Monday, March 13, 2023

លី សុធារ៉ាយុត្តិ Lee Sothearayuth

លោក លី សុធារ៉ាយុទ្ធ  ចាប់​តាំង​ពី​ឆ្នាំ​២០០៤ វិទ្យា​ស្ថាន​ជាតិ​ប្រ​ជា​ធិប​តេយ្យ សម្រាប់​កិច្ច​ការ​អន្តរ​ជាតិ ហៅ​កាត់​ថា NDI បាន​រៀប​ចំ​កិច្ច​ពិភាក្សា​រវាង​អ្នក​តំណាង​រាស្ត្រ និង​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​គណ​បក្ស​នយោ​បាយ ដែល​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ នេះ លោក លី សុធា​រ៉ា​យុត្តិ អ្នក​គ្រប់​គ្រង​កម្ម​វិធី របស់​វិទ្យា​ស្ថាន​ជាតិ NDI បាន​លើក​ឡើង​ថា ដោយ​តែ​សភា​ជាតិ បច្ចុប្ប្នន្ន មាន​គណ​បក្ស​តែ​មួយ ទើប NDI បាន​រៀប​ចំ​កិច្ច​ពិ​ភាក្សា រវាង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជា​មួយ​នឹង​ម្ចាស់​ឆ្នោត​ជំនួស​វិញ។ កិច្ច​ពិ​ភាក្សា តាម​មូល​ដ្ឋាន ក្នុង​រយៈ​ពេល ១០ ឆ្នាំ មក​នេះ NDI បាន​ផ្តល់​វេ​ទិកា​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត លើក​ឡើង​នូវ​ទុក្ខ​កង្វល់​ជា​ច្រើន រួម​មាន៖ បញ្ហា​ដី​ធ្លី កង្វះ​ប្រព័ន្ធ​ធារា​សាស្ត្រ​សម្រាប់​ដំ​ណាំ​កសិ​កម្ម និង​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ជា​ដើម ដាក់​ទៅ​កាន់​តំ​ណាង​រាស្ត្រ​ជាប់​ឆ្នោត ដើម្បី​ដោះ​ស្រាយ​។

ខ្ញុំខ្មែរ https://m.facebook.com › ... › ខ្ញុំខ្មែរ លោក លី សុធារ៉ាយុត្តិ គឺជាអ្នកបាត់ដំបង ... បន្ទាប់មកជាអ្នកគ្រប់គ្រងកម្មវិធី

គណបក្សភ្លើងទៀន​ចោទ​អាជ្ញាធរ​រឿង​ចាប់​បេក្ខជន​របស់​ខ្លួន​២នាក់​ថា​ជា​ការ​គំរាម​ផ្នែក​នយោបាយគណបក្សនយោបាយ  ព័ត៌មានជាតិ-

លោក ណាត សុភាព១៤ មីនា ២០២២

 ម៉ោង ០៩:៤៥

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)

គណបក្សភ្លើងទៀន ចាត់ទុកអាជ្ញាធរចាប់ខ្លួនបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​គណបក្សមួយនេះជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ ជាការគំរាមកំហែងផ្នែកនយោបាយ 

មិនមែនរឿងក្លែងបន្លំ​ឯកសារដូចអាជ្ញាធរចោទប្រកាន់នោះទេ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា រយៈពេលជិត១សប្ដាហ៍នេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុ

​សង្កាត់​​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​អន្សា​ចំបក់​ ស្ថិត​ក្នុង​ស្រុក​ក្រគរ លោក អ៊ុក សាវារិន និងបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក

ឈូច ឈឿន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដោយចោទពីបទក្លែងបន្លំឯកសារ។

លោក ថាច់ សេដ្ឋា ចាត់ទុកអាជ្ញាធរចាប់ខ្លួន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំងពីរនាក់នោះថា ជាការគំរាមកំហែងផ្នែកនយោបាយ ខណៈការបោះឆ្នោតឃុំ-សង្កាត់ខិតជិតមកដល់។

លោកមានប្រសាសន៍ថា៖ «នេះជាការគំរាមកំហែងហើយ ពីព្រោះការលួងលោម បញ្ចុះបញ្ចូលឈ្មោះ [លោក អ៊ុក សាវារិន និងលោក ឈូច ឈឿន] 

ពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក៏មានបញ្ហាចាប់ខ្លួននេះកើតឡើង»។

វីអូឌី មិនអាចសុំការបំភ្លឺពីស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ លោក ស ថេង បានទេ កាលពី​រសៀលថ្ងៃអាទិត្យម្សិលមិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមីនា​ ថាអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ 

បានដឹកនាំក្រុមការងារជួបជាមួយលោក សោម សូរីដា ទីប្រឹក្សានិងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១១ ខែមីនានេះ។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្នុងជំនួបនោះ លោក លី សុធារ៉ាយុត្តិ បានប្រាប់លោក សោម សូរីដា ថាមានការគំរាមកំហែង 

បង្ខិតបង្ខំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ឱ្យដកឈ្មោះចេញពីបេក្ខភាព និងមានការចាប់ខ្លួនបេក្ខជនគណបក្សនៅខេត្តពោធិ៍សាត់ផងដែរ។

ចំណែកលោក សោម សូរីដា ឆ្លើយតបទៅលោក លី សុធារ៉ាយុត្តិ ថានឹងទទួលយកនូវកង្វល់ ហើយលោកនឹងរាយការណ៍ទៅថ្នាក់ដឹកនាំ គ.ជ.ប 

ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។ ​នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា អាជ្ញាធរមិនគួររឹតត្បិតសេរីភាព 

ធ្វើការគំរាមកំហែងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនបែបនេះនោះទេ។

លោកបញ្ជាក់ថា បើអាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនិង​គំរាមកំហែងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បន្តទៀត នោះការបោះឆ្នោតមិន​សេរីនិងយុត្តិធម៌នោះទេ។

លោកមានប្រសាសន៍ថា៖ «ជាទូទៅ គេវាយតម្លៃ៣ដំណាក់កាល គឺដំណាក់កាលមុនបោះឆ្នោត អាហ្នឹងដំណាក់កាលដាក់ពាក្យ ឃោសនា និងថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត 

តើមានសកម្មភាពអ្វីខ្លះដែលមិនប្រក្រតី ហើយបើមានការគំរាមកំហែង មិនមានសេរីនិងមិនមានយុត្តិធម៌ដែរ»។

យោងប្រតិទិនដែលចេញដោយ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ-​​សង្កាត់ ​អាណត្តិទី៥នេះ​ នឹង​​​​ធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕

លី សុធារ៉ាយុត្តិ Lee Sothearayuth

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

កម្មវិធីពង្រឹងស្មារតីសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៩០ រូបនៃ  #គណបក្សភ្លើងទៀន ខេត្តកំពងស្ពឺ។ ក្រោមអធីបតី​ភាព​ លោក​ លី​ សុធារ៉ា​យុត្តិ​ អគ្គលេខាធិការ​គណបក្សភ្លើងទៀនលោក​ សុខ​ គឹម​សេង​ អគ្គលេខាធិការ​រង គណបក្សភ្លើងទៀន

លី សុធារ៉ាយុត្តិ Lee Sothearayuth was live.

#ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ 

៚វគ្គបណ្ដុះបណ្ដាលយុវជន ស្ដីពី "ភាពជាអ្នកដឹកនាំ ប្រជាធិបតេយ្យ ការបោះឆ្នោត ព័ត៌មាន និងផ្សព្វផ្សាយ" រៀបចំដោយចលនាយុវជនថ្នាក់ជាតិគណបក្ស ភ្លើងទៀន 

សហការជាមួយក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ស្ពឺ។

ដោយមានការចូលរួមជាគណៈអធិបតីរបស់៖ 

- លោក លី សុធារ៉ាយុត្តិ ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ

- លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្ស និងជាគ្រូបង្គោល។

-​ លោក​ ទី ប៊ុនថេង ប្រធានគណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ស្ពឺ

- លោក សាយ ចំរើន អនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ។ 

« រីករាយនឹងចែករំលែកអ្វីដែលខ្លួនមានទៅបងប្អូនយុវជនបន្តវេន»

លី សុធារ៉ាយុត្តិ Lee Sothearayuth was live. 15 March at 08:25 #ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ 

៚វគ្គបណ្ដុះបណ្ដាលយុវជន ស្ដីពី "ភាពជាអ្នកដឹកនាំ ប្រជាធិបតេយ្យ ការបោះឆ្នោត ព័ត៌មាន និងផ្សព្វផ្សាយ" រៀបចំដោយចលនាយុវជនថ្នាក់ជាតិគណបក្ស ភ្លើងទៀន 

សហការជាមួយក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ធំ ។

ដោយមានការចូលរួមជាគណៈអធិបតីរបស់៖ 

- លោក សុខ ប៉េងសេង អនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ

- លោក ណៃ សុីណេងអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ

- លោក គីម សុខហេង អគ្គលេខាធិការគណបក្សភ្លើងទៀន ខេត្តកំពង់ធំ។

លី សុធារ៉ាយុត្តិ

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតចំនួន ០៥

នៅវេលាម៉ោង ១០:៣០ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ថ្នាក់ដឹកនាំគណបក្ស រួមមាន លោក ចេប គឹមអ៊ាង អនុប្រធានគណបក្ស លោក 

លី សុធារ៉ាយុត្តិ អគ្គលេខាធិការ និងលោកគង់ មុនីកា អគ្គលេខាធិការរងគណបក្សទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈ បានជួបជាមួយនឹងតំណាងស្ថានទូតចំនួន ០៥ រួមមាន៖

១-លោក អ៉ីងហ្រ្គីដ ដាល់ (Ingrid Dahl) អនុប្រធានបេសកកម្មនៃស្ថានទូតដាណឺម៉ាក ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់

២-លោកស្រី អាណា ចាគឹនបឺក ប្រីក(Anna Jakenberg Brinck) អនុប្រធានបេសកកម្មនៃស្ថានទូតស៊ុយអែត Sweden ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់

៣-លោក អឺរិក វើល សានដា(Eirik Wold Sandaa) ជាលេខាទី១ នៃស្ថានទូតន័រវ៉េ ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់

៤-លោក ម៉ៃកា ថូមី (Miika Tomi) អនុប្រធានបេសកកម្មនៃស្ថានទូតហ្វាំង ឡង់ ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់

៥-លោកស្រី អាន់ ឃិននីស (Arnt Kennis) អនុប្រធានបេសកកម្មនៃស្ថានទូតប៊ែល ហ្សីក ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់

ជំនួបពិភាក្សា បានប្រព្រឹត្តទៅរយៈពេល ជាង ១ម៉ោង ដោយបានលំអិតអំពីស្ថានភាពនយោបាយទូទៅ និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា បញ្ហាប្រឈមនានាមកលើគណបក្ស 

ភ្លើងទៀន ដំណើរការបោះឆ្នោត និងការរៀបចំផែនការយុទ្ធសាស្រ្តរបស់គណបក្ស ភ្លើងទៀន សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃ ២៣ កក្កដា ២០២៣ ខាងមុខនេះ 

ព្រមទាំងអនុសាសន៍នានា សម្រាប់តំណាងស្ថានទូតទាំង ០៥ ។

ទាំងនេះគឺសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា គណបក្ស ភ្លើងទៀន បាននិងកំពុងតែទទួលនូវការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងពីបណ្តាអង្គទូតប្រជាធិបតេយ្យមិនថានៅក្នុងប្រទេស និងនៅក្រៅប្រទេសឡើយ ។គណបក្ស ភ្លើងទៀន តំណាងឲ្យលទ្ធិប្រជាធិបតេយ្យ និងគឺជាក្តីសង្ឃឹមតែមួយរបស់ពលរដ្ឋខ្មែរ ។ See less

លី សុធារ៉ាយុត្តិ គណបក្សភ្លើងទៀនមានឈ្មោះដើមថា ”គណបក្សជាតិខ្មែរ” បានបង្កើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ និងបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ។ គិតមកដល់ពេលបច្ចុប្បន្ននេះ គណបក្សមានអាយុ២៧ឆ្នាំហើយ ។ គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងបែបប្រជាធិបតេយ្យដ៏ធំបំផុតមួយក្នុងប្រទេស ហើយនឹងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជារាស្រ្តខ្មែរ ។ថ្នាក់ដឹកនាំកំពូលបច្ចុប្បន្នរបស់គណបក្សរួមមាន ១)លោកទាវ វណ្ណុល ជាប្រធាន ២)លោកថាច់ សេដ្ឋា ជាអនុប្រធាន ៣) លោក សុន ឆ័យ ជាអនុប្រធាន ៤)លោកចេប គឹមអ៊ាង ជាអនុប្រធាន ៥)លោកលី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ ៦)លោក សេង ម៉ារឌី ជាអគ្គហេរញ្ញិក និង៧)លោកហុង សុខហួរ ជាស្នងការគណនេយ្យ ។បេសកកម្មដ៏ចម្បងរបស់គណបក្ស គឺបន្តនូវការតស៊ូនយោបាយក្នុងប្រទេស ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ខ្លួនគឺ ”ការផ្លាស់ប្តូរសង្គមមួយប្រកបដោយវិជ្ជមាន និងអហិង្សាតាមរយ:ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌មពិតប្រាកដ ” ។ គំនិតខ្ញុំកើត កំណើតខ្ញុំមាន គាំទ្រភ្លើងទៀន គឺជួយខ្លួនឯង និងជួយជាតិ ! See less

Pey pey ly

27 February at 13:43· គណបក្ស ភ្លើងទៀន កំពុងធ្វើដំណើរយ៉ាងលឿន 

គណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺបានធ្វើវេទការសាធារណៈ សំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស ដែលមានវាគ្មិនចូលរួមដូចជា៖

១.លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន

២.លោក ចេប គឹមអៀង អនុប្រធានគណបក្ស ភ្លើងទៀន

៣.លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ។

៤.លោក ទី ប៊ុនថេង ប្រធានប្រតិបត្តិខេត្តកំពង់ស្ពឺ

លី សុធារ៉ាយុត្តិ Lee Sothearayuth 21 February

ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

(*)ទិដ្ឋភាព​ទូទៅ​នៅ​មុខ សាលាឧទ្ធរណ៍ ដែលថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណបក្ស​ភ្លើង​ទៀន​មកតាមដានដំណេីរការក្ដី​ ឯកឧត្ដម​ ថាច់​ សេដ្ឋាអនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

លី សុធារ៉ាយុត្តិ Lee Sothearayuth ក្នុងឱកាសនៃទិវារនៃសេចក្តីស្រឡាញ់សកលនេះ ខ្ញុំសូមជូនពរដល់បងប្អូនប្រុស ស្រីទាំងអស់ឲ្យទទួលបាននូវភាពរីករាយ ស្រស់ស្រាយ សុខភាពល្អ ស្នាមញញឹមថ្មី និងក្តីសង្ឃឹមថ្មី! ខ្ញុំសូមផ្តល់នូវសេចក្តីគោរព និងសេចក្តីស្រឡាញ់ដោយស្មោះរបស់ខ្ញុំដល់បងប្អូនខ្មែរទាំងអស់គ្នា 

លី សុធារ៉ាយុត្តិ Lee Sothearayuth 12 February

  ជាបឋមខ្ញុំ លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន សូមលំឱនកាយគោរពស្រលាញ់ដល់ថ្នាក់ដឹកនាំ និងសកម្មជន សកម្មនារី របស់គណបក្សភ្លើងទៀន ដែលចំណាយពេលដ៏មានតម្លៃមកចូលរួម ការប្រារព្ធពិធីអង្គសមាជវិសាមញ្ញគណបក្ស នៅខេត្តសៀមរាប ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំ តំណាង សមាជិក សមាជិកាគណបក្ស មកពី ២៥ រាជធានី-ខេត្តទូទាំងប្រទេស និងតំណាងសាខាគណបក្សក្រៅប្រទេស ចូលរួមប្រមាណ ១០,០០០នាក់។

ខ្ញុំសូមប្រសិទ្ធិពរបវរសួស្តី មហារប្រសើរ និងពុទ្ធិពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

លី សុធារ៉ាយុត្តិ

24 December 2022

ព្រឹកមិញនេះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សារព័ត៌មានហ្រ្វេសញូ (Fresh News) បានចុះផ្សាយថា អគ្គលេខាធិការគណបក្សភ្លើងទៀន (យកពីហ្វេសប៊ុកកុមារពេជ្រ) មានវត្តមាននៅវត្តភ្នំសេរីរបស់ព្រះតេជគុណប៊ុត ប៊ុនតិញនៅសហរដ្ឋអាមេរិក បានជួបជុំគ្នាពិភាក្សារវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយ

ទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត ។ ក្នុងការផ្សាយនេះក៏មានរូបថតរបស់ខ្ញុំនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនឹងអ្នកគាំទ្រគណបក្សភ្លើងទៀនដែរ ។ 

ខ្ញុំ លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន សូមបញ្ជាក់ច្បាស់ និងជាក់លាក់ថា «ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនឹងក្រុមអតីតមេដឹកនាំ និង∕ឬមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ដែលកំពុងតែរស់នៅនិរទេសខ្លួនក្រៅប្រទេសឡើយ ហើយក៏មិនដែលបានចូលរួមប្រជុំពិភាក្សាការងាររក ឬបង្កើតនូវយុទ្ធសាស្រ្តនយោបាយអ្វីដែរ »។ 

វត្តមានរបស់ខ្ញុំនៅវត្តភ្នំសេរីនៅសហរដ្ឋអាមេរិក គឺខ្ញុំកាលនោះបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយនឹង​អ្នកគាំទ្រគណបក្សភ្លើងទៀននៅសហរដ្ឋអាមេរិក តែប៉ុណ្ណោះដែលសាខាគណបក្សបានរៀបចំឡើង ។ វាគឺជាវេទិកាសាធារណះមួយ ដែលមនុស្សគ្រប់រូប (មិនថាអ្នកគាំទ្រគណបក្សភ្លើងទៀន ឬមិនគាំទ្រគណបក្សភ្លើងទៀន)អាចចូលរួមស្តាប់បានពីស្ថានភាពនយោបាយនៅស្រុកខ្មែរ និងសកម្មភាពរបស់គណបក្សភ្លើងទៀន ។ នេះគឺកិច្ចការធម្មតា សម្រាប់គណបក្សនយោបាយដែលតែងតែមានបេសកកម្មជួបជាមួយនឹងមន្រ្តី និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីប្រមែប្រមូល និងពង្រឹងការគាំទ្រនយោបាយលើគណបក្ស ។ ម្យ៉ាងទៀតវត្ត គឺជាទីកន្លែងសាធារណ:ដែលមនុស្សម្នាតែងតែមកធ្វើបុណ្យ និងជួបជុំគ្នា ដែលអ្នករៀបចំកម្មវិធីរបស់គណបក្ស បានយល់ថាល្អដែលអាចរៀបចំកម្មវិធីសំណេះសំណាលជាមួយនឹងអ្នកគាំទ្រ និងពលរដ្ឋខ្មែរបានដោយមិនខុសច្បាប់ ។ 

គណបក្សភ្លើងទៀន បានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានផ្សេងទៀត ។ មួយវិញទៀតគណបក្សភ្លើងទៀន មានរចនាសម្ព័ន្ធច្បាស់លាស់ និងស្របច្បាប់ ហើយនឹងមានយន្តការធ្វើការ រួមទាំងការពិភាក្សា ការចាត់ចែង ការគ្រប់គ្រង ការដឹកនាំ និងធ្វើការសម្រេចចិត្ត គឺ«ក្រុមអ្នកដឹកនាំកំពូលរបស់គណបក្ស» ដែលមានប្រធាន អនុប្រធាន អគ្គលេខាធិការ និងថ្នាក់ដឹកនាំដទៃទៀត ។ គណបក្ស មានអធិបតេយ្យភាព ឯករាជ្យភាព និងភាពម្ចាស់ការរបស់ខ្លួនក្នុងការពិភាក្សា និងការសម្រេចលើយុទ្ធសាស្រ្តនានាដោយមិនចាំបាច់ស្នើសុំយោបល់ពីអ្នកណា ឬមានការជ្រៀតជ្រែក ឬរងទទួលនូវឥទ្ធិពលពីអ្នកណាឡើយ ។ 

ដូច្នេះ ជាចុងក្រោយខ្ញុំសូមបដិសេធជាចំហថា «ខ្ញុំ គ្មានទំនាក់ទំនង ឬបានចូលរួមប្រជុំការងារបង្កើតយុទ្ធសាស្រ្តជាមួយនឹងក្រុមមនុស្សដែលបានរៀបរាប់ខាងលើឡើយ» ។ យើងគណបក្សភ្លើងទៀន មានសមត្ថភាពពេញលេញក្នុងការដឹកនាំ និងធ្វើការសម្រេចចិត្តរួមទាំងបង្កើតយុទ្ធសាស្រ្តដោយខ្លួនដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ ។ សូមមេត្តាកុំព្យាយាមភ្ជាប់គណបក្សភ្លើងទៀនជាមួយនឹងក្រុមមនុស្សណាមួយក្នុងចេតនាដើម្បីចាប់កំហុស ឬទម្លាក់កំហុសលើគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់∕ប្រឆាំងបែបប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។

អរគុណ!

លី សុធារ៉ាយុត្តិ

លី សុធារ៉ាយុត្តិ 9 November 2022

គណបក្សភ្លើងទៀនមានឈ្មោះដើមថា ”គណបក្សជាតិខ្មែរ” បានបង្កើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ និងបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ។ 

គិតមកដល់ពេលបច្ចុប្បន្ននេះ គណបក្សមានអាយុ២៧ឆ្នាំហើយ ។ គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងបែបប្រជាធិបតេយ្យដ៏ធំបំផុតមួយក្នុងប្រទេស 

ហើយនឹងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជារាស្រ្តខ្មែរ ។ ថ្នាក់ដឹកនាំកំពូលបច្ចុប្បន្នរបស់គណបក្សរួមមាន ១)លោកទាវ វណ្ណុល ជាប្រធាន ២)លោកថាច់ សេដ្ឋា ជាអនុប្រធាន ៣) លោក សុន ឆ័យ ជាអនុប្រធាន ៤)លោកចេប គឹមអ៊ាង ជាអនុប្រធាន ៥)លោកលី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ ៦)លោក សេង ម៉ារឌី ជាអគ្គហេរញ្ញិក និង៧)លោកហុង សុខហួរ ជាស្នងការគណនេយ្យ ។

បេសកកម្មដ៏ចម្បងរបស់គណបក្ស គឺបន្តនូវការតស៊ូនយោបាយក្នុងប្រទេស ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ខ្លួនគឺ ”ការផ្លាស់ប្តូរសង្គមមួយប្រកបដោយវិជ្ជមាន និងអហិង្សាតាមរយ:ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌មពិតប្រាកដ ” ។គំនិតខ្ញុំកើត កំណើតខ្ញុំមាន គាំទ្រភ្លើងទៀន គឺជួយខ្លួនឯង និងជួយជាតិ !

លី សុធារ៉ាយុត្តិ

24 February 2022

ប្រសិនបើអ្នកមិនអាចហោះបាន ចូរអ្នករត់ ។ ប្រសិនបើអ្នកមិនអាចរត់បាន ចូរដើរទៅមុខ ។ ប្រសិនណាអ្នកមិនអាចដើរបានទេ សូមអ្នកលូនៗទៅមុខ។ ក៏ប៉ុន្តែអ្នកធ្វើអ្វីក៏ដោយវាមិនជាបញ្ហាទេ តែអ្នកត្រូវតែរក្សាការធ្វើដំណើរទៅមុខទៀតដោយសេចក្តីអត់ធ្មត់ និងការតាំងចិត្ត ដើម្បីសម្រេចនូវគោលដៅរបស់អ្នក ។

ដេកចាំនឹងទទួលបានផលឬទេ?? នៅលើលោកនេះគ្មានទេការដេករង់ចាំនឹងទទួលបាននូវលទ្ធផល ឬសម្រេចនូវអ្វីដែលអ្នកចង់បាននោះ ។ វិធីដេករងចាំ ឬសម្មាធិរងចាំគឺស្មើនឹងសូន្យលើសូន្យ ។ ដូច្នេះដើម្បីសម្រេចបាននូវគោលបំណង និងទិសដៅសូមលោកអ្នកគាំទ្រ និងចូលរួមជាមួយនឹងគណបក្សភ្លើងទៀន ។ គណបក្សភ្លើងទៀន គឺជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរ ។ គណបក្សភ្លើងទៀន ការពារ និងបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ ។ 

យើងនាំគ្នាអុជទៀន បំភ្លឺភពខេមរា យើងអុជទៀនសង្រ្គោះជាតិយើង !!

លី សុធារ៉ាយុត្តិ

17 December 2021

ភពងងឹត បានមកគ្របដណ្តប់ជីវិតរបស់យើងអស់រយ:ពេលបួនឆ្នាំហើយ ។ យើងមិនអាចដេក ឬអង្គុយរងចាំពន្លឺ (គ្មាននរណាប្រគេនពន្លឺឲ្យយើងទេ)ឡើយ ។ យើងក៏មិនអាចរស់ក្នុងក្តីអស់សង្ឃឹម និងបន្តស្ថិតក្នុងភពងងឹតទៀតដែរ ។ គណបក្ស «ភ្លើងទៀន» គឺជាក្តីសង្ឃឹម! ភ្លើងទៀន អាចបំភ្លឺភាពងងឹតបាន។ការណ៍ដែលយើងសម្រេចចិត្តមកប្រើគណបក្ស «ភ្លើងទៀន»នេះគឺមិនមែនយើងក្បត់មនសិកាដើម គោលជំហរដើម បេសកកម្មដើម និងគោលដៅដើមរបស់យើងទេ ហើយក៏វាមិនបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាក្នុងចំណោមគ្រួសារអ្នកប្រជាធិបតេ្យទេ ។ អស់រយ:ពេល៤ឆ្នាំហើយ ដែលពពកបាំងបិទពន្លឺព្រះអាទិត្យ ហើយធ្វើឲ្យយើងស្ថិតនៅក្នុងភាពងងឹតសូន្យសុងគ្មានពន្លឺ និងគ្មានក្តីសង្ឃឹម ។ សួរថាយើងត្រូវតែបន្តស្ថិតនៅក្នុងភាពងងឹតគ្មានរស្មីនេះបន្តទៅទៀតឬ?? 

ប្រាកដណាស់គឺយើងមិនអាចរស់ក្នុងភាពងងឹត និងដេករងចាំពន្លឺឡើយ ។ 

តើយើងទាំងអស់គ្នា សុខចិត្តរស់នៅក្នុងភពងងឹតរហូតឬ??? ចម្លើយគឺពិតជា មិនអាចឡើយ! 

ដើម្បីចាកផុតពីភាពងងឹតនេះ វាដល់ពេលដែលយើងទាំងអស់គ្នាត្រូវប្រើ «ភ្លើងទៀន» ដើម្បីបំភ្លឺភាពងងឹត និងនាំរស្មី និងក្តីសង្ឃឹមមកពលរដ្ឋរបស់យើង។ យើងទាំងអស់គ្នាមិនអាចស្ថិតក្នុងភាពងងឹតនេះបន្តទៀតទេ ដូច្នេះយើងត្រូវតែប្រើភ្លើងទៀន ដុតបំភ្លឺ និងបណ្តេញភពខ្មៅងងឹតនេះ។ 

នៅពេលណាដែលមានពន្លឺព្រះអាទិត្យ ឬយើងបានទទួលនូវពន្លឺព្រះអាទិត្យមកវិញ នុះយើងប្រើពន្លឺព្រះអាទិត្យរបស់យើងដើម្បីបំភ្លឺភពផែនដីឲ្យភ្លឺចែងចាំងកាន់តែមហិមារ ។ ក៏ប៉ុន្តែនាពេលនេះ យើងត្រូវតែប្រើពន្លឺភ្លើងទៀនជំនួសពន្លឺព្រះអាទិត្យសិន ។ ពន្លឺភ្លើងទៀន អាចបំភ្លឺស្បៃរាត្រី និងភាពងងឹត!! ជយោ ពន្លឺភ្លើងទៀន!!!

ពេលយប់ងងឹត ដុតទៀនបំភ្លឺ

ព្រះអាទិត្យរះភ្លឺ ទៀនត្រូវពន្លត់

បំពេញភារកិច្ច តាមគោលកំណត់

បម្រើពលរដ្ឋ មិនក្បត់ឆន្ទ: ។


លី សុធារ៉ាយុត្តិ  ·  កូនសូមឲ្យវិញ្ញាណក្ខន្ធរបស់អ្នកម្តាយជាទីគោរព និងស្រឡាញ់បំផុតរបស់កូនបានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

Lee Sothearayuth

23 February 2018

មោទនភាព ឬមរណភាព??

នៅក្នុងសង្គមបច្ចុប្បន្នគឺសម្បូរណាស់មនុស្សដែលអំណួត មោទនះភាព ដោយលើកខ្លួនឯងអោយខ្ពស់សឹងតែស្មើមេឃ ដោយគ្រាន់តែទើបតែបានក្លាយជាអ្នកនយោបាយម្នាក់ ឬជាមេដឹកនាំសង្គមស៊ីវិលម្នាក់ ឬទើបតែត្រូវបានគេស្គាល់ ឬទើបតែបានធ្វើកិច្ចការអ្វីមួយតែប៉ុណ្ណោះ។ តើហេតុអ្វិចាំបាច់លើកខ្លួនឯងជ្រុល និងមានមោទនះភាពជ្រុល? តើមានបានដឹងទេថាបើមិនអាចកំរិតនូវមោទនភាពរបស់ខ្លួនបានទេ វាជាបច្ច័យនាំទៅរកមរណភាពឬទេ??? នៅក្នុងសង្គមខ្មែរនាបច្ចុប្បន្ននេះ គឺសម្បូរណាស់មនុស្សបែបនេះ ។ 

តើនេះវាជាចររឹតរបស់ខ្មែរនាសម័យហ្វេសប៊ុករមែនទេ??លី សុធារ៉ាយុត្តិ Lee Sothearayuth 13 February

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន សម្តែងការសោកស្តាយ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាប្រព័ន្ធផ្តល់ព័ត៌មានពិត និងឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ គឺជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីរបប សារព័ត៌មាន។ ចំពោះការផ្សាយព័ត៌មានខុសការពិត ដែលធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នណាមួយ បុគ្គល ឬស្ថាប័ននោះ មានសិទ្ធិឆ្លើយតប ឬទាមទារឲ្យ សារព័ត៌មាននោះ ធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

គណបក្ស ភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ពិនិត្យ ពិចារណា ក្នុងការអនុញ្ញាតឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានដំណើការផ្សព្វផ្សាយព័ត៌មាន ឡើងវិញ ដើម្បីបង្ហាញអំពីលំហនៃសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

Fresh News  វិដេអូទី៤៖ សំឡេងរបស់អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ត្រូវបានបែកធ្លាយទៀតនៅយប់នេះ (Video inside)

2023-03-23 08:17pm

(ភ្នំពេញ)៖ វិដេអូទី៤នៃសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ថ្មីមួយទៀត ត្រូវបានទម្លាយដោយហ្វេសប៊ុកចំនួន៤។

ដោយភ្ជាប់ជាមួយវីដេអូជាសំឡេង ហ្វេសប៊ុក Khmer Leak បានសរសេរថា៖ «ប្លែកទៀតហើយលើកនេះ លោកអគ្គលេខាបក្ស លី សុធារ៉ាយុទ្ធ បាយឆ្អែតនឹកកំប៉ុមពីតស្រីស្នេហ៍ ទូរស័ព្ទហៅឱ្យនាងថតឱ្យមើលទាំងយប់ ហើយថែមទាំងយកលុយរបស់បក្សដែលប្រមូលបានពីសកម្មជនទៅចិញ្ចឹមប្រពន្ធចុង និងស្រីស្នេហ៍រាប់មិនអស់ ។

ក្រៅពីនោះ Facebook មួយទៀតបានសរសេររៀបរាប់បន្ថែមថា «មិនគួរណាលោក រ៉ាយុទ្ធ ជាថ្នាក់ដឹកនាំបក្សទាំងមូល ហ៊ាននិយាយសម្តីរបៀបនេះសោះ អញ្ចឹងតើបានលុយបក្ស តែងតែបាត់អស់មិនដែលសល់ តាមពិតយកទៅចិញ្ចឹមស្រីអញ្ចឹងសោះ»។

បើតែរបៀបនេះ តើឱ្យសមាជិក និងសកម្មជនបក្សបន្តគាំទ្រ និងជួយឧបត្ថម្ភលុយបានយ៉ាងម៉េចតទៅទៀតកើត? គួរដល់ពេលរកមនុស្សដើម្បីមកជំនួស លោកអគ្គលេខាបក្សដែលជាមនុស្សប្រភេទបែបនេះហើយ»។

ហ្វេសប៊ុកចំនួន៤នោះរួមមាន៖ Khmer Leak, Mo Ana , Tasak Boonmak និងTasak Boonmak ជាដើម៕

កម្ពុជា ពិត WATCH VIDEO: សំឡេងបែកធ្លាយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ថ្មីមួយទៀត  បានបែកធ្លាយតាមហ្វេសប៊ុកចំនួន៤ 

(ភ្នំពេញ)៖ សំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋានកន្លងមក ថ្មីមួយទៀត ត្រូវបានទម្លាយដោយហ្វេសប៊ុកចំនួន៤។ ហ្វេសប៊ុកចំនួន៤នោះរួមមាន៖ Khmer Leak, Mo Ana, Tasak Boonmak និងTasak Boonmak។


 |  ២៤ មករា ២០២៣  ម៉ោង ២១:២២

ថ្នាក់ដឹកនាំបក្សភ្លើងទៀនស្នើឱ្យសមាជិករក្សាភាពស្ងៀមស្ងាត់ ក្រោយរងការព្រមានដោយលោក ហ៊ុន សែន លោក អ៊ូច សូនី

គណបក្សភ្លើងទៀន បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សទាំង ២៥ រាជធានី-ខេត្ត​ នៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ៣២០ ផ្លូវលេខ ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រារាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

គណបក្សភ្លើងទៀន បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សទាំង ២៥ រាជធានី-ខេត្ត​ នៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ៣២០ ផ្លូវលេខ ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រារាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន Candlelight Party)

ប្រធាន​គណបក្ស​ភ្លើងទៀន​តាមបណ្ដាខេត្តនានា​បានឱ្យដឹងថា ពួកគេត្រូវបានស្នើឱ្យបន្ថយវោហារស​ព្ទ​វាយប្រហារ និងចៀសវាងការថ្លែងរិះគន់លើមន្ត្រីបក្សកាន់អំណាច ខណៈដែលគណបក្សមួយនេះបច្ចុប្បន្ន​រងនូវការព្រមានដែលធ្វើឡើងកាលពីសប្ដាហ៍មុនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការព្រមានប្ដឹងគណបក្សភ្លើងទៀនទៅតុលាការដោយលោក ហ៊ុន សែន ​ត្រូវបានធ្វើឡើង ក្រោយ​រូបលោក​ពិនិត្យ​​​​ឃើ​​​ញ​​​ថា​​​ គណបក្សក្រៅរដ្ឋាភិបាលមួយនេះចោទប្រកាន់បក្សកាន់អំណាច​ថាបាន​បន្តប្រើប្រាស់ឥទ្ធិពល​​​រប​​ស់ខ្លួន ដា​​ក់​​ការគាបសង្កត់ទៅលើគណបក្សប្រឆាំង ដោយហាក់សំដៅលើការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។

តាមរយៈការ​ព្រមានដោយលោក ហ៊ុន សែន កាលពីសប្តាហ៍មុន​ ក្នុងនោះ រូបលោកក៏ចង់ឱ្យគណបក្សភ្លើងទៀនចេញមុខសុំទោស ទាក់ទងនឹងករណីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបក្សកាន់អំណាច​ ខណៈគណបក្សភ្លើងទៀន​ក៏បានដក​​ខ្លឹម​​សារដូចដែល​មាននៅក្នុងសេចក្ដីថ្លែងការណ៍ ដើម្បីសម្រួល​​ស្ថាន​ការណ៍​​​នេះឱ្យមាន​ភាពប្រក្រតី​ឡើង​វិញផងដែរ។

ទោះជាយ៉ាងណា សមាជិក​គណបក្សភ្លើងទៀន​ថ្នាក់​មូលដ្ឋាន​មួយចំនួនបានថ្លែង​ប្រាប់ វីអូឌី កាល​ពី​ចុង​សប្តាហ៍​មុន​ថា ពួក​គេ​មិន​មាន​ការ​យល់​ស្រប​ទាំង​ស្រុង​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ ក្នុង​ការ​ដកឃ្លា ឬរុញរាក្នុងសកម្មភាពនយោបាយឡើយ។

យោងតាមការបង្ហោះដោយគណបក្សភ្លើងទៀននៅលើបណ្ដាញសង្គមតេឡេក្រាម គណបក្ស នៅថ្ងៃចន្ទម្សិលមិញនេះ ក៏បានជួបជាមួយសមាជិកគណៈកម្មាធិការខេត្ត ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយផងដែរ។

ទាក់ទិននឹងករណីនេះ ប្រធាន​គណបក្ស​ភ្លើងទៀន​ ​ខេត្ត​ប៉ៃលិន ​លោក​ ខឹម មុនី​កុសល បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សបានលើកឡើងអំពីការបន្ធូរបន្ថយភាពតានតឹងរវាងគណបក្សទាំងពីរ និងចៀសវាងការវាយប្រហារមន្ត្រីគណបក្សប្រជាជន។

លោក​ថា​៖ «​យើង​នឹង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដើម្បី​ធ្វើឱ្យ​សកម្មជន​សំខាន់ៗ​របស់​យើង​មាន​ការ​អត់ធ្មត់ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរបន្ថែមទៀត។ យើង​អាចកាត់​បន្ថយវោហារស​ព្ទ​វាយប្រហារ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​រវាង​គ្នា​ទៅ​វិញ​ទៅ​មក»។

ទោះជាយ៉ាងណា លោក​បន្តថា សមាជិក​គណបក្ស​នៅ​តែ​អាចធ្វើការ​រិះគន់​រដ្ឋាភិបាល​បាន ​ដរាបណា​វា​មិន​មែន​ជា​ការ​លើកឡើងដោយ​ផ្ទាល់​ចំទៅ​លើ​មន្ត្រី​បក្ស​កាន់​អំណាចណាម្នាក់។

ជាមួយគ្នានេះ ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ លោក ម៉ៃ​ ហុងស្រៀង បានលើកឡើងថា ភាពតានតឹងផ្នែកនយោបាយនៅក្នុងខេត្តនេះ មិនមានការប្រែប្រួលទេ ដោយរូបលោកនឹងបន្តពាំនាំការថ្លែងសាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅកាន់សកម្មជនរបស់លោក។

លោកថា៖ «ជាក់ស្ដែង គណបក្ស​​គ្មាន​ចេតនា​ជំរុញ​អ្នក​នយោបាយ ឬ​សកម្មជនទាំងឡាយឱ្យ​ប្រើ​ពាក្យពេចន៍​មិនល្អណា​មួយ​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាចនោះ​ទេ។ សម្រាប់​បរិយាកាស​នយោបាយ បើទោះ​ជា​មាន​ស្ថានការណ៍​ក្តៅ​យ៉ាងនេះ​ក៏​ដោយ យើង​នឹង​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ និង​រក្សា​គោល​ដៅចម្បង​របស់​យើង»។

ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តកណ្ដាល លោក លី ម៉េង បានថ្លែងថា រូបលោក​បាន​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​នេះ ប៉ុន្តែ​បានបដិសេធធ្វើអត្ថាធិប្បាយ ​និងបាន​បង្វែរ​សំណួរ​ទាក់ទិននឹង​កិច្ច​ប្រជុំ​នេះ​ទៅ​កាន់អនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ។

ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ លោក អេង ស្រូយ បានឱ្យដឹងថា រូបលោក​ទទួលបានការអញ្ជើញ ប៉ុន្តែ​មិន​បាន​ចូល​រួមកិច្ច​ប្រជុំនេះ​នោះ​ទេ ខណៈប្រធានក្រុមការងារគណបក្សភ្លើងទៀនមកពីខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានថ្លែងថា រូបលោកបានទៅដល់កិច្ចប្រជុំនេះយឺត ហើយលោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលបានពិភាក្សាផងដែរ។

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល, អនុប្រធានគណបក្ស លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង និង អគ្គលេខាធិការគណបក្ស លោក លី សុធារ៉ាយុទ្ធ មិន​អាច​ទាក់ទង ដើម្បី​សុំ​ការ​អត្ថាធិប្បាយបាន​ទេ​ កាលពី​ថ្ងៃ​ចន្ទ។

សម្រាប់អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បានឱ្យដឹងថា វាគឺជារឿងដ៏ល្អមួយដែលបានដឹងថា គណបក្សភ្លើងទៀនកំពុងតែស្នើសុំឱ្យសមាជិករបស់ខ្លួនបន្ថយការថ្លែងជាពាក្យពេចន៍វាយប្រហាររបស់ពួកគេ។

លោក​​ថា​៖ «​យើង​ចង់​បាន​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​យើង​មិន​ចង់​បាន​ការ​ជេរ​ប្រមាថ ការ​លាបពណ៌ ឬ​ការ​វាយ​ប្រហារ​នោះ​ទេ»។

គួរបញ្ជាក់ថា ស្ថានការណ៍​នយោបាយ​មានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុង​ខែ​មករា ដើមឆ្នាំ២០២៣នេះ ខណៈ​​លោក ហ៊ុន សែន បាន​ដឹកនាំ​ការ​ចោទ​ប្រកាន់​ក្នុង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង ដែលក្នុងនោះរួមមានទាំងការដាក់ពាក្យ​​​​ប្ដឹងឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ពីបទញុះញង់ និងបង្ខំឱ្យរូបលោក​ប្រគល់ដី និងផ្ទះ ក្នុងរាជធានីភ្នំពេញ ឱ្យក្រសួងការបរទេសវិញ ក្រោយលោក ហ៊ុន សែន ប្រកាសថា ដីនិងផ្ទះនោះនៅតែជាកម្មសិទ្ធិរបស់ក្រសួងមួយនេះ៕

2011 .06.07 ដោយ អ៊ុក សាវបូរី វិទ្យុ អាស៊ីសេរី

អ្នក​សួរ​សំណួរ​ក្នុង​វេទិកា​សាធារណៈ​២​នាក់​ត្រូវ​​អាជ្ញាធរ​​ហៅ​ទៅ​ជួបការ​ចង់​ដឹង​អំពី​ប្រភព​ប្រាក់​យក​មក​ចំណាយ​ដើម្បី​សង់​សំណង់​សាធារណៈ​ផ្សេងៗ​នៅ​ក្នុង​ស្រុក ភូមិ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ បាន​ធ្វើ​ឲ្យ​បុរស ២​រូប កើត​មាន​បញ្ហា។ ចៅហ្វាយ​ស្រុក​ជុំគីរី នៅ​ខេត្ត​កំពត បាន​កោះ​ហៅ​អ្នក​សួរ​សំណួរ ២​រូប មក​ជួប​ក្រោយ​ពី​បុរស​ទាំង ២​រូប​នោះ បាន​សួរ​សំណួរ​ក្នុង​វេទិកា​សាធារណៈ ដែល​រៀបចំ​ដោយ​អង្គការ អិន.ឌី.អាយ (NDI) នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មិថុនា ទាក់ទង​ថវិកា​កសាង​សំណង់​ក្នុង​ស្រុក​ថា តើ​ប្រាក់​ទាំង​នោះ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ជា​របស់​រដ្ឋាភិបាល និង​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។

អតីត​គ្រូ​បង្រៀន​សាលា​បឋមសិក្សា​វត្ត​អង្គចក ឈ្មោះ អ៊ុយ ណែត អាយុ ៦៤​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រជាជន​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងរាំង ស្រុក​ជុំគីរី ខេត្ត​កំពត មាន​ប្រសាសន៍​ថា មេ​ភូមិ​បាន​មក​ប្រាប់​គាត់​ថា ឲ្យ​ទៅ​ជួប​អភិបាល​ស្រុក​ជុំគីរី នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៧ មិថុនា អំពី​ការ​បញ្ចេញ​មតិ​ក្នុង​វេទិកា​សាធារណៈ ៖ «ពី​បញ្ហា​ដែល​ខ្ញុំ​សួរ​ថា ថវិកា​ដែល​បាន​មក​ធ្វើ​សមិទ្ធផល​ហ្នឹង​តើ​មាន​លុយ​មក​ពី​ណា?»។

បុរស​ឈ្មោះ វ៉ាន់ យុទ្ធ អាយុ ៧០​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងវែង​ដែរ បាន​ឲ្យ​ដឹង​ថា ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​៤ មិថុនា គាត់​បាន​សួរ​ទៅ​វាគ្មិន​តំណាងរាស្រ្ត មាន ២​គណបក្ស គឺ​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី ពី​បញ្ហា​កំណត់​មិន​ច្បាស់លាស់​ពី​ព្រំដែន​កម្ពុជា-​វៀតណាម និង​កម្ពុជា-​ថៃ ទើប​បង្ក​ជម្លោះ​មក​ដល់​សព្វថ្ងៃ។ នៅ​ពេល​អភិបាល​ស្រុក​ហៅ​គាត់​ទៅ​សាកសួរ និង​បាន​បំភ្លឺ​ចម្ងល់​របស់​គាត់ គាត់​បែរ​ជា​ភ័យ​ខ្លាច​មាន​បញ្ហា​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក វ៉ាន់ យុទ្ធ បន្ត​ថា ៖ «រយៈកាល​កន្លង​ទៅ​ហើយ​យើង​ឃើញ​ថា មុន​នឹង​បោះ​ឆ្នោត​តែង​សម្លាប់​មនុស្ស ហើយ​ខ្ញុំ​ក៏​បារម្ភ​ដែរ គឺ​ដូច​ជា​គណបក្ស សម រង្ស៊ី អស់ ២​នាក់​ទៅ​ហើយ​មិន​ទាន់​ដល់​ពេល​បោះ​ឆ្នោត​ផង ហើយ​ខ្ញុំ​ខ្លាច​បារម្ភ​ក្រែង​គេ​ឲ្យ​ប្រជាជន​ខ្លាច ដើម្បី​ធ្វើ​ឃាត​ដល់​បុគ្គល​ណា​ដែល​លោតៗ​នៅ​ក្នុង​ភូមិ ក្នុង​ឃុំ​នោះ​បាទ!»។

លោក អ៊ុយ ណែត ក្រោយ​ពី​បាន​ជួប​ជាមួយ​អភិបាល​ស្រុក ថ្លែង​ថា អភិបាល​ស្រុក​ប្រាប់​គាត់​ថា ថវិកា​កសាង​ជាតិ​បាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​រដ្ឋាភិបាល​ដែរ ៖ «គាត់​មិន​បាន​និយាយ​អី​ត្រឹមត្រូវ​ទេ។ គាត់​បាន​ថា លុយ​ហ្នឹង​មាន​របស់​រាជរដ្ឋាភិបាល​ខ្លះ របស់​បក្ស​ប្រជាជន អា​ហ្នឹង​គេ​ប្រមូល​កម្លាំង​តាម​រយៈ​បងប្អូន តាម​រយៈ​មិត្តភាព​របស់​គេ គេ​និយាយ​អ៊ីចឹង»។

អភិបាល​ស្រុក​ជុំគីរី លោក ខៀវ រិទ្ធភ័ណ្ឌ មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​កោះ​ហៅ​ប្រជាជន​មក​ជួប​មែន ដើម្បី​ពន្យល់​ពី​សមិទ្ធផល​ដែល​នាយករដ្ឋមន្ត្រី​ធ្វើ​បាន ៖ «ដោយសារ​នៅ​ក្នុង​វេទិកា​ហ្នឹង ខ្ញុំ​មាន​រយៈពេល​ខ្លី​ពេក​ដើម្បី​ឲ្យ​ខ្ញុំ​បំភ្លឺ​ពួកគាត់។ ដោយសារ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ខ្ញុំ​ធ្វើ​រហូត អំពី​កង្វល់ អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ ខ្ញុំ​តែងតែ​ធ្វើ​រហូត»។

មន្ត្រី​អង្គការ អិន.ឌី.អាយ លោក លី សុធារ៉ាយុទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ដែល​ចូល​រួម​សម្ដែង​មតិ​ក្នុង​វេទិកា​រៀបចំ​ដោយ អិន.ឌី.អាយ ហើយ​មាន​បញ្ហា​នោះ​នៅ​ឡើយ​ទេ។ លោក​ថា ប្រសិន​បើ​ការ​សាកសួរ​របស់​អភិបាល​ស្រុក​ចំពោះ​ពលរដ្ឋ​គ្រាន់​តែ​លើក​សំណួរ​ក្នុង​វេទិកា​ក្លាយ​ទៅ​ជា​រឿង​គំរាមកំហែង​ដល់​ពលរដ្ឋ​នោះ វេទិកា​សាធារណៈ​អាច​មាន​បញ្ហា​ក្នុង​ការ​រៀបចំ​នៅ​ពេល​ក្រោយ​ទៀត។

លោក លី សុធារ៉ាយុទ្ធ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ហៅ​គាត់ ប្រសិន​បើ​ទាក់ទង​នឹង​កម្មវិធី​នេះ​មែន ហៅ​គាត់​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​ក្នុង​សាលា​ឃុំ ឬ​ក្នុង​សាលា​ស្រុក​អ៊ីចឹង​នូវ​បញ្ហា​សំណួរ​ដែល​គាត់​លើក​ឡើង ប្រសិន​ជា​អ៊ីចឹង មិន​ជា​រឿង​អី​ទេ តែ​បើ​សិន​ជា​រឿង​គំរាមកំហែង​អា​ហ្នឹង​ជា​រឿង​មួយ​គ្រោះថ្នាក់​វិញ ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​ចូល​រួម ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ហើយ»។

ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងរាំង លោក ប៊ូ លឿន មាន​ប្រសាសន៍​ថា ថ្ងៃ​បើក​វេទិកា​សាធារណៈ​នោះ​មាន​ការ​រៀបចំ​មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​មក​លើក​មតិ​ក្នុង​វេទិកា​នោះ​រហូត​អស់​ម៉ោង ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​មិន​អាច​មាន​សំណួរ​បាន​ច្រើន​គ្នា។


ដោយ៖ ទេពញាណ  ឆ្នាំ ២០២២ កាសែត ថ្មី ថ្មី

ពីឆ្វេងដៃទៅ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៣រូប គឺលោក ថាច់ សេដ្ឋា អនុប្រធាន លោក សុន ឆៃ អនុប្រធាន និង លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការ បានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ជុំវិញដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក ថាច់ សេដ្ឋា 

លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សភ្លើងទៀន ទទួលបានសំឡេងឆ្នោតប្រមាណ១,៦លាន។ បើតាមអនុប្រធានរូបនេះ គណបក្សភ្លើងទៀន បានយកតួលេខ១,៦លានសំឡេង ទៅគណនាក្នុងផ្ទៃក្នុងគណបក្ស ហើយរកឃើញក្រៅផ្លូវការថា គណបក្សខ្លួន ទទួលអាសនៈជាង២ពាន់

លោក ថាច់ សេដ្ឋា ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា ក្នុងចំណោមអាសនៈឃុំ-សង្កាត់ជាង២ពាន់ ដែលគណបក្សភ្លើងទៀន ទទួលបាន មាន៤អាសនៈជាតំណែងមេឃុំ ដោយតំណែងមេឃុំ៣ នៅខេត្តកំពង់ធំ និងតំណែងមេឃុំ១ នៅខេត្តកំពង់ចាម។ លោក បន្តថា គណបក្សភ្លើងទៀន ពុំទាន់ទទួលបានតួលេខនៃសំឡេងឆ្នោតទាំងអស់ពីការិយាល័យបោះឆ្នោតនោះទេ។ 

តួលេខនៃសំឡេងឆ្នោត និងអាសនៈខាងលើ ដែលគណបក្សភ្លើងទៀន ទទួលបាន ហើយត្រូវបានអះអាងដោយលោក ថាច់ សេដ្ឋា គឺប្រហាក់ប្រហែលនឹងតួលេខ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអេភី (AP) ដែរ។ ទីភ្នាក់សារព័ត៌មាន AP ផ្សាយដោយផ្អែកលើរបាយការណ៍ពីគ.ជ.ប ថា គណបក្សភ្លើងទៀត ទទួលបានសំឡេងឆ្នោត១,៦លាន ហើយបើគិតជាអាសនៈ ស្មើនឹង២១១៩អាសនៈ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AP ដដែល គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត​៥,៣លាន ដែលស្មើនឹង ៩ ៣៣៨ អាសនៈ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនទាន់អាចបង្ហាញតួលេខជាក់លាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត និងអាសនៈប៉ុន្មាននោះទេ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ លោក ប្រាប់ជារួមថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់។ 

ឃុំ-សង្កាត់សរុប មាន១៦៥២ ហើយបេក្ខជន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ត្រូវបានកំណត់ចំនួន១១៦២២នាក់ ដែលស្មើនឹង១១៦២២អាសនៈដែរ។ ក្នុងចំណោមគណបក្សទាំង១៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលបានដាក់បេក្ខជនច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនពេញសិទ្ធិគ្រប់១១៦២២នាក់ ឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២ ខណៈគណបក្សភ្លើងទៀន ដាក់បេក្ខជនពេញសិទ្ធិ១១៤២៧នាក់ ឈរឈ្មោះនៅតាមឃុំ-សង្កាត់ចំនួន១៦២៣៕  

លោក លី សុធារ៉ាយុទ្ធ អ្នក​រៀបចំ​វេទិកា​សាធារណៈ​របស់​អង្គការ អិន.ឌី.អាយ ថ្លែង​ថា ក្នុង​ឆ្នាំ​២០១១ អង្គការ​នេះ​មាន​គម្រោង​បើក​វេទិកា​សាធារណៈ​ដល់​ទៅ ២៤​លើក ហើយ​វេទិកា​ប្រារព្ធ​ចុង​ក្រោយ​គឺ​នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត លើក​ទី​១៤ ដែល​កើត​មាន​បញ្ហា​អាជ្ញាធរ​ស្រុក​ហៅ​ពលរដ្ឋ​ទៅ​សាកសួរ​នេះ៕

កម្ពុជា ពិត

វីដេអូទី៥៖ បែកធ្លាយសំឡេង អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ទៀតហើយ

(ភ្នំពេញ)៖ សំឡេងរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍កម្សាន្តអារម្មណ៍ ត្រូវបានបែកធ្លាយបន្តទៀត នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ នេះជាវីដេអូទី៥ហើយ ដែលត្រូវបានគេទម្លាយតាមបណ្ដាញសង្គមដដែលៗ ក្នុងនោះរួមមាន៖ Khmer Leak, Mo Ana , Tasak Boonmak និងTasak Boonmak ជាដើម។ដោយភ្ជាប់ជាមួយវីដេអូជាសំឡេង ហ្វេសប៊ុក Mo Ana បានសរសេររិះគន់អគ្គលេខាធិការគណបក្សភ្លើងទានរូបនេះ ដោយចាត់ទុកថា ជាមនុស្សគ្មានសីលធម៌ និងនិយាយចំអេសចំអាសដាក់នារីភេទ៕

កម្ពុជា ពិត

ទស្សនៈមិត្តអ្នកអាន៖ «តើសម្តីដ៏ស្មោគគ្រោគគួរឲ្យខ្ពើមរអើមរបស់ លី សុធារ៉ាយុត្តិ ឆ្លុះបញ្ចាំងពីអ្វីខ្លះ?» លីសុធារ៉ាយុត្តិអគ្គលេខាធិការគណបក្សភ្លើងទៀនត្រូវបានបណ្តាហ្វេសប៊ុកនិងផេកក៍ដូចជាប្រព័ន្ធអនឡាញទម្លាយតៗគ្នានូវសំឡេងជាសាធារណៈយ៉ាងព្រោងព្រាតអំពីទំនាក់ទំនងស្នេហាដ៏គួរឲ្យស្អប់ខ្ពើម​ ហើយ ដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាន។ ម្យ៉ាង លី សុធារ៉ាយុត្តិ មានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេសគឺការលួចសាហាយស្មន់ជាមួយប្រពន្ធគេដែលជាស្នេហាដ៏ស្មោក​គ្រោកបំផុតនៅក្នុងសង្គមមនុស្សជាតិ ជាពិសេសគឺសំរាប់សង្គមខ្មែរតែម្តង។ ម្យ៉ាងទៀត ពាក្យសម្តីដែល លី សុធារ៉ាយុត្តិ បាននិយាយចេញមក គឺជាពាក្យអសុរោះដ៏សែនអាក្រក់ជាទីបំផុតដែលរកអ្វីមកប្រៀបមិនបាន។ នៅក្នុងសង្គមខ្មែរយើង ពាក្យសម្តីបែបនេះត្រូវបានគេចាត់ទុកជាសម្តីរបស់មនុស្សពាល មនុស្សដែលជាទាសករនៃកាមគុណដ៏ក្រាសឃ្មឹករហូតលែងចេះអៀនខ្មាស។ នៅក្នុងប្រទេសកម្ពុជាយើងពិតជាមានអ្នកនយោបាយមួយចំនួនដែលមហាជនធ្លាប់បានដឹងលឺហើយដែលមានចរិតបែប លី សុធារ៉ាយុត្តិនេះ។

នៅចំពោះមុខសាធារណជន ពួកគេសម្តែងជាអ្នកស្នេហាជាតិ ជាមនុស្សមានសីលធម៌ និងស្រឡាញ់យុត្តិធម៌ ប៉ុន្តែតាមការពិត ពួកគេជាមនុស្សដ៍គួរឲ្យស្អប់ខ្ពើមបំផុត​ ពីព្រោះទោះជាអំពើថោកទាបយ៉ាងណា ក៏ពួកគេ នៅតែហ៊ានប្រព្រឹត្តនិងហ៊ានហារមាត់និយាយដោយឥតមានគុណធម៌ជាមនុស្សសូម្បីតែបន្តិច។ តើនេះឬជាធនធានមនុស្ស របស់បក្សប្រឆាំង? តើបែបនេះឬជាមនុស្សដែលអោយប្រជាពលរដ្ឋត្រូវជ្រើសរើសឲ្យធ្វើជាតំណាងរបស់ខ្លួន? តើមនុស្សធុននេះឬ ដែលមកអួតក្តែងៗ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដើម្បីសុំសន្លឹកឆ្នោត? ពេលស្តាប់សម្តីរបស់ លី សុធារ៉ាយុត្តិគេអាចវិភាគបានដូចតទៅ៖

ទី១៖ គេអាចស្មានដឹងថាតើអ្នកណាជាអ្នកទម្លាយសំឡេងនេះ ពោលគឺទំនងជាគ្មានអ្នកណាក្រៅតែពីដៃគូពាក់ព័ន្ធនឹងរឿងសាហាយស្មន់ដ៏គួរឲ្យស្អប់ខ្ពើមនេះឡើយ។ តើស្ត្រីខ្មែររូបណាដែលអាចទទួលយកមនុស្សដែលប្រើសម្តីបែបនេះជាប្តីរបស់ខ្លួន? ដូច្នេះតើអាចជាស្ត្រីរូបនោះទេដែលជាអ្នកទម្លាយខ្សែអាត់នេះដោយសារតែការឈឺចាប់នឹងពាក្យសម្តីអសុរោះ ខ្វះសីលធម៌របស់ លី សុធារ៉ាយុត្តិ?

ទី២៖ ការមានដៃគូក្រៅផ្ទះប្រហែលជាមិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែមនុស្សប្រុសដែលមានសាហាយ ជាមួយប្រពន្ធគេ គឺជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ជាពិសេសរឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍និងគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំងប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រី ឬជាអ្នកនយោបាយ ពីព្រោះអ្នកទាំងនោះត្រូវដើរតួនាទីជាគំរូ ដល់ពលរដ្ឋដទៃ។ ដូច្នេះ ប្រសិនបើអ្នក ដែលស្រែកក្តែងៗ ឲ្យពលរដ្ឋគាំទ្រ បែរជានៅក្រោយឆាកប្រព្រឹត្តអំពើមិនគួរគប្បីបែបនេះ គឺជារឿងដែលមហាជនពិតជាមិនអាចទទួលយកបានឡើយ។ 

ទី៣៖ ពាក្យចាស់បុរាណពោលថា «សម្តីសជាតិ មារយាទសត្រកូល» ។ ក្នុងន័យនេះ នៅពេលលឺពាក្យសម្តី លី សុធារ៉ាយុត្តិ និយាយជាមួយបណ្តាស្រីៗ ដែលជាសាហាយរបស់ខ្លួន គេអាចយល់បានអំពីសន្តានរបស់បុគ្គលនេះថាជាជំពូកមនុស្សបែបណា? ជាធម្មតា មនុស្សដែលមានសុជីវធម៌ថ្លៃថ្នូរមិនអាចហារមាត់ និយាយពាក្យចេញបែបនេះបាននោះឡើយ។ ក្រោយបានលឺពាក្យសម្តីបែបនេះប្រាកដណាស់ថា បុគ្គលនេះ មិនអាចទទួលតំណែងខ្ពង់ខ្ពស់ណាមួយបានឡើយ ទោះជាក្នុងគណបក្នយោបាយណាមួយក៏ដោយ។ 

ទី៤៖ សម្តី លី សុធារ៉ាយុត្តិ ពិតជាបានឆ្លុះបញ្ចាំងថា បុគ្គលនេះជាមនុស្សដែលមាក់ងាយស្ត្រីភេទយ៉ាងខ្លាំង ពោលគឺជាជំពូកមនុស្សដែលចាត់ទុកស្ត្រីគ្រាន់តែជាទាសករផ្លូវភេទដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនតែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺខ្លួនគេបានចាត់ទុកស្ត្រីជាទាសករដែលអាចបញ្ជាឲ្យធ្វើអ្វីក៏បាន រាប់ទាំងការបញ្ជាឲ្យថតកេរខ្មាសបង្ហាញខ្លួនទៀតផង។ 

ទី៥៖ ចុងក្រោយនេះ មានជនខិលខូចជាច្រើនដែលបោកបញ្ឆោតស្ត្រីឲ្យថតកេរខ្មាសបង្ហាញដល់ខ្លួនជាថ្នូរនឹងពាក្យសន្យាថា នឹងស្រឡាញ់នាងជាគូអនាគត។ មានស្ត្រីខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារតែមធ្យោបាយបោកប្រាស់បែបនេះ។ ដូច្នេះ សួរថាតើ លី សុធារ៉ាយុត្តិ អាចស្ថិតក្នុងបណ្តាញក្រុមជនទុច្ចរិតទាំងនោះដែរឬទេ? 

ទី៦៖ មនុស្សប្រុសដែលហ៊ាននិយាយពាក្យអសុរោះបែបនេះចេញមកបាន គឺជាប្រភេទមនុស្សដែលអាចប្រើហឹង្សាលើស្ត្រីបានគ្រប់ពេល ពីព្រោះហិង្សាពាក្យសម្តី សបញ្ជាក់ពីហិង្សាលើរូបកាយដែលមិនអាចកាត់ផ្តាច់ពី គ្នាបានឡើយ។ 

ហេតុផលទាំងប៉ុន្មានខាងលើនេះ គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ពេកដែលបញ្ជាក់ថា មនុស្សប្រភេទ លី សុធារ៉ាយុត្តិមិនត្រឹមតែមិនស័ក្តិសមកាន់តំណែងជាអគ្គលេខាធិការគណបក្សនយោបាយមួយនោះឡើយ ប៉ុន្តែ សមត្ថកិច្ចគួរតែពិចារណាក្នុងការកំណត់បុគ្គលនេះជាមុខសញ្ញាមួយថែមទៀតរឺទេ ព្រោះក្រែងមានជាប់ពាក់ព័ន្ធនឹងបណ្តាញជនសង្គមងងឹតដែរឬទេ?

មនុស្សបែបនេះ ទោះជាបក្សណាឬស្ថាប័នណា ក៏គេមិនអាចទុកមនុស្សប្រភេទនេះឲ្យនៅកាន់តំណែងសំខាន់តទៅទៀតដែរពីព្រោះវាប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សឬស្ថាប័ននោះយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើគបក្សភ្លើងទៀនបន្តទុក លី សុធារ៉ាយុត្តិ អោយនៅបន្តកាន់តំណែងអគ្គលេខាធិការបក្សតទៅទៀត  វាពិតជាបង្ហាញឲ្យឃើញថា មនុស្សនៅក្នុងបក្សនេះមានសន្តានមិនខុសគ្នាឡើយ។ តើប្រជាពលរដ្ឋខ្មែរគួរជ្រើសរើសមនុស្សប្រភេទនេះជាតំណាងរបស់ខ្លួនបានដែរឬទេ? ចម្លើយ គឺប្រាកដជាមិនបានសោះឡើយ៕

ដោយ : អតីតប្រធានអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិនារីនិងកុមារ

Facebook

https://m.facebook.com › groups › permalink

ទន្ទឹមនឹងនេះលោក លី សុធារ៉ាយុទ្ធ ... អង្គការNDI ដែលធ្លាប់ជួយបក្សសង្គ្រោះជាតិទៅឲ្យCPP ...

CAMBODIA NEWS CNRP

https://m.facebook.com › groups › permalink

ទន្ទឹមនឹងនេះលោក លី សុធារ៉ាយុទ្ធ ... បានលួចបញ្ចេញឯកសារផ្ទៃក្នុងរបស់អង្គការNDI

CAMBODIA NEWS CNRP

Facebook

https://www.facebook.com › Facebook Gruppen

ទន្ទឹមនឹងនេះលោក លី សុធារ៉ាយុទ្ធ ... បានលួចបញ្ចេញឯកសារផ្ទៃក្នុងរបស់អង្គការNDI

ម៉ែន មជ្ជុរាជ is in Melbourne, VIC, Australia.

* ឧបករណ៍ជំទាលរបស់ហ៊ុន​ សែន​បានលួចថត​ និងលាតត្រដាងជីវិតឯងជន​ ឬជីវិតស្នេហារបស់គេ​ យកមកចាក់ផ្សាយដេីម្បីបន្ថោកតំលៃរបស់គេ​ តាមការពិតវាណឹងហេីយដែលថោកទាប​ជាងគេបំផុត​ក្នុងលោកនេះ

* អារឿងរួមភេទ​ ឬរឿងក្រៅមុង​ ក្នុងមុងរបស់សត្វលោក​ ទោះបីការប្រេីប្រាសភាសារ​ អាសគ្រាម​ឬអសុរសយ៉ាងណាក្តី​  វាគឺជារឿង​​ក្ត​ និងក្តិតរបស់ពួកគេទាំងពីរនាក់​ ដោយមិនមានជនទីបីណា​មកជ្រាតជ្រែក​ ឬត្រូវការអោយជនណាម្នាក់មកណែនាំ​ថាត្រូវនិយាយ​អញ្ចេះ​ និយាយអញ្ចុះ​ បានជាដាច់ខាត​ ព្រោះវាជាភាសារស្នេហាចេញពីបេះដូងរបស់ពួកគេ​ទាំងពីរនាក់

* កាលួចយកការសន្ទារបស់ពួកគេយកមកចាក់ផ្សាយជាសាធារណះ​ វាគឺជាទង្វេីថោកទាបមួយមិនអាចប្រកែកបានទ្បេីយ​ ដោយសារថាស្នេហារបស់ពួកគេ​ គឺជាការទទួលយល់ព្រម​ និងទទួលយក​ របស់សាមីខ្លួនរបស់ពួកគេទាំងពីរនាក់​ ដោយវាបានឆ្លុះបញ្ចាំងពីសេចក្តីស្នេហា​នៃការស្រលាញ់គ្នា​របស់ពួកគេ​ទាំងពីរដោយមិនមានការបង្ខិតបង្ខំ​ ឬគម្រាម​ កំហែងទៅលេីដៃគូណាមួយទ្បេីយ។ 

* ចង់ប្រាប់ពួកឯងថា​ភាសារការរួមភេទ​ ខ្ញុំ​និយាយអាក្រក់ស្តាប់ទៅលេីដៃគូររបស់ខ្ញុំជាងណឹងផង​ កុំភ្លេីពេកពួកអាប្រែតញូ​ វាមិនដែលអា៍ណាប្រេីភាសាររួមភេទ​ ​ត្រូវយកភាសារវប្បធម៍​ឬភាសារកាទូតមកប្រេីទេហ្អ៎ា...! ឯងមិនដែលឮភាសារ​ “. SEX. “. ទេឬ​ ពួកអាអត់កំណេីត​ ?

Narin Oum មិនមែនជាសារបែកធ្លាយរំបល់យ៎ស្អីទេ គឺជាការលួចថតស្តាប់ការសន្ទនាឯកជនរបស់នីតិបុគ្គល ជាអំពើខុសនឹងច្បាប់បញ្ញតិជាធរមាន។

គួរតែត្រូវបញ្ឈប់នូវអំពើខុសច្បាប់ថោកទាបនេះជាបន្ទាន់។

លី សុធារ៉ាយុត្តិ Lee Sothearayuth

No comments:

Post a Comment