- ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានចេញដីកាកោះហៅ លោក ថាច់ សេដ្ឋា ជាអតីតសមាជិកព្រឹទ្ធសភា និងជាប្រធានអង្គការក្រៅរដ្ឋាភិ បាលមួយឈ្មោះ “សហគមន៍ខ្មែរកម្ពុជាក្រោម” ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ចំណែក លោក ថាច់ សេដ្ឋា វិញ បានបង្ហាញការសោកស្តាយដែលសាលាដំបូងរាជធានីភ្នំពេញ កោះហៅរូបលោកឱ្យចូលសាវនាការ ក្នុងពេលដែល លោកអះអាងថា មិនបានប្រព្រឹត្តទោសកំហុសអ្វីទាល់តែសោះ ។
- បើទោះជាក្នុងដីកាកោះហៅរបស់តុលាការសរសេរខុសឈ្មោះនិងអាស័យដ្ឋានលោក ថាច់ សេដ្ឋា ក្តី ក៏លោក ថាច់ សេដ្ឋា នៅតែសម្រេចចិត្តចូលបង្ហាញខ្លួននៅសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ។
- ការសម្រេចចិត្តចូលបង្ហាញខ្លួននេះ គឺលោក ថាច់ សេដ្ឋា ចង់បង្ហាញពីភាពស្អាតស្អំ ប្រឆាំងទៅនឹងការ ចោទប្រកាន់របស់តុលាការមកលើរូបលោក ។
- បើតាមដីកាកោះហៅលោក ថាច់ សេដ្ឋា របស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេស កម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។
- ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា បញ្ជាក់ថា លោកមិនមានការភ័យតក់ស្លុតអ្វីនោះឡើយ ចំពោះការកោះ ហៅរបស់តុលាការនៅពេលនេះ ប៉ុន្តែអ្វីដែលលោកខកចិត្តនិងសោកស្តាយ បំផុតនៅត្រង់ថា តុលាការបានចោទ ប្រកាន់រូបលោកដោយអយុត្តិធម៌ទាំងដែលលោកមិន ធ្លាប់មានគំនិតក្បត់ជាតិខ្មែរម្តងណាឡើយនោះ ហើយលោកថាការកោះហៅនោះក៏ បានធ្វើឡើងខុសតាមនីតិវិធីថែមទៀត ។
- លោក ថាច់ សេដ្ឋា បញ្ជាក់ថា ៖ «បើតាមនីតិវិធីគេត្រូវកោះហៅយើងទៅសួរ ព្រះរាជអាជ្ញាគេ ហៅយើងទៅ សួរមានខុសអី រួចរាល់គេបញ្ជូនទៅចៅក្រមស៊ើបដើម្បីចោទប្រកាន់ឬក៏លើកលែង ។ ដល់នេះអត់មាន អីទាំងអស់ ចេញមកជំនុំជំរះ មិនដឹងជំនុំជំរះទៅលើស្អី អង្គហេតុអី របាយការណ៍អី វាអត់ ។ ទី២ លិខិតអញ្ជើញក៏អញ្ចឹងដែរ អត់មានយកមកឱ្យទេ ឈ្មោះក៏ សរសេរខុស ថ្ងៃ-ខែ អាស័យដ្ឋានខុសទាំងអស់ ហ្នឹងបើផ្លូវច្បាប់គេអត់ទៅក៏បានដែរ ព្រោះវាអត់ ត្រូវអីទាំងអស់» ។
- លោក ថាច់ សេដ្ឋា បច្ចុប្បន្នមានវ័យ ៦៧ ឆ្នាំ ។ លោកគឺជាអតីតសមាជិកព្រឹទ្ធសភាមកពី គណបក្ស សម រង្ស៊ី នៅឆ្នាំ ១៩៩៩ និងបច្ចុប្បន្នជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ។ លោក ថាច់ សេដ្ឋា ដែលបច្ចុប្បន្នកំពុងមាន ជំងឺបេះដូងប្រចាំកាយផងនោះ មានប្រសាសន៍បន្តថា បើ ខ្មែរក្រោមសំបូរទៅ ដោយអ្នកក្បត់ជាតិដូចការ ចោទប្រកាន់មែននោះ ម្ល៉េះជាតិសាសន៍ខ្មែរ ក្រោមបានរលត់រលាយតាំងពីយូរណាស់មកហើយ ។ មូលហេតុ ដែលលោកសម្រេចចិត្តឡើង តុលាការគឺដើម្បីបង្ហាញភាពបរិសុទ្ធក្នុងនាមជាខ្មែរក្រោមមួយរូប ។
- លោកសង្កត់ធ្ងន់ថា ៖ «ទោះបីទៅគេចាប់ក៏ដោយខ្ញុំអត់មានតក់ស្លុតអីទេព្រោះយើងអាយុ ប៉ុណ្ណេះហើយ ចំពោះការជាប់គុកច្រវ៉ាក់ ស្លាប់ ខ្ញុំបានសម្រេចចិត្តបូជាចំពោះជាតិហើយ ខ្ញុំមិន ដែលខ្លាចរអាម្តងណាទេ ។ សម្រាប់ភាពស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់យើង មិនដែល មានគំនិតណាមួយទៅក្បត់ជាតិនោះទេ ដូនតាយើងក៏ដាក់ទោសយើងដែរមិនត្រឹមតែច្បាប់នោះទេ» ។
- ក្រៅពីលោក ថាច់ សេដ្ឋា តុលាការក៏បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នក ដទៃជាច្រើនរូបផ្សេងទៀតឱ្យចូលរួមសាវនាការនៅក្នុងថ្ងៃតែមួយជាមួយគ្នានៅថ្ងៃទី ២៦ ខែវិច្ឆិកា ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះកំពុងមានវត្តមាននៅកម្ពុជា ហើយអ្នក ខ្លះកំពុងរស់នៅឯបរទេស ។
- ទោះជាយ៉ាងណា សម្រាប់ការកោះហៅលោក ថាច់ សេដ្ឋា ឱ្យឡើងតុលាការនៅពេលនេះ មន្ត្រីនៃអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក៏នឹងចូលរួមតាមដានដំណើរការសាវនាការ នេះដែរ ដើម្បីសម្តែងការយកចិត្តទុក ដាក់ទៅលើខ្មែរក្រោមដូចគ្នា ។
- អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែងថា ខ្មែរក្រោម ទៅចូលរួមតាមដានដំណើរការសាវនាការដោយសារតែលោក ថាច់ សេដ្ឋា គឺជាប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោមដែលជាស្ថាប័នបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ ។ លោកបញ្ជាក់ថា ខ្មែរក្រោម ចូលរួមតាមដានក្នុងន័យការពារសិទ្ធិមនុស្សខ្មែរក្រោម មិនមែនក្នុងន័យគាំទ្រ គណបក្សនយោបាយណា មួយនោះឡើយ ។
- លោកមានប្រសាសន៍បន្តថា ៖«យើងទៅតាមដានព័ត៌មានក្នុងនាមយើងធ្វើការក្នុងវិស័យសិទ្ធិមនុស្សខ្មែរក្រោម អ៊ីចឹងក្នុងករណីណាមួយ ដែលមានការប៉ះពាល់ទៅលើសិទ្ធិមនុស្សខ្មែរក្រោម គឺងាយស្រួលសម្រាប់យើងក្នុងការ តស៊ូមតិក្នុងករណីមានការរំលោភសិទ្ធិមនុស្សខ្មែរក្រោម» ។
- លោក ថាច់ សេដ្ឋា កើតនៅភូមិអញ្ចាញ់ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដី កម្ពុជាក្រោម ។ លោកបានចូលប្រឡូកជួយសង្គមខ្មែរក្រោមតាំងពីឆ្នាំ ១៩៦៥ ហើយលោកបានឡើងមកកម្ពុជានៅឆ្នាំ ១៩៨៤ ។ លោកធ្វើជាភ្នាក់ងារចលនាតស៊ូលោកតា សឺន សាន នៅឆ្នាំ ១៩៨៦ ហើយនៅឆ្នាំ ១៩៩៣ លោកបានក្លាយជាសមាជិក សកម្មរបស់ គណបក្ស លោកតា សឺន សាន ។
- លោក ថាច់ សេដ្ឋា ក៏ធ្លាប់ចូលប្រឡូកក្នុងវិស័យសារព័ត៌មានផងដែរ ដោយធ្វើជានិពន្ធនាយក កាសែតមនសិការខ្មែរ នៅឆ្នាំ ១៩៩៤ និងជាចាងហ្វាងកាសែត ស្មារតីខ្មែរ នៅឆ្នាំ ១៩៩៦ ។
- នៅឆ្នាំ ១៩៩៥ លោកគឺជាស្ថាបនិកបង្កើត គណបក្សជាតិខ្មែរ ជាមួយលោក សម រង្ស៊ី និងបាន ក្លាយជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះ ។ ក្រោយមក លោកបានធ្វើជា សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅឆ្នាំ ១៩៩៩ និងជាសមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញនៅឆ្នាំ ២០០៨ ។
- នៅពេលគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ លោក ថាច់ សេដ្ឋា បានក្លាយជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស ហើយនៅពេលដែលគណបក្ស សង្គ្រោះជាតិត្រូវបានតុលាការកំពូល រំលាយដោយចោទប្រកាន់ពីបទផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ឈ្មោះលោក ថាច់ សេដ្ឋា ក៏ស្ថិតនៅ ក្នុងចំណោមមនុស្ស ១១៨ នាក់ ដែលត្រូវបានតុលាការកំពូល ដកហូត សិទ្ធិមិនឱ្យធ្វើ នយោបាយរយៈពេល ៥ ឆ្នាំផងដែរ ៕ ដោយៈ យាង សុធារិន្ទ | សារព័ត៌មាន ព្រៃនគរ | សំឡេងកម្ពុជាក្រោម
ក្នុងពិធីរម្លឹកខួប៧០ឆ្នាំ ដែលបារាំងប្រគល់សិទ្ធិអំណាចទៅឲ្យវៀតណាមគ្រប់គ្រងលើទឹកដីកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បាននិយាយច្រើនពីប្រវត្តិកម្ពុជាក្រោម រួមទាំងរឿងរ៉ាវ ដែលបារាំងផ្ទេរសិទ្ធិអំណាចនេះ ទៅឲ្យវៀតណាមផងដែរ។ លើសពីនេះ លោក លើកឡើងថា ខ្មែរទេ ដែលមានគុណចំពោះវៀតណាម មិនមែនវៀតណាម មានគុណចំពោះខ្មែរឡើយ។
លោក ថាច់ សេដ្ឋា បានរម្លឹកគុណមួយរបស់កម្ពុជា ដែលធ្លាប់មានចំពោះវៀតណាម គឺការឲ្យវៀតណាម មករស់នៅលើទឹកដីកម្ពុជា។ លោក រៀបរាប់ថា កាលនោះ ស្តេចខ្មែរ (ព្រះបាទជ័យសេដ្ឋាទី២ មានមហេសីជាកូនស្តេចវៀតណាម) បានអនុញ្ញាតឲ្យជនជាតិវៀតណាម មករស់នៅលើទឹកដីកម្ពុជា។ លោក បន្តថា នាសម័យនោះ វៀតណាម បាននាំអង្ករពីកម្ពុជាក្រោម (កូសាំងស៊ីន) ទៅកាន់វៀតណាម ដើម្បីផ្គត់ផ្គង់និងចិញ្ចឹមប្រជាជនវៀតណាម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះ ថ្លែងដូច្នេះថា «វៀតណាម ដែលដឹងគុណម្តងទេ? អត់ដឹងគុណទាល់តែសោះ។ ខ្ចីដីគេហើយ យកដីគេទៀត»។
បន្ទាប់មក លោក បានបរិយាយពីរឿងកម្ពុជា អនុញ្ញាតឲ្យកងទ័ពវៀតណាម មកឈរជើងនៅទឹកដីកម្ពុជាក្រោមរយៈពេល៥ឆ្នាំ ដើម្បីមានទីតាំងប្រយុទ្ធជាមួយពួកយៀកកុង និងពួកចក្រព័ទ្ធ (អាមេរិក) រហូតមានការទម្លាក់គ្រាប់បែក មកលើទឹកដីកម្ពុជា។ លោក សង្កត់ធ្ងន់ថា «និយាយពីការដឹងគុណវិញ យួន ត្រូវដឹងគុណខ្មែរបានស័ក្តិសម ព្រោះខ្មែរបានធ្វើគុណទៅលើយួនច្រើនណាស់»។
រំលើកគុណរបស់កម្ពុជា ដែលមានចំពោះវៀតណាមរួចហើយ លោក ថាច់ សេដ្ឋា ក៏ បង្ហាញការហួសចិត្តនិងមិនយល់ ដែលខ្មែរខ្លះ មិនសូវដឹងគុណបុព្វបុរសខ្មែរ តែបែរជាដឹងគុណវៀតណាមទៅវិញ។ លោក លើកឡើងថា បុព្វបុរសខ្មែរមួយចំនួន ដូចជា ឧកញ៉ា សឺន គុយ ជាដើម បានបាត់បង់ជីវិតដោយសារវៀតណាម។ «យើងមិនអាចដឹងគុណ [យួន] បានទេ។ យើងឈឺចាប់ណាស់ នៅពេលដែលឮអ្នកណាមួយ ដឹងគុណយួន....»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ប្រាប់អ្នកចូលរួមថា ទោះបារាំង ប្រគល់សិទ្ធិអំណាចទៅឲ្យវៀតណាម កាន់កាប់កម្ពុជាក្រោមអស់រយៈពេល៧០ឆ្នាំហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា នៅតែចាត់ទុកកម្ពុជាក្រោម ថាជាទឹកដីរបស់ខ្មែរដដែល៕
ចុះផ្សាយនៅថ្ងៃ៖ 14/09/2016 លោក ថាច់ សេដ្ឋា៖ បាតុកម្មអហិង្សាបក្សភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ និងជាអនុប្រធានគណៈកម្មការតស៊ូមតិបក្សសង្រ្គោះជាតិ។ លោក បានលើកឡើងថា ការតស៊ូមតិតាមរូបភាពមហាបាតុកម្មអហិង្សា របស់បក្សសង្រ្គោះជាតិ ជាជម្រើសចុងក្រោយ ព្រោះគ្មានមធ្យោបាយណាផ្សេង ដើម្បីចរចាជាមួយបក្សកាន់អំណាចទេ។ លោក ថាច់ សេដ្ឋា បន្ថែមថាបាតុកម្មអហិង្សា ដើម្បីរកដំណោះស្រាយនយោបាយរួមមួយ ដោយប្រើប្រាស់កម្លាំងពលរដ្ឋ ដែលគ្មានអាវុធ ចាប់បង្ខំរដ្ឋាភិបាល គឺគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ តែបាតុកម្មនឹងធ្វើឡើងនៅពេលសមស្របណាមួយខាងមុខ។
សង្រ្គោះជាតិ គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ
2015-06-29 05:03pm តំណាងរាស្រ្ត CNRP ធ្វើសន្និសីទកាសែតការប៉ះទង្គិចគ្នានៅព្រំដែន, ខណៈ ថាច់ សេដ្ឋា ដាក់លិខិតជូននាយករដ្ឋមន្រ្តី
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ រួមមាន លោក រៀល ខេមរិន្ទ្រ , លោក អ៊ុ សំអាន និងលោក ថាច់ សេដ្ឋា ដែលទីប្រឹក្សារបស់លោក កឹម សុខា បានធ្វើសន្និសីទកាសែតមួយ នៅផ្ទះមេតា (Meta House) ស្តីពីការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត ព្រះសង្ឃ យុវជនខ្មែរ ជាមួយនឹងអាជ្ញាធរនិងពលរដ្ឋវៀតណាម នៅខេត្តស្វាយរៀង កាលពីម្សិលមិញ។
នៅក្នុងសន្និសិទកាសែតនោះ លោក ថាច់ សេដ្ឋា បានបង្ហាញលិខិតពីសំណាក់សហគមន៍ខ្មែរកម្ពុជាក្រោម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយក្នុងលិខិតស្នើសុំឲ្យមានដំណោះស្រាយ បញ្ហាព្រំដែនជាមួយកម្ពុជា និងវៀតណាម។ (សូមអានលិខិតនៅខាងក្រោម)
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ មានអំពើហិង្សាមួយ រវាងប្រជាពលរដ្ឋ-ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹង អាជ្ញាធរ-ពលរដ្ឋវៀតណាម នៅចំណុចព្រំដែន ភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បណ្តាលឱ្យលោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្ត CNRP រួមពលរដ្ឋខ្មែរ៩នាក់ ផ្សេងរៀងរងរបួស ចំណែកវៀតណាមត្រូវបានអាជ្ញាធរខេត្តស្វាយរៀង រាយការណ៍ថា របស់ធ្ងន់ស្រាល៨នាក់៕
2015-01-14 12:09pm ហោ ណាំហុង៖ កម្ពុជាមិនទាន់ទទួលព័ត៌មាន រឿងអាមេរិកដាក់មន្រ្តីសង្រ្គោះជាតិ២រូប ចូលក្នុងបញ្ជីខ្មៅ (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជា មិនទាន់ទទួលបានព័ត៌មាន ស្តីពីការដាក់បញ្ចូលមន្រ្តីគណបក្សសង្រ្គោះជាតិ គឺលោកប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ទៅក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក នៅឡើយទេ ហើយលោក ក៏មិនបានបញ្ជាក់លម្អិតចំពោះ ព័ត៌មាននេះនោះដែរ ។ ការបញ្ជាក់របសលោក ហោ ណាំហុង បានធ្វើឡើង បន្ទាប់ពី លោកជួបពិភាក្សាជាមួយ លោក Rodney M.ELLIOTT អភិបាលក្រុងឡូវែល នៅទីស្តីការ ក្រសួងការបរទេស បានធ្វើឡើង នៅចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។
នាថ្មីៗនេះ ព័ត៌មានជាច្រើន បានផ្សាយថា មន្រ្តីគណបក្សសង្រ្គោះជាតិ២រូបខាងលើ ត្រូវបានអាមេរិក ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ មិនឱ្យបោះឈានជើងចូលទឹកដីអាមេរិក ដោយសារតែពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ប៉ុន្តែលោកប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា បានបដិសេធចំពោះរឿងនេះ ៕
មេដឹកនាំពលរដ្ឋខ្មែរកម្ពុជាក្រោមប្រឆាំងនឹងប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយរូបបានប្រកាសជាសាធារណៈថាខ្លួនបានទទួលរងការគំរាមសម្លាប់នៅក្នុងខណៈពេលកំពុងធ្វើការតវ៉ាប្រឆាំងនឹងអត្ថាធិប្បាយរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានដឹកនាំបាតុកម្មចំនួនប្រាំថ្ងៃហើយទាមទារឲ្យប្រទេសវៀតណាមសុំទោសជាសាធារណៈហើយត្រូវបញ្ចប់នៅថ្ងៃពុធនេះ។
ការទាមទារឲ្យសុំទោសកើតមានឡើងបន្ទាប់ពីអ្នកនាំពាក្យស្ថានទូតវៀតណាមបាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ។
អត្ថាធិប្បាយនេះធ្វើឲ្យក្រុមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមខឹងសម្បារនិងបានធ្វើបាតុកម្មជាបន្តបន្ទាប់ចាប់តាំងពីខែសីហាមកម្ល៉េះដើម្បីទាមទារឲ្យមន្ត្រីទូតរូបនោះធ្វើការកែតម្រូវនិងសុំទោសជាសាធារណៈហើយក្រុមប្រជាពលរដ្ឋខ្មែរចោទប្រកាន់ថានេះគឺជាការបំភ្លៃប្រវត្តិសាស្ដ្រ។
សម្រាប់ខែកញ្ញានេះប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយលោកថាច់ សេដ្ឋា បានធ្វើការតវ៉ាចំនួនប្រាំថ្ងៃនៅពីមុខស្ថានទូតវៀតណាមក្នុងទីក្រុងភ្នំពេញក្រោមការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននិងដាក់រនាំងដែក។
លោកថាច់ សេដ្ឋាបានថ្លែងប្រាប់ក្រុមបាតុករប្រមាណជាង២០០នាក់នៅរសៀលថ្ងៃនេះថាលោកទទួលរងការគំរាមសម្លាប់តាមទូរស័ព្ទដើម្បីរារាំងមិនឲ្យលោកដឹកនាំបាតុកម្មបន្តទៀត។
«ខ្ញុំសូមជម្រាបថា រហូតមកទល់ថ្ងៃនេះគេនៅតែប្រាប់ខ្ញុំទៀត។ ព្រឹកមិញតេទូរស័ព្ទមកថាអ្នកឯងកុំមកមុខស្ថានទូតយួនឲ្យសោះ។ គេនឹងសម្លាប់ខ្ញុំហើយ»។
លោកថាច់ សេដ្ឋា បានបញ្ជាក់បន្ថែមប្រាប់ក្រុមអ្នកយកព័ត៌មានថាអ្នកដែលគំរាមរូបលោកបានប្រើប្រាស់ទូរស័ព្ទដែលមិនបង្ហាញលេខនិងបាននិយាយជាភាសាវៀតណាម។
«គេបានទូរស័ព្ទពីរបីថ្ងៃនេះជាប់ រាប់ចាប់តាំងពីម្សិលម្ង៉ៃគេទូរស័ព្ទមកពីថ្ងៃរហូតដល់យប់រកដេកមិនបានរហូតដល់បិទទូរស័ព្ទ។ ហើយព្រឹកមិញពេលនិយាយជាមួយអ្នកកាសែត CEN វាទូរស័ព្ទមកខ្ញុំក៏ដាក់ឲ្យគេស្តាប់ទៅ។ គេគំរាមថាថ្ងៃនេះកុំឲ្យមកមុខស្ថានទូតយួនទៀតគេនឹងបាញ់សម្លាប់»។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងបានទេនៅពេលនេះ។ ទោះជាយ៉ាងណាលោក ថាច់ សេដ្ឋា ឲ្យដឹងថាលោកមិនបានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ ប៉ុន្តែ លោកបានប្រាប់ដោយផ្ទាល់មាត់ដល់មន្ត្រីប៉ូលិសដែលមានវត្តមាននៅកន្លែងបាតុកម្មមុខស្ថានទូតវៀតណាមរួចហើយ។
ដោយឡែកអ្នកនាំពាក្យស្ថានទូតវៀតណាមដែលស្ថិតក្នុងភាពចម្រូងចម្រាសនេះត្រូវផ្ទេរចេញពីប្រទេសកម្ពុជារួច។ នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជា។ ទន្ទឹមគ្នានេះវីអូអេសំឡេងសហរដ្ឋអាមេរិកមិនអាចស្វែងរកការអត្ថាធិប្បាយទាក់ទងទៅនឹងការគំរាមមេដឹកនាំបាតុកម្មនេះបានទេ។
លោកអំ សំអាត ប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ អធិប្បាយថាមន្ត្រីអាជ្ញាធរខ្មែរគួរតែចាប់អារម្មណ៍លើរូបភាពគំរាមបែបនេះស្របពេលនេះដែរអង្គការរបស់លោកនឹងបើកការស៊ើបអង្កេតមួយដែរ។
«នេះគ្រាន់តែជាព័ត៌មានដែលយើងទទួលបានហើយយើងកំពុងស្រាវជ្រាវ។ តែទោះជាយ៉ាងណាកាលណាព័ត៌មាននេះកើតមានហើយ អាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការដើម្បីស្រាវជ្រាវលើព័ត៌មាននាពេលកន្លងមក»។
មានសញ្ញាជាច្រើននាពេលកន្លងមកដែលជនមិនស្គាល់មុខបានគំរាមសម្លាប់មន្ត្រីនិងសកម្មជនគណបក្សជំទាស់តាមទូរស័ព្ទនិងផ្ញើសារតាមទូរស័ព្ទហើយសកម្មជនទាំងនោះនៅទីបំផុតត្រូវឃាតករបាញ់សម្លាប់ ដូចជាលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ឃឹម សំបូរ អ្នកកាសែតមាននិន្នាការប្រឆាំង និងលោកឈុត វិទ្ធី ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាជាដើម។
គួររំលឹកថា កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញបាននិយាយថា ប្រទេសបារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមពីកម្ពុជាឲ្យទៅវៀតណាមទេប៉ុន្តែទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតំាងពីយូរយារមកហើយ។បន្ថែមពីនោះមន្ត្រីវៀតណាមដដែលនោះអះអាងថាព័ត៌មានអំពីការបាត់បង់ទឹកដីខ្មែរនេះគ្មានអ្វីជាមូលដ្ឋានឬភស្តុតាងនោះទេ។
ចលនាទាមទារឲ្យអ្នកការទូតរូបនេះសុំទោសបានកក្រើកឡើងប៉ុន្តែមន្ត្រីវៀតណាមរូបនោះនៅតែមិនព្រមសុំទោសហើយបន្ទាប់មកក្រុមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបានយកញត្តិទៅដាក់នៅតាមស្ថានទូតនានានៃបណ្តាប្រទេសអាស៊ានដោយបានស្នើឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពនូវគោលការណ៍អាស៊ាននិងមិនមើលងាយឬ មិនរើសអើងប្រជាជាតិនៃប្រទេសជិតខាងក្នុងតំបន់៕
ថ្ងៃព្រហស្បតិ៍ ទី ២ មីនា ២០១៧ លោក កឹម សុខា ឡើងកាន់តំណែងប្រធាន CNRP ជាផ្លូវការ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធាន
ភ្នំពេញ៖ នៅទីបំផុតលោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញ នៅប៉ុន្មាននាទីមុននេះខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង។ នេះបើតាមការប្រកាសរបស់លោក ថាច់ សេដ្ឋា ប្រធានអង្គពិធីសមាជ៕
ទឹកដីកម្ពុជាក្រោម ត្រូវបានចាត់ទុកថាជាដីរបស់ខ្មែររហូតមក
By ឌឹ ខេមបូឌា ដេលី
-June 5, 2020
ពលរដ្ឋខ្មែរក្រោម ព្រះសង្ឃជាច្រើនអង្គ និងពលរដ្ឋខ្មែរកណ្តាលជាច្រើននាក់បាននាំគ្នាប្រារព្ធពិធីរំលឹកខួប ៧១ឆ្នាំនៃការកាត់ទឹកដីខ្មែរក្រោមទៅឱ្យវៀតណាមគ្រប់គ្រង ពីសំណាក់អាណាព្យាបាលបារាំង។
ថ្លែងក្នុងពិធីនេះនៅថ្ងៃទី៤ ខែមិថុនា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា អាណាព្យាបាលបារាំង បានប្រគល់ទឹកដីកម្ពុជា ទៅឲ្យវៀតណាមគ្រប់គ្រង ដោយអត្តនោម័តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការយល់ព្រមពីប្រជាជនខ្មែរឡើយ។
លោកបន្ថែមថាប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ការផ្ទេរទឹកដីខ្មែរទៅឱ្យទៅវៀតណាមគ្រប់គ្រងពេលនោះ គឺជារឿងត្រឹមត្រូវទៅតាមលក្ខណៈច្បាប់ ហើយជាការបំពានទាំងអយុត្តិធម៌ ដែលប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ហើយនៅតែចាត់ទុកថា ទឹកដីកម្ពុជា គឺជាទឹកដីខ្មែរ។
លោក ថាច់ សេដ្ឋា អះអាងថាទឹកដីកម្ពុជាក្រោមនៅតែអាចទាមទារមកវិញបាន បើទោះជាវាត្រូវបានបាត់បង់ជិត១រយឆ្នាំក្តី ឱ្យរដ្ឋាភិបាលមានឆន្ទៈចង់ទាមទារ ក្រោមហេតុផលថា ទឹកដីកម្ពុជាមិនមែនកម្ពុជា បោះបង់ចោលទេ ហើយក៏មិនមែនជាទឹកដី ដែលកម្ពុជាប្រគល់ឲ្យ វៀតណាម ដោយស្របច្បាប់តាមរយៈសន្ធិសញ្ញា កតិកាសញ្ញា ឬ កិច្ចព្រមព្រៀងណាមួយដែរ។
ពិធីរម្លឹកខួប៧១ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជានៅឆ្នាំនេះ ពុំមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតីនោះឡើយ ហើយក៏មិនធ្វើជាលក្ខណៈទ្រង់ទ្រាយធំដូចរាល់ឆ្នាំនោះដែរ ក្រោមហេតុផលដើម្បីការពារការរាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេលប្រមាណ៤០ឆ្នាំមកនេះ គេមិនដែលបានឮពីបំណងរបស់រដ្ឋាភិបាលក្នុងការចង់បាន ឬទាមទារទឹកដីកម្ពុជាក្រោមមកនោះឡើយ គឺមានតែការរុញទូកបណ្តោយទឹក ដោយមន្ត្រីរដ្ឋាភិបាលតែងថ្លែងការពារវៀតណាមរហូតមក។
សូម្បីតែកោះមួយចំនួន រួមទាំងកោះត្រល់ ដែលទើបនឹងបាត់បង់ទាំងខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ទៅលើដៃវៀតណាម ដោយស្នាដៃដឹកនាំរបស់លោក ហេង សំរិន ជា ស៊ីម និង ហ៊ុន សែន ក៏ដោយ ក៏រហូតមកទល់ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនហ៊ានចេញមុខប្តឹងពីការបាត់បង់កោះដ៏ធំមួយនេះទៅតុលាការយុត្តិធម៌អន្តរជាតិដូចករណីប្រាសាទព្រះវិហារនោះដែរ៕
ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015 តុលាការខេត្តស្វាយរៀងកោះហៅដើមបណ្តឹង ករណីប្តឹងតំណាងរាស្រ្តសង្រ្គោះជាតិ រឿងពិនិត្យមើលព្រំដែន ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តស្វាយរៀងបានកោះហៅដើមបណ្តឹងម្នាក់ឲ្យចូលបំភ្លឺនៅថ្ងៃអង្គារនេះ ដែលតុលាការអះអាងថាប្តឹងតំណាងរាស្រ្តសង្រ្គោះជាតិ ករណីចុះទៅពិនិត្យមើលព្រំដែនក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ខែមិថុនា។
តំណាងរាស្រ្តសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន និងលោក ថាច់ សេដ្ឋា ដែលជាទីប្រឹក្សារបស់អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ធ្លាប់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២និង២០៣ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៥។ ការចុះត្រួតពិនិត្យនេះបណ្តាលឲ្យមានហិង្សាហើយប្រជាពលរដ្ឋកម្ពុជានិងវៀតណាមបានរងរបួស។
ដីកាកោះរបស់លោក អ៊ង រី តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី១៨ខែសីហា ឲ្យដឹងថាតុលាការអញ្ជើញឈ្មោះ សឿង ហ៊ុំ ដែលជាដើមបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ដើម្បីចូលបំភ្លឺពីដំណើររឿងឈ្មោះរៀល ខេមរិន្ទ្រ អ៊ុំ សំអាន និងឈ្មោះថាច់ សេដ្ឋា ករណីចុះពិនិត្យមើលព្រំដែននៅខេត្តស្វាយរៀងកាលពីកន្លងទៅ។ ដីកាកោះហៅមិនបានបញ្ជាក់ថាតើដើមបណ្តឹងប្តឹងពីបញ្ហាអ្វីនោះទេ។
ក្រោយពីចូលបំភ្លឺ អ្នកស្រីសឿង ហ៊ុំ ប្រាប់វីអូឌី(VOD)ថាតុលាការបានសួរអ្នកស្រីថាអ្នកស្រីចង់បានសំណងប៉ុន្មាននិងចង់ឲ្យវែកមុខរកអ្នកវាយអ្នកស្រីកាលពីពេលចុះពិនិត្យព្រំដែនដែរឬទេ។ អ្នកស្រីដែលអះអាងថារងការវាយដំពីវៀតណាម បាននិយាយថាអ្នកស្រីមិនបានប្តឹងអ្វីនោះទេ ហើយអ្នកស្រីក៏មិនចង់បានសំណងអ្វីដែរ។ អ្នកស្រីបន្តថាតុលាការបានសួរអ្នកស្រីថាតើនរណាបានដឹកនាំអ្នកស្រីទៅមើលព្រំដែន។ លោកស្រីបញ្ជាក់ថា៖ “គេបានសួរខ្ញុំថាតើមានឭថាគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ អ៊ុំ សំអាន អីបានដឹកនាំ គេមាននិយាយអីអត់? ខ្ញុំថាខ្ញុំមិនដឹងទេ? ខ្ញុំទៅតាមប្អូនស្រីទេ”។
អ្នកស្រីបន្តថារហូតមកដល់ពេលនេះតុលាការកំពុងសាកសួរប្អូនស្រីរបស់អ្នកស្រី គឺអ្នកស្រី សឿង ភារម្យ
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌីថាលោកបានជួបជាមួយអ្នកស្រី សឿង ហ៊ុំ កាលពីព្រឹកមិញ ដោយអ្នកស្រី សឿង ហ៊ុំ បានអះអាងថាអ្នកស្រីមិនបានប្តឹងនរណានោះទេ។
វីអូឌីមិនទាន់អាចទាក់ទងសុំការបកស្រាយពីព្រះរាជអាជ្ញារងខេត្តស្វាយរៀង លោក អ៊ង រី បាននៅឡើយទេ។
តំណាងរាស្រ្តសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់វីអូឌីពីសហរដ្ឋអាមេរិកមកថាបើទោះនេះមិនមែនជាការកោះហៅរូបលោក តែលោកថានេះជាការគំរាមកំហែងនិងការបង្ខិតបង្ខំឲ្យអ្នកស្រុកប្តឹងរូបលោកនិងតំណាងរាស្រ្តផ្សេងទៀត។ លោកចាត់ទុកថានេះជាការរៀបចំមួយ។ លោកបន្តថាកាលពីចុះមើលព្រំដែននោះ វៀតណាមបានវាយលោក រៀល ខេមរិន្រ្ទនិងប្រជាពលរដ្ឋផ្សេងទៀត។ លោកចាត់ទុកវៀតណាមជាអ្នកបង្កហិង្សា។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា៖ “ជារឿងមួយគួរឲ្យអស់សំណើច។ អ្នកដែលប្រព្រឹត្តរួចខ្លួន អ្នកដែលត្រូវគេវាយ គេបែរជាចង់ចោទប្រកាន់ ត្រូវបានគេឲ្យអ្នកផ្សេងប្តឹងផ្តល់ ចោទប្រកាន់អីហ្នឹង ។ ជារឿងមួយមិនអាចទទួលយកបានទេ”។ លោកបញ្ជាក់បន្ថែមថា៖ ”ជារឿងមួយដែលប្រជាពលរដ្ឋគួរតែពិចារណាថារឿងហ្នឹងវាត្រឹមត្រូវដែរឬទេសម្រាប់ខ្មែរយើង”។
ក្រោយពីមានហិង្សាផ្ទះឡើងកាលពីថ្ងៃទី២៨ខែមិថុនា សាលាខេត្តស្វាយរៀងបានប្រកាសមិនទទួលខុសត្រូវតាមផ្លូវច្បាប់លើការប៉ះទង្គិចនេះ ដោយអះអាងថាក្រុមប្រជាពលរដ្ឋចុះពិនិត្យព្រំដែនមិនបានជូនដំណឹងអាជ្ញាធរខេត្តជាមុន។ បន្ទាប់ពីហិង្សាកើតឡើង រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានឯកភាពក្នុងការបង្កើតក្រុមការងារចម្រុះមួយ ដើម្បីពិនិត្យមើលហិង្សាដែលបានកើតឡើងនៅតាមព្រំដែនក្នុងខេត្តស្វាយរៀង៕
October 04, 2014 ឯឧត្តម ថាច់ សេដ្ឋា៖ អ្នកនាំពាក្យទូតវៀតណាមត្រូវតែចេញមុខសុំទោសជាសាធារណៈ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ នេះនៅខាងមុនស្ថានទូតវៀតណាមមានព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋខ្មែរក្រោមរាប់រយនាក់ធ្វើបាតុកម្មទាមទារឲ្យស្ថានទូតវៀតណាមមកសុំទោសជាសាធារណៈនូវពាក្យសម្តីដែលអ្នកនាំពាក្យស្ថានទូតគឺលោក ត្រឹង វ៉ាន់ថុងបាននិយាយកាលពីប៉ុន្មានខែមុនថា កម្ពុជាក្រោមជាទឹកដីរបស់ប្រទេសវៀតណាម។បាតុកម្មនេះជាលើកទី២ដើម្បីទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក្រោមដែលប្រទេសវៀតណាមតែងតែធ្វើទុក្ខបុកម្នេញនិងបំភ្លៃប្រវត្តិសាស្រ្តខ្មែរក្រោម។ ឯឧត្តម ថាច់ សេដ្ឋាដែលជាសមាជិកព្រឹទ្ធសភាមកពីគណៈបក្សសង្រ្គោះជាតិនិងជាប្រធានសមាគមខ្មែរក្រោមហើយមានឈាមជ័រជាខ្មែរក្រោមបានមានប្រសាសន៍ថា គោលបំណងនៃការធ្វើបាតុកម្មនេះគឺចង់ឲ្យស្ថានទូតយួនចេញមកសុំទោសជាសាធារណៈនូវអ្វីដែលគេនិយាយថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ប្រទេសយួន។
ឯឧត្តមបន្តថា បើស្ថានទូតយួនមិនចេញមកសុំទោសទេ ពួកយើងនឹងបន្តធ្វើបាតុកម្មរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៤ទៅដល់ទី៨។ ៣ថ្ងៃនៅខាងមុនស្ថានទូតយួនហើយ៥ថ្ងៃទៀតនៅទីលានប្រជាធិបតេយ្យ បើមិនមានដំណោះស្រាយទេពួកយើងនឹងបន្តធ្វើបាតុកម្មរហូតទាល់តែ បានសម្រច។
ឯឧត្តមបានបន្ថែមទៀតថា យើងនឹងផ្ញើញត្តិទៅនាយករដ្ឋមន្រ្តី និងដង្ហែរញត្តិទៅដាក់នៅវិមានរដ្ឋសភាដើម្បីកោះហៅរដ្ឋមន្រ្តីក្រសួងកាបរទេសមកបកស្រាយបំភ្លឺ បន្ទាប់មកទៀតដង្ហែរញត្តិទៅដាក់ស្ថានទូតបារាំងពីព្រោះបារាំងជាអ្នកកាត់ទឹកដីកម្ពុជាក្រោមឲ្យយួន។
យើងទាំងអស់គ្នានឹងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខែ្មរទាំងអស់ឲ្យឈប់ប្រើទំនិញ, ផលិតផល និងសេវាកម្មរបស់យួន៕
2018-04-19 12:51pm លោក ថាច់ សេដ្ឋា លួចយកប្លង់ដីរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ជាង៣ម៉ឹនដុល្លារ, ក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក(ភ្នំពេញ)៖ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុនបញ្ជាំមួយ ដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅដើមខែមេសានេះ ដោយប្តឹងពីបទឆបោក លើករណីលួចយកប្លង់ទ្រព្យសម្បត្តិរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ចំនួន ៣៣,៤០០ដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា «សុំប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០០៨៤២៩ មានទីលំនៅផ្ទះលេខ១០៦ ក្រុម១៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តចាប់ពីអំឡុងឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ»។
មូលហេតុដែលលោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក ថាច់ សេដ្ឋា បានរៀបរាប់ថា៖ អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ថាច់ សេដ្ឋា បានស្នើសុំខ្ចីប្រាក់ពីក្រុមហ៊ុនខ្ញុំបាទ ចំនួន៣៣,៤០០ (បីម៉ឺនបីពាន់បួន) ដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងបានអះអាងថា ខ្លួនមានដី និងផ្ទះចំនួន៥កន្លែង ដើម្បីបញ្ចាំធានាបំណុលនេះ។
ក្រោយមកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនក៏បានបង្កើតកិច្ចសន្យាខ្ចីប្រាក់ ជាមួយនឹងឈ្មោះ ថាច់ សេដ្ឋា និងបានធ្វើកិច្ចសន្យាបង្កើតហ៊ឺប៉ូតែកលើដី និងផ្ទះចំនួន៥កន្លែង ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៧០៥០៩-២៤៧៨ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៦ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥១១ មានដីទំហំ ៥៨ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥០៩ មានដីទំហំ ៨៩ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៧ មានដីទំហំ ៥៧ម៉ែត្រការ៉េ និងលេខ១២០៧០៥០៩-២៥១០ មានដីទំហំ ៥៥ម៉ែត្រការ៉េ ចុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងពេលខ្ចីប្រាក់ក្រុមហ៊ុនខ្ញុំបាទ ឈ្មោះ ថាច់ សេដ្ឋា បានអះអាងថា អចលនវត្ថុទាំង៥ខាងលើ គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន មិនមានពាក់ព័ន្ធជាមួយ នឹងតតិយជនណាមួយ រួមទាំងទាយាទរបស់ខ្លួនឯង ឬពាក់ព័ន្ធនឹងបំណុលណាមួយនោះទេ។ ហេតុដូច្នេះទើបក្រុមហ៊ុនខ្ញុំបាទ មានការជឿទុកចិត្ត និងបានប្រគល់ប្រាក់ចំនួន ៣៣,៤០០ដុល្លារ ឲ្យទៅឈ្មោះ ថាច់ សេដ្ឋា។ តែក្រោយមកទើបខ្ញុំដឹងថា អចលនវត្ថុទាំង៥ទីតាំងខាងលើនេះ គឺជាទ្រព្យសម្បត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ដែលត្រូវបានឈ្មោះ ថាច់ សេដ្ឋា លួចយកមកដាក់បញ្ចាំធានាបំណុលផ្ទាល់ខ្លួនទៅវិញ។ ក្រុមហ៊ុនសុំប្តឹងឈ្មោះ ថាច់ សេដ្ឋា សំណូមពរឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តចំនួន៥៣៤០០ដុល្លារសហរដ្ឋអាមេរិក។
តាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះម្នាក់បានដាក់ពាក្យប្ដឹងអតីតតំណាងរាស្រ្ដ និងសមាជិកព្រឺទ្ធសភារបស់គណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ពីបទ «ឆបោក» តាមរយៈការយកប្លង់ដីរបស់សមាគមន៍ខ្មែរកម្ពុជាក្រោមមកបញ្ចាំ ដោយធានាអះអាងថា ជាដី និងផ្ទះរបស់ខ្លួន ហើយយកមកបញ្ចាំ ដើម្បីធានាបំណុលផ្ទាល់ខ្លួន មានប្រាក់ដើមចំនួន ៣៣៤០០ដុល្លារអាមេរិក។
តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា លោក ថាច់ សេដ្ឋា ជាអតីតស្ថាបនិកគណបក្សប្រឆាំងរូបនេះ ក៏បានចេញសែកអត់លុយចំនួន ប៉ុន្មានសន្លឹកទៀតឲ្យជនរងគ្រោះផងដែរ។
គួរបញ្ជាក់ថា លោក ថាច់ សេដ្ឋា គឺជាអតីតស្ថាបនិកមួយរូបនៃគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ១៩៩៥មកហើយក៏ជាអតីតតំណាងរាស្ដ្រនៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តក្រចេះក្នុងឆ្នាំ១៩៩៨ ព្រមទាំងធ្លាប់ត្រូវបានជ្រើសតាំងជាសមាជិកព្រឺទ្ធសភា, សមាជិគគណៈកម្មាធិការអចិន្ដ្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម។
តាមរយៈពាក្យបណ្ដឹងរបស់ជនរងគ្រោះនេះបង្ហាញថា បុគ្គលនេះមិនមានភាពសុចរិត និងជាជនបោកប្រាស់ ដោយយកទ្រព្យសម្បត្តិរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយឆបោកប្រាក់របស់ជនរងគ្រោះ ជាង ៣ម៉ឺនដុល្លារអាមេរិក។ ហេតុដូច្នេះរង់ចាំមើលថា តើតុលាការ និងសមាគមន៍ខ្មែរកម្ពុជាក្រោម នឹងចាត់វិធានការបែបណាចំពោះករណីលោកប្រធានសមាគមន៍លួចយកប្លង់ដីដាក់បញ្ចាំនេះ?
គណបក្សសង្គ្រោះជាតិ(អង់គ្លេស ៖ Cambodia National Rescue Party)(ភាសាចិន:柬埔寨救国党)គឺជាគណបក្សមួយកើតឡើងពីការរួមបញ្ចូលគ្នារបស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រកួតប្រជែងការបោះឆ្នោតឆ្នំា២០១៣។
សព្វថ្ងៃគណបក្សនេះជាគណបក្សមួយក្នងចំណោមពីរដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិនិងព្រឹទ្ធសភា។ បច្ចុប្បន្ន គណបក្សជំនួសដោយចលនាសង្គ្រោះជាតិ។
ប្រវត្តិ[កែប្រែ]
ការបង្កើតឡើង[កែប្រែ]
គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១២ ដោយមានការជួបប្រជុំគ្នារវាងលោកសម រង្ស៊ីនិងកឹម សុខានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។[១] នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០១៤ លោកមុត ចន្ថាប្រធានគណបក្សជាតិនិយមបានប្រកាសចូលរួមជាមួយគណបក្សសង្គ្រោះជាតិផងដែរ។[
គោលនយោបាយ[កែប្រែ]
ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ
កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀល ក្នុង១ខែ
កសិករ ទទួលបានការធានាតម្លៃកសិផល (ស្រូវទាបបំផុត ១០០០៛/kg)
ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ
បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការប្រាក់[៣]
សមាសភាពដឹកនំាគណបក្ស[កែប្រែ]
គណៈកម្មាធិការអចិន្រ្តៃយ៍[កែប្រែ]
គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សមានសមាសភាពដូចតទៅ:
- លោក សម រង្ស៊ី ប្រធាន
- លោក កឹម សុខា អនុប្រធាន
- លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ
- លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក
- លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ
- លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ
- លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ
- លោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ
- លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ
- លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក
- លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ
- លោក គួយ ប៊ុនរឿន អគ្គនាយករង រដ្ឋបាល
- កញ្ញា កឹម មនោវិទ្យា អគ្គនាយករង ទំនាក់ទំនងសាធារណៈ
- លោក តុ វ៉ាន់ច័ន្ទ អគ្គនាយករង ហិរញ្ញវត្ថុ
- លោកស្រី ជូឡុង សូមួរ៉ា សមាជិកា
- លោក គីមសួរ ភិរិទ្ធ សមាជិក
- លោក ថាច់ សេដ្ឋា សមាជិក
- លោក សុន ឆ័យ សមាជិក
- លោក ជាម ច័ន្ទនី សមាជិក
- លោក ទួន យក់ដា សមាជិក
- លោក លឹមប៊ុន ស៊ីដារេត សមាជិក
- លោក កែវ សម្បត្តិ សមាជិក
- លោក អ៊ូ ច័ន្ទរ័ត្ន សមាជិក
- លោកស្រី កែ សុវណ្ណរតន៍ សមាជិកា
- លោក ម៉ែន សុថាវរិន្ទ្រ សមាជិក
- លោក សួន រីដា សមាជិក[១]
រំលឹកដល់ថ្ងៃដែលបក្សសង្រ្គោះជាតិ បានបង្កើតឡើងដោយមានការស្ទាក់ស្ទើរ និងមិនច្បាស់ការក្នុងការចាប់ច្របាច់បញ្ចូលគ្នាពីដំបូង រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ប្រព្រឹត្តទៅកាលពីថ្ងៃទី ១៧ កក្កដា ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះ គឺមិនដល់ ៣ឆ្នាំផង ដែលគណបក្សនេះ បានដើរទៅរកផ្លូវបំបែកមួយដូចជាការទស្សន៍ទាយរបស់ហោរាសាស្ដ្រថៃដ៏ល្បីល្បាញថា បក្សសង្រ្គោះជាតិនឹងជួបគ្រោះធំប្រៀបដូចពស់អត់ក្បាល និងដាច់ដងខ្លួន។
ការទស្សន៍ទាយនេះ ពិតជាមិនខុសមែន! រឿងអាស្រូវ និងការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ តាំងពីការបែងចែកការគ្រប់គ្រងនូវថវិកា ដែលគណបក្សនេះប្រមូលបានពីការធ្វើបាតុកម្ម និងការផ្ដល់ជំនួយពីក្រៅប្រទេសផងនោះ ធ្វើឲ្យសមាជិកបក្សមានការឈ្លោះទាស់ទែងគ្នា និងដណ្ដើមគ្នាគ្រប់គ្រងថវិកាទាំងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ថវិកាជាង ១០ម៉ឺនដុល្លារ ដែលប្រមូលបានមកពីការធ្វើបាតុកម្មយ៉ាងអនាធិបតេយ្យ ត្រូវបានលោក យឹម សុវណ្ណ ធ្វើឲ្យបាត់ដោយមិនមានមូលហេតុច្បាស់លាស់ផងដែរ។
រឿងបន្ដបន្ទាប់មកទៀតនោះគឺសមាជិកតំណាងរាស្ដ្របក្សសង្រ្គោះជាតិបានបង្កើតនូវរឿងអាស្រូវជាហូរហែ ដូចជាករណីលោក រៀល ខេមរិន្ទ្រ ជ្រៀតជ្រែតសុភមង្គលគ្រួសារនិងលួចសាហាយស្មន់ជាមួយលោកស្រី យ៉ោម បុប្ផា ដើម្បីកុំឲ្យខ្មាស់គេក៏សម្រេចចិត្តធ្វើពិធីភ្ជាប់ពាក្យ។ លោក សុន ឆ័យ ប្រើអំណាចក្នុងនាមជាសភាតំណាងរាស្ដ្ររំលោភបំពានលើស្ថាប័នស្វ័យតរដ្ឋបាល (អាជ្ញាធរអប្សរា) ទៅកាន់កាប់ដីខុសច្បាប់ និងបង្កើតគំនុំជាមួយអាជ្ញាធរអប្សរា និងលេចឮពីពាក្យចចាមអារាមការដើរគោះយកលុយក្រុមហ៊ុនសុខាអូតែល។ស្របជាមួយគ្នានេះ បែកធ្លាយរឿងលោកស្រី ឡាក់ សុភាព ជំនួយការផ្ទាល់របស់លោក កឹម សុខា បកអាក្រាតមេដឹកនាំបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ថាជាមេដឹកនាំពុករលួយ រឿងលុយ ៤០លានដុល្លារ និងការបែកបាក់ផ្ទៃក្នុង ទាំងក្នុង និងក្រៅស្រុក លោកអ៊ូ ច័ន្ទឫទ្ធិ ធ្វើខុសនីតិវិធីដោយសំអាងខ្លួនជាប្រធានគណៈកម្មការវិន័យ ធ្វើការសម្រេចដកលោកស្រី ឡាក់ សុភាព ពីសមាជិកគណបក្ស ដោយមិនគិតថា រាល់ការដកហូត តែងតាំង ឬផ្លាស់ប្ដូរ ត្រូវតែមានគណៈកម្មការទាំងអស់របស់បក្ស និងមេដឹកនាំបក្សចូលរួមក្នុងការសម្រេច។ សកម្មជន សមាជិក សមាជិកាគណបក្សសង្រ្គោះជាតិ ខេត្តកណ្ដាលប្រមាណ ២៥៦នាក់ បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលចុងក្រោយនេះ លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ត្រូវបានក្លាយជាបុគ្គលដែលសហរដ្ឋអាមេរិកលែងទទួលស្វាគមន៍និងបានដាក់ឈ្មោះអ្នកទាំងនេះនៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកពាក់ព័ន្ធនឹងករណីនាំមនុស្សដោយខុសច្បាប់យកទៅរស់នៅក្នុងសហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា គណបក្សសង្រ្គោះជាតិបានបង្កើតក្រុមយុវជនមួយក្រុមដើម្បីតាមដាននូវរាល់មន្ដ្រីគណបក្សទាំងឡាយណាដែលហ៊ាននិយាយការពិត មន្ដ្រី និងសមាជិកបក្សដែលមានបំណងចង់ទៅចូលរួមជាមួយគណបក្សដទៃ ដែលសកម្មភាពនៃការបង្កើតឡើងនេះ ត្រូវបានអ្នកវិភាគក្នុងស្រុកលើកឡើងថា បានយកយុទ្ធសាស្ដ្រភ្នែកម្នាស់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត យកមកតាមដានគ្នាឯង។
ហេតុការណ៍ដូចបានរៀបរាប់ត្រួសៗមកនេះបង្ហាញថា ជោគវាសនារបស់បក្សសង្រ្គោះជាតិ អាចនឹងត្រូវដើរដល់ផ្លូវបំបែកដោយសារតែភាពអសោចរបស់ខ្លួន គឺនៅពេលនេះបក្សប្រឆាំងកំពុងតែបែកម៉ាំ។
ព្រះមហាក្សត្របញ្ចប់តួនាទីទីប្រឹក្សានិងជំនួយការផ្ទាល់របស់លោក កឹម សុខា ជាង២០នាក់ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យបញ្ចប់តួនាទី ភារកិច្ចពីទីប្រឹក្សានិងជំនួយការផ្ទាល់របស់លោក កឹម សុខា ដែលត្រូវបានទម្លាក់ចេញពីតួនាទីអនុប្រធានទី១នៃរដ្ឋសភាកាលពីចុងខែតុលា ឆ្នាំ២០១៥។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យដឹងថាត្រាស់បង្គាប់បញ្ចប់តួនាទី ភារកិច្ចទីប្រឹក្សាផ្ទាល់របស់លោក កឹម សុខា ចំនួន១៦រូប ដែលក្នុងនោះមាន៤នាក់ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី រួមមានលោកសាយ បូរី លោក ឡៅ ម៉ុងហៃ លោក ស សូវាន និងលោក ថាច់ សេដ្ឋា។ ចំណែក១២នាក់ទៀតមានឋានៈស្មើនឹងរដ្ឋលេខាធិការ។ បើតាមព្រះរាជក្រឹត្យនោះ ជំនួយការផ្ទាល់ចំនួន៧រូបទៀតដែលមានឋានៈស្មើអគ្គនាយកក៏ត្រូវបានបញ្ចប់តួនាទីផងដែរ។
ព្រះមហាក្សត្របានបង្គាប់ឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា ត្រូវទទួលបន្ទុកអនុវត្តឲ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហត្តលេខាតទៅ។
លោក ថាច់ សេដ្ឋា ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ប្រាប់វីអូឌីថាលោកមិនទាន់បានដឹងពីព្រះរាជក្រឹត្យនោះនៅឡើយទេ តែលោកចាត់ទុកការបញ្ចប់នោះពុំមានអ្វីអស្ចារ្យនោះទេ។ លោកមានប្រសាសន៍ថា៖ “ពុំមានអ្វីអស្ចារ្យនោះទេទេ តួនាទីជាទីប្រឹក្សា…ខ្ញុំគ្មានត្រេកត្រអាលនឹងតួនាទីនេះទេ។ តំណែងទាំងអស់គ្មានប្រយោជន៍ទេ បើយើងអង្គុយតែលម្អនោះ យើងធ្វើបម្រើជាតិ ប្រសើរជាងអង្គុយបំផ្លាញជាតិ”។
បើតាមលោក ថាច់ សេដ្ឋា ក្នុងតួនាទីជាទីប្រឹក្សាតំណែងអនុប្រធានទី១នៃរដ្ឋសភា លោកទទួលបានប្រាក់បៀវត្សប្រមាណ២,១លានរៀលក្នុងមួយខែ។ លោកបន្តថាកន្លងទៅដើរតួនាទីជាអ្នកប្រឹក្សានយោបាយសម្រាប់លោក កឹម សុខា។
ភ្នំពេញៈ ខណៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមានជំនឿលើការជំរុញនាពេលថ្មីៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យមានការគូសផែនទីឡើងវិញនៃព្រំដែន កម្ពុជា‑វៀតណាម មកខ្នាត ១/៥០ ០០០ និងតាមផែនទី UTM ថា នឹងមិនបំពានមាត្រារដ្ឋធម្មនុញ្ញនិងមិនមានការធ្វើវិសោធនកម្មច្បាប់កំពូលនោះ ប៉ុន្តែ មានមន្ត្រីផ្សេងមានការយល់ឃើញខុសពីនោះដោយបារម្ភខ្លាចមានការបាត់ដី។
លោក សម រង្ស៊ី នៅសប្តាហ៍នេះបានថ្លែងថាលោកគាំទ្រការជំរុញរបស់លោកហ៊ុន សែន ឲ្យបារាំងជួយកម្ពុជា និងវៀតណាមផ្ទេរពីផែនទីខ្នាត ១/១០០ ០០០ ដែលបារាំងជាអ្នកគូរឲ្យទៅខ្នាត ១/៥០ ០០០ វិញ ហើយកាលពីយប់ថ្ងៃអង្គារលោកបានថ្លែងនៅក្នុងវិទ្យុអាស៊ីសេរីថា ផែនទីថ្មីនឹងមិនបំពានមាត្រាសំខាន់មួយក្នុងរដ្ឋធម្មនុញ្ញទេ។
លោក សម រង្ស៊ី បានលើកឡើងក្នុងបទសម្ភាសតាមវិទ្យុថា៖«រដ្ឋធម្មនុញ្ញមិនត្រូវការវិសោធនកម្មដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០ ០០០ ទេ។ វាគ្រាន់តែជាឧបករណ៍បន្ថែមមួយដើម្បីធ្វើឲ្យផែនទីនោះ មានលក្ខណៈលម្អិតនិងសុក្រឹតជាងមុន។ មិនមានការផ្លាស់ប្តូរខ្លឹមសារនៃផែនទី»។
លោកបានបន្តថា៖ «អនុញ្ញាតឲ្យខ្ញុំបំភ្លឺ៖ យើងសូមឲ្យបារាំងជួយផ្ទេរខ្នាត ប៉ុន្តែមិនមែនប្រព័ន្ធទេ។ យើងចង់ឲ្យខ្នាត ១/១០០ ០០០ ផ្ទេរទៅខ្នាត ១/៥០ ០០០»។
«ផែនទីក្រោយ មានព័ត៌មានលម្អិតជាងមុន ដែលអាចធ្វើឲ្យការងារបោះបង្គោលព្រំដែនងាយស្រួលជាងមុននិងសុក្រឹតជាងមុន»។
មាត្រា២នៃរដ្ឋធម្មនុញ្ញថ្លែងថា៖«បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣‑១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចន្លោះឆ្នាំ១៩៦៣‑១៩៦៩»។
បញ្ហាព្រំដែនគឺជាបញ្ហាចម្រូងចម្រាសជាយូរមកហើយសម្រាប់រដ្ឋាភិបាល ហើយគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៥ បានធ្វើយុទ្ធនាការមួយដោយចោទប្រកាន់រដ្ឋាភិបាលថាប្រគល់ដីឲ្យវៀតណាមតាមរយៈការប្រើប្រាស់ផែនទីដែលមិនមែនជាផែនទីខ្នាត ១/១០០ ០០០។
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា និងជាមន្ត្រីប្រឆាំងល្បីឈ្មោះម្នាក់ ដែលជាខ្មែរក្រោម បានថ្លែងថា លោកភ័យខា្លចបាត់បង់ដីពីការផ្លាស់ប្តូរខ្នាតផែនទីពី Bonne ទៅវិធីសាស្ត្រ UTM។
លោក សេដ្ឋា ថ្លែងថា៖ «រដ្ឋធម្មនុញ្ញកម្ពុជាកំណត់យកខ្នាត ១/១០០ ០០០។ ប្រសិនបើយើងចង់ឲ្យត្រូវយើងត្រូវតែគូរវាទៅតាមខ្នាតនេះ»។ លោកពន្យល់ថា ការប្ដូរផែនទីពី Bonne projection ទៅ UTM នឹងផ្លាស់ប្តូរខ្លឹមសារនៃផែនទី។
ដោយគាំទ្រទស្សនៈលោក សេដ្ឋា អតីតឧបនាយករដ្ឋមន្ត្រី លឺ ឡាយស្រេង ដែលបានបម្រើគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបានថ្លែងថា ការប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០ គឺខុសពីផែនទី Bonne ហើយនឹងផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោក ឡាយស្រេង បានលើកពីមាត្រា២ថា៖«យើងត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុនសិន»។«កុំអនុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញ»។
លោក មុត ចន្ថា ទីប្រឹក្សារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងហ្វេសប៊ុកលោកកាលពីថ្ងៃអាទិត្យក៏ទំនងជាចោទសួរអំពីចំណេះ ដឹងនយោបាយចំពោះការគាំទ្រផែនទីផ្សេងគ្នា ដោយលោកថ្លែងថាសត្រូវមួយទៀតរបស់ ហ៊ុន សែន បានដួលតាមរយៈការយល់ព្រមតាមគោលនយោបាយព្រំដែនរបស់គណបក្សប្រជាជនកម្ពុជា។
លោក ចន្ថា ដែលធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់របស់ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅចុងទសវត្សរ៍ឆ្នាំ២០០០បានបញ្ជាក់ថា៖ «ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានរិះគន់យ៉ាងខ្លាំងថាជាអ្នកដែលបានផ្តល់នូវជីវិតវិញដល់សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ដោយសារហ្វ៊ុនស៊ិឋនប៉ិចបានលើកដៃបោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥»។«ខ្ញុំមិនយល់បញ្ហាផែនទីព្រំដែន ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ហើយខ្ញុំនៅតែមានឆន្ទៈការពារបូរណភាពទឹកដីរបស់កម្ពុជាទៅតាមផែនទីខ្នាត ១/១០០ ០០០»។
លោក ចន្ថា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ។
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីបងបង្អស់របស់លោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ និងបានបង្វែរឲ្យអ្នកកាសែតទៅរកអត្ថាធិប្បាយរបស់លោក សេដ្ឋា និងព្រះអង្គម្ចាស់ ធម្មិកោ។លោក សម រង្ស៊ី មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញទេ៕ PS
ផែនទីបោន ផែនទីយូធីអឹម តើវាខុសគ្នាយ៉ាងណាដែរ?ញុំ អាចសារភាពជាចំហថា ខ្ញុំអៀនខ្មាស់បន្តិចដែរ ដែលខ្ញុំក៏(អត់យល់)ជម្លោះរវាងខ្មែរនិងខ្មែរពីរឿងផែនទីបោនខ្នាតមួយ លើ១០០ពាន់ និងផែនទី UTM ខ្នាត១លើ៥០ពាន់។ ជម្លោះដដែលៗនេះ ខ្ញុំបានឮយូរយាំងណាស់មកហើយ តាំងពីការបក ស្រាយដូចៗគ្នារបស់ខ្មែរជាច្រើន មានដូចជាលោកស៊ានប៉េងសែ អតីតអ្នកមុខអ្នកការដ្ឋផ្នែងខាងព្រំដែន, លោកលីឌៀប, ខ្មែរដទៃ, និងពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ លោកថាច់សេដ្ឋា, ដែលអស់លោកអះអាងថាការប្រើប្រាស់ផែនទីយូធីអឹម គឺខុសច្បាប់ ហើយវានឹងធ្វើឱ្យខ្មែរខាតបង់ទឹកដីខ្លួន ទៅក្នុងដៃយួន។ ខ្ញុំអត់យល់ជម្លោះរវាងខ្មែរនិងខ្មែរត្រង់ចំណុចហ្នឹង។
ចំណែកឯសម្តេចតេជោហ៊ុនសែន និងលោកសមរង្ស៊ី បានបញ្ជាក់ដូចគ្នាថា ការប្រើផែនទីយូធីអឹម គឺ(វាគ្រាន់តែ)មានរូប ខ្សែផែនទីធំហើយច្បាស់ជាងផែនទីបោនខ្នាត១លើ១០០ពាន់តែប៉ុណ្ណោះ។ ប៉ុន្តែជា(ផែនទីដដែល)តែមួយ។ គឺគ្មានការ គូរវាសជាថ្មីដោះដូរចំណុចត្រង់ណា ឱ្យខុសពីសំណៅដើមនៃផែនទីបោនខ្នាត១លើ១០០ពាន់នោះទេ។ អត់ទេ។
ដូច្នេះខ្ញុំចង់សួរបញ្ជាក់ថា តើអ្នកដែលយល់ថា ការផ្តោះប្តូរនិងប្រើប្រាស់ផែនទីយូធីអឹមហ្នឹង វាខុសគ្នាយ៉ាងណាពីការប្រើ ប្រាសផែនទីបោនខ្នាត១លើ១០០ពាន់ ហើយវានឹងធ្វើឱ្យខ្មែរបាត់បង់ដីជាបន្ថែមទៅយួន ដោយសារអ្វីដែរ បើខ្មែរនឹងប្រើ ផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ? ខ្ញុំមិនយល់ជម្លោះខ្មែរត្រង់ចំណុហ្នឹង ហើយក៏(មិនដែល)បានឮឬអានការបកស្រាយ ច្បាស់លាស់ម្តងណា ពីខ្មែរណាម្នាក់សោះឡើយ។ សួថា តើយើងចេះតែនិយាយតៗគ្នា ដោយព្រួយបារម្មណ៍ពីរឿងបាត់ដី ខ្លាំងពេកទេឬយ៉ាងម៉េច? ខ្ញុំនឹងសាកល្បងសរសេរអ៊ីមែល ផ្ញើជូននិងសួរនាំ ឯ.ឧ. ថាច់សេដ្ឋាពីចំណុចនេះ។
ខ្ញុំខ្លួនឯងក៏យល់ដូច្នេះដែរ គឺថា ផែនទីបោននិងផែនទីយូធីមឹន គឺជាDVDតែមួយ ដែលគេបញ្ចាំងក្នុងទូរទស្សន៍ មានទំហ៊ំ ធំឬតូចជាងគ្នាតែប៉ុណ្ណោះ ប៉ុន្តែរូបភាពវានៅដដែលទាំងអស់ មិនប្រែប្រួលក្រឡៃខុសពីសំណៅដើមនោះទេ។ តែខ្មែរអ្នក ជាតិនិយមដែលតែងតែអះអាងតៗគ្នាថា វាគ្រាន់តែជាករណីកិច្ច(បំពេញបន្ថែម) ឱ្យស្របតាមសន្ធិសញ្ញាបំពេញបន្ថែម រវាងខ្មែរនិងយួននោះ គួរតែឆ្លៀតពេលសរសេរ ឬនិយាយ(បំភ្លឺឱ្យច្បាស់) ត្រង់ចំណុចដែលអស់លោក ទទូចជាដដែលៗ ថានឹងធ្វើឱ្យខ្មែរ ត្រូវបាត់បង់ដីទៅយួន ដោយការប្រើផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ។
(សូមឈប់) និយាយដដែលៗបើយើងមិនអាចពន្យល់បាន នូវចំណុចនៃការអះអាងរបស់យើងនោះទេ។ ប៉ុន្តែបើយល់ សូមសរសេរ ឬនិយាយពន្យល់ឱ្យបានល្អក្បោះក្បាយ ពីការយល់ឃើញជាក់ច្បាស់ តាមចំណេះដឹងពិតប្រាកដរបស់អស់ លោក។ ធ្វើអ៊ីចឹងទើបយើងអាចបញ្ចប់ជម្លោះវែងឆ្ងាយ ដ៏ឥតប្រយោជន៍នេះបាន។
រឿងបូរណភាពទឹកដីជារឿងធំ ដែលត្រូវដោះស្រាយតែម្តងឱ្យបានរួចរាល់ ប្រកបដោយតម្លាភាព។ ដូច្នេះសូមខ្មែររាល់គ្នា ចៀសវាង ការបូកបន្ថែមទម្ងន់នៃបញ្ហា យ៉ាងឥតប្រយោជន៍ បើយើងយល់មិនច្បាស់នូវបញ្ហាអ្វីមួយនោះ។ ជាការចាំបាច់ ដែលយើងត្រូវធ្វើពលិកម្ម ដោយការឆ្លៀតឱកាសសរសេរផ្សាយតាមបណ្តាញសារព័ត៌មាន នូវគំនិតដែលយើងមាន ហើយ មានជំនឿថា ជាគំនិតត្រឹមត្រូវគួរឱ្យយើងរាល់គ្នាស្តាប់ហើយគិតគូរប្តូរយោបល់ជាបន្ត ដើម្បីផលប្រយោជន៍ប្រទេសយើង។
ខ្ញុំជឿថា សំណេរអ្វីដែលទាក់ទងដល់ផលប្រយោជន៍ល្អ ចំពោះសង្គមខ្មែរនៅកម្ពុជា គឺសូម្បីតែសម្តេចនាយករដ្ឋមន្ត្រីខ្មែរ ក៏ប្រហែលជាលោកអានហើយ យកទៅបូកសងគិតគូរផងដែរ។ ដូច្នេះ ក្នុងករណីនេះ បើខ្មែរមើលឃើញយ៉ាងណា សូម ជួយនិយាយជួយថា ម៉ាម៉ាត់ ម៉ា-ក ម្នាក់ ឱ្យបានច្បាស់ ដើម្បីដាស់តឿនសតិបញ្ញាគ្នាទៅវិញទៅមក ទើបចំណេញទាំងអស់ គ្នា ហើយវាអាចបង្កើតបានជាអារម្មណ៍ត្រជាក់ត្រជុំក្នុងសង្គមខ្មែរផងដែរ។
ទោះយ៉ាងណា មានចំណុចសំខាន់មួយ ក្រៅពីជម្លោះក្នុងការប្រើផែនទីមួយនេះឬមួយនោះ។ តាមព័ត៌មាននានា ដែលគេ បានចុះផ្សាយកន្លងមក ឮថា ភូមិកំណើតលោកហេងសំរិន យួនយកខ្មុកទៅហើយ។ រឿងហ្នឹងវាពិតមែនឬយ៉ាងម៉េច?៕៚
តុលាការសាលាដំបូងភ្នំពេញកោះហៅលោក ថាច់ សេដ្ឋា ឲ្យចូលសវនាការនាថ្ងៃទី២៦ ខែវិច្ឆិកា
តុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅលោក ថាច់ សេដ្ឋា ឲ្យចូលសវនាការនាថ្ងៃទី២៦ ខែវិច្ឆិកា
Thach Setha summons by the Phnom Penh Court to appear on NOV 26
ខ្ញុំព្រះករុណាខ្ញុំ ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា សូមព្រះអនុញ្ញាតទូលប្រគេន និងជូនដំណឹង ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បានទទួលដីកាកោះឲ្យចូលសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី សំ សុគង់ អំពីបទ រួមគំនិតក្បត់ និងបទញុះញង់់ ឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម កាលពីអំឡុងគ.ស.២០១៩។ តាមការពិនិត្យមើលនៅលើដីកាកោះនេះ បានវាយឈ្មោះខ្ញុំព្រះករុណាខ្ញុំខុស ថ្ងៃកំណើតខុស អាសយដ្ឋានបច្ចុប្បន្នខុស។ ហើយបច្ចុប្បន្ននេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ កំពុងមានទុក្ខជាទម្ងន់ដោយលោកឳពុកជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំព្រះករុណាខ្ញុំទើបតែអនិច្ចកម្មបានមួយសប្តាហ៍ និងមានជំងឺបេះដូងប្រចាំកាយយ៉ាងធ្ងន់។ តែទោះជាយ៉ាងណាក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងចូលរួមសវនាការតាមកាលកំណត់នៃដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា គ.ស.២០២០ ឲ្យខាងតែបាន ដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ។ សេចក្តីដូចបានទូលប្រគេន និងជម្រាបជូនខាងលើ សូមព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបតាមការគួរ។ ថាច់ សេដ្ឋា
អនិច្ចាខ្មែរក្រោម៖ ខ្មែរក្រោមមានប្រមាណ ៥០ បក្ស ពួក ធ្វើសកម្មភាពនៅកម្ពុជាក្រោម, កម្ពុជាលើ ស្រុកសៀម អាមេរិក បារាំង អូស្រ្តាលី កាដាណា...ម៉េចបានច្រើនម្ល៉េះ? ចម្លើយ គឺដោយសារ ពួកគាត់គ្មានពត៍មាន។ របប ប្រជាធិប្បតេយ្យ គេមិនឲ្យប្រជាជនរៀនប្រវត្តិសាស្រ្តទេ មានតែរបប កុម្មុយនីស្ត ឬ សាធារណរដ្ឋ ដែលគេបង្រៀនប្រវត្តិសាស្រ្តលំអិត ដើម្បី ជនជាតិ១ ងើបឡើងតស៊ូ ទាមទារសិទ្ធិ ..ចុះបើខ្មែរក្រោមខ្លួនឯង ប្រកាសថា ស្រលាញ់ គាំទ្រ លទ្ធិប្រជាធិប្បតេយ្យ តើសង្ឈឹមអីដែល ខ្មែរក្រោម ដឹងប្រវត្តិសាស្រ្តខ្លួន? អាហ្នឹងជានយោបាយបោកប្រាស់រាស្រ្តខ្មែរ និង បោកខ្មែរក្រោម។ ប្រជាធិប្បតេយ្យ គឺគិតសម្លេង Majority ចឹងខ្មែរក្រោម ជាង ១២ លាន លាននាក់ អាលូវរាប់មើល ឃើញនៅសល់ ជាង ១ លាននាក់ ធ្វ់ើម៉េចឈ្នះជនជាតិគេជាង ៩០ លាននាក់? លទ្ធិប្រជាធិបតេយ្យ គឺ ខ្មែរក្រោម ចូលសាសនាគ្រឹស្ត ក៍បាន កៅដាយក៍បាន..គឹងស៊ីអ៊ីមក៍បាន ឥស្លាមក៍បាន !! មានមេគណបក្សខ្លះជាខ្មែរក្រោម ទៅរស់នៅអាមេរិក កាន់សាសនាឥស្លាម ធ្វើសកម្មភាពប្រឆាំងខ្មែរភ្នំពេញ សួរថា គាត់ជាខ្មែរក្រោម? !!
No comments:
Post a Comment