អាបធ្មប់ Witchcraft គឺជាសាសនាមួយបែប សម្រាប់ប្រទេស អឺរ៉ុប ដែលចេញមកពី សាសនា វីកា Wicca តែសាសនាបែបនេះ មានកប់ជាមួយ ស្ទើរគ្រប់សាសនា លើកលែងតែ ព្រះពុទ្ធសាសនាចេញ។ អាប ធ្មប់ គ្រូសីល្ប គ្រូមន្តអាគម គ្រូខ្មែរ ព្រាយ ការបញ្ជាន់រូប ការដុតរូប ការដាក់លើដែកគោល ម្ជុលលើរូប ការប្រើមន្តអាគមព្រាយបិសាច Black Magic ដើម្បីឲ្យ ស្បែកគោ សក់ ដែកគោល អន្ទង់ ដង្កូវ កន្រ្តៃមាស កន្រ្ទៃប្រាក់ កូនកំបិត ចូលទៅក្នុងខ្លួន គូរ សត្រូវ ឬ ភាគី ខ្មាំង គឺសុទ្ធតែ ត្រូវបាន សង្គមខ្មែរ កាន់ព្រះពុទ្ធសាសនា ស្អប់ខ្ពើម ឬ ត្រូវ រងការសម្លាប់។ ដូច្នេះ សំនួរ ដំបូងគឺ សួរថា ពិតជាមាន អាប ធ្មប់? ចម្លើយ គឺ មាន និង គ្មាន Yes and No ។ ករណីថាគ្មាន សាសនាបែបអាប ធ្មប់ គឺ ចេញមកពី អ្នកវិទ្យាសាស្រ្ត មន្រ្តីរាជការ មន្រ្តីពេទ្យ ដែលគេ បកស្រាយ ដោយ រកភស្តុតាងមិនឃើញ។ សម្រាប់អ្នកឆ្លើយថាមានYes ដោយសារ មានឯកសារច្រើនសន្ធឹក សូម្បី ព្រះពុទ្ធសាសនា គ្រឹស្តិសាសនា ជ្វីសសាសនា សុទ្ធតែ ប្រឆាំងនឹងចោទ គ្រូធ្មប់ គ្រូសីល្ប គ្រូអាបធ្មប់ Sorcerer ជាជាក្រុម បិសាច តិរច្ឆាន ជាក្រុម មនុស្សព្រៃ។ ជាសរុបមកវិញ គឺ ពិតជាមាន វត្តមាននៃ សាសនា អាប ធ្មប់តាំងពី បុរាណ រហូតដល់បច្ចុប្បន្ន ទាំងនៅក្នុងសកលលោក ទាំងនៅ កម្ពុជា ជាពិសេស សង្គម ខ្មែរឥស្លាម ដែលចេះវិជ្ជា ដាក់ស្នេហ៍ចាម គ្រូចាម គ្រូអំពើរ គ្រូធ្មប់ គ្រូខាបព្រលឹង ។
អាប ធ្មប់ Witchcraft ក្នុងសង្គមខ្មែរ
គ្រូអាប ធ្មប់ Witchcraft ខុសពី គ្រូខ្មែរ គ្រូបុរាណ ត្រង់ថា គ្រូខ្មែរ Folk Healher សំដៅគ្រូ ដោះអំពើរ ខុសពី គ្រូចាម ដែល ដាក់អំពើ លើជនគោលដៅ រឿងនេះ វាខុសគ្នាដូចជា ទាហាន ម្នាក់ដាក់មីន បំផ្លាញសង្គម ទាហាន១ក្រុមទៀត ដោះមីនចេញ ជួយសង្គមនោះ តែ វិស្វកម្មយោធា ឬ ផ្នែកវត្ថុរារាំង ពិតជាមានវត្តមាននៅកម្ពុជា ដូចគ្នានេះដែរ លោកសង្ឃខ្មែរដែល ព្យាបាលដោយ មន្តអាគម បាលី ស្រោចទឹក រួចណែនាំឲ្យទៅ ពេទ្យផង អោយ អនាម័យផង ខុសពី គ្រូចាម ឬគ្រូខ្មែរខ្លះដែល ប្រើមន្តអាគមដា់ក់ស្នេហ៍ ឬ បំបែកបំបាក់គ្រួសារ សង្សារ របស់ភាគី អ្នកជួល។
គ្រប់វិជ្ជា គ្រប់ល្បិច ទោះជាបានជោគជ័យពិតមែន តែបើខ្វះសីលធម៍ នោះជោគជ័យមិនបាន រយៈពេលយួរឡើយ ដួចជា ស្នេហ៍ មិនឈ្នះស្និទ្ធ ករណី ភាគី ប្រុស ឬ ស្រី ដាក់ស្នេហ៍ មន្តអាគមលើគ្នា ពេលណាមួយ ដ័ខ្លី ស្នេហាពួកគេនឹងវិនាស ដោយសារគ្មានសីលធម៍ Moral. ភាគី ប្រុស ពឹងគ្រូស្នេហ៍ ដែលគ្រូស្នេហ៍ ឲ្យទឹកមន្ត យកទៅឲ្យស្រី ផឹក ដែលនោះជា ថ្នាំសំរើប ដូច្នេះ ក្រោយពី រំលោភបានសម្រេច ពួកគេគ្មានស្នេហាផ្អែមល្ហែមទេ គឺនឹងត្រូវ ជាប់គុក មានទោស។ អាប ធ្មប់ Witchcraft ក្នុងសង្គមខ្មែរ ពិតជាមានមែន តែច្បាសណាស់ គឺប្រាកដជាប្រើថ្នាំពុល ឬ ថ្នាំញៀន ដូចជា ស្រីម្នាក់ធ្វើម្ហូបឆ្ងាញ់ ត្រូវចិត្ត ប្រុស ដោយសារ ដាក់ប៊ីចេង ? ដោយសារ ស្លៀកពាក់ស៊ិចស៊ី ស្អាតបាត នាំឲ្យមាន មន្តស្នេហ័ទាញប្រុសនោះ ពី ប្រពន្ធដើម។ ទាហានបុរាណ សូត្រមន្តដាក់ទឹក រួច យកទឹកទៅស្រោចក្នុងអណ្តូង ហើយកងទ័ពខ្មាំង ឈឺពោះ ពុលងាប់ នេះជា អំពើអាប ធ្មប់។
រឿងសង្គម តភាគ៖ មនុស្ស ១ ក្រុម យល់ថា ខ្មែរយើង កាន់ព្រះពុទ្ធសាសនាផង និង ព្រហ្មមញ្ញសាសនា ផង ចឹងបានជា លោកចេះ ប្រើមន្តអាគម សីល្ប ។ បើម្នាក់ៗប្រឹងតែវិភាគ យកភាសាបុរាណអាយុ ២៥៦៧ ឆ្នាំ មកគិត នាំឲ្យខ្មែរ ឡប់ ក្រញាញ់ខូរ។ ពីដើម មានមហាអំណាច ២ គឺ ឥណ្ឌា កាន់ ពុទ្ធសាសនា និង ប៉ាគីស្ថាន កាន់ ព្រហ្មមញ្ញសាសនា ឬ Hinduism ឬ ហិណ្ឌូ ឬ ព្រះនរាយណ៍។ ប្រទេស ២ ហ្នឹង ច្បាំងគ្នា វាតទី ធ្វើអាណានិគម មកដល់ខ្មែរ។ ខ្មែរយើង កាន់ព្រាហ្មណ៍មិនរីកចម្រើនទៅមុខសោះ ក្រទៅៗ ដីរួម តូចទៅៗ មូលហេតុគឺ ខ្មែរនិង ចម្បារ កាន់ ព្រហ្មមញ្ញដូចគ្នា គឺខ្មែរច្បាំងចាញ់ ចាមរហូត សឹងអស់ដី។ ព្រះបាទ ជ័យវរន្ម័ទី ៧ ដូរ សាសនា ទៅជា ព្រះពុទ្ធវិញ ទើប សម័យ ជ័យវរន្ម័ទី ៧ ល្បីល្បាញឡើងវិញ ព្រោះ លុបវណ្ណៈចោល ដែលលោកសង្ឃខ្មែរ គឺឲ្យតែអ្នកបួស លែងមានឋានៈថា អញជាស្តេច បើបួសត្រូវតែជា មេគេ។ ខ្ញុំជាទាហាន សក្តិធំ បើបួស ត្រូវតែជា មេគេ..គឺថា ពេលបួស លែងមាន យក វណ្ណៈមក ដាក់ក្នុង ពុទ្ធសាសនា។ ពុទ្ធសាសនាជាសាសនារបស់ រដ្ឋ លែងថា ប្រាសាទនេះ ជាកម្មសិទ្ធគ្រួសារខ្ញុំ វត្តភ្នំសេរីនៅ អាមេរិកជាវត្តគណបក្ស ភ្លើងទៀន ! លោកសង្ឃនេះ នៅបក្សនោះ !។ ដូច្នេះ ជំលោះស្រុកខ្មែរធំ គឺ រឿងប្រុងយក ពុទ្ធសាសនាជាសាសនារដ្ឋ ដូរទៅជា សាសនាបក្សឬ សាសនាគ្រួសារ ។ ចំណែកថា លោកចេះសីល្បជួយមនុស្ស គឺ លោកខាងពុទ្ធសាសនា ឯ លោក ចេះសីល្ប ធ្វើអំពើ អាប ធ្មប់ សម្លាប់មនុស្ស គឺលោក ក្រៅពុទ្ធសាសនា ដូចជា គ្រឹស្តិ ឥស្លាម ព្រហ្មមញ្ញសាសនា។ សូមខ្មែរកុំច្រលំរឿង ចាក់ថ្នាំ បើចាក់ជួយមនុស្សគេហៅ ពេទ្យ បើចាក់ថ្នាំសម្លាប់មនុស្ស គេហៅ ឃាត ក ។
នយោបាយគេធ្វើអីចឹង៖ គេថា ពេទ្យរដ្ឋជាពេទ្យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គេថា ពេទ្យឯកជនជាពេទ្យអ្នកមាន គេថា អ្នកក្រដូចពួកយើង ( សំដៅជនស៊ីវិល Civil ដែល ភាសា UN គេហៅថា ក្រុមប្រឆាំងរដ្ឋាភិបាល អ្នកណាប្រឆាំងរដ្ឋាភិបាល គេហៅសង្គមស៊ីវិល ) គឺមាន ពេទ្យ អង្គការ Organization Hospital ។ ក្រោយមក រដ្ឋាភិបាល ក៍ចូលទៅគ្រប់គ្រងពេទ្យអង្គការ ស្ទើរទាំងអស់ទៀត ដូច្នេះ បានជា ក្រុមស៊ីវិល នាំគ្នា ទៅ រក គ្រូខ្មែរ ឬ គ្រូស្តោះផ្លុំ។ ពេលចូលដល់រឿង ស្តោះផ្លុំ វាទៅជាទំនាស់ ព្រោះ អំពើ អាប ធ្មប់ ខាបព្រលឹង ព្រាយហោះ ព្រាយហើរ ជា ប្រពៃណី ចម្បារ កាលដែលខ្មែរ យក ប្រម៉ាត់មនុស្សទៅ ថ្វាយស្តេច ចាម....ដូច្នេះ បានជាមានរឿងរហូតក្នុងសង្គមខ្មែរ...
ជក់ចិត្តណាស់! ភិក្ខុរុក្ខមូលប្រាប់ពីប្រវត្តិអាបនិងមូលហេតុនាំឲ្យកើតជាអាប ភ្ជុំហើយៗ! តោះមកដឹងពីប្រវត្តិអាប និង ពួកអមនុស្ស។ តើសាងកម្មអីនាំឲ្យកើតអាប? ហេតុអ្វីទើបកើតជាអាប? តើអាបពិតជាមានឬទេ? ព្រះភិក្ខុរុក្ខមូលនឹងបកស្រាយចម្ងល់នេះទៅបងប្អូនទាំងអស់ សូមទស្សនាវីឌីអូដើម្បីឈ្វេងយល់បន្ថែម។
បុណ្យអំទូក៖ គេរំលឹកអំពីជ័យជំនៈកងទ័ពជើងទឹកលើទ័ពចាម។ ចាមពីដើមគ្រប់គ្រងចេនឡាទឹក (កម្ពុជាក្រោម) និងចេនឡាគោក ដល់អង្គរវត្ត! នគរខ្មែរត្រូវ យកប្រម៉ាត់មនុស្ស ១ថូ (រាប់ពាន់) ក្នុង១ឆ្នាំៗទៅថ្វាយស្តេចចាម--នេះជាកំណើតប្រម៉ាត់ប្រម៉ង់ និងថា ចាមចេះ ធ្មប់!! ។ ក្រោយមក ខ្មែរមានកងព័ទជើងទឹក វាយរំដោះនគរវិញ ដែលគេឃើញមាន កងព័ន្ធទី១ (ទីបញ្ជាការជួរមុខ) កងព័ន្ធទី២ (ទីបញ្ជាការស្រាល) និង កងព័ន្ធទី៣ ទីបញ្ជាការអគ្គបញ្ជាការ។ សរុបទៅ ខ្មែរវ់ៃចូលដល់ ទីក្រុងធំៗរបស់ចាម រហូតចាមវិនាស...😍🤩😎😋អេវ៉ាំង
Hello គ្រូពេទ្យ · Follow 5 days ago · កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក #សុខភាពស្ត្រី
Haní Noch · Som Nang លឺគេថាមនុស្សស្រីមានតាំងពីតូចពេលយេីងធំដុះធ្មេញវាដុះដែរយេីងដុះសក់វាដុះសក់ដែរយេីងដុះក្រចកវាដុះក្រចកដែរ DJz SP Remix · Follow 13 October · ធ្មប់ចូលសុីមនុស្សនៅភូមិភ្នុំកុកព្រៅ ឃុំភ្នុំកុក ស្រុកវើនសៃ ខេត្តរតនគិរី 👉មិនដឹងថាជារឿងពិតឬមិនពិតទេ សូមទស្សនាហើយពិចារណាតាមការគួរ ប្រភព: Yao Ceng
Khmer Svaytong · Follow 6 October · * ខ្មោច ព្រាយ បិសាច អាប ធ្មប់ មន្តអាគម ខ្ញុំជឿថាមាននៅលើលោកនេះ ប៉ុន្តែបើបុគ្គលណាងប់ងល់គោរពជឿតាមវាហើយ មានតែការភ័យខ្លាច មិនបានសេចក្តីសុខ មិនមានប្រយោជន៍ បានប្រយោជន៍តែគ្រូមន្តអាគម តែប៉ុណ្ណោះ ។
Phalla Khuon 12 September 2021 · កំហឹងកេីតចេញពីចិត្តស្អប់ ទោះប្រឹងរំងាប់ក៏នៅតែក្តៅ មាន ធ្មប់ចូលផ្ទះពេលយេីងមិននៅ រុករេីក្នុងក្រៅតាមអំពេីចិត្ត បែកជាជំលោះផ្អេីលភពងងឹត មនុស្សម្នាឆ្ងាយជិតចោមរោមចង់ដឹង ជេរជ្រុះទេវតាពីឋានត្រៃយ៏ត្រឹង ទទួលពាក្យប្តឹងហេីយហោះបាត់ទៅ ប្រាប់ថាចាំភ្លឺ វិលមកកោះហៅ ចាបយំពេញផ្លូវម៉ោងប្រាំបីល្មម
Tan Teksreng · Follow 16 October · ធ្មប់នៅស្រុកខ្មែរយេីង កន្លងថ្មីៗ ប្រហែល ៣-៤ឆ្នាំ មុន ដូចជាខាងកំពងស្ពឺ (?) អ្នកភូម៌ប្រមូលគ្នាទៅសម្លាប់មនុស្សម្នាក់ ដោយចោទថាជាគ្រូ ធ្មប់។ ចោទនេះដោយអ្នកស្រុកភូម៌មានជំងឺហូរហែ បន្តគ្នា។ (សុំទោសខ្ញុំមិនចាំខែថ្ងៃ ទីកន្លែងច្បាស់លាស់)។ ឃេីញថតជាវីដេអូ មានប៉ូលីសទៅអន្តរាគមន៍ការពារ អ្នកដែលគេចោទ។ ការផ្សព្វផ្សាយថាមាន ធ្មប់អាចធ្វេី"អំពេីអំពាន់" មានតាំងពីខ្ញុំនៅតូចៗ ។ បង្កេីតជំនឿបែបនេះអាចជាគ្រោះថ្នាក់ដល់ជីវិត។ ជាចំណុចអវិជ្ជមានមួយបំបែកបំបាក់សាមគ្គីភាព។
Author Tan Teksreng មីងម្នាក់ទៅសុំកូនកំព្រាមកចិញ្ចឹមហេីយថ្នាក់ថ្នម ដោយក្តីស្រឡាញ់។ មួយរយៈក្រោយមករបរកសុីប្រទះការខាតបង់។ ទៅរកគ្រូទាយ ក៏បានចម្លេីយថា "មកពីយកសត្វជេីង ២ ចូលផ្ទះ"។ តាំងពីថ្ងៃនោះមក ចាប់ស្អប់កូនចិញ្ចឹម វាយដំគ្នា... សូមជួយសង្គមខ្មែរយេីងចាកចេញពី ចំណុចអវិជ្ជមានអស់នេះ។
Kesor Kesorkol Tan Teksreng ហ្នឹងមកពីគាត់មិនមែនជាម្តាយពិត អ្នកជាម្តាយពិត ទោះខាតបង់ឬរងគ្រោះដល់ជីវិតក៏មិនអាចធ្វេីបាបកូនកេីតដែរ។ Sophear So · Tan Teksreng គ្រួទាយ គាត់ទាយអោយគេថា ឡូយនោះឡូយ ដូចថាច្បាស់នោះច្បាស់ តែបើក្រលេកមើលខ្ល្ននឯងវិញ លែងប្តី លែងប្រពន្ធ ហើយបើកូនចៅខ្លួនឯងវិញ បែកបាក់គ្នារញ៉េរញ៉ៃ សរុបមកវិញកុំជឿលើគាត់ពេក ត្រូវប្រើសតិបញ្ញារបស់យើងជាការល្អជាង ប្រទេសគេជឿនលឿនទាំងក្នុងវិស័យវិជ្ជសាស្រ្តពួកគេមិនយកចិត្តទុកដាក់លើរឿងគ្រួទាយ ចូលរូបនោះទេ
ពូ សាំ ចែករំលែកបន្តិច ដំបូងខ្ញុំក៍មិនជឿថាមាន ធ្មប់ដែរ តែក្រោយពេលឪខ្ញុំបានស្លាប់ហេីយព្រលឹងគាត់បានមកពន្យល់សប្តិប្រាប់ខ្ញុំថាគាត់ខូចដោយសារមានមនុស្សចេះ ធ្មប់ ចងអាឃាតគាត់ជួយរក យុត្តិធម៌អោយគាត់ផង ទាំងដែលគាត់ខូចមិនទាន់បាន7ថ្ងៃផង នៅមានហេតុកាចម្លែកៗដែលខ្ញុំបានឃេីញជាច្រេីនទៀតតែខ្ញុំសូមនិយាយប៉ុណ្ណឹងចុះបេីតាជួបផ្ទាល់តាប្រហែលជឿដូចខ្ញុំហេីយ
Iv Narin ពូ សាំ បើវាជាពិត ហេតុអ្វីក៏វាកើត នៅវៀតណាម,អឺរ៉ុប,អាមេរិក...ហើយវាមានតែខ្មែរ? Kheang Khun សូមចូលរួមបន្តិចផង!កុងខ្ញុំចិន គាត់ឈឺខ្វិននិងព្យាបាលរាប់ឆ្នាំមិនជាសោះទោះមកពេទ្យនៅភ្នំពេញក៏គ្នានបានផលដែរ។ពេលមួយនោះបានឃើញអ្នកបរដំរីដើរលក់ថ្នាំបូរាណមានដំរី២ក្បាល ឯម្ចាស់ដំរីនិយាយង៉េវៗ ជាមនុស្សខ្ទើយ កុងខ្ញុំត្រូវបានតាង៉េវនោះជួយមើ ហើយក៌ថាទាល់តែកុងគាត់ព្រមធ្វើជារូបអារក្សទើបអាចជាដើរបាន។ដោយអស់ជំរើសក៏ព្រមតាមគឺនៅថ្ងៃ១៥កើតខែកត្តឹករៀបពិធីលៀងអារក្ស។ គឺស្តែងហួសគ្រាន់តែភ្លេងអារក្សរោឡើងនិងការឧទ្ទិសរបស់តាង៉េវចប់ភ្លាម កុងគាត់លា ជើងភ្លែត ហើយសំដីកុងក៏ឮសំលេងង៉េវៗដែរ។នេះជាហេតុអស្ចារ្យណាស់ ហើយចាប់ពីពេលនោះមកគាត់ត្រូវស្នងជារូបអារក្ស តែក្រោយៗមកដោយសារការស្នងរូបក៏កាន់តែរំសាយទៅដោយគាត់ជាចិនផង កាន់រូបក៏មិនសូវជាប់លាប់ហើយរវល់ជួយដូរ។ រឿងនេះកើតឡើងតាំងពី60ឆ្នាំមុនម៉្លេះ។ទីតាំងកើតនៅបារាយណ៍ ខេត្តតាកែវ។
Ky Watdanak វាជាបញ្ហារបស់សង្គម គួគ្រប់គ្រងដោយច្បាប់ ដោយសារយើងខ្វះច្បាប់ក្នុងការគ្រប់គ្រង បើវិជ្ជា អំពើរ រឺ ស្នេហ៍ មិនមានប្រសិទ្ធភាព វាគីជា បទឆបោក តែបើវាមានប្រសិទ្ធភាពដូចការអះអាង វាជាបទឧក្រិដ្ឋ ព្រោះធ្វើអោយគេឈឺ គេស្លាប់ រឺ បាក់បែកគ្រួសា ដូច្នេះគួរមានច្បាប់ ដាក់ទោស អ្នកដែលបានរកឃើញ ផសតុតាងថា បានប្រើប្រាស់ រៀន បង្រៀន ផ្សប់ផ្សាយវិជ្ជាទងនេះ។
Iv Narin ប្រភពគឺ ភាពល្ងង់ខ្លៅ ដែលព្រះពុទ្ធហៅថាអវិជ្ជា, នៅលើលោក មនុស្សល្ងង់ខ្លៅមានច្រើនលើសលប់, ពិតជាការលំបាកព្រោះ មនុស្សល្ងង់មិនដែលគិតថាគាត់ល្ងង់ទេ! Kanha Smile ខ្ញុំភ្លេចថ្ងៃខែឆ្នាំបាត់ហើយលោកអ៊ុំប៉ុនតែអ្នកដែរគេសំលាប់នឹងរស់នៅភូមិអង្គតាននឃុំរលាំងគ្រីលស្រុកសំរោងទង(កំពង់ស្ពឺ) ម៉េង រិទ្ធី ម៉េង លោកគ្រូមនុស្សពាលតែងតែប្រព្រឹត្តិរឿងនេះដាក៎ឣ្នកដ៏ទៃដើម្បីផលប្រយោជន៏។តាមផ្លូវព្រះពុទ្ធសាសនាតើមានបាបដែរឬឣត៎?
លោកគ្រូ សុធុន was live. 23 October at 13:11 · លោកឪ ជ័យធន់ ដោះអំពើ ធ្មប់ ទីតាំងនៅភ្នំពេញច្បារអំពៅជិតវត្តកំសាន្ត ☎️0962043114/0975694112
សិរី ឧត្តម 9 September · តាខ្ញុំគាត់ថា វិជ្ជា ធ្មប់អាប មិនខុសអីពីចោរទេ លួចគេលេងបានវានិងលួចម៉ែឳបងប្អូនប្រពន្ធកូនខ្លួន ។ ពេលនេះឃើញច្បាស់ហើយ ពេលខឹងកូនព្រាយក្នុងខ្លួនវាទៅធ្វើកូនខ្លួនឯង ពេលដោះទៅម្តាយនិងមីងឈឺ ។ ម្តាយឯណាមិនស្រលាញ់កូន តែព្រាយក្នុងខ្លួនមិនស្គាល់កូនមិនស្គាល់ប្តីទេ ។ វិជ្ជាខ្លះសល់ពីដូនតាក៏ដោយបើវាមិនបាននាំមកនៅភាពរុងរឿងរីកចំរើនទេ ទំលាក់ចោលទៅ ។ កាន់ណាស់គោរពណាស់ តែក្នុងផ្ទះមានតែរឿងក្តៅក្រហាយ គេផ្ចាញ់គេធ្វើរហូត ។ #អ្នកខ្លះមិនចេះអីទេ មិនដែលផ្ចាញ់មិនដែលធ្វើអីគេទេ តែគេចោតថាគាត់ធ្វើគេរហូត ដោយសារតែពូកព្រាយតែជាប់តាមវិជ្ជា តាមរបស់ តំណរពូជ វាតែងតែចេញទៅផ្ចាញ់ទៅធ្វើគេរហូត ។ ពេលគេតដៃគេដាក់មកវិញ មិនមែនត្រូវពួកវាអីត្រូវតែម្ចាស់ខ្លួន ដល់ឈឺទៅរកគ្រូថាត្រូវរបស់អ្នកនេះអ្នកនោះដោះរហូត នៅតែត្រូវរហូត ។ #មុនប្រើរបស់មុនរៀនវិជ្ជាអ្វីមួយត្រូវដឹងត្រូវស្គាល់អោយច្បាស់សិន ជាសវាងមានបញ្ហាដោយសាររបស់ដោយសារវិជ្ជាអស់ណឹង ។ បើបញ្ហាវាកើតឡើងហើយអំពីរបស់ឬវិជ្ជាអស់ណឹង ហើយគិតថាយើងជាទាយាទ ត្រូវរក្សា មិនលះបង់ចោល ទោះគ្រូ១០០ ១០០០នាក់ក៏មិនអាចជួយបានដែរ ។ អ្នកអាចខ្លាំង រហូតគ្នានអ្នកនៅក្បែបាន ដូចព្រះអាទិត្យចូលជិតឆេះ អ្នកដែលចូលមកជិតចូលមកក្បែតែងមានបញ្ហាគ្រប់គ្នា ខ្លាំងតែឯកោ តើចង់ខ្លាំងទេ ។
ជាងហង្ស បាត់ដំបង is with សុវណ្ណភូមិ ដែនដីខ្មែរ and 13 others . 27 March · មើលវីដេអូនេះហើយគួរអោយខឹងជំនួស..!មិនដឹងនៅខេត្តស្រុកណាទេ បងប្អូនណាដឹងជួយប្រាប់ផង.! នេះហើយជំនឿអាបធ្មុប ជំនឿមួយនេះមិនគួរកើតមានក្នុងសម័យនេះឡើយ ចុះអាជ្ញាធរដែនដីនៅទីនោះទៅណាអស់ហើយ ហេតុអ្វីមិនជួយទប់ស្កាត់ផង.? ឱ..លោកអ្នកជឿជំនឿឆ្កួតឡប់អើយ..ល្មមឈប់ឡប់ទៀតទៅ..! សូមអាជ្ញាធរជួយនាំខ្លួនជនបង្ករយកទៅកាត់ទោសតាមច្បាប់អោយបានផងចុះ.!
Nun Nin 18 August · សទ្ធាប្រែថាជឿ មាន៣យ៉ាង "ចលសទ្ធា" គឺសទ្ធាដែលប្រែប្រួល ជាសទ្ធារបស់បុថុជ្ជន្នយើងហ្នឹង "អចលសទ្ធា" សទ្ធាតាំងមាំប្រាកដ និង "សុបតិដ្ឋិសទ្ធា" សទ្ធាមិនកម្រើកញាប់ញ័រ ជាសទ្ធារបស់អរិយបុគ្គលនិងព្រះអរហន្ត ដែលលោកលះអស់ហើយនូវទិដ្ឋិ(ការយល់ខុស)និងវិចិកិច្ឆា(ការសង្ស័យ) ។ ចំពោះសទ្ធារបស់បុថុជ្ជន្ន ទិដ្ឋិ និង វិចិកិច្ឆា នេះតែងមានជានិច្ច ប្រែប្រួលជានិច្ច តែងយករូបខាងក្រៅជាទីពឹង ជាទីគោរពបូជា ដើម្បីចង់បានសេចក្តីសុខ ចង់បាននូវលាភសក្ការ: ជាដើម ធាតុពិត សេចក្តីសុខ លាភសក្ការ:កើតចេញពីចិត្តខាងក្នុង ដែលជម្រុញចេញមកខាងក្រៅអោយយើងប្រព្រឹត្តនូវអំពើជាកុសល និងអកុសល មិនមែនរូបភាពខាងក្រៅទេ ។ ជាក់ស្តែងកន្លងទៅនេះប្រជាជនសៀមមួយចំនួន បានយករូប សូរ្យកាយខ្មៅ ឬ ស្តេចបិសាច (មិនមានកត់ត្រាក្នុងគុម្ពីណាទេ) មកតម្កើង គោរពបូជា ជាសម្តេចព្រះគ្រូ ដើម្បីបាននូវសេចក្តីសុខ បានលាភសក្ការ: ទៅវិញ ។ ពិតជាគួរអោយសង្វេគពេកក្រៃ ព្រោះតែលោភ: ហេតុតែមិនដឹងធម៌ ហេតុតែគ្មានសេចក្តីសុខក្នុងខ្លួន សុខចិត្តបោះបង់ព្រះរតនត្រៃ ហើយគោរពសេ្តចបិសាច ជាសភាវ:អាក្រក់ទៅវិញ។ តាមខ្ញុំដឹងមកសូរ្យកាយខ្មៅ ឬ គ្រូកាយកែវនេះ កន្លងមកជាអ្នកបួសជាសង្ឃ តែមិនកាន់យកនូវឱវាទរបស់ព្រះពុទ្ធសាសនាទេ ជាអ្នករៀននូវមន្តអាគមខ្មៅ(វិជ្ជា ធ្មប់) រហូតបានសម្រេច ហើយរហូតក្លាយជាសូរ្យកាយឬ ស្តេចបិសាច ដែលមានមហិទ្ធិឬទ្ធិ អាចសំដែងអភិនិហារបាន ដោយវិជ្ជាមន្តអាគមខ្មៅនេះឯង ។ តាមសច្ចះធម៌ សភាវ:អាក្រក់ជាបដិបក្ខនិងសភាវ:ល្អ តែកាលណាសត្វលោកលែងគោរពរាប់អានសភាវ:ល្អៗដូចជាពួកទេវតាជាដើម ពួកទេវតាក៍នាំគ្នាចាកចេញ លែងខ្វាយខ្វល់រឿងរក្សាសត្វលោកទៀតហើយ ដែលជាឧកាសអោយពួកសភាវ:អាក្រក់ដូចជាស្តេចបិសាចជាដើម ប្រព្រឹត្តនូវការបៀតបៀនដល់សត្វលោក ធ្វើអោយសត្វលោកប្រព្រឹត្តអំពើលាមក កាប់សម្លាប់គ្នា កើតកលយុគ្គ ចម្បាំងរាំងជល កើតរោគ ក្តៅក្រហាយ គ្មានទឹកភ្លៀង ជួបគ្រោះទុរ្ភឹក ជួបតែក្តីអន្តរាយ ជាដើម ។ ហើយកាលណាសត្វលោកនេះ ស្លាប់អន្តរាយកាន់តែច្រើន ឥទ្ធិពល និង មហិទ្ធិឬទ្ធិរបស់សភាវ:អាក្រក់កាន់តែរឹងមាំ ក្លាំងក្លា អាចកំចាត់ឋានទេវតាបាន ។ (នេះគ្រាន់តែការចូលរួមមតិរបស់ខ្ញុំទេ) សូមបងប្អូនពិចារណាបន្ថែមទៀតចុះ ។
- ឧកាស ន មោ មេ ប្រុងប្រាយស្រាយថា អហំ ខ្លួនខ្ញុំ
- នេក្ខម្មសទ្ធា ឱន អង្គកាយាវន្ទាសព្វថ្ងៃ ពុទ្ធោ ភគវា
- ខ្ញុំបង្គំគុណព្រះពុទ្ធមានបុណ្យបីពួកនោះនៃ ធម្មោ
- ភគវា ខ្ញុំបង្គំគុណព្រះធម៌មានបុណ្យបីពួកនោះនៃ
- សង្ឃោ ភគវា ខ្ញុំបង្គំគុណព្រះសង្ឃមានបុណ្យបីពួក
- នោះនៃ។ ភិក្ខុឥន្ទត្ថេរ នាមសូបិន ធម្មចារី ចិត្តត្រេកអរ
- មមៃរំពៃ គិតគុណសទ្ធា រកធម៌ឲ្យបានកុសល ដំកល់
- ជាគុណបុណ្យបារមីតា តាំងដើមនាមនោះនៃ មាតា
- ថ្លាថ្លៃឲ្យនាមនោះណា ក្នុងបទបាលីកែខៃស្រាយថា
- ដួងកែវជីវាក្នុងផ្កាឧទុម្ពរ។ ខ្ញុំសរសើរសីលគុណបារមី
- ជួយជូនគុណជាតិណា ចិត្តខ្ញុំត្រេកអរ គន់គិតសព្វថ្ងៃ
- ខ្ញុំរៀនឲ្យបាន ដូចយើងសាងស្ពានទៅសួគ៌ាល័យ
- គុណព្រះរតនត្រ័យឱបក្រុងរក្សា។
- សុបដិបន្នោ ពុទ្ធោ ភគវាតិ។
- សុបដិបន្នោ ធម្មោ ភគវាតិ។
- សុបដិបន្នោ សង្ឃោ ភគវាតិ។
- ខ្ញុំព្រះករុណា សូមក្រួញក្រាបប្រណិប័តន៍ សូមកបនូវ
- សីល សច្ចំជាសីមាកិល សីលទៀងពេកពិត និងសីល
- ខន្តី ដោយក្តីសុច្ចរិត សូមសីលមកឋិតរៀងរាល់ជាតា
- សូមព្យាយាមកុសលតែងតាមដោយដានធម្មាមកជួយ
- យោង ស្រង់ក្នុងអង្គកាយា រស្មីជ្រះថ្លារក្សាឲ្យសុខ
- ព្រះធម៌មានគុណ ច្រើន៤ពាន់៨ម៉ឺន ជួយឲ្យចាកទុក្ខ
- ឲ្យរួចពីភ័យសព្វថ្ងៃឲ្យសុខ ព្រះគុណអើយចាកទុក្ខ
- ដល់សួគ៌និព្វាន។ ទាំងគុណព្រះសង្ឃ ១៤កងទ្រង់
- សីលថ្កើងថ្កាន សូមជួយស្រោចស្រង់ ទ្រទ្រង់ជា
- ស្ពាន សូមសុខសព្វឋាននិព្វាន បរលោកលោកីយ៍។
- គុណសីលទាំង១០ បរិបូណ៍គ្រាន់គ្រប់ ទ្វត្តឹសបារមី
- សូមឲ្យបានភព គ្រប់សីលនោះនៃ គុណសីលម្ចាស់
- ថ្លៃឱបក្រុងរក្សា។ ឧធ្ធោសមោឆេត្វា គុណព្រះ
- សមោធាន ៦អង្គជាប្រាណ ថិតក្នុងសាសនា ឆពណ្ណ
- រង្សីរស្មីជ្រះថ្លា ភ្លឺផ្លេកអស្ចារ្យ រក្សាយើងខ្ញុំ។ ឧឧ ព្រះ
- បល្ល័ង្គរ័ត្ន អអ ព្រះបល្ល័ង្គរ័ត្ន មម ព្រះបល្ល័ង្គរ័ត្ន នន ព្រះ
- បល្ល័ង្គរ័ត្ន គុណព្រះបល្ល័ង្គរ័ត្ន កាលអង្គព្រះពុទ្ធគង់ឈ្នះ
- មារ នៃពលមារច្រើនពេក សញ្ជែកផែនដី តេជៈ
- បារមីបំភ័យពលមារ សូមទាន់ព្រះអង្គ ជៀងជួយ
- ទ្រទ្រង់ យើងខ្ញុំនេះណា។ ទសសីមា លំ វា ឱ
- ធ ក កាយ គុណព្រះសីមាទាំង១០ទិសា ជារនាំង
- បាំងកាយ ទោះទាំងសត្រូវ ថិតនៅជិតឆ្ងាយ ព្រះ
- សីមាទាំងឡាយ ផាត់ផាយឲ្យសុខ។ ពុទ្ធំ ម ឧ អ ល
- ជីវិកាយសប្បាយសុខុម ព្រះបាទកំផែងកែវពាន់ជុំ
- រត្តិនិត្តិ យំ វា។ ធម្មំ ម ឧ អ ល ជីវិកាយ
- សប្បាយសុខុម ព្រះបាទកំផែងកែវពាន់ជុំ រត្តិនិត្តិ
- យំ វា។ សង្ឃំ ម ឧ អ ល ជីវិកាយសប្បាយ
- សុខុម ព្រះបាទកំផែងកែវពាន់ជុំ រត្តិនិត្តិ យំ វា។
- សូមជ្រកពឹងពួនលាក់ខ្លួនជីវាឲ្យបានសុខា សូមឆ្លង
- វាលបី វាលនោះក្រក្រៃហៅវាលបែកផ្សែង។ ឧ អ ម
- ក ត ត ក្នុងកោដិព្រះកំផែងកែវសោត សូមជួយ
- តាក់តែងជាម្កុដគ្រប់គ្រង។ សេ តិ ន មេ តិ តិ
- ទឹកសេពមន្តគុណ លិខិតស្ថិតមន្ត គុណមាតា ទន្ទឹម
- ពេញឱរា ធ នា ទ្វា ធ រក្សាជួយជាកំលាំង។
- សត្តអសត្តិ ឧពោជ្ឈំ ក ក ការំ ព្រះសត្តិប្បដ្ឋាន
- និនំ។ គុណធ្ងន់ពុទ្ធំ ៧អង្គារ ហ្វឹកហ្វឺនប្រដៅ នៅក្នុង
- កាយា ដឹងគ្រប់ក្តីណា ការអ្វីគ្មានសល់។ សូមថ្វាយ
- វាចាចិត្តត្រង់ឋិតតាមថ្នល់ ក្នុងវង្ស កុសលខ្វាយខ្វល់
- រក្សា ឧកាស អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំ ប្រណម្យ
- វន្ទា សូមបុណ្យបារមីសិរីសុខា ឫទ្ធីពលា ជយា តេជៈ
- សូមបុណ្យបារមី អំពីព្រះពុទ្ធអម្បាលក្សត្រត្រាស់
- ត្រេចសម្រេចនិព្វាន ព្រះគុណអើយសូមទាន បារមី
- ពាន់ជុំ។ ឧកាស អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំប្រណម្យ
- វន្ទា សូមបុណ្យ បារមីសិរីសុខា ឫទ្ធីពលា ជយា តេជៈ
- សូមបុណ្យបារមីអំពីព្រះធម៌ ទាំង ៨ម៉ឺន ៤ពាន់ព្រះធម្ម
- ខន្ត ព្រះបារមីតា ជួយឲ្យប្រាស់ចាកអកុសលទុក្ខា។
- ឧកាស អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំប្រណម្យវន្ទា សូម
- បុណ្យបារមីសិរីសុខា ឫទ្ធីពលា ជយោ តេជៈ សូម
- បុណ្យបារមីអំពីព្រះសង្ឃទាំង ៨ម៉ឺន ៤ពាន់នូវ ឫទ្ធីមន្ត
- អគ្គសាវកា ព្រះអរហន្តា អរហន្តហោះធ្យាន បុណ្យ
- បារមី មានវង់សាដាន ស្ពានធំ ភគវាតិស្ស មានអង្គ
- ជាតិជាក់និព្វានសុខុម សូមបារមីតា មករក្សាយើងខ្ញុំ
- ព័ន្ធព័ទ្ធជិតជុំ ដូចសង្វារក្រឹសពេជ្រ សព្វញ្ញូភគវា
- ចតាទសអង្គារនិព្វានប្រពៃ សូមបុណ្យបារមី ជួយ
- ជ័យរក្សា ឱបក្រុងខ្ញុំណា ដូចក្លោះសព្វធន ព្រះសូត្រ
- ព្រះវិន័យ ព្រះបិដកត្រៃម្ចាស់ថ្លៃមានបុណ្យ
- ព្រះអភិធម្មទើបតន់ មុនី៧គម្ពីរ ជាសង្វារកងកោយ។
- ទាំងគុណលេខយ័ន្ត គុណមន្តគាថា គុណព្រះអក្ខរា
- អក្សរទាំងឡាយ គុណព្រះបឋម៉ឺនបឋមំ មានច្រើន
- ទេនតួ ជិតឆ្ងាយហៅ មេអបោ វាយោ កម្មកាយ
- គ្រូលោកទាំងឡាយ ឲ្យតាំងតួបី តួមួយជាឯក តួមួយ
- ជាទោ តួមួយជាត្រី តួទេនទាំងបីបូកហៅដកចេញ
- តួ៥ជាថ្ម ៨នគរ យុត្ថោនាំចេញ ៧តួដំ បំបាំងបាត់វិញ
- លោតខ្វែងប្រដេញ បំភ័យទ្វារយ័ន្ត សឹងមានតេជៈ
- ដោយបារមីព្រះក្លាយជាទិព្វមន្ត ញាប់ញ័រដែនដី
- ទាំងថ្មព្រឹក្សព្រៃ រន្ធត់ទោរទន់ បឋមំបឋម៉ឺន គុណ
- នោះមានច្រើន ខ្ញុំសូមពឹងពួន បឋមំទ្រខ្លួន ដូចខ្យល់
- ទ្រដី។ សូមបារមីព្រះ ខ្ញុំសូមឲ្យឈ្នះ សត្រូវយប់ថ្ងៃ
- ដូចអាកាសគ្របដី ៨សែនជាន់ជុំ ព្រះគុណជាធំ
- រក្សាឲ្យសុខ។ សូមអស់ទេវតា សោឡសសួគ៌ា
- ជួយជាទំនុក បារមីឥន្ទព្រហ្ម ព្រះយមរាជឲ្យសុខ
- ព្រះកាលមូលមក ឲ្យសិរីសួស្តី ព្រះកបិលមហាព្រហ្ម
- មានជាតិជាធំ បង្កើតទឹកដី ចូលមករក្សា យើងខ្ញុំ
- សព្វថ្ងៃបំពេញបារមី ជាកំផែងគង្គា ព្រះពាយព្រះ
- ភិរុណ ព្រះអគ្គីមានគុណ ជាបន្ទាល់សាសនា រក្សា
- ភូមិភព ទាំង៥ទេវា មូលមកជាតិជា កសិណសាក្សី
- ទ្វារទសទេវា ជាកូនព្រះកបិលមហាព្រហ្ម ឋិតក្នុងចតុ
- ទ្វីប ថែទាំទឹកដី មូលមកឲ្យជ័យ ឈ្នះភ័យឧបទ្រព។
- ទោះទាំងទេវា គ្រប់ទសទិសា សូមសុខសាន្តសព្វ
- ៨ទេវា ថិតទ្វារភូមិភព ទាំងគុណថ្ងៃយប់ ៧សូរិយា
- កេរាភូមិមូលមកជួបជុំ សែសិបទេវា សូមឲ្យជោគ
- ជ័យ ឈ្នះភ័យទុក្ខា ឲ្យសាធុការ លាភធនយើងខ្ញុំ។
- អអ យូរ មយំ សំខតាំតឹ លោកវិទូជិត្វា នាងទេពធីតា
- នាងចិត្តកុមារា នាងចិត្តកុមារី ជាមាតាបិតាទេវតា
- មនុស្សសត្វ សូមគុណពាន់ព័ទ្ធក្រវ៉ាត់គ្រប់គ្រង
- ចតុធាត្តីគុណធ្ងន់ ពុទ្ធំជារនាំងខាងក្នុង ទាំងគុណ តួអង្គ
- ពុទ្ធខេត្តចេតិយ ទាំងគុណភាវនា ព្រះអភិធម្ម៩អង្គ
- ព្រះវិន័យ៤បទ ព្រះកម្មដ្ឋានទាំងអណាប្រាណបី
- ផ្លូវវិបស្សណី ព្រះធម្មឈាននៃ១៤បទ បូកនឹង៤៥
- សូមជួយថែទាំ ជៀសចាកឲ្យផុតអកុសលសត្រូវ។
- ឧឧ កែកូវ វិសុំវិសុំ ឧ អ ន មោ គុណំ
- សេដ្ឋោព្រះភគ្គនេស្ត្រ ព្រះធាតុព្រះកែវ ព្រះមាតុលី
- ព្រះបារមីសូរ្យ ព្រះវេស្សវណ្ណោ ព្រះបរមពោធី
- ព្រះភិធូរ ព្រះភិធាយ ព្រះកំចាយ ព្រះនរាយណ៍
- ព្រះគន្ធា ទាំងម្តាយនាងភោគវត្តី នាងវិសាខា
- នាងស្រីមហាមាយា នាងកេសណី អស្សបុប្ផា
- អប្សរកញ្ញា ព្រះមហាឥសី ព្រះអរីយសង្ឃទ្រង់ពុទ្ធា
- ព្រះសារីរិកធាតុ សុជាតិធីតា ព្រះចូឡាមុនីកឹករុណា
- នៃព្រះពៃស្រមណ៍ ឧត្តកឹកាំ ទាំងគុណបិតា
- ព្រះចង្កូមរាជាចតុទន្តាគុណា ព្រះសុវណ្ណទាំងពាន់
- ព្រះកោឥន្ទត្ថេរោ ព្រះបិដកោ ព្រះធាតុព្រះកែវ។
- នមោ ពុទ្ធ ឧធោ តិ លក្ខញ្ញាណំ តិ សោ មម តំ
- ព្រះត្រៃលក្ខញ្ញាណ មានអង្គជាប្រាណ ដោយដាន
- បីឃ្លា ត្រៃសរណគមន៍ ត្រៃវេទ ត្រៃភូមិ ត្រៃយុត្ត
- ត្រៃដា ព្រះជ័យចេស្តា ព្រះមហាកំសាន្ត ទាំងគុណ
- ប៉ែតដាន មានទាំងអតិថេរ ត្រីនេត្រសឹង្ហេ ទាំងទើប
- ប្រជុំមូលមកជួយជុំ ទាំងមហារំជួល ទាំងគុណចង្រ្កម
- ប្រជុំមកមូល ទាំងគុណត្រកូលពុទ្ធខេត្តធម្មា គុណមគ្គ
- គុណផល គុណគិតឲ្យយល់ ៨ពួកណា ថិតដោយ
- សីលំតាំងមានមាត្រា គ្រប់ពួកនោះណា ទ្វត្តឹសបារមី
- សិរីគុណំ ព្រះតស្សថេរោ ព្រះពុទ្ធឃោសា អនុគុណំ
- ទាំងគុណព្រះមេរុ ព្រះសុមេរុរាជា មហាសមុត្តំ
- មហាមុនីសច្ចំគីរីវង្គត បពត៌ថ្មដា អនុលោម បដិិ
- លោមចែងចាំងសូរិយា បរិច្ឆេទធម្មា ទាំងគុណអ្នក
- ខ្ញុំបង្គំគុណម្ចាស់ថ្លៃអើយមានបុណ្យ ព្រះគុណអើយ
- ទ្រទ្រង់៨ម៉ឺន៤ពាន់ គ្រប់គ្រងមូលមកឲ្យជ័យ ឲ្យពរ
- មង្គលសួស្តី ជួយក្រុងរក្សាថិតដាសពាសណា ដូច
- ក្រឡាផែនដី ជួយបិទជួយបាំង ពាសពាំងគ្រប់ទិសទី
- ដូចមាសទិព្វថ្មី ៨សែនជាន់ជុំ ព្រះគុណជាធំ រក្សាឲ្យ
- សុខ នរូអ្នកណាខិតខំឧស្សាហ៍ រៀនគុណនេះបាន
- ចេះចាំជាក់ជៀងទាត់ទៀង មែនមានព្យាយាមសព្វ
- ប្រាណសឹងសព្វពេលា អ្នកនោះស្មើបានកាន់កែវ
- ហោះធ្យាន ដោយដានវិហារ នឹងបានលាភលោក
- ចៀសចតុរាយបាយបាបដ៏រាបភយា ទោះទុក្ខក្តី
- ណារលាយបានសុខ គុណជួយទ្រទ្រង់សព្វសត្រូវ
- ព្រាយផងពុំហ៊ានធ្វើទុក្ខ ទាំងអំពើ ធ្មប់អាបពុំហ៊ាន
- ឈរមុខ រោគាអួលចុកវិនស្សន្តិអសេសតោ សព្វបាបំ
- សព្វកម្មំ សព្វទុក្ខំ បមុញ្ចរេ ទុក្ខតិ និភូតិ ជានាតិ សុខិ
- និភូតិ និព្វានំ បរមំ សុខំ ៕៚ (សូត្រ១ចប់)
- រួមគ្នាថែរក្សាមរតករបស់ដូនតាយើង!
ច័ន្ទគតិ · មន្តគាថាកំផែងកែវពាន់ជុំ៖
មន្តនេះមានប្រសិទ្ធភាពការពារខ្លួនពីភ័យន្តរាយផ្សេងៗ
ជួយឲ្យមានលាភជ័យ សិរីសួស្តី មានតេជះ ឬទ្ធានុភាព
ខ្លាំងក្លា មានអំណាចចេស្តា អាចការពារបង្ក្រាបអំពើ
អាប ធ្មប់ ខ្មោចព្រាយបិសាចគ្រប់ប្រភេទ ឬអាចប្រើ
បង្ក្រាបសត្រូវពីគ្រប់ទិស។
លោកគ្រូធំ បានប្រាប់ថា
មន្តគាថានេះវិសេសវិសាលណាស់។ ប្រសិនបើចៅៗ
ណាមានប្រាជ្ញា មានវិរិយៈ អាចរៀនចេះចាំស្ទាត់
សូត្រតែមួយមេនេះ គឺអាចប្រើបាន១០០គុណ។
ឧកាស ន មោ មេ ប្រុងប្រាយស្រាយថា អហំ ខ្លួនខ្ញុំ
នេក្ខម្មសទ្ធា ឱនអង្គកាយាវន្ទាសព្វថ្ងៃ ពុទ្ធោ ភគវា ខ្ញុំ
បង្គំគុណព្រះពុទ្ធមានបុណ្យបីពួកនោះនៃ ធម្មោ ភគវា
ខ្ញុំបង្គំគុណព្រះធម៌មានបុណ្យបីពួកនោះនៃ សង្ឃោ
ភគវា ខ្ញុំបង្គំគុណព្រះសង្ឃ មានបុណ្យបីពួកនោះនៃ។
ភិក្ខុឥន្ទត្ថេរ នាមសូបិន ធម្មចារី ចិត្តត្រេកអរមមៃរំពៃ
គិតគុណសទ្ធា រកធម៌ឲ្យបានកុសលដំកល់ជាគុណ
បុណ្យបារមីតា តាំងដើមនាមនោះនៃមាតាថ្លាថ្លៃ
ឲ្យនាមនោះណា ក្នុងបទបាលីកែខៃស្រាយថា
ដួងកែវជីវាក្នុងផ្កាឧទុម្ពរ។
ខ្ញុំសរសើរសីលគុណបារមី
ជួយជូនគុណជាតិណា ចិត្តខ្ញុំត្រេកអរគន់គិតសព្វថ្ងៃ
ខ្ញុំរៀនឲ្យបាន ដូចយើងសាងស្ពានទៅសួគ៌ាល័យ
គុណព្រះរតនត្រ័យឱបក្រុងរក្សា។
សុបដិបន្នោ ពុទ្ធោ ភគវាតិ។
សុបដិបន្នោ ធម្មោ ភគវាតិ។
សុបដិបន្នោ សង្ឃោ ភគវាតិ។
ខ្ញុំព្រះករុណា សូមក្រួញក្រាបប្រណិប័តន៍ សូមកបនូវ
សីល សច្ចំជាសីមាកិល សីលទៀងពេកពិត និងសីល
ខន្តី ដោយក្តីសុច្ចរិត សូមសីលមកឋិតរៀងរាល់ជាតា
សូមព្យាយាមកុសលតែងតាមដោយដានធម្មាមកជួយ
យោង ស្រង់ក្នុងអង្គកាយា រស្មីជ្រះថ្លារក្សាឲ្យសុខ
ព្រះធម៌មានគុណ ច្រើន៤ពាន់៨ម៉ឺន ជួយឲ្យចាកទុក្ខ
ឲ្យរួចពីភ័យសព្វថ្ងៃឲ្យសុខ ព្រះគុណអើយចាកទុក្ខ
ដល់សួគ៌និព្វាន។
ទាំងគុណព្រះសង្ឃ ១៤កងទ្រង់
សីលថ្កើងថ្កាន សូមជួយស្រោចស្រង់ ទ្រទ្រង់ជា
ស្ពាន សូមសុខសព្វឋាននិព្វាន បរលោកលោកីយ៍។
គុណសីលទាំង១០ បរិបូណ៍គ្រាន់គ្រប់ ទ្វត្តឹសបារមី
សូមឲ្យបានភព គ្រប់សីលនោះនៃ គុណសីលម្ចាស់
ថ្លៃឱបក្រុងរក្សា។
ឧទ្ធោសមោឆេត្វា គុណព្រះ
សមោធាន ៦អង្គជាប្រាណ ថិតក្នុងសាសនា ឆពណ្ណ
រង្សីរស្មីជ្រះថ្លា ភ្លឺផ្លេកអស្ចារ្យ រក្សាយើងខ្ញុំ។
ឧឧ ព្រះ
បល្ល័ង្គរ័ត្ន អអ ព្រះបល្ល័ង្គរ័ត្ន មម ព្រះបល្ល័ង្គរ័ត្ន នន ព្រះ
បល្ល័ង្គរ័ត្ន គុណព្រះបល្ល័ង្គរ័ត្ន កាលអង្គព្រះពុទ្ធគង់ឈ្នះមារ
នៃពលមារច្រើនពេក សញ្ជែកផែនដី តេជៈបារមីបំភ័យ
ពលមារ សូមទានព្រះអង្គ ជៀងជួយទ្រទ្រង់ យើងខ្ញុំ
នេះណា។
ទសសីមា លំ វា ឱ ធ ក កាយ គុណព្រះសីមា
ទាំង១០ទិសា ជារនាំងបាំងកាយ ទោះទាំងសត្រូវ
ថិតនៅជិតឆ្ងាយ ព្រះសីមាទាំងឡាយ ផាត់ផាយឲ្យសុខ។
ពុទ្ធំ ម ឧ អ លជីវិកាយសប្បាយសុខុម
ព្រះបាទកំផែងកែវពាន់ជុំរត្តិនិត្តិ យំ វា។
ធម្មំ ម ឧ អ ល ជីវិកាយសប្បាយសុខុម
ព្រះបាទកំផែងកែវពាន់ជុំ រត្តិនិត្តិយំ វា។
សង្ឃំ ម ឧ អ ល ជីវិកាយសប្បាយសុខុម
ព្រះបាទកំផែងកែវពាន់ជុំ រត្តិនិត្តិ យំ វា។
សូមជ្រកពឹងពួនលាក់ខ្លួនជីវ៉ាឲ្យបានសុខា
សូមឆ្លងវាលបី វាលនោះក្រក្រៃហៅវាលបែកផ្សែង។
ឧ អ ម ក ត ត ក្នុងកោដិព្រះកំផែងកែវសោត
សូមជួយតាក់តែងជាម្កុដគ្រប់គ្រង។ សេ តិ ន មេ តិ តិ
ទឹកសេពមន្តគុណ លិខិតស្ថិតមន្ត គុណមាតា ទន្ទឹម
ពេញឱរា ធ នា ទ្វា ធ រក្សាជួយជាកំលាំង។
សត្តអសត្តិ ឧពោជ្ឈំ ក ក ការំ ព្រះសត្តិប្បដ្ឋាន និនំ។
គុណធ្ងន់ពុទ្ធំ ៧អង្គារ ហ្វឹកហ្វឺនប្រដៅ នៅក្នុងកាយា
ដឹងគ្រប់ក្តីណា ការអ្វីគ្មានសល់។
សូមថ្វាយវាចាចិត្ត
ត្រង់ឋិតតាមថ្នល់ ក្នុងវង្សកុសលខ្វាយខ្វល់រក្សា ឧកាស
អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំ ប្រណម្យវន្ទា សូមបុណ្យបារមី
សិរីសុខា ឫទ្ធីពលា ជយា តេជៈ សូមបុណ្យបារមី អំពីព្រះពុទ្ធ
អម្បាលក្សត្រត្រាស់ត្រេចសម្រេចនិព្វាន ព្រះគុណអើយ
សូមទាន បារមីពាន់ជុំ។
ឧកាស អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំ
ប្រណម្យវន្ទា សូមបុណ្យ បារមីសិរីសុខា ឫទ្ធីពលា ជយា
តេជៈ សូមបុណ្យបារមីអំពីព្រះធម៌ ទាំង ៨ម៉ឺន ៤ពាន់ព្រះធម្មក្ខ័ន្ធ
ព្រះបារមីតា ជួយឲ្យប្រាស់ចាកអកុសលទុក្ខា។
ឧកាស
អហំ អញខ្ញុំថ្វាត់ថ្វាយបង្គំប្រណម្យវន្ទា សូមបុណ្យបារមី
សិរីសុខា ឫទ្ធីពលា ជយា តេជៈ សូមបុណ្យបារមីអំពីព្រះសង្ឃ
ទាំង ៨ម៉ឺន ៤ពាន់នូវឫទ្ធីមន្តអគ្គសាវកា ព្រះអរហន្តា អរហន្ត
ហោះធ្យាន បុណ្យបារមី មានវង់សាដាន ស្ពានធំ ភគវាតិស្ស
មានអង្គជាតិជាក់និព្វានសុខុម សូមបារមីតា មករក្សាយើងខ្ញុំ
ព័ន្ធព័ទ្ធជិតជុំ ដូចសង្វារក្រឹសពេជ្រ។ សព្វញ្ញូភគវា ចតាទសអង្គារ
និព្វានប្រពៃ សូមបុណ្យបារមី ជួយជ័យរក្សា ឱបក្រុងខ្ញុំណា
ដូចក្លោះសព្វធន ព្រះសូត្រ ព្រះវិន័យ ព្រះបិដកត្រៃម្ចាស់ថ្លៃ
មានបុណ្យ ព្រះអភិធម្មទើបតន់ មុនី៧គម្ពីរ ជាសង្វារកងកោយ។
ទាំងគុណលេខយ័ន្ត គុណមន្តគាថា គុណព្រះអក្ខរា
អក្សរទាំងឡាយ គុណព្រះបឋម៉ឺនបឋមំ មានច្រើន
ទេនតួ ជិតឆ្ងាយហៅ មេអបោ វាយោ កម្មកាយ
គ្រូលោកទាំងឡាយ ឲ្យតាំងតួបី តួមួយជាឯក តួមួយ
ជាទោ តួមួយជាត្រី តួទេនទាំងបីបូកហៅដកចេញ
តួ៥ជាថ្ម ៨នគរ យុត្ថោនាំចេញ ៧តួដំបំបាំងបាត់វិញ
លោតខ្វែងប្រដេញ បំភ័យទ្វារយ័ន្ត សឹងមានតេជៈ
ដោយបារមីព្រះក្លាយជាទិព្វមន្ត ញាប់ញ័រដែនដី
ទាំងថ្មព្រឹក្សព្រៃ រន្ធត់ទោរទន់ បឋមំបឋម៉ឺន គុណ
នោះមានច្រើន ខ្ញុំសូមពឹងពួន បឋមំទ្រខ្លួន ដូចខ្យល់
ទ្រដី។
សូមបារមីព្រះ ខ្ញុំសូមឲ្យឈ្នះ សត្រូវយប់ថ្ងៃ
ដូចអាកាសគ្របដី ៨សែនជាន់ជុំ ព្រះគុណជាធំ
រក្សាឲ្យសុខ។
សូមអស់ទេវតា សោឡសសួគ៌ា
ជួយជាទំនុក បារមីឥន្ទព្រហ្ម ព្រះយមរាជឲ្យសុខ
ព្រះកាលមូលមក ឲ្យសិរីសួស្តី ព្រះកបិលមហាព្រហ្ម
មានជាតិជាធំ បង្កើតទឹកដី ចូលមករក្សា យើងខ្ញុំ
សព្វថ្ងៃបំពេញបារមី ជាកំផែងគង្គា ព្រះពាយព្រះ
ភិរុណ ព្រះអគ្គីមានគុណ ជាបន្ទាល់សាសនា រក្សា
ភូមិភព ទាំង៥ទេវា មូលមកជាតិជាកសិណសាក្សី
ទ្វារទសទេវា ជាកូនព្រះកបិលមហាព្រហ្ម ឋិតក្នុងចតុទ្វីប
ថែទាំទឹកដី មូលមកឲ្យជ័យ ឈ្នះភ័យឧបទ្រព។
ទោះទាំងទេវា គ្រប់ទសទិសា សូមសុខសាន្តសព្វ
៨ទេវា ថិតទ្វារភូមិភព ទាំងគុណថ្ងៃយប់ ៧សូរិយា
កេរាភូមិមូលមកជួបជុំ សែសិបទេវា សូមឲ្យជោគជ័យ
ឈ្នះភ័យទុក្ខា ឲ្យសាធុការ លាភធនយើងខ្ញុំ។
អអ យូរ មយំ សំខតាំតឹ លោកវិទូជិត្វា នាងទេពធីតា
នាងចិត្តកុមារា នាងចិត្តកុមារី ជាមាតាបិតាទេវតា
មនុស្សសត្វ សូមគុណពាន់ព័ទ្ធក្រវ៉ាត់គ្រប់គ្រង
ចតុធាត្តីគុណធ្ងន់ ពុទ្ធំជារនាំងខាងក្នុង ទាំងគុណតួអង្គ
ពុទ្ធខេត្តចេតិយ ទាំងគុណភាវនា ព្រះអភិធម្ម៩អង្គ
ព្រះវិន័យ៤បទ ព្រះកម្មដ្ឋាន ទាំងអណាប្រាណបី
ផ្លូវវិបស្សណី ព្រះធម្មឈាននៃ១៤បទ បូកនឹង៤៥
សូមជួយថែទាំ ជៀសចាកឲ្យផុតអកុសលសត្រូវ។
ឧឧ កែកូវ វិសុំវិសុំ ឧ អ ន មោ គុណំ សេដ្ឋោ
ព្រះភគ្គនេស្ត្រ ព្រះធាតុព្រះកែវ ព្រះមាតុលី
ព្រះបារមីសូរ្យ ព្រះវេស្សវណ្ណោ ព្រះបរមពោធី
ព្រះភិធូរ ព្រះភិធាយ ព្រះកំចាយ ព្រះនារាយណ៍
ព្រះគន្ធា ទាំងម្តាយនាងភោគវត្តី នាងវិសាខា
នាងស្រីមហាមាយា នាងកេសណី អស្សបុប្ផា
អប្សរកញ្ញា ព្រះមហាឥសី ព្រះអរីយសង្ឃទ្រង់ពុទ្ធា
ព្រះសារីរិកធាតុ សុជាតិធីតា ព្រះចូឡាមុនីកឹករុណានៃ
ព្រះពៃស្រមណ៍ ឧត្តកឹកាំ ទាំងគុណបិតា ព្រះចង្កូមរាជា
ចតុទន្តា គុណាព្រះសុវណ្ណទាំងពាន់ ព្រះកោឥន្ទត្ថេរោ
ព្រះបិដកោ ព្រះធាតុព្រះកែវ។ នមោ ពុទ្ធ ឧធោ តិ
លក្ខញ្ញាណំ តិ សោ មម តំ ព្រះត្រៃលក្ខញ្ញាណ
មានអង្គជាប្រាណ ដោយដានបីឃ្លា ត្រៃសរណគមន៍
ត្រៃវេទ ត្រៃភូមិ ត្រៃយុត្តិ ត្រៃដា ព្រះជ័យចេស្តា
ព្រះមហាកំសាន្ត ទាំងគុណប៉ែតដាន មានទាំងអតិថេរ
ត្រីនេត្រសឹង្ហេ ទាំងទើបប្រជុំមូលមកជួយជុំ ទាំងមហារំជួល
ទាំងគុណចង្រ្កមប្រជុំមកមូល ទាំងគុណត្រកូលពុទ្ធខេត្តធម្មា
គុណមគ្គគុណផល គុណគិតឲ្យយល់ ៨ពួកណា ថិតដោយ
សីលំតាំងមានមាត្រា គ្រប់ពួកនោះណា ទ្វត្តឹសបារមី
សិរីគុណំ ព្រះតស្សថេរោ ព្រះពុទ្ធឃោសា អនុគុណំ
ទាំងគុណព្រះមេរុ ព្រះសុមេរុរាជា មហាសមុត្តំ
មហាមុនីសច្ចំ គីរីវង្គត បព៌តថ្មដា អនុលោម បដិលោម
ចែងចាំងសូរិយា បរិច្ឆេទធម្មា ទាំងគុណអ្នក
ខ្ញុំបង្គំគុណម្ចាស់ថ្លៃអើយមានបុណ្យ ព្រះគុណអើយ
ទ្រទ្រង់៨ម៉ឺន៤ពាន់ គ្រប់គ្រងមូលមកឲ្យជ័យ ឲ្យពរ
មង្គលសួស្តី ជួយក្រុងរក្សាថិតដាសពាសណា ដូច
ក្រឡាផែនដី ជួយបិទជួយបាំង ពាសពាំងគ្រប់ទិសទី
ដូចមាសទិព្វថ្មី ៨សែនជាន់ជុំ ព្រះគុណជាធំ រក្សាឲ្យសុខ។
នរូអ្នកណាខិតខំឧស្សាហ៍ រៀនគុណនេះបាន
ចេះចាំជាក់ជៀងទាត់ទៀង មែនមានព្យាយាមសព្វប្រាណ
សឹងសព្វពេលា អ្នកនោះស្មើបានកាន់កែវហោះធ្យាន
ដោយដានវិហារ នឹងបានលាភលោក
ចៀសចតុរាបាយបាបដ៏រាបភយា ទោះទុក្ខក្តីណា
រលាយបានសុខ គុណជួយទ្រទ្រង់សព្វសត្រូវ
ព្រាយផង ពុំហ៊ានធ្វើទុក្ខ ទាំងអំពើ ធ្មប់អាប ពុំហ៊ានឈរមុខ
រោគាអួលចុក វិនស្សន្តិអសេសតោ សព្វបាបំ សព្វកម្មំ សព្វទុក្ខំ
បមុញ្ចរេ ទុក្ខតិ និភូតិ ជានាតិ សុខិនិភូតិ និព្វានំ បរមំ សុខំ៕៚
(សូត្រ១ចប់)
Hen Phearak ពាក្យខ្មែរ
បាលី - បាលៃ-បាឋោ
** បាលីអានថាបាឡីតាមទំនាញសូរខ្មែរ
អ្នកប្រាជ្ញជាន់នេះបកបាលីថាជាពុទ្ធវចន:
ឬជាភាសាព្រះពុទ្ធនិយាយឬទេសនា។
ការបកបែបនេះឥតខុសអ្វីទេយើងអាចយល់បាន។
** បាឋោ ៗនិងបាលីជាពាក្យតែមួយគ្រាន់តែ
បាឋោយើងមិនសូវប្រើលើកលែងតែចាស់ពីដើម
ជាអ្នកសរសេរសាត្រាដូចជីតាខ្ញុំជាដើម។
បាឋោជាកំពីឬក្រាំងឬសាត្រាដែលរៀបរាប់
ពីពុទ្ធប្រវត្តិឬជាតិតកហើយភាសាដែលយើង
ប្រើក្នុងបាឋោជាភាសាអ្នកស្រុកមគធ:យើងហៅមគធី។
ភាសាមគធ:នេះមានតែភាសានិយាយមិនមានអក្សរទេ
បើសរសេរជាមួយអក្សរខ្មែរយើងហៅបាឋោខ្មែរឬបាលីខ្មែរ
បើសរសេរជាមួយសំស្ក្រឹតយើងហៅហៅបាលីសំស្ក្រឹត
ឬបាថោសំស្រ្កឹត...។ល។
*** បាលៃខ្មែរពាក្យនេះយើងកំរជួបលើកលែងតែអ្នកស្រាវជ្រាវ។បាលៃខ្មែរជាក្បួនខ្មែរឬសៀវភៅ
កំវី-ក្រាំងខ្មែរច្រើនប្រើពាក្យចំអេសចំអាសសូត្រក្នុង
ការព្យាបាលរោគឬដាក់អំពើ ធ្មប់ឬដោះអំពើ។ល។
បាលៃខ្មែរឥតមានខុសអ្វីពីមន្តអាគមរបស់ពូកហ៊ិនឌូ
អារ្យាងទេ។បាលៃមកពីពាក្យបា+លៃ
បា=ប្រុសឬអាពុក; លៃគឺលៃលកឬរិះរកកែខៃ
ការពារព្យាបាល។
==>ដើមឈើ មើមឈើ.សំនកសត្វណាដែលគ្រូហ្មខ្មែរ
យកមកព្យាបាលជងឺដើម្បីអោយពូកែត្រូវសូត្របាលៃខ្មែរដាស់
សិនជួនបីចប់ជួនប្រាំជួន៧។តែបើវត្ថុទាំងនោះជាពិសឬពុល
តិចតួចៗត្រូវសូត្រ៩ចប់ដើម្បីជាការប្រុងប្រយ័ត្នខ្លាចប្រើ
ខុសក្បួន"គុរុភេសជ្ជ:"នាំហេតុអាក្រក់ដល់ជំងឺ.. ។
ក្រាំងបាលៃខ្មែរបុរាណមិននិយមអោយមនុស្សស្ត្រីរៀនទេ
ព្រោះពិបាកដើរហើរយប់ព្រលប់ទៅព្យាបាលឬ
យកអាសារគេ។
ក្រោយឆ្នាំ១៣៣៦ពួកសៀមមគធ:បានដុតបាលៃខ្មែរ
ហើយកាប់សម្លាប់អ្នកចេះស្ទើរវិនាសអស់ហើយដោយចោទថា
ជាពួកសកព្រះ។
**កាលណាទំនេរខ្ញុំនឹងនិយាយពីរឿង"សកព្រះ"
បន្តទុកជាការកំសាន្តលេង..។
(រូបយន្តហនុមាននេះមិនមែនបាលីព្រះពុទ្ធទេគឺបាលៃខ្មែរ
ចំនេះខ្មែរប្រើក្នុងសង្គ្រាម)អាប ធ្មប់ Witchcraft ក្នុងសង្គមខ្មែរ
No comments:
Post a Comment