គណបក្សយុវជនកម្ពុជាយុវជនមួយក្រុម ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយសម្រាប់ជួយខ្លួនឯង បន្ទាប់ពីមើលឃើញថា គណបក្សដទៃមិនសូវយកចិត្តទុកដាក់ដល់ខ្លួន។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះគណបក្សថ្មីនេះ។
លោក ពេជ្រ ស្រស់ ដែលជាប្រធានស្ថាបនិកគណបក្សថ្មី ឈ្មោះថា គណបក្សយុវជនកម្ពុជា (Cambodian Youth Party) ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៤ ធ្នូ ថា ការសម្រេចបង្កើតបក្សនេះ គឺលោកមិនចង់ឲ្យយុវជនពឹងបក្សដទៃ ដែលមិនសូវយកចិត្តទុកដាក់ដល់យុវជន។
លោក ពេជ្រ ស្រស់ ប្រៀបធៀបថា គណបក្សយុវជនកម្ពុជា គឺជាផ្ទះមួយសម្រាប់យុវជន ដែលចង់ចូលរួមក្នុងនយោបាយ ដើម្បីឈានដល់មានសំឡេងនៅសភា៖ «ឥឡូវនេះ យើងមានផ្ទះខ្លួនឯង យើងមានកន្លែងឈរខ្លួនឯង។ យើងមានការសម្រេចចិត្តត្រឹមត្រូវដោយខ្លួនឯង។ យើងមានឱកាសឈានចូលប្រឡូកនយោបាយដោយខ្លួនឯង មិនបាច់ចាំគេលើកតម្កើងពីនរណាទាំងអស់ ដោយហេតុយុវជន គឺជាទំពាំងស្នងឫស្សី ប៉ុន្តែបើចេតនាមិនជួយលើកទំពាំង ទំពាំងនោះក៏មិនអាចដុះលូតលាស់បានដែរ។ ចំណុចនេះ ទើបខ្ញុំ ពេជ្រ ស្រស់ សម្រេចចិត្តបង្កើតគណបក្សយុវជននេះឡើង»។
លោក ពេជ្រ ស្រស់ ប្រកាសថា ទិសដៅគោលនយោបាយជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សយុវជនកម្ពុជា មាន ៥ចំណុច ដូចជា ការពង្រឹងវិស័យអប់រំ និងសុខាភិបាលឲ្យមានភាពល្អប្រសើរ លើកកម្ពស់យុវជនគ្រប់កិច្ចការងារក្នុងសង្គមជាតិ ព្រមទាំងធានាឲ្យយុវជនមានការងារធ្វើ ទទួលបានប្រាក់បៀវត្សសមតាមសមត្ថភាព និងអត្រាបៀវត្សតាមទីផ្សារ។ ចំពោះយុវជនក្រីក្រមានបំណងបន្តការសិក្សានៅមហាវិទ្យាល័យ រដ្ឋាភិបាលដឹកនាំដោយគណបក្សយុវជនកម្ពុជា ផ្ដល់ប្រាក់កម្ចីដោយមិនយកការប្រាក់ ស្វែងរកទីផ្សារ និងកំណត់តម្លៃទីផ្សារលក់ចេញនៃផលិតផលកសិកម្មជូនកសិករតាមតម្លៃទីផ្សារក្នុងតំបន់។ ប្រជាពលរដ្ឋមានអាយុចាប់ពី ២៥ឆ្នាំ ទៅ ៤៥ឆ្នាំ គ្មានការងារធ្វើក្នុងរយៈពេល ៣ខែ រដ្ឋាភិបាលដឹកនាំដោយគណបក្សយុវជនកម្ពុជា នឹងផ្ដល់ប្រាក់សង្គ្រោះបឋមចំនួន ១៦ម៉ឺនរៀល (១៦០.០០០រៀល) ក្នុងមួយខែ និងទី៥ រៀបចំជីវភាពរបស់ប្រជាពលរដ្ឋឲ្យមាននិយាមសមរម្យក្នុងសង្គមប្រចាំថ្ងៃ។
លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា គោលនយោបាយទាំង៥ នេះ គឺជាកត្តាមូលដ្ឋានដែលធ្វើឲ្យយុវជនចូលរួមចលនាគណបក្សនយោបាយយុវជនកម្ពុជា៖ «ដូច្នេះទាំងអស់នេះ គឺជាគន្លឹះដែលឲ្យយុវជនគិត ហើយមករកគាំទ្រគណបក្សយុវជនកម្ពុជា។ យើងធ្វើខ្លួនយើង។ យើងឈប់ឈប់រំពឹងគេ ព្រោះរំពឹងគេតាំងពីឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃនេះ គឺយើងរំពឹងបានតែខ្យល់ បានតែការសន្យា ប៉ុន្តែលទ្ធផល គឺអត់មាន»។
ការប្រកាសបើកគណបក្សយុវជនកម្ពុជា គឺជាគណបក្សថ្មីទី៣ នៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីគណបក្សមូលដ្ឋាន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ គណបក្សទាំងនេះ សុទ្ធតែបង្ហាញជំហរប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់ជាយូរមកហើយ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ស្វាគមន៍ចំពោះយុវជនដែលបង្កើតបក្សថ្មីនេះ ហើយលោកយល់ឃើញថា នេះជាការអនុវត្តសិទ្ធិស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានកម្មវិធីគោលនយោបាយចំពោះយុវជនខ្លាំង ជាពិសេសការទាក់ទាញការវិនិយោគផ្ដល់ទីផ្សារការងារដល់យុវជនរាប់សែននាក់៖ «គឺរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ហ្នឹង បានគិតគូរអំពីលទ្ធភាពការងារ និងអនាគតយុវជន ព្រោះយើងតម្កល់យុវជនជាទំពាំងស្នងឫស្សី។ អ៊ីចឹងបានយើងឃើញហើយ សម្រាប់អាណត្តិទី៤ អាណត្តិទី៥ បន្តបន្ទាប់មកហ្នឹង គឺបានយកចិត្តទុកដាក់ខ្លាំងក្លាចំពោះយុវជនរបស់យើង ជាពិសេស គឺការតែងតាំងយុវជនដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាអ្នកដឹកនាំស្ថាប័នរបស់រដ្ឋជាបន្តបន្ទាប់។ អាហ្នឹងយើងឃើញជាក់ស្ដែងហើយ»។
លោកបដិសេធចំពោះបញ្ហាដែលគេសង្ស័យថា គណបក្សប្រជាជនកម្ពុជា ជាអ្នកជួយជ្រោមជ្រែងក្នុងការបង្កើតបក្សថ្មី ដើម្បីបំបែកសំឡេងបក្សប្រឆាំង ដោយ លោក សុខ ឥសាន ហៅការចោទប្រកាន់បែបនេះជាវប្បធម៌លាបពណ៌។
មុននឹងប្រកាសបង្កើតគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចូលរួមជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ រយៈពេល ២ខែ។
កាលពីថ្ងៃទី២១ ធ្នូ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់ លោក ពេជ្រ ស្រស់ តំណាងស្ថាបនិកគណបក្សយុវជនកម្ពុជា ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយលិខិតស្នើសុំបង្កើតគណបក្សយុវជនកម្ពុជា (គ.យ.ក)។ ក្រសួងមហាផ្ទៃ ណែនាំថា ដើម្បីទទួលសុពលភាព ត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងជំពូកទី៥ មាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក ពេជ្រ ស្រស់ ឲ្យដឹងថា លោកមានលក្ខន្តិកៈ រចនាសម្ព័ន្ធរួចរាល់ហើយ ហើយនឹងដាក់ជូនបែបបទទាំងនេះទៅក្រសួងមហាផ្ទៃ នៅខែបន្ទាប់៕

No comments:
Post a Comment