Monday, November 20, 2023

បឺត សំរេច vs ស៊ីន ស៊ីសាមុត

ស៊ីន​ ស៊ីសាមុត ក្នុងបទសម្ភាសន៍តាមខ្សែទូរសព្ទ័ជាមួយ អង្គភាពសារព័ត៌មាន Swift News និង Best TV លោក បឹត សំរេច បានប្រកាសប្តូរឈ្មោះ ពីត្រកូលបឹត មកដាក់ ត្រកូលឪពុកបង្កើតវិញ គឺ ត្រកូល «មុត» ។ «មុត» នេះ គឺជាឈ្មោះរបស់អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត ដែលគ្រប់គ្នាទើបតែដឹងថា ជាឪពុកបង្កើតរបស់លោក បឹត សំរេច។ តោះ មកដឹងការពិតដែលលោក បឺត សំរេច  ចង់ប្តូរត្រកូល «បឹត» មកដាក់ត្រកូល «មុត» វិញ!


ក្រុមព្រះសុរិយា    ភាគទី១ សេចក្តីផ្តើម និងផ្នែកទី១  តើធឹម ភក្រលីន ហៅប៊ឺតសំរេចកូនអ្នកណា? អត្តបទនេះស្រាវជ្រាវ ដោយ លោក ឈៀង វិបុល អ្នកស្រាវជ្រាវភាសា និងអក្សរសាស្ត្រខ្មែរ ។  នេះគ្រាន់តែជា សេចក្តីផ្តើម និងផ្នែកទី១ តែប៉ុណ្ណោះ  នៅមានតជាច្រើនវគ្គទៀត ។ ដោយអត្តបទស្រាវជ្រាវ តើធឹម ភក្រលីន ហៅប៊ឺតសំរេចកូនអ្នកណា? មានកម្រាស់ដល់ទៅ៤០ទំព័រ ហេតុនេះ  លោក ឈៀង វិបុល អ្នកស្រាវជ្រាវភាសា និងអក្សរសាស្ត្រខ្មែរ បានបែងចែកជាវគ្គនីមួយៗទៅតាមកាលវេលា នៃអត្តបទស្រាវជ្រាវ តើធឹម ភក្រលីន ហៅប៊ឺតសំរេចកូនអ្នកណា?  ក្រុមព្រះសុរិយា សូមអំពាវនា ដល់ជន្មានុជនខ្មែរទាំងហ្លាយ មេត្តាបញ្ចេញមតិ យោបល់ ប្រកបដោយក្រមសីលធម៌ ក្នុងនាមជាជនរួមជាតិខ្មែរដូចគ្នា ។

Aug 22, 2023  PHNOM PENH លោកអ្នកនាងជាទីមេត្រី ស្របពេលមានការរកឃើញរូបថតបវរកញ្ញាខ្មែរនៅឆ្នាំមួយពាន់ប្រាំបួនរយហុកសិបមួយចំនួនប្រាំបីសន្លឹក  ក៏មានសាក្សីម្នាក់ទើបរកឃើញឈ្មោះលោកស្រីធីមវិជ្ជរ៉ាជាភាសាឡាវ។ ដូចដែរលោកប៊ឺតសម្រេចបានប្រាប់ឧកញ៉ាសៀងណាំថាលោកស្រីធឹមវិជ្ជរ៉ា មានម្តាយជាតិខ្មែរជាអ្នកស្រុកកំពង់ឆ្នាំងនិងឪពុកជាជនជាតិឡាវ។ បើតាមលោកយាយធឹមរីបងស្រីរបស់លោកធឹមវិជ្ជរ៉ាបានប្រាប់ថាលោកស្រីធឹមវិជ្ជរ៉ាធ្លាប់ប្រឡងបវរកញ្ញា។  ក្រោយពេលដែលប៊ឺតសំរេចបានប្រកាសថាគាត់ជាកូនឥតខាន់ស្លារបស់អ្នកម្ដាយធឹមវិជ្ជរ៉ាជាមួយលោកស៊ិនស៊ីសាមុតកាលពីពាក់កណ្តាលខែមិថុនាឆ្នាំពីរពាន់ម្ភៃបីមក មហាជនជាច្រើននៅក្នុងបណ្ដាញសង្គមបានខំតាមដានដោយចង់ដឹងការពិតដោយចង់ឃើញរូបថត របស់លោកស្រីម្ដាយប៊ឺតសម្រេច។ លោកអានប៊ុនថនគឺជាសាក្សីម្នាក់បានចេញមុខមកដល់បង្ហាញសកម្មភាពតែគាត់មានអនុស្សាវរីយ៍ជាមួយលោកស្រីធឹមវិជ្ជរ៉ាក្នុងអំឡុងឆ្នាំមួយពាន់ប្រាំបួនរយចិតសិបបួនដល់ឆ្នាំមួយពាន់ប្រាំបួនរយចិតសិបបួននៅទីក្រុងភ្នំពេញ ធ្លាប់បានជួនលោកស្រីធឹមវិជ្ជរ៉ាទៅចាំឡានលោកស៊ិនស៊ីសាមុតនៅជុំវិញផ្សារទួលទំពូង។ធ្លាប់ជូនលោកស្រីធឹមវិជ្ជរ៉ាទៅផ្ទះលោកស្រីខួចដែលគេអាចសង្ស័យថាជាផ្ទះរបស់លោកស្រីឈឺនអង្គារ៉ានិងធ្លាប់ជូនដំណើរលោកស្រីធឹមវិជ្ជរ៉ាទៅកន្លែងហាត់របាំនៅម្ដុំលូទឹកស្អុយ ក្រុងភ្នំពេញជាដើម។ ហើយចុងក្រោយនេះលោកអាងប៊ុនថនបានរកឃើញរូបថតរូបលោកស្រីធឹមវិជ្ជរ៉ារួមទាំងឈ្មោះពិតរបស់លោកស្រីធឹមវិជ្ជរ៉ាជាភាសាឡាវទៀតផង។

Chantha Muth ដើម្បីបញ្ជាក់ការពិត​ ភាគីនីមួយៗដែលនៅរស់មិនអាចអះអាងមាត់ទទេបានទេ។ មានតែមធ្យោបាយវេជ្ជសាស្រ្ត​ គឺការពិនិត្យ​ DNA​ ប៉ុណ្ណោះ​ ព្រោះម្នាក់ៗដែលនៅរស់មិនដឹងពីសកម្មភាពរបស់លោក​ ស៉ិន​ ស៉ីសាមុត​ ទេ។ ម្យ៉ាងវិញទៀត​ ដេីម្បីជម្រះការសង្ស័យចំពោះការអះអាងរបស់លោក​ បឺត​ សម្រេចថាពិត​ឬមិនពិតផង​ និងដេីម្បីផ្តល់ភាពស្អាតស្អំដល់លោក​ ស៉ិន​ ស៉ីសាមុត​៕

ពីនេះពីនោះ  ក្រុមបោកអស់ក្បាច់ហើយ ដ្បិតរឿងរ៉ាវកន្លងមកជាការប្រឌិត តើបង្កើតជារឿងពិតម្កេចកើត? សាក្សីនិយាយដាក់ម៉ូគ្នាមិនត្រូវ ខ្លះនិយាយអីចេះ ខ្លះនិយាយអីចុះ ។ ម្តងថា បឺត សំរេច កើតនៅឡាវ ម្នាក់ថា បឺត សំរេច  កើតនៅកំពង់ឆ្នាំងទេ ។ ម្នាក់ថា ធីម វិជ្ជរ៉ា ពរពោះតាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៤ បានកើតមក ។ ខ្លះថា ធីម វិជ្ជរ៉ា ស្គាល់លោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៧២-៧៣ ម្នាក់ថា ធីម វិជ្ជរ៉ា ស្គាល់លោក ស៊ីន ស៊ីសាមុត តាំងពីឆ្នាំ ៦៥-៦៦ ។ ម្នាក់ទៀតថា ធីម វិជ្ជរ៉ា ធ្វើពេទ្យនៅកំពង់ឆ្នាំងនៅសម័យលន់ នល់ ។ ម្នាក់ទៀតថា ធីម វិជ្ជរ៉ា មកនៅភ្នំពេញរហូត ជួលផ្ទះនៅជិតផ្ទះលោក ស៊ីន ស៊ីសាមុត ទៅកំពង់ឆ្នាំងមិនកើតទេព្រោះស្រុកសង្គ្រាម ។ ម្នាក់ទៀតថា ធីម វិជ្ជរ៉ា ទៅបង្ហាត់របាំនៅម្តុំទួលស្វាយព្រៃ សម័យលន់ នល់ ។ ម្នាក់ទៀតថា ធីម វិជ្ជរ៉ា រត់ទៅឡាវនៅឆ្នាំ ១៩៧៤ ក្រោយពេលលោកស៊ីន ស៊ីសាមុត រៀបការជាមួយភរិយាក្រោយ តែការពិតភរិយាមិនបានរៀបការទេ ។ រីឯ បឺត សំរេច  ថា ឆ្នាំ ១៩៧៤ លោក ស៊ីន ស៊ីសាមុតទៅច្រៀងនៅឡាវ តែមិនបានច្រៀងទេ រវល់តាមរកម្តាយខ្លួន ដាក់មេក្រូតាមឡានប្រកាសរកឈ្មោះ ធីម វិជ្ជរ៉ា ។ សួរថា ឆ្នាំ ១៩៧៤ លោក ស៊ីន ស៊ីសាមុតកំពុងរវល់ដឹកនាំថតរឿងកុនគាត់ តើមានពេលឯណាទៅឡាវ ? តើទៅឡាវតាមណា បើស្រុកខ្មែរកំពុងឆាបឆេះដោយសង្គ្រាម សូម្បីចេញពីភ្នំពេញញទៅតាមខេត្តជិតៗ ចេញមិនរួចផង ចុះទម្រាំទៅដល់ឡាវ ដែលឡាវក៏កំពុងកើតសង្គ្រាមពេញប្រទេសដែរនោះ ។ មួយទៀត តើឆ្នាំ​១៩៧៤ តើអ្នកណាអញ្ជើញលោកស៊ីន ស៊ីសាមុតទៅច្រៀងនៅប្រទេសឡាវ ? គាត់ច្រៀងភាសាអីអោយឡាវស្តាប់ ? ហើយប្រទេសឡាវកំពុងកើតសង្គ្រាមតើគេមានអារម្មណ៍បង្កើតឆាកតន្រ្តីច្រៀងកំសាន្តដែរឬ ? យើងស្តាប់ការវិភាគរបស់លោកបណ្ឌិត ឈៀង វិបុល ដែលដកស្រង់សម្តីអ្នកនិយាយពី បឺត សំរេច  ជិត១ពាន់នាក់នោះគឺនិយាយខុសៗគ្នាទាំងអស់ ប៉ុណ្ណឹងហើយអ្នកជឿងប់ងុលនៅជឿដល់ណាទៀត ?ល្មមលាងលាមកពីខួរហើយ នៅភ្លីភ្លើ ល្ងើខ្លៅអោយគេបោកទៀតឬ? ឥឡូវអាកង់បីអស់ក្បាច់ បានត្រឹមដឹក  បឺត សំរេច  ដើរថតវីដេអូសម្តែងតាមកន្លែងនេះ កន្លែងនោះដាក់យូធូបយកលុយប៉ុណ្ណោះ ។ ឯក្រុមដំណើរខ្មែរ ក៏អស់ក្បាច់បោក អស់ក្រឡាដើរ អស់ក្បួនកុហក ទៅដល់ថៃ ថាទៅស្រាវជ្រាវ ដំបូងចង់យករូបថតអ្នកនេះ អ្នកនោះមកកុហកមហាជនថាជា ធីម វិជ្ជរ៉ា តែមិនហ៊ានយកមកបង្ហោះព្រោះខ្លាចម្ចាស់រូបចេញមកលាតត្រដាងខ្មាសគេ ឬខ្លាចសាច់ញាតិម្ចាស់រូបប្រតិកម្ម ណាមួយខ្លាចខុសពីគំនូរតាអាង ប៊ុនថនគូរពីមុន ក៏លែងហ៊ានបញ្ចេញ ហើយក៏យករូបគំនូរ តាគ្រូទាយអាង ប៊ុនថនមកបង្ហាញជំនួសវិញ ។  សរុបមកវិញ ដូចលោកបញ្ឌិតឈាង វិបុល សង្ខេបអីចឹង គឺបុគ្គល បឺត សំរេច ជាកូនតាឈៀត យាយ សាត ហ្នឹងហើយ ជាបងប្អូនបង្កើតេជាមួយ ធីម រស្មី ហង្ស សាលីម នៅឯង គ្មានជាប់សាច់ឈាមជាមួយអធិរាជសំឡេងមាសទេ ? អោយបងប្អូនគេបីបួននាក់ហ្នឹងធ្វើ DNA ជាមួយគ្នាទៅឃើញហើយ មិនបាច់ធ្វើ DNA ជាមួយកូនស្រីលោក ស៊ីន ស៊ីសាមុតស្អីទេ ។ តែពួកងប់ងល់ និងពួកចូលដៃជើងកុហកជាមួយបុគ្គលនេះ ដូចជាអាកង់បី តាន់ ចន្ថា អ៊ា គឹមស្រេង តាគ្រូទាយ មេក្រុមដំណើរខ្មែរ និងអ្នកចូលដៃជើងនានាគឺមិនហាននិយាយពីរឿងនេះទេ ព្រោះនេះជាចំណុចខ្សោយរបស់ពួកគេ គឺចេះតែបង្វែរទៅរឿងផ្សេងរហូត ។ អស់ក្បាច់បោកហើយ ឈប់សាងបាបកម្មលើកិត្តិយសគ្រួសារលោក ស៊ីន ស៊ីសាមុតទៅ ហែលទឹកភ្នែកភរិយាគាត់មិនរួចទេពួកជនទុចរិតទាំងឡាយអើយ ។

ប្រភព ស៊ីន ស៊ីសាមុត (អង់គ្លេស: Sinn Sisamouth) កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោក​ "ស៊ីន ស៊ីសាមុត" ទទួល​មរណៈភាពក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។

ប្លង់នៃ ក្រុម និពន្ធ ទំនុក ច្រៀង ដែល មិនក្តោម អស់ សមាសភាព បង្ករជា បញ្ហានៃការច្រណែន និន្នាគ្នា វាយប្រហារគ្នា ដណ្តើមកេរ្តិឈ្មោះ ក្លែងបន្លំឈ្មោះ និង ការចេញច្បាប់ កម្មសិទ្ធិបញ្ញា។ ក្នុងក្រុុម អ្នកនិពន្ធ រួមមាន (១) និពន្ធនាយក/និពន្ធប្រធានបទ (២)  និពន្ធខ្លឹមសារ អត្តន័យ (៣)  និពន្ធប៉ារ៉ុល កំណាព្យ ដកឃ្លា ដកដង្ហើម ទឹកមុខ កាយវិការ (៤)  និពន្ធបទភ្លេង មេឡូឌី (៥) សម្រួលបទភ្លេង និង (៦) អ្នកចម្រៀង។

 ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនាគ្រប់​រស់ជាតិ អន្លង់​អន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សារផ្សេងៗ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​ជាមួយដៃគូអ្នក​និពន្ធ​ដ៏ទៃ​ទៀតក្នុង​ជំនាន់​នោះ ដែលលោក "សុីន សុីសាមុត" មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ (Original) មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums

Hinny Huot 21 October at 21:45   ·  មតិរាស្ត្រ ឈ្មោះជាឧកញ៉ាតំណាងរាស្ត្រជាប់ឆ្នោតមានអភ័យឯកសិទ្ធិ តួនាទីបម្រើរាស្ត្រ តែអកុសលតំណាងរាស្ត្រមណ្ឌលសៀមរាបបែជាចំណាយពេលវេលាប្រឌិតភស្តុតាងក្លែងក្លាយ បំភ្លៃការពិត បោកប្រាស់មហាជនដើម្បីផលប្រយោជន៍បុគ្គលម្នាក់ សុខចិត្តបំផ្លាញកិត្តិយសក្រុមគ្រួសារវីរៈសិល្បៈករខ្មែរដែលជាតំណាងព្រលឹងរបស់ជាតិទាំងមូលដោយគ្មានការខ្មាស់អៀន ទៅវិញ។ ខ្លួនជាមន្ត្រីរាជការទទួលប្រាក់ខែរាជការដែលបានពីពន្ធដាររាស្ត្រ កាតព្វកិច្ចដ៏ចម្បងរបស់មន្ត្រីរាជការគឺបម្រើប្រជាជនដោយឥតរើសអើង, លោកមិនធ្វើការបម្រើរាស្ត្រ បែរជាខ្ជះខ្ជាយពេលវេលា ប្រើប្រាស់អំណាច ភ្លេចតួនាទីរបស់ខ្លួន បង្កើតភស្តុតាងក្លែងក្លាយដើម្បីបិទបាំងភាពក្លែងក្លាយ បង្កទៅជាបញ្ហាក្នុងសង្គមទៅវិញ។  លោកឧកញ៉ាតំណាងរាស្ត្រ លោកថាអាណិតជីវិតអ្នកក្រកំសត់ទុរគត ពិសេសក្មេងកំព្រា! អ្នកក្រ, ក្មេងកំព្រា នៅក្នុងខេត្តសៀមរាបស្ថិតក្រោមការគ្រប់គ្រង ក្រោមក្រសែភ្នែករបស់លោក លោកមើលមិនឃើញ? លោកដឹងទេថា ម្នាក់នោះមិនកំព្រាកំសត់ដូចលោកអះអាងនោះទេ។ ម្ដាយឪពុករបស់គាត់នៅរស់ជ្រងោរមានបងប្អូន មានដីធ្លីស្រែចម្ការ។ មនុស្សម្នាក់ដែលគ្រាន់តែត្អូញត្អែប៉ុន្មានម៉ាត់ លោកជឿរ? ជម្រាបលោកចុះបឺតសម្រេចប្រឡូកនៅក្នុងវិស័យចម្រៀង ច្រៀងតាមទូរទស្សន៍នានា តាំងពីមុនពេលគាត់ប្រកាសនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរទៅទៀត។  លោកអាចថាខ្លួនមិនត្រូវការប្រាក់ខែទេព្រោះលោកជាសេដ្ឋីហើយ ចឹងងារជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិក្នុងដៃគឺដើម្បីអំណាចអោយរាស្ត្រខ្លបខ្លាចឬ? ឈ្មោះថាដំណាងរាស្ត្រគឺធ្វើការងារបម្រើរាស្ត្រ។ លោកធ្វើដំណើរទៅរកភស្តុតាងក្លែងក្លាយ មានសុំច្បាប់ទេ? សុំច្បាប់ថាម៉េច? ទៅដើរលេង? ឬថាដោយត្រង់គឺទៅរកភស្តុតាងដើម្បីយកមកគម្រាមដល់គ្រួសារស្លូតត្រង់មួយ នោះគឺគ្រួសាររបស់អធិរាជសំឡេងមាសស៊ីនស៊ីសាមុត?  ក្រុមរបស់លោកបានកំពុងព្រួតគ្នាវាយប្រហារមកលើវិរ:សិល្បៈករខ្មែរដោយឥតស្រាកស្រាន្តចាប់តាំងពីដែលលោកបឺតសម្រេចហៅធឹមភ័កលីនប្រកាសខ្លួនថាជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាសស៊ីនស៊ីសាមុតមក។  ភស្តុតាងដែលលោករកបានមិនបញ្ជាក់ថាស្ត្រីក្នុងរូបថតនោះមានទំនាក់ទំនងស្នេហាជាមួយលោកអធិរាជសំឡេងមាសស៊ីនស៊ីសាមុតនោះទេ, ហើយរូបដែលលោកអះអាងថាជារូបថតវិជ្ជរ៉ានោះ មិនមែនជារូបថតពិតដែរ។ លោកមិនអាចប្រើអំណាចមកបង្ខំរាស្ត្រអោយស្ដាប់បង្គាប់តាមចិត្តចង់នោះទេ។ លោកកំពុងតែប្រមាថប្រជាជាតិខ្មែរដែលស្រឡាញ់យុត្តិធម៌ សច្ចធម៌ឲ្យជឿលើការប្រឌិតរបស់លោកខ្លាំងណាស់។ សូមជម្រាបលោកថារូបថតសម័យមុនគឺរូបថតសខ្មៅ, រូបដែលលោកអះអាងជារូបលោកស្រីវិជ្ជរ៉ា ជារូបមានពណ៌, នោះគឺជាការតាក់តែងរចនាឡើងដោយបច្ចេកវិទ្យា Ai ។ លោកមានចាប់អារម្មណ៍ទេថាក្រោមប្រព័ន្ធផ្សព្វផ្សាយរបស់លោក គឺបានផ្សាយនិងមានសាក្សី, ដឹងឮ, ស្គាល់, ឃើញ, លោកស្រីធឹមវិច្ចរាគឺមានប្រជ្រុយនៅលើមុខ...ហេតុអ្វីរូបដែលលោកអះអាងថាទើបតែរកឃើញ គ្មានប្រជ្រុយអញ្ចឹង? នោះគឺប្រមាថឬទះកំផ្លៀងសាក្សីនៃប្រព័ន្ធផ្សព្វផ្សាយរបស់លោកហើយ។ រាស្ត្រសម័យបច្ចេកវិទ្យាទំនើបមិនងាយបង្វិលអោយជឿរនឹងអ្វីដែលអ្នកមានអំណាចនិយាយនោះទេ។ រាស្ត្រដែលមានគតិបញ្ញា, ស្មារតី, ប្រកាន់យុត្តិធម៌, សច្ចធម៌និងភាពឥតលំអៀង និងបន្តឈរលើស្មារតីនេះជារៀងរហូត៕ មតិរាស្ត្រ ព្រឹកថ្ងៃសៅរ៍ ទី 21 ខែតុលាឆ្នាំ 2023 ឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក


ចំណុចសំខាន់ៗស្តី អំពី លោក ស៊ីន​ ស៊ីសាមុត
  1. ស៊ីន​ ស៊ីសាមុត គឺជា ជនជាតិ ចិន កើត​នៅ​ថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅ​ខេត្តស្ទឹងត្រែង
  2. ស៊ីន​ ស៊ីសាមុត មានភរិយា ពី ៥ ទៅ ៧ នាក់ រួមមាន (១) ខាង ថងញ៉ុត ជនជាតិ លាវ (២) អ្នកស្រី ប៉ូលីន (៣) អ្នកស្រី អង្គារ៉ា (៤) អ្នកស្រី ធឹម វិជ្ជា ដែលគេថាជា ម្តាយ របស់ បឺត សម្រេច ( ៥) អ្នកស្រី រស់ សេរីសុទ្ធា ( អតីតភរិយារបស់ សុះ ម៉ាត់ ជនជាតិ ចាម).....
  3. លោក សុះ ម៉ាត់ ជាអ្នកចម្រៀងល្បី របស់ជនជាតិ ចាម បំរើការជាអ្នកចម្រៀង ព្រះមរមរាជវាំង្គ គ្រប់គ្រងដោយស្តេច ត្រកួល ស៊ីសុវត្ថិ ដែល ប្រឆាំង ជាមួយ ពួកខ្មែរក្រហម មាន ត្រកូល នរោត្តម ដូច្នេះ កាដែល សុះ ម៉ាត់ មានប្រពន្ធ ០៧ នាក់ គឺជា ការរៀបចំរបស់ វាំង្គ និង របស់ សាសនាឥស្លាម។ ក្នុងបរិបទនេះ ស៊ីន ស៊ីសាមុត ដែលជា ជនជាតិ ចិន កាត់ ខ្មែរផង​ កាត់សៀមផង កាត់ លាវ ផង និង អាចកាត់យួនដែរនោះ ប្រាកដជាមាន ប្រពន្ធ លើស ពី ៧ នាក់ !! ព្រោះ នោះ ជាការរៀបចំ របស់ យួន សៀម លាវ និង របស់ រាជវាំង្គខ្សែខាង ស៊ីសុវត្ថិ បូកថែម ខ្សែរបស់ លន់ នល់ ជាប្រធានាធិបតី ក្រោយរដ្ឋប្រហារ ១៩៧០ ដោយ គេបញ្ជូល ស៊ីន ស៊ីសាមុត និង សុះ ម៉ាត់ ក្នុងក្រុម តន្រ្តីខេមរភូមិន្ទ គឺជា កងទ័ព ប្រឆាំង ខ្មែរក្រហម។ នេះជា អ្វីដែល ខ្មែរក្រហម ស្ពប់បំផុត )
  4. តាម​សំ​ណេ​រដែ​ល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់​ដោយ​អ្នក​ម្តាយធំ​របស់ខ្ញុំ​គឺ​អ្នក​ម្តាយ​សាន ម៉ៃ​សា​ម៉ាស ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ភរិយា​ដើម​របស់​លោកប៉ា​សុះ ម៉ាត់ បាន​ទទួលមរណភាព​កាលពី​ម៉ោង​៣​រសៀល​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ២០១៧ ដោយ​ជរាពាធ​ក្នុង​ព្រះ​ជន្មាយុ​៨៨​ឆ្នាំ ។ សព​តម្កល់​នៅផ្ទះ​ខាងត្បូង​ស្ពាន​ជ្រោយចង្វា ចម្ងាយ​៩០​ម៉ែត្រ ក្បែរ​វិហារ​អ៊ិ​ស្លា​ម​មុន​បញ្ចុះ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ២០១៧ ។
  5. អ្នកស្រី​សាន ម៉ៃ​សា​ម៉ាស ធ្លាប់​អះអាង​ថា ប្តី​របស់​អ្នកស្រី​ដែល​មាន​ប្រពន្ធ​ប្រាំមួយ​នាក់​ទៀត​នោះ តាម​គាត់​ដឹង​ ប្រពន្ធ​ទី​២ ឈ្មោះ​អ៊ុ​ក ផា​ន ជនជាតិ​ខ្មែរ មានកូន​បី​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ ។ ប្រពន្ធ​ទី​៣ ឈ្មោះ ​រស់ សេរី​សុទ្ធា ជា​អ្នកចម្រៀង​ល្បីឈ្មោះ ដែល​លោក​សុះ ម៉ាត់ បាន​រៀប​ការ​នៅ​ខេត្តបាត់ដំបង​ក្នុង​អំឡុង​ឆ្នាំ​១៩៦៨ តែ​រួមរស់​ជា​ប្តី​ប្រពន្ធ​បាន​៥​ទៅ​៦​ខែ ក៏​ចែកផ្លូវ​គ្នា​។ ឯ​ប្រពន្ធ​ទី​៤ ឈ្មោះ​អ៊ុ​ក ឃី​ម ជា​ម្តាយ​លោក​សុះ ម៉ាច ។ ប្រពន្ធ​ទី​៥ ឈ្មោះ​ខុ​ម ជា​អ្នករបាំ​ហ្លួង ដែល​សម្តេចព្រះ​នរោត្តម សីហ​នុ រៀប​ការ​ឲ្យ​លោក​សុះ ម៉ាត់ និង​មានកូន​ប្រុស​ស្រី​ចំនួន​ប្រាំពីរ​នាក់ ប្រុស​៦ ស្រី​១ បច្ចុប្បន្ន​ស្លាប់​អស់ ។ ប្រពន្ធ​ទី​៦ អត់​ចាំ​ឈ្មោះ រស់នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង មានកូន​ប្រុស​មួយ​ឈ្មោះ​សុះ ម៉ា​ន ។ ប្រពន្ធ​ទី​៧ អតីត​អ្នកបម្រើ​ព្រះមហាក្សត្រ នៅ​ក្នុង​វាំង មិន​ស្គាល់ឈ្មោះ ។ ប្រពន្ធ​នេះ​ក្រោយ​ពី​ចប់​សង្គ្រាម​សម័យ លន់ ន​ល់  គឺ​បាត់​ខ្លួន​រហូត ។
  6. ហេតុអ្វីប្រៀបធៀប សុះ ម៉ាត់ ជាមួយ ស៊ិន ស៊ីសាមុត? ដោយសារតែ កម្ពុជា ពេលនោះ កំពុង មានការបះបោរពូជសាសន៍ ដែល ជនជាតិ ចម្ប៉ បង្កើតរដ្ឋាភិបាលចម្ប៉ាឯករាជ្យ មាននាយករដ្ឋមន្រ្តី មានកងទ័ព ច្បាំងដណ្តើមទឹកដី ផ្តាច់ទឹកដី និង នៅឆ្នាំ ១៩៧៤ រដ្ឋាភិបាល ចម្ប៉ានេះ បាន មកចុះចូលជាមួយ រដ្ឋាភិបាល លន់ នល់វិញ ក្នុងន័យ អ្នកចម្រៀង ជនជាតិ ចាម តែងតែ ព្យាយាម គ្របដណ្ត់ប់ Domiinate លើ ជនជាតិ ខ្មែរ ចិន ​សូម្បី ការប្រកួតប្រជែង ខាងស្នេហាររាង ស៊ិន ស៊ីសាមុត និង សារិការលិនថោង សុះ ម៉ាត់ ក៍កើតមានដែរ​ដូចជា ការបាក់បែកស្នេហាររវាង រស់ សេរី សុទ្ធា ជាមួយ សុះ ម៉ាត់ តើដោយសារ អ្នកណា?
  7. ហេតុអ្វី ផ្តូះរឿង បឺត សំរេច  ប្រកាសថា ជាកូនបង្កើតរបស់ ស៊ីន ស៊ីសាមុត? បើយោងតាមការស្រាវជ្រាវ គឺ ឆ្នាំ ២០០៤ ភាពយន្ត អាមេរិក បានចុះសិក្សាស្រាវជ្រាវ ១០ ឆ្នាំ អំពីប្រវត្តិរបស់ ស៊ីន ស៊ីសាមុត មុនពេល សម្រេច ថតចេញជា ភាពយន្តឯកសារ ឆ្នាំ ២០១៤ ដែលជា ហេតុនាំឲ្យ ប្រវត្តិ​របស់ លោក ស៊ីន ស៊ីសាមុត មានភាព ល្បីល្បាញ។ មួយទៀត គឺ ភរិយាទី  ៤ របស់ គាត់ ឈ្មោះ ធឹម អង្គារ៉ា ត្រូវបាន លោក  បឺត សំរេច  ថ្លែងជា ម្តាយលោក ជាជនជាតិខ្មែរ កាត់ ៣​ សាសន៍ គឺ កាត់ ថៃ លាវ យួន ដូច្នេះ រឿងនេះ គឺរឿងផ្តើមចេញពី ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដែលសព្វថ្ងៃ កម្មសិទ្ធិបញ្ជានេះ បានមក ភរិយាដើម សញ្ជាតិខ្មែរ របស់ កម្ពុជា មិនបានទៅលើ ជនជាតិ លាវ ឬ សៀម ឬ យួនឡើយ !។
  8. ក្រៅពីរឿង  បឺត សំរេច  នូវមានរឿងពីមុន គឺ រឿង ស៊ិន ស៊ីសាមុត ចាប់ជាតិជាថ្មី ដែលមាន លើកស្លាកនៅមុខផ្ទះរបស់ គាត់ផង គាត់ស្គាល់ប្រវត្តិ ស៊ិន ស៊ីសាមុតខ្លះៗ តែ អួតថា គឺ ចាំជាតិ មិនដែលបាន អានប្រវត្តិ តាម Youtube Facebook ពីមុនមកទេ លុះពេល គេសុំឲ្យគាត់ច្រៀង គាត់ថា គាត់ ស្អក ក គាត់មិនអាចច្រៀងបាន !! តាមការសន្ធិដ្ឋានរបស់់ ខ្ញុំជាអ្នកស្រាវជ្រាវ វិភាគ កំណត់ថា ជននេះ ប្រើបច្ចេកវិជ្ជា AI Artificail Intelligence ជាចារកម្មសិប្បនិម្មិត ដោយ យកសម្លេង ស៊ិន ស៊ីសាមុត បញ្ជូលរូបវីដេអូ របស់គាត់ ។
  9. Chan Born បញ្ហាសង្គមខ្មែរ-រឿង កូន លោកតា ស៊ិន ស៊ីសាមុត ខ្លះថាកូនពិត ខ្លះថា កូនក្លែងក្លាយ ក្រោយមក វិវត្តន៍ ដល់ការធ្វើ តេស្ត DNA ឥលូវ ឮថា យាយ ជាម្តាយ មិនឲ្យកូនស្រីច្បងធ្វើ NDA ដើម្បី យកទៅ ធៀបគ្នាឡើយ ចុះរឿងហ្នឹងវាយ៉ាងម៉េច? បានជា​ ៣០ ឆ្នាំមុន មិនរក បង រកប្អូន រកម៉ែ បែរជា រកពេលនេះ គ្រាដែល វិស័យកីឡាប្រដាល់ខ្មែរធ្លាក់ចុះ ? ដូចខ្ញុំគិតតាំងពី ដំបូង នេះជា រឿងសង្គមខ្មែរ ក៍ដូចជានៅ បរទេសចឹងដែរ កាលណា យើងមាន លុយ មិនខ្វះទេ កូន ! ដូចជា សម្តេច ប៉ាប មានបណ្តឹងរាប់សិប ថាសម្តេច​ប៉ាប រំលោភនាង កាល ៣០ ឆ្នាំមុន ឥលូវនាងៗប្តឹង ដើម្បី បានលុយ សំណង។ ចុះ តា ស៊ិនស៊ីសាមុត មានលុយទេ? គេមាន មូលធិនិ ស៊ិន ស៊ីសាមុត ដើម្បីចិញ្ចឹម កូនៗ តែបើ កូនៗ មកច្រើនពេក អត់ ខាន់ស្លា ក៍មិនទំនងដែរ ។
  10. ស៊ិន ស៊ីសាមុត គាត់អត់មានជំពាក់លុយគេ ដូច្នេះ អ្នកណាៗក៍ចេញមុខថាជាកូន អ្នកចម្រៀងកងទ័ពសម័យ លន់ នល់ ស្រីៗតាម សុំកូនដល់ផ្ទះ
  11. ប្រាសាទ តាក្របី ត្រូវបាន កងទ័ពខ្មែរវាយគ្រប់គ្រងបានទាំងស្រុង ក្នុងសង្រ្គាមព្រំដែន ខ្មែរ សៀម ឆ្នាំ ២០១១ ក្រោយមក ក៍មានការ បើកឲ្យ ទាហានសៀម ចូលមក គ្រប់គ្រង រួមគ្នាវិញ ជាមួយ ភាគី កម្ពុជា តាមរបៀប កម្មសិទ្ធិបញ្ញារួមគ្នា ដូច្នេះ បើសិនជា ចម្រៀងរបស់ លោក ស៊ិន ស៊ីសាមុត ត្រូវបាន ចុះបញ្ជីរួមគ្នា ជាមួយ ថៃ ឬ ជាមួយ ជនជាតិ ចាម នោះ គឺជា ជោគជ័យរបស់ ពួកគេ ដែលសព្វថ្ងៃ កំពុង ផ្សាយបំពុលសង្គម រឿង បឺត សំរេច  ។
  12. ក្នុងន័យ នយោបាយ គណបក្សប្រជាជនកម្ពុជា ដើរតួរពិសេស នាំមុខ ឈានដល់ ការចុះបញ្ជី កម្មសិទ្ធបញ្ញាចម្រៀង ស៊ិន ស៊ីសាមុត និង មានថ្នាក់ដឹកនាំជាតិ ចុះទៅសួរសុខទុក្ខ ដល់គេហដ្ឋានរបស់ ភរិយាលោក ស៊ិន ស៊ីសាមុតផង ចំណុចនេះ បង្ហាញពី បរាជ័យរបស់ បក្សប្រឆាំង ដែលព្យាយាម ញុះញង់សង្គមខ្មែរថា ខ្មែរក្រហម សម្លាប់ ស៊ិន ស៊ីសាមុត ព្រោះ​ ស៊ិន ស៊ីសាមុត បំរើក្នុងជួរកងទ័ព លន់ នល់។
បញ្ហានៃការ ប្រមូលទិន្ធន័យ The Problem of Data Collection


 នេះជា បញ្ហាសម្រាប់ផ្នែកស្រាវជ្រាវទាំងមូល ដោយសារ ការប្រមូលទិន្ធន័យ មានបញ្ហា នាំឲ្យការវិភាគ ក៍នឹងមានបញ្ហាដែរ ឧ. ហេតុអ្វីបានជា សហរដ្ឋអាមេរិក ប្រទេសធំៗ រីកចំរើន គេមិន ប្រើប្រាស់ ការសម្ពាសន៍ សាក្សី? គឺពេលគេធ្វើតេស្តិ រកឃើញថា មនុស្ស Interviewe ជាធម្មតា ចងចាំ អ្វីដែលគេធ្លាប់ឃើញ ធ្លាប់បានថតរូបភាព មកដាក់ក្នុងខួរក្បាល លុះពេល គេធ្វើការសម្ភាសន៍ គាត់បញ្ចេញរូបភាព សម្លេង មករៀបរាប់ប្រាប់យើងដែលជា អ្នកសម្ភាសន៍ Interviewer ដែល ការផ្ទៀងផ្ទាត់ឃើញខុសគ្នា ៩៥%--- គេ បង្កប់ កាមេរា សុវត្ថិភាព នៅ ទី ផ្សារមួយកន្លែង ដែលមាន សន្តិសុខ និង អ្នកលក់់ដូរ ព្រមទាំង តួរសម្តែង ដើរចុះឡើងៗ នាំឲ្យ អ្នកលក់ដូរ សន្តិសុខ ចំណាំភិនភាគ...ក្រោយមក ៣ ថ្ងៃ​មាន ករណី ឃាតកម្មកើតឡើង គេហៅ អ្នកលកើដូរ សន្តិសុខ ទៅ សួរអំពី ភិនភាគ ជនសង្ស័យ ដែលគាត់ ចំណាំបាន គឺ ស្រដៀង សន្តិសុខ យាមផ្សារដែលគាត់ឃើញ កន្លងមក។ ដូច្នេះ បើសិនគេ មិន ឆែក កាមេរ៉ា Camera គេនឹងចាប់មនុស្សខុស ដោយសារ អ្នកលក់ដូរ មានគំនុំ ជាមួយ សន្តិសុខ ។
រូបថត រូបភាព ស៊ីន​ ស៊ីសាមុត

No comments:

Post a Comment