម្រាលកាយវិការមិនសូវសមរបស់ លោក ហ៊ុន ម៉ាណែត ពេលជួបគ្នានានាទីដំបូងនេះ គាត់ក៏ចូលមកក្នុងបន្ទប់វិញ។ ខ្ញុំសង្កេតឃើញថា ម៉ាណែត មិនឃើញមានកាន់អ្វីមកជាមួយទេ ក្រៅតែពីសៀវភៅកំណត់ហេតុមួយ។ គាត់ដាក់សៀវភៅនោះនៅលើតុ។ ដោយនៅមិនទាន់មើលមុខខ្ញុំចំនៅឡើយ គាត់ចាប់ផ្តើមគ្រវែងសំណួរបើកឆាកមកខ្ញុំតែម្តង៖
-តើអោយខ្ញុំហៅយ៉ាងម៉េច? ឯកឧត្តម បង ឬលោក?
ម៉ាណែតសួរមកខ្ញុំដោយកំបុតកំបុយ គ្មានប្រធានទេ។ ខ្ញុំឆ្លើយប្រាប់គាត់វិញថា ហៅថាបង បានហើយ តែក៏ឆ្លៀតប្រាប់គាត់ថា ខ្ញុំមានអាយុ៥៥ឆ្នាំហើយ។ គាត់ថាបើអ៊ីចឹងគាត់នឹងហៅខ្ញុំថាពូ។ ខ្ញុំក៏តបទៅវិញថាខ្ញុំនឹងហៅគាត់ថាក្មួយ។
តាមពិតខ្ញុំមិនដែលគិតថា ថ្ងៃណាមួយខ្ញុំនឹងលើកយករឿងការជួបគ្នាជាមួយមន្រ្តីរដ្ឋាភិបាល ឬការសន្ទនាជាមួយអតីតបុគ្គលិកខ្លួនឯង យកមកសរសេរផ្សាយជាសាធារណៈទេ ក៏ប៉ុន្តែការជួបគ្នា ឬកិច្ចសន្ទនាទាំងនេះ ទីបំផុតត្រូវបានភាគីម្ខាងទៀត រួមទាំងលោក ហ៊ុន សែន ផង យកទៅផ្សព្វផ្សាយជាសាធារណៈ ដោយបំភ្លៃបន្ថែមមុនរួចទៅហើយ ទើបស្ថាប័នអាស៊ីសេរី សម្រេចអោយខ្ញុំបកស្រាយតាមក្រោយទៅវិញ។ តែទោះជាយ៉ាងណា ដើម្បីរក្សាភាពថ្លៃថ្នូនិងកិត្តិយសរបស់ភាគីពាក់ព័ន្ធ ខ្ញុំសូមបកស្រាយតែចំនុចណាដែលគេចោទ ឬបំភ្លៃប៉ុណ្ណោះ។ ខ្ញុំព្យាយាមមិននិយាយដល់រឿងរ៉ាវដទៃទៀតឡើយ ទោះជារាល់កិច្ចសន្ទនាដោយផ្ទាល់ ឬតាមទូរស័ព្ទក្តី ខ្ញុំមានសម្លេងថតទុកទាំងអស់ក៏ដោយចុះ។
មុននឹងបើកកិច្ចសន្ទនា ខ្ញុំបានបញ្ជាក់ប្រាប់គាត់ជាមុនថា ការដែលខ្ញុំព្រមមកជួបនេះ គឺជាការជួបស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់អោយមានទំនាក់ទំនងការងារល្អរវាងអាស៊ីសេរី និងមន្រ្តីរដ្ឋាភិបាល មិនមានគោលបំណងមកចង់សុំតំណែង ឬលុយកាក់អ្វីឡើយ។ ម៉ាណែតឆ្លើយមកវិញថា គាត់ក៏មិនមានបំណងមកអោយលុយខ្ញុំដែរ។
ដោយយើងបានព្រមព្រៀងគ្នាជាមុនថាការជជែកគ្នានឹងមិនផ្តោតទៅលើការបញ្ចុះបញ្ចូលអូសទាញខ្ញុំតាំងពីដើមទីមកហើយ លោក ហ៊ុន ម៉ាណែត ក៏ចាប់ផ្តើមវាយសន្ធាប់មកខ្ញុំតែម្តង ដូចជាមនុស្សធ្លាប់មានគំនុំនឹងគ្នាតាំងពីជាតិមុនអញ្ចឹង។ លោកបានចោទត្រង់ៗថា អាស៊ីសេរីលំអៀង រាយការណ៍ប្រឆាំងរដ្ឋាភិបាល មិនដែលនិយាយល្អពីរដ្ឋាភិបាលម្តងណាឡើយ។ លោកលើកឧទាហរណ៍ថា ប្រសិនបើអាស៊ីសេរីហៅមន្រ្តីរដ្ឋាភិបាលមកចូលរួមការផ្សាយ ក៏ហៅមកព្រួតគ្នាគាបតែម្តង ដូចជាករណី ព្រួតគ្នាគាបលោក ឈៀង វ៉ុន ជាដើម។
ខ្ញុំព្យាយាមពន្យល់ទៅគាត់វិញថា អាស៊ីសេរីគ្មានបំណងប្រឆាំងនឹងរដ្ឋាភិបាលទេ។ ការរិះគន់ពីចន្លោះប្រហោង ឬការលើកឡើងពីចំនុចខ្វះខាតរបស់រដ្ឋាភិបាល គឺជាតួនាទីរបស់អ្នកកាសែតឯករាជ្យ ដើម្បីផ្តល់ព័ត៌មានអំពីភាពអសកម្មទាំងនោះអោយរដ្ឋាភិបាលបានដឹងនិងដោះស្រាយជូនពលរដ្ឋ តែប៉ុណ្ណោះ។ ខ្ញុំក៏បានបញ្ជាក់ប្រាប់លោកអំពីការសម្ភាសន៍ជាមួយលោក ឈៀង វ៉ុន ថាយើងមិនបានហៅគាត់មកព្រួតគ្នាគាបសោះឡើយ តាមពិតគឺលោក ឈៀង វ៉ុន ខ្លួនឯងទេ ដែលហៅមកសុំចូលក្នុងកម្មវិធីនោះមុន។ ម៉្យាងទៀត លោក ឈៀង វ៉ុន ក៏បានដឹងជាមុនថា លោកនឹងជជែកជាមួយវាគ្មិនណាខ្លះ ក្នុងកមុ្មវិធីនោះ។ តើអ្នកណាខ្លះចូលរួម ហើយតើទម្រង់នៃការផ្សាយនាពេលនោះបែបណា យើងបានដឹងនិងព្រមព្រៀងគ្នាទុកជាមុនហើយ។
ខ្ញុំឆ្លៀតពញ្ញាក់អារម្មណ៍លោក ហ៊ុន ម៉ាណែត ថាក្រែងមន្រ្តីរដ្ឋាភិបាលស៊ំាត្រចៀកតែទៅនឹងការផ្សាយលើកជើងរដ្ឋាភិបាល ហើយពិបាកទទួលយកសេចក្តីរាយការណ៍ដែលរិះគន់ពីការខ្វះខាតរបស់រដ្ឋាភិបាលទេដឹង។
លោក ហ៊ុន ម៉ាណែត ហាក់ញោចអារម្មណ៍បន្តិចចំពោះការញាក់របស់ខ្ញុំនេះ។ ជាការគួរអោយភ្ញាក់ផ្អើល គាត់មិនប្រកែក ហើយឆ្លើយតបជាភាសាអង់គ្លេសមកខ្ញុំវិញថា៖ It’s a social norm ដែលប្រែថា វាជារឿងធមុ្មតាទៅហើយនៅកម្ពុជានៅពេលនេះ។
ចប់ពីចោទអាស៊ីសេរី លោក ហ៊ុន ម៉ាណែត ចោទខ្ញុំថាខ្ញុំមានចិត្តប្រឆាំងនឹងលោក និងគ្រួសារលោកផ្ទាល់តែម្តង។ លោកលើកហេតុផលបញ្ជាក់ថា សកម្មភាពរបស់ខ្ញុំទាំងអំបាលមាណបានបញ្ជាក់ច្បាស់ណាស់ពីការប្រឆាំងលោក និងគ្រួសារលោក។ លោក ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍មួយដើម្បីជាការបញ្ជាក់ថាខ្ញុំពិតជាចិញ្ចឹមចិត្តប្រឆាំងនឹងលោកផ្ទាល់មែន។
លោកថា កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ នៅពេលដែលមានបាតុកម្មប្រឆាំងនឹងលោកនៅក្រុងម៊ែលបួន (Melbourne) ប្រទេសអូស្ត្រាលី (Australia) ខ្ញុំមិនប្រើអ្នកយកព័ត៌មានប្រចាំការនៅទីនោះ អោយរាយការណ៍ទេ ខ្ញុំសុខចិត្តធ្វើដំណើរទៅខ្លួនឯង ដើម្បីជួយញ៉ាំងអោយព្រឹត្តិការណ៍នោះកាន់តែពុះកញ្រ្ជោល។
ខ្ញុំប្រាប់លោក ម៉ាណែត វិញថាអ្នកដែលប្រាប់លោកថា អាស៊ីសេរីមានអ្នកយកព័ត៌មានប្រចាំប្រទេសអូស្ត្រាលីនោះខុសហើយ។ យើងមិនមានអ្នករាយការណ៍នៅទីនោះទេ។ ម៉្យាងទៀត ការដែលខ្ញុំមកក្រុងម៊ែលបួននេះ ក៏ក្នុងគោលបំណងរាយការណ៍អំពីពិធីបុណ្យខួប១០០ថ្ងៃនៃមរណភាពលោកបណ្ឌិត កែម ឡី។ ការរាយការណ៍អំពីបាតុកម្មប្រឆាំងនឹងក្មួយពីសំណាក់អ្នកក្រុងម៊ែលបួនគឺជារឿងដែលកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ។ ខ្ញុំមិនបានដឹងជាមុនទេ។
តាមពិតពិធីជប់លៀងរបស់លោក ហ៊ុន ម៉ាណែត នៅហាងមួយឈ្មោះ Annabella នៅជាយក្រុងម៊ែលបួននាពេលនោះ ត្រូវគេលាក់ការណ៍ជិតឈឹង។ អ្នកក្រុងម៊ែលបួនក៏ទើបតែដឹងមួយថ្ងៃមុនពិធីនោះតែប៉ុណ្ណោះ ហើយក៏រៀបចំបាតុកម្មប្រឆាំងតែម្តងទៅ។ មិនបានត្រៀមទុកជាមុនទេ។ ។
ម៉ាណែត នៅមិនទាន់ទទួលយកការបកស្រាយរបស់ខ្ញុំទេ។ គាត់ចោទបន្ថែមទៀតថា បើខ្ញុំមកអូស្រ្តាលីរាយការណ៍ពីបុណ្យខួបលោក កែម ឡី មែន ហេតុអ្វីខ្ញុំសុខចិត្តលុបចោលគំរោង ទៅរាយការណ៍ពីបុណ្យខួបនេះ នៅក្រុងអាឌឺឡែត (Adelaide) ហើយសុខចិត្តនៅរាយការណ៍ពីបាតុកម្មប្រឆាំងនឹងលោកនៅក្រុងម៊ែលបួននេះវិញ។
ខ្ញុំព្យាយាមពន្យល់ម៉ាណែតវិញថា ជាអ្នកកាសែត នៅពេលដែលមានព្រឹត្តិការណ៍ពីរកើតឡើងព្រមគ្នាបែបនេះ ខ្ញុំត្រូវតែសម្រេចជ្រើសរើសយកមួយណាដែលថ្មីនិងប្លែកជាង។ ចំពោះបុណ្យខួបលោកបណ្ឌិត កែម ឡី ខ្ញុំបានរាយការណ៍ជាហូរហែរមកហើយ។ បើមានព្រឹត្តិការណ៍ថ្មីដូចជាបាតុកម្មប្រឆាំងនឹងកូននាយករដ្ឋមន្រ្តីជាដើម ខ្ញុំត្រូវតែទំលាក់រឿងចាស់ចោល ហើយងាកមករាយការណ៍ពីអ្វីដែលថ្មីវិញដូច្នោះហើយ។ គ្មានទាក់ទងនឹងគំនុំផ្ទាល់ខ្លួនអ្វីនោះទេ។
ម៉ាណែតមិនជជែកបន្តរឿងនេះទៀតទេ គាត់ចាប់ផ្តើមសួរខ្ញុំថាតើពូមកស្រុកខ្មែរលើកនេះ ក្នុងគោលបំណងអ្វី។ គាត់បន្តថាតាមគាត់ដឹង បេសកកម្មខ្ញុំមកស្រុកខ្មែរលើកនេះ គឺមានផែនការផ្តួលរំលំរដ្ឋាភិបាល។
ខ្ញុំហួសចិត្តនូវសំណួររបស់ លោក ហ៊ុន ម៉ាណែត។ មិនគួរណា កំរិតប្រហែលលោក ហ៊ុន ម៉ាណែត ដែលឪពុកកំពុងផ្ចុងផ្តើមអោយក្លាយជាអ្នកដឹកនាំប្រទេសជំនួសទៅហើយ នៅមានជម្ងឺមិនទុកចិត្តខ្លួនឯង (paranoia) រហូតដល់ថ្នាក់ជឿលើអត្ថបទឃោសនារបស់កាសែតដែលផ្សាយព័ត៌មានប្រឌិតដើម្បីគ្រាន់តែបំពេញចិត្តឪពុកលោក ព្រមទាំងគ្រួសារបក្ខពួកលោកបែបនេះសោះ។ ខ្ញុំហាក់មិនចង់បន្តកិច្ចពិភាក្សាអ្វីទៅទៀតទេ តែជាការគួរសមក្នុងការជួបគ្នាជាលើកទីមួយ ខ្ញុំចេះតែទ្រាំ។
បន្ទាប់ពីចោទសួរខ្ញុំរួចហើយ ម្តងនេះ លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមលើកឡើងពីផែនការជាក់ស្តែងដែលខ្ញុំនឹងធ្វើ ក្នុងដំណើរបេសកកម្មបីខែរបស់ខ្ញុំនៅស្រុកខ្មែរតែម្តង។ អ្វីដែលអស្ចារ្យជាទីបំផុតនោះគឺ លោក ហ៊ុន ម៉ាណែត បានដឹងខ្លឹមសារនៃកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្ញុំជាមួយបុគ្គលិកស្ទើរតែទាំងអស់។ ផែនការទាំងនោះរួមមានការអញ្ជើញម្តាយរបស់លោក បណ្ឌិត កែម ឡី អោយទៅជួបពិភាក្សាគ្នា ជាមួយម្តាយរបស់ អឿត អាង ហៅជួប សម្លាប់ នៅសៀមរាបអង្គរ។ គំរោងរបស់ខ្ញុំទៅគោរពសពលោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ជាដើម។
លោក ហ៊ុន ម៉ាណែត លើកផែនការទាំងនោះមកផ្ទុញដាក់ខ្ញុំ ហើយចោទថា ផែនការទាំងនេះសុទ្ធតែជាកិច្ចប៉ុនប៉ងរំលឹកនូវការឈឺចាប់ ដើម្បីអោយមានការងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលឪពុករបស់លោក។
ខ្ញុំរង្គៀសចិត្តខ្លាំងមែនទែន នៅពេលដឹងថា លោក ហ៊ុន ម៉ាណែត ដឹងរឿងផ្ទៃក្នុងអាស៊ីសេរីខ្ទេចខ្ទីរបែបនេះ។ ថ្វីដ្បិតតែផែនការទាំងឡាយសុទ្ធសឹងតែជាផែនការស្វែងរកព័ត៌មានមកផ្សាយជាសាធារណៈក៏ដោយ ការដឹងថាមានជនបង្កប់លួចរាយការណ៍ព័ត៌មានចេញមកក្រៅអង្គភាពជាបញ្ហាធំមួយដែលខ្ញុំត្រូវដោះស្រាយ។ ខ្ញុំចាប់ផ្តើមរកហេតុផលថាតើលោក ហ៊ុន ម៉ាណែត ដឹងតាមប្រភពណា។ ខ្ញុំដូចជាមិនជឿថាមានសហការីខ្ញុំណាម្នាក់ អាចក្លាយជាជនបង្កប់បែបនេះសោះ។ ឬមួយក៏គេលួចបង្កប់ម៉ាស៊ីនថតសម្លេងលួចស្តាប់ពីចម្ងាយ? ពេលនោះខ្ញុំប្រាកដជាគិតមិនចេញមែន។ យើងបានត្រឹមតែប្រយ័ត្នប្រយែងតែប៉ុណ្ណោះ។ ជាដំណោះស្រាយបណ្តោះអាសន្ន ផែនការធំៗទាំងឡាយ ខ្ញុំនិយាយតែជាមួយនឹងអ្នកដែលមានកាតព្វកិច្ចត្រូវដឹងតែប៉ុណ្ណោះ លែងនិយាយក្នុងអង្គប្រជុំរួមទៀតហើយ។
ខ្ញុំជឿថាពេលខ្ញុំរៀបរាប់ដល់ចំនុចនេះ លោក លោកស្រី ប្រាកដជាអាចកាត់ស្មានបានហើយ ថាតើព័ត៌មានដែលលោក ហ៊ុន ម៉ាណែត ដឹងនោះ បានមកពីប្រភពណា។ អ្នកដែលបញ្ចេញព័ត៌មានមកក្រៅនោះ ពេលនេះមិនត្រឹមតែមិនមានវិប្បដិសារីថាខ្លួនបានក្បត់វិជ្ជាជីវៈ ក្បត់សហការី ក្បត់អ្នកជួយជ្រោមជ្រែងខ្លួន ក្បត់អង្គភាពដែលបានផ្តល់កំណើត ផ្តល់កិត្តិយសអោយខ្លួន និងគ្រួសារទេ តែខំលួងខ្លួនឯងថាអំពើរដែលខ្លួនបានប្រព្រឹត្តនោះគឺជាកាតព្វកិច្ចបំរើជាតិទៅវិញ។ ចុះអ្នកអាស៊ីសេរី រួមទាំងខ្លួនគាត់ផងដែលធ្លាប់បំរើការងារនៅទីនេះ អស់រាប់សិបឆ្នាំនោះ មិនដើម្បីបំរើប្រជាជាតិខ្មែរទេឬ? តើការរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ អំពីអ្នកមានអំណាចធ្វើទុក្ខបុកម្នេញពលរដ្ឋនោះ មិនមែនជាកាតព្វកិច្ចបំរើពលរដ្ឋខ្មែរ និងប្រជាជាតិខ្មែរដ៏កំសត់នោះទេឬ?
ខ្ញុំខំសម្រួលអារម្មណ៍មិនអោយ ហ៊ុន ម៉ាណែត ដឹងថាខ្ញុំកំពុងរង្គៀសចិត្តទេ។ ខ្ញុំបកស្រាយទៅវិញថា តាំងពីលោកបណ្ឌិតត្រូវគេឆក់យកជីវិតទៅ ខ្ញុំមិនដែលបានទៅគោរពសពលោកទេ។ គំរោងទៅគោរពសពនេះ គឺជាកាតព្វកិច្ចរបស់ខ្ញុំចំពោះលោកបណ្ឌិត កែម ឡី គ្មានអ្វីទាក់ទងនឹងផែនការផ្តួលរំលំរដ្ឋាភិបាលអ្វីនោះឡើយ។ ផែនការនាំម្តាយ លោក កែម ឡី និងម្តាយ អឿត អាង អោយមានកិច្ចពិភាក្សាគ្នានៅអង្គរ វិញទៀតសោត ក៏ជាការងាររបស់អ្នកកាសែតក្នុងការផ្តល់លទ្ធភាពអោយលោកយាយទាំងពីរមានឱកាសបានសារស័ព្ទទុក្ខសោកដាក់គ្នា និងបានជជែកគ្នាពីរឿងរ៉ាវរបស់កូនៗគាត់ទាំងពីរតែប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លែងជជីកសួរខ្ញុំពីផែនការការងារទៀតហើយ។ លោកចាប់ផ្តើមនិយាយការពារឪពុកលោកវិញម្តង។ លោកអះអាងថា ឪពុកលោក មិនមែនជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី ទេ។ លោកបន្តថានៅព្រឹកដែលគេបាញ់លោកបណ្ឌិត កែម ឡី នោះ លោកកំពុងនៅក្រុងកែប។ ពេលមានគេទូរស័ព្ទទៅប្រាប់ពីហេតុការណ៍នេះ លោកគិតក្នុងចិត្តថា គេប្រាកដជាទំលាក់កំហុសទៅឪពុកលោកទៀតហើយ។
ទាក់ទងទៅនឹងសុវត្ថិភាពរបស់ខ្ញុំវិញ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោក និងឪពុកលោក ក៏ព្រួយបារម្ភខ្លាចគេលួចធ្វើបាបខ្ញុំ ហើយទំលាក់កំហុសទៅរដ្ឋាភិបាលដែរ ដូច្នេះហើយបានជាមានការរៀបចំមនុស្សអោយតាមជួយការពារខ្ញុំ ពេលខ្ញុំចុះមកដល់ភ្នំពេញ។ លោកបញ្ជាក់ថា ខាងលោកនឹងមិនបានចំណេញអ្វីទេ ប្រសិនបើខ្ញុំត្រូវគេលួចសម្លាប់។ ខ្ញុំអរគុណ លោក ហ៊ុន ម៉ាណែត ហើយស្នើទៅគាត់ថាអោយបន្តជួយការពារសុវត្ថិភាពរបស់ខ្ញុំជាបន្តទៅទៀតផងចុះ។
យើងជួបគ្នាអស់រយៈពេលជិតពីរម៉ោង។ ខ្ញុំឆ្លៀតអញ្ជើញលោក ហ៊ុន ម៉ាណែត អោយចូលរួមក្នុងការផ្សាយរបស់យើងនៅថ្ងៃណាមួយ។ លោកឆ្លើយថា ចាំលោកគិតមើលសិន។ លោកបានអោយលេខទូរស័ព្ទឯកជនរបស់លោកមកអោយខ្ញុំ សំរាប់ទុកទាក់ទងគ្នានៅពេលក្រោយ។
មកដល់ការិយាល័យវិញ មិនទាន់ទាំងបានអង្គុយចុះស្រួលបួលផង អ្នកយកព័ត៌មានអាស៊ីសេរីម្នាក់គឺលោក ឡេង ម៉ាលី ស្កាត់មកជួបខ្ញុំភ្លាម។ ម៉ាលី ប្រាប់ខ្ញុំថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ ហៅមកប្រាប់គាត់ថា គាត់ (លោក ខៀវ សុភ័គ) បានដំណឹងថា ខ្ញុំមកស្រុកខ្មែរលើកនេះ គឺមកប៉ុនប៉ងដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល។ លោក ខៀវ សុភ័គ ថាគេបានស្តាប់ឮ ខ្ញុំនិយាយពីផែនការទាំងនេះ ប្រាប់អ្នកចូលរួមនៅក្នុងសិក្ខាសាលាមួយ។ ម៉ាលី បន្តថា ពេលនេះ លោក ខៀវ សុភ័គ កំពុងតាមរកខ្សែអាត់សម្លេង ដែលខ្ញុំពោលបែបនេះ។ បើគេរកឃើញមែន គេនឹងចាប់ខ្ញុំភ្លាម។
ខ្ញុំចាប់ផ្តើមបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនកាន់តែខ្លាំង។ តាមពិត គោលបំណងធំបំផុត នៃបេសកកម្មខ្ញុំមកស្រុកខ្មែរលើកនេះ គឺមករៀបចំការផ្សាយពិសេសទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឯណោះទេ។ ការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីទៀតសោត ក៏ផ្តោតជាសំខាន់តែទៅលើការរាយការណ៍អំពីការបោះឆ្នោត ដូចជារបៀបរាយការណ៍ទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត និង ទម្រង់ផ្សេងៗនៃការគំរាមកំហែងក្នុងពេលបោះឆ្នោតជាដើម។ទាំងនេះសុទ្ធតែជាការចូលរួមអោយការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ទាំងអស់។ គ្មានផែនការណាមួយ ជាការផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។
ថ្វីដ្បិតតែទិសដៅសំខាន់ គឺរាយការណ៍អំពីការបោះឆ្នោត រាល់ពេលខ្ញុំមកកម្ពុជា ខ្ញុំតែងឆ្លៀតស្វែងរកព័ត៌មានដទៃទៀត សំរាប់ផ្សាយទាន់ពេលផង សំរាប់ទុកជាឯកសារប្រើប្រាស់ទៅថ្ងៃមុខផង។ អ្នកដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសមួយចំនួន ដឹងរឿងរ៉ាវទាក់ទងនឹងឃាតកម្ម លើលោក ជា វិជ្ជា ឬ ក៏អ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម។ ថ្វីដ្បិតតែការដែលខ្ញុំចូលគុកព្រៃសដើម្បីសម្ភាសន៍អ្នកទោស ទើបនឹងត្រូវគេផ្សព្វផ្សាយនាខែមេសានោះក្តី ខ្ញុំធ្លាប់ចេញចូលគុកព្រៃស សម្ភាសន៍ប្រភពមួយចំនួន ដែលកំពុងជាប់ពន្ធនាគារនៅទីនោះច្រើនដងស្ទើររាប់ភ្លេចទៅហើយ។ ខ្ញុំមានខ្សែអាត់ថតសម្លេងរាប់ម៉ោង អំពីឃាតកម្មទាំងនោះ។ គ្រាន់តែខ្ញុំមិនទាន់អាចផ្សាយបាន ដើម្បីរក្សាសុវត្ថិភាពរបស់ប្រភពតែប៉ុណ្ណោះ។
ការចូលទៅគុកព្រៃសនេះ មិនបាច់បន្លំខ្លួនដូចគេចោទនោះទេ។ ពួកឆ្មាំគុកស្គាល់ខ្ញុំច្បាស់ណាស់។ បណ្តាញរបស់ខ្ញុំរង់ចាំបើកផ្លូវអោយមុនជាស្រេច។ រាល់ពេលដែលខ្ញុំទៅគុកព្រៃស ខ្ញុំជិះឡានចូលដល់មាត់គុកដែលជាបារ៉ាស់ចុងក្រោយតែម្តង ទើបចុះពីឡានដើរចូលទៅក្នុងគុក។ តែទោះជាយ៉ាងណា ខ្ញុំអោយតែមនុស្សពីរនាក់គត់ដឹង អំពីការចូលទៅសម្ភាសន៍ប្រភពនៅព្រៃសនេះ។ ពួកគាត់តែងរួមដំណើរជាមួយខ្ញុំជានិច្ចក្នុងបេសកកម្មនេះ។ តែគាត់ចាំខាងក្រៅ ក្រែងមានរឿងអ្វីកើតឡើងចំពោះខ្ញុំ ពួកគាត់នឹងរាយការណ៍អោយគេឯងដឹង។
អ្នកដែលរួមដំណើរជាមួយខ្ញុំរាល់លើកនោះ គឺលោក ទីន ហ្សាការីយ៉ា និងអ្នករាយការណ៍ព័ត៌មានម្នាក់ទៀត ដែលខ្ញុំមិនទាន់អាចប្រាប់អត្តសញ្ញាណបាននៅឡើយនាពេលនេះ។
ខ្ញុំសូមស្លេះតែត្រឹមនេះសិនចុះ។ នៅភាគបន្ទាប់ ខ្ញុំនឹងរៀបរាប់ជូនអំពីការចូលទៅគុកព្រៃស ការចោទប្រកាន់ និងអំពីថាតើខ្ញុំគេចខ្លួនចេញពីភ្នំពេញតាមរបៀបណា។
សូមលោកអ្នកនាងទទួលបាននូវសេចក្តីសុខគ្រប់ប្រការ។ យើងនឹងជួបគ្នាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ។ សូមអរគុណ
យូ សារ៉ាវុឌ្ឍន៏ is with You Saravuth.ផ្ទៃក្នុងរបស់វិទ្យុ អាសុីសេរី កំពុងមានបញ្ហា ?វិទ្យុអាសុីសេរី ផ្សាយជាខេមរភាសា ដែលសឹងតែ 100% ផ្សាយប្រចាំថ្ងៃ តែដំណឹងស្រុកខ្មែរ ហាក់ដូចជា មានបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ទើបបណ្តាលអោយសហការី ដើរចេញបន្តបន្ទាប់ ។ប៉ុន្មានឆ្នាំមុន គេឃើញលោក តាំង សារតា ដើរចេញពីវិទ្យុអាសុីសេរី ដោយមិនស្រណោះកន្លែងធ្វើការ ហើយសព្វថ្ងៃ កំពុងបំពេញការងារនៅ The Cambodia Daily ។លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ននេះ តែងតែធ្វើអោយសហការីមិនសប្បាយចិត្ត ដោយធ្លាយដំណឹងខ្លះថា ជុន ច័ន្ទបុត្រ ជាប្រធាន បក្ខពួកនិយម គ្រួសារនិយម និង ជាមេអគុណធម៌ ទៀតផង ។ជាវិទ្យុ ដែលធ្លាប់ទទួលបានការគាំទ្រពីអ្នកស្តាប់ច្រើនជាងគេ បានធ្លាក់ចុះ ដោយសារតែប្រភេទ មនុស្សខ្លះ មិនស័ក្តិសម មានមុខបញ្ចេញទស្សនៈនៅក្នុងស្ថាប័ននេះ ទោះបីបុគ្គលខ្លះជាសង្ឃ ខ្លះជាបណ្ឌិត និង ខ្លះជាអ្នកនយោបាយ ប្រជាភិថុតិ ដែលតែងនិយាយខុសពីការពិត មានលក្ខណៈជេរប្រមាថ លាបពណ៌ មូលបង្កាច់ ។លោក តាំង សារតា អ្នកស្រី ខែ សុខណង និង លោក មួង ណារ៉េត បានដើរចេញជាបន្តបន្ទាប់ ដោយមិនបង្ហាញពីមូលហេតុនេះ ស្របពេលវិទ្យុអាសុីសេរី កំពុងទទួលរងការរិះគន់ថា ស្ថាប័ននេះ អាចមានបញ្ហាផ្ទៃក្នុង ដោយសារតែសកម្មភាពចុងក្រោយ ដូចជាបម្រើអោយក្រុមនយោបាយណាមួយ ខុសពីវិជ្ជាជីវៈ អ្នកសារឆាន់ វ៉ាន់ឌី សារព័ត៍មាន ស្រុកភ្នំព្រឹកមានគណនេយ្យFacebookជាច្រើន បានផុសរឿងពោតចុះថោក ដោយសារតែមានជញ្ជីង ចាំថ្លឹងឡានលើសទម្ងន់ធ្វើឲ្យឡានថៃ មិនហ៊ានឆ្លងមកទិញពោតស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ដូច្នេះ សូមលោកអភិបាលស្រុកភ្នំព្រឹក មេត្តាដុតដៃដុតជើងឲ្យបានទាន់ពេល ដើម្បីកុំឱ្យពោតរបស់កសិករ ខូចខាតដោយសារទឹកភ្លៀង ឬលក់មិនទាន់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីសងបំណុល ចិញ្ចឹមជីវិត រៀងៗខ្លួនផង។
ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ
ជាដំបូង ខ្ញុំបាទសូមថ្លែងអំណរគុណដល់លោក លោកស្រីទាំងអស់ដែលបានជូនពរ និងសួរសុខទុក្ខ។ ថ្ងៃនេះ ខ្ញុំបានធូរស្រាលជាងពីថ្ងៃមុន។ ម្សិលមិញខ្ញុំទទួលថ្នាំជាលើកទីមួយបន្ទាប់ពីបាញ់កាំរស្មី។ មិនមែនជាថ្នាំទៅសម្លាប់កោសិកាមហារីកក្នុងខ្លួនទេ តែជាប្រភេទថ្នាំកោសិកាទៅទប់ទល់នឹងកោសិកាមហារីក។ គេហៅជាភាសាអង់គ្លេសថា Immunotherapy ។ ការព្យាបាលតាមរបៀប Immunotherapy នេះ មិនសូវធ្វើទុក្ខខ្លាំង ដូចដាក់ថ្នាំ Chemotherapy ទេ។
គ្រូពេទ្យថា ខ្ញុំនឹងត្រូវបន្តប្រើថ្នាំនេះរហូតក្នុងមួយជីវិតរបស់ខ្ញុំ ដើម្បីទប់ទល់កុំអោយកោសិកាមហារីកនៅក្នុងខ្លួនវារាលដាលបាន។ ប្រសិនបើស្ថានភាពកាន់តែប្រសើរឡើងដូចពេលនេះ ខ្ញុំអាចនឹងអាចវិលមកធ្វើការវិញ ក្នុងពេលឆាប់ៗនេះហើយ។
តែទោះជាយ៉ាងណា ពេលនេះ ខ្ញុំអាចអង្គុយសរសេរបាន។ ខ្ញុំគិតថានឹងចែករំលែកជូនលោកអ្នកនាងនូវរឿងរ៉ាវខ្លះៗដែលខ្ញុំជួបប្រទះ ក្នុងរយៈពេលបំពេញបេសកកម្មយកព័ត៌មានកន្លងមកនេះ ក្នុងស្ថាប័នអាស៊ីសេរី។
ខ្ញុំចាប់ផ្តើមថ្ងៃនេះ ពីព្រឹត្តិការណ៍មុននិងក្រោយខ្ញុំមានការធ្វើទុក្ខបុកម្នេញ តាមចាប់ខ្លួនពីសំណាក់របបក្រុងភ្នំពេញ ពីបទបន្លំខ្លួនចូលគុកព្រៃស។ មកទល់ពេលនេះ ទើបខ្ញុំគិតថាវាជាភ័ព្វសំណាងណាស់ដែលមានព្រឹត្តិការណ៍នោះកើតឡើង បើមិនដូច្នោះទេ ខ្ញុំប្រហែលជាអាចធ្លាក់ចូលក្នុងអន្ទាក់មួយដែលអាចពិបាកនឹងដោះខ្លួនចេញរួច។
លោក លោកស្រី ប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាខ្ញុំ ចាត់ទុកថាការតាមចាប់ខ្លួនពីក្រុមលោក ហ៊ុន សែន ដែលធ្វើអោយគេឯងភ័យប្រហោងពោះជំនួសនោះ ជាភ័ព្វសំណាងជួយខ្ញុំអោយផុតពីការជាប់អន្ទាក់ទៅវិញ។ សូមលោកអ្នកនាង បន្តអានបន្តិចទៀត លោកអ្នកនាងនឹងបានយល់ច្បាស់ពីអ្វីដែលខ្ញុំលើកឡើងនេះ។
ជាដំបូង ខ្ញុំសូមសារភាពថា ក្នុងតំណែងជាមេម្នាក់នៅអាស៊ីសេរី ខ្ញុំយកចិត្តទុកដាក់ទៅលើបុគ្គលិកមិនបានស្មើគ្នា ដូចគេវាស់នោះទេ។ អ្នកដែលត្រូវការជំនួយច្រើនជាងគេ ខ្ញុំក៏ផ្តល់ការយកចិត្តទុកដាក់ផ្ចុងផ្តើមអ្នកនោះ ជាងអ្នកដទៃ។ អ្នកចូលមកថ្មី ខ្ញុំយកចិត្តទុកដាក់ជាងអ្នកចាស់ ដែលស្គាល់ចិត្តគ្នាហើយ។
ក្នុងចំណោមបុគ្គលិកទាំងអស់ ខ្ញុំតែងយកចិត្តទុកដាក់មនុស្សនៅក្នុងក្រុមភាគតិច ដូចជាខ្មែរកម្ពុជាក្រោម ឬក៏ចាម ជាដើម ជាងគេ ជាងឯងបន្តិច។ ការយកចិត្តទុកដាក់នេះ មានដូចជា ជួយជំរុញលើកទឹកចិត្តដើម្បីអោយបានគាត់ឡើងផ្សាយ ហ៊ានចេញមុខនឹងគេ ទោះបីជាគាត់និយាយរដើន បន្តិចក្តី។ ធ្វើយ៉ាងណាអោយគាត់មានមោទនភាពចំពោះខ្លួនឯង មានមុខមានមាត់ស្មើគេស្មើឯងនៅក្នុងការិយាល័យ។ ប្រសិនបើមានអ្នកណាមក ហ្គហ្គឿង (រករឿង) ខ្ញុំថាហេតុអីដាក់ចាមនិយាយមិនសូវច្បាស់អោយឡើងផ្សាយច្រើនម៉្លេះ ក៏ខ្ញុំតែងរកគ្រប់វិធីសម្របសម្រួលពន្យល់អោយគេបានស្ងប់ចិត្តដែរ។
បុគ្គលិកដែលមានកំណើតជាខ្មែរក្រោម ក៏ឆាបយកបេះដូងខ្ញុំបានមួយចំណែកធំដែរ។ ខ្ញុំតែងចាត់ទុកពលរដ្ឋខ្មែរក្រោមថាជាវីរជនក្នុងដួងចិត្តខ្ញុំ និងជាតំណាងនៃជនជាតិខ្មែរទាំងមូល ចំពោះភាពរឹងមាំមិនចុះញមរាល់ការគាបសង្កត់ពីសំណាក់បរទេស។ នេះមកពីខ្ញុំធ្លាប់បានអានច្រើនអំពីវីរភាពរបស់ពួកគាត់ ក្នុងការតតាំងនឹងរដ្ឋការយួន ដើម្បីការពារ ទឹកដី អត្តសញ្ញាណ ភាសា វប្បធម៌ ប្រពៃណីខ្មែរ។
ការជួយផ្ចុងផ្តើម និងយកចិត្តទុកដាក់ជាមួយបុគ្គលិកមានដើមកំណើតខ្មែរក្រោមនេះ បានធ្វើអោយគាត់ (ខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ទេ តែដើម្បីងាយអានក្នុងសំណេរនេះ ខ្ញុំសុំហៅថា គាត់ថាបង បែន) និងខ្ញុំ មានទំនាក់ទំនងពិសេសជាងគេក្នុងអង្គភាពអាស៊ីសេរីផ្នែកភាសាខ្មែរទាំងមូល។ យើងគោរពនិងស្រឡាញ់គ្នាដូចបងប្អូនបង្កើត។ ខ្ញុំចេញមុខ “កាង” បងបែនជានិច្ចមិនអោយនរណាប៉ះបានឡើយ។ រឿងនេះអ្នកណាក៏ដឹងដែរនៅក្នុងអាស៊ីសេរីទាំងមូល។ គាត់ក៏តែពោលប្រាប់ខ្ញុំនិងអ្នកដទៃទៀតចំពោះការគោរពស្រឡាញ់របស់គាត់ចំពោះខ្ញុំវិញដែរ។ យើងតែងទូរស័ព្ទពិភាក្សាគ្នាជានិច្ច តាំងពីរឿងនយោបាយ កិច្ចការប្រទេសជាតិ រហូតដល់បញ្ហាគ្រួសារប្រពន្ធកូន។
បងបែនធ្លាប់ប្រាប់ខ្ញុំពីការដែលវៀតណាមចាប់គាត់ដាក់គុក ដោយសារគាត់ចូលរួមក្នុងចលនាប្រឆាំងរបបលោក ហេង សំរិន ហើយទើបតែត្រូវគេដោះលែងវិញ ម្តុំមានកិច្ចព្រមព្រៀងក្រុងប៉ារីស។ ដឹងរឿងរ៉ាវទាំងអស់នេះ នៅពេលដែលគាត់ក្លាយជាបុគ្គលិករបស់ខ្ញុំហើយ ខ្ញុំតាំងចិត្តថា នឹងជួយផ្ចុងផ្តើមយិតយោងគាត់អោយអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន។ ខ្ញុំស្រឡាញ់ និងទុកចិត្តគាត់ស្ទើរមួយរយភាគរយ។
ដើមខែមេសាឆ្នាំ២០១៧ គឺជិតមួយឆ្នាំក្រោយឃាតករបាញ់សម្លាប់លោក កែម ឡី ខ្ញុំមានបេសកកម្មចុះទៅកម្ពុជាដើម្បីរៀបចំការផ្សាយពិសេសពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងរៀបចំឡើងនៅពាក់កណ្តាលខែមិថុនា។ ខ្ញុំត្រូវទៅកម្ពុជាមុនជិតពីរខែ ដើម្បីទៅជ្រើសរើសនិងបណ្តុះបណ្តាលបុគ្គលិកថ្មីបន្ថែម។
លើកនេះ ខ្ញុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខុសពីធម្មតា។ ខ្ញុំនៅចាំប្រសាសន៍លោកបណ្ឌិត កែម ឡី ប្រាប់ខ្ញុំមុននឹងគេបាញ់សម្លាប់លោកថា យើងពីរនាក់នេះជាមុខសញ្ញាដែលត្រូវគេចង់កំចាត់ចោល។ ខ្ញុំបានស្នើទៅថ្នាក់ដឹកនាំអាស៊ីសេរី ថាខ្ញុំត្រូវការអង្គរក្សជួយការពារ ក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា ដ្បិតខ្ញុំត្រូវធ្វើដំណើរយប់ព្រលប់ផង។
ទន្ទឹមនឹងរង់ចាំចម្លើយពីខាងអាស៊ីសេរី ខ្ញុំបានទូរស័ព្ទទៅបងបែន ដើម្បីជជែកគ្នា។ ខ្ញុំប្រាប់ពីការបារម្ភពីសុវត្ថិភាពរបស់ខ្ញុំ ហើយចង់អោយគាត់រកកូនក្មួយណាដែលទំនេរ មកជួយបើកឡានអោយខ្ញុំ គ្រាន់បានជាគ្នា ពេលចុះទៅខេត្ត ឬពេលចេញពីធ្វើការយប់ព្រលប់។ បងបែន ថាគាត់នឹងចាត់ចែងអោយដោយរីករាយ។
រហូតដល់ថ្ងៃចេញដំណើរមកកម្ពុជាហើយ ទើបខ្ញុំបានដំណឹងថាខាងអាមេរិកគេបានរៀបចំក្រុមអង្គរក្សអោយចាំការពារនិងទទួលខ្ញុំនៅពោធិចិនតុង។ ខ្ញុំមិនមានឱកាសគ្រប់គ្រាន់ដើម្បីហៅបងបែន ប្រាប់អំពីការវិវត្តន៍ថ្មីនេះទេ។ ពេលចុះដល់ដីភ្លាម ទើបខ្ញុំទូរស័ព្ទមកប្រាប់បងបែន ពីក្នុងមកថា ខ្ញុំមានអង្គរក្សដែលខាងអាមេរិកគេរៀបចំអោយចាំទទួល និងការពារនៅខាងក្រៅហើយ។ តែបងបែនបញ្ជាក់ប្រាប់ថា គាត់ក៏មានរៀបចំក្រុមអង្គរក្សចាំទទួលនិងការពារខ្ញុំដែរ។ ខ្ញុំប្រាប់គាត់ថាអោយពួកគេទៅវិញចុះ។
ពេលចេញមកខាងក្រៅ បងបែន នៅតែសុំអោយខ្ញុំឡើងរថយន្តអង្គរក្សដែលគាត់ចាត់ចែងអោយ តែខ្ញុំប្រកែក ហើយក៏ឡើងរថយន្តដែលខាងអាមេរិករៀបចំអោយទៅ។ ខ្ញុំស្នាក់នៅសណ្ឋាគារ សាន់វេ (Sunway) ដែលស្ថិតនៅទល់មុខនឹងស្ថានទូតអាមេរិក ក្បែរវត្តភ្នំ។ ការដែលខ្ញុំសម្រេចចិត្តថាទៅស្នាក់នៅសណ្ឋាគារ សាន់វេ នេះ មិនមែនមកពីកន្លែងនេះ នៅក្បែរស្ថានទូតងាយគេចខ្លួនរត់ចូលពេលមានអាសន្នទេ តែមកពីខ្ញុំស្គាល់បុគ្គលិកសណ្ឋាគារនេះមួយចំនួនធំ ហើយគេបានបញ្ចុះថ្លៃជាពិសេសអោយផង។
និយាយតាមពិតទៅ ថ្វីដ្បិតតែខ្ញុំខ្វល់ខ្វាយពីសុវត្ថិភាព តែខ្ញុំបារម្ភពីការដែលគេលួចបាញ់ចោល ឬក៏គេបើកឡានបុកសម្លាប់ចោល ក្រោមល្បិចគ្រោះថ្នាក់ចរាចរឯណោះទៅវិញទេ។ ខ្ញុំមិនដែលគិតថានឹងមានរឿងអាចរត់គេចចូលស្ថានទូតនោះឡើយ។
បងបែនបើកឡានតាមខ្ញុំពីក្រោយរហូតដល់សណ្ឋាគារ ហើយបានឡើងទៅជួបខ្ញុំដល់បន្ទប់។ គាត់ព្យាយាមបញ្ចុះបញ្ចូលអោយខ្ញុំទទួលយកកិច្ចការពារដែលគាត់បានរៀបចំអោយ។ នោះគឺជាលើកទីមួយហើយដែលខ្ញុំបានដឹងថា ក្រុមអង្គរក្សដែលបងបែនរៀបចំអោយនោះជាទាហ៊ានមកពីកងពល ង៧០ ក្រោមបញ្ជាររបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់។ គាត់បានលើកសរសើរប្រាប់ខ្ញុំយ៉ាងសន្ធឹកពីលោក ម៉ៅ សុផាន់ ថាគាត់ជាមនុស្សល្អ ហើយថាលោក ម៉ៅ សុផាន់ ក៏ស្រឡាញ់ខ្ញុំខ្លាំងណាស់ដែរ។ មានរឿងដទៃទៀតជាច្រើនដែលបងបែន ខំលើកមកប្រាប់ខ្ញុំ ដើម្បីបញ្ជាក់ថា ម៉ៅ សុផាន់ ជាមនុស្សល្អ អាចរាប់អានបាន។ ខ្ញុំជឿបង បែន ទាំងស្រុង។
ព្រឹកឡើងបងបែន ទូរស័ព្ទហៅមកខ្ញុំថា លោក ម៉ៅ សុផាន់ សុំអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេល ជាកិច្ចស្វាគមន៍នៃការមកដល់កម្ពុជា។ ខ្ញុំប្រាប់បងបែន វិញថា ទុកពេលអោយខ្ញុំបន្តិចសិនសឹមខ្ញុំឆ្លើយប្រាប់វិញ។ ការទៅញ៉ាំអាហារជាមួយមន្រ្តីធំរដ្ឋាភិបាលបែបនេះ ខ្ញុំត្រូវសុំការអនុញ្ញាតពីមេធំនៅ Washington សិន។ មិនមែនខ្ញុំមិនទុកចិត្តបងបែនទេ តែនេះជាបទបញ្ញត្តិផ្ទៃក្នុងរបស់យើង។ ការចេញទៅយកព័ត៌មានកន្លែងមានគ្រោះថ្នាក់ក៏ត្រូវអោយសុំច្បាប់ជាមុន។ ការចុះទៅជួបប្រភព ឬភ្ញៀវដែលអាចនឹងគេចោទប្រកាន់ ឬអាចប៉ះពាល់ដល់សុវត្ថិភាព ក៏ត្រូវសុំការអនុញ្ញាតឬអោយមេអង្គភាពដឹងជាមុនដែរ។
Washington អនុញ្ញាត តែគេគ្រាន់តែរំលឹកខ្ញុំ អោយប្រកាន់ខ្ជាប់នូវការអនុវត្តន៍ទម្រង់បែបបទ (procedure) មួយចំនួន ដូចជាយកទៅជាមួយនូវម៉ាស៊ីន ថតសម្លេង ម៉ាស៊ីនថតវីដេអូ សម្ងាត់ជាដើម។ ជាពិសេសត្រូវអោយអ្នកនៅការិយាល័យយ៉ាងតិចពីរនាក់ ដឹងថាទៅជួបអ្នកណានៅទីណា និងអោយក្រុមអង្គរក្សតាមការពារ។ គេរំលឹកនូវបែបបទដទៃទៀត ដូចជា បើមានគេប៉ុនប៉ងហុចស្រោមសំបុត្រអោយ សូមបដិសេធដោយប្រើតែសំដីនិយាយ តែមិនអោយយកដៃរុញបដិសេធទេ ចៀសវាងក្រែងគេលួចថតពីជ្រុងណាមួយ ឃើញហាក់ដូចជាហុចដៃទៅទទួលទៅវិញ។
ខ្ញុំតែងយកតាមខ្លួនជានិច្ចនូវឧបករណ៍ថតវីដេអូ និងថតសម្លេងសម្ងាត់នេះពេលចាំបាច់។ ឧបករណ៍ថតសម្លេងសម្ងាត់ដែលគេបំពាក់អោយខ្ញុំនោះគឺមានរូបរាងជាប៊ិចមួយដើម ពេលជួបសន្ទនាគ្រាន់តែចុចប៊ិចនោះ ដូចជាយើងចុចសរសេរ វាក៏ចាប់ផ្តើមថតសម្លេង។ ឯម៉ាស៊ីនថតវីដេអូសម្ងាត់វិញ គឺដូចជាមួកធម្មតា គ្រាន់តែគេបង្កប់កូនកាម៉េរាថតវីដេអូមួយក្នុងនោះ។ ម៉ាស៊ីនថតជាមួកនេះសំរាប់ថតចាប់ប្លង់មុខ តែនៅមានម៉ាស៊ីនមួយទៀត មានរូបរាងជាកូនកាបូបដាក់សៀវភៅ ឬប្រដាប់ប្រដាបន្តិចបន្តួចមួយ ដាក់ចោលលើតុ សំរាប់ថតចាប់ប្លង់រួម។
បានការអនុញ្ញាតពី Washington ហើយ ខ្ញុំក៏ហៅប្រាប់បង បែន វិញ ថាខ្ញុំអាចទៅបាន។ បងបែន ថាកុំចាំបាច់អោយអង្គរក្សទៅជាមួយអី គាត់នឹងយកឡានឯកជនមកទទួលទៅញ៉ាំបាយនៅហាងកូរ៉េ មួយឈ្មោះ ដាល់ នៅម្តុំទួលគក។ ខ្ញុំយល់ព្រម។
ក្រុមអង្គរក្សរបស់ខ្ញុំសំរេចចិត្តថាគេនឹងបំបែកគ្នាជាបីក្រុម ខ្លះជិះម៉ូតូធម្មតា ខ្លះជិះរថយន្ត តាមក្រោយ ខ្លះរូតរះទៅចាំនៅម្តុំហាង “ដាល់” នោះជាមុន។ ខ្ញុំប្រាប់មនុស្សពីរនាក់នៅការិយាល័យក្រុងភ្នំពេញ ពីការណាត់ញ៉ាំបាយ ជាមួយលោក ម៉ៅ សុផាន់ នៅហាង ដាល់ នេះ។ ម្នាក់ គឺអ្នកស្រី សុជីវី និងបុគ្គលិកសំខាន់ម្នាក់ផ្សេងទៀតដែលខ្ញុំមិនទាន់បង្ហាញឈ្មោះបាននៅពេលនេះ ដើម្បីការពារសុវត្ថិភាពរបស់គាត់។
បងបែនមិនបានដឹងអំពីចំណាត់ការទាំងនេះទេ។ ខ្ញុំក៏មិនប្រាប់គាត់ដែរ ដ្បិតនេះជាការសម្ងាត់។ មិនមែនមានន័យថាខ្ញុំមិនទុកចិត្តបងបែនទេ។ ដូចខ្ញុំបានរៀបរាប់ពីខាងដើម ខ្ញុំគ្មានចិត្តណាមួយថាបងបែន នឹងនាំខ្ញុំទៅប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយនោះទេ។ វិធានការណ៍ទាំងឡាយនេះ គ្រាន់តែជាការអនុវត្តន៍តាមគោលការណ៍ដែលអង្គភាពតម្រូវអោយធ្វើតាមតែប៉ុណ្ណោះ។ តាមពិតខ្ញុំទទួលអារម្មណ៍ថាមានសុវត្ថិភាពណាស់ពេលចូលទៅក្នុងរថយន្តរបស់បងបែន និងទៅជួបនឹងមនុស្សដែលបងបែនណែនាំ ទោះជាអ្នកនោះជាមនុស្សប្រភេទណានៅខាងណាក៏ដោយ ដ្បិតខ្ញុំទុកចិត្តអ្នកនាំទៅនោះ មួយភាគរយទៅហើយ។
តែទោះជាយ៉ាងណា ខ្ញុំចាប់ផ្តើមមានកូនចិត្តសង្ស័យខ្លះៗ ពេលខ្ញុំសង្កេតឃើញថាលោក ម៉ៅ សុផាន់ មានដាក់ម៉ាស៊ីនថតសម្លេងយ៉ាងតិចក៏ពីរដែរ នៅក្បែរខ្លួន។ ម៉ាស៊ីនថតរបស់គាត់មិនមែនជាប្រភេទម៉ាស៊ីនថតសម្លេងសម្ងាត់ដូចរបស់ខ្ញុំទេ គឺឃើញភ្លាមស្គាល់ភ្លែតថាជាម៉ាស៊ីនថតសម្លេងតែម្តង។ តែខ្ញុំរៀបឬកធ្វើជាមិនដឹង ហើយបន្តកិច្ចសន្ទនាបែបណាដើម្បីអោយគាត់ហ៊ានបញ្ចេញនូវអ្វីដែលគាត់ចង់និយាយ។ គាត់ថតខ្ញុំ ខ្ញុំក៏ថតគាត់វិញដែរតើ។
លោក ម៉ៅ សុផាន់ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំអោយវិលមកកម្ពុជាជួយធ្វើការអោយ “សម្តេច”។ គាត់ថាគាត់បារម្ភពីសុវត្ថិភាពរបស់ខ្ញុំណាស់ខ្លាចក្រែងពួក CIA អាមេរិកបាញ់សម្លាប់ចោល រួចចោទប្រកាន់ទៅរដ្ឋាភិបាល ដូចករណីលោក កែម ឡី។ គាត់នៅតែបញ្ចុះបញ្ចូលខ្ញុំអោយទទួលយកកិច្ចការពារពីក្រុមអង្គរក្សដែលគាត់រៀបចំអោយ។ ខ្ញុំនៅតែប្រកែក តែក៏អរគុណចំពោះការខ្វល់ខ្វាយពីសុខទុក្ខរបស់ខ្ញុំ។ ជាចុងបញ្ចប់គាត់ គាត់សុំអោយខ្ញុំពិចារណា តើខ្ញុំអាចជួប “ក្មួយ” ហ៊ុន ម៉ាណែត បានម្តងដើម្បីអោយបានស្គាល់គ្នាបានឬទេ។
ថ្វីដ្បិតតែមានការថតសម្លេងគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយចុះ ពិធីញ៉ាំបាយថ្ងៃត្រង់នោះ ប្រព្រិត្តទៅដូចជាស្និទ្ធស្នាលនឹងគ្នាល្អណាស់។ លោក ម៉ៅ សុផាន់ ហាក់បង្ហាញការគោរពស្រឡាញ់មកខ្ញុំដោយពិតៗ។ សាច់អាំងកូរ៉េយ៉ាងឈ្ងុយឆ្ងាញ់ ជ្រលក់នឹងទឹកត្រីបែបកូរ៉េ រាងហឺរចាស់បន្តិចផង ពិតជាប្លែកមាត់ និងបានធ្វើអោយខ្ញុំបាត់ងងុយពីការដូរ១២ម៉ោងខុសគ្នារវាងអាមេរិក និងកម្ពុជា។ បាយរួចលោក ម៉ៅ សុផាន់ បានចិតដោយផ្ទាល់ដៃនូវផ្លែម៉ាកប្រេងម៉ាកប្រាងដែលក្លាសេត្រជាក់ស្រិប និងយ៉ាងផ្អែមត្រជាក់ អោយខ្ញុំសំរាប់លាងមាត់ផង។ គាត់ថាគាត់បេះមកពីចំការរបស់គាត់។
មកដល់ការិយាល័យវិញ ខ្ញុំសរសេររបាយការណ៍ពីការជួបគ្នារវាងលោក ម៉ោ សុផាន់ និងខ្ញុំ ទៅមេធំអាស៊ីសេរីនៅ Washington និងសុំយោបល់ពីសំណើរលោក ម៉ៅ សុផាន់ សុំអោយខ្ញុំជួបជាមួយនឹង លោក ហ៊ុន ម៉ាណែត។ Washington អោយភ្លើងខៀវចំពោះការជួប ហ៊ុន ម៉ាណែត នេះ។
ជាការពិតខ្ញុំតែងមិនចូលចិត្តធ្វើបុរេវិនិឆ្ឆ័យទៅលើមនុស្ស ដោយគ្រាន់តែមានអ្នកដទៃមកចាក់ចុច ឬក៏ដោយគ្រាន់តែអ្នកនោះជាប់សាច់ឈាមនឹងអ្នកនេះឬអ្នកនោះ ហើយសន្និដ្ឋានទុកជាមុនថា គេជាមនុស្សបែបណានោះឡើយ។ ករណីលោក ហ៊ុន ម៉ាណែត នេះក៏ដូចគ្នាដែរ ទោះបីជាគាត់ជាកូនបង្កើតរបស់លោក ហ៊ុន សែន ដែលគេចាត់ទុកថាជាជនផ្តាច់ការក៏ដោយ ក៏ខ្ញុំមិនដែលវិនិឆ្ឆ័យទុកជាមុន ទៅលើបុគ្គលិកលក្ខណៈរបស់លោក ហ៊ុន ម៉ាណែត ទេ។ ផ្ទុយទៅវិញ ខ្ញុំតែងតែគិតថាគាត់មានចំណេះវិជ្ជាជ្រៅជ្រះជាងឪពុករបស់គាត់។ ការអប់រំនេះ ប្រហែលអាចធ្វើអោយគាត់មានចក្ខុវិស័យទូលំទូលាយជាង ហើយនឹងអាចអោយគាត់បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គាត់មួយ (self identity) ខុសប្លែកពីឪពុករបស់លោកជាក់ជាមិនខាន។ តែការពិតមិនដូច្នោះទេ។
លោកអ្នកនាងប្រហែលធុញហើយ ខ្ញុំក៏រាងល្វើយណាស់ដែរ។ ខ្ញុំសូមស្លេះតែត្រឹមនេះសិនចុះ។ ស្អែកៗមានកម្លាំង ខ្ញុំនឹងងើបមកសរសេរបន្តទៀត យ៉ាងលំអិតអំពីជំនួបរវាងខ្ញុំនិងលោក ហ៊ុន ម៉ាណែត និងការចាកចេញពីប្រទេសកម្ពុជា គេចពីការតាមចាប់ខ្លួន។ សូមអរគុណ ចំពោះការអានសំណេររបស់ខ្ញុំ។ សូមអ្នកទាំងអស់គ្នាមានសេចក្តីសុខជួបជុំគ្រួសារ នាចុងសប្តាហ៍នេះ។
ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ (ភាគទី២)
ខែកញ្ញា 14, 2020 ជំនួបរបស់ខ្ញុំជាមួយ លោក ហ៊ុន ម៉ាណែត
ចូលឆ្នាំកាន់តែខិតជិតណាស់មកហើយ។ ខែមេសានៅស្រុកខ្មែរអាកាសធាតុក្តៅហើយស្អុះ។ បើក្តៅស្អុះស្អាប់បែបនេះ នៅសហរដ្ឋអាមេរិកវិញ ខ្ញុំប្រហែលជាស្លៀកតែខោខ្លីមកធ្វើការបាត់ទៅហើយ។ តែនៅស្រុកយើង ជាពិសេសអ្នកធ្វើការនៅការិយាល័យ មានទម្លាប់ស្លៀកពាក់បៀបផ្លូវការជាង។ ខ្ញុំធ្វើតាមគេតាមឯង។
វត្តមាននៅកម្ពុជារបស់ខ្ញុំលើកនេះ ធ្វើអោយមានការរំជើបរំជួលខ្លាំង។ ទន្ទឹមនឹងមន្រ្តីរដ្ឋាភិបាល ខិតខំយកចិត្តថ្លើមបញ្ចុះបញ្ចូលអូសទាញតាមគ្រប់រូបភាពពីក្រោយឆាក នៅពីមុខឆាកឯណេះវិញ ប្រព័ន្ធឃោសនាអោយគ្រួសារ និងក្រុមលោក ហ៊ុន សែន ខិតខំប្រឌិតរឿងប្លែកៗពីខ្ញុំ។ គេហាក់ខំបំផុសថាខ្ញុំចុះមកកម្ពុជាលើកនេះ គឺមកដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល។ នេះជាតម្រុយបង្ហាញថា គេកំពុងតែប្រឌិតរឿងរកលេសដើម្បីចង់ធ្វើបាបខ្ញុំហើយ។ រឿងរ៉ាវប្រឌិតពី ជុន ច័នុ្ទបុត្រ ត្រូវគេចុះផ្សាយ ជាទម្រង់ Breaking News ស្ទើររាល់ថ្ងៃ។
ប៉ុន្មានថ្ងៃមុនចូលឆ្នាំខ្មែរ គឺនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០១៧ ជំនួយការម្នាក់របស់លោក ហ៊ុន ម៉ាណែត ទាក់ទងមកខ្ញុំ។ គាត់ថា ហ៊ុន ម៉ាណែត ចង់ជួបខ្ញុំនៅថ្ងៃបន្ទាប់ គឺនៅថ្ងៃច័ន្ទ ទី១០ ខែមេសា។ គាត់ថាគាត់នឹងប្រាប់ពីម៉ោងពេល និងទីកន្លែងជាក់លាក់នៅថ្ងៃច័ន្ទនោះតែម្តង។
នៅថ្ងៃច័ន្ទ ខ្ញុំធ្វើការបណ្តើររង់ចាំដំណឹងពីជំនួយការរបស់លោក ហ៊ុន ម៉ាណែត បណ្តើរ។ ប្រហែលម៉ោង១២ ថ្ងៃត្រង់ទៅហើយ ទើបជំនួយការលោក ហ៊ុន ម៉ាណែត ហៅមកប្រាប់ទីតាំង និងពេលជួបគ្នា។ គឺជួបគ្នានៅវេលាម៉ោង១គត់ នៅភោជនីយដ្ឋានកូរ៉េមួយ ឈ្មោះ ដាល់ នៅម្តុំទួលគោក។ នោះគឺជាកន្លែងដែលខ្ញុំធ្លាប់បានជួបជាមួយលោក ម៉ៅ សុផាន់ កាលពីប៉ុន្មានថ្ងៃមុន។ ការណាត់ជួបនៅកន្លែងដដែលបែបនេះ ធ្វើអោយខ្ញុំសន្និដ្ឋានថា ទីនោះពិតជាមានគេបង្កប់ម៉ាស៊ីនថតសម្លេង ឬវីដេអូរួចទៅហើយ។
ជំនួយការនោះក៏សួរបញ្ជាក់ខ្ញុំថា តើពេលនេះខ្ញុំកំពុងនៅទីណា ព្រោះលោក ហ៊ុន ម៉ាណែត កំពុងធ្វើដំណើរមកហើយ។ ខ្ញុំឆ្លើយទៅវិញថា មិនអីទេ ខ្ញុំនឹងរូតរះទៅអោយទាន់ពេល។
តាមពិតពេលវេលាប្រថុចញ៉ុចដែរ។ ប្រាប់ភ្លាមក៏សឹងតែដល់ពេលណាត់ជួបគ្នាតែម្តង។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំអាស៊ីសេរីបានអោយភ្លើងខៀវរួចជាស្រេចហើយៗយើងក៏បានត្រៀមខ្លួនហើយដែរ។ ក្រុមអង្គរក្សក៏ចាត់ចែងវិធានការសុវត្ថិភាពដូចដែលយើងបានគ្រោងទុក។ តែលើកនេះ យើងមានបន្ថែម អ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់ផ្សេងទៀត ទៅជាមួយដែរ។ ខ្ញុំមិនទាន់បញ្ចេញឈ្មោះ គាត់នៅពេលនេះទេ ដើម្បីរក្សាសុវត្ថិភាពរបស់គាត់។ តែខ្ញុំនឹងមកបន្ថែមឈ្មោះគាត់នៅពេលក្រោយ ពេលដែលខ្ញុំអាចធ្វើបាន។
ខ្ញុំទៅដល់ទីណាត់ម៉ោង១គត់តែម្តង។ ដោយហួសម៉ោងបាយបន្តិចទៅហើយ ហាងកូរ៉េនោះហាក់ដូចជាស្ងាត់ភ្ញៀវដែរ។ ថ្វីដ្បិតតែខ្ញុំធ្វើដំណើរទៅជួបលោក ហ៊ុន ម៉ាណែត នេះ ជាមួយអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់មែន តែយើងបំបែកគ្នាពេលទៅដល់ទីណាត់។
ខ្ញុំឈររេរាបន្តិច ទើបមានបុរសម្នាក់ចេញមកជួប។ គាត់ណែនាំឈ្មោះខ្លួនឯង និងប្រាប់ខ្ញុំថាគាត់ជាជំនួយការរបស់លោក ហ៊ុន ម៉ាណែត។ ខ្ញុំចាំឈ្មោះ ដែលគាត់ប្រាប់នោះច្បាស់ណាស់ តែនៅក្នុងសំណេរនេះ ខ្ញុំហៅគាត់ត្រឹម លោក រ័ត្ន បានហើយ។
រ័ត្នមានវ័យក្មេងប្រហាក់ប្រហែលនឹង លោក ហ៊ុន ម៉ាណែត ដែរ ហើយមើលទៅដូចជាមនុស្សស្លូតបូតត្រឹមត្រូវ មិនសមជាអ្នកធ្វើការជាមួយលោក ហ៊ុន ម៉ាណែត ទេ។
រ័ត្ននាំខ្ញុំទៅបន្ទប់ VIP មួយនៅជាន់ខាងលើ ហើយប្រាប់ខ្ញុំថា លោក ហ៊ុន ម៉ាណែត កំពុងធ្វើដំណើរមកហើយ។ ក្នុងរយៈពេលរង់ចាំនោះ រ័ត្នប្រាប់ខ្ញុំថាគាត់ចូលចិត្តខ្ញុំ ហើយថាគាត់ក៏ជាអ្នករស់នៅសហរដ្ឋអាមេរិកដែរ ហើយរស់នៅក្បែរៗខ្ញុំផង។
ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលអ្នកធ្វើការអោយ លោក ហ៊ុន ម៉ាណែត ពោលពាក្យថាចូលចិត្តខ្ញុំ។ ខ្ញុំក៏សួរដំណើរដើមទងទៅវិញ។ រ័ត្នថាតាមពិតគាត់មិនមែនជាជំនួយការផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទេ។ គាត់ធ្លាប់រៀនជាមួយ ម៉ាណែត នៅសាលាស៊ីសុវត្តិ។ ពេលនេះគាត់ទៅរស់នៅសហរដ្ឋអាមេរិកហើយ តែនៅរក្សាទំនាក់ទំនងជាមួយម៉ាណែត។ គាត់ចុះមករកស៊ីនៅស្រុកខ្មែរ ហើយជួយការងារម៉ាណែតខ្លះៗ ជាពិសេសពេលមានការណាត់ជួបជាសម្ងាត់បែបនេះជាដើម។
យើងបន្តជជែកគ្នាប្រហែលជាងកន្លះម៉ោង ទើបម៉ាណែតមកដល់។ ពេលមកដល់ ម៉ាណែត បង្ហើបទ្វារបន្តិច រួចធ្វើសញ្ញាអោយរ័ត្នចេញទៅជួប ដោយហាក់ធ្វើមិនឃើញវត្តមានរបស់ខ្ញុំដែលកំពុងអង្គុយចាំនោះផងទេ។ រ័ត្នក៏ចេញទៅជួបម៉ាណែត នៅខាងក្រៅបន្ទប់។ ខ្ញុំបន្តអង្គុយចាំបណ្តើរគិតក្នុងចិត្តបណ្តើរថាម្នាក់នេះគ្មានសុជីវធម៌បន្តិចណាសោះ។ ណាត់ជួបឯង ហើយអោយឯងអង្គុយចាំរាប់ម៉ោង ពេលមកដល់ សូម្បីតែមុខឯងក៏មិនមើលផង។ មនុស្សដែលមានពូជអំបូរត្រឹមត្រូវ គេប្រាកដជាជំរាបសួរមួយម៉ាត់ រួចសុំទោសពីការមកដល់យឺត ជាដើម។
ថ្វីដ្បិតតែខ្ញុំគិតក្នុងចិត្តយ៉ាងនេះក្តី ខ្ញុំនៅតែខំរកហេតុផលផ្សេងៗដើម្បីជួយសម្រាលអោយ លោក ហ៊ុន ម៉ាណែត ដែរ៖
អាចមិនមែនមកពីកំហុសម៉ាណែត ទេដឹង? ប្រហែលម៉ាណែតមិនចាប់អារម្មណ៍ថាកាយវិការបែបនេះមិនសមគួរទេដឹង ដ្បិតគាត់កើតមក និងចំរើនវ័យក្នុងបរិយាកាសគ្រួសារមួយដែលធ្លាប់ឮតែឪពុកប្រើតែសំដីអាមឹងគំរោះគំរើយគំរាមកំហែងទៅអ្នកដទៃ បែបនេះទៅហើយនោះ។
គាត់កើតមកជាកូននាយករដ្ឋមន្រ្តី អាចមានអ្នកនៅជុំវិញខ្លួនគាត់ មួយថ្ងៃៗអែបអបលុតក្រាបដាក់គាត់តែរហូត ធ្វើអោយគាត់ភ្លេចខ្លួនថាគាត់ក៏មានកាតព្វកិច្ចចេះគួរសមដាក់គេវិញទេដឹង?
ឬមួយក៏គាត់ធ្លាប់តែនឹងអ្នកមកជួបគាត់ជាសម្ងាត់បែបនេះ គឺជាជំនួបដើម្បីចចារសុំតំណែងតួនាទី រង្វាន់ខាន់ខៅ ទេដឹង? មានរឿងអីដែលគាត់ត្រូវគួរសមជាមួយនោះ?
កំពុងតែគិតរកវិធីជួយសម្រាលកាយវិការមិនសូវសមរបស់ លោក ហ៊ុន ម៉ាណែត ពេលជួបគ្នានានាទីដំបូងនេះ គាត់ក៏ចូលមកក្នុងបន្ទប់វិញ។ ខ្ញុំសង្កេតឃើញថា ម៉ាណែត មិនឃើញមានកាន់អ្វីមកជាមួយទេ ក្រៅតែពីសៀវភៅកំណត់ហេតុមួយ។ គាត់ដាក់សៀវភៅនោះនៅលើតុ។ ដោយនៅមិនទាន់មើលមុខខ្ញុំចំនៅឡើយ គាត់ចាប់ផ្តើមគ្រវែងសំណួរបើកឆាកមកខ្ញុំតែម្តង៖
-តើអោយខ្ញុំហៅយ៉ាងម៉េច? ឯកឧត្តម បង ឬលោក?
ម៉ាណែតសួរមកខ្ញុំដោយកំបុតកំបុយ គ្មានប្រធានទេ។ ខ្ញុំឆ្លើយប្រាប់គាត់វិញថា ហៅថាបង បានហើយ តែក៏ឆ្លៀតប្រាប់គាត់ថា ខ្ញុំមានអាយុ៥៥ឆ្នាំហើយ។ គាត់ថាបើអ៊ីចឹងគាត់នឹងហៅខ្ញុំថាពូ។ ខ្ញុំក៏តបទៅវិញថាខ្ញុំនឹងហៅគាត់ថាក្មួយ។
តាមពិតខ្ញុំមិនដែលគិតថា ថ្ងៃណាមួយខ្ញុំនឹងលើកយករឿងការជួបគ្នាជាមួយមន្រ្តីរដ្ឋាភិបាល ឬការសន្ទនាជាមួយអតីតបុគ្គលិកខ្លួនឯង យកមកសរសេរផ្សាយជាសាធារណៈទេ ក៏ប៉ុន្តែការជួបគ្នា ឬកិច្ចសន្ទនាទាំងនេះ ទីបំផុតត្រូវបានភាគីម្ខាងទៀត រួមទាំងលោក ហ៊ុន សែន ផង យកទៅផ្សព្វផ្សាយជាសាធារណៈ ដោយបំភ្លៃបន្ថែមមុនរួចទៅហើយ ទើបស្ថាប័នអាស៊ីសេរី សម្រេចអោយខ្ញុំបកស្រាយតាមក្រោយទៅវិញ។ តែទោះជាយ៉ាងណា ដើម្បីរក្សាភាពថ្លៃថ្នូនិងកិត្តិយសរបស់ភាគីពាក់ព័ន្ធ ខ្ញុំសូមបកស្រាយតែចំនុចណាដែលគេចោទ ឬបំភ្លៃប៉ុណ្ណោះ។ ខ្ញុំព្យាយាមមិននិយាយដល់រឿងរ៉ាវដទៃទៀតឡើយ ទោះជារាល់កិច្ចសន្ទនាដោយផ្ទាល់ ឬតាមទូរស័ព្ទក្តី ខ្ញុំមានសម្លេងថតទុកទាំងអស់ក៏ដោយចុះ។
មុននឹងបើកកិច្ចសន្ទនា ខ្ញុំបានបញ្ជាក់ប្រាប់គាត់ជាមុនថា ការដែលខ្ញុំព្រមមកជួបនេះ គឺជាការជួបស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់អោយមានទំនាក់ទំនងការងារល្អរវាងអាស៊ីសេរី និងមន្រ្តីរដ្ឋាភិបាល មិនមានគោលបំណងមកចង់សុំតំណែង ឬលុយកាក់អ្វីឡើយ។ ម៉ាណែតឆ្លើយមកវិញថា គាត់ក៏មិនមានបំណងមកអោយលុយខ្ញុំដែរ។
ដោយយើងបានព្រមព្រៀងគ្នាជាមុនថាការជជែកគ្នានឹងមិនផ្តោតទៅលើការបញ្ចុះបញ្ចូលអូសទាញខ្ញុំតាំងពីដើមទីមកហើយ លោក ហ៊ុន ម៉ាណែត ក៏ចាប់ផ្តើមវាយសន្ធាប់មកខ្ញុំតែម្តង ដូចជាមនុស្សធ្លាប់មានគំនុំនឹងគ្នាតាំងពីជាតិមុនអញ្ចឹង។ លោកបានចោទត្រង់ៗថា អាស៊ីសេរីលំអៀង រាយការណ៍ប្រឆាំងរដ្ឋាភិបាល មិនដែលនិយាយល្អពីរដ្ឋាភិបាលម្តងណាឡើយ។ លោកលើកឧទាហរណ៍ថា ប្រសិនបើអាស៊ីសេរីហៅមន្រ្តីរដ្ឋាភិបាលមកចូលរួមការផ្សាយ ក៏ហៅមកព្រួតគ្នាគាបតែម្តង ដូចជាករណី ព្រួតគ្នាគាបលោក ឈៀង វ៉ុន ជាដើម។
ខ្ញុំព្យាយាមពន្យល់ទៅគាត់វិញថា អាស៊ីសេរីគ្មានបំណងប្រឆាំងនឹងរដ្ឋាភិបាលទេ។ ការរិះគន់ពីចន្លោះប្រហោង ឬការលើកឡើងពីចំនុចខ្វះខាតរបស់រដ្ឋាភិបាល គឺជាតួនាទីរបស់អ្នកកាសែតឯករាជ្យ ដើម្បីផ្តល់ព័ត៌មានអំពីភាពអសកម្មទាំងនោះអោយរដ្ឋាភិបាលបានដឹងនិងដោះស្រាយជូនពលរដ្ឋ តែប៉ុណ្ណោះ។ ខ្ញុំក៏បានបញ្ជាក់ប្រាប់លោកអំពីការសម្ភាសន៍ជាមួយលោក ឈៀង វ៉ុន ថាយើងមិនបានហៅគាត់មកព្រួតគ្នាគាបសោះឡើយ តាមពិតគឺលោក ឈៀង វ៉ុន ខ្លួនឯងទេ ដែលហៅមកសុំចូលក្នុងកម្មវិធីនោះមុន។ ម៉្យាងទៀត លោក ឈៀង វ៉ុន ក៏បានដឹងជាមុនថា លោកនឹងជជែកជាមួយវាគ្មិនណាខ្លះ ក្នុងកមុ្មវិធីនោះ។ តើអ្នកណាខ្លះចូលរួម ហើយតើទម្រង់នៃការផ្សាយនាពេលនោះបែបណា យើងបានដឹងនិងព្រមព្រៀងគ្នាទុកជាមុនហើយ។
ខ្ញុំឆ្លៀតពញ្ញាក់អារម្មណ៍លោក ហ៊ុន ម៉ាណែត ថាក្រែងមន្រ្តីរដ្ឋាភិបាលស៊ំាត្រចៀកតែទៅនឹងការផ្សាយលើកជើងរដ្ឋាភិបាល ហើយពិបាកទទួលយកសេចក្តីរាយការណ៍ដែលរិះគន់ពីការខ្វះខាតរបស់រដ្ឋាភិបាលទេដឹង។
លោក ហ៊ុន ម៉ាណែត ហាក់ញោចអារម្មណ៍បន្តិចចំពោះការញាក់របស់ខ្ញុំនេះ។ ជាការគួរអោយភ្ញាក់ផ្អើល គាត់មិនប្រកែក ហើយឆ្លើយតបជាភាសាអង់គ្លេសមកខ្ញុំវិញថា៖ It’s a social norm ដែលប្រែថា វាជារឿងធមុ្មតាទៅហើយនៅកម្ពុជានៅពេលនេះ។
ចប់ពីចោទអាស៊ីសេរី លោក ហ៊ុន ម៉ាណែត ចោទខ្ញុំថាខ្ញុំមានចិត្តប្រឆាំងនឹងលោក និងគ្រួសារលោកផ្ទាល់តែម្តង។ លោកលើកហេតុផលបញ្ជាក់ថា សកម្មភាពរបស់ខ្ញុំទាំងអំបាលមាណបានបញ្ជាក់ច្បាស់ណាស់ពីការប្រឆាំងលោក និងគ្រួសារលោក។ លោក ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍មួយដើម្បីជាការបញ្ជាក់ថាខ្ញុំពិតជាចិញ្ចឹមចិត្តប្រឆាំងនឹងលោកផ្ទាល់មែន។
លោកថា កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ នៅពេលដែលមានបាតុកម្មប្រឆាំងនឹងលោកនៅក្រុងម៊ែលបួន (Melbourne) ប្រទេសអូស្ត្រាលី (Australia) ខ្ញុំមិនប្រើអ្នកយកព័ត៌មានប្រចាំការនៅទីនោះ អោយរាយការណ៍ទេ ខ្ញុំសុខចិត្តធ្វើដំណើរទៅខ្លួនឯង ដើម្បីជួយញ៉ាំងអោយព្រឹត្តិការណ៍នោះកាន់តែពុះកញ្រ្ជោល។
ខ្ញុំប្រាប់លោក ម៉ាណែត វិញថាអ្នកដែលប្រាប់លោកថា អាស៊ីសេរីមានអ្នកយកព័ត៌មានប្រចាំប្រទេសអូស្ត្រាលីនោះខុសហើយ។ យើងមិនមានអ្នករាយការណ៍នៅទីនោះទេ។ ម៉្យាងទៀត ការដែលខ្ញុំមកក្រុងម៊ែលបួននេះ ក៏ក្នុងគោលបំណងរាយការណ៍អំពីពិធីបុណ្យខួប១០០ថ្ងៃនៃមរណភាពលោកបណ្ឌិត កែម ឡី។ ការរាយការណ៍អំពីបាតុកម្មប្រឆាំងនឹងក្មួយពីសំណាក់អ្នកក្រុងម៊ែលបួនគឺជារឿងដែលកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ។ ខ្ញុំមិនបានដឹងជាមុនទេ។
តាមពិតពិធីជប់លៀងរបស់លោក ហ៊ុន ម៉ាណែត នៅហាងមួយឈ្មោះ Annabella នៅជាយក្រុងម៊ែលបួននាពេលនោះ ត្រូវគេលាក់ការណ៍ជិតឈឹង។ អ្នកក្រុងម៊ែលបួនក៏ទើបតែដឹងមួយថ្ងៃមុនពិធីនោះតែប៉ុណ្ណោះ ហើយក៏រៀបចំបាតុកម្មប្រឆាំងតែម្តងទៅ។ មិនបានត្រៀមទុកជាមុនទេ។ ។
ម៉ាណែត នៅមិនទាន់ទទួលយកការបកស្រាយរបស់ខ្ញុំទេ។ គាត់ចោទបន្ថែមទៀតថា បើខ្ញុំមកអូស្រ្តាលីរាយការណ៍ពីបុណ្យខួបលោក កែម ឡី មែន ហេតុអ្វីខ្ញុំសុខចិត្តលុបចោលគំរោង ទៅរាយការណ៍ពីបុណ្យខួបនេះ នៅក្រុងអាឌឺឡែត (Adelaide) ហើយសុខចិត្តនៅរាយការណ៍ពីបាតុកម្មប្រឆាំងនឹងលោកនៅក្រុងម៊ែលបួននេះវិញ។
ខ្ញុំព្យាយាមពន្យល់ម៉ាណែតវិញថា ជាអ្នកកាសែត នៅពេលដែលមានព្រឹត្តិការណ៍ពីរកើតឡើងព្រមគ្នាបែបនេះ ខ្ញុំត្រូវតែសម្រេចជ្រើសរើសយកមួយណាដែលថ្មីនិងប្លែកជាង។ ចំពោះបុណ្យខួបលោកបណ្ឌិត កែម ឡី ខ្ញុំបានរាយការណ៍ជាហូរហែរមកហើយ។ បើមានព្រឹត្តិការណ៍ថ្មីដូចជាបាតុកម្មប្រឆាំងនឹងកូននាយករដ្ឋមន្រ្តីជាដើម ខ្ញុំត្រូវតែទំលាក់រឿងចាស់ចោល ហើយងាកមករាយការណ៍ពីអ្វីដែលថ្មីវិញដូច្នោះហើយ។ គ្មានទាក់ទងនឹងគំនុំផ្ទាល់ខ្លួនអ្វីនោះទេ។
ម៉ាណែតមិនជជែកបន្តរឿងនេះទៀតទេ គាត់ចាប់ផ្តើមសួរខ្ញុំថាតើពូមកស្រុកខ្មែរលើកនេះ ក្នុងគោលបំណងអ្វី។ គាត់បន្តថាតាមគាត់ដឹង បេសកកម្មខ្ញុំមកស្រុកខ្មែរលើកនេះ គឺមានផែនការផ្តួលរំលំរដ្ឋាភិបាល។
ខ្ញុំហួសចិត្តនូវសំណួររបស់ លោក ហ៊ុន ម៉ាណែត។ មិនគួរណា កំរិតប្រហែលលោក ហ៊ុន ម៉ាណែត ដែលឪពុកកំពុងផ្ចុងផ្តើមអោយក្លាយជាអ្នកដឹកនាំប្រទេសជំនួសទៅហើយ នៅមានជម្ងឺមិនទុកចិត្តខ្លួនឯង (paranoia) រហូតដល់ថ្នាក់ជឿលើអត្ថបទឃោសនារបស់កាសែតដែលផ្សាយព័ត៌មានប្រឌិតដើម្បីគ្រាន់តែបំពេញចិត្តឪពុកលោក ព្រមទាំងគ្រួសារបក្ខពួកលោកបែបនេះសោះ។ ខ្ញុំហាក់មិនចង់បន្តកិច្ចពិភាក្សាអ្វីទៅទៀតទេ តែជាការគួរសមក្នុងការជួបគ្នាជាលើកទីមួយ ខ្ញុំចេះតែទ្រាំ។
បន្ទាប់ពីចោទសួរខ្ញុំរួចហើយ ម្តងនេះ លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមលើកឡើងពីផែនការជាក់ស្តែងដែលខ្ញុំនឹងធ្វើ ក្នុងដំណើរបេសកកម្មបីខែរបស់ខ្ញុំនៅស្រុកខ្មែរតែម្តង។ អ្វីដែលអស្ចារ្យជាទីបំផុតនោះគឺ លោក ហ៊ុន ម៉ាណែត បានដឹងខ្លឹមសារនៃកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្ញុំជាមួយបុគ្គលិកស្ទើរតែទាំងអស់។ ផែនការទាំងនោះរួមមានការអញ្ជើញម្តាយរបស់លោក បណ្ឌិត កែម ឡី អោយទៅជួបពិភាក្សាគ្នា ជាមួយម្តាយរបស់ អឿត អាង ហៅជួប សម្លាប់ នៅសៀមរាបអង្គរ។ គំរោងរបស់ខ្ញុំទៅគោរពសពលោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ជាដើម។
លោក ហ៊ុន ម៉ាណែត លើកផែនការទាំងនោះមកផ្ទុញដាក់ខ្ញុំ ហើយចោទថា ផែនការទាំងនេះសុទ្ធតែជាកិច្ចប៉ុនប៉ងរំលឹកនូវការឈឺចាប់ ដើម្បីអោយមានការងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលឪពុករបស់លោក។
ខ្ញុំរង្គៀសចិត្តខ្លាំងមែនទែន នៅពេលដឹងថា លោក ហ៊ុន ម៉ាណែត ដឹងរឿងផ្ទៃក្នុងអាស៊ីសេរីខ្ទេចខ្ទីរបែបនេះ។ ថ្វីដ្បិតតែផែនការទាំងឡាយសុទ្ធសឹងតែជាផែនការស្វែងរកព័ត៌មានមកផ្សាយជាសាធារណៈក៏ដោយ ការដឹងថាមានជនបង្កប់លួចរាយការណ៍ព័ត៌មានចេញមកក្រៅអង្គភាពជាបញ្ហាធំមួយដែលខ្ញុំត្រូវដោះស្រាយ។ ខ្ញុំចាប់ផ្តើមរកហេតុផលថាតើលោក ហ៊ុន ម៉ាណែត ដឹងតាមប្រភពណា។ ខ្ញុំដូចជាមិនជឿថាមានសហការីខ្ញុំណាម្នាក់ អាចក្លាយជាជនបង្កប់បែបនេះសោះ។ ឬមួយក៏គេលួចបង្កប់ម៉ាស៊ីនថតសម្លេងលួចស្តាប់ពីចម្ងាយ? ពេលនោះខ្ញុំប្រាកដជាគិតមិនចេញមែន។ យើងបានត្រឹមតែប្រយ័ត្នប្រយែងតែប៉ុណ្ណោះ។ ជាដំណោះស្រាយបណ្តោះអាសន្ន ផែនការធំៗទាំងឡាយ ខ្ញុំនិយាយតែជាមួយនឹងអ្នកដែលមានកាតព្វកិច្ចត្រូវដឹងតែប៉ុណ្ណោះ លែងនិយាយក្នុងអង្គប្រជុំរួមទៀតហើយ។
ខ្ញុំជឿថាពេលខ្ញុំរៀបរាប់ដល់ចំនុចនេះ លោក លោកស្រី ប្រាកដជាអាចកាត់ស្មានបានហើយ ថាតើព័ត៌មានដែលលោក ហ៊ុន ម៉ាណែត ដឹងនោះ បានមកពីប្រភពណា។ អ្នកដែលបញ្ចេញព័ត៌មានមកក្រៅនោះ ពេលនេះមិនត្រឹមតែមិនមានវិប្បដិសារីថាខ្លួនបានក្បត់វិជ្ជាជីវៈ ក្បត់សហការី ក្បត់អ្នកជួយជ្រោមជ្រែងខ្លួន ក្បត់អង្គភាពដែលបានផ្តល់កំណើត ផ្តល់កិត្តិយសអោយខ្លួន និងគ្រួសារទេ តែខំលួងខ្លួនឯងថាអំពើរដែលខ្លួនបានប្រព្រឹត្តនោះគឺជាកាតព្វកិច្ចបំរើជាតិទៅវិញ។ ចុះអ្នកអាស៊ីសេរី រួមទាំងខ្លួនគាត់ផងដែលធ្លាប់បំរើការងារនៅទីនេះ អស់រាប់សិបឆ្នាំនោះ មិនដើម្បីបំរើប្រជាជាតិខ្មែរទេឬ? តើការរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ អំពីអ្នកមានអំណាចធ្វើទុក្ខបុកម្នេញពលរដ្ឋនោះ មិនមែនជាកាតព្វកិច្ចបំរើពលរដ្ឋខ្មែរ និងប្រជាជាតិខ្មែរដ៏កំសត់នោះទេឬ?
ខ្ញុំខំសម្រួលអារម្មណ៍មិនអោយ ហ៊ុន ម៉ាណែត ដឹងថាខ្ញុំកំពុងរង្គៀសចិត្តទេ។ ខ្ញុំបកស្រាយទៅវិញថា តាំងពីលោកបណ្ឌិតត្រូវគេឆក់យកជីវិតទៅ ខ្ញុំមិនដែលបានទៅគោរពសពលោកទេ។ គំរោងទៅគោរពសពនេះ គឺជាកាតព្វកិច្ចរបស់ខ្ញុំចំពោះលោកបណ្ឌិត កែម ឡី គ្មានអ្វីទាក់ទងនឹងផែនការផ្តួលរំលំរដ្ឋាភិបាលអ្វីនោះឡើយ។ ផែនការនាំម្តាយ លោក កែម ឡី និងម្តាយ អឿត អាង អោយមានកិច្ចពិភាក្សាគ្នានៅអង្គរ វិញទៀតសោត ក៏ជាការងាររបស់អ្នកកាសែតក្នុងការផ្តល់លទ្ធភាពអោយលោកយាយទាំងពីរមានឱកាសបានសារស័ព្ទទុក្ខសោកដាក់គ្នា និងបានជជែកគ្នាពីរឿងរ៉ាវរបស់កូនៗគាត់ទាំងពីរតែប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លែងជជីកសួរខ្ញុំពីផែនការការងារទៀតហើយ។ លោកចាប់ផ្តើមនិយាយការពារឪពុកលោកវិញម្តង។ លោកអះអាងថា ឪពុកលោក មិនមែនជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី ទេ។ លោកបន្តថានៅព្រឹកដែលគេបាញ់លោកបណ្ឌិត កែម ឡី នោះ លោកកំពុងនៅក្រុងកែប។ ពេលមានគេទូរស័ព្ទទៅប្រាប់ពីហេតុការណ៍នេះ លោកគិតក្នុងចិត្តថា គេប្រាកដជាទំលាក់កំហុសទៅឪពុកលោកទៀតហើយ។
ទាក់ទងទៅនឹងសុវត្ថិភាពរបស់ខ្ញុំវិញ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោក និងឪពុកលោក ក៏ព្រួយបារម្ភខ្លាចគេលួចធ្វើបាបខ្ញុំ ហើយទំលាក់កំហុសទៅរដ្ឋាភិបាលដែរ ដូច្នេះហើយបានជាមានការរៀបចំមនុស្សអោយតាមជួយការពារខ្ញុំ ពេលខ្ញុំចុះមកដល់ភ្នំពេញ។ លោកបញ្ជាក់ថា ខាងលោកនឹងមិនបានចំណេញអ្វីទេ ប្រសិនបើខ្ញុំត្រូវគេលួចសម្លាប់។ ខ្ញុំអរគុណ លោក ហ៊ុន ម៉ាណែត ហើយស្នើទៅគាត់ថាអោយបន្តជួយការពារសុវត្ថិភាពរបស់ខ្ញុំជាបន្តទៅទៀតផងចុះ។
យើងជួបគ្នាអស់រយៈពេលជិតពីរម៉ោង។ ខ្ញុំឆ្លៀតអញ្ជើញលោក ហ៊ុន ម៉ាណែត អោយចូលរួមក្នុងការផ្សាយរបស់យើងនៅថ្ងៃណាមួយ។ លោកឆ្លើយថា ចាំលោកគិតមើលសិន។ លោកបានអោយលេខទូរស័ព្ទឯកជនរបស់លោកមកអោយខ្ញុំ សំរាប់ទុកទាក់ទងគ្នានៅពេលក្រោយ។
មកដល់ការិយាល័យវិញ មិនទាន់ទាំងបានអង្គុយចុះស្រួលបួលផង អ្នកយកព័ត៌មានអាស៊ីសេរីម្នាក់គឺលោក ឡេង ម៉ាលី ស្កាត់មកជួបខ្ញុំភ្លាម។ ម៉ាលី ប្រាប់ខ្ញុំថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ ហៅមកប្រាប់គាត់ថា គាត់ (លោក ខៀវ សុភ័គ) បានដំណឹងថា ខ្ញុំមកស្រុកខ្មែរលើកនេះ គឺមកប៉ុនប៉ងដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល។ លោក ខៀវ សុភ័គ ថាគេបានស្តាប់ឮ ខ្ញុំនិយាយពីផែនការទាំងនេះ ប្រាប់អ្នកចូលរួមនៅក្នុងសិក្ខាសាលាមួយ។ ម៉ាលី បន្តថា ពេលនេះ លោក ខៀវ សុភ័គ កំពុងតាមរកខ្សែអាត់សម្លេង ដែលខ្ញុំពោលបែបនេះ។ បើគេរកឃើញមែន គេនឹងចាប់ខ្ញុំភ្លាម។
ខ្ញុំចាប់ផ្តើមបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនកាន់តែខ្លាំង។ តាមពិត គោលបំណងធំបំផុត នៃបេសកកម្មខ្ញុំមកស្រុកខ្មែរលើកនេះ គឺមករៀបចំការផ្សាយពិសេសទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឯណោះទេ។ ការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីទៀតសោត ក៏ផ្តោតជាសំខាន់តែទៅលើការរាយការណ៍អំពីការបោះឆ្នោត ដូចជារបៀបរាយការណ៍ទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត និង ទម្រង់ផ្សេងៗនៃការគំរាមកំហែងក្នុងពេលបោះឆ្នោតជាដើម។ទាំងនេះសុទ្ធតែជាការចូលរួមអោយការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ទាំងអស់។ គ្មានផែនការណាមួយ ជាការផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។
ថ្វីដ្បិតតែទិសដៅសំខាន់ គឺរាយការណ៍អំពីការបោះឆ្នោត រាល់ពេលខ្ញុំមកកម្ពុជា ខ្ញុំតែងឆ្លៀតស្វែងរកព័ត៌មានដទៃទៀត សំរាប់ផ្សាយទាន់ពេលផង សំរាប់ទុកជាឯកសារប្រើប្រាស់ទៅថ្ងៃមុខផង។ អ្នកដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសមួយចំនួន ដឹងរឿងរ៉ាវទាក់ទងនឹងឃាតកម្ម លើលោក ជា វិជ្ជា ឬ ក៏អ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម។ ថ្វីដ្បិតតែការដែលខ្ញុំចូលគុកព្រៃសដើម្បីសម្ភាសន៍អ្នកទោស ទើបនឹងត្រូវគេផ្សព្វផ្សាយនាខែមេសានោះក្តី ខ្ញុំធ្លាប់ចេញចូលគុកព្រៃស សម្ភាសន៍ប្រភពមួយចំនួន ដែលកំពុងជាប់ពន្ធនាគារនៅទីនោះច្រើនដងស្ទើររាប់ភ្លេចទៅហើយ។ ខ្ញុំមានខ្សែអាត់ថតសម្លេងរាប់ម៉ោង អំពីឃាតកម្មទាំងនោះ។ គ្រាន់តែខ្ញុំមិនទាន់អាចផ្សាយបាន ដើម្បីរក្សាសុវត្ថិភាពរបស់ប្រភពតែប៉ុណ្ណោះ។
ការចូលទៅគុកព្រៃសនេះ មិនបាច់បន្លំខ្លួនដូចគេចោទនោះទេ។ ពួកឆ្មាំគុកស្គាល់ខ្ញុំច្បាស់ណាស់។ បណ្តាញរបស់ខ្ញុំរង់ចាំបើកផ្លូវអោយមុនជាស្រេច។ រាល់ពេលដែលខ្ញុំទៅគុកព្រៃស ខ្ញុំជិះឡានចូលដល់មាត់គុកដែលជាបារ៉ាស់ចុងក្រោយតែម្តង ទើបចុះពីឡានដើរចូលទៅក្នុងគុក។ តែទោះជាយ៉ាងណា ខ្ញុំអោយតែមនុស្សពីរនាក់គត់ដឹង អំពីការចូលទៅសម្ភាសន៍ប្រភពនៅព្រៃសនេះ។ ពួកគាត់តែងរួមដំណើរជាមួយខ្ញុំជានិច្ចក្នុងបេសកកម្មនេះ។ តែគាត់ចាំខាងក្រៅ ក្រែងមានរឿងអ្វីកើតឡើងចំពោះខ្ញុំ ពួកគាត់នឹងរាយការណ៍អោយគេឯងដឹង។
អ្នកដែលរួមដំណើរជាមួយខ្ញុំរាល់លើកនោះ គឺលោក ទីន ហ្សាការីយ៉ា និងអ្នករាយការណ៍ព័ត៌មានម្នាក់ទៀត ដែលខ្ញុំមិនទាន់អាចប្រាប់អត្តសញ្ញាណបាននៅឡើយនាពេលនេះ។
ខ្ញុំសូមស្លេះតែត្រឹមនេះសិនចុះ។ នៅភាគបន្ទាប់ ខ្ញុំនឹងរៀបរាប់ជូនអំពីការចូលទៅគុកព្រៃស ការចោទប្រកាន់ និងអំពីថាតើខ្ញុំគេចខ្លួនចេញពីភ្នំពេញតាមរបៀបណា។
សូមលោកអ្នកនាងទទួលបាននូវសេចក្តីសុខគ្រប់ប្រការ។ យើងនឹងជួបគ្នាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ។ សូមអរគុណ
ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ (ភាគទី៣)
ខែកញ្ញា 16, 2020
ដូចខ្ញុំបានជម្រាបកាលពីវគ្គមុនហើយ។ វត្តមានរបស់ខ្ញុំនៅកម្ពុជា ដើម្បីរៀបចំការផ្សាយពិសេសសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ នោះ បានធ្វើអោយរបបក្រុងភ្នំពេញជ្រួលច្របល់ខ្លាំងមែនទែន។ ប្រព័ន្ធឃោសនាអោយលោក ហ៊ុន សែន និងបក្ខពួកលោក ហ៊ុន សែន ប្រឌិតរឿង រួចចុះផ្សាយជាទម្រង់ Breaking News ពីខ្ញុំ គ្មានលោះថ្ងៃណាឡើយ។
ទៅដល់ដំបូង ខ្ញុំបើកវគ្គបណ្ដុះបណ្ដាលអ្នកកាសែតវ័យក្មេងមួយចំនួន អំពីការរាយការណ៍ពេលបោះឆ្នោត។ យើងពិភាក្សាគ្នាអំពីប្រភេទនៃការលួចបន្លំសន្លឹកឆ្នោត ភាពសម្ងាត់នៃការបោះឆ្នោត សារៈសំខាន់នៃការផ្ដល់ម៉ោងស្មើគ្នាចំពោះគណបក្សនយោបាយ ជាដើម។ ក៏ប៉ុន្តែគេប្រឌិតអោយចេញទៅជាការបណ្ដុះបណ្ដាល អោយមានការផ្ដួលរំលំរដ្ឋាភិបាលទៅវិញ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បង្ហើបប្រាប់អ្នកយកព័ត៌មានអាស៊ីសេរីថា គាត់កំពុងតាមស្វែងរកខ្សែអាត់សម្លេង ដែលខ្ញុំនិយាយបែបនេះ នៅក្នុងសិក្ខាសាលានោះ ជាភស្តុតាងដើម្បីចាប់ខ្លួន។
បុគ្គលិកអាស៊ីសេរីមួយរូប ក៏ត្រូវគេទិញបានអោយក្លាយជាជនបង្កប់ លួចផ្ដល់ព័ត៌មានអំពីផែនការទាំងឡាយ ដែលខ្ញុំលើកឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ទៅអោយរដ្ឋាភិបាលដែរ។ លោក ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយខ្ញុំ កាលពីថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧ បានលើកមកផ្ទុញអោយខ្ញុំ នូវផែនការដែលខ្ញុំបានលើកឡើងនៅក្នុងអង្គប្រជុំជាមួយបុគ្គលិកនោះ។
សូម្បីតែការចាត់ចែងយកព័ត៌មានសាមញ្ញធម្មតារបស់ស្ថាប័នព័ត៌មានមួយ ផ្ដល់អោយដោយជនឱកាសនិយម ដែលភាគច្រើនដើម្បីតែបម្រើប្រយោជន៍បុគ្គលនោះសោះ ក៏លោក ហ៊ុន ម៉ាណែត អាចចាត់ទុកថាជាផែនការសំខាន់ ឈានទៅផ្ដួលរំលំរដ្ឋាភិបាលបានដែរ។
ចុះរដ្ឋាភិបាលអីក៏ផុយស្រួយម្ល៉េះ!
គិតៗទៅ មនុស្សនៅក្នុងរបបលោក ហ៊ុន សែន តាំងពីកម្រិតត្រីឆ្ដោរធំៗ ដូចលោក ហ៊ុន ម៉ាណែត រហូតដល់កូនក្អុកកូនក្អាត់ល្អិតល្អោច ដូចលោក ខៀវ សុភ័គ ជាដើម ហាក់សុទ្ធតែកើតជំងឺមិនទុកចិត្តខ្លួនឯងទាំងអស់។
ពួកគេខ្លាចអ្វីៗទាំងអស់នៅក្រៅខ្លួនរបស់គេ។ មិនត្រឹមតែខ្លាច បក្សប្រឆាំង ដែលអាចប្រកួតប្រជែងអំណាចជាមួយខ្លួននោះទេ សូម្បីតែអ្នកកាសែតផ្សាយព័ត៌មានពិត ឬអ្នកលេងហ្វេសប៊ុក បង្ហោះអ្វីបន្តិចបន្តួច ក៏ពួកគាត់ខ្លាចដែរ។
តែអ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺក្រុមអ្នកកើតជំងឺខ្លាចទាំងអស់នេះ មានអំណាចពេញដៃ មានលុយហូរហៀរ មានក្រុមជនដៃដល់ចាំធ្វើជាឧបករណ៍ដាច់ថ្លៃនៅឆ្វេងស្តាំ។ ឥទ្ធិពលនៃលុយ និងអំណាចនេះ បានផ្ដល់អោយពួកគេនូវលទ្ធភាពគ្មានព្រំដែន។ គេអាចបង្កើតលេស ចាប់ចងធ្វើទុក្ខបុកម្នេញ ដល់អ្នកទាំងឡាយណា ដែលគេគិតថាអាចធ្វើអោយអំណាចរបស់គេរង្គោះរង្គើ បានតាមអំពើចិត្ត។ គេសឹងតែអាចហៅខ្មោចអោយឡើងមករាំវង់បានផង។
ខ្ញុំពិចារណាហើយពិចារណាទៀត ថាលើកនេះ ខ្ញុំអាចគេចមិនរួចពីគេលួចបាញ់សម្លាប់ចោល ឬចាប់ដាក់ពន្ធនាគារទេ។ ម្ដងម្កាល ខ្ញុំគិតថាគួរកុំប្រថុយជីវិតអី។
អ្នកកាសែតដែលគ្មានជីវិត មិនអាចទៅយកព័ត៌មាន ឬឡើងរាយការណ៍បានទេ!
ត្រលប់ទៅ Washington វិញទៅ! រាយការណ៍ពីនោះមកក៏បានដែរ។
គិតចេះតែគិត បារម្ភចេះតែបារម្ភ។ តែទីបំផុត ទ្រឹស្ដី “ធ្វើជ្រូកកុំរាទឹកក្ដៅ” នៅតែឈ្នះលើចិត្តខ្ញុំដដែល។ ក្រៅពីនេះ ការស្រមៃដល់សកម្មភាពការងារក្នុងរយៈពេលបោះឆ្នោត ក៏ធ្វើអោយខ្ញុំកាន់តែចង់នៅកម្ពុជាជាបន្តទៅទៀត។ ខ្ញុំនឹកដល់ពេលបើកយុទ្ធនាការបោះឆ្នោត ហើយគណបក្សនយោបាយនានា ចេញហែក្បួនព្រោងព្រាត។ ខ្ញុំស្រមៃឃើញខ្លួនឯងឈរសម្របសម្រួល វេទិកាដេញដោលរវាងតំណាងគណបក្សនយោបាយ។ ខ្ញុំរំភើបហើយពេញចិត្តនឹងការងារនេះណាស់ មិនចង់ទៅចោលភារកិច្ចទាំងនេះទេ។
ខ្ញុំលើកទឹកចិត្តខ្លួនឯងថា គេគ្រាន់តែបំភ័យយើងចោលទេ។ កុំអាលចាញ់ច្រាបអី!
ខ្មែរដូចគ្នា គេមិនចេះតែលើកដៃបាញ់យើងចោលស្រស់ៗនោះទេ។
ក្នុងពេលដែលខ្ញុំកំពុងតែគិតពីបញ្ហាទាំងនេះ ស្រាប់តែឃើញសារមួយរបស់ លោក ហ៊ុន ម៉ាណែត លោតចូលមកទាំងព្រឹក។
លោកសរសេរមកខ្ញុំជាភាសាអង់គ្លេស៖
សាររបស់លោក ហ៊ុន ម៉ាណែត ផ្ញើមកខ្ញុំ សុំអញ្ជើញទៅញ៉ាំបាយជាមួយ
“មនុស្សម្នាក់”
-អរុណសួស្ដីពូ, សង្ឃឹមថាពូបានទទួលសារនេះ។ ខ្ញុំមិនដឹងថាតើពូទំនេរឬទេនៅសប្ដាហ៍ក្រោយនេះ។ ខ្ញុំចង់អញ្ជើញពូញ៉ាំបាយថ្ងៃត្រង់មួយពេល។ ខ្ញុំក៏ចង់អោយពូ ជួបជាមួយ “មនុស្សម្នាក់” ប្រសិនបើពូគិតថាជាការល្អ។
សារនោះចូលមកដល់នៅម៉ោង៦និង៤៧នាទីព្រឹក។ ដោយមិនទាន់ជាយប់ពេកនៅឡើយនៅ Washington ខ្ញុំក៏ទូរស័ព្ទទៅ ថ្នាក់ដឹកនាំអាស៊ីសេរី សុំការអនុញ្ញាតពីការអញ្ជើញទៅញ៉ាំបាយ របស់លោក ហ៊ុន ម៉ាណែត ជាមួយនឹង “មនុស្សម្នាក់” ទៀត ដែលយើងអាចសន្និដ្ឋានបានថា ជាឪពុករបស់លោក។ ខាងអាស៊ីសេរីយល់ព្រម។
នៅម៉ោង៧កន្លះគត់ គឺប្រហែលមួយម៉ោងក្រោយមក ខ្ញុំក៏ឆ្លើយទៅវិញ ថាខ្ញុំទៅបាន ហើយថាខ្ញុំរីករាយនឹងជួប “មនុស្សម្នាក់” នោះដែរ។
ដំបូងលោក ហ៊ុន ម៉ាណែត ណាត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ជាថ្ងៃជួបគ្នា តែក្រោយមកលោកដូរទៅថ្ងៃច័ន្ទ ទី១ ខែឧសភា វិញ។ ខ្ញុំក៏យល់ព្រម។
ទោះជាយ៉ាងណា នៅទីបំផុត ខ្ញុំមិនបានទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក ហ៊ុន ម៉ាណែត និង “មនុស្សម្នាក់” ដែលលោក ហ៊ុន ម៉ាណែត រៀបចំអោយខ្ញុំជួបនោះទេ ដ្បិតខ្ញុំត្រូវភៀសខ្លួនចេញពីកម្ពុជា បីថ្ងៃមុនការណាត់ជួបនេះ។
ជាថ្មីម្ដងទៀត ខ្ញុំគិតថាវាជាអំពើអសីលធម៌ពេកណាស់ដែលយកសារឆ្លើយឆ្លងទាក់ទងគ្នា មកបើកកកាយជាសាធារណៈ ជាពិសេសក្នុងគោលបំណងមួលបង្កាច់កេងចំណេញនយោបាយ។ តែដោយភាគីម្ខាងទៀត ដោយមានលោក ហ៊ុន សែន ខ្លួនឯងតែម្តង ជាអ្នកបើកកកាយមុន ខាងអាស៊ីសេរី ក៏សម្រេចថាអោយខ្ញុំបកស្រាយវិញ។
ប្រហែលលោក លោកស្រីនៅចាំហើយ គឺការជួបគ្នារវាងខ្ញុំ និងលោក ហ៊ុន ម៉ាណែត និងសារឆ្លើយឆ្លងគ្នារវាងខ្ញុំ និងកូនប្រុសលោក នោះហើយ ដែលលោក ហ៊ុន សែន យកទៅធ្វើជាមូលដ្ឋានចោទខ្ញុំជាសាធារណៈថា “ជា ចាន់ណាបុត្រ” ជាចារកិច្ចរបស់លោក។
តាមពិតខ្ញុំមិនដែលបានជួបលោក ហ៊ុន សែន ទេ ហើយក៏មិនដែលមានទំនាក់ទំនងអ្វីជាមួយនឹងលោកដែរ។
ខ្ញុំសូមអនុញ្ញាតបើកវង់ក្រចករៀបរាប់អំពីប្រវត្តិរឿងរ៉ាវដែលធ្វើអោយលោក ហ៊ុន សែន ចោទខ្ញុំថាជាចារកិច្ចរបស់លោកត្រង់នេះបន្តិចចុះ។
នៅពេលដែលខ្ញុំត្រូវមានបេសកកម្មទៅយកព័ត៌មានពីការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅក្រុងស៊ីដនី (Sydney) ប្រទេស (Australia) នៅពាក់កណ្ដាលខែមិនា ឆ្នាំ២០១៨ ខ្ញុំសាកល្បងណាត់ជួបសម្ភាសន៍លោក ហ៊ុន សែន។
ស្ថានការណ៍ពេលនោះក្ដៅគគុកណាស់។ លោក ហ៊ុន សែន គំរាមតាមវាយដល់ផ្ទះប្រសិនបើមាននរណាម្នាក់ហ៊ានធ្វើរូបទីងមោងរូបលោក ហើយដុតចោល។ ពលរដ្ឋខ្មែរនៅអូស្ត្រាលីខឹងសម្បារណាស់ចំពោះការគំរាមនេះ។ ពួកគេគ្រោងធ្វើរូបតំណាងលោក ហ៊ុនសែន រួចដុតចោលក្នុងពេលធ្វើបាតុកម្មនៅក្រុង ស៊ីដនីនោះ។
ខ្ញុំចង់ដឹងថាតើ លោក ហ៊ុន សែន នឹងមានប្រតិកម្មយ៉ាងណាចំពោះព្រឹត្តិការណ៍នេះ។ ដោយលោក ហ៊ុន ម៉ាណែត ធ្លាប់រៀបចំអោយខ្ញុំបានជួបជាមួយនឹងឪពុកលោក តែជំនួបនេះត្រូវខកខានទៅវិញនោះ ខ្ញុំក៏សាកផ្ញើសារទៅ លោក ហ៊ុន ម៉ាណែត ដើម្បីសុំណាត់។
សាររបស់ខ្ញុំផ្ញើទៅ ហ៊ុន ម៉ាណែត សុំណាត់ជួបលោក ហ៊ុន សែន
ក្នុងសារជាភាសាអង់គ្លេសដែលខ្ញុំសរសេរទៅ ហ៊ុន ម៉ាណែត នោះ ខ្ញុំបានប្រើពាក្យអោយប្រហាក់ប្រហែលនឹងសារដែលលោកផ្ញើមកខ្ញុំ អំពីការដែលលោកចង់អោយឪពុកលោក ជួបជាមួយខ្ញុំដែរ។
-ពូអាចជួបឪពុកក្មួយនៅស៊ីដនីបាន ប្រសិនបើក្មួយគិតថាជាការល្អ។ សូមអោយពូដឹងវិញផង។
ម៉ាណែត ឆ្លើយតបមកវិញ ថាអាចជួបគ្នាបាននៅព្រឹកថ្ងៃទី១៥ ខែមិនា។ នោះគឺមុនកិច្ចប្រជុំអាស៊ាន និងមុនពេលធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន។ លោកថាបើមានពេល អាចជួបក្រោយប្រជុំបាន។
ខ្ញុំប្រាប់ទៅវិញថា ជួបគ្នានៅថ្ងៃទី១៥ មុនប្រជុំ ដូចជាតក់ក្រហល់ពេកណាស់។ ខ្ញុំចង់ជួបថ្ងៃអាទិត្យទី២០ ឬថ្ងៃច័ន្ទទី២១ គឺក្រោយបាតុកម្មវិញ។
តាមពិត ការដែលខ្ញុំចង់ជួបក្រោយប្រជុំ និងក្រោយបាតុកម្ម គឺដើម្បីខ្ញុំបានសម្ភាសន៍យកប្រតិកម្មពីលោក ហ៊ុន សែន។ ដោយសារការកំណត់ពេលមិនត្រូវគ្នានេះហើយ ដែលទីបំផុត ខ្ញុំបោះបង់គម្រោងជួបលោក ហ៊ុន សែន នោះចោលវិញ។
នេះមកពីខ្ញុំគិតថាក្រុមលោក ហ៊ុន សែន ចង់ជួបខ្ញុំមុនបាតុកម្ម គឺប្រហែលគ្រាន់តែដើម្បីបញ្ចុះបញ្ចូលអូសទាញ ឬក៏គំរាមកំហែងខ្ញុំ ដូចអ្វីដែលកូនរបស់លោកធ្លាប់ធ្វើមកលើខ្ញុំ។ គឺចោទថាខ្ញុំ ជាអ្នកប្រឆាំងគ្រួសារលោក ដោយថាការដែលខ្ញុំចុះមកយកព័ត៌មាន ធ្វើអោយបាតុកម្មកាន់តែពុះកញ្ជ្រោលជាដើម។ ខ្ញុំនឹងមិនជិះយន្តហោះ ទៅអោយក្រុមលោក ហ៊ុន សែន បញ្ចុះបញ្ចូល ឬគំរាមកំហែងនោះទេ។ ដោយគិតថាឥតប្រយោជន៍ ខ្ញុំក៏បដិសេធ ការជួបគ្នានោះទៅ។
ប្រហែលដោយទីបំផុត ក្រុមលោកគិតថាមិនអាចមានឥទ្ធិពលអ្វីមកលើខ្ញុំបាននោះហើយ ទើប លោក ហ៊ុន សែន សម្រេចចិត្តធ្វើឃាតតួអង្គជុន ច័ន្ទបុត្រ (character assassination) ចោលតែម្ដង។
លោកប្រកាសជាសាធារណៈក្នុងពេលជួបជាមួយអ្នកគាំទ្រលោកនៅក្រុងស៊ីដនី ថា “ជា ចាន់ណាបុត្រ” ជាចារកម្មធ្វើការអោយលោក។ លោកចោទជាសំណួរថា លោកអ្នកគិតមើលចុះ តើ ជា ចាន់ណាបុត្រ នេះ ជាមនុស្សប្រភេទណា ដែលបានជួបកូនគាត់ហើយ (តែមករាយការណ៍ពីបាតុកម្មប្រឆាំងនឹងឪពុកគេនោះ?) គាត់បបួលខ្ញុំថា តើហ៊ានស្បថឬទេ ថាខ្ញុំធ្លាប់បានជួបកូនគាត់ឬអត់? លោក ហ៊ុន សែន បន្តហៅឈ្មោះខ្ញុំ ថា “ជា ចាន់ណាបុត្រ”ៗ រហូតដល់អ្នកក្នុងសាលប្រជុំស្រែកអឺងកងថា ជុន ច័ន្ទបុត្រៗ ទើបលោកកែមក “ជុន ចាន់ណាបុត្រ” វិញ។
ទោះជាយ៉ាងណាការចោទប្រកាន់ថាខ្ញុំជាចារកិច្ចរបស់លោក មិនបានជោគជ័យដូចលោកប៉ងនោះឡើយ។ នេះប្រហែលមកពីអ្វីៗកើតឡើងដោយប្រថុចញ៉ុចពេក លោកអាចជាមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់សមអានឈ្មោះខ្ញុំអោយត្រូវ ឬក៏សិក្សារឿងរ៉ាវអោយបានស៊ីជម្រៅឡើយ។
ម៉្យាងទៀត លោកអាចកំពុងក្រពុលមុខនឹងការធ្វើបាតុកម្មដុតរូបសំណាកលោក ដែលមានការចូលរួមពីសំណាក់អ្នកដែលមានឥទ្ធិពលដូចជា លោកស្រី ប៊ូ រចនា ភរិយាលោក បណ្ឌិត កែម ឡី លោកពូ ហុង លីម និង លោក តាក់ ម៉េងហៀង ជាដើម និងមានខ្ញុំខ្លួនឯង ចុះទៅរាយការណ៍ព័ត៌មានផ្ទាល់ផង។
បន្ថែមពីលើនេះ លោកអាចកំពុងតែខឹងនឹងការដែលមេដឹកនាំធំៗ ក្នុងកិច្ចប្រជុំអន្តរជាតិនេះ ហាក់ដូចមិនសូវរាប់រកលោក បន្ទាប់ពីដំណឹងពីការដែលលោកថានឹងទៅតាមវាយដល់ផ្ទះនរណាដែលហ៊ានដុតរូបសំណាកលោក ចុះផ្សាយពេញពិភពលោកមក។ ប្រការនេះអាចធ្វើអោយលោក ហ៊ុន សែន បាត់បង់ម្ចាស់ការ ហើយក៏ចេះតែនិយាយចោទប៉ាតណាប៉ាតណីតែម្ដងទៅ។
មិនខុសពីពាក្យខ្មែរថា ខឹងខុស ខឹងខូច ខឹងខាត ការឡើងប្រកាសថាខ្ញុំជាចារកិច្ចរបស់លោក ដោយមិនទាំងអានឈ្មោះខ្ញុំត្រូវផងនោះ បានធ្វើអោយអ្នកស្ដាប់ ទ្រាំផ្ទុះសំណើចសឹងមិនបាន។ ម៉្យាងទៀត ការលើកហេតុផលថា ការដែលកូនលោកធ្លាប់បានជួបជាមួយខ្ញុំ ហើយធ្លាប់បញ្ជូនសារទាក់ទងគ្នានោះ បានធ្វើអោយខ្ញុំក្លាយជាចារកម្មរបស់លោកនោះ វាកាន់តែគ្មានទម្ងន់អ្វីបន្តិចសោះតែម្ដង ដ្បិតលោកមិនទាំងដឹងថាយើងជួបគ្នានិយាយពីអ្វីផងនោះ។
ចំពោះលោកអ្នកនាងដែលមិនទាន់បានអានអំពីជំនួបខ្ញុំជាមួយលោក ហ៊ុន ម៉ាណែត សូមចូលអាននៅត្រង់នេះ “ជំនួបរបស់ខ្ញុំជាមួយ លោក ហ៊ុន ម៉ាណែត”។
ងាកមកព្រឹត្តិការណ៍នៅភ្នំពេញ មុនពេលខ្ញុំរត់ភៀសខ្លួនវិញម្ដង។ ព្រឹកនោះ បន្ទាប់ពីបញ្ជូនសារឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែត ហើយ ខ្ញុំក៏គិតថាចង់រកវិធីទៅសួរសុខទុក្ខលោក គឹម សុខ នៅពន្ធនាគារព្រៃស។ ខ្ញុំទាក់ទងបណ្ដាញខ្ញុំអោយជួយសម្រួល តែគេឆ្លើយមកថា ករណីលោក គឹម សុខ នៅក្ដៅគគុកពេកណាស់។ មានបញ្ជាមកពីលើថា មិនអោយអ្នកណាចូលជួបបានជាដាច់ខាត នៅពេលនេះ។
ខ្ញុំក៏សម្រេចចិត្តថាទៅឆៅសាកមើល។ ខ្ញុំពាក់អាវសដៃវែង មូរដៃ រួចស្លៀកខោខូវប៊យ ពាក់មួកកន្តឹប និងវ៉ែនតាម៉្ញូប។ វ៉ែនតានេះ ប្រែទៅជាពណ៌ខ្មៅស្រអាប់ នៅពេលត្រូវពន្លឺព្រះអាទិត្យ។ មើលទៅដូចជានៅអ៊ែមបន្តិចដែរ ទោះជាអាយុជិតត្រាទុក៦ហើយក៏ដោយចុះ។ ខ្ញុំគ្មានបំណងបន្លំខ្លួនអ្វីទេ។ គេអោយចូលឬមិនអោយ ក៏ជាបទពិសោធន៍ដែរ វាគ្មានខាតបង់អ្វីឡើយ។
ខ្ញុំក៏ចេញដំណើរទៅគុកព្រៃស តែម្ដង។ ដោយគ្មានបណ្ដាញរៀបចំទុកជាមុន ខ្ញុំត្រូវគេឃាត់គ្រប់ដំណាក់កាល គឺតាំងពីបារ៉ាស់ទីមួយ នៅខាងក្រៅ។ តែទោះជាយ៉ាងណា ក៏គេអោយចូលដល់បារ៉ាស់ទីពីរដែរ។ ខ្ញុំជាប់ត្រឹមបារ៉ាស់ចុងក្រោយនេះ។ ដំបូងគេអោយបំពេញក្រដាសស្នាមសុំចូល។ បន្ទាប់ពីគេពិនិត្យហើយ គេថាចូលមិនបានទេ ព្រោះខ្ញុំគ្មានជាប់សាច់ឈាមជាមួយលោក គឹម សុខ។ ពីខាងលើមក គេអនុញ្ញាត អោយតែសាច់ញាតិចូលតែប៉ុណ្ណោះ។
ខ្ញុំមិនទាន់ត្រលប់ក្រោយភ្លាមទេ នៅធ្វើមុខក្រាស់បន្តិចសិន។ ការងារកាសែតជាង២០ឆ្នាំកន្លងមកនេះ ធ្វើអោយខ្ញុំចេះធ្វើមុខក្រាស់ មិនយកចិត្តទុកដាក់ខ្លាំងនឹងការបដិសេធ ឬការរុញច្រាននានាទេ។ បើគេរុញចេញពីច្រកនេះ រត់ទៅរកច្រកនោះ។ គឺរកវិធីត្បុលតែរហូត ដើម្បីអោយបានទៅឃើញហេតុការណ៍ផ្ទាល់ ឬក៏ដើម្បីអោយថតបានរូបច្បាស់ល្អជាដើម។
ខ្ញុំនៅសាកល្បងបញ្ចុះបញ្ចូលក្រុមឆ្នាំគុក មួយសន្ទុះទៀត។ ដោយឃើញថាតឹងតែងខ្លាំង ខ្ញុំក៏ដើរតយង៉យចេញមកក្រៅវិញ។
មកដល់ខាងក្រៅ ស្រាប់តែមានយុវជនម្នាក់ ដើរតម្រង់មកខ្ញុំ។ នោះគឺប្អូនបង្កើតរបស់លោក គឹម សុខ។ រាប់ថាជាភ័ព្វសំណាងណាស់។ កំពុងតែចង់ដឹងពីសុខទុក្ខលោកផង ស្រាប់តែបានជួបប្អូនប្រុសបង្កើតរបស់លោកផ្ទាល់។
ប្អូនប្រុសលោក គឹម សុខ ទើបតែនឹងចេញមកពីជួបបងប្រុសរបស់លោក។ យើងបានសារសងសួរសុខទុក្ខគ្នាមួយស្របក់។ ខ្ញុំបានជូនលុយកាក់ខ្លះដល់ប្អូនប្រុសលោក គឹម សុខ ដើម្បីជួយសោហ៊ុយម្ហូបអាហារដល់លោក គឹម សុខ។
តាមពិតអ្នកកាសែត គេហាមមិនអោយ មានមនោសញ្ចេតនាអ្វីជាមួយប្រភពទេ។ តែទោះជាយ៉ាងណា អ្នកកាសែតក៏ជាមនុស្សមានបេះដូង ដូចគេដូចឯងដែរ។ រឿងខ្លះ បើគ្រប់គ្រងចិត្តបាន ក៏ធ្វើមិនដឹងមិនឮខ្លះទៅ។ រឿងណាដែលគ្រប់គ្រងចិត្តមិនបាន ក៏ធ្លាក់ខ្លួនកម្សត់ជាមួយសាច់រឿងម្ដងម្កាលនឹងគេទៅ។
តើមិនអោយស្រក់ទឹកភ្នែកឯណាបាន បើរាយការណ៍ពីការបាញ់សម្លាប់មនុស្សដែលយើងធ្លាប់សម្ភាសន៍សឹងរាល់ថ្ងៃនោះ?
តើមិនអោយអួលដើមក ម្ដេចបាន បើរាយការណ៍ពីអតីតសហការីរបស់ខ្លួនដែលត្រូវគេដាក់ខ្នោះបណ្ដើរចូលគុក ក្នុងសំលៀកបំពាក់ជាអ្នកទោសនោះ?
គោលការណ៍កាសែត មិនប្រាកដថាអាចគ្រប់គ្រងមនោសញ្ចេតនាពិតរបស់មនុស្សបានគ្រប់ពេលនោះទេ។
ជជែកលេងជាមួយប្អូនប្រុសរបស់លោក គឹម សុខ មិនទាន់បានចប់ស្រួលបួលផង ស្រាប់តែឃើញ ក្បួនរថយន្តរបស់គណបក្សសង្គ្រោះជាតិ បើកមកដល់។ មនុស្សដែលខ្ញុំស្គាល់ ក្នុងចំណោមនោះមានដូចជា អ្នកស្រី មូរ សុខហួរ លោក ឡុង រី និងបុរសចាយរាង សោភ័ណ ឡារី ជាដើម។
ខ្ញុំសូមបើកវង់ក្រចក និយាយពីអ្នកស្រី មូរ សុខហួរ ត្រង់នេះបន្តិច។ ខ្ញុំមិនលាក់លៀមអ្វីទេ ខ្ញុំស្គាល់អ្នកស្រី តាំងតែពីអ្នកស្រីនៅខ្ញង់ខ្លួនមួយ រហូតដល់អ្នកស្រី ក្លាយទៅជាយាយគេ នាពេលបច្ចុប្បន្ននេះ។ និយាយបែបនេះ មិនមែនថាអ្នកស្រី លែងខ្ញង់ទេ។ អ្នកស្រីនៅតែជាយាយខ្ញង់ដដែលទេ មកទល់ពេលនេះ។
កាលពីយូរលង់ណាស់មកហើយ យើងធ្លាប់ធ្វើការជាមួយគ្នានៅអង្គការយូនីសេហ្វ (Unicef)។ ពេលដែលខ្ញុំដូរមកអង្គការយូណេស្កូ (UNESCO) អ្នកស្រីក៏ចេញទៅបង្កើតអង្គការការពារស្ត្រីមួយឈ្មោះថាអង្គការខេមរា។ ទាំងខ្ញុំនិងភរិយា កាលណោះក៏ធ្លាប់បានទៅជួយបង្ហាត់បង្រៀននៅទីនោះមួយរយៈដែរ។ ខ្ញុំបង្រៀនភាសាអង់គ្លេស ឯភរិយាខ្ញុំ ជួយខាងវប្បធម៌ប្រពៃណីខ្មែរ។
យើងនៅរក្សាទំនាក់ទំនងនឹងគ្នារហូតមកទល់ពេលនេះ។ នៅក្រៅ ខ្ញុំហៅគាត់ថាបង មិនហៅថាលោកជំទាវ ដូចពេលសម្ភាសន៍ទេ។ គាត់ក៏ហៅឈ្មោះខ្ញុំពិតថា ធីៗ តែឥឡូវ គាត់ទម្លាប់ហៅខ្ញុំថា លោក ច័ន្ទបុត្រ បានជាបណ្ដើរៗហើយ។
តាមពិតយើងជាខ្មែរ រស់នៅក្នុងប្រទេសជាមួយគ្នា ចៀសមិនផុតពីការស្គាល់គ្នាជាលក្ខណៈឯកជនទេ។ និយាយតាមត្រង់ទៅ ខ្ញុំស្គាល់មនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា ជាលក្ខណៈឯកជន ច្រើនជាងមនុស្សនៃគណបក្សសង្គ្រោះជាតិទៅទៀត។ តែទោះជាយ៉ាងណា ខ្ញុំតែងប្រកាន់ខ្ជាប់នូវឯករាជ្យភាពរបស់ខ្លួន ក្នុងការងារ។
ខ្ញុំលាប្អូនប្រុសរបស់ លោក គឹម សុខ រួចដើរតម្រង់ទៅបង សុខ ហួរ។ ឃើញខ្ញុំ គាត់ក៏ដើរតម្រង់មកវិញដែរ។ ការសុំចូលសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងគុកព្រៃស របស់ប្រតិភូនេះ មិនមែនជាព័ត៌មានសម្ងាត់ទេ។
មិនតំអែរតំអង់ធ្វើឬកមាន់ញីដាក់បង សុខ ហួរ យូរ ខ្ញុំក៏ហក់ផ្លាញចូលសាច់រឿងតែម្ដង។
-បងខ្ញុំអាចចូលជាមួយបានទេ?
បង សុខហួរ រាងអែអង់បន្តិច រួចឆ្លើយថា ចំនួនមនុស្សដែលគេអនុញ្ញាតអោយចូលនៅសល់ពីរបីកន្លែង ដ្បិតអ្នកខ្លះ មានធុរៈមកមិនបាន។ បើធីឯងសុំគេចូលបាន ក៏ចូលចុះ ស្រេចតែនឹងឆ្មាំគុកទេ។
ថារួចយើងក៏បណ្ដើរគ្នាចូលទៅ។ លោក ឡុង រី ជាអ្នកនាំមុខ។ ខ្ញុំដើរតាមក្រោយ។ ឆ្នាំគុកពិនិត្យលិខិតអនុញ្ញាត រួចរាប់ចំនួនមនុស្ស ហើយបើកផ្លូវអោយក្រុមយើងចូលដោយគ្មានសួរនាំអ្វីទាំងអស់។បារ៉ាស់ទីមួយ នៃគុកព្រៃស នៅពេលសុំចូលទៅសួរសុខទុក្ខមន្រ្តី និងសកម្មជន នៃគណបក្សសង្គ្រោះជាតិ
ការចុះសួរសុខទុក្ខនេះ ក៏ជាព័ត៌មានមួយដែលគេតាមដានដែរ។ អ្នកកាសែតមកពីអង្គភាពនានា នាំគ្នាចុះមកយកព័ត៌មាន។ គេបានថតសកម្មភាពនេះ។
ទៅដល់បារ៉ាស់ទីពីរ ក៏មិនមានអ្នកណាសួរនាំអ្វីទេ។ គេបើកផ្លូវអោយយើងចូលដោយស្រួល ដោយគ្រាន់តែគេឆែកឆេរមិនអោយយកទូរស័ព្ទឬក៏ម៉ាស៊ីនថតចូលតែប៉ុណ្ណោះ។ គេនាំយើងទៅជួបអ្នកទោសទាំងនោះ ដែលគេរៀបចំអោយមកជុំគ្នាក្នុងបន្ទប់មួយនៅជាន់ខាងលើ។
អ្នកទោសដែលយើងបានជួបនាពេលនោះ មានគ្នាប្រមាណជា១៦នាក់ មានដូចជា លោក ហុង សុខហួរ លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយចំនួនដូចជា លោក ឃិន ជំរឿន លោក អឿ ណារិទ្ធ លោក អាន បឋម លោក នាង សុឃុន លោក ទេព ណារិន និង លោក អ៊ុក ពេជ្រ សំណាង ជាដើម។
គេរៀបចំពួកគាត់ អោយអង្គុយ សងខាងបន្ទប់។ នៅចំកណ្ដាលបន្ទប់ គេដាក់តុមួយអោយឆ្មាំគុក អង្គុយចាំសង្កេត និងកត់ត្រា។
ការសួរសុខទុក្ខផ្ដាំផ្ញើគ្នានេះ មិនមានការរំខានពីក្រុមឆ្មាំគុកដែលឃ្លាំមើលនោះទេ។ ខ្ញុំមិននិយាយអ្វីទាំងអស់ ខ្ញុំគ្រាន់តែអង្គុយសង្កេត និងចាំស្ដាប់ការឆ្លើយឆ្លងរបស់ពួកគាត់។ ពួកគាត់រៀបរាប់ពីស្ថានភាពក្នុងពេលជាប់ឃុំឃាំងនេះ យ៉ាងសែនវេទនា។
ពួកគាត់រៀបរាប់ថា គេញាត់អ្នកទោសអោយប្រជ្រៀតគ្នានៅក្នុងបន្ទប់និមួយៗណែនក្តន់ សឹងរកកន្លែងស៊កជើងមិនបាន។ ដើម្បីប្រជ្រៀតគេង អោយអស់គ្នា អ្នកខ្លះត្រូវទៅកើយក្បាលនៅក្នុងបង្គន់។ តែទោះជាយ៉ាងណា ជារួមពួកគាត់ នៅមានឆន្ទៈមុះមុតណាស់។
មុនចេញមកវិញ លោក មាជ សុវណ្ណារ៉ា ផ្ដែផ្ដាំអោយទៅជួយមើលសួរសុខទុក្ខម្ដាយជរារបស់លោក នៅខេត្តបាត់ដំបងផង។ លោក អ៊ុំ សំអាន ដែលតែងតែខ្វល់ខ្វាយពីបញ្ហាព្រំដែន ហើយត្រូវជាប់ឃុំឃាំងពីបញ្ហានេះ មកផ្កាំខ្ញុំថាអោយជួយយកចិត្តទុកដាក់រាយការណ៍ពីព្រំដែនទឹកខ្មែរផង។
នៅពេលហៀបចេញមកវិញហើយ ទើបមានឆ្មាំគុកម្នាក់យកបញ្ជីវត្តមានមកចុះ ថាតើអ្នកណាខ្លះ ចូលមកជួបអ្នកទោសនេះ។
យើងចុះឈ្មោះម្នាក់ម្ដង។ ខ្ញុំចុះឈ្មោះពិតរបស់ខ្ញុំដែលមាន នៅក្នុង អត្តសញ្ញាណប័ណ្ណ និងនៅលើលិខិតឆ្លងដែន ដោយមិនមានការក្លែងបន្លំអ្វីឡើយ។ មានខ្ទង់សួរពីតួនាទីដែរ តែក៏គេមិនតម្រូវអោយខ្ញុំឆ្លើយក្នុងខ្ទង់នោះដែរ។ គេថាដាក់តែឈ្មោះបានហើយ។ ធ្វើតាមគេរួច យើងក៏ចេញមកក្រៅវិញ។
ខ្ញុំត្រលប់មកធ្វើការជាធម្មតា។ ប្រហែលម៉ោង៥រសៀល ទើបមានការចុះផ្សាយថា ជុន ច័ន្ទបុត្រ បានចុះទៅយកព័ត៌មានពីអ្នកទោសនៃគណបក្សសង្គ្រោះជាតិ ដល់ក្នុងពន្ធនាគារព្រៃស ដោយមានខ្លីបវីដេអូមួយអមជាមួយផង។ ដំណឹងនេះ ក៏ចាប់ផ្អើលឡើង។
ពីខាងពន្ធនាគារព្រៃស ប្រហែលជាចង់ការពារខ្លួន គេបានកាឡៃថា ខ្ញុំបន្លំចូល ដោយពាក់មួក ពាក់វ៉ែនតាខ្មៅ មិនអោយគេស្គាល់ ហើយសរសេរបន្លំថាជាជំនួយការរបស់លោក ឡុង រី ជាដើម ដើម្បីបានចូលទៅក្នុងគុកនេះ។ ក្រុមអ្នកប្រឌិតព័ត៌មាន លើកជើងរដ្ឋាភិបាល ក៏ចាប់ផ្តើមចុះផ្សាយព្រោងព្រាតតាមនោះទៅ។
លោក ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការពលតូច ង៧០ ក៏ខ្វល់ខ្វាយនឹងរឿងនេះមិនស្ទើរដែរ។ គាត់ផ្ញើសារមកខ្ញុំថាកុំបារម្ភអី គាត់នឹងជួយដោះស្រាយបាន។ ហើយផ្កាំផ្ញើទៀតថា បើចង់ចូលទៅសួរសុខទុក្ខអ្នកទោសលើកក្រោយ អោយតែប្រាប់គាត់មួយម៉ាត់ទៅ គាត់នឹងជួយសម្របសម្រួលអោយ។
ទោះជាយ៉ាងណា រឿងនេះកាន់តែរីកធំទៅៗ និងកាន់តែក្ដៅទៅៗ ។
ខ្ញុំដែលជាអ្នកយកព័ត៌មានសោះ គេបានខំឆ្នៃអោយក្លាយទៅជាតួអង្គសំខាន់ម្នាក់នៃព័ត៌មានក្តៅប្រចាំថ្ងៃទៅវិញ។
ខ្ញុំត្រូវរងសម្ពាធពីគ្រប់មជ្ឈដ្ឋាន។ ភាគីពាក់ព័ន្ធទាំងអស់ រាប់តាំងពីស្ថានទូត គណបក្សសង្គ្រោះជាតិ ពីខាងរដ្ឋាភិបាល ខាងអង្គភាពអាស៊ីសេរី អ្នកស្រឡាញ់គាំទ្រខ្ញុំ និងគ្រួសារខ្ញុំផ្ទាល់ សុទ្ធតែផ្ដល់យោបល់ខុសៗគ្នាតែរៀងៗខ្លួន។
តែទីបំផុត ខ្ញុំត្រូវសម្រេចជ្រើសរើសយកផ្លូវតែមួយមុខគត់ក្នុងការដោះស្រាយបញ្ហា។
សូមលោកអ្នកនាងរង់ចាំអានបន្ត អំពីរឿងនេះ នៅវគ្គក្រោយ។ សូមអរគុណលោកអ្នកនាងដែលបានអានសំណេររបស់ខ្ញុំនេះ។ខ្ញុំនឹករលឹកដល់លោកអ្នកនាងកញ្ញាជានិច្ច។
💃💆👻👼
(២២ ឧសភា ២០១៥) អ្នករាយការណ៍ព័ត៌មានជំនាញ និង អ្នកគ្រប់គ្រងព័ត៌មាន វិទ្យុអាស៊ីសេរី ៦ នាក់ បានសម្រេចចិត្ត ចាកចេញ ឈប់ធ្វើការឲ្យ វិទ្យុអាស៊ីសេរី។ មនុស្សទាំង៦ នាក់នោះ រួមមាន លោក កែវ និមល ដែលធ្វើការនៅវិទ្យុអាស៊ីសេរី ១៨ ឆ្នាំមកហើយ លោក វោហា ជាតិ លោក ម៉ុម សូផុន លោក អានស៊ីថាវ លោក វណ្ណ វាចា និង លោកស្រី ទេព សុរ៉ាវី ។ វិទ្យុអាស៊ីសេរី ជាវិទ្យុបានថវិកាមកពី ព្រឹទ្ធសភា អាមេរិក ដើម្បីប្រើប្រាស់ចំណាយ។ អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី គឺ លោក សំ ប៉ូលី និង លោក ហួត វុធី ហៅ ជុន ចាន់បុត្រ ត្រូវបុគ្គលិកចាកចេញ ចាត់ទុកថា ជាមនុស្ស បក្ខពួកនិយម រំលោភសិទ្ធិមនុស្ស និង ចាត់ចែងការងារមិនបានត្រឹមត្រូវ៕
ចេញផ្សាយ ថ្ងៃទី23 ខែមេសា ឆ្នាំ2017 ដល់ពេលអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លាតត្រដាងភាពពិសពុលរបស់លោក ជុន ច័ន្ទបុត្រ ប្រើល្បិចបោសសម្អាតមនុស្ស នៅក្បែរខ្លួន (ភ្នំពេញ)៖ លោក អ៊ំ សារិន អតីតបុគ្គលិកនៅវិទ្យុអាស៊ីសេរីបានសរសេរលើបណ្តាញសង្គម Facebook សួរអ្នកទាំងឡាយ ដែលត្រូវលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្របោសសម្អាតកម្ចាត់ពីការងារថា «ដារិទ្ធ ផាត គឹម ពៅសុតន្ត វិជ័យ អាណន្ត តូ សេរី មណ្ឌល កែវ មឿង ទុំ កេស រណ្ណីយ៉ា កែវ ពេជ្រមេត្តា ហាស់ សាន់ សាន សូវិធ … ។ល។ យល់យ៉ាងណា?»។

ក្នុងចំណោមឈ្មោះខាងលើ មានខ្លះបានទៅធ្វើការកន្លែងផ្សេង ខ្លះនៅរស់ ចំណែកទៀតក៏បានស្លាប់លាចាកលោកទៅហើយ។
លោក អ៊ំ សារិន សរសេរបន្តថា « នឹកឃើញបណ្តាសមមិត្ត ដែលត្រូវខ្ទាត ដោយសារស្នាដៃ និងល្បិច ប្រកបដោយទេព្យកោសលរបស់ល្បងយើង (ជុន ចាន់បុត)។ បដិមតិលើទស្សនៈ គឺគ្មាន ហើយបើមាន គឺត្រាទុកសិន ចាំមានឱកាស ឲ្យទៅនៅឆ្ងាយ។ ល្បងយើង ពេលឡើងតំណែងភ្លាម ហៅទៅប្រាប់ភ្លាមថា រឿងអូសឫស្សីបញ្ច្រាស់ចុង ធ្វើតាមក្នុងរឿងតេជោយ៉ត គឺជាវិធីល្អ ដើម្បី បង្រ្កាបបដិមតិ នៅអង្គភាពយើង»។
ល្បងគាត់ថា «បើឡើងតំណែង ហើយមិនដេញចោល មួយ ពីរ បី បួន ដប់….គេមិនហៅថា ឡើងតំណែងពិតទេ»។«ការឈឺចាប់នៅក្នុងវិទ្យុអាស៊ីសេរីនៅមានច្រើនទៀត ហើយនេះមិនមែនជាការរំឭកផ្ចាញ់ផ្ចាលទេ តែដើម្បីបានដឹងការពិត ពីភាពពិសពុល និងពាលនៅក្នុងវិទ្យុនេះ»។
ប្រសិនបើ ជុន ច័ន្ទបុត្រ ជាមនុស្សត្រឹមត្រូវ អ្នកសារព័ត៌មាននិងអតីតបុគ្គលិករួមគ្នាអាណិតហើយ តែមនុស្សនេះសាងអាក្រក់ចំពោះខ្មែរច្រើនពេកហើយ ទើបគេទទួលបណ្តាសារបែបនេះពីអតីតបុគ្គលិកខ្មែរ៕
លោក ជុន ចាន់បុត្រ ហៅហួត វុទ្ធី ជាអ្នកកាសែតតាមរលកធាតុអាកាសម្នាក់ ។មុនក្លាយខ្លួនជាអ្នកកាសែត គាត់ ជាអ្នកឯកទេសខាង វិទ្យាសាស្ត្រនយោបាយ និង ជាអ្នកស្រាវជ្រាវ ខាង អរិយធម័ វប្បធម័ខ្មែរ ដោយធ្វើការជាមួយអង្គការ UNESCO នេះ បើតាមការអះអាងរបស់លោកសាស្ត្រាចារ្យ ហែន កូយ ដែលចំនាយពេល បី ម៉ោង ក្នុងការសន្ទនាពី ប្រវត្តិរបស់លោកជុន ចាន់បុត្រ កាលពីពេលថ្មីៗនេះ ។
នៅសហរដ្ឋអាមេរិច លោក ជុន ចាន់បុត្រ បានរៀនផ្នែកវិទ្យាសាស្ត្រនយោបាយរហូត ដល់ទទួលសញ្ញាប័ត្របណ្ឌិត ។ ពេលបញ្ចប់ការសិក្សា លោក បានប្រឡងជាប់ ទៅ បំរើការនៅប្រទេសអាស្កានិស្ថាន ក្នុងថានះជាបុគ្គលិកអង្គការសហប្រជាជាតិ ដែល ទទួលបានប្រាក់ខែខ្ពស់រហូត ដល់ ជិតមួយម៉ឺនដុល្លារក្នុងមួយខែ ។
* - ការចូលបំរើវិទ្យុអាស៊ីសេរី !
ថ្ងៃមួយលោក ជុន ចាន់បុត្រ បានតំនឹងថា វិទ្យុអាស៊ី សេរី ត្រូវការរើសអ្នកគ្រប់គ្រង ពត័មានម្នាក់ ។ គាត់បានពិចារណាថា តើគួរបំរើអង្គការសហប្រជាជាតិតទៅទៀត រឺ ធ្វើការបំរើខ្មែរ ក្នុងវិទ្យុដ៏មានប្រជាប្រិតភាពនេះ ? ទីបំផុត គាត់សម្រេចចិត្តថា ធ្វើការ បំរើខ្មែរ មានប្រយោជន័ ជាងបំរើអង្គការសហប្រជាជាតិ ។
* - ហេតុអ្វី លោក ជុន ចាន់បុត្រ បានទៅសិក្សានៅសហរដ្ឋអាមេរិច ?
នៅដើមឆ្នាំ ១៩៨០ លោករៀនភាសារូស្ស៊ី នៅ ENS បន្ទាប់មកលោក បានអាហារូបករណ៍ ទៅសិក្សានៅប្រទេស សូវៀត ។ នៅទីនោះគាត់មិនត្រឹម តែសិក្សា ភាសារូស្ស៊ីទេ គឺ គាត់រៀនភាសាអង់គ្លេសថែមទៀត រហូត ក្រោយ មកគាត់អាចប្រឡងជាប់ អាហាររូបករណ៍ Full Bright របស់សហរដ្ឋអាមេរិច ហើយ ទៅអាមេរិច រៀនខាងវិទ្យាសាស្ត្រនយោបាយ ។
* - របៀប សំភាសន៍ អ្នកនយោបាយរបស់លោក ជុន ចាន់បុត្រ
មានវិធីមួយដែលលោក ជុន ចាន់បុត្រ អាចសួរអ្នកនយោបាយអោយខ្ជាក់គំនិតក្រឡិចក្រឡុចរបស់ខ្លួន បង្ហាញអ្នកស្តាប់ វិទ្យុអាស៊ីសេរីបាន ដូចជាសំនួរ ទៅកាន់លោក ឈាង វុន លោក ផៃ ស៊ីផាន លោក សម រង្ស៊ី ជាដើម ។ របៀបសួររបស់គាត់គេហៅថា « ម៉ៃញេទិច » ដែលបិតាទស្សនវិទូ ក្រិចបូរាណបានប្រើ ក្នុងការសន្ទនា ជាមួយគូរសន្ទនារបស់ខ្លួន អោយខ្ជាក់ អំពើអាក្រក់ មកដែលមិនអាចលាក់បាន ។លោក សូក្រាតប្រើវិធី ម៉ៃញេទិចនេះ ដើម្បីចំអកអោយពួក សូភិស នៅក្រុងអាថែន
* - និន្នាការនយោបាយរបស់លោកជុន ចាន់បុត្រ
លោក ជុន ចាន់បុត្រ គ្មាននិន្នាការនយោបាយ ខាងណាទេ ប៉ុន្តែរាល់ការអត្ថាធិ ប្បាយរបស់គាត់តាមរលកធាតុអាកាសគឺ តែងភ្ជាប់និងបញ្ហាជាតិទាំងអស់ ដូចជា បញ្ហា បូរណភាពទឹកដី បញ្ហាអន្តោរប្រវេសន៍ខុសច្បាប់ បញ្ហាការពាព្រៃឈើ និងធនធានធម្មជាតិ បញ្ហា អយុត្តិធម័សង្គមជាដើម
និយាយរួមគាត់ធ្វើការអោយវិទ្យុអាស៊ីសេរីដើម្បីលើកតម្កើងលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែប៉ុណ្ណោះ ។
ជាទូទៅ អ្នកស្តាប់វិទ្យុអាស៊ីសេរី និងអ្នកតាមដានបញ្ហាខ្មែរចាត់ទុកលោក ជុន ចាន់បុត្រ ជាមនុស្សមានឧត្តមគតិខ្ពស់ ហើយមានតម្លៃណាស់សម្រាប់ សង្គមខ្មែរបច្ចុប្បន្ន ។ បើមិនមានគាត់ទេ អ្នកនយោបាយទុច្ចរឹត យកវេទិការវិទ្យុអាស៊ីសេរី នេះដើម្បីបោកប្រាស់ ប្រជារាស្ត្រ ហើយអ្នកនយោបាយខ្លះ យកវេទិការនេះ ដើម្បីនិយាយបិទបាំង ការលក់ក្បាលរបស់ខ្លួនអោយយួន តែប៉ុណ្ណោះ ៕
២៧ មេសា ២០១៧ ភ្នំពេញ៖ក្រោយពីវិទ្យុអាស៊ីសេរី បានចេញសេចក្តីថ្លែងមួយ ដើម្បីឆ្លើយតបទៅកាន់ តុលាការដំបូង ក្នុងខ្លឹមសារថា ចំណាត់ការលើលោក ជុន ច័ន្ទបុត្រ មិនអាចរំខានដល់បុគ្គលិកអាស៊ីសេរី ក្នុងការផ្សាយព័ត៌មានពិត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបវិញថា ច្បាប់ត្រូវតែអនុវត្តជានិច្ចលើបុគ្គលប្រព្រឹត្តខុសច្បាប់ ទោះក្នុងកាលៈទេសៈជិតចូល ដល់ការឃោសនាបោះឆ្នោត ដើម្បីរក្សាសុវត្តិភាពសន្តិសុខសង្គម វិទ្យុអាស៊ីត្រូវមើលសេចក្តីថ្លែងការណ៍ របស់ខ្លួនឡើងវិញ និងមើលពីច្បាប់កម្ពុជាឲ្យត្រឹមត្រូវ។ សូមរំលឹកថា វិទ្យុអាស៊ីសេរី កាលពីថ្ងៃ២៦មេសាបានចេញ សេចក្តីថ្លែងការណ៍ ចាត់ទុកការចោទប្រកាន់លើលោក ជុន ច័ន្ទបុត្រ ថាជា «រឿងហួសហេតុ» ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដោយសារការបំពេញការងារ។ របាយការណ៍នេះ បានការពារលោក ហួត វុទ្ធី ឬហៅ ជុន ច័ន្ទបុត្រថា មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយទេដូចការចោទប្រកាន់ឡើយ។សេចក្តីថ្លែងការបញ្ជាក់ថា”តុលាការមានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរីឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្រួចស្រាវក្នុងរដូវកាលបោះឆ្នោត។ ចំណាត់ការនេះ វាក៏មិនអាចរំខាន ឬ រារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ក្នុងការរាយការណ៍ព័ត៌មានពិតនោះទេ”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ វិទ្យុRfaត្រូវមើលរបាយការណ៍ខ្លួន និងមើលពីច្បាប់កម្ពុជាឲ្យត្រឹមត្រូវគួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកឡុង រី និងលោកស្រីមូរ សុខហួរ រួមទាំងសហការី ០៣រូបទៀត បានចុះសួរសុខទុក្ខលោកហុង សុខហួរ លោកអ៊ុ សំអាន លោកមាជ សុវណ្ណារ៉ា រួមទាំងសកម្មជន១៣នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំ នៅមណ្ឌលកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស។ ក្នុងដំណើរនោះត្រូវបានគេមើលឃើញថា លោកហួត វុទ្ធី ឬលោកជុន ចាន់បុត្រ នាយកវិទ្យុអាស៊ីសេរីជាភាសារខ្មែរ បន្លំខ្លួនចូលក្នុងពន្ធនាគារជាមួយអ្នកតំណាងរាស្ត្រដែរក្នុងបំណងដើម្បីជួបអ្នកទោសនយោបាយ៕
24 មេសា ២០១៧ ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងតាមបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២៤ ខែមេសា ថា លោក ជុន ច័ន្ទបុត្រអនុប្រធានផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី អាចនឹងត្រូវឃាត់ខ្លួន នៅថ្ងៃចូលបំភ្លឺ ចំពោះមុខតុលាការនាពេលខាងមុខ ប្រសិនបើតំណាងអយ្យការរកឃើញធាតុផ្សំនៃបទល្មើព្រហ្មទណ្ឌ។លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានបញ្ជាក់យ៉ាងដូច្នេះថាយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ ពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យនៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត!។“ហេតុនេះ ករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ”។លោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវឃាត់ខ្លួន ពេលចូលទៅបំភ្លឺនៅតុលាការ អ្នកនាំពាក្យរូបនេះ បន្តឲ្យដឹងទៀតថា “តំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃចូលខ្លួនប្រសិនបើរកឃើញធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌណាមួយ!”។ ពាក់ពន្ធ័និងការកោះហៅនេះដែរ លោក ជុន ច័ន្ទបុត្រ បានថ្លែងគេហទំព័រកន្លងមកថា៖ «ខ្ញុំមិនចេញទៅណាទេ លើកលែងតែអង្គភាពតម្រូវ….តែខាតប្រយោជន៍ណាស់ បើសិនជាប់គុកខាតប្រយោជន៍ណាស់ ដូច្នេះអើយ…សុខចិត្តឲ្យទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំមិនប្រកែកទេ…ប៉ុន្តែបើជាឆន្ទះរបស់ខ្ញុំតែម្តង ខ្ញុំគិតយុត្តិធម៌តែងតែមាន»។ចំណែកឯតំណាងរាស្ត្រពីរូបទៀតយើងមិនអាចសុំការទំនាក់ទំនង បំភ្លឺ បានទេពាក់ពន្ធ័និងការចេញដីការកោះនេះ។ លោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវឃាត់ខ្លួន ពេលចូលទៅបំភ្លឺនៅតុលាការ សូមជម្រាបថា លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានផ្នែកខេមភាសា នៃវិទ្យុអាស៊ីសេរី លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ត្រូវលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអ្នកទាំង៣ ឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីករណីផ្ដល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ។ លោក ជុន ច័ន្ទបុត្រ ត្រូវបាន តុលាការ ឲ្យចូលខ្លួនបំភ្លឺនេះនៅតុលាការ នាម៉ោង៩ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។ចំណែកលោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវ ចូលបំភ្លឺ នៅថ្ងៃទី២៧ ទី២៨ ខែមេសា។ លោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវឃាត់ខ្លួន ពេលចូលទៅបំភ្លឺនៅតុលាការ សូមរំលឹកថា្រក្រោយពីបែកធ្លាយ ការបន្លំខ្លួនរបស់អ្នកកាសែតល្បីឈ្មោះមួយរូបនៃវិទ្យុអាស៊ីសេរី គឺ លោក ជុន ចាន់ បុត្រ ចូលក្នុងពន្ធនាគារ កំពុងត្រូវបានគេចាប់អារម្មណ៍ មតិមួយចំនួនបានលើកឡើងថាលោកជុន ចាន់បុត្រ ដែលជាអនុប្រធាន នៃវិទ្យុអាស៊ីសេរីបានបម្រើផលប្រយោជន៍ឲ្យគណបក្សប្រឆាំង ។ ខ្លះទៀតថាជាទង្វើខុសច្បាប់។ ខ្លះទៀតលើកឡើងថា ការបន្លំខ្លួននេះមិនខុសនោះទេ ប៉ុន្តែអ្នកបន្លំខ្លួននោះនៅខ្វះបច្ចេកទេសដែលបណ្ដាលឲ្យគេចាប់បាន។ តើលោកជុន ចាន់បុត្រពិតជាបានធ្វើខុសវិជ្ជាជីវៈអ្នកសារព័ត៌មានដែរ ឬក៏យ៉ាងណា? ចុះទិដ្ឋភាពច្បាប់?លោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបញ្ចេញយោបល់ លើករណីនេះ តាមរយៈហ្វេសប៊ុកថា “ជាមួយអ្នកសារព័ត៌មានព្រឹកមិញ ខ្ញុំនិយាយអំពី អ្នកយកព័ត៌មាននិងអ្នកបង្កើតព័ត៌មាន។ ករណី ជុន ចាន់បុត្រ បន្លំខ្លួនចូលក្នុងគុក គឺជាចេតនាបង្កើតព័ត៌មាន។ ពាក្យថា បន្លំ គឺមានន័យថា មិនសុទ្ធ មិនត្រង់ មិនសមស្រប មិនត្រឹមត្រូវ ។ល។ ដែលសង្គមឬច្បាប់មិនអនុញ្ញាត បើដូច្នេះ គឺត្រូវមានការវិនិច្ឆ័យ ដើម្បីកំណត់ទណ្ឌកម្ម។ កុំភ្លេចពាក្យថា ហ៊ានស៊ី ហ៊ានសង។ ចំណែកលោកឆាយ សុផល សាស្ត្រចារ្យផ្នែកសារព័ត៌មាននៅកម្ពុជា បានលើកឡើងប្រាប់វិទ្យុ វេយោ នៅថ្ងៃទី២០មេសានេះថាសម្រាប់ លោក ការមិនបង្ហាញ អត្តសញ្ញាណ របស់ខ្លួនថាជាអ្នក សារព័ត៍មាន នៅក្នុងតំបន់គ្រោះថ្នាក់ នោះ សម្រាប់ ព័ត៌មានស៊ើបអង្កេត វាមិនខុសនោះទេ ប៉ុន្តែសំនួរសំខាន់សួរថា?តើការមិនបង្ហាញ អត្តសញ្ញាណរបស់យើងនៅក្នុងគោលបំណងអ្វី តើគោលបំណង សម្រាប់ព័ត៌មានស៊ើបអង្កេត ឬ ក្នុងគោលបំណង ផលប្រយោជន៏បុគ្គល ឬក៏ បំរើឲ្យផលប្រយោជន៍គណះបក្សនយោបាយមួយ នេះ ជាសំនួរ? ។លោក បន្ថែមថា សំខាន់ ក្នុងនាម ជាអ្នកសារព័ត៍មាន គឺយើងមិនមែនជាអ្នក នយោបាយទេ អញ្ចឹងយើង ត្រូវស្វែងរកការពិត ។អញ្ចឹង សម្រាប់ លោក ដូចបានលើកអញ្ចឹងបើសម្រាប់ព័ត៌មានស៊ើបអង្កេត ការមិនបង្ហាញអត្តសញ្ញាណ គឺ មិនខុសទេ ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៩ ខែមេសា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកឡុង រី និងលោកស្រីមូរ សុខហួរ រួមទាំងសហការី ០៣រូបទៀត បានចុះសួរសុខទុក្ខលោកហុង សុខហួរ លោកអ៊ុ សំអាន លោកមាជ សុវណ្ណារ៉ា រួមទាំងសកម្មជន១៣នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស។ ក្នុងដំណើរនោះ ត្រូវបានគេមើលឃើញថា លោកហួត វុទ្ធី ឬលោកជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសារខ្មែរ បន្លំខ្លួនចូលក្នុងពន្ធនាគារជាមួយអ្នកតំណាងរាស្ត្រដែរ ក្នុងបំណងដើម្បីជួបអ្នកទោសនយោបាយ។ក្រោយពីបែកធ្លាយព័ត៌មាន លោកជុន ចាន់បុត្រ បន្លំខ្លួនចូលក្នុងពន្ធនាគារនេះ ក៏ត្រូវបានក្រសួងមហាផ្ទៃប្រកាស ផ្អាកបណ្តោះអាសន្ន មិនឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ចូលសួរសុខទុក្ខ សកម្មជន និងមន្ត្រីរបស់ខ្លួន នៅពន្ធនាគារទៀតហើយ លើកលែងតែមេធាវីការពារក្ដី និងក្រុមគ្រួសារ៕
08/04/2018 RFA បដិសេធការចោទប្រកាន់ដែលថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់រដ្ឋាភិបាលកម្ពុជា វិទ្យុអាស៊ីសេរី បានចេញប្រកាសមួយនៅថ្ងៃនេះ ដោយអះអាងថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ មិនមែនជាចារកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។ ការបដិសេធជាផ្លូវការនេះ ធ្វើឡើងជាការឆ្លើយតបនឹងការចោទប្រកាន់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងបន្ទាប់ពីបណ្តាញផ្សព្វផ្សាយដែលស្និទនឹងរដ្ឋាភិបាលកម្ពុជា នៅតែបន្តចេញផ្សាយសំឡេងសន្ទនា រវាងលោក ជុន ច័ន្ទបុត្រ និងមេទ័ពម្នាក់នាពេលកន្លងទៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន វិទ្យុអាស៊ីសេរី បានចាត់ទុកការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្ត្រីរបស់លោក មកលើ លោក ជុន ច័ន្ទបុត្រ ថាជាការចោទប្រកាន់ "ខ្វះភាពសុចរិត និងខ្វះសច្ចភាព"។
គួរជម្រាបថា នៅពេលសំណេះសំណាលជាមួយនិស្សិតនិងអ្នកគាំទ្រប្រហែល៨០០នាក់ ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី១៦ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់លោកយូរណាស់មកហើយ។ លោកប្រមុខរដ្ឋាភិបាលខ្មែរ បានអះអាងថា លោក ជុន ចាន់បុត្រ ដែលល្បីខាងវោហាស័ព្ទ ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាការកងពលតូចលេខ៧០និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីកុំឲ្យភ្នាក់ងារចារម្ម CIA អាមេរិក តាមសម្លាប់ដូច លោក កែម ឡី។
ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននាថ្ងៃអាទិត្យនេះ វិទ្យុអាស៊ីសេរី បានអះអាងថា អ្នកសារព័ត៌មាននៅអាស៊ីសេរី ក៏ដូចជានៅស្ថាប័នផ្សេងទៀតដែរ គឺសុទ្ធតែមានសេរីភាពពេញលេញក្នុងការនិយាយទាក់ទងជាមួយមន្ដ្រីណាក៏បាន។ និងថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានជូនដំណឹងជាផ្លូវការទៅកាន់ថ្នាក់ដឹកនាំអាស៊ីសេរី អំពីជំនួបជាមួយមន្ដ្រីរបស់លោក ហ៊ុន សែន និងថែមទាំងបានកត់ត្រាទុកនូវកិច្ចសន្ទនាគ្នា ជាមួយលោក ហ៊ុន ម៉ាណែត និង លោក ម៉ៅ សុផាន់ នោះផងដែរ។ សម្រាប់អាស៊ីសេរី អនុប្រធានផ្នែកខេមរភាសារបស់ខ្លួនមិនបានរំលោភគោលការណ៍របស់ស្ថាប័នទេ។ តាមសេចក្តីប្រកាសដដែល។
សូមជម្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ គេហទំព័រ Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលនៅតែបន្តផ្សព្វផ្សាយខ្សែអាត់សំឡេងនៃការជួបសន្ទនា រវាង លោក ជុន ច័ន្ទបុត្រ និងលោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខតូច៧០។ ក្នុងខ្សែអាត់សំឡេងនោះ គឺមាននិយាយពីបញ្ហាមួយចំនួនដូចជា ការសុំឲ្យជួយការពារសុវត្ថិភាពលោក ជុន ច័ន្ទបុត្រ ករណីបាញ់សម្លាប់ លោក កែម ឡី និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។
ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរី ក៏ដូចជាការបកស្រាយរបស់ លោក ជុន ច័ន្ទបុត្រ លោកទទួលស្គាល់ពីការសន្ទនានោះ តែថា សំឡេងនោះត្រូវបានគេកាត់ច្រឹបតែមួយផ្នែក ហើយកែនិងកាត់ត ជាការប៉ុនប៉ងរបស់អាជ្ញាធរដើម្បីបន្សាបសំឡេងឯករាជ្យ៕
០២ ខែឧសភា ឆ្នាំ២០១៧ BREAKING NEWS: តុលាការចេញសេចក្តីថ្លែងការណ៍ និងបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោក ជុន ច័ន្ទបុត្រ ព្រមទាំងសម្រេចបន្តចំណាត់ការលើសំណុំរឿង (Video inside)
(ភ្នំពេញ)៖ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧ នេះ បន្ទាប់ពីជនសង្ស័យ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បានរត់គេចខ្លួនទៅសហរដ្ឋ អាមេរិកដោយមិនចូលបំភ្លឺតាមការកោះហៅ ក៏ដូចជាការសន្យាតាមរយៈលិខិតរបស់ខ្លួន ដាក់ជូនតុលាការមុនពេលទៅប្រទេសថៃ, នៅពេលនេះអយ្យការ អមសាលាដំបូងរាធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងដីកាសម្រេចបង្គាប់ឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ចូលខ្លួននៅតុលាការ និងសម្រេចបន្ត ចាត់ការលើសំណុំរឿងទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្តស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល បណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។
ការចេញដីកាបញ្ជាឲ្យចូលខ្លួនពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ មានន័យថា សមត្ថកិច្ចនឹងនាំខ្លួនជនសង្ស័យ ជុន ច័ន្ទបុត្រ ប្រសិនបើប្រទះឃើញនៅទីកន្លែងណាមួយ។
កាលពីម្សិលមិញ វិទ្យុអាស៊ីសេរី បានជូនដំណឹងថា លោក ហួត វទ្ធី ហៅ ជុន ចាន់បុត្រ បានទៅបំពេញការងារនៅការិយាល័យធំ RFA ក្នុងលើទឹកដី សហរដ្ឋអាមេរិក វិញហើយ។ សេចក្តីប្រកាសបន្តថា លោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់ទៅកម្ពុជាវិញនោះទេ។ លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំ ខ្លួនចូលពន្ធនាគារព្រៃស នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។
សេចក្តីថ្លែងការណ៍របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យ បានជូនដំណឹងមកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ អំពីការចាកចេញរបស់ខ្លួនទៅប្រទេសថៃ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចូលមកបង្ហាញខ្លួន តាមកាលបរិចេ្ឆទកោះហៅ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ បុគ្គលជាជនសង្ស័យរូបនេះ មិនបានបង្ហាញ ខ្លួនតាមកាល កំណត់នោះឡើយ រួមទាំងមិនបានគោរពតាមការសន្យារបស់ខ្លួន ដូចដែលមានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតជូនដំណឹងរបស់សាមីខ្លួនចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា «អយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានសម្រេចដើម្បីជាវិធានការសម្រាប់ធានា និងផ្តល់ប្រយោជន៌ដល់ចំណាត់ការ នៃការស៊ើបអង្កេតសំណុំរឿង រួមទាំងការសាកសួរចម្លើយទៅលើជនសង្ស័យ ដែលមានចេតនាគេចវេសមិនចូលខ្លួនតាមការកោះហៅ និងមិនគោរពការសន្យារបស់ខ្លួននៅចំពោះមុខ អយ្យការនោះ តំណាងអយ្យការ បានសម្រេចចេញដីកាបញ្ជាឲ្យចូលខ្លួនទៅលើឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្ត ស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងសម្រេចបន្តចំណាត់ការលើសំណុំរឿងនេះ ស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន»។
ថ្ងៃ Saturday 22nd April 2017សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ លោក ឡុង រី ក្នុងនាម ជាសាក្សី និងលោកស្រី មូរ សុខហួរ ក្នុងនាមជាសាក្សី ។ដីការកោះហៅរបស់តុលាការចេញផ្សាយនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនៃក្រសួង មហាផ្ទៃបានយកដីកាកោះ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស ទៅបិទនៅផ្ទះរៀងៗខ្លួន។ ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា
- ១៖ អញ្ជើញឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទប្រុស ជាជនសង្ស័យ ស្នាក់នៅវិទ្យុអាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
- ២៖ អញ្ជើញឈ្មោះ ឡុង រី ភេទប្រុស ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧០ ផ្លូវេលខ០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣៖ អញ្ជើញឈ្មោះ មូរ សុខហួរ ភេទស្រី ជាសាក្សី ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ៤៣z៣៩ ផ្លូវលេខ៤៦៦ ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
កាលពីព្រឹកថ្ងៃទី១៩ខែមេសា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួន ផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះ គេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បានបង្ហើបបែបព្រមាន ដែរថា លោកអាចនឹងជាប់ពន្ធនាគារ បើក្រសួងរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ចចូលសួរសុខ
ទុក្ខអ្នកទោស ជាមួយមន្ត្រីបក្សប្រឆំាង។
លោក ជុន ចាន់បុត្រ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនេះថា ករណីដែលរដ្ឋាភិបាលកំពុងតាមប្រម៉ាញ់លើ រឿង លោកចូលទៅសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្សមួយនេះ លោក មិនខ្លាចនោះទេ ពីព្រោះលោកសំអាងលើភាពយុត្តិធម៌។ ប៉ុន្តែលោកថា បើសិនជាអង្គភាពនៃស្ថាប័នរបស់លោកតម្រូវយ៉ាង ណា លោកនឹងធ្វើតាមការតម្រូវរបស់ស្ថាប័ន ៖ « លើកលែងតែអង្គភាពតម្រូវ អង្គភាពតម្រូវតែអើអើ ខាតប្រយោជន៍ណាស់
បើសិនជាជាប់គុកអីខាតប្រយោជន៍ណាស់ សុខចិត្តទៅធ្វើការនៅវាស់សីនតុន អាហ្នឹងមិនប្រកែកទេណា » ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងឱ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងបានសម្រេចឯក ភាពតាមសំណើររបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយនឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ ដើម្បីពិនិត្យឲ្យច្បាស់ លាស់មុននឹងចាត់វិធានការលើលោក ជុន ចាន់បុត្រ លើករណីនេះ ៕
Domrei 11 December 2013 ·
ជីវិតលោកជុន ចាន់បុត្រ អ្នកសម្របសម្រួលពូកែឆ្កិះឆ្កៀល ថ្វីបើបច្ចុប្បន្នលោក ជុន ចាន់បុត្រ មានការងារខ្ពស់ជាអនុប្រធានវិទ្យុ អាស៊ីសេរី ហើយក៏ជាអ្នកសម្របសម្រួលដែលសំបូរវោហារសាស្រ្ត ពូកែសួរដេញដោលចាក់ឆ្កិះឆ្កៀល ធ្វើអោយតំណាងរាស្រ្តមកពីគ្រប់គណបក្សនយោបាយស្ទើរឆ្លើយមិនរួចម្តងៗ ក៏ដោយ ក៏ប៉ុន្តែបើក្រឡេកមើលក្រោយវិញ លោក គឺជាកូនកំព្រាម្នាក់ប៉ុណ្ណោះ ដោយសារតែឪពុកម្តាយបងប្អូន ត្រូវបានរបបអាវខ្មៅសម្លាប់អស់គ្មានសល់។
លោក ជុន ចាន់បុត្រ (ឈ្មោះពិត ហួត វុទ្ធី) កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៦២ នៅក្នុងសង្កាត់លេខ៥ មានទីតាំងនៅជិតផ្សារដើមគរក្នុងរាជធានីភ្នំពេញ។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូនបង្កើត៥នាក់ ប្រុស៣ ស្រី២ និងមានឪពុកជាមន្រ្តីរាជការក្នុងសម័យសង្គមរាស្រ្តនិយម ហើយម្តាយរបស់លោកជាមេគ្រួសារ ដែលមានទំនួលខុសត្រូវម្នាក់។ ដោយជាប់ឈាមជ័រជាមន្រ្តីរាជការនេះហើយទើបឪពុកលោកត្រូវបានប៉ុលពត សម្លាប់នៅគុកទួលស្លែង អតីតមន្ទីរស-២១ ។
លោកបានរំលឹកប្រវត្តិដ៏ជូចត់ថា ក្រោយពីចាប់កំណើតអាយុបាន៧ឆ្នាំ ពោលគឺនៅឆ្នាំ១៩៦៩ លោក ត្រូវបានឪពុកម្តាយយកទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាស្ទឹងមាន ជ័យ ប៉ុន្តែរៀនមិនទាន់ បានមួយឆ្នាំចប់ថ្នាក់ទី១ត្រឹមត្រូវផង ប្រទេសជាតិត្រូវបានផ្លាស់ប្តូរពីសម័យសង្គមរាស្រ្តនិយម ទៅជា របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល។ លោកថាក្នុងវ័យជាកុមាររបស់លោក លោកមិនដែលស្គាល់អ្វី ក្រៅពីក្រុងភ្នំពេញមួយក្រវេចនេះទេ ព្រោះថាសម័យនោះនៅភាគខាងកើតទន្លេមេគង្គ ជាកន្លែងកាន់កាប់ដោយខ្មែរក្រហម នៅពោធ៏ចិនតុង នៅគីឡូម៉ែត្រលេខ៧ ឬស្សីកែវ ក៏សុទ្ឋតែជាតំបន់ដែលខ្មែរក្រហមព័ទ្ធជិតជុំ។ ស្នូរអាវុធផ្ទុះត្រូវបានគេលឺស្ទើរមិនដាច់ជារៀងរាល់ថ្ងៃ។
ជាអកុសលរហូតដល់ឆ្នាំ១៩៧៥ នៅពេលដែលកម្ពុជាប្តូរទៅជារបបកម្ពុជាប្រជាធិបតេយ្យ ក្រោមរបបអាវខ្មៅខ្មែរក្រហមនោះ ប្រជាជនក្នុងទីក្រុងទាំងមូល ត្រូវបានពួកខ្មែរក្រហមជម្លៀសចេញទៅតាមខេត្តទាំងអស់ក្រោមហេតុផល ថា ខ្លាចអាមេរិកកាំងទម្លាក់គ្រាប់បែក។ ដោយឡែកគ្រួសារឪពុកម្តាយរបស់លោកត្រូវបានខ្មែរក្រហម ជម្លៀសទៅរស់នៅស្រុកកំណើត នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទៅដល់ទីនោះមិនទាន់បានមួយខែផង កុមារ ចាន់បុត្រ ត្រូវគេជម្លៀសបន្តទៅរស់នៅជាមួយគ្រួសារបងស្រី នៅក្នុងសហករណ៍មួយនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ រីឯឪពុកម្តាយនិងបងប្អូនដ៏ទៃទៀត ត្រូវខ្មែរក្រហមបញ្ជូនអោយមកធ្វើការនៅឯភ្នំពេញវិញ។
ជិវិតស្ទើរស្លាប់សម័យប៉ុលពត
នៅទីនោះហើយដែលលោកចាន់បុត្រថា គាត់ឆ្លងកាត់ការស្លាប់ម្តងរួចទៅហើយ ដោយអត់អាហារ។ លោករៀបរាប់ថា ពួកយើងត្រូវគេអោយរស់នៅក្នុងរោងរួមប្រក់ស្បូវមួយ ដែលគេខណ្ឌចែកគ្រួសារនីមួយៗដោយស្បូវមួយកណ្ដប។ របបអាហារដែលគេចែកអោយនោះ ជួនកាលមានតែស្រូវស្រងែមួយស្លាបព្រាបាយទុកបុកសម្រាប់ដាំបបរពី រពេលក្នុងមួយថ្ងៃ។ ខ្ញុំនៅចាំរឿងមួយដែលមិនអាចភ្លេចបាន នៅពេលដែលដាច់បាយមែនទែននៅក្នុងឆ្នាំ១៩៧៧ មិត្តភក្រ័របស់ខ្ញុំម្នាក់ដែលមានអាយុជាង១០ឆ្នាំស្របាលគ្នា ដេកស្លាប់ដោយសារអត់បាយ ទន្ទឹមនឹងខ្ញុំ ដោយតែខ័ណ្ឌចែកពីគ្នាតែដោយស្បូវមួយកណ្តបប៉ុណ្ណោះ។
ដោយសារចង់បានរបបអង្កររបស់កូន ម្តាយរបស់មិត្តខ្ញុំនោះ លាក់សពនោះមិនអោយគេដឹង។ ពីរបីថ្ងៃក្រោយមក ដោយធុំក្លិនពេក ទើបខ្ញុំសុំអោយម្តាយរបស់មិត្តដែលស្លាប់នោះ ប្រាប់មេកងខ្មែរក្រហម។ គេក៏យកសពនោះទៅបោះចោលបណ្តែតតាមទឹកទន្លេបាត់ទៅ។ ក្រោយនោះបន្តិច ក៏ដល់វេនខ្ញុំម្តង។ ដោយសារចង់ឆ្ងាញ់មាត់ម្តង ពេលល្ងាចមួយនោះ ដោយរង់ចាំគេមកចែករបបអង្ករយូរពេក ខ្ញុំប្រាប់បងស្រីថា ខ្ញុំសំងំគេងហើយកុំដាស់ហូបបបរអី ពេលព្រឹកស្អែកចាំហូបសរុបម្តង ដោយគិតថាដេកលក់អោយបាត់ឃ្លាន។ ប៉ុន្តែដោយខ្សោយនិងខ្សោះជាតិបាយខ្លាំងពេក នៅពេលទាបភ្លឺខ្ញុំក៏ចាប់ផ្តើមរឹងថ្គាម លែងដកដង្ហើមចូលបាន ហើយដកចង្ការមាន់រកខ្យល់ស្លាប់។ បងស្រីខ្ញុំដឹងទាន់ ក៏ចាប់បញ្រ្ចកទឹកបបរ ទើបមានកំលាំងដឹងខ្លួន រស់ឡើងវិញសារជាថ្មី។
ក្រោយពីដាច់ពីរបបប៉ុលពត
ក្រោយមកទៀតជិតដល់ពេលដាច់ របបប៉ុលពត បងថ្លៃខ្ញុំក៏បានស្លាប់ដោយសារអត់បាយ។ បន្ទាប់មកបងស្រីខ្ញុំក៏ស្លាប់ចោលទៀត។ រហូតដល់កងរំដោះចូលមក នៅឆ្នាំ១៩៧៩ ខ្ញុំបានដើរថ្មើជើងពីបាត់ដំបងមកខេត្តសៀមរាប។ រួចក៏បន្តដំណើរចូលមកដល់ក្រុងភ្នំពេញដោយក្តីសង្ឃឹមថានឹងបានជួប ឪពុកម្តាយបងប្អូនដែលខ្មែរក្រហម ថាយកមកអោយធ្វើការនៅភ្នំពេញនោះ។ បេសកកម្មចំបងរបស់ខ្ញុំនាពេលនោះ គឺស្វែងរកគ្រួសារ។ ព្រឹកឡើងខ្ញុំរៀបចំខ្លួនចេញទៅចាំមើលរកឪពុកម្តាយបងប្អូនតាម គ្រប់ច្រកចូលភ្នំពេញ។ ថ្ងៃខ្លះទៅចាំច្រកពោធិចិនតុង ពេលខ្លះទៅចាំនៅច្រកឬស្សីកែវ ផ្លូវជាតិលេខប្រាំ ពេលខ្លះច្រកតាខ្មៅ ខេត្តកណ្តាល ហើយសង្ឃឹមថានឹងឃើញពួកគាត់។ ថ្ងៃទីមួយមិនឃើញ សង្ឃឹមថាស្អែកថ្មីអាចនឹងបានជួប។ ខ្ញុំសំលឹងទន្ទឹងរកមើលក្រុមគ្រួសារអស់រយៈពេល៤-៥ខែ ពោរពេញដោយក្តីសង្ឃឹម។ ទីបំផុតសេចក្តីសង្ឃឹមត្រូវរលាយបាត់ ពេលដែលខ្ញុំបានដឹងថាពួកគាត់ត្រូវខ្មែរក្រហមសម្លាប់ចោលនៅគុ កទួលស្លែង ឬមន្ទីរស២១។
តាមពិតគ្រួសារខ្ញុំត្រូវខ្មែរក្រហមសម្លាប់ចោល តាំងពីប៉ុលពតចូលដំបូងម៉្លេះ ដោយកាលនោះគេបានហៅអ្នកចេះដឹងមកដើម្បីធ្វើការ ប៉ុន្តែគេប្រមូលអ្នកចេះដឹងមកសម្លាប់សោះ ព្រោះថាពេលនោះឪពុករបស់លោក ជាអតីតមន្រ្តីរាជការក្នុង សម័យសង្គមរាស្រ្តនិយម និងសម័យលន់ ណុល។
ចាប់ផ្តើមជីវិតពីបាតដៃទទេជីវិតចាប់ផ្តើមអស់សង្ឃឹមចាប់ផ្តើមជាថ្មី លែងទន្ទឹងរង់ចាំគ្រួសារទៀតហើយ រហូតដល់អាយុ១៦ឆ្នាំ យុវជន ជុន ចាន់បុត្រ បានចូលរៀនបន្តនៅសាលាវិចិត្រសិល្បះផ្នែកគំនូរ និងសូន្យរូប ប៉ុន្តែអ្វីដែលចោទជាបញ្ហាសម្រាប់យុវជនឯកោនេះ គឺត្រូវប្រឹងរស់ដោយខ្លួនឯង ពេលទំនេរពីការសិក្សាថ្ងៃសៅរ៍-អាទិត្យ ទៅស៊ីឈ្នួលគេរត់តុការបានម្តងពី២០ទៅ៣០រៀល គ្រាន់ចាយប្រចាំសប្តាហ៏ ក្រៅពីនោះយកបាយម៉ាណបិទធ្វើស្រោមសំបុត្រ ផ្ញើគេលក់តាមតូប (សម័យនោះមិនទាន់មានស្រោមសំបុត្រលក់ស្រាប់ដូចឥឡូវនេះទេ) ពេលខ្លះលក់ដាច់ ពេលខ្លះលក់មិនដាច់ប្រមូលលុយឥតបាន ដាច់បាយហូបតែបបរចាដូវមួយថង់គ្រាន់សម្រន់ក្រពះរួចមួយពេលៗទៅ។
ពេលប្រលូកក្នុងការងារជាលើកដំបូង
ធ្មេចបើកៗរហូតដល់ឆ្នាំ១៩៨២ ខណៈបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ថ្នាក់ទី១០សម័យនោះ លោកបាន ប្រលងជាប់ទៅរៀនគរុកោសល្យគ្រូនៅប្រទេសរុស្ស៊ី រហូតឆ្នាំ១៩៨៧ក៏ត្រឡប់មកវិញ ចូលធ្វើជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឆ្នាំ១៩៩១ លោកក៏បានឆ្លៀតពេលពីការបង្រៀន មកធ្វើការនៅអង្គការយូណេស្កូជាអ្នកឯកទេសជាតិ សម្របសម្រួលជាមួយភាគីអន្តរជាតិ និងភាគីជាតិទាំងបួនគណបក្សរហូតបញ្ចូលប្រាសាទអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ១៩៩១នោះតែម្តង។ ក្នុងពេលជាមួយគ្នានោះ លោកបន្តរៀនយកគរុកោសល្យ គ្រូភាសាអង់គ្លេសបាននៅឆ្នាំ១៩៩៣ មួយទៀតពីប្រទេសអូស្រ្តាលី។
ការប្រលូកការងារនៅក្រៅប្រទេស
ក្រោយពីមានស្នាដៃ លោកត្រូវបានគេតែងតាំងអោយទៅជាមន្រ្តីអន្តរជាតិរបស់អង្គការយូណេស្កូ និងបញ្ជូនពីកម្ពុជា ទៅបំពេញការងារជាអ្នកឯកទេសផ្នែកវប្បធម៌របស់អង្កការនេះ ប្រចាំការិយាល័យតំបន់ តាំងនៅក្រុងអ៊ីស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាន មានប្រាក់ខែ១ម៉ឺនដុល្លារ។ ២ឆ្នាំក្រោយពោលគឺនៅឆ្នាំ១៩៩៥ លោកបានប្រលងជាប់អាហារូបករណ៏ Fullbright រូចទៅសិក្សានៅសហរដ្ឋអាមេរិក រហូតពីរឆ្នាំក្រោយមកទៀតទើបប្រលងជាប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយនៅទីនោះ។ នៅឆ្នាំ១៩៩៨ លោកបានដាក់ពាក្យចូលវិទ្យុអាស៊ីសេរី ទទួលបានតំណែងជាប្រធានស្តីទីនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ប៉ុន្តែនៅឆ្នាំ២០០៦ លោកក៏ត្រលប់មកធ្វើការនៅអង្គការយូណេស្កូនៅក្រុងបាងកក ប្រទេសថៃវិញ រហូតដល់ឆ្នាំ២០០៩ ទើបត្រឡប់ចូលវិទ្យុអាស៊ីសេរីនៅក្រុងវ៉ាស៊ីនតុនម្តងទៀត ទទួលតំណែងជាអនុប្រធានធ្វើការមកទល់សព្វថ្ងៃនេះ ហើយពេលប្រទេសកម្ពុជារៀបចំបោះឆ្នោតម្តងៗគេតែបញ្ជូនលោកមកកម្ពុជា ជានិច្ច។
លោក ជុន ច័ន្ទបុត្រ រៀបការនៅក្នុងឆ្នាំ១៩៨៧ ជាមួយនិស្សិតសាលាវិចិត្រសិល្បះផ្នែករបាំ ម្នាក់ ឈ្មោះ ជុន សុវណ្ណនី ដែលលោកបានស្គាល់គ្នាតាំងពីពេលដែលលោករៀននៅទីនោះផ្នែកគំនូរនិង សូន្យរូប។
បច្ចុប្បន្នលោក ជុន ចាន់បុត្រ មានកូនប្រុស៣នាក់ បច្ចុប្បន្នកូនច្បងរៀនចប់ថ្នាក់បរិញ្ញាបត្រ័ផ្នែកចុងភៅ កូនទី២រៀនផ្នែកវិស្វករប្រេងកាត ចំណែកកូនពៅទើបតែអាយុ១០ឆ្នាំ រស់នៅក្នុងរដ្ឋ Maryland ក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ លោកថាដោយសារតែចង់បានកូនស្រីខំតាម ទើបនៅមានកូនប្រុសប្អូនអាយុ១០ឆ្នាំក្រោយទៀតដូច្នេះ។
ក្រៅពីការខិតខំពុះពាររាល់ការលំបាកដើម្បីចូលរួមក្នុង កិច្ចការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ការអភិវឌ្ឍន៍សង្គមជាតិ និងមនុស្សជាតិទូទៅ លោក ជុន ច័ន្ទបុត្រ គឺជាឪពុកដ៏ល្អ និងគ្រូដ៏ល្អ ដែលគ្រប់គ្នាជឿទុកចិត្តដោយភាពកក់ក្តៅ និងប្រាថ្នាចង់ជួបគ្រប់វេលា លោកថាការងារបច្ចុប្បន្ននេះលោកមិនលំអៀងទៅគណបក្សណាមួយនោះឡើយ ប៉ុន្តែគ្រាន់តែចង់លើកស្ទួយលទ្ឋិប្រជាធិបតេយ្យ និងការគោរពសិទ្ឋិមនុស្សនៅកម្ពុជាប៉ុណ្ណោះ៕

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ប្រតិកម្មការយក ជុន ច័ន្ទបុត្រ ចូលពន្ធនាគារព្រៃសរាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានចាត់ទុកថា ករណី លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារព្រៃសកាលពីព្រឹកថ្ងៃ១៩ មេសា នោះ នឹងឈានដល់នីតិវិធីច្បាប់ប្រសិនអាជ្ញាធររកឃើញបទល្មើស។លោក គឹម សន្តិភាព បានឱ្យដឹងនៅថ្ងៃទី២០ ខែមេសា តាមប្រព័ន្ធតេឡេក្រាមបញ្ជាក់ថា«ជាធម្មតាទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ ខែមេសា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌនោះ ដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវប្រកាន់យក ។ ហេតុនេះសាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ»។
ទាក់ទិននិងករណីរបស់លោក ជុន ច័ន្ទបុត្រដែលបន្លំខ្លួនចូលក្នុងពន្ធនាគារជាមួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា នឹងឈប់ឱ្យអ្នកតំណាងរាស្ត្របក្សប្រឆាំងចូលជួបអ្នកជាប់ពន្ធនាគារបន្តទៀតហើយ ។យោងតាមលោកខៀវ សុភ័គ ត្រូវបានគេហទំព័រក្នុងស្រុកស្រង់សំដីផ្សាយថា ចាប់ពីពេលនេះតទៅក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឱ្យតំណាងរាស្ត្ររបស់គណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជន ឬមន្ត្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្ត្របក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស ។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃសនាព្រឹកថ្ងៃទី១៩ មេសា កន្លងមក ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ។
ចំពោះទង្វើរនោះត្រូវបានលោកខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំលោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ ។
លោកបានសង្គត់ធ្ងន់ថា «លើកក្រោយយើងនឹងលែងឱ្យមានការជួបសួរសុខទុក្ខបែបនេះទៀតហើយ ទៅថ្ងៃអនាគត ។ យើងអនុញ្ញាតឱ្យតែមេធាវីរបស់ជនជាប់ចោទ ឬគ្រួសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ ព្រោះថាគាត់ (តំណាងរាស្ត្របក្សប្រឆាំង) ធ្វើបែបនេះហើយ យើងលែងឱ្យចូលទៀតហើយ»។
លោកបន្តថាលោក ជុន ច័ន្ទបុត្រ ប្រាកដជាសមាជិករបស់គណបក្សប្រឆាំង ទើបអាចធ្វើជាជំនួយការរបស់គណបក្សប្រឆាំងចូលទៅក្នុងពន្ធនាគារ ។ ដូច្នេះព័ត៌មានរបស់ ជុន ច័ន្ទបុត្រ ពីថ្ងៃនេះទៅថ្ងៃមុខ គឺជាព័ត៌មានអុជអាល។ មួយទៀត គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី គាត់មិនស្មោះត្រង់ជាមួយអាជ្ញាធរ មិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដែលមិនបានប្រាប់ការពិតអំពីរឿងនេះ ដល់សមត្ថកិច្ចបានដឹង» ។
ជាការឆ្លើយតបទៅនឹងការលើកឡើងនេះ ទាំងវិទ្យុអាស៊ីសេរី និងមន្ត្រីគណបក្សសង្គ្រោះជាតិបដិសេធ ។
យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីយប់ថ្ងៃ១៩ មេសា លោកជុន ច័ន្ទបុត្រ ដែលជានាយករងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរបានបញ្ជាក់ថា លោកមិនបានបន្លំខ្លួនចូលពន្ធនាគារដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះទេ។ ការផ្សាយនោះបានដកស្រង់សំដីលោកជុន ច័ន្ទបុត្រ និយាយថា «ការពិតខ្ញុំទៅបន្លំគេឯណាបាន0x017d7 នរណាក៏គេស្គាល់ខ្ញុំដែរ មន្ត្រីប៉ូលិសស្គាល់ ហៅឈ្មោះខ្ញុំ (ជុន ច័ន្ទបុត្រ) ហើយគេក៏ឱ្យអ្នកចូលទាំងប៉ុន្មានហ្នឹងចុះឈ្មោះ ខ្ញុំក៏ចុះឈ្មោះដាក់ឈ្មោះពិតទៅ ។
ចូលហ្នឹងគឺតាមរបៀបហ្នឹង សុំគេចូលដោយត្រឹមត្រូវ ហើយដើរតាមក្រោយគេទៅ ដូច្នេះខ្ញុំមិនបានបន្លំខ្លួនចូលអីដូចដែលព័ត៌មានខ្លះផ្សាយទេ»។
កាលពីព្រឹកថ្ងៃទី១៩ មេសា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំគ្នាចូលទៅកាន់ពន្ធនាគារព្រៃសដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ហើយវត្តមានលោកជុន ច័ន្ទបុត្រ ក៏បានបង្កឱ្យមានប្រតិកម្មកើតឡើង ។ តាមការផ្សាយរបស់វិទ្យអាស៊ីសេរីយប់ថ្ងៃ១៩ មេសា លោក ជុន ច័ន្ទបុត្រ ថា លោកទៅនោះមានបំណងទៅជួបលោកគឹម សុខ តែមិនបានទទួលការអនុញ្ញាតឱ្យចូលជួបទេ ក្រៅពីប្អូនប្រុស និងម្តាយដែលទៅសួរសុខទុក្ខ ហើយស្របពេលនោះក៏មានមន្ត្រីគណបក្សសង្គ្រោះជាតិបានទៅដល់លោកក៏សុំគេទៅជាមួយ ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំងអន្តរជាតិថា មានមូលហេតុធំៗចំនួន២ដែលធ្វើឲ្យក្រសួងមហាផ្ទៃសម្រេចលែងអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួនដូចសព្វមួយដងទៀត ។
ទី១-ដោយសារតែកាលពីថ្ងៃពុធទី១៩ ខែមេសា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបន្លំនាំអ្នកព័ត៌មានវិទ្យុអាស៊ីសេរីចូលសុខទុក្ខជាមួយខ្លួន ។
ទី២-ដោយសារតែការចូលសួរសុខទុក្ខរបស់តំណាងរាស្ត្របក្សប្រឆាំងកន្លងមក មិនមែនជាការសួរសុខទុក្ខធម្មតា តែជាការសួរសុខទុក្ខបែបនយោបាយ ព្រោះថាបន្ទាប់ពីសួរសុខទុក្ខ ក្រុមតំណាងរាស្ត្រតែងតែពាំនាំនូវសារនយោបាយរបស់អ្នកជាប់ឃុំប្រាប់ដល់ប្រជាពលរដ្ឋ ។
លោក ខៀវ សុភ័គ បានចាត់ទុកទង្វើទាំងនេះថា គឺជាការមិនស្មោះត្រង់និងមើលស្រាលមន្ត្រីពន្ធនាគារ ។ ដូច្នេះចាប់ពីពេលនេះតទៅ មានតែមេធាវី និងក្រុមគ្រួសារអ្នកជាប់ឃុំប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យចូលសុខទុក្ខពួកគេបាន ។
ប្រឈមនឹងបញ្ហានេះ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានសុំឲ្យក្រសួងមហាផ្ទៃយោគយល់ និងបន្តឲ្យតំណាងរាស្ត្រនិងសមាជិកគណបក្សសង្គ្រោះជាតិបានចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារដូចសព្វមួយដង ។ លោកស្រីបានគូសបញ្ជាក់ថា រឿងរ៉ាវដែលបានកើតឡើងកាលពីថ្ងៃពុធ គឺជារឿងអចេតនាបំផុត ។ រឿងរ៉ាវដែលបានកើតឡើងនោះ គឺមិនមែនជាការប៉ុនប៉ងឬជាការរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិឡើយ ។ ដូច្នេះហើយលោកស្រីសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងមានការយោគយល់ និងមានដំណោះស្រាយចំពោះរឿងនេះ ។
លោក ខៀវ សុភ័គ បានលើកឡើងថា លោកទទួលយកសំណើរបស់គណបក្សសង្គ្រោះជាតិនេះ ប៉ុន្តែដោយសារតែលោកមិនមែនជាអ្នកសម្រេចលើបញ្ហានេះ ដូច្នេះលោកមិនអាចបញ្ជាក់បានភា្លមៗទេ ថាតើក្រសួងនឹងយោគយល់ឬក៏យ៉ាងណានោះ ៕
No comments:
Post a Comment