Monday, September 3, 2018

ជ័យវរ្ម័នទី៤

ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖ ជ័យវរ្ម័នទី ១ បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣ រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។ ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥ រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃ​មានកម្លាំងឈ្លានពានកម្ពុជា។  អានបន្ថែម តំបន់ភ្នំគូលេន




កាលប្រវត្តិនៃស្តេច ជ័យវរន្ម មានដូចតទៅ
  1. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
  2. ជ័យវរ្ម័នទី  (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
  3. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
  4. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ "រាជធានី​កោះកេរ្តិ៍​" ស្រុក គូលេន ព្រះវិហារ
  5. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។
  6. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
  7. ព្រះបាទ ជ័យវរ្ម័នទី  (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
២. ឦសានវរ្ម័ន​ទី​២ (? -​៩២៨)
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ហស៌វរ្ម័ន គឺ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​យសោវរ្ម័ន​ ដែរ ហើយ​មាន​ព្រះ​អភិសេក​នាម​ថា ស្រីឦសានវរ្ម័ន ។ ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មាន​ឈ្មោះ​ថា ស្ដែង​អញ​កុមារៈ​ស្វាមី​ ដែល​អត្ថបទ​មួយ​បាន​លើក​សរសើរ​ថា​ជា​ «អ្នក​ពូកែ​ខាង​ពិធី​បូជា​ និង​ធ្លាប់​ធ្វើ​ជា​បុរោហិត​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១» ។
ព្រះបាទ​ឦសានវរ្ម័ន សុគត​ទៅ​នៅ​គ្រិស្ដសករាជ​៩២៨ ត្រូវ​នឹង​មហាសករាជ​៨៥០ ហើយ​ទ្រង់​មាន​ព្រះ​មរណនាម​ថា ព្រះ​បរមរុទ្រលោក មាន​ន័យ​ថា ជា​ភ្ញៀវ​របស់​ព្រះ​បរមរុទ្រៈ ។

ប្រាសាទកោះកេរ្ដិ៍ ស្ថិតនៅភាគឦសានខេត្តសៀមរាប ជាតំណាងអោយសំណល់នៃរាជធានីអាណាចក្រខ្មែរពីឆ្នាំ៩២៨ដល់ឆ្នាំ៩៤៤ និងជាចន្លោះសម័យកាលតែមួយគត់ក្នុងសម័យអង្គរ។

ជ័យវរ្ម័នទី៤៖ព្រះបាទ ជ័យវរ្ម័នទី៤ (ប្រសូតនៅ គ.ស ០០០-៩៦៨) រជ្ជកាលគ្រងរាជ (គ.ស ៩៤៧-៩៦៨) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម ជ័យវរ្ម័នទី៥ ។ ក្រោយពេលទ្រង់ភៀសប្រកាយពីពួកជ្វា ក្នុងឆ្នាំ ៩៤៤ នៃ គ.ស ទ្រង់បានសាងរាជធានីថ្មីនៅ កោះកេរ្តិ៍ (ខេត្តកំពង់ធំ) ទ្រង់បានសាងប្រាសាទមួយឈ្មោះថា ប្រាសាទកោះកេរ្តិ៍ រហូតដល់ឆ្នាំ ៩៤៧ នៃ គ.ស ទ្រង់បានលើកទ័ពបណ្ដេញពួកជ្វាចេញពីក្រុង (យសោធៈបុរៈ) ហើយផ្លាសរាជធានីមក ក្រុង (យសោធៈបុរៈ)វិញ ។ ក្រោយមកព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់បានលើកទ័ពទៅវាយ ស្ដេចជ្វា នៃរាជវង្ស (សៃលេន្ទ្រ) ហើយយកបាន ក្រុង "ស្រីវិជ័យ" នៅជ្រោយម៉ាឡាកា ក្នុងឆ្នាំ ៩៦៦ នៃ គ.ស ។ ជាចុងក្រោយ ព្រះអង្គបានកសាង ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទប្រាង្គ៥ជាន់ ប្រាសាទបាទជុំ ស្រះស្រង់ ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី និង សាងបញ្ចប់ ប្រាសាទបក្សីចាំក្រុង ។ ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់បានចូលទីវង្គត់ ក្នុងឆ្នាំ ៩៦៨ នៃ គ.ស ដែលមានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជេន្ទ្រវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ជេន្ទ្រវរ្ម័នទេវរាជ ។

៩២៨- ៩៤១ ជ័យវរ្ម័នទី៤

ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) និងការលើករាជធានីទៅកោះកេរ្តិ៍
នៅក្នុងរាជ្យព្រះបាទឥសាណវរ្ម័នទី២ ជាក្មួយដែលសោយរាជ្យមុនព្រះអង្គ ព្រះបាទជយ័វរ្ម័នទី៤ ដែលជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន បានបះបោរប្រឆាំងនឹងក្មួយរបស់ព្រះអង្គ ហើយបានឆក់ប្លន់យករតនសម្បត្តិផ្សេងៗ ហើយចាកចេញពីយសោធបុរៈ គឺក្រុងអង្គរ ទៅគង់នៅគោកគគី គឺកោះកេរ្តិ៍ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ទិសឦសានក្រុងអង្គរ ដោយនាំយកទាំងលិង្គទេវរាជទៅជាមួយផង។ ព្រះបាទជ័យវរ្ម័នទី៤ បានឡើងសោយរាជ្យនៅរាជធានីកោះកេរ្តិ៍នៅឆ្នាំ៩២៨ គឺជាឆ្នាំដែលព្រះបាទឥសាណវរ្ម័នទី២ ដែលសោយរាជ្យនៅអង្គរ ទ្រង់សោយទិវង្គតនោះឯង។
ដើម្បីអោយប្រជារាស្ត្រទទួលស្គាល់ថា ព្រះអង្គជាស្ដេចមានមហិទ្ធិឫទ្ធិ ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានខិតខំកសាងសមិទ្ធផលផ្សេងៗដែលមានលក្ខណៈធំសម្បើមទៀតផង ដូចជា នៅក្នុងរាជធានីកោះកេរ្តិ៍ ជារាជធានីថ្មីនេះ។

ព្រះអង្គបានសាងប្រាសាទភ្នំមួយដែលមានខឿន ៧ជាន់ កម្ពស់ ៣៥ម៉ែត្រ ឈ្មោះប្រាសាទធំ សម្រាប់តម្កល់លិង្គទេវរាជត្រិភូវនេស្វរៈ ប្រមាណក្នុងឆ្នាំ៩៣១។ ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទជាច្រើនទៀត ព្រមទាំងបារាយណ៍មួយ គឺបារាយណ៍រហាល ហើយនៅរយៈកាលចុងក្រោយនៃរាជ្យរបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៤ បានវាយរុញច្រានការលុកលុយរបស់ចាម អោយដកថយទៅវិញ។

ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ៩២៨ ហើយសោយទិវង្គតនៅឆ្នាំ៩៤១ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមសិវបល្តិ។

ផែនទីប្រវត្តិសាស្រ្ត








No comments:

Post a Comment