ឯកសារទាក់ទង
Thmey Thmey 25 14 February 2022 · ទេសចរ អាចចូលទស្សនារមណីយដ្ឋានរាជិនីលង្វែក ដោយឥតគិតថ្លៃ រមណីយដ្ឋាន រាជិនីលង្វែក មានឡូរីសម្រាប់ទេសចរជិះកម្សាន្ត និងសួនព្រហ្មចារី។ ក្នុងរមណីដ្ឋាននេះ ក៏មានកញ្ចុះសម្រាប់ភ្ញៀវទេសចរអង្គុយ លក្ខណៈគ្រួសារផងដែរ។ រមណីយដ្ឋានរាជិនីលង្វែក ក៏មានម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខ ដែលចម្អិនដោយចុងភៅជំនាញ។ និយាយពីបន្ទាយលង្វែក គេនឹកឃើញដល់ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ ព្រះមហាក្សត្រ ចន្ទរាជា ឬអង្គចន្ទទី១ (១៥១៦-១៥៦៦) គឺជាបិតាស្ថាបនិកបន្ទាយលង្វែក ហើយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ ក្រោយសម័យអង្គរ។ នៅក្នុងរមណីយដ្ឋាននេះ មានដើមឫស្សីរាប់ម៉ឺនដើម, ចម្លាក់ថ្មធ្វើប្រាក់ឌួង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។ តាមគម្រោង ការដ្ឋានរមណីយដ្ឋានរាជិនីលង្វែកនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៣។ រមណីយដ្ឋានរាជិនីលង្វែក គឺជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្ទៃដីប្រមាណ២៥០ហិកតា។ តំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ផែនទី ចំនួន ខេត្ត ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ)
ផែនទី ជាក់ស្តែងសម័យលង្វែក កម្ពុជា មាន ៣០ ខេត្ត ចែកជា ០៨ តំបន់់ ឬ ៨ ស្តេចត្រាញ់
ផែនទី ចំនួន ខេត្ត ៧០ សម័យ លង្វែក ( រំលឹកសម័យអង្គរ)
សូមជូនដំណឹងដ៏ល្អដល់ ព្រះតេជគុណ គ្រប់ព្រះអង្គ និង បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់បានសណ្តាប់ដោយសប្បាយរីករាយថា ចាប់ពីថ្ងៃ សៅរ៏ ទី ២ ខែ ធ្នូ ឆ្នាំ ២០២៣ ព្រះធម្មវន្តរាសី ចន្ទ័ មុនី ព្រះសង្ឃាធិបតី ព្រះចៅអធិការវត្ត ចន្ទ័ប្បជោត្តនារាម ហៅ វត្តលោកតាសុត ព្រះអង្គនិមន្ត មកផ្តល់ឨវាទ និងសម្តែងធម្មទាន ដល់បងប្អូនញាតិមិត្តជិតឆ្ងាយ ទាំងអស់ រៀងរាល់ថ្ងៃ សៅរ៏ និងថ្ងៃអាទិត្យ រយះពេល ២ ឆ្នាំ នៅក្នុង រមណីដ្ធានរាជិនីលង្វែក ដែលមានទីតាំងនៅ ភូមិ ពាមជំនីក ឃុំកំពង់ហ្លួង ស្រុក ពញាឮ ខេត្ត កណ្តាល (ស្ថឹតនៅក្នុងចន្លោះ គីឡូម៉ែត្រលេខ ៣៣ និង ៣៤ ថ្នល់ជាតិលេខ ៥ ) បងប្អូនអាចចុច Location រាជិនីលង្វែក ។ 🙏🙏🙏 សូមបញ្ចាក់ជូនថា ការ និមន្ត និង អញ្ចើញចូលរមណីយដ្ធាន រាជិនីលង្វែក ពុំមានការបង់ប្រាក់ទេ ។ សូមអរព្រះគុណ និងសូមអរគុណ
ផ្សារណាត់ និង បោះតង់ រាល់ចុងសប្តាហ៍ មាននៅរមណីយដ្ឋាន រាជិនីលង្វែក == ផ្សារណាត់ និង បោះតង់ នៅមហារមណីយដ្ឋាន រាជិនីលង្វែក ធ្វើឡើងចាប់ពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០២១។ កម្មវិធី ផ្សារណាត់ និងបោះតង់នេះ នឹងបន្តទៅរៀងរាល់សប្តាហ៏ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២ ។ រយៈពេលជាង ១ឆ្នាំហើយ ដែលក្រុមហ៊ុន ហេង អភិវឌ្ឍន៍របស់លោកស្រី សៀង ចាន់ហេង កំពុងសាងសង់រមណីយដ្ឋានរាជិនីលង្វែក ដែលនឹងមានទិដ្ឋភាពស្រដៀងនឹងបន្ទាយលង្វែក។ រមណីយដ្ឋានរាជិនី មានទំហំជាង២០០ហិចតា កំពុងត្រូវបានសាងសង់នៅជាប់អតីតរាជធានីលង្វែកកាលពី៥០០ឆ្នាំមុន។ រូបសំណាកបដិមាព្រះនាងវរភ័ក្រ្ត ស្ថិតនៅចំកណ្ដាលរមណីយដ្ឋានរាជិនីលង្វែក។ និយាយពីបន្ទាយលង្វែក គេនឹកឃើញដល់ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ ព្រះមហាក្សត្រ ចន្ទរាជា ឬអង្គចន្ទទី១ (១៥១៦-១៥៦៦) គឺជាបិតាស្ថាបនិកបន្ទាយលង្វែក ហើយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ ក្រោយសម័យអង្គរ។ លោកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានដាំឫស្សីឡើងវិញរាប់ម៉ឺនដើម, ឆ្លាក់ថ្មធ្វើប្រាក់ឌួង និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។តាមគម្រោង ការដ្ឋានរមណីយដ្ឋានរាជិនីលង្វែកនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៣។
រាជិនីលង្វែក Reachny LongVek · Follow 24 April 2021 · ឬស្សីជាច្រើនដើមដែលបានដាំតាមដងផ្លូវក្នុងរមណីយដ្ឋាន រាជិនីលង្វែកនិងតំបន់លំនៅឋាន វប្បធម៌ ពាណិជ្ចកម្ម ទេសចរណ៏ លង្វែកសម័យសន្តិភាព ឥឡូវនេះលូតត្រួយពណ៌បៃតងហើយ ។
រាជិនីលង្វែក Reachny LongVek · Follow 8 July 2021 · 🎋⚜️🔱រាជិនីលង្វែកសម័យសន្ដិភាព⚜️🔱🎋គឺជារមណីយដ្ឋានថ្មីក្នុងសម័យតេជោសន្តិភាព ដែលមានគំរូផ្ទះលំហែរដែលស្ថិតក្នុង ភូមិ វប្បធម៍ ពាណិជ្ជកម្ម ទេសចរណ៏ នៃ រីស៊ត រាជិនីលង្វែក។ បើយើងក្រឡេកមកមើលនៅក្នុងភូមិគឺមាន សកម្មភាពពេញ ២៤ ម៉ោងប្រៀបបានទៅរាជធានីលង្វែកពីមុនចឹងគ្រាន់តែកែលម្អរបែបសម័យកាលទំនើបដែរមាន ដូចជា 🎯តំបន់ លក់វត្ថុអនុស្សវរីយ៍, តែអ៊ុក លក់ថ្នាំពេទ្យ និង ម៉ាត, បុក្កតោ និង ស្មូនចំលាក់,សំដែងសិល្បះបុរាណខ្មែរ, តាំងអាវុធបុរាណខ្មែ,សាលប្រជំធំ, លក់ចំនីអាហារ, ផាប់ស្ត្រីត ........។
Thmey Thmey 25 13 February 2022 · ជិះឡូរី លេងកម្សាន្ត និងគយគន់ទេសភាពស្រស់ស្អាតនៅរមណីយដ្ឋាន រាជិនីលង្វែកនៅទិវានៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ រមណីយដ្ឋាន រាជិនីលង្វែក នឹងបើកឲ្យភ្លៀវជិះឡូរី លេងកម្សាន្តដោយសេរី នៅថ្ងៃបុណ្យ១៤ កុម្ភៈ ដែលជាទិវានៃក្ដីសេចក្ដីស្រឡាញ់។ ភ្លៀវទេសចរ អាចគយគន់សម្រស់ទេសភាពដ៏ស្រស់ស្អាត និងជិះទូកលេងតាមមាត់ទឹក។ រមណីយដ្ឋាន រាជិនីលង្វែក ក៏មានកញ្ចុះសម្រាប់ភ្ញៀវទេសចរអង្គុយ លក្ខណៈគ្រួសារផងដែរ។ នៅក្នុងរមណីយដ្ឋាននេះ ក៏មានម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខ ដែលចម្អិនដោយចុងភៅជំនាញ។ រមណីយដ្ឋានរាជិនីលង្វែក គឺជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្ទៃដីប្រមាណ២៥០ហិកតា។ តំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ខេត្តកំពង់ឆ្នាំង · Visit Kampong Chhnang · 2 days ago · រមណីយដ្ឋានរាជិនីលង្វែក ស្ថិតនៅ ភូមិពាមជំនិក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល (តាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយ ៧០០ម៉ែត្រ ពីអាហារដ្ឋាន សេះមាស១៦៨ កំពង់ហ្លួង បត់ស្តាំចូលក្លោងទ្វាររមណីយដ្ឋាន រាជិនីលង្វែក ចម្ងាយ ២.៥ គីឡូម៉ែត្រ)
Thmey Thmey 25 17 January 2022 · រុក្ខជាតិកម្រពីតំបន់ភ្នំខេត្តកំពង់ស្ពឺត្រូវបានយកមកដាំនៅក្នុងរមណីយដ្ឋាន រាជិនីលង្វែក រុក្ខជាតិមួយដែលមានឈ្មោះបច្ចេកទេសថា Titan arum ឬ Amorphophallus Titannium ដែលត្រូវបានប្រទះឃើញនៅក្នុងតំបន់ភ្នំពីភូមិរលាក់កងជើងនៃខេត្តកំពង់ស្ពឺត្រូវបានយកមកដាំនៅរមណីយដ្ឋាន រាជិនីលង្វែក របស់លោកស្រី សៀង ចាន់ហេង។ លោកស្រី សៀង ចាន់ហេង ដែលជានាយិកានៃក្រុមហ៊ុន ហេង អភិវឌ្ឍ និងជាម្ចាស់រមណីយដ្ឋាន រាជិនីលង្វែកបានទិញរុក្ខជាតិកម្រនេះចំនួន១០០០ដើមពីអ្នកភូមិ ដែលត្រូវទៅស្វែងរករុក្ខជាតិនេះនៅក្នុងព្រៃភ្នំ។ លោកស្រីបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗថា លោកស្រីប្រទះឃើញដើមផ្កាព្រៃនេះដោយចៃដន់ ហើយក៏មានចិត្តស្រឡាញ់ភ្លាម ទើបលោកស្រីទាក់ទងអ្នកភូមិដើម្បីគាស់យកផ្កាព្រៃនេះមកដាំក្នុងរមណីយដ្ឋានរបស់លោកស្រី។ លោកស្រី សៀង ចាន់ហេង មានប្រសាសន៍យ៉ាងដូច្នេះ៖«ដោយសារខ្ញុំឃើញពូជផ្កានេះប្លែក ដូច្នេះហើយបានជាខ្ញុំមានចិត្តចង់យកពូជផ្កានេះមកដាំបង្ហាញអ្នកទេសចរជាតិ និងអន្តរជាតិនៅក្នុងរមណីយដ្ឋានរាជិនីលង្វែកនេះ។»។ លោកស្រីបានចំណាយថវិកាជិត១ម៉ឺនដុល្លារដើម្បីទិញយកផ្កានេះពីអ្នកភូមិ។ រាជិនីលង្វែកគឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងលំហែបែបធម្មជាតិដែលកំពុងត្រូវបានសាងសង់អស់រយៈពេលជិត២ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណ២០០ហិកតានៅមិនឆ្ងាយពីរមណីយដ្ឋានភ្នំឧដុង្គ។ នៅក្នុងរមណីយដ្ឋាននេះ មានដាំរុក្ខជាតិឈើហូបផ្លែ និងផ្ការាប់រយប្រភេទ ជាពិសេសដើមឫស្សី ដែលជាអត្តសញ្ញាណនៃបន្ទាយលង្វែកក្នុងប្រវត្តិសាស្ត្រកម្ពុជាកាលពីជាង៥០០ឆ្នាំមុន។ ថ្វីដ្បិតតែការដ្ឋានសាងសង់រមណីយដ្ឋានដ៏ធំនៅពុំទាន់បានបញ្ចប់ ប៉ុន្តែរមណីយដ្ឋានរាជិនីលង្វែកត្រូវបានបើកទទួលភ្ញៀវទេសចរបណ្ដើរ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្ដាហ៍៕
រូបថត រមណីយដ្ឋាន រាជិនីលង្វែក
No comments:
Post a Comment